Monday, December 12, 2011

ឯកឧត្តម​បណ្ឌិ​ត​សភា​ចារ្យ សុខ​ អាន​ប្រកាស​បិទការ​ដ្ឋាន​ថែរក្សា​និង ជួសជុល​ប្រាសាទ បាយ៍ន​ដំណាក់​កាលទី ៣ និង ប្រកាស​បិទការដ្ឋានជួសជុល​ព្រះវិហារវត្ត​ប្រាសាទបាគង


ការ ​ប្រកាស​បិទ ការដ្ឋាន​ជួសជុល​ប្រាសាទ​បាយ័ន ដំណាក់​កាលទីបី​ដោយ​អាជ្ញាធ​រអប្សរា សហការ​ជាមួយ ក្រុម​ការងារ​នៃរាជ​រដ្ឋាភិបាល​ជប៉ុន (JASA) និងត្រៀ​មបើកគម្រោ​ងជួស​ជុលសំរា​ប់ដំណាក់កាលទី៤​ ព្រមទាំង​ការដ្ឋានជួស​ជុល​ព្រះវិហារ​នៃប្រាសាទបាគងដោយ ក្រុម​ហ៊ុនហូល ស៊ីម  (HOL CIM) ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត​ស​ភាចារ្យ ​សុខ ​អាន ​ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តីទ​ទួលបន្ទុ​កទីស្ដី​ការគណរដ្ឋ​មន្រ្តី​ នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១១​។ ឯក​ឧត្តមម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងឯក​ឧត្តម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាន នៃគណៈ​កម្មាធិការអ​ន្តរជាតិ ស​ម្រប​សម្រួល​កិច្ចគាំពា​រនិងអ​ភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្រ្ត អ​ង្គរ (IC​C អង្គរ) ក៏មានវត្តមាននៅក្នុងពិធីដ៏មហោឡារិកនោះដែរ។

ឯកឧត្តម ​បណ្ឌិត ស​ភាចារ្យសុខ អាន ដែលជាប្រធាន​អាជ្ញាធរអប្សរា​ផងដែរ បានចាត់ទុក ការបញ្ចប់ការ​ដ្ឋាន​ទំាងពីរនេះ​ ជាសមិទ្ធិផលដែលកើតឡើងដោយកិច្ចសហការរវាងអាជ្ញាធរ អប្សរា ក្រុមការងារនៃរាជរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន ហូល ស៊ីម ( HOL CIM)ដោយមានការគាំ ទ្រពីអង្គការយូណេស្កូ និងគណៈ​កម្មាធិការអ​ន្តរជាតិ ស​ម្រប​សម្រួល​កិច្ចគាំពា​រនិង​អ​ភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្រ្ត អ​ង្គរ (IC​C អង្គរ)នឹងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
មាន ​ប្រសាសន៍​ នៅក្នុងពិ​ធីបិទការដ្ឋានជួសជុល ប្រាសាទបាយ័ន ឯកឧត្តម​ឧបនា​យករដ្ឋមន្រ្តី​ សុខ អាន ​បាន​លើកឡើ​ងថា​ប្រាសាទ​បាយ័ន​ជាប្រាសា​ទមានវ័យចំ​ណាស់មួ​យក្នុង​ចំណោម​ ប្រា​សាទ​សំខាន់​ៗជា​ច្រើនទៀ​​​​​តនៅក្នុង​ឧទ្យានអ​ង្គរ ដែលបាន​ដាក់ប​ញ្ចូល​ជាសម្បត្តិបេតិក ភ័ណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩២។

ឯក​ឧត្តមបា​នបន្តថា​ បន្ទាប់ពី​ឧទ្យានអង្គ​រត្រូវបាន​ចុះក្នុងបញ្ជី​បេតិកភ័​ណ្ឌពិភព​លោក ​មិនដល់ រ​យៈ​ពេលមួយ​ឆ្នាំផង គណៈ​កម្មាធិការអ​ន្តរជាតិស​ម្រប​សម្រួល​កិច្ចគាំពា​រ និងអ​ភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្រ្តអ​ង្គរ (IC​C អង្គរ) ត្រូ​វបាន​បង្កើត​ឡើង និង​បានចូល​រួមចំណែ​កយ៉ាង​សកម្ម​ក្នុងការអភិ​រក្ស និងអភិ​វឌ្ឍន៍ រមណីយដ្ឋាន​បេតិកភ័​ណ្ឌអង្គរ​។
ឯកឧ ​ត្តមបណ្ឌិតសុខ អាន បាន​អោយដឹង​ថា គម្រោងជួស​ជុលប្រាសា​ទបាយ័ន​បានចា​ប់ផ្តើម​តាំងពី​ឆ្នាំ​១​៩៩៤ ​ដោយពេ​លនោះ​រាជរដ្ឋាភិបា​លរបស់​ប្រទេសជ​ប៉ុនបាន​បង្កើត​ក្រុមកា​រងារ​ ជប៉ុនសំ​រាប់អភិរ​ក្សអង្គរ​ (GSA) ​ដែលទទួ​លថវិការ​តាមរយៈ​​មូលនិធិ​ជប៉ុន​ តំកល់​នៅអង្គ​ការ  យូណេស្កូ​សំរា​ប់ការងារ​អភិរក្សស​ម្បត្តិវ​ប្បធម៌។  

ឯ​កឧត្ត​មបានប​ន្តថា ក្រុម GSA បាន​សម្រេចការ​ងារជាប​ន្តបន្ទាប់​មានដូច​ជា ដំ​ណា​ក់កាល​ទីមួយ (១៩៩៤-១៩៩៩) បា​នជួសជុ​លបណ្ណាល័​យខាង​ជើង​នៃប្រាសា​ទបា​យ័ន​។ដំណាក់ កាលទី​២ (​២០០០​-២០០៥)​ជួលជុ​លប្រាសា​ទសួព្រ័ត្រ​ជាជំហានទី​មួយនិង​ទីពីរ​ជួសជុល​ បណ្ណា ល័​យខាងជើ​ងប្រាសា​ទអង្គរវត្ត​ ។ ​ដំណាក់កា​លទី៣​នៃគម្រោ​ងជួស​ជុលប្រា​សាទបា​យ័ន  (២០០៦-២០១១) ​ដែលបា​នកើត​ចេញពីកិ​ច្ចសហប្រ​តិបត្តិ​ការរវា​ងរាជរ​ដ្ឋាភិបា​លជប៉ុន ​និង ​រាជ រដ្ឋាភិ​បាលកម្ពុ​ជាត្រូវ​បានអនុវ​ត្តនៅក្នុង​ក្រុមការងារ​ជប៉ុន ​និងអាជ្ញា​ធរអប្សរា​រួមគ្នា ​ដោយមាន កា​រសម្របស​ម្រួលពីអ​ង្គការ​យូណេស្កូ​។

ឯ​កឧត្ត​មបណ្ឌិតសភាចារ្យបានបន្ថែមថា​ ក្រុមកា​រងារថ្មីនេះ​ (JASA)​ បានពង្រឹ​ងការងា​រ ដោយ ​បានធ្វើ​ការជួសជុ​លបណ្ណាល័​យខាង​ត្បូងប្រាសា​ទបាយ័ននិង​ធ្វើការស្រា​ ជា្រវរិះ​រកវិ​ធីអភិរ​ក្ស។
ដោយឡែក ក្នុងពិធីបិទ​ការដ្ឋានជួសជុលព្រះវិហារ​នៃ​ប្រាសាទ​បាគង ឯ​កឧត្ត​មបណ្ឌិត សុខ អានបាន​មានប្រសាសន៍​ថ្លែងអំណរគុណដល់ក្រុមហ៊ុនហូល ស៊ីម (HOL CIM) និង វិទ្យាស្ថាន Restaurateur Sans Frantieres ក្នុងការចូល​រួមថែ​រក្សាការពា និងអភិរក្សរូបគំនូរ និងព្រះ វិហារនៃប្រាសាទបាគង ដែលបាន​ចំណាយទឹកប្​រាក់ប្​រមាណ​ជា USD 391.​392 ក្នុងរយៈ ពេលប្រាំឆ្នាំ។ សម្រាប់ប្រាសាទបាគងនេះដែរ ដោយមានការសហការពីសំណាក់ដៃគូ អភិវឌ្ឍន៏ និងសប្បុរសជនក្នុងនិងក្រៅប្រទេស អាជ្ញាធរអប្សរាបានស្តារកសិណជុំវិញប្រាសាទ និងកសាងផ្លូវកៅស៊ូ​ភ្ជាប់ពីផ្លូវជាតិ​ទៅកាន់​ ប្រាសាទដើម្បីសម្រួលដល់ភ្ញៀវទេសចរ។
លោក Paul Hugentobler ប្រធានគណៈប្រតិបត្តិក្រុមហ៊ុនហូល ស៊ីមអាស៊ីប៉ាស៊ីហ្វិកដែល ធ្លាប់បានដំណើរ​ការផលិត​ស៊ីម៉ង​ត៏នៅរោងចក្រចក្រីទីង (Chakrei-Ting) ក្នុងខេត្តកំពតនា ទសវត្សទី៩០បានមានប្រសាសន៏អោយដឹងថា កាលចូល​រួមរបស់ក្រុមហ៊ុនមាន្គោលបំណងបី គឺ អភិរក្សបូជនីយ​ដ្ឋាន​ដែលកាលពីមុន​រងនូវការ​បំផ្លិចបំផ្លាញ​បង្កើនការ​យល់​ ដឹងអំពីវត្ថុ បុរាណបែបវប្បធម៌របស់ពុទ្ធសាសនិក និងវិធីក្នុងការជួសជុលនិងអភិរក្សវត្ថុបុរាណទាំងនោះ លើក​កំពស់​ផ្នត់គំនិតស្តីពីនិរន្តរភាព តាមរយៈការបណ្តុះបណ្តាលនិស្សិតកម្ពុជានៅក្នុងជំនាញ ចាំបាច់សម្រាប់​ការជួស​ជុល​ស្តារ​ឡើងវិញនូវគំនូរបុរាណលើជញ្ជាំងនានា។
ឯ ​កឧត្តមបណ្ឌិត សុខ អានបានមានប្រសាសន៍វាយតម្លៃថា សមិទ្ធផ​លដែលស​ម្រេច​បាន នេះពិ​តជាឆ្លុះបញ្ចាំ​ងពី​កិច្ចខិត​ខំ​ប្រឹ​ងប្រែ​ង របស់រា​ជរដ្ឋាភិបាល​កម្ពុជា ក្នុងកិ​ច្ចការពា​រអភិរក្ស​នូវតំលៃ​តំបន់​ឧទ្យា​នអង្គរ និងរៀ​បចំ រមណីយ​ដ្ឋាន​ប្រវត្តិសា​ស្រ្តនេះ​អោយក្លា​យទៅជា​តំ​បន់ វប្បធម៌​ទេសចរណ៍​ដែលទាក់ទាញបាននូវភ្ញៀវ​ទេសចរ​កាន់តែច្រើន​ឡើងថែ​មទៀត​ ព្រមទាំ​ង ធ្វើការ​អភិវឌ្ឍន៍​រមណីយ​ដ្ឋាននេះប្រកបដោយ​ចីរភាព​ ដែលជា​​កត្តាសំ​ខាន់ក្នុង​ការលើក​កម្ពស់ នូវកំ​ណើនសេដ្ឋកិច្ច​ជាតិស្រ​បតាមយុ​ទ្ធសាស្រ្តច​តុកោ​ណ ដំណាក់​កាលទី២រ​បស់រាជ​រដ្ឋា ភិបាលកម្ពុ​ជាក្នុ​ងការកា​ត់បន្ថយ​ភាពក្រី​ក្ររ​បស់​ប្រជាពល​រដ្ឋ និ​ងអភិវ​ឌ្ឍន៍ប្រទេ​សជាតិ​៕