Friday, December 31, 2010

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។

កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។

ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី



លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។


លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រកម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។


ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។


លោក​កាស៊ីត ភិរម្យ រដ្ឋមន្រ្តី្ក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​មិន​មាន​ផល​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​បាន​ត្រឹម​​តែ​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​ច្បាប់ កម្ពុជា​បាន​នោះ​ទេ

Thursday, December 30, 2010

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​

ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​

អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​

សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ



លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​


លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើញ​​ដូចគ្នា​ថា កិច្ច​ការ​នេះ​គួរ​ទុក​ឱ្យ​​​តុលា​ការ​​ចាត់​ការ​​ទៅ​តាម​នីតិវិធី​​របស់គេ​មួយរយៈ​​ចុះ រង់ចាំ​​មើល​ថា តើ​​វា​ដល់​ដំណាក់​កាល​​ណា​ខ្លះ​? មិនតែ​ប៉ុណ្ណោះ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​បានប្រាប់​​លោក​កាស៊ីត ភិរម្យ​ ថា ជនជាតិថៃ​​ទាំង​៧​នាក់ ដែលកំលាំងការពារព្រំដែន​​កម្ពុជា​ចាប់ខ្លួន​នោះ គឺ​ចាប់នៅក្នុងទឹកដី​កម្ពុជា ក្នុង​ភូ​មិ​​ជោគជ័យ ​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ខណៈ​ដែលពួកគេ​​​ចូល​ដោយគ្មាន​​ការ​អនុញ្ញាត​​ និង​ខុសច្បាប់ ។


លោកកាស៊ីត ភិរម្យ ​បានសំដែង​ការ​សោក​ស្តាយ​​ថា រូប​​លោក​ក៏​មិន​​​បានដឹង​ថា ពលរដ្ឋថៃ​​ទាំង​៧​នាក់​នោះ​ចូលមក​ក្នុងទឹកដីកម្ពុជា​នោះដែរ​ហើយ​​ប្រសិន​បើ​​ពួកគេ​​បានចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​​ខុស​ច្បាប់​​ គ្មាន​​ការអនុញ្ញាត​​មែន​នោះ​​ គឺវា​ពិបាក​ហើយ​។​ ​គេ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា ដំណើរ​​ប្រញាប់​មកកាន់ប្រទេស​កម្ពុជា​​របស់​លោក​​កាស៊ីត ភិរម្យ បែបនេះ ​ត្រូវបាន​អ្នក​តាម​ដាន​​ក្នុង​​ប្រទេស​កម្ពុជា​​យល់ឃើញ​ថា គ្មានអ្វីក្រៅ​​​ពី​មក​​ពិភាក្សា​​សំរួល​សុំ​ឱ្យ​មានការ​ដោះលែងពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលអាជ្ញាធរ​​កម្ពុជា​​ចាប់ឃាត់ខ្លួននោះ​ទេ ​ព្រោះនេះ​ជា​ព្រឹត្តិការណ៍​​ដ៏ក្តៅ​​កក្រើក​​រវាង​​កម្ពុជា​-ថៃ ដែលទើប​​កើតឡើង​ថ្មី​ៗ​នេះ ប៉ុន្តែ​ទំនង​​កាស៊ីត ភិរម្យ ​មិនទទួល​​បានជោគជ័យ​​​ទេ ក្នុង​បេសកកម្ម​​រំដោះ​​មនុស្ស​​ថៃ​៧​នាក់​នេះ ព្រោះ​​វីរៈ​​ ខ្វាម​​ឃីត ក្នុង​ចំណោម​​៧​នាក់​​នោះ ធ្វើខុស​​ម្តង​ហើយ​​​ម្តង​ទៀត និងអ្នក​​​ខ្លះ​​សមាជិក​​សភា ​តែ​បែរ​​ជា​មិនយល់​​ច្បាប់​...ឥឡូវ​ពួកគេ​​បរាជ័យ​មែន

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​បានបញ្ជូន​​មក​ដល់​តុលាការ​​រាជធានី​​ ខណៈ​អ្នក​​កាសែត​​រង់​ចាំ​​យ៉ាង​កុះករ


រាជធានីភ្នំពេញ​ ៖ ​ជនជាតិថៃ​​៧​នាក់​​ដែល​ចូល​លុក​លុយទឹកដី​កម្ពុជា​​ នៅឯ​ព្រំដែន​ ហើយ​ត្រូវ​​​ទាហាន​​ការពារ​ចាប់ឃាត់ខ្លួនបញ្ជូន​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីយប់មិញ​​នោះ ​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​តុលាការ​​​ហើយកាលពី​វេលា​​ម៉ោង​​១០ព្រឹក ​ថ្ងៃ​ទី​៣០ ធ្នូ ២០១០ ​ខណៈ​អ្នកកាសែត​​​រង់ចាំ​ថត​រូប និងយកព័ត៌មាន​​យ៉ាង​ច្រើនកុះករ ។ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពីព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មកឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហាផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវបញ្ជូន​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិវិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ៊ី ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​សភា​, ២.​លោក​កាត់​ផុន​ថាក់ ឈឺ​ឆាក់​សា​វី អាយុ​៤១​ឆ្នាំ​ជា​សមាជិក​សភា (​ក្រុម​អាវ​លឿង​), ៣.​លោក​ចាយ​ណៃ អាយុ​៣៤ ជា​អ្នក​ថតរូប​, ៤.​លោកស្រី សារ៉ាក់​លី​ត អាយុ​៤៨ ឆ្នាំ​, ៥.​លោកស្រី​ទ្រី​សែន​ឌិន​ឡឺត​អាយុ​៥៧​ឆ្នាំ​ជា​លេខា​បក្ស (​ក្រុម​អាវ​លឿង​),៦.​លោក​វីរ​:​ស៊ុម ខ្លា​ម​ឃិត អាយុ​៥៣​ឆ្នាំ (​ខាង​ក្រុម​អាវ​លឿង​),​និង​៧, លោកណូ​ទ្រី​កិន​ផា​ណា​សាប៊ូ​ន​អាយុ​៥០​ឆ្នាំ​។​​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏​បាន​មក​ចូល​អង្កេត​មើល​ដំណើរការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនោះ​នៅ​ឯ​តុលាការ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ​។ ​គួររំលឹកថា កងការពារ​ព្រំដែន​កម្ពុជា​លេខ​៥០៣​ប្រចាំ​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់​ជនជាតិ​ថៃ​៧​នាក់ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​២​រូប​ផង បន្ទាប់​ពី​កង​យោធា កម្ពុជា​បាន​ចាត់ទុកថា ជនជាតិ​ថៃ​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ប្រភព​ពី​ព្រំដែន​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​អោយដឹងថា​ការចាប់ខ្លួន​នោះ​ត្រូវបាន​ធ្វើ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​២៩​ធ្នូ នៅពេល​ដែល​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ កំពុង​ថត​វីដេអូ​និង​ផ្តិត​រូបថត​នៅ​ចំនុច បង្គោល​ព្រំដែន​លេខ​៤៦ នៅក្នុង​ភូមិ​ជោគជ័យ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ​ទីតាំង​នេះ នៅ​ទល់មុខ​ភូមិ​ណង​ចាន់ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន បញ្ជូន​មក​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

បទអត្ថាធិប្បាយ៖ កាដូធំ៣របស់​សម្តេច​តេជោ


កាដូធំៗចំ​នួន​៣ បាន​ផុសឡើង​នៅ​លើដែន​ដីសុវណ្ណភូមិ គឺ​ជាចំ​ណង​ដៃ​របស់​រាជ​រដ្ឋាភិបា​ល កម្ពុជាចំ​ពោះ​ប្រជា ពល​រដ្ឋខ្មែរប្រមាណ១៤លាន​នាក់​ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​កាដូធំ​ទាំង​៣​នោះ​ គឺ​​ ផ្លូវ ស្ពាន​ និង​ទំ​នប់​វារី​អគ្គីសនី​។
ពិត មែន​ថា​ រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រកាន់​យក​គោល​នយោបាយ​តាម​របៀប​ «យុទ្ធសាស្ត្រ​ជំ​ហាន​គីង្គក់» ដែល​ក្រុម​ប្រឆាំង​តែង​តែ​ប្រមាថ​ថា​ យឺត​ រខេក​រខាក មិន​លឿន​រហ័ស​មែន​ពិត​ ប៉ុន្តែ ក្នុងការ​បោះ​​ មួយជំ​ហាន​ៗរបស់​សម្តេច​តេជោ​ គឺមាន​ទម្ងន់​មហាសាល ពោរពេញ​ដោយ​​ថាម​ពល​និង​បាន​នាំមក​នូវ​សារៈ​​​ប្រយោ​​ជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ន័យ​ជំ​ហាន​គីង្គក់ក្នុង​សម័យ​តេ​ជោ គឺ​ប្រដូច​ទៅ​នឹង​ជំ​ហាននៃ​​ការរីក​ចំ​រើន​ និង​ការអភិ​វឌ្ឍដែល​ប្រកប​ដោយ​ចីរភាព។
ពល រដ្ឋខ្មែរដែល​បាន​ហែល​ឆ្លង​នូវ​មហាសោកនាដ្ឋកម្ម​​នៃ​ការកាប់​សម្លាប់ ធ្វើ​ការ​ធ្ងន់​​ បង្អត់​អាហារ ដោយ​បនប្រល័យ​ពូជ​សាសន៍ ប៉ុល​ ពត​ គឺមិន អាច​បំ​ភ្លេច​បាន​ឡើយ​ពី​ទុក្ខ​លំ​បាក​​វេទនា​ នៃ​​​​របបវាល​ពិ​ឃាតនោះ ពី​ព្រោះក្រុម​ទមិឡអត់​សាសនាទាំង​នោះបាន​​បំ​ផ្លាញ​​អស់​គ្ម​ាន​សល់នូវ​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាន​ សាលារៀន​ ផ្សារ មន្ទីរពេទ្យ វត្ត​អារាម​ សំ​ណង់​អាគារ សហគ្រាស និងមន្ទីរ​​ស្ថាប័ន​ជាតិ​ធំ​ៗ រួម​ទាំង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ផង(និយាយ​​ដោយ​ឡែក​ គ្រាន់​តែ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ គឺ​ស្ងាត់​ជ្រងំដូច​ទី​រហោស្ថាន​)។
ប៉ុន្តែ ក្រោម​ការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ​​ ហ៊ុន សែន ក្រោយ​ថ្ងៃ​រំ​ដោះ​​៧មករា ឆ្នាំ ១៩៧៩ កម្ពុជា​​បាន​ចាប់​ផ្តើម​ពីចំ​នុចសូន្យនិង​បាន​ខិត​ខំ​ស្តារ កសាង​ អភិ​វឌ្ឍ​ប្រទេស ការផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯក​ភាព​ទឹក​ដី​​​ បំ​ផ្លាញ​អស់​នូ​វ​អង្គការចាត់​តាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ រហូត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​ សុខសន្តិ​ភាព និងមាន​ឱកាសគ្រប់​គ្រាន់​ដើម្បីការ​​អភិ​វឌ្ឍលើគ្រប់​វិស័យ​​។ សមិទ្ធ​ផលជាច្រើន​ដែល​បាន​កើត​ឡើង​​នៅ​ក្រោយ​សង្រ្គាមវិនាសកម្ម​​នាទសវត្ស​ ឆ្នាំ​១៩៧០ បាន​នាំ​ឲ្យ​កម្ពុជាប្រែ​មុខមាត់​​​ថ្មី និង​បាន​ស្ទុះទៅ​មុខយ៉ាង​លឿន​ ជាជំ​នួស​កន្លែង​ដែល​រងការ​​ខ្ទេច​ខ្ទាំ​​ វិនាស​ហិន​ហោច មក​ជា​មាន​ស្ពាន​ ផ្លូវ​ សាលារៀន​ ផ្សារទំ​នើប​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សំ​ណង់​អាគារ​ខ្ពស់​ៗ នៅ​តាម​ទី​ក្រុង​ និងរហូត​ដល់​ជន​បទ​ ក៏ដូច​ជា​អាគារ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យាថ្មី​ៗ អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​ និង​ភ្ញៀវ​ទេចរណ៍​រាប់​លាន​នាក់​ចូល​មក​ទស្សនាក្នុង​មួយ​ឆ្នាំ​ៗ ដោយ​បាននាំ​មក​នូវ​ថវិកាយ៉ាង​ច្រើន​សម្រាប់កំ​ណើន​សេដ្ឋកិច្ច​ជាតិ​។
ក្រៅ​ពី​នេះ​ ប្រជា​ពល​រដ្ឋខ្មែរគ្រប់​រូប​និង​បរទេស​​មាន​ឱកាស​ប្រកប​របរ​ទទួល​ទាន​តាម​របៀ​ប​​ទី ផ្សា​រ​សេរី​​ប្រកប​ដោយ​ភាព​សុខដុម​នី​យកម្ម​ពេញ​លេញ​ ។បន្ថែម​ពី​លើ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ ការ​ទំ​នាក់​ទំ​នងជា​មួយ​​បណ្តាប្រទេស​នានា និង​បាន​នាំមក​នូវ​ទំ​នុក​ចិត្ត​ជា​មួយ​និង​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​ សម្រាប់​ការ​អភិ​ឌ្ឍរាប់​លាន​ដុល្លារកើន​ឡើងជារៀង​​រាល់​ឆ្នាំ​ ។
ជា ភស្តុតាង ​​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សំ​ ណង់​អាគារ​ ការដ្ឋាន​សាង​សង់ ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទី​រពេទ្យ​ វត្ត​អារាម​ ប្រពន្ធ័​ធារាស្ត្រ ជារួម​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​​ ទាំង​នេះ​គឺ​កើត​ចេញ​ពី​« ទស្សនៈសាមគ្គី​ជាតិ​ជាធ្លុង​មួយ​» និង​បាន​ខិត​ខំ​ពង្រឹងនិតិរដ្ឋ ដោយ​​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ ស្រប​តាម​គោល​ការណ៏​ប្រជាធិ​បតេយ្យ​សេរី​ពហុ​បក្ស​​ ។ ដូច្នេះ​ កាដូធំ ទាំង​៣ របស់​រាជ​រដ្ឋាភិបាល​ មាន​ ផ្លូវ​ ស្ពាន​ និង​បណ្តាញ​អគ្គីសនី​សម្រាប់​ឆ្នាំ​២០១១ គឺជាកាដូ​នៃ​ក្តី​សង្ឃឹម​ ជាកាដូដែល​​នឹង​ជួយសម្រួល​ដល់​ការ​លើក​កម្ពស់​ជី​វភាពគ្រួសារ​​របស់​ប្រជា​ ពល​រដ្ឋឲ្យ​បាន​ប្រ​សើ​រ​ឡើង​ថែមមួយកម្រិត​​ទៀត ផ្ទុយ​ពី​​ការរិះ​គន់​របស់​ពួក​​បក្ស​ប្រឆាំង​ជ្រុល​និយម​មួយក្រុមតូច​​ដែល​ មាន​ជំនាញពូ​កែ​ខាង​ថា ខាង​នាំ​គ្នា​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ ហើយ​ទម្លាក់​កំ​ហុ​​​​សមកឲ្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​មាន​ពួក​គេរង​នូវ​ចំ​ណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ ។ ដូច្នេះ​ គណ​បក្ស​ប្រឆាំង​ពុំ​មាន​កាដូអ្វី​ជូន​ប្រជាពល​រដ្ឋខ្មែរ​នោះ​ឡើយ​ គឺពួក​គេពុំ​បាន​ប្រើប្រាស់​ឱកាសសម្រាប់​រួម​ចំ​ណែក​កសាង​ និង​អភិ​វឌ្ឍប្រទេសជាតិទេ​ ។ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​​ នាយក​រដ្ឋមន្ត្រីកម្ពុជា​ បាន​បង្ហាញ​នូវ​មោទនភាព​ជូន​ជាតិ​ដោយ​ផ្តល់​នូវ​កាដូដែល​អតី​តកាលពុំ​ ធ្លាប់​មាន​ ដែល​កាដូទី​១ គឺ ការស្ថាបនាផ្លូវ​ក្រាល​កៅ​ស៊ូថ្មី​នៅ​ស្រុក​បន្ទាយ​អំ​ពិល​ទៅ​កាន់​ប្រាសាទ​ តា​មាន់​​នាជើង​ភ្នំ​ដង​រែក​ ដែល​ទី​នោះ​ធ្លាប់​តែ​ជា​តំ​បន់​ស្នូរគ្រាប់​កាំ​ភ្លើង​ ឥឡូវ​ក្លាយ​ជាតំ​បន់​សន្តិ​ភា​ព​យ៉ាង​ពេញ​លេញ​។​ កាដូ​ទី​២ គឺ ការបើក​ការដ្ឋាន​សាង​សង់​ទំ​នប់វារី​អគ្គីសនី​កម្លាំង​ថាម​ពល​ ៣៣៨ ម៉េហ្គាវ៉ាត់​ នៅ​ស្រុក​មណ្ឌលសី​មា​ ខេត្ត​កោះ​កុង​ ក្នុង​ទឹកប្រាក់​ជិត​៥០០លាន​ដុល្លារ បន្ថែម​ពី​លើ​គម្រោង​វារី​អគ្គីសនី​ចំនួន​៧កន្លែង​​ផ្សេង​ទៀត​ និង​អគ្គីសនី១កន្លែង​ដែល​ដើរដោយ​ធ្យូង​ថ្ម ក្រៅ​ពី​នេះ​វារី​អគ្គីសនី​១២គម្រោង​ទៀត​កំ​ពុង​សិក្សា និង​កាដូទី​៣ គឺ​ការបើក​ការដ្ឋាន​សង់​ស្ពាន​អាកាសទី​២ ស្ថិត នៅ​ចំ​នុចប្រសព្វ​ស្តុប​ពេទ្យ​លោកសង្ឃ ដែល​មាន​ទឹក​ប្រាក់​ជិត​៩លាន​ដុល្លារស​ហរដ្ឋ​អាមេរិក ក្រៅ​ពី​នេះ​ សម្តេច​តេជោ​ ក៏​បាន​ប្រកាស​អំ​ពី​គម្រោង​សាង​សង់​ស្ពាន​អាកាសទី​៣នៅ​ក្នុង​ទី​ក្រុង​ ភ្នំពេញ​ផងដែរ​​​។ ជារួម​ កាដូ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ គឺបាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខនៃ​រាជ​ រដ្ឋាភិបាលដែល​មាន​នូវ​ឆន្ទៈខ្ពស់​ ការទទួល​ខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការគាំ​ទ្រ​របស់​ប្រជាពល​រដ្ឋដែល​បាន​ ផ្តល់​ទំ​នុក​ចិត្ត​តាម​រយៈ​សម្លេង​ឆ្នោតគាំទ្រ​​ក្នុង​អណត្តិ​ទី​៤នេះ​​ ។ ដូច្នេះ​ នៅ​​ឆ្នាំ​២០១១ ខាង​មុខ​ តាម​រយៈ​សមិទ្ធ​ផល​ថ្មីនៃ​កាដូការទាំង​៣ បន្ថែម​ពី​លើ​សមិទ្ធ​ផល​ដែលមានដ៏​ច្រើន​សន្ធឹក​សន្ធាប់ គឺនឹង​ត្រូវ​បាន​លើក​កម្ពស់​នូវ​កិត្យានុភាព​ជាតិ​លើឆាក​អន្តរជាតិ​ ដែល​ចាត់​ទុក​ថា​ជាកាដូ​លើដែន​ដី​សន្តិភាព​ក្នុង​សម័យ​តេជោ​ ដ៏មាន​អត្ថន័យ​បំ​ផុត​៕

Wednesday, December 29, 2010

ជន​ជាតិ​​សៀម​៧​នាក់​នឹង​ត្រូវ​មក​ដល់​រាជ​ធានី​ភ្នំពេញ​ពាក់​កណ្តាល​អធ្រាត្រ



ជន​ជាតិ​ថៃ​៧​នាក់​ជា​ក្រុម​បាតុ​ករ​អាវ​លឿង​ដែល​ទាហាន​ការ​ពារ​ព្រំ​ដែន​កម្ពុជា​ចាប់​ឃាត់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​​កម្ពុជា ខណៈ​ពួក​គេ​ចូល​មក​វាស់​វែង​លុក​លុយ​នោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជ​ធានី​ភ្នំពេញ​ហើយ​ដើម្បី​ប្រគល់​ឱ្យ​រដ្ឋា​ភិបាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។ ជន​ជាតិ​សៀម​៧​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ពី​ព្រំ​ដែន​អូរ​បីជាន់ មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​​ជ័យ រួច​ហើយ​បញ្ជូន​បន្ត​មក​កាន់​រាជ​ធានី​ភ្នំពេញ​តាម​រយៈ​រថយន្ត​របស់​ស្នង​ការ​ដ្ឋាន​ខេត្ត​កាល​ពី​វេលា​ម៉ោង​៥​​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ធ្នូ ២០១០ ដោយ​យោង​តាម​ចំណាត់​ការ​របស់​ថ្នាក់​លើ... ពួក​សៀម​ទាំង​៧​នាក់​នេះ​តាម​ប្រភព​ព័ត៌​មាន​ថា មាន​សមា​ជិក​សភា​២​នាក់​ផង​ដែរ ហើយ​ពួក​គេ​ទំនង​នឹង​មក​ដល់​ភ្នំពេញ​នៅ​វេលា​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ដដែល រង់​ចាំ​ការ​ជំនុំ​ជំរះ​​​ឆាប់​ៗនេះ។ មុន​នេះ​បន្តិច សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បានប្រកាស​ថា សមត្ថ​កិច្ច​​ការពារព្រំដែន​​ និងអាជ្ញាធរ​​ដែនដី ត្រូវ​តែនាំ​​ជន​ជាតិ​​ថៃ​​៧​នាក់​​ ជាក្រុម​​អាវលឿង ​ដែលចាប់បាន​​នៅ​ឯព្រំដែន​​​ក្នុងទឹកដី​កម្ពុជា​នោះឡើង​តុលាការ​​ឱ្យ​​ខាង​តែ​បាន ​ព្រោះជា​​កំហុស​​របស់ពួកគេ​​​ហ៊ាន​​រំលោភ​​​​អធិបតេយ្យ​ភាព​​​របស់​កម្ពុជា។​


សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​​​បានដាក់​​បន្ទុក​​បែបនេះ​​ក្នុង​​ឱកាស​អញ្ជើញ​​ជាអធិបតី​​​​ដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​​​បិទសន្និបាត​​បូកសរុប​​ការងារ​ក្រសួង​អភិ​វឌ្ឍន៍​​ជនបទ​ឆ្នាំ​​២០១០ និង​លើក​ទិសដៅ​​ឆ្នាំ​​២០១១ ​កាលពីរសៀលថ្ងៃទី​​​២៩ ធ្នូ ​២០១០ ​នៅ​​សាល​សន្និសីទ​​ចតុមុខ ​ដោយ​មាន​មន្ត្រីជាន់​ខ្ពស់​​​​រដ្ឋាភិបាល ​​តំណាង​អង្គការ​ជាតិ​-អន្តរជាតិ ​មន្ត្រី​ស្ថានទូត​​ចូលរួមយ៉ាង​​ច្រើនកុះករ ។​ ការចាប់​បាន​​ក្រុមអាវ​លឿង​​ជនជាតិថៃ​​៧​នាក់ ក្នុងនោះ​​មានសមាជិក​​សភា​​២​នាក់ផង ត្រូវបាន​​សម្តេច​តេជោ​​ហ៊ុន សែន ​សង្កត់ធ្ងន់​ថា ​រឿង​ប្រព្រឹត្ត​​​ខុសច្បាប់​​​លុកលុយទឹក​ដីគេនេះ ​បើ​ទោះ​​ជាមាន​​អន្តរាគមន៍​​​សុំ​ឱ្យ​ដោះ​លែង​សមាជិក​​សភាថៃ​២នាក់​នោះ​ក៏ដោយ ​ក៏​យើង​​​មិនអាច​ជួយបាន​​ដែរ ព្រោះ​​ពួកគេ​​យករឿង​ខុស​មក​ជា​មួយ​...។ សម្តេច​តេជោ​​លើកឡើង​ថា ​បើដោះ​លែង​​​​២នាក់ តើ​៥​នាក់​ទៀតគិត​យ៉ាងម៉េច? ព្រោះ​ពួកគេ​បង្ក​កំហុស​​ដូចគ្នា​...។


សម្តេច​នាយករដ្ឋ​មន្ត្រី​​ខ្មែរ ដែលធ្លាប់​​​ព្រមាន​​ដោយពាក្យ​សំដី​ថា ​អ្នកឯង​ហ៊ាន​​ចូលយើង​បាញ់! អ្នក​ឯក​​ចង់​ងាប់​ចូលម៉ោ! កាល​ជម្លោះ​​នៅ​ឯ​​តំបន់ព្រំដែន​​វាល​ឥន្ទ្រី​ និង​ភ្នំ​ទ្រព្យ​នោះ ឥឡូវ​បាន​បញ្ជាក់​ថា ​​ពិត​មែន​​តែ​អ្នកឯង​​ជា​សមាជិក​សភា​ថៃ...ប៉ុន្តែ​​​​សមាជិក​សភា​ថៃ មាន​អភ័យ​ឯកសិទ្ធិ​​តែនៅក្នុង​ទឹកដី​​ថៃ​ប៉ុណ្ណោះ អ្នកឯង​គ្មាន​​អភ័យ​​ឯក​សិទ្ធិ​​នៅក្នុងទឹក​ដីកម្ពុជា​ទេ​...​អ្នក​ឯង​​​ចូលក្នុង​ទឹកដី​កម្ពុជា​​ខុសច្បាប់ ​នាំ​រឿង​ខុស​ច្បាប់​​មក​ជា​មួយ​ទៀត ដូច្នេះ​​បន្ទុក​កាន់តែ​​ធ្ងន់​ហើយ​...​ត្រូវ​​តែ​ឃាត់​ខ្លួន​​​កសាង​​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​​ជំនុំជំរះ​តាម​​នីតិវិធី ។​


សម្តេច​​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានថ្លែង​ថា ការចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់ ​រួម​ទាំង​សមាជិក​​សភា​២នាក់​​ផងនោះ ​ដែលពួកគេ​មក​​វាស់​វែង​​ដី​​គ្មានការអនុញ្ញាត​​​ គ្មានកិច្ច​សហ​ការ​​​ក្នុងទឹក​​ដីប្រទេស​​កម្ពុជា​នេះ ​វាមិនបង្ក​ឱ្យ​មាន​ភាព​កករល្អក់ផ្នែកទំនាក់ទំនង និង​ការទូត​អ្វី​​នោះទេ គឺ​​កម្ពុជា​អនុវត្ត​ច្បាប់​​របស់​កម្ពុជា​​តែ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត ហើយ​​ក្នុង​ចំណោម​​​​នេះមាន​សមាជិក​​សភា​​២នាក់​​ផង​ដែរ ។ ចំណែក​​​អ្នក​រួមដំណើរ​​​​បង្ករឿង​​​​៦​នាក់​ទៀត​ គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ៊ី ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ

បាងកក​ប៉ុស្តិ៍ ៖ ទាហានកម្ពុជា​​ចាប់ខ្លួន​ជនជាតិថៃ៧នាក់​ក្នុងនោះ​​មាន​សមាជិកស​ភា​ម្នាក់



កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​២៩ ធ្នូ ផ្សាយ​​ថា លោក Panich Wikitsate សមាជិកសភា​​​គណបក្ស​​ប្រជាធិបតេយ្យ​​ប្រចាំ​ក្រុង​បាងកក ​និង​លោក​​វីរ៉ា ស៊ុម ខ្វាមឃីដ ​ជាមេដឹកនាំ​ក្រុម​មួយ​​ឈ្មោះ​ «បណ្តាញ​​អ្នកស្នេហា​​ជាតិថៃ» រួមទាំង​​ពលរដ្ឋ​​​ថៃ​៥​នាក់ទៀត​​ ត្រូវបាន​​ចាប់ខ្លួន​​ដោយ​ទាហាន​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​​២៩ ធ្នូ ។ កាសែត​​ថៃដដែល​​ឱ្យ​​ដឹង​​ទៀត​ថា ​លោក Panich និង​លោក​វីរ៉ា​ រួម​ទាំង​​ពលរដ្ឋ​ថៃ​ទាំង​៥​នាក់ បាន​ធ្វើ​​ដំណើរ​ទៅកាន់​​ស្រុក​អារញ្ញ​ប្រាថេត នៅ​​ជាប់ ព្រំដែន ​​រវាង​ប្រទេស​​ថៃ និង​ប្រទេស​កម្ពុជា​ ដើម្បី​​​ត្រួតពិនិត្យ​​​ និងស៊ើប​អង្កេត​​​ថា តើ​​មាន ពល​​រដ្ឋ​​កម្ពុជា​លួចឆ្លង​​កាត់ ព្រំដែន​​ចូលទឹក​ដី​​ថៃ​ឬ​ក៏​អត់ ។ ខណៈ​ពេល​​កំពុង​​ត្រួតពិនិត្យ​​​តំបន់​ព្រំដែន​​​ខាង​​ប្រទេស​ថៃ​​ពួកគេត្រូវ​បានចាប់ខ្លួន​​ដោយ​​ទាហាន​កម្ពុជា ។


កាសែត​បាង​កកប៉ុស្តិ៍​​​បានដកស្រង់សំដី​លោក​​កាស៊ីត​ ភិរម្យ រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​ថៃ ​ដែល​ថ្លែង​​នៅថ្ងៃទី​​២៩ ធ្នូ ថា រដ្ឋាភិបាល​​​នឹង​បញ្ជូនតំណាង​​របស់​​ខ្លួន​​​មកកាន់​ប្រទេស​កម្ពុជា ​ដើម្បីចរចា​​ និងពិភាក្សា​ជាមួយកម្ពុជា​​ក្រោយ​ពី​​ទទួលបាន ព័ត៌មាន​​​ថា ពលដ្ឋ​ថៃ​​៧​នាក់ត្រូវ​បាន​ចាប់ខ្លួន​ដោយទាហាន​កម្ពុជា ។ លោកកាស៊ីត ភិរម្យ​​អះអាង​​ថា ពលរដ្ឋ​ថៃ​​៧​នាក់​នោះ​បានធ្វើ​ដំណើរ​​​ទៅកាន់ស្រុក​​​អារញ្ញ​​ប្រាថេត ​ខេត្ត​​ស្រះ​កែវ ​ដើម្បីត្រួតពិនិត្យ​​​តំបន់ព្រំដែន​​​មាន​ជំលោះ​​ក៏​ត្រូវ​​បានចាប់ខ្លួន ដោយទាហា​នកម្ពុជានៅវេលា​​ថ្ងៃ​ត្រង់ ។ រដ្ឋ​មន្ត្រី​​ការបរទេសថៃ​​​រូបនេះ​ថ្លែង​​ទៀត​ថា ​លោក​​នាយក​​រដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ត្រូវបាន​ជំរាប​​រួចហើយ​​អំពីការ​ចាប់ខ្លួន​ពលរដ្ឋ​​ថៃ​ទាំង​​៧​នាក់​​នោះ ហើយ​​តំណាង​របស់​​​លោក​​ម្នាក់នឹង​ត្រូវ​​​បញ្ជូន​ទៅកាន់​​ប្រទេស​កម្ពុជា ដើម្បី​​ជួយពួកគេ​​ឱ្យ​បាន​​ទាន់ពេល ។


ដោយឡែក​​កាសែត​ឌឹ​ណេស្សិន ​បានដក​ស្រង់​​​សំដីលោក Panich Wikistreth ដែល​ថ្លែង​ថា ដំបូងរូបលោក បាន ទទួល​របាយការណ៍​​ថា កង​ទ័ព​កម្ពុជា​បានឆ្លង​កាត់​​ព្រំដែន​​​ចូលក្នុង​ភូមិ​​​ Ban Nong Jan ក្នុងសង្កាត់ Khok Soon ខេត្ត​ ​ស្រះកែវ ​នៅ​វេលាម៉ោង​​១១ព្រឹកថ្ងៃទី​​២៩ ធ្នូ នោះហើយ​​ក្រោយពី​​ទទួល​បាន​របាយការណ៍​​​​ដូច្នេះ រូប​លោក​ក៏បាន​ធ្វើដំណើរ​​ទៅត្រួតពិនិត្យ​​​​កន្លែង​នោះ​​ក៏ត្រូវ​បានចាប់ខ្លួន​ដោយទាហាន​​កម្ពុជា​​តែម្តង ​រួមជាមួយ​នឹង​ពលរដ្ឋ​​ថៃ​៦​នាក់​ទៀត ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​​ក្រសួង​ការ​បរទេស​ថៃ​​​ លោក​ថានី ថុងភក្តី ​ថ្លែង​ថា ស្ថាន​ទូត​ថៃប្រចាំ​​ប្រទេស​កម្ពុជា ក៏ត្រូវ​បាន​​ជូន​ដំណឹង​​អំពី​​ការចាប់ខ្លួន​​ពលរដ្ឋ​ថៃ​​ទាំង​៧​នាក់នោះ​រួច​ហើយដែរ រួច​​​កំពុងស្ថិត​​ក្នុងដំណើរ​​​ការចរ​ចា​ជា​មួយ​​អាជ្ញាធរ​​កម្ពុជា​​សំរាប់​ការ​ដោះលែង​​ពួក​គេ ៕

Friday, December 24, 2010

OPINION: A REVELATION OF SOPON ONGKARA: A PLOT AGAINST CAMBODIA IS IN THE MAKING

Sopon Ongkara of THE NATION first mistake is that he does not know, and at best he pretends that he does not know Thailand history that is infested by more than 70 coups d’Etat that had toppled the “ordinary”governments of Thailand, and the last victim was the elected government of former Prime Minister Thaksin Shinawatra. In Thailand, branding someone as traitor, or patriot, or hero has its truth only to the person who does the branding. Thai coup makers came out to be hero and the victims became criminals or traitors.

When Thai opposition declared publicly that they intended to topple the Abhisit government as claimed by Sopon Ongkara of THE NATION, whether it is true or not, he should find it to be more civilized than a military coup. On the other hand Thai public would be the one who will decide that the Abhisit government must go or stay at the ballot box regardless of Thai opposition’s intention. That is democracy. Having been labeled “champion of democracy” by THE NATION, Abhisit Vijjajeva should not have been mute about calling a general election, as the opposition has been calling for it again and again. It would give a chance for Abhisit Vijjajeva to prove himself as THE NATION has been mentioning several times that Abhisit Vijjajeva’s approval rate has tripled lately.

Abhisit Vijjajeva must know the truth about the poll. Is it a scam or a reality? It is a scam to fool Thai and international public. It is a reality and unfortunately Abhisit Vijjajeva does not believe the poll, because he is a fool. In a matter of days, Abhisit Vijjajeva will no longer have ASEAN to ride, and he will no longer have the opportunity to smile at the cameras for photo ops and the chance of bragging about the greatness of his diplomacy, second only to Kasit Piromya who has risen to prominence for his slanderous sharp tongue since his days wearing yellow shirt and leading terrorist activities against Thai people at Suvannaphuma airport.

Sopon Ongkara of THE NATION is good at slandering people like Kasit Piromyra. He could be Kasit’s double. Knowing that Thai people venerate their King and Queen and the monarchy, Sopon Ongkara of THE NATION , as well as Kasit Piromya and Abhisit Vijjajeva are taking turn to take cheap shot at Pheu Thai, at Thaksin and at whoever who is not in Abhisit Vijjajeva’s camp that these people will “do away with the monarchy.”

Sopon Ongkara must be tipped by Kasit Piromya about the Thai Foreign Ministry secret document to “eliminate” Thaksin, to foment the coup against the government of Cambodia, and to assassinate the Prime Minister HUN SEN of Cambodia, otherwise he would not have stated that “Cambodia has become more than a thorn in the side of Thailand;” He spoke about Cambodia’s “heading on the collision course with Thailand,” as if he was aware of all the plots by the Abhisit’s government against Cambodia. He threw all the chips on the table on the side of the Abhisit’s government against Cambodia as if he was part of the group together with Abhisit Vijjajeva, Kasit Piromya and the others who concocted the scheme against Cambodia and Prime Minister HUN SEN, by stating with all the confidence in the world that Prime Minister HUN SEN “caused serious harm to Cambodian interests.

The country loses income from tourism, border casinos, trade, and the chance to register the Preah Vihear temple ruins with the World Heritage Organisation, and the exploitation of offshore petroleum deposits.” His insane bravado blinds him. He made his second big mistake by saying that “the country loses the chance to register the Preah Vihear temple ruins with the World Heritage Organization.” Was it a simple lie to readers, national and international?

In fact the Temple of Preah Vihear was inscribed on the World Heritage List since 7 July 2008, in Quebec Canada at the 32nd Session of the World Heritage Committee. One lie leads to another lie. He lies about Thaksin’s “hideous plan to join hands with ex-communist guerrillas to end the monarchy.” He lies and speculates wildly by saying that Prime Minister Hun Sen “has blatantly interfered in the internal affairs of Thailand, given safe haven to Thaksin, and engaged in activities considered as serious threats.” Or was he a fool and a cocky head, he who is so sure about Abhisit Vijjajeva’s plan to foment the coup against Cambodia and to head to a confrontation with Cambodia?

Despite the denials by Abhisit Vijjajeva and Suthep about Thailand’s fomenting coup against Cambodia found in Thailand Foreign Affairs Ministry’s secret document, the writing is there on the wall.
Pen Ngoeun

បទវិចារណកថានយោបាយ៖ ខ្មែររស់ដោយសាគុណថ្អៃ៧មករា




Thursday, December 23, 2010

ទស្សនៈសារព័ត៌មាន៖ ក្រុមសម្ព័ន្ធមិត្ដអាវលឿងកំពុងតែប្រមាថអ្នកដឹកនាំនិងអតីតព្រះមហាក្សត្ររបស់ខ្លួន

ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលចេះតែបរាជ័យជាបន្ដបន្ទាប់ ដោយសារតែគ្រប់ទង្វើរដែលក្រុម ខ្លួនបាន ធ្វើសុទ្ធតែភូតភរកុហក់ ដល់ប្រទេសជាតិឯង និងអន្ដរជាតិ ក្នុងចេតនាចង់អោយគេយល់ព្រមជាមួយគំនិត ខ្មៅអាក្រក់ របស់ខ្លួន ធ្វើអោយក្រុមអាវលឿងមានការអាក់អន់ចិត្ដនិងជាតិសាស្ដ្រខ្លួនឯងដែលមិន ចូលរួមគាំទ្រ ក្រោយមកមានការ ស្ដីបន្ទោសខ្លាំងៗទៅរដ្ឋាភិបាល បី-បួន ជំនាន់មុន។ ពួកអាវលឿងវង្វេងស៊ុងទាំងនេះ នៅតែបន្ដ អុកឡុកសង្គមថៃជាបន្ដ បន្ទាប់ដោយលើកយករឿងមួយបន្ដទៅរឿងមួយទៀត ធ្វើអោយសង្គមថៃរស់មិនបានសុខ ដោយសារពួកនេះ។

ដោយមានការស្ដីបន្ទោសពីសំណាក់ប្រជាជនថៃ ព្រមទាំងការងាកចេញរបស់រដ្ឋាភិបាលបច្ចុប្បន្ន មិនបន្ដ គាំទ្រ នោះ ក្រុមសម្ព័ន្ធមិត្ដអាវលឿង ក៏បានបបួលគ្នាមកបង្កើតរឿងមួយទៀតកាន់តែជ្រុលទៅៗ កាលពីថ្ងៃ ២១ ខែ ធ្នូ ២០១០ នៅសណ្ឋាគារ រ៉ូយ៉ាល់ ភូកេត ស៊ីធី (royal phuket city) សកម្មភាពនោះមានការលើកឡើងពីអ្នកជំនាញ ប្រវត្ដិសាស្ដ្រ របស់ក្រុមអាវលឿង ក្នុងចេតនាប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់អ្នកដឹកនាំនិងអតីត ព្រះមហាក្សត្រ របស់ខ្លួន។

ការប្រមាថទីមួយៈ ដោយលោក ប៉ានថេប ភួផុងផាន់អ្នកនាំពាក្សក្រុមសម្ព័ន្ធមិត្ដអាវលឿង បានលើក ឡើងពី ផែនទី ១ លើ ២០០.០០០ ជាផែនទីឥណ្ឌូចិន ឬហៅថាផែនទី បារាំង-សៀម ថាជាផែនទីមិនត្រិមត្រូវទៅវិញ ដែលផែន ទីនេះបានធ្វើយ៉ាងផ្ចិតផ្ចង់ពីអ្នកជំនាញបារាំង និងអ្នកជំនាញសៀម និងមានការចុះហត្ថលេខា ដោយអតីត រដ្ឋមន្ដ្រីការ បរទេសសៀម សម័យនោះ ដែលមានការយល់ព្រមពីអតីតព្រះមហាក្សត្រសៀមផងដែរ។ ចុះមក ដល់ថ្ងៃ នេះបែរជា លោកប៉ានថេប ភួផុងផាន់ និយាយថាផែនទី ១ លើ ២០០.០០០ មិនត្រូវបែជាថា ផែនទីនេះ ធ្វើដោយ ឯកតោភាគី ទៅវិញ នោះមានន័យ ថា អ្នកកំពុងតែប្រមាថអ្នកដឹកនាំ និងអតីតព្រះមហាក្សត្រ ជាទីគោរពរបស់ ខ្លួនយ៉ាងពិត ប្រាកដ បើយ៉ាងដូច្នោះមែន តើប្រជាជនថៃទូទាំងប្រទេសគេគិតយ៉ាងម៉េចពីលោក?

ការប្រមាថទី២៖ គឺជាចេតនាអាក្រក់របស់លោក ថេបម៉ុនទ្រី លិមប៉ាក់ផាយ៉មដែលជាអ្នកវង្វេងខាងប្រវត្ដិ សាស្ដ្របាននិយាយថា MOU ឆ្នាំ ២០០០ និងផែនទី ១ លើ ២០០.០០០ គឺជារឿងបោកប្រាស់។ នេះមានន័យថា រដ្ឋាភិបាលថៃតាំងពីឆ្នាំ ១៩០៧-២០១០ គឺជារដ្ឋាភិបាលបោកប្រាស់ បើយ៉ាងដូច្នោះវារួមទាំងនាយករដ្ឋមន្ដ្រី អតីតព្រះ មហាក្សត្រថៃ និងនាយករដ្ឋមន្ដ្រីថៃសព្វថ្ងៃគឺជាជនបោកប្រាស់ ហើយអ្នកដែលមិនបោកប្រាស់សោះគឺមាន តែលោក ថេបម៉ុនទ្រី និងបក្សពួកប៉ុន្មានអ្នកនោះឬ? រឿងនេះលោក ថេបម៉ុនទ្រីនិងបក្សពួកកំពុងតែខិតខំ បង្កើតការយកត្រូវ តែម្នាក់ឯង ហើយ ដាក់កំហុសអោយរាជរដ្ឋាភិបាលសៀមតាំងពីឆ្នាំ ១៩០៧ រហូតដល់ បច្ចុប្បន្ននេះ ព្រមទាំង ព្រះមហាក្សត្ររបស់ខ្លួនផង។ តើលោក ថេប ម៉ុនទ្រី មិនខ្លាចប្រជាជនថៃ គេអន់ចិតហើយ លើកគ្នាមកចោទ សួរលោកទេឬទេអី? ព្រោះការអត់ធ្មត់ របស់ពួកគេមានដែនកំណត់ សូមលោកកុំជ្រុលពេក។ លើសពីនោះទៀតលោក ថេបម៉ុនទ្រី អ្នកជំនាញខាងវង្វេងប្រវត្ដិ សាស្ដ្រនេះបានជំរុញ និងបញ្ចុះបញ្ចូលទាហានថៃ អោយធ្វើតាម គំនិត អាក្រក់របស់ខ្លួន ក្នុងចេតនារំលោភអធិបតេយ្យភាព របស់ខ្មែរ មានន័យថាលោក ថេបម៉ុនទ្រី កំពុងតែបបួល ទាហានអោយចូលរួមប្រមាថមើលមាក់ងាយ រដ្ឋាភិបាល និង អតីតព្រះមហាក្សត្ររបស់ខ្លួនដែរ។ ទាហានថៃម៉េច និងព្រម ព្រោះពួកគេរស់ក្រោមដំបូល និងក្រោមបទបញ្ជារបស់ នាយករដ្ឋមន្ដ្រី និងព្រះមហាក្សត្រ ជាទីគោរព របស់ពួកគេ ដូច្នេះ លោក ថេបម៉ុនទ្រី កំពុងតែធ្វើអោយ ប៉ះពាល់ដល់តំលៃ អ្នកជាទី គោរពរបស់ គេហើយ។

ការប្រមាថទី៣៖ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរពីអតីតព្រឹទ្ឋបុរសមហាវិទ្យាល័យសិល្បះ របស់ថៃគឺ លោក វីរៈផាន់ ម៉ាឡៃផាន់។ លោក វីរៈផាន់នេះកំពុងតែធ្វើអោយព្រលឹងអតីតៈអ្នកដឹកនាំ និង ព្រះមហាក្សត្រសៀម មានការឈឺចាប់ យ៉ាងខ្លាំង និងបើកភ្នែកធំៗសំលឹងមកចំលោក វីរៈផាន់ ម៉ាឡៃផាន់ ព្រោះគាត់បានពោល ពាក្យប្រមាថ ថាផែនទី ដែល មានមាត្រដ្ឋាន ១ លើ ២០០.០០០ គឺធ្វើឡើងផ្អែកទៅលើដានទឹកនោមឆ្កែ ចេះនិយាយ ពាក្យនេះទៅរួច លោកម្ចាស់ វីរៈផាន់ ម៉ាឡៃផាន់ អើយ លោកកំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើរាជរដ្ឋាភិបាលថៃឆ្នាំ ១៩០៧។ ឃា្លរបស់លោក កំពុង តែបញ្ជាក់ថារដា្ឋភិបាលសៀមសម័យនោះគឺមានអ្នកដឹកនាំអន់ណាស់ ខ្វះអ្នក ជំនាញ រហូតដល់ ទៅពឹងពាក់ឆ្កែអោយធ្វើ ការជំនួសក្នុងការវាស់ផែនទី តើលោក វីរៈផាន់ ម៉ាឡៃផាន់ កំពុងតែ និយាយពីរឿងអ្វី? ចាំថាមុននិងអ្នកនិយាយ ភាសានេះអ្នកត្រូវតែគិតអោយច្បាស់ថា ក្នុងពេលដែលទទួល ស្គាល់ផែនទីដោយ មន្ដ្រីសៀមសម័យនោះ រាជរដ្ឋាភិបាល មានតួអង្គសំខាន់ៗ ដូចជាមន្ដ្រីរាជរដ្ឋាភិបាល អ្នកជំនាញ ខាងផែនទី សភា និងព្រះមហាក្សត្រទៀតផង។

ដូច្នេះការប្រមាថពី លោក ប៉ានថេប ភូផុងផាន់ លោក ថេបម៉ុនទ្រី លិមប៉ាក់ផាយ៉មលោក វីរៈផាន់ ម៉ាឡៃផាន់ ដល់វិរៈបុរសនិងអតីតព្រះមហាក្សត្រខ្លួននោះ គឺជាចេតនាបំផ្លាញកិត្ដិយសប្រទេសជាតិឯងឬ ជាការដើថយក្រោយ ដែល នាំទៅរកការវិនាស ហើយជាការអះអាងដោយខ្វាក់ភ្នែកមិន ស្គាល់ពីតម្លៃនៃច្បាប់ អន្ដរជាតិ គឺសកម្មទាំងនោះនិង​ត្រូវ*បាន ស្ដីបន្ទោសដោយប្រជាជនថៃដ៏ច្រើនលើសលប់។
អានន្ទ

Wednesday, December 22, 2010

បទវិចារណកថា៖ ក្រុម​ហ៊ុន«អ្នក​ប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់»

ក្រុម​មន្ត្រីគណបក្សប្រឆាំងសម​ រង្ស៊ី មួយចំ​នួន​ និងអង្គការលី​កាដូ បាន​ស្ថិត​នៅ​ក្នុង​សភាព​ស័ង្សយរបស់​មហាជន ពី​ការ​បើក​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នាមួយ​ក្រោម​​ផ្លាក​យី​ហោ​ដ៏​ចម្លែ​ក​គឺ​​« ក្រុម​ហ៊ុន​អ្នកប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់ » បន្ទាប់​ពី​ពួក​គេបាន​ចេញ​មុខមក​ការ​ពារ​ជន​ជាប់​ចោទ​ សេង​ គុណ​ការ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោសដាក់ពន្ធនាគារ​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ ដោយ​សារ​ជន​នេះ​បាន​ចែក​ខិតប័ណ្ណ​ជេរប្រមាថ​ធ្ងន់​ៗមក​លើ​ថ្នាក់​ដឹក​នាំ​នៃ​​​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​មួយចំ​នួន​ទៀត។

ពាក្យថា​ក្រុម​ហ៊ុន​អ្នកប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់គឺចង់​បង្ហាញអំពីអត្តៈចរិតលក្ខណៈនៃ​ក្រុម​វង្វេង​ស៊ុង​ពីរប្រភេទ ដែលក្រុម​ទី១មានជំ​នាញ​ខាង​ការជេរប្រមាថ ភូត​ភរកុហក ប្រឌិត​ព័ត៌មាន ញុះញង់ បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រមុខនៃរាជ​រដ្ឋាភិបាល និងនាំ​គ្នា​ដុត​បញ្ឆេះ​កំ​ហឹងប្រជាពល​រដ្ឋឲ្យ​ប្រព្រឹត្ត​នូវអំ​ពើ​អាណា​ធិប​​តេយ្យគ្រប់​បែប​យ៉ាងក្នុង​សង្គម​ ដើម្បីពួកគេឆ្លៀត​កេង​ចំ​ណេញ​នយោ​បាយ​ ។ ចំ​ណែក​ឯ​​ក្រុមទី២ គឺជាក្រុមអ្នកពូកែខាងការ​ស្រែក​បន្ទរ​ដើម្បី​គៀង​គររក​ប្រាក់​ជំ​នួយពី​បរទេស ដោយ​ទន្ទេញ​យ៉ាង​រត់​មាត់​ថា​ អយុត្តិ​ធម៌ណាស់ នៅ​ស្រុក​ខ្មែរអត់​មាន​ការ​គោរព​សិទ្ធិ​មនុស្សជាដើម......។ល។ តើ​​ការ​​ពិតជាក់​ស្តែង​ដូច​ពួក​គេអះអាង​ដែរឬទេ​? ជា​ចំ​លើយដែល​ត្រឹម​ត្រូវ គឺ​មហាជនទូទៅ​បាន​មើល​ឃើញ​ថា​ ក្រុម​ប្រឆាំង​ទាំង​នោះពួក​គេគ្មាន​បាន​សាង​​​នូវ​គុណ​សម្បត្តិណាមួយសម្រាប់រួម​ចំ​ណែក កសាង និង​​រក្សានូវ​ស្ថេរភាព​នយោ​បា​យ ក៏ដូច​ជា​ការជម្រុញ​ឲ្យ​មាន​គោរព​ច្បាប់​នៅ​កម្ពុជាទេ គឺពួក​គេមាន​តែ​ទេព​កោសលពិស ស្ទាត់​ជំ​នាញតែខាងការ​បំ​ផ្លាញ​សុខសន្តិភាព និង​​ការ​អភិវឌ្ឍរីក​ចំ​រើន​នៃសង្គម​ជាតិ ឬចាត់​ចូល​ជាក្រុម​មនុស្សព្រៃ រមិល​គុណ អគុណ​ធម៌ដ៏ក្រៃលែង ពី​ព្រោះគេ​បាន​សង្កេត​ឃើញ​ថា​បុគ្គល​​​មួយចំ​នួនបំ​រើការនៅក្នុង​​ក្រុម​ហ៊ុន​សត្វក្អែក ក្រពើ ឬត្មាតនោះ ​តែង​តែ​ចេញ​មុខមក​ការ​ពារ​ជន​ជាប់​ចោទ​ និង​ទណ្ឌិត​​ជាច្រើន​រូបដែល​ត្រូវ​បាន​ផ្តន្ទាទោសដោយ​ច្បាប់​រួច​ហើយ។ ​ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ២០១០ ក្រុម​គេក្នុង​ចំ​ណោម​នោះគឺមានអង្គការ​លី​កាដូ​របស់​លោកស្រី​ពុង ឈីវ​ហ្កិក បានប្រញាប់​ប្រញាល់យ៉ាង​តក់​ក្រហល់ ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ជាបន្ទាន់​របស់​ខ្លួន​មួយពាក់​ព័ន្ធ​នឹង​ការ​​ចាប់​ឃុំ​ខ្លួនបុរសម្នាក់ជា​ប្រធាន​សន្តិសុខ​អង្គការស្បៀង​​អាហា​រ​​​​​ពិភព​លោក​ ដោយចាត់​ទុក​ថា ការចោទ​ប្រកាន់និង​ឃុំខ្លួន​បុរសនោះ​ គឺបាន​ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុផល និងជាសកម្ម​ភាព​បង្ក្រាប​​​លើសិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនៅ​កម្ពុជា ហើយពួកគេក៏បានរិះ​គន់ទៅ​លើ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ដែល​ទើ​បចូល​ជា​ធរមានផង​ដែរ​ថាមាន​​ការ​​​​​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​​នៃ​ការ​បញ្ចេញ​មតិ និង​​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ជាថ្មី។

កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១០​ លោក សេង គុណការ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញបើ​ក​សវនាការ​ជំ​នុំ​ជំ​រះ​​​ ហើយ​បាន​សម្រេច​ឲ្យជាប់ពន្ធ​នាគារ​រយៈ​ពេល​​​៦ខែនិង​ពិន័យ​ជា​ប្រាក់​ចំ​នួន​១លាន​រៀលពី​បទ​ញុះ​ញង​់ឲ្យ​មាន​បទ​ឧក្រិដ្ឋតាម​មាត្រា​​៤៩៤ និង​៤៩៥ នៃ​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌថ្មី​ ដោយសារជន​នេះ​បាន​ថត​ចំ​លង​ និង​ចែក​ចាយខិតប័ណ្ណដក​ស្រង់​ចេញ​ពី​វ៉េប​សាយ ki‑media ដែលបំ​រើនយោបាយឲ្យ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ខ្ចរខ្ចាយ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​​ ពី​ព្រោះ​វ៉េប​សាយ​នោះ​បាន​និយាយចោទ​ប្រកាន់​ប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជាថា​ជាមេក្បត់​ជាតិ លក់​ទឹក​ដី​ឲ្យ​ប្រទេស​វៀណាម។ ពុំ​គួរគប្បី​ឡើយ​ ដែល​អង្គការ​លី​កាដូធ្វើការ​ស្តី​បន្ទោស ឬតេះ​ដៀល​មកលើ​ចំណាត់​ការ​របស់​តុលាការ​ដែល​ជា​ស្ថាប័នឯករាជ្យនោះទេ​ ពី​ព្រោះ​ការ​ចោទ​ប្រកាន់​ និង​ចាប់​ឃុំ​ខ្លួន​​បុរសនោះ ​គឺធ្វើ​ឡើង​ដើម្បី​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិ​សុខ​សង្គម និង​បញ្ចៀសនូវ​ភាព​អាណាធិបតេយ្យ​។ ការ​ពោល​បែប​នេះ​ ដោយ​សំ​អាង​លើខ្លឹម​សារ​នៃ​ការ​ចោទ​ប្រកាន់​របស់​ki-media គឺបាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​មួល​បង្កាច់​ ប្រាស់​ចាកពី​ការ​ពិត​ និង​បាន​​ប៉ះ​ពាល់​ដល់​កិត្តិ​យសនៃ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាលកម្ពុជា ​ដែលជាសច្ចធម៌ប្រវត្តិ​សាស្ត្រ​​ឥស្ស​ជន​ដ៏ឆ្នើមទាំង​៣រូប​ រួម​មាន​សម្តេច​ហ៊ុន សែន សម្តេច​ ហេង សំ​រឹន និង​សម្តេច​ ជា ស៊ីម​​​​ គឺជាអ្នក​តស៊ូប្តូរផ្តាច់​ នាំ​មក​នូវ​ការ​រស់​រាន​មាន​ជី​វិត​ឡើង​វិញ​របស់ប្រជា​​ពល​រដ្ឋខ្មែរពី​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត និង​បាន​នាំ​ឲ្យ​មានការ​ផ្សះ​ផ្សា បង្រួប​បង្រួម​ជាតិ ឯកភាព​ទឹក​ដី​ ស្តារនិង​អភិវឌ្ឍ​ប្រទេសរីក​ចំ​រើន​ស្ទើ​គ្រប់​វិស័យ​។ ដូច្នេះ​គ្មាន​ហេតុ​ផល​ណានឹង​គួរត្រូវ​បាន​ស្តី​បន្ទោស ឬក៏​ប្រមាថ​ដល់អ្នក​ដែល​​រំ​ដោះ​ប្រទេសជាតិ​បាន​ហើយ ​បែរ​ជា​ត្រូវ​ជន​អគតិចោទ​ប្រកាន់​យ៉ាង​អយុត្តិ​ធម៌​បែប​នោះ​ឡើយ។

ការ​ចាប់​ខ្លួន​បុរសនោះ​ គឺ​ជា​សារ​មួយ​ ព្រមាន​ដល់​ជនឱកាសនិយម​មួយចំ​នួន​ ឲ្យ​ងាក​​មក​រក​ការ​គោរព​​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ទប់​ស្កាត់​នូវ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​នៃការ​បញ្ចេញ​​មតិ​របស់​ខ្លួន​ហួសព្រំ​ដែន ដែលអាច​នឹង​នាំ​ឲ្យ​មានភាព​​ចលាចល ​​ជា​យថា​ហេតុ បង្កឡើង​ពី​ក្រុម​បំ​ផ្លិចបំ​ផ្លាញ​ជាតិ​​ទាំង​នោះ។​ ទំ​ហំ​នៃ​សន្តិ​ភាពនៅ​កម្ពុជាមាន​តម្លៃមហាសាល កាត់​ថ្លៃ​ពុំ​បាន​​​ គឺ​មិនត្រូវ​បាន​​អនុញ្ញាតឲ្យ​​កំ​ទេច​ដោយ​បាត​ដៃ​នៃជន​មួយ​ក្តាប់​តូច​បាន​ឡើយ​ ហេតុនេះ​ ​ចាំបាច់​ត្រូវ​តែមាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។

ពិត​ណាស់​ថា​ មាត្រា៤១នៃ​ច្បាប់​រដ្ឋធម្ម​នុញ្ញរបស់​​ព្រះ​រាជាណាចក្រ​កម្ពុជាបាន​ចែង​ថា​ប្រជាពល​រដ្ឋមាន​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិរបស់​ខ្លួន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ ប៉ុន្តែ​​ក្នុង​មាត្រាដដែល​នោះ​ក៏​បាន​បញ្ជាក់​យ៉ាង​​ច្បាស់ដែរ​ថា​ « ជន​ណាក៏ដោយ​មិន​អាចឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំ​លោភបំ​ពាន​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យសរបស់​អ្នក​ដ៏​ទៃ​ ដល់​ទំ​នៀម​ទំ​លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិ​សុខជាតិ​បាន​ឡើយ​»។ ដូច្នេះ​ បើ​យើង​និយា​យ​ពី​កំ​ហុសរបស់​ លោក សេង គុណ​ការ​ ប្រធាន​សន្តិ​សុខអង្គការ​ស្បៀង​អាហារ​ពិភព​លោក ក៏ដូច​ជា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្សលី​កាដូម្នាក់ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​នៅ​ខេត្ត​តាកែវ ពី​បទ​បាច​ត្រាក់ជេរ
​ប្រមាថរាជ​រដ្ឋាភិបាល​ ជាពិ​សេសករណី​អំពើរំ​លោភច្បាប់​ក្នុង​ការ​ដក​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែនកម្ពុជា‑វៀត​ណាម​ ដោយ​មេបក្ស លោក សម រង្ស៊ី​ នាពេល​កន្លង​មក​ គឺជា​ការ​អនុវត្តត្រឹម​ត្រូវ​​តាម​ដំ​ណើការ​និង​និតិវិធី​​ច្បាប់​ ដែល​​កម្ពុជា​បាន​និង​កំ​ពុង​គោរព​គោល​ការណ៍​​​ប្រជាធិ​បតេយ្យ​ និង​ការ​ពង្រឹង​និតិ​រដ្ឋ។ ផ្ទុយ​ទៅ​វិញ​ ក្រុម​គណបក្សប្រឆាំង​ សម រង្ស៊ី ហើយ​ក្នុង​នោះ​ក៏​មាន​អង្គការលី​កាដូ​ផង​ដែរ​ ពុំ​​គួរគប្បី​គាំទ្រ​ជន​​ល្មើសច្បាប់​ ដែល​ពួក​គេបាន​ប្រើ​ពាក្យសម្តី​អសុរោះ ប្រមាថ តេះ​ដៀល​ និង​មួល​បង្កាច់​ថ្នាក់​ដឹក​នាំប្រទេស​បែប​នេះ​ឡើយ​។ សួរថា​ ចុះ​បើ​ពាក្យ​សម្តី​នេះ​ត្រូវ​បាន​គេ​​ប្រើ​ទៅ​លើ​ម្តាយ​​ ឳពុក ឬ​ក្រុម​គ្រួសាររបស់​ខ្លួន​វិញ​ តើ​អ្នក​មាន​ការ​ឈឺចាប់​ដែរ​ឬទេ? ជារួម​ក្រុម​ហ៊ុន សម រង្ស៊ី និង​លីកាដូ ឬក្រុម​ហ៊ុន«អ្នក​ប្រឆាំង​ក្រៅ​ដំ​បូល​ច្បាប់»​ ពួកគេបានប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​​​​ផ្ទុយ​ពី​ច្បាប់​ជា​និច្ច ធ្វើ​យ៉ាង​ណាឲ្យ​តែកើត​មាននូវភាពអាណាធិបតេយ្យ​ វឹក​វរ ជ្រួល​ច្របល់ក្នុ​ង​សង្គមជាតិ ឬផ្ដាច់​ការ​និយម​ ទើប​ត្រូវ​ជា​មួយនឹង​ចិត្ត​គំ​និត​របស់​ពួក​គេ។ នៅ​ប្រទេស​ណា​​ៗក៏ដោយ​ លើសកល​លោក ​ការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​ គឺ​មិន​ត្រូវ​ឲ្យ​ហួសពី​ព្រំ​ដែន​នៃ​ច្បាប់​បាន​ទេ ក្នុង​នោះ​មាន​បណ្តាប្រទេស​ខ្លះ​គេបាន​ហាម​ឃាត់សិទ្ធិ​សេរី​ភាព​សព្វ​បែប​យ៉ាង​ ដូច​ជា​ការ​ស្តាប់​វិទ្យុ​ អាន​កាសែតប្រឆាំង​​ ប្រើ​ប្រាស់​អ៊ី​ធឺណេត និង​យុវជន​ហាម​មិន​ឲ្យ​និយាយគ្នាអំ​​ពី​រឿង​នយោបាយ​ទៀត​ផង ប៉ុន្តែ​ នៅ​កម្ពុជា​មិន​បាន​អនុវត្ត​របៀប​នោះ​ទេ​​​ គឺ​បាន​បើក​ចំ​ហរយ៉ាង​ទូ​លាយ​។

ប៉ុន្តែ​ បែ​ជា​ក្រុម​ជ្រុល​និយម​ ងុប​នឹង​ការ​ប្រឆាំង​ ឬពួក​ស្រេក​ឃ្លាន​អំ​ណាច​ បាន​នាំ​គ្នា​ប៉ុន​ប៉ង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​មហិច្ឆតា​ដ៏​ខ្មៅ​ងងឹត​ដើម្បី​ចង់​ហែក​សន្តិភាព​យក​មកចែក​គ្នា។

សូម​បញ្ជាក់​ថា ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌថ្មី និង​ក្រម​រដ្ឋប្បវេណី​ ​ដែល​បាន​ចូល​ជា​ធរមាន​នាពេល​ថ្មី​ៗនេះ​ គឺ​បានរៀប​ចំ​តាក់​តែង​ និង​ប្រើ​ពេល​វេលាយ៉ាង​យូរ​ និង​មាន​ការ​ចូលរួម​ពិ​គ្រោះយោបល់ពិ​និត្យពិ​ច័យ​គ្រប់​ជ្រុង​ជ្រោយ​​​ពី​ក្រុម​អ្នកជំ​នាញការ​​​ច្បាប់​ជាតិ​និង​អន្តរជាតិ​​ សង្គម​ស៊ី​វិល​ និង​រដ្ឋាភិ​បាល​​ រហូត​អនុម័ត​ និង​ចេញ​ព្រះ​រាជ​ក្រម​ឲ្យ​ប្រើ​ដោយ​ព្រះ​មហាក្សត្រ​ ក្នុង​បំ​ណង​ដើម្បី​ពង្រឹង​និតិរដ្ឋនៅ​កម្ពុជា ដែល​ក្នុង​សម័យ​ប៉ុល​ ពត​ ត្រូវ​បាន​បំ​ផ្លាញ​អស់​ដល់​ឬសគល់​នូវ​ច្បាប់​ទម្លាប់​ ក៏ដូច​ជា​វប្បធម៌ អរិយធម៌​។ ដូច្នេះ​ការ​គ្រប់​គ្រង​សង្គម​មួយដែលធានាបាន​នូវ​ស្ថេរភាព​ និង​សុខដុម​នីយកម្ម​ទៅ​បាន​ គឺ​អាស្រ័យ​ដោយ​រដ្ឋាភិបាល​មាន​ការ​ពង្រឹង​និង​អនុវត្ត​ច្បាប់​ ក៍ដូច​ជា​ខិត​ខំ​កសាង​អភិវឌ្ឍប្រទេស​ ហើយ​ការ​ដែល​ពួក​គេមាន​គំនិត​ខ្ទាស់​នឹង​ការ​យក​ច្បាប់​មក​អនុវត្ត​ គឺ​បាន​បញ្ជាក់​ពី​បំ​ណង​ និង​បែប​ផែន​របស់​ក្រុម​នោះ​ថា ​ពិត​ជា​ចង់​នាំ​ឲ្យ​ប្រទេស​ជាតិ​ជួប​នូវ​គ្រោះ​ថ្នាក់​ភ័យ​អន្តរាយ​។​ ជាមួយ​គ្នានោះ​គេបាន​កត់​សម្គាល់​ឃើញ​ថា​ ពួក​ក្រុម​សង្គម​ស៊ី​វិល​ប្រឆាំង​ក្តី​ គណបក្ស​ប្រឆាំង​ក្តី​បាន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ដាក់សំ​ពាធមកលើ​រាជ​រដ្ឋាភិបាល​ ដោយ​ពេល​ខ្លះ​គេរិះ​គន់​ថា​ រដ្ឋាភិ​បាល​ប្រកាន់​យកទ​ម្លាប់​និទណ្ឌភាព​ និង​ជម្រុញ​ឲ្យ​មានការ​ចាត់​ការ​ទៅ​លើ​ជន​ល្មើសច្បាប់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ និង​បែង​ចែក​អំ​ណាច​ឲ្យ​ដាច់​ពី​គ្នា​ ប៉ុន្តែ នៅ​ខណៈនេះ ​ពេលដែលតុលាការ​មាន​ចំណាត់​​​ការទៅ​លើ​ជន​បំ​ពាន​ច្បាប់​ ​បែរជា​ពួក​គេនាំ​គ្នាប្រតិកម្មប្រឆាំង​ទៅ​វិញ។

ជារួម​ការ​ដឹក​នាំ​ក្នុង​ក្រុម​ហ៊ុន​បក្សប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំ​នួន​ គឺ​គ្មាន​អ្វី​ជា​ការ​យក​មក​ធ្វើ​ជា​គំ​រូសម្រាប់​អនុវត្ត​ទេ​ គឺពួក​គេនាំ​គ្នាបង្កើត​បញ្ហា​ដើម្បី​ឡប់​ឡែ និង​បង្ក​អស្ថេរភាព​ បាក់​បែក​ផ្ទៃ​ក្នុង​និង​ការ​ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រើសអើង​ពី​សំ​ណាក់​បរទេស​តែ​ប៉ុណ្ណោះ​ ។​ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ ក៍​គេបាន​វាយ​តម្លៃ​ចំ​ពោះក្រុម​ប្រឆាំង​ដែល​ថា​ ពួក​គេបាន​បំ​ផុសឲ្យ​សកម្ម​ជន​ខ្លួន​ប្រព្រឹត្ត​ល្មើសច្បាប់ជាច្រើន​​ករណី​ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ ក្រុម​នេះ​បាន​យក​លេសចោទ​ប្រកាន់​មក​លើរាជ​​រដ្ឋាភិបាល​វិញ​ពី​ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​ និង​គាប​សង្កត់​លើ​ក្រុម​ប្រឆាំង​ដើម្បី​ទាញ​ចំ​ណេញ​នយោបាយ​ ។ ដូច្នេះ​ ក្រុម​ហ៊ុន​នោះ ប្រាកដជា​នឹង​ត្រូវ​បរាជ័យ​ ដួល​រលំ​ជា​បន្តបន្ទាប់​ គឺមិន​អាច​មាន​ឥទ្ធិ​ពលអ្វី​មក​​បោក​ប្រាស់​ឆន្ទៈរបស់​ប្រជាពល​រដ្ឋខ្មែរបាន​ឡើយ​៕
ពូន សំ​រេច

Wednesday, December 15, 2010

បទវិចារណកថាៈ ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រមួយក្រុមតូចនៅតែបន្ដចិញ្ចឹមចិត្ដចង់បានទឹកដីខ្មែរ


ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើអោយសភាពការណ៍ វិលទៅ​ជាធម្មតា វិញ ដូចមុនថ្ងៃ ១៥ កក្កដា ២០០៨ ជាពិសេសនៅតំបន់ព្រំដែន ដោយតំរូវ​អោយ​ទាហានថៃ ដែលកំពុងតែឈរជើង នៅវត្ដ កែវសិក្ខាគីរីស្វារៈ ដកចេញពីទឹក ដីខ្មែរ ហើយសភាព​ការណ៍​បានវិលទៅរកភាពដើមវិញហើយ។ រីឯកងទ័ពនៃប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងល្អជា​មួយគ្នាជាមិត្ដភាព ក្នុងនាម ជាប្រទេសជិតខាងល្អជាបងប្អូនល្អសហការល្អ។

ក្នុងខណៈពេលដែលសន្ដិភាពកំពុងតែ​កើតមានរវាងប្រទេសទាំងពីរមិនបានប៉ុន្មានផងស្រាប់តែ​លេចមុខពួក ជ្រុល និយមមួយក្ដាប់តូច មានគ្នា មួយតំបរស្វារ​ដែលមានខួរក្បាលជាអ្នកវង្វេងប្រវត្ដិសាស្ដ្រ ពួកនេះបានបបួលគ្នាបង្កើតចលនា មួយ​ហៅ​ថា ៉បណ្ដាញទាមទារទឹកដីម៉ែ! " តាម ប្រភព ASTV Manager Onlineចេញផ្សាយថ្ងៃ០៨ធ្នូ ២០១០ ម៉ោង ១៨៤៩នាទី ដែលដឹកនាំដាយ លោក ស៊ីមឿងវឌ្ឍនា ឈីប បាន ដើររើសអ្នកវង្វេងដូចគ្នាមកពីប្រាំពីរខេត្ដ តាមបណោ្ដយ​ព្រំដែនបានប្រហែល១៥០នាក់ដើម្បីប្រជុំគ្នាស្រែកទាមទារ​មិនដឹងជាដីម៉ែ!​ពួកនោះអី នៅ ក្នុង ទឹកដីខ្មែរទៅវិញ​ការពិតដីខ្មែរគ្មានកន្លែងណាជាកេរ្ដិ៍ម៉ែរបស់ពួកសៀមមួយក្រុម តំបរស្វារនោះទេ។ ប៉ុន្ដែនៅប្រទេស ថៃមាន ទឹកដី កេរ្ដិ៍ ដូនតាខ្មែរដ៏ធំល្វឹងល្វើយដែលចោរសៀមបានប្លន់យក ហើយកន្លែងដែលក្រុមសៀមមួយតំបរ​ស្វារឈរ​ស្រែកនោះ គឺជាដីដូនតា ខ្មែរ។ ពួកនេះអាងតែមានមាត់ធំនាំគ្នានិយាយមិនចេះខ្មាស់ខ្មោចម៉ែ !របស់​ខ្លួនឯង និងប្រទេសជិតខាង ជាពិសេសគួរខ្មាស់ខ្មែរ ម្ចាស់ស្រុកតែម្ដង។

ជាតិនិយមឬស្នេហាជាតិប្រទេសណាក៏មានដែរប៉ុន្ដែ​ត្រូវឈរលើគោលការណ៍ច្បាប់​អន្ដរជាតិជា​មូលដ្ឋាន​មិនមែន​ធ្វើចរិតដូចពួក សៀមវង្វេង ព្រំដែនសីមាមួយក្ដាប់តូចនោះទេ។ការខំប្រឹងប្រែងរបស់​ថា្នក់​ដឹក​នាំកម្ពុជា ដោយមាន​ការអត់ធ្មត់ជាអតិបរិមា ជាមួយនិងចរិតច្រលើស បើស របស់ពួកអស់នេះដោយមានគោលបំណងច្បាស់លាស់ គឺដើម្បី នាំយកសន្ដិភាពជូនប្រជាជាតិ​នៃប្រទេសទាំងពីរក៏ដូចជា​ប្រទេស​ក្នុងតំបន់ ដែរហើយសន្ដិភាពកំពុង​តែកើតឡើងនឹង​បាន ធ្វើដំណើរឆ្ពោះទៅកាន់សន្ដិភាព​ពេញ​បរិបូរ។​ ចុះបើក្រុមទាមទារទឹកដីម៉ែ!​ កំពុងតែ បង្កើត ទំនាស់ អុកឡុកសង្គម​ថៃបញ្ចុះបញ្ចូលអោយ​ប្រជាជន​ថៃអ្នកដែលស្រលាញ់សន្ដិភាពអ្នកយល់ពីប្រវត្ដិសាស្ដ្រអោយ​មានគំនិតច្របូក​ច្របល់តើនេះមិនមែន​ជាកាបង្ករការបែកបាក់ និងការបំផ្លាញសន្ដិភាពទេឬអី? ពួកនេះគួរតែនាំ​គ្នាជួយថ្នមថែ​នូវសន្ដិភាព​ដែល ថា្នក់ដឹកនៃប្រទេស ទាំងពីររកបានយ៉ាងលំបាក។គិតសព្វៗទៅមិនដឹងជាដីម៉ែ !ពួកនេះ​នៅកន្លែង​ណា?​បានចេះតែ​ដើរ​ទាមទារ​តែផ្ដេសតែផ្ដាស់ប៉ះពាល់ អធិបតេយ្យភាព ​ប្រទេសជិតខាង​ដូច្នេះទៅវិញ។

បើតាមប្រវត្ដិសាស្ដ្រដីម៉ែ!ពួកនេះ នៅឯខេត្ដយូណានប្រទេសចិនឯណោះទេម្ដេចមិននាំគ្នាទៅ​ទាម​ទារ​យកទៅ?​យ៉ាង​ម៉េចបានជានាំគ្នា និយាយ កុហក់ជាតិខ្លួនឯងថា នៅក្នុងប្រទេសកម្ពុជាមាន​ដីកេរ្ដិ៍ម៉ែ!របស់ខ្លួនទៅវិញឱ!សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ​ល្មមដល់ពេលភ្ញាក់ដឹងខ្លួន ហើយ មិនគួរ ណាវ​ង្វេង​យូរ​យ៉ាង​នេះសោះតើនិងវង្វេងដល់កាលណាទៀត?

មើលមួយ​ជ្រុងទៀតពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ គឺមានចេតនាស្អប់សន្ដិភាពស្អប់ភាពជាអ្នក​ជិតខាងល្អតែផ្ទុយ​ទៅវិញ​ពួកនេះបង្កបង្កើតអោយ មាន ទំនាស់រវាងជាតិសាសន៍​មួយទៅជាតិសាសន៍​មួយទៀតនៅពេលថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរគឺ កម្ពុជានិងថៃបានស្វែងរក សន្ដិភាព ឃើញ ព្រមទាំង​​បាន​អនុវត្ដ​ឆ្ពោះទៅកាន់សន្ដិភាពពេញ​បរិបូរណ៍បែរជាពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ មិនសប្បាយ​ចិត្ដ ដោយបបួលគ្នា បង្កើត អោយមាន ជម្លោះ​បន្ដទៀតបញ្ចុះបញ្ចូលប្រជាជន​ថៃអោយចូលរួមអំពើរឆ្កួត​លីលារ​របស់ក្រុមខ្លួនដែរ។ ​ពួកវង្វេងកេរ្ដិ៍អស់នេះ តែងតែ បញ្ឆេះរដ្ឋាភិបាលថៃអោយប្រើ​ប្រាស់ កំលាំង​អាវុធដើម្បីរំលោភលើបូរណភាពដែនដីខ្មែរ នឹងបានដុតបញ្ឆេះកំហឹងប្រទេសជាតិអោយធ្លាក់ចូល​ទៅក្នុង​ភ្លើង សង្គ្រាមដោយយកលេសថាដីកេរ្ដិ៍ម៉ែ!របស់ខ្លួននៅកន្លែងនេះដីកេរ្ដិ៍ម៉ែ!នៅកន្លែងនោះ ពេល​ដោះ​ស្រាយរួចបញ្ហាមួយ បានលើក យកបញ្ហាមួយទៀត ធ្វើបែបនេះជាបន្ដបន្ទាប់ ក្នុងចរិតឡប់ឡែ​បំពុល​បរិកាសប៉ុន្ដែ​អ្វី​ដែលពួកគេនិយាយគឺគ្មានមូលដ្ឋានគ្រឹះណា មួយដែល អាចយកមកធ្វើការ​ពិចារណាបាន​ឡើយនិយាយ​តែរឿង​មិន​បានការ ដីខ្មែរសោះបែរជាថា ដីកេរ្ដិ៍ម៉ែ!ពួកខ្លួនទៅវិញ។ ទង្វើលា​មកបែបនេះ​គឺបាន បង្ហាញ​យ៉ាងច្បាស់ពួក​គេកំពុង​តាំងខ្លួនធ្វើជាចោរ អន្ដរជាតិ យ៉ាងពេញទី។ គេលើកឡើងពី MOUនិងបង្ខំអោយខ្មែរចេញពីដី ៤.៦គម២ ទាមទារយកប្រាសាទ​ព្រះវិហាររបស់​ខ្មែរ។​ចំពោះរឿងប្រាសាទព្រះវិហារ​គឺបានបញ្ចប់ក្នុងភាព​ឥតខ្ចោះតាំងពីឆ្នាំ១៩៦២​នៅទីក្រុង​ឡាអេ ដោយ​តុលាការ​អន្ដរជាតិ ICJ រួចរាល់ទៅហើយ ចំណែកឯ MOUគឺមានការពិភាក្សានិងសិក្សា​យ៉ាង​ច្បាស់លាស់​ដោយអ្នកជំនាញនៃប្រទេស ទាំងពីរ ហើយបានចុះហត្ថលេខាតាំងពីឆ្នាំ ២០០០មកម្លេះ ក៏ពួកសៀមវង្វេងមួយក្ដាប់តូចនេះលើកយកមកនិយាយដែរ។ រីឯរឿងគួរអោយអាម៉ាស់ គឺពួកនេះ​នាំគ្នានិយាយ​ដដែលៗថានិងប្រាប់រដ្ឋាភិបាល​ថៃអោយបណ្ដេញប្រជាជនខ្មែរ ចេញពីតំបន់ ៤.៦គម២ ដោយអះអាងថា ជាដី កេរ្ដិ៍ម៉ែ! ក្រុមខ្លួន។ ពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ត្រូវចាំថា ខ្មែរនៅក្នុងទឹកដីខ្មែរ ជា កេរ្ដិ៍ដូនតារបស់ខ្មែរ កុំច្រឡំជ្រុលពេកតែផ្ទុយទៅវិញ ពួក សៀមវង្វេងកេរ្ដិ៍ម៉ែ! ទាំងនោះទេដែលកំពុង​តែរស់នៅយ៉ាងសុខសាន្ដលើដីដូនតាខ្មែរ។

ជាការឆ្លើយតបពី ខ្ញុំបាទ អានន្ទជាកូនខ្មែរដែលបានតាមដានសភាពការណ៍ ខ្មែរ-ថៃ សូមផ្ដាំ​ទៅពួកអាវលឿង​ជ្រុល​និយម គួរលាងខួរ ក្បាល អោយជ្រះស្រឡះ ពុំគួរគប្បីជ្រើសរើសយក​អកប្បកិរិយាច្រលើសបើសឡប់សតិមានគំនិត​វាទីនិយមចង់បានទឹកដីខ្មែរដោយ រំលេភ ច្បាប់អន្ដរជាតិ នោះក្លិនស្អុយអាសោចនឹងប៉ះត្រឡប់ទៅព្រះមហាក្សត្រ ឫក៏ប្រទេសខ្លួនវិញជាក់ជាពុំខាន សូមកុំសុបិន្ដ​ចង់បាន ដីខ្មែរ ទៀត ពីព្រោះសម្ដេចតេជោ មិនអនុញ្ញាតិ​អោយអស់លោក​ ធ្វើតាម​ទំនើង​ចិត្ដបានឡើយ។
អានន្ទ