Sunday, August 12, 2012

ឯក​ឧត្តម ​ហ៊ុន ​ម៉ានី​ជួប​សំណេះ​សំណាល​ជា​មួយ​យុវ​ជន​ចំនួន​១.៥០០​នាក់​នៅ​ទីស្នាក់ការ​អង្គការ​ជំនាញ​យុវជន​ឈាន​មុខ


    ភ្នំពេញ៖ អង្គការ​ជំនាញ​យុវជន​ឈាន​មុខ​ បាន​រៀប​ចំ​បុណ្យ​កត្តញ្ញូ​មួយ​ជូន​ដល់​អ្នក​មាន​គុណ ដើម្បី​ឲ្យ​សិស្សា​នុ​សិស្ស​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ដឹង​គុណ​ចំពោះ​មុខ​មាតា​ បិតា​របស់​ខ្លួន​ ដែល​ពិធី​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​សីហា ​នាទី​ស្នាក់​ការ​អង្គការ​ជំនាញ​យុវ​ជន​ឈាន​មុខ​ ដែល​មាន​យុវជនជាសិស្សា​នុសិស្ស ​មាតា​បិតា​ អាណា​ព្យាបាល​សិស្ស បា​ន​ចូលរួមចំនួន​១.៥០០នាក់។
    យាង និមន្តនិងអញ្ជើញចូលរួមនាឱកាសនោះ មានសម្តេចព្រះវ័នរត្ន ណយ ច្រឹក ព្រះ​សង្ឃ​នាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងមន្ត្រីសង្ឃសំខាន់ៗ ,និងឯកឧត្តម ហ៊ុន ​ម៉ានី ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។

    យោងតាមរបាយការណ៍របស់អង្គការជំនាញយុវជនឈានមុខ បានឲ្យដឹងថា អង្គការ​នេះ​បាន​បង្កើតឡើងក្នុងគោលដៅអប់រំ និង7​បណ្តុះបណ្តាល​ធនធានមនុស្ស​ដោយ​ផ្តោត​លើវិស័យ ជាអាទិភាពចំនួន៥ជាសំខាន់ ទី១.ការអប់រំបណ្តុះបណ្តាលលើភាសារអង់គ្លេស,  ទី២.​ការ​បណ្តុះ​បណ្តាលជំនាញឯកទេសកុំព្យូទ័រ ,ទី៣.បណ្តុះបណ្តាលវិធីសាស្ត្រធ្វើទីផ្សារ ,ទី៤.​ការ​បណ្តុះបណ្តាលជំនាញដូរ្យតន្ត្រី និងទី៥.ក្បាច់គុនយុទ្ធខម។ក្រៅពីការខិតខំខាងលើនេះ អង្គការក៏បានបង្កើតកម្មវិធីមនុស្សធម៌ និងអភិរក្សវប្បធម៌ អរិយធម៌ប្រពៃណី និងការគោរព ដឹងគុណមាតា បិតា និងបុព្វបុរស ដែលជាអ្នកមានគុណមិនអាចបំភ្លេចបាន ជាញឹកញាប់ កន្លងមកផងដែរ។

    នៅក្នុងកម្មវិធីនេះ ក្រៅពីស្តាប់នូវពុទ្ធឱវាទរបស់សម្តេចសង្ឃ សិស្សានុសិស្សត្រូវ បាន យកទឹក និងទឹកអប់ ព្រមទាំងកន្សែងត្រៀមលាង និងបាញ់ទឹកអប់ជូត ព្រះបាទ អ្នកមាន គុណ និងក្រាបថ្វាយបង្គំសំដែងការគោរពដឹងគុណ និងសំខមាលទោសចំពោះពួកគាត់ ក្រោមសំលេងនៃការស្មូត អំពីគុណមាតា បិតា។

    មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំ នូវបណ្តាំផ្ញើសាកសួរសុខទុក្ខ អំពី​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតា បិតា របស់ឯកឧត្តម ជូនចំពោះយុវជនជាសិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាល​សិស្ស​ទាំងអស់ដោយការនឹករលឹក និងគិតគូរជាប្រចាំអំពីសុខទុក្ខ ជីវភាពរស់នៅ និងការអភិវឌ្ឍ លើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ជាពិសេសវិស័យជាអាទិ ភាពទាំង៤ គឺទឹក ភ្លើង ផ្លូវ និងមនុស្ស ដែលរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងមានការរីកចំរើនគួរជាទីមោទនៈ។

​ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើដល់យុវជន នៃអង្គ​ការ​ជំនាញយុវជនឈានមុខនេះ ត្រូវខិតខំរៀនសូត្រដើម្បីឲ្យទទួលបានជោគជ័យក្នុងជីវិត ព្រោះថា យុវជន នៅក្នុងសម័យបច្ចុប្បន្នគឺពីតជាមានសំណាងណាស់ ព្រោះថា យុវជន​យើងសព្វថ្ងៃ មិន​មានការភ័យ​ខ្លាចដោយសារសង្គ្រាមដូចពីអតីតកាល ។ មានន័យថា យុវជនយើង សព្វថ្ងៃ​មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា ដើម្បីស្វែងរកអនាគត សំរាប់​ខ្លួន​ឯងផង និង​ដើម្បី​ចូល  រួ​ម​ចំណែកក្នុងការអភិវឌ្ឍន៍​កសាងប្រទេសជាតិឲ្យ​រីកចំរើន​សំបូរ​រុង​រឿង ដូចបណ្តា​ប្រទេស​អភិវឌ្ឍន៍នានានៅលើសកលលោក។ឯកឧត្តម ហ៊ុន ម៉ានី បានគូស​បញ្ជាក់ថា អ្វីៗដែល​យើងសំរេច បានមកដល់សព្វថ្ងៃនេះ គឺពិតជាបានមក​ដោយការ​ខិតខំ​ប្រឹងប្រែង​របស់រាជ​រដ្ឋាភិបាល ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម ជាពិសេស​​ក្រោយពីបានដាក់ចេញនូវនយោ​បាយឈ្នះឈ្នះ​បានធ្វើឲ្យប្រទេសជាតិនាំ​មកនូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិសេរីភាព និងការអភិវឌ្ឍ​កសាង​សមិទ្ធ​ផលនានាលើគ្រប់វិស័យរហូតយើងទទួលបាន ការរីកចំរើន​ប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រងហើយជីវភាពរស់​នៅ​របស់​ប្រជាជនក៏កាន់តែត្រូវបាន​លើក​កំពស់ជាលំដាប់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តអនុវត្តនូវនយោបាយ ចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដោយបានឲ្យយុវជនចូលរួមជួ​យវាស់វែង​ដីធ្លីផ្តល់​ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាជននៅតាមបណ្តាខេត្តនានា ៕

ខ្សឹបដាក់ត្រចៀក ៖ ជំនួយការ​លោក​យឹ​ម​ យាន​​ ​យក​រថយន្ដ​ត្រេ​អ៊ី​អង្គភាព​ដឹកឈើ​ធ្នង់​​ល្បី​ពេញ​ខេត្ដក្រចេះ​

​លោក​ ស៊ា​ត​ សុខុម​ ដែល​ជា​ជំនួយការ​លោក​ យឹ​ម​ យាន​ មេបញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ក្រចេះ​ កំពុង​តែ​យក​រថយន្ដ​ម៉ាក​ត្រេ​អ៊ី​របស់​អង្គភាព​ទៅ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន​ ក្នុង​មុខ​ជំនួញ​ឈើ​ប្រណីត​ មិនតែប៉ុណ្ណោះ​បុគ្គល​រូប​នេះ​ធ្លាប់​ យក​ឈើ​ធ្នង់​ទៅ​លាក់​ទុក​ក្នុង​បន្ទាយ​ ខណៈ​មាន​ភាព​តានតឹង​ពេល​ដែល​ត្រូវ​សមត្ថ​ កិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​ប្រមាញ់​ចាប់​ ។​
​មុខ​ជំនួញ​ឈើ​ប្រណីត​របស់​ ស៊ា​ត​ សុខុម​ បើ​ទោះជា​ពុំ​មាន​វត្ដមាន​លោក​មេ​យោធា​ខេត្ដ​ចូលរួម​ ប៉ុន្ដែ​ការ​អនុញ្ញាត​ឱ្យ​យក​រថយន្ដ​ពណ៌​ត្រេ​អ៊ី​របស់​អង្គភាព​ទៅ​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចាត់​ទុក​ថា​ សកម្មភាព​រកស៊ី​ឈើ​នេះ​អាច​នឹង​មានការ​ពាក់​ ព័ន្ធ​ ឬ​បើកភ្លើង​ខៀវ​ណាមួយ​ពី​មេ​យោធា​ខេត្ដ​ ។​ ជា​ទូទៅ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ប្រភេទ​ធ្នង់​របស់​ ស៊ា​ត​ សុខុម​ ច្រើន​ដឹក​ចេញពី​ក្រុមហ៊ុន​តុង​មិន​ ស្ថិត​ក្នុងស្រុក​សំបូរ​យក​មក​កាន់​ស្រុក​ឆ្លូង​ និង​មួយ​ចំនួន​ទៀត​យក​មក​កាន់​ខេត្ដកំពង់ចាម​ ប៉ុន្ដែ​មួយ​រយៈ​នេះ​ ស៊ា​ត​ សុខុម​ បាន​ដឹក​ជញ្ជូន​ឈើ​សុទ្ធតែ​ប្រភេទ​ឡាន​ត្រេ​អ៊ី​ធំៗ​ចេញពី​ ខេត្ដក្រចេះ​ឆ្ពោះទៅ​ស្រុក​ស្នួល​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដេ​១​ យ៉ាង​សកម្ម​ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណាមួយ​ប៉ះពាល់​ បន្ទាប់​ពី​ស៊ា​ត​ សុខុម​ បាន​ចំណាយ​ប្រាក់​ រត់ការ​មុន​ឡាន​ឈើ​ចេញដំណើរ​ ។​
​មេ​ឈ្មួញ​ឈើ​ប្រណីត​ដែល​ជំនួយការ​លោ​ក​ ​យឹ​ម​ យាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ ទុក​ថា​ គេ​គឺជា​អ្នក​ដែល​មាន​អត្ដ​ចរិត​កាច​សាហាវ​ឆេវឆាវ​ ដែល​ធ្លាប់​គំរាមកំហែង​ ទៅ​លើ​សមត្ថកិច្ច​ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​យក​តួនាទី​ជា​ជំនួយការ​ដឹកឈើ​ ទាំង​យប់​ទាំង​ថ្ងៃ​ ថែម​ទាំង​ប្រធាន​អង្គភាព​ផ្ដល់​ឱកាស​ឱ្យ​យក​ទីតាំង​បន្ទាយ​ ធ្វើ​ជា​កន្លែង​ស្ដុក​ឈើ​ល្មើសច្បាប់​ ពេល​ដែល​មាន​សមត្ថកិច្ច​តាម​ប្រមាញ់​បង្ក្រាប​ជាដើម​។​
​ការ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​របស់​ ស៊ា​ត​ សុខុម​ ចេញពី​ក្រុមហ៊ុន​តុ​ន​មិន​ គឺ​មាន​ទ្រង់​ ទ្រាយ​ធំ​ ហើយ​បន្ដ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដេ​១​ ស្រុក​ស្នួល​យ៉ាង​សកម្ម​ ។​ ក្នុង​១​លើកៗ​ បើ​ទោះជា​ ស៊ា​ត​ សុខុម​ អាង​ស្បែក​ជា​យោធា​និង​មាន​បង្អែក​ពី​ លោក​ យឹ​ម​ យាន​ ក៏​ដោយ​ ក៏​ត្រូវ​ចំណាយ​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​សម្រាប់​ឈើ​១​ឡានៗ​ ទើប​ឆ្លង​ទៅ​វៀតណាម​បាន​ដោយ​រលូន​នោះ​ ។​ រដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់​ក្នុង​ ខេត្ដក្រចេះ​មិន​អាច​ចៀស​ផុត​ពី​ការ​ទទួលផល​ប្រយោជន៍​ណាមួយ​ពី​ឈ្មួញ​រូប​នេះ​ ទើប​រូបភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ ស៊ា​ត​ សុខុម​ កាន់តែ​ខ្លាំង​ បែរជា​មានការ​ស្វាគមន៍​អបអរសាទរ​ពី​សមត្ថកិច្ច​ទាំងនោះ​ ដើម្បី​ទាញ​យក​លាភ​សក្ការ​ទៅ​វិញ​ ៕

ខ្សឹប​ដាក់​ត្រចៀក​ ៖​ ប្រជាពលរដ្ឋ​រិះគន់​ថា​ មេ​ប៉ុស្ដិ៍​​ទឹកល្អក់​១​ នៅ​ពីក្រោយ​បន​ល្បែង​ស៊ីសង​ប្លុក​ផ្លូវ​រថភ្លើង​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌ​ ទួល​គោក​ បាន​រិះគន់​យ៉ាង​ខ្លាំង​ ទៅ​លើ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ទីតាំង​ បន​ល្បែង​មួយ​កន្លែង​របស់​លោក​តាឡុ​ង​ ។​ មិនតែប៉ុណ្ណោះ​ បែរជា​លេចឮ​ថា​ មេ​ ប៉ុស្ដិ៍​ទឹកល្អក់​ទី​១​ បែរជា​ពាក់ព័ន្ធ​នឹង​បន​ល្បែង​នេះ​ទៅ​វិញ​ ។​
គេ​បានឱ្យ​ដឹង​ថា​ បន​ល្បែង​របស់​តាឡុ​ង​ក្នុង​១​ថ្ងៃៗ​ មាន​អ្នក​ញៀន​ល្បែង​ដ៏​ច្រើន​ ចូល​លេង​ ក្នុង​នោះ​ម្នាក់ៗ​ចាញ់​ឈ្នះ​រាប់​ពាន់​ដុល្លារ​ មាន​ដូច​ជា​ប្រភេទ​បៀ​អុង​ឌូ​ និង​ល្បែង​ជា​ច្រើន​មុខ​ទៀត​ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​១​ទឹកៗ​គេ​ចាក់​ពី​៥​ដុល្លារ​ឡើង​ ទៅ​ ។​ ដូច្នេះ​ម្ចាស់ផ្ទះ​បាន​កំរៃ​ពី​អ្នកលេង​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ​ អាច​ជា​ការ​បំពេញ​ តម្រូវការ​របស់​នគរបាល​មូលដ្ឋាន​ផង​ដែរ​ ។​
ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ បន​ល្បែង​ជា​ប្រភព​ផ្ដើម​ចេញ​ឱ្យ​មាន​បទល្មើស​ ចុះបើ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ពីក្រោយ​បន​ល្បែង​នេះ​ទៅ​ហើយ​ អ្នក​ណា​ជា​អ្នក​បង្ក្រាប​ បន​ល្បែង​ខុសច្បាប់​ ដើម្បី​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​?​ ម្យ៉ាងវិញទៀត​ ជា​និច្ចកាល​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ តែងតែបាន​ណែនាំ​ឱ្យ​មន្ដ្រី​ និង​សមត្ថកិច្ច​មូលដ្ឋាន​អនុវត្ដន៍​គោលនយោបាយ​ភូមិ​-​ សង្កាត់​មាន​សុវត្ថិភាព​ ដោយ​ផ្ដោត​ទៅ​លើ​ការ​លុប​បំបាត់​បន​ល្បែងស៊ីសង​ បង​ តូច​បងធំ​ អំពើ​ចោរកម្ម​ ប្លន់​គ្រប់​បែប​យ៉ាង​ ដើម្បី​សុវត្ថិភាព​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​ ។​
ប្រសិនបើ​នាយ​ប៉ុស្ដិ៍​ទឹកល្អក់​ទី​១​ ពិតជា​នៅ​ពីក្រោយ​ខ្នង​ទីតាំង​បន​ល្បែង​របស់​ តាឡុ​ង​ ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​រិះគន់​មែន​នោះ​ គាត់​ អាច​ប្រឈម​នឹង​ការ​ស្ដីបន្ទោស​ពី​ថ្នាក់លើ​ ក៏​ដូច​ជា​មាន​ចេតនា​ណាមួយ​បង្កើត​ឱ្យ​ មាន​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ ពីព្រោះ​បន​ល្បែង​គឺជា​ឧបសគ្គ​ដ៏​ធំ​ដែល​ ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ ។​ ដូច្នេះ​អា​ជ្ញា​ធរ​ និង​សមត្ថកិច្ច​គួរតែ​ចាត់វិធានការ​លុប​ បំបាត់​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ។​ ម្យ៉ាងវិញទៀត​ទីតាំង​បើក​ បន​ល្បែង​របស់​តាឡុ​ង​នេះ​តែងតែ​កើត​មាន​វាយតប់​ ចោរកម្ម​ និង​អំពើ​ហិង្សា​ជា​ ញឹកញាប់​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ភ័យ​ខ្លាច​ និង​អស់ជំនឿ​ទៅ​លើ​អាជ្ញាធរ​ ក៏​ ដូច​ជា​សមត្ថកិច្ច​ មិន​បាន​យកចិត្ដទុកដាក់​បង្ក្រាប​ចំពោះ​បទល្មើស​ដែល​កើត​មាន​ នៅ​ក្នុង​មូលដ្ឋាន​ទាំងនោះ​ ៕

ខ្សឹប​ដាក់​ត្រចៀក​ ៖​ អំពើ​ពុក​រលួយ​កើត​មាន​​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​នៃ​​ក្រសួងកសិកម្ម​

​មន្ដ្រីរាជការ​ជា​ច្រើន​បាន​លើក​ឡើង​អំពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ដែល​ចាត់​ទុក​ថា​ អំពើ​ពុក​រលួយ​នេះ​ មិន​ទាន់​កំណែទម្រង់​លុប​បំបាន​នៅឡើយ​ពី​លោក​រដ្ឋមន្ដ្រី​ ។​
មន្ដ្រី​បាន​បញ្ជាក់​ថា​ កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ ស្រប​ពេល​ដែល​នាយកដ្ឋាន​ នីតិកម្ម​ មាន​ភារកិច្ច​ផ្ដល់​អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជី​កសិកម្ម​ និង​ចំណី​សត្វ​ទូ​ទាំង​ ប្រទេស​ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ដ៏​មាន​ឥទ្ធិពល​នោះ​ បាន​ក្លាយទៅជា​ការ​គាបសង្កត់​ជំរិត​ទារប្រាក់​រាល់​ការ​ចេញ​ អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជីគីមី​ និង​ចំណី​សត្វ​ ដែល​អំពើ​ពុក​រលួយ​បែប​នេះ​កើត​ មាន​ពេញបន្ទុក​តែ​ម្ដង​នៅ​ក្នុង​នាយកដ្ឋាន​នីតិកម្ម​ ។​
ក្រុមហ៊ុន​មួយ​បាន​អះអាង​ថា​ បង់លុយ​ឱ្យទៅ​នាយកដ្ឋាន​នីតិកម្ម​ ដែល​សំដៅ​ ទៅ​លើ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ចំនួន​១.៥០០​ដុល្លារ​ ដើម្បី​កុំឱ្យ​ឯកសារ​ឆ្លងកាត់​លោក​ អ៊ុ​ក​ ស៊ី​ផា​ន​ យឺតយូរ​ ។​ ដូច្នេះ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ដឹង​រួច​ហើយ​ បច្ចុប្បន្ន​មាន​ក្រុម​ ហ៊ុន​ប្រមាណ​ជាង​២០​ ដែល​សុំ​អាជ្ញា​បណ្ណ​ ដែល​១​ក្រុមហ៊ុន​បង់​១.៥០០​ដុល្លារ​ បាន​ ន័យ​ថា​ ក្នុង​១​ខែ​នាយកដ្ឋាន​នីតិកម្ម​អាច​រក​ចំណូល​ពី​ការ​ចេញ​អាជ្ញា​បណ្ណ​នាំ​ចេញ​ នាំ​ចូល​ជីគីមី​ ក៏​ដូច​ជា​ចំណី​សត្វ​មិន​តិច​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ។​
មន្ដ្រីរាជការ​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​ក្រសួងកសិកម្ម​ ក៏​ដូច​ជា​ក្រសួង​ ហិ​រញ្ញា​វត្ថុ​មិន​កំណត់​ឱ្យ​យក​ប្រាក់​បែប​នេះ​ ទើប​គេ​ចាត់​ទុក​ថា​ ចំណូល​ទាំងនោះ​ គឺ​ ជា​អំពើ​ពុក​រលួយ​យ៉ាង​ពិតប្រាកដ​ ។​ មិនតែប៉ុណ្ណោះ​លោក​អ៊ុ​ក​ ស៊ី​ផា​ន​ ក៏​បាន​ពាក់​ ព័ន្ធ​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​អង្គភាព​ ខណៈ​ដែល​គាត់​បាន​កឹ​ប​កេង​បន្លំ​ទៅ​លើ​ ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​ប្រាក់​គម្រោង​របស់​រដ្ឋ​រាប់​សិប​លាន​ រៀល​ក្នុង​១​ឆ្នាំៗ​ ដូច​ជា​ករណី​របប​បេសកកម្ម​ជាដើម​ កន្លង​មក​មន្ដ្រី​ចុះ​បេសកកម្ម​ តាម​ខេត្ដ​ដាក់​មនុស្ស​ឱ្យ​ចុះ​៦​នាក់​ តែ​ធាតុ​ពិត​ឃើញ​តែ​មនុស្ស​២​នាក់​ធ្វើការ​ ដែល​ ការ​កេងប្រវ័ញ្ច​បែប​នេះ​ គឺ​គាត់​មាន​ចេតនា​បំបាត់​ថវិកា​របស់​រដ្ឋ​ ។​
បញ្ហា​ចេញ​អាជ្ញា​បណ្ណ​នាំ​ចូល​នាំ​ចេញ​ជីគីមី​ និង​ចំណី​សត្វ​ពិតជា​មាន​ក្រុមហ៊ុន​ ដ៏​ច្រើន​សម្រាប់​ឆ្លងកាត់​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួងកសិកម្ម​នេះ​ ពីព្រោះ​តម្រូវ​ ការ​របស់​ប្រជា​កសិករ​មាន​ចំនួន​ច្រើន​ ហើយ​ក្រុមហ៊ុន​ក៏​ទទួល​បាន​ទីផ្សារ​ក្នុង​ការ​ បែងចែក​ជីគីមី​ និង​ចំណី​សត្វ​ ។​ ប៉ុន្ដែ​រង​គ្រោះ​ពី​ការ​គាបសង្កត់​ឱ្យ​បង់ប្រាក់​ពី​លោក​ អ៊ុ​ក​ ស៊ី​ផា​ន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ដែល​មាន​តួនាទី​ចេញ​អាជ្ញា​បណ្ណ​នេះ​ដ៏​ធ្ងន់​ ធ្ង​រ​ទៅ​វិញ​ ៕

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លោក​ជុំ​ ហេង​ កំពុង​តម្រូវ​ឱ្យ​​នគរបាល​សេដ្ឋកិច្ច​ប្រមូលប្រាក់​​ពី​បទល្មើស​សេដ្ឋកិច្ច​ចំនួន​៤​ខេត្ដ​

លោក​ជុំ​ ហេង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​កំពុង​មាន​មោទនភាព​ស្រប​ពេល​ដែល​គាត់​មាន​តួនាទី​គ្រប់គ្រង​ មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ ដែល​ឈរជើង​ចំនួន​៤​ខេត្ដ​ គឺ​ខេត្ដព្រៃវែង​,​ រតនគិរី​,​ មណ្ឌលគិរី​ និង​ខេត្ដស្ទឹងត្រែង​ បំពេញភារកិច្ច​ជា​អ្នក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​។​ ប៉ុន្ដែ​វត្ដមាន​របស់​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ទាំងនោះ​ បែរជា​ដាក់​ប៉ុស្ដិ៍​ចាំ​យក​លុយ​ ពី​ឡាន​ដឹកឈើ​ទៅ​វិញ​ ។​
ពី​មុន​អ្នកគ្រប់គ្រង​នគរបាល​សេដ្ឋកិច្ច​៤​ខេត្ដ​ខាងលើ​ គឺ​ឈ្មោះ​សួន​ សុគន្ធ​ ប៉ុន្ដែ​ ពេល​នេះ​ត្រូវ​ថ្នាក់លើ​តម្រូវ​ឱ្យមក​អង្គុយ​អាន​កាសែត​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ ច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពង្រាយ​កូនចៅ​ប្រមូលប្រាក់​ពី​រថយន្ដ​ដឹកឈើ​ខុសច្បាប់​ និង​ឈ្មួញ​ដឹក​ទំនិញ​ ។​ បច្ចុប្បន្ន​ខេត្ដ​ខាងលើ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក​ជុំ​ ហេង​ ដែល​ជា​កូនប្រសា​អ្នកធំ​១​រូប​ផង​ដែរ​នៅ​ក្រសួងមហាផ្ទៃ​ កំពុង​តែ​អនុវត្ដន៍​ផ្ទុយ​ពី​ គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ខណៈ​មាន​វត្ដមាន​មន្ដ្រី​នគរបាល​ សេដ្ឋកិច្ច​ក្រសួង​ ក្រោម​ឱវាទ​របស់​គាត់​ប្រឹង​តែ​ខាង​យកចិត្ដទុកដាក់​ប្រមូលប្រាក់​ ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់​ ។​ គេ​បាន​លើក​ឡើង​ថា​ មួយ​រយៈ​នេះ​ លោក​ជុំ​ ហេង​ បាន​ផ្ដល់​អាទិភាព​ដ៏​ធំធេង​ឱ្យ​ឪពុកមា​សាច់ថ្លៃ​របស់​គាត់​ ឈ្មោះ​ឈៀង​ សុភាព​ គឺជា​អ្នក​ចាំ​ប្រមូលប្រាក់​រាល់​សកម្មភាព​របស់​មន្ដ្រី​នគរបាល​ទាំងនោះ​ដាក់កុង​ត្រូល​ ជជុះ​ ។​ 
ចំណុច​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ មន្ដ្រី​នគរបាល​រួម​ទាំងគ្រប់​គ្រង​ទៅ​លើ​មន្ដ្រី​នគរ​ បាល​មិន​បាន​ទទួលខុសត្រូវ​រាល់​ចំណាត់ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ឈ្មួញ​ថា​ វត្ដមាន​របស់​នគរបាល​សេដ្ឋកិច្ច​នៅ​ក្នុង​ ខេត្ដ​ចំនួន​៤​ខាងលើ​ គ្រាន់តែ​មាន​តួនាទី​គាប​សង្កាត់​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​តែ​ប៉ុណ្ណោះ​។​ 
គេ​បានឃើញ​អំពី​សកម្មភាព​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្ដិ៍​នៅ​ ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់​ ខេត្ដស្ទឹងត្រែង​ ដែល​មាន​ឡាន​កាម​រី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​សម្រាប់​ប្រដេញ​ឡាន​ដឹកឈើ​ និង​មន្ដ្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចល័ត​ក្នុង​ ខេត្ដ​ ក៏​ដូច​ជា​នៅ​តាម​ដង​ទន្លេ​ចាំ​ប្រមូលប្រាក់​តាម​ទូក​ ។​ សុទ្ធតែ​បង្ហាញ​ពី​ភាព​ អនាធិបតេយ្យ​ ។​ 
ដោយឡែក​នៅ​ខេត្ដ​មណ្ឌល​គី​រី​ នគរបាល​សេដ្ឋកិច្ច​២​នាក់​កំពុង​ប្រមូលប្រាក់​ យ៉ាង​សកម្ម​ពី​ក្រុម​ឈ្មួញ​ដែល​បាន​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​ ដូច​ជា​នៅ​ច្រក​ដាំ​ ងាំ​,​ ច្រករបៀង​ និង​ច្រក​ទ្វេរ​ភាគី​នៅ​ក្នុងស្រុក​កែវ​សីមា​ ។​ បើ​នៅ​ក្នុង​ទីរួមខេត្ដ​ មន្ដ្រី​នគរបាល​ទាំងនោះ​ចល័ត​ចុះឡើង​ និង​ជះ​ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ទៅ​នឹង​ថ្នាក់​ ដឹកនាំ​ ស្រប​ពេល​ដែល​ពួក​គេ​គិតតែ​ចាំ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​ ។​ ចំពោះ​នៅ​ ខេត្ដព្រៃវែង​វិញ​ គេ​ក៏​បានឃើញ​ផង​ដែរ​ពី​ករណី​ឈើ​ឆ្លងកាត់​ពី​ខេត្ដកំពង់ចាម​ចូល​ ខេត្ដព្រៃវែង​ និង​ការ​ហូរ​ចូល​នូវ​ម៉ូតូ​គេចពន្ធ​តាម​ច្រក​នៅ​ស្រុក​កំចាយមា​ និង​ស្រុក​ មេ​សាង​ ។​ ដូច្នេះ​វត្ដមាន​របស់​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​មិនមែន​មាន​ន័យ​ថា​ ទប់​ ស្កាត់​បទល្មើស​ទាំងនោះ​ទេ​ គឺ​ប្រឹង​យ៉ាងណា​រក​ចំណូល​ឱ្យ​បាន​ ដើម្បី​យក​ទៅ​បំពេញ​ តម្រូវការ​ដែល​ថ្នាក់លើ​បាន​កំណត់​សម្រាប់​ការ​មក​ឈរជើង​របស់​ពួក​គេ​ ផ្ទុយ​ពី​ គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ។​ ម្យ៉ាងវិញទៀត​ លោក​ជុំ​ ហេង​ កំពុង​មាន​មោទនភាព​គ្រប់គ្រង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ចំនួន​៤​ខេត្ដ​ ហើយ​មាន​ ឥទ្ធិពល​បន្ទាប់​ពី​ត្រូវជា​កូនប្រសា​ថ្នាក់លើ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​នេះ​ ៕

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ប្រើ​រថយន្ដ​ធុន​ដ្រា​ទំនើបៗ​ ដឹក​ ឈើ​គ្រញូង​ល្បី​ពេញ​ខេត្ដព្រះវិហារ​

​មក​ទល់​នឹង​ពេល​នេះ​គេ​ដឹង​ថា​ លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ មាន​រថយន្ដ​ ធុន​ដ្រា​ទំនើបៗ​ប្រមាណ​៤​គ្រឿង​សម្រាប់​ដឹក​ជ​ញ្ជូ​ន​ឈើ​គ្រញូង​ចេញពី​ខេត្ដព្រះវិហារ​ ឆ្ពោះ​មក​កាន់​ខេត្ដកំពង់ចាម​ និង​បន្ដ​ឆ្លង​ទៅ​វៀតណាម​ ប៉ុន្ដែ​សកម្មភាព​ក្នុង​ការ​ដឹក​ ឈើ​គ្រញូង​ដោយ​ប្រើ​ប្រភេទ​ឡាន​ទំនើបៗ​បែប​នេះ​ បែរជា​ជ្រក​ក្រោម​ច្បាប់​ អនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ធ្វើ​សារមន្ទីរ​នៅ​ខេត្ដព្រៃវែង​ ។​
សមត្ថកិច្ច​ធ្លាប់​អះអាង​ថា​ កន្លង​ទៅ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ប្រើ​ប្រភេទ​ រថយន្ដ​ឡិច​ស៊ី​ស​ ៥៧០​ ដឹកឈើ​គ្រញូង​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ តែ​ពេល​នេះ​គាត់​ ប្រើ​រថយន្ដ​ធុន​ដ្រា​ទំនើបៗ​ ក្នុង​១​លើកៗ​ចេញ​ចំនួន​២​ឡាន​ បាន​ន័យ​ថា​ ២​ឡាន​ចូល​ មក​ខេត្ដព្រះវិហារ​ ២​ឡាន​ទៀត​ចេញពី​ខេត្ដព្រះវិហារ​ និង​ប្រមូល​ទិញ​ឈើ​គ្រញូង​ នៅ​តាម​ព្រំដែន​ប៉ែក​ខាងលើ​ ដែល​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដព្រះវិហារ​ ដូច្នេះ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ក្លាយជា​ឈ្មួញ​ឈើ​គ្រញូង​ ដ៏​ធំ​ជាងគេ​ ដែល​សមត្ថកិច្ច​ពុំ​ហ៊ាន​បង្ក្រាប​ ឬ​ក៏​រក្សា​ទុក​ឈ្មួញ​រូប​នេះ​សម្រាប់​ជា​ ប្រយោជន៍​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​គេ​តែ​ប៉ុណ្ណោះ​ ។​ 
កន្លង​ទៅ​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​តាម​ឡាន​ធុន​ដ្រា​ទំនើបៗ​នេះ​ ក៏​ធ្លាប់​បង្ក​គ្រោះ​ ថ្នាក់​ចរាចរណ៍​បុក​មនុស្ស​បាក់ជើង​នៅ​ខេត្ដកំពង់ចាម​ ប៉ុន្ដែ​មិន​បាន​មួយប៉ប្រិចភ្នែក​ ផង​ សមត្ថកិច្ច​ត្រូវ​បាន​ដោះ​លែង​រថយន្ដ​ដែល​មាន​ផ្ទុក​ឈើ​គ្រញូង​ឱ្យ​ចេញពី​ស្នាក់​ ការ​នគរបាល​ បន្ទាប់​ពី​លោក​មាស​ ស៊ី​ផា​ន​ ចេញ​មុខ​រត់ការ​ដោះស្រាយ​ចំណាយ​ ទៅ​លើ​សមត្ថកិច្ច​ និង​ឧបត្ថម្ភ​បន្ដិចបន្ដួច​ជា​សំណង​រដ្ឋប្បវេណី​ទៅ​លើ​ជន​រង​គ្រោះ​ ។​ 
មន្ដ្រីរាជការ​ និង​សមត្ថកិច្ច​មួយ​ចំនួន​តាម​មន្ទីរ​ជុំវិញ​ខេត្ដព្រះវិហារ​បាន​លើក​ ឡើង​ថា​ មិន​គួរ​ណា​អ្នក​ដែល​មាន​ឋានៈ​តួនាទី​ ចេញ​មុខ​ជំនួញ​ឈើ​គ្រញូង​ស្រប​ពេល​ ដែល​ច្បាប់​ត្រូវ​បាន​រឹត​បន្ដឹង​ ម្យ៉ាងវិញទៀត​កម្លាំងប្រដាប់អាវុធ​ត្រូវ​ប្រឈម​មុខ​ នឹង​ការ​បង្ក្រាប​បទល្មើស​ប្រភេទ​នេះ​ ចុះបើ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ គាត់​ជា​ អ្នកជំនួញ​ឈើ​គ្រញូង​ល្មើសច្បាប់​ អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវធ្វើ​បែប​ ណា​ដើម្បី​ឱ្យ​លោក​ផ្កាយ​២​រូប​នេះ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។​ 
ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដព្រះវិហារ​ ពិតជា​អាច​ដឹង​ពី​ស្លាក​លេខ​រថយន្ដ​ទាំង​ អស់​របស់​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ដែល​បាន​និង​កំពុង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ជា​ ប្រចាំ​ និង​មាន​រយៈពេល​ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​អ្វី​ដែល​មិន​បង្ក្រាប​ អាច​ពាក់ព័ន្ធ​ ទៅ​នឹង​ផលប្រយោជន៍​ឃុបឃិត​អំពើ​ពុក​រលួយ​នេះ​ជាដើម​ ។​ ម្យ៉ាងវិញទៀត​ការ​ដឹក​ ជញ្ជូន​ឈើ​គ្រញូង​សុទ្ធតែ​ប្រើ​ឡាន​ធុន​ដ្រា​ទំនើបៗ​ធ្វើ​ជា​មធ្យោបាយ​ បែរជា​យក​រូប​ ភាព​ទាំងនេះ​ថា​ជា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ធ្វើ​សារមន្ទីរ​នៅ​ខេត្ដព្រៃវែង​ ដែល​មិនមែន​ជា​ការ​ពិត​ ដូច្នេះ​ថ្នាក់លើ​គួរតែ​ដាក់​ភាព​សង្ស័យ​ផង​ដែរ​ថា​ តើ​ លោក​ផ្កាយ​២​មាស​ ស៊ី​ផា​ន​ គាត់​យក​តួនាទី​រកស៊ី​មុខ​ជំនួញ​នេះ​ដើម្បី​ផលប្រយោជន៍​ គាត់​ ឬ​ក៏​បំពេញ​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​?​ ៕

ក្រសួង​ធនធានទឹក​បញ្ចេញ​ម៉ាស៊ីន​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជា​កសិករ​ប្រមាណ​ជិត​១០​ខេ

​ភ្នំពេញ​ ៖​ បើ​ទោះជា​ស្រូវ​ក្នុង​ស្រែ​មួយ​ ចំនួន​របស់​ប្រជា​កសិករ​មិន​ទាន់​ឈាន​ ទៅ​ដល់​ការ​ខូចខាត​ ប៉ុន្ដែ​ដោយសារ​មួយ​ រយៈ​នេះ​មិនសូវ​មាន​ទឹកភ្លៀង​ធ្លាក់​ បាន​ធ្វើ​ឱ្យ​ស្រែ​មួយ​ចំនួន​កំពុង​រង​នូវ​ការ​ប៉ះ​ពាល់​ទៅ​លើ​ដីស្រែ​ប្រមាណ​ជាង​១០.០០០​ ហិ​កតា​ បើ​សរុប​ទូ​ទាំង​ប្រទេស​ ។​ លោក​  ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ក្រសួង​ធន​ ធាន​ទឹក​និង​ឧតុនិយម​ មាន​ប្រសាសន៍​ បែប​នេះ​ ខណៈ​ដែល​លោក​កំពុង​តែ​ចុះ​ បញ្ជា​ម៉ាស៊ីនបូមទឹក​ជាមួយនឹង​មន្ដ្រី​ ជំនាញ​ បច្ចេកទេស​របស់​ក្រសួង​ ក៏​ដូច​​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​តាម​បណ្ដា​ខេត្ដ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បន្ដ​ថា​ ក្នុង​នោះ​ខេត្ដ​ដែល​កំពុង​រង​នូវ​ការ​ប៉ះពាល់​ទៅ​លើ​ ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ​ ដំណាំ​របស់​ប្រជាពលរដ្ឋ​ រួម​មាន​ខេត្ដ​ ព្រៃវែង​ ស្វាយ​រៀង​ កំពង់ស្ពឺ​ តាកែវ​ ឧត្ដរ​មាន​ជ័យ​ និង​ខេត្ដបន្ទាយមានជ័យ​ ។​ ប៉ុន្ដែ​ខេត្ដស្វាយរៀង​និង​ខេត្ដឧត្ដរមានជ័យ​ មក​ទល់​នឹង​ពេល​នេះ​ដីស្រែ​មានការ​ប៉ះ​ពាល់​ច្រើន​ជាងគេ​ ដូច្នេះ​កត្ដា​សំខាន់​ជា​ គោលការណ៍​របស់​លោក​រដ្ឋមន្ដ្រី​ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ ក្រុមបច្ចេកទេស​ ក៏​ដូច​ជា​អង្គភាព​មន្ទីរ​ធនធានទឹក​តាម​បណ្ដា​ខេត្ដ​ ត្រូវ​តែ​ស្វះ​ស្វែងរក​ប្រភព​ទឹក​  ដូច​ជា​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​អន្ដរា​ គម​ន៍​ ដើម្បី​បែងចែក​ទឹក​ទៅ​ជួយ​ស្រោច​ ស្រព​ដីស្រែ​ប្រជា​កសិករ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បាន​លើក​ឡើង​ថា​ ដោយឡែក​នៅ​ខេត្ដព្រៃវែង​ ពិតជា​ជួប​ ការ​លំបាក​ខ្លាំង​ ខណៈ​ដែល​ខ្វះ​ប្រភព​ទឹក​ បើ​ទោះជា​មាន​ម៉ាស៊ីន​សម្រាប់​ជួយ​អន្ដរា​ គម​ន៍​ក៏​ដោយ​ ។​ ចំពោះ​ខេត្ដស្វាយរៀង​ មួយ​រយៈ​នេះ​មន្ដ្រី​ការងារ​បាន​ជួយ​ជីក​ ប្រឡាយ​ដើម្បី​បង្ហូរទឹក​ចំនួន​៣​ខ្សែ​ ដែល​ មាន​ប្រវែង​១៣​គីឡូម៉ែត្រ​ ដើម្បី​នាំ​ប្រភព​ ទឹក​ស្រោចស្រព​ទៅ​លើ​ដីស្រែ​កំពុង​រង​នូវ​ ផល​ប៉ះពាល់​ ។​
​លោក​ ចាន់​ យុ​ត្ថា​ បញ្ជាក់​ថា​ ស្រប​ពេល​ដែល​មួយ​រយៈ​នេះ​ទឹកភ្លៀង​ពុំ​សូវ​ ធ្លាក់​ លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​យកចិត្ដទុកដាក់​ខ្ពស់​ ក្នុង​នោះ​លោក​រដ្ឋមន្ដ្រី​បានឱ្យ​ក្រុមការងារ​ របស់​ក្រសួង​ និង​តាម​មន្ទីរ​ធនធានទឹក​ ខេត្ដ​នីមួយៗ​ចុះ​ជា​ប្រចាំ​ពិនិត្យ​សិក្សា​ជុំ​ វិញ​ផល​ប៉ះពាល់​និង​ករណី​ខ្វះ​ប្រភព​ទឹក​ នេះ​ជាដើម​ ដូច្នេះ​ បើ​មាន​ប្រភព​ទឹក​ ធ្វើ​ យ៉ាងណា​យក​ម៉ាស៊ីន​ទៅ​អន្ដរាគមន៍​បូម​ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ចាំបាច់​គិត​ ពេល​យប់​ ពេល​ថ្ងៃ​ ឬ​ម៉ោង​រដ្ឋបាល​ការ​ ងារ​នោះ​ឡើយ​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ ទទួល​បាន​ប្រភព​ទឹក​ ដើម្បី​ការ​បង្កបង្កើន​ ផល​របស់​ប្រជា​កសិករ​ ស្រប​តាម​គោល​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ពិសេស​ អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ៕

បង្រ្កាប​រថយន្ត​យីឌុប​​ច្រឡំ​​ចំ​រថយន្ត​​ឈ្មួញ​ដឹក​ឈើ​គ្រញូង​ដ៏​ល្បី​រង់​ចាំ​ថ្នាក់​លើ​ជា​អ្នក​សម្រេច​

កំពង់ធំ ៖ រថយន្ត​របស់​លោក ស្រ៊ូ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ឈ្មួញ​ល្បីល្បាញ​ជាង​គេ​នៅ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប ឧត្តរ​មានជ័យ ខេត្ត​កំពង់​ធំ ដែល​ជា​អ្នក​កំពូល​​ខាង​រក​ស៊ី​ដឹក​ឈើ​គ្រញូង​ត្រូវ​បាន​​សមត្ថកិច្ច​​ជំនាញ​​រាយ​​អន្ទាក់​​ចាប់​ទាល់​តែ​បាន។
លោក សុទ្ធ ម៉ារី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​នេះ ដោយសារ​លោក​បាន​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​កំពង់ធំ ដឹកនាំ​កំលាំង​សហការ​ជាមួយ​ផ្នែក ស្ទាក់​ចាប់​រថយន្ត ប្រភេទ យ៊ីឌុប ពាក់​ស្លាក​លេខ កំពង់ចាម 3A-2674 ស្ទាក់​ចាប់​បាន​នៅ​ចំណុច ភូមិ ជ្រាប់ ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ ២០១២ ក្រោយ​មក​ក៏​ត្រូវ​​បាន​ត្រួត​ពិនិត្យ​មើល​ដោយ​ពុំ​មាន​ឯកសារ​ណា​មួយ​​ជា​ផ្លូវ​ការ​។ លោក​បាន​បន្ត​ថា ការ​ដឹក​ឈើ​គ្រញូង នោះ​ដោយ​សំអាង​ទៅ​លើ​ឯកសារ​សុំ​ច្បាប់​ស្ពឹន​ភ្នែក​​​សុំ​ដឹក​ឈើ​គ្រញូង​ចំនួន​១៩​ម៉ែត្រ​គូប ប៉ុន្តែ​នៅ​លើ​រថយន្ត​ឈើ​មិន​តិច​ជាង​៣៥​ម៉ែត្រ​គូប​។ ​តៃកុង​រថយន្ត​ក្រោយ​ពី​សមត្ថកិច្ច​ត្រួត​ពិនិត្យ រួច​បាន​លួច​ដាក់​មេប្រូច​បាត់​ស្រមោល​​តែម្ដង​។
លោក សុទ្ធ ម៉ារី នាយ​ផ្នែក​បាន​បញ្ជាក់​ថា ចំពោះ​ការ​វាស់​វែង​ឬ​ចាត់​ការ​ចំពោះ​ឈើ​គ្រញូង​របស់​លោក​ស្រ៊ូ យ៉ាង​ណា​នោះ លោក​ពុំ​ទាន់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ ដោយ​រង់​ចាំ​លោក ឆេង គឹមស្រ៊ុន ប្រតិភូ​រាជ​រដ្ឋាភិបាល​ជា​អ្នក​មក​ពិនិត្យ​។
ប្រភព​​ពី​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា មន្រ្តី​តូច​តាច​​បាន​ត្រឹម​តែ​ឈរ​មើល​​លេប​ទឹក​មាត់ប៉ុណ្ណោះ​ ដោយ​សារ​តែ​ឈើ​ទាំង​នេះ​គឺ​ជា​របស់​មេ​ឈ្មួញ​ដ៏ល្បី ទាល់​តែ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​​ថ្នាក់​លើ​ចុះ​​មក​ ទើប​អាច​ដោះ​ស្រាយ​បាន។ ត្រឹម​​មេព្រៃ​របស់​ខេត្ត​​​គ្រាន់​តែ​បើក​តង់​មើល​ក៏​មិន​ហ៊ាន​ផង។
ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​ឈ្មួញ​ឈើ​​​បាន​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ ចូល​មក​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ តែ​ការ​ដឹក​នោះ​គឺ​​ពេញ ឡាន​ចេញ​ប៉េសេ​បង្រ្គប់​កិច្ច​សំរាប់​បង្អើល​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​ពេល​ខ្លះ​លួច​ដឹក​បង្កប់​នៅ​ក្នុង​បាត​រថយន្ត​ធុនយក្ស​ជាមួយ​នឹង​ឈើ​លេខ​ពីរ តែ​សកម្មភាព​ទាំង​នេះ លោក​ស្រ៊ូ និង​សមត្ថកិច្ច​​ប្រហែល​ជា​សហការ​គ្នា​បាន​ល្អ​។ ប្រភព​បន្ត​ទៀត​ថា គ្មាន​មេ​ព្រៃ​ថ្លើម​ធំ​ណា​ម្នាក់​ហ៊ាន​កាក់​រថយន្ត របស់​លោក​ស្រ៊ូ​នោះ​ទេ តែ​ការ​កាក់​នេះ​គឺ​ជា​ការ​ច្រឡំ ហើយ​ក៏​បែក​ការណ៍​ដល់​អ្នក​សារព័ត៌មាន ទើប​ព្រលែង​​ក៏​មិន​ហ៊ាន​ ទើប​រំខាន​​ដល់​លោក ឆេង គឹមស៊ុន ចុះ​មក​ដោះស្រាយ​៕
នាគរាជ

ផ្ទៃ​ដីស្រែ​រាប់ពាន់​ហិកតា​ក្នុង​ស្រុក​មួយ​ចំនួន​ប្រឈម​នឹង​ភាព​រាំងស្ងួត​

បាត់ដំបង ​៖​ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មួយចំនួន​រាប់ពាន់​ហិកតា​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​បណ្ដាល​ឲ្យ​ស្រូវពង្រោះ​ក្នុង​ស្រែ​ខូច​រលួយ ​ខ្លះ​ខ្លោច​ក្រហម​អស់​ជាច្រើន​ផង​ដែរ។
មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រុក​មួយចំនួន​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ដោយ​ខ្វះ​ទឹក​សម្រាប់​ធ្វើការ​ភ្ជួរ​រាស់​ ដក​ស្ទូង​នោះ​ មាន​ស្រុក​គាស់ក្រឡ ស្រុក​រុក្ខគារិ​ ស្រុក​មោងឫស្សី ស្រុក​រតនៈ​មណ្ឌល​ ស្រុក​ថ្មគោល​។ ភាពខ្វះ​ទឹក​ទាំងនេះ បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ពុំ​គ្រប់គ្រាន់​នៅក្នុង​រដូវវស្សា​នេះ​ ជាហេតុ​ធ្វើ​ឲ្យ​ស្រូវពង្រោះ​របស់​ប្រជាកសិករ​ដែល​សម្រុក​ធ្វើ​នៅ​ដើមដៃ​ខ្លះ​ស្វិត ស្រពោន ខ្លោច​ងាប់​អស់ហើយៗ ប្រជាកសិករ​មួយចំនួន​ចាប់ផ្ដើម​សាបព្រោះ​សាជាថ្មី ​មិន​ទាន់មាន​ទឹក​បង្ក​បង្កើន​ផល​នៅឡើយ។​
​ ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តាម​បណ្ដា​ស្រុក​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ខ្វះ​ទឹក​សម្រាប់​បង្កបង្កើនផល ​ដោយសារ​វត្ត​មានកូន​រដូវប្រាំង​ក្នុង​រដូវវស្សា​។​
​ ​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ភាពរាំងស្ងួត​ក្នុង​រដូវវស្សា​នេះ គឺ​ផ្ដើម​ចេញពី​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​។ ចំពោះ​ស្រែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ដងស្ទឹង ប្រព័ន្ធ ធារាសាស្ត្រ​មានទឹក ខាង​មន្ទីរ​ធ្វើការ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយចំនួនធំ​ហើយៗ តាម​បណ្ដា​ស្រុក​ពុំ​ទាន់​មាន​ប្រព័ន្ធ​ប្រឡាយ​ចូល​ទោ​ដល់​នោះ​ស្រូវ​ខ្វះខាត​ទឹក យើង​មិនអាច​ជួយសង្គ្រោះ​បានទេ​។​
​ ​លោក​ប្រធាន​មន្ទីរ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ខាង​មន្ទីរ​របស់​លោក​កំពុង​បញ្ជូន​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​មេ​មួយ​ខ្សែ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ក្នុងស្រុក​សង្កែ ដើម្បី​ត​ភ្ជាប់​គ​ង្ហ​ត​ជំហាន​ទី​២ ​ដើម្បី​យក​ទឹក​មក​ជួយ​សង្គ្រោះ​ស្រូវ​រាប់​រយ​ហិកតា​ដែល​កំពុង​ប្រឈម​នឹង​ការ​រាំងស្ងួត​នៅក្នុង​ឃុំ​កំពុង​ព្រៀង​ផង​ដែរ​៕

ខួង​អណ្ដូង​​ចេញ​​ភ្លើង​ឆេះ​​បាញ់​​ឡើង​លើ​​កំព​ស់​៧​ម៉ែត្រ

កំពង់ចាម ៖ មាន​ហេតុការណ៍​​ដ៏​​ចំឡែក​​មួយ​បណ្ដាលឱ្យ​អ្នក​ស្រុកភូមិ​ភ្ញាក់ផ្អើល​កុះករ គឺ​ពេល​​ខួង​អណ្ដូង​​ចេញ​ភ្លើង ឆេះ​បាញ់​​ឡើង​លើ​យ៉ាង​សន្ធោ​សន្ធៅ ហើយ​បើទោះជា​ប្រជាពលរដ្ឋ​បាន​ព្យាយាម​ពន្លត់​ដោយ​ប្រើ​វិធី​សព្វ​បែបយ៉ាង ក៏​​ភ្លើង​នោះ​​​នៅ​តែ​ឆេះ​​មិន​​ឈប់​​ឡើយ។
ហេតុការណ៍​​នេះ​​បាន​​កើត​ឡើង​​កាល​ពី​​វេលា​​ម៉ោង​២​រសៀល​​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ២០១២ ស្ថិត​នៅ​​ភូមិ​​ព្រែក​​ប្រណាក ឃុំ​​រាយប៉ាយ ស្រុក​​កងមាស ខេត្ត​កំពង់ចាម ។
លោក​ហេង ហៀ​ប ប្រធាន​​ក្រុមប្រឹក្សា​ឃុំ​​រាយប៉ាយ​​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​​ម្នាក់ ឈ្មោះ​​ដន តុ​ន បាន​ខួង​អណ្ដូង​​ដើម្បី​​ទុក​ជា​​ប្រភព​ទឹក​​សំរាប់​​បូម​​ធ្វើ​ស្រែ​​ប្រាំង​​នៅ​​រាល់​​រដូវ​​ទឹក​​សំ​រក។នៅ​ពេល​ខួង​អណ្ដូង​​នោះ​​​នៅ​ចំ​ណុ​ច​​វាល​ស្រែ​ខាង​ត្បូង​​ភូមិ​​ព្រែក​​ប្រណាក​​ប្រហែល​៥០០​ម៉ែត្រ ហើយ​​​ខូង​​បាន​​ជំ​រ៉ៅ​៣៦ម៉ែត្រ​​បាន​​ប៉ះ​​នឹង​​ថ្ម​​ដែល​​មិន​អាច​​ឱ្យ​ធ្វើ​​ការ​​ខួង​​បន្ត​ទៀត​​បាន ពេល​​នោះ​គេ​​ក៏​បាន​​ដក​ដែក​ខួង​​ចេញ​ពី​​អណ្ដូង​​ឡើង​វិញ ហើយ​​នៅ​ពេល​​ដក​​ដែក​​ផុត​​ភ្លាម​នោះ​​ស្រាប់​​តែ​មាន​​ខ្យល់​​បាញ់​​ចេញ​តាម​​មាត់​​អណ្ដូង​​ដែល​មាន​​ទំហំ​១​តឹក​២​ផឹង ចេញ​ពី​​បាត​​អណ្ដូង​​មក​​លាន់​​ស្នូរ​​សន្ធឹក​​គួរ​​ឱ្យ​​ខ្លាច ដែល​មាន​​អ្វី​ប្លេកៗ​លាយ​​នៅ​ក្នុង​​ខ្យល់​​នោះ​​ផង។ ពេល​នោះ​​ក្រុម​​អ្នក​​ខួង​អណ្ដូង​​បាន​​កេះ​​ដែក​កេះ​​ដុត​​បារី​ជក់​​ដែល​មាន​​ចំងាយ​​ប្រហែល​៤​ម៉ែត្រ​​​ពី​​មាត់​​អណ្ដូង ស្រាប់​តែ​​ភ្លើង​​ដែក​កេះ​​នោះ​បាន​​ឆាប​​​​ទៅ​​មាត់​អណ្ដូង​​ឆេះ​​ឡើង​​សន្ធោសន្ធៅ​​បាញ់​​ភ្លើង​​ឡើង​លើ​​កំពស់​៧​ម៉ែត្រ បណ្ដាល​ឱ្យ​​ឆេះ​​រោម​ជើង​​កម្មករ​ខួង​អណ្ដូង​​ម្នាក់​​តែ​​មិន​​បណ្ដាល​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​​ធំ​ដុំ​​នោះ​ទេ។ ភ្លើង​បាន​​ឆេះ​​ដោយ​​កំលាំង​​ខ្យល់​​បាញ់​ឡើង​លើ​​យ៉ាង​ខ្លាំង បើ​ទោះ​ជា​​គេ​​បាន​​ខិតខំ​​ព្យាយាម​​ពន្លត់​​ដោយ​​យក​​បាវ​ ច្រក​​ខ្សាច់​​បិត​​នៅ​លើ​​មាត់​អណ្ដូង​នោះ​​ជាច្រើន​​ជាន់​​យ៉ាង​ណា​ក្ដី ក៏​ភ្លើង​​នោះ​បាន​​ឆេះ​​ទាំង​​បាវ​ខ្សាច់ បាញ់​ទៅលើ​មាន​កំពស់​៧​ម៉ែត្រ តាំង​ពី​​វេលា​​ម៉ោង​២​រសៀល​​រហូត​ដល់​​ម៉ោង​៤​ល្ងាច​​ទើប​​ភ្លើង​​នោះ​​ថម​ថយ​​នៅ​ត្រឹម​កំពស់​២​ម៉ែត្រ​​ជា​​រហូត។
លោក​សួន ឌី ប្រធាន​​មន្ទីរ​​ឧស្សាហកម្ម​​រ៉ែ និង​ថាមពល ខេត្តកំពង់ចាម បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​​នេះ​​​គឺ​ជា​​ឧស្ម័ន​​មាន​​ចំហេះ ដែល​​កើត​មាន​​ដោយ​សារ​កំទេច​កំទី​​រុក្ខជាតិ​​ដែល​​កប់​​នៅ​ក្នុង​ស្រទាប់​ផែន​ដី​​មាន​​អាយុ​កាល​​រាប់​ពាន់​​ឆ្នាំ ហើយ​​នៅ​ពេល​​យើង​​ជីក​​ចំ បណ្ដាល​ឱ្យ​​ឧស្ម័ន​​នោះ​​ធ្លាយ​ចេញ​​ឡើង​​មក​លើ នៅ​ពេល​​ជួប​នឹង​​ចំហេះ ក៏​បាន​​ឆាប​ឆេះ​​ឡើង​​យ៉ាង​​ដូច្នេះ​។ ទាក់​ទង​​នឹង​សំណួរ​​ថា​តើ​​ភ្លើង​​នោះ​​វា​​នឹង​​អាច​​រលត់​​វិញ​​នៅ​ពេល​ណា​នោះ លោក​និយាយ​​ថា ទាល់​តែ​​ជំនាញ​​ខាង​​ឧស្ម័ន​​រ៉ែ​ប្រេងកាត ដែល​​គ្រប់​គ្រង​​ដោយ​​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​​សព្វ​ថ្ងៃ​​នេះ​​ទើប​​ដឹង៕ 
ដា​នី​ន

សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​បង្ហាញ​នំ​និង​បង្អែម​ខ្មែរ​រយៈពេល​៣​ថ្ងៃ​នៅ​មុខ​ឧណ្ណាលោម​

ភ្នំពេញ​ ៖​ សាលា​រាជធានី​ភ្នំពេញ​រួម​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នឹង​រៀបចំ​ធ្វើ​ពិធី​បង្ហាញ​នំ ​និង ​បង្អែម​ខ្មែរ​រយៈពេល​បី​ថ្ងៃ​នៅមុខ​វត្ត​ឧណ្ណាលោម ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០.៣១ ខែសីហា​ ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២។
​ ​ចំពោះ​អ្នក​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​នេះ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​មាន​អាយុ​ពេញវ័យ និង មាន​ជំនាញ​ខាង​ធ្វើ​នំ និង បង្អែម​ខ្មែរ​។ ចំណែក​សំលៀកបំពាក់​វិញ​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ និង មាន​អនាម័យ​ផង​ដែរ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ក្រោម​ការ​ចុះហត្ថលេខា​ដោយ​លោក​កែប ជុតិមា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​
​ ​ខាងក្រោម​នេះ​ជា​អត្ថន័យ​ទាំងស្រុង​នៃ​សេចក្ដីជូនដំណឹង​នេះ​៖​


លោក​ ខៀវ កាញារីទ្ធ ចុះ​សាកសួរ​សុខទុក្ខ​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន​នៅ​ស្រុក​ឆ្លូង​

ក្រចេះ​ ៖ ​កាល​ពី​ថ្ងៃ​ទី​ ១០​ សីហា ​ឆ្នាំ​២០១២ ​លោក​ ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​រួម​ដំណើរ​ពី​សំណាក់​លោក ​សរ​ ចំរុង ​អភិបាល​ខេត្ត​ក្រចះ​ផង​នោះ​ បាន​អញ្ជើញ​ចុះទៅ​សាកសួរ​ សុខទុក្ខ​យុវជន​ស្ម័គ្រចិត្ត​ មន្ត្រី​សុរិយោដី ​ ដែល​កំពុង​បំពេញ​បេសកកម្ម​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឆ្លូង ​ខេ​ត្ត​ក្រចេះ​នោះ​។​
នៅក្នុង​ពិធី​សំណេះសំណាល​នោះ​លោក រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំ ណាក់​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ ជូន​ចំពោះ​យុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ជំនាញ​ទាំងអស់​ដែល​កំពុង​បំពេញបេសកកម្ម​នៅទីនេះ ​ដោយ​ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ជំនាញ​ទាំងអស់​បន្ត​ខិតខំ​បំពេញការងារ របស់​ខ្លូន​ទទួលបាន​ជោគជ័យ​។​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា នៅ​ប្រទេស​យើង​មាន​ខេត្ត​ជា ច្រើន​ជា​តំបន់​សេដ្ឋកិច្ច ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​ចង់​ឲ្យ​យុវជន​យើង​យល់​ពី​ការងាររដ្ឋបាល និង​ទទួលបាន​បទពិសោធន៍​នៅក្នុង​សង្គម​ឲ្យ​បាន​ច្រើន​ថា តើ​ការលំបាក​និង​ដំណោះស្រាយ​នៅក្នុង សង្គម​វា​យ៉ាងណា ដែល​នេះ​ប្រការ​មួយ​សំខាន់​ណាស់ ។​
ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកយក​បទពិសោធន៍​មួយចំនួន​នៅក្នុង​ប្រទេស​នានា ពិសេស​ប្រទេស​មូ​ហ្សំ​ប៊ិក នៅពេល​គេ​ធ្វើ​បដិវត្ត​បាន​គេ​ដេញ​ពួក​ស្បែក​ស​ដែលជា​អ្នកមាន និង​ជា អ្នកជំនួញ​ធំៗ​ចេញ​អស់ ហើយ​គេ​បាន​យក​ដី​ចែក​ទៅ​ប្រជាជន តែ​នៅ​ទីបំផុត​ប្រទេស​មូ​ហ្សំ​ប៊ិច ដែល​ធ្លាប់ជា​ប្រទេសមួយ​មាន​ផលដំណាំ​កសិកម្ម​ដ៏​ធំ​មួយ​បាន​ធ្លាក់ចុះ ព្រោះ​ប្រជាជន​ដែល​បាន យក​ដីធ្លី​មក​នោះ​ពុំមាន​មធ្យោបាយ​ធ្វើ​ផលិតកម្ម អត់​មានលទ្ធភាព​ក្នុង​ការដាំដុះ​លើ​ផ្ទៃដី​ធំៗ ដូច្នេះ ធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​ធ្លាក់ចុះ​។​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ដោយសារ​កត្តា​នេះហើយ ដែល ធ្វើ​ឲ្យ​យើង​ត្រូវ​យកចិត្តទុកដាក់ និង​ស្វែងយល់​ពីបទ​សោធន៍​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​វិធានការ​ទប់ទល់ និង​ការធ្លាក់ចុះ​បែបនេះ​បាន​។​
លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា យើង​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ព្រោះថា បើ​យើង​មាន តែ​ផលិតកម្ម​តូចៗ​មិនមាន​ផលិតកម្ម​ធំៗ និង​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន ក៏​សេដ្ឋកិច្ច​យើង​មិន​អាចមាន ការលូតលាស់​បានដែរ ។ ដូច្នេះ​យើង​ត្រូវតែមាន​ទាំងពីរ ទាំង​ផលិតកម្ម​ធំ និង​ផលិតកម្ម​តូច​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង​រីកចំរើន​លូតលាស់ និង​ឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​បាន ទាំងស្រុង​នៅក្នុង​សង្គមជាតិ​យើង ។ ប្រការ​ទាំងនេះហើយ​ទើប​រាជរដ្ឋាភិបាល​ចង់​ឲ្យ​យុវជន​ស្ម័គ្រ ចិត្ត ដែលជា​និស្សិត​បាន​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ដែលជា​ការសំខាន់​មួយ​សម្រាប់ អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​។​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​នៅ​ឱកាស​នោះដែរ​ថា ក្រុមយុវជន ស្ម័គ្រចិត្ត​មិនមែនជា​ចៅក្រម​កាត់ក្តី​នោះទេ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ច្រឡំ ហើយ មិន​ចង់​ចូលរួម​សហការ​ជាមួយ​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត ហើយ​បើ​មានការ​អ្វី​ត្រូវ​តវ៉ា​ត្រូវ​រក​អភិបាល ស្រុក ឬក៏​អភិបាលខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី និង​ផ្លូវច្បាប់ ។
យោងតាម​របាយការណ៍​របស់លោក​អភិបាលស្រុក​ឆ្លូង​ឲ្យ​ដឹងថា ក្រុមយុវជន​ស្ម​គ្រ​ចិត្ត​វាស់ វែង​កម្មសិទ្ធិ​ដីធ្លី​ចុះមក​ស្រុក​ឆ្លូង​នេះ​មាន​ចំនួន ៥ ក្រុម​ដែល​ធ្វើការ​វាស់វែង​នៅ​ទីតាំង​ខុសៗ​គ្នា ហើយ​ក្រុម​និ​មួយៗ​មាន​ចំនួន ២៦​នាក់ ក្នុងនោះ​មាន​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត ១២ នាក់ មន្ត្រី​ចូលរួម ១៤ នាក់ ដែល​កំពុង​បំពេញបេសកកម្ម​វាស់វែង​លើដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣៦៧១ ហិកតា និង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥០៨ ហិកតា ដោយ​បច្ចុប្បន្ន​ក្រុមយុវជន​ស្ម​គ្រ​ចិត្ត និង​មន្ត្រី​ចូលរួម បានសម្រេច​បាន ៦០% ។ លោក​អភិបាលស្រុក​បាន​ជម្រាប​ផង ដែរ​អំពី​សុខទុក្ខ​របស់​យុវជន​ស្ម័គ្រ ចិត្ត និង​មន្ត្រី​ចូលរួម​ថា​គឺ​មិនសូវមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​យុវជន​ស្ម​គ្រ​ចិត្ត​ម្នាក់ មាន​ជម្ងឺគ្រុនចាញ់​តែ​បច្ចុប្បន្ន​ជាសះស្បើយ វិល​ត្រឡប់មក​បំពេញ​ការងារ​វិញ​ហើយ រីឯ​បញ្ហា​ហូប ចុក​ក៏​មិនសូវ​ជួប​ការលំបាក​ប៉ុន្មាន​ទេ តែមាន​ការខ្វះខាត​ទឹកស្អាត​សម្រាប់​ផឹក ព្រោះ​ទឹក​អណ្តូង​នៅ ទីនោះ​មាន​ជាតិ​កំបោរ​ច្រើន ដូចនេះហើយ​ទើប​យុវជន​ស្ម​គ្រ​ចិត្ត​និង​មន្ត្រី​នៅ​ទីនោះ បាន​យក​ប៉ាតង់ ចង​ត្រង​ទឹកភ្លៀង​ទុក​ផឹក ដើម្បី​ជៀសវាង​នូវមាន​ជម្ងឺគ្រុនចាញ់ ។
​ ​តំណាង​យុវជន​ស្ម​គ្រ​ចិត្តបាន​រាយការណ៍​ថា នៅ​តំបន់​ខ្លះ​មានការ​ងាយស្រួល​ដោយ ដោយ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម និង​សហការ​ក្នុងការ​វាស់វែង​នេះ ប៉ុន្តែ​នៅ​តំបន់​ខ្លះទៀត​បងប្អូន​ប្រ ជា​ពលរដ្ឋ​ហាក់បីដូច​មិនសូវ​ចង់​ចូលរួម​សហការ​ជាមួយ​ក្រុមយុវជន​ទេ ដោយ​ណាត់គ្នា​រួចហើយ​បែរ ជា​គាត់​មិនបាន​ទៅតាម​ការកំណត់ ដែល​ធ្វើ​ក្រុមយុវជន និង​មន្ត្រី​ជំនាញ​យើង​ខាត​ពេលវេលា និង ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ដល់​ការងារ​វាស់វែង​នេះ​។​យ៉ាង​ណាក​(​ដោយ ក៏​តំណាង​យុវជន​ស្ម​គ្រ​ចិត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ ទាំង​កម្លាំងកាយ ចិត្ត ដល់​ក្រុម​ការ ងារ​របស់​ខ្លូន ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះមក​សាកសួរ​ដោយផ្ទាល់​ដល់​កន្លែង​រប​ស់​យុវជន និង​មន្ត្រី​ជំនាញ​ដែល​កំពុង​បំពេញបេសកកម្ម​នេះ ។
នៅក្នុង​ពិធី​នោះ​លោក​រដ្ឋមន្ត្រី​បាន​ជូនអំណោយ​ដល់​យុវជន​ស្ម័គ្រចិត្ត មន្ត្រី​ជំនាញ សន្តិសុខ និង​អ្នក​បំរើការ​នៅ​ទីនោះ​សរុប​ចំនួន ១៦៩ នាក់​ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ៥ ម៉ឺន​រៀល និង​សម្ភារៈ ប្រើប្រាស់ ១ កញ្ចប់ ឯ​ក្រុម​និ​មួយៗ​ទទួលបាន​ប៊ីចេង ១០ កញ្ចប់ អំបិល ១០ កញ្ចប់ ស្ករស ១០ កញ្ចប់ ទឹកត្រី ៥ យូ និង​ទឹក​សុទ្ធ ៥ កេស ។ ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់​ថវិកា​ចំនួន ១០០ ដុល្លារ​អាមេរិក​ដល់​យុវជន​ដែលមាន​ជម្ងឺគ្រុនចាញ់​ផងដែរ​៕​ស្នាយ​ពល​

រថយន្ដ​បែន១គ្រឿង​ដឹក​គ្រញូង​ពេញ​ណែន​ត្រូវ​កំលាំងចំរុះ​របស់​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​បង្ក្រាប

ព្រះវិហារ ៖ កំលាំង​សមត្ថកិច្ច​ជំនាញ​ចំរុះ១ក្រុម​ដឹកនាំ​ដោយ​លោក​អ៊ិត​ ភូម្រា ​នាយរង​ខណ្ឌរ​ដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ទទួល​ប​ន្ទុ​ករួ​ម​សហការ​​គ្នា​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ ដោយ​ចាប់​ឃាត់​បាន​រថយន្ដ​បែន​ល្មើស១គ្រឿង​ម៉ាក​ហ៊ី​ណូ ​ពណ៌​ស ​ដឹកជញ្ជូន​គ្រញូង​ពេញ​ណែន​ចេញពី​ស្រអែម​ឆ្ពោះ​ទៅ​​ខេត្តកំពង់ធំ ​ពាក់​ស្លាក​លេខ​ខេត្ត​ព្រះសីហនុ​៣A-០៧២៧ កាលពី​វេលា​ម៉ោង៩និ១០នាទី​ព្រឹក​ថ្ងៃទី១១ សីហា ២០១២ នៅ​ចំណុច​ច្រក​.កដប​ភ្នំ​ដែក ​ស្រុក​រវៀង ​ស្ថិតនៅ​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុករ​វៀង​ ចំណែក​តៃកុង​បាន​រត់គេចខ្លួន។
បន្ទាប់ពី​បង្ក្រាបបាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​រួមមាន​មេព្រៃ​មន្ដ្រី​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​ កំលាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​យកមក​រក្សាទុក​នៅ​ទីកន្លែង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ដើម្បី​រើ​ទំលាក់​ឈើ​​ពី​​រថយន្ដ​ធ្វើការ​រាប់​និង​វាស់វែង ​ហើយ​រឹបអូស​ទុកជា​ទ្រព្យសម្បត្តិ​របស់រ​ដ្ឋ​​។
ការ​ចរាចរ​គ្រញូង​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កក្រើក​ខ្លាំង​ទ្បើង​វិញ​ជាពិសេស​នៅ​ច្រក​អានសេះ​ដែលមាន​ច្រករបៀង​ជាប់​ទឹកដី​ថៃ​ សំបូរ​ប្រភពដើម​គ្រញូង​ដូចជា​ចំណុច​ច្រក​ពងចាប​ច្រក​អណ្ដូង​រយ​ច្រក​ព្រលាន​តាសេក​និង​ច្រករបៀង​​នៅ​ចំ​ពីមុខ​ប៉ុស្ដិ៍​ស្នាក់ការ​ដឺ​បេ​កងទ័ពជើងគោក​។ ​ឈ្មួញ​ឈើ​​ឈ្មោះ​ណាក់​​ តែង​​ប្រមូល​ឈើ​ទាំង​នោះ​បន្ដ​យកទៅ​ស្ដុក​ទុក​ក្នុង​ឃ្លាំង​ក្រុមហ៊ុន១កន្លែង​នៅ​​ជាប់​ផ្លូវជាតិ​លេខ៦២ ក្នុង​ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ដ ​ប៉ុន្ដែ​គ្មាន​សមត្ថកិច្ច​ជំនាញ​​ណា​ម្នាក់​ហ៊ាន​ទៅ​ក្បែរ​និង​ប៉ះពាល់​បាន​ទ្បើ​យ។ នេះ​តាម​ការរាយការណ៍​និង​អះអាង​ច្បាស់​ពី​ប្រជា​ពលរ​ដ្ឋ​រស់នៅ​ស្រអែម។
ទោះបីជា​យ៉ាងណា​ថ្នាក់ដឹកនាំ​ខណ្ឌរ​ដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​នៅតែ​ខំព្យាយាម​តាមដាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយ​អស់ពី​សមត្ថភាពផងដែរ​៕

រដ្ឋសភា​អនុម័ត​យល់ព្រម​ឲ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​ជាមុន​ចំពោះ​សារធាតុ​គីមី​និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​

ភ្នំពេញ​ ៖ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម ​ស្តី​ពី​នីតិវិធី​នៃ​ការ​យល់​ព្រម​ផ្តល់​ព័ត៌មាន​ជាមុន​ចំពោះ​សារធាតុ​គីមី​និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ឯក​ច្ឆ័​ន​ដោយ​សំឡេង​៩៤​លើ​៩៤​បន្ទាប់ពី​អង្គ​សភា​លើក​យក​មក​ពិនិត្យ​ ពិភាក្សា​នៅ​ក្នុង​សម័យប្រជុំ​របស់​រដ្ឋសភា​លើក​ទី​៨ ​នីតិកាល​ទី​៤ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា​ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក ទ្រី ឈាង​ហួត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ក្នុងនាម​គណៈកម្មការ​ផែនការ វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក និង​គណៈកម្មការ​សាធារណៈ​ការដឹកជញ្ជូន និង​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម ពាណិជ្ជកម្ម និង​សំណង់​នៃ​រដ្ឋសភា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជូនមក​រដ្ឋសភា​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១២ ភ្ជាប់​មកជា​មួយ​នូវ​សេចក្តីថ្លែងហេតុ​ដើម្បី​ពិនិត្យ និង​អនុម័ត​។ បន្ទាប់ពី​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​ពិនិត្យ និង​ពិភាក្សា​រួចមក​យល់ឃើញថា​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​សមស្រប រៀបចំឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​
លោកស្រី នឹម សា​ផុន តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ដោយហេតុ​ផល​ថា​សេចក្តីព្រាងច្បាប់​នេះ​បាន​ដំណើរការ​ស្រប​ជាមួយ​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​បាន​ចូល​ជា​ធរមាន​រួចមកហើយ ដូចជា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១២​កន្លងមកនេះ​។ ច្បាប់​នេះ​ក៏​ជា​ឧបករណ៍​គតិយុត្តិ​មួយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​ម្យ៉ាងទៀត​វា​ក៏​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​គោលនយោបាយ​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​គ្រប់គ្រង​ក្នុង​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ជី​កសិកម្ម ក៏ដូចជា​សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់​។​ ​
លោក ស៊ុន ឆ័យ តំណាងរាស្ត្រ​គណៈបក្សប្រឆាំង​សម រង្ស៊ី ក៏បាន​ចាត់ទុក​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​នាពេល​កន្លងមក​ដែរ ហើយ​ម្យ៉ាងទៀត​ដើម្បី​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​កន្លងមក​សង្កេតឃើញថា យើង​តែងតែ​នៅមាន​ការខ្វះខាត​ក្នុងការ​អនុវត្ត​ច្បាប់​ដែល​ចូល​ជា​ធរមាន ព្រោះថា​នៅតាម​ទីផ្សារ​ឃើញ​ការ​នាំចូល​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ជាច្រើន​ប្រភេទ​ដែល​មិនល្អ និង​មាន​ការធានា​អំពី​លក្ខណៈ​បច្ចេកទេស ឲ្យ​ប្រជាកសិករ​មានការ​យល់​ដឹង​ក្នុង​ការយកទៅ​ប្រើប្រាស់ ដែល​នេះ​ជា​គ្រោះថ្នាក់​ធំ​ណាស់​ដល់​បរិស្ថាន សុខភាព មនុស្ស និង​សត្វ​។​
​ ​លោក លឹម សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់​នេះ​បាន​បញ្ជាក់ថា ជាការ​ពិតណាស់​ថ្នាំ​កសិកម្ម​ដែល​នាំ​ចូលមក​លក់​នៅ​កម្ពុជា ច្រើនតែ​បិទ​យីហោ​ជា​អក្សរ​បរទេស​នៅឡើយ ជាពិសេស​ប្រជាជន​នៅតាម​ព្រំដែន​ដែលមាន​ប្រពៃណី​ធ្វើស្រែ​ចំការ តែងតែមាន​ការដោះដូរ​គ្នា​ជា​សម្ភារៈ​កសិកម្ម ជី​កសិកម្ម​មកប្រើប្រាស់​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កំណត់ថា​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ដែល​ចរាចរ​លើ​ទីផ្សារ បើ​មិនមាន​បិទ​យីហោ​ជា​អក្សរ​ខ្មែរ​យើង​ទេនោះ ចាត់ទុកជា​ថ្នាំ​ខុសច្បាប់ ហើយ​ក្រសួង​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។ ជាមួយនេះ​ក្រសួង​ក៏បាន​ធ្វើការ​ពង្រឹង​កសិក​រ​តាមរយៈ​ចុះ​អប់រំ​ផ្ទាល់ ឬ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល តាមរយៈ​សិក្ខាសាលា ដើម្បី​ឲ្យ​ប្រជាកសិករ​ចេះ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ ដើម្បី​កែប្រែ​ទំលាប់​ពី​ការដាំដុះ​តាម​ប្រពៃណី មក​ការអនុវត្ត​ការដាំដុះ​លើ​ដំណាំ​ស្រូវ​តាមបែប​បច្ចេកទេស​ថ្មី​ដែល​ធានា​នូវ​ទិន្នផល​ខ្ពស់​ស្របតាម​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​។ ទន្ទឹមនឹងនេះ​ក្រសួងកសិកម្ម​ក៏បាន​ធ្វើការ​ជាមួយ ក្រុមហ៊ុន​ដែល​ធ្វើការ​នាំចូល ឬ​ដេប៉ូ​ចែកចាយ​លក់ដុំ​លក់រាយ​តាម​បណ្តា​ខេត្ត​នូវ​ថ្នាំ​កសិកម្ម ជី​កសិកម្ម ត្រូវបំពេញ​កាតព្វកិច្ច សំខាន់​មានចំណេះដឹង​ខាង​បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ​កសិកម្ម​ដើម្បី​ពន្យល់​ប្រជាកសិករ​ឲ្យ​ចេះ​ប្រើប្រាស់​ជៀសវាង​ការប្រើ​ខុស​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ ព្រមទាំង​បានចេញ​លិខិត​ព្រមាន​បាន​ចំនួន ៦៤​ក្រុមហ៊ុន ដកហូត​លិខិត​អនុ​ញ្ញា​ត្ត​ធ្វើ​អាជិ​វក​ម្ម​មួយក្រុម​ហ៊ុន​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​បានធ្វើ​ការព្រមាន ១៦២​ករណី សន្យា​កែតម្រូវ​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​ទៀត ១២៦៥​ករណី និង​បំពេញ​សំណុំរឿង​ឡើង​តយ​លា​ការ ១៦​ករណី និង​រឹបអូស​វត្ថុតាង​សម្ភារៈ​កសិកម្ម​ក្លែងក្លាយ​ជាច្រើន​ទៀត​។ ទាក់ទង​នឹង​មតិ​រិះគន់​ដែល​អង្គសភា​បានលើកឡើង​អំពី​បញ្ហា​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ​លោក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ក៏បាន​ទទួលស្គាល់ថា​ពិតជា​នៅ​មានការ​ចន្លោះប្រហោង​លើ​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ ក្នុងនាម​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ខិតខំ​បំបាត់​អំពើ​អសកម្ម​ទាំងនេះ​៕

ជប៉ុន​ពិចារណា​ប្តឹងទៅ​តុលាការ​អន្តរជាតិ​អំពី​ជម្លោះ​ប្រជុំ​កោះ​ជាមួយ​កូរ៉េ​ខាងត្បូង​

​លោក កូ​អ៊ីជី​រ៉ូ ហ្គេម​បា (Koichiro Gemba ) រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​កំពុង​​ពិចារណា​អំពី​ការស្នើ​អោយ​តុលាការ​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ដ៏​ជូរ​ចត់​ជាមួយ​ប្រទេស​កូរ៉េខាងត្បូងអំ​ពី​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នេះ​។​
​ការប្រកាស​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី មី​យ៉ុង​បាក់ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​ប្រជុំ​កោះ​នេះ​ដែល​ហៅថា​ប្រជុំ​កោះ​“Takeshima”​ជា​ភាសា​ជប៉ុន​និង​“Dokdo”​ជា​ភាសា​កូរ៉េ​ដែល​ស្ថិតនៅ​​សមុទ្រ​ជប៉ុន​(​ឬ​សមុទ្រ​ខាងកើត​)​។​
​លោក កូ​អ៊ីជី​រ៉ូ ហ្គេម​បា បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “ យើង​ត្រូវ​ពិចារណា​លើ​វិធានការ​ដែល​អាច​ដោះស្រាយ​ជម្លោះ​នេះ​​ដោយ​សន្តិ​វិធី​ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ ដោយ​រួមទាំង​ការ​ដាក់ពាក្យ​ប្តឹង​តវ៉ា​ទៅ​តុលាការ​អន្តរជាតិ​”​។​
​លោក កូ​អ៊ីជី​រ៉ូ ហ្គេម​បា បាន​និយាយថា “ យើង​ចង់​ចាត់​វិធានការ​នេះ​នៅពេល​អនាគត​ដ៏​ឆាប់ៗ​នេះ ។ រហូតមកដល់​ពេលនេះ ​រដ្ឋាភិបាល​ជប៉ុន បាន​កំពុង​ពិចារណា​អ្វី​ដែល​ជា​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​ជប៉ុន​-​កូរ៉េខាងត្បូង បើសិន​មាន​ចំណាត់ការ​បែបនេះ​នោះ​។​
​លោក បាន​ថ្លែង​កត់សំគាល់​បែបនេះ បន្ទាប់ពី​បាន​ជួប​ជាមួយ លោក ម៉ាសា​តូ​ស៊ី ម៉ូតូ​(Masatoshi Muto) ឯកអគ្គរដ្ឋទូត​ជប៉ុន​​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ត្រូវបាន​កោះហៅ​ត្រឡប់មក​ទីក្រុង​តូ​ក្យូ​វិញ បន្ទាប់​ពី​មាន​ដំណើរ​ទស្សនកិច្ចរ​បស់​លោក​​លី មី​យ៉ុង​បាក់​កាលពី​ថ្ងៃ​សុក្រ ទៅកាន់​ប្រជុំ​កោះ​នេះ​ដែល​ជា​ចំ​ណុច​កណ្តាលនៃ​ជម្លោះ​អស់​រយៈពេល​ជាច្រើ​ន​ទសវត្សរ៍​មក​ហើយ​នេះ​៕

គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម និង​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​អស់លោកអ្នក​ម្តងទៀត ចំពោះ​ការឆ្លើយតប​នឹង​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​។ ខ្ញុំ​សូម​វាយតំ​លៃ​ខ្ពស់​ចំពោះ​ចំលើយ​តប​របស់​លោកអ្នក ហើយ​ខ្ញុំ​រីករាយ​ផ្តល់​ជា​វេទិកា​មួយ​សំរាប់​អោយ​លោកអ្នក​ងាយ​ទាក់ទង​មក​ខ្ញុំ​។ សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov​។​

​ក្នុង​សប្តាហ៍​នេះ អ្នកអាន​ម្នាក់​បាន​សរសេរ​សួរ​ខ្ញុំ​ថា “ ខ្ញុំ​បានឮ​លោក​និយាយថា លោក​មាន​កង្វល់​ពី​បញ្ហា​ទន្លេមេគង្គ​។ តើ​លោក​មាន​កង្វល់​លើ​បញ្ហា​អ្វី និង​ថា​តើ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​អ្វី​ដើម្បី​ជួយ​លើ​បញ្ហា​ទាំងនេះ​?”
​នេះ​ជា​សំណួរ​មួយ​ល្អ​ណាស់​។ ប្រជាជន​ចំនួន ៦៥ លាន​នាក់​រស់នៅ និង​ពឹង​ផ្អែកលើ​ទន្លេមេគង្គ​នៅ​អាស៊ី​។ ទន្លេ​នេះ​ផ្តល់​ស្បៀង និង​ទឹក​ដល់​ពួកគេ​ទាំងអស់គ្នា ហើយ​វា​ផ្តល់​ដីល្បាប់​ដល់​បណ្តា​កោះ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​ជួយ​ការពារ​កុំអោយ​កំរិត​ទឹកសមុទ្រ​ឡើង​បាន​។ បើ​គ្មាន​ទន្លេមេគង្គ​ដែល​មិន​រង​ការប៉ះពាល់​ទេ ប្រជាជន​នៅ​ទូទាំង​តំបន់​អាស៊ី​នឹង​បាត់បង់​មធ្យោបាយ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់គេ ដោយសារ​ភាព​អាច​ប្រែប្រួល​នៃ​លទ្ធភាព​ក្នុងការ​នេសាទ និង​ធ្វើ​កសិកម្ម​។ ពិត​ហើយ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ចង់​ជួយ​ប្រទេស​កម្ពុជា និង​តំបន់​ដទៃទៀត​នៅ​អាស៊ីអាគ្នេយ៍ ធ្វើយ៉ាងណា​អោយ​ទន្លេមេគង្គ និង​តំបន់​ជុំវិញ​នោះ​មិន​រង​ការប៉ះពាល់ ហើយ​បន្ត​អភិវឌ្ឍ​ទៅមុខ​បានល្អ​។ ទន្លេមេគង្គ​មាន​សារៈសំខាន់​ចាំបាច់​សំរាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់​។​

​វិធី​មួយ​ក្នុងចំណោម​វិធី​ទាំងឡាយ​ដែល​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅ​អនុតំបន់​ទន្លេមេគង្គ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​កែលំអ​សេដ្ឋកិច្ច​របស់គេ គឺ​តាមរយៈ​ការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​តំបន់​ទន្លេមេគង្គ​។ ការអភិវឌ្ឍន៍​មានន័យថា ធ្វើ​ទំនប់​កាត់​ទន្លេ តែ​វា​មិនមែន​ចាំបាច់​តែ​ធ្វើ​អញ្ចឹងទេ​។ ការកសាង​ទំនប់​កាត់​ទន្លេមេគង្គ គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​មាន​ក្តីបារម្ភ​បំផុត​។ ទំនប់​ដែល​ត្រូវបាន​កសាង​កាត់​ទន្លេ​នៅ​កម្ពុជា ឬ​នៅ​ខាងលើ​ខ្សែទឹក​ឆ្ងាយ អាចធ្វើអោយ​ទន្លេ​មានការ​ប្រែប្រួល​ដែល​យើង​មិនអាច​នឹកស្មាន​ដល់​។ បើ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ក្នុង​តំបន់​ទន្លេមេគង្គ​សំរេចចិត្ត​ធ្វើ​ទំនប់​លើ​ទន្លេ ខ្ញុំ​ជឿថា គេ​ត្រូវធ្វើ​ទៅតាម​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​បំផុត​។ នៅ​មិនទាន់មាន​ការសិក្សា​បាន​ត្រឹមត្រូវ​នៅឡើយ​ដើម្បី​មើលថា តើ​នឹងមាន​អ្វី​អាច​កើត​ឡើងដល់​ទន្លេ​។ ក្នុងពេល​មិនទាន់មាន​ការសិក្សា​បាន​ត្រឹមត្រូវ ខ្ញុំ​ជឿថា គេ​ត្រូវ​ផ្អាក​ការកសាង​ទំនប់ ដើម្បីអោយ​គ្រប់គ្នា​ដែលមាន​ការពាក់ព័ន្ធ អាច​ពិភាក្សាគ្នា​ពី​វិធី​ថា តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ល្អ​បំផុត​។ ទន្លេមេគង្គ​អាចជា​ផ្នែក​សំខាន់​មួយ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា បើសិនជា​ទន្លេ​នេះ​ត្រូវបាន​គេ​ប្រើ និង​ទទួលស្គាល់ថា ជា​ប្រភពធនធាន​ដ៏​ធំ ដែលជា​លក្ខណៈ​ពិត​របស់​វា​មែន​នោះ​។​

​ដើម្បី​ជួយ​ក្នុង​រឿងនេះ សហរដ្ឋអាមេរិក​បាន​បង្កើត​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​សំរាប់​តំបន់​មេគង្គ​ក្រោម (​ឬ LMI) នៅ​ឆ្នាំ ២០០៩​។ LMI គឺជា​ការខិតខំ​ពហុ​ជាតិ​ក្នុង​ការជំរុញ​ការកសាង​សមត្ថភាព និង​សហប្រតិបត្តិ​ការរួម​អនុតំបន់ ក្នុងចំណោម​ប្រទេស​កម្ពុជា ឡាវ ថៃ ភូមា និង​វៀតណាម ក្នុង​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន និង​ការតភ្ជាប់​គ្នា​។ យើង​បានចាប់ផ្តើម​កម្មវិធី​នេះ​ក្នុង​ការខិតខំ​មួយ​ដើម្បី​លើក​កំពស់​ការសហការ​គ្នា​ក្នុងចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​លើក​កំពស់​ស្ថេរភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។ ប្រទេស​កម្ពុជា​ទទួលបន្ទុក​សសរស្តម្ភ​សុខាភិបាល ហើយ​បាន​បំពេញ​បានល្អ​នូវ​ការងារ​សំរបសំរួល​គំរោង​សុខាភិបាល និង​ប្រធានបទ​នានា ក្នុងចំណោម​ប្រទេស​ទាំង ៥​។ 

​នៅក្នុង​កិច្ចប្រជុំ LMI ថ្នាក់​រដ្ឋមន្ត្រី កាលពី​ខែកក្កដា​កន្លងទៅនេះ លោកស្រី​រដ្ឋមន្ត្រី Clinton បានប្រកាសថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្តល់​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លា​អាមេរិក​ដល់ LMI សំរាប់​រយៈពេល ៣ ឆ្នាំ ដែល​នឹង​ធ្វើអោយ LMI មានកម្ម​វិធី និង​សកម្មភាព​ថ្មីៗ ដូចជា​កម្មវិធី​ស្តីពី​គំនិត​ផ្តួចផ្តើម​លើ​គោលនយោបាយ​សាធារណៈ​នៅ​តំបន់​មេគង្គ​ក្រោម និង​កម្មវិធី​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ក្នុង​តំបន់​មេគង្គ​ក្រោម​។ ខ្ញុំ​គិតថា​វា​ជាការ​មាន​សារៈសំខាន់​ដែល​សហរដ្ឋអាមេរិក​មាន​ការចាប់អារម្មណ៍​លើ​ការពង្រឹង​សមត្ថភាព​ថ្នាក់​តំបន់​របស់​ប្រទេស​កម្ពុជា​តាម​វិធី​នេះ ពីព្រោះ សម​ដូច​លោកស្រី​រដ្ឋមន្ត្រី Clinton បាន​ពន្យល់​នៅក្នុង​ពិធី​នៅ​ខេត្តសៀមរាប​កន្លងមក​ថា យើង​ត្រូវតែ “​ពិនិត្យមើល​អោយ​ច្បាស់​លើ​អ្វីដែល​យើង​អាចធ្វើ​បាន មិនមែន​ត្រឹមតែ​នៅ​អាស៊ីអាគ្នេយ៍​ទេ តែ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ដើម្បីអោយ​ប្រាកដថា សេដ្ឋកិច្ច​ដំណើរ​ការដើ​ម្បី​ប្រជាជន មិនមែន​សំរាប់​អ្នក​នៅ​ថ្នាក់លើ​តែប៉ុណ្ណោះ​ទេ តែ​សំរាប់​ប្រជាជន​នៅក្នុង​សង្គម​ទាំងមូល​”​។ ខ្ញុំ​យល់ស្រប​ទាំងស្រុង​ជាមួយ​ប្រសាសន៍​នេះ​។ ខ្ញុំ​ជឿជាក់ថា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន និង​ការតភ្ជាប់​គ្នា LMI អាចជួយ​ធ្វើអោយ​តំបន់​ទន្លេមេគង្គ​រឹងមាំ ហើយ​ជួយ​រួមចំណែក​ដល់​ស្ថានភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ថ្មីៗ​នេះ យើង​បានទទួល​សំណួរ​យ៉ាងច្រើន​ទាក់ទង​នឹង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ ពិសេស​ទិ​ដ្ឋ​ការ​ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ សំណួរ​ស្តីពី​ទិដ្ឋាការ​គឺជា​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ដែល​ត្រូវបាន​សួរ​ច្រើនជាងគេ ដែល​អ្នកអាន​ផ្ញើមក​ខ្ញុំ ហើយ​ខ្ញុំ​ដឹងថា ដំណើរការ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​។ ជីដូន និង​ជីតា​របស់ខ្ញុំ​បានធ្វើ​អន្តោប្រវេសន៍​មកកាន់​ស​ហ​រដ្ឋ​អាមេរិក ដូច្នេះ​ខ្ញុំ​យល់បាន​នូវ​អ្វីដែល​អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ​នៅ​គ្រប់កន្លែង​ជួបប្រទះ​។ ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​កុងស៊ុល​ដ៏​ល្អ​របស់ខ្ញុំ​បានធ្វើ​សំភាសន៍​ច្រើន​ទាក់ទង​នឹង​ទិដ្ឋាការ ដើម្បី​ធ្វើអោយ​ដំណើរការ​មាន​លក្ខណៈ​ច្បាស់លាស់​។ លោកអ្នក​អាច​បើក​ស្តាប់​កិច្ចសំភាសន៍​មួយ​របស់​មន្ត្រី​កុងស៊ុល​ដ៏​ល្អ​របស់ខ្ញុំ​ម្នាក់​ជាមួយ​ទូរទស្សន៍​ស៊ី​ធី​អិន​កាលពី​ឆ្នាំទៅ នៅលើ YouTube របស់​ស្ថានទូត តាម​អាស័យដ្ឋាន http://www.youtube.com/user/USembassycambodia​។​
​ម្នាក់ៗ​គិតពី​ទិដ្ឋាការ​។ នៅពេល​ខ្ញុំ​នៅ​ទីក្រុង Long Beach កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​ច្រើន​ជាមួយ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​នៅ​ទីនោះ​អំពី​ដំណើរ​ទិដ្ឋាការ​។ ដោយសារ​អ្នក​ជាប់ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​កំពុង​ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍ ខ្ញុំ​គិតថា វា​ជា​ការល្អ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​ព័ត៌មាន​ខ្លះៗ​ដែល​ខ្ញុំ​បាន​ប្រាប់​គេ​នៅ​ទីក្រុង Long Beach​។ កម្មវិធី​ឆ្នោត​ផ្សងសំណាង​ត្រូវបាន​បង្កើតអោយមាន​ឡើង​នៅ​ឆ្នាំ ១៩៩៥ តាមរយៈ​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ ១៩៩០ ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ចូលរួម​ក្នុង​កម្មវិធី​នេះ​តាំងពី​ដំបូង​មក​។ រាល់​ឆ្នាំ កម្មវិធី​នេះ​ផ្តល់​ទិដ្ឋាការ​អោយ​មនុស្ស​ចំនួន ៥៥០០០ នាក់​មកពី​ប្រទេស​នានា ដែលមាន​អត្រា​អន្តោប្រវេសន៍​ទាប ហើយ​តាំងពី​ឆ្នាំ ១៩៩៥ មក មាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​ទូទាំង​ពិភពលោក​បានក្លាយ​ជាម​នុស្ស​មាន​សិទ្ធិ​ស្របច្បាប់ ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក តាមរយៈ​កម្មវិធី​លេងឆ្នោត​ផ្សងសំណាង​នេះ​។ ខ្ញុំ​ក៏​សូមបញ្ជាក់​ផងដែរ​ថា អ្នកចូលរួម​លេងឆ្នោត​ផ្សងសំណាង​នេះ មិន​តំរូវអោយ​បង់ប្រាក់​អ្វី​ទេ ប៉ុន្តែ​តែ​ត្រូវ​បង់លុយ​នៅពេល​ត្រូវ បានជ្រើសរើស​មក​ធ្វើ​សំភាសន៍​ទទួល​ទិដ្ឋាការ​។ 

​ដោយសារ​រដូវ​កាល​នៃ​ការចូលរួម​លេងឆ្នោត​ក្នុងឆ្នាំនេះ​កំពុងតែ​ប្រព្រឹត្តទៅ ខ្ញុំ​សូម​ធ្វើការ​ណែនាំ​បន្តិច​ដល់​អ្នកចូលរួម​លេងឆ្នោត​ផ្សងសំណាង​នេះ​។ ទី ១ វា​ជាការ​សំខាន់ ដែល​គេ​ត្រូវ​ចូល​មើល​គេហទំព័រ​តាម​អាស័យដ្ឋាន www.dvlottery.state.gov ហើយ​ប្រើ​លេខ​បញ្ជាក់​របស់គេ​ដើម្បី​ពិនិត្យមើល​ដំណើរ​ឆ្នោត​របស់គេ​។ ថ្ងៃខែ​ផុតកំណត់​សំរាប់​សុំ​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​គឺ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២ យើង​នឹង​មិនអាច​ផ្តល់​ទិដ្ឋាការ​សំរាប់​អ្នក​ជាប់ឆ្នោត​ផ្សងសំណាង នៅក្រោយ​ថ្ងៃខែ​ខាងលើនេះ​បានទេ​។ បើ​លោកអ្នក​ជាប់ឆ្នោត​ហើយ ខ្ញុំ​មិន​ចង់អោយ​លោកអ្នក​ខកខាន​ទៅវិញ​ទេ​!
 ទី ២ វា​ជាការ​មាន​សារៈសំខាន់​ដែលថា អ្នក​ជាប់ឆ្នោត​ត្រូវ​បង្ហាញ​ឯកសារ​ចាំបាច់​ទាំងអស់ បង់លុយ​តាម​ចំនួន​កំណត់ ធ្វើការ​ពិនិត្យ​សុខភាព​ពេញលេញ ហើយ​បន្ទាប់មក ត្រូវ​មក​សំភាសន៍​ជាមួយ​មន្ត្រី​កុងស៊ុល​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញថា គេ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​។ យើង​តំរូវ​ផងដែរ​នូវ​ការបកប្រែ​លើ​គ្រប់​ឯកសារ​ដែល​មិនមែនជា​ភាសា​អង់គ្លេស​។ ពិត​ហើយ គេ​ត្រូវ​ទៅដល់​អោយបាន​ទាន់ពេល​សំរាប់​ការសំភាសន៍​។ 
​ខ្ញុំ​ដឹងថា ទាំងនេះ​គឺជា​ព័ត៌មាន​ច្រើន តែ​ទិដ្ឋាការ​ផ្សងសំណាង​គឺជា​ឱកាស​ដ៏​ប្រសើរ​មួយ​។ វា​គឺជា​វិធី​មួយ​សំរាប់​អោយ​សហរដ្ឋអាមេរិក​ស្វាគមន៍​ជនអន្តោប្រវេសន៍​ពី​ជុំវិញ​ពិភពលោក ហើយ​កម្មវិធី​នេះ គឺជា​យាន​មួយ​ដ៏​ប្រពៃ​សំរាប់​អ្នក​ចង់ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​។  គ្រួសារ​របស់ខ្ញុំ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសា​រ​ទិដ្ឋាការ​អន្តោប្រវេសន៍ ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​សហរដ្ឋអាមេរិក​ប​ន្ត​គាំទ្រ​ការធ្វើ​អន្តោប្រវេសន៍​សំរាប់​អ្នក​ទាំងឡាយ​ដែលមាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​។​
​សូម​អរគុណ​ចំពោះ​ចំលើយ​តប​ជាប្រចាំរ​របស់លោក​អ្នក​។ សូម​បន្តធ្វើ​ការទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov​។ ខ្ញុំ​នឹង​ខិតខំ​ឆ្លើយ​សំណួរ​របស់​លោកអ្នក​។ សូម​បើក​មើល Blog របស់ខ្ញុំ​ផងដែរ តាម​អាសយដ្ឋាន http://blogs.usembassy.gov/todd/ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​!៕​