Monday, November 7, 2011

បទ​សម្ភាសន៍ លោក​បណ្ឌិត ឈឹម ផល​វរុណ ស្តី​ពី​​ទស្សន​​របស់​​គណបក្ស​​ប្រឆាំង​​ចំពោះ​​ការ​បោះ​​ឆ្នោត​ ឆ្នាំ​២០១២​ និង​ ២០១៣​​


 ថ្ងៃទី ០៧ ខែ វិច្ឆិកា​ ​ ឆ្នាំ២០១១
លោក សត្យា រក្ស
          សំណួរ៖ ថ្មី​ៗ​នេះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​យើង​ឃើញ​ថា លោក​ សម រង្ស៊ី​ផ្ទាល់​តែ​ម្តង​ ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ​ និង​ដឹង​ថា ជាទណ្ឌិត​មួយ​រូប​ដែល​កំពុង​តែ​ភៀស​ខ្លួន​ពី​សំណាញ់​ច្បាប់​នៅ​កម្ពុជា​ គឺ​លោក​ សម រង្ស៊ី បាន​អះអាង​ថា ​គាត់​នឹង​អំពាវ​នាវ​ឲ្យ​សហគមន៍​​អន្តរជាតិ​ទាត់​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះ ​ឆ្នោត​ ដែល​មិន​ទាន់​មក​ដល់​ផង​នោះ​។​ អញ្ចឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ​ តើ​លោក​បណ្ឌិត​យល​ឃើញ​យ៉ាង​ណា​ដែរ​?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  មុន​នឹង​ឆ្លើយ​នូវ​សំណួរ​ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​​ខ្មែរ ​ឲ្យ​បាន​ជ្រាប​ថា ​គណបក្ស​ សម រង្ស៊ី និង​​គណបក្ស​ សិទ្ធិមនុស្ស​ ពុំ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​បំពេញ​តួនាទីខ្លួន​ជា​គណបក្ស​ប្រឆាំង​នៅ ​ក្នុង​ក្របខ័ណ្ឌ ប្រជា​ធិប​តេយ្យ​សភានិយម​ទេ។​​ គណបក្ស​ពីរ​នេះ​គ្រាន់​តែ​មាន​ឈ្មោះ​ជា​គណបក្ស​ប្រឆាំង​មែន​ ប៉ុន្តែ​ចរិត​លក្ខណៈ​នយោបាយ​របស់​​​គាត់​មិន​មែន​​ប្រឆាំង​ក្នុង​គោល​គំនិត​ ​នៃ​ការ​ស្ថាបនា​ទេ​គឺ​ប្រឆាំង​ក្នុង​ន័យ​រិះ​រក បង្ក​ឲ្យ​កើត​មាន​ចលាចល​ខាង​នយោបាយ​ បង្កើត​ឲ្យ​មាន​អរិយភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីលាន​ប្រជាធិបតេយ្យ ​សេរីពហុបក្ស​តែ​ប៉ុណ្ណោះ​។​ អញ្ចឹង​​ហើយ​ ​ដោយ​សារ​ចរិត​មាយាទ​​នយោបាយ​ប្រាសចាក​​ពី​គន្លង​វប្បធម៌​ ប្រជាធិបតេយ្យហ្នឹង​ហើយ​បាន​ជា​យើង​ឃើញ​ថា ទស្សនៈ ឬ ការ​សំដែង​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ សម រង្ស៊ី ក៏ដូច​ជា​ គណបក្ស​ កឹម សុខា គឺ​អត់​មាន​លក្ខណៈ​សម្បត្តិ​ជា​នយោបាយ​ទេ​។​ ​ថ្មី​ៗ​នេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ សម រង្ស៊ី បាន​ទាម​ទា​រ​ឲ្យ​អង្គការ​អន្តរជាតិ​នៅ​បរទេស​ទាំង​អស់​​បដិសេធ​ការ​ទទួល​ ស្គាល់លទ្ធផល​បោះ​ឆ្នោត​ ដែល​គ្រោង​រៀប​ចំបោះ​ឆ្នោត​នៅ​ឆ្នាំ ២០១២ និង​ ២០១៣ ។ រឿង​បោះ​ឆ្នោត​អត់​ទាន់​ទៅ​ដល់​ទេ​ កំពុង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​និង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្រ្ត​​ នៅ​ឆ្នាំ ២០១៣ អញ្ចឹង​បាន​ន័យ​ថា នយោបាយ​របស់​គណបក្ស​ប្រឆាំង​ទៅ​លើ​បរិបទ​ហ្នឹង​ គឺ​អត់​បាន​ខិត​ខំ​បង្កើន​សមត្ថភាព​នយោបាយ​របស់​ខ្លួន​ និង​ចំណាយ​​ពេល​ក្នុង​ការ​គិត​គូរ​អំពី​គោលនយោបាយ​ គោលគំនិត​របស់​ខ្លួន​សម្រាប់​ដាក់​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ទៅ​លើ​បរិបទ​នៃ​នយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ ក៏​ដូច​បរិបទ​​នៃ​នយោបាយ​អភិវឌ្ឍន៍​សង្គមជាតិ​ទាំង​មូល​ទៅ​តាម​ការ​ប្រកួត​ ប្រជែង​យក​សន្លឹក​ឆ្នោត​ ឬ​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹម​តែ​ ទាម​ទារ​និង​​ស្នើ​ទៅ​លើ​បរទេស​ ហើយ​ផ្តាច់​ខ្លួន​ចេញ​ពី​បរិបទ​សង្គម​ជាតិ​ខ្មែរ។​ ត្រង់​ហ្នឹង​ដែល​បងប្អូន​ប្រជាពល​រដ្ឋ​អាច​ប្រៀប​ធៀប​ជា​មួយ​គ្នា​ ដោយ​សារ​យើង​ជិត​ដល់​ទិវាបុណ្យ​ខួប​ឯករាជ្យ​ជាតិ​ខ្មែរ​យើង យើង​អាច​មើល​ឃើញ​ស្មារតីឯករាជ្យ យើង​បាន​ឯករាជ្យ​ពិត​មែន​។​ គោល​ការណ៍​​នយោបាយ​របស់​គណបក្ស​ប្រឆាំង​អត់​រក្សា​នូវ​ឧត្តម​គតិ​ឯករាជ្យ​ ជាតិ​របស់​ខ្លួន​សម្រាប់​បរិបទ​នៃ​សង្គម​ជាតិ​កម្ពុជា សម្រាប់​បរិបទ​នៃ​ការ​ប្រកួត​​ប្រជែង​នយោបាយ​រវាង​គណបក្ស​នានា របស់​កម្ពុជា​ទេ​ គេ​បែរ​ទៅ​ជា​ប្រើ​នយោបាយ​ដាក់ខ្លួន ឬ​ក៏​ស្រែក​រក​បរទេស​ឲ្យ​មក​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​​ ដាក់​សម្ពាធ​មក​លើ​សង្គម​ជាតិ​ខ្មែរ​ ដោយ​យក​ហេតុ​ផល​នេះ​ ហេតុ​ផល​នោះ​គ្មាន​មូល​​ដ្ឋាន​ច្បាស់​លាស់ទៅវិញ​។​​ នេះហើយ​ដែល​ជា​បញ្ហា​នៃ​​យោបាយ​របស់​គណបក្ស​ប្រឆាំ​ង​ដែល​គ្មាន​ឧត្តម​គតិ​ ជាតិ​ទេ​ ដោយ​​គ្មាន​គុណ​សម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​រួម​ចំណែក​ អភិវឌ្ឍន៍​​ និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នៃ​បរិបទ​​សង្គ​ម​​កម្ពុជា​ទេ គឺ​តែង​​ចោទ​ប្រកាន់​ ហើយ​ស្រែក​ឲ្យ​បរទេសជួយ​។​ បាន​ន័យ​ថា ខ្លួន​គ្មាន​សមត្ថភាព​ក្នុង​ការ​ជជែក​ដោះ​ស្រាយ​បញ្ហា​ជា​​មួយ​គណបក្ស​នានា ជាពិសេស​ជា​មួយ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​នៅក្នុង​វេទិកា​សភា ក៏​ដូច​ជា​នៅ​ក្នុង​វេទិកា​សង្គម​ទាំង​​មូល​គឺ​អត់​មាន​សមត្ថភាពទេ មាន​តែ​សមត្ថភាព​ទាម​ទារ​ ចោទ​ប្រកាន់​ ហើយ​មិន​ត្រូវ​ការ​កម្លាំង​ជាតិ​កម្ពុជា​ដោះ​ស្រាយ​​ទេ​ គេ​ត្រូវ​ការ​តែ​បរទេស​។​ នេះ​ហើយ​ជា​នយោបាយ​មិន​សម​ស្រប​ប្រកប​ដោយ​តម្លៃ​នៃ​ឯករាជ្យ​ភាពរបស់​កម្ពុជា ​ទេ​។

លោក សត្យា រក្ស
          សំណួរ៖ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​អំណះអំណាង​នៅ​ក្នុង​ចេតនាមួយ​ច្រាន​ចោល​លទ្ធផល​​នៃ​​ការ​បោះ​ឆ្នោត ​ ដែល​មិនទាន់​មក​ដល់ផង​​នោះ តើ​ចំណុច​នេះ​លោក​បណ្ឌិត​អាច​មើល​ឃើញ​ថា ជា​ការ​មួយ​ដែល​គណបក្ស​ សម រង្ស៊ី មើល​ឃើញ​អំពី​បរាជ័យ​ភាព​របស់​ខ្លួន​ ឬ​ក៏​យ៉ាង​ម៉េច​បាន​ជា​គាត់​​ធ្វើ​អំណះ​អំណាង​មុន​​​ការ​ប្រកួត​​បែប​នេះ​?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  បើ​យើង​សំឡឹង​មើល​ទៅ​​ការ​បោះ​ឆ្នោត​មុនៗ​ គឺ​យើង​ឃើញ​ថា​ការ​បន្លឺសំលេង ឬ​សម្រែក​របស់​គណ​បក្ស​​ប្រឆាំង​គឺ​ លោក សម រង្ស៊ី ហ្នឹង​ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពីមុន​ គេ​ស្រែក​សន្ធឹក​សន្ធាប់​​ថា ប្តូរៗ ។​ គេ​ថា គេ​នឹង​ឈ្នះ​ ប៉ុន្តែ​នយោបាយ​ភូត ​បោក​ប្រាស់​ បំភ្លៃ​ប្រជាពលរដ្ឋ​តាម​រយៈ​ប្តូរៗ គ្មាន​អ្វី​នឹង​ប្តូរ​ ឈ្នះៗ​ ហើយ​គ្មាន​អ្វី​នឹង​ឈ្នះ​នោះ ឥឡូវ​គេ​ប្តូរ​ឥរិយាបថ​នយោបាយ​មួយ​ទៀត​ តែ​ក៏​ជា​ឥរិយាបទ​មិន​ស្មោះ​សរ​ ចំពោះ​ជាតិ​ទេ​ គឺ​ដូរ​អំពី​ការ​បង្ហាញ​ថា ខ្លួន​ខ្លាំង​ ខ្លួន​ឈ្នះ​ ងាក​មក​ចេញ​ជា​សម្រែក​ឲ្យ​បរទេស​ដាក់​សម្ពាធ​ ឲ្យ​បរទេស​កុំ​ទទួល​ស្គាល់​​ព្រឹត្តិការ​ណ៍​នៃ​ការ​បោះ​ឆ្នោត​ ឃុំ​​សង្កាត់ឆ្នាំ​​ ២០១២ និង​ ការ​បោះឆ្នោត​សកល​២០១៣ មិន​ទាន់​ឈាន​មក​ដល់​ផង​។ គេ​លើក​មូល​ហេតុ​ពី​បញ្ហា គ.ជ.ប ។​យើង​អាច​ពិចារណាមើល​ គ.ជ.ប បាន​ធ្វើ​កំណែទម្រង់ច្រើន​ រហូត​ដល់​សមាសភាព​ មាន​ទាំង​តំណាង​គណបក្ស សម រង្ស៊ី ២នាក់ ជា​សមាជិក​ គ.ជ.ប ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​តាម​ខ្ញុំ​នៅ​ចាំ​ មាន​បុគ្គល​ម្នាក់​មក​ពី​គណបក្ស សម រង្ស៊ី គាត់​បាន​តំណែង​ជា​អគ្គលេខាធិការរង​​របស់​ គ.ជ.ប ដែរ​ ដូច្នេះ​បើ​យើង​គិត​អំពី​សំលេង​តុល្យភាព​ក្នុង​ការ​គ្រប់គ្រង​ ការ​ចាត់​ចែង​របស់​ គ.ជ.ប គឺ​មាន​សំលេង​ចម្រុះ​​​ មាន​ទាំង​សំលេង​ប្រឆាំង​ក៏​នៅ​ក្នុង​ហ្នឹង​ដែរ​ ។​ ដូច្នេះ​បើ​សិន​ចាត់​ទុក​ថា គ.ជ.ប មិន​ឯករាជ្យ​ មិន​សុក្រឹត្យ​​ ចុះ​សមាសភាព​របស់​គណបក្ស​ សម រង្ស៊ី ទាំង​នៅក្នុង​រដ្ឋបាល​ គ.ជ.ប គឺ​អគ្គ​លេខា​ធិការ​រង ទាំង​នៅក្នុង​សមាសភាព​នៃ​ការ​សម្រេច​នយោបាយ​ចាត់​ចែង​ការងារ​របស់​ គ.ជ.ប ​គឺ​មាន​សមាជិក​ខ្លួន​ឯង​ពីរ​រូប​នោះ តើ​រឿង​ហ្នឹង​ជា​រឿង​អ្វី? អញ្ចឹង​ហើយ​ខ្ញុំ​ចង់​បញ្ចាក់​ទៅ​វិញជូន​ប្រជាពលរដ្ឋ​ខ្មែរ​ពិនិត្យ​មើល​ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ គេ​ដូរ​តែ​ទម្រង់​សំបក​ក្រៅ​ទេ ប៉ុន្តែ​ចរិត​របស់​គេ​គឺ​ជា​ចរិត​ធ្វើ​នយោបាយ​ដោយ​ដាក់​ខ្លួន​ក្នុងភាព​ រងគ្រោះ​ ពាក្យ​ថា ដាក់ខ្លួន​ក្នុង​ភាព​រង​គ្រោះ​ហ្នឹង​គេ​ចង់​បញ្ជាក់​ថា គេ​ហ្នឹង​រង​គ្រោះ ហើយ​សង្គម​ខ្មែរ​ដើរ​ទៅ​មុខ​ក្តី​ ប៉ុន្តែ​គេ​នៅ​រងគ្រោះ​ គេ​យក​​​ភាព​រងគ្រោះ​នេះ​ដើម្បី​ទាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ ជាតិ​ឲ្យ​ដើរ​ថយ​ក្រោយ​វិញ។​ ការពិត​គណបក្ស​ប្រឆាំង​​នៅក្នុង​ក្រប​ខ័ណ្ឌ​ប្រជាធិបតេយ្យ​ ជាចលករ​មួយ​​បន្ថែម​ទៀត​ ដើម្បី​ជួយ​តទល់​គ្នា​រវាង​កម្លាំង​នយោបាយ​ដឹក​នាំ​ប្រទេសទៅ​​រកភាព​ សុក្រឹត្យ​​​ទៅ​មុខ​ មិន​មែន​ជា​រូបភាព​នៃ​ការ​បែរ​ក្រោយ​ ឬទាញ​ឲ្យ​ថយ​ក្រោយទេ​។​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​​នៅ​កម្ពុជា​គ្មាន​សមត្ថភាព​ យើង​ឃើញ​ហើយមាន​តែ​សម្រែក​ទេ​។ ឥឡូវ​កុំ​ឲ្យ​ថា ខ្ញុំ​ចេះ​តែ​ថា ប្រជាពលរដ្ឋ​ទាមទារ​រក​ក្រដាស​ណាមួយ​ ១ សន្លឹក​របស់​គណបក្ស​ប្រឆាំង​បង្ហាញ​អំពី​កម្មវិធីនយោបាយ​មក ហើយ​ចាំ​យើង​ជជែក​តតាំងពី​កម្មវិធី​នយោបាយ​ អាហ្នឹង​បាន​អាច​ជជែក​ថា គណបក្ស​ប្រឆាំង​មាន​សមត្ថភាព​ធ្វើ​នយោបាយ​ តែ​ទៅរក​មើល​ ទាំង​​គណ​បក្ស​ប្រឆាំង​ សម រង្ស៊ី ទាំង​គណបក្ស​ប្រឆាំង កឹម សុខា គ្មាន​ទេ​ក្រដាស​ដែល​និយាយ​អំពី​ទស្សនៈ​នយោបាយ​របស់​​​ក្រុម​​ដឹក​នាំ​ នយោបាយ​ខុស​ៗ​គ្នាហ្នឹង​ រក​អត់​ឃើញ​ទេ​។​ តែ​បើរក​ឃើញ​ រកឃើញ​តែ​សំលេង​មេបក្ស​ស្រែក​ហើយ​រុញ​ឲ្យ​កូន​ចៅ​បន្ទរ​តាម​ទះដៃ​ហ៊ោរ​​ កញ្ច្រៀវ​ ហើយ​ចោទប្រកាន់គណបក្ស​ ដ៏ទៃ​ ហើយ​តាំ​ង​ខ្លួន​ឯង​​ថា អស្ចារ្យ​ អស្ចារ្យអ្វី​សូម្បី​តែ​ពាក្យ​ថា ប្តូរ​ៗ​ហ្នឹង​មិន​ដឹង​​ជា​ប្តូរ​ស្អី។​ ឧទាហរណ៍​ បើ​ចង់​ប្តូរ​នូវ​នយោបាយ​វិស័យណាមួយ​ ឧទាហរណ៍​វិស័យ​កសិកម្ម​​ អ្នក​តាក់​តែង​និក្ខេ​បទ​​កសិកម្ម​មួយ​មក។​ នយោបាយ​កសិកម្ម​មិនមែន​​ជា​រឿង​ស្រួល​ទេ​ អញ្ចឹង​ដើម្បី​ឲ្យ​នយោបាយ​កសិកម្ម​របស់​ខ្លួន​វា​ឆ្លុះ​បញ្ជាំង​ទៅ​នឹង​ បរិបទ​កសិកម្ម​ពិត​របស់​សង្គម​ជាតិ​ វា​ទាល់​​តែ​ចំណាយ​ពលកម្ម និង​ចំណេះ​វិជ្ជា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ថាតើ​ផលិត​កម្ម​កសិកម្ម​របស់​ប្រជាកសិករ​ឈាន​ដល់​កម្រិត​ណា​ មាន​ចំណុចខ្លាំង​នៅ​ត្រង់​ណា​ ចំណុច​ខ្សោយ​នៅ​ត្រង់​ណា​ ឧបសគ្គអ្វី​តម្រូវ​ឲ្យ​មាន​រដ្ឋ​ចូលរួម​ ដើម្បីសម្រប​​សម្រួល​ដំណើរ​ការ​ផលិត​កម្ម​កម្រិត​ណា​ តើ​បញ្ហា​ទី​ផ្សារ​នៃ​ផលិត​ផល​កសិកម្ម​កម្រិត​ណា​ ខ្វះ​ខាត​កន្លែង​ណា​។​ ​ការសិក្សា​​ផ្ទាល់​ហ្នឹង​ហើយ បាន​បង្កើត​ឲ្យ​មាន​គំនិត​នយោបាយ​ក្នុង​ការ​តាក់​តែង​កម្មវិធីនយោបាយ​របស់​ ខ្លួន​ ហើយ​ការ​តាក់​តែង​កម្មវិធីនយោបាយ​របស់​ខ្លួន​ឆ្លុះ​បញ្ចាំង​​ទៅ​នឹង​តថភាព​ នៃ​វិស័យ​​កសិកម្ម​ អាច​ខុសៗ​គ្នា​ទៅ​តាម​អត្តសញ្ញាណ​នយោបាយ​ឬ គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ។​ ប៉ុន្តែ​​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ក្តី គណបក្ស ប្រឆាំង​ កឹម សុខា ក្តី អត់​ឃើញ​មាន​ទេ​។ អញ្ចឹង​ហើយ​បាន​ជា​ វិធី​ធ្វើ​នយោបាយ​​ទោះ​បី​គណបក្ស​ពីរ​ហ្នឹង​មាន​ឈ្មោះ​ខុស​គ្នា​ ​ ឧទាហរណ៍​មួយ​ឈ្មោះ​ គណបក្ស​ សម រង្ស៊ មួយ​ទៀត​ឈ្មោះ​គណបក្ស​សិទ្ធិមនុស្ស ប៉ុន្តែ​របៀប​​ធ្វើ​នយោបាយ​គឺប្រើ​​ សម្រែក​​របស់​មេបក្ស​ដូច​គ្នា​។​

លោក សត្យា រក្ស
          សំណួរ៖ យើង​ឃើញ​ថា​អ្វី​ដែល​លោក​បណ្ឌិត​ ឈឹម ផលវរុណ មាន​ប្រសាសន៍​ទាក់​ទង​ទៅ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ជា​ពិសេស​គឺ​ អំណះអំណាង​ថ្មី​ៗ​នេះ​របស់​លោក សម រង្ស៊ី ដែល​គេ​មាន​ចេតនាក្នុង​ការ​ច្រាន​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មុន​ការ​ ប្រកួត​នេះ​មិន​ថា ឡើយ​តែ​អ្នក​នយោបាយ​ស្ថិត​នៅ​ក្នុង​នានាទេ​ ដែល​កំពុង​តែ​ចម្លែក​ជាមួយ​​នឹង​ការ​លើក​ឡើង​របស់​ លោក សម រង្ស៊ី នេះ​ ពីព្រោះ​ថា ជាទូទៅ​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់​គាត់​មើល​ឃើញ​ថា សមត្ថភាព និង​លទ្ធភាព​របស់​គាត់​ ទទួល​បាន​ជោគជ័យ​ឬ មិន​ជោគ​ជ័យ​នោះ​គឺ​វាអាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​សិន ហើយ​បើ​​យើង​ងាក​មក​មើល​កីឡា​ប្រដាល់វិញ​ក៏​ដូច​គ្នា​ដែរ​ ដើម្បី​ឲ្យ​ដឹង​បង្គោល​​ក្រហម​ឈ្នះ​ ឬ​បង្គោល​​ក្រហម​ចាញ់​លុះ​ត្រា​តែ​ការ​ប្រកួត​​នោះ​ដំណើរ​ការ​សិន។​​ ប៉ុន្តែ​សម្រាប់​លោក សម រង្ស៊ី ហាក់​បី​ដូច​ជា​មាន​ចេតនា​បោះបង់​ចោល​ការ​ប្រកួត​ប្រហែល​​ជា​គាត់​មើល​ឃើញ​ ថា នយោបាយ​របស់​គាត់​មិន​អាច​ទៅ​មុខ​ទៀត​បាន​ ពីព្រោះ​បង​ប្អូន​ប្រជាពល​រដ្ឋជ្រាបហើយ​ថា បច្ចុប្ប​ន្ន​នេះ​ក្នុង​ផ្ទៃក្នុង​​នៃ​គណបក្ស​ សម រង្ស៊ី គឺ​ល្អ​តែ​សំបក​ក្រៅ​ទេ​ ប៉ុន្តែ​ខាង​ក្នុង​គឺ​ស្អុយ​រលួយ​ពោរពេញ​​ទៅ​ដោយ​ទំនាស់​រាប់​រយ​ រាប់​ពាន់​ជំពូក​ ជាពិសេស​ថ្នាក់​ដឹក​នាំ​គណបក្ស​ សម រង្ស៊ី តែ​ម្តង​ បច្ចុប្បន្ន​ដែល​កំពុង​តែ​នៅ​ការ​ពារ​សំបុក​នៅ​ក្នុង​ស្រុក​នេះ​ បន្ទាប់​ពី​លោក​ សម រង្ស៊ី បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​​​ យើង​ឃើញ​ថា​កំពុង​ដណ្តើម​គ្នា​ធ្វើ​ធំ អញ្ចឹង​ចលនា​នៃ​ការ​បាក់​បែក​នៅក្នុង​ផ្ទៃបក្ស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស ​ សម រង្ស៊ី នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុងភាព​អនាថា​មួយ​នៅ​ក្នុង​នយោបាយ​របស់​ខ្លួន​។​ ហើយ​ម្យ៉ាង​វិញ​ទៀត​​ ដូច​ដែល​បងប្អូន​រួម​ជាតិ​ជ្រាប​ហើយថា សកម្មភាពដែល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​នេះ​វា​បាន​ឆ្លុះ​បញ្ចាំង​នូវ​តថភាព ​ជាក់​ស្តែង​ នៅ​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​​​ផ្ទាល់​ ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​ពួក​គាត់​ហ្នឹង​ ក៏​កំពុង​តែ​ដក​សេច​ក្តី​ទុក​ចិត្ត​ជា​បន្តបន្ទាប់​រហូត​ដល់​យើង​ឃើញ​ថា មាន​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ សម រង្ស៊ី មួយ​ចំនួន​កំពុង​តែ​ធ្វើ​ដំណើរ​ចាក​ចេញ​ជា​បន្ត​បន្ទាប់​ទៅ​ចូលរួម​ជា​មួយ​ គណបក្ស​ប្រជាជន​ ឬ ក៏​ទៅ​ចូលរួម​ជា​មួយ​គណបក្ស​ដទៃទៀត​ ដែល​គេយល់​ឃើញ​ថា ល្អ​ជាង​គណបក្ស​ សម រង្ស៊ី ហ្នឹង​ឯង​ ។

          ឥឡូវ​នេះ​យើង​ងាក​មក​តថភាព​មួយ​ទៀត​ ​ដែល​ លោក គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​ សម រង្ស៊ី បន្ទាប់​ពី​គាត់​អស់សង្ឃឹម​ជា​មួយ​ការ​ស្តារ​ឡើង​វិញ​នៃ​គណបក្ស​ សម រង្ស៊ី ដែល​ស្ថិត​ក្នុង​ភាព​បាក់​បែកខ្ទេចខ្ទាំ​​នេះ គឺ​ថ្មី​ៗ​នេះ​ គង់ គាំ​ បាន​ប្រដូច​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅ​នឹង​មេ ​ដឹក​នាំ​លីបីគឺលោក ហ្គាដាហ្វី អញ្ចឹង​ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិតជួយ​ធ្វើ​ការ​ពន្យល់​ដល់​ ជន​រួម​ជាតិ​ ថាតើ​ការ​ប្រៀប​ធៀប​របស់​លោក គង់ គាំ នេះ​​ តើ​គាត់​មាន​ចេតនាអ្វី ?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  យើង​ឃើញ​ថា គណបក្ស​ប្រឆាំង​ជាក់​ស្តែង​គណបក្ស​ សម រង្ស៊ី គាត់​អត់​មាន​អ្វី​ក្រៅ​អំពី​បន្លឺសំលេង​ញុះញង់​ ចោទ​ប្រកាន់​ អុជអាល​ លាបពណ៌ បន្ទាបបន្ថោក​ អ្នក​ដទៃទេ​។​​ បើ​ឲ្យ​គាត់​យក​គម្រោង​កម្មវិធី​នយោបាយ​ដាក់​លើ​តុ​ បង្ហាញ​ប្រជាពលរដ្ឋ​ ហើយ​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ទស្សនៈ​នយោបាយ​របស់​ ខ្លួន​ មើល​ទៅ​វា​អត់​មាន​។​ អត់​មាន​ហ្នឹង គឺ​ទី១ អត់​សមត្ថភាព​ ខ្ញុំ​និយាយ​ឲ្យ​សាមញ្ញទៅ​តាក់​តែ​ង​តែ​នយោបាយ​មួយ​សន្លឹក​ តាក់​តែង​មិន​ចេញ​ផង​ សរសេរ​ជា​អត្ថបទ​សរសេរ​ចេញ​ ប៉ុន្តែ​ពាក្យ​ថា​ នយោបាយ​​ តាក់​តែង​ជា​អត្ថបទ​នយោបាយ​ផ្តោត​ទៅ​លើ​វិស័យ​ណា​មួយ​ឲ្យ​មាន​លក្ខណៈ​ វិទ្យាសាស្រ្ត​ ឲ្យ​មាន​កម្រិត​វិទ្យាសាស្រ្ត​ គុណភាព​វិទ្យាសាស្រ្ត​នយោបាយ​ខ្ញុំ​ជឿថា ទៅ​អត់​រួច​ទេ​។​ ដល់​អញ្ចឹង​ទៅ​ពួក​គាត់​ដឹង​​​ថា គាត់​ទៅ​អត់​រួច​ អញ្ចឹង​គាត់​មើល​ឃើញថា មាន​តែ​ការ​បន្លឺ​សំលេង​បន្តុះ​បង្អាប់​ វាយ​តម្លៃ​មួល​បង្កាច់​ ចោទប្រកាន់​ ហើយ​ប្រៀបធៀប​ទៅ​របស់​អាក្រក់​ ហើយ​ខ្លួន​ឯង​​របស់​ល្អ​ដណ្តើម​យក​ ត្រង់​ហ្នឹង​យើង​មើល​ទាំង​គណបក្ស សម រង្ស៊ី ទាំ​ង​បន​នយោបាយ​ កឹម សុខា ដណ្តើម​គ្នា​យក​របស់​ល្អ​ ហើយ​របស់​អាក្រក់​គេ​នាំ​គ្នា​គ្រវែង​ទៅ​ដាក់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា យូរៗ​ទៅ​ពួក​គាត់​ហ្នឹង​ចេះ​តែ​ធ្វើ​នយោបាយ​សរសៃរ​ប្រសាទ​ និង​នយោបាយ​អាវ៉ាសែ។​ ខ្ញុំ​លើក​ឧទាហរណ៍​ដូច​រឿង​ប្រៀប​ធៀប​ កម្ពុជា​ទៅ​លីបី រឿង​នេះ​ខុស​គ្នា​ឆ្ងាយ​ណាស់​ លីបី​ ពុំ​ដែល​ស្គាល់​ពាក្យ​ថា អ្វី​ទៅ​ហៅថា បោះ​ឆ្នោត​ទេ កុំ​និយា​យ​ថា ប្រជាពលរដ្ឋ​បាន​ទៅ​ប៉ះ​​ពាក្យ​ថា​បោះ​ឆ្នោត​ គ្នា​មិន​ដែល​ឮ​សំលេង​ស្អីគេ​បោះ​ឆ្នោត​ផង​ ហើយ​អំណាច​ដែល​បាន​ប្រជាពលរដ្ឋលីបី គ្នា​ពុំ​ដែល​មាន​ជោគវាសនា ថា​បាន​ចូលរួម​ក្នុង​ការ​សម្តែង​នូវ​ឆន្ទៈ​នយោបាយ​ចំពោះ​ការ​ផ្តល់​ និត្យានុកូល​ភាព​​ ឬ ការ​ផ្តល់​សេចក្តី​​ទុក​ចិត្ត​ទៅ​ថ្នាក់​ដឹក​នាំ ដែល​មាន​អាណត្តិ​គ្រប់​គ្រង​ប្រទេស​ទេ​ អត់​ទេ​ អញ្ចឹង​គ្នា​មាន​តែ​ពាក្យ​មួយ​ សង្ឃឹម​អំពី​មេ​ដឹក​នាំ​លីបី ផ្តាច់​ការ​​ឲ្យ​បាន​នូវ​ចំណុច​ណា​សម្រាប់​ដែល​ខ្លួន​ទាម​ទារ​ចង់​បាន​នោះ​ មិនមាន​​ទេ​ គឺ​គ្រាន់​តែ​ថា ជា​ជោគវាសនា​ល្អ​បើ​សិន​ជា​មេ​ដឹក​នាំ​លីបី​ ផ្តល់​នូវ​ភាព​អាធ្យាស្រ័យ​ និង​ការ​អភិវឌ្ឍន៍​ដល់​ប្រទេស​ខ្លួន​​ ប៉ុន្តែ​ឲ្យ​ខ្លួន​ចូលរួម​សម្រេច​ និង​ផ្តល់​និត្យានុកូល​ភាព​នៃ​អំណាច​អត់​មាន​ទេ។​​ អញ្ចឹង​ពួក​គាត់​អត់​យល់​ ពីព្រោះ​​ខ្ញុំ​ជឿថា ភាគច្រើ​ន​ដែល​ខ្ញុំតាម​មើល​សមាសភាព​នៃ​ជួរ​អ្នក​ដឹក​នាំ​គណបក្ស​ សិទ្ធិមនុស្ស​ ក៏​ដូច​ជា​គណបក្ស​ សម រង្ស៊ី អត់​មាន​អ្នក​ណា​មួយ​យល់​អំពី​វិទ្យាសាស្រ្ត​នយោបាយ​ អត់​មាន​អ្នកណា​​យល់អំពី​ សង្គម​វិទ្យា​ អត់​មាន​អ្នកណា​​​យល់​អំពី​នយោបាយ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ទេ​ ដោយ​សារ​ខ្លួន​គ្មាន​សមត្ថភាព​ ហើយ​ចេះ​ត្រឹម​តែ​ប្រើ​ពាក្យ​ប្រជាធិបតេយ្យៗ​ ។​មាន​ពេល​ខ្លះ​ប្រជាធិបតេយ្យ​របស់​គាត់​វា​ទៅជា​ប្រជាធិបតេយ្យ​កន្លះក្អម​ ទៀត គាត់​ចេះ​ប្រៀបធៀប​​ហើយ​តាំង​ខ្លួន​​ជា​អ្នក​ប្រជាធិបតេយ្យ​ ដល់​តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ ឥឡូវ​ពាក្យ​ដែល​អ្នក​ប្រជាធិបតេយ្យប្រើ​​វា​សាប​ទៅ​ទៀត​ គ្មាន​នរណា​គេ​ទទួល​ស្គាល់​ អញ្ចឹង​រក​វិធី​ទៅ​លាប​ពណ៌។ ឃើញ​បណ្តា​ប្រទេស​នៅ​ប្រភព​អារ៉ាប់​គេ​មាន​ការ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​ទៅ​ នឹង​ការ​ដឹក​នាំ​ផ្តាច់​ការ​នៃ​ប្រទេ​ស​នីមួយៗ​​គេអរ ឲ្យ​តែ​មាន​ទិដ្ឋភាព​ខាង​ក្រៅ​ គេយក​ទិដ្ឋភាព​ខាង​ក្រៅ​មក​ប្រដូច​ថា កម្ពុជា​អញ្ចឹង​ដែរ​ ប៉ុន្តែ​គេ​ភ្លេច​គិត​ថា​​ ៥ឆ្នាំ​ យើង​ផ្លាស់​ប្តូរ​ម្តង​។​ ខ្ញុំ​ប្រើ​ពាក្យ​ផ្លាស់​ប្តូរ​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​យល់​ ការ​ពិត​ទាំង​លោក កឹម សុខា ទាំង​បន​នយោបាយ​លោក កឹម សុខា ទាំង​លោក​ សម រង្ស៊ី និង​ក្រុម​របស់​លោក សមរង្ស៊ី គេយល់​ពាក្យ​ផ្លាស់​ប្តូរ​ខុស​ ផ្លាស់​ប្តូរ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ មិន​មែន​មែន​ន័យ​ថា ផ្លាស់​ប្តូរ​មនុស្ស​ទេ​ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ពី​មួយ​នីតិកាល​ ទៅ​មួយ​នីតិកាល​ ចំពោះ​នយោបាយ​អ​ភិវឌ្ឍន៍​ប្រទេស​ បាន​ន័យ​ថា ការ​បោះ​ជំហ៊ាន​ទៅ​មុខ ​មិន​ឲ្យ​នៅ​ដដែល​ ប៉ុន្តែ​គេ​យល់​ថា ផ្លាស់​ប្តូរ​ហ្នឹង​តាម​រយៈ​បោះ​ឆ្នោត​ ផ្លាស់​ប្តូរ​បុគ្គល​ អញ្ចឹង​នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ បន្ត​ឲ្យ​ដឹក​​នាំ​​ប្រទេស​ គេចាត់​ទុក​ថា អត់​មាន​ការ​ផ្លាស់​ប្តូរ​ គេ​អត់​បាន​យក​ទៅ​គិត​ថា តើ​នយោបាយ​ដឹក​នាំ​ប្រទេស​ពី​នីតិកាល​មួយ​ទៅ​នីតិកាល​មួយ​មាន​ការ​ផ្លាស់​ ប្តូរ​ឬ​អត់​​ ហើយ​ការ​អភិវឌ្ឍន៍​ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ​ឬ​អត់ ។ គ្រាន់​តែ​គិត​ថា​ប៉ុណ្ណេះ ពីនីតិកាល​មុន​គឺ​រដ្ឋាភិបាល​មាន​នយោបាយ​ចតុកោណ​ ដំណាក់​​កាល​ទី១ ។ កម្មវិធី​នយោបាយ​​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​នយោបាយ​ចតុកោណ​ដំណាក់​កាល​ទី២ ហ្នឹង​ហើ​យ​គេ​ហៅ​ថា ផ្លាស់​ប្តូរ​ ពីព្រោះ​សង្គម​ជាតិ​វិវត្តន៍​​ បើ​សង្គម​ជាតិ​វិវត្តន៍​​ នយោបាយ​ដឹក​នាំ​ប្រទេស​ត្រូវ​តែ​វិវត្តន៍​​ទៅ​តាម​ភាព​ជាក់​ស្តែង​ដែរ​។ ឯគណបក្ស​សម រង្ស៊ី គេ​អត់​បាន​ផ្លាស់​ប្តូរទេ​​       ខ្ញុំ​អត់​ចង់​និយាយ​​ថា ផ្លាស់​មនុស្ស​ទេ គឺ​ផ្លាស់​ប្តូរ​គំនិត​ ​និង​ផ្លាស់​ប្តូរ​​ពាក្យ​​សំដី។​ កាល​ពី​ ១៩៩០ ជាង​ គេ​ជេរ​របៀប​ម៉េច​ មក​ដល់​ ២០១១ ក៏​គេ​ជេរ​រៀប​ហ្នឹង។​ ឯលោក​ កឹម សុខា ធ្លាប់​ជេរ​របៀប​ម៉េច​កាល​ធ្វើ​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គ្រាន់​តែ​ឥឡូវ​​ដូរ​សំបក​មជ្ឈមណ្ឌល​មក​ជា​សំបក​គណបក្ស ជេរ​រៀប​ម៉េច​គឺ​ជេរ​រៀប​ហ្នឹង​ជាដដែល​។ ដូច្នេះ​ពាក្យ​ថា ផ្លាស់​ប្តូរ​នយោបាយ​របស់​ខ្លួន​នៅ​ឯណា ពាក្យ​ផ្លាស់​ប្តូរ​មិន​មែន​ដូរ​មនុស្ស​ទេ​ គឺ​ដូរ​នូវ​គំនិត​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ ពី​អត់​មាន ​ទៅ​​មាន ។​ ​អញ្ចឹង​នៅពេល​ដែល​​គេ​​ឃើញ​រូប​ភាព​ផ្លាស់​ប្តូរ​បុគ្គល​នៅ​ប្រទេស​អារ៉ាប់ ​ គេ​ថា កម្ពុជា​ក៏​គួ​តែ​ធ្វើ​អញ្ចឹង​ ដោយ​សារ​គេ​អស់​សង្ឃឹម​ ដោយ​សាររដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​កម្មវិធីនយោបាយ ហើយ​កម្ម​វិធី​នយោបាយ​ ហើយ​កម្ម​វិធី​នយោបាយ​នេះ​បាន​បំលែង​ឲ្យ​ក្លាយ​ទៅ​ជា​ការ​អនុវត្ត​​ជាក់​ ស្តែង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ដែល​ប្រជាពលរដ្ឋ​ទទួល​យក​សព្វ​ថ្ងៃ​នេះ​ ហើយ​ពាក្យ​ថា ទទួល​យក​នេះ​មិន​​ទទួល​យក​ត្រឹម​តែ​សមិទ្ធផល​រូបវ័ន្ត​ដែល​​យើង​​មើល​ឃើញ​ ស្ពាន​ ថ្នល់​ ទេ​ សូម្បី​ការ​វិវត្តន៍​​ជីវភាព​រស់​នៅ​ និង​ការ​កែ​ទម្រង់​​នានា​គឺ​​មាន​រូប​ភាព​ចេញ​ជា​បន្ត​បន្ទាប់​ ដែល​ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ ហើយ​បន្ត​ផ្តល់​នូវ​និត្យានុកូល​​ភាព​តទៅ​ទៀត​។ ខាង​គណបក្ស​ប្រឆាំង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ខ្លួន​អត់​មាន​ប្រែប្រួល​អ្វីសោះ ​សូម្បី​តែ​ភាសា​ជេរ​ក៏អត់​ប្រែ​ប្រួល​ដែរ  ជេរ​ចុះ​ជេរ​ឡើង​នៅតែ​ពាក្យ​ អាយ៉ង កញ្ចាស់ ពុក​រលួយ​ ។ល។ ដដែល​ហ្នឹង។ ​តែ​ដល់​បែក​បាក់​​ ពួក​គាត់​ហ្នឹង​ គណបក្ស​ សម រង្ស៊ី បែក​បាក់​ជា​ប្រពៃណី ខ្លួនអួត​ថា​​ប្រជាធិបតេយ្យ​ស្អី​ បើ​គ្រាន់​តែ​រៀប​ចំគណបក្ស​មួយ​ឲ្យ​មាន​ប្រជាធិ​បតេយ្យ​ផ្ទៃ​ក្នុង​បក្ស​ រៀប​មិន​បាន​ផង​ ហើយ​ទៅ​រៀប​ប្រទេស​មួយ​ទាំង​មូលយ៉ាង​ម៉េច ​ការ​ទទួល​ខុស​ត្រូវ​ខុស​គ្នា។ លោក​ កឹម សុខា​ ក៏​អញ្ចឹង​ដែរ​អួត​ថា ខ្លួន​ឯង​ប្រជាធិបតេយ្យ​ អស្ចារ្យ​ជាងគេ ប្រជាធិបតេយ្យពិត ប្រជាធិបតេយ្យ​​រឡិករឡក់​​ម៉េចមិនដឹង​ទេ តែ​អស្ចារ្យណាស់ គ្រាន់​តែ​បោះ​ឆ្នោត​ ២០០៨ ហើយ​ភ្លាម​រត់​រប៉ាត់​រប៉ាយ​អស់​មួយ​ជួរ​ដឹក​នាំ​ក្បាល​ម៉ាស៊ីន នៅ​សល់​តែ​ កឹម សុខា តែ​ឯង​ ដល់​ឥឡូវ​ប្រមូល​បាន​ជួយ​ដឹក​នាំ​មក​ពី​ណា ផ្តុំ​​បាន​១ក្រុម​ថ្មីហ្នឹង​​​ផ្លាស់​ប្តូរ​ដោយ​សារ​គ្មាន​ភាព​បរិសុទ្ធ​ ហ្នឹង​ឯង។​​ គ្មាន​​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​ ឥឡូវ​គេ​ហែក​ហួរ​គ្នា​ដណ្តើម​គ្នា​តែ​រឿង​រវាង​បក្ស​ប្រឆាំង​នឹង​បក្ស​ ប្រឆាំង​ហ្នឹង​ទេ​។​ ​ប៉ុន្តែ​លទ្ធផល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ហ្នឹង ​ដឹង​ថា បើ​មិន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទេ​គេ​ពិបាក​នឹង​ទប់​សំលេង​គាំទ្រ​របស់​ គណបក្ស​ប្រឆាំង​ណាស់​​ ពីព្រោះ​តាម​ការ​ស្ទង់​មតិ​របស់​យើង​ធ្វើ​ជា​សម្ងាត់​ជា​មួយ​ប្រជាពលរដ្ឋ​ តាម​រយៈ​​​ការ​ប្រាស័យ​ទាក់ទង​ ដែល​មាន​ការ​ទុក​ចិត្ត​ យើង​ឃើញ​ថា គណបក្ស​លោក កឹម សុខា ដឹង​តែ​អស់កៅអី​ហើយ ហើយគណបក្ស​លោក សម រង្ស៊ី បើ​សិន​ជា​បោះ​ឆ្នោត​ក្នុង​កំឡុង​ពេល​បច្ចុប្បន្ន​​ គណបក្ស​ សម រង្ស៊ី នៅ​ត្រឹម​ ១២ ទៅ ១៥ កៅអី ដោយ​យើង​មើល​ឃើញ​ថា ខេត្ត​ណា​ដែល​គណបក្ស​ សម រង្ស៊ី បាន​ ១ កៅអី គឺ​អត់​បាន​សោះ​ ខេត្ត​ណា​ដែល​គណបក្ស សម រង្ស៊ី មាន​២ កៅអី អាច​ធ្លាក់​មក​ត្រឹម​ ១ កៅអីទេ ឯនៅ​ច្រើន​ជាង​គេ​មាន​នៅ​ខេត្ត​កំពង់​ចាម​​អាចមាន​សល់​ប្រហែល​ជា​ ៣ ទៅ​ ៤ បើ​ភ្នំ​ពេញ​ធានាត្រឹ​ម​មួយកៅអី​ ឬ​ ១ កន្លះ​អស់ហើយ អាច​បា​ន​២ ប៉ុន្តែ​ប្រទាញ​ដូច​ស្ករ​តាំង​ម៉ែ​អញ្ចឹង ។

លោក សត្យា រក្ស​
សំនួរ៖ ទាក់​ទង​ទៅ​នឹង​គណ​បក្ស សម រង្ស៊ី​ ដែល​បាន​ចោទ​ប្រកាន់ និង​ធ្វើការ​ប្រៀប​ធៀប​ ប្រមុខ​រាជ​រដ្ឋា​ភិបាល ទៅ​នឹង​មេដឹក​នាំ​ហ្គាដាហ្វី សម្តេច​អគ្គ​មហា​សេនា​បតី​ លោកបាន​មាន​ប្រតិកម្ម​ពន្យល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ អំពី​ចរិត​របស់​គណ​បក្ស​ប្រឆាំង​ដែល​បាន​អះអាង​ និង​ប្រៀប​ធៀប​បែប​នេះ​ គឺ​លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​ ប្រៀប​ធៀប​លោក ទៅ​នឹង​ហ្គាដាហ្វី​ គឺ​មាន​ន័យ​ថា គណ​បក្ស​ប្រឆាំង​ចង់​បង្កើត​សង្គ្រាម​នៅកម្ពុជា​សារ​ជាថ្មី​។​ ការ​លើក​ឡើង​របស់​សម្តេច​អគ្គ​មហា​សេនា​បតីនេះ​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​បាទ?​

លោកបណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ​៖ ចំណុច​នេះ​សូម​បង​ប្អូន​ប្រជាពល​រដ្ឋ​យល់​ឲ្យច្បាស់​ អំពី​ប្រយោគ​របស់​ប្រមុខ​នៃ​រាជរដ្ឋា​ភិបាល​ ឆ្លើយ​តប​ទៅនឹង​ការចោទ​ប្រកាន់​ ឬការ​វាយ​តម្លៃ​ដ៏ខុស​ឆ្គង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ដោយ​ប្រៀបធៀប​ឥស្សរ​ភាព​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​ ជា​ពិសេស​ឥស្សរភាព​បុគ្គល​របស់​ប្រមុខ​រាជរដ្ឋាភិបាល​​​​ ទៅនឹង​លោក ហ្គាដាហ្វី​។ ន័យ​នេះគឺមាន វត្ថុបំណង​គ្រប់គ្រាន់​បញ្ជាក់​ថា​គណបក្ស​ប្រឆាំង​​ចង់​ធ្វើបដិវត្តនេះឯង​។​ ពាក្យ​បដិវត្ត​នេះគឺ​លោក សម រង្ស៊ី ជាអ្នកថា​ ដោយ​ប្រកូក​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរយក​គំរូតាម​បដិវត្ត​ផ្កាម្លិះ​នៅ​ អារ៉ាប់​ គឺមានន័យ​ស្មើ​នឹង​ឲ្យ​កម្ពុជា​ក្រោកឈរ​ឡើង​ធ្វើ​បដិវត្ត​ ហើយពាក្យនេះគឺមានន័យស្មើនឹងធ្វើសង្គ្រាម​។ អញ្ចឹង​ដើម្បី​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ធ្វើ​សង្គ្រាម​​ហ្នឹង​ គាត់ក៏ហ៊ានទាញការប្រៀបធៀប​ឥស្សរភាព​បុគ្គល​នៃថ្នាក់ដឹកនាំកម្ពុជាទៅនឹង​ ជនផ្តាច់ការ ហ្គាដាហ្វី​ ដោយ​ការលើក​នេះ​គ្មានសំអាងច្បាស់លាស់​។​ ត្រង់នេះហើយ​ដែលជា​ការប្រឆាំង​ទៅនឹង​ឧត្តម​គតិ​របស់ម្ចាស់ឆ្នោត​ គឺប្រជាពលរដ្ឋខ្មែរ​នេះ​ឯង​។​ ដូច្នេះ​គំនិត​របស់គណបក្សប្រឆាំង គឺគេចង់ផ្តួលរំលំ​​​រដ្ឋាភិបាលតាមបែបបដិវត្ត​ ដែលជា​មធ្យោបាយ​ហឹង្សា​​ គឺ​ជាការធ្វើសង្គ្រាមនេះ​ហើយ​​​ ពីព្រោះ​បដិវត្ត​ផ្តួលរំលំ​គឺជានយោបាយហឹង្សា​។​ ដូច្នេះការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាល​ ទៅនឹង​ចរិត​ហឹង្សា ចរិត​ធ្វើសង្គ្រាម​របស់គណបក្សប្រឆាំង ជាពិសេស គឺលោក សម រង្ស៊ី​ គឺជា​ការឆ្លើយតប​មួយដែល​មាន​ភាព​ណែងណង​ មិនមែនជាការឆ្លើយតបចង់ឲ្យមានសង្គ្រាម​នោះទេ​ ជា​ការឆ្លើយតប​មួយ​ដើម្បី​ប្រាប់​ទៅ​ប្រជាជាតិ​ខ្មែរ​​ ថាគណបក្សប្រឆាំងចង់ធ្វើសង្គ្រាម​ គឺមិនមែនរដ្ឋាភិបាល និង​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏មិន​មែន​ប្រមុខរដ្ឋាភិបាលចង់ធ្វើសង្គ្រាមទេ​។ ដូច្នេះ​ដើម្បី​ពន្យល់​​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ស្គាល់​នូវតម្លៃសន្តិភាព​​​ គឺប្រមុខ​រដ្ឋាភិបាល​ត្រូវបង្ហាញថា​កម្ពុជា​គឺមិនអាច​មាន​សង្គ្រាម​ទៅ​រួច​ ទេ​​។ ន័យដែល​ប្រមុខរដ្ឋាភិបាលថា ទោះបីជាប្រគល់អាវុធមួយឃ្លាំង​ឲ្យគណបក្សប្រឆាំងធ្វើសង្គ្រាម ក៏​គ្មាន​ប្រជា​ពលរដ្ឋ​ណាម្នាក់ទៅធ្វើសង្គ្រាម​ជាមួយគណបក្សប្រឆាំងដែរ​ គឺមានតែ​អស់​លោក​​មេបក្ស​ប្រឆាំង​នោះ​ទេ​ដែលធ្វើ​ ហើយអ្នកទាំងអស់នោះមិនមែនជាអ្នកទៅកាន់អាវុធធ្វើសង្គ្រាមទេ​ មានតែ​ញុះ​ញង់​​ប្រជា​ពលរដ្ឋ​ឲ្យធ្វើសង្គ្រាម​ទៅវិញទេ​ ។​ ហើយបងប្អូនប្រជាពលរដ្ឋក៏មិនទៅកាន់អាវុធឲ្យមេបក្ស​ប្រឆាំង​ដែរ​​ ទោះ​បីជា​មេបក្ស​ប្រឆាំង​ទាំងនោះ​មាន​អាវុធក៏ដោយ​ គឺប្រជាពលរដ្ឋ​មិនទៅ​កាន់អាវុធ​ដើម្បី​បម្រើ​មហិឆ្ឆតា​​របស់​មេបក្ស​ប្រឆាំង ​នោះទេ​។​

លោកសត្យា រក្ស
សំណួរ៖ តាមទស្សនៈរបស់ កឹម សុខា មេបក្សសិទ្ធិមនុស្ស​ បានអះអាងថា​ របបប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម គឺជា​របបមួយដែល​មានសន្តិភាព​ ហើយមិនដែលឮស្នូរកាំភ្លើងផ្ទុះមួយគ្រាប់ទេ​ ប៉ុន្តែ​ហេតុអ្វីបានជារបបខ្មែរក្រហមនេះ​មិនរីកចម្រើន មិនជឿនលឿន មិនមានការអភិវឌ្ឍ​?​ ។​ ត្រង់ចំណុច​​នេះ​លោកបណ្ឌិត​ អាចពន្យល់បានទេនូវ​ការយល់ដឹង ឬក៏ទស្សនៈរបស់ កឹម សុខា​ អំពី​ប្រយោជន៍​នៃ​សន្តិភាព​​?

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ​ខ្ញុំចង់បញ្ជាក់អំពីទស្សនៈរបស់ លោក កឹម សុខា​ ថា កាលណា​ក្រុមមួយ​​ ឬ​គណបក្ស​មួយ ឬបន​នយោ​បាយ​មួយ​ដូចលោក កឹម សុខានេះ នៅពេលដែលមេបក្ស​ខួរក្បាលអន់របៀបលោក កឹម សុខា នេះ​មិនយល់អំពីសន្តិភាព​ គឺវានាំឲ្យបននយោបាយរបស់ខ្លួន​ក្លាយទៅជា​ល្ងង់ជាងលោក កឹម សុខា​ ឬ​ក៏នយោបាយ​ខួរក្បាលអន់​របស់មេបក្ស​នោះ​វាជះ​ឥទ្ធិពល​ទៅ​ដល់​​ក្រុមគណបក្ស​ របស់​ខ្លួន​។​​ នយោបាយ​របស់លោក កឹម សុខា​ គឺជានយោបាយសរសៃប្រសាទ​​ ដោយសារលោក កឹម សុខា មាន​ចរិត ច្រណែនឈ្នានីសចំពោះសមិទ្ធផល​ដ៏មហាសាលដែលកម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​ដោយ​​ផ្អែកលើគោលនយោបាយឈ្នះ-ឈ្នះ​ របស់​ប្រមុខ​​រាជរដ្ឋាភិបាល​ សម្រេច​បាន​នូវ​សន្តិភាព ដែល​ជា​មូលដ្ឋាន​ និងជាទុន​សម្រាប់​អភិវឌ្ឍ​​ប្រទេស និងប្រជាធិបតេយ្យ​ភាវូនីយ​កម្ម​​នេះ ។ ដូច្នេះ លោក​កឹម សុខា ទទួល​ផលពី​ប្រជាធិបតេយ្យ​ ទទួលផលពី​សន្តិភាព ប៉ុន្តែគាត់​ច្រណែន​​ចំពោះ​ស្នាដៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​​បាន​សម្រេច​​។​

សម្រាប់ប្រជាជាតិខ្មែរ សន្តិភាពគឺសំខាន់ណាស់ វាសំខាន់ជាងប្រជាធិបតេយ្យ​ទៅទៀត​ ពីព្រោះ​គ្មាន​ប្រទេស​ណា​មួយដែលធ្វើប្រជាធិបតេយ្យដោយគ្មានសន្តិភាពនោះទេ​។ នៅអ៊ឺរុបខាងលិច​ក្តី នៅ​អាមេរិក​ក្តី​ ដែល​មានប្រជា​ធិបតេយ្យ​កម្រិតខ្ពស់ជាងកម្ពុជា​ ប្រសិនបើមានសង្គ្រាម​ គេត្រូវ​ប្រកាស​ប្រទេស​គេថិតនៅ​ក្នុងភាព​មានអាសន្ន​។ ដូច្នេះ​សេរីភាព​​ចំបងៗ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ​ សម្រាប់​ប្រជា​ពលរដ្ឋ​​គេក៏​ត្រូវព្យួរ​សិនដែរ​។ បានន័យថាប្រជាធិបតេយ្យ និងសេរីភាព​ គឺអាស្រ័យ​ទៅ​នឹង​បរិយាកាស​​សន្តិភាពនៃប្រទេស​​ ពីព្រោះវាជាទុនចំបង។​​ ដូច្នេះកឹម សុខា ខ្មាសអៀន​រឿងហ្នឹង​​ គាត់​ក៏កែច្នៃ​កាឡៃ​រឿង​​ ដើម្បី​បន្ទាប​តម្លៃ​សន្តិភាព​ នៅពេលដែល កឹម សុខា កំពុងរស់ជ្រកកោន ទៅប្រៀបប្រដូច​នឹង​របប ប៉ុល ពត​ ថាកម្ពុជាប្រជាធិបតេយ្យមានសន្តិភាព​ទៅវិញ​។ នេះជាការល្ងង់ខ្លៅរបស់លោក កឹម សុខា​ ។​

នៅសម័យបុរេប្រវត្តិ សង្គ្រាមគឺពុំ​ចាំបាច់មានការផ្ទុះអាវុធទេ​​​​ គឺគេប្រើតែកាំបិត​ និងដាវ ប៉ុណ្ណោះ​ រីឯ​សង្គ្រាមនៅជំនាន់ ប៉ុល ពត ក៏ដូចគ្នាដែរ​ គឺមិនចាំបាច់ប្រើកាំបិត​ ដាវ និងគ្រាប់កាំភ្លើងនោះទេ​ គឺ​ពួក​នោះ​គេប្រើត្បូងចប​ ធាងត្នោត គល់ឫស្សី​ ដើម្បីសម្លាប់មនុស្សតែប៉ុណ្ណោះ​។​ ដូច្នេះសូមបងប្អូន​ប្រជា​ពលរដ្ឋ​​ពិចារណា តើការនិយាយរបស់លោក កឹម សុខា បែបនេះវា​សក្តិសម​ដែរ​ឬទេ​​​?​

នៅពេលដែលផ្តួលរំលំរបបលន់ណុល គឺរបបសាធារណរដ្ឋខ្មែរ​រួច ​សង្គ្រាមមិនទាន់ចប់ទេ​ គឺនៅ​មាន​​សង្គ្រាម​បោស​សម្អាត​ខ្មាំងផ្ទៃក្នុងទៀត​​ ដំណាក់កាល​ទីមួយ​គឺបោសសម្អាត​ទាហ៊ាន​របស់​សាធារណ​រដ្ឋ​​ខ្មែរ​ នេះហើយជាសង្គ្រាម​។ ដល់ក្រោយមកទៀត គឺសង្គ្រាមបោសសម្អាតខ្មាំង​ផ្ទៃក្នុង​ដោយ​តាម​សម្លាប់​​អតីតអ្នក​រដ្ឋការ​​ ទាំងអស់​។​ សង្គ្រាម​បន្តទៀត គឺការជម្លាស​ប្រជាពលរដ្ឋ​ក្នុងទីក្រុង​ភ្នំពេញ​ និង​ទីរួម​ខេត្តដ៍ទៃទៀត​។ ដូច្នេះការបោស​សម្អាតខ្មាំង​ផ្ទៃក្នុង​នេះ​បញ្ជាក់​ថាមិនទាន់​មានសន្តិភាព​ ទេ​ នេះជា​សង្គ្រាម​នៃនយោបាយអំណា​ច​។​

ដូច្នេះការលើកឡើងរបស់លោកកឹមសុខានេះ គឺដោយសារ​គាត់​គ្មានស្នាដៃអ្វី អញ្ចឹង​គាត់​ត្រូវ​បន្តុះ​បង្អាប់​ស្នាដៃ​អ្នកដទៃ​។ គាត់ខំតាំងខ្លួនជាអ្នកចេះ​ តែតាមពិតគឺ​ជាមេបក្សខួរក្បាលអន់​ ល្ងង់ខ្លៅ​បំផុតទៅវិញ​ ដោយ​​យក​របបខ្មែរក្រហម​មកប្រៀបធៀប និងលើកតម្លើងរបបខ្មែរក្រហម​ថាជា​របប​មាន​សន្តិភាព​ទៅវិញ​។ ចំណុចនេះ វាអាចថាលោក កឹម សុខា ជាជនដែលនៅស្រឡាញ់​របបខ្មែរក្រហម​ ឬក៏​លោក​កឹម សុខា គាត់ល្ងង់​ ហើយភ្លើសុទ្ធមិនស្គាល់ពាក្យសន្តិភាព​។ បើសិនជាលោក កឹម សុខា គាត់​នៅ​​ស្រឡាញ់​របប​ខ្មែរក្រហម​ យើងអាចមើលឃើញចំណុចខ្លះរបស់គាត់​ គឺនយោបាយ​បញ្ឆេះ​កំហឹង​វណ្ណៈ និងនយោបាយ​បញ្ឆេះ​កំហឹង​ជាតិ​ឲ្យស្អប់​វៀតណាម​។​ ចំណុចមួយទៀត លោក កឹម សុខា កំពុង​តែ​ធ្វើនយោបាយបន្តវេនពី ប៉ុល​ ពត​​ ដោយបង្កើតឲ្យមានការចងកំហឹងវណ្ណៈរវាងអ្នកមាន និងអ្នកក្រ​។ នៅជំនាន់ប៉ុល ពត គឺមានចលនាប្រឆាំងនឹងមូលធននិយម​ នាយទុននិយម​ សក្តិភូមិ​ ។ល។​ ហើយពេលនេះលោក កឹម សុខា ក៏កំពុងប្រើនូវនយោបាយបែបនេះទៀតហើយ គឺដូចទាំងពាក្យ​ទៅទៀត​ គ្រាន់តែមិនប្រើពាក្យ​គ្មានអ្នកមាន គ្មានអ្នកក្រ តែ​ពាក្យសមភាព ដែលគេចង់ឲ្យស្មើគ្នា​នោះហើយដែលមានន័យដូចគ្នា​ ដោយ​ឲ្យ​អ្នកក្រខឹងនឹងអ្នកមាន​ គេចោទ​​ប្រកាន់អ្នកមានសុទ្ធតែទុច្ចរិត​ គឺដូចគ្នានឹង ប៉ុល ពត ដូចជា​ពាក្យ​ជិៈជាន់ កេងប្រវ័ញ្ច​។​ល។​ ម្យ៉ាងទៀត​គឺបញ្ឆេះ​កំហឹង​ជាតិនិយម​ជ្រុល​ឲ្យ​ស្អប់នឹងវៀតណាម​ ប៉ុល ពត ក៏​ដូច​គ្នាដែរ​ ដោយចង់បញ្ឆេះឲ្យប្រជាពលរដ្ឋឲ្យ​ទៅយកដី​កម្ពុជា​ក្រោម​ឡើង​វិញ​ ហើយចោទប្រកាន់​រដ្ឋាភិបាលសព្វថ្ងៃ​ពាក់ព័ន្ធរឿងដីកម្ពុជាក្រោម​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​យើង​មិនទាន់​ទាំងបាន​កើត​ផង​នោះ​។ គេក៏បានបញ្ឆេះកំហឹងឲ្យប្រជាពលរដ្ឋស្អប់គណបក្សប្រជាជន ថាគណបក្សនេះកើតមកពី ហូជីមិញ​ តាមពិតគណបក្សប្រជាជនកម្ពុជាមិនបានលាក់លៀមទេ​អំពី​ប្រវត្តិសាស្ត្រ​ របស់បក្សខ្លួន​។ ការ​បង្កើត​នូវបក្ស​ឥណ្ឌូចិន​នៅឆ្នាំ១៩៣០ ពេលនោះ​ប្រទេស​កម្ពុជា​ថិត​នៅ​ក្រោម​អាណានិគមនិយមបារាំង​​​​ គឹ​បក្សឥណ្ឌូចិន​ដែលមាន​កម្ពុជា វៀតណាម ឡាវ បង្កើត​ឡើង​ដើម្បី​ទាមទារ​ឯករាជ្យ​។ នៅឆ្នាំ១៩៥១ ពេលដែលជិតទទួលបានឯករាជ្យ​ គឺគណ​បក្ស​ទាំងបី បានបែកគ្នា​ហើយ​ លោកកឹម សុខា ខ្លួន​ឯង​ក៏ធ្លាប់​បាន​ចូលរៀន​​មហាសន្និបាតបក្សលើកទី៤ ដែរមុន​នឹង​បាន​ទៅ​ឆេកូ​​នោះ ហេតុអ្វីក៏ងោះភ្លើ​ និង​បំភ្លៃ​ការពិត​ទៅកើត​។ ត្រង់នេះ​ដែលខ្ញុំចង់​ទាញ​បញ្ជាក់​ប្រាប់ថា​គឺ​ដូច​ខ្មែរ​ក្រហម​​បេះបិទ​៕​​ ​