Thursday, January 5, 2012

ប្រជា​ពល​រដ្ឋ​​ខេត្ត​​កំពង់​​ចាម​ ប្រារព្ធ​​មិទ្ទិញ​ អបអរ​​ខួប​អនុ​ស្សាវ​រីយ៍​ លើក​ទី ៣៣ នៃ​​ទិវា​ជ័យ​ជំនះ ៧ មករា​​និង​​ខួប​​​អាពាហ៍​​ពិពាហ៍​ ៣៦ ឆ្នាំ ​ សម្តេច​​តេជោ​ និង​លោក​​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​


នៅចំពោះ​មុខ​មហាជនខេត្ត​កំពង់ចាម​​ប្រមាណ​ជាង ១ ម៉ឺន​នាក់​ដែល​បានមក​ជួបជុំគ្នានាព្រឹក​​​ថ្ងៃ​ទី ៥ មករា ឆ្នាំ ២០១២ ​នៅ​ទី​រួម​ខេត្ត​កំពង់ ចាម ដើម្បី​ប្រារព្ធ​​មិ​ទ្ទិញ អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៣ នៃ​ទិវា​ជ័យជំនះ ៧ មករា​​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​រិះគន់​អ្នកជ្រុល​និយម​ខ្លះដែល​​មិនបាន​និយាយ​អំពី​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​ នៅ​ពេល​ដែល​ពួកគេ​បាន​និយាយ​តែ​អំពី​សិទ្ធិ​នៃ​ការ​បញ្ចេញ​​មតិ​។​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សព្វថ្ងៃនេះ​មនុស្ស​មួយចំនួន​បាន​និយាយ​ អំពីសិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែបែរ​ជា​ទាត់ចោល​សិទ្ធិ​នៃការ​រស់រាន​មានជីវិត ដែល​ពួក​គេ​ទទួល​បាន​ដោយ​សារ​ថ្ងៃ​៧មករា​ទៅវិញ​  សម្ដេច​តេជោ​​បញ្ជាក់​​​ថា មុន​នឹង​និយាយ​ពីសិទ្ធិ​បញ្ចេញ​មតិ ឬសិទ្ធិ​ដទៃទៀត ដំបូង​បំផុត​ត្រូវ​និយាយ​ពីសិទ្ធិ នៃ​ការ​រស់រានមាន​ជីវិត​ជា​មុន​សិន ពីព្រោះ​បើមនុស្ស​ស្លាប់​ទៅ​ហើយ តើ​នឹង​អាច​មក​និយាយ​បញ្ចេញ​មតិ​យ៉ាង​ម៉េច​​នឹង​​បាន ។ គណៈបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ខ្លួនឯង បាន​អនុវត្ត​យ៉ាង​​ពេញលេញ នូវកាតព្វ​កិច្ច នៃការ​គោរពសិទ្ធិ​មនុស្ស គឺសិទ្ធិ​រស់រាន​មានជីវិត តាមរយៈ​ការវាយ​រំលំរបបប្រល័យ​ពូជសាសន៍​នេះឯង។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថែម​ទៀត​​ថា ការបញ្ចេញមតិ​ដោយ​ការប្រឆាំង​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ការប្រឆាំង​អាយុជីវិត​រាប់ទាំង​ជីវិត​ខ្លួនឯង​ដែល​ត្រូវបាន​រំដោះ​តាំងពី​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ផង​នោះ វា​មិនមែនជា​រឿង​ធម្មតា​ទេ ប្រសិនបើ​យើង​ជា​មនុស្ស​យើង​គង់តែ​ដឹងថា បើសិន​ជា​ទុក​ឲ្យ ប៉ុល ពត កាន់អំណាច​បាន ១០ ឆ្នាំ​ទៀត​ឬ​កាន់អំណាច​រហូតដល់​ពេល​នេះ តើ​ពួកគេ​អាច​នៅមាន​ជីវិត ឬទេ?។ 
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍​​ថា នេះ​មិន​ត្រឹមតែ​ជាការ ប្រមាថ​មិន​ត្រឹមតែ​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់​ទៅហើយ​ទេ ប៉ុន្តែ​ជាការ​ប្រមាថ​ដល់ ជីវិត​ខ្លួន​ពួកគេ​តែម្តង។ប៉ុន្តែ​យ៉ាងណា ក៏ដោយ​ខ្ញុំ​ក៏​នៅតែ​អរគុណ​ពួកគេ អរគុណ​ណាស់​អ្នក​ទាំងឡាយ ដែល​បានចាត់ទុក​ថ្ងៃ ៧ មករា​ជាស​ត្រូវ ដោយសារតែ​បញ្ហានយោបាយ​តម្រូវ​ឲ្យ​ពួកគេ​និយាយ​យ៉ាង ដូច្នេះ ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ពួកគេ​ក៏បាន​រួមចំណែក​បំផ្លាញ​ចោល​បែបផែន​ផលិតកម្ម​របស់ ប៉ុល ពត ផង​ដែរ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែងថា ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ដែលជា​បញ្ហា​ធំ បំផុត​នៅក្នុង​ចំណោម​សិទ្ធិ​រស់រាន​ជីវិត​របស់​ពលរដ្ឋ​នោះ យើង​ក៏បាន​ប្រឹងប្រែង​ដើម្បី​ចរចា​ស្វែងរក ដំណោះស្រាយ​នយោបាយ​មួយ​សំរាប់​បញ្ហា​កម្ពុជា ហើយ​ដោយសារ​ការខិតខំ​របស់យើងៗបានបញ្ចប់ សង្គ្រាម​ក្រោម​ន​យោ​បា​យា​ឈ្នះ ឈ្នះ ។ ​ដោយសារ​នយោបាយ ឈ្នះ ឈ្នះ នេះហើយ ដែល​មក ដល់​ចុងឆ្នាំ ១៩៩៨ ប្រជាជន​កម្ពុជា បាន​ស្គាល់​ជា​លើកដំបូង​នូវ​សន្តិភាព​ពេញលេញ​ក្នុង​ប្រវត្តិសាស្ត្រ ជាច្រើន​ទសវត្ស ឬ​ជាច្រើន​សតវត្សរ៍ ដែល​ប្រទេស​កម្ពុ​ជាមួយ​មាន​តំបន់​ត្រួតត្រា ១ រដ្ឋធម្មនុញ្ញ ១ ព្រះ​មហាក្សត្រ ១ រដ្ឋសភា ១ រាជរដ្ឋាភិបាល ១ និង កងទ័ព​ជាតិ​តែមួយ​នោះ។
ពាក់​ព័​ន្ធ​ជាមួយ​អត្ថន័យ នៃ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩​ ​វិញ សម្តេចនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អ្វី ដែល​ខ្ញុំ​ចង់​និយាយ​ពី​គុណបំណាច់​នៃ​ថ្ងៃ ៧ មករា នោះ​គឺ ៧ មករា គឺជា​របស់​រួម ជា​របស់​ជាតិ​ទាំងមូល ហើយ ៧ មករា មិនបាន​ចាត់ទុក​អ្ម​កណា​ជាស​ត្រូវ​ក្រៅ​ពី​​របប​ប្រល័យពូជសាសន៍ ប៉ុល ពតនោះ​​ឡើយ។ សម្តេច​តេ​ជោ​ថ្លែងថា អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺ ការដួលរលំ​យ៉ាង​ឆាប់រហ័ស នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត មិនមែន​គ្រាន់តែ​ចាប់ផ្តើម​ដោយ សារ​ការវាយលុក​ដោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ​ឬក៏​ការជួយឧបត្ថម្ភ​របស់​កងទ័ព​ស្ម​គ្រ​ចិត្ត​វៀតណាម​នោះទេ ប៉ុន្តែ​អ្វីដែល​ធំ​ជាង​នេះ​ទៅ ទៀត​នោះ​គឺ​ការចូលរួម​របស់​ប្រជា​ពលរ​ដ្ហ​កម្ពុជា តែម្តង ព្រោះ​បើសិនជា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត មិនបាន​កាប់សម្លាប់​ប្រជាជន ហើយ​មិន​បានធ្វើ​ទុក​បុក​ម្នេញ និង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វិ​នា​ស​ អន្តរាយ​ទេនោះ ប្រហែលជា​របប​នេះ​អាច​រស់រានមានជីវិត​មកដល់​សព្វថ្ងៃនេះ ក៏​អាច​ថា​បាន។
សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់​ថា ថ្ងៃ ៧ មករា មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដាច់ដោយឡែក របស់​គណ​បណ​បក្ស​ប្រជាជន​កម្ពុជា របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង របស់​កងទ័ព​កម្ពុជា និង ស្មគ្រ​​ចិត្ត​វៀតណាម​នោះទេ ប៉ុន្តែ​គឺជា​ការចូលរួម​ធំ​បំផុត​របស់​ប្រជាជន​កម្ពុជា ដែល​បានធ្វើ ឲ្យ​របប​នេះ​រលំរលាយ​រហូតដល់​មនោគមន៍វិជ្ជា​របស់​វា ក៏​មិន​សល់​ដែរនោះ។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បានមាន​ប្រសាសន៍​​​រំលឹក​ផងដែរ​អំពី ការប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង បន្ទាប់​អតីត​រដ្ឋ​កម្ពុជា ដែល​នៅក្នុង​គ្រានោះ​បានធ្វើ ភារកិច្ច​ចំនួន ២ ដំណាលគ្នា គឺ​ការទប់ស្កាត់​ការប៉ុនប៉ង​វិលត្រឡប់​មកកាន់​អំណាច​វិញ​របស់​ពួក ប៉ុល ពត ជាមួយនឹង​ការខិតខំ​ដោះស្រាយ​ភាពអត់ឃ្លាន ​និង​ការលំបាក​ដែល​បន្សល់ទុក​ដោយ​រប​ប​ប្រល័យពូជ​សាសន៍​​​​នោះ។
សម្តេច​តេ​ជោ​បាន​កត់សម្គាល់ថា នៅក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៤ រដ្ឋាភិបាល​ដែល​កាន់អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាត់បន្ថយ អត្រា​នៃ​ភាពក្រីក្រ​បាន​ជាង ៥០% គឺ​ក្នុង​អត្រា ១០០% នៅ​ឆ្នាំ ១៩៧៩ មក​នៅ​អត្រា​ត្រឹម ៤៧% នៅក្នុង ឆ្នាំ ១៩៩៤។​សម្តេច​មានប្រសាសន៍​ដែរ​ថា វា​ប្រាក​ដ​ណាស់​ថា នៅក្នុង​ឆ្នាំ ២០១១ អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់​នៅក្រោម ២៦% ហើយ​អត្រាកំណើន​សេដ្ឋកិច្ច​គឺ​ស្ថិតនៅក្នុង​រង្វង់ ៧%នោះ  ។
សម្តេចតេជោ​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ឆ្នាំ២០១២នេះ កម្ពុជា​មានកិច្ចការ​ជាច្រើន​ខ្លាំង​ណាស់​ក្នុង​ការរួម​គ្នាធ្វើ​​ក្នុងនោះ​មានការបោះ​ឆ្នោតព្រឹទ្ធសភា​នៅថ្ងៃទី​២៩មករា ឆ្នាំ ២០១២ បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅថ្ងៃ​ទី៣​មិថុនា រួមទាំងការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ដឹក​នាំកិច្ច​ប្រជុំកំ​ពូលអាស៊ាន។​ សម្តេច​តេ​ជោនាយក​រដ្ឋមន្រ្តី ក៏​បាន​ធ្វើការ​អំពាវនាវ​​ដល់គ្រប់​​គណបក្ស​​នយោ​បាយ កងកំលាំង​ប្រដាប់​អាវុត និងប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​​ថែរក្សា​បរិ​យា​កាស​នយោបាយ​អព្យាក្រិត ដើម្បី​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សុវត្តិភាព តម្លាភាព ប្រជាធិប​តេយ្យ យុត្តិ​ធម៌ ដែលអាច​ទទួលយក​បានទាំង​អស់គ្នា។  
ឯកឧត្តម ហ៊ុន ណេង អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់​ចាម​មានប្រ​សាសន៍​​ថា ការប្រារព្វ​មិទ្ទិញ​​​ខួប​លើកទី៣៣ នៃទិវា​មហាជ័យ​ជំនះ ៧មករា​១៩៧៩ នៅ​ពេលនេះ នឹង កាន់​តែធ្វើ​ឲ្យប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​យល់ដឹង​កាន់តែ​ច្បាស់លាស់​ថែមទៀត អំពីអត្ថន័យ និងសច្ចៈធម៌​​ប្រវត្តិសាស្រ្ត នៃ​ថ្ងៃ​៧​មករា​១៩៧៩ និងមើលឃើញ​ពីគុណបំណាច់​មិនអាច​កាត់ថ្លៃ​បានរបស់​ឥស្សរជន​​ឆ្នើមៗ ពិសេស​សម្តច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ក៏ដូច​ជាទៅ​អនាគត ប្រជាពលរដ្ឋ​នៅ​តែត្រូវ​ការវត្តមាន​របស់ស​ម្តេចតេជោ​ក្នុងការដឹក​នាំប្រទេស​ជាតិជាបន្តទៅទៀត។

បន្ទាប់មកឯកឧត្តម ហ៊ុន ណេង អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់​ចាម និងលោកជំទាវ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឥស្សរជន​ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោក​ជំទាវឥស្ស​រជន​ជាន់​ខ្ពស់​តំណាង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តី​រាជការ កងកំលាំង​ប្រដាប់អាវុធ​ក្រប់​លំដាប់​ក្នុង​ខេត្តកំពង់ ចាម បានជូនបាច់ផ្កា កន្រ្តក់ផ្កា ប្រសិទ្ធពរជ័យ​បវរបមហា​ប្រសើរ​ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជាស្ថាបនិក​នៃមហាចលនា​តស៊ូ​រំដោះ​ប្រទេស និង​អាយុជីវិត​ប្រជាពល​រដ្ឋកម្ពុជា​ចេញពី​របបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅថ្ងៃ​ទី​៧មករា​ឆ្នាំ១៩៧៩។ ជាមួយ​និងការ​ប្រសិទ្ធពរជ័យ​ដ៏មហា​ប្រសើរ​នេះ​ដែរ ថ្នាក់​ដឹកនាំទាំង​អស់ ក៏បានប្រសិទ្ធពរ​ជ័យបវរមហា​ប្រសើរ និង​វិបុល​សុខ​គ្រប់ប្រការ ជូនដល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​ខួបកំណើត​គំរប់ខួប៣៦ឆ្នាំ នៃ​ខួបអាពាហ៍ ពិពាហ៍​របស់​សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។

នៅ​ក្នុងជីវប្រវត្ដិ​សង្ខេបដែលរៀប​ចំឡើង​ដោយខុទ្ទកាល័យ​របស់​សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី បាន​ ឱ្យ​ដឹងថា សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសូត្រ​នៅថ្ងៃ​ទី៥​ខែសីហា​ឆ្នាំ១៩៥២ “ចុះបញ្ជី​ផ្លូវការថ្ងៃ​ទី៤​ខែមេសា​ឆ្នាំ១៩៥១” នៅឃុំ​ពាម​កោះស្នា​ស្រុក​ស្ទឹងត្រង់ ខេត្ដ​កំពង់​ចាម។ មានលោក​ឪពុកឈ្មោះ ហ៊ុន នាង និងអ្នកម្ដាយ ឈ្មោះ ឌី ប៉ុក មាន​បង​ប្អូន៦នាក់ សម្ដេចតេជោ​ជាកូនទី៣ ក្នុងគ្រួសារ។ នៅ​ក្នុងភាព​ជាកុមារ សម្ដេចតេជោ​បានសិក្សានៅភូមិ-ឃុំកំណើត​រហូតមកដល់​ឆ្នាំ១៩៦៤ សម្ដេច​ធ្វើដំណើរ​ចាកចេញ​ពីស្រុក​កំណើត មករស់​នៅបំរើព្រះ​សង្ឃវត្ដ​នាគវ័ន្ដ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បីបន្ដ​ការសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រៈទេវី។ នៅឆ្នាំ១៩៧០ ពេល​ដែល​កម្ពុជា ត្រូវ​បានរុញ​ច្រានឱ្យ​ធ្លាក់ចូល​ក្នុងភ្លើង​សង្គ្រាម និងដោយ​ឆ្លើយ​តបចំពោះ​ការអំពាវនាវ​របស់ សម្ដេច​ព្រះនរោត្ដមសីហនុ នៅ​ពេលនោះ ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួមក្នុង​សង្គ្រាមប្រឆាំង​និង​ចក្រពត្ដិនិយម សម្ដេច នៅ​ក្នុងវ័យ១៨ឆ្នាំ បានចូល​រួមជាមួយ​ចលនា​តស៊ូ ដែល​ក្រោយមក​បាន​រំដោះ​ប្រទេស នៅថ្ងៃ​ទី១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។ មួយថ្ងៃមុខ​ថ្ងៃជ័យជំនះ គឺនៅថ្ងៃ​ទី១៦ខែ​មេសា​១៩៧៥ សម្ដេច​ត្រូវ​របួស​ភ្នែកឆ្វេង ក្នុង​សមរភូមិ​ទន្លេបិទ​ខេត្ដកំពង់​ចាម។ ឆ្លងកាត់ការ​សំរាក​ព្យាបាល​អស់រយៈ​ពេលជាច្រើន​ខែ​រួចមក​ សម្ដេច​តេជោ​​នាយករដ្ឋមន្ដ្រី បានរៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ដោយ​ភ្ជាប់​នូវ​មរតក​អាពាហ៍​ពិពាហ៍ នូវ​បុត្រ​ចំនួន ៥នាក់​ក្នុងបន្ទុក ក្នុងនោះ​កូនប្រុស​៣នាក់ កូនស្រី​២នាក់។ “១ឯកឯត្ដម​ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត ២លោកជំទាវ ហ៊ុន ម៉ាណា ៣លោកហ៊ុន ម៉ានិត ៤លោកហ៊ុន ម៉ានី និង៥លោកស្រី ហ៊ុន ម៉ាលី”និងមានចៅចំនួន១២នាក់។
ដោយ​ឡែកទាក់ទិន​ទៅនិង​ជីវប្រវត្ដិ​សង្ខេប​របស់ លោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី បានឱ្យ​ដឹង​ដែរថា លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រសូត្រ​នៅថ្ងៃទី​១៥ខែធ្នូ​ឆ្នាំ១៩៥៤ នៅ​ភូមិ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ដកំពង់ចាម ក្នុង​ត្រកូល​កសិករ ដែល​មានឪពុក​ឈ្មោះ លីន គ្រី និង​ម្ដាយ​ឈ្មោះ ប៊ុន ស៊ាងលី។ ដោយ​សារ​តែសាលា​មាន​ទីតាំង​នៅ​ឆ្ងាយ និង​ត្រូវឆ្លង​ទឹកទន្លេ​ផង លោកជំទាវ​បានឆ្លង​កាត់ការ​លំបាកជា​ច្រើន ដើម្បី​បានទទួល​នូវការ​សិក្សា។ នៅឆ្នាំ១៩៧០ ឆ្លើយ​តបទៅនិង​ការអំពាវនាវ​ពី សម្ដេច​ព្រះនរោត្ដម​សីហនុ លោក​ជំទាវបាន​ស្ម្រ័គចិត្ដ​ចូលបំរើ ក្នុង​ចលនា​រំដោះជាតិ ក្នុងភារៈ​ជាគិ​លានុប្បដ្ឋាក​យិកា និងរួច​មកជាឆ្មប​នៅមន្ទីរ​ពេទ្យ​បង្អែក ចុងជាច ស្រុកដំបែរ ខេត្ដកំពង់ចាម។ លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅថ្ងៃទី៥ខែមករាឆ្នាំ១៩៧៦។​ ចាប់ពីឆ្នាំ១៩៧៧មក លោកជំទាវលែងបំរើក្នុងជួរកងទ័ព ពោល​គឺដូចនិង​ប្រជាពលរដ្ឋ​កម្ពុជានៅ​ទូទាំង​ប្រទេសដែរ ពិសេសយោង​ទៅលើមូល​ហេតុថា ស្វាមី​របស់លោក​ជំទាវ“សម្ដេចតេជោ​ហ៊ុន-សែន” ជាអ្នក​ប្រឆាំងនិង​របបខ្មែរ​ក្រហម លោកជំទាវ​ត្រូវជាប់​ក្នុងការ​ឃុំឃាំង របស់​របបខ្មែរ​ក្រហម ក្នុងស្រុក​ដំបែរ​ខេត្ដកំពង់​ចាម។ បន្ទាប់​ពីការជួប​ជុំគ្នាឡើង​វិញ ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ក្រោយ​ថ្ងៃរំដោះ​៧មករា​ឆ្នាំ១៩៧៩ លោកជំទាវបាន​​ប្រមែប្រមូល​កុមារកំព្រា​ដោយ​របប ប៉ុល ពត និងពីមូល​ហេតុផ្សេងៗ ឱ្យទៅ​រស់នៅ​ក្នុងមជ្ឈ​មណ្ឌលកុមារ​កំព្រា ដើម្បី​ទទួលបាន​ការថែទាំ​និង​រៀនសូត្រ រហូតមួយចំនួន​ធំមានមុខ​របរ​ប្រកបរបរ​អាជីវកម្ម ចិញ្ចឹម​ជីវិតបានដោយ​ខ្លួនឯង។ ក្នុងសណ្ដាន​ចិត្ដមេត្ដា​ករុណា និងយល់​ដល់ការ​លំបាក​របស់ស្ដ្រី និង​ប្រជាពល​រដ្ឋក្រីក្រ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បាន​​បង្កើត​មជ្ឈមណ្ឌល អភិវឌ្ឍន៍​ស្ដ្រីចំនួន​៥កន្លែង ដើម្បី​រួមចំណែ​ក​បណ្ដុះ​បណ្ដាល ផ្ដល់​វិជ្ជាជីវៈ​សមស្រប​ដល់ស្ដ្រី​និងជនក្រីក្រ អាចរក​ការងារធ្វើ និង​ចិញ្ចឹមជីវិត​បានសមរម្យ។


បទ​​អត្ថា​ធិ​ប្បាយ​ ៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច កើន​ដល់ ៧.៥ ភាគ​រ​យ​ក្នុ​ង​​ឆ្នាំ​ ២០១២



រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្ដេច​អគ្គសេនា​ប​តី​តេជោ  ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្រេច​បាន​នូវ​សមិទ្ធ​ផល​ធំៗ ជា​ច្រើន​ តាម​រយៈការ​ដាក់​ចេញ​នូវ​ផែនការ​ និង​យុទ្ធ​សាស្ត្រ​សំខាន់ៗ ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ស​ង្គ​ម​ សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​ការ​រក្សា បូរ​ណភាព​ទឹក​ដី ធានា​បាន​នូវ​សុខ​សន្តិ​ភាព និង​សុវត្ថិ​ភាព​សង្គម​ ជូន​ជាតិមាតុ​ភូមិ និង​ប្រជា​ជន​។
            កម្ពុជា​មាន​មោទនៈភាព​ ដោយ​បាន​ឆ្លង​ផុត​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ពិភពលោក​ នាឆ្នាំ ២០​០​៩​-២០១០ យ៉ាង​ឆាប់​រហ័ស​ ហើយ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ ៦ % ក្នុង​ឆ្នាំ ២០១០ ពោល​គឺ​ក្នុង​ដំណាក់កា​ល​ងើ​ប​​ចេញ​ពី​វិបត្តិ​។​ ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០១១ នេះ ទោះ​បី​ជា​កម្ពុជា​ត្រូវ​ប្រ​ឈ​ម​​មុខ​ជា​មួយ​ នឹង​គ្រោះ​ទឹក​ជំនន់​ក៏​ដោយ​ តាម​ការ​ព្យាករណ៍ ក៏​កម្ពុជា​នៅ​តែ​អាច​សម្រេច​បាន​កំណើន​សេដ្ឋ​កិច្ច​ប្រមាណ​ ៦.៤​ % ដែរ។ ការ​ងើប​ឡើង​វិញ​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ អាស្រ័យ​ជា​ចំបង​ដោយ​រាជ​រដ្ឋា​ភិបា​ល​ដាក់​ចេញ​នូវ​វិ​ធាន​ការ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ទាន់​ពេល​វេលា​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិ​ពល ​នៃ​វិ​បត្តិ​សេដ្ឋកិច្ច​ពិ​ភព​លោក​  ជា​ពិសេស​ជំរុញ​ឲ្យមាន​ការ​ងើប​ឡើ​ង​វិញ​ នូវ​វិ​ស័យ​ជា​អាទិ​ភាព​ ដែល​រួម​មាន ទេសចរណ៍ កាត់​ដេរ និង​សំណង់។
          ជាការពិតណាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច  មូល​និធិ​រូបិយ​វត្ថុ​អន្ត​រ​ជា​តិ​ (IMF) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១១ កន្លង​ទៅថ្មីៗនេះ បានព្យាករណ៍ថា  កំណើ​ន​​សេ​ដ្ឋ​កិ​ច្ច ​​​នឹងកើនដល់.% នៅឆ្នាំ ២០១២ នេះ  ដែលកំណើនសេដ្ឋកិច្ចនេះ បណ្តាលមក​ពី​ការ​កើ​ន​ឡើងនៃការនាំចេញសម្លៀកបំពាក់ កំណើនភ្ញៀវទេសចរណ៍ ការងើប​ឡើង​​វិញ ​នៃ​សំ​ណ​ង់​អាគារ និងការកើនឡើង នៃការនាំអង្ករចេញទៅក្រៅប្រទេស។
        ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្តានុពលជាច្រើន សម្រាប់ការអភិ​វឌ្ឍ​ន៍  បើ​​​​ប្រៀបធៀបជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជា សក្តានុពល​ទេស​ចរណ៍កសិ​​​ម្ម និង​​ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ។
          ទេសចរណ៍ៈ  ជាសក្តានុពលមួយ ដែលប្រទេសនានានៅក្នុងតំបន់ ពុំអា​ច​ប្រៀ​ប​ផ្ទឹ​ម​បា​ន​ឡើ​​យ គឺដោយសារកម្ពុជាមាននូវប្រាង្គប្រាសាទ និងសំណង់បូរាណ ដែលជា​សំណង់​ស្ថា​ប​ត្យ​ក​ម្ម​អច្ឆរិយរាប់ពាន់ឆ្នាំ ដែលដូនតាបន្សល់ទុកឲ្យលម្អរទៅដោយក្បាច់រចនា ការ​រៀប​រាប់អំពី​ប្រវ​ត្តិ​សា​ស្ត្រ និងជីវភាពប្រជាពលរដ្ឋខ្មែរ នាសម័យបូរាណ។ មិនតែប៉ុណ្ណោះ ប្រទេស​កម្ពុជា ក៏​នៅ​​​​មាន​តំបន់​រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ប្រណិត និងសម្បូរបែប ព្រម​ទាំង​មាន​តំបន់​ឆ្នេរស​មុ​ទ្រ​ដ៏​ស្រ​ស់​​ត្រកាល ដែល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រស្អាត​បំផុតលើ​សកល​លោក​។ ទាំងនេះ​ហើ​យ ដែល​ជា​ឱកាសដ៏​វិសេស​វិសាលបំផុត ដែលអាចធ្វើឲ្យប្រទេ​​កម្ពុជា ទទួ​ល​បា​ន​ភ្ញៀវទេស​ចរណ៍​រាប់​លា​ន​នាក់ មកទស្សនា និងជាឱកាសនៃការរកចំណូ​សម្រាប់កំណើនថវិកាជាតិ។ ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​ទេសចរណ៍ កម្ពុជា​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទ​នៈ នៅ​ឆ្នាំ ២០១០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្ត​រ​ជាតិ​ជាង ២.៥ លាន​នាក់ ក្នុង​អត្រា​កំណើ ១៦ % ធៀប​នឹង​ឆ្នាំ ២០០៩។ ក្នុង​ឆ្នាំ ២០១១ តួលេខ​នេះ បាន​កើន​ដល់ប្រ​មាណ​ជាង​ ២.៨ លាននាក់ ឬ​ប្រមាណ​ជាង ១៤ % ធៀប​នឹង​ឆ្នាំ ២០១០ ។​ កម្ពុជា​សង្ឃឹម​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ​ប្រមាណ​ ៤.៥ លាន​នាក់ នៅ​ឆ្នាំ ២០១៥ នឹងប្រ​មាណ​ ៧ លាន​នាក់ នៅ​ឆ្នាំ ២០២០។ ការ​រី​ក​ចម្រើន​នៃ​វិ​ស័យ​ទេ​ស​ចរ​ណ៍ ដែល​ត្រូវ​បាន​ចាត់​ទុ​ក​ថា  «ជា​មាស​បៃតង» ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ ក្នុង​ការ​អភិ​វឌ្ឍ​សេ​ដ្ឋ​កិ​​ច្ចសង្គម ជា​ពិ​សេស​ចូល​រួម​សម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍ​សហស្សវត្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ក៏​ដូច​ជា​យុ​ទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី ២ របស់​រាជ​រដ្ឋាភិ​បាល​ ដើម្បី «កំ​ណើន​ការ​ងារ ប្រសិទ្ធ​ភាព​ និង​សម​ធម៌»។
            កសិកម្ម៖ ថ្វីបើ​​កម្ពុជាជួបប្រទះនូវគ្រោះទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ​នាពេលកន្លង​ទៅយ៉ាងណា​ក៏​ដោយក៏ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានវាយតម្លៃថា ទិន្នផលកសិកម្មនៅក្នុងឆ្នាំនេះ នៅតែ​​មាន ​​ទិន្នផលខ្ពស់ដដែលនៅកម្ពុជាមានប្រជាពលរដ្ឋភាគច្រើនជាកសិករ ហើយ​​សក្ដានុពល​ ដែលកម្ពុជាមាន គឺដីដែលមានជីជាតិ ដែ​លអាចឲ្យប្រជារដ្ឋធ្វើស្រែ​-ចំការ និង ដំណាំរួម ផ្សំផ្ សេងៗទៀត កសិឧស្សាហកម្មសម្រាប់ធ្វើ​កា​រផ្គត់​​ផ្គង់ទីផ្សាក្នុង​​ស្រុក និង​​​​នាំចេញទៅ​ លក់ក្ រៅប្រទេស
          ដោយយោងទៅ​​លើលក្ខខណ្ឌទាំងនេះហើយ ប្រទេសកម្ពុជានាពេលកន្លងមកបានធ្វើការនាំ​ ចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេសជាច្រើនដូចជា អង្ករ កៅស៊ូ ពោតសណ្ដែក ដំឡូ​ង និងផលិតផលផ្សេងៗ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
          យើងឃើញថា រាជរដ្ឋាភិបាលបានខិតខំបង្កើតនិងកសាងប្រព័ន្ធផ្គត់ផ្គង់និងស្រោចស្រ​​ព្រមទាំងលើកកម្ពស់សមត្ថភាពផលិតដល់ប្រតិបត្តិករដើម្បីឲ្យផលិតផលកសិកម្មរបស់​​​កម្ពុជាឆ្លើ​យ​​តបបានទៅនឹងតម្រូវការទីផ្សារនិងមានស្ដង់ដាបច្ចេកទេសអន្តរជាតិ រួមជាមួយនឹងការ​ គ្រប់​ គ្រងការផលិត គ្រប់គ្រងទីផ្សារបានល្អ ជួយជំរុញនឹងសម្របសម្រួលជាមួយវិស័យទៃ​​​ទៀត ដូចជា ធនា​គារ និងគ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុ ក្នុងការផ្ដល់នូវឥណទានមួយសមស្រប និង​​ធ្វើការ​ ទំនា​​​​ក់ទំនង​ ជាមួយបណ្ដាប្រទេសជាច្រើនទៀតសម្រាប់ការនាំចេញ។ នេះជាសមិទ្ធ​​ដ៏ធំធេង​​មួយដែល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់នឹងផ្ដល់នូវឱកាសជាច្រើនទៀ​​​ ដល់ប្រជាកសិករ។
          ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង៖ ដោយមានគោ​ល​​នយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះកម្ពុជាមានឧស្សាហកម្ម​​កាត់ដេរដែ​ល​​​ស្រូបទាញបាននូវកម្លាំងពលកម្មជាង ៤៥ ម៉ឺននាក់ ទូទាំ​​ប្រទេស និងបានចូលរួមចំណែក ក្នុងការលើ​ក​​កម្ពស់ជីវភាពរស់នៅរបស់​​​​​ប្រជាពលរដ្ឋកម្ពុជាបា​​មួយកម្រិត​ធំ។ វិស័យនេះបានធ្វើការនាំចេញនូវសម្លៀកបំពាក់ និងផលិតផលរបស់ខ្លួនព្រមទាំងបានជួយជំរុញ ដល់កំ​ណើ​ន​សេដ្ឋកិច្ចសង្គមយ៉ាងច្រើនទៀតផង។

          ក្រៅពីវិស័យទាំងបីខាងលើនេះយើងសង្កេតឃើញថា នៅមានវិស័យដទៃទៀតផងដែរ ដែលជាសក្តានុពលបន្ថែមថ្មីក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដូចជាការរុករករ៉ែ មានរ៉ែប្រេងកាត រ៉ែមា រ៉ែដែក និងរ៉ែដទៃទៀត។ ការវិនិយោគទាំងនេះ នឹងអាចជួយ​ លើកកម្ពស់សេដ្ឋកិច្ច​​ សង្គមផងដែរ ជាពិសេសគឺការវិនិយោគ រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនក្នុងការរុករកនិងការ​​​ធ្វើអាជីវកម្មប្រេងកាតនិងឧស្ម័ននៅកម្ពុជា។

          សរុបមកយើងឃើញថា វិស័យសំខាន់ខាងលើនេះ ពិតជាអាចជួយដល់ការអភិវឌ្ឍសេ​​​​​ដ្ចកិច្ចសង្គមយ៉ាងពិតប្រាកដ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាពិសេសគឺវិស័​យទេសចរណ៍ វិស័យកសិកម្ម និង​ ​ឧស្សាហកម្មកាត់ដេរ ដែលជាឱកាស​​ មួយយ៉ាង​ វិសេស​ វិសាល បំផុតរបស់កម្ពុជា ស្របពេលដែលប្រទេសនានានៅលើពិភពលោកកំពុងតែប្រកួត​ប្រជែងឈាន​ ទៅរកបច្ចេកវិទ្យាទំនើបហើយបំភ្លេចចោលនូវឱកាសនៃការរកចំណូលពីវិស័យទាំងនេះ។

          តាមរយៈលទ្ធផលនាពេលកន្លងមកយើងឃើញថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ ដ៏ប៉ិនប្រសប់ និងមានភាពឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​​ នាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិត​​ព្រហ្មវិហារធម៌បានបង្កើតឡើងនូវគោលនយោបា​យនិងផែន​ ការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងធ្វើឲ្យប្រ​ទេ​ស​កម្ពុជាចាក​ ផុតពីវិបត្តិនៃភាពក្រីក្របាន។

          ដូចនេះ កំណើនសេដ្ឋកិច្ច ៧.% នៅក្នុងឆ្នាំ ២០១២ នេះ បើទោះបីជាស្ថិត​ក្នុងការ​​ព្យា​ករ​ណ៍​របស់ (IMF) យ៉ាងណា ក៏វាជាសញ្ញានៃចំណុចចាប់ផ្ដើមយ៉ាង​​ល្អប្រសើរ នៃការអភិវឌ្ឍសេដ្ឋ​​កិ​ច្ច​នៅកម្ពុជានឹងបន្តឆ្ពោះទៅមុខដោយគ្មានទីបញ្ចប់ ដែលជាជោគជ័យរបស់រាជរដ្ឋា​ភិ​បាលកម្ពុជា ឆ្លើយតបនឹងសេចក្ដីត្រូវការ​​របស់ប្រជាពលរដ្ឋក្នុងការលើកតំកើងកំរិតជីវភាព​រស់នៅក្នុងសង្គម​ជាតិទាំងមូល

ដោយឧត្ដមសក្ដិ