Monday, February 7, 2011

បទ​អត្ថាធិ​ប្បាយ៖ អាប់​ភី​ស៊ីត​ ជានាយក​រដ្ឋមន្ត្រី​ល្មោភ​សង្គ្រាម​

        ​នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់​ភី​ស៊ីត​ វេចាជី​វ៉ាក់ បាន​បញ្ជាឲ្យ​កង​ទ័ពរបស់​ខ្លួន​បាញ់​បំ​ផ្លាញ​វត្ត​កែវ​សិក្ខាគី​រី​ស្វារៈ បង្កការខូច​ខាត​ទ្រព្យសម្បត្តិ​ ​ស្លាប់​ និង​របួសកងទ័ព ​ប្រជាពល​រដ្ឋខ្មែរ ជាពិសេស ​ស្នាម​គ្រាប់​កាំ​ភ្លើង​តូច​ធំ​​ជាច្រើនគ្រាប់  បាន​ប៉ះ​ត្រូវ​​យ៉ាង​ដំ​ណំតួ​ប្រាសាទ​ព្រះ​វិហារ​ និង​​តំ​បន់​​ជុំ​វិញ​នោះ ដែល​ត្រូវ​បា​នសម្រេច​តាម​ច្បាប់​​រួច​រាល់ហើយ​​ ដោយ​​​​​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡា​​អេ កាលថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦​២ ថា ជាកម្ម​សិទ្ធិ​របស់​ព្រះ​រាជាណាចក្រកម្ពុជា។
          កាល​ពីល្ងាចថ្ងៃ​ទី​៤ និង​ព្រឹក​ថ្ងៃ​ទី​៥ និង​ព្រលប់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១១ កងទ័ព​ថៃបាន​រំ​លោភ​​ឈ្លាន​ពានជ្រៀត​​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ នៅ​លើ​ទី​តាំង​​៦​ចំ​នុច គឺ​តំ​បន់​ឃ្មុំ ស្ថិត​នៅ​ចម្ងាយតែ​៥០០ម៉ែត្រ ពី​ជណ្តើ​រ​​​ប្រាសាទ​ព្រះ​វិហារ តំ​បន់​ភ្នំ​ទ្រព្យ ចម្ងាយប្រមាណ​១.៦០០ ម៉ែត្រ​ពី​ព្រំ​ដែន​​​ តំ​បន់​វាល​ឥន្ទ្រីយ៍ ចម្ងាយប្រមាណ​១.១២០ ម៉ែត្រពី​ព្រំ​ដែន​ និង​នៅ​ចំ​នុច ចាក់​ច្រែងតាថាវ​ និង​តាសឹម​ ​ ។ កង​ទ័ព​ថៃបានបាញ់​ប្រហារ​យ៉ាង​សន្ធាប់​ដោយអាវុធ​គ្រប់​ធុន ​ក្នុង​នោះ​មាន​ទាំង​កាំ​ភ្លើង​ប្រភេទ បេការ៉ង់ ដេ​កា​៧៥ ,កាំភ្លើងធំ ១០៥​‑​១២០‑១៣០‑និង​១៥៥មីលី​ម៉ែត្រជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជាចម្ងាយ​រហូត​ដល់ប្រមាណ​២០គ.ម​បណ្តាល​ឲ្យ​ពល​រដ្ឋខ្មែរស្លាប់​ និង​របួស​ជាង​១០នាក់​ និង​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ភូមិ​ករខ្មែរ ហើយ​វត្ត​កែវ​សិក្ខាគីរី​ស្វារៈ​ត្រូវ​បាន​បាក់​បែក​ ធ្លុះ​ធ្លាយ​ដោយ​គ្រាប់​កាំ​ភ្លើង​ថៃ ជាពិ​សេស ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​សម្បត្តិ​វប្ប​ធម៌​បេតិ​កភណ្ឌពិ​ភព​លោកក៏​ត្រូវ​រង​ការ​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ជាច្រើន​កន្លែង​។ ប្រឈម​​​នឹង​ការ​ឈ្លាន​ពាន​យ៉ាង​ជាក់​ស្តែង​នេះ​ កង​ទ័ព​កម្ពុជា គ្មាន​ជម្រើសអ្វី​ក្រៅ​ពី​វាយ​តប​វិញ​ ដើម្បី​ការ​ពារ​ខ្លួន​ និង​ការ​ការពារ​អធិ​បតេយ្យ​ និង​បូរណភាព​ទឹក​ដី​កម្ពុជា។
          ទង្វើ​បាញ់​ប្រហារ​ដោយ​កង​ទ័ពថៃ​ តាម​បញ្ជារបស់​នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ីត​ វី​ចាជី​វ៉ាក់ គឺ​ជាការ​បង្ហាញពីការ​រំ​លោ​ភ​ទាំង​កំ​រោល​លើច្បាប់​អន្តរជាតិ​​ និង​ជា​ការ​បំ​ផ្លាញ​ការ​ងារ​វប្ប​ធម៌ទៀត​ផង​ ពី​ព្រោះ​ប្រាសាទ​ព្រះ​វិហារ​ និង​តំ​បន់​ជុំ​វិញ​ប្រាសាទ​ គឺស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​គណៈ​កម្មាធិការ​បេតិ​ក​ភណ្ឌពិ​ភព​លោក​​ ដែល​ត្រូវ​ការ​ការ​ពារ​ ថែរក្សា អភិ​រក្ស​ និង​អភិ​វឌ្ឍប្រកប​ដោយ​ចី​រភាព ​បន្ទាប់​ពី​ប្រាសាទដ៏​ល្បី​ល្បាញ​នេះបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិ​ភព​លោក​ នៅ​ទី​ក្រុង​កេប៊ិច​ ប្រទេស​កាណា​ដា​ កាល​ពីថ្ងៃ​ទី​៧ ខែ​ កក្កដា ​ឆ្នាំ​២០០៨ មក​នោះ​។
          ក្នុង​​អត្តចរិត​ព្រហើនច្រឡោងខាម យង់​ឃ្នង​ព្រៃ​ផ្សៃ ប្រៀប​បាន​ទៅនឹង​ជន​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​​ អាប់​ភី​ស៊ីត វេចាជី​វ៉ាក់​​ មក​លើ​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​​ទន្រ្ទាន​ឈ្លាន​ពាន​ទឹក​ដី​ គឺ​ជា​ការ​បញ្ជាក់យ៉ាង​​ច្បាស់​ពី​មហិច្ឆតា​ល្មោភសង្រ្គាម និង​ការ​ប៉ុន​ប៉ង​ដណ្តើម​ គ្រប់​គ្រង​កាន់​កាប់​លើវត្ត​កែវ​សិក្ខាគីរី​ស្វារៈ ​និង​ប្រា​សា​ទ​​​​​ព្រះ​វិហារ​របស់​​កម្ពុជា យ៉ាង​ច្បាស់​ក្រឡែត​។​
          ការ​បាញ់​ផ្លោង​មក​លើ​ទឹក​ដី​កម្ពុជា បាន​ធ្វើឡើងរយៈ​ពេល​​​តែ​ជាង​មួយ​សប្តាហ៍​​ប៉ុណ្ណោះ​ បន្ទាប់ពី​លោក​ នាយក​រដ្ឋ​មន្ត្រី​​ អាប់​ភី​ស៊ីត​ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​មករា ឆ្នាំ ២០១១ បាន​ទាម​ទារ​ឲ្យ​កម្ពុជាដកទង់​ជាតិ​របស់ខ្លួន​ចេញ​ពី​វត្ត​កែ​សិក្ខាគីរី​ស្វារៈ  ដោយអាប់​ភី​ស៊ីត​ បាន​ប្រកាសថា​ « នឹង​ប្រើ​កម្លាំង​ជាជម្រើស​ចុង​ក្រោយ​......រដ្ឋាភិបាល​ថៃ​មិន​ខ្លាចសង្គ្រាម​ជាមួយ​កម្ពុជាទេ​» ហើយ​ពាក្យ​សម្តី​នេះ​​ ធ្វើ​ឡើង​ស្រប​ពេល​​ដែល​​ប្រទេស​ថៃ​ធ្វើ​សម​យុទ្ធ​យោធា​ដោយ​ប្រើកាំ​ភ្លើង​ធំ​ធុន​ធ្ងន់ នៅ​ព្រំ​ដែន​ជាប់​កម្ពុជាកាលពីពេល​ថ្មី​ៗ។​
ទាំង​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ និង​ប្រាសាទព្រះ​វិហារ​ ក៏​ដូច​ជាតំ​បន់​ជុំវិញ​ប្រាសាទ​ គឺត្រូវ​បាន​គ្រប់​គ្រង​ស្រប​ច្បាប់​ និង​កាន់​កាប់​ជាក់​ស្តែង​ដោយ​កម្ពុជា មិនអាចប្រកែកបាន (De jure et De facto) ​។
កាលពី​ថ្ងៃ​ទី​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោកជំ​ទាវ​ Maria Luiza Ribeiro Viotti ប្រធាន​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូ​យ៉ក ក្នុង​គោល​បំ​ណង​ដើម្បី​ទាញ​ការ​យ​ក​​​ចិត្ត​ទុក​ដាក់​របស់​លោក​ជំ​ទាវ​ទៅ​លើ​ស្ថាន​ការ​ណ៍ដ៏​មាន​គ្រោះ​ថ្នាក់ធ្ងន់​ធ្ងរ​​ក្នុង​ពេល​បច្ចុ​ប្បន្ន នៅ​ព្រំ​ដែន​រវាង​ព្រះ​រាជាណាចក្រកម្ពុជា និង​រាជាណាចក្រថៃ ​ ហើយ​បាន​បញ្ជាក់​ថា​    ក្នុង​ខណៈ​ពេល​ដែល​ សម្តេច
កំ​ពុង​សរសេរលិខិត​ជូន​លោក​ជំ​ទាវ​នេះ​ កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​នៅ​តែ​បន្ត​បាញ់អាវុធ​ធុន​ធ្ងន់​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជាទៀត​។ ខ្លឹម​សារ​លិខិត​របស់​សម្តេច​តេជោ ហ៊ុន​​ សែន​ បាន​គូសបញ្ជាក់​ថា​ « អំ​ពើ​ឈ្លាន​ពាន​ជាក់​ស្តែង​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​ប្រទេសថៃ​ប្រឆាំង​នឹង​កម្ពុជា គឺ​ជា​ការ​រំ​លោភ លើលិខិត​តូបករណ៍ច្បាប់​ ដូច​ជា សាលដី​ការ​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ នៅ​ទី​ក្រុង​ឡាអេ នៅ​ថ្ងៃទី​១៥ ខែ​មិថុនា​ ឆ្នាំ​ ១៩៦២ , មាត្រា២.៣   ២.៤   និង​៩៤.១ នៃ​ធម្ម​នុញ្ញអង្គការ​សហប្រជា​ជាតិ​ ,សន្ធិ​សញ្ញា​មិត្ត​​​​ភាព​ និង​សហប្រតិបត្តិការនៅ​អាស៊ី​អាគ្នេយ៍ មាត្រា២ ដែល​ប្រទេស​កម្ពុជា និង​ថៃ​ជាភាគី​ចែង​ ត្រូវ​មាន​​ការ​គោរពគ្នា​ទៅ​វិញ​ទៅ​មក លើឯករាជ្យ​​ ​អធិ​បតេយ្យ​​ ​បូរណភាព​ដែន​ដី និង​អត្ត​សញ្ញាណ​ជាតិ​ ការ​ដោះ​ស្រាយការ​ខ្វែង​គំ​និត​គ្នា​និង​ជម្លោះ​ ​ដោយសន្តិ​វិធី​ ជាពិ​សេស​ការ​លះ​បង់​នូវ​ការ​គំ​រាម​កំ​ហែង​ ឬ​ការ​ប្រើ​​កម្លាំង​  ហើយ​ជាង​នេះ​ទៅ​ទៀត​ គឺ​រំ​លោភ​លើ​កិច្ច​ព្រម​ព្រៀង​ពី​អធិ​បតេយ្យ​ និង​ការ​មិន​អចរំ​លោភ​បាន​។
សម្តេចតេជោ​ ហ៊ុន សែន​ បានហៅ​អំ​ពើ​ឈ្លាន​ពាន​នោះ ថាជា​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិ​ភាព​ និង​ស្ថិរភាព​ក្នុង​តំ​បន់​ ហើយ​សម្តេច​បាន​ស្នើ​សុំ​យ៉ាង​ទទួច​ ឲ្យ​លោកជំ​ទាវ​មេត្តាកោះប្រជុំ​ជា​បន្ទាន់​នូវ​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ថៃ។ សម្តេច​ ក៍​សូម​ស្នើ​ផង​ដែរ​ឲ្យ​លោក​ជំ​ទាវ​ប្រធាន​ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គកាសហប្រជាជាតិ​ មេត្តាជួយផ្សព្វ​ផ្សាយលិខិត​នេះ​ ជាឯកសារ​ផ្លូវ​ការ ជូន​ដល់​សមាជិក​ក្រុម​ប្រឹក្សាសន្តិ​សុខ អ.ស.ប. ទាំង​អស់។ នៅ​ក្នុង​សន្ទរកថា​របស់​សម្តេច​តេជោ​ ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ ២០១១ សម្តេច​ បាន​បញ្ជាក់​ថា ជម្លោះ​នេះ​បណ្តាល​មក​ពី​មេដឹក​នាំ​ថៃ​ និង​ពួក​ជ្រុល​និយម​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សម្តេច​តេជោ​ នៅ​បានអំ​ពាវ​នាវ​ឲ្យ​កង​ទ័ព និង​ប្រជា​ពល​រដ្ឋនៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​រួម​រស់​នៅ​ជាមួយ​គ្នាដោយ​ល្អ​ ហើយ​ថា​ យកល្អ​កុំ​ធ្វើ​​សង្គ្រាម​។
ការសំ​ដែង​នូវ​សេចក្តី​សោក​ស្តាយរបស់​សម្តេច​តេជោ ​ជុំ​វិញ​ការ​បាត់​បង់​អាយុ​ជី​វិត​នៃ​ពល​រដ្ឋ​ទាំង​ពីរ​ដោយ​អាវុធ​នៅ​តំ​បន់​ព្រំ​ដែន​​ គឺបាន​បង្ហាញ​ពី​សមាណ​ចិត្ត​ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ ក្នុង​នាម​ជា​មេដឹក​នាំ​កម្ពុជាប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ក្នុង​កិច្ច​ការ​ពារ​បូរណភាព​ទឹក​ដី​ ដែល​មិន​មាន​នូវ​ចរិត​ពាល​រំ​លោភ​ច្បាប់​ដូច​អាប់​ភី​ស៊ីត​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ នាយក​រដ្ឋមន្ត្រី ​អាប់​ភីស៊ីត​ មាន​តែ​មហិច្ឆតា​ឈ្លាន​ពាន​ វាតទី​និយម​ ឬ​ចាត់​ទុក​ថា​ ជា​មេដឹក​នាំ​មួយ​រូប​ដែល​ពោ​រពេញ​ដោយ​ភាព​ព្រៃ​ផ្សៃ​ យក​ខ្មែ​រធ្វើ​ជា​ចំ​ណាប់ខ្មាំង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​ ។​ ទង្វើ​នោះ​ គឺ​ជា​មហាគ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរបំ​ផុត​នៃ​ទំ​នាក់​ទំ​នង​របស់​ប្រទេស​ទាំង​ពីរ ​​ដែល​មាន​កាតព្វកិច្ច​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ ។​ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ីត​ បាន​ជ្រើសរើស​យក​នូវ​របៀប​ដឹក​នាំ​មួយ​ដ៏​ចម្លែក​ គឺ​ការ​ស្រេក​ឃ្លាន​ធ្វើ​ជា​ឈ្មួញ​សង្គ្រាម និង​ចាត់​ទុក​ថា​ ជា​នាយក​រដ្ឋមន្ត្រី​ល្មោភ​សង្គ្រាម​ដើម្បី​អំ​ណាច​ដែល​គួ​រឲ្យ​ស្អប់​ខ្ពើម ហើយ​អាប់​​ភី​ស៊ីត​ ក៍​ត្រូវ​បាន​សម្តេច​តេជោ​ ព្រមាន​ថា​ «សូម​កុំ​ធ្វើ​ជា​អ៊ី​ត្លែសម័យ​ថ្មី​»៕
ពូន​សំ​រេច​​​

រូបភាពខូចខាតរបស់ប្រាសាទព្រះវិហារ






Expéditeur Son Excellent SOK An Président de la Commission Nationale Son Excellence la Présidente du Comité du Patrimoine Mondial Madame MAI BINT MUHAMMAD AL KHALIFA MANAMA (Bahreïn)



អត្ថបទបកប្រែក្រៅផ្លូវការ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោកជំទាវប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
លោកជំទាវ MAI BINT MUHAMMAD ALKHALIFA
MANAMA (បារ៉ែន)
លោកជំទាវប្រធាន

កម្មវត្ថុៈ ប្រាសាទព្រះវិហារដែលចុះបញ្ជីបេតិកភណ្ឌពិភពលោក ប្រឈមនូវការខូច      ខាតយ៉ាងធ្ងន់ធ្ងរ
         
          ខ្ញុំមានការសោកស្តាយ ដែលត្រូវធ្វើការស្នើសុំឲ្យមានជំនួយជាបន្ទាន់ដើម្បីការពារប្រាសាទព្រះវិ​ហារ​ដែលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក។

          ដោយក្តីសោកសៅដ៏ជ្រាលជ្រៅ​ និងសេចក្តីបារម្ភយ៉ាងធំធេង ខ្ញុំសូមជម្រាប ជូន​ដល់​លោក​ជំទាវ​ អំពីព្រឹត្តិការណ៍ថ្មីៗបំផុតដែលកើតឡើងកាលពីថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​ និងតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ។

          ការគំរាមកំហែងទាំងឡាយពីសំណាក់ទាហានថៃបានឈានដល់ការផ្ទុះអាវុធ​ កាល​ពីថ្ងៃទី៤ និងទី៥​ ខែកុម្ភៈ ឆ្នាំ២០១១ ហើយកងទ័ពជាតិកម្ពុជាបានសម្រេច​ទប់​ទល់​​ក្នុង​ការ​វាយប្រហារ និង​បាន​រារាំងដល់ការចូលកាន់កាប់​ទឹកដីក្នុងព្រំដែន​របស់​​យើងខ្ញុំ។​ គ្រាប់កាំភ្លើង និងគ្រាប់ផ្លោងជា​ច្រើន​គ្រាប់ដែល​កើតចេញមក​ពី​ការ​បាញ់ ដោយទាហានថៃ (បេ៤ ​ដេកា៧៥មម ៨១មម ១០៥មម ១២០មម) ត្រូវបាន​ធ្លាក់​ជា​បន្តបន្ទាប់​ចម្ងាយពី៥​ម៉ែត្រ ទៅ​៧ម៉ែត្រ និង១០ម៉ែត្រ ​ពីជញ្ជាំងប្រាសាទ​ហើយ អំបែងរបស់វា​បានធ្វើឲ្យ​មាន​​​​​​ប្រហោង​​​មួយ​​ចំនួ​ន​នៅលើ​ជញ្ជាំង​។ ចំណែកឯកន្លែងសម្រាប់ប្រារព្ធពិធី និង កន្លែង​​ជា​​​ច្រើន​​ទៀត​របស់វត្តកែវសិក្ខាគិរីស្វារៈ​ត្រូវ​បានបំផ្លាញដោយគ្រាប់កាំភ្លើងនិង​គ្រាប់​​​​ផ្លោង។

          លោកជំទាវប្រធាន

            ខ្ញុំសូមជម្រាបលោកជំទាវថា ការប្រយុទ្ធគ្នាបានកើតឡើង​ក្នុងខណៈពេល​ដែល​ ​រដ្ឋមន្ត្រី​​ការ​បរទេសថៃកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងមួយ របស់​ប្រទេស​កម្ពុជា។ ការឈ្លាន​ពានដោយកម្លាំងទាហានថៃសំដៅទៅលើ ប្រាសាទ​ព្រះវិហារ​​ដែល​ត្រូវបាន​ការពា​រ​​ដោយ​​អនុសញ្ញា​​ ​ឆ្នាំ១៩៧២ ជាការបំពានយ៉ាងជាក់​ស្តែង​ទៅ​​លើសន្ធិសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការ​ពារ​សម្បត្តិ​វប្បធម៌​ក្នុង​​ករណី​មានការប៉ះទង្គិចប្រដាប់​អាវុធ។ សូម្បីតែរមណីយដ្ឋាន បេតិកភណ្ឌ​ពិភព​លោក និង​កន្លែងប្រមូលផ្តុំសាសនា (វត្តកែវសិក្ខាគិរីស្វារៈ) មិនត្រូវបាន​លើក​លែង​ដោយការ​ឈ្លាន​ពាន​នេះទេ។

            លោកជំទាវប្រធាន

          យើងខ្ញុំមានការបារម្ភយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ!
          ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃសន្ធិសញ្ញា ខ្ញុំមានកាតព្វកិច្ច​ស្នើ​សុំឲ្យ​​លោក​ជំទាវចាត់​ វិធានការចាំបាច់ដើម្បីការពារប្រាសាទ ប្រឆាំងរាល់ការគំរាម កំហែង។
            ការបញ្ជូនបេសកជនពិសេសម្នាក់របស់លោកជំទាវ ក្នុងឋានៈ​ជា​​​ប្រធាន​​​​​នៃ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាវិធានការបន្ទាន់​មួយដ៏មាន​ប្រសិទ្ធ​​​ភាព​ដើម្បី​ទៅ​ពិនិត្យ​នៅនឹងកន្លែង នូវការខូចខាត និង គ្រោះ​ថ្នាក់ពីការគំរាម​​កំហែង​នោះ។​

          សូមលោកជំទាវទទួលនូវគារវភក្តីនិងការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី

ហត្ថលេខា

សុខ អាន

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence la Directrice Générale de l’UNESCO Madame IRINA BOKOVA Maison de l’UNESCO – PARIS




អត្ថបទបកប្រែក្រៅផ្លូវការ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោក​ជំទាវ​​អគ្គនាយកអង្គការយូណេស្កូ
លោកជំទាវ ​ IRINA BOKOVA
ការិយាល័យកណ្តាល​យូណេស្កូ - ប៉ារីស
លោក​ជំទាវ​អគ្គនាយក​
កម្មវត្ថុៈ ប្រាសាទព្រះវិហារ​ដែលបាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ ប្រឈម    នូវការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ
ដោយ​​ក្តីសោក​សៅ​យ៉ាងខ្លាំង​ និង​សេចក្ដី​បារម្ភ​យ៉ាង​ធំធេង​ ​ខ្ញុំ​សូម​ជម្រាបជូន​​ដល់​លោក ​​ជំទាវ​ ស្ដី​ពី​ព្រឹត្តិការ​ណ៍ដ៏​ថ្មី​ៗបំផុត​​ទាំងឡាយ​ ដែល​កើតឡើង​កាល​ពី​ថ្ងៃ​ទី​ ៤ និង​ទី​៥ ខែ​កុម្ភៈ កន្លងទៅ​នេះ​ ក្នុង​​តំបន់​​ប្រាសាទព្រះវិហារ និងតំបន់​នៅ​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វារៈ។​

ស្មោះត្រង់​ទៅ​នឹង​មាគ៌ា​ដឹក​នាំ គោរព​យ៉ាង​ខ្ជាប់ខ្ជួននូវ​ច្បាប់អន្ដរជាតិ និង​ការ​​
ប្រកាន់​​ខ្ជាប់នូវគោលជំហរសន្ដិភាព​ និងទំនាក់ទំនង​​ល្អជាអ្នក​ជិតខាង​ ជាមួយមិត្ត​ថៃ ព្រះរាជាណាចក្រកម្ពុជា​​ សូម​ធ្វើការ​កត់​សម្គាល់​ជាបឋមថា ក្នុង​សំណុំឯកសារ​ប្រាសាទព្រះវិហារ ថៃ​គ្មាន​អ្វីដើម្បី ធ្វើការ​ទាម​ទារ​មក​វិញ​ទេ ប្រាសាទ​​ស្ថិតក្នុង​ដែន​ដី​ក្រោម​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ដែល​អន្ដរ​ជាតិទទួល​ស្គាល់។​ ព្រំដែន​ដែល​ឆ្លងកាត់​ក្នុង​រង្វង់​ប្រាសាទនេះ ​ត្រូវបាន​កំណត់ - មិនមែន​ជា​ចំណុច​ឯកតោ​ភាគីទេ​ ប៉ុន្ដែ​យោង​តាម​ឯកសារ​នានា ​ដែលមាន​​អានុភាជា​អន្ដរជាតិ​ - គឺវានៅ​សល់តែការ ព្រមព្រៀង​គ្នា​ក្នុង​ការ​ដាំបង្គោល ​បញ្ជាក់​​នូវ​គំនូស​​​​​ព្រំដែន​​ជាមួយ​រាជាណា​ចក្រ​​ថៃតែប៉ុណ្ណោះ​។ ព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់​ដើម្បីរៀបចំចាត់​ចែងបោះ​បង្គោល​ព្រំដែន។

នៅក្នុងខណៈនោះ ប្រទេសថៃគិតតែតវ៉ា​ទៅគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ ជា​ច្រើនលើក​ច្រើន​សា​ (ក្នុង​កិច្ច​ប្រជុំនៅ ក្រាយឈឺត ឆ្នាំ ២០០៧  នៅទីក្រុង​កេប៊ិច ឆ្នាំ២០០៨ នៅ​សេវីល ឆ្នាំ ២០០៩ និង​នៅ​ប្រេស៊ីលីយ៉ា ឆ្នាំ ២០១០) ដោយ​លើក​ហេតុផល​ថា​ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ គឺជា​ការ​ចុះបញ្ជី​ «ឯកតោភាគី» ដែល​ជាដើមចម​នៃទំនាស់​រវាង​កម្ពុជា​ និង​ថៃ។​ តាមការ​ពិត ប្រភនៃ​ជម្លោះ​ដ៏​​ខ្លាំងក្លា គឺជា​ផែនការ​​ និងការរៀបចំឡើង​ដោយ​រដ្ឋាភិបាលថៃ​ ដែល​កើតចេញពី​ផែនទី​សម្ងាត់ឯកតោភាគីគ្មានការ​ទទួល​ស្គាល់ជាអន្ដរជាតិ​ ​ហើយ​ដែលញ៉ាំង​ឲ្យ​មាន​ការវាយប្រហារ​បែបយោធា​ជាបន្ដបន្ទាប់ ​ដើម្បី​​សម្រេច​គោល​បំណងនៃ​មហិច្ឆតា​ឈ្លាន​ពានលើទឹកដី​កម្ពុជា​។ ជានិច្ចកាល រាល់រដ្ឋអំណាច​ថៃ​តែង​តែយកលេសដោយ​​គ្មាន​មូល ដ្ឋាន​គ្រឹះ​ថា​ ការ​អភិរក្ស និង​ការការពារ​របស់យើងបានសម្រេច​ធ្វើ​ឡើងដោយ​ «តាំងខ្លួន»​​ នៅ​លើ​ទឹកដីរបស់​ថៃ។​​​ ការ​គំរាម​កំហែង​ដោយ​យោធាថៃ​ក្នុង​តំបន់​ប្រាសាទ​បានឈាន​​​​ដល់​ការ​បាញ់គ្នា​នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១១។ កងទ័ពជាតិ​កម្ពុជា​បាន​សម្រេច​ទប់ទល់​ក្នុង​ការ​វាយប្រហារ​ ហើយ​បាន​រារាំង​ ការ​​ចូល​កាន់កាប់​ទឹកដី​ក្នុងព្រំដែន​របស់​យើងខ្ញុំ។​ រាល់ការ​បាញ់គ្រាប់​កាំ​ភ្លើង​និងគ្រាប់ផ្លោង​របស់​ទាហាន​ថៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប៉ុនប៉ង​ចូលកាន់កាប់​ និង​បំផ្លាញ​តំបន់​រមណីយ​-ដ្ឋាន​ប្រាសាទ​ព្រះវិហារៈ

·         តាម​ការ​ពិនិត្យ​​បឋមៈ គ្រាប់កាំភ្លើង​និង​គ្រាប់​ផ្លោង​ដែល​កើត​ចេញ​ពីការ​បាញ់​ផ្តក់​ដោយ​ ( បេ៤០ ដេកា៧៥មម ៨១មម ១០៥មម ១២០មម) គឺសំដៅ​មក​លើ​ប្រាសាទ​ និង​វត្ត​​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ។
·         កន្លែង​ប្រារព្ធ​ពិធីសាសនា និង​ផ្នែក​ដទៃទៀត​របស់​វត្ត​កែវ​សិក្ខាគិរីស្វារៈ​ ​ត្រូវ​បាន​កម្ទេច​ដោយ​​គ្រាប់​កាំភ្លើង​និង​គ្រាប់​ផ្លោង​។
·         នៅគោបុរៈ​ទី១ គ្រាប់កាំភ្លើង​ផ្លោង​ ១០៥មម និង​១២០មម​ បានធ្លាក់​នៅកន្លែង​ផ្សេងៗ គ្នា​​ចម្ងាយ​ ៥ម៉ែត្រ និង​ ២០ម៉ែត្រ ហើយ​អំបែង​គ្រាប់បាន​ខ្ទាតទៅ​ប៉ះ​ជញ្ជាំង​ប្រាសាទ។
·         នៅ​គោបុរៈ ទី៣ និង​ទី​៥  គ្រាប់កាំភ្លើង​ផ្លោង ១០៥មម និង​ ១២០មម ​បាន​ធ្លាក់ចម្ងាយ​ ពី៥ម៉ែត្រ ម៉ែត្រ និង​ធ្វើ​ឲ្យ​ប៉ះពាល់ទៅ​លើ​ជញ្ជាំងប្រាសាទ និង​ទៅ​លើថ្ម​នៃទីលានខាងមុខ។​
លោកជំទាវជាទីគោរព

ខ្ញុំសូមជម្រា​លោកជំទាវថា ការ​ប្រយុទ្ធគ្នា​នេះបាន​កើតឡើង​ក្នុង​ខណៈ​ដែល​រដ្ឋមន្ដ្រី​ការបរទេស​ថៃ​កំពុង​ស្នាក់នៅ​ខេត្ត​សៀម​រាប។ តើ​គេ​អាចយល់​យ៉ាង​ដូចម្តេច​អំពីកិច្ច​ចរចា!!!​ ហើយ​តើគេយល់យ៉ាងដូចម្តេចអំពី ប្រទេស​ហត្ថលេខី​មួយ​នៃ​អនុសញ្ញា​ក្រុង​ឡាអេ ​ឆ្នាំ ១៩៥៤ និង​អនុសញ្ញា​ឆ្នាំ ១៩៧២ មិនបាន​​លើកលែង​ចំពោះ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​កន្លែង​ប្រារព្ធ​ពិធីសាសនា​​ ដូចជា​វត្ត​កែវសិក្ខាគិរីស្វារៈ​​។​ ការគំរាម​កំហែង​យោធាទាំងនោះ​ អាច​​នឹងបណ្ដាល​​ឲ្យ​មានការខូច​ខាតធ្ងន់ធ្ងរ​ជាង​នេះទៅទៀត។​
លោកជំទាវ​អគ្គនាយក​

យើងខ្ញុំមាន​ការ​បារម្ភយ៉ាងខ្លាំង​ចំពោះប្រាសាទព្រះវិហារ!

យើង​ខ្ញុំសូមអំពាវនាវ​យ៉ាងឱឡារឹក និងជា​បន្ទាន់​ដល់​អ្នកការពារ​អនុសញ្ញា​ឆ្នាំ ១៩៧២ និង​ដល់​អ្នកការ​ពារ​បេតិកភណ្ឌ​មនុស្សជាតិ​។ ​ប្រាសាទ​ព្រះ​វិហារ​​ត្រូវបាន​ដាក់​​ក្រោមការការពាររបស់អង្គការយូណេស្កូ ហើយវាបានបង្ហាញ​ពីការ​ទទួលខុស​ត្រូវ​របស់​លោកជំទាវអគ្គនាយក។ យើងខ្ញុំស្នើ​សុំដល់លោកជំទាវឲ្យមានការរៀប​ចំ​បេសកកម្មជាបន្ទាន់មួយក្នុងការពិនិត្យវាយតម្លៃទៅលើ​​ការ​​ខូចខាត​របស់​ប្រាសាទ​ព្រះវិហារ​។

            រាជរដ្ឋាភិបាលកម្ពុជារងចាំការសម្រេចក្នុងការធ្វើអន្តរាគមន៍របស់លោក​ជំទាវ​សម្រាប់ ការការពារនូវវត្ថុ ដ៏មានតម្លៃ  ដែលគ្មានអ្វីអាចជំនួសបាន   ហើយក៏​ជា  សម្បត្តិ
​បេតិកភណ្ឌ​​ពិភពលោក ផងដែរ។

សូម​ លោកជំទាវ អគ្គនាយក ​​ទទួល​នូវ​សេចក្ដី​​គោរព​រាប់អាន ​ដ៏ខ្ពង់ខ្ពស់​​​​​​អំពីខ្ញុំ

ប្រធានគណៈកម្មការជាតិយួណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី

ហត្ថលេខា

សុខ អាន

 

Even Winston Churchill Was Afraid of War

While raging protest in Egypt at its tenth day has been in the international limelight, PAD protest in Bangkok has reached a certain stage where the door-slamming and bridge- burning rhetoric against Cambodia made by Sondhi Limthongkul has deeply hurt the whole Khmer people. The following day, on 04 February 2011, Thai solders invaded Cambodian territory and opened fire at Cambodian armed forces at Sambok Khmum, located just 500 meters from the staircase of the Temple of Preah Vihear and other areas deep inside the Cambodian territory; just as Cambodian and Thai Minister of Foreign Affairs were discussing Their “love-hate” relationships at the 7th meeting of Cambodia-Thailand Joint Commission for Bilateral Cooperation in Siemreap.
What a coincidence it is! There are reasons to believe that it is not a coincidence, but obviously a well-planned tactic, prepared beforehand by Abhisit, finally seen as the most hawkish among Thai ruling circle.  
As a matter of fact, Abhisit demanded on 27 January 2011 that Cambodian flag hoisted at Keo Sikha Kiriswara pagoda be removed and later, on 31 January 2011, he threatened “to use force as the last option” and bullied Cambodia by declaring that “Thai government will not be afraid of war with Cambodia”. Simultaneously, he ordered Thai forces to stage military exercise with heavy artillery at the Temple of Preah Vihear area.
Is it a “mutually reinforcing tool of forces and diplomacy” tactic that bigger countries used to carry out against smaller one in order to get influence at the table of negotiation? Or, simply an open aggression from their position of military superiority, just as a few days ago, Chamlong Srimuang told the Yellow Shirts that “our fighter jets can reach Cambodia in five minutes”?
But, on 05 February 2011, to the disbelief of everyone, this same man ludicrously read a statement from the same stage of PAD rally that “The exchange of fire between Thai and Cambodian solders (...) was an act of invasion of Thailand’s sovereignty”. How can Chamlong unscrupulously dare to issue this false statement since earlier he threatened to send fighter jets to bomb Cambodia? Or, is that Thai way in dealing with their smaller neighbor?
Quite the contrary, the truth of the matter is that this flagrant aggression by Thai armed forces is the product of the irresponsible leadership of Prime Minister Abhisit Vejjajiva who just revealed last Sunday that “ he shares the same stance with the PAD regarding to the border dispute” He went on to say that “ that is the first government which is clearly opposed to the 1:200.000 map and the registration of Preah Vihear as world heritage site”.
Undoubtedly, Abhisit’s order to wage war against Cambodia as demanded by the on-going PAD rally is solely driven by his vested interest without considering any subsequent spillover effect of this unwanted and unnecessary war against Cambodia. The war he is not afraid of has affected not only the daily life of the people living next to the border on both sides but also the image and confidence of Asean.

With this relation, the Secretary General of Asean, Mr. Surin Pitsuwan called on both sides to allow “some form of mediation by the Asean leadership” to help to prevent this serious situation from escalating into open conflict that “will definitely affect our economic development, confidence in our region”

 In this spirit, the current Asean chair, Dr. Natalegawa, Minister of Foreign Affairs of Indonesia is expected to arrive in Phnom Penh today. We warmly welcome him and wish him a successful mission in ending Thai aggression which caused heavy damages to the Temple of Preah Vihear by many shells from Thai artillery last night. Also in this morning, Samdech Techo Hun Sen has appealed to the UNSC to stop this aggression before it escalates to a larger scale; “nobody wins in this war” he said in a ceremony to award diplomas to students at National Institute of Education in Phnom Penh.

 Finally, we would like the Asean leadership to tell Abhisit to not listen to Chamlong and Sondhi from the street stage but instead to Winston Churchill from the UN stage who once declared: “better talk, talk, talk than war, war, war”. Therefore, even Churchill was afraid of war.


07 February 2011
Sandra Rodriguez
Phnom Penh

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence la Présidente du Conseil Exécutif Madame Eleonora MITROFANOVA Ambassadrice de la Fédération de Russie à l’UNESCO



អត្ថបទបកប្រែក្រៅផ្លូវការ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោកជំទាវ​​ប្រធានក្រុមប្រឹក្សាប្រតិបត្តិ
លោកជំទាវ ​ Eleonora MITROFANOVA
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំអង្គការយូណេស្កូ


លោកជំទាវ​ប្រធាន

កម្មវត្ថុៈ ប្រាសាទព្រះវិហារ​ដែលបាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ ប្រឈម      នូវការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ

ដោយ​​ក្តីសោក​សៅ​យ៉ាងខ្លាំង និង​សេចក្ដី​បារម្ភ​យ៉ាង​ធំធេង​ ​ខ្ញុំ​សូម​ជម្រាបជូន​​ដល់​លោក​​ជំទាវ​ ស្ដី​ពី​ព្រឹត្តិការ​ណ៍ដ៏​ថ្មី​ៗបំផុត​​ទាំងឡាយ​ ដែលបាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​ និង​ទី​៥ ខែ​កុម្ភៈ កន្លងទៅ​នេះ​ ក្នុង​​តំបន់​​ប្រាសាទព្រះវិហារ និងតំបន់​នៅ​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វារៈ។​

ស្មោះត្រង់​ទៅ​នឹង​មាគ៌ា​ដឹក​នាំ គោរព​យ៉ាង​ខ្ជាប់ខ្ជួននូវ​ច្បាប់អន្ដរជាតិ និង​ការ​​ប្រកាន់ខ្ជាប់នូវគោលជំហរសន្ដិភាព​ និងទំនាក់ទំនង​​ល្អជាអ្នក​ជិតខាង​ ជាមួយមិត្ត​ថៃ ព្រះរាជាណាចក្រកម្ពុជា​​ សូម​ធ្វើការ​កត់​សម្គាល់​ជាបឋមថា ក្នុង​សំណុំឯកសារ​ប្រាសាទព្រះវិហារ ថៃ​គ្មាន​អ្វីដើម្បីធ្វើការ​ទាម​ទារ​មក​វិញ​ទេ ប្រាសាទ​​ស្ថិតក្នុង​ដែន​ដី​ក្រោម​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ដែល​អន្ដរ​ជាតិទទួល​ស្គាល់។​ ព្រំដែន​ដែល​ឆ្លងកាត់​ក្នុង​រង្វង់​ប្រាសាទនេះ ​ត្រូវបាន​កំណត់ - មិនមែន​ជា​ចំណុច​ឯកតោ​ភាគីទេ​ ប៉ុន្ដែ​យោង​តាម​ឯកសារ​នានា ​ដែលមាន​​អានុភាជា​អន្ដរជាតិ​ - គឺវានៅ​សល់តែការ ព្រមព្រៀង​គ្នា​ក្នុង​ការ​ដាំបង្គោល ​បញ្ជាក់​​នូវ​គំនូស​​​​​ព្រំដែន​​ជាមួយ​រាជាណា​ចក្រ​​ថៃតែប៉ុណ្ណោះ​។ ព្រះរាជាណាចក្រកម្ពុជា​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីរៀបចំចាត់ចែងបោះ​បង្គោល​​ព្រំដែន
 

 
នៅក្នុងខណៈនោះ ប្រទេសថៃគិតតែតវ៉ាទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជា​ច្រើនលើក​ច្រើន​សា​ (ក្នុង​កិច្ច​ប្រជុំនៅ ក្រាយឈឺត ឆ្នាំ២០០៧  នៅទីក្រុង​កេប៊ិច ឆ្នាំ២០០៨ នៅ​សេវីល ឆ្នាំ២០០៩ និង​នៅ​ប្រេស៊ីលីយ៉ា ឆ្នាំ២០១០) ដោយ​លើក​ហេតុផល​ថា​ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ គឺជា​ការ​ចុះបញ្ជី​ «ឯកតោភាគី» ដែល​ជាដើមចម​នៃទំនាស់​រវាង​កម្ពុជា​ និង​ថៃ។​ តាមការ​ពិត ប្រភនៃ​ជម្លោះ​ដ៏​​ខ្លាំងក្លា គឺជា​ផែនការ​​ និងការរៀបចំឡើង​ដោយ​រដ្ឋាភិបាលថៃ​ ដែល​កើតចេញពី​ផែនទី​សម្ងាត់ឯកតោភាគី គ្មានការ​ទទួល​ស្គាល់ជាអន្ដរជាតិ​ ​ហើយ​ដែលញ៉ាំង​ឲ្យ​មាន​ការវាយប្រហារបែប​​យោធាជាបន្ដបន្ទាប់ ដើម្បី​​សម្រេចគោលបំណងនៃមហិច្ឆតាឈ្លានពានលើទឹកដី​កម្ពុជា​។ ជានិច្ចកាល រាល់រដ្ឋអំណាច​ថៃ​តែង​តែយកលេសដោយ​​គ្មាន​មូលដ្ឋានគ្រឹះថាការអភិរក្ស និងការការពាររបស់យើងខ្ញុំបានសម្រេចធ្វើឡើងដោយ​ «តាំងខ្លួន»​​ នៅលើទឹកដីរបស់ថៃ។​​​ ការគំរាមកំហែងដោយយោធាថៃក្នុងតំបន់ប្រាសាទបានឈាន​​ដល់ការបាញ់គ្នាកងទ័ពជាតិកម្ពុជាបានសម្រេចទប់ទល់ក្នុងការវាយប្រហារ ហើយបានរារាំការ​​ចូលកាន់កាប់ទឹកដីក្នុងព្រំដែនរបស់យើងខ្ញុំរាល់ការបាញ់គ្រាប់​កាំ​ភ្លើង និងគ្រាប់​ផ្លោង​របស់​ទាហាន​ថៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប៉ុនប៉ង​ចូលកាន់កាប់​ និង​បំផ្លាញ​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារៈ

·         តាម​ការ​ពិនិត្យ​​ជាបឋមៈ គ្រាប់កាំភ្លើង​និង​គ្រាប់​ផ្លោង​ដែល​កើត​ចេញ​ពីការ​បាញ់​ដោយ​ ( បេ៤០ ដេកា៧៥មម ៨១មម ១០៥មម ១២០មម) គឺសំដៅ​មក​លើ​ប្រាសាទ​ និង​វត្ត​​ដែលបាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ។
·         កន្លែង​ប្រារព្ធ​ពិធីសាសនា និង​ផ្នែក​ដទៃទៀត​របស់​វត្ត​កែវ​សិក្ខាគិរីស្វារៈ​​ ត្រូវ​បាន​បំផ្លាញដោយ​​គ្រាប់​កាំភ្លើង​និង​គ្រាប់​ផ្លោង​។
·         នៅគោបុរៈ​ទី១គ្រាប់កាំភ្លើង​ផ្លោង​ ១០៥មម និង​១២០មម​ បានធ្លាក់​នៅ​កន្លែង​ផ្សេងៗគ្នា​​ចម្ងាយ​ ម៉ែត្រ និង ២០ម៉ែត្រ ហើយ​អំបែង​គ្រាប់បាន​ខ្ទាតទៅ​ប៉ះ​ជញ្ជាំង​ប្រាសាទ។
·         នៅ​គោបុរៈ ទី៣ និង​ទី​៥  គ្រាប់កាំភ្លើង​ផ្លោង ១០៥មម និង​ ១២០មម បាន​ធ្លាក់ចម្ងាយ​ពី៥ម៉ែត្រ ម៉ែត្រ និង​ធ្វើ​ឲ្យ​ប៉ះពាល់ទៅ​លើ​ជញ្ជាំងប្រាសាទ និង​ទៅ​លើថ្ម​នៃទីលានខាងមុខ។​


លោកជំទាវជាទីគោរព

ខ្ញុំសូមជម្រាជូនលោកជំទាវថា ការវាយប្រយុទ្ធគ្នានេះបានកើតឡើងក្នុងខណៈ​ដែល​រដ្ឋមន្ដ្រី​ការបរទេស​ថៃ​កំពុង​ស្នាក់នៅ​ខេត្ត​សៀម​រាប។ តើ​គេ​អាចយល់​យ៉ាង​ដូច​ម្តេច​​ពីកិច្ចចរចា!!!​ ហើយតើគេយល់យ៉ាងដូចម្តេចអំពី ប្រទេសហត្ថលេខីមួយនៃអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ មិនបាន​​លើកលែង​ចំពោះរមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​កន្លែង​ប្រារព្ធ​ពិធីសាសនា​​ ដូចជា​វត្ត​កែវសិក្ខាគិរីស្វារៈ​​។​ ការគំរាមកំហែងយោធាទាំងនោះអាចនឹង​​បណ្ដាល​​ឲ្យមានការខូចខាតធ្ងន់ធ្ងរជាងនេះ​​ទៅទៀត។​


ទន្ទឹមនឹងនេះ យើងខ្ញុំសូមទាញការចាប់អារម្មណ៍ពីលោកជំទាវ​ និង​សមាជិក​ដ៏ឧត្តុង្គឧត្តមនៃក្រុមប្រឹក្សាប្រតិបត្តិថា យើងខ្ញុំសូមធ្វើការអំពាវនាវជាបន្ទាន់ឲ្យ​មាន​​ការគោរពដល់ជីវិតមនុស្ស និងសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។ យើងខ្ញុំសង្ឃឹម​ថា​សហគមន៍អន្តរជាតិជាអ្នកជួយធ្វើឲ្យមានការគោរពច្បាប់ និងសីលធម៌ហើយ​ជួយ​រក្សា​បាន​នូវសន្តិភាព។
លោកជំទាវ​ប្រធាន

យើងខ្ញុំមាន​ការ​បារម្ភយ៉ាងខ្លាំង​ចំពោះប្រាសាទព្រះវិហារ !

យើង​ខ្ញុំសូមអំពាវនាវ​យ៉ាងឱឡារឹក និងជា​បន្ទាន់​ដល់​អ្នកមានកាតព្វកិច្ច​ការពារ​​អនុសញ្ញាឆ្នាំ១៩៧២ និងដល់អ្នកការពារបេតិកភណ្ឌមនុស្សជាតិយើងខ្ញុំ​ជឿ​ជាក់​ចំពោះសម្ថតភាព​ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវប្រធាន​​​ នូវក្របខ័ណ្ឌនៃ​ការ​​​​ទទួលខុសត្រូវរបស់​ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការយូណេស្កូ។​​​

សូម​លោកជំទាវប្រធាន​​ទទួល​នូវ​សេចក្ដី​​គោរព​រាប់អាន​ដ៏ខ្ពង់ខ្ពស់​​អំពីខ្ញុំ
ប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី

ហត្ថលេខា

សុខ អាន