ដោយ ៖ សំរិត
ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅកាន់ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាទីដែលព្រះរាជាបានជួបប្រាស្រ័យដោយផ្ទាល់ជា មួយគ្រួសារមួយចំនួននិងបាន ប្រោស ព្រះរាជទាននូវព្រះរាជអំណោយរបស់ព្រះអង្គដល់ ប្រជារាស្ត្រទីទ័លក្រចំនួន៤៧០គ្រួសារ។
មានព្រះរាជបន្ទូលនាឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីសក្ការៈ ព្រះអង្គ បានសំដែងនូវព្រះរាជហឬទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោកយាយ និងប្រជារាស្ត្រ ជាកូនជាចៅរបស់ព្រះអង្គព្រមទាំងមានព្រះរាជបន្ទូលពាំនាំនូវព្រះរាជបណ្តាំសាកសូរសុខទុក្ខ ពីសំ ណាក់សមេ្តចឪ សម្តេចម៉ែ សមេ្តចតា សម្តេចយាយ សមេ្តចតាទូត សមេ្តចយាយទូតជូនប្រជារាស្ត្រជា កួនជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះរាជហឬទ័យទុកដាក់ ពីសុខទុក្ខ និងការលំបាកក៏ដូចជាជីវភាពរស់នៅរបស់ប្រជារាស្ត្រគ្រប់ពេលវេលាបើទោះបីព្រះអង្គ កំពុងគង់ប្រថាប់ព្យាបាលព្រះរោគនៅសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។
ស្ថិតក្នុងឱកាសស្តេចយាងដល់ឃុំដំបូករូង ស្រុកភ្នំស្រូច ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់ ដង្ហែព្រះរាជដំណើរដោយ សម្តេចចៅហ្វាវាំង គង់ សំអុល ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ច ការទូទៅព្រះបរមរាជវាំង និងនាម៉ឺនសព្វមុខមន្ត្រី នៃព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរដែនដីផងដែរ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យ ស្តេចយាងជួបសំណោះសំណាល់ ដល់លំនៅដ្ឋានផ្ទាល់របស់ប្រជារាស្ត្រក្រីក្រចំនួន ៦ គ្រួសារ ព្រមទាំងប្រោសព្រះរាជទាននូវព្រះរាជ អំណោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គ.ក មី ១ កេស និងឃីតមួយកញ្ចប់( មានមុង ១ ភួយ ១ សារុង ១ ក្រមា ១) និងអាវយឺត ១ មានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះមហាក្សត្រ និងថវិកា ៥០.០០០ រៀល ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បួងជាទីសក្ការៈបានសំដែងនូវព្រះហឬទ័យ កោតសរសើរចំ ពោះការខិតខំប្រឹងប្រែងរបស់បងប្អួនប្រជារាស្ត្រទាំងអស់ក្នុងការប្រកបរបបកសិកម្ម និងប្រកបរបប ផ្សេងៗដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃនោះ ។ ទន្ទឹមនេះព្រះមហាក្សត្របានសំណូមពរដល់ប្រជារាស្ត្រ ទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារធ្វើស្រែចំការ ការដាំដំណាំផ្សេងៗ ការចិញ្ចឹម និងរបបផ្សេងៗ ដើម្បីលើស្ទួយសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែរីកចំរើនឡើង។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួមមកព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហរទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គ ដល់លោកតាលោកយាយ និងប្រជារាស្ត្រទីទ័លក្រប្រកបដោយ ទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រលាញ់ជាទីបំផុត ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គ.ក មី ១កេស និងឃីតមួយកញ្ចប់(មានមុង ១ ភួយ ១ សារុង ១ ក្រមា ១) និងអាវយឺត ១ មានផ្លាក ព្រះរាជអំណោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថវិកាចំនួន ៥០ ០០០ រៀល ។
ប្រជារាស្ត្រក្រីក្រដែលបានទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ បានថ្លែងនូវអំណរព្រះ គុណថ្វាយព្រះករុណាព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទាននូវព្រះរាជអំណោយផ្ទាល់របស់ ព្រះអង្គជូនប្រជាពលរាស្ត្រក្រីក្រ និងបានគោរពព្រះរាជានុញ្ញាតថ្វាយព្រះពរជូនព្រះករុណាជាអម្ចាស់ ជីវិលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អ និងព្រះពលានុភាពមាំមួនដើម្បីគង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់សម្រាប់កូនចៅរបស់ព្រះអង្គតរៀងទៅ ៕