Wednesday, January 4, 2012

ប្រមុខរដ្ឋាភិបាលកម្ពុជា - វៀតណាមសម្ពោធ តំបន់​ ប្រវត្តិសាស្ត្រ​ ទីតាំង​បង្កើត​អង្គភាព​១២៥

តំបន់ ​ ប្រវត្តិសាស្ត្រ​ ទីតាំង​បង្កើត​អង្គភាព​១២៥ ដែល​រួម​មាន​ វិមាន​អនុស្សាវរីយ៍​កងទ័ព​កម្ពុជា​  បូជនីយដ្ឋាន​យុទ្ធ​ជន​ពលី​កម្ពុជា​ និង​ផ្នូរ​យុទ្ធ​ជន​ចំនួន​៤៩​រូប​ ដែល​បាន​កសាង​អំពី​បេតុង​និង​ថ្ម​ម៉ា​ប ស្ថិត​នៅ​ក្នុង​ឃុំ​ឡុ​ង​យ៉ាវ​,​ស្រុក​គី​មមី​,​ខេត្ត​ដុ​ង​ណាយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមត្រូវបានសម្ពោធដាក់ឲ្យដំណើរការ​ ​នាព្រឹក​ថ្ងៃ​ទី​២​មក​រា​ឆ្នាំ​២០១២ ​ដោយ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ និងឯកឧត្តម​ ង្វៀ​ន​ តាន់​យ៉ុ​ង​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​លោក​ជំទាវ​។ ​

សម្ដេច ​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ដោយ​មានការ រួម​ដំណើរ​ ​ពី​ ឯកឧត្តម​ ង្វៀ​ន​ តាន់​យុង​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​លោក​ជំទាវ​ បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​យុទ្ធ​ជន​កម្ពុជា​ទាំង​៤៩​រូប​ ដែល​បាន​កសាង​ឡើង​យ៉ាង​ប្រណិត​ នៅ​ចំ​កណ្តាល​ទីលាន​គោរព​វិញ្ញាណក្ខន្ធ​សព​។

នៅ ​ក្នុង​ពិធី​ មាន​អត្ថន័យ​ដ៏​ ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​នោះ​ ក៍មានវត្តមាន ឯកឧត្តម​ ឡេ​ ខា​ភៀវ​ អតីត​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំ​ម្មុ​យ​នី​ស្ត​វៀតណាម​  ឯកឧត្តម​ ឡេ​ ឌឹ​ក​ អា​ញ់​ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​លោក​ជំទាវ​ និង​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៃ​សា​ ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​ជា​ច្រើន​រូបចូលរួម។ ឯខាងកម្ពុជាក៍មានវត្ត​មានថ្នាក់ ដឹកនាំ ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​និង​ កងកំលាំងប្រដាប់អាវុធ ពិសេសគឺវត្ត មាន​បុត្រ​ចំនួន​៣​រូបរបស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​រូ​ម​មាន​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ ,​លោក​វរៈសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​និង​លោក​វរៈសេនីយ៍ទោ​ ហ៊ុន​ ម៉ា​នី​ ​ផងដែរ។

​ ក្នុងដំណើរអញ្ជើញ​ ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធ​ជន​ពលី​ចំនួន​៤៩​រូប​ ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​រំដោះ​ ប្រទេស​និង​អាយុជីវិត​ប្រជាជន​កម្ពុជា​ ពី​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ និង​ពិធី​សម្ភោ​ធ​វិមាន​អនុស្សាវរីយ៍​បូជនីយដ្ឋាន​គោរព​វិញ្ញាណក្ខន្ធសម្តេច ​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ រួម​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន អញ្ជើញ​ ​ដល់​ចំណត​អាកាសយានដ្ឋាន​ដុ​ង​ណាយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​ កាលពី​វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃ​ទី​១​មក​រា​ឆ្នាំ​២០១២​ ។​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ទទួល​បានការ​ ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រាក់ទាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ ដុ​ង​ណាយ​ ពិសេស​ថ្នាក់ដឹកនាំ​កងទ័ព​យោធភូមិ​ភាំ​ក​ទី​៧​ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ និង​ឯកឧត្តម​ លោក​ជំទាវ​ ជា​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ជា​ច្រើន​រូប​។​ 
ក្នុង ​ឱកាស​ស្នាក់អាស្រ័យនៅ​ខេត្ត​ដុ​ង​ ណាយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នា​ រសៀល​ថ្ងៃ​ទី​១​មក​រា​ឆ្នាំ​២០១២​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​ បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរសម​និង​សួរសុខទុក្ខ​ ចំពោះ​ឯកឧត្តម​ ឡេ​ ឌឹ​ក​អា​ញ់​ ​ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​និង​ភរិយា​ ។​

​ មានប្រសាសន៍ក្នុងជំនួបនោះ ​ឯកឧត្តម ​ឡេ​ ឌឹ​ក​អា​ញ់​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​និង​ការ​រីក​ចំរើន​ទាំងឡាយ​ដែល​ គណបក្ស​ប្រជាជន​កម្ពុជា​ សំរេច​បាន​ក្នុង​ការ​ការពារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ហើយ​ឯកឧត្តម​បាន​កត់​សំគាល់ថា​ សម្តេច​តេជោ​ គឺជា​ជន​១​រូប​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សំរេច​បា​នូវ​សមិទ្ធផល​ទាំងនេះ ​។​ ទាំង​សម្តេច​តេ​ជោ​ នាយក ​រដ្ឋមន្ត្រី​ និង​ទាំង​ឯកឧត្តម​ ឡេ​ ឌឹក​អា​ញ់​ បាន​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​ពី​អតីតកាល​ ក្នុង​ពេល​ដែល​វៀតណាម ​បាន​ជួយ​រៀបចំ​បង្កើត​ចលនា​តស៊ូ​ ដើម្បី​ឈាន​ឆ្ពោះទៅ​រំដោះប្រទេស​និង​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ការ​ កាប់សម្លាប់​ នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ ដែល​ទទួល​បាន​ជ័យ​ជំ​នេះ​នៅ​ថ្ងៃ​៧​មក​រា​១៩៧៩​។​

  ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​វ​ចំពោះ​វៀតណាម​ ដែល​នៅ​ក្នុង​គ្រា​ដ៏​លំបាកលំបិន​នោះ​ វៀតណាម​បាន​សំរេចចិត្ត​ខាង​នយោបាយ​ជួយ​ដល់​កម្ពុជា​ រហូត​ដល់​ជាប់​ទណ្ឌកម្ម​ ខ្លួនឯង​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ឈ្លានពាន​កម្ពុជា​។​

​ សម្តេចតេជោ​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ បញ្ហា​នោះ​បាន​កន្លង​ផុត​ហើយ​ ហើយ​ក៏​មានការ​យក​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស​ទៀត​ផង​  ដែល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ការ​ជួយ​រំដោះ​កម្ពុជា​ ពី​សំណាក់​កងទ័ព​ វៀតណាម​នោះ​ គឺជា​ការ​ត្រឹមត្រូវ​ ។​ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា«​ នៅ​ពេល​នោះ​ បើ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ ពី​វៀតណាម​ទេ​ កម្ពុជា​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ»​ ។​ ដោយឡែក​ទាក់ទិន​នឹង​ ការ​ប្រារព្ធ​ពិធី​ នៅ​បូជនីយដ្ឋាន​ ឡុ​ង​យ៉ាវ​នា​ថ្ងៃ​ទី​២​មក​រា​ សម្តេចអគ្គសេនាមហាបតី​តេ​ជោ​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ ការ​ប្រារព្ធ​ពិធី​នោះ​ មិនមែន​ចង់​បញ្ជាក់​ថា​ជា​កំលាំង​ដាច់​ដោយឡែក​នោះ​ទេ​ ប៉ុន្តែ​គ្រាន់តែ​ចង់​បង្ហាញ​ថា​ ជា​ផ្នែក​មួយ​ដែល​បាន​កសាង​កំលាំង​បន្ត​ ទៅ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ។សម្តេច​តេជោចាត់​ទុក​ថ្ងៃ​ទី​២​មក​រា​នោះ​ គឺជា​ថ្ងៃ​ដ៏​សំខាន់​ដែល​ ឆ្លើយ​តប​ទៅ​ ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​ច្បាស់​ អំពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួយ​របស់​វៀតណាម​ ចំពោះ​កម្ពុជា​ ដែល​ផ្ទុយ​ពី​ទស្សនៈ​ដែល​ចោទ​ថា​ វៀតណាម​ឈ្លានពាន​កម្ពុជា​ ​។​  សម្ដេច​បញ្ជាក់​ថា​ បើ​មិន​មានការ​ជួយ​រៀបចំ​កំលាំង​ពី​វៀតណាម​នោះ​ទេ​ ក៏​មិន​អាច​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​បាន​ដែរ​ ។​

ដោយឡែកក្នុង ​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​   ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​បក្ស​ខេត្ត​ដុ​ង​ណាយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​សណ្ឋាគារ​វូ​ស៊ូ​​ ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​រំលឹក​អំពី​ប្រវត្តិ​អនុស្សាវរីយ៍​ដ៏​ជូ​ចត់​ ដែល​រូប​សម្តេច​ផ្ទាល់​ រួម​នឹង​ថ្នាក់ដឹកនាំ​នានា​ ជា​ពិសេស​បណ្តា​ឯកឧត្តម​ឧត្តមសេនីយ៍​ និង​លោក​ជំទាវ​នានា​ ធ្លាប់​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​នៃ​ការ​បង្កើត​កងកំលាំងប្រដាប់អាវុធ​នៅ​ ឡុ​ង​យ៉ាវ​ ដែល​ជា​ចំនុច​ចាប់ផ្តើម​ឈាន​ទៅ​បង្កើត​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ នា​ថ្ងៃ​២​ធ្នូ​ឆ្នាំ​១៩៧៨​។​ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ដែល​យើង​បាន​ប្រឹងប្រែង​ ហើយ​ការ​ជួបជុំ​នេះ​ដើម្បី​បញ្ជាក់​អំពី​ប្រវត្តិ​ខ្លះៗ​ នៃ​ការ​កកើត​កំលាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​

​ សម្តេចតេជោ​ថ្លែង​ ថា​ ថ្ងៃ​១២​ ខែឧសភា​ ឆ្នាំ​១៩៧៨​ កំលាំង​របស់​យើង​បាន​ដាក់​ចេញ​ និង​មានកំ​លាំង​នៅ​ម្ខាង​ទៀត​ ហើយ​នៅ​ក្នុង​ពេល​ដែល​កំលាំង​នេះ​ បាន​បង្កើត​នៅ​ថ្ងៃ​ទី​១២​ខែឧសភា​ឆ្នាំ​៧៨​នោះ​ កំលាំង​នេះ​មានឈ្មោះ​ថា​ កងកំលាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ បន្ទាប់​មក​ រណសិរ្ស​របស់​យើង​ក៏​មានឈ្មោះ​ថា​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​។​ សម្តេចតេជោ​បញ្ជាក់​ថា​ ចំនុច​នេះ​ ពិតមែនតែ​មិន​អាច​និយាយ​អស់​នៅ​ក្នុង​សុន្ទរកថា​ របស់​សម្តេច​ដែល​នឹង​ថ្លែង​នៅ​ថ្ងៃ​ទី​២​មក​រា​ ​ ប៉ុន្តែ​គឺ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ខ្លាំង​ណាស់​ ជាមួយនឹង​ការ​គិតគូរ​ម៉តចត់​ ព្រម​ជាមួយ​សហការី​នានា​ដើម្បី​លើក​ឡើង​នូវ​ឈ្មោះ​ កងកំលាំងប្រដាប់អាវុធ​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ហើយ​សម្តេច​មាន​សេចក្តី​ សប្បាយ​រីករាយ​ណាស់​នៅ​ពេល​បាន​ជួប​ជាមួយ​សម្តេច​ ហេង​ សំ​រិ​ន​ សម្តេច​ ជា​ ស៊ី​ម​ និង​ថ្នាក់ដឹកនាំ​ នៃ​ចលនា​ប្រជាជាតិ​។​ ​នៅ​ពេល​នោះ​ត្រូវ​បាន​សំរេច​ដោយ​ យកឈ្មោះ​ថា​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ស្រប​នឹង​ឈ្មោះ​កងកំលាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​យើង​បាន​ដាក់​តាំងពី​៧​ខែ​មុន​ នៃ​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​

សម្តេច ​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ គូសបញ្ជាក់​ថា​ យើង​ ជួបជុំ​គ្នា​នៅ​ពេល​នេះ​ មិន​មាន​ន័យ​ថា​ មានការ​បែងចែក​បងប្អូន​ដទៃ​ទៀត​ជាមួយនឹង​កំលាំង​ ចលនា​ជាតិ​ទាំងមូល​នោះ​ទេ​ ប៉ុន្តែ​ចាំបាច់​ណាស់​ គឺ​យើង​ក៏​ត្រូវ​តែ​រំលឹក​ទៅ​ដល់ទី​កន្លែង​ ដែល​បាន​ចាប់​កកើត​កំលាំង​នៃ​ចលនា​តស៊ូ​របស់​យើង​ ហើយ​មាន​ទាំង​សាកសព​យុទ្ធ​ជន​ របស់​យើង​ដែល​កប់​នៅ​ទី​នេះ​ផង​ដែរ​។​ ​

សម្តេចតេជោបានមានប្រសាសន៍ថា ​កំលាំង​ចេញពី​ទី​នេះ​ បាន​ក្លាយទៅជា​កំលាំង​មួយ​ ក្នុង​ចំណោម​កំលាំង​ជាតិ​ទាំងមូល​ ហើយ​ចាប់តាំងពី​ពេល​នេះ​មក​ យើង​ក៏​បាន​រួម​គ្នា​ជាមួយ​ប្រជាជន​ទាំងមូល​ កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ រំដោះប្រទេស​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ គឺ​យើង​បាន​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ ជាដើម​ទុន​ដើម្បី​តស៊ូ​រហូត​យើង​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដែល​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ជាង​៥០០​ឆ្នាំ​ហើយ​ ​មិន​ទាន់​បាន​ជួប​ប្រទះ​នោះ ​គឺ​សន្តិភាព​ ឯកភាព​ទឹកដី​ ​។​ ទាំងនេះ​ក៏​ផ្តើម​ចេញពី​សមិទ្ធផល​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ។
​ ឯកឧត្តម​ ឡេ​ខា​ភៀ​វ​ អតីត​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម​ ដែលមានវត្តមានក្នុងពិធីលាងសាយ ភោជន៍នោះក៏​បាន​រំលឹក​ផង​ដែរ​ អំពី​ប្រវត្តិ​នៃ​កំលាំង​សាមគ្គី​នេះ​ ជា​ពិសេស​ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​ដ៏​រឹង​មាំ​រវាង​បក្ស​និង​រដ្ឋ​ រវាង​កងទ័ព​និង​កងទ័ព​នៃ​ប្រទេស​ទាំង​២​ កម្ពុជា​ វៀតណាម​ ។ឯកឧត្តម​ ឡេ​ខា​ភៀ​វ​ បាន​គូសបញ្ជាក់​ថា​ អនុស្សាវរីយ៍​នៃ​ចំណងមិត្តភាព​ សាមគ្គីភាព​នេះ​ គឺ​បាន​កើតឡើង​ដោយ​ឈាម​ហើយ​ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២​ នឹង​នៅ​តែ​ស្ថិតស្ថេរ​រឹង​មាំ​ជា​រៀង​រហូត​។​

​ ឯកឧត្តម​ឡេ​ ខា​ភៀវ​ មាន​ប្រសាសន៍​ថា​ នៅ​កម្ពុជា​គឺ​មាន​វិមាន​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​ វៀតណាម​មួយ​កន្លែង​ ហើយ​នៅ​វៀតណាម​នេះ​ ក៏​មាន​វិមាន​អនុស្សាវរីយ៍​មិត្តភាព​វៀតណាម​ កម្ពុ​ជាមួយ​កន្លែង​ដូច​គ្នា​ដែរ​។​ ជាមួយ​និង​អ្វី​ដែល​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃនេះ​ និង​ថ្ងៃ​ទី​២​មក​រា​ឆ្នាំ​ ២០១២​ ឯកឧត្តម​ ឡេ​ ខា​ភៀវ​ មាន​ប្រសាសន៍​ថា​ ព្រឹត្តិការណ៍​នេះ​គឺជា​កំលាំង​មហា​សាមគ្គី​ ដែល​ មិន​អាច​កាត់​ផ្តាច់​បាន​ ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រជាជាតិ​ប្រទេស​ទាំង​ពី​ កម្ពុជា​ វៀតណាម​ ឲ្យ​កាន់តែ​រឹង​មាំ​រីក​ចំរើន​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ​។​ 

​ ​សូម​បញ្ជាក់​ថា​ អង្គភាព​១២៥​ គឺជា​ឈ្មោះ​អង្គភាព​ដំបូង​ នៃ​កងកម្លាំង​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែឧសភា​ឆ្នាំ​១៩៧៨​ ជា​ចំនុច​ចាប់ផ្តើម​ដំបូង​គេ​បង្អស់​ នៃ​ ចលនា​តស៊ូ​របស់​កម្ពុជា​ ចេញពី​ប្រទេស​វៀតណាម​ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សម្តេច​ ហ៊ុន​ សែន​ មុន​នឹង​ឈាន​ដល់​ការ​បង្កើត​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​១៩៧៨​ ដែល​ជា​ចលនា​រួម​របស់​ជាតិ​ ឆ្ពោះទៅ​រំដោះប្រទេស​ និង​ប្រជាជន​កម្ពុជា​ ឲ្យ​បាន​រួច​ចាក​ផុត​ពី​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ពត​ នៅ​ថ្ងៃ​ទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។​ ឃុំ​ឡុ​ង​យ៉ាវ​គឺជា​ទីកន្លែង​មួយ​ដែល​បាន​បញ្ចុះ​សា​សព​កម្មាភិបាល​ យុទ្ធ​ជន​ កម្ពុជា​ចំនួន​៤៩​រូប​ នៃ​អង្គភាព​១២៥​ ដែល​កងកំលាំងប្រដាប់អាវុធ​នៃ​ភូមិភាគ​ទី​៧​ គឺ​យុទ្ធ​ជន​ កងពលធំ​លេខ​៣០២​ និង​ប្រជាជន​ខេត្ត​ដុ​ង​ណាយ​ បាន​យកចិត្តទុកដាក់​ជា​និច្ច​ ក្នុង​ការ​ថែរក្សា​ ដែល​នោះ​គឺជា​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​យុទ្ធ​ជន​បដិវត្តន៍​កម្ពុជា​។​

ពិធី ​សម្ពោធ​តំបន់​ប្រវត្ដិសាស្ដ្រ​ ទីតាំង​បង្កើត​អង្គភាព​១២៥​ ​ជា​សក្ខីភាព​នៃ​ស្មារតី​អង់អាច​ របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​របស់​កម្មាភិបាល​,​យុទ្ធ​ជន​កម្ពុជា​ ហើយ​ក៏​ជា​ភស្ដុ​តាង​ ប្រវត្ដិសាស្ដ្រ​មួយ​ ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ចំណង​សាមគ្គីភាព​ រួមសុខ​រួមទុក្ខ​របស់​កងទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរនិង  ​ ជា​ការ​រំលឹក​អំពី​ប្រវត្ដិសាស្ដ្រ​ជិត​៣៤​ឆ្នាំនៃការក្រោកឈរតស៊ូ​ ឡើង​វិញ​ នៅ​ឡុ​ង​យ៉ាវ​ ក្រោម​ការ​ជួយ​គាំទ្រ​ពី​បក្ស​ រដ្ឋ​និង​ប្រជាជន​ នៅ​ខេត្ត​ដុ​ង​ណាយ​ប្រទេស​វៀតណាម​។​ ពេល​នោះ​ កម្មាភិបាល​ និង​យុទ្ធ​ជន​កម្ពុជា​ជាង​២០០​នាក់​ បាន​ជួបជុំ​ប្រមូលផ្ដុំ​គ្នា​ នៅ​ក្រោម​បញ្ជា​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ពេល​នោះ​ ជា​សម​មិត្ដ​ ហ៊ុន​ សែន​ បង្កើត​បាន​កងឯកភាព​លេខ​ ១២៥​ ប្រភព​ដើម​ នៃ​ កងកម្លាំងប្រដាប់អាវុធ​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ ការ​បង្កើត​កងឯកភាព​១២៥​ បាន​ឆ្លើយ​តប​ សំណូមពរ​ចាំបាច់​នៃ​ប្រវត្ដិសាស្ដ្រ​ និង​ធ្វើ​ឲ្យ​មាននូវ​ការ​ប្រែប្រួល​មួយ​ ដែល​ជា​របត់​ ក្នុង​ការ​តស៊ូ​ របស់​ប្រជាជន​កម្ពុជា​ ដើម្បី​លុប​បំបាត់​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​។​ តាំងពី​ថ្ងៃ​ចាប់​ប្រភព​មក​ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​កៀក​ស្មា​ ជាមួយ​ កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ ដណ្ដើម​បាន​ស្នាដៃ​ដ៏​អង់អាច​ និង​ត្រចះត្រចង់​ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​មក​ នូវ​ជ័យ​ជំនះ​ប្រវត្ដិសាស្ដ្រ​ ថ្ងៃ​៧​មក​រា​ឆ្នាំ​១៩៧៩​ ក៏​ដូច​ជា​ការ​រស់រាន​ឡើង​វិញ​ សំរាប់​ប្រជាជាតិ​កម្ពុជា​ ក៏​ដូច​ជា​ការ​ទប់ស្កាត់​ មិន​អោយ​របប​ប្រល័យពូជសាសន៍​ វិល​ត្រឡប់​មក​វិញ​ ជា​ដាច់ខាត​ ។​

​ ក្នុង​ពិធី​នេះ​ដែរ សម្ដេច​តេ​ជោ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​បាន​នាំ​អំណោយ​ទៅ​ជូន​ គ្រួសារ​កងទ័ព​កងទ័ព​វៀតណាម​ចំនួន​១០០​គ្រួសារ​ ក្នុង​នោះ​គ្រួសារ​ពលី​ចំនួន​៣៩​គ្រួសារ​ ក្នុង​១​គ្រួសារ​ទទួល​បាន​ ឃី​ត​១​កញ្ចប់​ ដែល​មាន​មុង​ចំនួន​២​ និង​ភួយ​ចំនួន​២​ និង​ថវិកា​៣០០​ដុល្លា​  គ្រួសារ​អ្នកជំងឺ​ចំនួន​២៨​គ្រួសារ​ ក្នុង​១​គ្រួសារ​ ទទួល​បាន​ឃី​ត​១​កញ្ចប់​ និង​ថវិកា​២០០​ដុល្លា​ គ្រួសារ​ចូល​និវត្តន៍​ ចំនួន​៤៣​គ្រួសារ​ គ្នុ​ង​១​គ្រួសារ​ ទទួល​បាន​ឃី​ត​១​កញ្ចប់​ និង​ថវិ​កា​ចំនួន​១០០​ដុល្លា​រអាមេរិច។​ ជាមួយ​គ្នា​នេះ​ សម្ដេច​និង​លោក​ជំទាវ​ ក៏​បាន​ឧបត្ថម្ភ​ជូន​ដល់​កងពលធំ​លេខ​៣០២​ កងទ័ព​វៀតណាម​ នូវ​ស្រា​បៀរ​អង្គរ​ចំនួន​៥០០​កេស​ ត្រីងៀត​៣០០​គីឡូក្រាម​ ត្រី​ប្រ​ម៉ា​១០០​គីឡូក្រាម​ និង​ត្រីឆ្អើរ​១០០​គីឡូក្រាម​។​

​ សូម​បញ្ជាក់​ថា​ ឆ្លើយ​តប​តាម​ការ​ស្នើ​របស់​កម្ពុជា​ កងទ័ព​វៀតណាម​យោធភូមិ​ភាគ​ទី​៧​ បាន​ជួយ​រៀបចំ​កសាង​ឡើង​វិញ​ម្តងទៀត​ ប្រកបដោយ​សោភ័ណភាព​ប្រណីត​  ដែល​តំបន់​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​នេះ​  ធ្លាប់​ត្រូវ​បាន​សម្តេច​តេ​ជោ​ ​ សម្ពោធ​ម្តង​រួច​មក​ហើយ​ក្នុង​ឆ្នាំ​២០០២​ ​ ​។​ ក្រៅពី​នេះ​សាលាស្រុក​គឹ​មមី​ ក៏​បាន​ជួយ​កសាង​ផ្លូវ​កៅស៊ូ​ ចូល​ទៅ​តំបន់​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​នេះ​ដែល​មាន​ប្រវែង​ជាង​២​គ​.​ម ​ផង​ដែរ​ ។

នៅ ​ក្នុង​ពិធី​សម្ភោ​ធ​តំបន់​ ប្រវត្តិសាស្ត្រ​ ទីតាំង​បង្កើត​អង្គភាព​១២៥​នោះ​ដែរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បណ្ដា​ថ្នាក់ដឹកនាំ​កម្ពុជា​ រួម​នឹង​ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​ ង្វៀ​ន​ តាន់​យុង​ និង​លោក​ជំទាវ​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម​មួយ​ចំនួន​ទៀត​ បាន​ដាំ​ដើមឈើ​ ដើម្បី​ទុកជា​អនុស្សាវរីយ៍​ ​។
អត្ថបទអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស​