Friday, January 6, 2012

Press Release of ASEAN Intergovernmental Commission on Human Rights on " ASEAN Homan Rights Meeting "


សេចក្តី​ប្រកាស​ព័ត៌មាន គណៈកម្មការអន្តរជាតិ សិទ្ធិមនុស្សអាស៊ាន ស្តីអំពី​កិច្ចប្​រជុំ​សិទ្ធិ​មនុស្ស​អាស៊ាន


សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​​ស្ពាន​អាកាស ៧​មករា


ស្ពាន​អាកាស​ទី​២​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ដែល​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា ស្ពាន​អាកាស ៧​មករា (​ពេទ្យ​លោក​សង្ឃ​) ដែលមាន ​ទីតាំងនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​វិថី​កម្ពុជា​ក្រោម ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៥៩៦ ស្ថិតក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១២ ​ក្រោម​អធិ បតីភាព​ សម្តេច​អគមហា​សេនាបតី​តេ​ជោ ហ៊ុន សែន រួមជាមួយ លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។​ 
មាន​ប្រសាសន៍​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​៧​មករា សម្តេចតេជោនាយ​ក​រដ្ឋ​មន្រ្តី បាន​កោតសរសើរ ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ កែប ជុតិមា និងក្រុមហ៊ុន អានិកជន​​វិនិយោគ​​របស់​លោក​​ឧកញ៉ា ពង្ស ឃាវសែ ដែលបាន​ខិតខំប្រឹង​ប្រែង​កសាង​ស្ពាន​អាកាស​៧​មករា នេះ នឹងបាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជា​ពលរដ្ឋ ដែលរស់​នៅម្តុំនេះ ដោយ​បានចូល​រួម​សហការ និង​ជួបការ​លំបាក​ជាច្រើន ក្នុង​អំឡុង​ពេល​សាងសង់ និងប្រជាពល​រដ្ឋដែល​ធ្វើ​ដំណើរ​ក្នុង​ដំណាក់​កាល សាងសង់នេះ ។

សម្តេចតេជោ​ បានរិះគន់ចំពោះ​ក្រុមអ្នក​នយោបាយ នឹង​ក្រុមអ្នក​តំណាង​រាស្រ្ត​ប្រឆាំង​មួយចំនួន ដែល​មិន​ទទួលស្គាល់​ការរីក​ចំរើន និង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា ។ សម្តេចតេជោ​បាន​លើក​សំណួរ​ថា ក្រោយ​ថ្ងៃរំដោះ​៧មករា ឆ្នាំ ១៩៧៩​ តើ​អ្នក​ទទួល​ស្គាល់ថា នៅ​ភ្នំពេញ​គ្មាន​មនុស្ស នៅទេ ហើយ​ឥឡូវ​តើអ្នក​ទទួល​ស្គាល់ ភ្នំពេញ​ស្ទះ​ចរាចរទេ ។ អ្នកខ្លះ​ចោទគេថា អ្នក​ជិះ​ឡាន គឺជាអ្នក​ពុក​រលួយ ចុះ​អ្នក​វិញ​ជិះឡាន​ដែរ​នោះ ហើយ​មាន​តំណាង​រាស្រ្ត​ខ្លះ មាន​សណ្ឋាគារ នៅ​សៀមរាប​ទៀតផង ។

ចំពោះ​ការស្នើ​សុំ​របស់ឯកឧត្តម​ កែប ជុតិមា អភិបាល​រាជធានីភ្នំ​ពេញ ​កសាងស្ពាន​អាកាស ស្ទឹង​មាន​ជ័យ មួយ​បនែ្ថម​ទៀត សម្តេចតេជោ ហ៊ុន សែន បាន​ឯកភាព​អនុញ្ញាត អោយ​សាងសង់ ហើយ​ចាប់​ផ្តើម​នៅ​ពេល​ណា បញ្ហា​ធំ គឺ​ត្រូវ​សុំ​សហការ និងផ្តល់​សំណង ដល់​ប្រជាពល​រដ្ឋ ដែល​រងផល​ប៉ះពាល់ ។

សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី បាន​ប្រគល់​ភារកិច្ច​ទាំង​មូល ពាក់ព័ន្ធ​នឹង​ការសាង់​សង​ស្ពាន​អាកាសទី ៣ ស្ទឹង​មាន​ជ័យ ជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា រួម​ទាំង​ចេញ ស.ជ.ណ ជម្រាប​ជូន​ដល់​ប្រជាពល​រដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​ស្ទឹងមាន​ជ័យផង​ ។

ស្ពាន​អាកាស ៧​មករា សាង​សង់​​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង​៣៤៥​ម៉ែត្រ ទទឹង​១៦,២០​ម៉ែត្រ និង​ស្ថិតនៅលើ វិថី​កម្ពុជា​ក្រោម មាន​ប្រវែង​១៦០​ម៉ែត្រ ទទឹង​៦,៥០​ម៉ែត្រ ។ រីឯ​កំពស់​ស្ពាន​មាន​កំពស់ ៥,២០​ម៉ែត្រ ប្រើ​រយៈពេល​សាងសង់ ១២​ខែ បញ្ចប់​ពេល​សាងសង់ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១១ និង​ធ្វើ​ការចំណាយ​អស់​ថវិកា ចំនួន ៨.៧០៥.៨០៨​ដុល្លារ សហរដ្ឋអាមេរិក ដែល​ជា​ថវិកា​បាន​មក​ពី​​ការ​អភិវឌ្ឍន៍​តំបន់​កោះ​ពេជ្រ​ ដោយ​ក្រុម​ហ៊ុន​វិនិយោគ​អនិកជន​កម្ពុជា​(OCIC)។​  ​ស្ពានអាកាស​​៧​មករា ក្រៅ​ពី​​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរ ខណៈដែល​យានយន្ត និង​ប្រជាព​ល​រដ្ឋ​មានការ​កើនឡើងនៅ​រាជ​ធានី​ភ្នំ​ពេញ​ ស្ពាន​នេះ​ក៏​សំរាប់​ស្វាគមន៍ កិច្ចប្រជុំកំពូល​​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០១២​នេះផង​ដែរ​​។



Press Release of Ministry of Foreign affairs on the ASEAN Foreign Ministers' Meeting 10-12 January 2012


សេច​ក្តី​​ជូន​ព័ត៌មាន របស់ក្​រសួង​ការ​​បរទេស​ ស្តីពី​ការ​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ១០-១២ មករា ២០១២