Thursday, November 17, 2011

Press Release Kaing Guek Eav (Duch) Supreme Court Chamber Judgement To Be Pronounced On Friday


សេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប្រកាសសាលដីការបស់​អង្គជំនុំជម្រះតុលាការកំពូល​ លើសំណុំរឿង កាំង ហ្កេចអ៊ាវ​ហៅឌុច នៅថ្ងៃសុក្រទី ០៣ កុម្ភៈ ២០១២



បទ​អត្ថាធិប្បាយ​ ៖ ​សម រង្ស៊ី​ ជាមួយ​នឹងការ​ធ្វើ​​អត្តឃាតនយោបាយ​ (សម្លាប់​ខ្លួន​ឯង​)



          ការប៉ុនប៉ងបង្អាក់ដំណើរការទៅមុខនៃរដ្ឋសភាក្នុងការអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ ២០១២ តាមរយៈការធ្វើពហិការមិនចូលរួម​​ប្រជុំរបស់​​អ្នកតំណាងរាស្ត្រទាំង២៦រូបនៃ​​គណបក្សសម រង្ស៊ីគឺអាចជាការធ្វើអត្តឃាតនយោបាយសម្លាប់ខ្លួនឯងឬអាចស្មើនឹងការបិទផ្លូវទាំងស្រុងដើម្បីការ​​វិលចូលស្រុកវិញឬអាចជាការ​​​​រុញច្រានលោក សម រង្ស៊ីឱ្យដួលខ្ទប់ទៅនឹងជញ្ជាំងឬនឹងអាចនាំឱ្យជួបវាសនាអាក្រក់គឺការបន្តរស់​​នៅក្រៅឆាកនយោបាយរហូតដល់ទីបញ្ចប់
          ការធ្វើពហិកាមិនចូលប្រជុំរដ្ឋសភា ដើម្បីអ្វី​​មួយដែលគណបក្សសម រង្ស៊ី មានមោទនភាពនឹងការសម្រេចចិត្តនោះដោយយល់​​ថានឹងនាំឱ្យមាននូវវិបត្តិធម្មនុញ្ញ អធម្មនុញ្ញភាពនៅក្នុងសភា ចង់ធ្វើឱ្យសេចក្តីសំរេចរបស់​​រដ្ឋសភាខ្វះលក្ខណៈស្របច្បាប់ពេញលេញ តាមអ្វីដែលពួកគេផ្អែកលើមាត្រា៧៦ និងមាត្រា៩៥ នៃរដ្ឋធម្មនុញ្ញ ក្នុងបំណងចង់រុញឱ្យរាជរដ្ឋាភិបាលទ័លច្រកក៏ប៉ុន្តែ គំនិតផ្តួចផ្តើមនោះគ្រាន់តែជាភាពឆោតល្ងង់នៃការសម្រេចចិត្តផ្នែកនយោបាយរបស់ក្រុមបក្សប្រឆាំង​​ដែលមិនយល់ច្បាស់​​ពីច្បាប់​​តែប៉ុណ្ណោះ​​
          អាក្រក់ជាងនេះទៅទៀតជាមួយនឹងការប្រើប្រាស់វេទិកាបញ្ចេញមតិ ដែលត្រូវបានបើកចំហរដោយទូលាយតាមរយៈសន្និសីទសារព័ត៌មាន ពីក្រៅប្រទេសលោក សម រង្ស៊ី បានបន្តប្រដូចសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីទៅនឹងជោគវាសនារបស់​​មេដឹកនាំនៃបណ្តាប្រទេសមួយចំនួនដែលត្រូវបានគេសម្លាប់នាពេលកន្លងមក។ទង្វើនៃការប្រៀបប្រដូចបែបនេះគឺជាការប្រមាថយ៉ាងខ្លាំងដល់អាយុជីវិតរបស់​​សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី​​នៃព្រះរាជណាចក្រកម្ពុជាកម្ពុជាដែលកើតឡើងពីការបោះឆ្នោត ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌​ ​តាមបែបប្រជាធិបតេយ្យ​​សេរីពហុបក្សនិងមានការគាំទ្រដ៏លើសលប់ពីពីប្រជាពលរដ្ឋដែលជាម្ចាស់អំណាចខុសពីបណ្តាប្រទេសទាំងនោះដែលមានតែការធ្វើរដ្ឋប្រហារដើម្បីកាន់អំណាចមិនធ្លាប់មានការបោះឆ្នោតម្តងណានោះទេ​​​
          តាមការពិតការធ្វើពហិការបស់បក្សប្រឆាំងមិនចូលប្រជុំសភា ការបន្តវាយប្រហារមកលើម្រមុខដឹកនាំប្រទេសវាគ្រាន់តែជាការអនុវត្តផែនការខ្មៅកខ្វក់ ក្នុងការបង្វែរទិសដៅញុះញង់ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋបង្កើតបញ្ហាពីខាងក្រៅយកមករំងាប់បញ្ហាខាងក្នុងរបស់គណបក្សប្រឆាំងដែលកំពុងបែកខ្ទេចខ្ទី​​ជាច្រើនចំណែកតែប៉ុណ្ណោះ ការដុតបញ្ឆេះកំហឹងដោយចង់ផ្តួល​​រំលំរាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាការ​​បំផុស​​សង្រ្គាមចិត្តសាស្ត្រដ៏គ្រោះថ្នាក់នៃការចង់សំរេចផែនការដែលមិនស្របតាមលទ្ធិប្រជាធិបតេយ្យ ហើយវានឹង​​បញ្ជាក់យ៉ាងច្បាស់​​នូវចេតនា​​ដ៏អាក្រក់នៃការជាន់ឈ្លីលើច្បាប់រដ្ឋធម្មនុញ្ញ ក្បត់នឹងឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោតជាការបំផ្លាញផលប្រយោន៍ជាតិទាំងមូល​​ ជាមួយនឹងការមិន​​ចង់ឱ្យមានការអភិវឌ្ឍន៍ប្រទេសដែលសកម្មភាពទាំងនោះនឹងមិនអាចកើតមានបានឡើយនៅកម្ពុជា។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចយ៉ាងពេញលេញដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារឯកភាពជាតិនិងស្ថេរភាពនយោបាយជាពិសេសសន្តិភាពដែលពលរដ្ឋកម្ពុជាបានទទួលដោយលំបាកមកនេះមិនឱ្យបាត់បង់នោះទេ។
បើពិពណ៌នាអំពីគម្រោងការទុចរិតរបស់គណបក្សសម រង្ស៊ីដែលបង្កើតនូវបញ្ហាតាមរយៈការបើកផ្លូវឱ្យតំណាងរាស្ត្ររបស់ខ្លួនចំនួន៤រូបលាលែងចេញពីតួនាទីជាអ្នកតំណាងរាស្ត្រ គឺគណបក្សសម រង្ស៊ី ប្រាកដជានឹងជួបនូវឧបសគ្គដ៏ធ្ងន់ធ្ងរសង្កត់​​ពីលើបន្ថែមទៀតដោយសារហេតុផលនៃការដើរចោលជួរនោះហើយ​​ការអស់សុពលភាពរបស់​​
អ្នកតំណាងរាស្ត្រទាំង៤រូប​​ ប្រសិនបើពួកគេពិតជាដើរចេញពីតួនាទីមែននោះបើយោង​​តាមច្បាប់បោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ​ គឺ​​គណបក្សនយោបាយទៃនឹងមានសិទ្ធិគ្រប់គ្រាន់​​ក្នុងការ​​ចែក​​គ្នា​​ទទួលយកកៅអី​​តំណាងរាស្ត្រនោះ​​​ដោយស្វ័យប្រវត្តិ
                ក្រុមអ្នកច្បាប់មួយចំនួន​​ បានពន្យល់ថាការលេងល្បែងនយោបាយពហិកា របស់គណបក្សសម រង្ស៊ីគឺជាការយល់ខុសទាំងស្រុងចំពោះល័ក្ខខ័ណ្ឌនៃតួលេខ១២០នៃចំនួនសភាដែលចែងក្នុងមាត្រា៧៦នៃ​​រដ្ឋធម្មនុញ្ញពីព្រោះថាការធ្វើ​​ពហិកាមិនចូលប្រជុំសភា​​ដើម្បីអនុម័តកញ្ចប់ថវិកា នឹងមិនអាចនាំឱ្យមានវិបត្តិធម្មនុញ្ញឡើយផ្ទុយទៅវិញវាជាការយល់ព្រមដោយស្មគ្រ័ចិត្តទទួលចាប់កាន់ដុំដែកដ៏ក្តៅដោយខ្លួនឯងដែលកើតចេញពីគំនិតទុទិដ្ឋិនិយមជ្រុល
            ការបកស្រាយច្បាប់រដ្ឋធមនុញ្ញ ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យ​​អំពីភាពត្រឹមត្រូវច្បាស់លាស់ដែល​​ស្របទៅនឹងគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានិងបិទផ្លូវតវ៉ា គឺជាលទ្ធផលដែលបានមកពីការពន្យល់វែកញែករបស់ក្រុមប្រឹក្សាធម្មនុញ្ញរបស់កម្ពុជា។ ភាពជាក់ស្តែងប្រាកដនិយមហើយបានធ្លាប់កើតមានឡើងក្នុងតំណាក់​​កាលនៃការឆ្លងកាត់នីតិកាលសម្រាប់អាណត្តិថ្មីរបស់រដ្ឋសភាម្តង កម្ពុជា​​ធ្លាប់បានហែលឆ្លងនូវការដោះស្រាយ​​រកវិធីគន្លឹះនានា ដើម្បី​​​ទម្លុះទម្លាយបញ្ចប់​​វិបត្តិនិងឈាន​​ទៅដល់ការបង្កើបាននូវសភាធម្មនុញ្ញ និងរាជរដ្ឋាភិបាល
មាត្រា៧៦ វាក្យខ័ណ្ឌ១ ចែងថា​ «រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច១២០រូប​» បន្ទាប់មកវាក្យខ័ណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថាអ្នកតំណាងរាស្ត្រយ៉ាងតិច ១២០រូបនេះត្រូវបានជ្រើសតាំង​​តាមរយៈការបោះឆ្នោតជាសកលដោយសេរីដោយស្មើភាពដោយចំពោះនិងតាមវិធីជ្រើសរើសបោះឆ្នោតជាសម្ងាត់ ដូចនេះរដ្ឋធម្មនុញ្ញមាត្រា៧៦ មានន័យថារដ្ឋសភាភ្ជាប់ខ្លួនជាមួយនឹងនីតិកាលបោះឆ្នោតហើយរដ្ឋសភានៃនីតិកាលនីមួយៗត្រូវបង្កើតឡើងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងចំនួនយ៉ាងតិច១២០នាក់ហើយចំនួននោះក៏ដើម្បីការបង្កើតរដ្ឋសភាដ៏ពេញលេញជាអង្គនីតិបញ្ញត្តិ រដ្ឋសភាដែលមាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានចេញដំណើរពីការបើកសម័យប្រជុំដំបូងនៃនីតិកាលរបស់ខ្លួនតាមការកោះប្រជុំពីព្រះមហាក្សត្រអនុលោមតាមមាត្រា៨២ វាក្យខ័ណ្ឌ១ នៃរដ្ឋធម្មនុញ្ញ បានសេចក្តីថា​ «តួលេខ១២០ គឺជាល័ក្ខខ័ណ្ឌសុពលភាពនៃការបង្កើតរដ្ឋសភា តែប៉ុណ្ណោះ​»
 រីឯដំណើរការបំពេញការងាររបស់នីតិបញ្ញត្តិវិញគឺរដ្ឋសភាអាចប្រជុំអនុម័តបានមិនបានវាអាស្រ័យលើកូរ៉ុម  ហើយល័ក្ខខ័ណ្ឌកូរ៉ុម បានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៨៨ វាក្យខ័ណ្ឌ នៃរដ្ឋធម្មនុញ្ញ ដោយកំណត់ថាកូរ៉ុម ចំនួន២ភាគ នៃសមាជិកសភាទាំងមូលគឺជាល័ក្ខខ័ណ្ឌនៃការប្រជុំរដ្ឋសភា សម្រាប់ការអនុម័តទាំងឡាយណាដែលផ្អែកលើមតិភាគច្រើន២ភាគ នៃសមាជិករដ្ឋសភាទាំងមូលដូច្នេះ​ ​សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាមានចំនួនលើសពី២ភាគ ទៅទៀត​​នៅក្នុងរដ្ឋសភាជាទិដ្ឋភាពគតិយុត្តិរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា​​និយាយដោយឡែកនិងរដ្ឋសភានិយាយជារួមអាចសំរេចអនុម័តច្បាប់នានា ដោយមិនបង្កជាឧបសគ្គរាំងស្ទះអ្វីទាំងអស់ដែលក្នុងនោះមានសិទ្ធិគ្រប់គ្រាន់​​ទាំងការអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការអនុម័តដកអភ័យ​​ឯកសិទ្ធិអ្នកតំណារាស្ត្រ ការអនុម័តបន្តនីតិកាលរដ្ឋសភាក្នុងពេលប្រទេសជាតិមានសង្គ្រាម។ល។ ដោយឡែ​​ការកំណត់កូរ៉ុមភាគច្រើនដាច់ខាត​​​នៃសមាជិក​​​រដ្ឋសភាទាំងមូល គឺជាល័ក្ខខ័ណ្ឌនៃការប្រជុំរដ្ឋសភាសម្រាប់ការអនុម័តទាំងឡាយណាផ្អែកលើមតិភាគច្រើ​​​ដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល​​​​ ដូចជាការអនុម័តលើសេចក្តី​​​ព្រាងច្បាប់ សេចក្តីស្នើច្បាប់ការអនុម័តផ្តល់សេចក្តី​​ទុកចិត្តលើការបង្កើតរាជរដ្ឋាភិបាលជាដើម។
ដូច្នេះបើទោះបីជាគណបក្សសម រង្ស៊ី ទាំង២៦រូបសំរេចចិត្តមិនចូលប្រជុំរដ្ឋសភា ដូចតាមការប្រកាសមែនក្តី​​ ក៏មិនអាចទាញទម្លាក់រដ្ឋសភាទៅក្នុងអធម្មនុញ្ញភាពបានដែរ ពីព្រោះរដ្ឋសភានីតិកាលទី បានកើតចេញជារូបរាងពេញលក្ខណៈស្របច្បាប់រួចទៅហើយនិងកំពុងដំណើរការជាប្រក្រតីឈានឆ្ពោះទៅរកការបោះឆ្នោតអាណត្តិ​​ខាងមុខទៀត
រាជរដ្ឋាភិបាលបច្ចុប្បន្នដែល​​កើតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់បាននិងកំពុងបោះជំហានឆ្ពោះទៅមុខដោយសមត្ថភាដំណើរការពេញបរិបូរណ៌ ស្របតាមគោលការណ៍​​ប្រជាធិបតេយ្យសេរីពហុបក្សហើ​​នៅកម្ពុជាក៏មានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងការបោះ​​ឆ្នោតយ៉ាងទៀតទាត់៥ឆ្នាំម្តង ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌​​ គឺមិនដូចការប្រឌិតព័ត៌មានមិនពិត ភូតកុហក់បោកប្រាស់ពីសំណាក់​​គណបក្សសម រង្ស៊ីចង់ប្រែក្លាយសន្តិភាពទៅរកសង្គ្រាមដោយប៉ុនប៉ងបង្កើតនូវបញ្ហាចលាចលដើម្បីបំណងចង់ផ្លាស់ប្តូររបបមួយដោយរំលងឆន្ទៈរបស់ប្រជាពលរដ្ឋបាននោះទេ
ផ្ទុយទៅវិញផែនការពហិកាមិនចូលប្រជុំសភាយុទ្ធវិធីផ្គើនលើផ្លូវច្បាប់ការប្រដូច​​ថ្នាក់ដឹកនាំកម្ពុជា​​ទៅ​​នឹងមេដឹកនាំនៃបណ្តាប្រទេស​​មួយចំនួនដែលត្រូវបានសម្លាប់ដោយគណបក្សសមរង្ស៊ី​  គឺជាការរំលោភទាំងកំរោលលើសិទ្ធិ​​​នយោបាយរបស់សម្តេចហ៊ុន សែន ជាពិសេស គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ថ្នាក់ដឹកនាំ​​មួយ​​រូប ​​ដែល​​ជាឥស្សរជននាំមកនូវសន្តិភាពសម្រាប់កម្ពុជាដែលទង្វើបែបនេះ​ ​រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់វិធានការផ្លូវច្បាប់ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរក្សាឱ្យបានជាដាច់ខាតនូវតម្លៃនៃសន្តិភាព
ទីបំផុតការប៉ុនប៉ងដាក់គំនាបមកលើរាជរដ្ឋាភិបាលដើម្បីរកច្រកចូលស្រុកសម្រាប់លោក សម រង្ស៊ី ដែលកំពុង​​និរទេសខ្លួន​​ គេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់នៅពីក្រោយការប្រព្រឹត្តបទល្មើសនានា ត្រូវបានជាប់គាំងហើយ​​យុទ្ធវិធី​​បង្កសង្គ្រាមញុះញង់បំផ្លាញផលប្រយោជន៍ជាតិមិនចង់ឱ្យមានការអភិវឌ្ឍន៍    ​​ គឺជាកលល្បិចដ៏ពិសពុលក្នុងការបំបែកឯកភាពជាតិដើម្បីទាក់ទាញសមាណចិត្តពីបរទេសឱ្យជួយការពារអំពើខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ លទ្ធផល ដែលគណបក្សសម រង្ស៊ីនឹងទទួលបានមកវិញនោះគឺស្មើនឹង​​ការធ្វើអត្តឃាតនយោបាយសម្លាប់ខ្លួនឯង៕

ដោយៈ ពូន សំរេច
ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០១