Friday, June 15, 2012

សារ​ថ្វាយ​ព្រះ​ពរ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្វាយសម្តេច​ព្រះ​មហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ន គម្រប់​៧៦ ព្រះ​វស្សា ឈាន​ចូល ៧៧ព្រះវស្សា


សារ​ថ្វាយ​ព្រះ​ពរ ឯកឧត្តម​បណ្តិត​សភាចារ្យ សុខ អាន ថ្វាយសម្តេច​ព្រះ​មហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ន គម្រប់​៧៦ ព្រះ​វស្សា ឈាន​ចូល ៧៧ព្រះវស្សា


សេចក្តី​ជូន​ព័ត៌មាន របស់​​ក្រសួង​​ការ​​បរ​ទេស​​កម្ពុជា ទាក់​ទង​និង​កា​រ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ថ្ងៃទី18-19 មិថុនា 2012 របស់​សម្តេច​តេជោ ហ៊ុន សែន


Press Release Samdech Techo Hun Sen Chair of ASEAN, Will lead a high level delegation to attend the G20 Summit to be held on 18-19 June 2012 in Los Cabos, Mexico


សេចក្តី​ជូន​ដំណឹង របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន


Notice to Medai of the kingdom of Cambodia as Chair of AEAN will hos the 45th


ទស្សនៈ​ បក្ស​​ប្រឆាំង​​លេច​ចេញ​​សញ្ញា​នៃ​ភាព​​ប្រះ​​ស្រាំ


ទស្សនៈ
បក្ស​ប្រឆាំង​លេចចេញ​សញ្ញានៃភាព​ប្រះ​ស្រាំ

            គណបក្សប្រឆាំង ​ បានបង្ហាញ​នូវ​ភាព​ប្រេះស្រាំនៅក្នុង​បក្ស​របស់​ខ្លួនលេចចេញ​ជារូប​រាង​ឡើង​ហើយ​​​ តាម​រយៈការ​មិន​ឯកភាព​គ្នា​ក្នុង​គោល​នយោបាយរួម​របស់​បក្ស​​ គឺបន្ទាប់​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ‑​សង្កាត់​​ ត្រូវ​បាន​ផ្សព្វ​ផ្សាយឱ្យ​ដឹង​ថា បក្ស​សម រង្ស៊ី ធ្លាក់​ចុះ​សម្លេង​គាំទ្រពី​ប្រជាពល​រដ្ឋយ៉ាង​ច្រើន​ ហើយ​សម្លេង​បាន​កើន​ឡើង​ខ្ពស់​បំ​ផុត​ទៅ​គណបក្ស​កាន់​អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា​។

ភាព​មិន​ច្បាស់​លាស់​ដែល​ជាសញ្ញាបែក​បាក់​ផ្ទៃក្នុង​នោះ គឺមេបក្ស និង​អ្នក​​នាំពាក្យរបស់​គណបក្ស​​សម ​រង្ស៊ី បដិសេធ​ដាច់​អហង្ការ​មិន​ទទួល​យក​នូវ​លទ្ធ​ផល​បោះ​ឆ្នោត​ ប៉ុន្តែ លោក គង់ គាំ ប្រធាន​ស្តី​ទី​បែរជា​ប្រកាសគៀង​គសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់របស់​ខ្លួន​​ដែល​ជាប់​ឆ្នោត​នៅ​តាម​មូល​ដ្ឋាន​ឱ្យ​ចូល​រួមសហការគ្នា​​ជាមួយបក្ស​ដទៃ​ ដើម្បី​អ្វី​មួយ​ដែល​លោក គង់ គាំ ថ្លែង​ថា​ ជា​យុទ្ធ​សាស្ត្រ​នៃ​កំ​ណែទម្រង់​នៅ​តាម​មូល​ដ្ឋានសម្រាប់​យក​ប្រៀប​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។​

          ការ​បោះឆ្នោតកាលពី​ថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ ២០១២ មិនទាន់​ទាំងចេញលទ្ធផលផ្លូវ​ការ​ផង​ ស្រាប់តែ​​មេបក្សប្រឆាំង​ លោក សម រង្ស៊ី  ភ័យ​ស្លន់​ស្លោរ​ បាត់ម្ចាស់​ការ​លើ​ខ្លួន​ឯង​ ក៏​ចា​ប់​​ផ្តើម ស្រែកពី​ក្រៅ​ប្រទេស​មក​តាមប្រព័ន្ធឃោសនានានា ដោយ​ចោទ​ប្រកាន់​ថា  ការ​បោះ​ឆ្នោត​នេះ​មានភាពមិនប្រក្រតី និងថា​ មាន​ការ​គំរាម​កំហែងដល់​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ រួចក៏ប្រកាសមិន​ទទួល​​​​ស្គាល់​​លទ្ធផលនៃការបោះឆ្នោតនេះ​ទេ។ តើ​អ្នក​សង្កេតការណ៍ទាំង​អស់ ​នាំគ្នា​ទៅ​ណាអស់​ទៅ ម៉េច មិន​ប្រមូល​ភស្តុ​តាង​ប្តឹង​​ទៅ​គ.ជ.ប? ​មិន​ត្រូវ​ចោទ​ប្រកាន់​ដោយ​លាប​ពណ៌​មក​លើ​បក្ស​ដទៃថា បំ​បិទ សិទ្ធិ​អ្នក​បោះ​ឆ្នោត​ និង​ការ​លួចបន្លំ​នោះទេ​? តើ​គេអាចលួច​តាម​វិធីណា បើ​កាលពី​ពេល​បោះ​ឆ្នោត គឺមាន​​តំ​ណាង​គណបក្ស​នយោបាយ​នៅ​ទី​នោះ​ទាំង​អស់គ្នា?

 ទន្ទឹមគ្នានោះក៏ស្រាប់​តែមានអ្នក​នាំពាក្យ​របស់​បក្សប្រឆាំង​ម្នាក់​ទៀត គឺ លោក យឹម សុវណ្ណ​ ប្រហែល​ជាធ្លាប់​បាន​ទទួល​លាភសក្ការៈច្រើនពី​ក្នុង​បក្ស ក៏ផ្សំ​គំនិត​គ្នា ស្រែកបន្ទរតាមមេរបស់​ខ្លួន​ដែល​ជាទណ្ឌិត​ដ៏កំ​សត់​ថា យើង​មិនទទួលយកទេនូវលទ្ធផលនៃការបោះឆ្នោត​នេះ​​​។

​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ឆ្ងល់​ថា ចុះហេតុអ្វីបានជាពួកគេ​មិនព្រម​ស្រែក​តាំង​ពីដំបូង​មក ឬ​ក៏​មុន​ពេល​ដឹង​លទ្ធផល​ថា​ចាញ់​ នោះ​ទើប​សមជាអ្នក​នយោបាយ​សុច្ចរិត​  ម៉េច​បាន​​ជាដឹង​ថា ចាញ់ហើយ​​ទើបស្រែកដូច្នេះ​ទៅ​វិញ? ទាំងនេះបង្ហាញ​ឲ្យឃើញថា ពួកគេកំពុង​​អនុវត្ត​ទ្រឹស្តី​មួយ​របស់​ជនកំ​សាក​ដែល​ឥត​អៀន​ខ្មាស់ គឺ «ដេកចាំស៊ីឡាក» បើឈ្នះ សម្ងំស្ងៀម ប៉ុន្តែ​​បើ​ចាញ់ គឺ​ស្រែកឡាំប៉ា។

ចម្ងល់​របស់​មហាជន​នោះ​ត្រង់​ថា បក្សសម រង្ស៊ី មុន​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍ សេចក្តី​ប្រកាសណាមួយ​តើមាន​បាន​សួរ​យោបល់​ ​ឬ​មាន​ការ​ឯកភាព​គ្នា​ពី​ថ្នាក់​ដឹក​នាំរបស់​ខ្លួន​ដែរឬ​ទេ? ឬក៏ធ្វើដោយ​ឯកចិត្តរៀង​ៗ​ខ្លួន​? ក្នុង​ន័យ​ថា មេបក្ស​និយាយផ្សេង កូន​ចៅ​និយាយ​ផ្សឹង​ឬអ្វី? ហើយ​បើ​លោក គង់​ គាំ ចេញ​សេចក្តី​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​នៅ​តាម​មូល​ដ្ឋាន​ គឺហាក់​ដូចជា​មិន​ស្រប​គ្នា​ទៅនឹង​គោល​នយោបាយរបស់​​មេបក្ស​ ។ ម៉្យាង​ទៀត បើ​មេបក្ស​បដិសេធលទ្ធផល​ឆ្នោត​ គឺបាន​ន័យ​ថា​ គ្មាន​ទេការ​ផ្តល់​សិទ្ធិស្រប​ច្បាប់​​ ឬ​ត្រាសម្រាប់​មេឃុំ ‑ ចៅ​សង្កាត់របស់​គណបក្សសម រង្ស៊ី ដើម្បី​យក​ទៅ​ប្រើប្រាស់​ គឺវាត្រូវ​តែទុក​មោឃៈ ហើយ​នេះ​ក៏​ជាសារ​មួយ​ជូន​ទៅ​មេឃុំ ­ និងចៅ​សង្កាត់ ​​និង​​ក្រុម​ប្រឹក្សាទាំង​អស់​របស់​បក្ស​ សម​រង្ស៊ី ត្រូវ​ដឹង​ថា តួ​នាទី​របស់​អស់​លោកអាចនឹង​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ប្រសិន​ជា​លទ្ធផល​ឆ្នោត​ត្រូវ​បាន​បដិសេធ​មែន​នោះ។​​ ​​       គណបក្សប្រឆាំងសម រង្ស៊ី បើគេមើលពីខាងក្រៅហាក់បីដូចជា​អ្នក​ប្រជាធិបតេយ្យ និង​គោរព​ច្បាប់​ខ្លាំង​ណាស់ ប៉ុន្តែ ការពិត​ជាក់​ស្តែង​ គឺសុទ្ធ​តែ​ជាជន​បំ​ភ័ន្តដ៏គួរឱ្យ​ស្អប់​ខ្ពើម​ ឬជាជន​កេង​ប្រវ័ញ្ចបោកប្រាស់​ទឹក​ចិត្តប្រជាពល​រដ្ឋដោយ​គ្មាន​អាណិត​អាសូរ​។ បើពិនិត្យ​ឱ្យ​ជ្រៅ​ជាង​នេះ​ទៀត​ គេនឹង​ឃើញ​ថា បក្ស​សម រង្ស៊ី  គឺពិត​ជាមាននូវការ​បែកបាក់ផ្ទៃក្នុងយ៉ាង​ជ្រាល​ជ្រៅ ឬអាច​ស្ថិត​នៅក្នុង​កំ​រិត​ប្រកាសអាសន្ន​ផងក៏មិន​ដឹង​។ អ្នក​ខ្លះ​ គេបាន​សង្ស័យថា ​បក្ស​ប្រឆាំង​នេះទំ​នង​ជាកើត​មាននូវ «​បក្សប្រហារ​ »ដោយ​សារ​សកម្មភាព​របស់​ប្រធានបក្សស្តីទីចេញ​សេចក្តី​អំ​ពាវ​នាវ​បញ្ច្រាស់​គ្នា​ពី​គោលបំ​ណង​របស់​មេបក្ស​ ឬ​មួយ​ក៏​បក្ស​នេះ​ ឡប់​ឡែតាំងពី​មេដំ​បូល​ រហូត​ដល់​ថ្នាក់​ក្រោម​? ធ្វើ​យ៉ាង​ណាបោក​ប្រាស់ផង បន្លំ​ផង​ ធ្វើ​ជាស្រែក​តវ៉ាផង​ដើម្បី​ឱ្យ​ផ្អើល​គេឯង​ ប៉ុន្តែទី​បំ​ផុត​ទទួល​យក​លទ្ធផល​ឆ្នោត​ដដែល​ជាដដែល​ តើមាន​ន័យ​អ្វី​សម្រាប់​ពល​រដ្ឋម្ចាស់​ឆ្នោត​ត្រូវ​ជឿការ​បោកប្រាស់​ក្រុម​បក្ស​ប្រឆាំង​ទៀត​នោះ​?

          អ្នកវិភាគ​មួយ​ចំ​នួន​ទៀត គេនាំគ្នា​គិត​ថា ​​ប្រហែល​ជា​លោក​គង់ គាំ ចង់​ផ្តាច់​ខ្លួន​ ងាកទៅរក​ដៃគួថ្មីហើយ​មើល​ទៅ​  ទើប​ស្ទុះ​ទៅ​ស្រវ៉ាចាប់​ដៃគូរ​ជាមួយ​បក្ស​សិទ្ធិ​មនុស្សដូច្នេះ?

គួរឲ្យសោកស្តាយណាស់ និងអាណិតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើប​បាន​ជាប់​ឆ្នោត មិនទាន់ទាំងបានប្រកាសលទ្ធផល និង​ទទួល​យក​ដំ​ណែង​របស់​ខ្លួន​ផង​ ស្រាប់តែ​​ត្រូវ​បាន​មេបក្ស​របស់ខ្លួន​​ប៉ុនប៉ង​ដក​ហូត​សិទ្ធិ​នោះ​ ដោយ​ខ្លួន​បដិសេធនូវ​លទ្ធផលនៃបណ្តោះអាសន្ន​នោះបាត់​ទៅ​ហើយ​ អីចឹង​​ធ្វើ​ម្តេចនឹងបានធ្វើជាមេឃុំទៅ?

នេះមិនមែនបង្ហាញ​ឲ្យឃើញពីចេតនា ចង់ធ្វើបក្សប្រហារទេឬ? ទង្វើដែលបានកើត​ឡើង​នេះសរបញ្ជាក់ឲ្យឃើញពីការឈ្លោះគ្នា មិនស្តាប់គ្នា មិនមានការឯកភាពផ្ទៃក្នុង​ ដណ្តើម​​អំណាចគ្នា ជា​សញ្ញា​​បង្ហាញឲ្យឃើញថា ម្នាក់ៗមានអំណាចរៀងៗខ្លួន ហើយ​ឈាន ​​​ទៅ​រកភាព​មហន្តរាយក្នុង​បក្សទាំងមូលនៅ​ពេល​អនាគតដ៏​ខ្លី។

អត្ថបទដោយ៖ ប្រយុទ្ធ