Friday, July 6, 2012

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​ជាមួយទូរទស្សន៍បាយ័ន ស្តី​ពី ចរិត​​នយោបាយ​​របស់​គណបក្ស​ប្រឆាំង​ ​ ក្រោយ​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​​​


បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​ជាមួយទូរទស្សន៍បាយ័ន ស្តី​ពី ចរិត​​នយោបាយ​​របស់​គណបក្ស​ប្រឆាំង​ ​
 ក្រោយ​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​​​
ថ្ងៃទី ០២ ខែ កក្កដា ​ ឆ្នាំ២០១២
លោក សត្យា រក្ស ​
សំណួរ៖ដូច​ដែល​លោក​បណ្ឌិត​ជ្រាប​ហើយ​ថា គណបក្ស​ប្រឆាំង​គឺ​​ គណបក្ស សម រង្ស៊ី ក៏​ដូច​ជា​គណបក្ស​ កឹម សុខា ឃើញថា​នយោបាយ​របស់​គេ​នៅ​ក្នុង​ការ​ឃោស​នា ទាក់​ទាញ​សន្លឹក​ឆ្នោត​ ពី​ប្រជាពល​រដ្ឋ​គឺ គេ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​សន្យា​។​ ដូច​ជា​ពីមុន​មក​យើង​ធ្លាប់​ឮ​​ទាំង​អស់​គ្នា​ហើយគឺ​គេ​ សន្យា​តាំង​​ពី​ដាក់​ធ្មេញ​មាស​ ចែក​ចំការ​កៅស៊ូ ៥ ហិកតា មួយ​គ្រួសារ ចែក​គោ​​១០០ ក្បាល​ក្នុង​មួយ​គ្រួសារ រួម​ជា​មួយ​ការ​ផ្តល់​ប្រាក់​ ៤ ម៉ឺនរៀល​​ដល់​ចាស់​ទុំ​ ជា​ដើម​។ ហើយ​ថ្មីៗ​​នេះ​គណបក្ស​ កឹម សុខា បាន​សន្យា​ ដូច​ជា​សង់ សាលា​មត្តេយ្យ​គ្រប់​ភូមិ​ សង់​មជ្ឈមណ្ឌល​កសិកម្ម​ នៅ​តាម​ឃុំ​ ផ្តល់​ទុន​ដល់​ប្រជា​កសិករ​ជាដើម​។​ ​អញ្ចឹង​ជុំ​វិញ​ការ​សន្យា​របស់​ កឹម សុខា ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​លោក​បណ្ឌិត​ខាង​ដើម​ លោក​បណ្ឌិត​មើល​ឃើញ​ថា ជា​សកម្ម​ភាព​មួយដែល​មាន​លក្ខណៈ​សុច្ច​រិត​ ចំពោះ​ប្រជា​ពលរដ្ឋដែរឬ​​​​ទេបាទ​​ ?​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ខ្ញុំ​ចង់​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ឲ្យ​យល់​ ហើយ​ដើម្បី​ឲ្យ​ងាយ​យល់​យើង​មាន​ឧទាហរណ៍​ជា​ក់​ស្តែង​ ពាក់​ព័ន្ធ​ទៅ​នឹង​គណបក្ស​ សម រង្ស៊ី។​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ២០០២, ២០០៧ ហើយ​មកដល់​​ ២០១២ យើង​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច។​​ ឆ្នាំ​២០០២ ឈ្នះ​បាន​ធ្វើ​ជា​មេឃុំ​ ចៅ​សង្កាត់​ ដោយ​​ការ​សន្យា​ហើយ​ ធ្វើ​អ្វី​អត់​កើត​ បាន​ជា​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ២០០៧ នៅ​កន្លែង​ដែល​ សម រង្ស៊ី ឈ្នះ​ជា​មេ​ឃុំ​ ចៅ​សង្កាត់ ត្រូវ​បាន​បាត់​បង់​ ដោយ​សារ​ប្រជាពលរដ្ឋ​គេ​បាន​ដឹង​ខ្លួន​ថា​ការ​សន្យា​នោះ​​វា​ហួស​ហេតុ ធ្វើ​អត់​បាន ដល់​ធ្វើ​អត់​បាន​គេ​លែង​បោះ​ឆ្នោត​ឲ្យ​ធ្វើ​មេ​ឃុំ​ទៀត។​ អញ្ចឹង​បាន​ឃើញ​​មាន​ចាញ់​ឆ្នោត​នៅ​កន្លែង​ដែល​ធ្លាប់​​ធ្វើ​មេឃុំ។​ បន្ត​មក​ទៀតឆ្នាំ​​ ២០០៧ ដល់​ ២០១២ កន្លែង​ដែល​ សម រង្ស៊ី ឈ្នះ​បាន​ធ្វើ​ជា​មេ​ឃុំ ចៅសង្កាត់​ គឺ​បាន​ចាញ់​ទៀត ​ហើយ​ទៅ​បាន​កន្លែង​ផ្សេង។​​ ប៉ុន្តែ​កន្លែង​ដែល​បាន​ជាប់​ម្តង​មិន​ដែល​បាន​ជាប់​ពីរ​​ដង​ទេ ដោយ​សារ​ការ​សន្យា​សម្រាប់​សមត្ថកិច្ច​ឃុំ​សង្កាត់​ហ្នឹង​ជា​នយោបាយ​សន្យា​​សម្រាប់​អូស​ទាញ​សន្លឹក​ឆ្នោត​ទេ។​​ ដល់​បាន​ជាប់ អនុវត្ត​អត់​បាន អញ្ចឹង​ប្រជាពលរដ្ឋ​ខក​ចិត្ត អញ្ចឹង​ហើយ​បានជាឆ្នាំ​​២០១២ នេះ​ ដូច​នៅ​សង្កាត់​គីឡូម៉ែត្រ​​លេខ ៦ ដែល​គណបក្ស សម រង្ស៊ី ឈ្នះ​ គឺចាញ់​​អស់​ គឺ​ចប់​តែ​ម្តង គឺ​នៅ​ភ្នំ​ពេញ​នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា ឈ្នះ​គ្រប់​គ្រង​ចៅ​សង្កាត់​ទាំង​អស់ ។សរុប​មក​វិញ បទ​ពិសោធន៍​ទាំង​អស់​នេះ​​​យើង​អាច​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​គេ​យល់​ដឹង គឺ​មិន​អាច​ភូត​ប្រជាពលរដ្ឋ​បាន​ទេ​បើ​យើង​យក​នយោបាយ​ថ្នាក់​ជាតិ​ យក​មក​សន្យា​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់បែបនេះ​។​​ តើ​មេឃុំ​ ចៅ​សង្កាត់ ទៅ​ធ្វើ​នយោបាយ​ថ្នាក់​ជាតិ​កើត​ដែរឬទេ​?​ គឺ​ដឹង​តែ​អត់​កើត​ហើយ។
ឥឡូវ​ចូល​រឿង​ កឹម សុខា​ ម្តង​។ តើ​ កឹម សុខា សន្យា ដូច​គ្នា​ឬ​អត់​?​ កឹម សុខា មិន​ត្រឹម​តែ​សន្យា​ដូច​ សម រង្ស៊ី ទេ គឺ​ជ្រុល​ជាង​ សម​ រង្ស៊ី ទៅ​ទៀត​ ដោយ​សារ​ពួកគេ​​គ្មាន​ការ​បែង​ចែក​ដាច់​ពី​​គ្នា​​រវាង​នយោបាយ​ថ្នាក់​ជាតិ​ និង​នយោបាយ​ឃុំ​សង្កាត់។​ កឹម សុខា បើ​គាត់​និយាយ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នោះ​យើង​មិន​​ថាទេ​។​ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​១៥ថ្ងៃ រាប់​ពី ថ្ងៃទី ១៨ ឧសភា ដល់​ថ្ងៃ ១ មិថុនា ឆ្នាំ ២០១២ គាត់​និយាយ​ ​ ហើយ​កឹម សុខា កុំ​ក្រឡាច់​ពាក្យ។​​ កឹម សុខា​ បាន​បោះពុម្ភ​នូវ​ខិតប័ណ្ណ​ ​សន្យាថា ឃុំ​ណា​ខ្លួន​ឈ្នះ​ឆ្នោត​ នឹង​សង់​មត្តេយ្យ​សាលា​គ្រប់​ភូមិ​ មិន​មែន​គ្រប់​ឃុំ​ទេ គ្រប់​ភូមិ​ ឥឡូវ​ឈ្នះ​បាន ១៨ ឃុំ។​ យើង​ថា ១ឃុំ​មាន ៥ ភូមិ គុណទៅ ៥ គុណ ១៨ វា ៩០។​ អញ្ចឹង​ កឹម សុខា ត្រូវ​ធ្វើ​ មត្តេយ្យសាលា​ ៩០​ ជូន​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​ឃុំ​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​។​ មួយ​ទៀត​សន្យា​សុទ្ធ​តែ​ដាក់​ កុំ​ព្យូទ័រ ម៉ាស៊ីន​ភ្លើង មណ្ឌល​សុខ​ភាព។​ ថ្មី​ៗ​នេះ​កឹម សុខា និង​បន​នយោបាយ​​កឹម សុខា ចាប់​ផ្តើម​ក្រឡាច់​ហើយ​ គេ​ថា គេ​ដាក់​កុំព្យូទ័រ ប៉ុន្តែ​មួយ​ជំហានម្តង​​ៗ ក្នុង​កំឡុង​ពេល​ ៥ ឆ្នាំ។​ ឥឡូវ​យើង​ពិចារណា លើក​នេះ​ចេះ​និយាយកំណត់​​ពេល​វេលា ចុះ​បើ​ កឹម សុខា និង​បន​នយោបាយ​​ទុច្ច​រិត​របស់​គាត់​ ដែល​ចោទ​​ប្រកាន់​រដ្ឋាភិបាល​​សុទ្ធ​តែ​អត់​អភិវឌ្ឍ​ ហើយ​គេ​អភិ​វឌ្ឍ​​​មួយ​ជំហ៊ានម្តង​ៗ​ ហើយ​គេ​ត្រូវ​ការ​ពេល​វេលា​អភិវឌ្ឍ​ទៅ​មុខ ខ្លួន​ចោទ​គេ​សុទ្ធ​តែអត់​​អភិវឌ្ឍ​​ ហើយ​សុទ្ធ​តែ​យឺត​យ៉ាវ​ ដល់​ខ្លួន​ឯង​ត្រឹម​តែ​មេ​ឃុំ​​​ គ្រាន់​តែ​នយោបាយ​ដាក់​​កុំ​ព្យូទ័រ​ទាម​ទារ​ ៥ ឆ្នាំ ទៅ​ហើយ ហើយ​មានចំនួន​តែ​ ១៨ ឃុំទៀត មិន​មែន​ ១៦៣៣ ឃុំទេ​។​ បើ​សិន​គណបក្ស​ដទៃ​ទៀត​​គេ​ហ៊ាន​សន្យា​ ១៨​ ឃុំ វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ក៏​មាន​កុំ​ព្យូទ័រ​ ២០ សម្រាប់​ឲ្យ​ ១៨ ឃុំ ហ្នឹង​ដែរ ធ្វើ​តែ​មួយ​ភ្លេតទេ។​ ​ឥឡូវ​កុំ​អាល​ថា ១ ឃុំ ៣ កុំ​ព្យូទ័រ​ តែ​១ ឃុំ កុំព្យូទ័រ​មួយ​ សម្រាប់​​មេឃុំ រឿង​អី​ចាំបាច់​ ៥ ឆ្នាំ ធ្វើ​ឲ្យ​បាន​ទៅ​មើល។​​ អាហ្នឹង​​បញ្ជាក់​ថា ខ្លួន​ឯង​គ្រាន់​តែ​កូន​ភារកិច្ច​តូច​មួយ​នៃ​ការ​សន្យា ខ្លួន​ទា​រ​រយះ​ពេល​ ៥ ឆ្នាំ ចុះ​ទម្រាំ​គេ​ទទួល​ខុស​ត្រូវ​ប្រទេស​ទាំង​មូល​ ហើយ​លើ​គ្រប់​វិស័យ​ មិន​មែន​វិស័យ​កំប៉ិក​កំប៉ុក​ប៉ុណ្ណឹង​ផង  គេ​ត្រូវ​ការ​ ៥ ឆ្នាំ ហើយ​ ៥ ឆ្នាំ ទៀត បន្ត​បន្ទាប់​។​ សំខាន់​គេ​មាន​សមិទ្ធផល​ធ្វើ​ទៅ​មុខ ឯខ្លួន​ឯង​គ្រាន់​តែ​កុំ​ព្យូទ័រប៉ុណ្ណឹង​ទារ​​ ៥ ឆ្នាំដែរ។​ ហើយ​មាន​ការ​សន្យា​មួយ​​ទៀត​ដែល​ កឹម សុខា ចាប់​ផ្តើម​ងាក​រេចិត្ត​ ដោយ​សារ​ខ្លួន​មិន​នឹក​ស្មាន​ថា បាន​ធ្វើ​មេឃុំ​  ដូចជា​សុទ្ធ​តែ​សន្យា​ថា បើ​ឃុំ​ណា​គណបក្ស​គេ​ឈ្នះ​ធ្វើ​មេ​ឃុំ នឹង​ឲ្យ​មេ​ឃុំ​ទៅ​អាមេរិក​​ ទៅ​ហាត់​ការ​ ៦ ខែ ឥឡូវ​ កឹម សុខា និយាយ​ប៉ុន្មាន​ថ្ងៃ​មុនគឺ​នៅ​សល់តែ​​ ១ ខែទេ​។​ ឥឡូវ  មួយ​ខែ​ក៏​មួយ​ខែ​ទៅ​ចុះ​ឲ្យ​តែ​បាន​ទៅ។​​កឹម សុខា លែង​និយាយ​ពី​ប្រទេស​អាមេរិក រដ្ឋាភិបាល​អាមេរិក និង​អង្គការ​អន្តរជាតិ​ហើយ កឹម សុខា និយាយ​អំពី​សមាជិក​របស់​គណបក្ស​​ខ្លួន​ឯង ​នៅ​ឯ​អាមេរិក​ នឹង​រៀប​ចំ​ប្រមូល​ថវិការ​​ឲ្យ​ មេឃុំ ១៨ នោះ​ទៅវិញ​​ ហើយ​មិន​មែន​ទៅម្តង​ ១៨ ទេ ទៅ​ម្នាក់​ម្តង​ៗ។​ គ្រាន់​តែ​មេ​ឃុំ ១៨ នាក់ ​​ស៊ីពេលទៅដល់​​ ៥ ឆ្នាំ ដែរ កំប៉ិក​កំប៉ុក​សោះ ហើយ​កឹម សុខា អត់​ទាន់​បញ្ជាក់​​ច្បាស់​ទៀត។​ គេ​ប្រើ​របៀប​ទៅ​ធ្វើ​បុណ្យ​ផ្កា​ប្រមូល​លុយ​ ទិញ​សំបុត្រ​​យន្ត​ហោះ​ឲ្យ​មេ​ឃុំ ១៨ នាក់​ហ្នឹង ត្រង់​នេះ​​ខ្ញុំ​ហៅ​ថា ជា​ការ​សន្យា​វន្ត​​ក​ ហើយ​មួយ​ទៀត​ សន្យា​ហួស​ហេតុ​ ​សុទ្ធ​តែ​នៅ​ក្នុង​យុទ្ធ​នា​​ការ​ឃោសនា​បោះ​ឆ្នោត​ កឹម សុខា និយាយ​ខ្លួន​ឯង  និយាយ​នៅ​បាត់​ដំបង នៅ​កំពង់​ឆ្នាំង ផ្សារលើ នៅ​ផ្សារសួង កំពង់​ចាម ផ្សារ​អូរាំងឪ​ សុទ្ធ​តែ​ថា ចាស់​ៗ ៤ ម៉ឺន ឲ្យ​តែ​គណបក្ស​គេ​ឈ្នះ​​ឆ្នោត​ ឃុំ​សង្កាត់ ។​ ឥឡូវ​ កឹម សុខា ក្រឡាច់​ថា​មិន​មែន​ទេ​ ទាល់​តែ​គេ​ឈ្នះ​ថ្នាក់​ជាតិ​ បើ​អ្នក​ឯង​និយាយ​​​ឈ្នះ​ថ្នាក់​ជាតិ​ម៉េច​ក៏​អ្នក​​ឯង​មិន​ចាំ​និយាយ​ពេល​ឃោសនា​ថ្នាក់​ជាតិ​?​ ម៉េច​ក៏​អ្នក​ឯង​និយាយ​​នៅ​​ពេល​យុទ្ធ​នាការ​បោះ​​​ឆ្នោត​ឃុំ​ សង្កាត់ អញ្ចឹង​មាន​ន័យ​ថា អ្នក​ឯង​មាន​ចេតនា​បោក​ប្រាស់​​ប្រ​ជា​​ពល​រដ្ឋ ដើម្បី​បោះ​ឆ្នោត​ឲ្យ​ខ្លួន​បាត់​ទៅ​ហើយ​ ។
មតិ​លោក​ សត្យា រក្ស
ជុំ​វិញ​រឿង​ការ​សន្យា​ ៤ ម៉ឺន នេះ គឺ​គណបក្ស កឹម សុខា ​បាន​ធ្វើ​ការ​ពន្យល់​កាល​ពី​​ម្សិល​មិញ​ ម្សិលម្ងៃ នេះ គឺ​ទាក់​ទង​ទៅ​នឹង​ខិតប័ណ្ណ ​ដែល​គេ​ផ្សព្វ​ផ្សាយ​ នៅ​ក្នុង​យុទ្ធនាការ​​ឃោសនា​​រក​​សំលេង​ឆ្នោត​ គេ​បាន​ទាត់​ចោល​ការ​សន្យា​ ៤ ម៉ឺន​ ដោយ​សំអាង​ថា ​នៅ​ក្នុង​ខិត​ប័ណ្ណ​គេ​អត់​មាន​​សរសេរ​ថា ជូន​ចាស់​ៗ​ ៤ ម៉ឺន ទេ។​ អញ្ចឹង​ត្រង់​ចំណុច​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ចូលរួម​មតិ​យោបល់​បន្តិច​ផង​ដែរ​ថា ឥឡូវ​រឿង​ ៤ ម៉ឺន ហ្នឹង អត់​ក៏​អត់​ទៅ​ចុះ ប៉ុន្តែ​​នៅ​ក្នុង​ខិត​ប័ណ្ណ​នេះ តើ​ កឹម សុខា គោរព​បាន​ដែរ​ឬអត់?​ ពីព្រោះ​នៅ​ក្នុង​​ខិត​ប័ណ្ណ​ខ្ញុំ​ឃើញ​មាន​ចំណុច​មួយ​ដែល​ កឹម សុខា​ កាន់​តែ​វន្ត​ក​ គឺ​ឃុំ​ដែល​គាត់​ឈ្នះ​ឆ្នោត​ គាត់​បង្កើត​មជ្ឈមណ្ឌល​កសិកម្ម ហើយ​ផ្តល់​ប្រភព​ទុន មាន​ន័យ​ថា ជា​លុយ​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ បើ​ខ្វះ​លុយ​កាក់​ សម្រាប់​ធ្វើ​ស្រែ ធ្វើ​ចំការ​គឺ​ថា​មក​ខ្ចីលុយបាន​។​ បាន​ន័យ​ថា ធនាគារ​ក្នុង​ឃុំ អញ្ចឹង​យើងឃើញ​ថា ជា​រឿង​មួយ​កាន់​តែ​វន្ត​​កហើយ​។​ អញ្ចឹង​ជុំ​វិញ​ កឹម សុខា អះ​អាង ថា ៤ ម៉ឺន នៅ​ក្នុង​ខិតប័ណ្ណ ហ្នឹង លោក​បណ្ឌិត យល់​ឃើញ​យ៉ាង​ម៉េច ?
លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ជា​ការ​ពិត​នៅ​ក្នុង​ខិត​ប័ណ្ណ​ អត់​មាន​រឿង​ ៤ ម៉ឺន ឲ្យ​មនុស្ស​ចាស់​ទេ ប៉ុន្តែ​ កឹម សុខា កុំ​ល្ងង់​ ឬក៏​​​ចង់​បោក​ប្រជា​ពលរដ្ឋ ដោយ​មើល​ងាយ​ថា ប្រជាពលរដ្ឋ​ល្ងង់ យ៉ាង​ហោច​ណាស់​​ក៏​មាន​យើង​នំាំ​គ្នា​លាត​ត្រដាង​ពន្យល់​​ប្រជាពលរដ្ឋ​ដែរ។​ កឹម សុខា មិន​បាន​សរសេរ​នៅ​ក្នុង​​ខិត​ប័ណ្ណ​​ពាក់​ព័ន្ធ​នឹង ៤ ម៉ឺន​ ឲ្យ​មនុស្ស​ចាស់​ ១ ខែមែន​ ប៉ុន្តែ​កឹម សុខា បាន​និយាយ ក្នុង​កំឡុង​​ពេល​ ១៥ ថ្ងៃ នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត។​  ពាក្យ​ថា​ឃោសនា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត វា​មាន​ទម្រង់​ ៣ ,៤ ។ ទី១ទម្រង់​ចេញ​ជា​លិខិត ក្រដាស ខិត​ប័ណ្ណ ។ ទី២ ភាសា​ កឹម សុខា ខ្លួន​ឯង​ជា​មេបក្ស ដែល​ដឹក​នាំ​ក្បួន ឃោសនា ក្នុង​កំឡុង​ពេល ១៥ ថ្ងៃ រាប់​ពី​ថ្ងៃទី ១៨ ឧសភា ដល់ ថ្ងៃទី​១ មិថុនា ឆ្នាំ ២០១២ តើ​កឹម សុខា មាន​និយាយ​ទេ រឿង​ ៤ ម៉ឺន ​ម្នាក់សម្រាប់​មនុស្ស​ចាស់ក្នុង​មួយ​ខែនេះ​ បើ​ដោះ​សារ​ថា អាហ្នឹង​សម្រាប់​ឈ្នះ​ឆ្នោតថ្នាក់​ជាតិ​ ចុះ​បើ​​សម្រាប់​ឈ្នះ​ឆ្នោត​ថ្នាក់​ជាតិ​ ម៉េច​ក៏​អ្នក​ឯង​មក​ឃោសនានៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ទៅវិញ​។​​​ ប្រជា​ពលរដ្ឋ​គេ​គិត​រឿង​បោះ​ឆ្នោត​ឃុំ​សង្កាត់ មេឃុំ ចៅ​សង្កាត់ គេ​មិន​ទាន់​គិត​រឿង​បោះ​ឆ្នោត​តំណាង​រាស្រ្ត ធ្វើ​នាយក​រដ្ឋ​មន្រ្តី ឯណានោះទេ​។​ ថ្ងៃ ១៨ ឧសភា ដល់​ ១ មិថុនា ម៉េច​ក៏​ កឹម សុខា បោក​គេ​ ។ ទី៣ ក្បួន​ឃោសនា​ដែល​គ្មាន​ កឹម សុខា ដឹកនាំ ក៏​​​ឃោសនា​យក​សំលេង​ កឹម សុខា មក​ចាក់​នៅ​ក្នុង ១៥ ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះដែរ​ ។ ទី៤ នៅ​ក្នុង​ ១៥ថ្ងៃ​ ដដែល​ហ្នឹង ក៏​មាន​សំលេង​កឹម សុខា និយាយ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​ របស់​គណបក្ស​ខ្លួនដែរ​ បើ​ខុស​នៅ​​ក្នុង​កំឡុង​ ១៥ ថ្ងៃ យើង​មិន​ចោទ​ប្រកាន់​ទេ តើ​នេះ​ជា​ចេតនាឬ​អត់​​? គេ​កំពុង​តែ​ផ្តោត​​ អារម្ម​ណ៍​​​​អំពី​កម្ម​វិធី​នយោបាយ​ និង​ការ​សន្យា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ អ្នក​យក​រឿង​ហើយ​ទម្លាក់​ថា អាហ្នឹង​​បោះ​ឆ្នោត​ជាតិយ៉ាង​ម៉េច?​ អញ្ចឹង​មាន​ន័យ​ថា​ អ្នក​ឯង​ចង់​បន្លំ​​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត​ហើយ ។ មួយ​ទៀត ចូលរឿង​សន្យា​វន្ត​ក​  ដែល​លោក​ សត្យា រក្ស ដាក់​ជា​សំណួរ​ រឿង​ខិតប័ណ្ណ  មត្តេយ្យ​​សាលា។​ ខ្ញុំ​គិត​ថា មួយ​ ឃុំ មាន ៥ ភូមិ គុណ ១៨ ទៅ ឃើញ ៩០ មត្តេយ្យ​សាលា ចែក​ នឹង​៥ ឆ្នាំ តើ​​ក្នុង​មួយ​ឆ្នាំ បាន​ប៉ុន្មាន មត្តេយ្យ​សាលា ប្រជា​ពលរដ្ឋ​ចាំ​តាម​ដាន​មើលទៅចុះ​ ។ មួយ​ទៀត ដាក់​កុំព្យូទ័រ ដាក់​តែ​មួយ​ក៏​បាន​ដែរ ទិញ​អាមួយ​ ១០០ $  ដាក់​ឲ្យ​បាន​​គ្រប់​ ១៨ ឃុំ ទៅ តែ​បើ​ ៥ ឆ្នាំ ដាក់​បាន ១៨ ឃុំ ចាត់​ទុក​ថា​​បាន​បំពេញទៅចុះ​ ប៉ុន្តែ​វា​ថោកពេក ធ្វើ​នយោបាយ​ត្រឹម​តែ​កុំព្យូទ័រ​ ១៨ គ្រឿង ស៊ីពេល​ ៥ ឆ្នាំ គឺ​អន់​​បំផុត ចុះ​នៅ​ទិញ​ម៉ាស៊ីន​ភ្លើង​ ដាក់​តាម​ឃុំទៀត ១៨ ម៉ាស៊ីន​ភ្លើង ស៊ី ពេល​៥ ឆ្នាំ នៅ​មាន​មជ្ឈមណ្ឌល​កសិកម្ម ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​កសិករ ហើយ​កុំ​ថា ដោយ​សារ​ថវិកា​ជាតិ​តិច។​ ​បន​នយោបាយ​ កឹម សុខា ពី​បារាំង​ក្តី ពី​អាមេរិកក្តី អ្នក​ឯង​ល្ងង់​ភ្លើ ​ស៊ី​ឈ្នួល​បំរើ​​គេ​នៅ​បរទេស យើង​អត់​មាក់​ងាយ​ទេ ​ប៉ុន្តែ​អ្នក​ស៊ី​ឈ្នួល​នៅ​​បរទេស​ អ្នក​មក​ជា​មួយ​កឹម សុខា នៅ​ភ្នំ​ពេញ​ អ្នក​ដៀល​ប្រជាជាតិ​ខ្មែរ អ្នក​ដៀល​រដ្ឋាភិបាល សុទ្ធ​តែ​ធ្វើ​អត់​កើត​ ឥឡូវ​អ្នក​ឯង​​ធ្វើ​អារឿង​កំប៉ិក​កំប៉ុក​ហ្នឹង​ឲ្យ​កើត​ទៅ តិចទៅ​ទម្លាក់​កំហុស​ថា ថវិកា​ជាតិ​តិច​។​ នៅ​អាមេរិក​ ឃុំ​សង្កាត់ ថវិកា​ជាតិ​បាន​ប៉ុន្មាន​ ក្នុង​មួយ​ឆ្នាំ នៅ​បារាំង​ នៅ​អឺរ៉ុប បាន​ថវិកា​ប៉ុន្មាន ប្រយ័ត្ន​ល្ងង់​ អត់​ដឹង​អី ស៊ីឈ្នួល​គេ​នៅ​ក្រៅ​ប្រទេស​ តែ​មក​ដៀល​ស្រុក​ខ្មែរ ចាត់​ទុក​ប្រទេស​គេ​ដូច​ឋានសូគ៌ មិន​មាន​​ទេ​ណា ឃុំ សង្កាត់ នៅ​បារាំង​ក្តី អាល្លឺម៉ង់ក្តី អាមេរិក​ក្តី អូស្រ្តាលី ក្តី កាណាដា ក្តី គឺ​ទទួល​មួយ​ជំរៀក​តូច ពី​ថវិកា​ជាតិប៉ុណ្ណោះ​ ប៉ុន្តែ​គឺ​​ទទួល​តាម​គោល​ការណ៍​ច្បាប់​ គឺ​ចំណូល​​អាជីវកម្ម​​ សិប្បកម្ម សេវាកម្ម និង​មុខ​របរ​ផ្សេង​ៗ​ទៀត ទី​ផ្សារ​ នៅ​ក្នុង​ឃុំ សង្កាត់​របស់​ខ្លួន ចំណូល​ហ្នឹង​គេ​ហៅ​ប្រភព​ចំណូល​ដ៏​ធំ​របស់​ ឃុំ សង្កាត់ ចុះ​បើ​ កឹម សុខា ធ្វើ​នយោបាយ​ប្រឆាំង​វិនិយោគ​ទុន ទៅ​ហើយ​ តើ​ កឹម សុខា អាច​ទ្រទ្រង់ សេដ្ឋ​កិច្ច​ សិប្បកម្ម​ អាជីវកម្ម​ សេវាកម្ម ទីផ្សារ នៅ​ក្នុង​ឃុំ​ ដែល​ កឹម សុខា គ្រប់​គ្រង ១៨ ឃុំ បាន​ឬ​អត់?​ អញ្ចឹង​ តើ​អ្នក​ណា​មក​​ ដាក់​វិនិយោគ​ទុន នៅ​ក្នុង​ឃុំ របស់​កឹម សុខា គ្រប់​គ្រង បើ​ កឹម សុខា ធ្វើ​សត្រូវ​ជាមួយ​អ្នក​វិនិយោគ​ហើយ​ហ្នឹង?​ ដូច្នេះ​បើ​ឃុំ​ដែល​កឹម សុខា កាន់ ១៨ ហ្នឹង គ្មាន​អ្នក​វិនិយោគ​ គ្មាន​អ្នក​ណា​ធ្វើ​សិប្បកម្ម ដូច្នេះ​ឃុំ របស់​ កឹម សុខា គ្រប់​គ្រង គឺ​គ្មាន​លុយ​ទេ តែ​ដល់​ពេល​អត់​មាន​លុយ​​វិនិយោគ​ ទៅ​បន្ទោសថា ថ្នាក់​ជាតិ​អត់​ឲ្យ​អាហ្នឹង​ទុច្ចរិត​ទៀត ​។​ ខ្ញុំ​លើក​មួយ​ទៀត​ គេ​សន្យា​ថា ឲ្យ​មេ​ឃុំ​ទៅ​អាមេរិក​ គេ​ធ្លាក់​មក​ត្រឹម​ ១ ខែ ឥឡូវ​ ខែ សីហា គេ​ទៅ​អាមេរិក​ ទៅ​ធ្វើ​បុណ្យ​ផ្កា​ប្រមូល​លុយ​ ឬក៏​បោក​លុយ​ពី​ខ្មែរ ដែល​ជឿ​ កឹម សុខា ហ្នឹង ខ្ញុំ​ជឿថា បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​អាច​ដឹង​ដែរថា​ កឹម សុខា ធ្វើ​បុណ្យ​ផ្កា​មិន​មែន​ម្តង​ទេ ដើម្បី​ប្រមូល​លុយ​បាន​។​ ទី១ បុណ្យ​ផ្កា​ប្រមូល​លុយ​សម្រាប់​ទិញ​សំបុត្រ​យន្តហោះ ​ឲ្យ​អស់​លោក​មេ​ឃុំ ១៨ នាក់។​ ទី​២ គឺ​កឹម សុខា នឹង​ធ្វើ​បុណ្យ​ផ្កា​បោក​ប្រាស់​មួយ​ទៀត គឺ​​លក់​​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ ២០១៣ យក​ទៅ​លក់​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។​ អញ្ចឹង​បង​ប្អួន​ខ្មែរ​ម្នាក់​ៗ​ ដែល​លង់​ជា​មួយ​ កឹម សុខា ត្រូវ​ត្រៀម​លុយ​ពីរ លុយមួយ​​សម្រាប់​​បុណ្យ​ផ្កាប្រមូល​លុយ​​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​មេឃុំ​ ហើយ​សម្រាប់​ចិញ្ចឹម​មេឃុំ មួយ​ខែ នៅ​​អាមេរិក​។​ ​​ទី​២ ត្រូវ​ត្រៀម​លុយ​បុណ្យ​ផ្កា​ កឹម សុខា លក់​បញ្ជី​ឈ្មោះ ឈរ​ឈ្មោះ ។ រឿង​មួយ​ទៀត​ដែល​ជា​រឿង​ដ៏ល្អ សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​​ត្រូវ​បាន​បេក្ខជន​របស់​គណបក្ស​ កឹម សុខា ទិញ​​សន្លឹក​ឆ្នោត​ជំពាក់​ ដូច​ជា​​នៅ​មេបុណ្យ នៅ​ព្រៃវែង កឹម សុខា ក៏​ដឹង ពីព្រោះ​តាម​យើង​ដឹង កឹម សុខា បាន​បញ្ជា​ឲ្យ​បេក្ខ​ជន​ឈរ​ឈ្មោះ នៅ​តាម​ឃុំ​សង្កាត់​នីមួយៗ ត្រូវ​ធ្វើ​ចិត្ត​សាស្រ្ត បោក​ប្រាស់​​ស្ងាត់​ៗ អត់​ឃោសនា​ទេ ថា​បោះ​ឆ្នោត​ឲ្យ​គេ​ទៅ កាល​ណា​គេ​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​​ ជាប់​ជា​មេ​ឃុំ ចៅ​សង្កាត់ ក៏​ដោយ​ ​គេ​នឹង​ឲ្យ​ម្នាក់​ ៤ ម៉ឺន នេះ​បើ​យើង​យក​ទិដ្ឋភាព​ ដែល​ប្រជា​ពលរដ្ឋ​​កាល​លើក​មុន​ ជាង​ ១០០ នាក់​ នៅ​មេបុណ្យ​ ទាម​ទារ​ពី​លោកតា ​សាង ដែល​ជា​បេក្ខជន​លំដាប់​ទី​១ របស់​គណបក្ស​ កឹម សុខា ហើយ​ឮ​ថា មាន​ភូមិ​ ៤, ៥ ទៀត ប៉ុន្តែ​ក្រោយ​មក​ គេ​រង់​ចាំ​លទ្ធផល​​បោះ​ឆ្នោត​ផ្លូវ​ការ​សិន​ ហើយ​គេ​រង់​​ចាំ​ តា សាង ក៏​ដូច​​ជា​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ​ ដទៃទៀត នៅ​ក្នុង​ឃុំ​ដទៃ​ទៀត ទូទាំង​ប្រទេស ដែល​ កឹម សុខា បាន​ជាប់។​ គេ​ត្រៀម​​ឲ្យ​តែ​ចូល​កាន់​តំណែង​ផ្លូវ​ការ​​ប្រជា​ពលរដ្ឋ​ដែល​ត្រូវបាន​អស់​លោក​​បេក្ខជន​ទាំង​អស់​ហ្នឹង​ រួម​ទាំង​ កឹម សុខា ទៅ​ឃោសនា​ ស្ងាត់​ៗ ឲ្យ​ទៅបោះ​ឆ្នោត​គេ​ឲ្យ​ ៤ ម៉ឺន ប្រជាពលរដ្ឋ​នឹង​ ទាម​ទារ​លុយ​ហ្នឹង​ហើយ នេះ​បើ​តាម​យើង​ស្តាប់​ស្នូរ​​ស្ងាត់​ៗ​  ។ មួយ​ទៀត ដែល​ខ្ញុំ​ចង់​បញ្ជាក់​ ដើម្បី​ឲ្យ​ការ​សន្យា​បោក​ប្រាស់​របស់​ កឹម សុខា ចូល​ដល់​ច្រក​អនុវត្ត​ ធម្មតា​កាល​ណា​អ្នក​ឯង​សន្យា​ហើយ​​ អ្នក​ឯង​ជំពាក់​ហើយ ព្រោះ​អ្នក​បាន​សន្លឹក​ឆ្នោត​ ហើយ​កាល​នោះ​អ្នក​សន្យា​ដើម្បី​យក​សន្លឹក​ឆ្នោត​ឥឡូវ​សន្លឹក​ឆ្នោត​អ្នក​បាន​ហើយ​ អញ្ចឹង​អ្នក​ត្រូវ​ជំពាក់​គេ​វិញ​គឺ​ការ​សង​កិច្ច​សន្យា។​ អញ្ចឹង​បង​ប្អួន​ប្រជា​ពលរដ្ឋ​ រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដទៃ​ទៀត​ដែល​មិន​មែន​ជា​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ របស់​ កឹម សុខា ​ត្រូវ​ជម្រុញ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ ក្រុម​ប្រឹក្សា​ឃុំ ឬ សង្កាត់ របស់​ខ្លួន​​ឲ្យ​ កឹម សុខា អនុវត្ត​ការសន្យា​ហ្នឹង។​ បើ​ធ្វើ​ដូច្នេះ​បាន​ រួម​សហការ​ជា​មួយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​តាម​ឃុំ នីមួយ​ៗ ខ្ញុំ​ជឿថា កឹម សុខា វន្ត​ក​ហើយ ហើយ​នឹង​គ្មាន​​អ្វី​ដោះ​សារទេ​ ហើយ​កម្មវិធី​យើង​នឹង​រាប់​ថយក្រោយ​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​រហូត​ដល់​បោះ​ឆ្នោត យើង​នឹង​ចាំ​មើល​។
          លោក សត្យា រក្ស​
          សំណួរ​៖ មានការវិវត្តន៍​មួយ​ដែលគួរឲ្យ​ចាប់អារម្មណ៍ គឺ​ចំពោះ​សម្ព័ន្ធភាព​នៃគណបក្ស ​​សម រង្ស៊ី និងគណបក្ស​ កឹម សុខា  គឺមានការវិវត្តន៍មួយទៅរកការព្រួយបារម្ភ​ ដែល​ហាក់បី​ដូច​ជា​កំពុង​លេង​ពាក្យ​​សម្តី​ដាក់​គ្នា​ខ្លះ​ៗ​ហើយ​ ដូចជា កឹម សុខា បានលើកថាខ្លួន​ពេលនេះ​គឺ​ប្រហាក់​ប្រហែល​នឹង សម រង្ស៊ី​ ហើយ​ មាន​ឃុំ​ខ្លះគឺ​គណបក្ស​ សម រង្ស៊ី អត់មានការគាំទ្រ ជាដើម​។ ជុំវិញ​សម្ព័ន្ធភាព​នេះដែរ កឹម សុខា បាន​គម្រាម សម រង្ស៊ី ទុកជាមុនថា បើចងសម្ព័ន្ធភាពជាមួយ សម រង្ស៊ី មិនបាន​សម្រេច​គឺ​មាន​​គណបក្ស​ប្រជាជនកម្ពុជា ជាអ្នក​បំបែកបំបាក់​គេ​។ អញ្ចឹង​ទាក់ទង​នឹង​រឿង​​សម្ព័ន្ធភាព​​នេះ តើ​​លោក​​បណ្ឌិត​​យល់ឃើញ​​យ៉ាង​ម៉េច​​?​
          លោក​បណ្ឌិត ឈឹម ផលវរុណ​
          ចម្លើយ​៖​ និយាយ​ឲ្យខ្លី រឿង​សម្ព័ន្ធភាព​ដែល កឹម សុខា ចង់ចង​​ជាមួយ​គណបក្ស សម រង្ស៊ី វា​ជា​រឿង​​ឆាកកំប្លែង​​នយោបាយ​​​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​បញ្ជាក់​ថា​ កឹម សុខា មិនមែន​មិនដឹង ឬមិន​មែន​​មនុស្ស​ងោះនោះ​ទេ​ ហើយ សម រង្ស៊ី ក៏មិនមែនមនុស្សអត់យល់​អីសោះ​​នោះដែរ​។ សម្ព័ន្ធភាព​​​​នេះ វាគ្រាន់តែជាស្លាកនយោបាយ​ដើម្បីប្រទាញ​យក ឬហែកយក​សម្លេងគាំទ្រ​គ្នា​ទៅវិញ​​​​ទៅមក​​តែប៉ុណ្ណោះ​។ កឹម សុខា ដឹងច្បាស់ណាស់ថា​ ការទាញយកសម្លេងឆ្នោត​ពីអ្នក​គាំទ្រ​​​​​របស់​​​គណបក្ស​​​ប្រជាជន​កម្ពុជា​ គឺមិនអាច​ទៅរួច​នោះទេ​។ ប៉ុន្តែ កឹម សុខា មាន​សុទិដ្ឋិ​និយម​​​​​ថា មាន​តែការទាញយក​សម្លេង​​ឆ្នោតគាំទ្រ​​ពីគណបក្ស សម រង្ស៊ី តែប៉ុណ្ណោះ​។ ចំណែកឯ សម រង្ស៊ី ក៏ដឹង​ខ្លួនដែរ គឺ សម រង្ស៊ី មិនល្ងង់ទេ​ ពីព្រោះថាបើទុកស្ងៀម​មិនលេងជាមួយ​នឹង​ពាក្យ​សម្ព័ន្ធ​ភាព​​ទេ កឹម សុខា នឹងទាញបានសម្លេងគាំទ្រពី​គណបក្ស សម រង្ស៊ី មួយចំនួន​ទៀត​ជា​មិន​ខាន​​។​ អញ្ចឹង​​ពីរនាក់​នោះ​ដឹង​រៀងខ្លួន​ថា មួយ​ប៉ងយកសម្លេងពី សម រង្ស៊ី និងមួយទៀត​ទប់កុំឲ្យ កឹម សុខា ដណ្តើមយក​។​ ដូច្នេះពាក្យ​សម្ព័ន្ធភាពនេះ គឺគេលេងជា​ល្បែង​នយោបាយ​​ទុច្ចរិត​ ដោយ​​​មិន​​ស្មោះ​​​ត្រង់​​នឹងគ្នា​​ទេ​​។​ យើងពិនិត្យមើលពីសវតាដែល កឹម សុខា គាត់និយាយ គឺ​គាត់​បញ្ជាក់​​ថា​​បើខាងលើ​មិនធ្វើសម្ព័ន្ធភាព គឺយើងធ្វើសម្ព័ន្ធភាពខាងក្រោម​ ហើយការពិត​គាត់​ទាញ​បាន​​អ្នក​​នៅខាង​​ក្រោម​មែន​​ គឺគាត់ទាញបានជាង ១០ ម៉ឺន សម្លេង​មែន​ពីគណបក្ស សម រង្ស៊ី​។ មាន​ន័យថា ល្បែងអុកដែល កឹម សុខា លេងកាលពី​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២នេះ គឺឈ្នះ​បាន​​​ជាង ១០ ម៉ឺន​ ឯ រង្ស៊ី ចាញ់ជាង ១០ ម៉ឺន​។ ប៉ុន្តែ​នៅក្តារទី២​ខាងមុខនេះ​ គឺ​សម្ព័ន្ធភាព​នៅ​ឆាក​ទី២​ នេះ គឺ សម រង្ស៊ី​ មានបទពិសោធន៍​ចាញ់នៅឆាកទី១ ហើយ​ កឹម សុខា គាត់​រំភើប​ក្នុងការ​ឈ្នះ​​នៅ​​ក្នុង​សម្ព័ន្ធភាព​​ឆាកទី១ អញ្ចឹងហើយបានជា កឹម សុខា គ្រាន់តែប្រកាស​នូវ​លទ្ធផល​បោះឆ្នោត​​ភ្លាម​ គឺគាត់​បានបោះដៃទៅរក សម រង្ស៊ី ដើម្បីធ្វើសម្ព័ន្ធភាពភ្លាម​។​ បានន័យថា កឹម សុខា ទទួលស្គាល់អំពីការ​ឈ្នះ​ដោយសារ​ការ​ធ្វើ​នយោបាយ​ចង​សម្ព័ន្ធភាព​​នេះ​​។ ចំណែក សម រង្ស៊ី ដោយដឹងថាខ្លួនបានចាញ់ដោយសារការធ្វើនយោបាយចងសម្ព័ន្ធភាពនេះដែរ ដូច្នេះ​ខ្លួនត្រូវ​ឆ្លើយ​​ភ្លាម​​​ថាជួប​គ្នានៅថ្ងៃ ១៧​ ខែមិថុនា នាទីក្រុងម៉ានីល​ ប៉ុន្តែ កឹម សុខា បែរជារកហេតុផល​យក​​ឡេះថា​ចាំពាក់​កណ្តាលខែកក្កដាទៅវិញ​។ ឥឡូវ រង្ស៊ី ព្រមទៀត​ ពីព្រោះ​បើ រង្ស៊ី មិនរុញ​បណ្តោយ​​​រឿងនេះ​ទេ​ នោះ កឹម សុខា នឹងបោកយកទៀត ពីព្រោះការបោះឆ្នោតឆ្នាំ​២០១៣ ជិត​មក​ដល់​ហើយ​​។​ ចំណែក កឹម សុខា នៅពេលដែល រង្ស៊ី យល់ព្រមលឿនពេកបែបនេះ គេក៏​ធ្វើជា​នៅ​ទ្រឹង​​ទៅវិញ​ ពីព្រោះ កឹម សុខា មិនបានលើករឿងនេះនៅតាមវេទិការបស់ខ្លួនទេ​។ កឹម សុខា បែរ​ជា​លើកអួត​​​ខ្លួន​ថា ខ្លួនស្មើនឹង សម រង្ស៊ី និងហ៊ានបោះពាក្យថា​លែងឆ្កែ​នោម​ដាក់​ដូច​មុន​ទៀត​​ហើយ​​ នេះជាការដឺដងដាក់គ្នា​ទៅវិញទៅមកហើយ​​។ ដូច្នេះ​ល្បែងនយោបាយ​ក្រោម​ស្លាក​សម្ព័ន្ធភាព​​នាពេលនេះ​គឺកំពុង​ប្រទាញ​ប្រទង់​គ្នា​ហើយ​។ ម្យ៉ាងទៀត​ល្បែងនយោបាយរបស់ កឹម សុខា នេះគឺដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​​តែប៉ុណ្ណោះ​ ។បន្តិចទៀត​​នាឆ្នាំ​២០១៣ខាងមុខនេះ​បាន​ន័យថា​​​នៅពេល​ដែលក្រុម​​ប្រឹក្សាឃុំ សង្កាត់ចូលកាន់តំណែង​ហើយ​នោះ កឹម សុខា នឹង​បង្ហាញ​​អំពី​ភាពត្រដរខ្យល់​ និងភាពទាល់ច្រករបស់ខ្លួនហើយ​ ពីព្រោះ​ឆ្នាំ២០១៣ គឺជា​ការ​សម្រេច​​អំពី​​ជោគ​វាសនា​​នយោបាយ​របស់ កឹម សុខា​ ហើយ​។​
          លោក សត្យា រក្ស​
          សំណួរ​៖ ទាក់ទងទៅនឹងសម្ព័ន្ធភាពនេះផងដែរ​ ឥឡូវនេះ គណបក្ស សម រង្ស៊ី​ បាន​អះអាង​​ថា​គណបក្ស​ កឹម សុខា នេះ​ជាគណបក្ស អាយ៉ង​ ពីព្រោះគណបក្ស កឹម សុខា បង្កើត​ឡើង​​​ដោយ​មានឆ្មប​គឺ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ​មាន​ទាំង​ខ្សែរ​អាត់​សម្លេង​​ ការសន្ទនាដោយសម្ងាត់រវាង​ សម្តេច​អគ្គមហាសេនាបតី និង កឹម សុខា ផងដែរ​។ ជុំវិញ​បញ្ហា​នេះ​ បានធ្វើឲ្យគណបក្ស សម រង្ស៊ី មន្ទិល​សង្ស័យ ហើយបាននិយាយច្បាស់ៗថា​ជាអាយ៉ង​ទៅ​ទៀត​​។​ បើយើងបានស្តាប់ការសន្ទនា ក៏យើងដឹងថា កឹម សុខា គឺជាក្មេងម្នាក់​ដែល សម្តេច​ប្រើ​ឲ្យ​ធ្វើការ​ដែរ​។ ដូច្នេះទាក់ទងក្នុងបញ្ហានេះ គណបក្ស សម រង្ស៊ី គឺពិតជាមិនទាន់ភ្លេចទេ​អំពី​ចរិត​របស់ កឹម សុខា និងទំនាក់ទំនងរបស់ កឹម សុខា ជាមួយ សម្តេចអគ្គមហាសេនាបតី​ ។​ ជុំវិញ​បញ្ហា​នេះ​​តើលោក​បណ្ឌិត​មើល​ឃើញ​ថា សម្ព័ន្ធភាព​នេះ​​ អាចនឹងទៅរួចដែរឬទេ​?​      
          លោកបណ្ឌិតឈឹម ផលវរុណ​
          ចម្លើយ​៖ ចំណុចដែល សម រង្ស៊ី ទទួលបាន​មេរៀន​​មួយលើកនេះ​ ទើប​ សម រង្ស៊ី​ មាន​ទឡ្ហីករណ​​ច្រើន​ ប៉ុន្តែ​ដោយសារ សម រង្ស៊ី ទុកមុខទុកមាត់​ឲ្យ​ កឹម សុខា ច្រើនពេក​។ ដល់​អញ្ចឹង​ទៅ​​ប្រជាពលរដ្ឋដែលគាំទ្រគណបក្ស សម រង្ស៊ី​ ពួកគាត់មិនច្បាស់លាស់​។ តាមពិតទៅ លោក សម រង្ស៊ី គណបក្ស សម រង្ស៊ី និង​ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី លាក់រឿង​ទាមទារ​ហួសហេតុ​របស់ កឹម សុខា​ ដែលក្រុមការងារគេបានជួបគ្នា ហើយតើ កឹម សុខា ទារអ្វីខ្លះនោះ​។​ អញ្ចឹង​ចំណុច​ចាប់​អារម្មណ៍ពិត​ដែលគណបក្ស សម រង្ស៊ី រួមទាំង​លោក សម រង្ស៊ី ដឹងច្បាស់ គឺទី១ ការ​ទាមទារ​ហួសហេតុ​របស់ កឹម សុខា ។ រឿងនេះខ្ញុំដឹង ប៉ុន្តែខ្ញុំមិននិយាយទេ ទុកឲ្យ​សាម៉ីគណបក្ស សម រង្ស៊ី ខ្លួនឯងលាតត្រដាងទៅ​។ បើអ្នកឯង​មិនហ៊ាន​លាតត្រដាង​ពី​មហិច្ឆិតា​របស់ កឹម សុខា​ ក្នុង​ការ​ទាមទារ​តំណែង​ទេ​ គឺអ្នកទុកឲ្យ កឹម សុខា កំពុងលេងល្បែង​នយោបាយហើយ​។ ចំណុច​មួយ​ទៀត ក៏មានការធ្លាយរឿងសន្ទនាសម្ងាត់​រវាង កឹម សុខា និង សម្តេចនាយក​រដ្ឋមន្ត្រី​ ដែល​ជា​ការ​សរ​បញ្ជាក់​ថា កឹម សុខា លេងមុខពីរ​។ មុខមាត់​ខាងក្រៅ​គឺដើរតួ​ជា​អ្នក​ប្រឆាំង​ប្តូរ​ផ្តាច់​​​​។ ប៉ុន្តែ​នៅ​ឆាក​សម្ងាត់ កឹម សុខា រស់ និងបង្កើតដោយ​ជំនួយ​ដ៏​ធំធេង​ពី សម្តេច​​ប្រមុខ​រាជរដ្ឋាភិបាល​។ ដូចនេះ​​ហើយ ទើប​ សម រង្ស៊ី បានភ្ញាក់​ខ្លួន។​​ អញ្ចឹងបញ្ហាដែល សម រង្ស៊ី មន្ទិលចំពោះ កឹម សុខា គឺមាន​ពីរ​ចំណុច​​ គឺការទាមទារ​អំណាចហួសហេតុ​ប្រហាក់​ប្រហែល​​នឹង សម រង្ស៊ី​ និងការដើរ​មុខ​ពីរ​​​នេះ​​។ ដូច្នេះ កឹម សុខា ដែល​ជាជនទុច្ចរិតនោះ គឺមិនបានបកស្រាយពីបញ្ហានេះទេ​ ផ្ទុយ​ទៅ​វិញ​​​កឹម សុខា បានវាយប្រហារគណបក្ស សម រង្ស៊ី កាន់​តែ​ខ្លាំង​ក្នុងពេលតំណាលគ្នា​ដែល​គណបក្ស​ សម រង្ស៊ី អត់ហ៊ានលាតត្រដាងពីគំនិតទុច្ចរិត​ របស់ កឹម សុខា​​​​។ អញ្ចឹងហើយបានជា សម រង្ស៊ី ចាញ់ កឹម សុខា ក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២នេះ​យ៉ាធ្ងន់ធ្ងរ​។ សរុប​មក​​បើ​ សម រង្ស៊ី នៅតែ​លេង​​ដោយភាព​ញញើត​ញញើម​ជាមួយ​ កឹម សុខា​ ក្នុងពេល​ប្រជុំ​ក្រុម​​ការងារ​​​​ដោយ​​មិនលាត​ត្រដាងក្នុងតម្លាភាពទេ​នោះ កឹម សុខា នឹងចំណេញទៀត​។​ ខ្ញុំធ្លាប់​បាន​ជម្រាប​ហើយ ថា កឹម សុខា គឺជាមនុស្សកំពូលល្បិចជាងគេបង្អស់នៅកម្ពុជា​។ នៅពេល​ដែល​គាត់​​កាន់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្សកម្ពុជា​​ គឺគាត់អាចបោកអង្គការ IRI របស់អាមេរិកបាន​។ កឹម សុខា ធ្វើដោយគ្មានការខ្មាស់អៀនទេ ចំណែក សម រង្ស៊ី គឺនៅមាន​ការ​ខ្មាស់អៀន​ ​គ្រាន់​តែ​គាត់​នៅ​​ឆេវឆាវ​ជាង​​។ ត្រង់នេះ​​ កឹម សុខា នឹងកេងចំណេញមួយសារទៀត​ បើសិន​ជា​គណបក្ស សម រង្ស៊ី មិន​ប្រើ​នយោបាយតម្លាភាព​ទេ​។ ខ្មោចបីសាចខ្លាចពន្លឺ អញ្ចឹង​ជនទុច្ចរិត​ក៏ខ្លាច​តម្លាភាព​ដែរ​​។​ បើ រង្ស៊ី ពិតជាសុច្ចរិតខាង​នយោបាយក្នុងសម្ព័ន្ធភាព កុំខ្លាច​នឹងលាត​ត្រដាង​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​​ ជាពិសេសប្រជាពលរដ្ឋ​ដែលគាំទ្រ​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រឆាំង​​ ឬក៏​​ប្រជា​ពលរដ្ឋ​​ដែល​គាំទ្រ​គណបក្ស សម រង្ស៊ី​។ ការលាត​ត្រដាង​នេះគឺ​ដើម្បីវែកមុខ​ទុច្ចរិតរបស់ កឹម សុខា តែបើ សម រង្ស៊ី នៅតែញញើត នៅលើកទី២ សម រង្ស៊ី នឹងចាញ់មួយលើកទៀត​។ ខ្ញុំចង់​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ មិនមែន​ជាការ​បោះឆ្នោត​រវាង​គណបក្ស​ប្រឆាំង​និង​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​។​​​ គណបក្ស​ប្រជាជន​កម្ពុជា​​គ្មានគូរ​​ប្រកួត​​ទេ ដោយសារ​​គូរប្រកួត​​អាឡិក​​អាឡក់​​​ទាំងអស់​​​នោះ កំពុង​តែ​លេង​ល្បែង​បោកប្រាស់​គ្នាទៅវិញ​ទៅមក​​នោះ​ហើយ​​​។ ដូច្នេះ​ត្រូវចាំ​ថា នៅឆ្នាំ២០១៣ ខាង​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​​ធ្វើ​នយោបាយ​​បន្ត​​អភិវឌ្ឍ​​ប្រទេស​ជាតិ​ ដោយ​គណបក្ស​ប្រឆាំង​រវល់តែ​ដណ្តើម​គ្នាទៅវិញទៅមក​​មិនបាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​​។​ ដូច្នេះ​ការ​បោះឆ្នោត​នោះនឹងមានពីររូបភាព គឺគណបក្សប្រជាជនកម្ពុជា​ទទួល​នីត្យានុ​កូល​​ភាព​ពី​ប្រជា​ពលរដ្ឋ​ដ៏ច្រើនលើស​លប់​ក្នុង​ការបន្តអភិវឌ្ឍប្រទេស​ និងគាំទ្រ​នូវប្រជាប្រិយ​ភាព​ដ៏​ខ្ពស់​បំផុត​​របស់​​ប្រមុខ​រាជរដ្ឋា​ភិបាលបច្ចុប្បន្ន​ គឺរហូតដល់ជិត៩០% នេះបើតាម​ការស្ទង់​មតិ​របស់ IRI ។ ចំណែក​ក្រៅពី​នោះគឺជាការប្រទាញប្រទង់ដណ្តើមគ្នា​រវាងគណបក្ស សម រង្ស៊ី និង​គណបក្ស​ កឹម សុខា ក្រោម​​ល្បិច​នយោបាយ​សម្ព័ន្ធភាព​ស្អីគេនោះ​​។​៤០​
លោកសត្យា រក្ស​
សំណួរ​៖យើងឃើញថា មកទល់ថ្ងៃនេះ មានរយៈពេលជិតមួយខែ ហើយ ក្រោយពេលដែលគណបក្សទាំងពីរ​មើល​​ឃើញថា ទទួលបានការគាំទ្រពី​ ប្រជាពលរដ្ឋតិចតួចនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មានន័យថា គណបក្សទាំងពីរបានរំលឹក ឬ​បាន​គាស់​ខ្មោចសម្ព័ន្ធភាព​ហ្នឹងយកមកធ្វើបុណ្យទៀត​។​ មកទល់ថ្ងៃនេះ ប្រជាពលរដ្ឋ ភាគច្រើនកំពុងតែមើលឃើញថា សញ្ញានៃការឈ្លោះប្រកែកគ្នា រវាងគណបក្សទាំងពីរនេះ ហាក់បីដូចជា កំពុងតែចាប់ផ្តើមជាបន្តបន្ទាប់។ អញ្ជឹងជុំវិញសម្ព័ន្ធភាពនេះលោកបណ្ឌិតអាចប្រមើលឃើញយ៉ាងម៉េចដែរ​ទៅសម្រាប់អនាគត នៃការចងសម្ព័ន្ធគ្នា​ហ្នឹង?
លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ​៖ ឡូយើងយកតែទិដ្ឋភាពពីរមកពិនិត្យ​ គឺ​រាប់ពីថ្ងៃដែលគេរំលឹកឡើងវិញ ក្រោយការ​​បោះឆ្នោតហ្នឹងមួយ គឺ​ទិដ្ឋភាពនយោបាយរវាងជំហរនយោបាយរបស់គណបក្សទាំងពីរ​។​​មួយទៀត​គឺ​ទិដ្ឋភាពនៃដំណើរការបចេ្ចកទេសនៃការរួបរួម ដើម្បីឲ្យទាន់ពេលវេលាដែលជាទិដ្ឋភាពពេលវេលា និងបច្ចេកទេសសម្រាប់ការបោះឆ្នោតឆ្នាំ​​២០១៣។ពីរហ្នឹង​គឺ​ណែង​​ណង​​គ្នា ឥឡូយើងមើលទិដ្ឋភាពនៃជំហរនយោបាយ។​ ជំហរនយោបាយរបស់គណបក្ស សម រង្ស៊ី និងគណបក្ស កឹម សុខា ដូចគ្នាតែមួយមុខទេ ​គឺពួក​គេចង់ពូនគ្នាយកឈ្នះគណបក្សប្រជាជនកម្ពុជា​ តែមួយមុខហ្នឹងទេ។​ ប៉ុន្តែមិនមែនគេល្ងង់ទេ នៅពេល​ឃើញតួរលេខទើប​បានគេបូកគ្នា គឺពិបាក​ឬ​​នៅតែមិនទាន់គ្រប់ចំនួន​ទៅប្រកៀកជាមួយគណបក្សប្រជាជនកម្ពូជា​នៅឡើយ​។​ អាហ្នឹង​ជា​ទិដ្ឋភាព​​នយោបាយ​។​ ដោយសារតែទិដ្ឋភាពនយោបាយដែលគេសង្ឃឹមតិចក្នុងការអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជានោះ ឬក៏យកឈ្នះ គណបក្សប្រជាជនក​ម្ពុជា​នោះ​ វាជះ​ឥទ្ធិពលទៅដល់​​ជំហរនយោបាយផ្ទៃក្នុងរបស់គណបក្ស​ទាំង។​ តើ​ជះរឿងអី?​ គឺ​ជះរឿងដណ្តើមតួលេខឈរឈ្មោះធ្វើរដ្ឋសភា។ ពីព្រោះ សម រង្ស៊ី គេគិតថា បើមិនឈ្នះគណបក្សប្រជាជនកម្ពុជា ក៏យ៉ាងហោចណាស់គេត្រូវរក្សា ២៦ អាសនៈ ឬក៏ឡើងដល់ប៉ុន្មានទៀតទៅ ឬបើចុះកុំឲ្យចុះច្រើន។​ ហើយគេគិតថាតួលេខ ២៦ បច្ចុប្បន្ន វានៅតែច្រើនជាងអ្វីដែល កឹម សុខា ទៅដណ្តើមសម រង្ស៊ី នៅឆ្នាំ​ ២០១៣​ ដែរ គឺ កឹម សុខា មិនអាច កើនទេ បើកើនគឺតិចបំផុត និងការយល់របស់សម រង្ស៊ី បើខ្ញុំថាការកើនរបស់ កឹម សុខា វាអាស្រ័យទៅនឹងការសន្យាឃុំសង្កាត់នេះផង ហើយសម រង្ស៊ី ក៏គិតឃើញដូចគ្នាអញ្ចឹ​ដែរ​។​ ការយល់ឃើញថា ខ្លួននៅមានសង្ឃឹមរក្សា ២៦ ឬក៏បាត់ក៏​បាត់​​តិចតួច ឬក៏អាចកើនតិចតួច វានៅគ្រាន់បើជាងទៅចែករំលែកឲ្យ កឹម សុខា ដែលកំពុងតែត្រដរខ្យល់នោះ។ ទោះជាមាន​កំណើនឆក់យកពី សម រង្ស៊ី បានជាង ១០ ម៉ឺន ក៏កំណើននេះ សម រង្ស៊ី សង្ឃឹមថានឹងអាចយកមកវិញបាន។​ ​ញ្ចឹឥទ្ធិពលនេះនឹងជះទៅដល់ដំណើរនៃ​សម្ព័ន្ធភាពហើយ គឺ​ដំណើរនយោបាយហ្នឹង។​ ឯ កឹម សុខា គេសង្ឃឹម ថា​គេអាចយកឥទ្ធិពលនៃកំណើនរបស់​​គេ​នៅ​ឃុំសង្កាត់នេះ ដែលគេថាឥឡូលែងឆ្កែនោមដាក់នោះ គេថាគេកៀកជាមួយសម រង្ស៊ី តែឥទ្ធិពលនេះគេនឹងយកទៅសង្កត់ សម រង្ស៊ី តែ​ជាការ​ពិបាក  ដោយ សម រង្ស៊ី មិនទាន់ទទួលស្គាល់ថាជាការលូតដ៏ខ្លាំងទេ គ្រាន់តែជាការឆក់​យកសម្លេង សម រង្ស៊ី ដែល កឹម សុខា ធ្លាប់ឆក់​ម្តង កាលនៅធ្វើជា​ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សហ្នឹង។​ ដល់ពេលមកកើតគណបក្សក់​យកពួកហ្នឹងមក ​​ហើយ​គេអាចទប់ទល់បាន។ អញ្ចឹអាឥទ្ធិពលដែលជះទៅលើការដណ្តើមទីតាំងនយោបាយ​​ អាប្រៀបឈ្នះ អាប្រៀបចាញ់គ្នាហ្នឹង វាជាកត្តាធ្វើឲ្យលំបាកក្នុងការសម្រេច​ចិត្ត​នយោបាយនៃការ​​រួបរួម។​ មួយទៀត បើយើងថាទៅបានឲ្យវា​ទៅ ទៅចុះ។​ឡូបងប្អូនគិតទៅមើល​ តើអាច​ទាន់ឬទេ​? ថ្ងៃ ២៨ ខែ ៧ ឆ្នាំ ២០១៣ ទាន់អត់?​ ព្រោះគេជួបគ្នាពិតប្រាកដ នៅថ្ងៃ ១៧ ខែ ៧ ឆ្នាំ ២០១២​ ពាក់កណ្តាលខែក្រោយ។​ញ្ចឹវានៅសល់ ២ អាទិត្យ អញ្ចឹនៅពេលជួបហ្នឹង យើងថាវាឯកភាពគ្នា​ទៀតទៅចុះ ឲ្យវាអស់និស្ស័យឲ្យឆាប់ កុំឲ្យថាយើងចេះតែរាំងស្ទះ គឺ​យើងជូន​ពរឲ្យ​ជោគជ័យទៀត។​ ​បើ​ជួប​គ្នាភា្លម​ជោគ​ជ័យ តើរឿងដែលត្រូវជជែកគ្នាគឺ​ជា​រឿងអី​?​ កម្ពុជា​មាន​មណ្ឌលបោះឆ្នោត​ខេត្ត​ក្រុង​ចំនួន ២៤ ឥឡូយើងដកខេត្តក្រុងណាដែលមានតែមួយអាសនៈចេញចុះ​។  គឺ​ស្ទឹង​ត្រែង រតនៈគីរី មណ្ឌល​គីរី ព្រះវិហារ ឧត្តរ​មានជ័យ កោះកុង កែប ក្រុង​ព្រះ​សីហនុ ឬ​ខេត្ត ព្រះ​សីហនុ អញ្ចឹ ៨ទៅ៩ខេត្ត​ យើង​ដក​ចេញ​ទៅ​ វា​នៅ​សល់ ១៤ ទៅ ១៥ខេត្ត​​ទៀត។​ ខេត្ត​ក្រុង​រាប់ពី​ក្រចេះ រហូត​ដល់​ភ្នំពេញ ឆ្លងកំ​ពង់​ចាម ទៅដ​ល់ភ្នំពេញ វា ១៤ ទៅ ១៥ ខេត្ត​ក្រុង ខុស​តួលេខ តិច​តួច​អាធ្យាស្រ័យ​។​ញ្ចឹ​​ចំនួន​ ១៥ ខេត្ត​ក្រុង​នេះ ដែលគេត្រូវជជែក​គ្នា អា ៩ ខេត្ត​ក្រុង​ដែល​មាន​តែមួយ​អសនៈ​គេអត់ចាំ​បាច់​ជជែក​គ្នាទេ​ ព្រោះដឹងថា​​អត់ឈ្នះគណបក្ស​ប្រជាជ​នកម្ពុជា​ទេ​ ហើយក៏​គេអត់​ដណ្តើម​យកដែរ​។​ញ្ចឹ​​ ១៥ ខេត្តក្រុងនោះ​គឺ​ កំពង់​ចាមមាន ១៨ អសនៈ ភ្នំពេញ មាន ១២ កណ្តាល មាន ១១ ព្រៃវែង ១១ បាត់ដំបង ៨ សៀមរាប ៦ ល។​ និង។ល។ ពេលនោះ​ គឺ​ដណ្តើមគ្នាហើយ ដណ្តើមគ្នាយ៉ាង​ម៉េច?​ តើអ្នក​ណាឈរ​​លេខមួយ អ្នកណាឈរលេខពីរ ខាងអញឬខាងឯង កូនអញឬកូនឯង។​ នេះចាប់ផ្តើមគិតហើយឧទាហរណ៍បើ​ថាឲ្យ សម រង្ស៊ី យក​លេខ​មួយ កូន​ចៅរង្ស៊ី ឈរ​លេខ​មួយ កឹម​ សុខា ចាំឈរ​លេខពីរ​ សួរថាបើ​ព្រមឬ​អត់ ? បើពី​រនាក់​ហ្នឹងមិន​ទាន់ ស្មើគ្នា​ផ​ងហ្នឹង អញ្ចឹវាត្រូវជជែកគ្នា អ្នក​ណា​ឈរ​លេខ​មួយ អ្នកណា​ឈរ​លេខ​ពីរ ឬកូតាហ្នឹងឲ្យ​ឈរ​លេខ​មួយ លេខពីរ ឲ្យសម រង្ស៊ី។ ហើយ​​ឈរ​លេខ​បីឲ្យ  កឹម សុខា។​ តើ​សម រង្ស៊ី ព្រមឬ​អត់ រូបមន្តហ្នឹង?​ តើកឹម សុខា ព្រមអត់​រូប​មន្ត​ហ្នឹង?​ គឺ​រឿងតំណែង​តំណាង​រាស្ត្រ​ហ្នឹង​ទេ​បងប្អូន ព្រោះគេដឹងថាគេអត់អាចទៅកាន់រដ្ឋាភិបាលបានទេ​។​ញ្ចឹកឹម សុខា កំពង់ចាម បា​នតែមួយទេ សម រង្ស៊ី បាន ៥ ក្រុម​ព្រះបាន ១ ហើយ​គណ​បក្សប្រជា​ជនកម្ពុជា​បាន ១២ ។​ ញ្ចឹ​ សម រង្ស៊ី បាន​ ៥ បច្ចុប្បន្ន កឹម​ សុខា បានតែ ១ តើ​កឹម​ សុខា ឈរលេខ ២ បានដែរឬ?​ គណបក្សសមរង្ស៊ី ម៉េចនឹង​ព្រម ហ៊ានតែ កឹម សុខា ឈរលេខ ២ ចុះអ្នកដទៃមិនធ្លាក់ចុះក្រោម អញ្ចឹ​​រឿងទៀត។​ ចុះ​ខេត្តកណ្តាលទៀត ភ្នំពេញទៀត​ ។​ល។ និង។ល។ ដូច្នេះរឿងហ្នឹងវាត្រូវជជែកគ្នាក្នុងរយៈពេលដ៏វែងឆ្ងាយទៀតរាប់ថ្ងៃខែទៅ គឺ​ខែ ០៧ បាន គេជួបគ្នា។​ញ្ចឹបើ​​យើងរាប់​ខែពី​ខែ​ ០៨ ឆ្នាំ​ ២០១២ ទៅដល់ខែ ០៧ ឆ្នាំ ២០១៣​ គឺ​មានពេលតែ ១២ ខែទេ ហើយដកពេល​ឃោសនាបោះឆ្នោតអស់មួយខែ​​ទៀត​​នៅសល់ ១១ ខែ ហើយ ការទទួលចុះឈ្មោះ ឈរឈ្មោះបោះឆ្នោតទៅ គ.ជ.ប មិនមែនខែ ០៦ ទេ វានៅ​ខែ ០៤ ឬ​ខែ ០៥ តាមប្រតិទិនរបស់ គ.ជ.ប។​ញ្ចឹនិយាយឲ្យខ្លីនៅសល់តែ ៩ ខែ ទៅ ១០ ខែប៉ុណ្ណោះ​​ ខ្ញុំថាឲ្យអស់ទៅ ១០ ខែ សួរថា ១០ ខែហ្នឹងជជែកគ្នាចេញឬ​អត់?​ ហើយបើជជែកអត់ចេញ ថាតើទៅធ្វើបញ្ជី​ឈ្មោះរួមគ្នាឬ​អត់?​ រឿងនឹងគឺ​ចោទជាសញ្ញាសួរទៅចុះ​ហើយ​យើងទាំងអស់គ្នាតាមដាននៅថ្ងៃគេជួបគ្នានៅ ទីក្រុងម៉ានីលប្រទេសហ្វីលីពីនទៀត។
មតិលោក សត្យា រក្ស
ញ្ចឹយើងឃើញថា អ្វីដែលជាការបំភ្លឺជូនទៅដល់ជនរួមជាតិទាក់ទងទៅ នឹងសម្ព័ន្ធភាពរវាង កឹម សុខា និង​ សម រង្ស៊ី ហើយក៏ដូចជាទាក់ទងទៅនឹងការសន្យា របស់ កឹម សុខា ចំពោះប្រជាពលរដ្ឋ កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អីជាដើមនេះ គឺ ទុកជាការពិចារណាទៅដល់ជនរួមជាតិ។​ ប៉ុន្តែអ្វីដែលលោកបណ្ឌិតសង្កត់ធ្ងន់ គឺទាក់ទងទៅនឹង អនាគតរបស់គណបក្សកឹម សុខា នេះតែម្តង ហើយអនាគតរបស់គណបក្ស កឹម សុខា នេះ អាចថាបន្តជីវិតនយោបាយទៅមុខទៀតបាន ឬក៏មិនបានហ្នឹង គឺស្ថិតនៅ​លើការដែល កឹម សុខា ហ្នឹងបំពេញ​នូវ​​កិច្ចសន្យាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះឯង ដូចជាការ ផ្តល់ឡាន ការឲ្យ​មេឃុំទៅអាមេរិក ជាងនេះទៅទៀត កឹម សុខា គេមិនមែនសន្យាតែប៉ុណ្ណឹងទេ គេថា រដ្ឋមួយនៅអាមេរិក ជួយឃុំមួយនៅខ្មែរឲ្យតែឃុំដែលគេឈ្នះឆ្នោត។​ អាហ្នឹងគឺ កឹម សុខា បាននិយាយញ្ចឹ​​ ហើយឥឡូយើងចាំមើលៗថាតើ កឹម សុខា ហ្នឹងធ្វើបានដែរឬអត់​?​ បើបាន យើងជឿជាក់ថា​ ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ កឹម សុខា អាចនឹងកើនអសនៈតិចតួច ប៉ុន្តែផ្ទុយទៅវិញ បើ កឹម សុខា ធ្វើមិនបានទេអាបីកៅអីហ្នឹងប្រាកដជារលាយ​ ដូចវាសនាគណបក្សសឺន សាន អញ្ចឹ​៕​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី