Thursday, April 19, 2012

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន​លើក​ទី ៤ នៅ​ទីក្រុង​តូក្យូ


​យោង​តាម​ការ អញ្ជើញ​របស់​ឯកឧត្តម យូ​ស៊ី​ហ៊ី​កុ ណូ​ដា នាយករដ្ឋមន្ត្រីនៃ​រាជាណាចក្រ​ជប៉ុន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១៩ មេសា ឆ្នាំ ២០១២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ចាក​ចេញ​ពី​រាជធានី​ភ្នំ​ពេញ​ធ្វើដំណើរ​ទៅ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ៤ នៅ​ទីក្រុង​តូ​ក្យូ។

​ឯកឧត្តម​ ស្រ៊ី ​ថាមរុង្គ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​ ៤ ដែល​ប្រព្រឹត្ត​ទៅ​ ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​នា​ថ្ងៃទី​ ២១​ មេសា​ ប្រទេស​ជប៉ុន​នឹង​ដាក់​ចុះ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​គឺ​យុទ្ធសាស្ត្រ​ ទីក្រុង​តូ​ក្យូ​ ឆ្នាំ ​២០១២​ ដើម្បី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ ដែល​ក្នុង​នោះ​ប្រទេស​ជប៉ុន​បាន​ស្នើ​បង្កើត​នូវ​សសរ​ទ្រូង ​៣ ​ដើម្បី​ជំនួស​ផែនការ​សកម្មភាព ៦៣ ​ចំណុច​ដែល​ នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០១២ ​នេះ​។ឯកឧត្តម ស្រ៊ី ថាមរុង្គ មានប្រសាសន៍​បញ្ជាក់​ថា សរសរ​ទ្រូង ទាំង ៣ នោះ​រួមមាន​សរសរ​ទី ១ នៃ​ផែនការ​សកម្មភាព​នេះ​គឺ​ការ​ជម្រុញ​ការតភ្ជាប់​តំបន់​មេគង្គ​សរសរ ទ្រូង​ទី ២ គឺ​ការអភិវឌ្ឍ​រួមគ្នា និង​សរសរ​ទ្រូង​ទី ៣ គឺ​ការធានា​សន្តិសុខ​មនុស្សជាតិ និង​ចីរភាព​បរិស្ថាន​។

សូម ​បញ្ជាក់ថា ​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន ​លើក​ទី ១ ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​បានចេញ​នូវ​សេចក្តី​ថ្លែង ការណ៍​ទីក្រុង​តូ​ក្យូ ដែល​ក្នុងនោះ​មាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ចំនួន ៦៣ ចំណុច ដែល​ផែន ការ​សកម្មភាព​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១២ នេះ​។​ ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១ ធ្វើ​នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៩ លើក​ទី ២ ធ្វើ​នៅ​ទីក្រុង​ហាណូយ ក្នុង ឆ្នាំ ២០១០ លើក​ទី ៣ ធ្វើ​នៅ​ធ្វើ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង ខែវិច្ឆិកា ឆ្នាំ ២០១១ ។​  ជប៉ុន​ជា​ប្រទេស​នាំមុខ​មួយ​នៅក្នុង​ការជួយ​ផ្តល់​ហិរញ្ញប្បទាន​ សហ​ប្រតិបត្តិកា​រ សម្រាប់​គម្រោង​ផ្សេងៗ​នៅក្នុង​តំបន់​មេគង្គ ពិសេស​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដែល​សកម្មភាព​នេះ​ស្រប គ្នា​ជាមួយនឹង​គោលការណ៍​អាស៊ាន ដែល​និយាយ​ពី​សមាហរណកម្ម​នៅ ក្នុង​តំបន់​ដែលជា​ការបំពេញ​ឲ្យ​គ្នា ដើម្បី​រួមវិភាគទាន​ក្នុងការ​ជម្រុញ​អាស៊ាន​​ឲ្យ​កសាងបាន​នូវ​សហ គម​ន៍​មួយ​នៅក្នុង​ឆ្នាំ ២០១៥ ខាងមុខនេះ​។​ក្រៅពី​កិច្ច​សហប្រតិបត្តិការ ជប៉ុន​ក៏បាន​យកចិត្តទុកដាក់ លើ​វិស័យ​សុខាភិបាល ការអភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម តំបន់​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យេ​យ៉ាវ​វ​ឌី​-​ចៅ​ផៃ​យ៉ា​មេគង្គ​ (AMECS) និង​មហា​អនុ តំបន់​មេគង្គ​ផងដែរ​។​

ឯកឧត្តម​ ស្រ៊ី ​ថាមរុង្គ ​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បានទទួល​នូវ​គម្រោង​ជាច្រើន​នៅក្រោម​កិច្ច សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ដែលមាន​ជាអាទិ៍​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ ៥ ការស្តារ​ផ្លូវជាតិ​លេខ ១ ការសាងសង់​ស្ពាន​អ្នក​លឿង ការអភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ គម្រោង​ទឹកស្អាត​នៅ​ខេត្តសៀមរាប គម្រោង​បណ្តាញ​ឆ្អឹងខ្នង​ទូរគមនាគមន៍​តំបន់​មហា​អនុតំបន់​មេគង្គ គម្រោង​ធារាសាស្ត្រ​ខាងលិច​បឹង ទន្លេសាប និង​គម្រោង​កែលម្អ​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ និង​រំដោះ​ទឹក​ភាគ​នីរ​តី​រាជធានី​ភ្នំពេញ ផងដែរ​។​

​តាម​កម្ម​វិ​ធី​ដែល​បានគ្រោង​ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ឯកឧត្តម ​យូ​ស៊ី​ហ៊ី​កុ ណូ​ដា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១៨ លាន​ដុល្លារ​សហ រដ្ឋ​អាមេរិក​សម្រាប់​ការអនុវត្តន៍​គម្រោង​ស្តារឡើងវិញ និង​ការ​សម្រាល​ទុក្ខលំបាក​ដោយ​ទឹកជំនន់​​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ជាមួយ​លោក ម៉ាសា​ហ្វ៊ូ​គី គុ​រ៉ូ​គី ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​​នៅ​កម្ពុជា​។

​គណៈ​ប្រតិភូ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី ២២ ខែមេសា​ ឆ្នាំ ២០១២​៕

សម្តេចតេជោ​ស្នើ​ឲ្យ​បង្កើន​សមត្ថភាព​លើ​កិច្ច​សហ​ប្រតិ ​បត្តិការ​រវាង​កងទ័ព​កម្ពុជា​និង​សឹង្ហបុរី​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​


នៅ​ពេល​អនុញ្ញាត​ឲ្យ​ឯកឧត្តម​​បណ្ឌិត​ ង៉ អេងហែន (Ng Eng Hen)​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​សឹង្ហ​បុរី​ចូល​ជួប​សំដែង​ការ​គួរសម​ នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញនាថ្ងៃ​ទី ​១៨​ មេសា​ ឆ្នាំ ២០១២ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យបង្កើន​កិច្ច​​សហការ​ និង​បង្កើន​សមត្ថភាព​រវាងកងទ័ព​​ប្រទេស​ទាំងពីរ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​ និង​បាន​ផ្តល់​នូវ​អនុសាសន៍​ដ៏​មាន​សារៈសំខាន់​មួយ​ចំនួនលើ​​ការងារ​រក្សា​ សន្តិសុខ​​ផង​ដែរ​។​

ឯកឧត្តម ​​ អ៊ាង សុផល្លែត ​ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថាសម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​មានប្រសាសន៍ បាន​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។ សម្តេច​តេជោ មានប្រសាសន៍បញ្ជាក់ ​ថា អ្វី​ដែលជា​កត្តា​សំខាន់ នៅពេលនេះ​គឺ​ការកសាង​សមត្ថភាព​កងទ័ព ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​នៅពេល​ដែលមាន​គ្រោះ មហន្តរាយ ដែល​បាន​កើតមានឡើង​ញឹកញាប់​នាពេលនេះ ហើយ​អ្វី​ដែលជា​ការសំខាន់​ដែរនោះ​គឺ​ការ ផ្លាស់ប្តូរ​ព័ត៌មាន​ផ្នែក​ចារកម្ម និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​តែម្តង​។​

​ ឯកឧត្តម​បណ្ឌិត​ ង៉ អេងហែន (Ng Eng Hen)​ បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ក្នុង​មាន​ជា​​ម្ចាស់​ផ្ទះ​​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួលបាន ជោគជ័យ​យ៉ាង​ត្រចះត្រចង់​​។ ​ឯកឧត្តម​បណ្ឌិត​ ង៉ អេងហែន (Ng Eng Hen)​ បាន ជំរាបជូន​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ថា ទំនាក់ទំនង​រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា ជាមួយ​ក្រសួងការពារជាតិ​សឹង្ហ​បុរី​មាន​ភាព​ល្អជា ទីបំផុត ហើយ​កិច្ចសហប្រតិបត្តិការ​ក៏បាន និង​កំពុង​តែមាន​រូប ភាពរលូន​ល្អ​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ដទៃៗ​ទៀតផង​ដែរ​។

សូម ​បញ្ជាក់​ថា ក្នុងដំណើរទស្សនកិច្ច​ជាផ្លូវការលើក​ដំបូងមក​ប្រទេស​កម្ពុជា ក្នុងឋានៈ​ជារដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​ប្រទេស​សិង្ហបុរី​ឯកឧត្តម​​បណ្ឌិត​ ង៉ អេងហែន (Ng Eng Hen)​ បាន​ជួប​ពិភាក្សា​ការងារ​ ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នាថ្ងៃទី១៨  ខែមេសា ឆ្នាំ២០១២ នៅ ទីស្តីការ​ក្រសួងការពារ​ជាតិកម្ពុជា។ យោង​តាម​សេចក្តី​ថ្លែង​ការ​រួម​ឲ្យ​ដឹង​ថា ក្នុងជំនួប ពិភាក្សាគ្នា​នោះ​ឯកឧត្តម នាយឧត្តម​សេនីយ៍ ទៀ បាញ់ និង​ឯកឧត្តម​បណ្ឌិត  Ng Eng Hen បាន ពិភាក្សា​យ៉ាង​ទូលំទូលាយ អំពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ ព្រមទាំង​បានបញ្ជាក់​ជាថ្មីម្តងទៀត​អំពី​ទំនាក់​ទំនង ទ្វេភាគីក្នុង​វិស័យ​ការពារជាតិ​យ៉ាង​កក់ក្តៅ និង​ប្រកប​ដោយ​មិត្តភាព​រវាងកម្ពុជា​និង​សិង្ហបុរី។ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ទៀ បាញ់ និង​ឯកឧត្តម​បណ្ឌិត Ng Eng Hen ក៏បាន​ទទួល​ស្គាល់នូវ​សារសំខាន់​នៃការផ្លាស់ ប្តូរ​ទស្សនកិច្ច​ជាប្រចាំ ក៏ដូច​ជាការ ផ្លាស់ ប្តូរ​ជំនាញនិង បទសោធន៍​រវាងកង​យោធពល​ខេមរមភូមិន្ទ​កម្ពុជា និង​កងទ័ព​សិង្ហបុរី។

ឯកឧត្តម នាយឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការពារជាតិ និង​ឯកឧត្តម​បណ្ឌិត Ng Eng Hen  រដ្ឋមន្រ្តី​ក្រសួង​ការ​ពារជាតិ ប្រទេស សិង្ហបុរី បាន​គូស​បញ្ជាក់​អំពីជំនឿ​របស់​ប្រទេស​ទាំង​ពីរ ដែលថា កិច្ច​ប្រជុំរដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន ( ADMM) និងកិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន បូក ជាផ្នែក​គន្លឹះមួយ​នៃ  និម្មាបនកម្ម​សន្តិសុខ​តំបន់។ ADMM និង ADMM-បូក គឺជាមាគ៌ា​ដ៏សំខាន់​ដើម្បីឆ្ពោះ ទៅរក​ការជម្រុញ​កិច្ច​សហប្រតិ​បត្តិការ ជាក់ស្តែង​នៅក្នុង​ចំណោម​កងទ័ព​នៅក្នុង​តំបន់ ដែលនឹង​រួម​ចំណែក ដ៏សំខាន់​ក្នុងការ​ជម្រុញឲ្យ មាន​ទំនាក់​ទំនង​យោធា​និង​យោធា​នៅ​ក្នុងតំបន់ ដែល​នឹងរួម​ចំណែក​ដ៏សំខាន់ ក្នុងការ​ជម្រុញ​ឲ្យមាន​ទំនាក់​ទំនង​យោធា​និងយោធា​នៅក្នុង​តំបន់​ប្រកបដោយ​ ស្ថិរភាព។

 ចុងបញ្ចប់ ​ឯកឧត្តម​បណ្ឌិត Ng Eng Hen បាន​បង្ហាញ​នូវ​ការ​ជឿទុក​ចិត្តយ៉ាង​មុតមាំ​ថា កម្ពុជា​ក្នុង​ឋានៈ ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​នេះ នឹង​អាចបន្ត​ពង្រឹង ស្ថាប័ន អាស៊ាន ADMM  និង ADMMបូក និង ជំរុញ អាស៊ាន​ខិត ទៅរក​ទស្សនៈ​សហគមន៍​អាស៊ាន ឆ្នាំ២០១៥។ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់​អំពី​ជំហរ របស់​កម្ពុជា​នៅក្នុង​ការលើក​កម្ពស់​ការឯកភាព​អាស៊ាន ដើម្បី​សហគមន៍​មួយដែល​មាន​សុខដុមនីយ​កម្ម​និង សន្តិសុខ។

រដ្ឋមន្រ្តី ​ទាំងពីរ​បានសម្តែង​នូវ​ការគាំទ្រ​កិច្ច​សហប្រតិបត្តិកា​ររឹងមាំ​ក្នុងពេល​ កម្ពុជា​ធ្វើជា​ប្រធាន អាស៊ាន​និង​កិច្ចប្រជុំ ADMM៕