Saturday, January 22, 2011

ថៃទាំង៥នាក់ចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៣រសៀលនេះ

ជនជាតិថៃទាំង៥ដែលតុលាការកមជា បានបណ្តេញចេញក្រោយការកាត់ទោស កាលពីម្សិលមិញ ត្រៀមនឹងចាក ចេញទៅប្រទេសថៃ វេលាថ្ងៃនេះ។ មន្ត្រី ក្រសួងការបរទេសថៃ លោក ឆាវ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត ត្រូវគេរាយការណ៍ បានអញ្ជើញទៅស្ថានទូតថៃ ក្នងដំណើរមកទទួលយកជនជាតិ ថៃទាំង៥ដែលនឹងចាកចេញពី កម្ពុជានៅថ្ងៃនេះ។ ជនជាតិថៃទាំង៥នាក់នៅមុនការចាកចេញ បានធ្វើដំណើរទៅតុលាការ រាជធានីភ្នំពេញដើម្បីបំពេញ បែបបទចុងក្រោយតាមនិតិវិធី។ ក្រោយពីបំពេញបែបបទហើយនោះ ពួកគេបានចេញទៅ យកសម្ភារៈនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ពេលឃាត់ខ្លួននោះ ហើយនៅវេលាម៉ោង៣រសៀលនេះ នឹងពួកគេនឹងចាកចេញ ទៅព្រលានយន្តហោះអន្តរជាតិត្រៀមចាក ចេញទៅប្រទេសថៃហើយ។
សូមជំរាបថា កាលពីម្សិល មិញ តុលាការបានចេញសាលក្រម សម្រេចកាត់ទោសជនជាតិថៃ ទាំង៥អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះ ត្រូវព្យួរដោយការមិនបន្តដាក់ គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់ឃុំអស់ មួយរយៈពេលនោះហើយ ក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នមកនោះ។ តុលាការ ខ្មែរបាន បណ្តេញ ថៃទាំង៥អោយវិលត្រឡប់ ទៅវិញនិងបង្គាប់ការបង់ប្រាក់ពិន័យម្នាក់ៗ ចំនួន១លានរៀល។ ការកាត់ទោសជនជាតិថៃនៅថ្ងៃទី២១មករានេះ មានចំនួន តែ៥ នាក់ប៉ុណ្ណោះ រីឯជន ជាតិថៃ២នាក់ទៀតនឹងត្រូវគេធ្វើនៅថ្ងៃទី១កុម្ភៈ។ ជនជាតិ ថៃទាំង២ដែលតុលាការរង់ចាំថ្ងៃទី១កុម្ភៈ ដើម្បីធ្វើសវនាការកាត់ទោសនោះ មាន ឈ្មោះវីរ៉ាស៊ុមក្វាមឃីត និងស្ត្រីម្នាក់ជាលេខាធិការរបស់គាត់ ឈ្មោះ រ៉ាទ្រី ផៃភូ រតនាផៃប៊ូន។ អ្នកទាំង២ ត្រូវគេចោទទោសបន្ថែមមួយទៀតពីបទ ធ្វើចារកម្មព័ត៌ មាន ដែលមានទម្ងន់ធ្ងន់ជាងទោស ឆ្លងដែនខុសច្បាប់ និងឆ្លងកាត់តំបន់យោធា ដែលគេហាមឃាត់នោះទៅទៀត។
CamBn

មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់

ប្រភពដែលស្និទ្ធនឹងស្ថានទូតថៃ បាននិយាយថា មន្ត្រីក្រសួងការបរទេសថៃ លោក ឆា វ៉ាណុន ឥន្ត្រាកូម៉ាល់យ៉ាស៊ុត នឹងមកទទួលយកជនជាតិថៃទាំង៥នាក់ នៅនឹងស្ថានទូតថៃនៅថ្ងៃនេះ។ សូមជំរាបថាចៅក្រមកម្ពុជា លោក សួស សំអាត បានសម្រេចថាកាត់ ទោសជនជាតិថៃទាំង៥នាក់ អោយជាប់គុកចំនួន៩ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរ ដោយការមិនបន្ត ដាក់គុកអ្នកទាំងនោះទៀតទេ ពីប្រោះបានជាប់អស់ មួយរយៈ ពេលហើយក្រោយការចាប់ខ្លនតាំងពីថ្ងៃទី២៩ធ្នូ ២០១០កន្លងមកនោះ។
CamBN

វិចារណកថា​ ​៖ វាសនា​ក្រុម​ប្រឆាំង​នៅ​កម្ពុ​ជា​គឺ​ ​“រស់​មិន​ខ្លាំង​ ​ខ្សោយ​មិន​ស្លាប់​”

ចំណង​ជើង​ខាង​លើ​នេះ​ជា​សង្ខេប​ន័យ​របស់​មេ​ដឹកនាំ​គណ​បក្ស​កាន់​អំណាច​ដៅ​ ​ទៅ​លើ​រាសី​លិច​អណ្ដែត​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​ស្រុក​យើង​ ​។ នៅ​កម្ពុ​ជា​សព្វ​ ​ថ្ងៃ​ ​គណ​បក្ស​នយោបាយ​ប្រឆាំង​មាន​តែ​ពីរ​ឬ​បី​ ​ហើយ​ដែល​សុទ្ធតែ​ជា​ក្រុម​តូ​ចៗ​ ​ពុំ​មាន​ទម្ងន់​នយោបាយ​គ្រប់​គ្រាន់​ដែល​អាច​ដណ្ដើម​ជោគជ័យ​នៅ​លើ​សង្វៀន​ ​នយោបាយ​កម្ពុ​ជា​សព្វ​ថ្ងៃ​បាន​ទេ​ ​។ ស្ថាន​ភាព​ពិត​របស់​ក្រុម​ប្រឆាំង​ ​វា​គ្រាន់​ ​តែ​ ​“រស់​មិន​ខ្លាំង​” តែ​ ​“ខ្សោយ​មិន​ស្លាប់​” ។ និយាយ​មួយ​បែប​ទៀត​ថា​ ​ក្រុម​ប្រឆាំង​ ​ល្អិត​ល្អោច​ទាំង​នេះ​ ​គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​បង្ក​ចលាចល​ក្នុង​សង្គម​មួយ​ដង​ ​មួយ​កាល​ដើម្បី​កំដរ​ឆាក​នយោបាយ​កម្ពុ​ជា​ ​កុំ​ឱ្យ​តែ​ស្ងាត់​រោង​ពេក​ប៉ុណ្ណោះ​ ​។
និយាយ​ដល់​ឈ្មោះ​គណ​បក្ស​ប្រឆាំង​ ​គេ​អាច​ស្គាល់​ភ្លាម​ថា​ ​នោះ​គឺ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ព្រម​ទាំង​សម្ពន្ធ​មិ​ត្ដ​អា​រាត់​អា​រាយ​របស់​ពួក​គេ​ ​តិច​តួច​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ​ដែល​មាន​ភារ​កិច្ច​ជា​ចម្បង​គឺ​ញុះញង់​អុជអាល​ ​ឱ្យ​ក្រុម​ប្រឆាំង​ខាត​លក្ខណ៍​បាក់​អ​ន្សា​អស់​នេះ​ ​ធ្វើ​សកម្មភាព​ប្រឆាំង​ដោយ​ងងឹត​ ​ងងុល​មក​លើ​សង្គម​ស​ន្ដិ​ភាព​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​បច្ចុប្បន្ន​ ​។ ប៉ុន្ដែ​សកម្មភាព​បំបះ​ស្ថាន​ការណ៍​សង្គម​របស់​ក្រុម​ប្រឆាំង​ទាំង​នេះ​ ​កំពុង​បង្ហាញ​នូវ​សញ្ញា​អវិជ្ជមាន​ជា​ទូទៅ​ ​នៅ​ពេល​រ​ដូ​វ​កាល​បោះ​ឆ្នោត​ព្រឹទ្ធសភា​, ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​និង​ការ​បោះ​ឆ្នោត​សាកល​ពី​នេះ​រហូត​ដល់​ឆ្នាំ​២០១៣ កាន់​ ​តែ​ឈាន​ស​ន្សឹ​មៗ​មក​ហើយ​នេះ​ ​។
គេ​សង្កេត​ឃើញ​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​ដែល​ប្រមូល​ផ្ដុំ​សុទ្ធតែ​ក្រុម​អ្នក​ន​យោ​ ​បាយ​ច្រើន​ភ្លើ​ង​ហើយ​នោះ​ ​បាន​និង​កំពុង​ប​ន្ដ​បើក​យុទ្ធនា​ការ​ដើម្បី​សន្សំ​ពិន្ទុ​ន​យោ​ ​បាយ​របស់​ខ្លួន​យ៉ាង​សកម្ម​ពេញ​បន្ទុក​ ​ជា​ពិសេស​នៅ​តាម​ស្រុក​ស្រែ​ជនបទ​ឆ្ងា​យៗ​។​ ​ក្រុម​នេះ​បាន​ខំ​លាប​ពណ៌​ផាត់​មុខ​ថ្នាក់​ដឹកនាំ​គណ​បក្ស​កាន់​អំណាច​ ​ហើយ​បំភ័យ​ ​ប្រជា​ពលរដ្ឋ​ឱ្យ​ងាក​មក​គាំ​ទ្រ​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​ ​។ ដោយ​ឈ្លក់​នឹង​ទ្រឹស្ដី​ហៀរ​ ​កែង​របស់​ខ្លួន​ ​យូ​រៗ​ទៅ​ក្រុម​នេះ​ស្រមៃ​ដល់​តំណែង​នាយក​រដ្ឋ​ម​ន្ដ្រី​ និង​សមាជិក​ ​សភា​ហើយ​ប្រកាស​ខ្លួន​ឯង​ជា​ប្រមុខ​ដឹកនាំ​រ​ដ្ឋា​ភិ​បា​ល​នៅ​ពេល​អនាគត​ ​។ ឥឡូវ​ ​នេះ​ ​ក្រុម​ម​ន្ដ្រី​គណ​បក្ស​សិទ្ធិ​មនុស្ស​កំពុង​ពុល​នឹង​អារម្មណ៍​មមើ​មមៃ​ទៅ​ដល់​ការ​ ​គ្រប់គ្រង​អំណាច​ ​ហើយ​ត្រូវ​ធ្វើ​អ្វី​ៗសព្វ​យ៉ាង​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជា​ជន​និង​ ​ប្រទេស​ជាតិ​ ​ដែល​តាម​ការ​បរិយាយ​របស់​ពួក​គេ​ ​មើល​ទៅ​ដូច​ចៅ​ចាក់ស្មុគ​នៅ​ ​លើ​ចុង​ត្នោត​ ​ដែល​គេ​ខ្លាច​តែ​ក្ដី​ស្រមៃ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​ចាក់ស្មុគ​អស់​នេះ​ ​ធ្លាក់​ពី​ចុង​ត្នោត​ដល់​ក្ដី​មរណា​មុន​ថ្ងៃ​រះ​វិញ​ទេ​ ​។
ឯ​គណ​បក្ស​សមរ​ង្ស៊ី​ ដែល​តាំង​ខ្លួន​ឯង​ជា​ក្រុម​ប្រឆាំង​អាជីព​លេខ​១ នៅ​ប្រទេស​ ​កម្ពុ​ជា​នោះ​ ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដូច​ដើម​ត្នោត​កំបុត​ចុង​ហើ​យ​។​ ​នៅ​ពេល​នេះ​ ​មេ​បក្ស​គឺ​លោក​សម​ ​រ​ង្ស៊ី​ ដែល​បាន​ជាប់​ពិរុទ្ធ​ក្នុង​បទ​ល្មើស​ព្រហ្ម​ ​ទណ្ឌ​ច្រើន​ករណី​នោះ​ ​កំពុង​បង្ខំ​ចិ​ត្ដ​នី​រ​ទេស​ខ្លួន​ដោយ​ខ្លួន​ឯង​ប​ណ្ដោ​យ​ឱ្យ​ក្រុម​អ្នក​ ​នយោបាយ​រខេក​រខាក​ប្រ​ព្រឹ​ត្ដ​អំពើ​ប៉ោឡែ​អបាយ​មុខ​តាម​ទំនើង​ចិ​ត្ដ​រៀ​ងៗ​ខ្លួន​នៅ​ ​ក្នុង​ប្រទេស​ ​។ សកម្មភាព​ដឹកនាំ​របស់​មេ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​បាន​នាំ​ប្រជា​ពលរដ្ឋ​ ​ឱ្យ​ប្រ​ព្រឹ​ត្ដប​ទ​ល្មើស​ព្រហ្ម​ទណ្ឌ​កន្លង​មក​ ​ដូច​នាំ​ប្រជា​ពលរដ្ឋ​ឱ្យ​ជាប់​គុក​ហើយ​ខ្លួន​ ​គាត់​រត់​ចោល​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង​នេះ​ជា​ដើម​ ​នាំ​ឱ្យ​គេ​មើល​ឃើញ​ថា​ ​មេ​បក្ស​ ​ម្នាក់​នេះ​បាន​បំផ្លាញ​គណ​បក្ស​ខ្លួន​ឯង​ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​គាំ​ទ្រ​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ បាន​ដក​ជំនឿ​ទុក​ចិ​ត្ដ​ ​និង​ឈប់​គាំ​ទ្រ​ត​ទៅ​ទៀត​ ​។ ម្យ៉ាង​នៅ​ផ្ទៃ​ក្នុង​ ​គណ​បក្ស​វិញ​ ​ក្រុម​ខិល​ខូច​បាន​និង​កំពុង​រៀបចំ​សេ​ណា​រី​យោ​ក្ដោប​ក្ដាប់​អំណាច​ក្នុង​ ​បក្ស​ជា​លក្ខ​ណៈ​គ្រួសារ​ ​និង​បក្ស​ពួក​និយម​យ៉ាង​មាំ​ ​ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​បែក​បាក់​គ្នា​យ៉ាង​ ​តិច​ចំនួន​៣ក្រុម​រួច​ហើយ​មក​ទល់​ពេល​នេះ​ ​។ ដូច្នេះ​ ​វាសនា​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ហាក់​ដូច​ស៊ូ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ​ ​។ ប៉ុន្ដែ​ដើម្បី​ទប់​ជ្រែង​នឹង​ស្រោច​ស្រង់​ស្ថាន​ ​ការណ៍​ធ្លាក់​ជ្រោះ​របស់​ក្រុម​ប្រឆាំង​សមរ​ង្ស៊ី​នេះ​ ​មេ​បក្ស​ដែល​កំពុង​ខ្ចាត់​ព្រាត់​ ​លោក​សម​ ​រ​ង្ស៊ី​ បាន​រហ​ន់​កោះ​ម​ន្ដ្រី​ខិល​ខូច​របស់​ខ្លួន​ពី​ភ្នំពេញ​ទៅ​ប្រជុំ​គ្នា​រ​យៈ​ពេល​ ​ជិត​១អាទិត្យ​ ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ប្រយោជន៍​ស្ដារ​ស្ថាន​ភាព​ ​អាក្រក់​ក្នុង​គណ​ប​ក្ស​។​ ​ប៉ុន្ដែ​ការ​ព្យាយាម​ពូន​ជ្រួយ​របស់​សមរ​ង្ស៊ី​នេះ​ ​គ្មាន​លទ្ធ​ផល​ ​អ្វី​ប្រសើរ​ទេ​ ​ពីព្រោះ​ម​ន្ដ្រី​ខិល​ខូច​របស់​សមរ​ង្ស៊ី​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ ​“ឆ្មា​មិន​នៅ​កណ្ដុរ​ឡើង​រាជ្យ​” អស់​ហើយ​ ​។ ដូច្នេះ​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ក៏​កំពុង​ស្រូត​ ​ចុះ​ជម្រាល​យ៉ាង​លឿន​ ​ដែល​ពុំ​មាន​មេ​ណា​មក​ទប់​ជាប់​ដែរ​ ​។
ទោះបីជា​នៅ​ពេល​នេះ​ ​ក្រុម​អ​សតិ​ខ្លះ​ខំ​ជួយ​ស្ដារ​ក្រុម​អ្នក​ប្រឆាំង​យ៉ាង​ណា​ ​ក៏​មិន​ ​អាចយ​ក​អាសា​បាន​ដែរ​ ​។ យក​អាសា​មិន​បាន​ ​ពីព្រោះ​ក្រុម​ប្រឆាំង​ទាំង​ពីរ​រោង​ ​ដូច​ពោល​មក​នេះ​ ​សុទ្ធតែ​ជា​ក្រុម​បង់​មារយាទ​ដូច​គ្នា​ ​។ ពួក​គេ​ខំ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ ​គ្រា​អវសាន​នៃ​ជីវិត​នយោបាយ​របស់​ខ្លួន​ពេល​នេះ​ ​គឺ​ដើម្បី​ក​ញ្ជ្រោ​ក​បោក​បាច​បំផ្លាញ​ ​លទ្ធ​ផល​សង្គម​ដែល​កើត​ចេញ​ពី​ស្នាដៃ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​តែ​ ​ប៉ុណ្ណោះ​ ​គឺ​ក្នុង​ន័យ​ថា​ ​បើ​ពួក​គេ​មិន​បាន​ស៊ី​ ​ត្រូវ​តែ​ជាន់​ឈ្លី​កម្ទេច​ឱ្យ​ខ្ទេចខ្ទី​នូវ​ ​លទ្ធ​ផល​ទាំង​នោះ​ដែរ​ ​។ អាស្រ័យ​ហេតុ​នោះ​ ​បាន​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​បាន​ ​សង្ខេប​ន័យ​ថា​ ​ក្រុម​ប្រឆាំង​សព្វ​ថ្ងៃ​ ​“រស់​មិន​ខ្លាំង​” តែ​ ​“ខ្សោយ​មិន​ស្លាប់​” ឡើយ​ ​នោះ​គឺ​មាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ជា​ដើម​ ​និង​គណ​បក្ស​សមរ​ង្ស៊ី​ ជា​ទី​បំផុត​ ៕

វិចារណកថា​ ​៖ ការ​ចាប់​ខ្លួន​សៀម​៧នាក់​នាំ​មក​នូវ​ ​បច្ច័យ​ល្អ​ដល់​ទំនាក់​ទំនង ​កម្ពុ​ជា​-ថៃ​

ចំ​ណាត់​វិធាន​ការ​ទប់​ស្កាត់​ចលនា​ស្នេហា​ជាតិ​ជ្រុល​និយម​ក្រុម​អាវ​លឿង​សៀម​ ​នា​ពេល​ថ្មី​ៗនេះ ពី​សំណាក់​អាជ្ញា​ធ​រ​ថៃ​នៅ​តាម​ព្រំ​ដែន​កម្ពុ​ជា​និង​ក្នុង​ក្រុង​បាងកក​ ​បន្ទាប់​ពី​កម្ពុ​ជា​ចាប់​សៀម​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​៧នាក់​នា​ពេល​នេះ​ ​ជា​បច្ច័យ​ល្អ​ក្នុង​ ​ទំនាក់​ទំនង​រវាង​រ​ដ្ឋា​ភិ​បា​ល​នៃ​ប្រទេស​ទាំង​ពីរ​ ​ហើយ​នេះ​ក៏​បញ្ជាក់​បង្ហាញ​នូវ​ជំហរ​ ​សុចរិត​ភាព​និង​ចរិត​ស៊ី​វិ​ល័​យ​របស់​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​យុគ​សម័យ​ទំនើប​ ​នេះ​ដែរ​ ​។
ដើម​ឡើយ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ​ឆ្នាំទៅ​ ​ដែល​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ឃាត់​ខ្លួន​ជន​ ​ជាតិ​សៀម​៧នាក់​ ​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ ​សាធារណ​ជន​និង​ ​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នានា​បាន​សម្ដែង​នូវ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​ទំនាក់​ទំនង​ ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ទើប​តែ​បាន​ផ្សះផ្សា​រ​ថ្មី​ៗនេះ​ថា​ ​នឹង​អាច​ត្រ​ឡប់​ទៅ​រក​ ​ភាព​តានតឹង​ឡើង​វិញ​ ​។ ពេល​នោះ​សោត​ ​ក្រុម​មេ​ដឹកនាំ​ក្រុង​បាងកក​ក៏​បាន​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​កាន់ជើង​ពួក​សៀម​កំហូច​ទាំង​៧នាក់​នោះ​ផង​ដែរ​, ប៉ុន្ដែ​ដោយសារ​ ​ការ​ព្យាយាម​ពន្យល់​ហេតុ​ផល​ត្រឹម​ត្រូវ​និង​ការ​ប្រកាន់​ជំហរ​របស់​កម្ពុ​ជា​ជាក់​ ​លាក់​ ​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណង​មិ​ត្ដ​ភាព​របស់​ប្រទេស​ទាំង​ពីរ​ ​ព្រោះ​តែ​ ​ការ​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧នាក់​នោះ​ ​ធ្វើ​ឱ្យ​ក្រុង​បាងកក​ភ្លឺ​ភ្នែក​ហើយ​ ​ទទួល​ស្គាល់​ការ​ពិត​នៃ​កំ​ហុង​ឆ្គង​របស់​ជន​សៀម​ពាក់​អាវ​លឿង​ទាំង​នោះ​ដែរ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​លើ​ទិដ្ឋភាព​រួម​នៃ​ទំនាក់​ទំនង​កម្ពុ​ជា​-ថៃ​ ​នៅ​តែ​ធ្វើ​ដំណើរ​ ​ទៅ​មុខ​ដោយ​រលូន​ជា​ប្រក្រតី​ ​ស្រប​ពេល​ដែល​ជន​សៀម​ទាំង​៧កំពុង​រង់​ចាំ​សវ​នា​ ​ការ​កាត់​ទោស​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​ ​។
ឥឡូវ​នេះ​ ​ក្រុម​បណ្ដាញ​ស្នេហា​ជាតិ​ជ្រុល​និយម​សៀម​ដែល​ធ្លាប់​ប្រឡាក់​ប្រឡូស​ ​នឹង​ឧក្រិដ្ឋ​កម្ម​រាប់​មិន​អស់​នៅ​នឹង​ស្រុក​ថៃ​តាំង​ពី​៤,៥ឆ្នាំ​រហូត​មក​នេះ​បាន​ត្រូវ​ ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​ចាត់​ការ​តាម​នីតិ​វិធី​ទៅ​លើ​ពួក​គេ​ជា​ប​ន្ដ​បន្ទាប់​ហើយ​ ​ដូច​ ​ ​នៅ​កម្ពុ​ជា​ដែល​កំពុង​តែ​ចាត់​ការ​ក្រុម​អាវ​លឿង​ទាំង​៧ដូច្នោះ​ដែរ​ ​។ ការ​ប​ង្ក្រា​ប​ ​និង​ទប់​ស្កាត់​ក្រុម​អាវ​លឿង​ស្នេហា​ជាតិ​ជ្រុល​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ពេល​មុន​និង​ ​ពេល​នេះ​ ​ជា​សញ្ញា​បង្ហាញ​ថា​ ​អាជ្ញា​ធ​រ​ថៃ​កំពុង​និង​ប​ន្ដ​កាត់​ផ្ដាច់​ ​បណ្ដាញ​ក្រុម​អាវ​ ​លឿង​ជា​ក​ង់ៗ​ដែល​ផ្ដើម​ឡើង​ដោយ​ការ​ចាប់​ពួក​មេ​កោយ​សំ​ខា​ន់ៗ​ញាត់​គុក​ជា​ ​ប​ណ្ដើ​រៗ​ ​ធ្វើ​ឱ្យ​ក្រុម​នេះ​បាក់​ផែនការ​ជា​ផ្ទាំ​ងៗ​ ​ហើយ​ដែល​តាម​ក្រុម​អ្នក​ឃ្លាំ​ ​មើល​នានា​ទ​ស្ស​ន៍​ទាយ​ថា​ ​ក្រុម​អាវ​លឿង​សៀម​នឹង​ត្រូវ​ស្ថិត​ក្នុង​សភាព​រលាយ​ ​រលំ​ឬ​យ៉ាង​ណោ​ច​ណាស់​ ​ក៏​បាត់បង់​មូល​ដ្ឋា​ន​គាំ​ទ្រ​ស្ទើរ​អស់​ ​ដូច​ពួក​ប្រឆាំង​ ​មួយ​ក្ដាប់​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​យើង​នេះ​ដែរ​ ​។
នៅ​នឹង​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​អគ្គ​លេខាធិការ​ ​ក្រុម​អាវ​លឿង​សៀម​ដែល​ចចេស​រឹងរូស​ចំពោះ​ចៅក្រម​ស៊ើប​សួរ​របស់​កម្ពុ​ជា​ ​ដែល​កំពុង​ប​ន្ដ​ដេក​គុក​តែ​ម្នាក់​ឯង​នៅ​ព្រៃ​ស​នោះ​, មេ​ដឹកនាំ​ដ៏​សំខាន់​ម្នាក់​ទៀត​ ​របស់​ក្រុម​អាវ​លឿង​ឈ្មោះ​ឆាយ​វ៉ា​ត​ ​ស៊ី​សុ​វង្ស​ ​ត្រូវ​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះ​ ​សែង​ដាក់​រថ​យ​ន្ដ​យក​ទៅ​ច្រក​គុក​កាល​ពី​ថ្ងៃ​ទី​ ​១៨ មក​រា​នេះ​ពី​បទ​បង្ក​វិនាស​កម្ម​ ​សេដ្ឋ​កិច្ច​ថៃ​ ​ក្នុង​ឱ​កាស​គាត់​នេះ​និង​បក្ស​ពួក​ឡោម​ព័ទ្ធ​អាកាស​យាន​ដ្ឋា​ន​ដ​ន​មឿង​ ​ ​ថៃ​ ​កាល​ពី​៣ឆ្នាំ​មុន​ ​។ ការ​ចាប់​ខ្លួន​នេះ​ ​ធ្វើ​នៅ​ពេល​គ្នី​គ្នា​គាត់​យក​ញ​ត្ដិ​ទៅ​ថ្វាយ​ ​ស្ដេច​សៀម​ឱ្យ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ដោះ​លែង​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ពី​ពន្ធនាគារ​ព្រៃ​ស​ ​របស់​កម្ពុ​ជា​ ​។ ឯ​មេ​ដឹកនាំ​ក្រុម​អាវ​លឿង​អ​ន្ទ្រើ​សៗ​ឯទៀត​ ​ដូច​ជា​សុ​ន្ធិ​ លឹ​ម​ថង​ ​គុល​ ​និង​ចម្លង​ ​ស្រី​មឿង​ ​ជា​ដើម​ ​ក៏​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​បំផ្លិច​បំផ្លាញ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ​ ​ពេល​ដឹកនាំ​បាតុកម្ម​ឡោម​ព័ទ្ធ​ព្រ​លាន​យ​ន្ដ​ហោះ​នៅ​គ្រា​ ​នោះ​ដែរ​ ​ហើយ​ក៏​មាន​ដីកា​កោះ​ហៅ​ម្ដង​ជា​ពីរ​ដង​រួច​ហើយ​ដែរ​ ​។ ដូច្នេះ​អាវ​លឿង​ ​សៀម​កំពុង​ដាច់​សរសៃ​ឈាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដែល​នៅ​ទី​បំផុត​នឹង​វិនាស​ខ្ចាត់​ ​ខ្ចាយ​ជា​អហោសិកម្ម​ ​។ ឧបមា​ថា​ ​បើ​ក្រុម​អាវ​លឿង​នេះ​រលាយ​ពិត​មែន​ ​នុ៎ះ​ទំនាក់​ ​ទំនង​កម្ពុ​ជា​-ថៃ​ ​នឹង​រឹង​រិ​ត​តែ​មាន​វឌ្ឍន​ភាព​លើ​គ្រប់​វិ​ស័​យ​យ៉ាង​លឿន​ថែម​ទៀត​ដែ​រ​។
ជ្រុង​មួយ​ទៀត​ដែល​ជា​សញ្ញា​នៃ​ការ​រក្សា​ស្ថាន​ភាព​ល្អ​រវាង​កម្ពុ​ជា​-ថៃ​ ​ក្នុង​កា​លៈ​ ​ទេ​សៈ​នេះ​ ​គឺ​ប្រទេស​ថៃ​បាន​យល់​និង​ទទួល​ស្គាល់​តម្លៃ​នៃ​អធិបតេយ្យ​របស់​កម្ពុ​ជា​ ​លើ​ចំ​ណាត់​ការ​នីតិ​វិធី​ទៅ​លើ​ជន​ជាតិ​សៀម​ទាំង​៧នេះ​ ​និង​ខិតខំ​ការពារ​បង្ការ​ក្រុម​ ​អាវ​លឿង​ឯ​ទៀត​មិន​ឱ្យ​បង្ក​អំពើ​ល្មើស​ផ្សេ​ងៗ​ ​ដែល​ជា​ទ​ង្វើ​បង្ក​អរិ​ភាព​រវាង​ជាតិ​ ​និង​ប្រទេស​ទាំង​ពីរ​ត​ទៅ​ទៀត​ ​។ ក្រៅ​ពី​នោះ​ ​ចំ​ណាត់​ការ​របស់​កម្ពុ​ជា​ពេល​នេះ​ ​ក៏​បង្ខំ​ឱ្យ​រដ្ឋ​បា​ល​ក្រុង​បាងកក​ប្រើ​នយោបាយ​ ​“ក្ដៅ​ស៊ី​រាក់​ ​ត្រជាក់​ស៊ី​ជ្រៅ​” ដែរ​ ​គឺ​អាជ្ញា​ធ​រ​ថៃ​បាន​ស្ម័គ្រ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​បាន​ជាប់​ ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​ពី​បទ​កំហុស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​កន្លង​មក​ឱ្យ​ មាន​សេរី​ភាព​វិញ​ហើយ​ដែរ​ ​។ សរុប​មក​ ​កម្ពុ​ជា​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧ នេះ​ ​បាន​កើត​ជា​បច្ច័យ​ល្អ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​និង​ថៃ​យ៉ាង​ពិត​ប្រាកដ​ ​។ នេះ​ក៏​ជា​ការ​លើក​ទឹក​ចិ​ត្ដ​យ៉ាង​ធំ​សម្បើម​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ​ពិសេស​ ​វីរ​យុទ្ធ​ជន​ល្បាត​ព្រំ​ដែន​ឱ្យ​កាន់តែ​មាន​មោ​ទ​នភា​ព​ប្រកបដោយ​ទឹក​ចិ​ត្ដ​ក្លាហាន​ ​ស្នេហា​ជាតិ​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​ឱ្យ​រឹង​មាំ​ឥត​ឃ្លៀង​ឃ្លាត​ជា​យូរ​អង្វែង​ ​ទៅ​មុខ​ទៀត  
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​ ​៖ ក្រុម​ប្រឆាំង​ប្រថុយ​ប្រថាន​ធ្វើ​វិច្ឆេទ​កម្ម​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​

បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​បាន​ប្រា​រ​ឰ​ទិវា​ជ័យ​ជំ​នះ​ ​៧មក​រា​ ​លើក​ទី​៣២ កន្លង​ ​មក​នេះ​ ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​បាន​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​មក​លើ​ប្រមុខ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាប់​រហូត​ ​។ យុទ្ធ​ការ​នេះ​ប្រ​ចុ​ប​ប្រចែង​ដោយ​ប្រព័ន្ធ​ ​ឃោសនា​បរទេស​ ​និង​អង្គ​ការ​ខ្លះ​គឺ​គេ​ជួយ​បន្ទរ​បង្ក​ជា​បរិយាកាស​អាប់​អួ​លាប​ ​ពណ៌​កម្ពុ​ជា​យ៉ាង​ខ្មៅ​ងងឹត​ ​មើល​តែ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជាស​ត្រូវ​សួរ​ពូជ​របស់​ ​ពួក​គេ​ជា​ច្រើន​តំណ​មក​ហើយ​ដូច្នោះ​ដែរ​ ​។
នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ ​ខ​ណៈ​ដែល​ក្រុម​ប្រេត​ ​អា​ដាម​ ​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​បាន​ធ្វើ​អត្ថា​ធិ​ប្បា​យ​តាម​រ​យៈ​វិទ្យុ​អាស៊ី​សេរី​ ​ដោយ​ផាត់​ ​ពណ៌​ថ្នាក់​ដឹកនាំ​កម្ពុ​ជា​ ​ពិសេស​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ជា​ជន​ពុក​រលួយ​ផ្ដាច់​ការ​ ​គ្រប់​បែប​សព្វ​យ៉ាង​នោះ​, វិទ្យុ​អង់គ្លេស​ ​BBC​ ​ក៏​បាន​ផ្សាយ​នូវ​អត្ថ​បទ​របស់​អង្គ​ការ​ ​ប​រិ​ស្ថាន​ក្លូ​ប​ល​វីត​ណេ​ស​ថា​ ​កម្ពុ​ជា​ជា​ប្រទេស​សម្រាប់​ដាក់​លក់​ដែ​រ​។​ ​ឥឡូវ​នេះ​ ​សោត​ ​ក្រុម​ប្រឆាំង​ក្នុង​ស្រុក​កំពុង​បើក​យុទ្ធ​ការ​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ​ទៅ​ ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ដោយ​ពួក​នេះ​ខំ​ប្រ​កូ​ក​ប្រកាស​នូវ​របស់​ដែល​ហៅ​ថា​ ​ ​ការ​ចាប់​ផ្ដើម​បែក​បាក់​ផ្ទៃ​ក្នុង​គណ​បក្ស​កាន់​អំ​ណា​ច​។​ ​ពួក​គេ​ចាប់​ផ្ដើម​ឃោសនា​ ​ដោយ​ចង្អុល​បង្ហាញ​នូវ​ព្រឹត្ដិ​ការណ៍​ចាប់​ពួក​ឧត្ដម​សេនីយ៍​មហាផ្ទៃ​ដែល​ជាប់​ពាក់​ ​ព័ន្ធ​ក្នុង​អំពើ​ជួញ​គ្រឿង​ញៀន​ប៉ុន្មាន​នាក់​បច្ចុប្បន្ន​ថា​ជា​ការ​វាយ​បំបាក់​ខ្សែ​ន​យោ​ ​បាយ​ប៉ែក​ខាង​លោក​ស​ ​ខេ​ង​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​មហាផ្ទៃ​ ​។ ទោះបីជា​លោក​រដ្ឋ​ម​ន្ដ្រី​ មហាផ្ទៃ​ ​ស​ ​ខេ​ង​ ​បាន​បញ្ជាក់​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​អំពី​ដំណើរ​ការ​ច្បាប់​ចាប់​ ​ពិរុទ្ធ​ទៅ​លើ​ម​ន្ដ្រី​ថ្នាក់​ឧត្ដម​សេនីយ៍​មហាផ្ទៃ​ខ្លះ​ដែល​ជាប់​ចោទ​ពី​បទ​ជួញ​គ្រឿង​ ​ញៀន​ថា​ជា​បញ្ហា​បុគ្គល​ផ្ទាល់​ខ្លួន​របស់​គេ​ម្នា​ក់ៗ​ក៏​ដោយ​ ​ក៏​នៅ​ថ្ងៃ​ម្សិល​ ​មេ​ ​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​តែ​ប្រើ​សំដី​ញំ​ត្រណោត​ប្រកាន់​ចោទ​ទាំង​ពភ្លីពភ្លើ​ទៅ​លើ​ ​របស់​ដែល​គាត់​ថា​មាន​សញ្ញា​នៃ​ការ​ប្រេះ​ស្រាំ​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​មាន​និន្នាការ​ខុស​គ្នា​នោះ​ដដែល​ ​។
ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​លើ​មូល​បទ​នៃ​ការ​ប្រេះ​ស្រាំ​ឬ​បែក​បាក់​ផ្ទៃ​ក្នុង​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ដែល​កំពុង​កាន់​អំណាច​នេះ​ ​ដោយ​ពិត​ទៅ​វា​ជា​រឿង​ចាស់​ ​កំ​ព្រោក​នៃ​យុទ្ធ​សា​ស្ដ្រ​របស់​ក្រុម​ប្រឆាំង​ ​ហើយ​វិធី​បំបាក់​នេះ​ក៏​ពុំ​ដែល​ទទួល​ ​ជោគជ័យ​ម្ដង​ណា​ដែរ​ ​ពិសេស​តាំង​ពី​ពីរ​បី​អា​ណ​ត្ដិ​នៃ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​កន្លង​ម​ក​។​ ​គេ​នៅ​ចាំ​បាន​ថា​ ​កាល​បោះ​ឆ្នោត​អា​ណ​ត្ដិ​ទី​២(១៩៩៨) និង​អា​ណ​ត្ដិ​ទី​៣ (២០០៣) គណ​បក្ស​សមរ​ង្ស៊ី​ និង​គណ​បក្ស​ខ្លះ​ទៀត​ ​រួម​ជាមួយ​ប្រព័ន្ធ​ឃោសនា​ប្រឆាំង​ ​មួយ​ចំនួន​បាន​បំ​ផ្លោង​ព្រឹត្ដិ​ការណ៍​អកុសល​ជា​ច្រើន​ថា​ ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​បាន​បែក​ចេញ​ជា​ពីរ​ហើយ​ ​រវាង​លោក​ជា​ ​ស៊ី​ម​ ​ប្រធាន​គណ​បក្ស​ ​នឹង​ ​លោក​ ​ហ៊ុន​ ​សែន​ ​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ ​។ កាល​នោះ​ ​គណ​បក្ស​សមរ​ង្ស៊ី​ បាន​បង្កើត​ជំរំ​ត​ស៊ូ​ស្រមោល​មួយ​ដែល​ហៅ​ថា​ជា​ក្រុម​របស់​លោក​ជា​ ​ស៊ី​ម​ ​នៅ​ ​តំបន់​អូរ​ស្មាច់​ ​ជាប់​ព្រំ​ដែន​សៀម​ហើយ​ឃោសនា​ថា​ ​ភា​គី​លោក​ ​ជា​ ​ស៊ី​ម​ ​កំពុង​ ​ប្រមូល​កម្លាំង​គាំ​ទ្រ​នយោបាយ​ពេល​នោះ​ទៀត​ផង​ ​។ ឯ​នៅ​នឹង​ក្រុង​ភ្នំពេញ​នេះ​វិញ​ ​ក្រុម​ប្រឆាំង​ដដែល​បាន​បំផុស​ព័ត៌មាន​បំផ្លើស​ព្រឹត្ដិ​ការណ៍​រាល់​ថ្ងៃ​ស្ដី​ពី​ការ​ប្រទាំង​ ​ប្រទើស​ប្រេះ​ស្រាំ​ផ្ទៃ​ក្នុង​គណ​បក្ស​ប្រជា​ជន​ ​ដែល​ពេល​ខ្លះ​គេ​ហ៊ាន​ឃោសនា​រហូត​ ​ដល់​ថា​ ​មាន​កម្លាំង​ប​ដិ​បក្ស​ក្នុង​គណ​បក្ស​ប្រជា​ជន​ឡោម​ព័ទ្ធ​ត្រៀម​វាយ​ផ្ដួល​គ្នា​ ​តាម​មធ្យោបាយ​អាវុធ​ទៀត​ផង​ ​។ ប៉ុន្ដែ​ សកម្មភាព​ឃោសនា​បំភាន់​និង​លាប​ពណ៌​ ​របស់​គណ​បក្ស​ប្រឆាំង​ពេល​នោះ​ ​ពុំ​បាន​ទទួល​លទ្ធ​ផល​អ្វី​ទាំង​អស់​ ​ពីព្រោះ​ការ​ពិត​ ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នៅ​តែ​ជា​គណ​បក្ស​មាន​សាមគ្គី​ផ្ទៃ​ក្នុង​រឹង​មាំ​ដូច​ដែក​ថែប​ ​ជា​ដដែល​ ​ហើយ​នៅ​តែ​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ជា​ប​ន្ដ​បន្ទាប់​រហូត​មក​ ​។
ឥឡូវ​នេះ​ ​នៅ​មុន​ការ​បោះ​ឆ្នោត​អា​ណ​ត្ដិ​ទី​៥ ក្រុម​ប្រឆាំង​របស់​លោក​ ​កឹ​ម​ ​សុ​ខា​ ​ ​បាន​ចាប់​ផ្ដើម​យក​មេ​រៀន​កំហូច​របស់​គណ​បក្ស​សមរ​ង្ស៊ី​មក​ឃោសនា​ញុះ​ ​ញ​ង់​បំបែក​បំបាក់​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ឡើង​វិញ​នេះ​ ​ជា​សកម្មភាព​មួយ​ដែល​ ​ក្រុម​អ្នកតា​ម​ដាន​នយោបាយ​ខ្មែរ​ចាត់​ថា​ជា​ការ​ចំណាយ​កម្លាំង​ដ៏​ឥត​ប្រយោជន៍​ ​របស់​ក្រុម​ប្រឆាំង​រខេក​រខាក​មួយ​នេះ​ ​។ អ្នក​ណា​ក៏​ដឹង​ឮ​គ្រប់​គ្នា​រួច​ហើយ​ថា​ ​អង្គ​ ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និង​កំពុង​ប​ន្ដ​យុទ្ធ​សា​ស្ដ្រ​ប​ង្ក្រា​ប​បទ​ល្មើស​ពុក​រលួយ​ ​ក្នុង​នោះ​គេ​ឃើញ​មិន​មែនមាន​តែ​ឧត្ដម​សេនីយ៍​និង​វរ​សេនីយ៍​ប៉ុន្មាន​នាក់​ត្រូវ​ ​ជាប់​ជំពាក់​ពិរុទ្ធ​ភាព​នៃ​អំពើ​ពុក​រលួយ​ទេ​ ​តែ​គេ​រំពឹង​ថា​នឹង​មាន​ម​ន្ដ្រី​ជា​ច្រើន​ ​ទៀត​អាច​នឹង​ជាប់​ក្នុង​សំណាញ់​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត​ ​។ ម្យ៉ាង​ទៀត​ ​ម​ន្ដ្រី​ដែល​ត្រូវ​ប្រឈម​នឹង​រនុក​ច្បាប់​នៅ​ពេល​អនាគត​ ​មិន​ថា​ជា​នរណា​ឬ​ម​ន្ដ្រី​ ណា​នៅ​ក្នុង​បក្ស​ស​ម្ព័​ន្ធ​ណា​ទេ​ ​ឱ្យ​តែ​មាន​បទ​ល្មើស​ភស្ដុ​តាង​ជាក់​ស្ដែង​ ​គឺ​ត្រូវ​ ​ប​ង្ក្រា​ប​ចាប់​ឃាត់​ខ្លួន​ជា​យថាហេតុ​ ​។ ដូច្នេះ​ ​ការ​បំ​ផ្លោង​ដំណឹង​អកុសល​របស់​ ​ក្រុម​ប្រឆាំង​នៅ​ពេល​នេះ​អំពី​ថា​មាន​ការ​ប​ង្ក្រា​ប​អ្នក​មាន​និន្នាការ​ខុស​ខ្សែ​គ្នា​ក្នុង​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​វា​ជា​ការ​ឃោសនា​ឆាប់​ហួស​ពេក​ ​និង​ជា​ទ​ស្ស​នៈ​រ​វើ​ ​រ​វាយ​ព​ភ្លឺ​ពភ្លើ​គ្មាន​តម្លៃ​ឡើយ​ ​។ ទី​បំផុត​ពួក​នេះ​នឹង​ចាញ់​អាត្មា​ដូច​សម្ពន្ធ​មិ​ត្ដ​ ​របស់​គេ​ធ្លាប់​បរាជ័យ​ម្ដង​ជា​ពីរ​ដង​តាំង​ពី​យូរ​មក​ហើយ​នោះ​ដែរ​ ​។
នគរ​វ​ត្ដ​មាន​ក្ដី​សោក​ស្ដាយ​ចំពោះ​អ្នក​នយោបាយ​ប្រឆាំង​ទាំងឡាយ​ដែល​ចេះ​ ​តែ​ប្រើ​នយោបាយ​បំបែក​បំបាក់​ខ្មែរ​គ្នា​ឯង​ ​ដោយ​បង្ហាញ​នូវ​ចេតនា​អាក្រក់​ហួស​ ​ហេតុ​បែប​នេះ​ ​។ យើង​យល់​ថា​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​ដែល​បោះ​ឆ្នោត​ ​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ទទួល​អាស​នៈ​សភា​ចំនួន​៩០លើ​១២៣អាស​នៈ​ក្នុង​ ​អា​ណ​ត្ដិ​ទី​៤នេះ​ ​ពិត​ជា​មិន​អត់​ឱ​ន​ទោស​ដល់​ក្រុម​ប្រឆាំង​ដ៏​រយីក​រយាក​អស់​នេះ​ ​ឡើយ​ ​បើ​សិន​ជា​ក្រុម​ប្រឆាំង​នៅ​តែ​ប​ន្ដ​នយោបាយ​ហែក​ហួរ​គណ​បក្ស​ប្រជា​ជន​ ​ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​បែប​នេះ​ ​។ យើង​ធ្លាប់​ឮ​ក្រុម​មេ​ដឹកនាំ​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម​ ​សុ​ខា​ ​តែង​ឃោសនា​ជា​ញឹ​ក​ញាប់​ថា​ ​គណ​បក្ស​លោក​ ​មិន​យក​ខ្មែរ​ធ្វើ​ជាស​ត្រូវ​របស់​ខ្លួន​ ​គឺ​ថា​ខ្មែរ​គ្រប់​និន្នាការ​អាច​រួម​ជាមួយ​គណ​បក្ស​ ​សិទ្ធិ​មនុស្ស​បាន​គ្រប់​ពេល​ទាំង​អស់​ ​ឱ្យ​តែ​ខ្មែរ​ទាំង​នោះ​មាន​ឧត្ដម​គតិ​ជាតិ​ពិត​ ​ប្រាកដ​ ​។ ប៉ុន្ដែ​ឥឡូវ​នេះ​ ​លោក​កឹ​ម​ ​សុ​ខា​ ​បែរ​ជា​បញ្ចេញ​ទ​ង្វើ​បំបែក​បំបាក់​ ​គណ​បក្ស​ប្រជា​ជន​ដែល​កំពុង​ទទួល​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​ស្ទើរ​១០០ភាគ​រយ​ ​នៅ​ ​ទូ​ទាំង​ប្រទេស​ទៅ​វិញ​ ​។ គេ​គិត​ថា​ ​ប្រធាន​គណ​បក្ស​ប្រឆាំង​មួយ​នេះ​កំពុង​អនុ​វ​ត្ដ​ ​“ទ្រឹស្ដី​ក្បត់​ខ្លឹម​សារ​” ទាំងស្រុង​ហើយ​ ​ដែល​ទ​ង្វើ​នេះ​នឹង​ត្រូវ​រង​ការ​ផ្ដន្ទា​ទោស​ពី​ ​ប្រជា​ជន​យ៉ាង​ដំណំ​នៅ​ពេល​ខាង​មុខជា​មិន​ខាន​៕          
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​​៖ នៅ​ភ្នំពេញ​កាត់​ទោស​ជន​ជាតិ​សៀម​ ក្រុង​បាងកក​នឹង​កើត​កលិយុគ​

ក្នុង​រ​យៈ​ពេល​ក​ន្លៈ​ខែ​មក​នេះ​ ​មាន​រឿងរ៉ាវ​សំ​ខា​ន់ៗ​ចំនួន​៣ដែល​ទាញ​មតិ​សា​ធា​ ​រ​ណៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​គឺ​រឿង​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ជន​វង្វេង​ផ្លូវ​សៀម​ ​៧នាក់​, រឿង​ចាប់​បណ្ដា​ម​ន្ដ្រី​មហាផ្ទៃ​និង​ចៅ ក្រម​​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ក្នុង​មុខ​ ​របរ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ ​និង​រឿង​ចាប់​ម​ន្ដ្រី​យោធា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​ ​រើស​កម្លាំង​ខុស​ច្បាប់​ ​។ ប៉ុន្ដែ​រឿង​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​រឿង​ជន​វង្វេង​ផ្លូវ​សៀម​ ​ទាំង​៧នាក់​ ​ដែល​ឥឡូវ​នេះ​ក្នុង​ចំណោម​អ្នក​ទាំង​៧ មាន​៦នាក់​បាន​ទទួល​ការ​ ​សន្ដោស​ពីសា​លា​ឧទ្ធរណ៍​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រង់​ចាំ​ការ​បើក​សវ​នា​ការ​ ​នៅ​ពេល​ខាង​មុខ​ ​។
សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​បាន​អនុគ្រោះ​ដោះ​លែង​ជន​ជាតិ​សៀម​៤ នាក់​ទៀត​ចេញ​ពី​គុក​ព្រៃ​ស​ឱ្យ​មក​នៅ​ក្រៅ​ឃុំ​ក្នុង​ស្ថាន​ទូត​ថៃ​ ​ក្រុង​ភ្នំពេញ​, នៅ​ ​សល់​តែ​មេ​កន្ទ្រាញ​ក្រុម​អាវ​លឿង​ម្នាក់​គត់​គឺ​លោក​វី​រៈ​ ​ស៊ូ​ម​ខ្វាម​គី​ត​ ​ឱ្យ​សម្រាក​ ​ក្នុង​គុក​ព្រៃ​សត​ទៅ​ទៀត​ ​។ ដូច្នេះ​ ​ក្នុង​ចំណោម​ជន​ជាតិ​សៀម​ទាំង​៧ ដែល​សមត្ថ​ ​កិច្ច​កម្ពុ​ជា​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ធ្នូ​ ​២០១០ ក្នុង​បទ​ឆ្លង​ដែន​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​នោះ​មាន​៦នាក់​បាន​រួច​ពី​គុក​មក​សម្រាក​ក្នុង​ស្ថាន​ទូត​ប្រទេស​ខ្លួន​ ​។ សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ព្រឹក​ម្សិល​ចំពោះ​វាសនា​ជន​ជាតិ​សៀម​ទាំង​ ​នោះ​ ​ត្រូវ​ចំ​នឹង​ក្ដី​រំពឹង​របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វៈ​ ​ដែល​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ក្រុង​បាងកក​មុន​នេះ​មួយ​ថ្ងៃ​ថា​ ​លោក​សង្ឃឹម​ ​ថា​រឿងរ៉ាវ​ជន​ជាតិ​ថៃ​ទាំង​៧នឹង​ត្រូវ​ដោះ​លែង​ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដែរ​នោះ​ ​។ ទោះ​យ៉ាង​ណា​ ​ករណី​លោក​មេ​ធំ​អាវ​ ​លឿង​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​នៅ​តែ​ត្រូវ​ជាប់​ឃុំ​តែ​ម្នាក់​ឯង​ ​(ក្នុង​ចំណោម​គ្នី​ ​គ្នា​៧នាក់​) នៅ​ឡើយ​នេះ​ ​វា​មិន​ល្អ​ជា​ចំពោះ​អ្នក​នយោបាយ​ក្រុង​បាងកក​និង​ក្រុម​ ​អាវ​លឿង​ប៉ុន្មាន​ឡើយ​ ​។
ពេល​នេះ​នៅ​ពី​មុខ​អគារ​ទី​ស្ដី​ការ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ក្រុង​បាងកក​ ​ក្រុម​អាវ​លឿង​ ​បាន​ប​ន្ដ​បោះ​ត​ង់​ប្រមូល​ផ្ដុំ​គ្នា​ស្រែក​អាក្រោស​ដេញ​លោក​អាប់​ភី​ស៊ី​ត​និង​រដ្ឋ​ម​ន្ដ្រី​ ការ​បរទេស​, រដ្ឋ​ម​ន្ដ្រី​ការពារ​ជាតិ​និង​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ស៊ូ​ថេ​ប​ ​ថង​ស៊ូ​បាន​ឱ្យ​ចុះ​ ​ចេញ​ពី​តំណែង​ ​ដោយសារ​តែ​ក្រុម​អ្នក​ទាំង​៤ មិន​អាច​ជួយ​យក​អាសា​ជន​ជាតិ​ ​សៀម​ទាំង​៧ឱ្យ​ផុត​ពី​គុក​ព្រៃ​ស​នៅ​ប្រទេស​ខ្មែរ​ ​និង​ចោទ​ថា​អ្នក​នយោបាយ​ទាំង​ ​នេះ​បាន​ធ្វើ​ឱ្យ​ថៃ​បាត់បង់​ទឹក​ដី​ ​។ ដូច្នេះ​ ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ ​ពី​ព្រឹក​ម្សិល​ ​គេ​ជឿ​ថា​ ​ជា​ការ​ស្រោច​សាំង​ទៅ​លើ​ភ្លើ​ង​ដែល​កំពុង​ឆាប​ឆេះ​ស្រាប់​ ​នៅ​ក្រុង​បាងកក​ឱ្យ​កាន់តែ​សន្ធោ​សន្ធៅ​ឡើង​ ​ហើយ​ភាព​វឹកវរ​ប្រឆាំង​តប​ត​គ្នា​ ​នៅ​កណ្ដាល​ក្រុង​បាង​ក​ប្រាកដ​ជា​កើត​មាន​ដោយ​ចៀស​មិន​ផុត​ ​។ ក្រុម​មេ​ដឹកនាំ​ ​អាវ​លឿង​ដែល​ខក​បំណង​ជា​ច្រើន​លើក​ក្នុង​ការ​លើក​គ្នា​មក​អុកឡុក​នៅ​តាម​ ​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​ហើយ​នោះ​ ​ម្សិល​មិ​ញ​ក៏​បាន​លើក​គ្នា​យក​ញ​ត្ដិ​ថ្វាយ​ស្ដេច​ ​សៀម​ឱ្យ​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​ក្នុង​ករណី​សៀម​៧នាក់​ជាប់​គុក​នៅ​កម្ពុ​ជា​នេះ​ដែរ​ ​។ ទោះ​យ៉ាង​ណា​ ​គេ​មិន​ជឿ​ថា​ ​ស្ដេច​សៀម​មាន​ឥទ្ធិ​ពល​អ្វី​មក​ជ្រៀត​ជ្រែក​ប្រព័ន្ធ​ ​តុលាការ​កម្ពុ​ជា​កើត​ឡើយ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​ក្រុម​អាវ​លឿង​និង​ក្រុម​អ្នក​កាន់​ ​អំណាច​ក្រុង​បាងកក​ប្រាកដ​ជា​នឹង​ត្រូវ​ត​តាំង​បង្ហូរ​ឈាម​គ្នា​បង្ក​ចលាចល​មួយ​រ​យៈ​ ​ទៀត​ជា​ពុំ​ខាន​ ​។
អំពី​បុរស​ចំណាស់​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ ​ក្រៅ​ឃុំ​នោះ​ ​គាត់​នេះ​និង​លេខា​ធិ​កា​រិ​នី​របស់​គាត់​ជាប់​ក្នុង​បទ​ចោទ​ដល់​ទៅ​៣ ករណី​ ​គឺ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​, ចូល​ទី​លាន​យោធា​កម្ពុ​ជា​ក្នុង​បំណង​ ​ទុច្ចរិត​ ​និង​ការ​ធ្វើ​ចារ​កម្ម​បង្ក​អ​ស​ន្ដិ​សុខ​ដល់​កម្ពុ​ជា​ ​។ ជន​ចំណាស់​សៀម​ម្នាក់​នេះ​ ​ធ្លាប់​ងងើល​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ជា​ច្រើន​លើក​ហើ​យៗ​បាន​សន្យា​លើ​ ​លិខិត​ស្នាម​ជាមួយ​កង​កម្លាំង​ព្រំ​ដែន​ខ្មែរ​ថា​លែង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ជា​ច្រើន​ ​លើក​រួច​ហើយ​ដែ​រ​។​ ​ប៉ុន្ដែ​គាត់​នេះ​នៅ​តែ​ចចេស​ក្នុង​បទ​ល្មើស​ដដែល​ទៀត​ដោយ​ ​មាក់ងាយ​ថា​ ​កម្ពុ​ជា​មិន​ហ៊ាន​ធ្វើ​អ្វី​គេ​នោះ​ទេ​ ​។ អ្វី​ដែល​គេ​នៅ​ចាំ​នៅ​ពេល​សួរ​ ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ​គឺ​មេ​អាវ​លឿង​ម្នាក់​នេះ​ហើយ​ ​ដែល​ឆ្លើយ​ប្រាប់​ ​ចៅក្រម​ស៊ើប​សួរ​ថា​ ​គេ​ឆ្លង​ដែន​នេះ​ចង់​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​គាត់​នេះ​ឯង​ ​។ ដោយ​ ​សារ​តែ​គាត់​មាន​បំណង​អ៊‌ី​ចឹ​ង​ទេ​ដឹង​ ​បាន​ជា​សាលា​ឧទ្ធរណ៍​សម្រេច​សេចក្ដី​ឱ្យ​គាត់​ ​ប​ន្ដ​ដេក​គុក​តាម​បំណង​ប្រាថ្នា​យ៉ាង​នេះ​ ​។
ដោយ​ឡែក​ ​ក្រុម​ឧត្ដម​សេនីយ៍​និង​វរ​សេនីយ៍​ខ្មែរ​យ៉ាង​ហោច​៤នាក់​ ​ត្រូវ​តុលា​ ​ការ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នៅ​ដើម​ស​បា្ដ​ហ៍​នេះ​ពី​បទ​ ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ​ជួញ​ដូរ​គ្រឿង​ញៀន​ ​។ ឥឡូវ​នេះ​ ​អាជ្ញា​ធ​របា​ន​ដាក់​គុក​ ​បំបែក​គ្នា​អស់​ហើយ​ ​ដើម្បី​ដេក​ចាំ​ថ្ងៃ​បើក​សវ​នា​ការ​កាត់​ទោស​គឺ​ឧត្ដម​សេនីយ៍​ ​ម៉ឹ​ក​ ​ដា​រា​ ​ត្រូវ​បញ្ជូន​ពី​បន្ទាយ​មាន​ជ័យ​មក​ដាក់​នៅ​ព្រៃ​ស​, លោក​ឧត្ដម​សេនីយ៍​ ​ហ៊ុន​ ​ហ៊ាន​ ​និង​វរ​សេនីយ៍​ឈៀ​ង​ ​សុ​ន​ ​បញ្ជូន​ទៅ​ច្រក​ពន្ធនាគារ​នៅ​សៀមរាប​, ឯ​ ​លោក​វរ​សេនីយ៍​ជា​ ​ឡេ​ង​ ​ត្រូវ​សម្រាក​នៅ​នឹង​ពន្ធនាគារ​បន្ទាយ​មាន​ជ័យ​ ​។ ឯ​បក្ស​ ​ពួក​មួយ​ហ្វូង​ទៀត​ដែល​មាន​គ្នា​ជិត​១០នាក់​ ​ត្រូវ​ចាប់​ខ្លួន​ពី​មុ​នៗ​នោះ​ ​ខ្លះ​ជាប់​នៅ​ ​នឹង​បន្ទាយ​មាន​ជ័យ​ ​ឯ​ខ្លះ​ជាប់​នៅ​ពន្ធនាគារ​ពោធិ៍សាត់​គ្រ​ប់ៗ​គ្នា​ហើយ​ដែរ​ ​បន្ទាប់​ ​ពី​សួរ​ចម្លើយ​មួយ​លើក​ជា​ពីរ​លើក​ ​។ នៅ​ក្នុង​រឿង​ទោស​ទណ្ឌ​នេះ​ដែរ​ ​ថ្នាក់​វរ​សេនីយ៍​ ​ចំនួន​៣រូប​ដែល​មាន​ឈ្មោះ​ ​សា​មិ​ត្ដ​ ​វី​រៈ​, លោក​ពើ​យ​ ​ប៉ែល​ ​ម្នាក់​ទៀត​គឺ​ ​រុន​ ​សារា​ត​ ​ជា​អ្នក​បើក​រថ​យ​ន្ដលោក​សា​មិ​ត្ដ​ ​វី​រៈ​ ​ដែល​ទាក់ទង​នឹង​រឿង​ជ្រើស​រើស​ ​កម្លាំង​ដោយ​ខុស​ច្បាប់​ហើយ​ដែល​ធ្លាប់​ជា​យុទ្ធ​មិ​ត្ដ​របស់​ចលនា​សេរី​ជាតិ​កម្ពុ​ជា​ ​ឬ​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ ​ជ​ធ​ធ​ ​នោះ​ ​ក៏​តុលាការ​យោធា​កំពុង​ចាត់​ការ​ ​តាម​នីតិ​វ​ធី​ដែរ​ ​។
ព័ត៌មាន​សំ​ខា​ន់ៗ​នៅ​ស​បា្ដ​ហ៍​នេះ​ក្នុង​ប្រទេស​កម្ពុ​ជា​មាន​បី​មុខ​ព្រួញ​នេះ​ដែល​សាធារណ​ជន​កំពុង​តាម​ដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ ​។ នគរ​វ​ត្ដ​ជឿ​ថា​ ​ព័ត៌មាន​ទាំង​អស់​នេះ​នឹង​រឹត​តែ​ក្ដៅ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ពីព្រោះ​រឿង​រ៉ាង​ទាំង​ ​នេះ​ ​សុទ្ធតែ​ត្រៀម​លក្ខ​ណៈ​ចូល​រង្វង់​ក្រចក​សេះ​ដូច​គ្នា​នា​ពេល​ឆា​ប់ៗ​នេះ​ ​។ ប៉ុន្ដែ​ រឿង​ដែល​ក្ដៅ​ជាង​គេ​ ​គឺ​សវ​នា​ការ​កាត់​ទោស​ជន​ជាតិ​សៀម​ទាំង​៧នាក់​ ​ដែល​ស្រួល​ ​មិន​ស្រួល​ ​ការ​កាត់​ក្ដី​សៀម​នៅ​កម្ពុ​ជា​នេះ​ ​អាច​ផ្ទុះ​ស​ង្គ្រា​ម​ពាក្យ​សំដី​និង​ឈាន​ ​ដល់​ផ្ទុះ​ហិង្សា​នៅ​កណ្ដាល​ក្រុង​បាងកក​ទៀត​ផង​ ​ព្រោះ​ជន​ជាតិ​សៀម​សម្លាប់​គ្នា​ ​មិន​សូវ​ប្រណី​ដៃ​ឡើយ​៕                                      
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

យក​សព​កូន​ទៅ​កប់​ក្បែរ​បង្គោល​ព្រំដែនក្នុង​ដី​ខ្មែរ ទាហាន​ថៃ​លើក​គ្នា​មក​ឲ្យ​គាស់​ចេញ

បាត់ដំបង ៖ កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រង់​បង្គោល​ឡាក់​លេខ​៥៣ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​នាំ​គ្នា​រត់​ចូល​ទីតាំង​ប្រយុទ្ធ​រៀងៗ​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ទាហាន​ថៃ​លើក​គ្នា​មក​ត្រួត​ពិនិត្យ បង្គោល​ព្រំដែនលេខ​៥៣ ហើយ​ទាហាន​ថៃ​មួយ​ចំនួន បាន​ដាក់​ពង្រាយ​គ្នា​ក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ។ ក្រោយ​មក​ទាហាន​ខ្មែរ​បាន​ដើរ​ចូល​ទៅ​សួរ​នាំ ទើប​ដឹង​ថា ទាហាន​ថៃ​បាន​ឃើញ​ផ្នូរ​ខ្មោច​​ទារក ដែល​ឪពុក​បាន​យក​ទៅ​កប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ក្បែរ​បង្គោល​ឡាក់​លេខ​៥៣ តែ​លយ​ចូល​ក្នុង​ដី​ថៃ​តែ​មួយ​ចប​ប៉ុណ្ណោះ។
ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១១​មក​ម្ល៉េះ គឺ​ស្ថិត​នៅ ភូមិ​អូរក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង គេ​ឃើញ កង​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ចុះ​ទៅ​ដល់​បង្គោល ព្រំដែនលេខ​៥៣​នោះ ដើម្បី​ត្រួត​ពិនិត្យ។
តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំរៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ចម្រុះ​បាន​ទៅ​ដល់​ទីតាំង​កើត​ហេតុ គេ​ឃើញ​មាន​ទាហាន​ថៃ​២​នាក់ បាន​ស្នើ​ឲ្យ​គាត់​គាស់​ខ្មោច​ទារក​ដែល​កប់​ជាប់​បង្គោល ព្រំដែនលេខ​៥៣​នោះ​ចេញ។ សមត្ថកិច្ច​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា សព​ទារក​នោះ​ទើប​តែ​កើត​បាន​១៥​ថ្ងៃ ក៏ ត្រូវ​ស្លាប់ ហើយ​ត្រូវ​ឪពុក​យក​ទៅ​កប់​ជាប់​បង្គោល​ព្រំដែននោះ ទុក​ជា​ចំណាំ តែ​ការ​កប់​នោះ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ទេ គ្រាន់​តែ​លយ​ចូល​ក្នុង​ដី​ថៃ​ត្រង់​បរិវេណ​បង្គោល​ព្រំដែនលេខ​៥៣​នោះ​តែ​មួយ​ចប​ប៉ុណ្ណោះ។
ក្រោយ​ពី​ការ​ជជែក​គ្នា​គ្មាន​លទ្ធផល​អស់​រយៈពេល​១​ម៉ោង​រួច​មក កង​កម្លាំង​ប្រដាប់​អាវុធ​រួម​និង​អាជ្ញា​ធរ​ដែន​ដី នៅ​តំបន់​នោះ បាន​ទៅ​ហៅ​ឪពុក​ទារក​នោះ គាស់​សព​ចេញ​ទាំង​ក្ដី​អាណិត​អាសូរ។
តាម​ការ​រៀប​រាប់​ពី​ឪពុក​សព​ទារក​នោះ​ឈ្មោះ ហួន ឡាក់ អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង លើ បាន​និយាយ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ខ្លួន​គាត់​ជា​កម្មករ​ដើរ​ស៊ី​ឈ្នួល​កាច់​ពោត​ឲ្យ​គេ គ្មាន​ដី​គ្មាន​ផ្ទះ​ទេ ហើយ​ពេល​ប្រពន្ធ​សម្រាល​កូន​បាន​រយៈពេល​១៥​ថ្ងៃ កូន​នោះ​ឈ្មោះ​សៀម អូន បាន​ឈឺ​ស្លាប់​គ្មាន​ដី​កប់ ក៏​សម្រេច​ចិត្ត​យក​កូន​នោះ​ទៅ​កប់​នៅ​ក្បែរ​បង្គោល​ព្រំដែនលេខ​៥៣ ដោយ​មិន​ដឹង​ថា​ជា​តំបន់​ហាម​ឃាត់​នោះ ទេ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឪពុក​គាស់​សព​កូន​ចេញ​ពី​បង្គោល​ព្រំដែនលេខ​៥៣ យក​ទៅ​កប់​ក្នុង​ដី​ខ្មែរ​ប្រមាណ​១៥​ម៉ែត្រ ទើប​ទាហាន​ថៃ​ដក​ថយ​ទៅ​វិញ៕
ចិន្តា

ព័ត៌មាន​បន្ថែម​ស្ដីពី​ពលរដ្ឋ​ខ្មែរ​៩នាក់​ដែល​ត្រូវ​ទាហាន​ព្រំ​ដែន​ឡាវ​បាញ់​ប្រហារ

ស្រុក​សៀម​ប៉ា​ង -ខេ​ត្ដ​ស្ទឹង​ត្រែង​​៖ មាន​សេចក្ដី​រាយ​ការណ៍​ពី​វ​រៈ​ការពារ​ព្រំ​ដែន​ ​ខ្មែរ -ឡាវ​មក​ថា​ ​នៅ​វេលា​ម៉ោ​១៨ និង​ ​០០នាទី​ ​ល្ងាច​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន​ ​៩ នាក់​ ​ត្រូវ​បាន​បាញ់​រះ​ដោយ​អាវុធ​អឹ​ម​សី​ពី​សំណាក់​កង​ត​រ​ម្រួ​ត​យោធា​ការពារ​ ​ព្រំ​សី​ម៉ា​ ​នៃ​ ​ ​ប្រទេស​ឡាវ​ ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​ ​៦ នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​ ​។ ដែល​ព្រឹ​ត្ដ​ការណ៍​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​កើត​ឡើង​ស្ថិត​ត្រង់​ចំណុច​អូរ​ឡែ​ ​ក្នុង​ចន្លោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ ​លេខ​ ​០៦២ និង​ ​លេខ​ ​០៦៣ នៃ​ដី​ឡាវ​ប្រមាណ​ជា​ ​៥ ទៅ​ ​៦ គីឡូម៉ែត្រ​ ​គឺ​ ​នៅ​ទល់​មុខ​នឹង​ស្រុក​សៀម​ប៉ា​ង​ ​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​។
            ប្រភព​ពី​ប្រធាន​នគរបាល​វ​រៈ​លេខ​ ​៧០១ ការពារ​សី​ម៉ា​ខ្មែរ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​បាន​លួច​ឆ្លង​ដែន​ចូល​ ​ទៅ​ក្នុង​ទឹក​ដី​ ​នៃ​ ​ប្រទេស​ឡាវ​ ​ដោយ​ស្ងា​ត់ៗ​ ​ហើយ​ក៏​ត្រូវ​កង​ទាហាន​ឡាវ​ធ្វើ​ការ​បាញ់​ប្រហារ​ ​បណ្ដាល​ឱ្យ រង​របួស​ធ្ងន់​ម្នាក់​ ​ហើយ​បុរស​ម្នាក់​នោះ​ក៏​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ ​២ នាក់​ក្នុង​ចំណោម​ ​៩ នាក់​ជួយ​គ្រា​រត់​គេច​ចេញ​ពី​ការ​បាញ់​ប្រ​ ​ហារ​ដោយ​របស់​កង​តម្រួត​ឡាវ​ ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ចា​វិញ​ ​ចំណែក​ឯ​ ​៦ នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​បាត់​ឈឹង​ ​មិន​ដឹង​ ​ជា​ស្លាប់​ ​ឬ​ ​រស់​ ​ព្រោះ​ត្បិត​សមត្ថ​កិច្ច​ខាង​កម្ពុ​ជា​ ​នៅ​ពុំ​ទាន់​ទទួល​បាន​របាយ​ការណ៍​ជាក់​លាក់​ណា​មួយ​ពី​ករណី​នេះ​នៅ​ឡើយ​ទេ​ ​។
            ប្រភព​ដដែល​នោះ​បាន​ប​ន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​ដែល​ត្រូវ​បាន​កង​ទាហាន​ឡាវ​ ​ដេញ​បាញ់​ប្រហារ​កាល​ពី​ល្ងាច​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​កន្លង​ទៅ​ថ្មី​ៗនោះ រួម​មាន​ ​១.ឈ្មោះ​ ​នួន​ ​នី​ ​អាយុ​ ​៣៥ ឆ្នាំ​ ​ ​រង​របួស​ធ្ងន់​បាក់​ដៃ​ដោយ​ចំ​ស្មា​ខាង​ឆ្វេង​ ​២.ឈ្មោះ​ ​គា​ ​ឡៃ​ ​ភេទ​ប្រុស​អាយុ​ ​៣៥ ឆ្នាំ​ ​៣.ឈ្មោះ​ ​សៅ​ ​អ៊ី​ន​ ​ភេទ​ប្រុ​ ​ស​អាយុ​ ​៣៣ ឆ្នាំ​ ​៤. ឈ្មោះ​ ​ហួត​ ​សៅ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​៥.ឈ្មោះ​ ​ចែ​ម​ ​ញឹ​ល​ ​ភេទ​ប្រុស​អាយុ​ ​៤០ ឆ្នាំ​ ​៦.ឈ្មោះ​ ​ចែ​ម​ ​ផាត​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៤ ឆ្នាំ​ ​៧.ឈ្មោះ​ ​វុ​ធ​ ​ភេទ​ប្រុស​ ​៣៨ ឆ្នាំ​ ​៨.ឈ្មោះ​ ​សេង​ ​សែ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​និង​ ​ទី​៩.ឈ្មោះ​ ​អ៊ី​ន​ ​ផៃ​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៥ ឆ្នាំ​ ​អ្នក​ទាំង​ ​៩ មាន​ទី​លំនៅ​ ​ភូមិ​ ​កែង​ ​ឃុំ​ ​ជ្រោយ​បន្ទាយ​ ​ស្រុក​ ​ព្រែក​ប្រសព្វ​ ​ខេ​ត្ដ​ក្រចេះ​ ​។
            លោក​ ​ស៊ុន​ ​បាន​ ​ប្រធាន​វ​រៈ​ការពារ​ព្រំ​ដែន​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​នគរ​វ​ត្ដ​ឱ្យ​ដឹង​នៅ​យប់​មិ​ញ​នេះ​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​រត់​បក​ក្រោយ​សំដៅ​ចូល​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ទាំង​តក់ស្លុត​ ​ហើយ​បាន​រត់​បែក​ផ្លូវ​គ្នា​អស់​ ​តែ​គ្រាន់​តែ​ដឹង​ថា​ ​៦ នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ឡាវ​ឯ​ ​២ នាក់​ទៀត​ក៏​បាន​ជួយ​គ្រា​ ​ឈ្មោះ​ ​នួន​ ​នី​ ​ដែល​រង​របួស​ដោយសារ​ទាហាន​ឡាវ​ ​បាញ់​នោះ​រត់​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​នេះ​នៅ​ពុំ​ទាន់​ដឹង​ថា​ ​អ្នក​ទាំង​ ​៣ នាក់​នោះ​ទៅ​ដល់​ទី​ណា​ឡើយ​ ​ ​ហើយ​ក៏​មិន​បាន​ដឹង​អំពី​មូល​ហេតុ​ ​នៃ​ ​ការ​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ឡាវ​ដែរ​ ​បច្ចុប្បន្ន​ ​ភា​គី​កម្ពុ​ជា​ ​កំពុង​ប​ន្ដ​ការ​ស្វែង​រក​ពលរដ្ឋ​ទាំង​ ​៩ នាក់​នោះ​នៅ​ឡើយ​ ​ដោយ​ធ្វើ​ការ​ទំនាក់​ទំនងជា​មួយ​នឹង​ភា​គី​ខាង​ប្រទេស​ឡាវ​ដើម្បី​មាន​ពន្លឺ​ពី​ករណី​នេះ​ ​។
            ប្រភព​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​ទាំង​ ​៦ នាក់​ដែល​បាត់​ខ្លួន​ ​បន្ទាប់​ពី​ទាហាន​ឡាវ​បាញ់​រះ​នោះ​ ​នៅ​មិន​ ​ទាន់​ឃើញ​វិល​ត្រ​ឡប់​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២២ ខែ​ ​មក​រា​ ​នេះ​ ​ចំណែក​ឯ​ ​៣ នាក់​ទៀត​ឮ​ថា​បាន​ចូល​ទៅ​សំ​រាក​ព្យាបាល​ ​នៅ​ក្នុង​ម​ណ្ឌ​ល់​សុខ​ភាព​ស្រុក​សៀម​ប៉ា​ង​ ​ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប្រធាន​ម​ណ្ឌ​ល់​សុខ​ភាព​ ​។ បន្ទាប់​មក​អ្នក​យក​ព័​ត៍​មាន​នគរ​វ​ត្ដ​ ​បាន​ប​ន្ដ​ជួប​សំ​ភា​ស​ន៍​ជាមួយ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​ហើយ​ក៏​ត្រូវ​បាន​លោក​បដិសេធ​ដ​ដែ​ល​។
            ប៉ុន្ដែ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​បាន​បង្ហើប​ឱ្យ​នគរ​វ​ត្ដ​ដឹង​ថា​ ​មាន​បុគ្គលិក​របស់​លោក​ម្នាក់​ ​ឈ្មោះ​ ​តឹក​ ​ភាព​ ​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ក្រុង​ ​ស្ទឹង​ត្រែង​ ​បាន​ទទួល​ព្យាបាល​អ្នក​ជ​ម្ងឺ​រ​ម្នាក់​នៅ​ឯ​ផ្ទះ​ ​ក្រោម​ការ​ពឹង​ពាក់​តាម​រ​យៈ​មិ​ត្ដ​ភ​ក្ដិ​ស្គាល់​គ្នា​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​ម្សិល​មិ​ញ​ ​ដែល​អ្នក​ជ​ម្ងឺ​រ​នោះ​មក​ពី​ព្រំ​ដែន​ខ្មែរ -ឡាវ​ ​រង​របួស​ធ្ងន់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ ​។
            ប្រភព​ច្បាស់​ការណ៍​ជា​ចុង​ក្រោយ​ពី​លោក​ ​តឹក​ ​ភាព​ ​បុគ្គលិក​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ ​និង​ ​ជា​អ្នក​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​ ​ពី​ការ​បា​ ​ញ់​ប្រហារ​ដោយ​ទាហាន​ឡាវ​នោះ​ ​បាន​បញ្ជាក់​ថា​ ​រូប​លោក​ពិត​ជា​បាន​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​នោះ​មែន​ ​គឺ​ ​ក្រោម​ការ​ពឹង​ពាក់​របស់​ ​មិ​ត្ដ​ភ​ក្ដិ​ ​និង​ ​ក្នុង​នាម​លោក​ជា​គ្រូ​ពេទ្យ​មួយ​រូប​ ​ឃើញ​រម​ក​ដល់​ផ្ទះ​ហើយ​មិន​ជួយ​មិន​កើត​ទេ​ ​។
            ប្រភព​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​លោក​បាន​រំ​របួស​ ​ចាក់​ថ្នាំ​ ​និង​ ​ព្យួ​សេ​រ៉ូ​ម​ឱ្យ​ហើយ​ឃើញ​ថា​ ​ស្ថាន​ភាព​ជ​ម្ងឺ​ហាក់​បាន​ធូរ​ស្រាល​ ​ជាង​ពេល​មក​ដល់​ដំបូង​ ​មិន​បង្អង់​យូរ​ជន​រង​គ្រោះ​ ​និង​ ​គូកន​ពីរ​ ​បី​ ​នាក់​ទៀត​ក៏​បាន​លា​ចាក​ចេញ​ទៅ​ ​តែ​មុន​ពេល​ចេញ​ទៅ​ពួក​គាត់​បាន​និ​ ​យាយ​ប្រាប់​លោក​ថា​ ​បាន​ជា​គាត់​រង​របួស​ធ្ងន់​យ៉ាង​នេះ​ ​គឺ​ ​ដោយសារ​តែ​ពួក​គាត់​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ដី​ឡាវ​ ​ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​ ​នៅ​ទី​នោះ​ ​ហើយ​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ឈប់​សំ​រាក​រក​កន្លែង​ដាក់​ស​ម្ភា​រៈ​មាន​ ​កាំបិត​ ​ពូថៅ​ ​និង​ ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ផង​នោះ​ ​ខ​ណៈ​ ​នោះ​ស្រាប់តែ​លេច​មុខ​ក្រុម​ទាហាន​ឡាវ​ជា​ច្រើន​នាក់​មក​ធ្វើ​ការ​ឡោម​ព័ទ្ធ​ ​ហើយ​ចាប់​យក​អស់​នូវ​ស​ម្ភា​រៈ​ដែល​ភ្ជាប់​មក​នឹង​ខ្លួន​ទាំង​ប៉ុ​ ​ន្មា​ន​នោះ​ទៅ​ ​បន្ទាប់​មក​កង​ទាហាន​ឡាវ​ទាំង​នោះ​ក៏​បាន​ដើរ​ចាក​ចេញ​ពី​ពួក​គាត់​ ​ឃើញ​ឱ​កាស​ល្អ​ ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​រត់​ ​។ ភ្លា​មៗ​នោះ​គ្រាប់​កាំភ្លើង​ ​ក៏​ ​បាន​ហើរ​សំដៅ​មក​ស្រោច​លើ​ទី​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បាន​ទាហាន​ឡាវ​ឡោម​ព័ទ្ធ​ ​និង​ ​ដក​ហូត​យក​ ​ស​ម្ភា​រៈ​នោះ​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង​នៅ​កណ្ដាល​ព្រៃ​ស្រោង​ ​។
            ការ​រៀបរាប់​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​ពួក​គាត់​ក៏​មិន​នឹក​ស្មាន​ថា​ ​បាន​ជួប​នឹង​ទាហាន​ឡាវ​ ​ហើយ​ក៏​មិន​នឹក​ស្មាន​ដែរ​ថា​បាន​រួច​ជីវិត​ពី​ ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ឡាវ​ដែរ​ ​តែ​គួរ​ឱ្យ​អាណិត​ទៅ​ដល់​ ​៦ នាក់​ទៀត​ ​នៅ​ពេល​នេះ​មិន​ដឹង​ថា​ស្លាប់​ ​ឬ​ ​រស់​ ​ឬ​ ​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​ ​។និយាយ​ដល់​ត្រឹម​នេះ​ពួក​គាត់​ក៏​បាន​ចាក​ចេញ​ទៅ​ ​ក្នុង​បំណង​ទៅ​សំ​រាក​ព្យាបាល​ជ​ម្ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ក្រចេះ​ ​ហើយ​បើ​សភាព​ជ​ម្ងឺ​នោះ​ ​ធ្ងន់ធ្ងរ​ពេក​ ​នឹង​ ​ប​ន្ដ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ប​ន្ដ​ទៀត​ ​៕

ដោយ​ ៖ ឡុ​ង​ ​សំ​បូ​រ​

សម្ដេច​តេជោ ៖ កុំ​ថា​ឡើយ​ផ្កាយ​ពីរ ផ្កាយ​បី លោក​ខែ​ក៏​ចាប់​ដែរ

ភ្នំពេញ ៖ សម្ដេច​តេជោ នាយក​រដ្ឋមន្រ្តី​បាន​ព្រមាន​ធ្ងន់ៗ​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​មន្រ្តី​ខិល​ខូច​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ខុស និង​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមានថា កុំ​ថា​ឡើយ​ផ្កាយ​ពីរ​ផ្កាយ​បី ទោះ​​បី​លោក​ខែ​ក៏​ត្រូវ​តែ ចាប់​ដែរ។ សម្ដេច​បាន​ថ្លែង​ព្រមាន​យ៉ាង​ខ្លាំង​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​រៀន SOS ផ័រម៉ាន់ម៉ៃល័រ​ភ្នំពេញ នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១​នេះ ហើយ​សមេ្ដច​ក៏​បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មេង​ៗ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន៕
ស្នាយពល

ល្បុក្កតោ​ក្នុង​ភាពចម្រូងចម្រាស់​

ភ្នំពេញ: ​សព្វថ្ងៃនេះ​ក្បាច់គុន​ល្បុក្កតោ​បាន​បង្កើតជា​សហព័ន្ធ​ត្រឹមត្រូវ​ដោយមាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា តាមរយៈ​លិខិត​លេខ​២៧៣៧ អយក ចុះ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៦ និង ចុះ​​ហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ ប៊ុន សុខ ។​
​    ​ដំបូង​ឡើយ​លោក សែម សុវណ្ណ​ដេ​ត ជា​ប្រធាន​សហព័ន្ធ​តែ​ពេលនេះ​លោក​សាន គឹមស៊ាន ដែលមាន​រហស្សនាម​ថា គ្រូ​តា​ក្រមា​មាស​នោះ​ជា​ប្រធាន​សហព័ន្ធ ។ ជាមួយនិង​ថា​នៈ​ជា​ប្រធាន​សហ​​ព័ន្ធ​នេះ​លោក សាន គឹមស៊ាន បាន​អះអាងថា លោក​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​ស្រាវជ្រាវ​នូវ​ក្បាច់​ជា​មរតក​របស់​ដូនតា​នេះ ។ លោក​អះអាងថា ល្បុក្កតោ​មាន​មេគុន​ច្រើន​សណ្ឋាន​ណាស់​ដូចជា គុន​ក្រមា គុន​ដាវ គុនដំបង (​វែង -​ខ្លី ) គុនខែល គុន​ដាល់ ចំបាប់ គុន​ផ្គាក់​ជាដើម ។​
​  
  ​ប៉ុន្តែ​ថ្មីៗ​នេះ​គេហទំព័រ CEN បាន​ជួប​ជាមួយ​គ្រូ​គុន​ម្នាក់​មកពី​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​មែ​ង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ នោះ​គឺ​លោកគ្រូ​ភូមិ ណាគ្រី ។ លោក​មានប្រសាសន៍ថា ល្បុក្កតោ​​គឺជា​ដំបង​ខ្លី​មួយ​ប្រភេទ​សម្រាប់​កាន់​អប​នឹង​កំភួនដៃ និង​ជា​គ្រឿង​សម្រាប់​រង​ការពារ​ដំបង​វែង ឬ ខ្លី ។ ការលើកឡើង​របស់លោក​គ្រូ​ភូមិ ណាគ្រី វា​ដូចគ្នា​នឹង​ការពន្យល់​នៅក្នុង​វចនានុក្រម​របស់​សម្ដេច​សង្ឃ​ជួន ណាត ។ លោក​បញ្ជាក់ថា ល្បុក្កតោ​មិនមែនជា​ក្បាច់គុន​ទេ តែ​ជា​ប្រភេទ​អាវុធ ។​
​    
​ដោយ​ចំណាយពេល​ស្ទើរតែ​កន្លះ​ជីវិត​ដើម្បី​ស្រាវជ្រាវ​ពី​ក្បាច់គុន​នោះ​លោក​ភូមិ ណាគ្រី បាន​ចំអក​ថា​នរណាថា ល្បុក្កតោ​ជា​ក្បាច់គុន គឺ​កុហក​គេ​សុទ្ធសាធ​តែម្ដង ។ លោក​បញ្ជាក់ថា ល្បុក្កតោ​មក​​ពី​ពាក្យ​សំស្ក្រឹត​ដែលថា ល្ពុ​ឌ​ទ្វី ឬ ល្ពុ​ឌ​ទ្វិ ហើយ​បើតាម​ភាសាបាលី​នោះ​ថា ល​ពុ​ឡ​ទ្វិ ។ តាម​ភាសា​សម្រាយ គឺ​មានន័យថា ជា​ប្រភេទ​ដំបង​ខ្លី​ដាក់​ស្រប​នឹង​កំភួនដៃ​ប្រើ​សម្រាប់​រង​អាវុធ​គូសត្រូវ ។​
​    ​
ល្បុក្កតោ​នេះ​បង្កើតឡើង​ដោយ​មេកន្ទ្រាញ​ពីរ​នាក់​បងប្អូន​នៅក្នុង​ឆ្នាំខាល ឆ​ស័​ក្ខ ពុទ្ធសករាជ ១០២៥ ។ លោក​ភូមិ ណាគ្រី បញ្ជាក់ថា បើ​និយាយ​ពី​យុទ្ធ​គុន​មិនមែន​ល្បុក្កតោ​ទេ គឺ យុទ្ធ​គុន ខម ។​ ​យុទ្ធ​គុន​នេះ​កើតឡើង​ដំណាលគ្នា​នឹង​ល្បុក្កតោ​ដែរ ហើយ​វា​ជា​ក្បាច់​សម្រាប់​ប្រយុទ្ធ​តែម្ដង ។ យុទ្ធ​គុន ខម មាន ៩៥៦៣ ស្នៀត​ឯណោះ ឯ​ក្បាច់​ប្រដាល់​វិញ​មាន​មិនតិចជាង ៤០០០ ស្នៀត​ទេ ។​
 
  ​យុទ្ធ​គុន​ខ្មែរ ខម ទើប​ជា​ក្បាច់​សម្រាប់​ប្រយុទ្ធ និង សម្រាប់ធ្វើ​ចម្បាំង តែ​គេ​អាច​និយាយបានថា ល្បុក្កតោ​ជា​ប្រភេទ​អាវុធ​សម្រាប់​ប្រើ​នៅក្នុង​យុទ្ធ​គុន ខម បាន ។ បើ​និយាយថា ល្បុក្កតោ​ជា​ក្បាច់គុន គឺ​ខុស​រឿង​ហើយ ។ លោក ភូមិ ណាគ្រី អះអាងថា នៅក្នុង​គម្ពីរ​ពិជ័យសង្គ្រាម​របស់​សម្ដេច​ព្រះអង្គ​ច័ន្ទ​ក៍​ពន្យល់ថា ល្បុក្កតោ គឺជា​ប្រភេទ​ដំបង ខ្លី​មួយគូ ឬ កាំបិត​ខ្លី​មួយគូ​ដែល​ប្រើ​ក្នុង​ចម្បាំង​ដោយ​ដាក់​ស្រប​នឹង​ដើមដៃ​ដែរ ។​
 
   ​តែ​សម្រាប់​លោក​សាន គឹមស៊ាន វិញ​នោះ​លោក​អះអាងថា ល្បុក្កតោ មាន​រាប់ពាន់ រាប់ម៉ឺន​ស្នៀត​តាំងពី​ក្បាច់ ដៃ ក្បាច់​ជើង ដំបង ក្បាច់​ក្រមា ។​ល​។ ជាមួយនឹង​ការអះអាង​បែបនេះ​លោក​ក៍​អួតថា នឹង​ត្រៀម​ដាក់បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​នេះ​ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ទៀតផង ។​
​  
  ​អំណះអំណាង​ខុសគ្នា​បែបនេះ​មិនដឹងថា​នរណា​ខុស នរណា​ត្រូវ​នោះទេ ។ យ៉ាងម៉េច​យ៉ាង​ម៉ា​សូមកុំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ជាតិ​ទៅបាន​ហើយ ដើម្បី​កុំ​ឲ្ក្មេងជំនាន់ក្រោយ​គេ​ថ្កោលទោស​ថា​​ចាស់​ជំនាន់​មុន​យ៉ាប់ ។​
​    ​ទោះបី​មានការ​លើកឡើង​ខុសៗ​គ្នា​ក៍ដោយ​ក៍​ទាំងសងខាង​សុទ្ធ​តែមាន​មហិច្ឆតារ​អភិរក្ស​នូវ​ល្បុក្កតោ​ដ៍​ចំណាស់​នេះ​ដូចគ្នា ។​
​  
  ​លោក​ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា​បដិសេធ​មិន​ហ៊ាន​ពន្យល់​ពី​បញ្ហា​នេះឡើយ ឯ​លោក​មៀម ស៊ី​សា​រ៉ា ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​នៅ​​ប្រទេស​បារាំ​ងក៍​និយាយ​ដែរ​ថា លោក​មិន​ហ៊ាន​ពន្យល់​ទេ ព្រោះ​ទាំងសងខាង​សុទ្ធតែ​ចាស់ទុំ ឯ​លោក​ជា​អ្នកជំនាន់ក្រោយ​គួរ​កុំ​បញ្ចេញយោបល់​អី ។ តែ​លោក​សា​រ៉ា​បង្ហាញ​ពី​គាំទ្រ​ការពន្យល់​របស់​សម្ដេច​សង្ឃរាជ ជួន ណាត ។​
​    ​
ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​រូបនេះ​អះអាងថា លោក​កំពុងតែ​ស្រាវជ្រាវ​ពី​ក្បាច់គុន​នានា​របស់​ខ្មែរ ក្នុងនោះ​ក៍មាន​ល្បុក្កតោ​ដែរ តែ​ការស្រាវជ្រាវ​នោះបាន​កម្រិតណាៗ​នោះ​លោក​មិន​ហ៊ាន​ថា​មុន​ទេ ៕
 
ដោយ : រស្មី CEN

ជនជាតិ​ថៃ​៥​នាក់​ចាកចេញ​ទៅ​ប្រទេស​វិញ​ម៉ោង​៩​ព្រឹក​នេះ

ភ្នំពេញ: ​ជនជាតិ​ថៃ​ទាំង​៥​នាក់​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទៅ​ស​កាលពី​ល្ងាចម្សិលមិញ​នឹង​ចាកចេញ​ពី​កម្ពុជា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២​មករា​នេះ​ដើម្បី​ត្រឡប់​ទៅ​ប្រទេស ​ថៃ​វិញ​។​ ​ការចាកចេញ​នេះ​ត្រូវបាន​ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ​ឈ្មោះ​ឆៅ វ៉ានុ​ន​មក​ ទទួលដ​ល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​តែម្តង​។ នេះ​បើ​យោងតាម​ប្រភព​ពី​មន្ត្រី ​រដ្ឋាភិបាល​។​


​ជនជាតិ​ថៃ​ទាំង​៥​នាក់​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៩​ខែ​គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន តែ​ទោស​នៅ​សល់​ពី​ការ​ជាប់​ពន្ធនាគា​រទាំង​ប៉ុន្មនាន ​នោះ​ត្រូវបាន​ព្យួរទាំអ​ស់​ពៅ​ល​គឺ​ពួកគេ​បាន​រួច​ទោស​វិញ​ហើយ​។​

​ជនជាតិ​ថៃ​ទាំង​៥​នាក់​នោះ​មាន​ឈ្មោះ​ផានិ​ច វី​គីត​សេត (Panic Vikitseth) ជា​សមាជិក​សភា​ឈ្មោះ​ណា​រឿ​ម មុល​ជិត​វ៉ា​រ៉ា​តាណា​( Maruemol Chitwaratana) គុជ ពុន​ថន ​ជូ​សា​ណា​សេរី​ (Kochpontorn Chusana Seree) ឈ្មោះ សែម ឌី​ន​ឡឺត​ប៊ូ​ឆា​(Samdin Lersbusya)  និង​ឈ្មោះ​​តា​យ ណែ​មួង​ម៉ាក​ច​ន​(Taynae Moonmachon) ។​

​ចំណែក​ឈ្មោះ វីរៈ ស៊ុម​ខ្វាម​ឃី​ត ( Veera Somkwamkit) និង​ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ( Ratree Paiputanapaiboon) ដែល​តុលាការ​ចោទ​បន្ថែម​ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​នោះ​នៅតែ​បន្ត​ជាប់ចោទ​ដដែល​ហើយ​នឹង​ត្រូវ​គេ​លើកយកមក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១​កុម្ភៈ​ខាង​មុខ​៕

ដោយ : រតនា CEN

ជនជាតិសៀម៥នាក់ តុលាការសម្រេចផ្ដន្ទាទោស ជាប់គុក ៩ ខែ តែត្រូវព្យួរទោស

បន្ទាប់ពីមានការសួរដេញដោល តាំងពីវេលាម៉ោង ២ រសៀលរហូតដល់វេលា ម៉ោង ជិត៧យប់ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១១ ។
សាលាដំបូងរាជធានី ភ្នំពេញ សម្រេចប្រកាសផ្ដន្ទាទោស ជនជាតិសៀម ៥នាក់ អោយជាប់គុក ក្នុងម្នាក់ៗ៩ ខែនិងត្រូវ បង់ថវិកាចំនួន១លាន រៀល អនុវត្ដនៅក្នុងពន្ធនាគារ គិតពីថ្ងៃ ឃុំខ្លួនរហូតដល់ថ្ងៃអនុញ្ញាតឱ្យនៅក្រៅឃុំ តែទោសត្រូវបានព្យួរ ។
លោកចៅក្រម សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះបញ្ជាក់ថា ជនជាតិសៀមទាំង ៥ នាក់ នេះនឹងត្រូវដោះលែងឱ្យមានសេរីភាពហើយ ពីការសម្រេច របស់សាលាដំបូងរាជធានី ភ្នំពេញ ។ សាលាដំបូង រាជធានីភ្នំពេញ សម្រេចអោយ ៥ នាក់ មានសេរីភាព និង ២ នាក់ទៀតនឹង ត្រូវលើកយកទៅបើកសវនាការ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១១
។ ដោយឡែក ជនជាតិសៀម ២ នាក់ផ្សេងទៀត ក្នុងនោះ រួមមានសមាជិកសំខាន់ របស់ក្រុមអាវលឿង លោក វីរៈ ស៊ុមក្វាមឃីត និងស្ដ្រីម្នាក់ទៀត ឈ្មោះ ណាត់ត្រី ប៉ៃប៉ូតាណាប៉ៃប៉ូន នឹងត្រូវ ឡើងសវនាការពេញអង្គ នៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១១ ។
គួរបញ្ជាក់ថា ជនជាតិសៀមទាំង៧នាក់ ខាងលើនេះ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ នៅ ចំណុចបង្គោលព្រំដែនលេខ ៤៦ ក្នុងភូមិជោគ ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយ មានជ័យ បន្ទាប់ពីពួកគេបានចូលទឹកដីខ្មែរ ដោយខុសច្បាប់ ។