Tuesday, December 13, 2011

សមិទ្ធផល​ ឆ្នាំ​ ២០១១ និង​ការ​ងារ​បន្ត​របស់ ICC-Angkor ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​អង្គរ​


ឯកឧត្តម​បណ្ទិត​ សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី ថ្លែង​​ឲ្យ​ដឹង​ នារសៀល​ថ្ងៃទី ១៣ ខែ​ធ្នូ ឆ្នាំ ២០១១ អំពី​មោទនភាព​ និង​សេច​ក្តី​សោមនស្ស​ចំពោះ​សមិទ្ធផល​ដែលគណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ ជាតិ​​អង្គរ(ICC-Angkor​)​ និង​អាជ្ញាធរ​អប្សរា​ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ​សម្រេច​​បាន​ក្នុង​ឆ្នាំ​២០១១​នេះ។

​ នៅក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​លើក​ទី១៨ នៃគណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​(ICC-Angkor​)​  ​​នៅ​សណ្ឋាគារ​សុខាអង្គរ​ នា​ទី​ក្រុង​សៀម​រាបឯកឧត្តម​បណ្ឌិត សុខ អាន​ មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា កាល​ពី​ព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ​ ឆ្នាំ ២០១១ JASA ដែល​មាន​ន័យ​ថា ក្រុម​ការងារ​នៃ​រាជរដ្ឋាភិបាល​ជប៉ុន​ និង​អាជ្ញាធរ​អប្សរា​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដំណាក់​ កាលទី៣ នៃ​ការ​ជួស​ជុល​ប្រាសាទ​បាយ័ន​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​សោមនស្ស​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ប្រទេស​ជា​មិត្ត​ទាំង​ពីរ​របស់​កម្ពុជា​ ដែល​ដឹក​នាំ​តាំង​ពី​ឆ្នាំ ១៩៩៣ នូវ​​ជោគវាសនា​នៃ​ ICC នោះ​មិន​បាន​បញ្ចប់​ការងារដ៏​ល្អ​​របស់​ខ្លួន​ទេ​​ តែ​ប្រទេស​ បារាំង​ និង​ជប៉ុន ​នៅ​បន្ត​​​ការងារ​ដ៏​ល្អ​នេះ​ទៅ​មុខ​ទៀត​។​ នោះ​គឺ​​ការ​បន្ត​ចាប់​ផ្តើម​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​នូវ​ដំណាក់​កាល​ទី៤ នៃ​ការ​ជួស​ជុល​ប្រាសាទ​បាយ័ន​ ដោយ​រាជរដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ JASA ។​ ​ តាម​រយៈ​សាលាបារាំង​ចុង​បូព៌ា និង​អាជ្ញាធរ​អប្សរា​ សាធារណរដ្ឋ​បារាំងបាន​ផ្តល់​ការ​ព្រម​ព្រៀង​រួច​ហើយ នូវ​ការ​ធ្វើ​ឲ្យ​បាន​សម្រេច​​នូវ​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​។​ ជាមួយ​នឹង​ការ​ចូលរួម​របស់​ក្រុម​អ៊ីតាលី​ ក្នុង​ការ​ជួយ​​ជួស​ជុល​កស្សិណ​ទឹក​ ឯកឧត្តមបណ្ឌិត សុខ អាន បាន ​កត់​សម្គាល់​ថា គម្រោង​ការ​ជួយ​ឧបត្ថម្ភ​នេះ​​ផ្តល់​សារៈ​សំខាន់​ដល់​បារាយណ៍ទឹក​ថ្លា​ ដែល​នឹង​ជួយ​ទាក់​ទាញ​​នូវ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​ថែម​ទៀត​នា​ពេល​ខាង​មុខ ​។

នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ម៉ាសាហ្វូមី កូរូគី​ (Masafumi KOROKI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯក​ឧត្តម គ្រីស្ទៀន កូណាន់ ​(Christian CONNAN) ឯកអគ្គ​​រដ្ឋ​ទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ដែល​ជា​សហ​ប្រធាន ​​កិច្ច​ប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​(ICC-Angkor​)​ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិរក្ស​ និង​យុទ្ធសាស្រ្ត​ស្តី​ពី​ការ​ការពារ​ប្រាសាទ​​ពី​គ្រោះ​ទឹក​ជំនន់​។​

លោ​កជំទា​វ អេ​នី ឡឺ​មែស ​( Anne​ Lemaistre)​ តំណា​ងអង្គកា​រយូណេ​ស្កូ ​និង ជា​នា​យិកា​ការិយាល័​យអង្គ​ការ​យូណេស្កូ​ក្រុងភ្នំ​ពេញ ​បាន​មានប្រ​សាស​ន៏ចាប់អា​រម្មណ៏​ ថាថ្មីៗ​នេះ ​កម្ពុជា​បាន​​រង​គ្រោះនូ​វម​ហន្តរា​យទឹ​កជំ​ន​ន់ដ៏ធំ​មួយ ​ដែល​បណ្តាល​អោយប៉ះពា​ល់ ដល់ ប្រ​ជាពលរដ្ឋ​៣៥០​ពាន់គ្រួសា​រ ​និង ​ភ្ញៀវ​អន្តរ​ជាតិមួយ​ចំនួន​ក៏ត្រូ​វបាន​ជម្លៀសចេ​ញពី​ តំប​ន់ប្រាសា​ទបន្ទា​យស្រី​។ ប​ញ្ហានោះត្រូ​វបា​ន លោក​ជំ​ទាវ​អះអា​ង​ថាអ​ង្គការយូ​ណេស្កូ បា​នរៀ​ប​ចំ​នូវយុ​ទ្ធសាស្រ្តកា​រងា​រ​របស់​ខ្លួនដោ​យស​ហការ​ជាមួ​យអាជ្ញា​ ធរអ​ប្សរា​ និង​អាជ្ញាធ​រ មូ​​លដ្ឋាន​ដើម្បី​រៀប​ចំកែស​ម្រួលឡើ​ងវិ​ញនូវ​ ហេ​ដ្ឋារច​នាសម្ព័​ន្ធ។​
ទាក់ ​ទង​នឹង​បញ្ហាប្រឈម​នឹង​ការ​​បំរែបំរួល​​ធាតុ​អាកាស​ ​​ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រាសាទ​បន្ទាយ​ស្រី អង្គរ​ធំ​ ទីលាន​ព្រះ​បរមរាជវាំង ប្រាសាទ​ព្រះខ័ន្ត​ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពី​មុន​យើង​មាន​ការ​បារម្ភ​ជា​ច្រើន​ ទាក់​ទង​បញ្ហា​ទឹក​ក្រោម​ដី​ តែ​ពេល​នេះ​យើង​មាន​ការ​បារម្ភ​ច្រើន​អំពី​ទឹក​ជំនន់​​ដែល​ហូរ​ខ្លាំង​ ដែល​តម្រូវ​ការ​ឲ្យ​មាន​ការការពារ​ និង​អន្តរាគមន៍​ទប់​ស្កាត់​ និង​ការ​វិភាគ​អំពីផល​ប៉ះពាល់​នា​ពេល​​អនាគត​។​ ក្នុង​នាម​ប្រធាន​អាជ្ញាធរជាតិ​​អប្សរា​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រៀប​ចំ​បង្កើត​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​ក្រុម​ការងារ​មួយ​ដឹក​នាំ​ដោយ​លោក​ ហង្ស ពៅ មន្រ្តី​ជំនាញ​នៃ​អាជ្ញាធរជាតិ​អប្សរា​​ ដែល​មាន​សមត្ថភាព និង​​មធ្យោបាយ​​ដែល​អាចទទួល​បាន​ព័ត៌មាន​ និង​​ប្រតិកម្ម​​ទាន់​ពេល​ក្នុង​ករណី​មាន​តម្រូវ​ការ​ចាំ​បាច់​។ លោក ហង្ស ពៅ ដែល ​ទទួល​បន្ទុក​បេសកកម្ម​ដ៏​មាន​សារៈសំខាន់នេះ មាន​ភារកិច្ច​ផ្តល់​របាយការណ៍​ឲ្យ​​​បាន​ទៀង​ទាត់​ដល់​ប្រធាន​អាជ្ញាធរ​ជាតិ ​អប្សរា។​ ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​អភិបាល​នៃ​គណៈអភិបាល​​ខេត្ត​សៀម​រាប​ បង្កើត​ក្រុម​ការងារ​ ដើម្បី​ធ្វើ​ការ​​វាយ​តម្លៃ​ និង​អភិរក្ស​​​នូវ​ធន​ធានបុរាណ​​ដ៏​សំបូរ​បែប​ក្នុង​សង្កាត់​នានា​នៃ​ ទីក្រុង​សៀម​រាប​។​ ក្នុង​នោះ​មជ្ឈមណ្ឌល​សម្រាប់​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសីល្បៈត្រូវ​ដើរ​តួនាទី​សំខាន់​ក្នុង​ការងារ​នេះ​។​

ឆ្លើយ ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ ប្រចាំ​កម្ពុជា​អំពី​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​​សម្រាប់​ផែន​ការ​ អភិរក្ស​ ពិសេស​ផែន​ការ​គ្រប់​គ្រង​លំហូរ​ទេសចរណ៍​ ក្នុង​តំបន់​ឧទ្យាន​អង្គរ​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន ​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ នឹង​មាន​ការ​រៀប​ចំ​ធ្វើ​សិក្ខាសាលា​មួយ​​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​លើ​បញ្ហា​គ្រប់​គ្រង​លំហូរ​ទេសចរណ៍​នេះ​។​ ដោយ​មាន​កិច្ច​សហ​​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ស្អិត​រមួត​ ពី​មិត្ត​អូស្រ្តាលី​ អាជ្ញាធរ​ជាតិ​អប្សរា​ ក្រសួង​ទេសចរណ៍ ​ក្រសួង​វប្បធម៌​ និង​វិចិត្រសីល្បៈ​ អាជ្ញាធរ​ដែន​ដី​ខេត្ត​សៀម​រាប​ ក្រោម​ការ​ដឹក​នាំ​របស់​អង្គការ​យូណេស្កូ​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​ចាត់​ទុក​ថា គម្រោង​​កិច្ច​សហប្រតិបត្តិការ​នេះ​ នឹង​ផ្តល់​ឲ្យ​យើង​នូវ​ការ​គ្រប់​គ្រង​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ទទួល​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ដែល​កើន​ឡើង​ចំនួន ២៧% ក្នុង​មួយ​ឆ្នាំ ដែល​ជា​ការ​កើន​ឡើង​ដ៏​ប្រសើរ​បំផុត​ ​។​

ឯកឧត្តម​បណ្ឌិត​ សុខ​ អាន​ ក៏​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ ចំពោះ​ លោ​កជំទា​វ អេ​នី ឡឺ​មែស ​ (Anne​ Lemaistre)​ តំណា​ងអង្គកា​រយូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ និង​​លោកសា​ស្រ្តាចារ្យ​ អាហ្សា​ឌីន ​ប៊ីសាអុ​ (A​ZE​DI​NE​ BESC​HA​OUC​H) លេខាធិការ​វិទ្យាសាស្រ្ត​នៃ​គណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​ (ICC-Angkor​)​ ដែល​បាន​ធ្វើ​សកម្មភាព​តាំង​ពី​ចាប់​ផ្តើម​នៃ​យុទ្ធនាការ​ ICC ធ្វើ​ឲ្យ​​មាន​មជ្ឈមណ្ឌល​អន្តរជាតិស្រាវជ្រាវ​ និង​ឯកសារ​​អង្គរ ដោយ​ឯកឧត្តម​បាន​សំណូម​ពរ​ឲ្យ​អង្គការ​យូណេស្កូ​ ដើរ​តួ​សំខាន់​ក្នុង​ការ​បង្កើត​​មជ្ឈមណ្ឌល​​ឯកសារ​ និង​ស្រាវជ្រាវ​កម្រិត​តំបន់​ប្រភេទ​ទី២។ ឯកឧត្តមបណ្ឌិត សុខ អាន​ បាន ​មាន​ប្រសាសន៍ថា យើង​មាន​មជ្ឈមណ្ឌល​ឯកសារមួយ​ហើយ និង​មាន​បទពិសោធន៍​ដ៏ល្អ​របស់​ ICC ។​ ដូច្នេះ​យើង​ស្ថិត​ក្នុង​ជំហរ​មួ​យ​ប្រកប​ដោយ​ភាព​អនុគ្រោះ ​ក្នុង​ការ​ជម្រុញ​ការ​បណ្តុះ​បណ្តាល​តាម​រយៈ​ នៃ​មជ្ឈមណ្ឌល​ឯកសារ​ និង​ស្រាវជ្រាវ​តំបន់​ទី​២ ។​

          ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​អះអាង​ជម្រាប​ជូន​​សមាជិក​អង្គប្រជុំ​ទាំង​អស់ ក៏​ដូច​ជា​​​ធានា​ដល់​អង្គការ​យូណេស្កូ​អំពី​ស្ថាន​ការ​បច្ចុប្បន្ននៅ​តាម​ តំបន់​ព្រំ​ដែន​ និង​ប្រាសាទ​ព្រះ​វិហារ​ថា ចាប់​ពី​ពេល​នេះ​ទៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃ​មាន​​ទំនាក់​ទំនង​ល្អ​ សន្តិភាព​កើត​មាន​ពិត​នៅ​តាម​ព្រំដែន​ ហើយ​ប្រាសាទ​ព្រះ​វិហារ​បាន​ទទួល​ផល​ប្រយោជន៍​អំពី​បញ្ហា​នេះ​ ដោយ​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​បញ្ជាក់ថា “យើង​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ហើយ​យើង​សង្ឃឹម​យ៉ាង​មុត​មាំ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ នៅ​ប្រាសាទ​ព្រះវិហារ​ និង​​កើត​ឡើង​នៅ​តាម​រូបភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​ តំបន់​អង្គរ​(ICC-Angkor)​”​។​

          សូម​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​(ICC-Angkor​)​ ដែល​ប្រព្រឹត្ត​ទៅ​​​​នៅ​សណ្ឋាគារ​សុខាអង្គរ​ នា​ទី​ក្រុង​សៀម​រាប​ ក្រៅ​ពី​បាន​ស្តាប់​របាយការណ៍​ ដែល​ថ្លែង​ដោយ​ឯកឧត្តម ប៊ុន ណារិទ្ធិ អគ្គនាយក ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​​លោកសា​ស្រ្តាចារ្យ​ អាហ្សា​ឌីន ​ប៊ីសាអុ​ (A​ZE​DI​NE​ BESC​HA​OUC​H) លេខាធិការ​វិទ្យាសាស្រ្ត​នៃ​គណៈកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ​​អង្គរ​ (ICC-Angkor​)​ ស្តីពី​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​អង្គរ​ រ​បាយ​ការណ៍ស្តី​ពី ក្រុម​ឯកទេស​ជាន់ខ្ពស់​ Ad h​oc ដើម្បី​អភិរក្ស ដែល​លើក​ឡើ​ងដោ​យ សាស្ត្រា​ចារ្យ M​onir​ BOUCH​ENADK​I, Gio​gio CRO​CI, ​Pie​rr​e ​Andre​ LABLAUDE ​et ​Kenichiro​ HIDAKA អង្គប្រជុំ​ក៏​បាន​ធ្វើកា​រ​ពិភាក្សា​លើ​ប្រធាន​បទ​ចំនួន​ ៨ រួម​មាន​ ប្រធា​នបទ ១​- កា​រជួសជុល​និងអ​ភិរក្សប្រា​សាទមេបុ​ណ្យខាងលិ​ច ២​- ​ការ​ជួសជុ​ល អ​ភិរ​ក្សប្រាសា​ទបា​យ័ន​ ៣​-គម្រោ​ងកម្ម​វិធីវិ​ទ្យាសា​ស្រ្តអ​ភិ​រក្ស​និងស្រាវ​ជ្រាវ​នៃ​​សារម​ ន្ទីរ​អង្គ ​៤- ​​ការសិ​ក្សាអំ​ពីសិ​ល្បៈថ្មភ្នំ​គូលេន ​៥​- បេ​សក​កម្មបូរាណវិទ្យា​នៅ​កោះកេរ្ត៍​ ៦-​​ វគ្គទី​១ នៃ​កា​រសិក្សា​ស្តីពីកា​រគ្រប់​គ្រង​នៅភ្នំបា​ក់ខែ​ង ៧- ​ប​ទបង្ហាញ​ស្តីពី​កិច្ច​ស​ហប្រ​តិប​ត្តិ​កា​រនាពេ​លអ​នា​គ​តអំ​ពី​កា​រ​រៀប ​ចំ និង​គ្រប់​គ្រងទឹ​ក នៅតំប​ន់ បូរាណ​វិទ្យា​និ​ងនៅ​ក្នុ​ង​ទីក្រុ​ងសៀម​រាប ​៨-កា​រប​ង្កើ​ននូ​វម​ជ្ឈ​ម​ណ្ឌាល​អ​ប់រំ​ បេតិ​កភ័​​ណវប្បធម៌​ នៅបន្ទា​យក្តី​ ។

លោកសា ​ស្រ្តាចារ្យ​ អាហ្សា​ឌីន ​ប៊ីសាអុ​ (A​ZE​DI​NE​ BESC​HA​OUC​H) បានឲ្យ​ដឹង​ថា​ រយៈពេ​លមួយ​ឆ្នាំ២០១១ នេះ ​ក្រុម​ការងា​ររ​បស់លោ​កបា​នប​ញ្ចប់នូវកា​រងារ​ធំៗមួ​យចំ​នួនរួម​មាន​ ​បញ្ចប់​ កា​រដ្ឋានធំ​ៗចំនួន​ ៤ដូ​ចជា ​ការ​ដ្ឋាន​ជួស​ជុលប្រា​សា​ទបាពួ​ន ​បញ្ចប់​ការ​ដ្ឋា​នជួស​ជុលប្រា​សាទ​ បាយ័នដំ​ណាក់​កាល​៣​ ការ​ដ្ឋានជួ​សជុ​ល​ព្រះវិ​ហារ​នៃប្រាសា​ទបា​គង​ និ​ង កា​រដ្ឋា​នជាច្រើ​ន ​ទៀត​ទទួ​លខុស​ត្រូ​វ​ដោយ ​ក្រុម​អ៊ី​តាលី​ដែលក្នុ​ង​នោះមាន​មួយ​គឺកសិណ​ទឹក​។ ក្នុ​ងនោះ​ក្រុម​ការ​ងាររ​បស់​លោកបា​នធ្វើ​លើ​គម្រោ​ងស្រះ​ស្រង់​បន្តធ្វើ​ ការជា​មួយ​អ្នកជំ​នាញការ​ADHOC ​និង ​គិតគូ​រទៅលើ​ប្រាសាទ​ដែល​មាន​ប្រឈម​​នឹង​បញ្ហាផ្សេ​ងៗ។​

លោក អៀវ ចន្ទហេង អ្នកសម្របសម្រួលកម្មវិធីនៃ​គម្រោងJASA របស់​​​អង្គ​ការ​យូណេស្កូ បានឲ្យដឹងថា​​ ដំណើរការនៃសន្និ​សីទ​ អន្តរជាតិ​សម្រាប់​សម្រប​​សម្រួលកិច្ច​គាំ​ពា​​​រ​និង​អ​ភិវឌ្ឍន៍​រមណីយ​ ដ្ឋាន​​ប្រវត្តិសា​ស្រ្តអ​ង្គរ (IC​C​អង្គរ)​​ប្រារព្ធធ្វើឡើង ២ដង​ក្នុង​មួយឆ្នាំ​ដែលក្នុងនោះ លើកទី១តែង​តែប្រារព្ធធ្វើ​ឡើង​នៅក្នុងខែមិថុនា​ដែល​កិច្ច ប្រជុំនេះ​ហៅ​​ថា​កិច្ច​ប្រជុំពេញអង្គចំណែកឯទី២នោះ​គឺតែងតែ​ប្រារព្ធ​ធ្វើ​ ឡើង​​នៅ​ក្នុងខែ ធ្នូ ដែលគេហៅថា​កិច្ច​ប្រជុំបច្ចេកទេស។​  

       លោក​ អៀវ ចន្ទហេង បាន​​ឲ្យ​ដឹង អំពីប្រវត្តនៃការចាប់ផ្ដើមដំបូងរបស់IC​Cផងដែរថា ដោយ ​សារ​​តែ​​មាន​​ការ​អំពា​វ​​នាវ​អំពី អតីតព្រះមហាក្សត្រ​ព្រះនរោត្តមសីហនុ នោះបាន​ស្នើ​សុំ អោយសហគម​ន៏អន្តរ​ជាតិ មកជួយសង្គ្រោះនៅតំបន់អង្គររបស់កម្ពុជា ដោយ​សារ​នៅពេលនោះ​គឺ​ប្រាសា​ទ​​​អង្គ​រកំពង់ តែទទួល​នៅ​គ្រោះ​ថ្នាក់ ដូចនេះហើយ​ទើបបាន​អង្គការ យូណេ​ស្កូសម្រេច​មក​ជួយ ស្តារ​ឡើង​វិញ “ 

ស្របពេលជាមួយគ្នាដែរនោះកម្ពុជា ​ក៏បាន ស្នើសុំ​ដើម្បី​​ចុះបញ្ជី​ប្រាសាទ​អង្គរជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោក ដែលសម្រេចបាន​នៅក្នុង​ឆ្នាំ១៩៩២ បន្ទាប់​មក​ទៀត​​ដោយ​មាន​ការ​គាំទ្រ​ពីប្រទេ​ស​ជប៉ុន​និង​ប្រទេសបារាំង​​ កម្ពុជាបាន​​សម្រេច​បង្កើត​សន្និសីទ​​​​មួយនៅទីក្រុងតូក្យូ ដើម្បី​​រួម​គ្នាបង្កើត​ជាស្ថា​ប័ន​មួយ​ជួយ​សង្គ្រោះ នឹងអភិរក្ស​ទៅ​លើប្រាសាទ​អង្គរ​។​