Monday, May 21, 2012

ថ្នាក់​ដឹកនាំ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ពង្រឹង​វគ្គ​បំប៉ន​ពិសេស ដល់​ក្រុម​ប្រតិកម្ម​រហ័ស​រាជ​ធានី​ភ្នំពេញ


នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១២ នៅ​រាជធានី​ភ្នំពេញ មាន​បើក​វគ្គ​បំប៉ន​ពិសេស​មួយ​ដល់​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​រាជធានី​ ភ្នំពេញ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​លើការ​ងារតាមដាន ប្រមូល សរសេរ និង​បញ្ចេញព័ត៌​មាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​​ឯកឧត្តម​ ស្វាយ ស៊ីថា និង​ឯកឧត្តម កែវ​ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្រ្តី និង​ជា​ថ្នាក់​​ដឹកនាំ​អង្គភាពព័ត៌​មាន​និង​ប្រតិកម្ម​រហ័ស ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ប៉ា សុជា​តិវង្ស និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​រាជធានី​ភ្នំពេញ ​ប្រមាណ​ជិត ៥០០​នាក់ ដែល​បាន​មក​ពី ខ័ណ្ឌ សង្កាត់ ផ្សារ វិទ្យាល័យ អនុវិទ្យាល័យ នានា​ក្នុង​រាជធានី​ភ្នំពេញ។

ឯកឧត្តម ប៉ា សុជាតិវង្ស​ អភិបាល ​រង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ដើម្បី​ដណ្តើម​យក​ប្រជាប្រិយ​ភាព​ពី​ប្រជាពល​រដ្ឋ​ ក្រុម​ការងារ​ប្រតិកម្មរហ័ស​រាជធានីភ្នំពេញ​ចាំ​បាច់​ត្រូវ​យល់​ដឹង​បន្ថែម​ ឲ្យ​បាន​ច្រើន លើ​វិស័យ​ព័ត៌មាន​ក្នុងនាម​ជាឃោសនឹក​ប្រតិកម្មរហ័ស​ ដើម្បី​​បំរើ​ និង​ការពារ​សមិទ្ធិ​ផល និងសនិ្តភាព​ដែល​រដ្ឋាភិបាល​សំរេចបាន។​

ឯកឧត្តម សាយ សំអាល់ អគ្គលេខាធិការ ​រង​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌​មាន និង​ប្រតិកម្ម​រហ័ស បាន​មាន​ប្រសាសន៍ ដោយ​ក្រើន​រំលឹក និង​ចែក​រំលែក​បទពិសោធ​ ដល់ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​ទាំង​អស់​ ឲ្យខិតខំ​បំផុស​នូវ​ស្មារតី​ភ្ញាក់​រលឹកក្នុង​ការ​បង្កើត Facebook, យូធូប ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​ថ្មីៗ លឿន​រហ័ស នៅ​ជុំវិញ​ពិភព​លោក។ ឯក​ឧត្តម បាន​ចាត់​ទុកថា បណ្តាញ​ផ្សព្វផ្សាយ​សង្គម (Social Media) នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជាបច្ចេក​វិទ្យាថ្មី ដែល​បានផ្តល់​នូវ​អត្ថបទ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់ ក្នុង​ការ​​ទទូល​នូវ​ព័ត៌មាន មក​ពីគ្រប់​ទិសទី​។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា ‍«ព័ត៌មាន​គឺ​ជា​អំណាច» ដើម្បី​តម្រូវ​ការចាំបាច់​ក្នុង​សង្គម​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព័ត៌មាន​ គឺជា​​ឧបករណ៍ សម្រាប់​ការងារ​ជំនួញ នយោបាយ អប់រំ បង្កើន​ចំណេះ​ដឹង​ទូទៅ និង​សម្រាប់​ជា​ដៃគូសន្ទនា។

ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ​ បាន​ថ្លែងថា​ ក្រុមប្រឆាំង​មួយ​ចំនួន​បាន និង​កំពុង​បង្កើត​បរិយាកាស​អាប់អួរ​ បង្កភាព​ចលាចល​ក្នុង​សង្គម​ និងបំផ្លាញ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។​ ដូច្នេះ ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​ទាំង​អស់គ្នា​ ត្រូវ​ខិតខំប្រឹង​ប្រែង​អស់​សមត្ថ​ភាព​ និង​លទ្ធភាពលើ​ជំនាញ​របស់​ខ្លួនក្នុង​ការ​ផ្សព្វផ្សាយ និង​បញ្ចេញ​ព័ត៌មាន​ដ៏មាន​សារៈ​សំខាន់​នានា ដើម្បី​បង្ហាញ​ការពិត​អំពី​សមិទ្ធិផល​របស់​រដ្ឋាភិបាល។

ឯកឧត្តម ស្វាយ ស៊ីថា ប្រធានគណៈ​ប្រតិភូដឹក​នាំវគ្គ​បំពាក់​បំប៉ន​ក្នុង​ឱកាស​នេះ បានចែក ​រំលែក​នូវ​ការយល់​ដឹង និង​បទពិសោធ​ជាច្រើន ដើម្បី​ជាទុន​ដ៍សំខាន់​សំរាប់​ក្រុម​ប្រតិកម្ម​រហ័ស​រាជ​ធានីភ្នំ​ពេញ​ ជាពិសេស​ក្រុម​យុវជន ក្នុង​ការ​​យកទៅ​ប្រើប្រាស់​ឆ្លើយ​តប​​ទៅនឹង​តម្រូវ​ការ​ចំពោះ​មុខ។​

ឯកឧត្តម ស្វាយ ស៊ីថា​ បានពន្យល់ ​ថា​ ​ស្របពេល​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ កំពុង​ប្រព្រឹត្តទៅ គឺ​យុវជន​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​បាននូវ​ព័ត៌មាន​ឲ្យគ្រប់​ជ្រុង​ជ្រោយ និង​ត្រូវខិតខំ​បញ្ចេញ​ព័ត៌មាន​ឲ្យបាន​លឿន ប្រកប​ដោយ​ប្រសិទ្ធ​​ភាពខ្ពស់ និងត្រូវ​ពន្យល់​បកស្រាយ​ដល់​សាធារណៈ​មតិ តាម​រយៈ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​ថ្មីនេះ​ឱ្យ​បាន​ខ្លាំងក្លា។

ឯកឧត្តម បានមាន​ប្រសាសន៍​បន្ថែម​ទៀតថា «នៅ​ក្នុងប្រព័ន្ធ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស គឺការទាក់​ទាញ​ប្រជាពល​រដ្ឋ​ឲ្យមាន​ការគាំទ្រ និង​បាន​ដឹងនូវ​ការ​ពិតជារឿង​អទិភាព​។ ឯកឧត្តម​ ស្វាយ ស៊ីថា​ បាន ​បន្ត​ថា​ ដំ​ណាក់​កាលនេះ​ ការ​តស៊ូ​នៅលើស​មរភូមិ​សតិ​អារម្មណ៏​ដើម្បី​បញ្ជ្រាប​នូវ​ព័ត៌មាន​ពិត ទៅ​កាន់​មជ្ឈដ្ឋាន​ខាងក្រៅ​ឲ្យបាន​ដឹងនូវ​សមិទ្ធផល​ដ៏ច្រើ​នសន្ធឹ​​ក​​សន្ធា ​ប់​របស់​រាជរដ្ឋាភិបាល​នៅតាម​ឃុំ​សង្កាត់ និងទូទាំងប្រទេស ជារួម​បង្ហាញ​អំពី​ការ​ចំរើន​ស្ទើរគ្រប់​​វិស័យ គឺជា​បញ្ហាធំ​ចំ​ពោះ​មុខ។

ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ជម្រុញ​ឲ្យក្រុម​ប្រតិកម្ម​រហ័ស រាជធានី​ភ្នំពេញ បន្តធ្វើ​សកម្មភាព​ថែមទៀត ឲ្យបាន​ស៊ីជម្រៅ​ក្នុងការ​បង្កើន​ល្បឿន​ប្រើប្រាស់​បណ្តាញ​ផ្សព្វ​ផ្សាយ​ សង្គម​ (Social Media) ដើម្បី​ការ​បកស្រាយ​ បំ​ភ្លឺ ទៅ​សាធារណជន ជាពិសេស​ត្រូវ​ប្រុងប្រុង​ប្រយ័ត្ន​នូវ​រាល់​ល្បិចកល និង​សង្រ្គាម​ចិត្ត​សាស្ត្រ​របស់​ក្រុម​ប្រឆាំង​ក្នុងការ​បំប៉ោង​ព័ត៌មាន តាមរយៈការ​ប្រើប្រាស់ Facebook, Twitter, YouTube, និង​ SMS ដើម្បី​បំពុល​បរិយាកាស​សង្គម។

អត្ថបទៈ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស