Friday, January 13, 2012

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពីកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ចង្អៀត នៅខេត្តសៀមរាប ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២





Press ReleaseASEAN Foreign Ministers' Retreat (AMM Retreat) Siem Reap, 11 January 2012




សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពីលទ្ធផល​នៃសម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី ថ្ងៃទី ១៣ ខែ ​មករា​ ​ឆ្នាំ២០១២


សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ថ្ងៃទី ១៣  ខែ ​មករា​ ​ឆ្នាំ២០១

     ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១២ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព​មានបើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអណត្តិទី ៤ ដើម្បីឆ្លងៈ
-​សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​ ។
២-សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និង​អភិវឌ្ឍ​​តំបន់​ឆ្នេរសមុទ្រកម្ពុជា​ ។
៣-​សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ។
៤-​​បញ្ហា​ផ្សេងៗ ៖
      
     ក្រោយ​ពី​បាន​ស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​​​អនុម័ត​នូវ​៖
I- សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​
ដោយ​​បាន​​ទទួល​ការ​គាំទ្រ​ និង​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី ក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ​ ឧត្តមក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ គណៈ​កម្មាធិការ​​នីតិ​សម្បទានិង​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ផែនការបាន​រៀប​ចំ​ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​នេះ​ឡើង​ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២ របស់​រាជរដ្ឋាភិបាល​ និង​ ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​(ផ.យ.អ.ជ) បច្ចុប្បន្ន​កម្ម​ ២០០៩-​២០១៣ ដែល​ទទួល​បាន​ការ​អនុ​ម័ត​ពី​​ស្ថាប័ន​នីតិប្បញត្តិ​កាល​​ពី​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០១០​។ ​​
​គោល​បំណង​សំខាន់​នៃ​កម្ម​វិធី​វិនិយោគ​សាធារណៈ​(ក.វ.ស) បីឆ្នាំ​រំកិល​២០១២-២០១៤​ គឺ​ធ្វើ​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ដើម្បី​ឈាន​ទៅ​សម្រេច​​បាន​​នូវ​ការ​ធ្វើ​ សុខដុម​នីយកម្ម​ ការងារ​ ផែន​ការ​ ចំណាយ​វិនិយោគ​សាធារណៈ​របស់​រដ្ឋ និង ហិរញ្ញប្បទាន​សហ​ប្រតិបត្តិ​ការ​​ និង​ដើម្បី​ពង្រឹង​យន្ត​ការ​ស្ថាប័ន​សម្រាប់​ការងារ​នេះ​ផង​ដែរ។ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​(ផ.ស.ស) ៦-៧% និង​អាទិភាព​នានា​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ​​ និង​ជន​បទ ដូច​ជាការ​អភិវឌ្ឍន៍​​កសិកម្ម​ និង​ជនបទ តាមរយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​និង​ពិពិធកម្ម​​កសិកម្ម​ ដូច​ដែល​បាន​កំណត់​រួច​មក​ហើយ​នៅ​ក្នុង​ យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២​ និង ផ.យ.អ.ជ បច្ចុប្បន្នកម្ម​ ២០០៩-​២០១៣ ​នោះ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤ បាន​ធ្វើ​ការ​វិភាជធន​ធាន​ប្រមាណ​ ៦៥% សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ជនបទ​​។​​ ​​ ​

II-​សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ឆ្នេរសមុទ្រកម្ពុជា ៖
សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ឆ្នេរសមុទ្រកម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ដាក់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ តាម​​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ដែល​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​​ ​នា​ឱកាស​ពិធី​អបអរសាទរ​ការ​ដាក់បញ្ចូល​ឆ្នេរ​សមុទ្រ​​កម្ពុជា​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ ដែល​​ស្អាត​បំផុត​​លើ​សកល​លោក​ នៅ​ក្រុង​ព្រះ​សីហនុ​កាល​ពី​​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ​ ២០១១​។​
គណៈ​កម្មាធិការ​​គ្រប់​គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក) ​ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ព្រះ​រាជក្រឹត្យ​នេះ​ នឹង​​ធ្វើ​ជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​នៅ​តំបន់​​ឆ្នេរ​សមុទ្រ​ ដែល​មាន​ឆ្នេរ​សមុទ្រ​ ដីចំណី​ឆ្នេរ​សមុទ្រ តំបន់​រណប កោះ ដៃ​សមុទ្រ ស្ទឹង ព្រែក ផ្លូវ​ទឹក​ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ​ និង​ផ្ទៃ​ទឹក​ដែល​ជាប់​នឹង​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ ប្រកប​ដោយ​និរន្តរភាព​ និង​ការ​ទទួល​ខុស​ត្រូវ​។​
សមាស​ភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​ឆ្នេរ​​សមុទ្រ​កម្ពុជា រួម​​មានៈ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ប្រធាន​កិត្តិយស​, រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ជា​​ប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ជា​អនុប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍​, ​និង​មាន​តំណាង​មក​ពី​​ក្រសួង​ ស្ថាប័ន​ដទៃទៀត​ជា​សមាជិក​។​
សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​នេះ​មាន​ចំនួន​ ០៦ ជំពូក​ និង ១៤ មាត្រា។​

III-សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ៖
ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ កាល​ពី​ថ្ងៃទី ២៥ និង​ទី២៦ ខែ​ឧសភា ឆ្នាំ ២០១១ នៅ​ទីក្រុង​ទូបាគូតា ប្រទេស​សេណេហ្គាល់​ ដោយ​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភព​លោក​ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ជីវៈ​ចម្រុះ​ ភាព​ប្រណី​ត​នៃ​បរិស្ថាន​ធម្មជាតិ​ តម្លៃ​អេកូឡូស៊ី​សេដ្ឋកិច្ច​សង្គម​ វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ ព្រម​ទាំង​ភាព​ទាក់​ទាញ​​ផ្នែក​ទេស​ចរណ៍​។ ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋ​កិច្ច​ ទេសចរណ៍​ និង​កំណើន​ប្រជាជន​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ នៃ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ទាម​ទារ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ផ្នែក​រូបវន្ត​​​សមស្រប​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​។
សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ត្រូវ​បាន​​​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ផ្អែក​លើ​ការ​​ស្រាវ​ជ្រាវ​ឯកសារ​ទាំង​ឡាយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​​នៅ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ និង​នៅ​លើពិភពលោក​ និង​មាន​គោលដៅ​គ្រប់​គ្រង​កា​រ​ប្រើប្រាស់​ ថែរក្សា​ការពារ  និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​​បាន​ត្រឹម​ត្រូវ​មាន​ប្រសិទ្ធ​ភាព​និង​ចីរភាព​ ដើម្បី​ចៀស​វាង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍន៍​មក​លើ​វិស័យ​ទេសចរណ៍ សេដ្ឋ​កិច្ច​ សង្គម​ បរិស្ថាន វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​។
វិសាល​ភាព​នៃ​តំបន់​ឆ្នេរ​សមុទ្រ​​កំណត់​ដោយ​សារាចរនេះ​ រួម​មាន​ឆ្នេរ​សមុទ្រ ដីចំណីឆ្នេរ​សមុទ្រ ដីគោក ដីកោះ ដែន​ទឹក និង​ដៃ​សមុទ្រ​ ស្ទឹង​ ព្រែក​ ផ្លូវ​ទឹក​តភ្ជាប់​នឹង​ផ្ទៃ​សមុទ្រ​ ដែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​នៃ​​ខេត្ត​ទាំង​៤ (កោះកុង ព្រះសីហនុ កំពត កែប​)​។
សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​​ទទួល​បាន​ការ​អនុម័ត​ពី​អង្គប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្រ្តី​ មិន​មាន​ប្រតិសកម្ម​ក្នុង​ការ​អនុវត្ត​ ក៏​ដូច​ជា​មិន​មានផល​ប៉ះពាល់​ជា​មួយ​​​​​អនុ​សញ្ញា​ ម៉ុង​តេណេក្រូ ឆ្នាំ ១៩៨២ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ​។​

IV-បញ្ហា​ផ្សេងៗ ៖
-យោង​តាម​សំណើ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កំណត់​ថា ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ត្រី​ទឹក​សាប​​ពី​កម្ពុជា​នៅ​តែ​បន្ត​អនុវត្ត​ជា​ធម្មតា​ លើក​លែង​តែ​មាន​ការ​ណែ​នាំ​ជា​ថ្មីទៀត​​។​

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១១ និង ៣០ នាទី។
         
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែ​​ មករា​ ឆ្នាំ២០១២

ស្ពានអាកាសទីបី នឹងត្រូវសាងសង់ជាពីរដំណាក់កាល


Thursday, 12 Jan 2012 08:01
ក្រោយពីទទួលការសម្រេចពី ប្រមុខរាជរដ្ឋាភិបាល
សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើគម្រោង កសាងស្ពាន​អាកាសស្​ទឹង​មានជ័យ ក្នុងឧិកាស សម្ពោធ ស្ពានអាកាស៧មករា នោះ អ្នកជំនាញរបស់ក្រុមហ៊ុនOCIC ក៏ដូចជាមន្ត្រី បច្ចេកទេសរបស់ សាលា​រាជធានីភ្នំពេញ (មន្ទីរ​សាធារណៈការ) បាននឹងកំពុង រៀបចំជើងព្រួល ក្នុងការ​ចាប់​ផ្តើម​អនុវត្តន៍​កសាងស្ពានអាកាស ដែលមាន តំលៃខ្ពស់មួយនេះហើយ។
គួររំលឹកថា ដោយសារសង្កេតឃើញ ស្ថានភាពចរាចរណ៍ចំនុចប្រសព្វ ស្ពានស្ទឹង​មាន​ជ័យ​បច្ចុប្បន្ន​ មានសភាពស្មុគស្មាញ មានការកកស្ទះស្ទើរជាប្រចាំ អាជ្ញាធររាជ​ធានីភ្នំពេញ​បានសុំគោល​ការណ៍​ពី សម្តេចតេជោធ្វើការសិក្សាលទ្ធភាព សាងសង់ស្ពានអាកាសទីបី របស់ខ្លួន។ ឆ្លងកាត់​ការ​សិក្សាអស់រយៈពេលយ៉ាងយូរ និងកិច្ចប្រជុំដ៏ស្វិតស្វាញ ជាច្រើនលើក ច្រើនសារ សាលារាជធានី មន្ទីរសាធារណៈការ ក្រុមហ៊ុនOCIC និងក្រុមហ៊ុន ស៊ីណូប៉ាស៊ីហ្វិក បានរក​ឃើញនូវ​ដំណោះស្​រាយ​មួយដ៏ប្រសើរ ក្នុងចំណោមជំរើសចំនួន៦ ដោយសាងសង់ ស្ពានអាកាសមួយ ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ (ខណ្ឌមានជ័យ) សង្កាត់ទំនប់ទឹក (ខណ្ឌចំការមន) និងសង្កាត់បឹងសាឡាង (ខណ្ឌទួលគោក) ដែលជាជម្រើសទី៦ ពីព្រោះជាជម្រើសដែលល្អជាងគេ នឹងអាច ដោះ​ស្រាយ​បញ្ហាចរាចរគ្រប់ប្រភេទ មានលក្ខណៈយុទ្ធសាស្រ្តយូរអង្វែង និងធានាដោះ​ស្រាយ​បញ្ហាក​កស្ទះ​ចរាចរ។ រីឯការសាងសង់ ចំពោះជម្រើសនេះ គេអាចអនុវត្តន័ជាដំណាក់ៗ បានទៅតាម​លទ្ធភាព​ហិរញ្ញវត្ថុ។
ស្ពានអាកាសនេះ ត្រូវបានសិក្សាប្លង់មេរួចរាល់ ហើយមានលក្ខណៈ​បច្ចេកទេស​ដូចខាង​ក្រោម​៖
  • សាងសង់ស្ពានអាកាសធំ ពីបេតុងអារមេស្របពីលើផ្លូវលេខ ២៧១ ត្រង់ចំនុចភ្​លើងស្តុប​មានទទឹង​ ១៤.៨០ម៉ែត្រ សម្រាប់ចរាចរទ្វេរទិស ដោយមាន ០២ខ្សែទៅ និង០២ខ្សែមក
  • សាងសង់ស្ពានអាកាសតូចពីរឯកទិស ពីបេតុងអារមេមាន ទទឹង​៦.៥០​ម៉ែត្រ និងសាងសង់ស្ពានបេតុងមួយទៀ តជំនួសស្ពាន​បាឡេ​ដែលមានទទឹង ៨ម៉ែត្រ
  • អ៊ុតកៅស៊ូអមសង្ខាងស្ពានទទឹងពី ៥.៥០ម៉ែត្រ ទោ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ
  • កំពស់សុវត្តិភាពក្រោមស្ពាន ៥.២០ម៉ែត្រ
  • ក្រៅពីនេះការស្ថាបនាលូ ច្រាំងបេតុងប្រឡាយជើងទេរ សួនច្បារ ខឿនបែង​ចែកទ្រូងស្ពាន ដំឡើងបង្គោលភ្លើង លាបគំនូសចរាចរ ដាក់ស្លាកចរាចរជាដើម។
ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាល ដែលក្នុងនោះមាន៖
- ដំណាក់កាលទី១ ៖ សាងសង់ស្ពានអាកាសមេ ០២ ស្ពានរូងក្រោមដី ០១ ដោយប្រើ​រយៈ​ពេលសាងសង់ ចំនួន១៨ខែ និងត្រូវចំណាយថវិកាអស់ប្រមាណជាង ១២លាន​ដុល្លារ​សហ​រដ្ឋអាមេរិក
- ដំណាក់កាលទី២ ៖ សាងសង់ស្ពានបែងខ្នែងចំនួន ០១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន ០២​ដោយប្រើ រយៈពេលសាងសង់ចំនួន ៨ខែ និងចំណាយអស់ថវិកាប្រមាណជិត ៥លានដុល្លារ​សហរដ្ឋអាមេរិក។
ក្នុងពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងពីកិច្ច​បន្តការស្ថាបនា​ស្ពាន​អាកាស​ទីបីនេះ សម្តេចក៏បានបញ្ជាក់ពីប្រភពថវិកា ដែលនឹងត្រូវ​យកមកប្រើប្រាស់ក្​នុងការអនុវត្ត​គម្រោង​មួយ​នេះផងដែរ ថវិកាចំនួន ជិត ១៨លានដុល្លារនោះ គឹបានមកពីការ​វិនិយោគ​តំបន់​ ទីក្រុងរណបរបស់ក្រុមហ៊ុនOCIC ជ្រោយចង្វារនោះឯង ស្របតាម អនុសាសន៍ដ៏វៃឈ្លាស របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺ "យកក្រុង ចិញ្ចឹមក្រុង"



DPM H.E Sok An tells German parliamentarian about the achievements of ECCC and the free operation of NGOs in Cambodia


PHNOM PENH, Thursday 12, Jan. 2012 (PRU) – Cambodia’s Deputy Prime Minister His Excellency Dr. Sok An on Thursday briefed Mr. Juergen Klimke, a senior Member of the German Parliament, on a number of records achieved by the Extraordinary Chamber in the Courts of Cambodia (ECCC), including its legacy, with all the Court’s records preserved in a documentation centre for the benefit of academic researchers and the Cambodian public, and setting a model of court administration for the domestic court, based on the valuable experiences from the ECCC, .

His Excellency Deputy Prime Minister thanks Germany for its significant financial and technical support to the ECCC with special focus on enhancing the victims' participation, which is unprecedented among international courts.

His Excellency Deputy Prime Minister also told German MP that Non-Governmental Organizations (NGOs) are operating freely in Cambodia, saying  that “Cambodia is a heaven for NGOs” given that more than 2,800 registered NGOs are operating nationwide without restrictions.

His Excellency Dr. Sok An said that a draft law on NGOs and Associations has been drafted and legally reviewed by legal experts and Ministry of Interior, after taking into account inputs from civil society to ensure the law will benefit social development.

The Royal Government of Cambodia has close cooperation with German funded NGOs, a move that is welcomed by German lawmaker and diplomats.

Germany welcomes Cambodia’s rotating chairmanship of ASEAN for 2012, saying Cambodia is playing an important role in improving ASEAN-EU relations.

MP Klimke told Deputy Prime Minister Sok An that Cambodia is still firmly within the radar of Germany, given that Phnom Penh is still listed among the 50 development partnership countries of Germany, after Berlin reduced the number of partners from 120.

German also looks to expand bilateral cooperation, a move that would boost various sectors, including tourism.



អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​​គណៈ​កម្មា​ធិការ​​ជាតិ​​បេតិភណ្ឌ​​ពិភព​​លោក សូម​​សម្តែង​​នូវការ​​សោកស្តាយ​​​​យ៉ាង​​ខ្លាំង​បំផុត​​ចំពោះសកម្មភាព​​នា​ពេល​ថ្មីៗ​​នេះ ដែល​បាន​​ធ្វើឡើង​​ដោយ​អ្នក​ជាតិ​​និយម​​ជ្រុល​​​​​ថៃ​មួយ​ក្រុ​ម​


សេចក្តីថ្លែងការណ៍រួម

អាជ្ញាធរជាតិ​ព្រះវិហារ និង​គណៈកម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​សម្តែង​នូវការ​សោក ស្តាយ​​​យ៉ាង​ខ្លាំង​បំផុត​ចំពោះសកម្មភាព​នា​ពេលថ្មីៗ​នេះ ដែល​បាន​ធ្វើឡើង​ដោយ​អ្នក​ជាតិ​និយម​ជ្រុល​​​​ថៃ​មួយ​ក្រុ​ម​ រួមមាន​កាធ្វើបាតុកម្ម​នៅខាង​ក្រៅ​បរិវេណ​ការិយា​ល័យ​អង្គការ​សហប្រជា​ជាតិ​នៅ​ទី​ក្រុង​​​​​បាង​កក និងនាំ​ពួកសកម្ម​ជនមួយ​ក្រុមធំ​មកដាក់​តាំង​ព្រះពុទ្ធ​ដិមាករ​នៅ​លើ​​ភ្នំទ្រព្យ ដែល​​ស្ថិត​នៅជិត​ប្រា​សាទ​​​ព្រះ​វិហារ និងស្ថិត​នៅយ៉ាង​ជ្រៅក្នុង​តំបន់​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​(Provisional Demilitarized Zone) ដែល​កំណត់​ដោយ​តុ​លាការ​យុត្តិធម៌​អន្តរជាតិ​(International Court of Justice)។ ព័ត៌មាន​នៃ​សកម្មភាព​ទាំង​នេះត្រូវ​បានផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​ថៃ ដែលរួមមាន 15th Move ដែល​ចេញ​នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២ និង Thairath ដែល​ចេញនៅ​ថ្ងៃទី ៨-៩ ខែមករា ឆ្នាំ២០១២​ ​កន្លង​មក​នេះ។

អាជ្ញាធរជាតិ​ព្រះវិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក​ សូមធ្វើការ​ថ្កោល​ទោស​យ៉ាង​​​​ខ្លាំងចំពោះ​សកម្មភាព​នេះ ដែល​មិនត្រឹម​តែរំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើដីកា​សម្រេច​របស់​​​​​​តុលា​កា​រយុត្តិធម៌​អន្តរជាតិ​ដែល​ចេញ​នៅថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១​ប៉ុណ្ណោះទេ​​ ប៉ុន្តែថែម​ទាំ​ង​ផ្ទុយ​ទៅនឹង​ស្មារតី​​នៃ​លទ្ធផល​វិជ្ជមាន​នៃកិច្ចប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ (General Border Committee ) រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ប្រទេស​នៃរាជាណា​ចក្រថៃ ​ដែល បាន ប្រព្រឹត្ត​ទៅនាថ្ងៃទី២១​​​ខែធ្នូ ឆ្នាំ២០១១ នៅរាជធានី​ភ្នំពេញ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្កើត​នូវតំបន់​គ្មានកងទ័ព​បណ្តោះ​អាសន្ន និង​ក៏បាន​ចេញ​ដីកា​សម្រេច​​​​ថា​“ភាគីទាំង​ពីរត្រូវ​ទប់ស្កាត់​នូវរាល់​សកម្មភាព​ណាមួយ​ដែល​អាច​ធ្វើឲ្យ​កាន់​តែធ្ងន់​ធ្ងរ ឬ ពង្រីក​​​​​​ជម្លោះមុន​តុលាការ ឬធ្វើឲ្យ​កាន់​តែមាន​ការពិបាក​ថែមទៀត​ក្នុងការ​ដោះស្រាយ”​ ក្នុង​ខណៈ​​​​ដែល​​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅបាន​ចេញនូវ​សេចក្តីថ្លែង​ការណ៍​រួមថា ”ភាគី​ទាំង​​ពីរ​បាន​​ព្រម​ព្រៀង​គ្នា អនុវត្ត​តាមដីការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ចេញ​នៅថ្ងៃ​ទី​​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ប្រកប​ដោយ​តម្លាភាព ស្មើភាព និងដែល​អាចផ្ទៀង​ផ្ទាត់បាន ” ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិ​ភណ្ឌពិភព​លោក​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា សកម្មភាព​ដែល​ប្រើប្រាស់​ចលនា​ប្រជាជន និង​សាសនានេះ​
​ត្រូវ​បាន​គេមើល​ឃើញថា​ជា អំពើ​បង្ករ​ហេតុ និង​​ការប៉ុន​ប៉ង​បង្កើន​ភាព​តាន​តឹង និង​រារាំងដល់​ការអភិរក្ស​នៃ​ប្រាសាទ​ព្រះវិហារ ដ៏​មាន​​​តម្លៃ​ដែល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក និងជា​សម្បត្តិ​បេតិភណ្ឌ​របស់​មនុស្ស​ជាតិ​ទាំង​អស់។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​គណៈ​កម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​ជម្រុញ្ឲ្យ​ភាគីទាំង​ពីរ​គោរព តាម​ដីកាស​ម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​​នាពេលថ្មីៗ​នេះ​របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ហើយមាន​សេចក្តី​សង្ឃឹម​​យ៉ាង​មុតមាំ​ថា អ្នក​ជាតិ​និយម​ជ្រុល​​ថៃ​ទាំង​អស់ នឹង មិន​ធ្វើសកម្មភាព​ណាមួយ​ឡើយ​ ដែល​អាចជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់​ទំ​នង​​​ល្អ​​ដែល​ទើបបាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗនេះ រវាង​ប្រទេស​ជិត​ខាង និង​ប្រជាជន​ទាំងពីរ​ដែល​​​​ចង់​រស់​នៅប្រកប​ដោយ​សុខ​សន្តិភាព និងសុខ​ដុម​រមនា​នៅ​ក្នុងពិភព​លោក​មួយ​ដែល​ស៊ីវិល័យ និង​ទំនើប។

រាជធានី​ភ្នំពេញ, ថ្ងៃទី១៣​ខែមករា ឆ្នាំ២០១២

គណៈ​កម្មាធិការ​ជាតិបេតិភណ្ឌ​ពិភពលោក                      ​​​​      អាជ្ញាធរ​ជាតិ​ព្រះវិហារ

The National Authority for Preah Vihear (NAPV) and the National Committee for the World Heritage (NCWH) express their deepest regret at the recent activities carried out by a group of Thai ultra nationalists



Phnom Penh, 13 January 2012

JOINT STATEMENT

The National Authority for Preah Vihear (NAPV) and the National Committee for the World Heritage (NCWH) express their deepest regret at the recent activities carried out by a group of Thai ultra nationalists, including staging demonstration outside the UN Office in Bangkok, bringing in a large group of activists and erecting a statue of the Buddha on the Phnom Trap, close to the Temple of Preah Vihear and well inside the ICJ’s sketch map of the Provisional Demilitarized Zone, as reported by the Thai media (including 15th move on 08 January 2012 and Thairath on 8-9 January 2012).

The NAPV and NCWH strongly condemn this activity, which not only clearly violates the International Court of Justice (ICJ) Order issued on 18 July 2011, but also contradicts the spirit of the positive results of the recent General Border Committee (GBC) meeting between the Minister of National Defence of Cambodia and the Minister of Defence of Thailand, held on 21 December 2012 in Phnom Penh.

The ICJ established the Provisional Demilitarized Zone, and further ordered that “both Parties shall refrain from any action which might aggravate or extend the dispute before the Court or make it more difficult to resolve”; while the GBC meeting issued a joint statement that “both Parties agreed to implement the Order of the International Court of Justice of 18 July 2011 in a transparent, equitable and verifiable manner.”

The NAPV and NCWH are seriously concerned that this activity with the use of people and religious movements can be perceived as a provocative act and an attempt to escalate tensions and hinder preservation of the precious Temple of PreahVihear, a World Heritage property and heritage of all humanity.

The NAPV and NCWH urge that the ICJ order and the conclusions of the recent GBC meeting be honoured and respected by both sides, and strongly hope that the Thai ultra nationalists will refrain from any activities which may adversely affect the recently re-established good relations between the two neighbouring countries and people who very much wish to live in peace and harmony in a civilised, modern world.

The National Committee for the World Heritage     The National Authority for Preah Vihear

បទ​អត្ថាធិប្បាយ​ ៖​ ភូត​កុហក និង​បោក​ប្រាស់​ គឺ​ជា​យុទ្ធ​សាស្ត្រ​​របស់​មេបក្ស​កឹម សុខា


បទ​អត្ថាធិប្បាយ​
ភូត​កុហក និង​បោក​ប្រាស់​ គឺ​ជា​យុទ្ធ​សាស្ត្រ​
របស់​មេបក្ស​កឹម សុខា

          លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ​ពុលទឹក​មាត់មួយ​រូប​​ ដែល​និយម​ចូល​ចិត្តប្រើ​គំ​និត​ស្រមើ​ស្រម៉ៃ​ដ៏​មហិមា បូក​រួម​ជាមួយ​នឹង​ការ​ប្រើ​មធ្យោបាយភូត​កុហក និង​បោក​ប្រាស់​ប្រជាពល​រដ្ឋ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​ ប៉ុន្តែសកម្មភាពទាំង​អស់​នោះ វាគ្រាន់​តែ​ជាយុទ្ធ​សាស្ត្រនៃ​ការ​រវើរវាយ​បែប​ឆោត​ល្ងង់របស់​ ចៅ​ចាក់​ស្មុក ដែល​គ្មានទទួល​បាន​​អ្វី​ជា​ការពិត​នោះ​ឡើយ។
ជាលទ្ធផលរំ​ពឹង​ទុកនៅ​ពេល​ខាង​មុខ​​ មេបក្សប្រឆាំង​​រូប​នេះ ​​បាន​ត្រឹម​តែ​គេប្រសិទ្ធនាម​ឱ្យ​ថា​ជា​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍​​អស់​​មួយ​ជី​វិត​​តែ​​ប៉ុណ្ណោះ ពី​ព្រោះ​​ មាន​ពេល​ខ្លះ​លោកកឹម សុខា គាត់​ហាក់​ដូច​ជាចង់​បបួល​ប្រជាពល​រដ្ឋឱ្យ​ទៅ​ធ្វើ​ស្រែ​នៅ​លើ​មេឃ នេះ​ គឺ​ជា​មហិច្ឆតា​ដ៏​គ្មាន​ព្រំ​ដែន​របស់​អ្នក​នយោ​បាយ​​ប្រជាភិថុត កឹម​ សុខា ដែល​បាន និង​កំ​ពុង​យក​មក​​អនុវត្តនៅ​ក្នុង​យុគ​សម័យ​សកល​ភាវូបនីយកម្ម​ និង​បច្ចេក​វិទ្យា​​ដ៏​សំ​បូរ​បែប​នាពេល​បច្ចុប្បន្ន។
៣៣ឆ្នាំចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំ​ដោះ​ ៧ មករា ឆ្នាំ ១៩៧៩ និង​គិត​ពីត្រឹម​​ឆ្នាំ១៩៩៣មក នៅ​កម្ពុជា​មានការ​បោះឆ្នោត​ជាច្រើន​លើក​ច្រើន​សារមក​ហើយ​ ដែល​មាន​គណបក្ស​នយោបាយ​ប្រមាណ​ជាង​៤០ ចូល​រួម​​ធ្វើ​​ការ​បោះឆ្នោត នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ ​ ដើម្បី​ការ​ប្រកួត​ប្រជែង​គ្នា​ ដោយ​តម្លា​ភាព​  ដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ ដោយ​សេរីត្រឹមត្រូវ ​​ និងយុត្តិ​ធម៌​ ។
មេដឹក​នាំ​បច្ចុប្បន្ន​ពិត​ជា​បាន​កើត​ឡើង​ដោយសារ​​ប្រជាពល​រដ្ឋប្រើ​ប្រាស់​អំ​ណាច​របស់​ខ្លួន​ ក្នុង​ការ​​ផ្តល់​សេចក្តី​ទុកចិត្តគាំ​ទ្រ​តាម​រយៈ​សន្លឹក​ឆ្នោតដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​គណបក្សប្រជាជន​កម្ពុជា​បាន​ឈ្នះ​ដាច់​លើ​គណបក្ស​ដទៃ​ ហើយសង្ឃឹម​ថា នឹង​​ទទួល​បាននូវ​​ជោគ​ជ័យ​​សម្រាប់​​អាណត្តិខាងមុខជាបន្ត​បន្ទាប់​ទៀត។
យើង​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពល​រដ្ឋខ្មែរទាំង​អស់​ ដើម្បី​ចូល​រួមពិចារណានូវ​ចំ​នុចរិះ​គន់​ និង​វាយប្រហារ​ពី​សំ​ណាក់​មេ​គណបក្ស​ប្រឆាំង លោក​កឹម ​សុខា ​មកលើ​ការ​ដឹក​នាំដ៏​ឈ្លាសវៃ និង​ត្រឹម​ត្រូវ​​របស់​រាជ​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ​ ដែល​បុគ្គល​រូប​នេះ​ បាន​និយាយ​បំ​ផ្លើសថា​ ខ្លួន​គាត់​ កឹម​ សុខា ត្រូវ​បាន​គេ សូក សម្លុត​ និង​គេចង់​សម្លាប់​ ដើម្បី​បញ្ចប់​ជី​វិត​នយោបាយ​របស់​លោក។ បន្ថែម​ពីលើ​នេះ​ លោក កឹម សុខា បាន​បោកប្រាស់​ប្រជាពល​រដ្ឋខ្មែរជាង​១៤លាន​នាក់​ថា ឥឡូវ​ប្រទេស​ជាតិ​កំ​ពុង​ជួប​គ្រោះ​អាសន្ន​ ហើយ​ថែម​ទាំង​បាន​បន្ទាប​បន្ថោក​ថ្ងៃ​រំ​ដោះ​៧ មករា ឆ្នាំ១៩៧៩ ដែល​ខ្មែរបាន​រួច​ជី​វិត​ពី​ការកាប់​សម្លាប់​ដោយរបបបន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ដ៏​សាហាវ​យង់​ឃ្នង​ ថា​មិន​មែន​ជាជ័យ​ជំ​នះ​របស់​ខ្មែរទៅ​វិញ​។   ជាង​នេះ​ទៅ​ទៀត លោកកឹម សុខា ហាក់​ដូចជា​កំ​ពុង​​ជ្រួល​ច្របល់ក្នុង​ចិត្តយ៉ាង​អន្ទះ​អន្ទាញ​​ ដោយ​ជាញឹក​ញាប់លោក​កឹម សុខា​ បាន​តាំងខ្លួន​ឯង​ជាមេ​ដឹក​នាំ​រដ្ឋាភិបាល​ ក្រោម​ឈ្មោះ​ថា​ រដ្ឋាភិបាល​គណបក្សសិទ្ធិ​មនុស្ស និង​ថា​ រដ្ឋាភិបាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ គាត់​នឹង​ត្រូវ​ធ្វើ​យ៉ាង​នេះ​ ធ្វើ​យ៉ាង​នោះ​ ហើយបាន​​អះ​អាង​ថា​ នឹង​ចាយ​​វាយ​​ថវិការដ្ឋបែប​ណាមួយ​ទៅ​តាម​​គោលនយោបាយ​របស់​គណបក្ស​ខ្លួន ព្រម​ទាំង​បាននិយាយ​ដៀល​ត្មះ​ដោយ​ការ​ច្រណែន​​មក​លើ​រាជ​រដ្ឋាភិបាល​ ដែល​កំ​ពុង​ដឹក​នាំ​ប្រទេសសព្វ​ថ្ងៃ ​ប្រដូច​ទៅ​នឹង​មនុស្ស​ឆ្គួត​ និង​ថែម​ទាំង​បាន​​អំ​ពាវ​នាវ​ឱ្យ​ប្រជាពល​រដ្ឋត្រូវ​ដូរ​​ចេញ​ ......។ល។និង​។ល។
ការ​ពោល​ពាក្យ​អសុរោះ​ ប្រមាថ​តាត​ទានមក​លើ​រាជ​រដ្ឋាភិបាល​​ និង​រមិល​គុណ​ចំ​ពោះ​ថ្ងៃរួច​ជី​វិត​របស់​ពល​រដ្ឋកម្ពុជា​ពីរបបដ៏​មហាឃោរឃៅ​ រួម​ទាំង​ខ្លួន​ឯង​ម្នាក់​ផង​ដែរក៏​ជាជន​ដែល​ត្រូវ​ប៉ុល ពត​ សម្លាប់​ បើ​របបនោះ​បន្ត​អូសបន្លាយ​ក្នុង​ពេល​ដ៏យូរ​បន្តិចទៀត​ ​ ប៉ុន្តែដោយ​សារកម្លាំង​រណសិរ្សសាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា​ និង​កង​ទ័ពស្ម័គ្រចិត្តវៀត​ណាម​ បាន​ជួយ​រំ​ដោះ​ ទើប​ខ្មែរគ្រប់​រូប​បាន​រួច​ជី​វិត។ ​ ការ​រីក​រាយ​ជាថ្មី​នៅ​​លើ​ដែន​ដី​សន្តិ​ភាព​ ក៏​បាន​នាំ​ឱ្យ​ លោក កឹម​ សុខា ​​ ក្លាយ​​​ជា​ប្រធាន​អង្គការមួយ​ ហើយ​ចុង​ក្រោយ​នេះ ​បាន​ និង​​កំ​ពុង​ធ្វើ​ជាមេបក្ស​​​នយោបាយ​ប្រឆាំង​មក​ដល់​សព្វ​ថ្ងៃ​ គឺពិត​ជា​ដោយ​សារ​គុណ​បំ​ណាច់​ថ្ងៃរំ​ដោះ​ ​៧ មក​រា ឆ្នាំ ១៩៧៩  នេះ​ គឺជា​សក្ខី​ភាព​នៃប្រវត្តិ​សាស្ត្រ ​។
ម៉្យាង​ទៀតទៀត ការដែល​លោក កឹម សុខា ​អះ​អាង​ថា រូប​គាត់​ត្រូ​វបាន​គេសូក​ប្រាក់​ សម្លុត​ និង​ចង់​សម្លាប់​ ដើម្បី​បញ្ចប់​ជី​វិត​នយោបាយ​នោះ​ គឺជាការ​ប្រឌិត​ព័ត៌មាន​ ភូត​កុហក់ទាំង​ស្រុង​​ ពី​ព្រោះ​បើ​ពិនិត្យ​មើល​ជុំវិញ​អំពើ​ល្អ​របស់​ថ្នាក់​ដឹក​នាំកម្ពុជា​បច្ចុប្បន្ន គឺមិនដែល​ចង់យក​​ឈ្នះចាញ់​ជាមួយ​​អ្នក​នយោបាយ​ប្រឆាំង​ណាម្នាក់​តាម​រយៈ​ការ​សូក​ប្រាក់ ឬ​ទិញ​ទឹក​ចិត្តដោយ​ប្រការណាមួយ​ឡើយ​ ពី​ព្រោះ​គ្រប់​គ្នាគឺ​ជា​មនុស្ស​ មិន​មែន​ជាទំ​និញ​ទេ ហើយ​ក៏​មិន​ធ្លាប់​សម្លុត​ ឬ​គំ​រាម​សម្លាប់​ចំ​ពោះ​លោក កឹម សុខា នោះ​ដែរ ផ្ទុយ​ទៅ​វិញមហាជន​ធ្លាប់​តែបាន​ឮជាហូរ​ហែរ​អំពីការ​ប្រកាសរបស់​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចង់​ឃើញ​គណបក្ស​ប្រឆាំង​មាន​ឥទ្ធិពល​ជាងនេះ​ ទើបសម​ជា​ដៃគូរប្រកួត​ប្រជែងដែល​ខ្លាំង។
យ៉ាង​ណាម៉ិញការ​ដែល​លោក កឹម សុខា ជាប់​ពន្ធ​នាគារ​ក្នុង​ទោសព្រហ្មទណ្ឌនា​​​​ពេលកន្លង​មក​ គឺដោយ​សារ​រូប​គាត់​ប្រព្រឹត្តបំ​ពាន​ច្បាប់​ក្នុង​បទ​បរិហារ​កេរ្តិ៍​ និង​ជេរប្រមាថ មកលើ​ថ្នាក់​ដឹក​នាំ​ ដែល​សេចក្តី​សំ​រេច​នោះ​ គឺជា​អំ​ណាច​ឆន្ទានុសិទ្ធិរបស់​តុលាការ​ដែល​ជាស្ថាប័ន​ឯករាជ្យ​ មិន​មែន​ដូច​ការ​លើក​ឡើង​របស់​លោក កឹម​ សុខា ឡើយ​។ ​

ហេតុអ្វី​ បាន​ជាលោក កឹម សុខា ​ភូត​ភរ​ខ្លួន​ឯង​ និង​បំ​ភ័ន្ត​សាធារណមតិ បោកប្រាស់​ប្រជាពល​រដ្ឋ ហើយ​ធ្វើ​ខ្លួន​ជា​អ្នក​នយោបាយ​មិន​ទទួល​ស្គាល់​នូវ​ការ​ពិតបែប​នេះ​ ? និង​សួរថា​ តើ​លោក​កឹម សុខា បាន​រួម​ចំណែក​អ្វី​ខ្លះ​ដើម្បី​កសាង​ឱ្យ​មាន​សន្តិ​ភាព​ដូច​សព្វ​ថ្ងៃ ?  ចំ​លើយ​ កឹម សុខា មិន​បាន​ជួយធ្វើ​អ្វី​សោះ​ឡើយ​សំ​រាប់​​នាំ​មក​នូវ​សន្តិ​ភាព​ និងការ​អភិវឌ្ឍប្រទេស​ ផ្ទុយ​ទៅ​វិញ​បាន​​យក​ថ្ងៃ​៧មករា ធ្វើ​ជាសត្រូវ​របស់​ខ្លួនថែម​​ទៀត។ ក្រៅពី​នេះ​ ​ គឺរាល់​ថ្ងៃ លោក កឹម សុខា គិត​តែពី​ការ​ដើរជេរធ្វើ​ជាអាជីព​នយោបាយរបស់​ខ្លួន​​ ដើម្បី​ស្វែក​រក​ប្រជាប្រីយភាព​នៅ​ពី​ក្រោយ​សន្តិភាពដែល​បាន​មក​ដោយ​​កម្រ។​

ពល​រដ្ឋខ្មែរទាំង​អស់​គួរគប្បី​ត្រូវ​ដឹង​ថា​ លោក​ កឹម សុខា គឺមាន​ក្បួនភរច្រើន​របៀប​ណាស់​ ក្នុង​នោះ​ មាន​ដូច​ជា​ ការ​សន្យាឱ្យ​ប្រាក់ខែលោកយាយ លោកតា​ ក្នុង​មួយ​ខែ ៤ម៉ឺន​រៀលសំ​រាប់​ពិសារស្លា ម្លូរ បើ​សិន​គណ​បក្ស​របស់​លោកជាប់​ឆ្នោត។ សន្យាថា​ នឹង​ដាក់​ធ្មេញ​មាសឱ្យ​ចាស់​ៗគ្រប់​គ្នា​ សន្យាថា​ នឹង​ដឹក​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​ទៅ​លេង​សហរដ្ឋអាមេរិក​ សន្យាថា​ ធានាទិញ​ត្រកូន ស្តៅ​ ព្រលឹត​ កំ​ប្លោក ពី​ស្រុក​ខ្មែរយក​ទៅ​លក់​នៅ​អាមេរិក សន្យា​ថា មិនឱ្យពល​រដ្ឋខ្មែរណាម្នាក់​អត់​ការងារ​ធ្វើ​ទេ គឺ​គ្រប់​គ្នា​គ្រាន់​តែ​ធ្វើ​ខ្ចៅ​យន្ត​ហោះ​ ក៏​អាចក្លាយ​ទៅ​ជា​អ្នក​មាន​ទាំង​អស់​គ្នា​បាន​ដែរ។ ក្រៅ​ពី​នេះ​ លោក កឹម សុខា​ បាន​សន្យាថា នឹង​យក​បទ​ពិសោធន៍​តាមគំ​រូរបស់​ប្រទេស​អូ​ស្ត្រាលី​ នៅ​ពេល​ដែលស្ត្រីឆ្លង​ទន្លេ កើត​បាន​កូន​មួយ​ លោកសន្យាថា​ ម្នាក់​ៗត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៥០​ម៉ឺន​រៀល​ និង​ការ​សន្យាជាច្រើន​ទៀត​ ។ល។និង​។ល។

ឧបាយកល​ភូត​កុហក់របស់​លោក កឹម​ សុខា​ បាន​កើត​មាន​ឡើង​តំ​ណាល​គ្នា​ជាមួយ​នឹងការ​លេចឮ​នូវ​​ព័ត៌មាន​អំពីមេបក្ស​រូបនេះ​ លួច​មាន​ប្រពន្ធចុង​ជាច្រើន​នាក់​  និង​ការ​ចាយ​វាយ​លុយ​ជំ​នួយ​របស់​សប្បុរស​ជន​ពី​ក្រៅ​ប្រទេស​យក​ទៅ​ចិញ្ចឹម​ស្រី​ក្មេងផងដែរ។ ដូច្នេះ​ សួរថា​ ត្រឹម​ជាមេបក្ស​ប្រឆាំង​ដ៏​តូច​មួយ​ លោក កឹម​ សុខា ឈ្លក់​វង្វេង​នឹង​ស្រី​ញី​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំបាន​ដឹក​នាំប្រទេស​វិញ​គាត់​មាន​ពេល​វេលា​ឯណាមក​គិត​គូរដោះ​ស្រាយ​បញ្ហា​​​ដែល​ខ្លួន​បាន​សន្យា ជាមួយ​ប្រជាពល​រដ្ឋនោះ? ហើយ​ការ​សន្យា​នោះ​ទៀត​សោត គឺវាផ្ទុយ​ស្រឡះ​អំពី​ទិដ្ឋភាព​ពិតនៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​ប្រជាពល​រដ្ឋមិន​យល់​ស្រប​តាម​ទេ។
ក៏​ប៉ុន្តែ​ ទោះ​ជា​យ៉ា​ណា​ក៏​លោក កឹម សុខា គ្មាន​វាសនា​នឹង​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពិត​ប្រាកដ​នោះ​ទេ​ គឺ​បាន​ត្រឹម​តែ​ជាការ​សន្យាខ្យល់ ដែល​មានគំ​និត​ដូច​ជាចៅ​ចាក់​ស្មុក​ ក្រោម​លេសថា​ បើ​សិន​ជា​លោក​​ជាប់​ឆ្នោត​តែប៉ុណ្ណោះ​។ ការ​សន្យានេះ​ បាន​ធ្វើ​ឱ្យ​ពល​រដ្ឋខ្មែរសំ​ដែង​ការ​ហួសចិត្ត​ជាខ្លាំង​ និង​ថ្លែង​ថា ​កោត​តែ​មេដឹក​នាំ​បក្ស​នយោបាយ​មួយ​មាន​គំ​និត​រាក់​កំ​ភែល​បែប​នេះ ​ហើយ​ហ៊ាន​ខ្ជាក់​សម្តី​បោក​ប្រាស់​ប្រជាពល​រដ្ឋខ្មែរទៅ​កើត​ដែរ។ អ្នក​ធ្វើ​នយោបាយ​ គួរគប្បី​ត្រូវ​មាន​ទស្សនៈ​វិស័យ​ឱ្យ​វែង​ឆ្លាយ​ និង​ស៊ីជម្រៅ រួម​ផ្សំ​ជាមួយ​នឹង​យុទ្ធ​សាស្ត្រ​ដឹក​នាំច្បាស់​លាស់​ មាន​គោលនយោបាយ​ត្រឹម​ត្រូវ​ដែល​បាន​​រៀប​ចំ​ឡើង​ដោយ​ពហុ​មតិ​ និង​ស្រប​តាម​ទិដ្ឋភាព​ជាក់​ស្តែងនៃ​បច្ចុប្បន្នភាព​ បូក​ផ្សំ​ជាមួយនឹង​​កត្តា​ប្រវត្តិ​​សាស្ត្រ​ ដើម្បី​យក​មក​ធ្វើ​ជា​បទ​ពិសោធន៍  ត្រីវិស័យ​ និងជា​មាគ៌ាសំរាប់​​ដើរ​ឆ្ពោះ​ទៅ​មុខ​​ ប៉ុន្តែ​ លោក កឹម សុខា ពុំ​មាន​នូវ​លក្ខណៈ​សម្បត្តិ​នោះ​ឡើយ​ គឺលោក​មាន​តែ​ការ​ភូត​កុហក់ និង​បោក​ប្រាស់​យក​ធ្វើ​ជា​យុទ្ធសាស្ត្រសំ​រាប់​បំ​រើ​នយោបាយ​របស់​ខ្លួនតែ​ប៉ុណ្ណោះ​​ ដូច្នេះ​ ការ​ដឹក​នាំ​បក្ស​តាម​អារម្មណ៍​ រវើ​រវាយ​របស់​លោក កឹម សុខា  គឺមិនអាចឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការជាក់​ស្តែង​​របស់​ប្រជាពល​រដ្ឋបាន​ទេ ផ្ទុយ​ទៅ​វិញ​ទង្វើ​បែបនោះ​ នឹងរិត​តែ​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ស្អប់​ខ្ពើម​កាន់​តែ​ខ្លាំងទ្វេដងថែម​ទៀត​​​នូវ​ឥរិយាបថចោល​ម្សៀត​នោះ​។
ពល​រដ្ឋខ្មែរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ នឹង​មិន​ជឿតាម​ការ​ឃោសនា​បោក​ប្រាស់​របស់​លោក កឹម​សុខា នោះ​ឡើយ ពីព្រោះ​សព្វ​ថ្ងៃ​ពួកគាត់ បាន​ និង​​កំ​ពុង​រស់​នៅ​ជាមួយ​សន្តិ​ភាព​ ស្ថេរភាព សន្តិ​សុខពេញ​បរិបូរណ៍​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​​។  ប្រជាពល​រដ្ឋខ្មែររាប់​លាន​នាក់​ដែលបាន​​រួច​ជី​វិត​ពី​របប​បន​ប្រល័យ​​ពូជ​សាសន៍ប៉ុល ពត​​ គឺគ្រប់​គ្នា​បាន​អប​អរសាទរយ៉ាង​កក់​ក្តៅ​បំ​ផុត​ ចំ​ពោះថ្ងៃ​រំ​ដោះ ​៧មករា​ ឆ្នាំ ១៩៧៩ ​ប៉ុន្តែ បែរជាគណបក្ស​សិទ្ធិ​មនុស្ស​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ប្រឆាំង​នឹង​ថ្ងៃជ័យ​ជំ​នះ​នោះ​ទៅ​វិញ​។
ទង្វើ​របស់​លោក កឹម សុខា គឺខុសគ្នា​ស្រឡះ​អំពី​ឥស្សរភាព​នៃ​ជី​វិត​នយោបាយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំសំ​ខាន់​ៗមួយ​ចំ​នួនរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​យក​អាយុ​ជី​វិត​ធ្វើ​ជាដើមទុន​ ដើម្បី​តស៊ូ​ រហូត​កម្ពុជា​មាននូវ​សន្តិភាព​ និងមាន​​អ្វី​ៗដូច​សព្វ​ថ្ងៃ ។ សម្តេច​ បាន​​ប្រកាន់​យក​នូវ​ទស្សនៈ​ដ៏​ថ្លៃថ្លាមួយ​ឃ្លា គឺ «ពិសាទឹក​កុំ​ភ្លេចប្រភព​ទឹក» ប៉ុន្តែ លោក កឹម សុខា និង​គូកន​មួយ​ចំ​នួន​ បាន​ និង​កំ​ពុង​ធ្វើ​ខ្លួន​ជាសត្វក្រពើដ៏​កាចសាហាវ​ និងរ​មិល​គុណ​​ ។ លោក កឹម សុខា បាន​យក​ការ​ភូត​កុហក់​ក្នុង​ការ​ដឹក​នាំ​នយោបាយ​របស់​ខ្លួន​ដើម្បីតែ​បំ​រើ​​មហិច្ឆតា​ប្រឆាំង​ដ៏​ងុប​ងល់​តែ​ប៉ុណ្ណោះ​​ ។
 លោក កឹម សុខា ពិត​ជាសក្តិ​សម​បំ​ផុត​នឹង​ទទួលបាន​នូវ​ងារថ្មី​មួយ​​ក្នុង​ប្រវត្តិ​សាស្ត្រ គឺជាអ្នក​នយោបាយ​ពុល​ទឹក​មាត់​ ឬ​ជា​​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍​​អស់​មួយ​ជី​វិត​ ឬក៏​​​ជាមេបក្ស​ស្ទាត់​ជំ​នាញ​ខាង​ការ​ភូត​កុហក បោក​ប្រាស់​ប្រជាពល​រដ្ឋខ្មែរ​៕

ដោយៈ គង់​ សម្បត្តិ