Tuesday, September 18, 2012

អ៊ុយក្រែន រៀបចំបើកស្ថានទូត នៅកម្ពុជា

ភ្នំពេញ:  ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​រៀបចំ​បើក​ស្ថានទូត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ប្រទេស​អ៊ុយ​ក្រែ​ន សព្វថ្ងៃ ដែល​ទទួលបន្ទុក​សម្រាប់​ប្រទេស​កម្ពុជា មាន​ស្ថានទូត ប្រចាំ​នៅក្នុង​ប្រទេស​វៀតណាម​។​

​សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកស្រី ស៊ុន សា​ភឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក OLEKSIY Shov Koplias ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​បន្ទាប់ពី​បញ្ចប់​ជំនួប លោកស្រី​រដ្ឋលេខាធិការ ស៊ុន សា​ភឿន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា គោលបំណង​ដែល​ឯកអគ្គរដ្ឋទូត​ប្រទេស​អ៊ុយ​ក្រែ​ន ជួបពិភាក្សា​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា នៅពេលនេះ គឺ​ចង់​បើក​ស្ថានទូត​នៅ​កម្ពុជា ប៉ុន្តែ​ជា​ជំ​ហ៊ាន​ទី​១ គឺ​គាត់​សុំ​បើក​អគ្គ​កុងស៊ុល​កិ​តិ្ត​យស នៅ​កម្ពុជា​សិន​។ 

​លោកស្រី បាន​មានប្រសាសន៍​បន្តថា កម្ពុជា និង​អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ហើយ​ថា នឹង​ជួប​ពិគ្រោះ​យោបល់​គ្នា រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ​ដោយមាន​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ហើយ​នៅ​ថ្ងៃ​អនាគត លោក​ឯកអគ្គរដ្ឋទូត ចង់​ឲ្យ​មានការ​លើកលែង​ទិដ្ឋាការ​ទៅវិញទៅមក រវាង​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​។​

​នៅក្នុង​ជំនួប​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន បាន​មានប្រសាសន៍ថា អ៊ុយ​ក្រែ​ន មាន​សក្តានុពល​ច្រើន​ខាង​ផ្នែក​ថាមពល ពាណិជ្ជកម្ម និង​ការពារជាតិ​។ ជាមួយគ្នា​នោះ លោក​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​វាង​ក្រសួង​ជំនាញ​ទាំងពីរ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​ឲ្យ​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ផ្នែក​នយោបាយ​ផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ស្នើសុំ​ឲ្យ​អ៊ុយ​ក្រែ​ន គាំទ្រ​បេក្ខភាព​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែល​ការបោះឆ្នោត និង​ប្រព្រឹត្តទៅ​ក្នុងពេល​ខាងមុខនេះ ហើយ​លោក​អគ្គរដ្ឋទូត បាន​មានប្រសាសន៍​ជំរាប​ថា អ៊ុយ​ក្រែ​ន​បាន​សន្យា​គាំទ្រ​កូរ៉េ​រួចហើយ ក្នុង​ជំ​ហ៊ាន​ទី​១​។ ដូច្នេះ​នៅក្នុង​ការបោះឆ្នោត​ជំ​ហ៊ាន​ទី​២ អ៊ុយ​ក្រែ​ន នឹង​គាំទ្រ​កម្ពុជា​។ 
​លោកស្រី​មានប្រសាសន៍​បន្តថា ប្រទេស​អ៊ុយ​ក្រែ​ន ធ្លាប់បាន​ជួយ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា ហើយ​លោកស្រី​ក៏បាន​ស្នើសុំ​ឲ្យ​អ៊ុយ​ក្រែ​ន បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​និស្សិត​កម្ពុជា​ជា​បន្ត​ត​ទៀត​។​

​លោកស្រី​រដ្ឋលេខាធិការ បានស្នើ​ឲ្យ​នាំ​អ្នកវិនិយោគទុន និង​អ្នក​ទេសចរណ៍​អ៊ុយ​ក្រែ​ន មក​កម្ពុជា​បន្ថែមទៀត ពីព្រោះ​ពេលនេះ នៅ​កម្ពុជា មិនសូវមាន​ទេសចរ​អ៊ុយ​ក្រែ​ន​ទេ ហើយ​លោក​ឯកអគ្គរដ្ឋទូត បាន​សន្យា​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​អ៊ុយ​ក្រែ​ន ឲ្យ​មក​កម្ពុជា​បន្ថែមទៀត និង​សន្យាថា ធ្វើដំណើរ​មក​កម្ពុជា ឲ្យ​បាន​ញឹកញាប់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ប្រសើរឡើង និង​រឹងមាំ​ថែមទៀត​។​

​ទាក់ទង​ទៅនឹង​វិស័យ​ពាណិជ្ជកម្ម​រវាង​អ៊ុយ​ក្រែ​ន និង​កម្ពុជា លោកស្រី​រដ្ឋលេខាធិការ បាន​អះអាងថា​កម្ពុជា បាន​នាំ​ចូលទៅ​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ទំហំ​ច្រើនជាង​អ៊ុយ​ក្រែ​ន នាំ​ពាណិជ្ជកម្ម​ចូលមក​កម្ពុជា​ប៉ុន្តែ​ទំហំ​ពាណិជ្ជ​កម្មនេះ មិនទាន់​ធំ​ណាស់ណា​ទេ ហើយ​លោក​អគ្គរដ្ឋទូត សន្យាថា នឹង​យកចិត្តទុកដាក់​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ពីព្រោះ​លោក​បាន​ជួប​ជាមួយ​ក្រសួងពាណិជ្ជកម្ម​រួចហើយ​ដែរ លើ​បញ្ហា​នេះ​។​

​ជាមួយគ្នា​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន មានបំណង​ជួប​ជាមួយ​ក្រសួងការពារជាតិ ក្រសួង​ឧ​ស្សហកម្ម និង​ក្រសួងកសិកម្ម បន្តទៀត ដើម្បី​ពង្រឹងពង្រីក​លើ​កិច្ច​សហ​ប្រតិ​ប្តិ​ត​ការ ក្នុង​វិស័យ​ទាំងនេះ​។​

​សូមបញ្ជាក់ថា សព្វថ្ងៃនេះ អ៊ុយ​ក្រែ​ន មាន​អ្នកវិនិយោគ ចូលមក​បណ្តាក់ទុន នៅ​ខេត្ត​ព្រះសីហនុ នៅ​កោះពស់ កោះទន្សាយ និង​កោះដែកគោល ដែលមាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ផងដែរ​៕​

ពិធីប្រគល់ និងទទួលសម្ភារៈ សំភារៈកំព្យូទ័រ​ សំរាប់បណ្តុះបណ្តាលមន្រ្តីអនុវត្ត ច្បាប់តាមប្រពន្ធ័ ក្រោមគំរោងភាពជាដៃគួ នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ


នៅក្រសួងមហាផ្ទៃ អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿ​ញៀន នាព្រឹកមិញ នេះមាន​រៀប​​ចំពិធីប្រគល់ និងទទួលសម្ភារៈ សំភារៈកំព្យូទ័រ ១០គ្រឿង ពីអង្គការ UNODC សំរាប់​បណ្តុះ​​បណ្តាល​​មន្រ្តីអនុវត្ត ច្បាប់តាមប្រពន្ធ័ ក្រោមគំរោងភាពជាដៃគួ នៃប្រទេស​មហា​អនុតំបន់ទន្លេមេគង្គ ។
លោក Olivier Lermet នាយការិយាល័យ  UNODC ប្រចាំនៅកម្ពុជា បានអោយ​ដឹងថា ក្រោមកិច្ចសហការ របស់គ្រឿញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ  UNODCប្រចាំនៅកម្ពុជា បានអនុវត្តនៅគំរោងនានា ដោយ​បាន​ចូលរួមអនុវត្តទៅតាមច្បាប់ នៅ​ក្នុង​ប្រទេស និងមហានុតំបន់ទន្លេមេគង្គ ដើម្បីចួល​រួម​កាត់​បន្ថយ ហានិភ័្យផ្សេងៗ នៅ​ក្នុងតំបន់ ជាពិសេសបានចូល​រួមសហការ​នៅក្នុងប្រទេស កម្ពុជា ដោយគំរោងបាន ពិនិត្យ និង​ត្រួតតា្រនៅតាមតំបន់ព្រំដែន និងដោយបាន​ចុះ​នុស្សារណៈ នៃការយោគ​យល់គ្នា នៅក្នុងតំបន់។ 

លោក បានអោយដឹងបន្តថា ដោយគំនិតទាំងអស់នេះគឺជាការទាមទារ ការសហា​ការបស់​រាជរដ្ឋាភិបាល និងការផ្តួចផ្តើម របស់គណៈកម្មាធិការ​មហាអនុ​តំបន់​ទន្លេមេគង្គ សំ​រាប់​​គំរោងការងារបណ្តុះបណ្តាលទៅលើផ្នែកកុំព្យូទ័រ ដើម្បីឈានទៅរកការ​អភិវឌ្ឍន៍​ការ​ងារ ទៅតាមប្រពន្ធ័អេឡិចត្រួនិច ដើម្បីឆ្លុះបញ្ចាំង អំពីការងារនៃការនៃការអនុវត្តគំរោង អោ​មាន​ប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ របស់ប្រទេសមហា​អនុតំបន់​ទន្លេមេគង្គ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង អគ្គលេខាធិការអាជ្ញាធ័រជាតិ​ប្រយុទ្ធ​ប្រឆាំងនិងគ្រឿងញៀន បានមាប្រសាន៍អោយដឹងថា ការផ្តល់ជំនួយ ជាសម្ភារៈនេះ គឺជាសក្ខីភាព​នៃ​ការចូល​រួមចំណែក ឆ្លើយតបយ៉ាងសមស្រប និងទាន់ពេលវេលា  ទៅនឹង​យុទ្ធសា​ស្រ្តរបស់​រាជរដ្ឋាភិបាល និងតំរូវការរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយ  និង​លុប​បំបាត់ បញ្ហាគ្រឿងញៀន ខុសច្បាប់ ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា គ្រឿងញៀនកំពុងក្លាយជាបញ្ហាដ៏គ្រោះថ្នាក់ ដែល​បាននឹងកំពុងគំរៀមកំហែង ដល់អាយុជីវិត្តមនុស្សជាតិ សង្គម សេដ្ឋកិច្ច និងការ​អភិ​វឌ្ឍន៍​របស់ប្រទេសជាតិនីមួយៗ ក៏ដូចជានៅក្នុងតំបន់ និងទូទាំង​ពិភព​លោក ទាំងមូល។
          សំភាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ភន បូរ៉ាមី ប្រធាននាយកដ្ឋានអនុវត្តច្បាប់
គួរបញ្ជាក់ផងដែរថា សំរាប់កុំព្យូទ័រ ១០ គ្រឿងនដែលបានប្រគល់នា ដល់អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន នាថ្ងៃនេះ បើគិតជាទឹកមានតម្លៃ ប្រមា​ណជាង ១.២ ដុល្លារអាមេរិ សំរាប់ការងារបណ្ដុះប​ណ្តាល​ទៅលើគ្រឿងអេឡិចត្រួនិច។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជួបឯកឧត្ដមកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ុយក្រែន

ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួបឯកឧត្ដម Olegsiy Shovkoplias ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា  ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បី ពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ និងសាទរចំពោះ ឯកឧត្ដម Olegsiy Shovkopliasដែលរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ ឯកឧត្ដម បានលើក ឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងប្រទេសអ៊ុយក្រែន និងថ្លែងអំណរគុណ ចំពោះប្រទេស អ៊ុយក្រែន ដែលបានឧបត្ថម្ភ គាំទ្រដល់ប្រទេសកម្ពុជា តាំងពីទស្សវត្សន៍ឆ្នាំ៨០ ក្នុងដំណាក់កាល ដែលកម្ពុជា ទើបរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងជួបការលំបាកបំផុត។ ទាក់ទងនិងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានមើល ឃើញពីសក្ដានុពល នៃប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ច អាចបំពេញបន្ថែមគ្នាបាន ដូចជាៈប្រទេសអ៊ុយ ក្រែន ជាប្រទេសមាន ភាពរីកចំរើន ផ្នែកឧស្សាហកម្ម ទំនើប សេវាកម្ម និងការកែច្នៃ ។
រីឯកម្ពុជា ជាប្រទេសកសិកម្ម ទេសចរណ៍ និងការទទួលបានភាព អនុគ្រោះពាណិជ្ជកម្មសម្រាប់ ការនាំចេញ ។
          ឯកឧត្ដម Olegsiy Shovkoplias ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចំរើន ដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ថ្នល់ សំណង់អគារ កំពង់ផែ និងព្រលាន យន្ដហោះ  ហើយកំរិតជីវភាព របស់ប្រជាពលរដ្ឋ មានការកើនឡើង គួរកត់សំគាល់។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត អ៊ុយក្រែន បាន បញ្ជាក់ថាៈផ្នែកសំខាន់ៗ នៃផលិតផលក្នុងស្រុកសរុប តាមវិស័យ គឺប្រទេសអ៊ុយក្រែន មានវិស័យកសិកម្មចំនួន ៩,៤% ឧស្សាហកម្ម ៣៤,៤% សេវាកម្ម ចំនួន ៥២,២% គិតក្នុងឆ្នាំ២០១១។ ឧស្សាហកម្មសំខាន់ៗ គឺធ្យូងថ្ម -អគ្គិសនី-ដែក-គ្រឿងចក្រ-រថយន្ដដឹកជញ្ជូន-ជាតិគីមី និងការកែច្នៃម្ហូបអាហារ។ ឯកឧត្ដម បានមើលឃើញ ពីសក្ដានុពលសេដ្ឋកិច្ចច្រើន នៅកម្ពុជា និងខិតខំ ជួយអំពាវនាវ វិនិយោគិនអ៊ុយក្រែន មកពនិត្យលទ្ធភាពវិនិយោគ នៅកម្ពុជាឱ្យបានច្រើន ។
          ដើម្បីពង្រឹកកិច្ចសហប្រតិបត្ដិការ និងពង្រីកវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ និងឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា បានពិភាក្សាដោយផ្ដោត ជាសំខាន់ទៅលើការ បង្កើតឱ្យមានកិច្ច ព្រមព្រៀងទ្វេភាគី ស្ដីពីការជម្រុញ និងកិច្ចការពារអ្នកវិនិយោគ-ការផ្លាស់ប្ដូរប្រតិភូអ្នកធុរៈកិច្ច-ការសម្រួល ទិដ្ឋាការធ្វើដំណើរ និងការចូលរួម និងការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម នៃប្រទេសរៀងៗខ្លួន ។ល ។
          តាមរយៈឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែន ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធបានអំពាវនាវឱ្យ វិនិយោគិនអ៊ុក្រែន មកបំពេញទស្សនៈកិច្ច ដើម្បីសិក្សាស្វែងយល់ជាក់ស្ដែង ពីសក្ដានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពិនិត្យ លទ្ធភាព វិនិយោគនៅកម្ពុជា ជាពិសេសការផ្ទេរបច្ចេកវិទ្យា របស់ប្រទេសអ៊ុយក្រែនមកកម្ពុជា ដើម្បីផលិតនិងកែច្នៃសម្រាប់ ធ្វើការនាំចេញ ដោយប្រើប្រាស់ប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្មកម្ពុជា ដែលទទួលបាន ពីប្រទេសអភិវឌ្ឍន៍ និងប្រទេសដៃគូ ដែលអនុញ្ញាត ឱ្យទំនិញរាប់ពាន់មុខពីកម្ពុជា អាចនាំចេញ ដោយមិនជាប់ពន្ធ និងមិន ជាប់កូតា ។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការ​បរទេស ស្តីពីការ​អញ្ជើញ​ចូលរួម​សម័យ​ប្រជុំ​លើក​ទី៦៧ នៃមហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ


Press Release of Minister of Foreign Affairs Samdech Techo on the 67th Session of the United Nations General Assembly


ប​ទ​វិ​ចា​រ​ណ​ក​ថា​៖​ ​ច្រៀ​ង​លែ​ង​ពិ​រោះ​ហើ​យ​ពូ​ស៊ី​ ​ពូ​ខា​អើ​យ​



ពិធីបើកកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៣៣

មហាសន្និបាតអន្តរសភាអាស៊ានAIPA លើកទី៣៣ បានប្រារព្វពិធីបើកជាផ្លូវការ នៅវេលាម៉ោង១៩ល្ងាចថ្ងៃទី១៧កញ្ញា នៅសាលាខេត្តលំបុក ខេត្តនូសាតេងហ្ការ៉ាភាគខាងលិច ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្យលំដាប់ទី២ បន្ទាប់ពីកោះបាលី របស់សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅមុនពិធីបើកកិច្ចប្រជមហាសន្និបាត អន្តរសភាអាស៊ាន AIPAលើកទី៣៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានជួបសន្ទនាដោយផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត ម៉ាស៊ូគី អាលី ប្រធានសភាតំណាងរាស្រ្ត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៣ ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានក៏ដូចជាឯកឧត្តម លោកជំទាវ នៃបណ្តាមេដឹកនាំសភាមកពីប្រទេសប្រុយណៃដារ៉ុយសាឡឹម ឡាវ ម៉ាឡេស៊ីមីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរីថៃ វៀតណាម រួមទាំងប្រទេសអ្នកសង្កេតការណ៍ចំនួន១១ទៀតរបស់អន្តរសភាអាស៊ានរួមមានប្រទេសអូស្រ្តាលី ប៉េឡារ៉ុស្ស កាណាដា សាធារណរដ្ឋប្រជាមានិតចិន សភាអឺរ៉ុប ប្រទេសជប៉ុន ឥណ្ឌាសហពន្ធ័រុស្ស៊ី​ញ៉ូហ្សេឡែន ប៉ាពូញូហ្គីនី និងសាធារណរដ្ឋកូរ៉េ និងភ្ញៀវរបស់អន្តរសភាអាស៊ានជាច្រើនទៀតត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និតស្នាលបំផុតពី ឯកឧត្តមបណ្ឌិត ម៉ាស៊ូគី អាលី ប្រធានសភាតំណាងរាស្រ្តនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៣ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បូឌីដ្យូណូអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ថ្លែងសុន្ទរកថាក្នុង ពិធីបើក កិច្ចប្រជុំ​មហាសន្និបាត​ អន្តរសភា​អាស៊ានលើកទី៣៣ ​ឯកឧត្តមបណ្ឌិតម៉ាស៊ូគីអាលីប្រធានសភា​តំណាងរាស្រ្តនៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​និងជា​ប្រធាន​​អន្តរសភា ​អាស៊ានលើកទី៣៣​ មានប្រសាសន៍ថាមហាសន្និបាតអន្តរ​សភា​អាស៊ាន​លើក​ទី៣៣នេះ ​យើងនិងពិភាក្សា​ទៅលើរបៀបវារៈ​ជាច្រើន ​ដែលទាក់​ទិនទៅនិង​បញ្ហានយោ​បាយ ​ក្នុង​នោះ​ទី១ជំរុញ​រដ្ឋជាសមាជិក​អាស៊ានក្នុងការ​បង្កើត​គំនិតផ្តួច​ផ្តើមស្តីពីបង្កើនការ​យល់​ដឹងជា​សាធារណៈនិងផ្សព្វផ្សាយ​អំពីការចូលរួម​របស់សង្គមស៊ីវិលក្នុងការកសាង​សហគំន៍អាស៊ាន ​ទី២ដំណោះស្រាយ​លើបញ្ហា​សមុទ្រ​ចិនខាងត្បូង។ ​បញ្ហាសេដ្ឋកិច្ច ​ទី១ជំរុញឲ្យមាន​ការប្រឹងប្រែងនិងកិច្ចសហប្រតិប​ត្តិការក្នុងតំបន់​ ដើម្បីប្រឆាំងនឹង​ការជួញដូរប្រាក់​ខុសច្បាប់ ​ទី២ការ​បង្កើត​សេដ្ឋកិច្ច​បៃតងក្នុងបរិបទ​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព ​ទី៣ការអនុម័ត​ផែនការ​យុទ្ធសាស្រ្ត​សំរាប់ការ​លុបបំបាត់​ភាពក្រីក្រនិងរចនា​សម្ពន្ធ័សំរាប់ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពទី៤ធានា​ថាភាពកាន់​តែប្រសើរ​ឡើង នៃកា​រចូលមកដល់​នៃបច្ចេកវិទ្យា ​ទីផ្សារ និងហិរញ្ញទាន​ រួមមានកម្មវិធី​មូល​និធិអន្តរ​ជាតិ ​តាមរយៈ​កម្មវិធីថ្នាក់ជាតិ​សំរាប់ជួយដល់ ​សហគ្រាសខ្នាតតូចនិងមធ្យម។ ​បញ្ហាសង្គម ​ទី១បង្កើនភាព​យល់ដឹងនិងលើកកំពស់​ការចូលរួមជា​សាធារណៈក្នុងកម្មវិធីដែល​ទាក់ទិនទៅនិង​ការកាត់​បន្ថយ​គ្រោះ​មហន្តរាយ​ និងឆ្លើយ​តបយ៉ាង​ឆាប់រហ័សក្នុងការជំរុញ​សហ​គមន៍​ឲ្យមាន​ភាពរឹងមាំ​ ទៅនិងគ្រោះមហន្តរាយទី២បង្កើនការអភិវឌ្ឍនិងកាត់បន្ថយ​សារធាតុ​កាបូន​ឲ្យមានកំរិតទាប ​និងស្រាវជ្រាវរក​បច្ចេកវិទ្យាផ្សេងៗដែលមិនប៉ះ​ពាល់ដល់បរិស្ថាន។ ​លើសមាជិក​សភាស្រ្តីរបស់​អន្តរសភាអាស៊ាន​WAIPA ​បណ្តាមេដឹក​នាំទាំងអស់ ​បានឯកភាពទី១គាំទ្ររដ្ឋជាសមាជិក​អាស៊ាន ​ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការនៃការអនុវត្ត​ផែនទីបង្ហាញ​ផ្លូវ ​គោលដៅ​អភិវឌ្ឍន៍សហវត្សរ៍ដើម្បីបង្រួមគម្លាត​ក្នុងចំណោម​រដ្ឋជាសមាជិក​អាស៊ាន ​ទី២តួនាទី​តំណាង​រាស្រ្តជាស្រ្តីក្នុងការជំរុញនូវ​គោលនយោបាយ​ស្តីពីស្រ្តីនិយមក្នុងវិស័យសេដ្ឋកិច្ចសុខភាព ​និងវិស័យអប់រំនិងទី៣ជំរុញនិង​លើកកម្ពស់​សមត្ថភាពព្រមទាំងបណ្តុះ​បណ្តាលជំនាញ​ជាក់លាក់ ​ដល់ស្រ្តីនៅតាម​តំបន់ជនបទ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា ​និងជាប្រធាន​អាស៊ានអញ្ជើញ​ថ្លែងសុន្ទរកថាគន្លឹៈ​ក្នុងពិធីបើកកិច្ចប្រជុំ​មហាសន្និបាតអន្តរសភា​អាស៊ាន​​លើក​ទី៣៣ក្នុងខ្លឹមសារដូចតទៅ  
(សម្លេងដើមរបស់សម្តេចតេជោ)
នៅក្នុងក្នុងពិធីបើកកិច្ចប្រជុំ​មហាសន្និបាតអន្តរសភា​អាស៊ាន​លើកទី៣៣​នេះដែរ​ ឯកឧត្តម​សាស្រ្តា​ចារ្យ​បណ្ឌិតបូឌីដ្យូណូ ​អនុប្រធានាធិបតី ​នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​អញ្ជើញ​ថ្លែង​សុន្ទរក​ថាដោយ​បានសំដែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅបំផុតក្នុងនាមឯកឧត្តម​ប្រធានាធិបតី ​ក៏ដូច​ជាថ្នាក់​ដឹកនាំនិង​ប្រជាជន​ឥណ្ឌូណេស៊ី ​ទាំងអស់ជូនចំពោះ​សម្តេច ឯកឧត្តម​ លោកជំទាវជាប្រធាន​ប្រតិភូសភា​មកពីប្រទេសអាស៊ាន​ទាំង១០ ​និងប្រតិភូសភា​មកពីប្រទេស ​ជាអ្នកសង្កេត​ការណ៍ចំនួន​១១ផ្សេង​ទៀតរបស់អន្តរសភា​អាស៊ានដែលបាន​អញ្ជើញ​មកចូលរួមក្នុងពិធី​បើកកិច្ចប្រជុំ​មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៣៣​ នៅលើទឹកដែនដីកោះលំបុក ​ដែលជាតំបន់​ទេសចរណ៍​ឆ្នេរសមុទ្រដ៏ប្រណិត​លំដាប់ទី២របស់​សាធារណ​រដ្ឋឥណ្ឌូណេស៊ី។ឯកឧត្ត​មសាស្រ្តាបណ្ឌិតអនុ​ប្រធានាធិបតី ​ក៏បានប្រសិទ្ធពរ​ជ័យបវរមហា​ប្រសើរ ​ជូនដល់ការ​ស្នាក់អាស្រ័យនៃការអញ្ជើញ​ចូលរួមកិច្ចប្រជុំ​មហាសន្និបាត​អន្តរសភាអាស៊ាន​លើកទី៣៣​ ប្រកបដោយ​លទ្ធផល​ដ៏ត្រចះ​ត្រចង់ ​ក្នុងន័យ​ពង្រឹង​តួនាទីរបស់​សភាឆ្ពោះ​ទៅកាន់​សហគមន៍​អាស៊ា​ននៅឆ្នាំ២០១៥។
(មានថតរូបអនុស្សាវរីយ៍)
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរសម្តេចអគ្គមហាពញាចក្រី ​ហេង ​សំរិនប្រធាន ​រដ្ឋសភានៃព្រះរា​ជាណា​ចក្រកម្ពុជា ​សម្តេចអគ្គ​មហា​សេនា​បតីតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​និងជាប្រ​ធានអាស៊ាន ​ក៏ដូចជា​ឯកឧត្តម ​លោកជំទាវនៃបណ្តា​មេដឹកនាំ​សភាមក​ពីប្រទេសប្រុយណៃដារ៉ុយសាឡឹម ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ សហពន្ធ័ម៉ាឡេស៊ី ​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ាសាធារណរដ្ឋហ្វីលីពីន​ សឹង្ហបុរី ​រាជាណា​ចក្រថៃ ​សាធារណ​រដ្ឋសង្គមនិយម​វៀតណាមរួមទាំងប្រទេស​ អ្នកសង្កេតការណ៍ ​ចំនួន១១​ទៀតរបស់​អន្តរសភា​អាស៊ានរួមមានប្រទេស​អូស្រ្តាលីប៉េឡារ៉ុស្ស ​កាណាដា ​សាធារណរដ្ឋ​ប្រជាមានិតចិន​សភាអឺរ៉ុប ប្រទេសជប៉ុនឥណ្ឌាសហពន្ធ័រុស្ស៊ី​ញ៉ូហ្សេឡែនប៉ាពូញូហ្គីនី ​និងសាធារណ​រដ្ឋកូរ៉េនិងភ្ញៀវ​របស់​អន្តរ​សភា​អាស៊ាន​ជាច្រើន​ទៀតបានអញ្ជើញ​ចូលរួមក្នុង​ពិធីលៀង​សាយភោជន៍ដែលរៀបចំ​ឡើងយ៉ាង​មហាកិត្តិយស​ បំផុតពីសំណាក់​ឯកឧត្តមសាស្រ្តា​ចារ្យបណ្ឌិត ​បូឌីដ្យូណូអនុប្រធានាធិបតីនៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ីនិង​លោកជំទាវ។ ​សូមបញ្ជាក់ដែរថា​ លំបុកគឺជាដែន​កោះមួយស្ថិតនៅក្នុង​ខេត្តនូសាតេង​ហ្ការ៉ាខាងលិចនិងស្ថិតនៅ​ខាងកើតកោះ​បាលីនៃសាធារណ​រដ្ឋឥណ្ឌូណេស៊ី ​មានផ្ទៃដីទំហំ​៤៧២៥​គីឡូម៉ែត្រ​ក្រឡា។កោះលំបុក​ត្រូវបានរដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​កំណត់ទិសដៅ​ជាតំបន់ទេសចរណ៍​ឆ្នេរសមុទ្រទី២ ​បន្ទាប់ពី​កោះបាលីដែលមាន​ប្រជាពល​រដ្ឋរស់នៅ​ចំនួនជាង ​៣លាន១៦៦ពាន់នាក់។​ តាមរយៈ​ទិសដៅនេះកោះលំបុក​ត្រូវបានអភិវឌ្ឍហេដ្ឋា​រចនា​សម្ពន្ធ័ថ្មី​ជាច្រើនរួមទាំង​ស្ថាបនាអាកាស​យានដ្ឋានអន្តរ​ជាតិថ្មីមួយទៀត​ ដើម្បីសំរេច​ទិសដៅទាក់​ទាញ​អ្នកទេសចរណ៍​ឲ្យបាន ​១លាននាក់នៅឆ្នាំ២០១២។