Wednesday, July 25, 2012

ឯកឧត្តម កែវ រ៉េមីៈ នេះជា​ពេល​ពង្រឹង​នីតិរដ្ឋ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពីប្រជាព​លរដ្ឋ និងអ្នក​វិនិ​យោគ​ទុន


ឯកឧត្តម កែវ រ៉េមី រដ្ឋ​លេខា​ធិការ​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជាអនុ​ប្រធាន​អង្គភាព​ព័ត៌មាន​​និង​ប្រតិ​កម្ម​រហ័ស បាន​មានប្រសាសន៍​កត់សម្គាល់​ថា បច្ចុប្បន្ន​នេះជា​ពេលដែល​ត្រូវពង្រឹង​នីតិរដ្ឋ​​ដើម្បី​បង្កើន​ជំនឿទុក​ចិត្ត​ពីប្រជាពល​រដ្ឋ និង​អ្នក​វិនិ​យោគ​ទុន​ជាតិ និង​អន្តរ​ជាតិ មិន​មែន​ជាពេល​​ដែល​ត្រូវ​ធ្វើការ​សម្រប​សម្រួល​បង្រួប​បង្រួមនយោបាយ​អ្វីទៀត​ឡើយ។ នៅក្នុង​សន្និសីទ​កាសែត​​ដែល​ធ្វើឡើង​នៅទីស្តី​ការគណៈរដ្ឋ​មន្ត្រី នា​ព្រឹក​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១២ ឯក​ឧត្តម កែវ រ៉េមី​បាន​ថ្លែង​ឲ្យដឹង​ថា យោង​តាមច្បាប់​ស្តីពីការ​បោះឆ្នោត​បា​ន​កំណត់​ហើយ​ថា អ្នក​ដែល​​តុលាការ​​កំណត់​ថា​មាន​ទោស​មិនអាចមក​បោះឆ្នោត និង​ឈរ​ឈ្មោះឲ្យ​គេបោះឆ្នោត​បាន​ឡើយ។​ ប្រសាសន៍​របស់​ឯកឧត្តម កែវ រ៉េមី គឺ​ឆ្លើយ​ទៅនឹង​សំណួរ​អ្នក​កាសែត​ដែល​លើក​ឡើង​អំពី​សំណើ​​របស់​អ្នក​នយោ​បាយ​ប្រឆាំង ចង់​ឲ្យ​ការ​សម្រប​សម្រួល​នយោបាយ​ដើម្បី​លោក សម រង្ស៊ី ចូល​រួម​​ក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៣។ ឯកឧត្តម កែវ រ៉េមី មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​​ជ្រើស​តាំង​​តំ​ណាង​រាស្ត្រ​អាណត្តិ​​ទី​៥ ដែល​​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​​ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​នេះ គឺ​​ដំណើរការ​ទៅជា​ធម្មតា មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ គណបក្ស​ណា ឬក៏​បុគ្គល​ណា​ក៏​​អាច​មាន​​សិទ្ធិ​​ចូលរួម​​ក្នុងការ​​ប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​នយោបាយ​​បាន​ដែរ ប៉ុន្តែ​​ត្រូវតែ​ទៅ​ចុះ​បញ្ជី​​នៅ​​ក្រសួង​មហា​ផ្ទៃ​។​
          ឯក​ឧត្តម​បាន​​អះអា​ង​ថា គ្មាន​​ការ​​រឹត​ត្បិត​​ខាង​​នយោបាយ​​ទេ ប៉ុន្តែ​​ចំពោះ​​បុគ្គល​​ដែល​​ជាប់​ទោសដូចជា​​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​ប្រឆាំង ដែល​​កំពុង​​និរទេស​​ខ្លួន​នៅ​ក្រៅ​​ប្រទេស​​នោះ ពុំ​មាន​​សិទ្ធិ​​ក្នុង​ការ​ធ្វើ​​នយោបាយ ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នោះទេ​។​
          ឯកឧត្តម កែវ រ៉េមី បាន​មានប្រសាសន៍​បន្តថា ការស្វែងរក​អន្តរាគមន៍​របស់​គណ​បក្ស​ប្រឆាំង គឺ​គណបក្ស​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​សមរង្ស៊ី ទៅ​សហរដ្ឋអាមេរិក​នៅ​ដើមខែ​សីហា ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ គឺ​ពុំ​អាចទៅរួច​ទេ ហើយ​សហរដ្ឋអាមេរិក​ក៏​មិនអាច​ដាក់​សម្ពាធ​ណាមួយ មកលើ​ប្រទេស​កម្ពុជា​បានដែរ​។​
ទាក់ទិន​នឹង​ការ​បង្រួប​បង្រួម​គ្នារវាង​គណបក្ស​សិទ្ធិ​មនុស្ស ឯក​ឧត្តម កែវ រ៉េមី បាន​បញ្ជាក់​​ថា គឺជា​សិទ្ធិ​សេរីភាព​ខាង​នយោ​បាយ។ គណ​បក្ស​ប្រជាជន​កម្ពុជា មិនមាន​ការ​ព្រួយបារម្ភ​ទេ​​ព្រោះ​អតីត​ភាព​គណបក្ស​សិ​​ទ្ធិ​មនុស្ស​ភាគ​ច្រើន គឺ​មក​ពីគណបក្ស​សមរង្ស៊ី ដូច្នោះ​បើទោះបី​​បង្រួប​បង្រួម ក៏សម្លេង​នៅតែ​ដដែល ប្រៀប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខុស​គ្នា​ឆ្ងាយ។ ​ ពី​ព្រោះ​​នៅ​តាម​​មូល​ដ្ឋាន គណបក្ស​​ប្រជាជន​​បានធ្វើការ​​អភិវឌ្ឍ​​ច្រើន និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ច្រើន​លើសលប់​។
 ឯកឧត្តម កែវ រ៉េមី ក៏បាន​ច្រានចោល​ដែរ​ថា ការលើកឡើង​រប​ស់គ​ណ​បក្សប្រឆាំង​ទាំងពីរ អំពី​ការធ្វើ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ គ្រាន់តែជា​លេស​នយោបាយ​របស់​គណបក្ស​ប្រឆាំងនៅពេលពួកគេចាញ់ឆ្នោត​តែប៉ុណ្ណោះ ។ ​

ពាក់ព័ន្ធ​នឹងបញ្ហា​ជីវភាព​របស់​ប្រជាពល​រដ្ឋ និង​បញ្ហាដីសម្បទាន​សេដ្ឋ​កិច្ច ឯក​ឧត្តម កែវ​ រ៉េមី បាន​មាន​ប្រសាសន៍​ពន្យល់​ថា រាជ​រដ្ឋា​ភិបាល ក្រោម​ការ​ដឹកនាំ​របស់​អគ្គសេនាបតី​តេជោ​ ហ៊ុន សែន ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព ស្ថេរ​ភាព​នយោ​បាយ ប្រជា​ពល​រដ្ឋ​​មាន​​សិទ្ធិ​​សេរី​ភាព​​ក្នុង​ការ​រកស៊ី ធ្វើ​អាជីវ​កម្ម​ផ្សេងៗ​ដែល​ធ្វើឲ្យ ជីវ​ភាព​របស់​គាត់​មានការ​កើន​ឡើងពីមួយ​ឆ្នាំ​ទៅ​​​​មួយ​​ឆ្នាំ ទើប​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលការ​គាំទ្រ​មានការ​កើន​​ឡើង។ប្រទេស​​កម្ពុជា​ ជា​​​ប្រទេស​ប្រកាន់​របប​ទីផ្សារ​សេរី​ រាជ​រដ្ឋាភិបាល​បើកទូលាយ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​រកស៊ី​​។​​ផ្ទុយ​ពី​គណបក្ស​ប្រឆាំង​ដែល​និយាយ​ថា បើ​គណបក្ស​​គេ​​ឈ្នះ​ឆ្នោត​គេនឹង​រឹប​អូស​ដីធ្លី​ពី​អ្នក​មាន​។​​
លើ​បញ្ហាដីសម្បទាន​សេដ្ឋ​កិច្ច ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា បទ​បញ្ជា​លេខ​​០១ របស់​រាជ​រដ្ឋា​ភិ​បាល ស្តី​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បញ្ជាក់​ច្បាស់​អំពី​គោល​នយោបាយ​​របស់​​រាជរដ្ឋា​ភិបាល​លើបញ្ហា​ដីសម្បទាន​សេដ្ឋ​កិច្ច។ ដូច្នោះ​បើក្រុមហ៊ុន​ណាមិន​អនុវត្ត​តាម​ច្បាប់ និ​ង​​គោល​ការណ៍ របស់​រដ្ឋាភិបាល​នឹង​ត្រូវលុបចោល​សិទ្ធិនៃការ​អនុវត្ត លើដី​សម្បទាន​សេដ្ឋកិច្ច​​នោះ។

ទស្សនៈនយោបាយ៖ ភាពរឹងមាំ នៃប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា


Cambodian Ambassador's Letter to Editor In Chief of the Bangkok Post 25/7/2012



The ASEAN Secretariat Jakata Invites ASEAN Nationals From Cambodia, Indonesia, Lao PDR, Malaysia, and Singapore to apply for the following Vacancy