Friday, January 7, 2011

ការ​សួរ​យក​ចម្លើយ​ជន​ជាតិ​ថៃ​៧នាក់​ជា​លើក​ទី​២ស្ថិត​ក្នុង​អាថ៌​កំបាំង


ភ្នំពេញ​៖ លោក ​ស្រី​ចាំង​ ​ស៊ី​ ​ណា​ត​ ​ចៅក្រម​ស៊ើប​​សួរ​សាលា​​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​ ​ខ​ណៈ​ដែល​​កាសែត​ ​នគរ​វ​ត្ដ​សួរ​សំណួរ​ថា​ ​តើ​បន្ទាប់​ពី​ ​សាកសួរ​​ជន​ជាតិ​ថៃ​ទាំង​​៧នាក់​ក្រោម​ ​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ចំនួន​២ មាន​អ្វី​ប្លែក​ទៀត​ដែរ​ឬ​អត់ ? ពេល​ ​នោះ​លោក​ស្រី​ចាំង​ ​ស៊ី​ណា​ត​ ​បាន​ ​បញ្ជាក់​ថា “ករណី ​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​ ​ការ​ស៊ើប​សួរ​ជា​សម្ងាត់​ ​ដូច្នេះ​ខ្ញុំ​មិន​ ​អាច​ ​ជម្រាប​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ​ ​សូម​ ​អភ័យ​ទោស ”។
ពិត ​ណាស់​ក្នុង​ការ​សាកសួរ​ជន​ជាតិ​ ​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​ ​និង​ទុច្ចរិត​ចូល​ក្នុង​តំបន់​យោធា​ ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​មក​សួរ​ ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​ឆ្នាំ​ ​២០១១ រហូត​ដល់​ម៉ោង​៧យប់​ទើប​ចប់​ ​តែ​លទ្ធ​ផល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ ​មាន​ ​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត​ ​ឬ​ក៏​យ៉ាង​ណា​ ​នោះ​ទេ​ ​។
កន្លង​មក​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ត្រូវ​ ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ ​ដោយ​ខុស​ច្បាប់​តាម​មាត្រា​២៩ នៃ ​ច្បាប់​ ​អ​ន្ដោ​ប្រវេ​សន៍​ ​និង​ករណី​មួយ​ទៀត​ត្រូវ​ ​ចោទ​ប្រកាន់​ពី​បទ​លប​លួច​ចូល​ដោយ​ ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​តាម​មាត្រា​ ​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ ​។ មាត្រា​២៩ នៃ ​ច្បាប់​អ​ន្ដោ​ប្រវេ​សន៍​ ​ប្រសិនបើ​ថ្ងៃ​ ​បើក​សវ​នា​ការ​ ​តុលាការ​រក​ឃើញ​ថា​ ​មាន​កំហុស​មែន​នោះ​ ​ប្រឈម​ក្នុង​ការ​ ​ជាប់​ពន្ធនាគារ​ក្នុង​ម្នា​ក់ៗ​ពី​៣ខែ​ ​ទៅ​៦ខែ​ ​រួច​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុ​ជា​ ​។ ដោយ​ឡែក​មាត្រា​៤៧៣ នៃ ​ក្រម​ព្រហ្ម​ ​ទណ្ឌ​ថ្មី​ ​ចែង​ថា​ ​ជន​បរទេស​ណា​លប​លួច​ ​ចូល​ដោយ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​ប្រ​សិន​ ​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ ​ទៅ​១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ ​។
ប្រភព ​ព័ត៌មាន​ខ្លះ​បាន​និយាយ​ថា​ ​ជន​ ​ជាតិ​ថៃ​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​២នាក់​ ​អាច​រក​ឃើញ​មាន​បទ​ល្មើស​ថ្មី​គឺ​ ​បទ​ធ្វើ​ ​ចារ​កម្ម​ចូល​តំបន់​យោធា​ ​ប៉ុន្ដែ​ប្រភព​ ​ខ្លះ​ទៀត​និយាយ​ថា​ ​មិន​មាន​បទ​ល្មើស​ថ្មី​ ​បន្ថែម​នោះ​ទេ​ ​គឺ​ចៅក្រម​ស៊ើប​សួរ​ ​សួរ​តែ​លើ​បទ​ចោទ​ប្រកាន់​២ប៉ុណ្ណោះ​ ​។
ប្រភព ​ព័ត៌មាន​ដែល​ដក​ស្រង់​ចេញ​ ​ពី​កាសែត​ថៃ​ ​និង​កាសែត​បរទេស​មួយ​ ​ចំនួន​ទៀត​ ​សុទ្ធតែ​បាន​អះអាង​ថា​ ​ការ​ ​ចូល​មក​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​របស់​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​គឺ​ជា​កំហុស​របស់​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​។ មូល ​ ​ហេតុ​ដែល​កាសែត​បរទេស​និយាយ​យ៉ាង​ ​ដូច្នេះ​ ​គឺ​តំណាង​រា​ស្ដ្រ​ម្នាក់​ក្នុង​ចំណោម​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​នោះ​ ​បាន​រាយ​ការណ៍​ ​ជូន​លោក​អាប់​ភី​ស៊ី​ត​ ​ថា​ខ្លួន​នឹង​ចូល​ទៅ​ ​មើល​តំបន់​ព្រំ​ដែន​ដែល​ប្រជា​ពលរដ្ឋ​ថៃ​ ​រាយ​ការណ៍​ ​។ ប៉ុន្ដែ ​ពេល​ដែល​ទាហាន​ ​ខ្មែរ​ចាប់​តំណាង​រា​ស្ដ្រ​ម្នាក់​ ​និង​អ្នក​រួម​ ​ដំណើរ​៦នាក់​ទៀត​ ​ដែល​លប​លួច​ចូល​ ​ក្នុង​តំបន់​យោធា​ដោយ​ខុស​ច្បាប់​ ​បែរ​ជា​ ​លោក​អាប់​ភី​ស៊ី​ត​ ​មិន​ដឹង​ទៅ​វិញ​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ សមត្ថ ​កិច្ច​ខ្មែរ​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​ម៉ាស៊ីន​ថត​ ​សំឡេង​បែប​ចារ​កម្ម​មួយ​គ្រឿង​ ​ដែល​ ​អាច​ស្រូប​សំឡេង​បាន​រាប់​សិ​ប​ម៉ែត្រ​ពី​ ​ក្នុង​ខ្លួន​របស់​លោក​ស្រី​ណា​ធឿ​ម​ ​ម៉ុ​ល​ជី​ត​ ​វ៉ា​វ៉ា​ត់​ ​ជា​លេខា​របស់​លោក​វី​រៈ​ស៊ុម​ខ្វាម​ ​ឃី​ត​ ​អគ្គ​លេខាធិការ​បណ្ដាញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​។
ឧបករណ៍ ​ថត​សំឡេង​ខ្នាត​តូច​ដែល​ ​អាច​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​បាន​ដូចដែល​ ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​អ៊‌ី​ចឹ​ង​ដែរ​ ​ដែល​ ​ឧបករណ៍​នោះ​អាច​ជា​ឧបករណ៍​ចារ​កម្ម​ ​។ ការ​សួរ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​រហូត​ដល់​វេលា​ម៉ោង​៧យប់​ ​គ្មាន​តម្រុយ​ ​ណា​មួយ​ថា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ ​ល្មើស​បន្ថែម​នោះ​ទេ​ ​។ ប៉ុន្ដែ ​ប្រសិនបើ​ ​តុលាការ​រក​ឃើញ​បទ​ល្មើស​ថ្មី​មែន​នោះ​ ​គឺ​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ ​៤៤៦នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ ​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ ​ការ​ការពារ​ជាតិ​ ​អំពើ​ទទួល​ ​ឬ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​បរទេស​ ​ឬ​ភ្នា​ក់​ ​ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯក​សារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សលាក​ប​ត្រ​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ទៅ​ ​១០ឆ្នាំ​ ​។ ដូច្នេះ ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ ​ប្រសិនបើ​មាន​នរណា​ម្នាក់​ ​រក​ឃើញ​ថា​ ​មាន​បទ​ល្មើស​ដូច​ខាង​លើ​ ​មែន​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ដូច​ ​ដែល​ច្បាប់​បាន​ចែង​ជាក់​ជា​មិន​ខាន​ទេ​ ​។
កន្លង​មក​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​ធ្លាប់​បាន​ជួប​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី និង ​ជាម​ន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ដើម្បី​សុំ​ឱ្យ​ពួក​គេ​ទាំង​៧នាក់​ ​បាន​នៅ​ក្រៅ​ឃុំ​ ​ជា​បណ្ដោះអាសន្ន​ ​តែ​ក្នុង​ជំនួប​រវាង​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​ខ្មែរ​ ​និង​រដ្ឋ​ម​ន្ដ្រី​ការ​ ​បរទេស​ថៃ​ ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ​។ដោយ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី ហោ ​ ​ណាំ​ហុង​ ​បាន​ថ្លែង​ថា​ ​កិច្ច​ការ​ទាំង​នោះ​ ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​តុលាការ​ហើយ​ ​ដូច្នេះ​ទុក​ភារ​កិច្ច​នោះ​ឱ្យ​តុលាការ​ចាត់​ ​ការ​តាម​នីតិ​វិធី​ចុះ​ ​។ ដូច្នេះ​ការ​ស្វះ​ស្វែង​ ​របស់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​គឺ​បរាជ័យ​ ​យ៉ាង​អាម៉ាស់​ ​ដោយ​មិន​អាច​ជួយ​តំណាង​ ​រា​ស្ដ្រ និង​ប្រជា​ជន​របស់​ខ្លួន​បាន​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ ​ពី​សួរ​យក​ចម្លើយ​លើក​ទី​២ ជន ​ជាតិ​ថៃ​ ​មួយ​ចំនួន​បាន​ឆ្លើយ​សារភាព​ថា​ ​ពិត​ជា​ ​បាន​ចូល​មក​ក្នុង​ដី​កម្ពុ​ជា​មែន​ ​តែ​ជន​ ​ជាតិ​ថៃ​ខ្លះ​បាន​និយាយ​សារភាព​របៀប​ ​លេង​សើច​ថា​ ​ចូល​មក​ដី​ខ្មែរ​ដើម្បី​ ​ទស្សន​កិច្ច​ប៉ុណ្ណោះ​ ​។
ការ ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ប្រជា​ជន​កម្ពុ​ជា​ជា​ច្រើន​លាន​នាក់​សុទ្ធ​ ​តែ​បាន​បង្ហាញ​ទ​ស្ស​នៈ​ថា​ ​ទាហាន​ខ្មែរ​ ​ពិត​ជា​គោរព​ច្បាប់​ ​ហើយ​ទាហាន​ខ្មែរ​គឺ​ ​ជា​ទាហាន​ដែល​ស៊ី​វិ​ល័​យ​ ​ខុស​ពី​ទាហាន​ ​សៀម​ដែល​ប្រជា​ជន​ខ្មែរ​ឆ្លង​ដែន​ចូល​ដី​ថៃ​ ​ពួក​គេ​មិន​បាន​ចាប់​ខ្លួន​នោះ​ឡើយ​ ​គឺ​ ​បាញ់​សម្លាប់​ចោល​តែ​ម្ដង​ ​។ ករណី ​នេះ​ ​ពិភព​លោក​គេ​បាន​មើល​ឃើញ​ថា​ ​ប្រទេស​កម្ពុ​ជា​ ​គឺ​ជា​ប្រទេស​ដែល​ស៊ី​វិ​ល័​យ​ ​ហើយ​ប្រទេស​ថៃ​ដែល​ធ្លាប់​តែ​ស៊ី​វិ​ល័​យ​ ​នោះ​បែរ​ជា​មិន​គោរព​ច្បាប់​ទៅ​វិញ 

ភ្នំពេញ​៖ លោក​ស្រី​ចាំង​ ​ស៊ី​ ​ណា​ត​ ​ចៅក្រម​ស៊ើប​​សួរ​សាលា​​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​ ​ខ​ណៈ​ដែល​​កាសែត​ ​នគរ​វ​ត្ដ​សួរ​សំណួរ​ថា​ ​តើ​បន្ទាប់​ពី​ ​សាកសួរ​​ជន​ជាតិ​ថៃ​ទាំង​​៧នាក់​ក្រោម​ ​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ចំនួន​២ មាន​អ្វី​ប្លែក​ទៀត​ដែរ​ឬ​អត់ ? ពេល​ ​នោះ​លោក​ស្រី​ចាំង​ ​ស៊ី​ណា​ត​ ​បាន​ ​បញ្ជាក់​ថា “ករណី​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​ ​ការ​ស៊ើប​សួរ​ជា​សម្ងាត់​ ​ដូច្នេះ​ខ្ញុំ​មិន​ ​អាច​ ​ជម្រាប​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ​ ​សូម​ ​អភ័យ​ទោស ”។
ពិត​ណាស់​ក្នុង​ការ​សាកសួរ​ជន​ជាតិ​ ​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​ ​និង​ទុច្ចរិត​ចូល​ក្នុង​តំបន់​យោធា​ ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​មក​សួរ​ ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​ឆ្នាំ​ ​២០១១ រហូត​ដល់​ម៉ោង​៧យប់​ទើប​ចប់​ ​តែ​លទ្ធ​ផល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ ​មាន​ ​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត​ ​ឬ​ក៏​យ៉ាង​ណា​ ​នោះ​ទេ​ ​។
កន្លង​មក​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ត្រូវ​ ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ ​ដោយ​ខុស​ច្បាប់​តាម​មាត្រា​២៩ នៃ​ច្បាប់​ ​អ​ន្ដោ​ប្រវេ​សន៍​ ​និង​ករណី​មួយ​ទៀត​ត្រូវ​ ​ចោទ​ប្រកាន់​ពី​បទ​លប​លួច​ចូល​ដោយ​ ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​តាម​មាត្រា​ ​៤៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ ​។ មាត្រា​២៩ នៃ​ច្បាប់​អ​ន្ដោ​ប្រវេ​សន៍​ ​ប្រសិនបើ​ថ្ងៃ​ ​បើក​សវ​នា​ការ​ ​តុលាការ​រក​ឃើញ​ថា​ ​មាន​កំហុស​មែន​នោះ​ ​ប្រឈម​ក្នុង​ការ​ ​ជាប់​ពន្ធនាគារ​ក្នុង​ម្នា​ក់ៗ​ពី​៣ខែ​ ​ទៅ​៦ខែ​ ​រួច​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុ​ជា​ ​។ ដោយ​ឡែក​មាត្រា​៤៧៣ នៃ​ក្រម​ព្រហ្ម​ ​ទណ្ឌ​ថ្មី​ ​ចែង​ថា​ ​ជន​បរទេស​ណា​លប​លួច​ ​ចូល​ដោយ​ទុច្ចរិត​ក្នុង​តំបន់​យោធា​ ​ប្រ​សិន​ ​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ ​ទៅ​១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ ​។
ប្រភព​ព័ត៌មាន​ខ្លះ​បាន​និយាយ​ថា​ ​ជន​ ​ជាតិ​ថៃ​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​២នាក់​ ​អាច​រក​ឃើញ​មាន​បទ​ល្មើស​ថ្មី​គឺ​ ​បទ​ធ្វើ​ ​ចារ​កម្ម​ចូល​តំបន់​យោធា​ ​ប៉ុន្ដែ​ប្រភព​ ​ខ្លះ​ទៀត​និយាយ​ថា​ ​មិន​មាន​បទ​ល្មើស​ថ្មី​ ​បន្ថែម​នោះ​ទេ​ ​គឺ​ចៅក្រម​ស៊ើប​សួរ​ ​សួរ​តែ​លើ​បទ​ចោទ​ប្រកាន់​២ប៉ុណ្ណោះ​ ​។
ប្រភព​ព័ត៌មាន​ដែល​ដក​ស្រង់​ចេញ​ ​ពី​កាសែត​ថៃ​ ​និង​កាសែត​បរទេស​មួយ​ ​ចំនួន​ទៀត​ ​សុទ្ធតែ​បាន​អះអាង​ថា​ ​ការ​ ​ចូល​មក​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​របស់​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​គឺ​ជា​កំហុស​របស់​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​។ មូល​ ​ហេតុ​ដែល​កាសែត​បរទេស​និយាយ​យ៉ាង​ ​ដូច្នេះ​ ​គឺ​តំណាង​រា​ស្ដ្រ​ម្នាក់​ក្នុង​ចំណោម​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​នោះ​ ​បាន​រាយ​ការណ៍​ ​ជូន​លោក​អាប់​ភី​ស៊ី​ត​ ​ថា​ខ្លួន​នឹង​ចូល​ទៅ​ ​មើល​តំបន់​ព្រំ​ដែន​ដែល​ប្រជា​ពលរដ្ឋ​ថៃ​ ​រាយ​ការណ៍​ ​។ ប៉ុន្ដែ​ពេល​ដែល​ទាហាន​ ​ខ្មែរ​ចាប់​តំណាង​រា​ស្ដ្រ​ម្នាក់​ ​និង​អ្នក​រួម​ ​ដំណើរ​៦នាក់​ទៀត​ ​ដែល​លប​លួច​ចូល​ ​ក្នុង​តំបន់​យោធា​ដោយ​ខុស​ច្បាប់​ ​បែរ​ជា​ ​លោក​អាប់​ភី​ស៊ី​ត​ ​មិន​ដឹង​ទៅ​វិញ​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ សមត្ថ​កិច្ច​ខ្មែរ​ ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​ម៉ាស៊ីន​ថត​ ​សំឡេង​បែប​ចារ​កម្ម​មួយ​គ្រឿង​ ​ដែល​ ​អាច​ស្រូប​សំឡេង​បាន​រាប់​សិ​ប​ម៉ែត្រ​ពី​ ​ក្នុង​ខ្លួន​របស់​លោក​ស្រី​ណា​ធឿ​ម​ ​ម៉ុ​ល​ជី​ត​ ​វ៉ា​វ៉ា​ត់​ ​ជា​លេខា​របស់​លោក​វី​រៈ​ស៊ុម​ខ្វាម​ ​ឃី​ត​ ​អគ្គ​លេខាធិការ​បណ្ដាញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​។
ឧបករណ៍​ថត​សំឡេង​ខ្នាត​តូច​ដែល​ ​អាច​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​បាន​ដូចដែល​ ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​អ៊‌ី​ចឹ​ង​ដែរ​ ​ដែល​ ​ឧបករណ៍​នោះ​អាច​ជា​ឧបករណ៍​ចារ​កម្ម​ ​។ ការ​សួរ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មក​រា​ ​រហូត​ដល់​វេលា​ម៉ោង​៧យប់​ ​គ្មាន​តម្រុយ​ ​ណា​មួយ​ថា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ ​ល្មើស​បន្ថែម​នោះ​ទេ​ ​។ ប៉ុន្ដែ​ប្រសិនបើ​ ​តុលាការ​រក​ឃើញ​បទ​ល្មើស​ថ្មី​មែន​នោះ​ ​គឺ​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ ​៤៤៦នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ ​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ ​ការ​ការពារ​ជាតិ​ ​អំពើ​ទទួល​ ​ឬ​ប្រមូល​ផ្ដុំ​ ​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​បរទេស​ ​ឬ​ភ្នា​ក់​ ​ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯក​សារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សលាក​ប​ត្រ​ ​ដែល​អាច​ធ្វើ​ឱ្យ​អ​ន្ដ​រាយ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ទៅ​ ​១០ឆ្នាំ​ ​។ ដូច្នេះ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ ​ប្រសិនបើ​មាន​នរណា​ម្នាក់​ ​រក​ឃើញ​ថា​ ​មាន​បទ​ល្មើស​ដូច​ខាង​លើ​ ​មែន​ ​ប្រឈម​ក្នុង​ការ​ជាប់​ពន្ធនាគារ​ដូច​ ​ដែល​ច្បាប់​បាន​ចែង​ជាក់​ជា​មិន​ខាន​ទេ​ ​។
កន្លង​មក​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​ធ្លាប់​បាន​ជួប​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី និង​ជាម​ន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ដើម្បី​សុំ​ឱ្យ​ពួក​គេ​ទាំង​៧នាក់​ ​បាន​នៅ​ក្រៅ​ឃុំ​ ​ជា​បណ្ដោះអាសន្ន​ ​តែ​ក្នុង​ជំនួប​រវាង​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​ខ្មែរ​ ​និង​រដ្ឋ​ម​ន្ដ្រី​ការ​ ​បរទេស​ថៃ​ ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ​។ដោយ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី ហោ​ ​ណាំ​ហុង​ ​បាន​ថ្លែង​ថា​ ​កិច្ច​ការ​ទាំង​នោះ​ ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​តុលាការ​ហើយ​ ​ដូច្នេះ​ទុក​ភារ​កិច្ច​នោះ​ឱ្យ​តុលាការ​ចាត់​ ​ការ​តាម​នីតិ​វិធី​ចុះ​ ​។ ដូច្នេះ​ការ​ស្វះ​ស្វែង​ ​របស់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​ ​គឺ​បរាជ័យ​ ​យ៉ាង​អាម៉ាស់​ ​ដោយ​មិន​អាច​ជួយ​តំណាង​ ​រា​ស្ដ្រ និង​ប្រជា​ជន​របស់​ខ្លួន​បាន​ ​។
ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ ​ពី​សួរ​យក​ចម្លើយ​លើក​ទី​២ ជន​ជាតិ​ថៃ​ ​មួយ​ចំនួន​បាន​ឆ្លើយ​សារភាព​ថា​ ​ពិត​ជា​ ​បាន​ចូល​មក​ក្នុង​ដី​កម្ពុ​ជា​មែន​ ​តែ​ជន​ ​ជាតិ​ថៃ​ខ្លះ​បាន​និយាយ​សារភាព​របៀប​ ​លេង​សើច​ថា​ ​ចូល​មក​ដី​ខ្មែរ​ដើម្បី​ ​ទស្សន​កិច្ច​ប៉ុណ្ណោះ​ ​។
ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ប្រជា​ជន​កម្ពុ​ជា​ជា​ច្រើន​លាន​នាក់​សុទ្ធ​ ​តែ​បាន​បង្ហាញ​ទ​ស្ស​នៈ​ថា​ ​ទាហាន​ខ្មែរ​ ​ពិត​ជា​គោរព​ច្បាប់​ ​ហើយ​ទាហាន​ខ្មែរ​គឺ​ ​ជា​ទាហាន​ដែល​ស៊ី​វិ​ល័​យ​ ​ខុស​ពី​ទាហាន​ ​សៀម​ដែល​ប្រជា​ជន​ខ្មែរ​ឆ្លង​ដែន​ចូល​ដី​ថៃ​ ​ពួក​គេ​មិន​បាន​ចាប់​ខ្លួន​នោះ​ឡើយ​ ​គឺ​ ​បាញ់​សម្លាប់​ចោល​តែ​ម្ដង​ ​។ ករណី​នេះ​ ​ពិភព​លោក​គេ​បាន​មើល​ឃើញ​ថា​ ​ប្រទេស​កម្ពុ​ជា​ ​គឺ​ជា​ប្រទេស​ដែល​ស៊ី​វិ​ល័​យ​ ​ហើយ​ប្រទេស​ថៃ​ដែល​ធ្លាប់​តែ​ស៊ី​វិ​ល័​យ​ ​នោះ​បែរ​ជា​មិន​គោរព​ច្បាប់​ទៅ​វិញ ៕

ទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ទៀតហើយនៅព្រំដែន

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង ​ចំណោម​១០​នាក់ ដែល​បាន​ ឡើង​ទៅ​ស៊ី​ឈ្នួល ​លី​ឈើ គ្រញូង​លើ​ភ្នំ​ដង​រែក​ត្រូវ​បាន ​ទាហាន​ថៃ​ បាញ់​ស្លាប់​ម្នាក់ ចំណែក​៩​នាក់​ ទៀត​បាន​រត់​រួច។
តាមប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់ត្រូវបានទា​ហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ពេល​ដែល​ពលរដ្ឋ​រូប​នោះបានឡើងទៅស៊ីឈ្នួលកាប់ឈើនិងលីឈើគ្រ ញូងឲ្យឈ្មួញហើយជ្រុលចូលទៅក្នុងទឹកដីថៃប្រមាណ២គីឡូម៉ែត្រ។

លោកជា សុផុន ប្រធានវរៈ៥០៥ ចំណុះឲ្យសឹករង​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់កម្ពុជាថ្មី នៅ រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១១​នេះថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញ​ករណីបាញ់ប្រហារ លើ ពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ​នោះ​នៅឡើយទេ​ ដោយគ្រាន់តែ​ទទួល​ព័ត៌ មានថា មានពលរដ្ឋ​ខ្មែរ​ម្នាក់​នៅភូមិ មហោស្រព ឃុំគោក​រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ត្រូវបាន​ស្លាប់​ដោយ​ទាហានសៀម បាញ់ សម្លាប់ ប៉ុន្តែមិនទាន់ដឹងថា​ បណ្ដាល​មកពី​មូលហេតុ​អ្វី​នោះ នៅ​ឡើយ​ទេ។ លោក​អះអាងថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ច្បាស់​លាស់​លោកនឹង​ធ្វើ​ការ​វាយ​តម្លៃទៅ​លើករណីនោះ។
ចំណែកលោកយ៉ាង រ៉ាយ អធិការ​ស្រុក​ថ្មពួក បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា កាលពី​ថ្ងៃ ទី៦ ខែ​មករា ឆ្នាំ​២០១១ វេលាម៉ោង​៣និង​៣០​នាទី រសៀល​មានករណីបាញ់​ប្រហារ​ទៅ​លើ​ប្រជាពល​រដ្ឋ​ពីសំណាក់​ទាហាន​ថៃ ដែលបាន​ឡើង​ទៅ​ស៊ីឈ្នួលលី​ឈើ​គ្រញូង នៅ​លើ​ភ្នំ​ដងរែក បណ្ដាល​ឲ្យ ស្លាប់​ម្នាក់។
លោកអធិការ​ស្រុករូបនោះ បានឲ្យ​ដឹងដែរថា ពលរដ្ឋដែល​បាន​ស្លាប់​​ដោយ​សារ​ទាហានថៃ បាញ់ស្លាប់​នោះ​ឈ្មោះ​ឡាង សម្បត្តិ ភេទ​ប្រុស អាយុ៣២ឆ្នាំ មាន​ទីលំនៅភូមិមហោស្រព ឃុំគោក រមៀត ស្រុកថ្មពួក ខេត្តឧត្ដរមានជ័យ។ ចំណែក​៥នាក់​ នៅឃុំជាមួយ​នឹងជនរងគ្រោះ និង៣នាក់ ទៀត​នៅឃុំ​បន្ទាយ​ឆ្មា៕

ទំនិញនៅក្នុងភូមិជោគជ័យឡើងថ្លៃដោយសារសៀមបិតច្រករបៀង


បន្ទាយមានជ័យ ​៖ អ្នក​ស្រុក​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ នាំ​គ្នា​និយាយ​ថា​​ទំនិញ​នៅ​ក្នុង​​ភូមិ​របស់​ពួក​​គាត់​មាន​​តម្លៃ​ឡើង​ ខ្ពស់​​ថ្វេរ​មួយ​​ជា​ពីរ​ក្រោយ​​ពី​ខាង​សៀម​​បាន​បិត​ច្រក​របៀន​​អស់​ទាំង​ ស្រុង​​តាម​បណ្ដោយ​​ព្រំដែន​​កម្ពុជា​សៀម​ធ្វើ​​អោយ​ពួក​គាត់​​មាន​ការ​ លំបាក​​បំផុត​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ ​តាម​សំដី​របស់​ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​លាន​ចាន់​ហៅ​ភូមិ​ ជោគជ័យ​ភូមិ​សីលា​ខ្មែរ​ភូមិ​ទំនប់​ដាច់​ភូមិ​ព្រៃ​ចាន់​ភូមិ​អូ​បី​ជាន់​ កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​បំផុត​ខាង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ ក្រោយ​ពី​ពួក​ជ្រុល​និយម​អាវ​លឿង​មក​បង្កើត​បញ្ហា​តាម​ខ្សែ​បន្ទាត់​ព្រំដែន ​កម្ពុជា​សៀម​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ផ្អាក​ទៅ​រក​ស៊ី​ប្រចាំ​ ថ្ងៃ​នៅ​លើ​ទឹក​ដី​សៀម​ពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា​មិន​មែន​ខាង​ទ័ព​ឬ​ កម្លាំង​ប៉ូលិស​កម្ពុជា​នាំ​គ្នា​បិត​ច្រក​របៀន​ទេ​គឺ​ខាង​ទាហាន​សៀម​ឯណោះ​ ជា​អ្នក​បិទ​ច្រក​របៀន​ហើយ​បណ្ដេញ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​មក​ដី​សៀម​ ។ពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា​កាល​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​តាម​ ព្រំដែន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​អោយ​សៀម ​ហើយ​ភាគ​ច្រើន​គឺ​ពួក​គាត់​នាំ​គ្នា​ទិញ​ទំនិញ​មក​ពី​សៀម​ប៉ុន្តែ​ឥឡូវ​នេះ ​នាំ​គ្នា​ទិញ​ទំនិញ​នៅ​ផ្សារ​ប៉ោយ​ប៉ែត​វិញ​៕

បន្ទាយមានជ័យ​៖ អ្នក​ស្រុក​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ នាំ​គ្នា​និយាយ​ថា​​ទំនិញ​នៅ​ក្នុង​​ភូមិ​របស់​ពួក​​គាត់​មាន​​តម្លៃ​ឡើង​ខ្ពស់​​ថ្វេរ​មួយ​​ជា​ពីរ​ក្រោយ​​ពី​ខាង​សៀម​​បាន​បិត​ច្រក​របៀន​​អស់​ទាំង​ស្រុង​​តាម​បណ្ដោយ​​ព្រំដែន​​កម្ពុជា​សៀម​ធ្វើ​​អោយ​ពួក​គាត់​​មាន​ការ​លំបាក​​បំផុត​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សំដី​របស់​ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​លាន​ចាន់​ហៅ​ភូមិ​ជោគជ័យ​ភូមិ​សីលា​ខ្មែរ​ភូមិ​ទំនប់​ដាច់​ភូមិ​ព្រៃ​ចាន់​ភូមិ​អូ​បី​ជាន់​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​បំផុត​ខាង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ក្រោយ​ពី​ពួក​ជ្រុល​និយម​អាវ​លឿង​មក​បង្កើត​បញ្ហា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​សៀម​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ផ្អាក​ទៅ​រក​ស៊ី​ប្រចាំ​ថ្ងៃ​នៅ​លើ​ទឹក​ដី​សៀម​ពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា​មិន​មែន​ខាង​ទ័ព​ឬ​កម្លាំង​ប៉ូលិស​កម្ពុជា​នាំ​គ្នា​បិត​ច្រក​របៀន​ទេ​គឺ​ខាង​ទាហាន​សៀម​ឯណោះ​ជា​អ្នក​បិទ​ច្រក​របៀន​ហើយ​បណ្ដេញ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​មក​ដី​សៀម​។ពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា​កាល​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​តាម​ព្រំដែន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​អោយ​សៀម​ហើយ​ភាគ​ច្រើន​គឺ​ពួក​គាត់​នាំ​គ្នា​ទិញ​ទំនិញ​មក​ពី​សៀម​ប៉ុន្តែ​ឥឡូវ​នេះ​នាំ​គ្នា​ទិញ​ទំនិញ​នៅ​ផ្សារ​ប៉ោយ​ប៉ែត​វិញ​៕

ទ្រង់​ ​រ​ណ​ឫទ្ធិ​ ​គាំ​ទ្រ​ថ្ងៃ​៧មក​រាជា​លើក​ដំបូង

 ភ្នំពេញ​៖ សម្ដេច​ក្រុម​ព្រះ​ ​ន​រោ - ត្ដម​ ​រ​ណ​ឫទ្ធិ​ ​បាន​ទទួល​ស្គាល់​ ​និង​អប​ ​អរ​សាទរ​ ​ចំពោះ​ថ្ងៃ​៧មក​រា​ ​ដែល​ជា​ ​ថ្ងៃ​រំដោះ​បង​ប្អូន​ប្រជា​ជន​ខ្មែរ​ពី​ក្រញាំ​ ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ពត​ ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​ប្រឡូក​ក្នុង​ ​ឆាក​នយោបាយ​សា​ជា​ថ្មី​ ​។
យោង​តាម​លិខិត​ដែល​សម្ដេច​ក្រុម​ ​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ផ្ញើ​ជូន​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ បាន​សរ​សេរ​ថា “ក្នុង​ ​ឱ​កាស​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៣២នៃ​ថ្ងៃ​ ​៧មក​រា​ ​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីក​ ​រាយ​ ​សូម​ចូល​រួម​អប​អរ​សាទរ 
 ជោគ​ ​ជ័យ​នៃ​ថ្ងៃ​៧មក​រា​ ​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ ​កម្ពុ​ជា​រួច​ផុត​ពី​របប​កម្ពុ​ជា​ប្រជា​ធិ​ប​ ​តេ​យ្យ​ ​ហើយ​បាន​នាំ​ឱ្យ​ខ្មែរ​គ្រប់​និ​នា​ការ​ ​មាន​ឱ​កាស​បង្រួប​បង្រួម​ ​ផ្សះផ្សា​រ​ជាតិ​ ​និង​បង្កើត​បាន​ជា​ព្រះ​រាជា​ណា​ចក្រ​ទី​២ 
ឆ្លើយ​តប​ចំពោះ​ការ​ចូល​រួម​អប​អរ​ ​សាទរ​នេះ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ ​ផ្ញើ​លិខិត​ថ្លែង​អំណរ​ព្រះ​គុណ​សម្ដេច​ក្រុម​ព្រះ​ ​ក្នុង​នាម​ថ្នាក់​ដឹកនាំ​នៃ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ ​និង​សមាជិក​ ​សមាជិកា​ទាំង​អស់​ ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ក្នុង​នាម​ ​សម្ដេច​ផ្ទាល់​ជូន​ចំពោះ​សម្ដេច​ក្រុម​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ផង​ដែរ​ ​ដែល​បាន​ ​សម្ដែង​នូវ​ការ​អប​អរ​សារ​ទ​ ​ដោយ​ស្មោះ​ ​ស្ម័គ្រ​ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​ ​លើក​ទី​៣២ នៃ​ទិវា​មហា​ជ័យ​ជម្នះ​ថ្ងៃ​៧ មក​រា​ ​ជា​ប្រវត្ដិ​សា​ស្ដ្រ​របស់​ប្រជា​ជន​ ​កម្ពុ​ជា​ ​ដែល​បាន​រួច​ផុត​ពី​របប​កម្ពុ​ជា​ ​ប្រជា​ធិ​ប​តេ​យ្យ​ប្រល័យ​ពូជ​សាសន៍​រ​យៈ​ ​ពេល​៣ឆ្នាំ​៨ខែ​២០ថ្ងៃ​ ​។
សូម​ជម្រាប​ថា​បន្ទាប់​ពី​សម្ដេច​ក្រុម​ ​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ប្រកាស​ចូល​ ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ ​ព្រះ​អង្គ​ ​បាន​ព្យាយាម​បង្រួប​បង្រួម​គណ​បក្ស​ ​រាជា​និយម​ទាំង​២ គឺ​គណ​បក្ស​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​និង​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​បុ​ុ​ិ​ច​ ​ឱ្យ ក្លាយ​ទៅ​ជា​គណ​បក្ស​រាជា​និយម​ថ្មី​មួយ​ ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​ប៉ុន្ដែ​ការ​ស្នើ​ ​បង្រួប​បង្រួម​នេះ​ ​ត្រូវ​បាន​ច្រាន​ចោល​ ​ដោយ​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ​។ ការ​ច្រាន​ ​ចោល​របស់​គណ​បក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​នេះ​ ​ត្រូវ​បាន​អ្នកតា​ម​ដាន​ព្រឹត្ដិ​ការណ៍​ន​យោ​ ​បាយ​មើល​ឃើញ​ថា​ ​គឺ​ជា​ការ​ទាល់​ច្រក​ ​មួយ​របស់​សម្ដេច​ក្រុម​ព្រះ​ ​បន្ទាប់​ពី​ព្រះ​ ​អង្គ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​ ​។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​មក​រា​ ​ឆ្នាំ​២០១១ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​នៅ​ ​ស្រុក​មេមត់​ ​ខេ​ត្ដ​កំពង់​ចាម​ថា​ ​ថ្ងៃ​៧ មក​រា​ ​គឺ​ជា​ថ្ងៃ​ដែល​បាន​រំដោះ​ទាំង​ប្រេត​ ​និង​អ្នក​ដែល​បាន​ជេរ​ថ្ងៃ​៧មក​រា​ឱ្យ​រួច​ផុត​ ​ពី​ក្រញាំ​បិសាច​ប៉ុ​ល​ ​ពត “មាន​ថ្ងៃ​៧ មក​រា​ ​ទើប​មាន​អ្វី​ៗដូច​នៅ​ថ្ងៃ​នេះ  
សម្ដេច​ប​ន្ដ​ថា “យើង​ធ្លាប់​និយាយ​ ​រួច​ហើយ​ថា​ ​បើ​គ្មាន​ថ្ងៃ​៧មក​រា​១៩៧៩ ទេ​ ​គឺ​គ្មាន​អ្វី​ៗទាំង​អស់​ ​ហើយ​ចំណុច​នេះ​ ​វា​ជា​សច្ច​ធម៌​ប្រវត្ដិ​សា​ស្ដ្រ   ដែល​មិន​ ​អាច​បំ​ភ័​ន្ដ​បាន​ទេ​ ​វា​ហាក់​បាន​ក្លាយ​ទៅ​ ​ជា​សាសនា​ព្រលឹង​មួយ​ដែល​ថ្ងៃ​នោះ​ ​គឺ​ ​ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​បាន​នឹក​ ​ឃើញ​ទៅ​ដល់​អ្វី​ដែល​ខ្លួន​បាន​រួច​ផុត​ពី​ ​ក្រញាំ​បិសាច​ ​ប្រល័យ​ពូជ​សាសន៍​ ​ប៉ុ​ល​ ​ពត   សម្ដេច​បាន​ប​ន្ដ​ថា​ ​ថ្ងៃ​៧មក​រា​ ​ជា​របស់​ប្រជា​ជន​កម្ពុ​ជា​ទូទៅ​ ​គឺ​មិន​ ​បាន​ព្យាយាម​ធ្វើ​ជាស​ត្រូវ​ជាមួយ​អ្នក​ ​ណា​ទាំង​អស់​ ​ក្រៅ​ពី​របប​ប្រល័យ​ពូជ​ ​សាសន៍​ប៉ុ​ល​ពត​ ​។ សម្ដេច​បាន​បញ្ជាក់​ ​ទៀត​ថា​ ​អ្នក​ដែល​រ​មើល​គុណ​ចំពោះ​ថ្ងៃ​ ​៧មក​រា​ ​ដោយសារ​ហេតុ​ផល​ន​យោ​ ​បាយ​ ​ប៉ុន្ដែ​ហេតុ​ផល​នយោបាយ​នេះ​ ​មិន​ ​ចំណេញ​ដល់​ពួក​គេ​ទេ​ ​។ ពីព្រោះ​ថា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​មិន​យក​ធ្វើ​ ​ជា​របស់​ខ្លួន​ផ្ដាច់​មុខ​នោះ​ទេ​ ​ចាត់​ទុក​ ​ថា​ថ្ងៃ​៧មក​រា​ ​ជា​របស់​រួម​សម្រាប់​អ្នក​ ​ស្អប់​ខ្ពើម​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ពត​ ​។ បើ​ទោះ​ ​បី​ជា​មាន​មនុស្ស​អគតិ​ ​មួយ​ចំនួន​ខិតខំ​បំភ្លៃ​ប្រវត្ដិ​សា​ស្ដ្រ​យ៉ាង​ ​ណា​ក៏​ដោយ​ ​ប៉ុន្ដែ​ពួក​គេ​មិន​អាចយ​ក​ ​បាត​ដៃ​បាំង​ព្រះ​អាទិត្យ​បាន​ឡើយ​ ​។
សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​ ​លើក​លែង​ ​តែ​អ្នក​ដែល​គាំ​ទ្រ​របប​ប្រល័យ​ពូជ​សាសន៍​ ​ថា​ល្អ​ ​ទើប​ពួក​គេ​ចាត់​ទុក​ថ្ងៃ​៧មក​រា​ ​ឆ្នាំ​១៩៧៩ ជាស​ត្រូវ​របស់​ពួក​គេ​ ​។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ​ឆ្នាំ​ ​២០១០ សម្ដេច​ក្រុម​ព្រះ​ន​រោ​ត្ដម​ ​រណ​ ​ឫទ្ធិ​ ​ក៏​បាន​ផ្ញើ​លិខិត​ជូន​ពរ​ ​ជូន​ចំពោះ​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ឱកាស​ ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១១ផង​ដែរ​ ​។ ដែល​ក្នុង​សារ​លិខិត​នោះ​ ​សម្ដេច​ក្រុម​ ​ព្រះ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​ខិតខំ​អស់​ពី​ ​កម្លាំង​កាយ​ចិ​ត្ដ​ ​បញ្ញា​ ​និង​ធនធាន​ ​ក្នុង​ ​ការ​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ដើម្បី​ស្ដារ​ ​និង​ ​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ស្ថិរ​ភាព​ ​ស​ន្ដិ​ភាព​ ​និង​រីក​ចម្រើន​លើ​គ្រប់​វិ​ស័​យ​ ​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​កោត​សរសើរ​ ​យ៉ាង​ក្រៃ​លែង​ ​។ នៅ​ក្នុង​លិខិត​ក៏​បាន​ ​សរ​សេរ​ផង​ដែរ​ថា​ ​ក្នុង​ពេល​ថ្មី​ៗនេះ ក្រោម​ការ​ដឹកនាំ​ដ៏​ភ្លឺ​ស្វាង​របស់​សម្ដេច​ ​តេ​ជោ​ ​ភាព​តានតឹង​នៅ​តាម​ព្រំ​ដែន​ ​ប្រទេស​កម្ពុ​ជា -ថៃ​ ​ជា​ពិសេស​បញ្ហា​ ​ប្រាសាទ​ព្រះ​វិហារ​ ​ត្រូវ​បាន​ដោះ​ស្រាយ​ ​ដោយ​ស​ន្ដិ​វិធី​ ​និង​មាន​ទំនាក់​ទំនង​យ៉ាង​ ​ល្អ​ក្នុង​ការ​ចរាចរ​ទំនិញ​ដ៏​ដូច​ការ​ធ្វើ​ដំណើរ​ ​របស់​ប្រជា​ជនតា​ម​ច្រក​ព្រំ​ដែន​នានា​ ៕

យោធា​ថៃ​ច្រាន​ចោល​ការរិះគន់​ពាក់ព័ន្ធ​ករណី​ជនជាតិ​ថៃ​៧​នាក់​

យោធា​ថៃ​ត្រូវ​បាន​រិះគន់​ថា​ខ្សោយ​ក្នុង​ការដោះស្រាយ​ករណី​ជនជាតិ​ថៃ​៧​នាក់ ដោយ​រួមទាំង​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក​ផានិ​ច វី​គិត​ស្រេត​ផង ដែល​ត្រូវ​ចាប់ខ្លួន​ពី​សំណាក់​ទាហាន​កម្ពុជា​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​កាលពី​ចុងខែ​មុន​។​
មេបញ្ជាការ​យោធា​តំបន់​១​លោក​ឧត្តម​ដេ សីតា​ប៊ុត​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ឧបទ្ទវេហេតុ​នេះ​បានកើ​ត​ឡើងដោយ​មិន​រំពឹង​ទុក​ហើយ​យោធា​បាន​ធ្វើ​ការងារ​របស់​ខ្លួន​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​។​លោក​បាន​សួរថា​“​តើ​យោធា​មាន​បាន​ត្រូវ​គេ​ប្រាប់​ជាមុន​ថា​ក្រុម​នេះ​រួម​ទាំង​លោក​ផានិច​ផង​នឹង​ចូល​ក្នុង​តំបន់​ជម្លោះ​?​កង​យោធា​មូលដ្ឋាន​គ្រាន់តែ​បានដឹង​ថា​ក្រុម​នេះ​បាន​បើក​ហួស​ចំណុច​ឆែកឆេរ​មួយ​។​ទាហាន​បាន​ហៅ​ពួកគេ​អោយ​ឈប់​តែ​ពួកគេ​មិន​ឈប់​”​។​
លោក​បាន​បន្តទៀតថា​ពួក​ទាហាន​មិនអាច​តាម​ពួក​គេ​បាន​ទេ​ពីព្រោះ​ម៉ូតូ​របស់​ពួកគេ​ខូច​។​នៅពេល​ទាហាន​បាន​រក​ឃើញ​រថយន្ត​មួ​យ​និង​បាន​ព្យាយាម​តាម​អោយទាន់​ពួកគេ ជន​ទាំង​៧​នាក់​នេះ​បាន​ឆ្លង​របងលួស​បន្លា​និង​ចូល​កម្ពុជា​បាត់ទៅហើយ​។​បី​នាក់​ក្នុងចំណោម​ក្រុម​នេះ​បាន​រង់ចាំ​នៅ​ព្រំដែន ដូច្នេះ​យើង​ចង់​ជួយ​ពួកគេ​។​យើង​ត្រៀម​ជួយ​រួចរាល់​ហើយ​តែ​ពួក​បញ្ជាការ​ជាន់ខ្ពស់​ត្រូវ​ធ្វើការ​សំរេចចិត្ត​ចុងក្រោយ​។​យើង​បានដឹង​ថា​អំពើ​ដូច្នោះ​នឹង​ពិតជា​នាំអោយ​មាន​ការប៉ះទង្គិច​គ្នា​និង​អាច​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​។​យើង​ជា​ទាហាន​ចាំតែ​ទទួលបញ្ជា តែ​ផលវិបាក​ក៏​ត្រូវ​គិត​ពិចារណា​ផងដែរ តែ​យោធា​បានធ្វើកា​ងារ​របស់ខ្លួន​អស់ពី​សមត្ថភាព​ដើម្បី​ចរចា​។
CEN

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​ជ័យ​ជំនះ​៧​មករា លើក​ទី​៣២​យ៉ាង​​អធិកអធម

គណបក្ស​ប្រជាជន​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម​៧​មករា

នៅ ព្រឹក​​ថ្ងៃ​​ទី​​៧ ខែ​​មករា ឆ្នាំ​​២០១១ នៅ​​ទី​ស្នាក់​​ការ​​កណ្ដាល​​គណបក្ស​​ ប្រជាជន​កម្ពុជា​​ មាន​​ប្រារព្ធ​​ មហា​​មីទ្ទីង​​អបអរសាទរ​​ខួប​​លើក​​​ទី​​៣២ ទិវា​​ជ័យ​​ជំនះ​​៧​​មករា(៧ មករា ១៩៧៩-៧ មករា ២០១១) ដែល​ប្រារព្ធ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​​មហា​ធម្ម​ពោធិសាល​ ជា​ ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​សេបតី​តេជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយក​​រដ្ឋមន្រ្តី​​នៃ​​ ព្រះ​​រា​​ជា​​ណា​​ចក្រ​​កម្ពុជា និង​​សម្ដេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន កិត្តិយស​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា។
ក្នុងឱកាសនោះសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម បានថ្លែងថា ៖ យើងប្រារព្ធទិវា នៃ​ជ័យជំនះនេះឡើង ក្នុងស្មារតីចងចាំជានិច្ច នូវឧក្រិដ្ឋកម្ម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងអត្ថន័យ ដ៏ ធំធេងជាប្រវត្តិសាស្រ្ត នៃជ័យជំនះ ៧មករា និងក្នុងស្មារតីគោរព ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវីរយុទ្ធ ជន យុទ្ធនារីនៃកងទ័ព បដិវត្តន៍កម្ពុជា ព្រមទាំងវីរ យុទ្ធជននៃកងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបាន ប្រយុទ្ធធ្វើពលិកម្ម ប្រកបដោយ វីរភាពដ៏ឧត្ដុងឧត្ដមបំផុត ដើម្បីបុព្វហេតុ នៃការរស់ ឡើងវិញរបស់ប្រ ជាជនកម្ពុជា។ ជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ គោរពវិញ្ញាណក្ខ័ន្ធ របស់ជនរួមជាតិ រាប់លាននាក់ ដែលបាន បាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបប ប៉ុល ពត ដ៏យង់ឃ្នង ហើយឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព ជារៀងរហូតទៅ។
គណបក្ស​ប្រជាជន​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម​៧​មករា

សម្ដេចអគ្គមហាធម្មពោធិសាល ថ្លែងទៀតថា ប្រវត្តិសាស្រ្តកម្ពុជារយៈកាល៤ ទសវត្សចុង ក្រោយនេះ បានកត់ត្រា ទុកនូវ ព្រឹត្តិការណ៍ ធំៗជាច្រើន ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងមកលើអត្ថិ ភាពរបស់ប្រជាជន ខ្មែរយើង។ ជាពិសេស នៅក្នុងដំណាក់ កាលខ្លះ ប្រជាជាតិយើង ស្ទើរតែត្រូវបាត់ បង់ទៅហើយ។ ការបង្កើតឡើង នូវរបបកម្ពុជា ប្រជាធិបតេយ្យ ក្រោយការដួលរលំនៃ របបសាធារណ រដ្ឋខ្មែរ នាថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បានរុញច្រាន សង្គមកម្ពុជា ឲ្យធ្លាក់ កាន់តែជ្រៅទៅ ក្នុងសម័យ កាលដ៏ខ្មៅ ងងឹតបំផុត។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបប កម្ពុជាប្រជាធិបតេយ្យ ពួកមេ ដឹកនាំនៃរបបដ៏ យង់ឃ្នងនេះ បាននាំប្រទេសជាតិ ដែលត្រូវបាន បំផ្លាញយ៉ាង ធ្ងន់ធ្ងរបំផុត ដោយ សង្រ្គាមប្រាំឆ្នាំរួច មកហើយនោះ ឲ្យឈានទៅដល់ មាត់រណ្ដៅនៃ ការរលាយ សូន្យទាំងស្រុង នៅ ក្រោមនយោបាយ ប្រល័យពូជសាសន៍ ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ។ ប្រជាជន ជាង៣លាននាក់ ត្រូវស្លាប់យ៉ាង អាណោចអាធ័មបំផុត រចនាសម្ព័ន្ធសង្គម ជាតិទាំងមូល ត្រូវបំផ្លាញ ខ្ទេចខ្ទីដល់ ឫសគល់។ មាតុភូមិកម្ពុជា នៅសល់តែ គំនរផេះផង់ ដែលក្រាលដិត ដាមដោយឈាម និង ទឹកភ្នែករបស់ ប្រជាជន។ ឯអ្នកដែល នៅរស់ ត្រូវរស់ក្នុង ភាពជាទាសករ ភ័យរន្ធត់ ព្រាត់ប្រាស​ គ្រួសារ អត់ឃ្លាន ឈឺរ៉ាំរ៉ៃ រង់ចាំតែថ្ងៃ ត្រូវគេសម្លាប់ ប៉ុណ្ណោះ។ នៅក្នុងកាលៈទេសៈ ដ៏គ្រោះថ្នាក់បំផុត នេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិ ជាច្រើន ដែលបានភៀស ខ្លួនរួចផុតពីការ ត្រួតត្រា​របស់ពួក ប៉ុល ពត បានប្រមូលផ្ដុំ គ្នាបង្កើតរណសិរ្ស សាមគ្គីសង្រ្គោះ ជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលបច្ចុប្បន្ននេះ គឺជារណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដើម្បីដឹកនាំ ប្រជាជន ធ្វើ​ការតស៊ូរំដោះ ប្រទេសជាតិ។ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ កងទ័ព រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដោយមានកិច្ចសហការជួយ ឧបត្ថម្ភដ៏ធំធេងពីសំណាក់ កងទ័ពស្ម័គ្រចិត្ត វៀតណាម បានវាយរំដោះ ទីក្រុងភ្នំពេញ និងតំបន់ផ្សេងៗទៀត ក្នុងថ្ងៃប្រទេស ហើយបញ្ចប់ទាំងស្រុង នូវការត្រួតត្រា នៃរបប កម្ពុជាប្រជាធិបតេយ្យ។ ជ័យជំនះ ៧ មករា ប្រៀបដូចពន្លឺដ៏ភ្លឺ ចាំងចែង ដែលបាន មកបំភ្លឺមាតុភូមិ កម្ពុជាឲ្យចេញ ផុតពីសម័យកាល ដ៏ខ្មៅងងឹត បំផុតនោះ។ ប្រជាជនកម្ពុជា បានចងចាំ ជានិច្ចថា«៧​មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជំនះ ៧មករា ក៏គ្មានអ្វីៗ នាសព្វថ្ងៃនេះដែរ»។
សម្ដេចធម្មពោធិសាល បានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីមាតុភូមិត្រូវ បានរំដោះភ្លាម នៅថ្ងៃ ៨​ មករា ឆ្នាំ១៩៧៩ សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សា ប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណាង ស្របច្បាប់តែមួយ គត់របស់ប្រជាជន កម្ពុជា។ រដ្ឋអំណាច របស់ប្រជាជន បានចាប់ផ្ដើមស្ដារ ប្រទេសឡើងវិញ ពីចំណុចសូន្យ និងក្នុងស្ថានភាពមានសន្តិភាព ផង និងមានសង្រ្គាមផង ព្រោះត្រូវប្រយុទ្ធ ទប់ស្កាត់ការ ប៉ុនប៉ងវិលត្រឡប់ មកវិញនៃ របបប្រល័យ ពូជ សាសន៍ ដើម្បីការការពារ រស់ឡើងវិញ របស់ប្រជា ជាតិ។ ទោះបីត្រូវប្រឈមនឹង ឧបសគ្គច្រើនរាប់មិន អស់ក្ដី ក៏គ្មានអ្វីអាចមក រារាំងដំណើរទៅមុខរបស់ ជាតិយើងបាន ឡើយ។ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជន កម្ពុជា ក្រុមប្រឹក្សាប្រជាជន បដិវត្តន៍និង រណសិរ្សសាមគ្គី សង្រ្គោះជាតិ ប្រជា ជនកម្ពុជាបាន បន្តជ្រោងខ្ពស់ទង់ មហាសាមគ្គីជាតិ ការពារ និងកសាង មាតុភូមិ ហើយខិតខំស្ដារ ប្រទេសជាតិ ជាជំហានៗ រហូតបាន ចេញផុតពីដំណាក់ កាលដ៏លំបាក លំបិនបំផុត ដែលបង្កើតបាន នូវបុព្វបទ និងលក្ខៈសម្បត្តិចាំបាច់ ជាមូលដ្ឋាននានា សម្រាប់ការរីក ចម្រើនរបស់ជាតិ រហូតមកដល់ បច្ចុប្បន្ននេះ។ រយៈពេល៣២ឆ្នាំ បន្ទាប់ពីជ័យជំនះ ៧មករា គណបក្ស ប្រជាជនកម្ពុជា សម្រេចបាន សមិទ្ធផល យ៉ាងធំធេង ជាប្រវត្តិសាស្រ្ត ជូនជាតិគឺ ៖
ដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ១៩៩៣ គណបក្សបានសម្រេច៖
១-ទប់ស្កាត់មិន ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មក វិញបាន ការពារការរស់ ឡើងវិញ របស់ប្រជាជាតិ។
២-នាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាព លទ្ធិប្រជាធិតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូ ដែលត្រូវបាន បាត់បង់ ទាំងស្រុងក្នុង របបកម្ពុជាប្រជាធិបតេយ្យ។
៣-ស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានការរីក ចម្រើនជា ជំហានៗ ដែលបាន បង្កបុព្វបទជាមូលដ្ឋាន សម្រាប់ការស្ដារ និងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ន។
៤-ធ្វើជាកម្លាំងស្នូលក្នុងដំណើរ ការបង្រួបបង្រួមជាតិ រហូតសម្រេចបាន កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពី ដំណោះស្រាយ នយោបាយបញ្ហា កម្ពុជា នាថ្ងៃទី២៣​ តុលា ឆ្នាំ១៩៩១ និងជាកម្លាំង​ បង្អែកដែល មិនអាចខ្វះបាន ក្នុងការអនុវត្ត កិច្ចព្រមព្រៀងនេះ។
ដំណាក់កាល ពីឆ្នាំ១៩៩៣ មកដល់ បច្ចុប្បន្ន គណបក្សបានសម្រេច ៖
១-ការពារយ៉ាងគត់មត់នូវ រាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសការពាររដ្ឋ ធម្មនុញ្ញដែលជា សមិទ្ធផល ដ៏ថ្លៃថ្លានៃ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស រាំងស្កាត់សកម្មភាព បង្កភាពវឹកវរចលាចល ធានា បានស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម និងនិរន្តរភាព នៃគ្រប់ស្ថាប័នរដ្ឋ។
២-ការពារកម្មសិទ្ធិស្រប ច្បាប់របស់ប្រជាជន ការពារអាជីពរបស់ មន្រ្តីរាជការ និងការពាររាល់ កិច្ចសន្យា វិនិយោគទុន ក្នុងសម័យរដ្ឋកម្ពុជា។
៣-ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យរីកចម្រើនឥត ឈប់ឈរ សម្រេច បានការបោះឆ្នោតជា បន្តបន្ទាប់ប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងសកល និងអសកល។ ដោះស្រាយបាន ភាពជាប់គាំងខាងនយោ បាយក្រោយពេល បោះឆ្នោត ឆ្នាំ១៩៩៨ និងឆ្នាំ ២០០៣។ ដោះស្រាយស្ថិរភាព នៃរាជបល្ល័ង្គ និងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីប្រព័ន្ធ ២/៣ មកប្រព័ន្ធភាគ ច្រើនដាច់ខាត។
៤-បញ្ចប់ទាំងស្រុង នូវសង្រ្គាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព ពេញលេញ និងការឯកភាព ជាតិនៅ ទូទាំងប្រទេស ជាលើកដំបូង ចាប់ពីចុងឆ្នាំ ១៩៩៨ មកតាមរយៈ នយោបាយ ឈ្នះឈ្នះ។
៥-ស្ដារ និងអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ចឲ្យមានការរីក ចម្រើនប្រកប ដោយចីរភាព ដោយសម្រេច បានកំណើន កម្រិតខ្ពស់ ជាមធ្យម ៩.៤% ពីឆ្នាំ ១៩៩៣-២០០៨ ធានាបានការកាត់ បន្ថយភាព ក្រីក្រ ការលើកកម្ពស់ សុខុមាលភាព ប្រជាជន និងនិរន្តរភាពនៃ ធនធានធម្មជាតិ និងបរិស្ថាន ហើយបាន ចាត់វិធាន ការប្រកបដោយ ប្រសិទ្ធភាព ដើម្បីដោះស្រាយ ការប៉ះពាល់ពីវិបត្តិ ហិរញ្ញវត្ថុអន្តរជាតិ មកលើសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
៦-អនុវត្តកម្មវិធីកំណែទម្រង់ រដ្ឋស៊ីជម្រៅ ទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ដែលរួមមាន ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល សាធារណៈ វិមជ្ឈការ និង វិសហមជ្ឈការ កំណែទម្រង់កង កម្លាំងប្រដាប់អាវុធ កំណែទម្រង់ ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ កំណែទម្រង់ ដីធ្លី កំណែទម្រង់បូរណភាព ទឹកដី និងកេរមរតក វប្បធម៌​ជាតិ។
៧-ធ្វើសមាហរណកម្ម ព្រះរាជាណាចក្រកម្ពុជា ជាមួយសហគមន៍ អន្តរជាតិ ទាំងក្នុងក្របខណ្ឌ តំបន់ និងក្របខណ្ឌ ពិភពលោក ដោយបានពង្រឹងពង្រីក ទំនាក់ទំនងជាមួយប្រទេស នានាក្នុងសកល លោក និងបណ្ដាស្ថាប័ន អន្តរជាតិបានចូលរួម យ៉ាងសកម្មក្នុងរាល់ កិច្ចការអន្តរជាតិ និងតំបន់ ដើម្បី ឈានទៅកសាង សហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ហើយសម្រេចបាន​ការចុះបញ្ជី​ប្រាសាទ​ព្រះ​វិហារ ជាបេតិកភណ្ឌពិភពលោក ក៏ដូចជាការចូលជា សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណៈ កម្មាធិការបេតិកភណ្ឌ ពិភពលោក និងបន្ទាប់មក ជាអនុប្រធាន នៃគណៈកម្មាធិការ នេះ។ ជោគជ័យ របស់កម្ពុជា ក្នុងការចូលរួម ចំណែកក្នុង ការបោសសំអាតមីន និងបេសកកម្ម ថែរក្សាសន្តិភាពរបស់ អង្គការសហប្រតិបត្តិការក្នុង ដំណើរការកាត់ក្ដីអតីត មេដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជា ប្រជាធិបតេយ្យ បានក្លាយជាគំរូ សម្រាប់ប្រទេសមួយ ចំនួនអាចរៀនសូត្រ និងដកស្រង់បទ ពិសោធន៍ពីកម្ពុជា។ ឆ្លង តាមលទ្ធផល ដ៏ថ្លៃថ្លាទាំងនេះ ធ្វើឲ្យកត្តិយលជាតិ ត្រូវបានលើកកម្ពស់ ជាលំដាប់ ហើយទទួលបាន កិច្ចសហប្រតិបត្តិការ និងជំនួយ ឧបត្ថម្ភយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេស។
ឆ្នាំ២០១០ កន្លងមកនេះ ក្នុងសភាពការណ៍ ដែលពិភពលោក ពិសេសតំបន់ អាស៊ីបាននិង​កំពុងងើបចេញ ពីវិបត្តិហិរញ្ញវត្ថុ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក៏បានសម្រេច សមិទ្ធផលគួរឲ្យមោទនភាព ផងដែរ ក្នុង​ដំណើរការ អភិវឌ្ឍន៍ប្រទេស។ យើងធានាបាន សន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់​សង្គមរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែ ត្រូវបានពង្រឹង។ នៅក្នុងសម័យសេដ្ឋកិច្ច យើង សម្រេចបានកំណើន៥% ជាមួយនឹងការរក្សា បានស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងស្ថិរភាពនៃជីវភាពរស់ នៅរបស់ប្រជាជន។ លើមូលដ្ឋាននេះ ការព្យាករណ៍កំណើន សេដ្ឋកិច្ច ឆ្នាំ ២០១១ គឺអាចនឹង សម្រេច បាន៦%។ អត្រាភាពក្រីក្រ បានធ្លាក់ចុះពី៤៧% នៅឆ្នាំ១៩៩៣ មកត្រឹម ៣០% ក្នុងឆ្នាំ ២០០៧ និង មកនៅប្រមាណ២៦% នៅឆ្នាំ២០១០ គឺយើងបានសម្រេចការកាត់ បន្ថយភាពក្រីក្រជាង១% ក្នុង១ឆ្នាំ តាមគោលដៅ ដែលបានកំណត់។
ព្រមជាមួយនេះ ទំនាក់ទំនងអន្តរជាតិ ក្នុងឆ្នាំ២០១០ ក៏កាន់តែត្រូវបាន លើកកម្ពស់គួរឲ្យ មោទនៈ ជាក់ស្ដែងការ ផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់ជាមួយ បណ្ដាប្រទេស ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដមអគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅកម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ នូកិច្ចប្រជុំអន្តរជាតិ នានា ទាំងក្នុងក្របខណ្ឌ អនុតំបន់ តំបន់ និងពិភពលោក បានជំរុញខ្លាំងដល់ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ វិនិយោគទុន និងការអភិវឌ្ឍ ហើយឆ្លុះបញ្ចាំង ច្បាស់នូវសន្តិភាព និងស្ថិរភាពរបស់ កម្ពុជា។ លទ្ធផលទាំងអស់ នេះ កំពុងពង្រីកបាន នូវភាពអនុគ្រោះ ដល់ការបន្តអនុវត្តផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិក្នុង ឆ្នាំ២០១១នេះ ឲ្យសម្រេចបាន ជោគជ័យថ្មីៗជាបន្តទៀត។
សម្ដេចប្រធាន បានថ្លែងបន្តថា ពីសង្រ្គាមមកសន្តិភាព ពីគំនរផេះផង់នៃ វិនាសកម្មមក​អភិវឌ្ឍន៍ និងពីសោកនាដកម្ម មកសុខដុមនីយកម្មសង្គម គឺជាការផ្លាស់ប្ដូរធំធេង ណាស់សម្រាប់ជាតិ យើង។ យើងមិនគ្រាន់តែ សម្រេចបាន សន្តិភាព និងការអភិវឌ្ឍ បច្ចុប្បន្ននេះប៉ុណ្ណោះទេ គឺយើងបាន លប់បំបាត់ ទាំងស្រុង នូវមូលហេតុផ្ទៃក្នុង ដែលនាំឲ្យកើត សង្រ្គាម ចាក់គ្រឹះសន្តិភាព ដ៏រឹងមាំ និង​ពង្រឹងកម្លាំង ជឿជាក់ចំពោះ អនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាជន យើងគ្រប់ៗ ជំនាន់តរៀងទៅ។
ក្នុងនាមសម្ដេចទាំង៣ សម្ដេចប្រធានបានសម្ដែងនូវ កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូន ចំពោះជនរួម ជាតិគ្រប់ទិសទី ដែលបានផ្ដល់ការគាំទ្រ ចំពោះការដឹកនាំ របស់គណបក្សប្រជាជន​កម្ពុជា ទោះបីមានមជ្ឈដ្ឋាន អគតិមួយចំនួន បានព្យាយាមរក គ្រប់វិធី ដើម្បីមួលបង្កាច់ សកម្មភាពដ៏ ត្រឹមត្រូវរបស់ គណបក្ស និងបំផ្លាញ ទំនាក់ទំនង រវាងគណបក្ស និងប្រជាជន យ៉ាងណាក្ដី។ គឺចំណង ផ្សាភ្ជាប់ដ៏ ស្អិតរមួត រវាង គណបក្ស និងប្រជាជន នេះហើយ ដែលជាកត្ដា កំណត់នៃ រាល់ជ័យជំនះ របស់ជាតិយើង។
សម្ដេចបានថ្លែង បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ដោយ​ផ្អែកលើមូលដ្ឋាន សមិទ្ធផលនៃសង្គមជាតិ លើគ្រប់វិស័យ ជាមួយនឹងការទទួល ខុសត្រូវខ្ពស់ចំពោះ ឧត្ដមប្រយោជន៍ជាតិ រាជរដ្ឋាភិបាល រដ្ឋសភា​ ព្រឹទ្ធសភា និងស្ថាប័នរដ្ឋ ផ្សេងៗទៀត ដែលជា​តំណាង នៃអំណាចរបស់ ប្រជាជន នឹងសម្រេច បានជោគជ័យធំៗ ថ្មីទៀត ក្នុងការពង្រឹង ស្ថិរភាពជាតិ ការលើកកម្ពស់ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងការ ការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ដោយប្រកាន់ខ្ជាប់ នយោបាយ មហាសាមគ្គីជាតិ គណ​ បក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាគណ បក្សនយោបាយ និងរាល់ មជ្ឈដ្ឋានស្នេហាជាតិ ក្នុងសង្គម ដើម្បីប្រមូលផ្ដុំ ថាមពលរបស់ជាតិ បម្រើបុព្វហេតុកសាង និងការពារ មាតុភូមិ។ ព្រមជាមួយនេះ ខ្ញុំមានជំនឿថា គ្រប់គណបក្សនយោបាយ ដែលកំពុងរៀបចំ ខ្លួនឆ្ពោះទៅ កាន់ការបោះឆ្នោត នាពេលខាងមុខនេះ នឹងអនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលស្រប ទៅនឹងបំណងប្រាថា្ន របស់ប្រជាជន ហើយឆ្លុះបញ្ចាំង នូវកិត្តិយស និងសេចក្ដី ថ្លៃថ្នូរបស់ជាតិយើង។
គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះការអនុវត្តប្រកប ដោយការទទួលខុសត្រូវ និងមានប្រ សិទ្ធភាពខ្ពស់ នៃច្បាប់ស្ដីពីការ ប្រឆាំងអំពើពុករលួយ ច្បាប់ភូមិបាល និងគោលនយោបាយ ដីធ្លី ច្បាប់ស្ដីពីព្រៃឈើ និងជលផល និងច្បាប់ ផ្សេងៗទៀត ដើម្បីការពារ និងលើកស្ទួយ ផលប្រយោជន៍ ប្រជាជន រក្សាសណ្ដាប់ធ្នាប់ សាធារណៈ និងពង្រឹងបរិស្ថាន សម្រាប់ការ វិនិយោគ។
គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះដំណើរការ នៃអង្គជំនុំជំម្រះវិសាមញ្ញ ក្នុងតុលាការ​កម្ពុជា ដើម្បីវិនិច្ឆ័យ ឧក្រិដ្ឋកម្មរ បស់ពួកមេដឹកនាំ ជាន់ខ្ពស់នៃកម្ពុជា ប្រជាធិបតេយ្យ ហើយសូមអំ ពាវនាវសហគមន៍ អន្តរជាតិ បន្តផ្ដល់ការ គាំទ្រទាំង ខាងស្មារតី និងហិរញ្ញវត្ថុ ដល់ដំណើរការនេះឲ្យ បានបញ្ចប់ដោយ ជោគជ័យ ដោយឈរ លើមូលដ្ឋាន ការពាររាល់សមិទ្ធផល សង្គមជាតិ ជាពិសេសគឺ សន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលកម្ពុជា ខិតខំដណ្ដើមបានមក យ៉ាងលំបាកបំផុតនេះ។
គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការ ខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការងារខណ្ឌសីមា និងបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងជាមួយប្រទេសឡាវ ហើយគាំទ្រ ការបន្តជម្រុញ ដំណើរការនេះ ឲ្យបានសម្រេចទាំងស្រុង តាមការគ្រោងទុក និងថ្កោលទោសយ៉ាង ម៉ឺងម៉ាត់ចំពោះ បុគ្គលឬមជ្ឈដ្ឋានណា ដែលនៅតែបន្តធ្វើសកម្មភាព ប៉ុនប៉ងរារាំងដំណើរការនេះ។ គណបក្សប្រជាជន កម្ពុជា សូមអបអរសាទរ ចំពោះលទ្ធផលនៃ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម(CLMV) កិច្ចប្រជុំកំពូលស្ដីពី​យុទ្ធសាស្រ្ត សហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចាវប្រាយ៉ា មេគង្គលើកទី៤(ACMECS) និង មហាសន្និបាទលើកទី៦ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ហើយគាំទ្រការប្រែក្លាយរាល់ ទិសដៅដែលសម្រេចបានក្នុង កិច្ចប្រជុំទាំងនេះ ឲ្យទៅជាលទ្ធផល ជាក់ស្ដែងពិតប្រាកដ។ មោទនភាពដ៏ធំធេង បំផុតចំពោះលទ្ធផល ក្នុងមហាសន្និ បាតលើកទី៦របស់ គណបក្សនយោបាយនៅអាស៊ី ដែលមានគណបក្ស ចំនួន៩៤ និងអង្គការអន្តរ​ជាតិធំៗចំនួន៦ចូលរួម គឺអង្គប្រជុំបានកោត សរសើរនិងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងដំណើរការ បង្រួបបង្រួមជាតិតាមរយៈ នយោបាយឈ្នះឈ្នះ។ កម្ពុជាត្រូវបាន ចាត់ទុកថា ជាគំរូ​មួយសម្រាប់ពិភពលោក ក្នុងការដោះស្រាយ វិវាទដោយសន្តិវិធី ការបង្រួបបង្រួមជាតិផ្អែក លើដំ​ណោះស្រាយ នយោបាយ និងការកសាងបាន នូវស្ថេរភាពនយោបាយ មួយយ៉ាងរឹងមាំ ដែលជាមូល ដ្ឋានគ្រឹះធ្វើឲ្យមាតុភូមិកម្ពុជា ជាទីស្នេហារបស់យើង បានរីកចម្រើនលូតលាស់ រហូតដល់សព្វថ្ងៃ។
គណបក្សប្រជាជនកម្ពុជា សូមសំដែងក្ដី​សោមនស្ស​ រីករាយចំពោះភាព ធូរស្រាល និងដំណើរ ឈានទៅរក ប្រក្រតីភាពឡើងវិញ នូវសភាពការណ៍តាម បណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានឆ្លើយ តបទៅនឹងបំណង ប្រាថ្នារបស់ប្រជាជាតិ នៃប្រទេសទាំង២ ហើយគាំទ្រទាំងស្រុង នូវគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈការចរ ចារដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ធានាអធិបតេយ្យនិងបូរណភាព ទឹកដីរបស់ជាតិ ដើម្បី កសាងព្រំដែនមួយ ប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
គណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការ បន្តរក្សាស្ថិរភាព រាជរដ្ឋាភិបាលចម្រុះ លើមូលដ្ឋាន ទ្វេភាគីបច្ចុប្បន្ន ហើយនឹងនៅតែបន្តធ្វើ សហប្រតិបត្តិការជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច តទៅមុខទៀត។ ក្នុងនាម គណបក្សប្រជាជនកម្ពុជា សម្ដេចប្រធានជា ស៊ីម បានបញ្ជាក់​យ៉ាងឧឡា រឹកជាថ្មីទៀត នូវការគាំទ្របេក្ខភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៥ខាងមុខ ក៏ដូចអាណត្ដិ ក្រោយៗទៀត។
សម្ដេចអគ្គមហាធម្មពោធិសាល បានថ្លែងថា ៣២ឆ្នាំកន្លងមកនេះ ស្មារតី៧មករា បានបំភ្លឺផ្លូវ យើងជានិច្ចនិង ជាប្រភពកម្លាំងលើកទឹក ចិត្តដ៏ខ្លាំងក្លា ដែលបានធ្វើឲ្យយើងពុះពា ជំនះរាល់ឧបសគ្គ តូចធំបានដោយ ជោគជ័យ។ ស្មារតី៧មករា គឺជាសាមគ្គីភាព វីរភាព និងជ័យជំនះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ទាំងអស់នៅគ្រប់ ទិសទៅ សូមរក្សាខ្ជាប់ ស្មារតី៧មករា ដ៏ថ្លៃថ្លា ហើយ បន្តពង្រឹងឯកភាព ជាតិជុំវិញរាជរដ្ឋាភិបាល ក្រោមម្លប់បារមី ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះ មហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នៃយើង ដើម្បីនាំនាវា កម្ពុជាបន្តឆ្ពោះទៅរក អនាគតដ៏រុងរឿង


  
 គណបក្ស​ប្រជាជន​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម​៧​មករា

ការសាកសួរ​ជនជាតិ​ថៃ​៧​នាក់​បាន​ចប់​ដោយ​មិនទាន់​មាន​ការសម្រេច​អ្វី​ទេ

ក្រោយ​ការសាកសួរ​រយៈពេល​ជាង​១១​ម៉ោង​រួចមក សាលាដំបូង​រាជធានី​ភ្នំពេ​បាន​បញ្ចប់​ការ សាកសួរ​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៦​មករា​នេះ​ដោយ​មិនទាន់​មាន​សេចក្តីសម្រេច​​អ្វី​នៅ​ឡើយ​ទេ​ដោយសារតែ​ហួស​ម៉ោង​រដ្ឋបាល​។ 

​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន​ឲ្យ​ដឹងថា បន្ទាប់​ពី​ការចាប់ខ្លួន អាជ្ញាធរ​កម្ពុជា​រកឃើញ​ម៉ាស៊ីនថតសម្លេង​ប្រភេទ​តូច​លាក់ទុក​ក្នុង​ខ្លួន​ឈ្មោះ ណា​រឿ​ម មុល​ជិត​វ៉ា​វ៉ាត់​តាណា ភេទ​ស្រី ជា​មេផ្ទះ និង ជា​លេខា​របស់​វិវៈ​ស៊ុំ​ក្វាម​ឃី​តដែល​ឧបករណ៍​នេះ​អាច​បម្រើ​ការងារ​ចារកម្ម​បាន​ព្រោះ​ស្រូប​សម្លេង​បាន​រាប់​សិប​ម៉ែត្រ​នៅ​ជុំវិញ​ខ្លួន និង​បញ្ជូន​ទៅ​ក្រៅប្រទេស​បាន​ភ្លាមៗ ពោល​គឺ​ដូចជា​ការផ្សាយ​បន្ត​ផ្ទាល់​​ដែរ​។​

​ករណី​នេះ​អាច​នឹង​ត្រូវ​តុលាការ​ដេញដោល ហើយ​ប្រសិនបើ​គេ​រកឃើញ​ថា​មាន​ករណី​បំណងទុច្ចរិត​ណាមួយ​ទៀត​ក្នុង​គោលដៅ​ចារកម្ម​ឬ​អំពើ​ណាមួយ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​វិស័យ​ការពារជាតិ​កម្ពុជា​នោះ ជនជាតិ​ថៃ​ទាំងនោះ ឬ​មួយចំនួន​អាច​នឹង​ត្រូវ​តុលាការ​ចោទប្រកាន់​បន្ថែ​ម​ទៀតជាមិនខាន​។ 

​ប្រសិន​បើ​តុលាការ​រក​ឃើញ​បទ​ចោទ​បន្ថែម​ស្តីពី​ការប្រមូល​ព័ត៌មាន​ក្នុង​បំណង​ទុច្ចរិត​មែន ពួកគេ​អាច​នឹង​ត្រូវ​គេ​ចោទ​តាម​មាត្រា​មាត្រា​៤៤៦ ដែល​បញ្ជាក់​ពី​បទ​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍​​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារជាតិ បានចែង​ថា​“​អំពើ​ទទួល​ប្ញ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ទៅ​ឱ្យ​រដ្ឋ​បរទេស ប្ញ ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ ព័ត៌មានវិទ្យា ប្ញ​សលា​កប័ត្រ ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារ ជាតិត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ឋនាគារ​ពី​៥​ឆ្នាំទៅ ១០​ឆ្នាំ ”​។​

​ជនជាតិ​ថៃ​ទាំង​៧​នាក់​មាន​ឈ្មោះ ផា​និក វី​គិត​សេត​(Panich Vikitseth) អាយុ​៤៧​ឆ្នាំ​ជា​សមាជិក សភា ក្រុង​បាងកក មកពី​គណបក្ស​ប្រជាធិបតេយ្យ​, ឈ្មោះ​គុជ ពុន​ថន ជូ​សា​ណា​ស៊េរី (Kochpontorn Chusana seree) អាយុ​៤១​ឆ្នាំ ជា​ជំនួយការ​លោក​ផា​និក វី​គិត​សេត​, ឈ្មោះ វិរៈ​ស៊ុំ​ក្វាម​ឃីត (Veera Somkwamkit) អាយុ​៥៣​ឆ្នាំ ជា​អគ្គលេខាធិការ​បណ្តាញ​ប្រជាជន ប្រឆាំង​អំពើពុករលួយ​, ឈ្មោះ​សែម ឌី​ន​ឡឺត​ប៊ូ​ឆា (Samdin Lersbusya) ជា​លេខាធិការ​បក្ស ឋានសួគ៌​និង​ផែនដី​,​ឈ្មោះ​តា​យ ណែ​មួង​ម៉ាក​ច​ន (Taynae Moongmachon) ជា​អ្នកកាសែត ,​ឈ្មោះ​ណា​រឿ​ម មុល​ជិត​វ៉ា​វ៉ាត់​តាណា (Maruemol Chitwaratana) ភេទ​ស្រី ជា​មេផ្ទះ និង ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ម៉ូ​តា​ណា​បៃប៉ូន (Ratree Paiputanapaiboon) ភេទ​ស្រី ជា​អ្នកលក់​គ្រឿងទេស​និង​ជា​អ្នក សារព័ត៌មាន​