Wednesday, February 2, 2011

បទអត្ថាធិប្បាយ៖ ICAPP បាន​ទទួល​ស្គាល់​​ថា តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ គឺជាកម្ម​សិទ្ធិ​របស់​កម្ពុជា

            គណៈកម្មាធិការអចិន្ត្រៃយ៍​សន្និសីទ​ អន្តរជាតិ​របស់​គណបក្ស​នយោបាយ ​នៅ​អាស៊ី​ (ICAPP) បានចេញ​​​​​​សេចក្តី ថ្លែងការណ៍របស់ ខ្លួនកាលពីពេលកន្លងមកនេះដោយគាំទ្រយ៉ាងពេញ ទំហឹងចំពោះសេចក្តីសម្រេចរបស់ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកក្នុងការចុះប្រាសាទ ព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ​និងបានសំដែង ការពេញចិត្តផងដែរជាមួយសេចក្តី សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ ១៩៦២ ដែលសម្រេចថា​ « ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីក្រោម អធិបតេយ្យរបស់ព្រះរាជា ណាចក្រកម្ពុជា មិនអាចប្រកែកបាន ហើយថែមទាំងបានធ្វើការ អំពាវនាវផងដែរ ដល់សហគមអន្តរជាតិសម្រាប់​​ជំនួយបន្ទាន់ ដើម្បីយកមកធ្វើការជួសជុលឡើងវិញអភិរក្ស និងការការពារប្រាសាទ​ »​
            ការរំលឹកឡើងវិញនូវខ្លឹមសារ នៃសេចក្តីថ្លែងការណ៍របស់ គណៈកម្មធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរ ជាតិសម្រាប់​​គណបក្ស នយោបាយនៅអាស៊ី​​​(ICAPP)ក្នុងអំឡុងពេល ធ្វើទស្សនៈកិច្ចនៅតំបន់អង្គរនិងប្រាសាទព្រះវិហារដែលជាតំបន់ បេតិកភណ្ឌពិភពលោករបស់កម្ពុជា កាលពីថ្ងៃទី ខែធ្នូឆ្នាំ២០១០ ក៍ជាការចង់បង្ហាញ ប្រាប់​​ដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ឲ្យបាន​​ដឹងច្បាស់ពីការទទួលស្គាល់ពីមេដឹកនាំគណបក្ស នយោបាយ​​​នៅតំបន់អាស៊ី ចំនួន​​ប្រមាណ៨៩គណបក្សនិងអង្គការអន្តរជាតិ ចំនួន១០ដែលបានវាយតម្លៃ ថាកម្ពុជាជាគំរូនៃ នយោបាយសន្តិភាពនៅក្នុងតំបន់និងពិភពលោក បន្ថែមពីលើភាព ស្របច្បាប់ជាតម្លៃនីត្យានុកូលភាព ដ៏រឹងមាំរបស់កម្ពុជាដែល ទទួលស្គាល់ជាលក្ខណៈអន្តរជាតិតបទៅនឹងការ ប្រកាសផ្លូវការរបស់ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាល​​ថៃដែល ចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។
            លោក នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់​ភី​ស៊ីត វី​ចាជី​វ៉ាក់​ កាលពី​ថ្ងៃ​ទី​២៧ ខែ​ មករា​ ឆ្នាំ ២០១១ បាន​ចេញ​មក​អះ​អាង​ថា​ « កម្ពុជា​គ្មាន​សិទ្ធិ​ដោត​ ទង់ជាតិ​របស់​ខ្លួន ​នៅ​តំ​បន់​ព្រំ​ដែន ​មាន​ជម្លោះ ជាប់​នឹង​ប្រាសាទ ​ព្រះ​វិហារ​បាន​ឡើយ​​» និង​នៅ​ថ្ងៃ​ទី​៣១ ខែ​ កុម្ភៈ ឆ្នាំ ២០១១ ក្រសួង​ការ​បរទេស​ថៃ​បាន ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ របស់​ខ្លួន​មាន​៤ចំ​នុច​ ដែល ក្នុង​​នោះ​រួម​មាន​៖
            ១‑ ថៃមិន​ទទួល​យក​ការ​អះអាង​ ដោយ​កម្ពុជា លើ​​ផែន​ទី​ខ្នាត ១/ ២០០.០០០ ក្នុង​ការ​ធ្វើ​ជាមូល​ដ្ឋាន​       ​              ​  សម្រាប់​កំ​ណត់​ព្រំ​ដែន។
            ២‑ ការ​សម្រេច​ក្តី​ដោយ​តុលាការ ​យុត្តិ​ធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ មិន​បាន​សម្រេច​ទៅ​លើ​​បញ្ហា​ខ្សែបន្ទាត់​ព្រំ​ដែន​រវាងថៃ‑ កម្ពុជា។
            ៣‑ នៅ​តែ​អះ​អាង​ថា​ វត្ត​កែវ​សិក្ខាគិរី​ស្វារៈស្ថិត នៅ​ក្នុង​ទឹក​ដី​ថៃ​ ហើយ​ទាម​ទារ​ឲ្យ​កម្ពុជារុះរើ ​វត្ត នឹង​ដក​ទង់​ជាតិ​ចេញ​ពី​ទី​នោះ ដូច​ដែលខ្លួន​ធ្លាប់​បាន ​ទាម​ទារ​ជា​ច្រើន​លើ​ក ច្រើន​សារ​មក​ហើយ​)
            ៤‑ នឹងបន្ត​ដោះស្រាយ​បញ្ហាព្រំ​ដែន​ ជាមួយ​កម្ពុជា​ទៅតាម​ ច្បាប់​អន្ត​រជាតិ ដោយ​សន្តិ​វិធី​​ តាម​រយៈ​ក្រប​​​​ខណ្ឌ(JBC)​​​ ​​​​ ហើយ​ថា​ ការងារ​នោះ​កំ​ពុង ​ដំ​ណើរ​ការ​​។
            ទោះ​ជា​យ៉ាង​ណាក៍​ដោយ​ ការចេញ​មក​ទាម​ទារដោយ​រំ​លោភ លើ​ដែន​អធិ​បតេយ្យ​ កម្ពុជា​ ដោយ​គ្មាន​មូល​ដ្ឋានច្បាប់​ របស់​ថ្នាក់​ដឹក​នាំ​ថៃ ក៍​ដូច​ជាការ​អះ​អាង​ ពី​អធិ​បតេយ្យ​របស់​ខ្លួន​ លើ​វត្ត​កែ​សិក្ខាគិរី​ស្វារៈ និង​​ការ​មិន​ទទួល​ស្គាល់​ ផែន​ទី​ផែន​ទីខ្នាត​១/២០០.០០០  គឺបានបង្ហាញ ​យ៉ាង​ជាក់​ច្បាស់​ថា​ រដ្ឋាភិបាល​ អាប់​ភី​ស៊ីត បាន​និ​ង​កំ​ពុង ដើរ​ផ្ទុយ​ទៅ​នឹង​គោល​ការ​ណ៍​ នៃ​ការ​ចង់​បាន ​សន្តិ​ភាព​នៅ​ក្នុង​ តំ​បន់សម្រាប់​ប្រជាជន​ទាំង​ពីរ​កម្ពុជា‑ថៃ និង​ម៉្យាង​ទៀត​ ការ​ព្រមាន​ប្រកាស​ សង្គ្រាម​ដោយប្រើប្រាស់​ កម្លាំងទ័ព​ មក​គាប​សង្កត់លើ​ប្រទេស​កម្ពុជា​ ដែល​មាន​អធិ​បតេយ្យ បូរណភាព ​ទឹក​ដី​​ត្រឹម​ត្រូវ​​ គឺជាការ​បង្ហាញនូវ​ចេតនា ច្បាស់លាស់​​នៃ​ការ​ ចង់​បន្ត​​ជម្លោះជាមួយ​កម្ពុជា បំ​ផ្លាញ​​នូវ​ភាព​សុខសាន្ត​ របស់​ប្រជាពល​រដ្ឋទាំង​ពីរ​ និង​បាន​ដើរ​ផ្ទុយ​ទាំង​ស្រុង​ទៅនឹង​ សេចក្តី​ថ្លែង​ការណ ទី​ក្រុង​ភ្នំ​ពេញ ​ថ្ងៃ​ទី​២‑៣ ខែធ្នូ ឆ្នាំ​២០១០ របស់​​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​នៅ​ជុំ​វិញ​តំ​បន់​អាស៊ី​ ដែល​បាន​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ថែ​រក្សា​នូវ​​បេតិកភណ្ឌអាស៊ី​ទាំង​មូល​​ ។​ ទង្វើ ​ទុច្ចរិត របស់រដ្ឋាភិបាល អាប់​ភី​ស៊ីត​​ បាន​បង្ហាញពី​ការ​ ប្រើ​ល្បិចកល ​​ដ៏​អាក្រក់​ជាទី​ បំ​ផុត​ក្នុង​ការ​បំ​ពុល​បរិយាកាស ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ដល់​ប្រទេស ​ជាតិ​ទាំង​ពីរ​ និង​នៅ​ក្នុង​តំ​បន់​ អាស៊ី​អាគ្នេយ៍ ។
            ការ ​ពិត នាយករដ្ឋមន្ត្រី អាប់ភី​ស៊ីត​ និង​រដ្ឋមន្ត្រី​ការបរទេស កាស៊ីត ភិរម្យ៉ា ពុំ​មាន​អ្វី​ជា​ទឡ្ហី​ករណ៍​ ដុំ​កំ​ភួន​ណាមួយ​ស្រប​ច្បាប់​ សម្រាប់​ការ​ពារ​ មហិច្ឆតា​​ឈ្លាន​ពាន ​ទឹក​ដី​កម្ពុជានោះ​ឡើយ ​ផ្ទុយ​ទៅ​វិញ​សកម្ម​ភាព​ឈ្លានពាន​របស់​ ថៃមក ​លើ​ទឹក​ដី​កម្ពុជា បាន​ស្តែង​ ចេញ​តាម​រយៈការបង្កើត​ឲ្យ​ មាន​ឡើង​នូវ​ផែន​ទី​ចោរ​ លួច​គូរជា​ឯកតោភាគី ដោយ​សម្ងាត់​ គ្មាន​ការទទួល​ ស្គាល់ពី​អន្តរជាតិ​ ។   ដូចនេះ​ ការ​លើក​ឡើង​ពី​តំ​បន់​ជិត​ប្រាសាទ​ព្រះ​វិហារ​ និង​តំ​បន់​នៅ​ តាម​ព្រំ​ដែន​ជាប់​នឹង​កម្ពុជា ថា ជា​ « ដី​ត្រួតស៊ី​គ្នា ៤,៦ គី​ឡូ​ម៉ែត្រក្រឡា នោះ​ គ្រាន់​តែ​ជា​លេស នៅ​ក្នុង​មហិច្ឆតា​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ជា​ពិ​សេស​​ ចង់បង្វែពី​សភាព​ការ​ណ៍​តាន​តឹង ​នៃ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ដោះ​ស្រាយ​ពុំ​រួច​ ហើយ​ងាក​មក​ យក​កម្ពុជាធ្វើ​ជាចំ​ណា​ប់​ខ្មាំង​ នយោ​បាយ​ក្នុង​ ប្រទេស​របស់​ខ្លួន​ ស្រប​ពេល​ដែល​មាន​ហ្វូង​ បាតុករ​ទាំង​អាវ​លឿង​ និង​អាវក្រហម​ បាន​និង​កំ​ពុង​ដឹក​នាំ​ ធ្វើ​បាតុ​កម្ម​ប្រឆាំង​ នឹង​រដ្ឋាភិបាលនោះ នាមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ​ ​។
យោង ​តាម​ប្រកាស ​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​ អន្តរជាតិ​​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា​​ ឆ្នាំ២០១១ បាន​បញ្ជាក់​ជា​ថ្មី ​ថា​ «​ វត្តកែវសិក្ខាគិរីស្វារៈ គឺបានកសាង​ឡើង​ ដោយ​ប្រជាជន​កម្ពុជា ក្នុងឆ្នាំ១៩៩៨ គឺច្បាស់ណាស់ថា វត្តនោះ ពិតជាស្ថិតនៅ ​ក្នុងទឹក​ដីកម្ពុជា។ ម៉្យាង​ទៀត​ តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ ជាពិ​សេស វត្ត​កែ​វសិក្ខាគីរី​ស្វារៈ ត្រូវ​បាន​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ដ៏​រឹង​មាំ និងការ​គ្រប់​គ្រង​ជាក់​ស្តែង​ដោយ​កម្ពុជា (De facto et De jure)​​ ដូច្នេះ ទង់ជាតិ​ របស់​ព្រះរាជាណាចក្រ កម្ពុជា ដែលកំពុងបង្ហោះ​នៅលើវត្ត គឺមានលក្ខណៈស្របច្បាប់» ហើយ ទង់​ជាតិ នេះ​ ក៏​ជាតំ​ណាង​ឲ្យ ​អត្ត​សញ្ញាណ​នៃ​ឯកភាព​ជាតិ​​ខ្មែរទាំង​មូល​ ដូច​មាន​កំ​ណត់​ នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​មាត្រា​៦ ក្នុង​​រដ្ឋធម្ម​នុញ្ញរបស់​ កម្ពុជាផង​ដែរ​។ ដូច្នេះ​ ការ​ព្រមាន​ប្រកាស​ សង្គ្រាម​របស់​ លោក អាប់​ភី​ស៊ីត​ ដោយ​បង្ហាញកម្លាំង​ យោធា​មក​លើកម្ពុជា​ តាម​រយៈការ​តម្រូវ​ឲ្យ​កម្ពុជា​ដក​ទង់​ជាតិ​របស់ ​ ខ្លួន​ចេញ​ពី​វត្ត​កែ​វ​សិក្ខាគីរី​ស្វារៈ  ដែល​ថៃ​អះ​អាង​ថា ជា​ទឹក​ដី​របស់​ខ្លួន គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​ប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​ មក​លើ​ជាតិ​ខ្មែរ​ ហើយនេះ គឺជាមហិច្ឆតា​ចង់​ ពង្រី​ក​​ទឹក​ដីតាម​របៀប​ អ៊ី​ត្លែ និយម ដែល​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​ទី​ផ្សារសេរី មិន​អនុញ្ញាត្តឲ្យ ប្រព្រឹត្ត​បែប​នោះ​បាន ឡើយ។
 ដូច្នេះ  ដោយ​យោងទៅ​លើ​  មាត្រា ៥២ ,៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ចនិង​ប្រកាន់​ជំ​ហរដាច់​ខាត ​​ក្នុង​ការ​ប្តេជ្ញារក្សា ការ​ពារ​ឯករាជ្យ​ អធិ​បតេយ្យ​ បូរណភាព​ទឹក​ដី​ និង​​ សូម​រក្សា​ទុកនូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូប្រឆាំង​នឹង​ ការ​រំ​លោភឈ្លាន​ពាន​ មក​ពី​ក្រៅ​ ដើម្បី​ការ​ពារ ​ជាតិ​មាតុ​ភូមិ​ខ្លួន​។
ពូន សំ​រេច