Friday, May 25, 2012

សេច​ក្តី​ណែ​នាំ របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា ស្តីពី ការ​ផ្អាក​មិន​ឲ្យ​លក់​ដូរ និង​ពិសារ​គ្រឿង​ស្រវឹង មួយ​ថ្ងៃមុនថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៣



បទ​អត្ថា​ធិប្បាយ៖ តើបក្ស​​សិទ្ធិ​​មនុស្ស​កើត​ចេញ​​ពី​​ឆន្ទៈ​រាស្ត្រ ឬ​កើត​​ពី​ការ​​តថ្លៃគ្នា ​ដើម្បី​​លុយ​ និង​​អំ​ណាច​


បទអត្ថាធិប្បាយ
តើបក្សសិទ្ធិមនុស្សកើតចេញពីឆន្ទៈរាស្ត្រ កើតពីការតថ្លៃគ្នា
ដើម្បីលុយនិងអំណាច

លោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានគណបក្សសិទ្ធិមនុស្ស គឺពោរពេញ​ ទៅដោយ​​​​រឿង​​អាស្រូវ​ ​អាប់ឱនកេរ្តិ៍ឈ្មោះជាបុគ្គល​​​ខ្វះនូវ​​ភាព​​ស្អាតស្អំហើយក៏​​​មិន​មែន​​ជា​​អ្នក​ស្រឡាញ់​​លទ្ធិ​​ប្រជាធិបតេយ្យ ស្រឡាញ់ប្រជាពលរដ្ឋខ្មែរដោយស្វាមីភក្តិ និង​​​ស្មោះ​​ត្រង់​នឹង​ជាតិ​​ទេនេះមិនទាន់​​​និយាយទៅដល់ការប្រព្រឹត្តអំពើពុករលួយនិង​​ទាបថោកក្នុងរឿងស្រីញី​(ប្រពន្ធ​ចុង​ជា​ច្រើន​នាក់​​​ផង​នោះ)
ទស្សនទានរបស់អ្នកវិភាគ​​នយោបាយជាន់ខ្ពស់ខ្លះៗពោលថា​ « គ្មានអ្វីដែល​​អកត្តញ្ញូ​ជាង​នយោ​​​បាយ​នោះ​​ទេ » ក្នុងន័យថា ដើម្បីបានអំណាចខាងនយោបាយ មេ​បក្ស​​​ខ្លះ​​​បាន​​ខិត​ខំ​ប្រើ​​គ្រប់ យុទ្ធវិធីនិងឧបាយកលតាមគ្រប់មធ្យោបាយដើម្បីមានប្រៀបលើដៃគូនិង​​មេ​បក្ស​ខ្លះ​ទៀត ខ្វះនូវសតិសម្បជញ្ញៈ គ្មានមនសិការជាតិបន្តិចសោះ​ ​គឺមានតែពុតត្បុត​​ កល​មាយា​ជាច្​រើន​ជំពូករហូត​មាន​​​ពេល​ខ្លះហ៊ានប្​រព្រឹត្តដល់ការធ្វើទារុណកម្មខ្លួនឯងដែល​គេ​ហៅថា «ល្បិចសាច់កម្មនយោបាយ» ដើម្បីបោកប្រាស់ម្ចាស់ឆ្នោតទៀតផង
បច្ចុប្បន្ន​​ មានមេបក្សខ្លះដេកចាំតែទទួលផល​​ពីសន្តិភាពដោយមិនបានធ្វើអ្វីទាំងអស់នោះគឺជាមេ​បក្ស​​ដែល​​គ្មានបន្តិចសោះឡើយ​​នូវភាពជាអ្នកដឹកនាំ គឺពួកគេខិតខំបង្ក បង្កើតតែភាព​​​ចលាច​ល​​សង្គម  បំផ្លាញសន្តិភាពញុះញង់បំបែកបំបាក់ឯកភាពជាតិខ្មែរ យកធ្វើជាអាជីពដ៏ស្ទាត់ជំនាញដើម្បី​​ចិញ្ចឹម​ជីវិតនយោបាយរបស់ពួកគេឱ្យបានយូរទៅមុខទៀតផ្ទុយពី​គណ​បក្ស​​ប្រជាជន​កម្ពុជា​ខិត​​ខំ​​រក្សា​​សន្តិភាពនិងបាននិងកំពុងខំ​​ប្រឹងអភិវឌ្ឍប្រទេស
ចរិតរបស់មេដឹកនាំបក្សនយោបាយ វាពិតជាខុសគ្នារវាងបក្សកាន់អំណាចនិងបក្សប្រឆាំង បក្សប្រ​ឆាំង​ជាទូទៅ​​ ពិតជាមាននូវសារជាតិ​ « ធ្វើអ្វីៗគ្រប់យ៉ាងផ្ទុយពីជំហររបស់បក្សកាន់អំណាច »
 ឥឡូវនេះយើងខ្ញុំសូមទាញនូវការចាប់អារម្មណ៍ពីសំណាក់សាធារណមតិ អំពីអត្តៈចរិតនិង​​បញ្ហា​មួយ​ចំនួន​​ដែលបានកើតមានឡើងនៅក្នុងគណបក្សប្រឆាំងមួយក្នុងប្រទេសកម្ពុជាគឺ​ពិ​ពណ៌​នា​​អំពី​​មេបក្សសិទ្ធិមនុស្ស។
លោក កឹម សុខា ​​ធ្លាប់មានប្រវត្តិលួចអង្ករ ត្រូវបានមជ្ឈដ្ឋានជាច្រើនរិះ​គន់​មក​ដល់​​សព្វថ្ងៃ។ កាល​នៅជា​ប្រធានអង្គការសិទ្ធិ​មនុស្ស​ក្នុង​ស្រុកដែល​​​ទទួល​​ជំនួយ​ពី​អន្តរ​ជាតិ​បាន​យ៉ាង​ច្រើន​​ក្រាស់​ក្រែល​ផងនោះ​ ​​ លោក កឹម សុខា បានខិតខំធ្វើ​​សកម្មភាព​បញ្ចេញ​សម្លេង​តាមរយៈ​វេទិកា​នានានៅតាមមូលដ្ឋាន និង​តាម​វិទ្យុ​ដែល​​ជួល​​ម៉ោង​​គេផ្សាយដើម្បីជាជំហានចាប់ផ្តើមកសាងប្រជាប្រិយភាព។
មុននឹងហក់ចូលក្នុងឆាកនយោបាយលោក កឹម សុខា ត្រូវបានបុគ្គលិកក្នុងអង្គការសិទ្ធិមនុស្សប្តឹងទៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ ប្រើប្រាស់លុយជំនួយខុសគម្រោង បក្សពួកគ្រួសារនិយម និងរំលោភលើកិច្ចសន្យាទៅលើ​​បុគ្គលិកដែលត្រូវបានបណ្តេញចេញពីការងារ។
នៅពេលលោក កឹម សុខា ចាប់ផ្តើមបែកគំនិតបង្កើតគណបក្សសិទ្ធិមនុស្សដំបូងគឺមានប្រវត្តិតថ្លៃគ្នា​​យ៉ាងស្វិតស្វាញអំពីបញ្ហាប្រាក់ខែ ដោយការទាមទារតម្លៃខ្ពស់ពីលោកកឹម សុខា
មន្ត្រីជាន់ខ្ពស់មួយរូប​​ដែលជាស្ថាបនិករបស់​​គណបក្សសិទ្ធិមនុស្សនិងជាមន្ត្រីស្និទ្ធបំផុតរស់នៅ និងដេក​​ដើរជាមួយលោក កឹម សុខា សព្វថ្ងៃមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្ស​​ប្រជានកម្ពុជាបាននិយាយការពិតយ៉ាងនេះថា
 លោកកឹម សុខា ចាប់ផ្តើមបង្កើតបក្សសិទ្ធិមនុស្សនេះឡើង គឺបានទៅកៀងគររកប្រាក់ខែ​​​​ឧបត្ថម្ភពីសប្បុរជនជាអ្នករត់តាក់ស៊ីនៅឯក្រៅប្រទេសដោយទាមទារប្រាក់ខែរហូតដល់ជាងមួយម៉ឺនដុល្លាអាមេរិកសម្រាប់ខ្លួនឯងម្នាក់​​ ប៉ុន្តែ ដោយស្ថានការណ៍ពិបាកក្នុងជីវភាពក្រុមអ្នករត់តាក់ស៊ី​​​បញ្ចុះមកនៅត្រឹម៥ពាន់ដុល្លារអាមេរិកដែលលោកកឹម សុខាអស់ជម្រើសក៏ព្រមទទួលយកមកដល់សព្វថ្ងៃ នេះអ្នកនយោបាយស្អាតស្អំ​ ? នេះឬអ្នកនយោបាយស៊ូស្លាប់ដើម្បីបំរើរាស្ត្រ​? នេះអ្នកនយោបាយសុច្ចរិតទៀងត្រង់?...............។ល។ និង។ល។
នៅពេលបង្កើតគណបក្សសិទ្ធិមនុស្សបានហើយ មានអំពើពុករលួយជាច្រើនទៀតបានដក់ជាប់ក្នុងខួរក្បាលរបស់លោក កឹម សុខា ដូចជាក្នុងរឿងបេក្ខជនឈរលេខរៀងទី លំដាប់ខ្ពស់​ (លេខល្អ) គឺទាល់តែបុគ្គលនោះមានប្រាក់ច្រើនប៉ុន្តែ បើគ្មានប្រាក់ទេសូមទោស កុំមកចង់ធ្វើធំក៏កុំសង្ឃឹមថាបាននៅក្បែរគាត់ទោះបីអ្នកទាំងនោះជាមន្ត្រីសកម្ម ធ្វើការងារច្រើន ក៏លោក កឹម សុខា មិនស្គាល់ទាំងលេខទូរស័ព្ទផង ក្រៅពីនេះមន្ត្រីមួយចំនួនទៀតត្រូវបានបណ្តេ​​ចេញដោយសារគ្មានប្រាក់ជួយបក្ស
សព្វថ្ងៃមានមន្ត្រី​​ និងសកម្មជនបក្សសិទ្ធិមនុស្សមិនតិចទេ បានចាញ់បោកគណបក្សសិទ្ធិមនុស្ស រហូតធ្លាក់ខ្លួនក្រ លំបាកវេទនាលក់ដីធ្លីផ្ទះសម្បែងដើម្បីយកប្រាក់មកជួយបក្ស ប៉ុន្តែ បន្ទាប់ពីដឹងថា មេបក្សចោលម៉្សៀត (លោក កឹម សុខា កំពុងធ្វើនយោបាយឆក់កន្តៀត) ​ក៏ដកខ្លួនថយ តែវាអស់លុយទៅហើយនេះហើយហៅថា​ « ក្រដោយសារចូលបក្សខុស»
ក្នុងបទសម្ភាសន៍ថ្មីមួយជាមួយវិទ្យុបរទេសនិយាយជាខេមរភាសាផ្សាយនៅថ្ងៃព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១២នេះ​   ចំនុចមួយក្នុងចំណោមកម្មវិធីនយោបាយរបស់ខ្លួន​​៧ចំនុចលោកកឹម សុខា បាននិយាយ​​បោកប្រាស់ប្រជារាស្ត្រ ដោយឆ្លើយទៅនឹងអ្នកចោទសួរថា បើមេឃុំរបស់បក្សសិទ្ធិមនុស្សឈ្នះឆ្នោតតើត្រូវធ្វើដូចម្តេចឱ្យខុសពីមេឃុំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ? លោក កឹម សុខា ឆ្លើយថា គាត់នឹងអញ្ជើញមេឃុំដែលជាប់ឆ្នោតទាំងអស់របស់គណបក្សសិទ្ធិមនុស្សឱ្យមករៀនសរសេ​​​​​​អំពីគម្រោងដើម្បីសុំប្រាក់ពីម្ចាស់ជំនួយ
និយាយដល់ចំនុចនេះគេផ្តោតទៅលើបញ្ហាមួយដ៏សំខាន់និងជាអទិភាពបំផុតសម្រាប់ជោគវាសនារបស់លោក កឹម សុខា ចំពោះមុខម្ចាស់ឆ្នោត គឺ គេសួរថា « តើសងមិនសងពីព្រោះលោក កឹម សុខា នៅជំពាក់លុយពីអតីមន្ត្រីគណបក្សសិទ្ធិមនុស្សម្នាក់ប្រមាណជិត២ម៉ឺនដុល្លារអាមេរិកដែលខ្លួនបានខ្ចីយកទៅទិញរថយន្តជិះធ្វើនយោបាយរហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់សងនៅឡើយ
ដូច្នេះ សូម្បីតែលោកកឹម សុខា ខ្លួនឯងខ្ចីប្រាក់គេនៅមិនទាន់សងផង នេះគឺបញ្ជាក់ថាកឹម សុខា មានមាយាទអន់មែនទែន បើម្ចាស់ជំនួយគ្រាន់តែឃើញឈ្មោះមេបក្សមាយាទថោកយ៉ាងនេះទៅហើយ នោះគេនឹងមិនឱ្យប្រាក់ខ្ចីរាប់សែន រាប់លានថែមទៀតនោះទេ។ ចុះបើជាអ្នកដឹកនាំរដ្ឋាភិបាលមានឈ្មោះ​​​កឹម សុខា ដែលមានមាយាទអន់បែបនេះអ្នកណាគេហ៊ានឱ្យប្រាក់ខ្ចី។
ក្រៅពីនេះ លោកកឹម សុខា បានសន្យាខ្យល់ជាច្រើនទៀត ដូចជា ឃោសនាថាបើបក្សខ្លួនជាប់ឆ្នោតនឹងឱ្យប្រាក់ខែចាស់ៗ៤ម៉ឺនរៀលក្នុងមួយខែៗ ដាក់ធ្មេញមាសឱ្យចាស់ៗ យកមេឃុំទៅលេងអាមេរិក មិនឱ្យខ្មែរអត់ការងារធ្វើសូម្បីតែធ្វើខ្ចៅយន្តហោះក៏ក្លាយជាអ្នកមានទាំងអស់គ្នាដែរ សន្យាជីក​​អណ្តូងមួយថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទូទាំងប្រទេសបើគេជាប់ឆ្នោតជាពិសេស សន្យារកប្តីឱ្យស្ត្រីមេម៉ាយ ទាំងនេះ ​​គឺជារបៀបដឹកនាំបែបអារម្មណ៍រវើរវាយ ផ្តេសផ្តាស់ និងការសន្យាខ្លះគឺមាន​​ចរិតផ្តាច់ការដូចរបបប៉ុល ពតគឺនៅត្រង់​ «រកប្តីឱ្យស្ត្រីមេម៉ាយនេះឯង»​
ស្តាប់ការសន្យារបស់មេបក្សសិទ្ធិមនុស្សគឺសុទ្ធតែជាពាក្យបោកប្រាស់ទាំងអស់ពីព្រោះធាតុពិតលោក កឹម សុខា គឺជាជនពុករលួយដល់កម្រិតដែលរង់ចាំតែច្បាប់ចាត់ការនៅពេលខាងមុខតែប៉ុណ្ណោះ
ដូច្នេះ  គណបក្សសិទ្ធិមនុស្សពិតជាមិនមែនកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ  គឺវាបានកើតចេញពីការតថ្លៃគ្នាដើម្បីលុយ និងអំណាចបុគ្គល បក្សសិទ្ធិមនុស្សបង្កើតឡើង គឺដើម្បីតែផលប្រយោជន៍និងលាភសក្ការៈរបស់លោក កឹម សុខា តែប៉ុណ្ណោះ ពីព្រោះតែរឿងអាស្រូវពុករលួយក្នុងកំរិតប្រកាសអាសន្នយ៉ាងនេះហើយ ទើបប្អូនប្រុសបង្កើតរបស់កឹម សុខា ក៏មិនអាចទ្រាំទ្ររស់នៅជាមួយលោក កឹម សុខា បានតទៅទៀត សព្វថ្ងៃប្អូនប្រុសរបស់កឹមសុខា ឈ្មោះ លោក កឹម សុខុនក៏បានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ចុះសកម្មជនរបស់បក្សសិទ្ធិមនុស្សដ៏ទៃទៀតនៅរង់ចាំដល់ពេលណាទើបភ្ញាក់ខ្លួន​​?

អត្ថបទដោយៈ គង់ សម្បត្តិ