Friday, February 11, 2011

ICAPP Statement Fri, Feb 11, 2011 at 2:06 PM

ទស្សនៈ មិនមែជាសង្គ្រាមតែប៉ុណ្ណោះទេ តែជាសង្គ្រាមបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក

ថ្ងៃទី ១១ ខែ កុម្ភ ឆ្នាំ ២០១០១

មួយសប្ដាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរផ្ទុះឡើងក្នុងរយៈពេល៤ថ្ងៃពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០១១ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃដែលអាប់ភីស៊ីតវេចាជីវ៉ា ត្រូវបានគេស្គាល់ជាទូទៅថាជា អ្នកមេគំនិតបានបញ្ជឱ្យមានការធ្វើសមយុទ្សយោធាមួយព្រំដែនក្បែរប្រាសាទព្រះវិហារ ជាប់នឹងប្រាសាទ ព្រះវិហារ។ រយៈពេលពីរបី ថ្ងៃក្រោយមកអាប់ភីស៊ីតបានទាមទារឱ្យកម្ពុជាដកជាតិចេញពីវត្ដកែវសិក្ខាគីរីស្វារៈ និងរើវត្ដចេញ។វាច្បាស់ ណាស់ថា អាប់ភីស៊ីតពិតជាបានរៀបចំផែនការធ្វើសង្គ្រាមយ៉ាង ល្អប្រឆាំងនឹងកម្ពុជា ក្នុងគោលបំណងកាន់កាប់តំបន់ ជុំវិញប្រាសាទព្រះវិហារ បំផ្លាញប្រាសាទឱ្យបានឆាប់កាន់តែល្អមុន សម័យ ប្រជុំនៃគណកម្មាធិការបេតិកភណ្ឌពិភព លោកលើកទី ៣៥ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ ២០១១ នៅប្រទេស បារេន។សង្រាមពិតប្រាកដបានចាប់ផ្ដើមផ្ទុះនៅពេលដែលកងទ័ពថៃសំរុកចូលទៅក្នុងតំបន់ដែល កាន់កាប់ តាមច្បាប់និងជាក់ស្ដែងរបស់កម្ពុជា។ កងទ័ពថៃបាន បាញ់គ្រាប់កាំភ្លើងផ្លោងនិងគ្រាប់ចង្កោមដាក់ប្រាសាទ ព្រះវិហារនិងដាក់តំបន់តំបន់ដទៃទៀតក្បែរប្រាសាទព្រះវិហារដែលបានបណ្ដាលឱ្យមានការខូចខាតយ៉ាង ដំណំ។
វាមិនមានសារៈសំខាន់អ្វីឡើយដែលត្រូវលើកឡើងថា តើអ្នកណាបាញ់មុនអ្នកណាបាញ់ក្រោយ ប៉ុន្ដែសំខាន់ បំផុតទាក់ទងទៅនឹងការផ្ទុះអាវុធនេះ គឺថាតើអ្នកណាបង្កើតឱ្យមានបុព្វហេតុនាំឱ្យមាន សង្គ្រាម ផ្ទុះឡើងរវាងកងទ័ព កម្ពុជានិងកងទ័ពថៃនោះ? តើហេតុអ្វីកងទ័ពថៃបានបាញ់កាំភ្លើងធន់ធ្ងន់ គ្រប់ប្រភេទ ដាក់ប្រាសាទនៅពេលដែលកង ទ័ពថៃបានយល់ដឹងច្បាស់ថាប្រាសាទព្រះវិហារជារមណីយដ្ឋានបេតិកភណ្ឌ ពិភពលោក ដែលត្រូវទទួលបាននូវកិច្ចការពារ និងការអភិរក្សដែលការធានាដោយអនុសញ្ញាឡាអេឆ្នាំ ១៩៥៤?
ក្នុងខ្សែភ្នែគរបស់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិបានយល់ដឹងយ៉ាងច្បាស់ថាមានបុព្វហេតុខ្លះៗ ដែល បណ្ដាលមក ពីប្រទេសថៃ ទី១ ប្រើប្រាស់ផែនទិសម្ងាត់ឯកតោភាគី និងជាផែនទីដែលអន្ដរជាតិមិនបាន ទទួលស្គាល់ ដើម្បីយកមកអះអាងទាមទារតំបន់ក្បែរប្រាសាទ ដែលបានរំលោភទាំងស្រុងទៅនឹង សាលដីកា តុលាការយុត្ដិធម៌អន្ដរ ជាតិក្រុង ឡាអេឆ្នាំ១៩៦២។ ទីពីរអាប់ភីស៊ីតបានបញ្ជាឱ្យមានសមយុទ្ធយោធាមួយ នៅក្បែរព្រំដែនដោយមិនបានជូនដំណឹង ដល់ប្រទេសកម្ពុជាមុនឡើយដែលជាបំណងចង់កាន់កាប់តំបន់ដូច ដែលបានរៀបរាប់ខាងលើ បំផ្លាញប្រាសាទនោះ ឱ្យបានឆាប់កាន់តែល្អបន្ទាប់ពីចលនាអាវលឿងដាក់សម្ពាធ លើអាប់ភីស៊ីត។
ក្នុងឆ្នាំ ២០០៨ បក្សប្រជាធិបតេយ្យ នៅជាបក្សប្រឆាំងក្នុងពេលនោះអាប់ភីស៊ីតបានញុះញង់ឱ្យ ចលនាអាវលឿងប្រឆាំងទៅនឹងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលធ្វើឱ្យមាន ការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាក្នុងតំបន់ក្បែរប្រាសាទកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៨។ ដោយមានការគាំទ្រពេញ ទំហឹងពីចលនាអាវលឿងអាប់ភីស៊ីតបានសន្យាយកប្រាសាទព្រះវិហារត្រឡប់​មកវិញ​ជូនប្រទេសថៃ។តែក្រោយមក អាប់ភីស៊ីតបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការរារាំងផែនការគ្រប់គ្រងបរាជ័យក្នុង ការទប់ស្កាត់ការចុះបញ្ជីប្រាសាទ ព្រះវិហារនិងបរាជ័យក្នុងការទាមទារឱ្យមានការចុះបញ្ជីប្រាសាទរួមគ្នាក្នុងអំឡុងសម័យប្រជុំរបស់កណៈកម្មាធិការ បេតិកភណ្ឌលើកទី ៣៤នាទីក្រុងប្រេហ្ស៊ីលីយ៉ា នៃប្រទេស ប្រេហ្ស៊ីលកាលពីឆ្នាំ ២០១០ កន្លងទៅ។
មកដល់ពេលនេះ អាប់ភីស៊ីត និងកាស៊ីតកំពុងយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្នុងជម្លោះនយោបាយ ផ្ទៃក្នុង របស់ថៃដើម្បីបង្វែការយកចិត្ដទុកដាក់ពិក្រុងបាងកក មកក្រុងភ្នំពេញវិញ ពិសេសដើម្បីជំរុញឱ្យបក្ស ប្រជាធិបតេយ្យ ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ។បុព្វហេតុពិតប្រាកដនៃជម្លោះនេះជាក់ស្ដែងបាន កើតចេញពីកាលដែលប្រទេសថៃបានប្រើប្រាស់ផែនទីសម្ងាត់ ឯកតោភាគីដែលអន្ដរជាតិមិនបាទទួលស្គាល់។ រហូតមកដល់ពេលនេះតាមដែលយើងបានដឹងនោះ ផែនទីនោះទទួលស្គាល់ដោយថៃតែម្នាក់ឯងប៉ុណ្ណោះក្នុង បំណងបន្ដទាមទារយកតំបន់ក្បែរ ប្រាសាទ។
ក្នុងឆ្នាំ ១៩៦២តុលាការយុតតិធម៌អន្ដរជាតិក្រុងឡាអេបានប្រើប្រាស់ផែនទីឧបសម្ព័ន្ធ  ជាមូលដ្ឋាន ដើម្បី សម្រេចថា ប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទស្ថិតនៅក្នុងទឺកដីក្រោមអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងហេតុផលនៃការសម្រេចរបស់ខ្លួន តុលាការយុត្ដិធម៌អន្ដរជាតិបានបង្ហាញយ៉ាងច្បាស់លាស់បំផុតនូវ នីត្យានុកូលភាពនៃខ្សែ បន្ទាត់ព្រំដែនដែលត្រូវបានគូសលើផែនទីឧបសម្ព័ន្ធ១ ដោយគណៈកម្មាធិការចំរុះបារាំង និងសៀមហើយដែលភាគី ទាំងពីរបានព្រមព្រៀងទទួលយកនៅក្នុងឆ្នាំ ១៩០៨។ ដូច្នេះមិនមានការសង្ស័យ ឡើយដែលវត្ដកែវសិក្ខាគីរីស្វារៈ ស្ថិតនៅក្នុងចម្ងាយ ៣០០ម៉ែត្រពីប្រាសាទ និង ៧០០ម៉ែត្រស្ថិត នៅជ្រៅក្នុងទឹកដីរបស់កម្ពុជា។
អាជ្ញាធរថៃមិនដែលបានធ្វើការជំទាស់ទៅនឹងការសាងសង់វត្ដនោះក្នុងឆ្នាំ១៩៩៨ ព្រមជាមួយនឹង ផ្សារមួយ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលនូវសុខសន្ដិភាពនិងស្ថេរភាពនយោបាយនៅទូទាំង ប្រទេសក្នុង ប្រវត្ដិសាស្ដ្ររបស់ ខ្លួន។ ក្នុងន័យនេះរដ្ឋាភិបាលថៃមិនអាចនិយាយបានថា ពួកគេមិនបានដឹងអំពីការសាងសង់ វត្ដនោះតាំងពីឆ្នាំ ១៩៩៨ ឡើយ។ ចំពោះអត្ដភាពនៃវត្ដនេះ ក្នុងឆ្នាំ ២០០៨អភិបាលខេត្ដស៊ីសាកេតថៃ បាន ទទួលស្គាល់ថា វត្ដកែវសិក្ខា គីរីស្វារៈត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៨។ វាច្បាស់ណាស់ថា នីត្យានុកូលភាព នៃវត្ដនេះមិនត្រូវបានអាជ្ញាធរថៃ ជំទាស់តវ៉ាឡើយរហូតដល់ពេលប្រទេសកម្ពុជាបានស្នើដាក់ប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៅទីក្រុងក្រៃឆឺចប្រទេសណូវែលហ្សឺឡង់ក្នុងឆ្នាំ ២០០៧ហើយចុងក្រោយត្រូវបានចុះបញ្ជីជាផ្លូវការនៅទីក្រុងកេបិច ប្រទេសកាណាដាក្នុងឆ្នាំ២០០៨។
នៅក្នុងឆ្នាំ ២០០០ ប្រទេសកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ គ្នាមួយ ស្ដីពីការ វាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោក ដែលទាមងវត្ដ និងផ្សារមិនត្រូវបានរដ្ឋាភិបាលថៃលើកឡើង  ជំទាស់តវ៉ា ឡើយ។ យោងតាមមាត្រា (គប នៃអនុស្សារណនៃការយោកយល់គ្នា ភាគីទាំងពីរបានឯកភាព គ្នាប្រើប្រាស់ផែនទី របស់គណកម្មការបារាំង-សៀមដែលត្រូវបានង្កើតឡើងដោយអនុសញ្ញាឆ្នាំ ១៩០៥៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ដែល ក្នុងនោះសំដៅដល់ផែនទីឧបសម្ព័ន្ធ  ដែលត្រូវបានតុលាការយុត្ដិធម៌ អន្ដរជាតិប្រើប្រាស់ក្នុងសាលដីការបស់ខ្លួនក្នុង ឆ្នាំ ១៩៦២ត្រូវបានរាប់បញ្ជូលសំរាប់ធ្វើការវាស់វែង និងខ័ណ្ឌ សីមាព្រំដែនគោករវាងប្រទេសទាំងពីរ។
ពេលនេះការជឿទុកចិត្ដថៃក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លួនជាមួយប្រទេសកម្ពុជា កំពុងត្រូវបាន សហគមន៍ អន្ដរជាតិឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ហើយដែលសសហគមន៍អន្ដរជាតិបានមើលឃើញថា ថៃជា ប្រទេសគំរាមគំហែងកម្ពុជាដែលជាប្រទេសសមាជិកតូចមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ដោយ សារតែអំពើឈ្លានពាន របស់កងទ័ពថៃមកលើកម្ពុជា ប្រទេសថៃកំពុងប្រឈមមុខយ៉ាងអាក្រ់ទៅនឹងការបាក់មុខ បាត់សេចក្ដីថ្លៃថ្នូរលើឆាកអន្ដរជាតិ ដោយសារតែមហិច្ឆតាចឹញ្ជឹមចិត្ដទាមទារយកតំបន់ក្បែរ ប្រាសាទរំលោភ ទៅនឹងច្បាប់អន្ដរជាតិ។ ក្នុងទង្វើ ដ៏អាក្រ់របស់ថៃបែបនេះប្រទេសថៃកំពុងក្លាយទៅជាអ្នកគំរាមគំហែដ៏ធំមួយ ជាអ្នកលេងកោងកាចអន្ដរជាតិដែល កំពុងរំលោភច្បាប់អន្ដរជាតិ ហើយតាំងខ្លួនដូចជាអ៊ីទ្លែជាឧក្រិដ្ឋជន អន្ដរជាតិនិងជាជនអណាធិបតេយ្យបំផ្លាញរបៀប របប និងសណ្ដាប់ពិភពលោកដែលត្រូវបាន ចរិកក្នុងធម្មនុញ្ញ សហប្រជាជាតិ។
នៅក្នុងខ្សែភ្នែកនៃមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ អាប់ភីស៊ីតមិនអាចបង្កើត ជាលេសថាខ្លួនរក្សាសិទ្ធស្វ័យ ការពារ បានឡើយនៅពេលដែលប្រាសាទព្រះវិហារត្រូវបានទទួលការខូចខាតយ៉ាងដំណំ ដោយការបាញ់ កាំភ្លើងធំរបស់ កងទ័ពថៃដោយផ្ទាល់។ អាប់ភីស៊ីតបានយល់ដឹងយ៉ាងច្បាស់ថាប្រាសាទព្រះវិហារមិនមែន ជាមូលដ្ឋានកងទ័ពឡើយ។ផ្ទុយទៅវិញប្រាសាទព្រះវិហារគឺជាទីកន្លែងសំរាប់គោរពបូជា និងទេសចរ។ ហើយ នៅគ្រប់ពេលមានតែកងកំលាំង នគរបាលមួយចំនួនតូចដែលកាន់អាវុធស្រាលៗដើម្បីការពារសុវត្ថភាពដល់ អ្នកទេសចរណ៍នៅប្រាសាទប៉ុណ្ណោះ។ទោះបីជាយ៉ាងណាក៏ដោយក៏អាប់ភីស៊ិតមិនអាចលើកឡើងនូវទឡ្ហីករណ៍ចំពោះការបាញ់របស់ថៃមកលើប្រាសាទ ព្រះវិហារនៅពេលដែលប្រាសាទជាសម្បត្ដិបេតិកភណ្ឌពិភពលោកដែលត្រូវតែទទួលបាននូវកិច្ចការពារ និងការអភិរក្សក្នុងពេលមានជម្លោះប្រដាប់អាវុធ ដូចបានធានាក្នុង អនុសញ្ញាឡាអេឆ្នាំ១៩៥៤ ដែលភាគីហត្ថលេខីទាំងអស់ បានប្ដេជ្ញាចាត់រាល់វិធានការទាំងអស់ដែលអាចធ្វើ ទៅបានដើម្បីការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌។
របាយការការណ៍របស់មជ្ឈមណ្ឌលកមចាត់មីនកម្ពុជាបានបង្ហាញថាកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើង ចង្កោម ដាក់ប្រាសាទព្រះវិហារដែលគ្រាប់កាំភ្លើងចង្កោមខ្លះបានផ្ទុះលើប្រាសាទ ហើយគ្រាប់ចងោមខ្លះទៀតមិន ទាន់ផ្ទុះនៅ ឡើយ ប៉ុន្ដែគ្រាប់ចង្កោមដែលមិនទាន់ផ្ទុះទាំងនោះ នឹងសម្លាប់ជីវិតមនុស្សច្រើនទៀតច្រើនទស្សវត្ស ក្រោយមកបន្ទាប់ពីការប្រយុទ្ធគ្នានឹងបញ្ជប់។ នេះជាសង្គ្រាមយ៉ាងពិតប្រាកដមិនមែនជាការប៉ះទង្គិចគ្នាដោយ ប្រដាប់អាវុធ ឡើយ។ពីព្រោះកងទ័ពថៃបានបាញ់កាំភ្លើងផ្លោងធំៗដាក់ប្រាសាទ។ នេះជាសង្គ្រាមយ៉ាងពិត ប្រាកដដោយសារកងទ័ព ថៃបានបាញ់គ្រាប់កាំភ្លើងធំៗនិងគ្រាប់ចង្កោមដាក់ប្រាសាទ ក្រោមសង្គ្រាម ធ្វើឡើងដោយអាប់ភីស៊ីត ហើយអាប់ភីស៊ីតត្រូវទទួលខុសត្រូវចំពោះសង្គ្រាមនោះ។
ក្នុងន័យនេះ យោងតាមអនុសញ្ញាឆ្នាំ ១៩៥៤ ការកិច្ចការសខាន់បំផុតនិងបន្ទាន់នោះ ត្រូវមាន អ្នកសង្គេតការណ៍យោធាសហប្រជាជាតិព្រមជាមួយនឹងក្រុមវាយតំលៃរបស់អង្គការយូណេស្កូមកសិក្សាវាយ តំលៃការខូចខាតនៅនឹងកន្លែងចាប់តាំងពីប្រាសាទត្រូវបានទទួលឋានជាសម្បត្ដិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៨ នាទីក្រុងកេបិច ប្រទេសកាណាដា។អាស្រ័យដោយញារខូខចខាតនេះ ប្រាសាទព្រះវិហារត្រូវ ទាមទារឱ្យមានការចូលរួមពីអន្ដរជាតិ សំរាប់កិច្ចការពារនិងការអភិរក្សជាបន្ទាន់ស្របតាម ការអនុវត្ដផែនការ គ្រប់គ្រងដែលកម្ពុជាបានដាក់ជូនគណកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣៤ នៅប្រទេសប្រេហ្ស៊ីលក្នុងឆ្នាំ២០១០កន្លងទៅ។ ហើយ កម្ពុជាបានទទួលការគាំទ្រយ៉ាងលេញ ក្នុងការអនុវត្ដនូវ ផែនការគ្រប់គ្រងតាមរយៈរបាយការណ៍ចេញដោយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដែលបំរើជា លេខាធិការដ្ឋានរបស់គណកម្មាធិការបេតិកភណ្ឌពិភពលោក។
ដូច្នេះ ប្រទេសជាសមាជិកទាំង២១នៃគណកម្មាធិការបេតិកភណ្ឌពិភពលោក ត្រូវពិចារណាយ៉ាងយក ចិត្ដទុកដាក់ដល់កិច្ចការពារ និងការអភិរក្សជាបន្ទាន់ដលប្រាសាទដែលត្រូវបានបំផ្លាញយ៉ាងដំណំដោយ គ្រាប់កាំភ្លើផ្លោងរបស់ កងទ័ពថៃ។ព្រលឹងនៅរស់របស់ប្រាសាទព្រះវិហារ កំពុងស្រែកហៅឱ្យអង្គការ យូណេស្កូជួយដែលជាស្ថាប័នមួយនៃ អង្គការសហប្រជាជាតិដ៏មានអំណាចនិងសហកមន៍អន្ដរជាតិសុំការពារ និងការសង្គ្រោះដើម្បីរក្សាឱ្យបានគង់វង់យូរអង្វែងទុកជាសម្បត្ដិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងអស់។

ដោយ សេកស

វិចារណកថា​ ​៖ កម្ពុ​ជា​ដាច់​ខាត​បំបាក់​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​សៀម​ឱ្យ​ទាល់តែ​បាន​

ការ ​ផ្ទុះ​អាវុធ​ជា​ទ្រង់ទ្រាយ​ធំ​រ​យៈ​ពេល​៤ថ្ងៃ​រវាង​ចោរ​សៀម​ឈ្លានពាន​និង​ ការ​ ​ការពារ​ខ្លួន​របស់​កម្ពុ​ជា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ដើម​ខែ​កុម្ភៈ ​នេះ​ ​វា​ជា​ ​ស​ង្គ្រា​ម​នយោបាយ​របស់​ចោរ​សៀម​ក្នុង​ការ​បំប៉ន​មហិច្ឆតា​ឈ្លានពាន​បែប​ ងងើល​ ​ផ្សង​ព្រេង​នៃ​ក្រុម​ចលនា​ជាតិ​និយម​ជ្រុល​មួយ​ក្ដាប់​របស់​ក្រុង​បាង​ក​ក​ ។​ ​ក្រុម​ចោរ​ ​សៀម​ឈ្លានពាន​ ​ក្រោយ​ពី​ត្រូវ​កម្ពុ​ជា​បំបាក់​ធ្មុង​បាក់​ទ័ព​រតាត់​រតាយ​ទៅ​ហើយ​នេះ​ ​បាន​ចោទ​កម្ពុ​ជា​ដែល​ជា​ប្រទេស​រង​គ្រោះ​ថា​ ​ជា​អ្នក​ផ្ទុះ​អាវុធ​មុន​ដែល​ ​នេះ​វា​ដូច​ ​ពួក​ចោរ​កំពុង​ស្រែក​ចាប់​ចោរ​ដែរ​ ​។
ក្នុង ​សមរ​ភូមិ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ស្ងាត់​ស្នូរ​អាវុធ​ជា​ បណ្ដោះអាសន្ន​ ​នេះ​ ​ឥឡូវ​ក្រសួង​ការពារ​ជាតិ​សៀម​បាន​អួត​អាង​អំពី​ការ​ប្រើ​ប្រាស់​យ​ន្ដ​ហោះ​ ​ចម្បាំង​ធុន​ទំនើប​ទាន់​សម័យ​បំផុត​របស់​គេ​ទៀត​ ​ដូច្នេះ​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​អាវុធ​ ​រវាង​ចោរ​សៀម​និង​កម្ពុ​ជា​ជា​ម្ចាស់​ស្រុក​នឹង​អាច​កើត​ឡើង​គ្រប់​វិ​នាទី ​នៅ​ពេល​ ​ខាង​មុខ​ ​។ ឯ​លទ្ធ​ផល​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​នេះ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ ​នៅ​ក្រោយ​ពេល​យ​ន្ដ​ហោះ​សៀម​ត្រូវ​ចោល​គ្រោង​ឆ្អឹង​ជា​លំដាប់​លំដោយ​នៅ​លើ​ ​ដែន​ដី​ប្រាសាទ​ព្រះ​វិហារ​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នា​ ពេល​នោះ​ដែរ​ ​។ គេ​ជឿ​ថា​ ​ក្រោម​ការ​ញុះញង់​និង​គ​ម្រាម​សង្ខុញ​ពី​ក្រុម​អាវ​លឿង​សៀម​រាល់​ថ្ងៃ​ ​យ​ន្ដ​ហោះ​ចំ​បាំង​របស់​ចោរ​សៀម​អាប់​ភី​ស៊ី​ត​ច្បាស់​ជា​នឹង​ត្រូវ​សំយុង​ ក្បាល​ ​ដាំទីង​នៅ​លើ​ទឹក​ដី​ខ្មែរ​ដោយ​គេច​មិន​រួច​ជា​ដាច់​ខាត​ ​។ ការ​ប្រកាស​កំញើញ​អំពី​ ​ការ​ច្បាំង​តាម​អាកាស​នេះ​ ​នឹង​អាច​កើត​មាន​នៅ​ចុង​ស​បា្ដ​ហ៍​នេះ​ឬ​ក៏​ដើម​ស​បា្ដ​ហ៍​ ​ក្រោយ​ ​ស្រប​ពេល​នឹង​ក្រុម​អាវ​លឿង​មាន​គម្រោង​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ ​ពី​ក្រុង​បាងកក​មក​ខេ​ត្ដ​ស៊ី​សាកេ​ត​ជាប់​ព្រំ​ដែន​កម្ពុ​ជា​នៅ​ថ្ងៃ​ សុក្រ​ស្អែក​នេះ​ ​។
យើង ​យល់​ថា​ ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​សៀម​នៅ​ពេល​នេះ​ ​វា​គ្រាន់​តែ​ ​បម្រើ​គោល​ដៅ​នយោបាយ​របស់​ក្រុម​អាវ​លឿង​ដែល​កំពុង​ខ្សោះ​ឈាម​នៅ​មុន​ ​ពេល​បោះ​ឆ្នោត​សភា​ខិត​ជិត​មក​ដល់​និង​គ្រាន់​តែ​ជា​ការ​កំ​ដៅ​កំហឹង​ ស្នេហា​ជាតិ​ ​សៀម​មួយ​ក្ដាប់​ជា​ឧបករណ៍​របស់​ហ្លួង​សៀម​ដែល​ជាប់​ឈាម​ជា​ចោរ​ឈ្លានពាន​ ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ស​ង្គ្រា​ម​ទុច្ចរិត​ដែល​មាន​លក្ខ​ណៈ​រំលោភ​ច្បាប់​អ​ន្ដរ​ជាតិ​ យ៉ាង​ព្រហើន​ ​បែប​នេះ​ ​នឹង​ពុំ​អាច​សម្រេច​ផល​អ្វី​ទេ​ ​ទោះបីជា​ក្រុម​ចោរ​សៀម​ព្យាយាម​ច្បាំង​ ​ដប់​ឆ្នាំ​ ​ម្ភៃ​ឆ្នាំ​ ​ឬ​មួយ​រយ​ឆ្នាំ​ត​កូន​ត​ចៅ​ទៀត​ក៏​ដោយ​ ​។ ប្រទេស​កម្ពុ​ជា​មាន​ ​កាតព្វកិច្ច​ពិសេស​តែ​ម្យ៉ាង​គត់​ ​គឺ​រង់​ចាំ​កំដរ​ស​ង្គ្រា​ម​ឈ្លានពាន​មួយ​នេះ​នៅ​ ​នឹង​ព្រំ​ដែន​របស់​ខ្លួន​រហូត​ដល់​ពួក​ចោរ​ឈ្លានពាន​រលាយ​រូប​ទៅ​វិញ​ទើប​ ឈប់​ ​។
រ ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​គេ​ឃើញ​ក្រុម​ជាតិ​និយម​សៀម​អាវ​លឿង​តែង​ជេរ​ ​ប្រមាថ​ក្រុម​អ្នក​កាន់​អំណាច​អាប់​ភី​ស៊ី​ត​ថា​មាន​លក្ខ​ណៈ​ជ្រោក​ជ្រាក​ ទន់​ជ្រាយ​ ​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​និង​តំបន់​ដី​ជុំ​វិញ​ប្រាសាទ​ទំហំ​៤,៦ គីឡូ ម៉ែត្រ​ក្រឡា​ ​ដែល​ខាង​សៀម​គូស​វាស​ជា​ឯកតោ​ភា​គី​ ​ប្រុង​លេប​យក​ទឹក​ដី​កម្ពុ​ជា​នោះ​ ​។ ថ្មី​ៗ នេះ​ ​ក្រុម​ឈ្មួញ​ស​ង្គ្រា​ម​ស្រេក​ឈាម​អស់​នេះ​បាន​រុញ​ខ្នង​រ​ដ្ឋា​ភិ​បា​ល​ ចាប់​ដាក់​ ​អាប់​ភី​ស៊ី​ត​ឱ្យ​ប្រើ​កម្លាំង​យោធា​បណ្ដេញ​ខ្មែរ​ចេញ​ពី​ទឹក​ដី​ខ្មែរ​ ​ដោយ​ពួក​គេ​ ​និយាយ​ថា​ ​បើ​ធ្វើ​អ្វី​ ​(ប្លន់​) ទឹក​ដី​និង​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​មិន​បាន​ទេ​ ​វា​ ​ជា​ក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​របស់​ជាតិ​ថៃ​ទាំងមូល​ ​។ ដោយ​ហេតុ​តែ​អាប់​ភី​ស៊ី​ត​ជា​អ្នក​ ​នយោបាយ​ឱ​កាស​និយម​ ​ប្រកបដោយ​ចរិត​ទន់​ជ្រាយ​ងាក​រេ​ទោរ​ទន់​ដូច​ចុង​ស្រល់​ ​ស្រាប់​ ​គាត់​នេះ​បាន​លុះ​ក្នុង​ការ​រុញ​ច្រាន​របស់​ក្រុម​អាវ​លឿង​ហើយ​បើក​ការ​ ​ប្រយុទ្ធ​ឈ្លានពាន​ជា​លក្ខ​ណៈ​ធំ​ធេង​ ​ដូចដែល​កំពុង​កើត​មាន​នៅ​នឹង​តំបន់​ព្រំ​ដែន​ ​ប្រាសាទ​ព្រះ​វិហារ​ស្រាប់​ ​។
យើង ​យល់​ថា​ ​កម្ពុ​ជា​ដែល​បង្ខំ​ចិ​ត្ដ​ត​តាំង​ទប់ទល់​នឹង​ការ​លុក​លុយ​ឈ្លានពាន​ពី​ ​ចោរ​សៀម​នេះ​ ​ក៏​ដើម្បី​រក្សា​កេរ​ដំណែល​វប្ប​ធម៌​និង​អធិបតេយ្យ​របស់​ខ្លួន​ដែល​ ​បន្សល់​មក​ពី​អាណា​និគម​បារាំង​និង​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​នា​ ក្រុង​ឡា​អេ​ ​ឆ្នាំ​ ​១៩៦២ តែ​ប៉ុណ្ណោះ​ ​។ ប្រសិនបើ​ម​ត៌​ក​ទាំង​នេះ​ត្រូវ​ធ្លាក់​ទៅ​ដៃ​ចោរ​សៀម​ដូច​ ​អតីត​ដែន​ដី​ខ្មែរ​ទាំង​១២ខេ​ត្ដ​ទៀត​នោះ​ ​កម្ពុ​ជា​ក៏​មិន​សម​ជា​ពលរដ្ឋ​ខ្មែរ​ទៀត​ដែរ​ ​ពោល​គឺ​កម្ពុ​ជា​នឹង​ត្រូវ​រង​ភាព​អាម៉ាស់​បំផុត​នៅ​ក្នុង​សាវតារ​ជាតិ​ ​។ ផ្ទុយ​ទៅ​វិញ​ ​ចោរ​សៀម​ដែល​ដូនតា​គេ​បាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​សន្ធិ​សញ្ញា​បារាំង​ -សៀម​ ​ ​កាល​ពី​ជាង​១សត​វត្សរ៍​មុន​និង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡា​អេ​ ​កាល​ពី​ ​ជាង​កន្លះ​សត​វត្សរ៍​មុន​ ​។ ឥឡូវ​ពួក​គេ​យក​ជើង​លុប​ហត្ថ​លេខា​នោះ​ ​រួច​គូស​ ​វាស​ផែនទី​ថ្មី​ជា​ឯកតោ​ភា​គី​ ​ដើម្បី​រំលោភ​យក​ទឹក​ដី​កម្ពុ​ជា​ជា​ថ្មី​ទៀត​នោះ​, ទោះជា​ ​ត្រូវ​បរាជ័យ​ក្នុង​ស​ង្គ្រា​ម​ឈ្លាន ពាន​ពេល​នេះ​ក៏​ដោយ​ ​ក៏​ពួក​គេ​ពុំ​មាន​បាត់បង់​អ្វី​ ​ឡើយ​ ​។ ដូច្នេះ​ ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​ពេល​នេះ​គឺ​ចោរ​សៀម​គិត​ខ្លី​ថា​ ​“បើ​ឈ្នះ​ចំណេញ​បាន​ដី​” តែ​ ​“បើ​បរាជ័យ​ ​វា​គ្រាន់​តែ​អាម៉ាស់​” ប៉ុណ្ណោះ​ ​។
យោង ​ទិដ្ឋភាព​ច្បាប់​ទៅ​នឹង​នយោបាយ​ស​ង្គ្រា​ម​ទុច្ចរិត​របស់​ចោរ​សៀម​ បច្ចុប្បន្ន​ ​នេះ​ ​វាសនា​របស់​ពួក​ចោរ​រំលោភ​ដែន​ខ្មែរ​ខាង​លិច​មួយ​នេះ​ ​នឹង​គ្មាន​អនាគត​ទេ​ ​។ ទោះ​នៅ​ក្នុង​កា​លៈ​ទេ​សៈ​ ​និង​ក្នុង​សភាព​បែប​ណា​ ​ក៏​វា​ត្រូវ​បរាជ័យ​ជា​ដាច់​ខាត​ ​ពីព្រោះ​ចោរ​វា​មាន​តែ​ផែនទី​ចោរ​ជា​សំអាង​ ​ដែល​វា​ពុំ​អាចយ​ក​ជា​ការ​បាន​ឡើ​យ​។​ ​ ​ឯ​កម្លាំង​យោធា​សម្រាប់​បម្រើ​ក្នុង​ការ​ឈ្លានពាន​នេះ​សោត​ ​ក៏​ជា​កម្លាំង​លយឆាយ​ ​គ្មាន​ស្មារតី​ប្រយុទ្ធ​ពិត​ប្រាកដ​ដែរ​ ​និយាយ​ឱ្យ​ចំ​គឺ​ទាហាន​សៀម​សុទ្ធតែ​ត្រូវ​គេ​ ​ប​ញ្ច្រ​ក​ថ្នាំ​ញៀន​មុន​ចូល​សមរ​ភូមិ​ ​។ ដូច្នេះ​ ​កម្លាំង​នេះ​គ្រាន់​តែ​ជា​គ្រឿង​លំអ​ ​មួយ​ពេល​មួយ​កាល​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​គ្រាន់​តែ​បង្ហាញ​សាច់​ដុំ​កម្លា​គូ​ប្រយុទ្ធ​ ​មួយ​គ្រា​ប៉ុណ្ណោះ​ ​។ កម្លាំង​អស់​នេះ​ ​នឹង​ត្រូវ​ស្ល​ឈាម​ប្រាស​ចោល​សមរ​ភូមិ​យ៉ាង​ ​ទាន់ហន់​ ​ដូចដែល​យើង​ធ្លាប់​ឃើញ​នៅ​លើស​មរ​ភូមិ​ថ្មី​ៗជា​តឹកតាង​ស្រាប់​ ​។
អាស្រ័យ ​ហេតុ​នេះ​ ​ប្រសិនបើ​ក្រុម​ជាតិ​និយម​ជ្រុល​សៀម​អាវ​លឿង​និង​នាយក​ ​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ភ្ញាក់​រលឹក​ទាន់​ពេល​ដោយ​បោះបង់​គំនិត​និង​ កិរិយា​ឈ្លានពាន​ ​ដ៏​ស្មោកគ្រោក​នេះ​ ​ហើយ​ចាប់​យក​ផល​ចំណេញ​ពី​សុខ​ស​ន្ដិ​ភាព​នៅ​តាម​ព្រំ​ដែន​ ​វិញ​ ​វា​ល្អ​ជាង​ ​។ បើ​ពុំ​ដូច្នោះ​ទេ​ ​ក្រុម​នេះ​នឹង​ត្រូវ​សាប​រលាប​ទាំង​ឥទ្ធិ​ពល​ន​យោ​​បាយ​ ​រលាយ​រលត់​ទាំង​ខ្លួន​ជា​ប្រាកដ​ ​ហើយ​នៅ​តែ​ប​ន្ដ​ជាប់​ឈ្មោះ​ជា​ចោរ​ឈ្លា​ន​ពាន​កម្ពុ​ជាត​ទៅ​អស់​រយ​សត​ វត្សរ៍​ទៀត​ជា​មិន​ខាន​ ​ចាំ​មើល​ចុះ

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​ ​៖ កម្ពុ​ជា​ត្រូវ​តែ​អូស​.ក​បង្ហាញ​មុខ​ចោរ​សៀម​ឈ្លានពាន​ទៅ​វេទិកា​អ​ន្ដរ​ជាតិ​

៤ថ្ងៃ ​នៃ​ការ​ផ្ដក់​ផ្លោង​ជ​ញ្ជ្រំ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ពី​សំណាក់​កង​ ទ័ព​សៀម​ ​ឈ្លានពាន​បាន​ស្ងប់​ស្ងាត់​ប​ន្ដិ​ច​វិញ​ហើយ​ ​បន្ទាប់​ពី​ទទួល​មេ​រៀន​យ៉ាង​ជូរ​ចត់​ពី​ ​សំណាក់​កង​ទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុ​ជា​ ​។ បញ្ហា​ដែល​នៅ​សល់​ពី​ការ​ឈ្លា​ន​ ​ពាន​ជា​ទ្រង់ទ្រាយ​ធំ​របស់​សៀម​នេះ​ ​គឺ​ស្លាកស្នាម​នៃ​ការ​ខូច​ខាត​មួយ​ផ្នែក​នៃ​ប្រាសាទ​ ​ព្រះ​វិហារ​ ​និង​ការ​ប្រឈម​មុខ​របស់​ពួក​ឈ្លានពាន​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ ​លើ​ការ​បំផ្លាញ​បេតិកភណ្ឌ​ពិភព​លោក​មួយ​នេះ​ ​។
ស ​ង្គ្រា​ម​ឈ្លានពាន​ជា​ទ្រង់ទ្រាយ​ធំ​របស់​ចោរ​សៀម​មក​លើ​ដែន​អធិបតេយ្យ​ ​កម្ពុ​ជា​ ​ជា​កំហុស​ឆ្គង​យ៉ាង​ធំ​មួយ​នៃ​សេចក្ដី​សម្រេច​ខាង​នយោបាយ​របស់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​អាប់​ភី​ស៊ី​ត​ ​ព្រោះ​តែ​គាត់​ចង់​វាយ​អែប​ស៊ី​អប​ជាមួយ​ក្រុម​ជ្រុល​និយម​ ​មួយ​ក្ដាប់​តូច​នៅ​ក្នុង​ស្រុក​សៀ​ម​។​ ​ឥឡូវ​នេះ​ ​ពិភព​លោក​ទាំងមូល​តាំង​ពី​ក្រុម​ ​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​, សមាគម​ប្រជា​ជាតិ​អាស៊ី​អា​គ្នេ​យ៍​ឬ​ ​អា​ស៊ា​ន​ ​និង​អង្គ​យូ​ណេ​ស្កូ​កំពុង​ផ្ដោត​អារម្មណ៍​មក​លើ​ឧក្រិដ្ឋ​កម្ម​នៃ​ស​ ង្គ្រា​ម​ឈ្លា​ន​ ​ពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ ​ហើយ​វិធាន​ការ​ចាំបាច់​ ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​អំពើ​ស្មោកគ្រោក​របស់​សៀម​នេះ​នឹង​ត្រូវ​មាន​ ជាយ​ថា​ ​ហេតុ​នៅ​ពេល​ខាង​មុខ​នេះ​ ​តាម​សំណើ​របស់​ប្រទេស​កម្ពុ​ជា​ដែល​បាន​និង​កំពុង​រង​ ​គ្រោះ​ក្នុង​មហិច្ឆតា​ចោរ​សៀម​នេះ​ ​។
រ ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​កំពុង​ត្រដរ​ខ្យល់​ដោយ​ប្រកាស​បដិសេធ​ទាំង​ឥត​ អៀន​ ​ខ្មាស​ ​មិន​ទទួល​ខុស​ត្រូវ​ការ​បាញ់​ផ្លោង​របស់​ពួក​គេ​មក​លើ​ប្រាសាទ​ព្រះ​វិហារ​ ​ហើយ​ចេះ​តែ​ដោះសា​ផ្ដេសផ្ដាស​ចោទ​កម្ពុ​ជា​ថា​ ​បាន​បើក​ការ​វាយ​ប្រហារ​ឬ​បាញ់​ ​កង​ទ័ព​ឈ្លានពាន​របស់​ពួក​គេ​មុន​, ជួនកាល​គេ​សារភាព​ដោយ​មិន​ចំពោះ​ថា​ ​គ្រាប់​ផ្លោង​របស់​ពួក​គេ​មក​លើ​ប្រាសាទ​ព្រះ​វិហារ​ ​ជា​ការ​ផ្លោង​ដោយ​ភាន់​ច្រឡំ​... រហូត​ដល់​ពេល​ខ្លះ​ពួក​សៀម​មិន​ហ៊ាន​ទាំង​ទទួល​ស្គាល់​ទាហាន​ចារ​កម្ម​របស់​ ខ្លួន​ ​ដែល​កម្ពុ​ជា​ចាប់​ជា​ឈ្លើយ​សឹក​ទៀត​ផង​ ​។ កិរិយា​ទាំង​អស់​នេះ​បង្ហាញ​ថា​ ​សកម្មភាព​យោធា​ដែល​អាប់​ភី​ស៊ី​ត​ប្រើ​ប្រាស់​ឈ្លានពាន​កម្ពុ​ជា​ ​ជា​កិរិយា​ប្រថុយ​ ​ប្រថាន​មួយ​គ្មាន​គោល​ដៅ​ច្បាស់លាស់​ ​ឬ​និយាយ​ម្យ៉ាង​ទៀត​ថា​ ​ទ​ង្វើ​ឈ្លានពាន​ ​របស់​ក្រុង​បាងកក​មក​លើ​កម្ពុ​ជា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ​ជា​កិរិយា​ស្រ​ពេ​ច​ ​ស្រពិល​ ​មិន​ស្គាល់​ខ្លួន​ឯង​ ​មិន​ស្គាល់​អ្នក​ដទៃ​ច្បាស់លាស់​ ​ដែល​នៅ​ទី​បំផុត​ត្រូវ​ផុត​ ​ដៃ​ផុត​ជើង​ ​ទ័ល​ច្រក​គ្រប់​ទិស​ដូច​នេះ​ឯង​ ​។
ទោះ ​យ៉ាង​ណា​ ​ស​ង្គ្រា​ម​ដ៏​មហា​ទុច្ចរិត​អ​យុ​ត្ដិ​ធម៌​របស់​ក្រុង​បាងកក​ដែល​ពួក​ ​អាវ​លឿង​ស្រេក​ឈាម​នៅ​ទី​នោះ​ជំរុញ​ឱ្យ​ធ្វើ​យ៉ាង​ងងឹត​ងងល់​មក​នេះ​ ​វា​មិន​មែន​ជា​ ​ការ​ជួយ​លើក​កម្ពស់​មនសិការ​ស្នេហា​ជាតិ​ខ្មោច​យក៍​អី​ដូច​ក្រុម​អាវ​លឿង​ ឃោសនា​ ​នោះ​ទេ​ ​ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​សង្គម​សៀម​វឹកវរ​បែក​បាក់​កាន់តែ​ធំ​ឡើ​ងៗ​ទៅ​វិ​ ញ​។​ ​ពួក​អាវ​លឿង​ស្នេហា​ជាតិ​ជ្រុល​នេះ​ ​ក្រោយ​ពី​រុញ​ខ្នង​ពន្យុះ​នាយក​រដ្ឋ​ម​ន្ដ្រី​សៀម​ ​អាប់​ភី​ស៊ី​ត​ឱ្យ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ ​ហើយ​នៅ​តែ​ពុំ​អាច​ដណ្ដើម​កាន់​ ​កាប់​ដី​មួយ​ដុំ​ពី​កម្ពុ​ជា​ ​តែ​បែរ​ជា​បណ្ដាល​ឱ្យ​ទាហាន​សៀម​ឈ្លានពាន​ស្លាប់​និង​ ​រង​របួស​រដូក​រណែល​ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ ​មិន​ទាន់​ទាំង​ប្រមូល​អស់​នៅ​ ​ឡើយ​នោះ​, បាន​គំរាម​ប្រមូល​គ្នា​ឡោម​ព័ទ្ធ​វិមាន​រ​ដ្ឋា​ភិ​បា​ល​និង​មន្ទីរ​រដ្ឋ​សភា ​ ​ព្រម​ទាំង​កន្លែង​សំ​ខា​ន់ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​បាងកក​ដើម្បី​ ទាញ​ទម្លាក់​ ​អាប់​ភី​ស៊ី​ត​ចេញ​ពី​តំណែង​ទៅ​វិញ​ ​ដែល​សកម្មភាព​នេះ​អាច​កើត​ឡើង​នៅ​ពេល​ ​ ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ ​។ នេះ​ជា​ទិដ្ឋភាព​ផ្ទៃ​ក្នុង​សៀម​ដែល​កំពុង​ឈាន​ទៅ​រក​ ​ស​ង្គ្រា​ម​ប្រកាប់​ប្រចាក់​បង្ហូរ​ឈាម​មួយ​ឆាក​ធំ​ទៀត​នៅ​ពេល​ខាង​មុខ​ ​ដូច​ក្រុម​ម​ន្ដ្រី​ ស​ន្ដិ​សុខ​សៀម​បាន​ព្រមាន​រួច​ហើយ​ថា​ ​បើ​ក្រុម​អាវ​លឿង​ថ្លើម​ធំ​ហ៊ាន​ឡោម​ព័ទ្ធ​ ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ដូច​មុន​ទៀត​ ​ពួក​គេ​ក៏​នឹង​មិន​អនុគ្រោះ​ឱ្យ​ដែរ​ ​។ ឯ​ក្រុម​អាវ​លឿង​ ​ដ៏​ក្លាហាន​ ​មិន​ខ្លាច​គ្រាប់​កាំភ្លើង​របស់​ស​ន្ដិ​សុខ​នោះ​បាន​ប្រកាស​ហើយ​ប្រកាស​ ​ទៀត​មិន​លុប​ចោល​ផែនការ​លុក​លុយ​វិមាន​រ​ដ្ឋា​ភិ​បា​ល​និង​មន្ទីរ​សំ​ខា​ ន់ៗ​ទាំង​នេះ​ឡើ​យ​។
លើ ​ទិដ្ឋភាព​អ​ន្ដរ​ជាតិ​វិញ​ ​លោក​អគ្គ​លេខាធិការ​សហ​ប្រជា​ជាតិ​ ​លោក​ស្រី​អគ្គ​ ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​ ​លោក​ប្រធាន​សមាគម​អា​ស៊ា​ន​ ​និង​ប្រទេស​ជា​ច្រើន​ ​ទៀត​បាន​អំពាវ​នាវ​ប្រហាក់​ប្រហែល​គ្នា​ឱ្យ​ភា​គី​សៀម​និង​កម្ពុ​ជា​ឈប់​ ប្រយុទ្ធ​គ្នា​ ​ហើយ​ចរចា​គ្នា​ដោយ​ស​ន្ដិ​វិធី​ ​។ ការ​អំពាវ​នាវ​នេះ​ត្រូវ​ចំ​នឹង​សុ​ច្ឆ​ន្ទៈ​របស់​កម្ពុ​ជា​ ​ពេញ​ទី​ ​ហើយ​ក៏​ស្រប​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ទៅ​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ​នេះ​ដែរ​ ​។ ដូច្នេះ​ ​ភា​គី​កម្ពុ​ជា​ក្រៅ​ពី​វាយ​បំបាក់​ផែនការ​ឈ្លានពាន​របស់​ចោរ​សៀម​ហើយ​ ​នៅ​ទាំង​ ​សុខ​ចិ​ត្ដ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស​ន្ដិ​វិធី​ទៀត​ផង​តាម​រ​យៈ​សំណើ​ ឱ្យ​ក្រុម​ ​យោធា​ការពារ​ស​ន្ដិ​ភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​មក​ស្ថិត​នៅ​ជា​ទ្រនាប់​ កណ្ដាល​ ​រវាង​កម្ពុ​ជា​និង​ថៃ​ ​ដើម្បី​បញ្ចៀស​ការ​ត​យុទ្ធ​គ្នា​ទៅ​មុខ​ទៀត​ ​ព្រោះ​ថា​មិន​អាច​ទុក​ ​ចិ​ត្ដ​និង​ជឿ​លើ​ការ​ចរចា​ទ្វេភាគី​ដែល​ត្រូវ​ភា​គី​សៀម​រំលោភ​បំពាន​នោះ​ ឡើយ​ ​។ ចំណែក​ប្រទេស​ថៃ​ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ទោះ​កំពុង​ឈ្លក់​ទឹក​យ៉ាង​ខ្លាំង​ក៏​ដោយ​ ​ក៏​ពួក​គេ​នៅ​តែ​ត្រដរ​ស្រែក​បដិសេធ​អ​ន្ដ​រាគ​ម​ន៍​ពី​ភា​គី​ទី​បី​ជា​ និច្ច​ ​។ សម្រែក​ ​របស់​ពួក​ចោរ​សៀម​នេះ​ ​នរណា​ក៏​យល់​ដែរ​ថា​ ​វា​ជា​សម្រែក​ឡាំប៉ា​មិន​ចង់​ឱ្យ​ អ​ន្ដរ​ជាតិ​ឃើញ​ ​និង​យល់​ច្បាស់​ពី​ទ​ង្វើ​ឈ្លានពាន​ដ៏​មហា​ទុច្ចរិត​របស់​ពួក​គេ​មក​ ​លើ​កម្ពុ​ជា​ ​ពីព្រោះ​កាល​បើ​មាន​ដំណោះ​ស្រាយ​តាម​រ​យៈ​លិ​ខិ​តូប​ករ​ណ៍​អ​ន្ដរ​ជាតិ​ ​ស្ដី​ពី​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​និង​ប្រាសាទ​ព្រះ​វិហារ​ហើយ​វា​ដូច​គេ​ចាប់​បាន​ចោរ​សៀម​ ​ឈ្លានពាន​នេះ​ដែរ​ ​ហើយ​ក៏​មិន​ខុស​ណា​នឹង​ពេល​គេ​ដុត​ឆេះ​ខ្ទម​អ្នកតា​ហើយ​ ​ច្បាស់​ជា​សត្វ​កណ្ដុរ​នឹង​រត់​ចេញ​ប្រសេច​ប្រសាច​នៅ​កណ្ដាល​វាល​ដូច្នេះ​ ដែរ​ ​។
ទោះ ​យ៉ាង​ណា​ ​សកម្មភាព​រំលោភ​ទឹក​ដី​កម្ពុ​ជា​និង​ការ​បាញ់​ផ្លោង​ផ្ដក់​ជ​ញ្ជ្រំ​ បំផ្លាញ​ ​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ពី​សំណាក់​ចោរ​សៀម​លេលា​អស់​នេះ​បាន​ត្រូវ​កម្ពុ ​ជា​ធ្វើ​ ​អ​ន្ដរ​ជា​តូប​នី​យ​កម្ម​រួច​ហើយ​ ​។ ដូច្នេះ​ ​ទោះបី​ចោរ​សៀម​រឹងរូស​ក្បាល​រឹង​ធុន​ណា​ ​ក៏​ពុំ​អាច​ធន់​ទ្រាំ​នឹង​សម្ពាធ​ពី​សំណាក់​អ​ន្ដរ​ជាតិ​បាន​ដែរ​ ​គឺ​នៅ​ទី​អវសាន​ ​ចោរ​ ​សៀម​ឈ្លានពាន​ដែល​ត្រូវ​បាក់​លោង​ពី​ការ​ផ្ដល់​មេ​រៀន​យ៉ាង​ដំណំ​ពី​សំណាក់ ​កម្ពុ​ជា​ ​ហើយ​នោះ​ ​នឹង​ត្រូវ​លន់តួ​សារភាព​នូវ​ទ​ង្វើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ សាធារណ​ ​ជន​កម្ពុ​ជា​-សៀម​ ​និង​ប្រជា​ជន​ទូ​ទាំង​សកល​លោក​ដោយ​គេច​មិន​បាន​ឡើយ
ដោយ​ ៖ ​អា​ចា​រ្យ​ ​កេ​ត​

វិចារណកថា​ ​៖ ចោរ​សៀម​ឈ្លានពាន​បាក់ស្បាត​យ៉ាង​ទាន់ហន់​ ​នឹង​ត្រូវ​អាម៉ាស់​លើ​ឆាក​អ​ន្ដរ​ជាតិ​

កង ​ទ័ព​សៀម​បាន​សាក​ល្បង​ផ្សង​ព្រេង​ក្នុង​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​ម្ដង ​ទៀត​ ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​ ​៤ កុម្ភៈ​ រហូត​មក​ទល់​ពេល​នេះ​ ​ហើយ​បាន​រង​នូវ​ការ​តប​ត​មិន​ ​ទាន់​ពេញ​ទំហឹង​ពី​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​តែ​បាន​ធ្វើ​ឱ្យ​កង​ទ័ព​សៀម​ខ្ចាត់ខ្ចាយ​ ​បាក់ស្បាត​នៅ​សមរ​ភូមិ​ជា​ច្រើន​កន្លែង​ ​។ ស្ថិត​នៅ​ចំពោះ​មុខ​នៃ​ស​ង្គ្រា​ម​ឈ្លា​ន​ ​ពាន​របស់​ចោរ​សៀម​ឥត​សាសនា​នេះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ផ្ញើ​លិខិត​ជូន​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​រួច​ហើយ​ ​ដែល​ក្រុម​ប្រឹក្សា​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​ចាំបាច់​ត្រូវ​កោះ​ប្រជុំ​សម្រេច​ដាក់​របៀប​វា​រៈ​ដ៏​ក្ដៅ​ គគុក​នេះ​ ​ដើម្បី​ ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ទ​ង្វើ​ឈ្លានពាន​ដ៏​ក​ម្រោ​ល​របស់​ពួក​សៀម​លើ​ ទឹក​ដី​អធិប​ ​តេ​យ្យ​កម្ពុ​ជា​និង​ស​ម្ប​ត្ដិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​ ​។
ការ ​លើក​ទ័ព​វាយ​លុយ​ឈ្លានពាន​កម្ពុ​ជា​និង​ការ​ផ្លោង​កាំភ្លើង​ធំ​បំផ្លាញ​វ​ ត្ដ​កែវ​ ​សិក្ខា​គី​រី​ស្វ​រៈ​ ​ពិសេស​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុ​ជា​ ​ដែល​ទើប​ចុះ​បញ្ជី​ជា​បេ​តិក​ ​ភណ្ឌ​ពិភព​លោក​នេះ​ ​ជាស​ង្គ្រា​ម​ឧក្រិដ្ឋ​មួយ​ដែល​ផ្ដើម​ចេញ​ពី​នយោបាយ​អនុ​ត្ដរ​ ​ភាព​ដ៏​ចង្រៃ​ឧត្បាត​របស់​ក្រុម​អ្នក​នយោបាយ​ជ្រុល​និយម​មួយ​ក្ដាប់​នៅ​ បាងកក​ ​នាំ​មុខ​ដោយ​អាប់​ភី​ស៊ី​ត​នាយក​រដ្ឋ​ម​ន្ដ្រី​លើក​ប​ន្ដុ​ប​របស់​សៀម​ដែល​ ឃុ​ប​ឃិ​ត​ ​ជាមួយ​ក្រុម​អាវ​លឿង​និង​ក្រុម​អាមាត្យ​ទុយ៌ស​របស់​ស្ដេច​សៀម​បច្ចុប្បន្ន​ ​។ គេ​ ​អាច​និយាយ​មួយ​បែប​ទៀត​ថា​ ​ការ​ធ្វើ​ស​ង្គ្រា​ម​ដ៏​ប្រថុយ​ប្រថាន​របស់​ក្រុម​ ​អាប់​ភី​ស៊ី​តម​ក​លើ​កម្ពុ​ជា​នៅ​ពេល​នេះ​ ​គឺ​បាន​បង្ហាញ​នូវ​មហិច្ឆតា​អំណាច​ឥត​ ​កោះ​ត្រើយ​ក្នុង​ការ​ប​ន្ដ​ក្ដោប​ក្ដាប់​ក្រុង​បាងកក​ ​នៅ​ពេល​អា​ណ​ត្ដិ​បោះ​ឆ្នោត​ជា​ ​សកល​នៅ​ពេល​ខាង​មុខ​ ​ដោយ​ពួក​នេះ​ច្បាម​យក​ប្រាសាទ​ព្រះ​វិហារ​កម្ពុ​ជា​ ​ធ្វើ​ជា​ ​ចំណាប់​ខ្មាំង​នយោបាយ​នៃ​ស​ង្គ្រា​ម​ហែក​ហួរ​កាប់​សម្លាប់​គ្នា​ដើម្បី​ អំណាច​របស់​ ​ក្រុម​អ្នក​នយោបាយ​ទុច្ចរិត​ទាំង​នោះ​ ​។
ស ​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​នេះ​ផ្ទុះ​ឡើង​នៅ​ចំ​ថ្ងៃ​ឱ​សាន​វាទ​របស់​ ក្រុម​អាវ​លឿង​ ​ដែល​ដាក់​សម្ពាធ​ទៅ​លើ​អាប់​ភី​ស៊ី​ត​ចំនួន​៣ចំណុច​ ​ដែល​ចំណុច​ទី​បី​គឺ​រ​ដ្ឋា​ភិ​បា​ល​ ​ក្រុង​បាងកក​ត្រូវ​ប្រើ​យោធា​ដើម្បី​បណ្ដេញ​ពលរដ្ឋ​កម្ពុ​ជា​ចេញ​ពី​ទឹក​ដី ​ខ្មែរ​នៅ​តំបន់​ ​ប្រាសាទ​ព្រះ​វិហារ​ ​។ ពុំនោះ​សោត​ ​ក្រុម​អាវ​លឿង​គ​ម្រាម​លើក​គ្នា​ជា​ច្រើន​ពាន់​ ​នាក់​ឡោម​ព័ទ្ធ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ទាក់​ក​អាប់​ភី​ស៊ី​ត​អូស​ចេញ ​ពី​កៅអី​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ ។ ដូច្នេះ​ ​អាប់​ភី​ស៊ី​ត​នេះ​ ​ជា​មេខ្លោង​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​, ឯ​ពួក​ ​អាវ​លឿង​ជា​ឈ្មួញ​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​នា​បច្ចុប្បន្នកាល​ ​។ ឥឡូវ​នេះ​ ​លទ្ធ​ផល​ ​នៃ​ការ​បំផ្ទុះ​ស​ង្គ្រា​ម​ឈ្លានពាន​ដ៏​យង់ឃ្នង​នេះ​ ​គឺ​យុទ្ធ​ជន​សៀម​រាប់​សិ​ប​នាក់​បាន​ ​ស្លាប់​នៅ​លើស​មរ​ភូមិ​ ​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ហូរ​ឈាម​រដូក​រណែល​ ​ ​នៅ​ពេញ​មន្ទីរ​ពេទ្យ​សៀម​ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជា​ប​ន្ដ​បន្ទាប់​មក​នេះ​ ​។ តាម​ប្រភព​ពី​ ​សមរ​ភូមិ​ប្រាសាទ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​ថា​ ​ទាហាន​សៀម​វង្វេង​សមរ​ភូមិ​ ​វង្វេង​ ​ព្រៃ​រត់​ចោល​គ្នា​យ៉ាង​ទាន់ហន់​ត្រ​ឡប់​ក្រោយ​វិញ​នៅ​រៀង​រាល់​លើក​ ប្រយុទ្ធ​ ​។ ដូច្នេះ​ ​ ​យុទ្ធោបករណ៍​ដ៏​ទំ​នើ​បៗ​និង​យុទ្ធ​ជន​ដ៏​ឡូយ​ឆាយ​របស់​សៀម​ពេល​នេះ​គឺ​បាន ​ភ្ល​ក្ស​ ​រស​ជាតិ​នៃ​ការ​តប​ត​ការពារ​ខ្លួន​របស់​កម្ពុ​ជា​បាន​យ៉ាង​ល្អ​ប្រពៃ​ហើយ​ ​។ នេះ​ហើយ​ ​ជា​ទ​ង្វើ​ឈ្លានពាន​ដែល​ចាំបាច់​ត្រូវ​តែ​រង​ការ​ព្រមាន​យ៉ាង​ដំណំ​ដូច្នេះ ​។ និយាយ​ ​ដោយ​ខ្លី​ ​គឺ​ក្នុង​រ​យៈ​ពេល​៤ថ្ងៃ​ត​ទល់​នឹង​ស​ង្គ្រា​ម​ឈ្លានពាន​ពី​សំណាក់​ចោរ​សៀម ​ ​ហនេយ្យុំ​ ​នេះ​ ​យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុ​ជា​ ​បាន​ធ្វើ​ម្ចាស់​ការ​ដណ្ដើម​ ​ប្រៀប​លើ​ចោរ​ឈ្លានពាន​នៅ​គ្រប់​សមរ​ភូមិ​ដូច​ជា​នៅ​តា​ថាវ​, ចាក់ច្រែង​, វាល​ ​ឥន្ទ្រី​យ៍​, ភ្នំ​ទ្រព្យ​, អូរ​តា​ស៊ី​ម​ ​និង​ពី​មុខ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជា​ដើម​ ​។ ពេល​នេះ​ ​ក្រុម​ចោរ​ឈ្លានពាន​កំពុង​ប​ន្ដ​ប្រមូល​សាកសព​បណ្ដើរ​ ​ផ្លោង​ដាក់​ប្រាសាទ​ ​ព្រះ​វិហារ​បណ្ដើរ​តាម​និ​ស្ស័​យ​ជា​ចោរ​ឈ្លានពាន​បាក់​ទ័ព​តែ​ប៉ុណ្ណោះ​ ​។
ឋិត ​នៅ​ចំពោះ​មុខ​នៃ​ការ​បង្ក​ម​ហ​ន្ដ​រាយ​ដល់​ប្រាសាទ​ព្រះ​វិហារ​ពី​សំណាក់​ ពួក​ ​ចោរ​សៀម​វង្វេង​សាវតារ​នេះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​បញ្ជូន​លិខិត​ដល់​ក្រុម​ ​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​ប​ន្ដ​បន្ទាប់​ ​ដោយ​រាប់​ទាំង​ការ​ជួប​ប្រជុំ​ ​រវាង​លោក​ហោ​ ​ណាំ​ហុង​ ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​ជាមួយ​ ​បណ្ដា​ស្ថាន​ទូត​ជា​សមាជិក​អ​ចិ​ន្ដ្រៃ​យ៍​នៃ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ ​រួច​ហើយ​ ​ដើម្បី​ឱ្យ​អង្គ​ការ​កំពូល​មួយ​នេះ​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​និង​ធ្វើ​ជា​ សាក្សី​ក្នុង​ ​ស​ង្គ្រា​ម​ឈ្លានពាន​និង​ការ​បំផ្លិច​បំផ្លាញ​ ​បេតិកភណ្ឌ​ពិភព​លោក​ពី​សំណាក់​ចោរ​ ​សៀម​ដ៏​មហា​យង់ឃ្នង​នេះ​ ​។ យោង​លិខិត​នេះ​ ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ប្រាថ្នា​ ​ឱ្យ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​កម្លាំង​ស​ ន្ដិ​សុខ​របស់​ខ្លួន​ចូល​ ​មក​ពង្រាយ​នៅ​តាម​ប​ណ្ដោ​យ​ខ្សែ​បន្ទាត់​ព្រំ​ដែន​រហូត​ដល់​ដំណោះ​ស្រាយ​ ព្រំ​ដែន​ ​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយ​បញ្ចប់​ជា​ស្ថាពរ​ ​។ លិខិត​របស់​ប្រមុខ​រាជ​រ​ដ្ឋា​ ភិ​បា​ល​កម្ពុ​ជា​ផ្ញើ​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ​នេះ​ ​ដូច​កម្ពុ​ជា​ចាប់​វែក​មុខ​ចោរ​ ​សៀម​ឈ្លានពាន​ឱ្យ​សកល​លោក​ដឹង​ផង​ដែរ​ ​។ ដូច្នេះ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​ ​សៀម​មក​លើ​កម្ពុ​ជា​ពេល​នេះ​ ​មិន​ត្រឹម​តែ​បាក់​ទ័ព​នៅ​សមរ​ភូមិ​ទេ​ ​តែ​ថែម​ទាំង​ ​ត្រូវ​ជាប់​ឈ្មោះ​ជា​ចោរ​ឈ្លានពាន​កម្ពុ​ជា​នា​សត​វត្សរ៍​ទី​២១ទៀត​ផង​ ​។
យើង ​រំពឹង​ថា​ ​ការ​ផ្សង​ព្រេង​ប្រើ​ប្រាស់​ទ័ព​ឈ្លានពាន​កម្ពុ​ជា​របស់​ពួក​ចោរ​សៀម​ ​ដ៏​លីលា​ក្នុង​គ្រា​នេះ​ ​នឹង​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​ ​ទាំង​នៅ​លើស​មរ​ភូមិ​ ​ប្រយុទ្ធ​ដោយ​វីរ​កង​ទ័ព​ដ៏​អង់អាច​ក្លាហាន​ ​ទាំង​នៅ​លើ​វេទិកា​នយោបាយ​អ​ន្ដរ​ជាតិ​ ​ ​ដោយសារ​នយោបាយ​ការ​ទូត​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​។
ផល ​វិបាក​ដែល​ជា​ ​បច្ច័យ​នៃ​បរាជ័យ​នេះ​ ​គឺ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ចោរ​សៀម​ឈ្មោះ​អាប់​ភី​ស៊ី​ត​ក្ដី​ ​ក្រុម​អាវ​លឿង​ដែល​ជា​អាមាត្យ​របស់​ហ្លួង​ក្ដី​ ​នឹង​ត្រូវ​រលាយ​រលំ​ផែនការ​លេប​ ​ត្របាក់​ទឹក​ដី​កម្ពុ​ជា​ជា​យថាហេតុ​ ​។ ដោយសារ​តែ​សមរ​ភូមិ​ឈ្លានពាន​កម្ពុ​ជា​ ​ត្រូវ​បរាជ័យ​ហើយ​ ​នុ៎ះ​ការ​បោះ​ឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​នេះ​ ​ក៏​ពួក​ចោរ​ ​ឈ្លានពាន​អស់​នេះ​ ​នឹង​ត្រូវ​បរាជ័យ​ផុត​ពូជ​លើ​សង្វៀន​នយោបាយ​ជា​អហោសិកម្ម​ ​យ៉ាង​ទាន់ហន់​ដែរ​ ​។ យើង​មាន​ជំនឿ​មុតមាំ​យ៉ាង​នេះ
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence Madame IRINA BOKOVA, la Directrice Générale de l’UNESCO Maison de l’UNESCO – PARIS




អត្តបទបកប្រែក្រៅផ្លូវការ
ភ្នំពេញ​ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១
                                                                                 
                                                                   លោកជំទាវ ​ IRINA BOKOVA
                                                    អគ្គនាយកអង្គការយូណេស្កូ
                                                                  ទីស្នាក់ការកណ្តាល​យូណេស្កូ - ប៉ារីស

កម្មវត្ថុៈ អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ

លោក​ជំទាវ​អគ្គនាយក
            ជាដំបូង យើងខ្ញុំសូមសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ  ចំពោះការហៅទូរស័ព្ទ ពីប្រទេសសេណេហ្គាល់​​ របស់​លោកជំទាវអគ្គនាយក នៅថ្ងៃ​ទី​០៧​​ខែកុម្ភៈឆ្នាំ២០១១ ហើយនេះ ជាការលើក ទឹកចិត្តយើងខ្ញុំយ៉ាងខ្លាំង។ ការឆ្លើយតបភ្លាមៗ និងវិជ្ជមានរបស់​លោកជំទាវអគ្គនាយក ស្របតាមសំណើរ របស់យើងខ្ញុំ ក្នុងការរៀប​ចំ​ បេសកកម្ម​តាមដានជាបន្ទាន់មួយ  ​របស់អ្នកជំនាញនៃអង្គការយូណេស្កូ មកកាន់តំបន់ រមណីយ​ដ្ឋានប្រាសាទព្រះវិហារ ធ្វើឲ្យយើងខ្ញុំកាន់តែជឿជាក់ម្តងទៀត ចំពោះការគាំទ្ររបស់អង្គការ យូណេស្គូ។ យើងខ្ញុំ សូមវាយតំលៃយ៉ាងខ្ពស់ចំពោះ  សេចក្តីថ្លែងការណ៍របស់​លោកជំទាវ​ ចុះថ្ងៃ​ទី​០៨​​ខែកុម្ភៈឆ្នាំ២០១១ ដែលបានគាំទ្រដល់ការបញ្ជូនបេសកកម្ម នេះភ្លាមៗ ក្នុងគោលបំណងមកពិនិត្យស្ថានភាព នៅប្រាសាទ ព្រះវិហារ និងវាយ​តម្លៃទៅលើ​​ការ​​ខូចខាត ដែលបង្កឡើងដោយទាហាន​ថៃ។
            យោងតាម លិខិតលេខ១៥/១១ចុះថ្ងៃទី៧​​ខែកុម្ភៈឆ្នាំ២០១១រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រ កម្ពុជាបានអំពាវនាវ​យ៉ាងខ្លាំង  ឱ្យមានការចូលរួមរបស់    អ្នកសង្កេតការណ៍យោធា​របស់​អង្គការសហប្រជា ជាតិ ដែលស្របតាមសន្ធិសញ្ញា ក្រុង​ឡាអេ ឆ្នាំ ១៩៥៤។  សូមជម្រាបជូនលោកជំទាវថា  បច្ចុប្បន្ននេះ ប្រាសាទ​ព្រះវិហារ ដែលជាបេតិកភណ្ឌ​ពិភពលោក ​​កំពុងស្ថិតក្នុងការបំផ្លិច​បំផ្លា​ញ ហើយគ្មាននរណាម្នាក់ អាចចូលទៅជិតប្រាសាទបានទេ ពីព្រោះមានការវាយប្រហារ​យោធា។


            សំណូមពរជាចំបង របស់រាជរដ្ឋាភិបាលកម្ពុជា គឺសូមឱ្យមាន ការជួយសង្គ្រោះ បេ​តិក​ភណ្ឌ​​ពិភព​​លោកនេះ។​ លើសពីនេះ  រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យបេសកកម្ម​របស់​ អ្នក​ជំនាញការ  នៃអង្គការ​យូណេស្កូ និង​បេសកជន នៃគណៈកម្មការបេតិកភណ្ឌ​ពិភពលោក ប្រព្រឹត្តទៅដោយ​គ្មាន​ការរំខាន និងការយាយី ណាមួយ ឡើយ  ហើយ ក៏ត្រូវធានាបាននូវសុវត្តិភាពខ្ពស់ ជូនក្រុមរបស់គាត់ផងដែរ។ ​ ម៉្យាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា ​សូមបញ្ជាក់ថា ការងារទាំងអស់នៃក្រុមអ្នកជំនាញអន្តរជាតិ ហើយ ​ការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ  នឹងធ្វើឡើងក្នុងទឹក​ដី នៃអធិបតេយ្យភាព​របស់​កម្ពុជាសុទ្ធសាទ។​ ទាំងនេះគឺ ដើម្បីជៀសវៀងនូវការបង្ករឿង ទាំងអស់​​​ពីសំណាក់ថៃ។
            វត្តមានរបស់អ្នកសង្កេតការណ៍យោធា  នៃអង្គការសហប្រជាជាតិ   នឹងជាការធានានូវតម្លាភាព នូវរាល់សកម្មភាព ដែលមាននៅលើប្រាសាទ ហើយ  ក៏ជាការព្រងឹងការទុកចិត្តគ្នារវាងប្រទេសទាំងពីរ ផងដែរ។ ការធ្វើបែបនេះគឺ  មិនចង់ឲ្យ​ថៃ​ចេះតែនិយាយថា មានការយកប្រាសាទ​ព្រះវិហារ ជាមូលដ្ឋានយោធា ។ ទាំងនេះហើយជាមូលហេតុ ដែលយើងខ្ញុំចង់ឲ្យមានបេសកកម្មនៃអ្នកសង្កេតការយោធា របស់អង្គការសហ ប្រជាជាតិ។
ជាព៌តមានសំរាប់លោក​ជំទាវ​ ចំពោះបញ្ហានេះ នាយករដ្ឋមន្ត្រីយើងខ្ញុំបានសរសេរលិខិត មួយច្បាប់រួច-
ហើយ ទៅ​កាន់លោកស្រី​​ប្រធានក្រុមប្រឹក្សាសន្តិសុខ  នៃអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក ហើយក៏បាន
ទាក់​ទង​ផងដែរ ជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក BAN Ki-moon  ។
យើងខ្ញុំ សូមអរគុណទុកជាមុនចំពោះការជួយសហការណ៍ ជាមួយលោកអគ្គលេខាធិការនៃអង្គលេខា-
ធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យមានការបញ្ជូនអ្នកសង្កេតការយោធាមកកាន់ប្រាសាទព្រះវិហារ។

​ លោកជំទាវ អគ្គនាយក ​​ទទួល​នូវ​សេចក្ដី​​គោរព​រាប់អាន ​ដ៏ខ្ពង់ខ្ពស់​​​​​​អំពីខ្ញុំ
ប្រធានគណៈកម្មការយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី
សុខ អាន