Thursday, February 9, 2012

សេច​ក្តីជូន​ដំណឹង ​ស្តីពីការ​បើក​​សម័យ​​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​​ក្រោម​​អធិ​បតីភាព​​ដ៏ខ្ពង់​​ខ្ពស់​​បំផុត​របស់​ សម្តេច​​អគ្គ​​មហា​​សេនា​​​​បតី​​​តេជោ​ ហ៊ុន សែន


សេចក្តីជូនដំណឹង
ថ្ងៃទី​​ ១០​ ខែកុម្ភៈ​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១-​​​សេច​ក្តី​ព្រាង​​ព្រះ​រាជក្រឹត្យ ស្តី​ពីការ​បង្កើត​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​​។​ ​​
២-​ឯកសារ​យុទ្ធ​សាស្រ្ត​ ស្តីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ ២០១១-២០១៨ ​​។​
៣-​ សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អគ្គលេខាធិការ​ដ្ឋាន​ នៃ​គណៈកម្មា​ធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត​។​
៤-​​​​​បញ្ហា​ផ្សេងៗ ៖​
          អាស្រ័យហេតុនេះ​​សូមសាធារណៈមតិជាតិ និង​អន្តរជាតិ​ជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញថ្ងៃទី០៩ ខែកុម្ភៈ​ ​​​ ឆ្នាំ២០១២
-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​ នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។