Tuesday, January 4, 2011

អាប់​ភិស៊ី​ត​“​អត់​ដឹង​”​ថា​ផានិច​នៅឯ​ព្រំដែន តែ​សារភាពថា​បាន​បញ្ជា​អោយ​ទៅ​

ឃ្លីប​វីដេអូ​បង្ហាញ​លោកផា​និច​ទូរស័ព្ទ​និង​ជនជាតិ​ថៃ​៦​នាក់​ទៀត​ឆ្លង​ចូល​កម្ពុជា​។​លោក​ផានិ​ចបាន​ហៅ​ទូរស័ព្ទ​ទៅ​លេខា​របស់​លោក​ឈ្មោះ​សំ​គៀត ដោយ​ប្រាប់​លោក​អោយ​ប្រាប់​អាប់​ភិ​ស៊ី​តថាលោក​(​ផានិ​ច​)​បាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​។​សមាជិក​សភា​នេះ​បាន​ប្រាប់​លេខា​របស់​លោក​ថា​លោកនាយក​រដ្ឋមន្ត្រី គ្មាន​នរណា​ម្នាក់​ផ្សេង​ទេ បានដឹង​អំពី​សភាពការណ៍​នេះ​

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផានី​តាន់ វ៉ាត​តា​ណា​យ៉ាក​ន​បាន​និយាយ​ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ថា នាយករដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​ពន្យល់​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​ថា​លោក​គ្រាន់តែ​បានដឹង​ថា​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក​ផានិ​ច វី​គិត​ស្រេ​តនឹង​ធ្វើដំណើរ​ទៅ​តំបន់​ព្រំដែន​មួយ តែ​មិន​បានដឹងថា​គាត់​(​ផានិ​ច​)​បាន​ស្ថិតនៅ​ទីណា​ទេ​។​
​លោក​អាប់​ភិស៊ី​តមុន​ចូល​ប្រជុំកណៈ​រដ្ឋមន្ត្រីកាលពី​ថ្ងៃ​អង្គារ​បាន​ទទួលស្គាល់​ថា​លោក​បាន​បញ្ជូន​លោក​ផានិច​ទៅ​ព្រំដែន​និង​បាន​និយាយថា​លោក​នឹង​ពន្យល់​បញ្ហា​នេះ​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។​
​លោក​ផានី​តាន់​បាន​និយាយថា​លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​ថា​លោក​ផានិច​ពី​ដំបូង​បាន​ប្រាប់លោកថា​លោក​នឹង​ទៅ​កាន់​ចំណុច​ព្រំដែន​មួយ​នៅក្នុង​ខេត្ត​ប្រា​ជិន ប៊ូ​រី​។​តែ ចេញ​ពី​ព្រំដែន​លោក​ផានិ​ចបាន​រាយការណ៍​តាម​រយៈ​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​ថា​លោក​បាន​ទៅ​ខេត្ត​ស្រះកែវ​ជំនួស​វិញ​។​
​យោង​តាម​លោក​ផានី​តាន់ ក្រសួង​ការបរទេស​បាន​រាយការណ៍​ជូន​គណៈរដ្ឋមន្ត្រី​អំពី​ផែនការ​ជួយ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ចូលក្នុង​ទឹកដី​កម្ពុជា​និង​តំបន់​យោធា​ដោយ​ខុស​ច្បាប់​កាលពី​ថ្ងៃ​២៩​ធ្នូ​។​
​ក្រសួង​នឹង​តែងតាំង​មេធាវី​២​នាក់​សំរាប់​ដោះស្រាយ​ករណី​នេះ​។​
​ក្រសួង​នៅតែ​និយាយថា​លោក​ផានិ​ចនិង​ក្រុម​របស់​លោក​គ្មាន​ចេតនា​ចូល​ទឹកដី​កម្ពុជា​ទេ​និង​ថា​“​ពួកគេ​បាន​នៅ​ទីនោះ​ដើម្បី​តែ​ស៊ើបអង្កេត​បណ្តឹង​ពី​អ្នកភូមិ ដែល​បាន​និយាយថា​ពួកគេ​លែង​អាច​ធ្វើការ​ចិញ្ចឹមជីវិត​នៅក្នុង​តំបន់​នេះ​”​។​
​ក្រសួងការបរទេស​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​អាច​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ហើយ​នឹង​បន្ត​ទាក់ទង​រដ្ឋាភិបាល​កម្ពុ​ជា​។​
​ចំណែក​លោក​អាប់​ភិស៊ី​ត​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​ថា​លោក​បាន​មើល​ឃ្លីប​វីដេអូ​ដែល​ត្រូវ​គេ​បង្ហោះ​តាម​អ៊ិន​ធឺ​ណែ​ត​និង​ដែល​ត្រូវ​កម្ពុជា​ប្រើ​ប្រឆាំង​ជនជាតិ​ថៃ​ទាំង​៧​នាក់​។​
​លោក​បាន​និយាយថា​លោក​មិន​បាន​ទាក់ទង​មក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដោយ​ផ្ទាល់​ទេ​ហើយ​នឹង​ទុកអោយ​អាជ្ញាធរ​សមស្រប​ធ្វើ​កិច្ចការ​របស់​គេ​។​
​លោក​អាប់​ភិ​ស៊ីតក៏​បានស្នើ​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​កុំ​បង្ក​ភាពវឹកវរ ពីព្រោះ​វា​នឹង​មិន​ធ្វើ​អ្វី​មួយ​ល្អ​សំរាប់​ប្រទេស​ទេ​។

ស៊ូ​ថេ​ប​: ថៃ​កំពុង​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​ជាមួយ​កម្ពុ​ជា​ ​ក្រោយ​អាប់​ភី​ស៊ី​ត​ ​សារភាព

ឧបនាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​បាន​ថ្លែង​ថា​ ​គេ​ត្រូវ​ប្រញាប់​ដោះ​ស្រាយ​ ​រឿង​បញ្ហា​ដែល​កំពុង​មាន​ជាមួយ​កម្ពុ​ជា​ ​នៅ​មុន​ការ​អញ្ជើញ​មក​ដល់​ ​របស់​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​កម្ពុ​ជា​ ​សុខ​អា​ន​។​

សូម​ជំ​រាប​ថា​ ​មុន​នេះ​មាន​ការ​និយាយ​ពី​ភា​គី​ ​ថៃ​ថា​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​សុខ​អាន​ ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ​ក្នុង​ខែ​កុម្ភៈ​ ប៉ុន្តែ​ម​ន្ត្រី​គ​ណៈ​រដ្ឋ​ម​ន្ត្រី​ បាន​ប្រាប់​វិទ្យុ​នគរវត្ត​ថា​ ​គេ​មិន​បាន​ដឹង​អំពី​ដំណឹង​ចាក​ចេញ​របស់​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ខ្មែរ​ ​ទៅ​ប្រទេស​ថៃ​នោះ​ឡើ​យ​។​ ​ស​ម្តី​របស់​ ​លោក​ស៊ូ​ថេ​ប​ ​ដែល​ជ​ម្រុ​ញ​រក​ការ​ដោះ​ស្រាយ​ ​បាន​ធ្វើ​ឡើង​ក្រោយ​ការ​ទទួល​សារភាព​ ​របស់​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភី​ស៊ិ​ត​ ​ដែល​បញ្ជាក់​ថា​ ​លោក​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជូន​អ្នក​តំណាង​រា​ស្ត្រ​ថៃ​ ​ផា​និ​ច​វី​ឃី​ស្រេ​ត​ ​ដែល​ក្រោយ​មក​ ​ត្រូវ​កម្ពុ​ជា​ ​បាន​ចាប់​ខ្លួ​ន​។​

លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​បាន​ថ្លែង​ថា​ ​ហេតុ​ការណ៍​ដែល​ជាប់​ទាក់ទង​នឹង​រឿង​ ​លោក​សមាជិក​សភា​ផា​និ​ច​វិ​ឃី​ស្រេ​ត​ ​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​។​ ​លោក​ស៊ូ​ថេ​ប​ ​បារម្ភ​ខ្លាច​ក្រែង​ការ​ធ្វើ​បាតុកម្ម​ ​របស់​ក្រុម​ថៃ​អាវ​លឿង​ ​នៅ​ខេត្ត​សា​កែវ​ ​នឹង​ធ្វើ​អោ​យ​ស្ថាន​ការណ៍​កាន់តែ​តាន​តឹ​ង​។​

សូម​បញ្ជាក់​ថា​ ​ស​ម្តី​សារភាព​ ​របស់​លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​អាប់​ភី​ស៊ី​ត​ ​អំពី​ភាព​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​បញ្ជូន​ខ្លួន​ ​អ្នក​តំណាង​រា​ស្ត្រ​ថៃ​រូប​នោះ​ ​គឺ​នៅ​ក្រោយ​ដែល​មាន​ការ​បញ្ចេញ​ឯក​សារ​ភ​ស្តុ​តាង​ ​ជា​វី​ដេ​អូ​ ​Clips​ ​ដែល​បង្ហាញ​ថា​ ​អ្នក​តំណាង​រា​ស្ត្រ​ថៃ​ ​លោក​ផា​និ​ច​វី​ឃី​ត​ស្រេ​ត​ ​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ ​លោក​អាប់​ភិ​ស៊ិ​ត​ ​តាម​រ​យៈ​ម​ន្ត្រី​នៅ​ក្បែរ​ខ្លួន​ ​បើ​ទោះបីជា​ម​ន្ត្រី​នាំ​ពាក្យ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​ឈ្មោះ​ផា​នី​ថា​ន​ ​វ​ឌ្ឍ​នា​យ៉ា​ឃ​ន​ ​ចេះ​តែ​និយាយ​បដិសេធ​ ​ការពារ​លោក​អាប់​ភិ​ស៊ី​ត​ក៏​ដោ​យ​។​
លោក​ស៊ូ​ថេ​ប​ ​បាន​ ​ថ្លែង​ថា​ ​ថៃ​កំពុង​តែ​មាន​ជួប​ការ​លំបាក​ក្នុង​កិច្ច​ការ​ដោះ​ស្រាយ​ ​បញ្ហា​រឿង​ជួយ​ថៃ​ ​ទាំង​៧ ដោយសារ​តែ​ ​វី​ដេ​អូ​ ​Clips​ ​បាន​បង្ហាញ​ស​ម្តី​របស់​ ​លោក​ផា​និ​ច​ ​ថា​ ​ក្រុម​ថៃ​ទាំង​៧ ពិត​ជា​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​ពិត​មែ​ន​

កម្ពុ​ជា​ត្រៀម​ទប់​ស្កាត់​ ​បាតុកម្ម​ថៃ​អាវ​លឿង

កម្ពុ​ជា​បាន​ត្រៀម​កម្លាំង​ទប់​ស្កាត់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ដែល​ ​ក្រុម​ថៃ​អាវ​លឿង​គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ខេត្ត​សា​កែវ​នា​ថ្ងៃ​អង្គា​នេះ​។​ ​តាម​ប្រសា​ស​ន៏​របស់​ប្រធាន​ទំនាក់​ទំនង​ការិយាល័យ​កម្ពុ​ជា​ថៃ​ក្នុង​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ ​ឧ​ត្តម​សេនីយ៍​ត្រី​ ​ឌី​ ​ផេ​ន​ ​បាន​ឲ្យ​ដឹង​ថា​ ​សូ​ម្បី​តែ​សមត្ថ​កិច្ច​ប៉ូលិស​របស់​ខាង​ភា​គី​ថៃ​ក៍​ដាក់​ពង្រាយ​ការពារ​នៅ​ ​តាម​ព្រំ​ដែន​នោះ​ដែរ​ ​ជៀស​វាង​ការ​ធ្វើ​សកម្មភាព​ណា​មួយ​របស់​ក្រុម​ថៃ​ ​អាវ​លឿង​ខ្លួន​ឯ​ង​។​
សូម​ស្តា​ប់​ប្រសា​ស​ន៏​ ​របស់​ប្រធាន​ទំនាក់​ទំនង​ការិយាល័យ​កម្ពុ​ជា​ថៃ​ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​លោក​ ​ឧ​ត្តម​សេនីយ៍​ត្រី​ ​ឌី​ ​ផេ​ន​ ​តាម​ការ​សាកសួរ​របស់​វិទ្យុ​នគរវត្ត​ ​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ​