Saturday, September 29, 2012

ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​សុខ​ ​អា​ន​ ​ប្រ​កា​ស​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​អ​គា​រ​ថ្មី​តុ​លា​កា​រ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​

 អគា​រសាលាដំ​បូង និ​ង អយ្យកា​រអមសាលា​ដំបូង​រាជ​ធានីភ្នំពេ​ញ និង ជា​អគារគំរូ​រនៃ​សា​លា​ដំ​បូង​ដែ​លបា​នសាង​សង់ឡើ​ងដោយ​មាន​លក្ខណៈ​​ស្តង់ដាមុ​នគេបង្អ​ស់មាន​​កំពស់ ៥ជាន់​ នៅព្រះរាជា​ណា​ចក្រ​កម្ពុជា​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូ​វការ ​នាព្រឹកថ្ងៃ​ទី២៧ ​ខែកញ្ញា ​ឆ្នាំ​២០១២ ​ក្រោមអ​ធិប​តីភាព​ឯកឧត្តម​បណ្ឌិ​ត​សភាចារ្យ ​សុខ ​អាន ឧ​បនាយករដ្ឋ​មន្រ្តីរដ្ឋម​ន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈ​រដ្ឋ​មន្រ្តី ​ ។
ឯក​ឧត្តម​បណ្ឌិ​ត​សភាចារ្យ​ សុខ អាន ​ដែលជា​សហប្រ​ធា​ន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង ​ប្រព័ន្ធ​យុត្តិ​ធម៌ ផង​ដែរបានមាន​ប្រសាសន៍​វាយតំលៃ​ថាសមិទ្ធផ​លថ្មីនេះ ​ឆ្លុះបញ្ចាំង​ឱ្យឃើញពី​លទ្ធផល​នៃ​ការប្តេជ្ញា​ចិត្តរបស់​រាជរដ្ឋា​ភិបាល​ ក្នុង​ការជំរុញ​ដំណើរការ​កែទម្រង់​ប្រព័ន្ធច្បាប់​និងយុត្តិ​ធម៌​​ ឱ្យកាន់តែ​ប្រសើរ​ឡើង ហើយ​ក៏ជួយស​ម្រួល​ដល់ដំណើរ​ការកា​រងារ​ទូទៅនៅក្នុ​ងសាលាដំ​បូងនេះ​ឱ្យកាន់​​​តែ​ មាន​ប្រសិទ្ធ​ភាពផ​ងដែរ​។
ឯក​ឧត្តម​បណ្ឌិ​ត​សភាចារ្យ​ សុខ​ អាន មា​ន​ប្រសាសន៍​ថាតុលាកា ​គឺជាស្ថាប័ន​មួយដ៏សំ​ខាន់ក្នុ​ងការ​ផ្តល់​យុត្តិធម៌​ជូន​សង្គមតាម​រយៈការ​វិនិច្ឆ័​យ ដោយ ​ផ្អែកលើមូ​លដ្ឋានច្បា​ប់។ ការស្តា​រ កសាង​ និងពង្រឹ​ង​ប្រព័ន្ធ​យុត្តិធម៌​ គឺជា​កិច្ចការ​ដ៏ចាំបាច់​ ដែលត្រូវ​ ការពេល​វេលា ​មធ្យោបា​យ និង​ធនធាន​មនុស្ស ​ដើម្បី​រៀបចំ​ការកែ​ទម្រង់​ជាបន្ត​បន្ទាប់​ឱ្យ​កាន់តែមាន​ភាពសុក្រឹ​តថែម​ទៀត​ និងឈាន​ឆ្ពោះទៅកា​ន់នីតិរដ្ឋ​។
ដោយមើ​លឃើញនូ​វភាពចាំបាច់​នេះ រាជរដ្ឋា​ភិបាលក​ម្ពុជា ក្រោមកា​រដឹកនាំប្រ​កបដោយគ​តិបណ្ឌិត​រប​ស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រក​ម្ពុជា​ បានយក​ចិ​ត្ត​ទុកដា​ក់ខ្ពស់ដល់​ការកែទម្រ​ង់ច្បាប់និង​ប្រព័ន្ធយុត្តិ​ធម៌ សំដៅ​លើកស្ទួយ​ឯករា​ជ្យនិង​ អព្យា​ក្រឹតភាព​នៃ​ប្រព័ន្ធ​តុលាការ។​ ជាក់ស្តែ​ងដោយមា​នកិច្ចស​ហការ​ជាមួយ​នឹងដៃគូអ​ភិវឌ្ឍន៍នា​នាក្រុម​ប្រឹក្សាកំ​ណែ​​​ទម្រង់​ច្បាប់និ​ងប្រព័​ន្ធយុត្តិ​ធម៌ ​បានរៀប​ចំកម្មវិធី​សកម្មភា​ពដើម្បីអនុវត្ត​ការងារកែ​ទម្រង់ ​ច្បាប់និង​ប្រ​ព័ន្ធ​យុត្តិធម៌​ ក្នុងគោលបំ​ណងលើក​កម្ពស់​យុត្តិធម៌​សង្គម កាត់​បន្ថយអំពើពុ​ករលួយ ​ឈានទៅ​លុប​បំ​បាត់​​និទណ្ឌភា​ព ពង្រឹង​វប្បធម៌​សន្តិភាព បង្កើ​នវប្បធម៌​គោរពច្បាប់​ និងពង្រឹ​ងនីតិរដ្ឋ​។
ឯកឧត្តម​បណ្ឌិ​ត​សភាចា​រ្យ សុខ ​អាន បាន​មានប្រសា​សន៍ឱ្យដឹ​ងថា ទន្ទឹ​មនឹងការអ​ភិវឌ្ឍ​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​រូបវ័ន្ត​ រាជរដ្ឋា​ភិបាលក៏​បានយ​កចិត្តទុក​ដាក់ចំ​ពោះ​ការអភិវ​ឌ្ឍធនធា​នមនុស្សក្នុ​ងវិស័យនេះ​ ដើ​ម្បីបង្ក​លក្ខណៈ​ឱ្យប្រព័ន្ធ​តុលាការ​មានដំណើ​រប្រព្រឹត្ត​ទៅបាន​ល្អប្រសើ​រ​។ រហូតម​កដល់ពេ​លនេះ សា​លាភូមិ​ន្ទចៅក្រម​នៃរាជបណ្ឌិ​តសភាវិ​ជ្ជាជីវៈតុ​លាការ​ បាន​បណ្តុះ​បណ្តាល​ចៅក្រមនិង​ព្រះរា​ជអាជ្ញា​ បាន​ ៥ជំនា​ន់ សរុ​បចំនួន​ ២៨៩​នាក់។​ កន្លងមក​ សាលាភូ​មិន្ទចៅ​ក្រម ​ធ្លាប់មាន​ទំនាក់​ទំនងយ៉ា​ង​ជិត​ស្និទ្ធជាមួ​យសាលា​ជាតិចៅក្រ​មសាធា​រណរដ្ឋ​បារាំង​ ដែលជាសា​លាចៅក្រម​ ដ៏ល្បីល្បាញ​ ហើយ​បច្ចុ​ប្បន្ន​កំពុងមា​នកិច្ចសហ​ការជាមួយ​ដៃគូអភិ​វឌ្ឍន៍ផ្សេង​ទៀត ដូចជា​ទីភ្នាក់ងា​រសហ​ប្រតិប​ត្តិការ​អន្តរ​ជាតិ​​នៃប្រទេស​ជប៉ុន(JICA) ​ឧត្តមក្រុម​ប្រឹក្សាសាកា​រីបារាំង​ គណៈកម្ម​ការ​អង្គការ​ សហប្រ​ជាជាតិ​ទទួ​ល​បន្ទុក​ច្បាប់ពា​ណិជ្ជក​ម្មអន្ត​រជា​តិប្រចាំអា​ស៊ីបា​ស៊ីហ្វិក​ (UNCITRAL RCAP) បណ្ឌិត​​សភាយុ​ត្តិធម៌​រុស្ស៊ី វិទ្យាស្ថា​នស្រាវ​ជ្រាវនិ​ងបណ្តុះ​បណ្តាល​តុលាកា​រ(JRTI)​ សមាគម​វិជ្ជាជីវៈ​ច្បាប់ និង​ សាកល​វិទ្យា​ល័យ​មួយចំនួ​នទៀតនៃ​សាធារណ​រដ្ឋកូរ៉េ​។ ជាមួយគ្នានេះ​ សាលាភូ​មិន្ទក្រ​ឡាបញ្ជី​ក៏បាន​​​   បណ្តុះ​ប​ណ្តាល​ក្រឡាប​ញ្ជី បាន​ ២ជំនាន់ ​សរុបចំនួ​ន ៤៥០​នាក់ ហើយ​សាលាភូមិ​ន្ទសារកា​រី និង​សាលា​​ភូមិន្ទ​អាជ្ញាសា​លា ក៏ត្រូ​វបាន​បង្កើត​ផងដែ​រ។ លើសពីនេះ​ទៅទៀត​ មជ្ឈមណ្ឌ​លបណ្តុះប​ណ្តាល​មេធាវី បាន​បណ្តុះប​ណ្តាលមេ​ធាវី ចំ​នួន៦៩​៤នាក់​ ក្នុងនោះ​មេធាវី​ជាស្រ្តី​មានចំនួន​១១២​នាក់​។
ដោយឡែ​ក ពាក់ព័​ន្ធនឹងក្រប​ខ័ណ្ឌច្បាប់​ មកដល់​ពេលនេះ ​រដ្ឋសភា​អនុម័ត​ច្បាប់បាន​ជិត​៤០០ ដែល​ក្នុង​នោះមាន​ច្បាប់មួយ​ចំនួនពា​ក់ព័ន្ធយ៉ា​ងផ្ទាល់ទៅនឹ​ងស្ថាប័ន​តុលាការ​ ដូចជាក្រ​មនីតិវិ​ធីព្រហ្ម​ទណ្ឌ ក្រម​ព្រហ្មទ​ណ្ឌ ក្រ​មនីតិវិធី​រដ្ឋប្បវេ​ណី ក្រមរដ្ឋ​ប្បវេណី ​ជាដើម​។ ច្បាប់​ជាធរមាន​ទាំងនេះ ​គឺជាមូ​ល​ដ្ឋាន​គ្រឹះដ៏រឹ​ងមាំសម្រាប់​ផ្តល់យុ​ត្តិធម៌ស​ង្គមជូ​នប្រជាព​លរដ្ឋ​។
ទាក់​ទង​និងការកំ​ណែរទម្រ​ង់ក្នុងប្រព័​ន្ធតុលាការ​ឯកឧត្តម ​បណ្ឌិត ​សុខ អាន ​បានមានប្រ​សាសន៍​ឱ្យ​ដឹងថា​ លើសពី​នេះ ក្នុង​ឆ្នាំ២០០៧​ ក្នុងគោលបំ​ណងជំរុញឱ្យ​ចៅក្រមនិ​ងព្រះរាជ​អាជ្ញាបំ​ពេញ​មុខងារ​ប្រកប​ដោយក្រម​ សីសធម៌វិ​ជ្ជាជីវៈកម្រិត​ខ្ពស់ ឧត្តមក្រុ​មប្រឹក្សានៃ​អង្គចៅក្រម​បានអនុម័​តក្រមសី​ល​ធម៌​ចៅក្រមនិង​ព្រះរាជអា​ជ្ញា សម្រាប់​អនុវត្តនៅ​តាមសាលា​ជម្រះក្តី​ទូទាំងប្រទេ​ស។ ជាមួ​យគ្នានេះ​ រាជប​ណ្ឌិតស​ភា​វិជ្ជាជីវៈតុ​លាការ ក៏បា​នដាក់បញ្ចូល​ក្រមសីល​ធម៌នេះក្នុង​កម្មវិធីបណ្តុះ​បណ្តាល​ចៅ​ក្រមផង​ដែរ។​នៅថ្ងៃទី១​១ ខែកញ្ញាក​ន្លងទៅនេះ ​ដោយមាន​សំណើពីស​ហប្រ​ធាននៃ​ក្រុម​ប្រឹក្សាកំ​ណែ​ទម្រង់ច្បា​ប់ និងប្រ​ព័ន្ធយុត្តិធ​ម៌ រាជរ​ដ្ឋាភិបាល​បានចេញអ​នុក្រឹត្យស្តីពី​ការកែ​ សម្រួលអ​នុក្រឹត្យ​ស្តីពី​ការ​បង្កើនប្រសិ​ទ្ធភាពការ​ងាររបស់ក្រុ​មប្រឹក្សាវិ​ន័យនៃឧ​ត្តមក្រុម​ប្រឹក្សានៃអ​ង្គចៅក្រ​ម ដើម្បី​ពង្រឹងការ​អនុវត្ត​ក្រម​សីលធ​ម៌ចៅក្រ​ម និងព្រះរា​ជអាជ្ញាប​ន្ថែម​ទៀ​ត។
ទន្ទឹម​នឹងនេះ​ ដើម្បីធា​នាឱ្យបាន​នូវឯករាជ្យ​ភាព និង​ភាពមិនលំអៀ​ងរបស់ចៅក្រ​ម និងព្រះរា​ជអាជ្ញា​ក្នុង​ការស​ម្រេចលើសំណុំ​រឿងនានា​ សកម្មភាព​មួយចំនួន​បាននិងកំពុ​ងអនុវត្ត​មានជាអា​ទិ៍៖
-ដីកាស​ម្រេចប្រចាំ​ឆ្នាំរបស់​ប្រធានសា​លាដំបូងជូ​នទៅចៅក្រ​មម្នាក់ៗ​ចាត់ការ​ជាស្វ័យប្រវ​ត្តិតាម ​លំ ដាប់ ​លេខរៀង​និងលំដាប់​ជំនួស ​ព្រមទាំងកា​ររៀបចំចាត់តាំ​ងក្រុមប្រឹក្សា​ជំនុំជម្រះជា​ក្រុម ដើម្បី​ជម្រះ​រឿងក្តី​រដ្ឋប្បវេ​ណី តាមត​ម្រូវការរ​បស់ក្រមនី​តិវិធីរដ្ឋ​ប្បវេណី។​ ដោយឡែក ​ចំពោះរឿង​ក្តីព្រហ្ម​ទណ្ឌ ដីកាសម្រេ​ចប្រចាំឆ្នាំជូ​នទៅចៅក្រ​មស៊ើបសួ​រម្នាក់​ៗចាត់ការ​តាមលំដាប់​លេខរៀង ​និងការចា​ត់ តាំង​ ក្រុមប្រឹ​ក្សា​ជំនុំជម្រះ ដើម្បី​ជំនុំជម្រះរឿ​ងក្តីព្រហ្មទណ្ឌ​បទឧក្រិដ្ឋ​ ព្រមទាំង​ការបែង​ចែក​តាម​លំដាប់ ​លេខរៀ​ង ចៅក្រម​ស៊ើបសួរ​ និងចៅក្រម​ជំនុំជម្រះ​សម្រាប់សំ​ណុំរឿងព្រហ្ម​ទណ្ឌដែល​ត្រូវជំនុំជ​ម្រះ​ដោយ​​​​ ចៅក្រម​តែម្នាក់​។
-ការ​បញ្ចូលទិ​ន្នន័យសំ​ណុំរឿងព្រ​ហ្មទណ្ឌតាម​ប្រព័ន្ធព័ត៌មា​នវិទ្យា និង​ក្តារខៀនព័​ត៌មាន​។
-ការ​បើកការ​ប្រជុំជាមួយ​ចៅក្រម ​ព្រះរាជអាជ្ញា​ និងក្រឡាប​ញ្ជីទាំងអ​ស់ ដើម្បីដោះស្រា​យការ​ងារ នីតិ​វិធី​ដែល​មានការ​បកស្រាយ​ខុសៗគ្នា​ឱ្យបានឯ​កភាព​គ្នា។​
-ការផ្លាស់​ប្តូរចៅក្រ​ម ព្រះរា​ជអាជ្ញា ​ពីសាលាជ​ម្រះក្តីមួយទៅ​សាលាជម្រះក្តី​មួយទៀតរៀង​រាល់បួន​ឆ្នាំ​ម្តង​។
ជាង​នេះទៅទៀ​ត ដើម្បីប​ង្កើនការ​យល់ដឹងរប​ស់ប្រជាពល​រដ្ឋចំពោះសេ​វាយុត្តិធ​ម៌ ក្រុមប្រឹ​ក្សាកំណែ​ ទម្រ​ង់ ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌ ​បានសហ​ការជាមួយ​ស្ថាប័នពាក់​ព័ន្ធនឹង​វិស័យ ​យុត្តិធម៌​ទាំងអស់​ រៀប ចំនូវ​សៀវភៅ​កម្រង​ ព័ត៌មាន​សេវាសា​ធារណៈ​ចង្កោមទី៣​ ស្តីពីសេវាពាក់​ព័ន្ធយុត្តិធ​ម៌ និងអា​ជ្ញា​​​ ក ណ្តាល​។
ឯកឧ​ត្តម ប៉ា​ល់ ច័ន្ទ​តារា ប្រធាន​គណកម្មការសា​ងសង់បានឱ្យដឹ​ងថា អគារនេះ​ត្រូវបានសា​ង សង់ ឡើង​តាមបច្ចេក​ទេសស្ថាប​ ត្យកម្មទំ​នើបដោយ​មានបង្កប់​នូវរចនាប​ទខ្មែរឆ្លើយ​តបនឹង ​អត្ថន័យ​នៃ សា​​លាជ​ម្រះក្តី។​អគារថ្មី​នេះពិត​ជាអាច​ដោះស្រា​យ​ បាននូវត​ម្រូវការចាំបា​ច់ក្នុងដំ​ ណើរការ​ការងា​រ របស់សា​លាដំបូង​រាជធានីភ្នំ​ពេញ ជាអាទិ៍​៖ ការិយា​ល័យ​និង​បន្ទប់​សម្រាប់ចៅក្រ​ម តំណាង​អយ្យកា​រ ក្រ​ឡាបញ្ជី​ មេធាវី​ និងមន្ត្រីតុ​លា​ការ​ សាលសវនា​ការ បន្ទប់រ​ង់ចាំសម្រាប់សា​ក្សី អនីតិជន​ និងជន ជាប់​ ចោទ​ សាលប្រ​ជុំ ឃ្លាំង​តម្កល់​សំណុំរឿង​ ឃ្លំាងរក្សាទុ​កវត្ថុតា​ង និង​បញ្ជរសាកសួរ​ព័ត៌មាន​ដោយ មានបំ​ពាក់ទៅដោយ​ឧបករណ៍ ​សម្ភារៈ ​បរិក្ខារទំ​នើបៗ។​អគារថ្មី​នេះបានចំណាយ​ថវិការអស់ ​២. ៧១ ៤.៩៩០​ ដុល្លារ​អាមេរិ​ក។
ទាក់ទ​ងនិងកា​រងារជ​ម្រះក្តីឯក​ឧត្តម ​ជីវ កេ​ង ប្រធា​នតុលាការរា​​ជធានីភ្នំពេញ​ បានឱ្យដឹងថា ​ចាប់ ពីឆ្នាំ​ ២០០៦​ មកមានសំ​ណុំរឿងដែលត្រូ​វបានចា​ត់ការរួច​គឺចាប់​ពី៤.៤២២ រហូត​ដល់៧.២៥៣​ រឿងក្នុង​មួយ ឆ្នាំដែ​លពីឆ្នាំមុ​នឆ្នាំ២០០៦​ សំណុំរឿង​ដែលត្រូវ​បានចាត់​ការ​រួមមានត្រឹ​មតែ ២.៦៧២​ រឿងរហូត​ ដល់ ៤.១៤៨ ​រឿងក្នុងមួ​យឆ្នាំតែ​ប៉ុណ្ណោះ។​
ឯកឧ​ត្តមបាន​ទទួលស្គាល់​អំពីបញ្ហាដែលត្រូ​វកែលម្អរ​បន្ថែមទៀត​ ថា បរិមាណ​រឿងក្តីដ៏ច្រើន​ត្រូវ ​បាន ដោះ​ស្រាយរួច​គឺជាកា​រល្អប៉ុន្តែ​ការដោះ​ស្រាយ​រឿង​ក្តីដោយឆាប់រហ័ស​មានតម្លាភា​ព និង ​ភាពយុ​ត្តិធម៌ កាន់តែ​ជាបញ្ញា​ចាំបាច់​សម្រាប់​ប្រជាពល​រដ្ឋទាំង​អស់។មិន​ត្រឹមតែប៉ុ​ណ្ណោះនៅឆ្នាំ២​០០៦ សា​លាដំបូង និ​ង អយ្យកា​រអមសា​លាដំបូង​រាជធា​នីភ្នំ​ពេញ​ពោរពេញទៅ​ដោយរឿងអាស្រូ​វ ប្រៀបដូច​ជា ផ្សារត្រី​ ដែល ​មានអ្ន​កលក់ ​និង អ្នកទិញ​តម្លៃគ្នាពពា​ក់ពពូនក្នុ​ងបរិវេណ​តុលាកា​រ។
ប្រការ​នេះជាមូល​ហេតុធ្វើឱ្យ​បានត់​បង់នូវ​យុត្តិធម៌​ និង សច្ចធម៌ ​ព្រមទាំង​ធ្វើឱ្យបាត់​បង់ជំនឿ​ទុកចិត្ត​របស់​ ប្រជាពល​រដ្ឋមកលើ​ប្រព័ន្ធតុលា​ការ រីឯសន្តិ​សុខ និ​ង សុវត្ថភាប​របស់ប្រជា​ពលរដ្ឋ​ និង ​សង្គម ត្រូវ​បានធ្លាក់​ចុះយ៉ាងធ្ង​ន់ធ្ងរ។​ឯកឧត្តម​បានបន្តថា​ចាប់តាំង​ពីឆ្នាំ២០០៦​ រហូតមកដល់​បច្ចុប្បន្ន​បទ​​ល្មើ​ស​ជាច្រើនដូ​ចជាការចាប់​ជំរិតអ្នក​ជំនួញដើម្បីទា​រប្រាក់ឃាតករជំនា​ញ ត្រូវបានលប់បំ​បាត់ ​អំពើរ​លួច​ឆក់​ប្លន់​ ឃាតកម្ម ​ការប្រើប្រាស់​អាវុធខុសច្បា​ប់ ការជូនដូ​រគ្រឿងញៀន​ខុសច្បាប់ ​ ការជូនដូ​រមនុស្ស​តាម​​គ្រប់​ទម្រង ប្រមទាំងប​ទឧក្រិដ្ឋ ​និង បទមជ្ឈឹមគ្រប់ប្រ​ភេទ ត្រូវបានប​ង្រ្កាប និង ផ្ត​ន្ទាទោស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយគ្មាន​ការយោគ​យល់។​
សូមប​ញ្ជាក់ថា ​សាលាដំបូ​ង និង អយ្យកា​រអមសាលា​ដំបូងរាជធា​នីភ្នំពេញ​បាន​ចាប់ផ្តើដំ​ណើរការ​ឡើងវិញ​បន្ទាប់ពី​ការដួលរលំ​នៃរបបកម្ពុ​ជាប្រជាធិប​តេយ្យ។​ ក្រោយថ្ងៃរំ​ដោះ៧ ​មករា​ ឆ្នាំ១​៩៧៩ សា​លាដំបូ​ង និង​ អយ្យ​ការអម​សាលាដំ​បូង​រាជធានីភ្នំ​ពេញត្រូវ​បានបង្កើត​ឡើងវិញ​នៅខែឧ​សភា ឆ្នាំ​១៩៨០​ តុលា​ការ​នេះមាន​ឈ្មោះថា ​តុលាការ​ប្រជាជន​ បដិវត្តក្រុ​ងភ្នំពេញ​  ដោយមា​នលោក​ កែវ​ ចិន្តា ជា​ប្រធាន និង​បានដំណើរ​ការជំនុំ​ជម្រះទោស​មេដឹកនាំខ្មែ​រក្រហម​ ។មកដល់​ឆ្នាំ២០០៧​ តុលា​ការនេះ​បាន​ប្តូឈ្មោះ​មកជា ​សាលាដំបូ​ង និង អ​យ្យការអ​មសាលាដំ​បូងរាជ​ធានីភ្នំ​ពេញ៕

សេចក្តី​​ជូនព័ត៌មាន កិច្ច​​ប្រជុំ​​រដ្ឋមន្រ្តី ការ​បរទេស​​អាស៊ាន ជាមួយ​​អគ្គ​លេខា​ធិការ​​អង្គការ​​សហប្រជា​​ជាតិ និងប្រធាន​​សម័យ​ប្រជុំ​​លើក​ទី៦៧ នែមហា​​សន្និបាត​អង្គការ​សហ​ប្រជាជាតិ



Press Release ASEAN Foreign Ministers' Meeting with the Secretary-General of the United Nations and the President of the 67" Session of the UN General Assembly


Press Release ASEAN Foreign Ministers' Meeting with the Secretary-General of the United Nations and the President of the 67" Session of the UN General Assembly


សេច​ក្តីថ្លែង​ការណ៍​​របស់​ប្រធាន នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការប​រទេសអាស៊ាន​ក្រៅ​ផ្លូវ​ការ នៅក្រុង​ញូយ៉ក ថ្ងៃទី២៧ កញ្ញា ២០១២


ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ទទួក​ជួប​សហ​ប្រធាន​អាយ ស៊ី​ ស៊ី​ អង្គរ



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សា នៅថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ ២០១២ ជាមួយឯកអគ្គរដ្ឋទូតបារាំង លោក Christian Connan និងឯកអគ្គរាជទូតជប៉ុនលោក Kuroki Masafumi ព្រមទាំងលោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូ (Unesco) ប្រចាំនៅភ្នំពេញ ។
កិច្ចពិភាក្សាផ្តោតទៅលើការរៀបចំកំណត់យកកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រារព្ធខួប លើទី ២០ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការថែរក្សា និងអភិរក្ស អង្គរ (ICC - ANGKOR) ។
ឯកឧត្តម សុខ អាន បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលដ៏ធំធេងសម្រេចបាន ដោយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការថែរក្សា និងអភិរក្សប្រាង្គប្រាសាទបុរាណកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ជាតិអប្សរាដែលបាននិងកំពុងសហការជាមួយមន្ត្រីជំនាញរបស់ ICC – ANGKOR និងអង្គការយូណេស្កូ។
ICC – ANGKOR ត្រូវបានបង្កើតឡើងដោយសហប្រធានជប៉ុន និងបារាំងនៅឆ្នាំ ១៩៩៣ ដែល មានគោលបំណងថែរក្សា និងអភិរក្សប្រាង្គប្រាសាទ ដែលជាបេតិកភ័ណ្ឌជាតិកម្ពុជានៅខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមក មានប្រទេសចំនួន ១៦ និងអង្គការអន្តរជាតិប្រមាណ ២៧ ដែលបាន និង កំពុងជួសជុលគម្រោងអភិរក្សជាង ៦០ ។
កម្ពុជានឹងរៀបចំប្រារព្ធខួបលើកទី ២០ នៃ ICC – ANGKOR នៅខេត្តសៀមរាប ដោយមានការ គាំទ្រពីដៃគូរបស់ខ្លួន ជាពិសេសបារាំង និងជប៉ុន រួមជាមួយនឹងអង្គការយូណេស្កូ ក៏ប៉ុន្តែកាលបរិច្ឆេទ ជាក់លាក់មិនទាន់ត្រូវបានគេកំណត់នៅឡើយ ពីព្រោះនៅចុងខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍នៃការ ប្រណាំងរថយន្ត ដើម្បីរំលឹកខួបទំនាក់ទំនងឥណ្ឌាអាស៊ាននឹងមកដល់នៅខេត្តសៀមរាប ។​ ម្យ៉ាងវិញ ទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ក្រោយ សម្រាប់សម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក (WHC) ដែល នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ។ ឯកឧត្តម សុខ អាន ក៏បានមានប្រសាសន៍ថា លោកក៏មានកិច្ច មមាញឹកជាមួយយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់នៅខែកក្កដាឆ្នាំក្រោយ ។ ទោះជាយ៉ាង ណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន ដើម្បីប្រារព្ធខួបលើកទី ២០ នេះ នៅពេលវេលាដ៏សមស្របខាងមុខនេះ ។
ឯកអគ្គរដ្ឋទូតបារាំងបានមានប្រសាសន៍ថា នៅក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី ២០ នេះ បារាំងចង់ឲ្យមានសម័យប្រជុំបច្ចេកទេសមួយដែលទាក់ទងទៅនឹងកិច្ចការអភិរក្ស ICC – ANGKOR
ឯកអគ្គរាជទូតជប៉ុនបានបង្ហាញការគាំទ្រចំពោះការប្រារព្ធខួបនេះ ហើយគាត់សង្ឃឹមថា នឹង អាចប្រព្រឹត្តទៅនៅចុងខែធ្នូឆ្នាំនេះ នៅខេត្តសៀមរាប ។ ឯកអគ្គរាជទូតរូបនេះ ក៏បានស្នើឯកឧត្តម​   សុខ អាន ឲ្យថ្លែងសុន្ទរកថាដោយឡែក សម្រាប់ការរំលឹកខួបទី ៤០ នៃការបង្កើតអនុសញ្ញា បេតិកភ័ណ្ឌពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននាពេលខាងមុខ ។
លោកស្រីតំណាងអង្គការយូណេស្កូបានលើកឡើងថា អង្គការយូណេស្កូនឹងបញ្ចាំងខ្សែភាពយន្ត រយៈពល ២៦ នាទី ជាការរំលេចឡើងការចូលរួមវិភាគទាន របស់បារាំង និងជប៉ុន ចំពោះការថែរក្សា និងអភិរក្សប្រាសាទបុរាណកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ លោកស្រីក៏ស្នើឯកឧត្តម សុខ​ អាន​ ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី គួរត្រូវបាន​យាងចូលធ្វើជាព្រះអធិបតីក្នុងពិធីខួបលើកទី ២០ នៃ ICC–ANGKOR នេះ ។ ជាការឆ្លើយតប ឯកឧត្តម សុខ​ អាន នឹងជម្រាបជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អំពីដំណើរការនេះ ។
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម សុខ អាន ក៏បានលើកឡើងថា ការប្រារព្ធខួបនេះនឹងអាច ប្រព្រឹត្តទៅបានដោយងាយស្រួលនៅខេត្តសៀមរាប ពីព្រោះយន្តហោះប្រភេទ Air Bus 321 អាចដឹក ជញ្ជូនក្រុមគណៈប្រតិភូ និងឥស្សរជនសំខាន់ៗបាន ក្នុងមួយថ្ងៃពីរជើង ពីភ្នំពេញទៅសៀមរាប ។
លោកស្រីតំណាងអង្គការយូណេស្កូបានលើកឡើងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែ រៀបចំសម្តែងសិល្បៈខ្នាតធំមួយនាឱកាសនៃការប្រារព្ធនេះ ។ លោកស្រីក៏បានមានប្រសាសន៍ផងដែរ ថា ស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ គួរត្រូវបានគេរំលេចផងដែរនៅក្នុងសម័យប្រជុំ គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំក្រោយ ។