Thursday, May 31, 2012

សច​ក្តីជូន​ដំណឹង​របស់ រាជ​រដ្ឋា​ភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ប្រើ ឧបករណ៍​ម៉ាញ់ នេសាទ​ក្នុង ដង​ទន្លេ​មេគង្គ



ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស អំពាវនាវដល់សមាជិក សមាជិការរបស់អង្គភាពទៅបោះឆ្នោតទាំង​អស់​គ្នា



នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំ​ប្រចាំថ្ងៃរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង ជាប្រធានអង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិការ ទាំង អស់របស់​អង្គភាព​នៅ មុន​​ពេលបើកកិច្ចប្រជុំ ​ដោយបានលើកឡើងថា គ្រប់​គ្នា​ត្រូវ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះកុំ​បីអាក់​ខាន ដើម្បី​បំ​ពេញ​កាតព្វ​កិច្ច​ជាប្រជាពល​រដ្ឋ ក្នុង​ការ​បញ្ចេញ​សិទ្ធិនយោបាយរបស់​ខ្លួន​ ដែល​ជា​សិទ្ធិការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

 ឯកឧត្តម​ ស្វាយ ស៊ីថា បាន​មាន​ប្រសាសន៍ថា​ សមាជិក​គណៈសារគមនាគមន៍ និង​នាយក​ដ្ឋាន​ទាំងបី​ចំ​ណុះឱ្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ សូមឱ្យ​ទាំង​អស់​គ្នា​ទៅ​បោះ​ឆ្នោតទៅ​តាម​ឆន្ទៈរៀង​ៗខ្លួន​។ ប៉ុន្តែ ដើម្បីការ​ត្រៀម​ខ្លួន​ទៅ​បោះ​ឆ្នោត​នេះ ឯកឧត្តម​ បាន​ថ្លែង​ថា សូម​ទាំង​អស់​គ្នា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ប័ណ្ណ​បោះឆ្នោត រួម​ជា​មួយនឹង​ឯកសាពាក់ព័ន្ធទាំង​អស់សម្រាប់​ជាការ​បញ្ជាក់​នូវសិទ្ធិស្រប​ច្បាប់​​ក្នុង​ការ​ប្រើ​ប្រាស់ដល់​ការបោះ​ឆ្នោត​ មាន​ដូច​ជា ​អត្តៈសញ្ញាណប័ណ្ណ​ជាដើ និងត្រូវ​​ប្រាប់​បន្ត ហើយ​លើក​ទឹក​ចិត្តដល់​ក្រុម​គ្រួសារ ក៏ដូច​ជាសាច់​ញាតិ​ និង​មិត្ត​ទាំងអស់​គ្នា អំពី​បញ្ហានេះ ដើម្បី​ដឹង​ច្បាស់​ថា គ្រប់​គ្នាបាន​ត្រៀម​ខ្លួន​រួច​ហើយ។
ឯកឧត្តម​​ ស្វាយ ស៊ីថា ក៏បាន​គូសបញ្ជាក់​ផង​ដែរថា យើង​ជាពល​រដ្ឋខ្មែរ គឺត្រូវ​បំ​ពេញ​កាតព្វ​កិច្ចក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ ដើម្បី​ជ្រើសរើសមេដឹកនាំឃុំ សង្កាត់របស់​ខ្លួន​ ដោយ​ត្រូវ​គោរព​ និង​អនុវត្តឱ្យ​បានត្រឹម​ត្រូវ​​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើងដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចុះ​ការ​បោះ​ឆ្នោត​​។ ជាមួយ​គ្នា​នេះ​ផងដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏រំ​លឹក​ទៅ​ដល់​សមាជិក សមាជិកា របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទាំងអស់​គ្នា ត្រូវ​ចូល​រួម​គោរព​និង​អនុវត្ត​​នូវ​សេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ខាងមុខនេះដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាម​​កំហែង ការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចបណ្តាលមកជាយថាហេតុពីការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ៕

អត្ថបទដោយៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស