Tuesday, July 24, 2012

សិស្សបញ្ញាសាស្រ្តប្រមូលថវិកាជួយកុមារខ្វះខាត

ភ្នំពេញ៖សិស្សសាលាបញ្ញាសាស្រ្តនិងអាណាព្យាបាលប្រមាណជា​ង ៤០០នា ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ខ្មែរ​ជួយ​ខ្មែរ​ដើម្បី​ប្រមូល​មូលនិធិ​ទៅជួយ​ ទំនប់បម្រុង​ដល់​កុមា​រ ខ្វះខាតក្នុង​ការ​សិក្សារ​។
លោកសាស្ត្រាចារ្យ ឆឹង ផាន់សុផុន ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាបញ្ញា សាស្ត្រអន្តរជាតិ បានមានប្រសាសន៍ថា ​កម្ម​វិធីខ្មែរជួយខ្មែរ​គឺជាកម្មវិធី​ដែលកើត ឡើងដោយ​យុវ​សិស្ស ថ្នាក់ទី១០ សម្រាប់ប្រមូលថវិកាទាំងនោះទៅឧបត្ថមអោយ អង្កការពង្រឹងយុវជនកម្ពុជាសំរាប់ក្មេងៗដែលខ្វះខាតសម្ភារក្នុងការសិក្សារ។
 លោកបានមានប្រសាសន៏ទៀតថា «កម្មវិធីនេះពិតជាល្អណាស់ព្រោះប្អូនៗដែលផ្តើម ធ្វើឡើងនោះគឺពួកគេទាំងនោះមានអាយុត្រឹមតែ ១៥​ឬ ១៦ ឆ្នាំប៉ុណ្ណោះ​ប៉ុន្តែពួក គេមានស្មារតីជួយជាតិដែលសព្វថ្ងៃពួកគេគឺជាសិស្សថ្នាក់ទី១០ B នៃ​សាសា​បញ្ញា សាស្ត្រ​អន្តរជាតិ​»។
យុវ​សិស្ស​ ប៊ុង ​ឌី​សុវណ្ណ​គីរី​​ សិស្សថ្នាក់ទី ១០ B ជា​ប្រធាន​រៀប​ចំ​កម្ម​វិធី​បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​បង្កើតកម្មវិធីប្រមូលនិធិដោយសារ​តែ​ចង់​ជួយ​កុមារ​ក្រីក្រ​ខ្វះ​ខាតសម្ភារ​សិក្សាររៀនសូត្រ។
សុវណ្ណគីរី​ បាន​បន្ត​ទៀត​ថា៖ ​«ពួក​ខ្ញុំ​ជួយ​ពួក​គេ​ដោយ​យក​ថវិកា​ទាំង​អស់​ទៅ​ទិញ​ជា​សម្ភារ​សិក្សា ហើយ​ពួក​ខ្ញុំ​ក៏​ប្រើ​ប្រាស់​លុយ​ខ្លះ​ក្នុង​ការ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រៀន​ភាសា​ អង់គ្លេស​នៅ​ក្នុង​អង្កកា​រពង្រឹង​យុវ​ជន​កម្ពុជា​ទៅ​លើ​ក្មេង​ៗដែល​ខ្វះ​ខាត​ផង​ដែរ​»។
ហែម វណ្ណា​រ៉េត ជា​អ្នក​រៀប​ចំ​អភិវឌ្ឍ​សហគមន៏​នៅ​អង្កការ​ពង្រឹង​យុវជន​នៅ​កម្ពុជា ​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើរយ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្អូន​ៗសិស្សានុសិស្ស នៃសាលាបញ្ញាសាស្ត្រ ដែល​មាន​ទឹក​ចិត្ត​ចេះ​ចែក​រំលែក​ និង​ជួយ​ដល់​ក្មេងៗក្នុង​អង្កការ​នេះ​។
កម្មវិធីខ្មែរជួយខ្មែរនេះ​ធ្វើឡើងដោយ សិស្សបញ្ញាសាលាស្ត្រ​អន្តរជាតិ​ កាលពីថ្ងៃ​អាទិត្យ​ទី២២​ ខែ​កក្កដា​ ឆ្នាំ២០១២ នៅ​សាលប្រជុំ​ស្រីឌឹម​នៃ​សាកល​វិទ្យាល័​បញ្ញាសាស្ត្រ​កម្ពុជា​​​ ដែលធ្វើឡើងដោយយុវសិស្សថ្នាក់ទី១០ និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អាណាព្យាបាលរបស់សិក្សានុសិស្ស។  ​ក្នុងកម្មវិធី​នេះគឺ​មានការ​សំ​ដែង​របស់​តារា​និង​ការ​សំ​ដែង​ក្បាច់​គុណ​ល្បុក្កតោដែលធ្វើអោយទស្សនិកទស្សនាយ៉ាងសប្បាយរីករាយ៕
ដោយ៖ សំ​រិ​ទ្ធ ​មេ​ត្តា

Press Release of The spokesman of the PRU on the state of health of H.E. Dr. Sok An


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ PRU ទាក់​ទង​ទៅ​និង​ការ​ចុះផ្សាយ​ព័ត៌មាន​បំភ្ឡើស​ពាក់ព័ន្ធ​និង​ស្ថានភាព​សុខភាព​ឯកឧត្តម​បណ្ឌិតស​ភាចារ្យ​ សុខ អាន


Cambodian Ambassador's Letter to The Nation 17/7/2012



MFAIC Spokesman's Letter to The Cambodia Daily 19/7/2012



Cambodian Ambassador's Letter to The Nation 23/7/2012


MFAIC Spokesman's Letter to The Phnom Penh Post 24/7/2012