Tuesday, February 28, 2012

បទវិចារណកថា៖ ក្បួនបោកថ្មីរបស់គណបក្សសមរង្ស៊ី



នៅពេល​ថ្មីៗនេះគណបក្ស​សមរង្ស៊ីបាន​ខិតខំ​ប្រឹងស្រែក​បោកប្រាស់​ប្រាប់​សាធារណជន​ថា គណបក្សសមរង្ស៊ី បានទទួល​អសនៈ​ចំនួន១១ ក្នុងព្រឹទ្ធសភា​សំរាប់​អាណត្តិទី៣ ដែលខ្លួន​បានចាត់​ទុកថា ជាកំណើនមួយក្នុង​កំលាំង​នយោបាយ ដើម្បីធ្វើឱ្យ​ខ្លួនអាច​ឈានដល់ការ​ទទួលបាន​ជោគជ័យ ក្នុងការបោះ ឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១២នេះ និងការបោះ​ឆ្នោតជាតិ​ឆ្នាំ២០១៣ ខាងមុខ ទោះបី អវត្ត​មាន មេបក្ស​របស់​ខ្លួនក្នុងប្រទេស​ក៏ដោយ។
សំរាប់ប្រជាជន​កម្ពុជា​ភាគច្រើន​ដ៏លើស​លុប​ដែលជា​អ្នកបោះឆ្នោត​យល់​ឃើញ​ថា ការលើក​ឡើង ដ៏រាក់កំផែល​របស់​គណបក្ស​សមរង្ស៊ី អំពីតួលេខ និងលទ្ធផល​នៃអសនៈក្នុងព្រឹទ្ធសភា​ដែលខ្លួន​ទទួល​បាន ដើម្បី​យក មកធ្វើជា​មូលដ្ឋាន​ក្នុងការ​វិភាគ និងវាយ​តំលៃ​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ និងការ បោះឆ្នោត​ថ្នាក់​ជាតិ គឺជា​ការកំ​សោយខាង​វិទ្យាសាស្ត្រ​នយោបាយ​ក្នុងការ​ដឹកនាំ ក៏ដូចការ​គណនា​ជាយុទ្ធសាស្ត្រ ចំពោះ​កំលាំង​នៃការ​គាំទ្រខាង​នយោបាយ​ដ៏ពិតប្រាកដ​ចំពោះ​ការបោះឆ្នោត​អសាកល និងការបោះ​ឆ្នោត​ថ្នាក់ជាតិដែល​មានមូល​ដ្ឋាន២ ផ្ទុយគ្នា​លើអ្នក​បោះ​ឆ្នោត។
សំរាប់​អង្គបោះ​ឆ្នោត​ក្នុងការ​បោះឆ្នោត​អសកល​រួមមាន​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០០៧ និងសមាជិក​សភាក្នុង​តំណែង ដែល​តម្រូវ​ឱ្យអ្នក​ដែលអាច​បោះឆ្នោត​បាន អាស្រ័យ​លើឈ្មោះ​ក្នុង​បញ្ជី គណបក្សដែលមាន​ស្រាប់ ឧទាហរណ៍ គណបក្ស​សមរង្ស៊ី​ក្នុងឆ្នាំ​២០០៧ មានសមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅទូទាំងប្រទេស​ចំនួន​២៦៦០​នាក់ តាមតួ​លេខ​ក្នុងបញ្ជី​គណបក្ស​ដែលមាន​ក្នុងបច្ចុប្បន្ន​គឺជាតួលេខ ដែល​គណបក្សត្រូវរំពឹង​ទុក​ថា នឹងបោះឆ្នោត​ឱ្យបេក្ខជន​របស់​បក្ស។ ហើយការ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំសង្កាត់ និងការ​បោះឆ្នោត​ថ្នាក់​ជាតិ គឺជាការ​បោះឆ្នោត​សកល ដែលប្រជាជន​គ្រប់អាយុ​បោះឆ្នោត​មាន សិទ្ធិចូល​រួមការ​បោះឆ្នោតទាំងនោះ។ 
ផ្ទុយទៅវិញ​លទ្ធផល​ជាក់ស្តែង​សំរាប់ការ​បោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៣ គណបក្ស​សមរង្ស៊ី បាន ទទួល​ត្រឹមតែ​២៥០៣សម្លេង ទាបជាង​សម្លេង​ដែល​គណបក្សមាន​ក្នុងបញ្ជី​បច្ចុប្បន្នដែល​លទ្ធផល​នេះ បាន បង្ហាញឱ្យ​ឃើញថា សម្លេង​ដែលត្រូវ​បោះឆ្នោត​ឱ្យគណបក្ស​សមរង្ស៊ី​មិនបាន​នៅនឹង​ដដែល​នោះ​ឡើយ។
ផ្ទុយទៅ​វិញគណ​បក្សសមរង្ស៊ី​បានបាត់​បង់សម្លេង​ដល់ទៅ​ប្រហែល​១៨៣​សម្លេង ហើយ​ដែល​សម្លេង នោះ បានមក​បោះឆ្នោត​ឱ្យគណបក្ស​ប្រជាជន​កម្ពុជាយ៉ាង​ប្រាកដ​ណាស់។ ហើយ​ជាក់ស្តែង​គណបក្ស​សមរង្ស៊ី បាននិង កំពុងបាត់បង់​សមាជិក​គាំទ្រខាង​នយោបាយ​ដ៏រឹងមាំ​របស់ខ្លួន​ថែមទៀត​ជាបន្តប​ន្ទាប់ ដូច​ដែលអ្វីដែល​បានកើត​ឡើងនៅ​ក្នុងខេត្ត​កំពង់ចាម និងកំពង់​ឆ្នាំង​ថ្មីៗ​នេះ។
ដូច្នេះ សំរាប់​អសនៈ​ចំនួន​១១ ដែល​គណបក្ស​សមរង្ស៊ី​ទទួល​បាន​គឺច្បាស់​ណាស់​ទទួល​បានពី សម្លេងដែល ខ្លួនមាន​តាំងតែពី​ឆ្នាំ២០០៧​មកម្លេះ។ តើនេះ​ជាជោគ​ជ័យ ឬការបរាជ័យ​សំរាប់​គណបក្ស សម រង្ស៊ី? សំរាប់ប្រជាជន​ភាគច្រើដែល​ជាអ្នកបោះ​ឆ្នោត​យល់​ឃើញថា ការបាត់​បង់​សម្លេង ឬ ការធ្លាក់​ចុះនៃ​សម្លេងក្នុងបញ្ជីបក្ស នឹងមាន​ឥទ្ធិពល និងផលប៉ះ​ពាល់យ៉ាង​អាក្រក់​សំរាប់​គណបក្ស​សមរង្ស៊ី នៅក្នុង​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និងការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុងឆ្នាំ​២០១៣ខាងមុខ​យ៉ាងពិត​ប្រាកដ។
 ហេតុដូច្នេះកំ​លាំង​គាំទ្រខាង​នយោបាយ​ដែលផ្អែក​លើបញ្ជី​គណបក្ស​សំរាប់ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​លទ្ធផល​នៃការបោះ​ឆ្នោត​នោះ មិនអាច​ជាមូលដ្ឋាន​ដែលគណ​បក្សសមរង្ស៊ី​យកមកធ្វើការ​វិភាគ និងវាយតំលៃ ដើម្បីអះអាង​អំពី​លទ្ធភាព ដែលខ្លួន​នឹងទទួល​បានជោគជ័យ​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំសង្កាត់ និងកា​របោះឆ្នោតថ្នាក់​ជាតិខាង​មុខបាន​ឡើយ។
ផ្ទុយទៅវិញ​គណបក្សប្រជាជន​កម្ពុជា​មិន​បានយ​កលទ្ធផល​នៃការបោះ​ឆ្នោត​អសកល​នេះ ធ្វើជា​មូល ដ្ឋាន ដើម្បីវាយ​តំលៃអំពី​ការវិវត្តន៍​នៃកំលាំង​នយោបាយ​របស់ខ្លួន​ឡើយ។ ប៉ុន្តែ ដោយផ្អែក​លើ​សម្លេង ដែលគណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន គឺកើន​លើសពី​ការរំពឹង​ទុក។ ជាក់ស្តែង​សម្លេង​ក្នុងបញ្ជី​គណបក្ស​ប្រជាជន កម្ពុជា​មិននៅដ​ដែល​ឡើយ ហើយបាន​កើនឡើង​ដល់ទៅ​៧៩៧​សម្លេង ក្នុងនោះ មាន​១៨៣​សម្លេង ដែលជាសម្លេង​បានបែក​ចេញពី​គណបក្សសមរង្ស៊ី ដែលបាន​បោះឆ្នោតឱ្យបេក្ខជន​គណបក្សប្រជាជន​កម្ពុជា។ លទ្ធផល​ជាក់ស្តែង គណបក្សប្រជាជន​កម្ពុជា​ទទួលបាន​៨៨៨០​សម្លេងលើស​ពីសម្លេង​បច្ចុប្បន្ន ដែល​គណបក្ស ប្រជាជន​កម្ពុជា​មាន​ក្នុង​បញ្ជី។ ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០០៨ នីតិកាល​ទី៤ គណបក្ស​ប្រជាជន​កម្ពុជា​បានកាន់​កាប់​៩០​អសនៈក្នុង​សភាជាតិ ហើយ​សំរាប់​នីតិកាល​ទី៥ខាង​មុខនេះ គណប្ស​ប្រជា ជនកម្ពុជា​នឹង​ទទួលបានអសនៈ​ក្នុងសភាជាតិ​កើនឡើង​ថែម​ទៀត អាស្រ័យ​ដោយ​សមិទ្ធផល​នានា​ដែល រដ្ឋាភិបាល​កម្ពុជា​សំរេចបានជា​បន្ត​បន្ទាប់​លើផ្លូវ​កំណែ​ទម្រង់​គ្រប់វិស័យ ហើយ​ទទួលបាន​ការគាំទ្រ​ពីប្រជាជន ដែលជា​អ្នកបោះ​ឆ្នោតជូនគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស កំណើត​នៃយុវជន​ដែលជា​កំលាំង​នយោបាយ​ថ្មីបាន​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។
សរុប​សេចក្តី​មក ប្រសិន​បើគិត​តាម​ចំនួនអសនៈ​គណបក្ស​សមរង្ស៊ីគ្មាន​បានជោគ​ជ័យ​ឡើយ ពីព្រោះ អ្វីដែល​គណបកស​សមរង្ស៊ី​ទទួលបាន គឺទទួលបាន​ពីសម្លេងដែលខ្លួន​មានតាំងតែ​ពីឆ្នាំ២០០៧​មកម្លេះ។ ហើយការ​យកលទ្ធផល​នៃអសនៈ​ដែលខ្លួន​ទទួលបាន​ពីការបោះ​ឆ្នោត​អសកល ធ្វើជាមូល​ដ្ឋាននៃការវាយ​តំលៃ និង​ការវិភាគ ដើម្បីអះ​អាង​ថាខ្លួន​នឹងទទួល​បាន​ជ័យជំនៈ​លើការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និងការ​បោះឆ្នោតថ្នាក់​ជាតិខាង​មុខ គឺគ្រាន់​តែជា​ល្បែង​បោកប្រាស់​ថ្មីដល់ សាធារណៈជ​នតែ​ប៉ុណ្ណោះ។ កា​រពិត និង​ជាក់ស្តែង សកម្មជនរ​បស់​សមរង្ស៊ី ដែល​ជាកំលាំង​គាំទ្រខាង នយោបាយ​រឹងមាំ​របស់ សមរង្ស៊ីត្រូវ​បាន​សុំចុះ​ចូលជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ អំពីការ​បរាជ័យរ​បស់សមរង្ស៊ីច្រើនជា​ការជោគ​ជ័យ ដែលគ្រាន់​តែឋិតក្នុងការ​ស្រមៃរបស់​សមរង្ស៊ី ដែលជា​ទណ្ឌិតភៀស​ខ្លួនដោយ​ខ្លួនឯងនៅក្រៅ​ប្រទេស​តែប៉ុណ្ណោះ។
ដោយ ឡុង សុគុណ

Letter Professor Peng Ngoeun to US Cogresswoman Niki Tsongas




បទ​អត្ថាធិប្បាយ៖ ​កសាង​ប្រជាប្រិយភាព​ជាមួយ​ពន្ធ​នាគារ



ការលើកតម្កើង​ជីវិតនយោបាយ​ប្រឆាំង​ជ្រុល​ ការពុំ​បាន​​កំ​ណត់​ទិសដៅ​ឱ្យ​​បាន​ច្បាស់​លាស់ក្នុង​ភាព​ជាអ្នក​ដឹក​នាំ ជាពិសេស​ ការ​ភ័ន្ត​ច្រឡំ​អំពីការពិត​នៃកិត្តិយសប្រកប​ទៅ​ដោយ​គុណ​តម្លៃ បាននាំ​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំ​នួន ចូល​ចិត្ត​បង្កើត​រឿង​ក្តី​ក្តាំ ដោយ​ជ្រើសរើសយកការ​កសាង​ប្រជាប្រិយភាពរបស់​ខ្លួន​ ឱ្យ​ជាប់​ពាក់​ព័ន្ធ​ក្នុងបទល្មើសព្រហ្មទណ្ឌ ឬ​ក៏ជាជន​ដែល​មាន​នូវ​​ពិរុទ្ធ​ភាព​ ប្រឈម​មុខជាមួយ​នឹង​ជីវិត​​ក្បែរពន្ធនាគារ​ ថា​ជាជ័យ​ជំ​នះ​ទៅ​វិញ​។
ការពិត​ ពន្ធនាគារ​ មិនមែន​ជាទី​កន្លែង​សម្រាប់​ការ​កសាង​ភាព​ល្បី​ល្បាញ ឬ​ក៏ជាកន្លែង​សម្រាប់​ការពង្រឹង​ឥទ្ធិពល​របស់​មនុស្សនោះ​ទេ ។ ទី​នោះ​ គឺជា​មជ្ឈមណ្ឌលអប់​រំ​កែប្រែចំ​ពោះ​ជន​ទាំង​ឡាយណា​ដែល​បាន​ប្រព្រឹត្តខុសនឹង​ច្បាប់  ប៉ុន្តែ​ដើម្បីឱ្យជន​នោះ​រាង​ចាល និង​​កែខ្លួន​បាន​មក​ជាមនុស្សល្អ​ឡើងវិញ​ គឺត្រូវ​តែ​ទទួល​នូវ​ទណ្ឌកម្ម​តាម​រយៈការ​​ផ្តន្ទាទោសដោយ​តុលាការ​។
          ​ក្នុង​យុគសម័យ​​ចុង​ក្រោយ​នេះ​ យ៉ាង​ហោចណាស់ក៏​មាន​អ្នក​នយោបាយ​ប្រមាណ៣រូប​​ដែរ​​ នៅ​កម្ពុជា​ ដែល​មាន​ប្រវត្តិជាប់​ពន្ធនាគារ​ និង​មួយចំ​នួន​ទៀត​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសក្នុង​បទ​ល្មើសព្រហ្មទណ្ឌ ក្នុង​នោះ​មាន​បទញុះញង់​ បរិហារ​កេរ្តិ៍ជេរប្រមាថ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យសម្បត្តិ​សាធារ​ណៈ​ ​បទ​ក្លែង​ឯកសារផែន​ទី​ និង​បទ​ផ្សព្វ​ផ្សាយព័ត៌មាន​មិន​ពិត​ជាដើម។
          លោក កឹម សុខា អតី​ត​ប្រធាន​អង្គការ​ និង​បច្ចុប្បន្ន​ជាប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃសក្នុង​ពេល​ដ៏​ខ្លី​ តំ​ណាលគ្នា​ជាមួយ​លោក ម៉ម សូណង់​ដូ អតី​តប្រធាន​គណបក្ស​ និង​ជាប្រធាន​ស្ថានីយ៍វិទ្យុសំ​បុក​ឃ្មុំ ពាក់​ព័ន្ធ​ក្នុង​​បទ​បរិហារ​កេរ្តិ៍ និង​ក្នុង​រឿង​ចង់​បាន​ភាព​ល្បីជាមួយ​ការ​ចងខ្លួន​ភ្ជាប់​នឹងបញ្ហា​​ព្រំ​ដែន តាម​រយៈការ​​​ធ្វើ​កិច្ចសម្ភាសន៍ និង​​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណ​​​បរិហារ​រិះគន់​មក​លើ​រាជ​រដ្ឋាភិបាល ដោយ​ពុំ​ផ្អែក​លើ​ការពិត​​​។
          ​លោក សម រង្ស៊ី​ ប្រធាន​គណបក្សសម រង្ស៊ី កាលពី​ឆ្នាំ២០១០ ត្រូវ​បាន​សាលាដំ​បូង​​ខេត្ត ស្វាយ​រៀង​​ និង​សាលាដំ​បូង​ក្រុង​ភ្នំ​ពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ប្រមាណ​ជាង​១០ឆ្នាំ និង​ពិន័យ​ជាប្រាក់​រាប់​លាន​រៀល បន្ទាប់​ពី​មេបក្ស​រូប​នេះ​ បាន​ដឹក​នាំ និង​ញុះញង់​ប្រជាពល​រដ្ឋឱ្យ​ចូលរួម​ដកបំផ្លាញ​តម្រុយ​បង្គោលព្រំ​ដែន​នៅ​ស្រុកចន្ទ្រា ខេត្តស្វាយ​រៀង កាលពី​ឆ្នាំ ២០០៩។
          លោកជាម ចាន្នី​ តំ​ណាង​រាស្ត្រ​គណបក្សសម រង្ស៊ី​ ជាប់​ពន្ធនាគារ​ពីបទ​ពាក់​ព័ន្ធ​​នឹង​ការ​បង្កើតកង​កម្លាំងខុសច្បាប់​​ដែល​គេហៅ​ថា ​​រដ្ឋាភិបាល​ស្រមោល​។ លោក​ជា ប៉ូច តំ​ណាង​រាស្ត្រគណបក្ស​ សម រង្ស៊ី​ ធ្លាប់​រត់​គេចចេញ​ទៅ​ក្រៅ​ប្រទេស​ពី​បទ​បរិហារ​កេរ្តិ៍ព្រះ​អង្គ​ម្ចាស់​​នរោត្តមរណ​ឬទ្ធិ​។លោក ចាន់ ចេង​ តំ​ណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ កំ​ពុង​រត់​គេចខ្លួន​ទៅ​ក្រៅប្រទេស​ ក្រោម​បទ​ចោទ​ប្រកាន់ពីការ​ផ្តល់​មធ្យោបាយ​​រំ​ដោះ​ជនជាប់​ចោទ​ចេញ​ពី​ពន្ធ​នាគារ​ខេត្ត​កណ្តា ចំ​ណែក​លោកស្រី​ មូរ សុខហួរ តំ​ណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី មណ្ឌលកំ​ពត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ និង​ជេរប្រមាថ​ ហើយ​ត្រូវបាន​សភាលើក​អភ័យ​ឯកសិទ្ធិ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​ចាត់​ការ​តាម​និតិវិធី​ ដែល​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​ទទួល​អភ័យឯកសិទ្ធិ​នោះ​វិញ​នៅ​ឡើយ​ទេ ហើយ​អាច​ប្រឈម​នឹង​បណ្តឹង​ថ្មី​ៗ​​បន្ថែម​ទៀតពីបទញុះ​ញង់​ឱ្យប្រព្រឹត្តបទ​ល្មើស និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ ប្តឹង​ដោយ​ប្រធាន​មណ្ឌល​សង្គម​កិច្ច​រាជ​ធានី​ភ្នំ​ពេញ។
ទាំង​នេះ​ គឺជាការ​កសាង​ភាព​ល្បី​ល្បាញ​រៀង​ៗខ្លួនរបស់​អ្នក​នយោបាយប្រឆាំង​​នៅ​ស្រុក​ខ្មែរ ដែល​យក​គំ​រូតាម​គ្នា ​តាម​រយៈការ​រុះស្ពានចេញ​អស់​ហើយ​សុខចិត្ត​ហែល​ឆ្លង​ទឹក ឬ​បង្កើត​នូវ​យុទ្ធសាស្ត្រ​ចិញ្ចឹម​ទំ​នាស់ រិះគន់​ វាយ​ប្រហារ​ ជេរប្រមាថ ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត​ ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូររបស់​អ្នក​ដទៃ​ បង្ក​ជារឿង​​ក្តី​ក្តាំ ដើម្បី​ការ​ទាក់​ទាញ​ប្រជាប្រិយភាព  ​។
តើក្រុម​អ្នក​ប្រឆាំង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​អ្វី​ខ្លះ ​ជាមួយ​នឹង​ការ​លើក​តម្កើង​ការ​គោរព​ច្បា​ប់ ការ​ចូល​រួម​អភិវឌ្ឍប្រទេស​ជាតិ​ ជាពិសេស ការពង្រឹង​នីតិរដ្ឋ ការ​គោរព​នូវ​តម្លៃ និង​សីលធម៌​ ក្នុង​ឋានៈពួក​គេធ្លាប់​ជាប្រធាន​អង្គការ​ ប្រធាន​គណបក្ស​នយោបាយ​ និង​ជាអ្នក​តំ​ណាង​រាស្ត្រ​ដែល​មាន​កាតព្វ​កិច្ចឈាន​មុខគេក្នុង​ការ​ធ្វើ​ជាគំ​រូសម្រាប់​ប្រជាពល​រដ្ឋអំពី​មេរៀន ​« ធ្វើ​យ៉ាង​ម៉េច​ដើម្បី​គ្រប់​គ្នា​គោរព​​ឱ្យបាន​ត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ» ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​​ ពួក​គេមាន​តែការ​បង្កើត​នូវ​វេទិកា​ប្រឆាំង​ជាមួយ​រាជ​រដ្ឋាភិបាល មាន​តែការ​បណ្តុះនូវ​គំ​នុំ និងការ​សង​សឹក​​ ញុះ​ញង់​ ដុត​បញ្ឆេះ​ភ្លើង​​​កំ​ហឹង រើសអ៊ើង​ជាតិ​សាសន៍​ បង្ក​អរី​ភាពជាមួយ​ប្រទេស​ជិត​ខាង​ ដោយ​ខ្វះ​លក្ខណៈក្នុង​​ភាព​ជាអ្នក​យក​ច្បាប់​ធ្វើ​ជាចង្កូត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាគឺពួក​គេមា​នតែ​ខួរក្បាល​ដែល​គ្រប​ដណ្តប់ដោយ​មហិច្ឆតា​​ និង​ថែមទាំង​ចូល​ចិត្ត​​បង្ក​បង្កើត​នូវ​យុទ្ធនាការ​ប្រឆាំង​ផ្កាប់​មុខជា​មួយនឹង​រាជ​​រដ្ឋាភិបាល​​​ខ្លួន​​​ឯងដែល​ប្រជាពល​រដ្ឋបាន​បោះ​ឆ្នោត​ឱ្យ​តាម​បែប​ប្រជាធិបតេយ្យទៅ​វិញ​។
សកម្មភាព​របស់​មេបក្ស​ និង​អ្នក​តំ​ណាង​រាស្ត្រ​ដែល​ស្រេក​ឃ្លាន​តែ​រឿង​ក្តីក្តាំ​ គឺជាការ​បង្ហាញ​អំពី​អត្តចរិត​របស់​អ្នក​នយោបាយ​ប្រឆាំង​ដ៏​ចំឡែក​ខុសគេក្នុង​ពិភព​លោក។ ពួក​គេបាន​បង្ក​នូវ​រឿង​អាស្រូវ​ និង​បទ​ល្មើសបំ​ពាន​លើ​ផ្លូវ​ច្បាប់​ម្តង​ហើយ​ម្តង​ទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ និង​ដោយ​គ្មានការ​​ផ្លាស់​ប្តូ​រឥរិយាបថ​ គឺពួកគេបាន​ជ្រើសរើសយកពន្ធនាគារ​ធ្វើ​ទី​ពឹង​ ឬ​ខ្នងបង្អែក។
ក្នុងចំ​ណោម​អ្នក​នយោបាយ​(ពុល​នឹង​រឿង​ក្តី​ទាំង​នោះ)​​ លោកសម រង្ស៊ី​ មេបក្សប្រឆាំង​​ធ្លាប់​បាន​សូម​ទោស​​ចំ​ពោះ​ប្រមុខរាជ​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០០៦​ បន្ទាប់​ពី​បាន​​ចោទ​ប្រកាន់​ និង​មួល​បង្កាច់​ដោយ​គ្មាន​ការពិត​ជាច្រើន​ករណី​​។ ការ​លើកទិសដៅ​ប្រឆាំង​​ដែល​មិន​ប្រកប​ទៅ​ដោយ​ភាព​ស្មោះ​ត្រង់​ចំ​ពោះ​ជាតិ​ និង​ប្រជាពល​រដ្ឋខ្លួនឯង វាគឺជាការ​ប្រឆាំងដែលមិន​បាន​បង្ហាញ​នូវ​លក្ខណៈសម្បត្តិ​ជាអ្នក​ដែល​ស្រឡាញ់យុត្តិ​ធម៌​ដោយ​ពិត​ប្រាកដនោះ​ទេ។ អ្នក​នយោបាយ​ទាំង​នោះ​​ គឺបាន​ និងកំ​ពុង​លេង​ល្បែង​នយោបាយ​ខ្មៅ​ជាមួយ​នឹង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​នូវ​រឿង​មិន​ពិត​ជាច្រើន​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដើម្បី​សម្លាប់​​កិត្យានុភាពជាតិ​ខ្លួន​ឯង​​ ហើយ​ក៏​ជាការ​សាប​ព្រួស​​​នូវ​រឿង​អាស្រូវ​របស់​ខ្លួន ​ដោយគ្មាន​ភាព​ខ្មាស់​អៀន​ និង​​ខ្វះនូវ​ការពិចារណា​។
 ម៉្យាង​វិញ​ទៀត​ បើ​ការ​ធ្វើ​នយោបាយ​ដើម្បី​តែដណ្តើម​ភាព​ល្បី​ឈ្មោះ​ដោយ​សារ​តែ​រឿង​ក្តី​ក្តាំ គឺអ្នក​ទាំង​នោះ​នឹង​បាត់​បង់​នូវ​ឱកាសទាំងស្រុង​សម្រាប់​ការ​ចូល​រួម​ប្រកប​ដោយ​ភាព​សុច្ចរិត​ជា​មួយប្រជាពល​រដ្ឋក្នុង​ភាព​ជាដៃគូរក្នុងការ​​ដោះ​ស្រាយ​បញ្ហាធំ​ៗរបស់​ប្រទេស​ជាតិ​ទេ គឺពួក​គេខិតខំ​​​ពង្រីក​តែរឿង​ក្តីក្តាំ​របស់​ខ្លួន​ឯង​ដើម្បី​បំ​រើតែអាជី​វកម្មនយោបាយផ្ទាល់​ខ្លួន និង​បក្ខពួក​​តែប៉ុណ្ណោះ។
នេះ មិន​ខុសអ្វី​ពី​ការ​យល់​ច្រឡំយក​លាមកធ្វើ​ជាផ្កា យក​រឿង​ក្តី​នៅ​ក្នុង​តុលាការ​ធ្វើ​ជាមុខរបរ ដែល​ឥរិយាបថ​បែប​នោះ​ គឺមិន​សក្តិ​សម​ជាអ្នក​នយោបាយ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ឬ​ជាដៃគូប្រកួត​ប្រជែង​ដែល​ខ្លាំង​នោះ​ទេ ពីព្រោះ​នៅ​លើ​លោក​នេះ​ មិន​ដែល​មាន​ឥស្សរជន​ណាចង់​កសាង​កិត្តិយស​របស់​ខ្លួន​តាម​រយៈការ​ប្រព្រឹត្តអំពើ​ខុសច្បាប់​ ហើយ​យក​ពន្ធ​នាគារ​ធ្វើ​ជាដើម​ទុននោះ​ឡើយ៕
ដោយៈ សាន ពន្លក