Monday, January 31, 2011

អត្ថាធិប្បាយ: អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​នាំគ្នា​ក្រឡុក​តុលាការ ​

ភ្នំពេញ​: សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​ខៀវ សំផន នួន ជា និង​អៀង ធិរិទ្ធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​នេះ បាន​ជួប​នឹង​ភាពច្របូកច្របល់​យ៉ាងខ្លាំង​ដោយសារ​តែ​ពួក​អតីត មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​បាន​នាំគ្នា​ដើរចេញ​ពី​អង្គ​សវនាការ​ជា​បន្តបន្ទាប់​ក្រោម ហេតុផល​ផ្សេងៗ​។

​ដំបូង​ឡើយ អៀង ធិរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​ជា​ភរិយា​របស់​អៀង សារី​ បាន​ដើរចេញ​ពី​សវនាការ​ដោយ​ប្រគល់សិទ្ធិ​ឱ្យ​មេធាវី​ជា​អ្នកឆ្លើយ​ជំនួស​។ ហេតុផល​ របស់ ​អៀង ធិរិទ្ធ​ គឺ​គាត់​បដិសេធ​មិនស​ហការ​ជាមួយ​តុលាការ​ជាពិសេសមិន​ចូលរួម​ អង្គ​សវនាការ​នេះ​ទេ​។ ​មួយសន្ទុះ​ក្រោយមក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ក៏បាន​ដើរ ចេញ​ពី​សវនាការ​ទៀ​ត​ក្រោម​ហេតុផល​សុខភាព​។

​មើល​ទៅ​សវនាការ​ព្រឹក​នេះ​មិន​ខុស​ពី​ចាប់​ក្តាម​ដាក់​ចង្អេរ​ឡើយ​។ ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​បាន​បង្ហាញ​យ៉ាងច្បាស់​តាំងពី​ដើមទី​មក​ម្ល៉េះ​ថាពួកគេមិន​សហការ ​ជាមួយ​តុលាការ​ឡើយ​។ ក្នុងន័យនេះ ហេតុផល​សុខភាព​របស់ ​នួន ជា ​អាច​គ្រាន់តែ  ​ជា​លេស​ដើម្បី​គេចចេញ​ពី​សវនាការ​តែប៉ុណ្ណោះ​។ នេះ​ជា​ចំណុច​ដែល​តុលាការ​គួរ ​ពិនិត្យ​ផងដែរ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ក្រឡុក​តុលាការ​ដូច​មេអាប៉ោង​ទៀត​។ 

នេះ​ត្រឹម​សវនាការ​សុំ​នៅក្រៅ​ឃុំ​ផង ចុះ​ទម្រាំ​ដល់​សវនាការ​កាត់ក្តី​សំណុំរឿង​០០២ ​នៅពេល​ខាងមុខ​នេះ តើ​ពួកគេ​នឹង​សម្តែងឬទ្ធិដាក់​តុលាការ​យ៉ាងណា​ទៀត​?

​គិត​ទៅ ពួក​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​ពិតជា​មាន​សំណាង​ណាស់​។ បន្ទាប់ពី​បានដឹកនាំ​ប្រទេស​ឱ្យ​មាន​របប​ប្រល័យ​ពូជសាសន៍​កាប់សម្លាប់​ពលរដ្ឋ​ខ្លួនឯង​អស់​រាប់​លាន​នាក់ ពួកគេ​អាច​បន្ត​រស់នៅ​ក្នុង​សេរីភាព​រហូតដល់​ពេល​ចាប់ខ្លួន​គឺ​នៅពេលដែល​ពួកគេ​មាន​វ័យចាស់​ទៅហើយ​។ 

ឥឡូវនេះ ទោះបីជា​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ក៏​មែន​ម​ពិត ក៏ប៉ុន្តែ ​អ្នក​ទាំងនោះ​មាន សំណាង​ខ្លាំងណាស់​បើ​ធៀប​នឹង​អ្នកទោស​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​បទ​មជ្ឈឹម​ក្នុង​ទំហំ​ទោស​តិច​ជាង​ទោសអតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ឆ្ងាយ​ណាស់ តែ​អ្នកទោស​ទាំងនោះ គ្មាន​វាសនាទទួលបាន​ការការពា​រ​និង​បីបាច់​ថែទាំដូច​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ឡើយ​។
 
​ប៉ុណ្ណឹង​ហើយ​ពួកគេ​នៅ​មិន​អស់ចិត្ត​ឡើយ ដោយ​បាន​សម្តែង​អាកប្បកិរិយា​ដូចជា សម្បើម​ខ្លាំង​ណាស់​។ ពួកគេ​មិន​បាន​សម្តែងការសោកស្តាយ​ចំពោះ​ទង្វើ​កាលពី អតីតកាល​របស់​ខ្លួន​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ​។ 

ដូច្នេះ តុលាការ​គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​បន្តិច​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដាក់​តុលាការ​តាម​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​៕

ដោយ : បញ្ញវន្ត

ចាប់​ជន​ជាតិ​សៀម​២នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

ខេត្តឧ​ត្ត​រ​មាន​ជ័យ​៖ ជន​ជាតិ​សៀម២នាក់​ត្រូវ​នគរបាល​កម្ពុ​ជា​ចាប់​ខ្លួន​បញ្ជូន​ទៅ​ ​ស្នង​ការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​រួម​នឹង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​ចំនួន​២៧គ្រាប់​ ​។
នាយ​ប៉ុ​សិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ ​ម​ន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ន៍​បាន​ចាប់​ឆែកឆេរ​លើ​ប​រុ​សជន​ជាតិ​សៀម​២នាក់​នៅ​វេលា​ពេល​ម៉ោង​ដូច​ខាង​លើ​ ​បាន​រក​ឃើញ​សារ​ធាតុ​ញៀន​ចំនួន​២៧គ្រាប់​ខ្ចប់​នឹង​ថង់​ផ្លា​ស្ទិ​ក​ ​ដាក់​ជាប់​នឹង​ខ្លួន​បំ​រុង​ឆ្លង​ចេញ​ទៅ​ប្រ​ទស​ថៃ​វិញ​ ​។
ពួក​គេ​ទាំង​២ឈ្មោះ​ ​ស៊ី​ទី​ ​ភី​និ​ត​ ​អាយុ​២០ឆ្នាំ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​ភុ​ន​ ​តា​ហាន​ថា​ឡើង​សាក់​ ​អាយុ​២១ឆ្នាំ​ ​ទាំង​២នាក់​ជា​ទាហាន​ប៉ា​រ៉ា​ប្រចាំ​ការ​ទល់​មុខ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​ស្ថិត​ក្នុង​ភូមិ​សា​ស្ត្រ​ស្រែ​ព្រៃ​ ​ឃុំ​តា​ប៊ុ​ន​ ​ស្រុក​ភូ​ស៊ី​ង​ ​ខេត្ត​ស៊ី​សាកេ​ត​ ​ប្រទេស​ថៃ​ ​។
ទាហាន​ប៉ា​រ៉ា​ទាំង​២នាក់​នេះ​ ​នឹង​ត្រូវ​ប្រ​ឈរ​មុខ​ចំពោះ​ការ​ផ្ត​ន្ទា​ទោស​ពី​បទ​ ​ជួយ​ដូរ​សារ​ធាតុ​ញៀន​ឆ្លង​ដែន​ ​៕
ដោយ​ ៖ ភិរម្យ

ក្រុម​ស្នូល​អាវ​លឿង​ជួប​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត

ភ្នំពេញ ៖ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ ក្រុម​ស្នូល​អាវ​លឿង រួម​ជាមួយ​នឹង​សមាគម​អ្នក​កាសែត​ថៃ​១​ក្រុម និង​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ផង​នោះ បាន​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ជា​សំណើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ ត្រូវ​បាន​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឆ្លើយ​ថា សំណុំ​រឿង នេះ​វា​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ដែល​កំពុង​ដំណើរ​ការ​ក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ។
នៅ​ក្នុង​ជំនួប​នេះ​ដែរ ឥស្សរជន​សំខាន់​ៗ​របស់​ក្រុម​អាវ​លឿង រួម​នឹង​អ្នក​ច្បាប់ និង​អ្នក​អង្គ ម្ចាស់​ផង​នោះ បាន​សុំ​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រប​សម្រួល​ឲ្យ​ វីរៈ ស៊ុមខ្វាមឃីត បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ឆើ្លយ​តប​ទៅ​វិញ​ថា នេះ ជា​ផ្លូវ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​របស់​តុលាការ​បាន​ទេ។

ក្រោយ​ពី​មាន​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ អ្នក​អង្គ​ម្ចាស់​បាន​លើក​ឡើង​ទៀត​ថា រឿង​ព្រំ​ដែន​ជា​រឿង​យូរ​អង្វែង​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ប្រាប់​ទៅ​ក្រុម​ស្នូល​អាវ​លឿង​ទាំង​នោះ​ថា សូម​កុំ​ឲ្យ​វីរៈ​​ស៊ុមខ្វាមឃីត យក​តុលាការ​កម្ពុជា​ជា​ឈ្នាន់​នយោបាយ​សម្រាប់​ពួក​គេ។
ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង វីរៈ ស៊ុមខ្វាមឃីត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជួន​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​លើក​យក​សំណុំ​រឿង​វីរៈ ស៊ុមខ្វាមឃីត មក​បើក​សវនាការ​ជំនុំ​ជម្រះ ក្ដី ពាក់​ព័ន្ធ​នឹង​ករណី​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ប្រមូល​ព័ត៌មាន​ជា​ទម្រង់​ចារ​កម្ម​យោធា៕
ឫទ្ធី

គណៈប្រតិភូ​សារព័ត៌មាន​ថៃ នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម​​ខៀវ កាញារីទ្ធ នៅ​ម៉ោង​១១​ថ្ងៃ​នេះ

ភ្នំពេញ ៖ គណៈប្រតិភូ​សារព័ត៌មាន​ថៃ នៅ​វេលា​ម៉ោង​១១ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១​នេះ នឹង​ចូល ជួប​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា និង​ថៃ ជាមួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា។
លោក​សុខ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា​នេះ​ថា ក្រុម​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ថៃ ចង់​មក​ជួប​ជាមួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ នៅ​វេលា​ម៉ោង ១១ ថ្ងៃ​ទី​៣១ ខែ​មករា​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ទាំង​ពីរ ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​នយោបាយ និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក និង​ដើម្បី​សហ ការណ៍​គ្នា​ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​កាន់​តែ​ល្អ​ឡើង​វិញ​នា​ពេល​អនាគត៕

កោះកែវ

បទវិចារណកថា៖ ឧស្សាហកម្ម​កាត់ដេរ និងការ​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា

     អស់រយៈពេលជាង ៣០ឆ្នាំ ក្រោយរបបប៉ុលពតត្រូវបាន ដួលរលំរួចមក ប្រទេសកម្ពុជាបាន និង កំពុងតែ បោះជំហ៊ាន​ទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ និងប្រកបដោយ គតិបណ្ឌិត ដោយបានធ្វើការ បង្រួបបង្រួមជាតិ ពីគ្រប់ភាគីទាំង អស់ដែលធ្លាប់តែមាន ជម្លោះជាមួយគ្នា ឱ្យមក ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស។
នៅពេលសង្គ្រាម ត្រូវបានបញ្ចប់ ជាពិសេស គឺក្រោយពីមាន ការបោះឆ្នោតជាសកល ដែល មានការចូលរួមពី គ្រប់គណបក្ស នយោបាយទាំងអស់ នៅឆ្នាំ ១៩៩៣ រួចមក យើងសង្កេត ឃើញថា ថ្នាក់ដឹកនាំប្រទេស កម្ពុជាបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសនូវ គ្រប់វិស័យ រួមមានទាំងការកសាង ហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ សេវាសាធារណៈ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដទៃទៀត។ ហើយអ្វីដែល សំខាន់បំផុត នោះគឺ ប្រទេស កម្ពុជារក្សាបាននូវ “ស្ថិរភាពនយោបាយ” និង “សន្ដិសុខសង្គម” ដែលជាឱកាស ដ៏វិសេសវិសាល បំផុត សម្រាប់ការអភិវឌ្ឍន៍ប្រទេស។
     ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការ អភិវឌ្ឍន៍ ដោយបានបង្កើតនូវ គោលនយោបាយ និងការលើកទឹកចិត្ដជាច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគ និងបង្កើតឱ្យមានឱកាសការងារ ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម។ ជាលទ្ធផលយើងឃើញថា នៅរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ មុនកើតមាន វិបត្ដិហិរញ្ញវត្ថុសាកល នៅកម្ពុជាមានអត្រាកំណើន GDP (ផលិតផល សរុបក្នុងស្រុកប ប្រចាំឆ្នាំ ជាង ១០ ភាគរយ។
ដោយមានគោលនយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះកម្ពុជា មានឧស្សាហកម្ម កាត់ដេរ ប្រមាណ ៥៥០ រោងចក្រ ដែលបានជួយទៅដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយទ្រ ទ្រង់ដល់កំណើន GDP ប្រហែល ភាគ នៃកំណើន GDP សរុបប្រចាំឆ្នាំ។
ជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរបានស្រូបទាញ កំលាំងពលកម្មជាង ៤៥ ម៉ឺននាក់ នៅទូទាំងប្រទេស និងបានចូលរួមចំណែកក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជន បទនៅកម្ពុជា ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រស្របតាម យុទ្ធសាស្ដ្ររបស់រាជ រដ្ឋាភិបាល
មិនត្រឹមតែផ្ដល់ឱកាស និងលើកទឹកចិត្ដឱ្យមានការ វិនិយោគផ្នែក ឧស្សាហកម្មកាត់ដេរ ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការលើកទឹក ចិត្ដឱ្យមានការបង្កើតសហជីពកម្មករ យ៉ាងច្រើន ដើម្បីជួយដោះស្រាយ វិបត្ដិកម្មករ ការញំនាំនូវទុក្ខ កង្វល់របស់កម្មករ និងសម្របសម្រួលការងារ ជាមួយនឹងរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងអស់។
ដោយយោលទៅលើ សិទ្ធិក្នុងការបញ្ចេញមតិ និងគោលនយោបាយ ល្អរបស់រាជរាដ្ឋាភិបាល កម្ពុជា យើងសង្កេត ឃើញថា មានសហជីពកម្មករមួយ ចំនួនតូចបានឆ្លៀតឱកាស ដើម្បីបំរើផល ប្រយោជន៍របស់ខ្លួន និងបក្សពួកក្រុមខ្លួន មួយក្ដាប់តូច បានយកឱកាសនៅពេលដែល កម្មករ មានបញ្ហាជាមួយនឹងរោងចក្រ ដោយបានធ្វើការជំរុញ និងបំផុសឱ្យ កម្មករធ្វើការបាតុកម្មតវ៉ា និង ដាក់លក្ខខណ្ឌជា ច្រើនទៅដល់រដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងនោះ។ ការធ្វើ ឱ្យមាន បរិយាកាសបែបនេះ គឺជាការដាក់បន្ទុកយ៉ាង ធន់ធ្ងរបន្ថែមទៀតទៅ រាជរដ្ឋាភិបាល ហើយអ្វីដែល សំខាន់បំផុត នោះគឺបង្កើតឱ្យមាន ទុកកង្វល់ដល់កម្មករ និងក្រុមគ្រួសាររបស់គេ គឺការបាត់បង់ ចំណូលសំរាប់ទ្រទ្រង់ ជីវភាពគ្រួសារ។ នេះមិនមែនមានន័យថា ការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី ជាការខុសច្បាប់ ឬបង្កើតឱ្យមានបញ្ហា នៅក្នុងសង្គម នោះទេ ប៉ុន្ដែក្នុងនាមជា តំណាងឱ្យ កម្មករ-កម្មការីនី សហជីពទាំងនោះ គួរតែខិតខំព្យាយាម ដោះស្រាយ និងសម្រប សម្រួល ដោយសន្ដិ វិធីឱ្យអស់លទ្ធភាព ជាមួយនឹងម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល ដើម្បីស្វែងរក ដំណោះស្រាយ មួយ សមស្របដែលអាច ទទួលយកបាន ទាំងអស់គ្នា។
     សរុបមកយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយក អស់ពីកំលាំង កាយចិត្ដ ដើម្បីបង្កើតឱ្យមាន ស្ថេរភាពសង្គម បង្កើតគោលនយោបាយ និងការលើក ទឹកចិត្ដដល់អ្នក វិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលជា ឱកាសដ៏វិសេសវិសាលបំផុត ក្នុងការបង្កើតឱ្យ មានឱកាសការងារ ដែលជាការរួមចំណែកមួយ យ៉ាងធំធេងក្នុងការលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ដ្រចតុ កោនជំហានទី២ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ សេដ្ឋកិច្ចសង្គមសំរាប់ ការអភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្ដរ ភាព និងធ្វើឱ្យប្រទេស កម្ពុជារួចចាកផុត ពីវិបត្ដិនៃភាព ក្រីក្រ។ ដោយមើលឃើញ ពីភាពរីកចំរើននេះហើយ ទើបថ្មីៗ នេះវិទ្យាស្ថានសាធារណៈ រដ្ឋអន្ដរជាតិ (IRI) បានចេញរបាយការណ៍ របស់ខ្លួនមួយបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ ជាង ៧៦ ភាគរយបានធ្វើការ គាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ថាកំពុងតែដើរ នៅលើផ្លូវត្រូវ។
ដោយ ករុណា

COMMENTARY: THE PAD NAKED STRATEGY: TAKING CAMBODIA HOSTAGE WILL LEAD TO A MILITARY COUP AND WAR

The PAD is the biggest Thai political spoiler and loser. Past successes of this nationalist movement in bringing down the elected government of Thaksin Shinawatra, the legitimate government of Samak Sudaravej and the government of Somchai Wongsawat has proven without a doubt that the PAD is simply a tool in the grab for power, by the established Thai political power houses to be discarded after being used. Many Democrats, including Abhisit Vejjajiva and Kasit Pyromya were the center stages of PAD movement when Bangkok Suwannaphuma airport was taken hostage by the PAD. But when the Democrats came to power, PAD leaders were nowhere to be found. The mouth-watering ministerial and under-ministerial posts were distributed to members of the Democratic Party and others political parties’ members allied with the Democratic Party. The sickening reality forces the PAD to form a political party, the New Politics Party (NPP) which has been crippled from the start. The PAD is irrelevant as a political party, but yet hugely relevant as a tool in the grab for power by the others. Who do not want to use a tool for free?

Pre-election euphoria turned Thai national past time after the rainy season and harvest time, as usual, hits Thai societies and people like sermon water released by monks while chanting Buddhist prayer. They enjoy their political life under a brand of democracy unique to Thailand.  No winners, no losers, because the fate of Thai national politics is decided solely by “known invisible hands,” that are beyond all thinkable blames and without responsibility. Divide and rule are their core values. This explains why governments come and go so easily, why street protests are popularly appealing, and why the military coups are subject of fertile speculation that they will occur when street demonstrations grew to their ripening.
At every turn, since 2005 the PAD has played the same hand of the same “Cambodian card” and won, not for the PAD itself, but for the others, including Abhisit Vejjajiva and Kasit Pyromya, in 2007. How about this time? The answer is simple, extremely difficult to predict, not even worth to speculate. And the damn question is: Will those “known invisible hands” go along with the three (3) demands of the PAD, or will they go along with the rejection of the PAD demands by the Abhisit government? Go along with the three (3) demands of the PAD means that a military coup will likely take place, and a war of aggression by Thailand against Cambodia will likely materialize. Go along with the rejection of the demands of the PAD by the Abhisit government means that the territorial claims by Thailand will be resolved peacefully.
It is frustratingly unfortunate that the ultra-nationalist elements of Thai population continue to take Cambodia hostage of their internal political squabbles for no valid legal, historical and factual reasons. The PAD and other Thai ultra-nationalists had never brought evidences to back up their claims of losing territory to Cambodia. Their words are mere innuendo, suggestion, and speculation. On the other hand, Cambodia has brought to the open the evidences that:

  • There is a final and stable international boundary line between Cambodia and Thailand based on the provisions of Articles I and III of February 13, 1904 Convention, and according to this international boundary line, the Temple of Preah Vihear, its vicinity, and the ground on which sits the Temple of Preah Vihear are inside Cambodia and under Cambodia’s sovereignty.
  • Without ambiguity, the 1904 Convention provided that the frontier in the area of the Temple of Preah Vihear should be the watershed between two named river systems, and that this watershed should be delimited by a Mixed Commission.
  • The MOU 2000 provided the legal framework for the JBC to conduct the demarcation of land boundary between Cambodia and Thailand, and to place border-pillars where they should be.
Cambodia wants to live in peace with all neighbors. But if a war of aggression is imposed on her, the only choice she has is to fight to protect the territorial integrity and safeguard national sovereignty.  Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia has stated many times in many occasions that under his watch, not a square inch of Cambodian territory will be lost, and Cambodia will not encroach even an inch of foreign territory. Facing Thai hostilities caused by the PAD, the “invisible known hands” and the others, the Cambodian people are proud to have Samdech Techo Hun Sen in command and also to have our armed forces ready to fight to safeguard the motherland.
When it is not under our control, we throw our hands up in the air, and scream out loud: “So this must be it!”
Waddhana P.
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
31 January 2011


Sunday, January 30, 2011

ទស្សនៈ ៖ ការបង្ករឿងជាថ្មីរបស់ថៃដើម្បីប្រកាសសង្រ្គាមឈ្លានពានកម្ពុជា


ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើនធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមានសេចក្តីថ្លែងការណ៏​ របស់​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា ភ្នំពេញត្រូវតែដកទង់ជាតិចេញ” និងបណ្តាញ​ឃោសនា​ដទៃទៀត ដោយបាននិយាយថា កម្ពុជាគ្មានសិទ្ធិបង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែន​វិវាទ ស្ថិតនៅជិត​ប្រាសាទ​ព្រះវិហារទេ។​ សេចក្តីថ្លែងការណ៏​របស់​នាយក​រដ្ឋមន្រ្តីថៃបែបនេះ គឺជា​ទង្វើ​មួយដើម្បី ជាលេសប្រកាស​សង្រ្គាមឈ្លានពានកម្ពុជា។ រដ្ឋាភិបាល​ថៃ​គ្មានសិទ្ឋិប្រើកំលាំង យោធា​ប្រឆាំង​នឹង​អធិបតេយ្យ​ភាពរបស់ប្រទេសណាមួយនោះឡើយ។ ទីតាំងដែល​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជា​ទី​កន្លែងដែល កងទ័ពថៃបានឈ្លានពាន​ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។

បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់​លាស់ដោយផ្អែកលើផែនទី​ដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបានផលិតឡើងនៅឆ្នាំ ១៩០៨ ស្របតាម​អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូស​ផែន​ទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាពស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវ​មហិច្ឆតា​របស់​ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏​ជាង​នេះទៅទៀត ដាក់​ទឹក​ដី​កម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ង​បែប​អត្តឃាត​ដ៏ឆ្កួតលីលាដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយ​ផ្លូវច្បាប់​អន្តរជាតិរួចទៅហើយ។

កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២. “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នក​ថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញ​ប្រាសាទ​ដែល​ស្ថិតក្នុងទឹកដីកម្ពុជា”។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការ​យោគយល់​គ្នា​រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពី​ការ វាស់វែង និងកំណត់​ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដែលទទួល​ស្គាល់​ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់សំរាប់ការវាស់វែង និង​កំណត់​ ខ័ណ្ឌ​សី​មា​ព្រំដែន​គោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម  វត្តកែវសិក្ខាគិរីស្វារៈ ដែល​ប្រជាជនកម្ពុជា​បាន​កសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់​ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដី​កម្ពុជា។ ហេតុនេះការដាក់​បង្ហោះ​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះគឺជាការសមស្របតាមច្បាប់។

ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តីថ្លែងការណ៏របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់​ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជា​ទង្វើ​ដើម្បីជាលេស សំរាប់​ឈ្លានពាន​កម្ពុជា​នា​ថ្ងៃ​អនាគត​យ៉ាង​ជាក់​ច្បាស់។ ហើយ កម្ពុជាមិនអាចទទួលយកដាច់ខាត និងបដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះសេចក្តីថ្លែងការណ៏ដែលមានលក្ចណៈមើល​ងាយមើលថោក​បែប​នេះ​។

ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការ​កាន់កាប់ទឹកដី​ក្រោម អធិប​តេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃ​មិនអាច​រំលោភ​បំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា​ម្តងហើយម្តង​ទៀតបាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។​
­­
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយ​ឥតងាករេនូវមធ្យោបាយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការដោះស្រាយបញ្ហាព្រំដែរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំងទ័ពប្រឆាំងនឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពី​បំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់កម្ពុជាជាចំណាប់ខ្មាំងនៃនយោបាយ​ផ្ទៃ​ក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាង​ច្រើន​សន្ធឹកន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកល​ដែលនឹង​​ធ្វើ​ឡើងក្នុងឆ្នាំនេះ។
          នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុសអារម្មណ៍​ជាតិនិយម​ជ្រុល ​ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយផ្ទៃក្នុងរបស់​ខ្លួន​ដែល​បង្ក​ឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។
            សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែលបញ្ឆេះ​ឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាង​ជាមួយនឹងរបៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សា​​អំណាចនយោបាយ នៅក្រុងបាងកក។
          ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹងដែលមិនមានភាពចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបាន​ឈ្លានពាន
 ដោយកងទ័ពថៃក្នុងឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ​។
            នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជាសកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់កម្ពុជានោះទេ។​ នេះគឺមាន​
ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែននៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ​
មក​នូវហឹង្សា។​
          ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាម​ដែល​ទទួលស្គាល់ជាអន្តរជាតិ ការបំពានទំនាក់​ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់​ក្រុម​ស្រទាប់ជាន់​ខ្ពស់​បំផុត​ថៃ។

(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)

បទអត្ថាធិប្បាយ៖ អាប់ភីស៊ីត វេចាជីវ៉ា៖ យកកម្ពុជាជាចំណាប់ខ្មាំង នៅពេលដែលមានវិបត្ដិនយោបាយផ្ទៃក្នុង

ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃត្រូវតែផ្អែកទៅលើកិច្ចព្រមព្រៀង នានា ដែលចុះហត្ថលេខា ដោយតំណាងភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងទាំងនោះ។ នៅក្នុងឆ្នាំ១៩០៤ និង ១៩០៧ នៅពេលដែលកម្ពុជាស្ថិតក្រោម អាណាព្យាបាលរបស់បារាំង កិច្ចព្រមព្រៀង នានារវាងបារាំង និងសៀម មានជាអាទិ៍អនុសញ្ញាក្នុងឆ្នាំ១៩០៤ និងជាពិសេសសន្ឋិសញ្ញា ឆ្នាំ១៩០៧ ត្រូវនៅក្រោមបទដ្ឋានច្បាប់អន្ដរជាតិ។ ក្នុងឆ្នាំ២០០០ អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីខ័ណ្ឌសីមាព្រំដែនគោក​ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងថៃដែលជារដ្ឋអធិបតេយ្យពីរ ជាសមាជិកអាស៊ាន និងជាសមាជិករបស់អង្គការសហប្រជាជាតិ។ អនុស្សរណៈ ឆ្នាំ២០០០ នេះមានតម្លៃគតិយុត្តិដែលត្រូវគោរពតាម។

ប្រសិនបើអ្នកនយោបាយថៃទាំងអស់ រួមទាំងនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត វេចាជីវ៉ា ដឹកនាំ រដ្ឋាភិបាលថៃប្រកបដោយ សេចក្ដីថ្លៃថ្នូរជាអន្ដរជាតិ ដោយគោរពតាមខ្លឹមសារ និងស្មារតីនៃកិច្ច ព្រមព្រៀង អន្ដរជាតិទាំងអស់ដែលមាន ​និង​កំពុង​តែ​ចូលជា ធរមានពេញលេញនោះ ទំនាក់ ទំនងរវាងកម្ពុជា និងថៃនឹង តែងតែជាទំនាក់ទំនងប្រកបដោយក្ដីសង្ឃឹម សម្រាប់ការ​អភិវឌ្ឍ និង អន្ដរសកម្មដោយសន្ដិវិធីរវាងប្រជាជន កម្ពុជានិងប្រជាជនថៃ ដែលរស់នៅតាម​បណ្ដោយ​ព្រំដែន​រួមគ្នា​រវាង​ប្រជា​ជាតិទាំងពីរ និង រវាងរដ្ឋាភិបាល ទាំងពីរ។ ប៉ុន្ដែអ្នកនយោបាយថៃខ្លះ រួមទាំង អាប់ភីស៊ីត វេចាជីវ៉ា គឺមានប្រពៃណី​ជា​អ្នក​ជាតិនិយម ឬជា អ្នក ជាតិនិយមជ្រុលក្នុង មហិច្ឆិតា ដណ្ដើមទឹកដីកម្ពុជា។ ឥរិយាបប្រភេទនេះគឺជាបុព្វហេតុនៃជម្លោះ និង​ជួន​កាល គឺជាបុព្វហេតុនៃ ការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហាន​របស់​ថៃបានឈ្លានពានប្រទេស កម្ពុជា និងបានកាន់កាប់ទឹកដីក្បែរប្រាសាទព្រះវិហារ រួមមានវត្ដកែវ សិក្ខាគីរីស្វារៈ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០០៨ ទាហាន ថៃបានវាយប្រហារទៅលើទី តាំងផ្សេងៗ របស់ប្រទេសកម្ពុជានៅវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ និងវត្ដកែវ​សិក្ខាគីរីស្វារៈ​។ នៅខែមេសា ឆ្នាំ២០០៩ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារ និងដុតឲ្យរាបដល់ដីភូមិផ្សារដែលស្ថិត​នៅក្បែរ​ជណ្ដើរ ខាងជើង ប្រាសាទព្រះវិហារ បានបង្កឲ្យមានវិនាសកម្ម ដែលមិនធ្លាប់មានពីមុន មកដល់ ប្រជាជនកម្ពុជាចំនួន ៣១៩​គ្រួសារ ហើយនិងបំផ្លាញ ផ្នែកខ្លះនៃប្រាសាទព្រះវិហារទៀតផង។

ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលគឺមានភាពច្បាស់លាស់និងរឹងមាំថា រវាងកម្ពុជានិង ថៃមានខ្សែបន្ទាត់ព្រំដែន អន្ដរជាតិចុងក្រោយ និងមានស្ថិរភាព ដែលត្រូវបានកំណត់ដោយ គណៈកម្មការ ចម្រុះ ដែលមានសមាសភាពមន្ដ្រីបារាំង និង សៀម ដែលបានបង្កើត ឡើងក្រោម នៃអនុសញ្ញាឆ្នាំ១៩០៤ ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយ បារាំងនិងសៀម ទទួល ស្គាល់ដោយបារាំង និងសៀម និង ទទួលស្គាល់ដោយបណ្ដាប្រទេសមហាអំណាចពិភពលោក បណ្ដាប្រទេសជាច្រើន និង សហគមអ្នក បោះពុម្ពផែនទីជាច្រើនទៀតនាពេលនោះ។ ដូចនេះ ពុំមានទាល់តែសោះនូវតំបន់ត្រួតស៊ីគ្នា ឬតំបន់​មានវិវាទ នៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅលើផែនទីដងរែក ដែលត្រូវបានគេស្គាល់ ផងដែរថា ជាផែន​ទីឧបសម្ព័ន្ឋ ១ នៅសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ យោងតាម កត្ដាខាងលើ កម្ពុជាអាចប្រើប្រាស់ និងបង្ហាញនូវអធិបតេយ្យរបស់ខ្លួនក្រោម រូបភាពបែប ណាក៏ដោយ ដែលកម្ពុជាចង់​ធ្វើនៅលើទឹក​ដី​ទាំងអស់របស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស នៅលើខ្សែព្រំដែនខាងកម្ពុជា ដែលបានគូសនៅលើផែនទីដងរែក ឬ​ផែន​ទី​ឧបសម្ព័ន្ឋ ១។

វាគឺជាសេចក្តីប្រកាសបែបប្រមាថ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា នៃ​រាជា ណាចក្រ​ថៃ ដូចដែល បានចេញផ្សាយដោយសារព័ត៌មានដឺណេសិន ​នៅថ្ងៃទី២៨​ ខែ​មករា ថា “ប្រសិនបើមាន ទង់ជាតិកម្ពុជា (បង្ហូតឡើងនៅវត្តកែវ សិក្ខាគីរីស្វារៈ)វាត្រូវតែដក ចេញវិញ”។   អាប់ភីស៊ីត វេចាជីវ៉ា ត្រូវតែ ដកសេចក្តីប្រកាស ​ដែល​មិនអាចទទួលយកបាននេះ​ចេញវិញពីព្រោះ​វត្តនេះស្ថិតនៅចំងាយប្រមាណជាង​៣០០​ម៉ែត្រ​ ខាងលិចប្រាសាទ​ព្រះវិហារ​ និងប្រមាណជា​ ៧០០​ម៉ែត្រពីបន្ទាត់ ព្រំដែនខាងក្នុងប្រទេស កម្ពុជា។
វាបាន ក្លាយទៅជាទម្លាប់ទៅហើយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ  គឺនៅពេលដែលប្រទេស ថៃធ្លាក់ទៅក្នុងការប្រឈម មុខរវាងបក្ស និងបក្ស និងជម្លោះផ្ទៃក្នុងរវាងរដ្ឋាភិបាលក្រុមអាវលឿង បណ្តាញអ្នក ជាតិនិយមថៃនិកាយសន្តិអាសោក រឺក្រុមអា ក្រហម។ អ្វីដែលពួកគេតែងតែគិត នោះ គឺយកប្រទេស កម្ពុជា ធ្វើជាចំណាប់ខ្មាំង។ នាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា បង្ករឿង ដដែលៗ នៅពេលដែលខ្លួនបានចេញសេចក្តីប្រកាសបែបប្រមាថ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែបង្ហាញនូវសកម្មភាព ប្រទូស្តរាយយ៉ាង ច្បាស់ក្រឡែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញទង្វើដើម្បីជាលេសសំរាប់ឈ្លានពានកម្ពុជាថែមទៀតផង។

(Waddhana P, អ្នកស្រាវជ្រាវ និងវិភាគជាន់ខ្ពស់ពីទំនាក់ទំនងកម្ពុជា-ថៃ នៃវិទ្យាស្ថានកិច្ចការអន្តរជាតិកម្ពុជា)

Saturday, January 29, 2011

ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ទ្រឹងខណៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​​មេ​ទ័ព​ខ្មែរ​-សៀម​ហូបបាយរួម​គ្នា​

ព្រំ​ដែន​កម្ពុ​ជា​-ថៃ​៖ សភាព​ការណ៍​តានតឹង​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​២៧មក​រា​រហូត​មក​ដល់​ថ្ងៃ​ទី​២៩នេះ​ ​នៅ​តែ​មាន​ស្ថាន​ភាព​ស្ថិត​ក្នុង​ការ​ ​ប្រុង​ប្រយ័ត្ន​រៀ​ងៗ​ខ្លួន​នៅ​ឡើយ​ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​ ​វិហារ​ ​។
មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ជាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩នេះ​ថា កង​ទ័ព​កម្ពុ​ជា​រហូត​មក​ទល់​ពេល​នេះ​នៅ​ត្រៀម​ទប់ទល់​រាល់​អំពើ​ឈ្លានពាន​ ​ដែល​ថៃ​បាន​គំរាម​កំហែង​រ​យៈ​ពេល​ ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ​មន្ត្រី​យោធា​ដដែល​បាន​បន្ថែម​ថា​ ​ស្ថាន​ភាព​ហាក់​បីដូច​ជា​ស្ងប់​ស្ងាត់​ ​ក៏​ប៉ុន្តែ​កង​ទ័ព​ទាំង​អស់​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រុង​ជើងការ​ ​។
ចំណែក​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ទល់​មុខ​ខេត្ត​ចន្ទ​បុរី​រ៉ាំ​របស់​ថៃ​ ​មាន​សេ​ច​ក្តី​រាយ​ការ​ណ៌​ថា​ ​មេ​បញ្ជាការ​កង​ទ័ព​កម្ពុ​ជា​និង​មេ​ទ័ព​ថៃ​បាន​ជួប​ពិភាក្សា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ដោយ​អាវុធ​ ​និង​មាន​ ​ការ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​នៅ​លើ​ប្រាសាទ​តា​មាន់​ផង​ ​។
ប្រភព​នៃ​សេ​ច​ក្តី​រាយ​ការណ៍​បាន​បន្ថែម​ថា​ ​ភា​គី​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​ព្រម​ព្រៀ​ង​ជា​ថ្មី​ទទួល​យក​ ​ ​សំណើ​ទៅ​វិញ​ទៅ​មក​ ​ក្នុង​គោល​បំណង​សហ​ប្រតិបត្តិ​ការ​ល្អ​ ​បញ្ចៀស​អោ​យ​បាន​ការ​ផ្ទុះ​អាវុធ​ ​ដែល​អាច​ធ្វើ​អោ​យ​ប៉ះ​ពាល់​ដល់​ចំណង​សាមគ្គី​ភាព​សហ​ប្រតិបត្តិ​ការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​ ​ដូច​ជា​ ​បើ​ភា​គី​ថៃ​មាន​បំណង​ចង់​ចូល​មក​តំបន់​ប្រាសាទ​តា​មាន់​ ​ប្រាសាទ​តា​ក្របី​ ​មិន​ត្រូវ​មាន​អាវុធ​ ​ភ្ជាប់​ជាមួយ​ខ្លួន​ឡើយ​ ​ហើយ​ត្រូវ​ជូន​ដំណឹង​មក​ដល់​ភា​គី​កម្ពុ​ជា​ជា​មុន​ ​។ ចំពោះ​ការ​ធ្វើ​សម​យុទ្ធ​​យោធា​ឬ​ការ​ចល័ត​ទ័ព​មក​ក្បែរ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ​ក៏​ត្រូវ​តែ​ទំនាក់​ទំនង​ផ្ត​ល់​ព័ត៌មាន​អោ​យ​គ្នា​ទៅ​វិញ​ ​ទៅ​មក​ជា​ចាំបាច់​ដែរ​ដើម្បី​ ​កុំ​អោ​យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ​ ​៕
ដោយ​ ៖ ភិរម្យ