Wednesday, January 26, 2011

វេទិការជាតិស្តីពី​ ការជំរុញចលនាភូមិមួយ ផលិតផលមួយ នៅកម្ពុជា គំរូខេត្តតាកែវ

            នៅព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១ នៅស្រុកគីរីវង់ ខេត្តតាកែវ មានប្រារព្ធ​ពិធី​វេទិកា​ជាតិ ស្តីពីការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា ‌គំរូខេត្តតាកែវ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​​ការ​គណៈរដ្ឋមន្ត្រី​  និងជាអនុប្រធាន​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​​​​ភូមិ១ផលិត​ផល១ ព្រមទាំង​​មាន​ចូលការ​រួមពី​សំណាក់​​ចំនួន៣៩០ នាក់ ដែលមកពី មន្ទីរ ស្ថាប័ននានា។
បន្ទាប់ពីបានស្តាប់សុន្ទរកថាស្វាគមន៍​របស់ ឯកឧត្តម ​ស្រី បេន អភិបាល​ខេត្តតា​កែវ​រួចមក ឯកឧត្តម សុន គន្ធរ អគ្គលេខាធិការគណៈ​កម្មាធិការ​ជាតិជំរុញ​ចលនា​ភូមិ១ ផលិត​ផល១ ប្រធានមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ប្រធានអគ្គនាយកធនាគារ​អភិវឌ្ឍន៍​​ជន​បទ​បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនាភូមិ១ ផលិត​ផល១ បានរៀបចំវេទិការជាតិស្តីពី ការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា “ គំរូខេត្តតាកែវ ”ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលផលិតភាព​ជាតិ​នៃ​ក្រសួង​​​ឧស្សា​ហកម្ម រ៉ែ និងថាមពល ដោយមានការឧបត្ថម្ភថវិកាពីអង្គការផលិតភាពអាស៊ី      ( Asian Productivity Organization ) 
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០៦ មក អគ្គលេខា​​ធិការ​​ដ្ឋាន នៃគណៈកម្មាធិការជាតិ​ជំរុញចលនា​ភូមិ១​ផលិតផល១  បានអនុវត្តការងារជា​ជំហានៗ ដើម្បីជួយជំរុញដល់ការផលិតនូវផលិតផលរបស់​ប្រជាពលរដ្ឋ តាមរយៈការច្នៃប្រឌិត​​បង្កើនគុណភាព និងការវេចខ្ចប់ឲ្យមានលក្ខណៈត្រឹមត្រូវតាម​ស្តង់ដារសមស្របតាមទីផ្សារ​ក្នុង និងក្រៅប្រទេស  ។ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ជំរុញ​ចលនា​​ភូមិ១​​ផលិតផល១  បានចុះសិក្សាស្រាវជ្រាវផលិតផលសម្រាប់អនុវត្តគម្រោងភូមិ១ ផលិត​ផល១​នៅតាមបណ្តាខេត្ត-ក្រុងនានា បានផ្សព្វផ្សាយស្តីពីចលនាភូមិ១ ផលិតផល១ ដល់​សិស្ស និស្សិតនៅតាមបណ្តាមហាវិទ្យាល័យនានា។ ទន្ទឹមនឹងនេះ ក៏បានចូលរួមការ​តាំង​ពិព័ណ៌​​​​ដើម្បីប​ង្ហាញ និង​ទាក់ទាញ​នូវការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរ​ជាតិ​ចំពោះ​ផលិត​ផល​ខ្មែរ ក៏ដូច​ជា​ការ​បំផុស​ឱ្យ​មាន​ការចូលរួមពីសំណាក់កសិករ សិប្បករ ផលិត​ករ​ខ្មែរ ក្នុង​ការអនុវត្តចលនាភូមិ១​ផលិតផល១​នៅ​ទូទាំងប្រទេស បាន​សហការ​ជាមួយ​សភា​មុខ​របរ​​និងមីក្រូសហគ្រាសកម្ពុជា  និង​សាលា​រាជធានី​ភ្នំពេញ​រៀបចំផ្សាររាត្រី ភូមិ១ ផលិត​ផល១ ដែលជាស្ពាន​សម្រាប់ផ្សារភ្ជាប់​ផលិតកម្ម​មូលដ្ឋាន​ទៅនឹង​ទីផ្សារ​កណ្តាល ផលិត​កម្ម​មូល​ដ្ឋានទៅនឹងអ្នកប្រើប្រាស់ ស្របតាមទស្សនៈទាន​ដ៏​ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា “ ប្រើប្រាស់​ផលិត​​ ផល​​​​ខ្មែរ ដើម្បីយើងទាំងអស់គ្នា ” និងពិសេសបម្រើដល់​​​វិស័យ​ទេសចរណ៏ ។
ឯកឧត្តមបានបន្តទៀតថា ក្រោមការទំនាក់ទំនងនិងសម្របសម្រួលរបស់អគ្គ​លេខា​ធិការ​​ដ្ឋាន ភ១.ផ១ អង្គការស្បៀង និង​កសិកម្មនៃអង្គការសហប្រជាជាតិ​ FAO បានផ្តល់​ជំនួយ​​​បច្ចេកទេសដែលមានទឹកប្រាក់ចំនួន USD ៤៧០,០០០ សម្រាប់អភិវឌ្ឍន៍វិស័យ​សូត្រ​​នៅ​​កម្ពុជា​ ដើម្បីបំពេញតម្រូវការក្នុងស្រុក​ដែលកម្ពុជា​បាននាំចូលវត្ថុធាតុដើម​ជា​សសៃ​​​​​សូត្រ​​​ប្រមាណពី ៤០០ ទៅ ៥០០ ​ក្នុង១​ឆ្នាំ​។
នៅក្នុងខេត្តតាកែវ ពិសេសនៅក្នុងស្រុក​គីរីវង់​នេះមានផលិតផលសក្តានុពលជា​ច្រើន​​ដែល​បាន​និង​កំពុង​ជំរុញ គួបផ្សំនឹងលទ្ធភាពដែលមាន​​ដូចជា ការដាំដើមមន ចិញ្ចឹម​ដង្កូវ​​នាង និងផលិត​សូត្រ ការដាំឆៃថាវ ការកែច្នៃឆៃប៉ូវ ម្ទេស ម្រេច និង ដីភ្លៃ ។ល។ ការ​បង្កើត​​​​ផ្សារកសិផល សុខ អាន ទន្លាប់-មជ្ឈមណ្ឌលភូមិ១ផលិតផល១ផងនោះ ខេត្ត​នេះ​អាច​​ជ្រើសរើស​ជាខេត្តគំរូ​ក្នុងការ​ជំរុញ​ចលនា​ភូមិ១ផលិតផល១។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី បានមានប្រសាសន៍ថាកម្ពុជាបានអនុវត្តជាបណ្តើរៗ​រហូតមកដោយ​មាន​ការ​សហការ​ជាមួយ​ខេត្តអយតាប្រទេសជប៉ុន និងបណ្តាប្រទេស​ដែល​ជំរុញ​ចលនា​ដូច​គ្នា និងស្រដៀងគ្នានេះ​គឺចលនាភូមិថ្មី របស់ប្រទេស​កូរ៉េដោយមានការ​បញ្ជូនថ្នាក់​ដឹក​នាំ និង​មន្រ្តីរាជរដ្ឋាភិបាលទៅដកស្រង់បទពិសោធន៍ពី​ជប៉ុននិងបណ្តាប្រទេសទាំងឡាយ។
ស្ថិតក្នុងស្ថានភាពកំពុងបន្តកសាង ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​ធនធានមនុស្ស ក៏ដូចជាបណ្តាវិស័យទាំងឡាយព្រមគ្នា​ទាំងអស់ដូចបាន​រំលេចយ៉ាង​ច្បាស់​​នៅក្នុងយុទ្ធសាស្រ្តចតុកោណ ការរៀបចំកម្មវិធីអភិវឌ្ឍន៍ត្រូវឲ្យ គិតបញ្ចូលនូវបញ្ហា​ពហុ​វិស័យព្រោះថា យើងមិនអាច​ជុំរុញ​វិស័យ​កសិកម្មបានលឿនទេប្រសិនបើយើង​ពុំទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសមរម្យ ដូចជា ប្រព័ន្ធ​ធារាសាស្រ្តផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ និង​ផ្លូវ​ថ្នល់សម្រាប់ដឹកផលិតផលកសិផល ពីកន្លែង​ផលិត​ទៅកន្លែង​កែច្នៃ​ឬទៅ​លក់ដូរ​បាន​ស្រួល​ទេនោះ។ ក្នុងន័យនេះជាមួយនឹងការជំរុញកម្មវិធីអភិវឌ្ឍន៍​ចាំ​បាច់​ជាច្រើនគួបផ្សំ និង​ថវិការ​មានកំរិត ការជំរុញចលនាភូមិ១ ផលិតផល១ ក៍ជាកម្មវិធីមួយរបស់ រាជ​រដ្ឋា​ភិបាល និងបានចាប់ផ្តើមអនុវត្តដែរ ​ហើយយើងបានធ្វើឡើងក្នុងរូបភាពជាការផ្សព្វផ្សាយ ឲ្យ​អ្នក​ពាក់​ព័ន្ធទាំងអស់ដែលត្រូវចូលរួមអនុវត្តបានយល់ដឹងទស្សនាទាននេះ ដែល​ក្នុងនោះមាន​ការរៀបចំ​កិច្ច​ប្រជុំផ្សេងៗជាការពិតណាស់ដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្នាក់ដឹកនាំ និងប្រជាជន នៅក្នុងមូលដ្ឋានឲ្យ​ចូល​រួមក្នុងចលនានេះបានកាត់តែច្រើន ពិតជាត្រូវការនូវរូបមន្ត​ជោគ​ជ័យ​​នៅកម្ពុជាមួយដែលប​ញ្ជាក់ថា​ យើងអាចធ្វើបាន ហើយឈរ​លើមូលដ្ឋាននេះយើង​អាច​កៀរ​​គរឲ្យមានការចូលរួម អនុវត្តកាត់តែសកម្ម និងមាន​សង្ឃឹម​ចំពោះលទ្ធផល​ដែល​នឹង​ទទួលបាន។ ពីសំណាល់ថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់។ នៅពេល​ដែល​គាត់មានចំណូល និងប្រាក់ចំណេញកើនឡើងធ្វើឲ្យ​ជីវ​ភាពបានប្រសើរ​ឡើង​ដែល​បង្កើន​​ការប្រើប្រាស់ទំនិញ និងសេវាកម្មនៅក្នុងគ្រួសារ ហើយនិង ការសន្សំ​ប្រាក់​​ខ្លះ​ សម្រាប់ការវិនិយោគ បន្តដោយផ្តោតជាបន្ថែមលើការកែច្នៃ​ការវេចខ្ចប់​រចនា តុបតែងលំអរ​​ដាក់ម៉ាក និងបញ្ចូលគំនិតថ្មីផ្សេងៗ និងអាចអភិវឌ្ឍផលិតផល កាន់តែទាក់ទាញ​ដល់​អតិថិ​ជន​ឲ្យចង់​ប្រើប្រាស់ដែលនាំឲ្យកាន់តែលក់ដាច់ នៅផ្សារកសិផល ដែលមានហើយ​ថែម​ទាំង​​អាចពង្រីកការ​លក់​ទៅស្រុកផ្សេងទូទាំងខេត្ត ទូទាំងប្រទេស និងអាចឈាន​ទៅក្រៅ​ប្រទេសផងដែរ។
ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមទៀតថា ស្រុកគីរីវង់ជាកន្លែង​គំ​រូ ព្រោះថា យើងប្រមូលផ្តុំកិច្ចខិតខំ​ជាវិធានការជាក់ស្តែងលើគំរោងមួយចំនួនដើម្បីធានា ដល់ជោគជ័យក្នុងការអនុវត្តជាគំរូមួយ។ ម្យ៉ាងទៀត សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល​បានជំរុញឲ្យគ្រប់រាជធានី ខេត្ត​រៀបចំគណៈកម្មាធិការភូមិ១ ផលិតផល១​ថ្នាក់ខេត្ត-រាជធានី​ ដើម្បីទទួលបន្ទុកអនុវត្តចលនានេះនៅតាមរាជធានី-ខេត្តរបស់ខ្លួន ហើយខេត្តតាកែវ​ក៍បាន​បង្កើត​​រួចហើយដែរ។ មួយវិញទៀតចលនាភូមិ១ផលិតផល១នេះមានលក្ខណៈស្របនឹង​កម្មវិធី​អភិវឌ្ឍជនបទដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

វិចារណកថា​ ​៖ កម្ពុ​ជា​ ​ក្រោម​ក្រសែ​ភ្នែក​លំអៀង​ព្យាបាទ​ពី​ក្រុម​ប្រឆាំង​ខ្នាត​អ​ន្ដរ​ជាតិ​

មូល​ដ្ឋា​ន​សេរី​ភាព​នៅ​កម្ពុ​ជា​បាន​ត្រូវ​ធានា​និង​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​ ​ហើយ​ ​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដោយ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ជា​ ​កំហិត​ ​។ នេះ​ជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​មួយ​ដែល​កម្ពុ​ជា​ប្រកាន់​ខ្ជាប់​ក្នុង​ការ​ ​ពង្រឹង​ការ​ក​សាង​នីតិ​រដ្ឋ​នៅ​កម្ពុ​ជា​ពី​ពេល​នេះ​តទៅ​ ​។ ប៉ុន្ដែ​ ចំ​ណាត់​វិធាន​ការ​ពង្រឹង​ ​ការ​អនុ​វ​ត្ដ​ច្បាប់​របស់​កម្ពុ​ជា​ ​បែរ​ជា​ត្រូវ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អ​ន្ដរ​ជាតិ​ ​ថ្កោល​ទោស​ទៅ​វិញ​ ​។ ការ​ថ្កោល​ទោស​នេះ​ ​បង្ហាញ​នូវ​ចរិត​លំអៀង​ប្រឆាំង​យ៉ាង​ ​ទុច្ចរិត​របស់​ក្រុម​ប្រឆាំង​ខ្វះ​មនសិការ​និង​ខូច​សតិ​ស​ម្ប​ជ​ញ្ញៈ​មួយ​ ​ក្ដាប់​តូច​ ​។
              ជា​ថ្មី​ម្ដង​ទៀត​ ​នៅ​ថ្ងៃ​ទី​២៥ មក​រា​ ​២០១១នេះ​ ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អំពាវ​នាវ​ដល់​អង្គ​ការ​សហ​ប្រជា​ជាតិ​និង​ ​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​កម្ពុ​ជា​ឱ្យ​ទប់ទល់​ប្រឆាំង​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​កុំឱ្យ​គាប​សង្កត់​ ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ ​ព័ត៌មាន​នេះ​មាន​ដូច​ជា​ ​ការ​បញ្ជូន​ជន​ជាតិ​ភាគ​តិច​ចិន​ទៅ​ប្រទេស​ចិន ,ការ​គាប​ ​សង្កត់​សហ​ជីព​កម្ម​ក​រ​។​ ​ការ​បណ្ដេញ​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​ ​គំរាម​បិទ​ការិយាល័យ​នេះ , ការ​ចាប់​ដាក់​ពន្ធនាគារ​ម​ន្ដ្រី​កម្ម​វិធី​ស្បៀង​អាហារ​ ​ ​ពិភព​លោក​ ​និង​ការ​កាត់​ទោស​អ្នក​តំណាង​រា​ស្ដ្រ​គណ​បក្ស​ប្រឆាំង​ជា​ដើម​ ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មាន​លំនាំ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​សកម្មភាព​នានា​ ​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុ​ជា​ ​គឺ​ការ​ខំ​បំប៉ោង​ស្ថាន​ការណ៍​នៅ​កម្ពុ​ជា​ឱ្យ​កាន់តែ​ ​ខ្មៅ​ងងឹត , កាន់ជើង​បុគ្គល​មួយ​ចំនួន​ដែល​បំពាន​ច្បាប់​ ​រួច​ហើយ​ប​រិ​យារ​រិះ​គន់​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​ថា​រឹតត្បិត​សេរី​ភាព​និង​រំលោភ​សិទ្ធិ​មនុស្ស​ ​។ ក្នុង​ចំ​ណាត់​វិធាន​ការ​ ​នានា​របស់​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នា​បច្ចុប្បន្នកាល​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​ចាត់​ទុកជា​ ​គំនាប​សង្កត់​របស់​រ​ដ្ឋា​ភិ​បា​ល​ទៅ​លើ​ជន​ល្មើស​ទាំង​នោះ​ ​។ នេះ​ ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពុង​សម​គំនិត​ជាមួយ​ ​ក្រុម​ប្រឆាំង​ ​និង​គាំ​ទ្រ​ជន​ល្មើស​នានា​ដើម្បី​វាយ​ប្រហារ​រ​ដ្ឋា​ភិ​បា​ល​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ ​ដែល​ទ​ង្វើ​បែប​នេះ​បាន​លេច​ផុស​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ក្រុម​ម​ន្ដ្រី​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ឃុ​ប​ឃិ​ត​ជាមួយ​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​ ​ដើម្បី​អុកឡុក​ ​បន្ទច់​បង្អាក់​សកម្មភាព​រ​ដ្ឋា​ភិ​បា​ល​និង​ដំណើរ​ក​សាង​ប្រទេស​ជាតិ​របស់​ប្រជា​ពល​ ​រដ្ឋ​ខ្មែរ​ ​។ ដោយសារ​តែ​មាន​ចរិត​លំអៀង​របស់​ក្រុម​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​យ៉ាង​នេះ​ ​ទើប​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​មិន​ផ្ដល់​តម្លៃ​ដល់​បុគ្គល​ទាំង​នោះ​ ​ហើយ​ក៏​មិន​ចង់​ ​ស្វាគមន៍​ពួក​គេ​នៅ​កម្ពុ​ជា​ដែរ​ ​។
              នៅ​ប្រទេស​កម្ពុ​ជា​ពិត​ជា​ពុំ​បាន​លើក​លែង​ទោស​ដល់​ជន​ល្មើស​ណា​ម្នាក់​ឡើយ​ ​ ​ទោះ​អ្នក​នោះ​ជាម​ន្ដ្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ដ្ឋា​ភិ​បា​ល , ជាម​ន្ដ្រី​សិទ្ធិ​មនុស្ស​សហ​ប្រជា​ជាតិ​ ​ប្រចាំ​នៅ​កម្ពុ​ជា , ជាម​ន្ដ្រី​គណ​បក្ស​ប្រឆាំង , ជា​កម្ម​ករ​ ​ឬ​សហ​ជីព​កម្ម​ករ​ក៏​ដោយ​ ​ពីព្រោះ​ទាំង​អស់​គ្នា​ត្រូវ​គោរព​ច្បាប់​ស្មើ​មុខ​គ្នា​ ​។ ជាក់​ស្ដែង​ដូច​ជាម​ន្ដ្រី​គណ​បក្ស​ ​ប្រឆាំង​លោក​សម​ ​រ​ង្ស៊ី​ មាន​ចេតនា​បំផ្លាញ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ (ដក​បង្គោល​ ​ព្រំ​ដែន ) ជា​ដើម​ ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ , ម​ន្ដ្រី​សិទ្ធិ​មនុស្ស​ ​ជាតិ​និង​សហ​ប្រជា​ជាតិ​ដែល​សម​គំនិត​ ​និង​កាន់ជើង​ពួក​ជន​ល្មើស​ទាំងឡាយ​ ​ក៏​ ​មិន​អាច​ចាក​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ដូច​នេះ​ដែរ​ ​។ ដូច្នេះ​ ​ការ​គោរព​ច្បាប់​នៅ​ ​កម្ពុ​ជា​ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​ឋានានុក្រម​ ​គ្រប់​ជាតិ​សាសន៍​ដែល​កំពុង​រស់​រាន​និង​ ​ប្រកប​អាជីព​នៅ​ទី​នេះ​ ​មាន​តម្លៃ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ ​គឺ​ពុំ​មាន​ម​ន្ដ្រី​ឬ​ ​ឥស្សរ​ជន​កំពូល​ណា​មួយ​អាច​ជាន់​ឈ្លី​តាម​ទំនើង​ចិ​ត្ដ​លើ​ច្បាប់​បាន​ឡើ​យ​។​ ​ដូច​អ្នក​ ​នាំ​ពាក្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​បញ្ជាក់​រួច​ហើយ​ថា​ ​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ ​ប្រទេស​នេះ​ត្រូវ​អនុ​វ​ត្ដ​ច្បាប់​ជា​កំហិត​ ​និង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ ​មិន​មាន​សកម្ម​ ​ភាព​ណា​មួយ​ដែល​ត្រូវ​ចាក​ឆ្ងាយ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ប្រ​ព្រឹ​ត្ដ​នោះ​ឡើ​យ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​នេះ​របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ជា​សារ​ទុច្ចរិត​របស់​អង្គ​ការ​មួយ​ដែល​ធ្លាប់​តែ​ចង​គំនុំ​គុំ​កួន​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​នេះ​ ​វា​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ត​ថ​ភាព​ក្នុង​សង្គម​ពិត​នៅ​កម្ពុ​ជា​ទេ​ ​។ ប៉ុន្ដែ​វា​ជា​ ​មធ្យោបាយ​ឃោសនា​ ​ជួយ​បិទ​បាំង​ជន​ល្មើស​មួយ​ក្ដាប់​ដែល​ស្អប់​និង​ផ្ចាញ់​ផ្ចា​ល់​ ​រ​ដ្ឋា​ភិ​បា​ល​ជា​ប្រពៃណី​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ ​។ ទោះ​យ៉ាង​ណា​ក្រុម​ឃ្លាំង​មើល​ ​សិទ្ធិ​មនុស្ស​ស្អី​នោះ​ ​នឹង​ពុំ​អាច​ស្ទួយ​យោង​ជន​ទុច្ចរិត​បាន​ទេ​ ​ហើយ​ការ​ព្យាបាទ​ដែល​ ​ពោរ​ពេញ​ទោ​ដោយ​ចរិត​បំផ្លិច​បំផ្លាញ​កម្ពុ​ជា​ពី​ក្រុម​អ​សោ​ចិ៍​កេរ្ដិ៍​មួយ​នេះ​ ​ក៏​នឹង​ ​ពុំ​អាច​ប្រែ​ក្រឡាស់​ស្ថាន​ភាព​ល្អ​ពិត​នៅ​កម្ពុ​ជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​គន្លង​អនាធិបតេយ្យ​ ​របស់​ពួក​គេ​បាន​ដែរ៕
ដោយ​ ៖ ​អា​ចា​រ្យ​ ​កេ​ត​

ទាហាន​​ឈុត​​ខ្មៅ​​និង​​ឈុត​​ប៉ារ៉ា​​សៀម​​យក​​ផ្ទាំង​​ប៉ាណូ​​មក​​ដាក់​​ច្រក​​សម្បុក​ឃ្មុំ​​ធ្វើ​​ឲ្យ​​កង​​ទ័ព​​កំពុង​​ប្រឈម​​មុខ​​​គ្នា

ភាព​ចម្រូងចម្រាស​នៅ​ច្រក​សម្បុក​ឃ្មុំ​ក្បែរ​ប្រាសាទ​ព្រះវិហារ​កំពុង​កើត​ឡើង​ខ្លាំង​រវាង​កង​ទ័ពកម្ពុជា-សៀម​មិន​ទាន់​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ។ កង​ទ័ព​សៀម​បាន​បញ្ជូន​កំលាំង​របស់​ខ្លួនរាប់​រយ​នាក់​នាំ​មក​ជាមួយ​នូវ​ផ្ទាំង​​ប៉ាណូ​​ជា​ភាសារ សៀម​មួយ​ផ្ទាំង​មក​ដាក់​តាំង​ចំណុច​ច្រក​សម្បុក​ឃ្មុំ​ទៀត​ផង។
កង​ទ័ព​កម្ពុជា​ប្រចាំ​ច្រក​សម្បុក​ឃ្មុំ​ប្រាប់​កម្ពុជា​ថ្មី​ថា​យើង​មិន​ទាន់​ដឹង​ថា យីហោ​ស្លាក​នោះ​ដាក់​ ខ្លឹម​សារ​យ៉ាង​ម៉េច​ទេ​ដោយ​សារ​ភាសា​សៀម មើល​មិន​ដាច់ ។​ តែ​ស្លាក​នេះ​ពួក​សៀម​គ្រោង​យក​មក ដាក់​នៅ​លើ​វត្ត កែវ​សិក្ខា​គីរី​ស្វារ:​ក្បែរ​ស្លាក​យើង​ដាក់​នេះ​ដែរ តែ​ត្រូវ​បាន​រារាំង​ដោយ​កង​ទ័ព​កម្ពុជា។ ដូច្នេះ​បើ សិន​ជា​ភាគី​សៀម​នៅ​តែ​ព្យា​យាម​យក​ស្លាក​នោះ​មក​ដាក់​លើ​វត្ត​ខ្មែរ​អាវុធ​និង​ផ្ទុះ​ភ្លាម ៕

ឬទ្ធី

លទ្ធផល​ចរចា​មេទ័ព​កម្ពុជា-សៀម សម្រេច​បាន ៖ វាយ​ស្លាក​សិលា​ចារិក​ចោល និង​ដក​ទ័ព​ទាំង​សង​ខាង

ព្រះវិហារ ៖ ស្ថានភាព​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​បាន​ធូរ​ស្រាល​​ហើយ​​ បន្ទាប់​ពី​លទ្ធផល​ជំនួប​ចរចា​​រវាង​មេទ័ព និង​មេ​ទ័ព បាន​សម្រេច​ថា ស្លាក​សិលា​ចារិក ទាំង​កម្ពុជា ទាំង​ថៃ ត្រូវ​វាយ​ចោល​ទាំងអស់​គ្នា ហើយ កង​ទ័ព​ក៏​ត្រូវ​ដក​ទាំង​សង​ខាង​ដូចគ្នា។ ស្លាក​សិលា​ចារិក​ដែល​បាន​វាយ​កំទេច​ចោល​ទាំង​សង​ខាង​នេះ មាន អត្ថន័យ​ដូចគ្នា​ថា«ទី​នេះ​ទឹក​ដី​កម្ពុជា»,«ទី​នេះ​ទឹក​ដី​ថៃ»។
មេទ័ព​ប្រចាំ​ប្រាសាទ​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​មុន​នេះ​ថា ស្ថាន​ភាព​​ព្រំដែន​បាន​​វិល​ទៅ​រក​ប្រក្រតី​ឡើង​វិញ​ហើយ តែ​មិន​ទាន់​ជ្រះ​ស្រឡះ​ទាំង​ស្រុង​ទេ បើ​ទោះ​បី​មាន​ការ​ឯកភាព​គ្នា​វាយ​ស្លាក​សិលា​ចារិក​ចោល និង​យល់​ព្រម​ដក​ទ័ព​ទាំង​សង​ខាង​ក៏​ដោយ។ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ផ្លូវ​មួយ​ដែល​យើង​រក​ឃើញ​ថា ត្រូវ​ដើរ​លើ​ភាព​ទន់ភ្លន់ និង​ផ្អែក​លើ​យុទ្ធសាស្រ្ត​សន្តិវិធី​និង​ភាព​ស្មោះ​ត្រង់​ទាំងអស់​គ្នា។

ក្រោយ​ជំនួប​ចរចា​ចប់​នៅ​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​នេះ ស្លាក​សិលា​ចារិក​ដែល​ត្រូវ​បំផ្លាញ​ចោល​ត្រូវ​បាន​អនុវត្ត​ភ្លាមៗ ដោយ​ភាគី​កម្ពុជា​មាន​តំណាង​ទៅ​ពិនិត្យ​ការ​បំផ្លាញ​ស្លាក​សិលា​ចារិក​ខាង​ភាគី សៀម និង​ភាគី​សៀម​មាន​តំណាង​មក​ពិនិត្យ​ការ​បំផ្លាញ​ស្លាក​សិលា​ចារិក​ខាង​កម្ពុជា។ ដូច្នេះ​លទ្ធផល​ដែល ធ្វើ​ឲ្យ​ភាព​ធូរ​ស្រាល​នៅ​ព្រំដែន​ព្រះវិហារ​ឡើង​វិញ ដោយ​សារ​តែ​មាន​ជំនួប​បន្ទាន់​នេះ។
ឫទ្ធី

កាសែត​សៀម​បំផុស​ពលរដ្ឋ​ខ្លួន​ឲ្យ​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យបាន​ច្រើន​

ភ្នំពេញ: កាសែត​ខុម​ឆាត់​លឹក របស់​សៀម បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​ដកស្រង់​ពី​ប្រភព​កងទ័ព តាម​ព្រំដែន​របស់​ថៃ​ថា សភាពការណ៍ នៅតាម​ព្រំដែន​ប្រាសាទ​តា​មាន់ កំពុង​តានតឹង ព្រោះតែ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ជាច្រើន ទៅ​កាន់​ទីនោះ​។ ពី​បញ្ជូន​កងទ័ព​ទៅ​តាម​ព្រំដែន​កម្ពុជា នៅបានកសាង​ផ្លូវ​ទៅ​ជិត​ដល់​ប្រាសាទតាមាន់ធំ​និង​ជី​កលានដ្ឋាន​ជា​ច្រើន​ទៀត​នៅ​ទីនោះ​។​

​សារព័ត៌មាន​សៀម​មួយ​នេះ ដែល​បាន​សម្អាង​លើ​ការដកស្រង់​សម្តី​យោធា តាម​ព្រំដែន​បាន​និយាយថា ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ កងទ័ព​កម្ពុជា បាន​បន្ថែម​កម្លាំង​តាមប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ហើយ​ពេលនេះ​គេ​ចង់​ឲ្យ​ពលរដ្ឋ​សៀម គិតគូ​ពី​ព្រំដែន​ឲ្យបាន​ច្រើនក្រែង​ត្រូវ​បាត់បង់​ទឹកដី​ឲ្យមក​ដល់កម្ពុជា​។​

​កាសែត​បន្ត​​ថា​កាលពី​ថ្មីៗ​មកនេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​ចំនួន​៣០០​នាក់ ទៅជិត​ប្រាសាទតាមាន់ធំ ហើយ​ដាក់​កម្លាំង​ការពារ ដែល​មាន​ចម្ងាយ​ពី​ប្រាសាទ​បុរាណ របស់​ខ្មែរ​មួយ​នេះ តែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​។ យោង​តាម​កាសែត​ដដែល នៅ​ប្រាសាទ​តា​ក្របី​វិញ មាន​ពលរដ្ឋ​កម្ពុជា ទៅ​កម្សាន្ត​ច្រើន ហើយ​ជនជាតិ​សៀម បាន​ទៅ​កាន់​ទីនោះ​តិចតួច​បំផុត ។​

​នៅ​ទីនោះ​ដែរ​កម្ពុជា​បាន​ដាក់​កម្លាំង​កងទ័ព​ជាច្រើន ហើយ​មាន​កងទ័ព​យាម​ប្រចាំការ​មិនតិចជាង​៥០​នាក់​ទេ​។ កម្ពុជា​បាន​កសាង​ផ្លូវ ទៅ​កាន់​ប្រាសាទ​មួយ​នេះ ជិត​ដល់​តួ​ប្រាសាទ ខ​ណៈដែល​ប្រទេស​សៀម​វិញ ពេលនេះ​បាន​ព្យាយាម​កសាង​ផ្លូវ​ដែរ ដោយ​កាលពីមុន​បើ​គេ​ធ្វើដំណើរ ទៅកាន់​ប្រសាទ​តា​ក្របី​ត្រូវ​ដើរ​រយៈ​ចម្ងាយ​ផ្លូវ​៣​គីឡូម៉ែត្រ​ទើប​ទៅដល់ តែ​ពេល​នេះ​ផ្លូវ​បាន​កសាង​សល់​តែ​មួយ​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ នឹង​ទៅ​ដល់​ប្រាសាទ​នេះហើយ​។​

​កាសែត​ខាងលើ​ដែល​តែង​វាយប្រហារ​កម្ពុជា​ពី​រឿង​ព្រំដែន​ញឹកញាប់​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា​ពេល​នេះ​គេ​ត្រូវ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​សៀម​ធ្វើដំណើរ​ទៅ​កម្សាន្ត​ប្រាសាទ​តា​មាន់​និង​ប្រាសាទ​តា​ក្របី​ឲ្យបាន​ច្រើន​ដើម្បី​ដណ្តើម​សិទ្ធ​ិធ្វើ​ជា​ម្ចាស់​លើ​ប្រសាទ​ខ្មែរ​ទាំងពី​នេះ​ហើយ​ក្រៅពីនេះ​នៅ​បាន​ឲ្យ​ពលរដ្ឋ​សៀម​ឈប់​ឈ្លោះ​គ្នា​ហើយ​ងាក​មក​គិតគូរ​ពី​បញ្ហា​ព្រំដែន​ឲ្យបាន​ខ្លាំងក្លា​៕

ដោយ : សម្បត្តិ 

ផ្ទាំង​ថ្ម​ដែល​ចារឹក​អក្សរ​ថា​ទាហាន​ថៃ​ឈ្លានពាន​ត្រូវ​បាន​វាយ​កម្ទេចចោល​


ភ្នំពេញ​: មិនមែន​គ្រាន់តែ​កែសម្រួល​ទេ តែ​​ស្លាក​សញ្ញា​ថ្ម “ទីនេះ​ទាហាន​ថៃ​ចូល​ឈ្លានពាន​ថ្ងៃទី​១៥ កក្កដា ២០០៨” ​និង​ស្លាក​សញ្ញា​ថ្មី​មួយទៀត​សរសេរថា “​ទី​នេះ​ជា​ទី​កដី​កម្ពុជា​” នៅមុខ​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​​របស់​កម្ពុជា​នោះ ត្រូវ​បាន​វាយ​កម្ទេចចោល​ទាំងស្រុង​នៅ​រសៀល​ថ្ងៃទី​២៦ មករា ២០១១​។​

​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ចុះផ្សាយ​រូបថត​នៃ​ការ​វាយកម្ទេច​ផ្ទាំង​ថ្ម​ចារឹក​នោះ​​ដោយ​ដាក់​ចំណងជើង​ថា ​“​ស្លាក​សញ្ញា​ត្រូវ​បាន​កម្ទេច​ចោល​” ​។ បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា​​កងកម្លាំង​កម្ពុជា​បាន​វាយកម្ទេច​ផ្ទាំង​ថ្ម​បង្កជម្លោះ​នោះ​ចោល​ដោយសារ​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ថា​គ្មាន​ការ​ដាក់​តាំង​ស្លាក​សញ្ញា​អ្វី​ទាំងអស់​នៅក្នុង​តំបន់​ជម្លោះ​។​

​ប្រភព​ពី​ជាយដែន​ឱ្យដឹងថា ស្លាក​សញ្ញា​ថ្ម​​មួយ​ផ្សេង​ទៀត​របស់​ទាហាន​ថៃ​ដែល​មានន័យថា “​ទំហំ​ដី​៤,៦​គីឡូម៉ែត្រ ជា​ទឹកដី​ថៃ​” ​ដែល​តាំងនៅ​ចំណុច​សំបុក​ឃ្មុំ​នោះ ក៏​ត្រូវបាន​រុះរើ​ចេញ​វិញ​ផង​ដែរ​។ ចំណែក​ទាហាន​ថៃ ដែល​ចូល​មក​ឈរ​ជើង​នៅ​ ចំណុច​សំបុក​ឃ្មុំ​ទល់មុខ​ប្រាសាទ​ព្រះវិហារ​កាលពី​ព្រឹក​មិញ​នោះ ត្រូវបាន​ដកចេញ​ទៅ​វិញ​អស់ហើយ​។​

​ការរុះរើ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី មេទ័ព​នៃ​ភាគី​ទាំង​២ ​កម្ពុជា​-​ថៃ បាន​ជួប​ចរចា​គ្នានៅក្នុង​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​ដោះស្រាយ​ការរុះរើ​ស្លាក​សញ្ញា​ថ្ម​ចារឹក​ទាំង​២​ភាគី​នោះ​ចេញ​។​

​ក្រោយ​ជំនួប​នោះ ភាគី​កម្ពុជា​យល់ព្រម​រុះរើ​ស្លាក​ថ្ម​ចារឹក​របស់ខ្លួន​ចេញ​ទាំង ​២ ចំណែក​ភាគី​ថៃ​ក៏​យល់ព្រម​រុះរើ​ស្លាក​ថ្ម​របស់​ពួកគេ​ចេញ​វិញ​ផង​ដែរ រីឯ​កងទ័ព​ថៃ​ជាច្រើន​រយ​នាក់​ត្រូវបាន​ដកចេញ​ពី​តំបន់​សំបុក​ឃ្មុំ​អស់ហើយ​៕

ដោយ : សម្បត្តិ

ថៃ​បង្កើន​កម្លាំង​ទព័តាម​ព្រំដែន​ជិត​ព្រះវិហារ

ឧត្តរមានជយ័: ​ប្រភព​ពី​ខេត្ត​ព្រះវិហារ​ឱ្យដឹងថា កងកម្លាំង​ថៃ បាន​បង្កើ់ន​ចំនួន​និង​ប្រុង​ជើងការ​ខ្ពស់ជាង​សព្វមួយដង បន្ទាប់ពី​មាន​ករណី​ខ្មាន់កាំភ្លើង​ថៃ​បាញ់​សម្លាប់​និង​ចាប់​ពលរដ្ឋ​ខ្មែរ ស៊ីឈ្នួល​កាប់​ឈើ​ក្រញូង​នៅ​ព្រំដែន​ខ្លួន កាលពី​ថ្ងៃ​ទី​២៣ និង​២៤ ខែ​មករា​។​

 កងកម្លាំង​ឈុតខ្មៅ​កងរ​យ​២៣០២ បាន​បង្កើន​ចំនួន​និង​ពង្រាយ​បន្ថែម​ពី​៣០​ទៅ​៥០​នាក់​ទៅ​ជិត​១០០​នាក់​នៅ​ចំនុច​គោលដៅ​ព្រំដែន​មួយចំនួន​ក្នុង​ស្រុក​ឃុន​ហាន​និង​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត ដែល​ឈម​និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​និង​ស្រុកជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ វត្ត​មាន​កម្លាំង​ទាំងនោះ​ទំនង​ជា​ប្រុងប្រយ័ត្ន​កុំ​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​កាប់​ឈើ​ក្រញូង​បន្តទៀត​និង​បង្ក​ក្រែង​កងកម្លាំង​កម្ពុជា​ព្យាយាម​អោយ​ភាគី​ថៃ​ពន្យល់​ពី​មូលហេតុ​រំលោភ​សិទ្ធិមនុស្ស​ថ្មីៗ​ទៀត​ដែល​ខ្មាន់កាំភ្លើង​ថៃ​បាន​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​និង​ចាប់ខ្លួន​ឃុំឃាំង​៣​នាក់​។​

​លោក តូច រ៉ា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​​ជាំ​ក្សាន្ត ស្រុក​អន្លង់វែង បានឱ្យដឹងថាៈ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ខ្មាន់កាំភ្លើង​ថៃ​បាញ់សម្លាប់​ត្រូវគេ​ទុក​សព​នៅ​មន្ទីរពេទ្យ​ស្រុក​ខាន់​តា​ឡាក់​។ ឯ​ពលរដ្ឋ​៣​នាក់​ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ក៏​ឃុំ​បណ្ដោះ​នៅ​ស្រុក​នោះ​នៅឡើយ​ដែរ ។ តែ​គេ​បានប្រកាស​រក​គ្រួសារ​សព​ដើម្បី​ទៅ​ទទួល​សព​ដែរ​។​

​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១១ ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១៩​នាក់​ដែល​ស៊ីឈ្នួល​កាប់​ឈើ​ក្រញូង​ដោយ​ឆ្លងកាត់​លើ​ខ្នង​ជួរ​ភ្នំ​ដងរែ​កខ័ណ្ឌ​ចែកព្រំដែន​រួច​ចូលក្នុង​ព្រៃ​នៃ​ទឹកដី​ថៃ ភូមិសាស្ត្រ​ខ្សែស្រប​ទី​៥០​ក្បែរ​ភ្នំ​អូរ​ជប់​ម្លូរ ភូមិ​-​ឃុំ​រលាយ ស្រុក​ឃុន​ហាន ហើយ​ត្រូវ​ខ្មាន់កាំភ្លើង​ថៃ​ព័ទ្ធ​ស្ទាក់​បាញ់​បែកខ្ញែក​ពេញ​ព្រៃ​។​

​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទាំងនោះ មាន​អនុសេនីយ៍ឯក រិទ្ធី ជា​យោធា​នៅ​វិស្វកម្ម​កងពលធំ​លេខ​៣​និង​ម្នាក់​ទៀត​ជា​យោធា​ដែរ ឈ្មោះ ប៉ុល តាប់ ។ តែ​ប្រភព​ខ្លះ អនុសេនីយ៍ឯក​នោះ ឈ្មោះ ង៉ែត ង៉​ន ដែល​ពួកគេ​ស្នាក់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។​

​ក្នុងពេលនោះ​ខ្មាន់កាំភ្លើង​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​បាន​៣​នាក់​មាន ១.​ឈ្មោះ ដុក ដាំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ២.​ឈ្មោះ ផន ផាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៣.​ឈ្មោះ​ហៀ​ម ថា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។ ពួកគេ​ជា​ជន​ចំនូលស្រុក​ថ្មី មក​ស្នាក់នៅ​ជើង​ជួរ​ភ្នំ​ដងរែក ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​មាន​ពលរដ្ឋ​ម្នាក់​បាន​បាត់​ខ្លួន​មួយ​យប់​លុះ​ថ្ងៃ​បន្ទាប់​បាន​វិល​វិញ​ដូច​ពលរដ្ឋ​១៦​រូប​ផ្សេងទៀត​ដែរ​៕

ដោយ : សុផុន 

សៀម​ត្រៀម​ធ្វើ​សម​យុទ្ធ​គំរាម​ទ័ព​កម្ពុជា​មុខ​ប្រាសាទ​ព្រះវិហារ

ព្រះវិហារ ៖ ស្ថាន​ភាព​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កំពុង​តាន​តឹង​សំរាប់​ព្រឹក​នេះ​ដោយ​ហេតុ​ថា​កង​ទ័ព​សៀម បាន​បញ្ជូន​កំលាំង​កាន់​តែ​ច្រើន​មក​ប្រឈម​ទល់​មុខ​កង​ទ័ព​កម្ពុជា ។
មេទ័ព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បាន​ប្រាប់​កម្ពុជា​ថ្មី​ព្រឹក​​ថ្ងៃទី​២៦ ខែមករា នេះ​ថាពួក​ទ័ព​សៀម​គេ​គ្រោង​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ចំ​ពី​មុខ​ប្រាសាទ​របស់​យើង​ជា​ការ​គំរាម​ទ័ព​កម្ពុជា​ ។ ឥឡូវ​ពួក​ទ័ព​សៀម​បាន​ដាក់​ពង្រាយ​គ្រប់​ទី​កន្លែង មិន​តិច​ជាង​២០០០​នាក់​ឡើយ ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​សៀម​ដែល​មាន​ភូមិ​នៅ​ជាប់​ព្រំដែន ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​​ក្រោយ​​ទាំងអស់​ហាក់​បី​ដូច​ជា​គេ​មាន​យុទ្ធសាស្រ្ត​អ្វី​មួយ​គ្រោង​ទុក​ជា​មុន​ក្នុង​បំណង​អាក្រក់​មក​លើ​កម្ពុជា ។
ដូច្នេះ​កង​ទ័ព​សៀម​ឥឡូវ​បាន​កើន​ឡើង​ចំនួន​ច្រើន នៅ​មុខ​ប្រាសាទ​ខ្មែរ ដូច​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ ២០០៨ គឺ​ជា​ថ្ងៃ​ដែល​គេ​បាន​ឈ្លានពាន មក​លើ​ទឹក​ដី​កម្ពុជា​លើក​ដំបូង ។ លោក​អាប់ភីស៊ីត បាន​និយាយ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ព្រឹក​​នេះ​ថា​ខ្លួន​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ទាហាន​ខ្លួន​ធ្វើ​លំហាត់​សម​យុទ្ធ​នៅ​មុខ​ប្រាសាទ​ខ្មែរ​នោះ​មែន៕
ឫទ្ធី