Thursday, January 6, 2011

បទវិចារណកថា​៖ ហេតុអ្វី​បាន​ជាក្រុម​បក្សប្រឆាំង​ប្រមាថថ្ងៃ៧មករា ?

        ៣២ឆ្នាំ​ នៃថ្ងៃ​​រំ​ដោះប្រជាពល​រដ្ឋ​ចេញ​ពី​មហាសោក​នាដ្ឋកម្ម​បន​ប្រល័​យ​​ពូ​ជសាសន៍​ប៉ុល​​ពត គឺ​​​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ១៩៧៩ បាន​នាំ​ឲ្យមាន​ការ​ចាប់​ផ្តើមជាថ្មី​​នូវ​សិទ្ធិ​រស់​រាន​មានជី​វិត​ និង​សិទ្ធិ​ដ៏​ទៃ​ជាច្រើន​ទៀត​ ទាំង​នោះ​ គឺ​ជាសក្ខី​ភាព​នៃ​ប្រវត្តិ​សាស្ត្រ​ដែលមិន​អាច​បំ​ភ្លេច​បាន​ នៃ​គុណ​បំ​ណាច់​របស់​ឥស្សរជន​​ជាថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​កង​ទ័ព​វៀត​ណាម​ជា​មិត្ត ដែល​បាន​កំ​ទេច​​នូវ​របបដ៏​ឃោរឃៅ​យង់​ឃ្នង ហើយ​បាន​នាំ​មក​នូវ​ដង្ហើម​រស់​មក​ដល់​សព្វ​ថ្ងៃ​។
          ដូច្នេះ​ថ្ងៃ​៧ មករា មិន​មែន​ជា​សត្រូវ​របស់​ជន​ណាមួយ​ឡើយ​ ចុះ​ហេតុ​អ្វី​​បាន​ជា​ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការសមាគម​ជ្រុល​និយម​មួយ​ចំ​នួននៅ​កម្ពុជា​ មាន​ការប្រមាថ​ និង​ទោមនស្សជាមួ​យ​ថ្ងៃ៧​មករាទៅ​វិញ​?  ដែល​ក្នុង​ចំ​ណោម​នោះ​​ អ្នក​ដែល​រិះ​គន់​ថ្ងៃ​៧​មករា​ជាប្រចាំ​គឺគណបក្ស​ សម រង្ស៊ី​ដែល​យើង​សុំមិន​អត្ថាធិប្បាយអ្វី​ទៀត​ទេ​ក្នុង​ខណៈ ពេល​នេះ​ ។ដោយ​ឡែក ​មេដឹក​នាំ​​គណបក្ស​សិទ្ធិ​មនុស្ស​ លោកកឹម​ សុខា បាន​និយាយថា​ ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​ ឬ​ជាថ្ងៃ​ដែល​កម្ពុជាត្រូវ​បាន​គ្រប់​​គ្រង​ដោយ​យួន​ និង​ថា​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ជា​អាយ៉ង​របស់​ប្រទេស​ជិត​ខាងថែម​ទៀត​។ ចំ​ណែក​ឯ ​លោក រ៉ុង ឈុន ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​មាន​តែ​គំ​​និត​ប្រឆាំង​បាន​និយាយ ដូច​គ្នា​ថា​ ថ្ងៃ​៧​មករា​មិន​មាន​សារៈសំ​ខាន់​អ្វី​ទេ​ ជា​មួយ​នឹង​ការ​លើក​សរសើរ​ពី​ថ្ងៃ​ទី២៣តុលា ឆ្នាំ​១៩៩១ ថ្ងៃនៃ​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ា​រីស​ទើប​ជាថ្ងៃ​សំ​ខាន់ ។ ជារួម ​ពួក​អ្នក​ប្រឆាំងបាន​បន្តុះ​បង្អាប់ថ្ងៃ​៧​មករា​ដោយ​ចោទ​ថា​«ជាថ្ងៃ​ដាក់ខ្នោះ​ទៅ​វិញ​» ។
          ឥឡូវ​ យើង​សូម​ទាញ​ការ​ចាប់​អារម្ម​ណ៍​មហាជន​មកពិចារណា​និង​ពិ​និត្យ​មើល​ទៅ​លើ​ទិដ្ឋភា​ព​ជាក់​ស្តែង​នៃ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ តើ​សាធា​រណៈ​មតិ​ចាត់​ទុក​ថ្ងៃ​៧​មករា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ក្នុង​ដួង​ចិត្ត​របស់​ខ្មែរ​រាប់​លាន​នាក់​?
          ការ​ពិត​ថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ​​១៩៧៩ ត្រូវ​បាន​ប្រជា​ពល​រដ្ឋជា​សាក្សី​រស់ដែល​បាន​ឆ្លង​កាត់​ក្នុង​របបនោះ​​កំ​ណត់ទុក​ថា ជា​ថ្ងៃកំ​ណើត​ទី​២ដ៏​មាន​អត្ថ​ន័យ​ ។ មាន​ថ្ងៃ​៧​មករា ទើបមាន​នូវ​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ ស្ថិ​រភាព​នយោបាយ​ ការ​កសាង​និង​អភិ​វឌ្ឍប្រទេស​រីក​ចំ​រើន​មក​ដល់​សព្វ​ថ្ងៃ​។ ជាក់​ស្តែង​ដូច​ប្រសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ សូម្បី​តែ​អង្គការ​សហប្រជាជាតិក៏​ទទួល​ស្គាល់​ថា មាន​របបឃោរឃៅប្រល័យ​ពូជ​សាសន៍​​ប៉ុល​ ពត​ ដែរ ហើយ​គេដឹង​ថា​ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​រំ​ដោះ​ប្រជាជន​កម្ពុ​ជា​ពិត​ប្រាកដ ទើប​មាន​ការ​បង្កើត​សាលាក្តី​កាត់​ទោ​សមេដឹក​នាំ​ខ្មែរ​ក្រហម​មក​ដល់​សព្វ​ថ្ងៃ​។ ​
          សូម​រំ​លឹក​ថា​ ក្នុង​រយៈ​ពេល​ ៣ឆ្នាំ​ ៨ខែ​ និង​២០​ថ្ងៃ​ ប្រជាជន​កម្ពុជា​ទាំង​ក្មេង​ចាស់​ ប្រុស ស្រី​ ត្រូវ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​ពី​របប​កម្ពុជា​ប្រជា​ធិ​បតេយ្យ​ខ្មែរ​ក្រហម​យ៉ាង​លំ​បាក​វេទនា​ជា​ទី​បំ​ផុត​ ដូច​ជា​ការ​កាប់​សម្លាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ជា​ទម្ងន់ហួសកម្លាំង​​ បង្អត់​អាហារ​ វាយ​ដំ ចាប់​ដាក់​គុក​ច្រវ៉ាក់ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ ការ​រស់​នៅ​ត្រូវ​បែក​បាក់​ព្រាត់​ប្រាស់​និរាស្ត្រក្រុម​គ្រួ​សារ​ញាតិ​មិត្ត​ បងប្អូន​ គឺ​របបនោះ​ស្មើ​នឹង​រស់​នៅ​ក្នុង​ឋាន​នរក​អវចីយ៍  ជារួម​គឺក្នុង​​របបនោះ​ត្រូវ​បាន​បំ​ផ្លាញ​ដល់​ឬសគល់ ហើយ​សង្គម​មាន​តែ​គ្រោះ​ភ័យ​អន្ត​រាយ​ និង​កលយុគ្គ គ្មាន​ទេ​សិទ្ធិ​សេរី​ភាព​​។ ប៉ុន្តែ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ គឺ​កម្ពុជា​ បាន​ប្រែក្លាយ​មុខមាត់​ថ្មី​ សង្គម​ពោរពេញ​ទៅ​ដោយ​សន្តិ​ភាព​ ស្ថិ​រភាព​នយោបាយ​ ហើយ​បាន​និង​កំ​ពុង​ដំ​ណើរការ​យ៉ាម​ត្រូវ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ យក​ច្បាប់​រដ្ឋធម្ម​នុញ្ញធ្វើ​ជា​ដំ​បូល​ ជាមួយ​និង​ការ​បើ​ក​ទូលាយ​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​បែប​យ៉ាង​ ក្នុង​នោះ​ទាំង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ធ្វើ​នយោបាយ​ សិទ្ធិ​ទទួល​បាន​ការ​អប់​រំ​ ជំ​នឿ​សាសនា ការ​ប្រកប​របរទទួល​ទាន​ដោយ​សេរី​ និង​សិទ្ធិ​ជា​ច្រើន​ទៀត ដែល​ក្នុង​ចំ​ណោម​សិទ្ធិ​សេរី​ភាព​ទាំង​នោះ​ សិទ្ធិ​រស់​រាន​មាន​ជី​វិត​ គឺ​ជា​រឿងដ៏សំ​ខាន់​បំ​ផុត​ដែល​ពុំ​គួរត្រូវ​បាន​ជន​មួយ​ក្តាប់​តូច​មើល​រំ​លង​ ឬ​ក៏​ប្រមាថ​ចំ​ពោះ​អ្នក​ជួយ​រំ​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ការ​កាប់​សម្លាប់​នោះ​បានឡើយ​។
          មតិមហាជនទូទៅ​​គេបាន​ដឹង​ច្បាស់​ណាស់​ថា​ ក្រុម​គណបក្ស​នយោបាយ​ប្រឆាំង ​គឺ​មិន​បាន​រួម​ចំ​ណែក​ក្នុង​ការ​រំ​ដោះប្រទេស​ជាតិ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​មក​នាំ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​មក​ធ្វើ​នយោបាយ​​នៅ​ក្រោយ​ពេល​ប្រទេស​កម្ពុជា​មាននូវ​សន្តិ​ភាព  ហើយ​ថែមទាំង​ប្រមាថ​ថ្ងៃ​នៃការ​រស់​រាន​ជី​វិត​ទៀត​ តើ​នោះ​មាន​តម្លៃ​អ្វី​សម្រាប់​​​អត្ត​ភាព​ជា​អ្នក​នយោបាយ​ដ៏​សុច្ច​រិត​នោះ​។ មិន​ខុសអ្វី​ពី​ប្រសាសន៍​​​របស់​សម្តេច​តេជោ​ បាន​ថ្លែង​ថា​ ក្រុម​ប្រឆាំង​ថ្ងៃ​៧​មករា​ ឬ​ចាត់​ទុក​ថ្ងៃ​៧​មករា​ជា​សត្រូវ​ គឺ​ក្រុម​នោះ​ប្រៀប​បានទៅ​នឹង​ក្រុម​គាំទ្រ​របបប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ ដែល​គួរត្រូវបាន​កាត់​ទោស។
          ដូច្នេះ​ យើង​អាច​សន្និ​ដ្ឋាន​បាន​ថា​ ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំ​នួន​ ហេតុ​តែងប់​​នឹង​ការ​ប្រឆាំង​ និង​មាន​មហិច្ឆិតា​ចង់​បាន​អំ​ណាច​ ជាពិ​សេសជានាយក​រដ្ឋមន្ត្រី​ គឺ​ពួក​គេ​ហ៊ាន​ប្រើ​គ្រប់​មធ្យោ​បាយ​ ទាំង​អំ​ពើទុច្ចរិត​ រមឹល​គុណ​ ញុះ​ញង់​  ភូត​ភរ​ បំ​ភ្លើសការ​ពិត​ ក្នុង​ពុតត្បុត​អាក្រក់​គ្រប់​​បែប​យ៉ាង​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ផ្តល់​នូវ​ការ​គាំទ្រ​រក្នុង​ការ​ដឹក​នាំ​ប្រទេស​​ គឺ​មិន​មែន​ប្រជាពល​រដ្ឋជឿលើ​ការ​បោក​ប្រាស់​របស់​ជន​ទាំង​នោះ​ទេ​​ គឺ​ប្រជា​ពល​រដ្ឋ​ដឹង​ច្បាស់​ណាស់​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ដែលបាន​​គិតគូអំ​ពី​​ផល​ប្រយោជន៍​ប្រជា​រាស្ត្រ​ និង​រស់​នៅ​ដឹង​សុខទុក​ជួយ​ដោះ​ស្រាយការ​លំ​​បាក​ជូន​ប្រជាពល​រដ្ឋបាន​​។ ដូច្នេះ​ សាធារណមតិ​ក៏បាន​​ដឹង​យ៉ាង​ច្បាស់​ដែរ​ថា​ បើ​យោង​តាម​ទស្សនៈព្រះ​ពុទ្ធ​សាសនា «ជន​ណា​មួយ​ដែល​រមឹល​គុណ​រមែង​ជួប​នូវ​ការ​វិនាស » ហើយ​អ្នក​សាង​គុណ​រមែង​ទទួល​ផល​គឺ​សេចក្តី​សុខ និង​ជោ​គ​ជ័យគ្រប់​ពេល​វេលា​៕
 រួម ជាតិ

កម្ពុជាប្រតិកម្មនឹងការគំរាមសើ រើទំនាក់ទំនងថៃកម្ពុជា

មន្ត្រីថៃបានគំរាមរកការសើរើ ទំនាក់ទំនងថៃនិងកម្ពុជា ដោយសារការចាប់ថៃ៧នាក់ ប៉ុន្តែមន្ត្រីកម្ពុជាបានថ្លែងថា គេមិនចាប់អារម្មណ៍ នឹងសម្តីរដ្ឋមន្ត្រីក្រសួង ការបរទេសថៃដែលគំរាម នោះឡើយ។កម្ពុជានិងថៃទើបនឹងធ្វើខួប លើកទី៦០ឆ្នាំ កាលពីពាក់កណ្តាលខែធ្ន ឆ្នាំ២០១០កន្លងមកនេះ ដោយភាគីថៃនិងកម្ពុជា បានបញ្ជនក្រុមសិល្បៈផ្លាស់ ប្តរ គ្នាក្នងការប្រគុំតន្ត្រី អបអរសារទរតាម ប្រទេសនីមួយៗ។

មន្ត្រីថៃមុននេះបានថ្លែងថា ការចាប់ខ្លនជនជាតិ ថៃទាំង៧ដែលធ្វើខុសនឹងច្បាប់កម្ពុជា នឹងមិននាំអោយប៉ះពាល់ដល់ ទំនាក់ទំនងកម្ពុជាថៃ ដែលទើបនឹងបានស្តារ សាឡើងវិញនោះទេហើយម្យ៉ាងទៀត រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកកាស៊ីត ក៏ធ្លាប់បានបញ្ជាក់នៅពេល មកដល់កម្ពុជានាពេលចុងខែធ្នកន្លងមកនេះថា ថៃត្រូវតែគោរពច្បាប់កម្ពុជា នេះផងដែរ។

ប៉ុន្តែក្រោយការបញ្ចេញខ្សែ វីដេអូឃ្លីប ដែលបង្ហាញអំពីភាពពាក់ព័ន្ធរវាងនាយករដ្ឋមន្ត្រីថៃ ជាមួយ នឹងសមាជិកសភាដែលកមជា បានចាប់ខ្លន រដ្ឋមន្ត្រីក្រសួងការបរ ទេសថៃ បាននិយាយគំរាម ចង់សើរើទំនាក់ទំនងរវាងប្រទេសទាំង២ បើសិនណាជាកម្ពុជា នឹងមិន ដោះស្រាយជុំវិញរឿងថៃទាំង៧នាក់ តាមបំណងថៃដែលចង់បាននោះទេ។ មន្ត្រីអ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ លោកកុយគួង បានមានប្រសាសន៍តបថា កម្ពុជា មិនចាប់ អារម្មណ៍រឿងគំរាមរបស់ថៃនោះឡើយ។

កាសែត The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥មករា បានដកស្រង់សំដីលោកកាស៊ីតភីរម្យ ដែលចាត់ទុកអំពើឆ្លងចូល ខុសច្បាប់ គឺមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងមិនសមថាទទួលបានការដាក់ទោស ធ្ងន់ធ្ងរនោះទេ។

លោកកាស៊ីតភិរម្យប្រើសម្តីថា ទំនាក់ទំនងថៃនិង កមជា កំពុងតែរីកចំរើន ហើយលោកថា លោកសង្ឃឹមថា កមជា នឹង មិនយករឿងតូចនៃការឆ្លងដែនខុសច្បាប់ទៅជារឿងធំនោះទេ ។

បើពុំ ដូច្នេះ ថៃនឹងចាំបាច់ពិនិត្យសើរើទំនាក់ទំនងថៃនិងកម្ពុជា សាឡើង វិញ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានចាប់ខ្លន ថៃ៧នាក់ក្នងនោះ រួមមានសមាជិកសភាថៃម្នាក់និងមេដឹកនាំថៃអាវលឿងម្នាក់កាលពីថ្ងៃ ទី២៩ធ្ន នៅពេលបានធ្វើដំណើរ ចូលមកជ្រៅក្នងទឹកដីកម្ពុជា ប្រមាណ ១គីឡូម៉ែត្រក្នងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ព្រះរាជអាជ្ញាខ្មែរ បានចោទថៃទាំង៧ ពីបទឆ្លងដែនខុសច្បាប់ និងឆ្លងតំបន់ហាមឃាត់ យោធាកម្ពុជា។ ការកាត់ទោសជនជាតិថៃទាំង៧ ត្រូវគេរំពឹងថា នឹង ធ្វើនៅក្នុងពេលឆាប់ៗខាងមុខនេះ

ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​គេ​នាំ​មក​សាកសួរ​នៅ​តុលាការ​

ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុងនោះ​ក៏​មាន​សមាជិក​សភា​ម្នាក់​ផង​ត្រូវបាន​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​នាំ ខ្លួន​មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៦​មករា​នេះ​។​

​ក្នុង​សម្លៀកបំពាក់​ជា​អ្នកទោស ជនជាតិ​ថៃ​ទាំងនោះ​នឹង​ត្រូវ​ចៅក្រម​តុលាការ​សាកសួរ​ព័ត៌មាន បន្ថែម​ស្តីពី​ការ​ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​។ នេះ​មិនមែន​ជា​សវនាការ​ទេ តែ​គឺជា​ការ​សាកសួរ​ចម្លើយ ពី​សំណាក់​ចៅក្រម​តែប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការអះអាង​រប​ស់លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាតិ​ថៃ​ទាំងនោះ​។​

​ការនាំ​ខ្លួន​ជនជាតិ​ថៃ​ឡើង​តុលាការ​នៅ​ព្រឹក​នេះ​ក៏​មាន​វត្តមាន​អ្នកកាសែត​ថៃ និង​ទូរទស្សន៍​ថៃ​ចូល រួម​យក​ព័ត៌មាន​ផង​ដែរ​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ និង​ត្រូវបាន តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា ដោយ បំណង​ទុច្ចរិត​៕