Saturday, January 29, 2011

ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ទ្រឹងខណៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​​មេ​ទ័ព​ខ្មែរ​-សៀម​ហូបបាយរួម​គ្នា​

ព្រំ​ដែន​កម្ពុ​ជា​-ថៃ​៖ សភាព​ការណ៍​តានតឹង​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​២៧មក​រា​រហូត​មក​ដល់​ថ្ងៃ​ទី​២៩នេះ​ ​នៅ​តែ​មាន​ស្ថាន​ភាព​ស្ថិត​ក្នុង​ការ​ ​ប្រុង​ប្រយ័ត្ន​រៀ​ងៗ​ខ្លួន​នៅ​ឡើយ​ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​ ​វិហារ​ ​។
មន្ត្រី​យោធា​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ជាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩នេះ​ថា កង​ទ័ព​កម្ពុ​ជា​រហូត​មក​ទល់​ពេល​នេះ​នៅ​ត្រៀម​ទប់ទល់​រាល់​អំពើ​ឈ្លានពាន​ ​ដែល​ថៃ​បាន​គំរាម​កំហែង​រ​យៈ​ពេល​ ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ​មន្ត្រី​យោធា​ដដែល​បាន​បន្ថែម​ថា​ ​ស្ថាន​ភាព​ហាក់​បីដូច​ជា​ស្ងប់​ស្ងាត់​ ​ក៏​ប៉ុន្តែ​កង​ទ័ព​ទាំង​អស់​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រុង​ជើងការ​ ​។
ចំណែក​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ទល់​មុខ​ខេត្ត​ចន្ទ​បុរី​រ៉ាំ​របស់​ថៃ​ ​មាន​សេ​ច​ក្តី​រាយ​ការ​ណ៌​ថា​ ​មេ​បញ្ជាការ​កង​ទ័ព​កម្ពុ​ជា​និង​មេ​ទ័ព​ថៃ​បាន​ជួប​ពិភាក្សា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ដោយ​អាវុធ​ ​និង​មាន​ ​ការ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​នៅ​លើ​ប្រាសាទ​តា​មាន់​ផង​ ​។
ប្រភព​នៃ​សេ​ច​ក្តី​រាយ​ការណ៍​បាន​បន្ថែម​ថា​ ​ភា​គី​ទាំង​ពីរ​កម្ពុ​ជា​-ថៃ​ ​បាន​ព្រម​ព្រៀ​ង​ជា​ថ្មី​ទទួល​យក​ ​ ​សំណើ​ទៅ​វិញ​ទៅ​មក​ ​ក្នុង​គោល​បំណង​សហ​ប្រតិបត្តិ​ការ​ល្អ​ ​បញ្ចៀស​អោ​យ​បាន​ការ​ផ្ទុះ​អាវុធ​ ​ដែល​អាច​ធ្វើ​អោ​យ​ប៉ះ​ពាល់​ដល់​ចំណង​សាមគ្គី​ភាព​សហ​ប្រតិបត្តិ​ការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​ ​ដូច​ជា​ ​បើ​ភា​គី​ថៃ​មាន​បំណង​ចង់​ចូល​មក​តំបន់​ប្រាសាទ​តា​មាន់​ ​ប្រាសាទ​តា​ក្របី​ ​មិន​ត្រូវ​មាន​អាវុធ​ ​ភ្ជាប់​ជាមួយ​ខ្លួន​ឡើយ​ ​ហើយ​ត្រូវ​ជូន​ដំណឹង​មក​ដល់​ភា​គី​កម្ពុ​ជា​ជា​មុន​ ​។ ចំពោះ​ការ​ធ្វើ​សម​យុទ្ធ​​យោធា​ឬ​ការ​ចល័ត​ទ័ព​មក​ក្បែរ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ​ក៏​ត្រូវ​តែ​ទំនាក់​ទំនង​ផ្ត​ល់​ព័ត៌មាន​អោ​យ​គ្នា​ទៅ​វិញ​ ​ទៅ​មក​ជា​ចាំបាច់​ដែរ​ដើម្បី​ ​កុំ​អោ​យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ​ ​៕
ដោយ​ ៖ ភិរម្យ

សភាព​ការណ៍​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ឋិត​ក្នុង​ភាព​ប្រុង​ជើងការ​

ព្រំ ​ដែន​កម្ពុ​ជា​-សៀម​ ​៖ ព្រឹក​ថ្ងៃ​ទី​ ​២៩ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ នេះ​ ​សភាព​ការណ៍​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​ចំណុច​ប្រាសាទ​ព្រះ​វិហារ​ ​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ទ្រឹង​ ​និង​ប្រុង​ជើងការ​ ​ចំណែក​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ​ខេ​ត្ដ​ឧត្ដរ​មាន​ជ័យ​-សៀម​ ​ក៏​មាន​សភាព​ការណ៍​ប្រហាក់​ប្រហែល​គ្នា​ដែរ។
ម ​ន្ដ្រី​យោធា​ប្រចាំ​ការ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​នៅ​វេលា​ ម៉ោង​ ​១១ ថ្ងៃ​ត្រង់​នេះ​ថា​ ​កង​ទ័ព​កម្ពុ​ជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ​ក្នុង​ស្ថាន​ភាព​កង​ទ័ព​ការពារ​ព្រំ​ដែ​ន​។
ម ​ន្ដ្រី​ដដែល​បាន​បញ្ជាក់​ថា​ ​ព្រឹក​មិ​ញ​នេះ​ទាហាន​សៀម​ ​បាន​ចល័ត​ទ័ព​នៅ​ម្ដុំ​តំបន់​វាល​ឥន្ទ្រី​យ៍​ហើយ​ត្រៀម​ក្នុង​លេណដ្ឋាន​ ​បង្ហាញ​ពី​ការ​គំរាម​កំហែង​មក​លើ​ភា​គី​កម្ពុ​ជា​ ​ប៉ុន្ដែ​កង​ទ័ព​កម្ពុ​ជា​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​នោះ​ទេ​។​ ​ម​ន្ដ្រី​យោធា​នេះ​ ​បាន​រំលឹក​ឡើង​ថា​ ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​កើត​មាន​ភាព​តានតឹង​ម្ដង​ជា​ពីរ​ដង​ ​រួច​មក​ហើយ​ ​ដោយសារ​ភា​គី​សៀម​ព្យាយាម​លើក​ស្លាក​សញ្ញា​របស់​ខ្លួន​ប្រឆាំង​នឹង​ស្លាក​ សញ្ញា​របស់​កម្ពុ​ជា​ ​នៅ​លើ​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ ​ហើយ​ឥឡូវ​​នេះ​សៀម​បាន​ប​ន្ដ​ទាមទារ​ឱ្យ​កម្ពុ​ជា​ដក​ទង់​ជាតិ​ចេញ​ពី​វ​ ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ ​ដែល​ភា​គី​កម្ពុ​ជា​មិន​អាច​ទទួល​យក​បាន​ឡើ​យ​។
ក្រសួង ​ការ​បរទេស​កម្ពុ​ជា​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ដោយ​ទាត់​ចោល​រួច​ហើយ​ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​​រ​ដ្ឋា​ភិ​បា​ល​សៀម​ ​ចំពោះ​ការ​ដក​ទង់​ជាតិ​កម្ពុ​ជា​ចេញ​ពី​វ​ត្ដ​កែវ​សិក្ខា​គិរី​ស្វ​រៈ​ថា​ ជា​ការ​ប្រមា​ថ​។
លោក ​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ព័​ត៍​មាន​ ​បាន​ថ្លែង​ថា​កម្ពុ​ជា​មិន​អាចយ​ក​ចំណែក​ណា​មួយ​នៃ​ទឹក​ដី​កម្ពុ​ជា​ ​ដើម្បី​ធ្វើ​ការ​លួង​លោម​ក្រុម​ថៃ​អាវ​លឿង​ឡើ​យ​។
នៅ ​ខេ​ត្ដ​ឧត្ដរមានជ័យ​ឯ​ណោះ​វិញ​ ​ម​ន្ដ្រី​យោធា​មួយ​រូប​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ ​រហូត​មក​ដល់​ពេល​នេះ​សភាព​ការណ៍​ ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​ខេ​ត្ដ​ឧត្ដរ មានជ័យ​ ​ជាប់​ទល់​មុខ​និង​ខេ​ត្ដ​បុរី​រ៉ាំ​ថៃ​ ​ពិសេស​ស្រុក​បន្ទាយ​អំពិល​ ​មាន​សភាព​ការណ៍​នៅ​ទ្រឹង​ដដែល​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​។
កាល ​ពី​ម្សិល​មិ​ញ​ថ្ងៃ​ទី​ ​២៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ កង​ទ័ព​កម្ពុ​ជា​បាន​បញ្ជូន​អាវុធ​យុទ្ធ​ភណ្ឌ​មាន​ដូច​ជា​ ​រថ​ក្រោះ​ ​រថ​ពាស​ដែក​ ​អាវុធ​ធុន​ធ្ងន់​ ​និង​កាំជ្រួច​ហ្វូង​ ​ចេញ​ពី​បន្ទាយ​ទៅ​កាន់​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​ដើម្បី​ទប់ទល់​ ​និង​សភាព​ការណ៍​បង្ហាញ​សាច់​ដុំ​របស់​សៀម​ ​មក​លើ​កម្ពុ​ជា​។​ ​សូម​បញ្ជាក់​ថា ការ​នាំ​គ្រឿង​យុទ្ធ​បក​រ​ណ៍​របស់​កម្ពុ​ជា​ ​ទៅ​កាន់​ព្រំ​ដែន​នា​ពេល​នេះ​ ​មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ទេ​ ​តែ​ជា​កាតព្វកិច្ច​ការពារ​ប្រទេស​ជា​តិ​៕


ដោយ​ ៖ ភិរម្យ
 
ដោយ​ ៖ ភិរម្យ

វិចារណកថា​ ​៖ ស​ង្គ្រា​ម​ដណ្ដើម​អំណាច​កំពុង​បន្លាច​គណ​បក្ស​សម​ ​រ​ង្ស៊ី​

ដូច​នគរ​វ​ត្ដ​បាន​និយាយ​រួច​ហើយ​ថា​ ​នាវា​គណ​បក្ស​ប្រឆាំង​សម​ ​រ​ង្ស៊ី​ កំពុង​ធ្លុះ​ ​ធ្លាយ​យ៉ាង​ដំណំ​ហើយ​ ​ដែល​នឹង​អាច​លិច​លង់​ក្នុង​លំហ​សាគរ​នយោបាយ​ខ្មែរ​នៅ​ ​ពេល​ខាង​មុខ​ ​ដោយ​ចៀស​មិន​រួច​ ​។ ទោះបីជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​និយាយ​ ​បន្លែ​ប​ន្លប់​ថា​រឿងរ៉ាវ​ប្ដូរ​ផ្លាស់​គ្នា​អង្គុយ​កៅអី​រដ្ឋ​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​បាន​ ​ដោះ​ស្រាយ​ចប់​រួចរាល់​ហើយ​ក្ដី​ ​ក៏​ក្រុម​អ្នក​ត្រូវ​ដោះ​ដូរ​ ​(ចេញ​និង​ចូល​) មិន​យល់​ ​ព្រម​ទេ​ ​។ ការណ៍​នេះ​អាច​ជំរុញ​ដល់​តុលាការ​ដើម្បី​កាត់​ក្ដី​នៅ​ពេល​ខាង​មុខជា​មិន​ ​ខាន​ ​។
ព័ត៌មាន​ថ្មី​ៗបាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នក​ទាំង​៨ដែល​ត្រូវ​ដោះ​ដូរ​គ្នា​អង្គុយ​កៅអី​រដ្ឋ​ ​សភា​ពាក់ កណ្ដាល​អា​ណ​ត្ដិ​នោះ​ ​គឺ​៧នាក់​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ចូល​ជំនួស​កៅអី​បាន​តែ​១ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ ​ពោល​គឺ​ត្រូវ​នៅ​រង់​ចាំ​ដល់​ខែ​មី​នា​ ​ឆ្នាំ​២០១២, ឯ​លោក​ម្នាក់​ ​ឈ្មោះ​អ៊ុ​ច​ ​សេរី​យុទ្ធ​ ​ត្រូវ​បក្ស​ផ្ទុក​ផ្ដា​ក់​ឱ្យ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​លំដាប់​ ​លេខ​២ នៅ​ពេល​បោះ​ឆ្នោត​ជា​អ​សាកល​ខាង​មុខ​ ​។ វិធាន​ការ​ដ៏​ចម្លែក​នេះ​ ​ទោះ​ ​យ៉ាង​ណា​ ​អស់លោក​ទាំង​៨មិន​ទទួល​យក​ការ​សម្រប​សម្រួល​នេះ​ទេ​ ​ហើយ​ទាមទារ​ ​ឱ្យ​ដោះ​ស្រាយ​បែប​ថ្មី​ផ្សេង​ទៀត​ ​។ ដំណោះ​ស្រាយ​នេះ​សោត​ ​ក្រុម​អ្នក​តំណាង​ ​រា​ស្ដ្រ​មួយ​ចំនួន​ក៏​បដិសេធ​ដែរ​ ​ដោយ​សំអាង​លើ​ពលិកម្ម​ដ៏​ច្រើន​ចំពោះ​បក្ស​ ​ដែល​នៅ​ពេល​បាន​ទទួល​ផល​យ៉ាង​ស្រួល​ហើយ​ ​សុ​ខៗ​ឱ្យ​ពួក​គេ​ចុះ​ចេញ​ពី​កៅអី​ដើរ​ ​ទាត់​ខ្យល់​វិញ​ពិត​ជា​មិន​កើត​ឡើយ​ ​។
បញ្ហា​ចម្រូងចម្រាស​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​ពេល​នេះ​ ​វា​ជាស​ង្គ្រា​ម​ដណ្ដើម​ ​អំណាច​ដ៏​ស្រួចស្រាល់​មួយ​ដែល​ធ្វើ​ឱ្យ​ល្បី​រន្ទឺ​សព្វ​ស្រុ​ក​។​ ​តាម​ប្រភព​ពី​ស្នា​ក់​ការ​ ​កណ្ដាល​គណ​បក្ស​សម​ ​រ​ង្ស៊ី​នៅ​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ​បញ្ហា​ធំ​ ​គឺ​រឿង​បង់​ប្រាក់​រាប់​ម៉ឺន​ ​ដុល្លារ​ឱ្យ​បក្ស​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០០៨, ពេល​នេះ​ពួក​គេ​ត្រូវ​ការ​ ​ថវិកា​ទាំង​នោះ​ជា​សំខាន់​, មិន​មែន​ចង់​អង្គុយ​កៅអី​សភា​តែ​មួយ​ឆ្នាំ​កន្លះ​ខុស​ ​ពី​ការ​សន្យា​ដំ​បូ​ងៗ​របស់​មេ​បក្ស​ដែល​នាំ​ឱ្យ​ជាប់​ឈ្មោះ​ថា​ជា​សមាជិក​សភា​មិន​គ្រប់​ទឹក​នោះ​ឡើយ​ ​។ ដោយ​គិត​រ​យៈ​អេ​ពល​១ឆ្នាំ​កន្លះ​នោះ​ ​ប្រាក់​បំណាច់​សភា​ក៏​មិន​ ​សម​ល្មម​នឹង​ការ​ចំណាយ​ទាំង​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​ ​និង​កម្លាំង​កាយ​ចិ​ត្ដ​ឈ្មុល​ ​ឈ្មុស​ជួយ​បក្ស​កន្លង​មក​ ​។ រី​ឯកា​រ​ត្រៀម​សម្រាប់​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ ​លំដាប់​លេខ​២របស់​ ​លោក​អ៊ុ​ច​ ​សេរី​យុទ្ធ​ ​សោត​ ​ក៏​ពុំ​មាន​តម្លៃ​ថ្លៃថ្នូរ​អ្វី​ដែរ​ ​ពីព្រោះ​តំណែង​ខ្យល់​នេះ​ ​នឹង​ត្រូវ​រលាយ​រលត់​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ ​អ​សាកល​ជា​មិន​ខាន​ ​ពីព្រោះ​បេក្ខជន​លេខ​រៀង​ទី​១របស់​គណ​បក្ស​នេះ​នឹង​ប្រមូល​ ​យក​សំឡេង​អស់​ពី​លេខ​២ ដូច​លើក​មុ​នៗ​ជា​មិន​ខាន​ ​។
មជ្ឈដ្ឋាន​អ្នកតា​ម​ដាន​នានា​និយាយ​ថា​ ​ចំ​ណាត់​វិធាន​ការ​របៀប​បញ្ឆោត​លួង​ ​លោម​របស់​គណ​បក្ស​សមរ​ង្ស៊ី​ ចំពោះ​មនុស្ស​ទាំង​៨នាក់​នោះ​ ​ពិត​ជា​មិន​អាច​ទៅ​ ​មុខ​រួច​ទេ​ ​ពីព្រោះ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​ទាំង​៨នាក់​ ​បាន​ដឹង​ខ្លួន​ហើយ​ថា​ ​ពួក​គេ​កំពុង​រង​ការ​បោក​ប្រាស់​ម្ដង​ទៀត​នៅ​ក្នុង​នយោបាយ​កំណែ​ទម្រង់​ប្រជា​ធិ​ប​ ​តេ​យ្យ​ដ៏​ស៊ី​ជម្រៅ​នេះ​ ​។ នេះ​ជា​ជំងឺ​ទ្វេ​គ្រោះ​ ​(ទៅ​មុខ​មិន​រួច​ ​ថយ​ក្រោយ​មិន​បាន​) របស់​គណ​បក្ស​សមរ​ង្ស៊ី​ ដែល​ចាំបាច់​ត្រូវ​ស្រាយ​ឱ្យ​បាន​ជាក់​ស្ដែង​ជាង​នេះ​ ​បើ​ពុំ​ ​ដូច្នេះ​ទេ​ ​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​នឹង​ភប់​ប្រសព្វ​នូវ​ហាយន​ភាព​ដ៏​ធំ​ដែល​ពិបាក​ប៉ាន់​ ​ស្មាន​ ​។ កំណែ​ទម្រង់​ប្រជា​ធិ​ប​តេ​យ្យ​ស៊ី​ជម្រៅ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​ចម្លែក​ខុស​គេ​នៅ​លើ​ពិភព​នយោបាយ​នេះ​ ​ពុំ​មាន​អ្នក​ឯក​ទេស​ណា​អាច​ជួយ​ ​ចង្អុល​ផ្លូវ​ទៅ​រក​ដំណោះ​ស្រាយ​ឱ្យ​សម​ស្រប​តាម​គ​ម្រូ​មូល​ដ្ឋា​ន​ច្បាប់​ណា​មួយ​ឱ្យ​ពិត​ ​ប្រាកដ​បាន​ឡើយ​ ​។ អ៊‌ី​ចឹ​ង​ហើយ​ ​ស្ថាន​ការណ៍​ផ្ទៃ​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​ វា​ដូច​ជំងឺ​ ​អាសន្ន​រោគ​បែប​ថ្មី​ ​ដែល​ពុំ​មាន​គ្រូ​ពេទ្យ​ជំនាញ​ឬ​ឱ​ស​ថ​ណា​អាច​ព្យាបាល​ឱ្យ​ជា​ ​សះ​ស្បើយ​បាន​ឡើយ​ ​។
វិបត្ដិ​ដ៏​ធ្ងន់​និង​ជា​គន្លឹះ​នៃ​បញ្ហា​ចម្រូងចម្រាស​នេះ​គឺ​ ​ក្រុម​អ្នក​តំណាង​រា​ស្ដ្រ​ កំពុង​អង្គុយ​កៅអី​សភា​សព្វ​ថ្ងៃ​ ​ដែល​មិន​ព្រម​ចុះ​ចេញ​នេះ​ ​ក៏​គណ​បក្ស​មិន​ដឹង​ ​ត្រូវ​ចាត់​វិធាន​ការ​យ៉ាង​ណា​ដែរ​, នេះ​ពុំ​ទាន់​និយាយ​ដល់​ការ​ដាក់​សំណើ​រុះ​រើ​នេះ​ ​មិន​ ​ដឹង​ជា​ប្រធាន​រដ្ឋ​សភា​ឬ​គ​ណៈ​ក​ម្មា​ធិ​ការ​អ​ចិ​ន្ដ្រៃ​យ៍​រដ្ឋ​សភា​យល់​ព្រម​យក​សំណើ​ ​នោះ​មក​ពិចារណា​ឬ​អត់​នៅ​ឡើយ​ ​ពីព្រោះ​នៅ​ពេល​នោះ​ ​(ខែ​មី​នា​ ​២០១២) មាន​ ​កិច្ច​ការ​រវល់​ច្រើន​ណាស់​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ​។
ដោយសារ​ថា​ ​វិបត្ដិ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ កំពុង​តែ​បង្ក​បរិយាកាស​ ​រំជើប​រ​ជួល​ខ្លាំង​ឡើ​ងៗ​ ​ដែល​ពុំ​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​នោះ​ ​គេ​រំពឹង​ថា​ ​គណ​បក្ស​ ​មួយ​នេះ​ ​នឹង​ត្រូវ​ស្រងល់​ល្ងីល្ងើ​ ​មិន​អាច​រក​នឹក​វិធាន​ការ​ណា​ល្អ​ ​ដើម្បី​ស្រាយ​ ​បញ្ហា​ឱ្យ​ជ្រះ​ស្រឡះ​បាន​ឡើយ​ ​។ ក្នុង​ស្ថាន​ភាព​ចលាចល​ធ្វើ​ឱ្យ​គណ​បក្ស​កាន់តែ​ ​រយីក​រយាក​ឡើ​ងៗ​ ​នៅ​ពេល​នេះ​ហើយ​អ្នក​នាំ​ពាក្យ​ចេះ​តែ​ខំ​បិទ​បាំង​នោះ​ ​វា​កាន់តែ​ ​លេច​ច្បាស់​ឡើ​ងៗ​ថែម​ទៀត​ ​ដូច​ដំរី​ងាប់​ជ្រងោ​រៗ​កណ្ដាល​វាល​ ​គេ​ពុំ​អាចយ​ក​ ​បាត​ដៃ​ទៅ​បាំង​ខ្មោច​ដំរី​ជិត​ដូច្នោះ​ដែរ​ ​។ ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ ​ចំណោម​អស់លោក​អ្នក​ជា​ស្នូល​របស់​បក្ស​សមរ​ង្ស៊ី​ទាំង​ប្រាំពីរ​ប្រាំ​បី​នាក់​ ​កំពុង​រួម​ ​គំនិត​គ្នា​ពិចារណា​លើ​ដំណោះ​ស្រាយ​របស់​គណ​បក្ស​នេះ​។​ ​ពួក​គេ​នឹង​សម្រេច​ចិ​ត្ដ​ ​នៅ​រ​យៈ​ពេល​ពីរ​បី​ថ្ងៃ​ទៀត​ ​ឬ​មួយ​រង់​ចាំ​មួយ​ឆ្នាំ​ទៀត​ ​ដើម្បី​ក្លាយ​ជា​អ្នក​តំណាង​ ​រា​ស្ដ្រ​មិន​គ្រប់​ទឹក​ ​ឬ​មួយ​ត្រូវ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ជម្រះ​បញ្ជី​គ្នា​មុន​ពួក​ ​គេ​ស្មា​លា​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ដែល​អនុ​វ​ត្ដ​របប​ប្រជា​ធិ​ប​តេ​យ្យ​ដ៏​ចម្លែក​ខុស​គេ​ ​នេះ​ ​។ ដូច្នេះ​ ​រឿង​ចម្រូងចម្រាស​ក្នុង​គណ​បក្ស​សមរ​ង្ស៊ី​លើក​នេះ​ ​មាន​ច្រើន​ភាគ​ ​ដែល​ត្រូវ​បញ្ចាំង​ជាប់​តៗ​គ្នា​ ​មិន​ដឹង​ឆ្នាំ​ណា​ ​ទើប​ចប់​សព្វ​គ្រប់​ឡើយ 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

ស្ថានភាព​ព្រំដែន​ទ្រឹង ខណៈ​សព្វាវុធ​ប្រយុទ្ធ​របស់​កម្ពុជា​ទៅ​ដល់​ចំណុច​គោលដៅ​

ភ្នំពេញ: ស្ថានភាព​ប្រឈម​នៅ​ចំណុច​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង​ដដែល​រហូត​មកដល់​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ។​ កងទ័ព​ទាំង​សងខាង​បាន​រក្សា​ភាព​ប្រុង​ជើង​ការណ៍​នៅលើ​ចំណែក​ទឹកដី​រៀងៗ​ខ្លួន​។​ ចំណែក​កងទ័ព​កម្ពុជា​បាន​ព្រមាន​ទុកជាមុន​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​នឹង​ទទួល​នូវ​ការកំទេច​។​

​    ​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះ​វិហារនា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ មករា​នេះ​បានឲ្យដឹងថា ស្ថានភាព​យោធា​ចាប់​តាំងពី​ចំណុច​ប្រាសាទ​តា​មាន់ តា​ក្របី នៃ​ខេត្ត​ឧត្តរមានជ័យ​រហូត​មកដល់​ចំណុច​ប្រាសាទព្រះវិហារនៃ​ខេត្ត​ព្រះវិហារ​បាន​ស្ថិតនៅក្នុង​សភាព​ដដែល ដែល​ទាំងសងខាង​មិនមាន​អ្វី​ប្រែប្រួល​។​ ប៉ុន្តែ​ខាង​កម្ពុជា​បាន​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារតែ​ទាហាន​សៀម​ទាំងនោះ​តែងតែ​បង្កហេតុ​មិន​ឲ្យដឹង​ជា​មុន​។​ ដោយឡែក​គ្រឿង​សព្វាវុធ​យោធា​ធុន​ធ្ងន់​ដែល​មាន​រថក្រោះ រថពាសដែក កាំជ្រួច​ប្រតិកម្ម បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩ មករានេះ ហើយ​គេ​រំពឹងថា​នឹង​ទៅដល់​ចំណុច​គោលដៅ​នា​ព្រឹក​ថ្ងៃ​ដដែលនេះ​ដែរ​។​

​    ​មន្ត្រី​យោធា​នៅ​ទិស​ប្រាសាទ​ព្រះវិហារ បាន​និយាយថា រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ការជួបគ្នា​ណាមួយ​រវាង​មេទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ទិសនេះ​ទេ ហើយ​ខាង​សៀម​ដែល​គំរាម​និង​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញពី​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈកា​លពី​ម្សិលមិញ​(២៨​មករា​)​ក៏​មិនទាន់​មាន​ការទាមទារ​អ្វី​ជា​ថ្មី​ដែរ​បន្ទាប់​ពី​ខាង​កម្ពុជា​បានបញ្ជាក់​ច្បាស់​ថា គ្មាន​ការដកចេញ​ព្រោះ​ជា​ទឹកដី​និង​វត្ត​របស់​ខ្មែរ​។​មន្ត្រី​រូបនោះ​បាន​បន្តទៀតថា យើង​បាន​ព្រមាន​ទុន​ជាមុន​ហើយ​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​កងទ័ព​កម្ពុជា​នឹង​ប្រើ​សិទ្ធ​ស្វ័យការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី​​៕

ដោយ : សិរី 

គំ​រោង​ជួប​ពិភាក្សា​ ​MOU​ ​កម្ពុ​ជា​-ថៃ​នៅ​ខេ​ត្ដ​ប៉ៃលិន​ត្រូវ​អាក់​ខាន​

ភ្នំពេញ​ ​៖ រហូត​ដល់​វេលា​ម៉ោង​ ​៤ និង​១០នាទី​ ​ល្ងាច​នេះ​ ​គ​ណៈ​កម្ម​ការ MOU កម្ពុ​ជា​-ថៃ​ ​ដែល​គ្រោង​ជួប​ ​ពិភាក្សា​គ្នា​ពី​ ​បញ្ហា​ព្រំ​ដែន​រវាង​ខេ​ត្ដ​ប៉ៃលិន​កម្ពុ​ជា​ ​និង​ខេ​ត្ដ​ច័​ន្ទ​បូ​រី​ថៃ​ ​ត្រូវ​បាន​ខក​ខាន​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ​។
          សូម​ជ​ម្រា​បា​ថា​ ​កាល​ពី​ថ្ងៃ​ទី​ ​២៤ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ច័​ន្ទ​បូ​រី​ត្រា​ត​ប្រទេស​ថៃ​ ​រួម​និង​ប្រតិភូ​ថៃ​ចំនួន​ ​៣០នាក់​ ​ចុះ​មក​ផ្អាក​ការ​សាង​សង់​ជញ្ជាំង​អូរ​ការពារ​ទឹក​ជំនន់​ ​តាម​ប​ណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​ ​៥៧ ឋិត​ក្នុង​បរិវេណ​ច្រក​អ​ន្ដរ​ជាតិ​ព្រំ​ ​ដើម្បី​សុំ​ភា​គី​កម្ពុ​ជា​ផ្អាក​ការ​សាង​សង់​នេះ​ជា​បណ្ដោះអាសន្ន​ ​រង់​ចាំ​ថ្ងៃ​ទី​ ​២៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ដើម្បី​ឱ្យ​គ​ណៈ​កម្ម​ការ MOU នៃ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​សិន​ ​ប៉ុន្ដែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ ​ការ​សន្យា​របស់​ថៃ​មិន​ត្រូវ​បាន​ពួក​គេ​អនុ​វ​ត្ដ​ទេ​។
          លោក​ ​ជិន​ ​ចំណាន​ ​ប្រធាន​ច្រក​ទ្វារ​អ​ន្ដរ​ជាតិ​ព្រំ​ ​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ថា​ ​ការ​គ្រោង​ទុក​ស្ដី​ពី​ការ​ ​ជួប​ពិភាក្សា​តាម​សំណូម​ពរ​របស់​ភា​គី​ថៃ​ ​នៃ​ការ​ផ្អាក​សាង​សង់​ជញ្ជាំង​ច្រាំង​អូរ​ ​របស់​កម្ពុ​ជា​ទំនងជា​ត្រូវ​អាក់​ខាន​ ​ព្រោះ​ ​មិន​ឃើញ​ភា​គី​ថៃ​មក​ដូច​តាម​ការ​សន្យា​នោះ​ទេ​៕
ដោយ​ ៖ ភិរម្យ