Thursday, August 9, 2012

មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ តាមដាន​ការបកស្រាយ​ពី​បញ្ហា​ព្រំដែន​

កំពង់ឆ្នាំង: មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ដ​កំពង់ឆ្នាំង បាន​តាមដាន​ទស្សនា និង​ស្ដាប់​ការផ្សាយ​ផ្ទាល់ នៃ​ការប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បកស្រាយ​ដោយផ្ទាល់ ជុំវិញ​បញ្ហា​ដោះស្រាយ និង​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ 
​    ​
​ដោយឡែក មន្ដ្រីនគរបាល​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បានធ្វើការ​ប្រមូលផ្ដុំ នៅ​សាលប្រជុំ​ក្នុង​ស្នងការដ្ឋាន និង​នៅតាម​អធិការដ្ឋាន​ក្រុង​-​ស្រុក ដើម្បី​ត្រងត្រាប់​ស្ដាប់​ការផ្សាយ​ផ្ទាល់​ពី​រដ្ឋសភាជាតិ នូវ​ប្រសាសន៍​របស់​ស​ម្ដេច​តេ​ជោ​។ 
​    ​
​លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា មាន​មន្ដ្រីនគរបាល​ចំនួន ៨៨៧ នាក់ បាន​ប្រមូល​ផ្ដុំគ្នា នៅតាម​អង្គភាព​របស់ខ្លួន តាមដាន​ទស្សនា និង​ស្ដាប់​ដោយ​យក​ចិ​ត្ដ​ទុកដាក់ នូវ​ប្រសាសន៍​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បកស្រាយ​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា​នេះ​៕

នាយករដ្ឋមន្ត្រី សរសើរ​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង ទ្រាំ​អង្គុយ​ស្ដាប់​ទាំង​ជូរចត់​

ភ្នំពេញ: សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុននឹង​បញ្ចប់​ការឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​ថ្លែង​កោតសរសើរ​អំពី​ភាពក្លាហាន របស់​អ្នកតំណាងរាស្ដ្រ​នៃ​គណបក្ស​សមរង្ស៊ី ដែលជា​ម្ចាស់​សំណួរ បាន​ទ្រាំ​អង្គុយ​ស្ដាប់​ទាំង​ជូរចត់​។​

​ការ​ថ្លែង​កោតសរសើរ​នោះ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​សូម​កោតសរសើរ​ដល់​អ្នកតំណាង​រាស្ដ្រ នៃ​គណបក្ស​ម្ចាស់​សំណួរ ដែល​បាន​ប្រឹងប្រែង​អង្គុយ​ស្ដាប់ ទោះបីជា​ជូរចត់ ក៏ប៉ុន្តែ​បាន​ប្រឹង​។ អរគុណ​! កោតសរសើរ​ចំពោះ​ភាពក្លាហាន​”​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា បើ​យើង​សហការគ្នា​ដូចនេះ ថ្ងៃក្រោយ​យើង​ជិះ​កប៉ាល់​ទៅ​ជាមួយគ្នា មើល​កោះ​មើល​ត្រើយ​មួយចំនួន ហើយ​មិន​ចោទ​គ្នា​ថា អា​ក្បត់ជាតិ លក់​ដី​ឲ្យ​គេ​ទេ​។ យើង​អាចមាន​មោទនភាព​ជាមួយគ្នា ក្នុងឋានៈ​ជា​ជនរួមជាតិ​ដូចគ្នា ហោចណាស់​យើង​ជា​ខ្មែរ​ដូចគ្នា​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា “​សូម​អរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ ដែល​ទ្រាំ​អង្គុយ​ស្ដាប់ ដោយ​ភាសា​ខ្លះ​មិន​ពិ​រោះ ប៉ុន្តែ​ខ្ញុំ​ជំពាក់ ខ្ញុំ​ត្រូវតែ​និយាយ ព្រោះ​ឯកឧត្តម លោកជំទាវ បាន​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​”៕

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ទស្សនា និង​ស្តាប់ ការបកស្រាយ​របស់​ស​ម្តេច ហ៊ុន សែន​

តាកែវ: នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ៨​ព្រឹក នៅ​រដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បកស្រាយ​អំពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​បញ្ហា​មាន​សារៈសំខាន់​សម្រាប់​អាយុជីវិត​របស់​ជាតិ​ទាំងមូល​នោះ​។ 

​លោក ស្រី បេន អភិបាល​ខេត្តតាកែវ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តតាកែវ បាន​ផ្សព្វផ្សាយ​ជាបន្ទាន់​ដល់​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត អង្គភាព​ប៉ូលិស ប៉េអឹម ទាហាន អាជ្ញាធរ​ក្រុង​-​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​-​សង្កាត់ ភូមិ វត្ត​អារាម និង​ទីប្រជុំជន ជាពិសេស​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​បាន​តាមដាន​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍ ពី​ការបកស្រាយ​របស់​សម្តេច ហ៊ុន សែន ស្តីពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់តាំង​រៀបចំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ នៅតាម​អង្គភាព​បញ្ជាការដ្ឋាន វរ អធិការដ្ឋាន គ្រប់​ស្រុក​-​ក្រុង ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ឱ្យ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ នៅតាម​កន្លែងធ្វើការ​រៀងៗ​ខ្លួន ដើម្បី​តាមដាន​ស្តាប់​ការផ្សាយ​ផ្ទាល់​តាម​វិទ្យុ និង​តាម​ទូរទស្សន៍ នូវ​ការបកស្រាយ​បំភ្លឺ​របស់​សម្តេច​តេ​ជោ​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាយ សារុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ក៏បាន​ចាត់តាំង​កម្លាំង ដើម្បី​តាមដាន​ស្តាប់​ការផ្សាយ​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍ នូវ​ការបកស្រាយ​របស់​សម្តេច ហ៊ុន សែន ដែរ​។ 

​លោក អ៊ូច ភា អភិបាលក្រុង​ដូន​កែវ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ចាត់តាំង​មន្ត្រី​សាលាក្រុង តាម​សង្កាត់ ភូមិ វត្ត​អារាម និង​ទីប្រជុំជន ឲ្យ​តាមដាន​ការបកស្រាយ​របស់​សម្តេច​តេ​ជោ ស្តីពី​ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម​ផងដែរ​៕

សម្តេចហ៊ុនសែនពន្យល់​ជាង ៥​ម៉ោង​ថា កម្ពុជា​មិន​បាត់បង់​ទឹកដី​គោក និង​សមុទ្រ ប៉ុន្តែ​ចាំបាច់​មានការ​ដោះដូរ​ដី​ជាមួយ​វៀតណាម

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥​ម៉ោង​ ពន្យល់​ដល់​រដ្ឋសភា​កម្ពុ​ជា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​ប្រទេស​វៀតណាម​។ សម្តេច​បាន​ពន្យល់ថា អ្វីដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បានធ្វើ គឺ​ផ្អែកទៅលើ​ផ្លូវច្បាប់ និង​អ្វីដែល​សម្តេចឪ​បាន​បន្សល់ទុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្តេច​បាន​ធានាថា មិនមាន​ការបាត់បង់​ទឹកដី​គោក ឬ​សមុទ្រ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្តេច​លើកឡើង​ពី​ភាពចាំបាច់ ​ដែល​ត្រូវធ្វើ​ការដោះដូរ​ដី​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​ផ្អែកទៅលើ​ការកាន់កាប់​ស្រាប់​របស់​ប្រជាជន​ទាំងពីរ​ ក្រោយពី​ការឆ្លងកាត់​សង្គ្រាម​កន្លងមក​។​

​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នឹងត្រូវ​ដោះស្រាយ​ដោយ​ផ្អែកលើ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​។ នេះ​បើតាម​សម្តី​របស់​សម្តេច​តេ​ជោ ដែល​វាយបក​ទៅ​បក្សប្រឆាំង​ថា បាន​យក​បញ្ហា​ព្រំដែន​មក​វាយប្រហារ​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​នយោបាយ​។​

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម

​សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦,៧ ​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០,៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​គឺ កម្ពុជា និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​សម្តេច​បាន​ពន្យល់ថា ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែ​ល​ហ្ស៊ិក រវាង​ប៊ែ​ល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា ​ជាដើម​។​

​ចំពោះ​ព្រំដែន​សមុទ្រ​វិញ សម្តេច​បាន​មានប្រសាសន៍ថា មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ​ទេ ដោយសារតែ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ មិនទាន់​យល់ស្រប​គ្នា​ទៅលើ​ដំណោះស្រាយ​។​

ព្រំដែន​សមុទ្រ​កម្ពុជា និង​វៀតណាម​មិនទាន់​ច្បាស់លាស់

​សម្តេច ហ៊ុន សែន បាន​បដិសេធថា កម្ពុជា​មិនបាន​បាត់បង់​ដែនសមុទ្រ​ ដូចដែល​មានការ​ចោទប្រកាន់​ទេ​។​

​សម្តេច​បាន​មានប្រសាសន៍ថា មានការ​ចោទប្រកាន់ថា កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ ១០.០០០ ​គីឡូម៉ែត្រ​។ ប៉ុន្តែ​តាមពិត​នោះ ព្រំដែន​សមុទ្រ​កម្ពុជា​ជាមួយ​វៀតណាម​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

​សម្តេច​មានប្រសាសន៍ថា គេ​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​ខ្សែបន្ទាត់​ ដែល​គេ​គូស​ជា​ឯកតោភាគី កាលពី​ឆ្នាំ​១៩៧២ ប៉ុណ្ណោះ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ជំហរ​កម្ពុជា ​គឺ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រូវ​ផ្អែកទៅលើ​ខ្សែ​ប្រេ​វី​យ៉េ​។​

​សម្តេច​បាន​រិះគន់ថា ការចោទប្រកាន់​អំពី​ការបាត់បង់​ទឹកដី គឺជា​យុ​ទ្រ​សាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​ ដើម្បី​រក​ការគាំទ្រ​។​

​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ការប្រកាស​ទាមទារ​ដី​កម្ពុជា​ក្រោម គឺ​ផុតរលត់​ហើយ​ នៅពេលដែល​កម្ពុជា​បានប្រកាស​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ​។​

​សម្តេច​បាន​មានប្រសាសន៍ថា យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​យក​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ ដើម្បី​ធានា​បូរណភាព​ទឹកដី​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍​បន្តទៀតថា ទាំង​ព្រំដែន​គោក និង​ទឹក យើង​អនុវត្តតាម​មរតក​ដែល​សម្តេច​ន​រោ​ត្ត​សីហនុ បាន​បន្សល់ទុក ហើយ​ផ្អែកទៅលើ​ផែនទី​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី កម្ពុជា​នៅតែ​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ៃ​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ែ​។ សម្តេច​បាន​អញ្ជើញ​សមាជិកសភា និង​ព្រឹទ្ធសភា​ ទៅ​មើល​ផ្ទាល់​ភ្នែក​ជាមួយ​សម្តេច​។​

​សម្តេច​បាន​ពន្យល់​អំពី​ហេតុផល​ឆ្ពោះទៅកាន់​ការបង្កើត​អ្វី ដែល​គេ​ហៅថា តំបន់​ទឹក​ប្រវត្តិសាស្ត្រ​។ លោក​បាន​ពន្យល់ថា ការកើត​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដោយសារតែ​ការដែល​មិនទាន់​ចុះសម្រុង​គ្នា​រវាង​ម្ពុ​ជា និង​វៀតណាម​អំពី​ខ្សែបន្ទាត់​សម្រាប់​កំណត់ព្រំដែន​សមុទ្រ​ ខណៈដែល​កម្ពុជា​ទាមទារ​ប្រើ​ខ្សែ​ប្រេ​វី​យ៉េ ចំណែក​វៀតណាម​ទាមទារ​ខ្សែ​សម​ចម្ងាយ​។ កម្ពុជា​នឹង​បន្ត​ច​ចារ​ជាមួយ​វៀតណាម​ទៀត​។​

​កងទ័ព​របស់​អា​ធី​វ​បាន​ចូលកាន់​កាប់​កោះ​នោះ គឺជា​អ្វីដែល​សម្តេច​ ហ៊ុន សែន​ បានលើកឡើង​ថា នាំ​ដល់​គំនិត​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែលមាន​គោលបំណង​សំខាន់​រក្សា​អធិបតេយ្យភាព​កម្ពុជា​នៅ​ទីនោះ​។​

​សម្តេច​បាន​ពន្យល់ថា ការកកើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នៅលើ​កោះ​វ៉ែ​នោះ​។ នៅពេលនេះ គឺ​កងទ័ព​កម្ពុជា​បាន​ឈរជើង​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក​៕​

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម​

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦, ៧​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម​បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០, ៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​ គឺ​កម្ពុជា​ និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​សម្តេច​បាន​ពន្យល់ថា​ ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា​រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែល​ហ្ស៊ិក រវាង​ប៊ែល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា​ ជាដើម​៕​

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម​

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦, ៧​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម​បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០, ៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​ គឺ​កម្ពុជា​ និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​សម្តេច​បាន​ពន្យល់ថា​ ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា​រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែល​ហ្ស៊ិក រវាង​ប៊ែល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា​ ជាដើម​៕​ .

កម្ពុជា​នៅតែ​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ៃ​

ភ្នំពេញ: នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានប្រកាសថា​ កម្ពុជា​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ែ​។ សម្តេច​បាន​អញ្ជើញ​សមាជិកសភា និង​ព្រឹទ្ធសភា ​ទៅ​មើល​ផ្ទាល់​ភ្នែក​ជាមួយ​សម្តេច​។​

​សម្តេច​បាន​ពន្យល់​អំពី​ហេតុផល​ឆ្ពោះទៅកាន់​ការបង្កើត​អ្វី ដែល​គេ​ហៅថា តំបន់​ទឹក​ប្រវត្តិសាស្ត្រ​។ លោក​បាន​ពន្យល់ថា ការកើត​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដោយសារតែ​ការដែល​មិនទាន់​ចុះសម្រុង​គ្នា​រវាង​ម្ពុ​ជា និង​វៀតណាម អំពី​ខ្សែបន្ទាត់​សម្រាប់​កំណត់ព្រំដែន​សមុទ្រ​ ខណៈដែល​កម្ពុជា​ទាមទារ​ប្រើ​ខ្សែ​ប្រេ​វី​យ៉េ ចំណែក​វៀតណាម​ទាមទារ​ខ្សែ​សម​ចម្ងាយ​។ កម្ពុជា​នឹង​បន្ត​ចរចា​ជាមួយ​វៀតណាម​ទៀត​។​

​កងទ័ព​របស់​អា​ធី​វ​បាន​ចូលកាន់​កាប់​កោះ​នោះ គឺជា​អ្វីដែល​សម្តេច ហ៊ុន សែន បានលើកឡើង​ថា ​នាំ​ដល់​គំនិត​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ​ដែលមាន​គោលបំណង​សំខាន់​រក្សា​អធិបតេយ្យភាព​កម្ពុជា​នៅ​ទីនោះ​។​

​សម្តេច​បាន​ពន្យល់ថា ការកកើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នៅលើ​កោះ​វ៉ែ​នោះ​។ នៅពេលនេះ គឺ​កងទ័ព​កម្ពុជា​បាន​ឈរជើង​នៅ​ទីនោះ​ ចាប់តាំងពី​ឆ្នាំ​១៩៨២​ មក​៕​

កម្ពុជាបាត់បង់សិទ្ធិទាមទារកោះត្រល់ ដោយសារខ្សែប្រេវីយ៉េ

ភ្នំពេញ:
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានបាត់បង់សិទ្ធិទាមទារកោះត្រល់ ដោយសារតែការប្រើប្រាស់ខ្សែប្រេវីយ៉េ។

សម្តេច ហ៊ុន សែន ពន្យល់ថា តាមខ្សែប្រេវីយ៉េនេះ គឺកោះត្រល់មិនស្ថិតនៅក្នុង ដែនដីកម្ពុជាទេ។

លោកពន្យល់ថា លោកប្រេវីយ៉េកាលពីឆ្នាំ១៩៣៩ លោកប្រេវីយ៉េបានដាក់កោះត្រល់
ក្រោមការដឹកនាំរបស់វៀតណាម។ ទីពីរ ក្រោយមកនៅឆ្នាំ១៩៤៩ ទឹកដីកូសាំស៊ីន ក៏ត្រូវបារាំងកាត់ទៅអោយវៀតណាម។ ទីបី ឆ្នាំ១៩៦៤ សម្តេចសីហនុ បានយកផែនទីខ្សែប្រេវីយ៉េ ទៅតម្កល់នៅសហប្រជាជាតិ ដើម្បីអោយអន្តរជាតិ និងវៀតណាមទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងវៀតណាម។ ចំណុចទាំងបីនេះបានន័យថា កម្ពុជាបោះបង់សិទ្ឋិទាមទារកោះត្រល់ហើយ។ 

សម្តេចបានមានប្រសាសន៍ថា នេះគឺជាផ្លូវច្បាប់៕​ .

ព្រំដែន​សមុទ្រ​កម្ពុជា និង​វៀតណាម មិនទាន់​ច្បាស់លាស់​

ភ្នំពេញ: ​សម្តេច​ ហ៊ុន សែន បាន​បដិសេធថា កម្ពុជា​មិនបាន​បាត់បង់​ដែនសមុទ្រ​ ដូចដែល​មានការ​ចោទប្រកាន់​ទេ​។​

​សម្តេច​បាន​មានប្រសាសន៍ថា មានការ​ចោទប្រកាន់ថា កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ​ ១០.០០០​ គីឡូម៉ែត្រ​។ ប៉ុន្តែ​តាមពិត​នោះ​ ព្រំដែន​សមុទ្រ​កម្ពុជាជាមួយ​វៀតណាម នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

​សម្តេច​មានប្រសាសន៍ថា គេ​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​ខ្សែបន្ទាត់​ ដែល​គេ​គូស​ជា​ឯកតោភាគី​ កាលពី​ឆ្នាំ​១៩៧២ ប៉ុណ្ណោះ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ជំហរ​កម្ពុជា គឺ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រូវ​ផ្អែកទៅលើ​ខ្សែ​ប្រេ​វី​យ៉េ​។​

​សម្តេច​បាន​រិះគន់ថា ការចោទប្រកាន់​អំពី​ការបាត់បង់​ទឹកដី គឺជា​យុ​ទ្រ​សាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​ ដើម្បី​រក​ការគាំទ្រ​៕​

សម្ដេចនាយក​រដ្ឋមន្ត្រី​បន្ទោស​បារាំង ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម​

ភ្នំពេញ: សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​ការឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​ថា ដោយ​សារភាព​ខ្ជិល​របស់​បារាំង បា​នប​ន្ស​ល់​នូវ​បញ្ហា ដែល​ត្រូវ​ឲ្យ​សម្ដេច​ដោះស្រាយ​នៅថ្ងៃនេះ រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ថៃ​។​

​សម្ដេច​តេ​ជោ សែន បាន​បញ្ជាក់ថា “​ខ្ញុំ​សូម​បញ្ជាក់ជូន​ចំណុច​នេះ​បន្តិច រឿង​ដែល​មិនទាន់​ឯកភាពគ្នា គឺ​ត្រង់ចំណុច​ថា រឿងនេះ​វា​ចេញ​មកពី​រឿង​បារាំង​ខ្ជិល​! និយាយ​តាម​មួយបែប​អ៊ីចឹងទៅ​! បារាំង​ខ្ជិល​តាំងពី​ព្រំដែន​ខាងកើត ព្រំដែន​ខាងលិច​ក៏​ខ្ជិល​ដែរ​”​។​

​សម្ដេចនាយក​រដ្ឋ​ន្ត្រី​បាន​គូសបញ្ជាក់ថា “​បារាំង​ខ្ជិល បាន​ធ្លាក់​មកដល់ ហ៊ុន សែន ដែល​កើតមុន​បារាំង​ចេញ​មួយឆ្នាំ បារាំង​ចេញ​ឆ្នាំ​៥៤-៥៣ ខ្ញុំ​កើត​៥២ ”៕​

សម្ដេចនាយក​រដ្ឋមន្ត្រី ផ្ដាំផ្ញើ​សមរង្ស៊ី កុំឲ្យសរសេរ​សំបុ​ត្រមក​សម្ដេច​

ភ្នំពេញ: សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ថា មិនចាំបាច់​ឲ្យ​លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​សមរង្ស៊ី សរសេរ​សំបុត្រ​មក​ជូន​សម្ដេច​ទេ ​ក្នុង​ការដែល​សម្ដេច​ចូល​ឆ្លើយបំភ្លឺ​រឿងព្រំដែនកម្ពុជា-វៀតណាម នៅ​រដ្ឋសភា​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា “​សូម​ប្រាប់​ទៅ​មេបក្ស​លោក​ទៅ មិនចាំបាច់​សរសេរ​សំបុ​ត្រ​មក​ខ្ញុំ​ទេ​។ ខែ​១២ ​ឆ្នាំ​២០១១ សរសេរ​សំបុត្រ​សរសើ​ខ្ញុំ​។ ខែមករា ជេរ​ខ្ញុំ​អា​ក្បត់ជាតិ​”​។ 

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង​ទៀតថា “​ពេលដែល​ប្រធាន​លោក និយាយ​ជាមួយ​ឯកឧត្តម អេង ឆៃអ៊ាង គឺកំណត់​ឲ្យ​តាមដាន កំពុង​តាមដាន​ហើយ ប្រហែលជា​ត្រៀម​លិខិត​ខ្លះ​ហើយ​ផង ដើម្បី​អបអរសាទរ​ខ្ញុំឡើង​ឆ្លើយ​នៅ​រដ្ឋសភា​ជា​លើកដំបូង​”​។ សម្ដេច​បាន​គូសបញ្ជាក់ថា “​មិនបាច់​ផ្ញើមក​ទេ ព្រោះ​ខ្ញុំ​គ្មាន​ពេល​ឆ្លើយ​ជាមួយ​ពួក​ទណ្ឌិត​ទេ​”៕​

ហ៊ុន សែន ៖ សម រង្ស៊ី មិនមែនជាទណ្ឌិតមនសិកា​រ

ភ្នំពេញ: ​សម្តេច​ ហ៊ុន សែន បាន​បដិសេធ​ថា សម រង្ស៊ី មិនមែនជា​ទណ្ឌិតម​នសិការនោះឡើយ​។​

​សម្តេច​បាន​មានប្រសាសន៍ថា លោក​ សម រង្ស៊ី​ បាន​ដក​បង្គោល​ព្រំដែន​។ សូម្បីតែ​គាត់​ដក​បង្គោល​ដី​របស់​នរណាម្នាក់ គាត់​អាច​នឹង​ត្រូវគេ​វ៉ៃ​។​

​លោក​ពន្យល់ថា​ បើសិនជា​លោក ស៊ុន ​ឆ័យ​ ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​គាត់​ចោទ​សំណួរ​នោះ ទើប​គេ​ហៅថា​ទណ្ឌិត​មនសិកា​រ។​

​សម្តេច​គិតថា ​ពេលនេះ​លោក​ សម រង្ស៊ី​ ប្រហែលជា​កំពុងតែ​តាមដាន​ការបំភ្លឺ​របស់លោក​ នៅរ​ដ្ឋ​សភា​ជា​លើកដំបូង​៕​

សម្តេច​ហ៊ុន​សែន បំភ្លឺ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ: នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ សរុប​ប្រមាណ ១០ រូប ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។ កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះដំណើរការ​ដោយ​កូរ៉ុម ១០២ រូប​។​

​ក្នុងពេល​ផ្តើមដំបូង សម្តេច​ហេង​ សំរិន ប្រធានរដ្ឋសភា បាន​ប្រកាស​ទុក​ជាមុន​ថា មិនឲ្យ​មាន​ការសួរដេ​ញ​ដោល​ស​ម្តេច​ហ៊ុន ​សែន​ទេ ពាក់ព័ន្ធ​នឹង​បទ​អន្តរាគមន៍​របស់​សម្តេចលើ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​នេះ​។​

​ចំណែក​សម្តេច​ហ៊ុន​ សែន ក៏​បាន​វាយប្រហារ​ចំពោះ​លោក​សម ​រង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បាន​លើក​សរសើរ​លោក​សុន​ ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ថា​បាន​លេង​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ តាមរយៈ​ការ​ធ្វើ​លិខិត​សួរដេញដោល​សម្តេច នៅក្នុង​រដ្ឋសភា មិន​ដូច​មេបក្ស​សមរង្ស៊ី ដែល​លេង​នយោបាយ​តាម​ចិញ្ចើមថ្នល់ លើកគ្នា​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​នោះឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​អាន​នូវ​ចម្លើយ ដែល​បាន​សេចក្តីព្រាង​ទុក អម​ដោយ​អត្ថាធិប្បាយ​។ សម្តេច​ប្រកាស​ថា សម្តេច​ត្រូវការ​ពេល​លើសពី ៤ ម៉ោង​សម្រាប់​បទ​អន្តរាគមន៍​ពេលនេះ​។​

សមាជិករដ្ឋសភា ដឹកនាំដោយលោកសុន ឆ័យ ក៏បានអង្គុយតាមដានបទអន្តរាគមន៍​របស់សម្តេចហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋសភាផងដែរ។

​នៅ​ក្រៅ​រដ្ឋសភា​វិញ តាម​ហាង​កាហ្វេ វត្ត​អារាម ទីសាធារណៈ ពិសេស​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ក៏​មាន​ការប្រមូលផ្តុំតាមដាន​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់ ចេញ​ពី​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២៕ S