Wednesday, April 11, 2012

សារ​​លិខិត​​​ថ្វាយ​​ព្រះពរ និង​ជូន​ពរ ក្នុង​​ឱកាស​​​ពិធី​​បុណ្យ​​​ចូល​​ឆ្នាំថ្មី​​​ប្រពៃ​ណី​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១











សារ​លិខិត​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ផ្ញើជូន​ជន​រួម​ជាតិ កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦





សារ​​លិខិត​​​ថ្វាយ​​ព្រះពរ ព្រះ​ករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​​​ក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ កម្ពុជា ក្នុង​​ឱកាស​​​ពិធី​បុណ្យ​​​ចូល​​​ឆ្នាំថ្មី​​​ប្រពៃ​​ណី​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​​លិខិត​​​ថ្វាយ​​ព្រះពរ ព្រះ​ករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​​​ក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ កម្ពុជា ក្នុង​​ឱកាស​​​ពិធី​បុណ្យ​​​ចូល​​​ឆ្នាំថ្មី​​​ប្រពៃ​​ណី​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​លិខិត​​ថ្វាយ​ព្រះពរ ព្រះ​ករុណា​ព្រះបាទ​សម្តេច​​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​បីតា​ឯករាជ្យ បូរណភាព និងឯកភាពជាតិខ្មែរ និងសម្តេចព្រះមហាវីរក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវ​ររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃណី​​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារលិខិត​​ថ្វាយ​ព្រះពរ ព្រះ​ករុណា​ព្រះបាទ​សម្តេច​​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជ​បីតា​ឯករាជ្យ បូរណភាព និងឯកភាពជាតិខ្មែរ និងសម្តេចព្រះមហាវីរក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវ​ររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃណី​​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​លិខិត​​​ជូនពរ សម្តេច​​​អគ្គ​​​មហា​​ធម្ម​ពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​​ឱកាស​​​ពិធី​​បុណ្យ​​​ចូល​​​ឆ្នាំថ្មី​​​ប្រពៃ​ណី​​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​​​លិខិត​​​ជូនពរ សម្តេច​​​អគ្គ​​​មហា​​ធម្ម​ពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​​ឱកាស​​​ពិធី​​បុណ្យ​​​ចូល​​​ឆ្នាំថ្មី​​​ប្រពៃ​​ណី​​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​លិខិត​​​ជូនពរ សម្តេច​​​អគ្គ​​​មហា​​​ពញ្ញា​​ចក្រី ហេង សំរិន ប្រធាន​​​រដ្ឋ​សភា និង​​លោក​​ជំទាវ​ ក្នុង​​ឱកាស​​​​​ពិធី​​​បុណ្យ​​​​ចូល​​​ឆ្នាំថ្មី​​​ប្រពៃ​ណី​​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​​លិខិត​​ជូនពរ ឯឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​​អគ្គ​​មហា​​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​ជំទាវ​ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃ​ណី​​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១


សារ​លិខិត​ជូនពរ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងលោកជំទាវ​កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស ២០១២១



បទអត្ថា​ធិប្បាយ៖ សមរង្ស៊ី​គ្មាន​សមត្ថភាព​ក្នុង​នយោបាយ​ការ​បរទេស​សោះ​ឡើយ


ខណៈពេល​ដែល​កិច្ចប្រជុំកំពូល​អាស៊ាន​បាន​ និងកំពុង​ចាប់ផ្ដើម​ពិភាក្សា លើបញ្ហា​សំខាន់ៗ មួយ​ចំនួន ពិសេស​បញ្ហា​ជំលោះ​សមុទ្រ​ចិន​ខាង​ត្បូង សម រង្ស៊ី បាន​លើក​ឡើង​ថា បញ្ហា​សមុទ្រ​ចិន ខាងត្បូង​គួរត្រូវ​បាន​ដោះស្រាយ​ដោយ​ទ្វេភាគី​រវាងចិន និង​ប្រទេស​ដែល​មានបញ្ហា​ពាក់ព័ន្ធ​ដែល​ជា ជំហផ្ទុយ​គ្នានឹង​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណ​បក្ស សម រង្ស៊ី ដែល ថា​ជំលោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គួរ​យក​ដាក់​ចូល​ទៅក្នុង​របៀប​វរៈនៃ​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

ការលើក ​ឡើង​នូវជំហ​ផ្ទុយ​គ្នា​ក្នុង​ចំណោម​អ្នកដឹក​នាំ​បក្ស​សមរង្ស៊ី​ទាំងពីរ​ខាង ​លើនេះ បាន ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវភាព​គ្មាន​សមត្ថភាព​របស់ សម រង្ស៊ី ក្នុងគោល​នយោបាយ​ការបរទេស​មួយ ដែល​មិន​អាច​ទទួល​យក​បានសំរាប់​បរិបទ​នយោបាយ​ក្នុងតំបន់​បច្ចុប្បន្ន។ ប្រសិន​បើ សម រង្ស៊ី គ្មាន​សមត្ថភាព​ក្នុង​ការគោល​នយោបាយ​ការបរទេស​ច្បាស់​លាស់​បែប​នេះ តើសម​រស្ស៊ី​អាច​មាន សមត្ថ​ភាព ដឹកនាំ​ប្រទេស​ឱ្យមាន​សន្ដិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព​បាន​ទាំង​ក្នុង​ប្រទេស និងក្រៅ​ប្រទេស​បានយ៉ាង​ដូចម្ដេច​ទៅ!

ផ្ទុយទៅវិញ មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ​បាន​កោត​សរសើរ និងវាយ​តំលៃ​ខ្ពស់​ចំពោះ ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹក​នាំដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហា​សេនាបតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងជាប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល បានរៀប​ចំកិច្ចប្រ​ជុំកំពូល​អាស៊ាន​លើទឹកដី​កម្ពុជា ចាប់តាំង​ពីកម្ពុជា​បានចូល​ជា​សមាជិក នៃ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំ​១៩៩៨មកម្លេះ។ ជោគ​ជ័យ​ និងសក្ដានុ​ព​លរបស់​កម្ពុជា​លើ ឆាក​អន្ដរជាតិ​ត្រូវបាន​ទទួលកា​រជឿទុក​ចិត្ដ និង​សំរេច​ឡើង​ដោយ​សារ​រាជរដ្ឋា​ភិបាល​កម្ពុជា បាន ប្រកាន់​គោល​នយោបាយ​ការបរទេស​ដ៏ច្បាស់​លាស់ ដែល​បាន​ចារិកក្នុង​ធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ថា ព្រះ​រាជាណា​ចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ចនូវ​នយោបាយ​អព្យា​ក្រិត្យ​ អចិន្ដ្រៃយ៍ និងមិ​នចូល​បក្ស សម្ព័ន្ធ។ ព្រះរាជា​ណាចក្រ​កម្ពុជា​រួមរស់​ដោយ​សន្ដិសហ​វិជ្ជមាន​ជាមួយ​ប្រទេស​ជិត​ខាង និងប្រទេស ដទៃ​ទៀត​ទាំងអស់​នៅលើ​សកល​លោក។ ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​ឈ្លាន ពាន​ប្រទេស​ណា ដាច់ខាត មិនជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬដោយ​ប្រយោល​ទោះបី ក្រោម​រូបភាព​ណាក៏ដោយ​ដោះស្រាយ​រាល់បញ្ហា​ដោយ​សន្ដិវិធី និង​គោរព​ផល​ប្រយោជន៏​ផងគ្នា ទៅវិញ​ទៅមក។

ហើយ ​ក្នុង​ក្របខ័ណ្ឌ​នៃធម្ននុញ្ញ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ប្រទេស​កម្ពុជា​បាន ប្រកាន់​យក​នូវគោល​ការណ៍​ទាំង​ឡាយ ដែលមាន​ចែងក្នុង​ធម្មនុញ្ញ​អាស៊ាន​ចំពោះ​ការ​ដោះស្រាយ បញ្ហា​ដោយ​សន្ដិវិធី​ពិសេស​ការស្វែង​រកឱ្យ​បាននូវ​សម្លេង​ឯកច្ឆន្ទ​ក្នុង​ អាស៊ាន​តែម្ដង។

អ្វីដែល​បាន​ធ្វើឱ្យ​ មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​ចាប់​អារម្មណ៍នោះ គឺ មុខមាត់ កិត្យា​នុភាព និងជំនាញ​ការទូត​របស់​កម្ពុជា​កាន់តែ​ទទួល​បានការ​ជឿទុកចិត្ដ​ថែម​ទៀត​ដោយ​ សារ​ដំណើ​ទស្សនៈ
កិច្ច​របស់ លោក បាន គីមូន អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ និង​លោក​ស្រី ហ៊ីល ឡារីក្លីនតុន រដ្ឋម​ន្ដ្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១​កន្លង​ទៅ។

ពិសេស ដំណើ​ទស្សនៈ​កិច្ច​ថ្មីៗ​នេះ​របស់​លោក ហ៊ូ ជីនតាវ ប្រធា​នាធិបតី​ចិនមក​កាន់ ប្រទេស​កម្ពុជា​បានបង្ហាញ​ឱ្យឃើញ​នូវសក្ដា​នុពលភាព​ក្នុង​នយោបាយ​ការទូត​ របស់​កម្ពុជា​ក្នុងតំបន់​ក៏ដូច​ក្នុង​កិច្ចការ​អន្ដរជាតិ​ផង​ដែរ។

សំរាប់ ​កិច្ចការ​តំបន់​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​រៀបចំ​កិច្ច​ប្រជុំ​ កំពូល​កម្ពុជា-ឡាវ-វៀតណាម កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ-មីយ៉ាន់ម៉ា-វៀត​ណាម កិច្ចប្រជុំ​កំពូល​ស្ដីពីយុទ្ធ​សាស្ដ្រ សហ​ប្រតិបត្ដិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី ចាវប្រា​យ៉ា​មេគង្គ​លើកទី៤ និងមហាស​ន្និបាត​លើក​ទី៦ នៃ​គណបក្ស​នយោបាយ​នៅអាស៊ី​នៅ​រាជធានី​ភ្នំពេញ​កន្លង​ទៅ។ មោទនៈភាព​ដ៏ធំធេង​ចំពោះ លទ្ធផល​ក្នុង​មហា​សន្និបាត​លើកទី៦​របស់​គណបក្ស​នយោបាយ​នៅអាស៊ី ដែលមាន​គណបក្ស ចំនួន​៩៤ និង​អង្គការ​អន្ដរជាតិ​ធំៗ​ចំនួន​៦ចូល​រួម គឺអង្គ​ប្រជុំ​បាន​កោត​សរសើរ និង​វាយ​តំលៃ ខ្ពស់ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្នុងការ​បង្រួប​ង្រួម​ជាតិ​តាមរយៈ​នយោបាយ​ឈ្នះឈ្នះ។​ ប្រទេស កម្ពុជាត្រូវ​បាន​ចាត់​ទុក​ជាគំរូ​មួយសំរាប់​ពិភព​លោក ក្នុងការ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិ​វិធីការ បង្រួ​បង្រួម​ជាតិផ្អែក​លើដំណោះ​ស្រាយ​នយោបាយ និង​ការ​កសាង​បាន​នូវ​សន្ដិភាព​នយោបាយ រឹងមាំ ដែល​ជាមូល​ដ្ឋាន​គ្រឹះធ្វើមាតុ​ភូមិកម្ពុជា​បានរីក​ចំរើន​លូតលាស់​រហូត​មក ដល់​បច្ចុប្បន្ន។

ដូច្នេះ​ឆ្លង​កាត់​ កិច្ចការ​ខាងការ​ទូត​ក្នុង​អង្គការ​តំបន់ បានធ្វើ​សហគមន៍​អន្ដរជាតិ​ទទួល​ស្គាល់ នូវជំ​នាញ​ការ​ទូត​គ្រប់គ្រាន់​របស់​កម្ពុជា​ក្នុងការ​បំពេញ​តួនាទី ជាប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល បានធ្វើឱ្យ​កម្ពុជា​អាចស្វែង​រក​នូវ​សម្លេង​កុងស៊ង់ស៊ីស​ក្នុងអង្គការ​តំបន់ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង តំបន់ ដូចក្នុង​ជំលោះ​ក្នុង​សមុទ្រ​ចិនខាង​ត្បូងនេះ​ជា​ឧទាហរណ៍។

 ដូច្នេះ សំរាប់​គោល​នយោបាយ​ការបរ​ទេស រាជរ​ដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព គ្រប់​គ្រាន់​និងមាន​ការទទួល​ខុសត្រូវ​ក្នុងការ​អនុវត្ដ​បានយ៉ាង​ពេញលេញ​ តាមធម្មនុញ្ញ​កម្ពុជា និង ធម្មនុញ្ញ​អាស៊ាន ដែលប្រកប​ដោយការ​ទទួល​ខុសត្រូវ​ច្បាស់លាស់​សំរាប់​ជាតិ​មាតុភូមិ និង ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​រក្សាឱ្យ​បាន​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ និងការ អភិវឌ្ឍ​ទាំងក្នុង​តំបន់ និង​អន្ដរជាតិ។  

ផ្ទុយទៅវិញ ​សមរង្ស៊ី​គ្មាន​សមត្ថភាព​ឆ្លើយ​តប​និង​ទទួល​ខុស​ត្រូវក្នុង​កិច្ចការ​ នយោបាយ ការ បរទេស​កម្ពុជា ដែលឆ្លើយ​តបទៅនឹង​ធម្មនុញ្ញ​របស់​កម្ពុជា ក៏ដូច​ធម្មនុញ្ញ​របស់​អាស៊ាន​អ្វីសោះ ឡើយ។ ការ​ប្រកាន់​យកគោល​នយោបាយ​ការបរទេស​ត្រឡប់​ត្រឡិន​របស់​សមរង្ស៊ី​ថ្មីៗ​បែប នេះបាន ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវភាព​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​អន្ដរជាតិ ប្រកប ដោយ​ទទួល​ខុស​ត្រូវ​ឡើយ។

ដូចនេះ ប្រជាជន​កម្ពុជា​ដ៏លើស​លុប​នៅតែ​បន្ដគាំទ្រ​ជំហន​យោបាយ​ការបរ​ទេស​របស់​រាជ រដ្ឋាភិបាល​ដែល​ជាយុត្ដិសាស្ដ្រ​បំរើដល់​ការរក្សា​ឱ្យបាន​នូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការ អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភព​លោក ដែលជា​គោល​បំណង​រួមរបស់​បណ្ដា​ប្រទេស​ទាំងឡាយ​ក្នុ​ង ពិភព​លោក។
ដោយ ឡុង សុគុណ

បទ​អត្ថាធិប្បាយ​៖ ស៊ូយ៉ា​ស៊ូបែឌី​ គួររៀន​​សូត្រ​បន្ថែម​​​អំពី​​តួនាទី​​របស់​​ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​​គ្រប់​គ្រង​​រដ្ឋ​ឯករាជ្យ​​មួយ​



 
          តាម​រយៈការ​ផ្តល់​បទ​សម្ភាសន៍ដ៏​ខុសឆ្គង​មួយ​​ ជាមួយ​វិទ្យុ​បរទេស​ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ ២០១២ ដែល​ទាក់​ទង​ទៅ​នឹង​ដំ​ណើរការ​របស់​សាលាក្តីកាត់​ទោសមេដឹក​ខ្មែរក្រហម​ ​លោក ស៊ូយ៉ាស៊ូ​បែឌី អ្នក​រាយ​ការណ៍​ពិសេសរបស់​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បានចោទ​ប្រកាន់​មកលើ​ប្រមុខរាជ​រដ្ឋាភិបាល​ថា​ បាន​លូក​ដៃជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​សាលាក្តី​ អ...ក ដែល​ជា​ការ​បន្ទរដដែល​ៗរបស់​ក្រោមប្រឆាំង​មួយ​ចំ​នួន​តូច ដែល​ការ​ពិត​ក្រុម​នេះ​ហើយ​ដែល​បាន​​និង​កំ​ពុង​ជ្រៀត​ជ្រែក​​ចូល​ទៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ដូច​ពាក្យ​ថា « ខ្លួន​ធ្វើ​ចោរស្រែកឱ្យ​គេជួយ​ចាប់​ចោរ»

          ជាក់​ស្តែង​​ចៅក្រម​ស៊ើប​អង្កេត​បរទេស​ដែល​បាន​លាលែងជាបន្ត​បន្ទាប់​ គឺពិត​ជាកើត​ឡើង​ដោយ​សារ​រង​សម្ពាធ​នៃ​ការ​កៀប​សង្កត់​ បង្ខំ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ក្រុម​អគតិ​មួយ​ចំ​នួន​តូច​នេះ​ ដែល​ពួក​គេមិន​អាច​បំ​ពេញ​ការ​ងារ​បាន​ដោយ​រលូន​។

          ស៊ូយ៉ា​ស៊ូ​បែឌី  គួរគប្បី​ស្វែង​យល់​អំពី​គោលការណ៍​​នៃកិច្ច​ព្រម​ព្រៀងរវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គ​ការ​សហប្រជាជាតិ​ ដែល​ខ្លឹម​សារ​សំ​ខាន់ ​គឺភាគី​ទាំង​ពី​រត្រូវ​មាន​ការគោរព​បូរណភាព​ និង​អធិបតេយ្យភាព​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​រក​យុត្តិ​ធម៌ជូន​ពល​រដ្ឋខ្មែរដែល​រង​គ្រោះ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ និង​រក្សាឱ្យ​បាន​នូវ​សន្តិភាព សន្តិ​សុខ ស្ថិរភាព​ ការ​បង្រួប​បង្រួម​ និង​ផ្សះ​ផ្សាជាតិ​ ពីព្រោះ​ថា​ កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សោក​នាដកម្មសង្គ្រាម​ផ្ទៃ​ក្នុងរាំរ៉ៃ​រាប់​ទស្សវត្សមក​ហើយ​។

ម៉្យាង​វិញ​ទៀត​ មាត្រា៥២ និង​មាត្រាមួយ​ចំ​នួន​ទៀត​នៃ​រដ្ឋធម្មនុញ្ញដែល​ជា​ច្បាប់​កំ​ពូល​របស់​ជាតិ​ខ្មែរ បាន​ចង្អុល​ឱ្យ​ «រាជ​រដ្ឋាភិបាល​កម្ពុជា​ ការពារ​នូវ​ឯករាជ្យ ​អធិបតេយ្យ​ អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​.......ឱ្យបាន​»។ ហេតុដូច្នេះ​ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំដោយ​សម្តេច​តេជោ​ ហ៊ុន សែន មាន​កាតព្វ​កិច្ច​ក្នុង​ការ​​អនុវត្តនូវ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​ចំ​ពោះ​មុខប្រវត្តិសាស្ត្រ​ ដើម្បីបញ្ចៀសនូវ​រាល់​បាតុភាព​អវិជ្ជមាន​ទាំង​​ឡាយណា ដែល​​ធ្វើ​ឱ្យ​ប្រទេស​មានភាពច្របូក​ច្របល់​ ដែល​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ម្តង​ទៀត។​

ហេតុ​ដូច្នេះ​ រាល់​បទ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ គឺគ្រាន់​តែ​ជាការ​ព្រួយ​បារម្ភតែ​ប៉ុណ្ណោះ​ ដោយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ទៅក្នុង​ដំ​ណើរការ​របស់​ អ...ក នោះ​ទេ ឧទាហរណ៍​ជាក់​ស្តែង​ ក្នុង​ពិធី​ចែក​សញ្ញាបត្រនៅ​សាលាភូមិន្ទ​រដ្ឋបាល​ សម្តេច​តេជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ «ចំ​ពោះ​ការ​សំ​រេច​របស់​តុលាការ​ក្នុង​ការ​ដាក់​ទោស ឌុច លោកគោរព​ដោយ​គ្មាន​ការ​តវ៉ា​» រាល់​ការ​សំ​រេច​របស់​ចៅក្រមនៃ​តុលាការ​​កូន​កាត់​នេះ​ គឺជាឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ ឬ​ការ​បង្ខិត​បង្ខំ​ពី​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។

ដូច្នេះ អ្វី​ដែល​លោក ស៊ូយ៉ាស៊ូបែឌី​ បាន​លើក​ឡើងធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជាគឺគ្រាន់​តែ​ជាការ​បន្ទររបស់​ក្រុម​អគតិ​មួយ​ចំ​នួន​តូច​ដែល​តែង​តែ​ធ្វើ​ការ​ជ្រៀត​ជ្រែក​លូក​ដៃមកលើ​សាលាក្តីខ្មែរក្រហម​តែ​ប៉ុណ្ណោះ ដោយ​ពួកគេទាំង​នេះ​គ្មាន​ការ​យល់​ដឹងអំ​​ពី​ទំ​នួល​ខុសត្រូវ​របស់​ប្រមុខដឹក​នាំរដ្ឋម្នាក់​នៅក្នុង​រដ្ឋអធិប​​តេយ្យ​​មួយ។


អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​​