Monday, February 14, 2011
STATEMENT: The Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia, totally rejects the call, as reported in the Bangkok Post and also published in the National News Bureau of Thailand on 11 February 2011, by Abhisit Vejjajiva, Prime Minister of Thailand, asks UNESCO to remove the Temple of Preah Vihear from the World Heritage List, claiming that the delisting of the Temple of Preah Vihear would remove tensions between Cambodia and Thailand...
សេចក្តីថ្លែងការណ៍: អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា , សូមធ្វើការបដិសេធ ទាំងស្រុងទៅលើការលើកឡើង ដោយលោក អាប់ភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ ដែលបាន រាយការណ៍តាមរយៈសារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) និងផ្សព្វផ្សាយតាមរយៈបណ្តាញឃោសនា ការិយាល័យព័ត៌មានជាតិរបស់ប្រទេសថៃ (National News Bureau of Thailand) នាថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១ ថា “ឲ្យអង្គការយូណេស្កូ ដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក
បទអត្ថាធិប្បាយ: ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?
ហេតុអ្វីបានជាថៃចង់ប្រើយន្តការទ្វេភាគី?
នាយករដ្ឋមន្ត្រីថៃ
អាប់ភីស៊ីត វ៉េចាជីវ៉ាក់ បាននិយាយកាលពីថ្ងៃទី ៣១ មករា ឆ្នាំ ២០១១ ថា
រដ្ឋាភិបាលថៃ
នៅតែទទូចចង់បន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយកម្ពុជា រីឯសង្គ្រាម
គឺជាជម្រើសចុងក្រោយ( អត្ថបទ Bangkok Post ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០១១ ម៉ោង ៥:៤៣ ល្ងាច។
នាយករដ្ឋមន្ត្រីថៃ
បានគំរាមឲ្យកម្ពុជាដកបង្គោលសិលាចារឹក ដកទង់ជាតិកម្ពុជាចេញពីវត្តកែវសិក្ខាគីរីស្វារៈ
និងបណ្តាញប្រជាជនកម្ពុជា ចេញពីតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ( Bangkok
Post ចុះថ្ងៃទី២៤ ‑ ២៥ ខែ មករា ឆ្នាំ២០១១ )។
នាយករដ្ឋមន្ត្រីថៃ
អាប់ភីស៊ីត បានបើកភ្លើងបៃតងឲ្យកងទ័ពថៃ
ធ្វើសមយុទ្ធយោធានៅតាមបណ្តាយព្រំដែនក្នុងប្រទេសថៃខេត្ត នៅទល់មុខនឹងប្រាសាទព្រះវិហារ ដើម្បីគំរាមកម្ពុជា
និងឲ្យកម្ពុជាបញ្ឈប់ការកសាងផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ( Bangkok
Post ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១)។
រដ្ឋមន្ត្រីការបទេសថៃ
កាស៊ីត ភិរម្យា និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី
និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ជួបបានជួបប្រជុំគ្នានៅថ្ងៃទិ ២‑ ៣ ខែកុម្ភៈ ឆ្នាំ២០១១ នៅខេត្តសៀមរាប
ដោះស្រាយបញ្ហាព្រំដែន និងជនជាតិថៃពីរនាក់
ដែលត្រូវបានកាត់ទោសដោយតុលាការរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ
និងម្នាក់ទៀត ៦ឆ្នាំ ពីបទចារកម្ម
ចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់
និងឆ្លងកាត់ចូលក្នុងតំបន់ហាមឃាត់របស់យោធា។ ឯកឧត្តម ហោ ណាំហុង
បានប្រកាសថា កម្ពុជា មិនរុះរើវត្តកែវសិក្ខាគីរីស្វារៈ និងដកទង់ជាតិរបស់ខ្លួនចេញពីវត្តតាមសំណូមពររបស់ភាគីថៃទេ
ពីព្រោះវត្តនេះ ស្ថិត នៅក្នុងបូរណភាព និងអធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា
ដែលបានកសាងឡើងដោយប្រជា ជន កម្ពុជា កាលពីឆ្នាំ ១៩៩៨ មុនអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០
(យោងសាលដីកា តុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចុះថ្ងៃទី១៥
មិថុនា ឆ្នាំ ១៩៦២) ។ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត
បានឲ្យរដ្ឋមន្ត្រីកាបរទេសថៃ
តវ៉ាពីអ្វីដែលកម្ពុជាមិនព្រមដកចេញពីតំបន់ជម្លោះនោះ ( The
Nation ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១១)។
នៅថ្ងៃទី ៤‑៥‑៦ និងទិ៧ ខែកុម្ភៈ ឆ្នាំ ២០១១
កងទ័ពថៃបានបើកការវាយលុកចូលក្នុងតំបន់ដី៤.៦ គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅបូរណភាព
និងអធិបតេយ្យដែនដីរបស់កម្ពុជា ដែលបញ្ហានេះកើតឡើងដោយថៃបានបញ្ជូនគ្រឿងចក្រធ្វើផ្លូវ
អមដោយរថក្រោះ យន្តហោះចម្បាំងយកការណ៍
បាញ់កាំភ្លើងផ្លោងធុនធ្ងន់គ្រប់ប្រភេទ មានបេ៤០ ដេកា៧៥, ៨០
មីល្លីម៉ែត្រ ,៨១ . ១០៥. ១២០. ១៣០. និង១៥៥មីល្លីម៉ែត្រ បាញ់ផ្លោងគ្រាប់បែកចង្កោម
អាវុធគីមីពុលរបស់ទាហានថៃជាច្រើនគ្រាប់។ នេះ
សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថៃប៉ុនប៉ងកាន់កាប់ រំលោភដីទំហំ ៤.៦
គីឡូម៉ែត្រក្រឡា តាមរយៈការលួចគូសផែនទីចោរ មិនមានបរទេសណាទទួលស្គាល់ ហើយបានយកផែនទីចោរនោះមកអនុវត្ត និងបានបាញ់បំផ្លាញតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ
បណ្តាលឲ្យស្លាប់ និងរងរបួសកងទ័ព និងជនស៊ីវិលកម្ពុជាជាច្រើននាក់
ព្រមទាំងបណ្តាលឲ្យខូខខាតតួ និងផ្លែកជាច្រើននៃបា្រសាទព្រះវិហារ
និងវត្តកែវសិក្ឋាគីរីស្វារៈ ត្រូវបានបំផ្លិចបំផ្លាញកំទេចជាដំណំ។
សាធារណមតិជាច្រើន បានពីពណ៌នាថា
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត គួរណាស់ស្វែងរកដំណោះស្រាយតាមសន្តិវិធី
ដោយប្តូរពីយន្តការទ្វេភាគី មកយកយន្តការសហគមន៍អន្តរជាតិ ពហុភាគី (
អាស៊ាន អង្គការសហប្រជាជាតិ) ហើយនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត
ត្រូវអនុវត្តនិងគោរពតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
ឆ្នាំ ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារ កម្ពុជា
ទល់នឹងថៃ ។ ថៃត្រូវគោរពសន្ធិសញ្ញាក្រុងឡាអេ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ
១៩៥៤ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៧២ ដើម្បីបញ្ចប់ដោយសន្តិវិធីនូវការរំលោភឈ្លានពានរបស់ថៃលើអធិបតេយ្យ
និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត
មិនព្រមដោះស្រាយបញ្ហាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
សន្ធិសញ្ញា អនុសញ្ញា អន្តរជាតិ និងមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេនោះទេ
ផ្ទុយទៅវិញបានយកការធ្វើសង្គ្រាម
ដើម្បីឈ្លានពានមកលើកម្ពុជាយ៉ាងព្រៃផ្សៃ ដោយសំអាងថា
ខ្លួនជាប្រទេសធំមានកងកម្លាំងទ័ពច្រើន
ដែលស្ថិតក្នុងលំដាប់ខ្ពស់លើលើពិភពលោក ប៉ុន្តែទីបញ្ចាប់
ថៃត្រូវបរាជ័យ យ៉ាង អាម៉ាស់ លើឆាកអន្តរជាតិ ដោយការដកទ័ពរបស់ខ្លួនថយជាបន្តបន្ទាប់។
នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១១
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានប្តឹងទៅក្នុងបប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីថៃ
បង្កសង្គ្រាមឈ្លានពានកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា
គ្មានការជជែកគ្នាទ្វេភាគីទៀតទេ
ពីព្រោះនេះគឺជាកលល្បិចយុទ្ធសាស្ត្រឈ្លានពានរបស់ថៃ
មកលើកម្ពុជា ដោយថៃប្រើយន្តការទ្វេភាគី ដើម្បីបំភាន់មតិអន្តរជាតិ
ក្នុងបំណងរំលោភឈ្លានពានយកដី៤.៦ គីឡូម៉ែត្រក្រឡា ស្អីគេនោះ ផ្ទុយពីសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ
ក្នុងគោលបំណងកុំឲ្យអន្តរជាតិ ជាពិសេសកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិចូលជួយការពារកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិឡើយ។
ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្តុកទីស្តីការគណៈរដ្ឋមន្ត្រី បានប្តឹងទៅអង្គការយូណេស្កូ
អំពីប្រាសាទព្រះវិហារ
ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
កំពុងប្រឈមមុខនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ
ពីការវាយប្រហារដោយទ្រង់ទ្រាយធំរបស់ភាគីថៃ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
សម្រេចកោះប្រជុំនៅទិក្រុងញូយ៉ក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ដើម្បីដោះស្រាយអំពីសង្គ្រាមឈ្លានពានរបស់ថៃ។
អង្គការយូណេស្កូ
នឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួនដើម្បីមកពិនិត្យអំពីការខូតខាតនៃប្រាសាទព្រះវិហារ
ដោយការវាយប្រហាររបស់ថៃនោះ។
លោក Bernard Valero
អ្នកនាំពាក្យក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃទី ៩ ខែ កុម្ភៈ
ឆ្នាំ ២០១១ ថាទីក្រុងប៉ារីស រីករាយនិងជួយផ្តល់ឯកសារផែនទីច្បាប់ដើមរបស់តុលាការអន្តរជាតិទីក្រុងឡាអេឆ្នាំ
១៩៦២ សម្រាប់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា‑ថៃទៅឲ្យប្រទេសណាមួយដែលស្នើសុំឯកសារនោះ។
នាយករដ្ឋមន្ត្រីអាប់ភីស៊ីត
បាននិយាយថា
មិនមែនជាការចាំបាច់សម្រាប់ប្រទេសបារាំងមកធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងកម្ពុជា‑
ថៃ ឡើយ។ អាប់ភីស៊ីត វេចាជីវ៉ាក់ ក៏បានទាមទារឲ្យអង្គការយូណេស្កូសើរើការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពភិភពលោក
មុនពេលដែលមានកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅខែមិថុនា
ឆ្នាំ២០១១ ខាងមុខ និងទាមទារលុបចោលផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជាទៀតផង។
សម្តីរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីតដ៏ព្រហើននេះ
បានប្រមាថមាក់ងាយដល់ស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិ
នៃអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូល
ដើម្បីធានានូវសុខសន្តិភាពពិភពលោក។
ប្រជាជនកម្ពុជាទូទាំងប្រទេស
គ្រប់ជាន់ថ្នាក់ គ្រប់មជ្ឈដ្ឋាន ទាំងសង្គមស៊ីវិល ក្នុងនិងក្រៅប្រទេស
បានរួបរួមគ្នាជាធ្លុងមួយ ក្នុងការសាមគ្គីដ៏រឹងមាំដូចថ្មអង្គរ
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប្រឆាំងរាល់សង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មិនដូចជានៅក្នុងស្រុកថៃ
ដែលបាននិងកំពុងជួបនូវវិបត្តិ និងការបែកបាក់ធ្ងន់ធ្ងរនោះទេ។
ការដែលកម្ពុជា
ស្នើសុំអង្គការសហប្រជាជាតិ ក៏ដូចជាអង្គការយូណេស្កូ
តុលាការអន្តរជាតិក្រុងឡាអេ និងអង្គការអន្តរជាតិទាំងអស់
ឲ្យចូលរួមជួយអន្តរាគមន៍ជាបន្ទាន់នោះ
គឺដើម្បីកុំឲ្យភាគីថៃធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាបានទៀត។
បច្ចុប្បន្ន ភាគីថៃកំពុងបន្ថែមកងទ័ពជាច្រើនសន្ធឹកសន្ធាប់នៅតាមតំបន់បណ្តាយព្រំដែនកម្ពុជា
‑ ថៃនៅជិតតំបន់ប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ
ឥឡូវកំពុងត្រូវប្រឈមនឹងការរំលោភទន្ទ្រានឈ្លានពានពីភាគីថៃ៕
ដោយ: ទិត សារុនរ៉េត
ទីប្រឹក្សាអមរាជបណ្ឌិតសភាកម្ពុជា
It’s Time for UNSC to End the Never-Ending Thai Hostility against Cambodia over the Temple of Preah Vihear
It’s
Time for UNSC to End the Never-Ending Thai
Hostility
against Cambodia over the Temple of Preah Vihear
Notwithstanding the
verdict of the ICJ in 1962, Thai ruling classes have never given up their ambitions
to re-annex the Temple of Preah Vihear which was occupied by forces shortly
after the departure of French from Cambodia in 1953.
In the late 1950s,
facing their arrogant fait accompli and as a result of vehement protest from
Cambodia, they invited the latter to negotiate but at the same time they carried
out various forms of intimidation such as military manoeuvres next to the
border and violent demonstration in front of the Royal Embassy of Cambodia in
Bangkok on 07 September 1958. As a matter of fact, it should be noted that
during this demonstration, organized in response to the call of General Praphat
Charusathien, Minister of Interior, the demonstrators held many banners which
read: “Thai will ask ICJ to give them
back the four provinces” (Battambang, Siemreap, Sisophon and Koh Kong), “ Preah Vihear is ours” (Bangkok World
of 08 Sept 1958).
Then, after the release
of ICJ verdict which was different from their high expectation to win this case
against Cambodia, Marshall Sarit Thanarat made a televised statement saying “the government had no choice but to accept
the ruling of the court”.
Later, on 04 January
1963, King Father Norodom Sihanouk, then Head of State, stated at Choam Ksan in
Preah Vihear province the following: “The
Thais have finally, after much prevarications and many delaying manoeuvres, evacuated
Preah Vihear. That has not unfortunately prevented them from making good the
loss by further expansionism: they have drawn a new frontier line, to our
disadvantage in the neighborhood of Preah Vihear itself. In particular, they
have laid barbed wire and set up military or police posts which in certain
places encroach to a considerable depth on our territory, thus scorning the judgment
of the ICJ” (ref: letter dated 23 April 1966 from Prince Norodom Kantol,
Chairman of the Council of Ministers and Minister of Foreign Affairs of the
Royal Government of Cambodia to the President of UNSC).
This statement by King Father
was justified by Sondhi Limthongkul’s recent interviews on ASTV in which he
alleged that “the loss of Preah Vihear
was the fourteenth among the so-called Thailand’s Lost Territories”. Sondhi
went on to say that while withdrawing from the Temple, Thai military didn’t
take off the flag but up-rooted the flag- pole as a symbol that one day they
could reinstall there again.
Not so long after the
reoccupation of the Temple of Preah Vihear by Cambodia, Thai armed forces relaunched
from 14 to 22 April 1966 an open aggression against Cambodian positions next to
the Temple with heavy weaponry including F-105 fighter jets in an attempt to
reoccupy the Temple (ref: letter dated 17 May 1966 from H.E Huot Sambath,
Permanent Representative of Cambodia to the President of the UNSC-S/7305-18 May
1966).
Hence, last week aggression
by Thai armed forces against Cambodia at Preah Vihear is a repetition of the history
that follows the same pattern since 23 November 1940 when Thailand, being allied
with the Axis Powers, re-annexed Battambang, Sisophon, Siemreap including Preah
Vihear.
Now,
it is becoming clear enough that Thai ruling classes whose many elements of the
residual spillover of the old-cliché have never abandoned their expansionistic
policy towards Cambodia. Last week, Abhisit revealed that his government
opposed to the 1: 200.000 map. This means that Thailand opposes to the ICJ
verdict and is using instead military aggression to force Cambodia to comply
with its mysterious and unilateral map in the same way as did Hitler. It is
also beyond beliefs of everyone that “Thailand
argues that it owns the 4.6 squarre kilometres area and the land the stone ruins are standing on”. How bizarre it is! What
does it mean?
It means that their self-image of
superiority is directed not only towards Cambodia, but also towards ICJ including
judge Dean Acheson whose outstanding accomplishments have convinced former US
Secretary of State Madeleine Albright to consider him “as the most historically respected Secretaries”. And as ICJ is part
of the UN bodies, this arrogant argument is seen as provocative also towards
international community as a whole. Similarly, they have hectored UNESCO’s
leadership and threatened to withdraw Thai membership over the inscription of
the Temple of Preah Vihear as World Heritage.
This time, their tactics remain exactly
the same as they did half a century ago: waging war of aggression with support
from on-going PAD protest which inflames ultra-nationalistic sentiment and
encourages heated rhetoric against Cambodia and its leadership while warning
any intervention of the third party to the negotiation including the UN. But,
in this new era, they cannot mislead the world body by their slanderous
campaign of intoxication against Cambodia, despite their dominant media.
For instance, following swift and
opportune diplomatic action of Samdech Techo HUN SEN in persuading UNSC to” convene an urgent meeting so as to stop
Thailand’s aggression”, the UNSC has taken on the issue as an urgent matter
and has decided to convene such a meeting today, 14 February 2011, with the participation
of ASEAN Chair, Dr.Marty Natalegawa, Minister of Foreign Affairs of Indonesia
despite the bitter disappointment of Abhisit.
We are not in a position to speculate
the outcome of the meeting but, we think that it’s about time UNSC issued a
final and definitive resolution to end this never-ending Thai hostility against
Cambodia which has been always the victim for more than half a century and also
to safeguard peace and stability in the region in line with the UN Charter and also
with that of ASEAN.
14 February 2011
Sandra Rodriguez
Phnom Penh
OPINION: The United Nations have good reasons to send UN observers and UN peace keeping forces to stop Thai invasion of Cambodia
The
United Nations have good reasons to send UN observers and UN peace keeping
forces to stop Thai invasion of Cambodia
The points stressed by
Abhisit Vejjajiva about how to end the war and tensions between Cambodia and Thailand , as reported by The
Bangkok Post Online on 11 February 2011 under the title: “PM urges Unesco
to end chaos. World Heritage listing ‘cause of the problem’” unveil how
capable Abhisit Vejjajeva is about
twisting the truth and the fact, a true snake in the grass, and also they are
points of fact that UN observers are indispensible to help curb the territorial
appetite and the bullying of Thailand, a country many times stronger than
Cambodia.
How can Abhisit
Vejjajiva, a Prime Minister of a supposedly civilized nation has contempt for the
Convention concerning the Protection of the World Cultural and Natural Heritage
of 1972,
the World Heritage Committee (WHC) and the UNESCO, by calling the UNESCO to
delist the Temple of Preah Vihear from the World Heritage List and scrap the
management plan that was highly appreciated by experts when they presented the
report to the WHC for consideration in Brasilia, Brasil in 2010. Abhisit
Vejjajiva, is the first Prime Minister who scorns all the expert works of so
many world organizations involved with UNESCO and the WHC. This would lead
historians and legal experts to recall about Thanat Khomann who scorned the
International Court of Justice (ICJ) for its 15 June 1962 Judgments on the Temple
of Preah Vihear, the same way as the government of Thailand that scorns the 13
February 1904 Franco-Siamese Treaty. The “chaos” is “Made in Thailand ”. The
source of the problem is not the listing of the Temple
of Preah Vihear , nor the management
plan, but Thailand ’s
traditional bullying nature. Thai PM twisted the fact and accused UNESCO to be
the one that creates “chaos”.
UN Observers
will find the truth, stop the trading of accusations, and stop the war
“Mr
Abhisit stressed Thailand
needed to ensure that the facts were presented to the international community,”
reported the Bangkok Post. It sounds grandiose. What does the UN can expect
from “a snake in the grass?” – Of course the manufactured facts, and the
manufactured facts only. And Abhisit Vejjajiva also said that Cambodian troops
used the Temple of Preah Vihear to mount attacks on Thailand several days later
after Cambodia shows to the world the proof of the remnants of M42 and M46
cluster munitions used by Thailand to fire at the Temple of Preah Vihear, and
also several days later Colonel Sansern
Kaewkamnerd, Royal Thai Army spokesman, said a Cambodian cluster bomb attack
killed Major Thanakorn Poonperm, deputy commander of the Paramilitary Rangers
Company 2306. These are examples of typical bullying acts of Thailand, to
accuse Cambodia the same thing that Cambodia had presented as evidences of
Thai’s attacks, and to fly their fighters jets close to the Cambodian air
space, an act of provocation, by claiming that they are on mission to patrol Thai
air space, while Thailand knew that Cambodia does not have jet fighters or any
other war plane. Accusations,
counter-accusations and trading of accusations will be sorted out appropriately
by UN observers or UN peace keepers. For all Thai accusations, which Thailand had always claimed to be factual and
true, if verified by a third party they would lend indisputable credibility to Thailand . Why Thailand does
not want the presence of a third party? Why Thailand is afraid of international
mechanism? Why Thailand does
not want the presence of UN observers or UN peace keepers if Thailand claims that Cambodia
occupies Thailand ’s
territory and attacks Thailand ?
That is mind boggling. Undeniably, Thailand
has an agenda and a scheme to bully Cambodia and cries wolf, then sends
troops to invade and occupy Cambodian territory. Without UN observers or UN
peace keepers, and without an international mechanism following the pleas of
Cambodia, the country that has been the victim of Thailand’s aggressions on 15
July 2008, 15 October 2008, 2-3 April 2009 and lately 4-7 February 2011,
Thailand will certainly take the indifference and the silence of the
international community to be a “carte blanche” and launches a full-scale
aggression against Cambodia.
Twisting facts and realities with innuendo, off-base speculation
and wild suggestions
When
the Bangkok Post wrote “Thai efforts to resolve the boundary conflict with Cambodia bilaterally have failed,” this is
twisting the fact and realities to give credit to the government of Abhisit
Vejjajiva, while putting the blame on Cambodia in the form of innuendo. Thailand ’s deceptive tactics have stalled the demarcation of the
land boundary. Thailand
created the “internal legal processes” as the plunging of the hard sticks
across the turning wheel to slowdown and then to stall the demarcation process.
Abhisit Vejjajiva has begged Samdech Akka Moha Sena Padei Techo Hun Sen to
allow “Thai internal legal and parliamentary processes to work their ways,”
however more parliamentary processes have been set up and more delays in
ratifying the three (3) last agreements by Cambodian and Thai JBC negotiations,
and the first of those three dated back to 2008, while Abhisit Vejjajeva and
Kasit Pyromya spoke highly about bilateral talks, only to be disseminated by
the Thai powerful media as a propaganda ploy and to foul the international
public opinion about the “goodwill” of Thailand that has proven to be simply a
campaign of intoxication of the international public opinion. The Bangkok Post also wrote that “Bangkok suggested the Joint Boundary
Committee (JBC) should resume its work negotiating boundary demarcation by the
end of this month, though the exact date has yet to be confirmed. The
Cambodians are not likely in the mood to sit down and talk right now.” This
is off-base speculation and wild suggestion as the realities behind and the
reasons of Cambodia ’s
avoidance of bilateral talks have been presented here above.
Dealing
with a “snake in the grass” had given too much headache to Cambodia . That
is why Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the
Kingdom of Cambodia has asked the UN to send peacekeeping forces to create a
buffer zone at the area of the Temple of Preah Vihear to prevent further
damages by artillery shells from Thailand. This demand is legitimate under
existing international rule of law, under the UN Charter, under the provisions
of the Convention
concerning the Protection of the World Cultural and Natural Heritage of 1972,
and the articles and operational guidelines of the WHC. The Cambodian people
unanimously, including politicians of the opposition party, supports the
position of the Royal Government of Cambodia, and humbly but persistently ask
the UNSC to act in favor of the demand of the Royal Government of Cambodia.
Waddhana P
Senior Analyst and Researcher on
Cambodian-Thai Relations
Institute for International Affairs, Cambodia
14 February 2011
វិចារណកថា៖ ការវាយលុកផ្នែកនយោបាយរបស់កម្ពុជា ធ្វើឱ្យសៀមខ្សោះឈាមបាត់បង់ជំហរ
ការវាយលុកផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើពួកឈ្មួញ សង្គ្រាមឈ្លានពានសៀមនៅប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាលឱ្យពួកចោរសៀម ពីលើដល់ក្រោមស្លន់ស្លោត្រដរខ្យល់ស្ទុះរកច្រកចេញស្ទើរលែងរួច ។ ការបើក កិច្ចជំនុំជាបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដោយកោះហៅចោរ សៀមឱ្យចូលរួម , ការប្រកាសផ្ដល់ជូនផែនទីអតីតសហព័ន្ធឥណ្ឌូចិនពីប្រទេស បារាំង និងការត្រៀមបញ្ជូនបេសកជនរបស់អង្គការវប្បធម៌ពិភពលោក (យូណេ ស្កូ ) មកពិនិត្យការបាញ់បំផ្លាញប្រាសាទព្រះវិហារពីសំណាក់ចោរសៀមជាដើម សុទ្ធតែជាអន្លូងសំពងក្បាលចោរសៀមឈ្លានពានព្រមៗគ្នាពីសំណាក់អន្ដរជាតិ ធ្វើឱ្យក្រុមចោរញញីញញ័រស្លាឈាមខំស្រែកបិទបាំងទង្វើទុច្ចរិតគ្រប់យ៉ាងរបស់ខ្លួន ទាំងអស់សង្ឃឹម ។
ទោះបីជាក្រុមមេដឹកនាំចោរសៀមខំជំទាលលុបដានឈ្លានពានរបស់ខ្លួនដោយ វិធីទុច្ចរិតយ៉ាងណា ក៏នៅថ្ងៃចន្ទសបា្ដហ៍ខាងមុខ ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិដែលមាន១៥ប្រទេសចូលរួមនឹងបើកជំនុំពិនិត្យលើផលវិបាកនៃ សង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា ពិសេសការបំផ្លាញដោយគ្រាប់ ផ្លោងទៅលើប្រាសាទព្រះវិហារ និងការប្រើអាវុធគីមីនៅក្នុងសង្គ្រាមនេះមកលើ ទឹកដីកម្ពុជាកាលពីសប្ដាហ៍មុននេះដែរ ។ ដូច្នេះ នៅលើវេទិកានយោបាយអន្ដរជាតិ លើកទី១នេះ អន្ដរជាតិនឹងពិតជាឃើញនូវសារជាតិនិងទង្វើឧក្រិដ្ឋរបស់ក្រុមចោរ សៀមយ៉ាងប្រត្យក្ស ។ បន្ទាប់ពីនោះ ក្រុមបច្ចេកទេសនៃអង្គការយូណេស្កូនឹងចូល មកកម្ពុជា ដើម្បីកត់ត្រាបូកសរុបការខូចខាតប្រាសាទដែលបណ្ដាលមកពីសង្គ្រាម ឈ្លានពានរបស់ក្រុមសៀមនេះជាបន្ដទៀត ។ ទាំងនេះជាការប្រមូលសំណុំរឿង ឧក្រិដ្ឋរបស់ចោរសៀម ដើម្បីចាប់មេខ្លោងឈ្លានពានមួយនេះឱ្យទទួលខុសត្រូវ លើមហន្ដរាយមួយនេះនៅចំពោះមុខច្បាប់ និងចំពោះមុខអង្គការសហប្រជាជាតិ។
ក្រៅពីសកម្មភាពជាបន្ដបន្ទាប់របស់អង្គការពិភពលោកដូចបានរៀបចំនិង ប្រព្រឹត្ដទៅនៅថ្ងៃខាងមុខឆាប់ៗនេះ បញ្ហាមួយដែលធ្វើឱ្យក្រុមចោរសៀមកាន់តែ ស្លន់ស្លោស្លឈាមមែនទែន គឺការប្រកាសផ្ដល់ជូនផែនទីឥណ្ឌូចិនពីប្រទេស បារាំងទៅឱ្យប្រទេសកម្ពុជានិងសៀម ។ ផែនទីដែលមានចំណាស់ជាង១០០ឆ្នាំនេះ ជាលិខិតូបករណ៍ដ៏មានតម្លៃបំផុតមួយក្នុងការផ្ទៀងផ្ទាត់ស្វែងរកខ្សែបន្ទាត់ព្រំ ប្រទល់ជាក់លាក់រវាងកម្ពុជានិងសៀម ។ ប្រទេសកម្ពុជាបានស្នើសុំជាផ្លូវការទៅ ប្រទេសបារាំងដើម្បីយកផែនទីនេះហើយ , ប៉ុុន្ដែប្រទេសសៀម តាមរយៈក្រុមមេ ខ្លោងសង្គ្រាម ដូចជាអាប់ភីស៊ីត , ស៊ូថេប និងកាស៊ីត ភិរម្យ ជាដើមបានបដិសេធ ទាំងធ្មេចភ្នែក ហើយនិយាយទាំងពភ្លឺពភ្លើរវើរវាយដូចក្មេងបៀមដៃឱ្យបារាំងជួយ ទប់ស្កាត់យូណេស្កូ កុំទទួលបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ទៅវិញ ។ ពិនិត្យឥរិយាបទរបស់ពួកចោរសៀមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ វា ដូចពួកនេះកំពុងត្រដរខ្យល់យ៉ាងសំបើម ហើយខំស្រែកអំពាវនាវរកការជួយបន្ធូរ សម្ពាធទាំងគ្មានសង្ឃឹម ។
ប្រការទាំងឡាយដែលគួរឱ្យកត់សម្គាល់ទៀតគឺ ពេលនេះពួកចោរសៀមពុំ មានហេតុផលឬតឹកតាងស្របច្បាប់ណាមួយដើម្បីពន្យល់អង្គការសហប្រជាជាតិ អំពីលក្ខណៈសង្គ្រាមឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ហើយក៏ពុំមានសិទ្ធិអ្វីហាម ឃាត់ក្រុមបេសកជនយូណេស្កូចូលមកកម្ពុជា ដើម្បីពិនិត្យស្លាកស្នាមបំផ្លិច បំផ្លាញប្រាសាទព្រះវិហារដែរ ពីព្រោះប្រាសាទនេះស្ថិតនៅក្នុងបូរណភាពដែនដី កម្ពុជា ដូចដែលសាលក្រមតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេបានសម្រេច កាលខែមិថុនា ឆ្នាំ១៩៦២ ជាភស្ដុតាងស្រាប់ ។
ព្រឹត្ដិការណ៍ជំនុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិស្ដីពីសង្គ្រាម ឈ្លានពានរបស់សៀមមកលើកម្ពុជានៅថ្ងៃចន្ទដើមសបា្ដហ៍ខាងមុខនេះ ជាដំណាក់ កាលបឋមនៃការពិនិត្យរាវរកបទឧក្រិដ្ឋរបស់ចោរសៀមតាមសំណើរបស់ប្រទេស កម្ពុជា ។ នេះជាព្រឹត្ដិការណ៍វាយលុកផ្នែកនយោបាយដ៏មានប្រសិទ្ធភាពរបស់ កម្ពុជា បន្ទាប់ពីកម្ពុជាទប់ទល់បង្ក្រាបកម្លាំងឈ្លានពានរបស់សៀមឱ្យបាក់ បបខ្លបខ្លាចនៅតាមបណ្ដោយព្រំដែនរួចហើយ ។ ចំណែកខាងពួកចោរសៀម ឈ្លានពានវិញ ពេលនេះកំពុងស្ថិតក្នុងស្ថានភាពទ័លច្រក ដោយត្រូវកម្ពុជានិង អន្ដរជាតិជាន់ស្ទើរលៀនអណ្ដាតទាំងកណ្ដាលថ្ងៃ ។ ពេលនេះអ្វីដែលគេបានឮ យ៉ាងច្បាស់នោះគឺ ក្រុមចោរសៀមកំពុងអង្វរកម្ពុជាឱ្យវិលទៅរកកិច្ចចរចា ទ្វេភាគីដើម្បីដោះស្រាយបញ្ហា ប៉ុន្ដែដោយសារតែការចរចាទ្វេភាគីមិនមាន ប្រយោជន៍ ពោលគឺចោរសៀមចេះតែភូតភរកុហកអូសបន្លាយពេលដើម្បី បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជារហូតនោះ , ដូច្នេះ ទ្វេភាគីមិនអាចវិល ត្រឡប់ថយក្រោយជាដាច់ខាត ។
ពិនិត្យលើវិវត្ដន៍នៃដំណើរបញ្ចប់សង្គ្រាមឈ្លានពានរបស់សៀមពេលនេះ វាមានលំនាំដូចកម្ពុជានិងអន្ដរជាតិកំពុងសហការជាន់ពន្លិចឱ្យលិចលង់ពួកចោរ សៀមសម័យថ្មីដ៏មហាយង់ឃ្នងនេះដែរ ។ ចោរសៀមសមតែនឹងត្រូវទទួលវាសនាយ៉ាងនេះ ៕
ដោយ ៖ អាចារ្យ កេត
បទវិចារណថា: អាប់ភីស៊ីត និង មហន្តរាយប្រទេសថៃ
ចាប់តាំងពីប្រទេសថៃដឹកនាំដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ធ្វើឲ្យប្រទេសថៃអាប់ អោនកិតិ្តយស និង បាត់បង់កិតិ្តស័ព្ទរបស់ប្រទេស លើឆាកអន្តជាតិជាខ្លាំង ព្រមទាំង បង្ក សង្រ្គាមបង្កើតទំនាស់ផ្ទៃក្នុង និង ក្រៅប្រទេសរបស់ខ្លួន ។ ម្យ៉ាងទៀត ធ្វើឲ្យជាតិសាសន៏ មានសត្រូវច្រើន ដែលនាំឲ្យប្រទេសជិតខាងស្អប់ខ្ពើមជាតិសាសន៏ខ្លួនកាន់តែខ្លាំង ដោយ សារតែទង្វើល្ងីល្ងើរបស់ខ្លួនជានាយករដ្ឋមន្រ្តី ។
អាប់ភីស៊ីត បានបណ្តោយឲ្យបាតុករបិទព្រលានយន្តហោះបង្កការលំបាក ដល់ជន បរទេសគ្រប់ជាតិសាសន៍ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ធើ្វឲ្យក្រុមហ៊ុនមានការខាតបង់ យ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់យ៉ាងខ្លាំងដល់កិត្យានុភាពប្រទេសជាតិទាំងមូល មានបញ្ហាប៉ុណ្ណេះហើយ អាប់ភីស៊ីត នៅតែមុខក្រាស់គឃ្លើនស្រែកថាជោគជ័យៗ ។
ដើម្បីបានឡើងកាន់អំណាចអាប់ភីស៊ីតហ៊ានសន្យា ដោយឥតអៀនខ្មាស់ដោយមិនមើលប្រវត្តិសាស្រ្តថា នឹងយកទឹកដី និង បា្រសាទព្រះវិហារមកវិញឲ្យបាន ដោយបា្រប់ជនជាតិរបស់ខ្លួនថា នេះជាទឹកដី និង បា្រសាទរបស់ថៃ ជាពិសេស អាប់ភីស៊ីត បានបញ្ជូនកងទ័ពរបស់ខ្លួនមកឈ្លានពានទឹកដីកម្ពុជាទៀតផង នេះហើយជាដើមចមនៃជម្លោះរវាងកម្ពុជា និងថៃ ។ អាប់ភីស៊ីត មិនត្រឹមតែបោករាស្រ្តរបស់ខ្លួន ព្រមទាំងបោកមតិអន្តរជាតិទេ ថែមទាំងបោកខ្លួនឯងទៀតផង។ អាប់ភីស៊ីត ធ្វើមិនដឹងមិនឮ និងបានបំភ្លេចចំពោះសាលក្រម ដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិនៅវិមានសន្តិភាពទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចដោយសម្លេង៩ទល់ នឹង៣ ថាបា្រសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ថៃត្រូវមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងបា្រសាទនេះ ឬ ក៏តំបន់ក្បែរបា្រសាទ ដែលស្ថិតក្នុងទឹកដីកម្ពុជា ហើយថៃមានកាតព្វកិច្ចប្រគល់មកកម្ពុជាវិញ នូវវត្ថុទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ទី៥ របស់ កម្ពុជាដែលអាចត្រូវបានយកចេញពីបា្រសាទ ឬ តំបន់បា្រសាទដោយអាជ្ញាធរពាក់ពន្ធ័របស់ ថៃ ចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់បា្រសាទនេះ ដោយថៃនាឆ្នាំ១៩៥៤។ ប៉ុន្តែរហូត បច្ចុប្បន្នវត្ថុបូរាណទាំងអស់ដែលថៃបានយកពីបា្រសាទខ្មែរ ថៃមិនទាន់ទាំងប្រគល់មកឲ្យខ្មែរ គ្រប់ចំនួនតាមសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិផង ។
គ្រាន់តែកាន់អំណាចបានប៉ុន្មានឆ្នាំប៉ុណ្ណោះ អាប់ភីស៊ីត ធ្វើឲ្យប្រទេសថៃបានធ្លាក់ចូលក្នុងជម្លោះរវាងជាតិសាសន៏ឯងឥតឈប់ឈរ គឺដោយគ្រាន់តែខុសគណបក្សឬ ខុសពណ៌អាវ ក៏បង្កជាជម្លោះកាប់ចាក់គ្នាបង្ហូរឈាម បង្កើតជាចលាចលពាសពេញទីក្រុងបាងកក និង បណ្តាខេត្តមួយចំនួន ជាពិសេសថៃភាគខាងត្បូង ដែល អាប់ភីស៊ីត ធ្លាប់តែបានអួតក្អេងក្អាងថាប្រសិនបើខ្លួនក្លាយជានាយករដ្ឋមន្រ្តី ឬ បានឡើងកាន់អំណាចនឹងធ្វើការដោះស្រាយវិបតិ្តថៃភាគខាងត្បូងក្នុងរយៈពេលត្រឹមតែ ៩៩ ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែជាក់ស្តែងអាប់ភីស៊ីតមិនអាចបញ្ឈប់ការបង្ហូរឈាមនោះបានទេ ថែមទាំងធ្វើឲ្យជនជាតិថៃភាគខាងត្បូង ស្លាប់អស់ជាង ៩០០នាក់បន្ថែមទៀត នៅក្នុង ចំណោម ៤.០០០នាក់ ។ តើនេះរឺមេដឹកនាំល្អរបស់ប្រទេសថៃ? អាប់ភីស៊ីត គឺជាមេដឹកនាំ ដែលមាន ចរិតលក្ខណៈជាមនុស្សល្មោភអំណាច ល្មោភសង្គ្រាម និង ឃោរឃៅ ដោយធ្វើការបង្រ្កាបបាតុកម្ម យ៉ាងសាហាវយ៉ង់ឃ្នងកណ្តាលទីក្រុងបាងកក ទៅលើជាតិសាសន៏របស់ខ្លួន មិនគិតពិចារណាពី អាយុជីវិត សេចកី្តសុខ ឬ ទុក្ខវេទនារបស់ប្រជាជនខ្លួនឯងឡើយ គឺគិតតែផលប្រយោជន៏ខ្លួន និង ក្រុមបក្សពួកតែប៉ុណ្ណោះ ។
សរុបសេចកី្តមកបើប្រទេសថៃ នៅតែដឹកនាំដោយនាយករដ្ឋមន្រ្តីប្រភេទ អាប់ភីស៊ីត នោះប្រទេសថៃនឹងធ្លាក់ក្នុងគ្រោះមហន្តរាយ ដោយស្នាដៃដ៏ប៉ិនប្រសព្វខាងបំផ្លិចបំផ្លាញ និង បំផ្លៃ របស់ អាប់ភីស៊ីត បើប្រជារាស្រ្តថៃខ្លួនឯងមិនយល់ហើយនៅតែគាំទ្រទង្វើរបៀបនេះ ។
ស.ធារឹទ្ធ
បទវិចារណកថា: «ខ្មែរឯកភាពជាតិសំឡេងតែមួយប្រឆាំងនឹង ចោរថៃឈ្លានពានទឹកដី»
សន្ទុះនៃសម្លេងគាំទ្រដ៏ច្រើនលើសលប់នៅទូទាំងប្រទេស បង្ហាញពីភាពជឿជាក់នៃការស្រឡាញ់ជាតិ មាតុភូមិ ហើយសកម្មភាពនេះ បានកើតមានឡើងស្របពេល និងដំណាលគ្នា បន្ទាប់ពីបានដឹងយ៉ាងប្រាកដនូវជំហរច្បាស់លាស់ឥតងាករេរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ពាក្យបណ្តឹង ប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានទាមទារឲ្យមានការកោះប្រជុំសមាជិករបស់ខ្លួនជាបន្ទាន់ ក្នុងគោលបំណងចាត់វិធានការលើថៃឲ្យបញ្ឈប់នូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា។
ថ្នាក់ដឹកនាំនិងប្រជាជននៅលើពិភពលោកគេបានដឹងថា ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា តាមរយៈសេចក្តីសម្រចនៃសាលដីកា តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២មកម្លេះ ។ ដោយយោងទៅលើភស្តុតាងនានា ឯកសារគតិយុត្តិ និងការកាន់កាប់ជាក់ស្តែង ជាពិសេស លិខិតូបករណ៍ច្បាប់ដ៏រឹងមាំរបស់កម្ពុជា នេះហើយ គឺជាភាពឈ្នះ របស់កម្ពុជា ដែលប្រទេសដ៏ទៃមិនអាចរំលោភបំពានបានឡើយ។
ក្រោយពីសម្តេចតេជោបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិរួចមកនោះ គេឃើញមានសេចក្តីថែ្លងការណ៏ជាបន្តបន្ទាប់ ក្នុងនោះមានទាំងសម្តេចព្រះសង្ឃរាជាគណៈទាំងពីរនៃព្រះរាជាណាចក្រកម្ពុជា អង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង មានទាំង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលធ្លាប់តែប្រឆាំង រិះគន់មកលើរដ្ឋាភិបាលនោះ ក៏បានគាំទ្ររាជរដ្ឋាភិបាលផងដែរ។ សកម្មភាពទាំងនេះ សរបញ្ជាក់ឲ្យឃើញថា នៅចំពោះមុខសត្រូវឈ្លានពាន គឺប្រជាជនកម្ពុជាបាននាំគ្នាស្រឡាញ់គ្នា និងរស់នៅជាគ្រួសារតែមួយ ដោយមិនមានការបែកបាក់សាមគ្គីភាពដូចជានៅក្នុងប្រទេសថៃនោះឡើយ។ ផ្ទុយទៅវិញ នៅស្រុកថៃ មានតែការបែកបាក់ វិបត្តិ កលិយុគ្ក និងការផ្ទុះបាតុកម្មរាល់ថ្ងៃដែលជាសកម្មភាពប្រឆាំងនិងរដ្ឋាភិបាលអាប់ភីស៊ីត មុនការបោះឆ្នោតជិតចូលមកដល់។
គេសង្កេតឃើញថា ភាពប្រេះស្រាំដែលកើតចេញការដណ្តើមអំណាចតាមរបៀបរដ្ឋប្រហារ បានហែកប្រទេសថៃជាពីរចំណែក គឺចលនារបស់ក្រុមអាវក្រហម និងមួយក្រុមទៀត គឺចលនាពួកអាវលឿង។ ក្រុមទាំងពីរនេះមិនមានគោលជំហរដូចគ្នាទេ ក្នុងនោះក្រុមអាវលឿង គឺជាអាយ៉ងរបស់នាយករដ្ឋមន្រ្តីថៃ ហើយគេក៏មានការសង្ស័យផងដែរថា នៅមានក្រុមអាមាថរាជវាំងនៅពីក្រោយខ្នង ហើយក្រុមអាវលឿងនេះ សូម្បីតែប្រជាជនថៃខ្លួនឯង នៅខេត្តស៊ីសាកេតរាប់ពាន់គ្រួសារ ដែលជាខេត្តមួយទល់មុខព្រំដែនប្រាសាទព្រះវិហារ ជាពិសេសប្រជាជន នៅខេត្តខាន់ថាឡាក់ ក៏គេស្អប់ខ្ពើមនិងនាំគ្នាលើកបដា និងប្រើចំពៀមកៅស៊ូប្រឆាំងក្រុមអាវលឿងដែលមាន លោក ចាំឡងស្រីមឿង សុន ធិលឹមថងគុន ថេបម៉ុនទ្រី និងក្រុមជាតិនិយមជ្រុលដ៏ទៃមួយចំនួនទៀត ដែលគ្រោងមកទស្សនកិច្ចនៅខេត្តស៊ីសាកេត ដែលប្រជាជនទាំងនោះបាននិយាយថា «ពួកយើងមិនស្វាគមន៏ក្រុមទាំងនោះទេ យើងស្អប់គេណាស់ ព្រោះគេជាអ្នកបង្កើតសង្រ្គាម។ សេចក្តីសុខរបស់ពួកយើងអត់មានទេឥឡូវនេះ ដោយសាតែពួកបាតុករក្រុមអាវលឿងដែលជាអ្នកនាំភ្លើងឲ្យមានជម្លោះនៅតាមព្រំដែន។
ប្រជាជនទាំងនោះបានបន្តថា ជិត១០០ឆ្នាំហើយ យើងមិនដែលជួបសង្រ្គាមទេ គ្រួសារយើងមិនដែលបែកបាក់គ្នាទេ ស្រុកភូមិយើងមិនដែលឆេះដោយសារគ្រាប់កាំភ្លើងទេ។ តែឥឡូវនេះស្រុកភូមិយើងត្រូវខ្ទេចខ្ទាំអស់ហើយ ព្រោះតែមហិច្ឆតារបស់ក្រុមអាវលឿងធ្វើការតវ៉ានិងបង្ករឿងឥតឈប់ឈរនៅតាមព្រំដែនប្រឆាំងជាមួយកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលថៃ អនុវត្តតាមការតវ៉ារបស់ក្រុមនោះ ដែលធ្វើឲ្យភ្លើងសង្រ្គាមបានឆាបឆេះឡើង» ។
បដាពាក្យស្លោករបស់ប្រជាជននៅខេត្តស៊ីសាកេត បានសរសេ៣ឃ្លា ក្នុងន័យប្រឆាំងជាមួយពួកក្រុមអាវលឿង រួមមាន ទី១- ពួកអ្នកឯងជាអ្នកបង្កើតសង្រ្គាម ទី២-ពួកអ្នកឯងធ្វើឲ្យគ្រួសារយើងពិបាកវេទនា និងទី៣-ពួកយើងមិនស្វាគមន៏ពួកអ្នកឯងទេ យើងស្អប់មុខអ្នកឯងណាស់»។ ពួកអ្នកស្រុកនៃខេត្តស៊ីសាកេតក៏បានទាមទារឲ្យរដ្ឋាភិបាល អាប់ភីស៊ីត ចរចាបញ្ចប់សង្រ្គាមតាមព្រំដែនដោយសន្តិវិធី កុំយកសព្វាវុធទំនើបៗ មកដោះស្រាយបញ្ហា។
បើយោងតាមការ «ស្ទង់មតិ»របស់អង្គការឯករាជ្យមួយនៅប្រទេសថៃបានបង្ហាញឲ្យដឹងថាមានតែប្រជាជន២០%ប៉ុណ្ណោះដែលគាំទ្រលោកអាប់ភីស៊ីត ធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែប្រជាជនថៃ៨០%មិនគាំទ្រឲ្យឲ្យមានការធ្វើសង្រ្គាមទេ ពួកគេស្អប់ខ្ពើមសង្រ្គាម ពីព្រោះក្នុងសតវត្សនេះនៅលើពិភពលោកគេគិតតែពីបញ្ហាសេដ្ឋកិច្ច និងសេចក្តីសុខ គេមិនដែលគិតពីការធ្វើសង្រ្គាមទេគឺមានតែលោកអាប់ភីស៊ីត មួយគត់ដែលជាជនល្មោភសង្រ្គាម ។
ជារួមប្រជាជនខ្មែរបានសាមគ្គីគ្នាគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំខ្នះខ្នែងក្នុងការរកជំនួយគ្រប់បណ្តាប្រទេសជាច្រើន តាមផ្លូវច្បាប់ និងការទូត និងបានរាយការណ៍ទាន់ពេលវេលាជម្រាបជូនទៅប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អគ្គនាយិការអង្គការយូណេស្កូ បណ្តាស្ថានទូត និងប្រទេសមហាអំណាចនានាដើម្បីបានដឹងពីការពិតជុំវិញការរំលោភឈ្លានពានដោយយោធាថៃមកលើទឹកដីកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានរាយការណ៍ជាបន្ទាន់ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមពីសំណាក់ភាគីថៃមកលើកម្ពុជា តាមរយៈយន្តការត្រីភាគី ដែលបានទទួលការឯកភាពពីឯកឧត្តម បាន គីមូន អគ្គលេខាធិការ អ.ស.ប. សម្រេចកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ ដើម្បីជជែកពិក្សាអំពីបញ្ហានេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១១៕
រួម ជាតិ
វិចារណកថា ៖ ជាតិនិយមខ្មែរជាចលនាយុត្ដិធម៌ ដើម្បីបុព្វហេតុជាតិ
នៅពីក្រោយសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាបច្ចុប្បន្ន គេសង្កេត ឃើញលេចឡើងនូវចលនាជាតិនិយមយ៉ាងស្រួចស្រាល់ចំនួនពីរ ដែលតំណាងឱ្យ ប្រទេសទាំងពីរ គឺចលនាជាតិនិយមជ្រុលរបស់ចោរសៀមឈ្លានពាន និងចលនា ជាតិនិយមយុត្ដិធម៌របស់ពលរដ្ឋកម្ពុជា ។ ចលនាជាតិនិយមពីរក្រុមនេះកំពុង ប្រកួតប្រជែងដើម្បីដណ្ដើមជាញជ័យលើសមរភូមិមួយដែលមានគោលដៅពីរគឺ សមរភូមិឈ្លានពានទឹកដីនិងសមរភូមិការពារទប់ទល់ពីសង្គ្រាមឈ្លានពាន ។
នៅប្រទេសសៀម គេសង្កេតឃើញមានចលនាជាតិនិយមជ្រុលមួយក្រុមដឹក នាំដោយក្រុមអាវលឿង ។ ក្រុមជាតិនិយមជ្រុលមួយនេះកំពុងធ្វើចលនាបំបះ បំបោរពលរដ្ឋសៀមនិងរដ្ឋាភិបាលក្រុងបាងកករបស់លោកអាប់ភីស៊ីតឱ្យចូលក្នុង ភ្នក់ភ្លើងសង្គ្រាម គឺគេពន្យុះឱ្យបើកការវាយប្រហារដណ្ដើមយកទឹកដីនិងប្រាសាទ បុរាណរបស់កម្ពុជា ។ ក្រុមជាតិនិយមជ្រុលអាវលឿងដែលជាអាមាត្យហ្លួងសៀម នេះ មានគ្នាមិនច្រើនទេ, ប៉ុន្ដែគេមានអំណាចបង្គ្របលុបលើអ្នកនយោបាយក្រុង បាងកក ដែលអាចបញ្ជាបង្វិលអ្នកនយោបាយឱ្យវិលដូចអាប៉ោងដូចសព្វថ្ងៃនេះ បានដូចចិត្ដ មកពីគេប្រើអំណាចស្ដេចដើម្បីបំប៉នសកម្មភាពទុច្ចរិតឧក្រិដ្ឋគ្រប់ យ៉ាងរបស់ខ្លួន ។ ប៉ុន្ដែចលនាជាតិនិយមជ្រុលហួសហេតុរបស់ក្រុមអាវលឿង ឈាមថោកអស់នេះ កំពុងរុញសង្គមសៀមឱ្យឈានទៅរកវិនាសកម្មយ៉ាងប្រាកដ មួយផ្នែកក្រុមនេះបានពុះបំបែកធ្លុងសាមគ្គីជាតិឱ្យបែកបាក់ទៅជាក្រុមអាវលឿង, អាវក្រហម, អាវខៀវ ហើយប្រកាប់ប្រចាក់គ្នាតាមអំពើចិត្ដ ទីបំផុតបង្កបង្កើត បានជាវេទិកាបង្ហូរឈាមគ្នាពាសវាលពាសកាលគ្មានថ្ងៃសម្រាក ។ ក្រុមចលនា ជាតិនិយមនេះសោត ក៏ជាមេភ្លើងនៃសង្គ្រាមឈ្លានពានរបស់សៀមមកលើ កម្ពុជានាបច្ចុប្បន្នកាលដែរ ហើយដែលនៅនាទីចុងក្រោយ ក្រុមអ្នកននយោបាយ សៀមនិងប្រទេសសៀមទាំងមូលត្រូវជាប់ឈ្មោះជាចោរឈ្លានពានដ៏អសោចិ៍នៅ ដើមសតវត្សរ៍ទី២១នេះ ដូចដែលក្រុមចោរសៀមទុរយសជាមេខ្លោងមួយចំនួន កំពុងត្រូវអង្គការសហប្រជាជាតិកោះទៅបង្ហាញមុខនៅក្រុងញូវយ៉ក សហរដ្ឋ អាមេរិកនៅថ្ងៃចន្ទ ១៤ កុម្ភៈ ជាឧទាហរណ៍ជាក់ស្ដែង ។ ដូច្នេះ ចលនាស្នេហា ជាតិឈាមថោករបស់សៀមនេះ ជាក្រុមចោរមុខក្រាស់ ជាមុខសញ្ញាត្រូវកម្ទេច ពីពលរដ្ឋថៃខ្លួនឯងផង ពីពលរដ្ឋសកលលោកផង ។
ឯចលនាជាតិនិយមខ្មែរវិញ គឺខុសឆ្ងាយពីចលនាជាតិនិយមសៀមដូចមេឃ និងដី ។ ទោះបីជាកម្ពុជាត្រូវហែកហួរដោយសង្គ្រាមរាំងជល់រាប់ទសវត្សរ៍ ប្រទេសជាតិត្រូវបែងចែកពុះកាត់ជាតំបន់តូចៗរាប់ជំនាន់មកហើយក៏ដោយ ក៏ មកទល់ពេលនេះ ពលរដ្ឋខ្មែរនៅតែមានមនសិការជាតិយ៉ាងត្រឹមត្រូវខ្ពង់ខ្ពស់ច្បាស់ លាស់ ហើយមានសាមគ្គីជាភាតរៈយ៉ាងខ្ជាប់ខ្ជួននៅក្នុងរង្វង់សង្គមជាតិទាំងមូល។ ទោះបីជាកម្ពុជាមាននិន្នការនយោបាយពហុបក្ស ពហុសាសនានិងមានជាតិ សាសន៍ចម្រុះគ្នា មានទស្សនៈខុសប្លែកគ្នាយ៉ាងណាក៏ដោយ ក៏ពេលប្រទេសជាតិ កំពុងប្រឈមនឹងគ្រោះថ្នាក់ពីអំពើឈ្លានពានពីសៀមដូចនៅពេលនេះ ពលរដ្ឋខ្មែរ គ្រប់ឋានានុក្រមបានបង្ហាញនូវទឹកចិត្ដជាតិនិយមដ៏ស្រួចស្រាល់ដូចគ្នានៅទូទាំង ប្រទេសនៅជុំវិញរដ្ឋាភិបាលយ៉ាងអង់អាចក្លាហានបំផុត ។ ជាក់ស្ដែងនៅពេលនេះ គឺពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជាប្ដឹងចោរសៀមឈ្លានពានទៅកាន់អង្គការ សហប្រជាជាតិកាលពីដើមសបា្ដហ៍នេះ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ កំពុងសោយរាជសម្បត្ដិ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ព្រះសង្ឃ គ្រហស្ថ ប្រុសស្រី ចាស់ក្មេង ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេសបាន បញ្ចេញជយឃោសន៍គាំទ្ររាជរដ្ឋាភិបាលយ៉ាងក្លៀវក្លាកក់ក្ដៅជាទីបំផុត ។ ចលនា ជាតិនិយមនេះបានក្លាយជាកម្លាំងសរុបរបស់ជាតិមួយពោរពេញទៅដោយ ថាមពលក្លៀវក្លានិងរឹងមាំបំផុត ក្នុងការទប់ស្កាត់រុញច្រានកម្លាំងចោរឈ្លានពាន គ្រប់ប្រភេទរបស់សៀមឱ្យវិនាសហិនហោចជាបន្ដបន្ទាប់ ។ ចំណុចដែលធ្វើឱ្យ ខ្មែរគ្រប់រូបមានមោទនភាពបំផុត គឺការផ្សារភ្ជាប់បេះដូងរបស់ជាតិឱ្យចូលជា បេះដូងខ្មែរតែមួយ គឺការស្ម័គ្រស្មាគមរបស់កុលបុត្រគ្រប់រូប បរិច្ចាគធនធាន តាមលទ្ធភាពដើម្បីឧបត្ថម្ភសមរភូមិមុខ និងការផ្លាស់វេនគ្នានាំយកអំណោយទៅ សួរសុខទុក្ខលើកទឹកចិត្ដយុទ្ធជនដ៏ក្លាហានអង់អាចដែលនៅប្រចាំការតាមបណ្ដោយ ព្រំដែនទប់ទល់នឹងចោរសៀមឈ្លានពានដ៏ព្រៃផ្សៃយង់ឃ្នង ។
យើងអាចវាយតម្លៃបានថា សាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងសម័យកាលទប់ ទល់សង្គ្រាមឈ្លានពានថ្មីរបស់ចោរសៀមនេះ ជាកម្លាំងមហាសាលមួយដែលពុំធ្លាប់ មានទាល់តែសោះនៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ។ ចំណុចដែលគួរឱ្យមានមោទន ភាពមួយទៀត គឺចលនាស្នេហាជាតិរបស់ពលរដ្ឋខ្មែរជាចលនាយុត្ដិធម៌ដើម្បី ការពារព្រលឹងវប្បធម៌និងទឹកដីដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លារបស់ជាតិសុទ្ធសាធ ដែលខុស ស្រឡះពីក្រុមជាតិនិយមជ្រុលចង្អៀតចង្អល់បម្រើសង្គ្រាមឈ្លានពាននិងបំបែកបំបាក់ សង្គមជាតិឱ្យធ្លុះធ្លាយនៅស្រុកសៀមសព្វថ្ងៃនេះ ។ ពលរដ្ឋខ្មែរគ្រប់រូបពិតជាមាន មនសិការខ្ពង់ខ្ពស់អស្ចារ្យនិងប្រកបដោយសុចរិត យុត្ដិធម៌ស្អាតស្អំផូរផង់ គួរឱ្យ លើកទឹកចិត្ដនិងកោតសរសើររកអ្វីប្រៀបផ្ទឹមពុំបាន ។ ចលនាជាតិនិយមព្រោះ បុព្វហេតុជាតិនេះ កំពុងរុញច្រានកម្លាំងចោរសៀមឈ្លានពានឱ្យវិនាសជាសន្សឹមៗ ដូចយើងទាំងអស់គ្នាបានឃើញនៅនឹងមុខនាពេលនេះស្រាប់ ។
សរុបសេចក្ដីមក ចលនាជាតិនិយមសៀមជាប្រភេទជាតិនិយមដែលនាំភ្លើង ចូលដុតកម្លោចសង្គមប្រទេសសៀម ។ ឯចលនាជាតិនិយមខ្មែរជាចលនាបង្រួប បង្រួមកម្លាំងដើម្បីវាយបណ្ដេញនិងបោសជម្រះសត្រូវឈ្លានពានចេញពីមាតុ ភូមិរបស់ខ្លួន ។ ដូច្នេះ សង្គមនិងប្រទេសសៀមនឹងត្រូវភប់ប្រសព្វនឹងក្ដីវិនាស ជាយថាហេតុ ដោយសារចលនាជាតិនិយមឆ្កួតឡប់របស់ក្រុមអាវលឿងមួយក្ដាប់ នេះជាប្រាកដ បើសិនជាប្រទេសមួយនេះបោសសំអាតរំលាយពួកនេះមិនបាន ទាន់ពេលវេលា ។ ឯក្រុមជាតិនិយមខ្មែរវិញ នឹងដណ្ដើមជ័យជំនះយ៉ាងត្រចះត្រចង់ នៅទីអវសាន ក្នុងការការពារទឹកដីនិងវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន ហើយរក្សា កិត្ដិយសកម្ពុជាឱ្យឋិតថេររុងរឿងនៅលើលោកាជារៀងរហូត ៕
ដោយ ៖ អាចារ្យ កេត
Danrek Map Use by ICJ (June 15, 1962) & Unilateral Map Recently Prepared and Presented by Thailand
Danrek Map Annex1 Use by Judgment of International Court (June 15, 1962)
Event; Thai army resumes intense shelling into Cambodia’s Preah Vihear province
- Security Council urges permanent ceasefire afterrecent Thai-Cambodia clashes 14/02/2011
- សេចក្តីថ្លែងការណ៍ របស់ព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
14/02/2011
- Press releases ofUNESCO on Preah Vihear
14/02/2011
- Expéditeur SonExcellent SOK An Président de la Commission Nationale Vice-Premier MinistreDestinataire Son Excellence la Présidente du Conseil Exécutif Madame EleonoraMITROFANOVA Ambassadrice de la Fédération de Russie à l’UNESCO 07/02/2011
- កម្ដុជា-ថៃ ផ្ទុះអាវុធជាថ្មី ម្ដងទៀតហើយ ចាប់ពីល្ងាចថ្ងៃអាទិត្យ មក 07/02/2011
- Letter Samdech Akka Moha Sena Padei Techo HUNSEN Prime Minister of the Kingdom of Cambodia to H.E. Maria Luiza ViottiPresident of the United Nation Security Council Yew York 06/02/2011
- ក្រសួងការបរទេសកម្ដុជាៈ កងទ័ពឈ្លានពានសៀម ធ្វើឱ្យខូចប្រាសាទព្រះវិហារ យ៉ាងដំណំ, កងទ័ព-ប្រជាជនកម្ដុជា ស្លាប់ និងរបួសជាង១០នាក់ 14/02/2011
- ក្រសួងការបរទេសកម្ដុជាៈ កងទ័ពឈ្លានពានសៀម ធ្វើឱ្យខូចប្រាសាទព្រះវិហារ យ៉ាងដំណំ, កងទ័ព-ប្រជាជនកម្ដុជា ស្លាប់ និងរបួសជាង១០នាក់ 05/02/2011
- Update 3: Cambodia lodges complain with U.N afterThai army resumes intense shelling into Cambodia’s Preah Vihear province,fighting ceases for now 05/02/2011
- សេចក្ដីថ្លែការណ៍រួម របស់សមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហជីពកម្ពុជា ឆ្លើយតបចំពោះ អំពើឈ្លានពានទឹកដីកម្ពុជានៅតំបន់ព្រំដែនប្រាសាទព្រះវិហារ 05/02/2011
- រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន អញ្ជើញមកទស្សនកិច្ចក្នុងប្រទេសកម្ពុជារយៈពេលមួយថ្ងៃ 05/02/2011
- ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតទៅក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ 05/02/2011
- ព័ត៌មានស្ដីពីស្ថានការណ៍ នៅតំបន់ព្រំដែន ប្រាសាទព្រះវិហារ 05/02/2011
Subscribe to:
Posts (Atom)