Thursday, September 27, 2012

សេចក្តី​ជូនដំណឹង ស្តីពី​បើក​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ថ្ងៃទី​​ ២៨​ ខែកញ្ញា​​​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព


ថ្ងៃទី​​ ២៨​ ខែកញ្ញា​​​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១- សេចក្តី​ព្រាង​ច្បាប់ ស្តីពីការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ ។
២-សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ ស្តីពីការ​បង្កើត​ក្រុម​ប្រឹក្សាជាតិអភិ​វឌ្ឍន៍​បៃតង​ និង​សេចក្តី ព្រាង​អនុក្រឹត្យ​ ស្តីពីការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅរបស់​អគ្គ​លេខាធិកា​រដ្ឋាន​នៃ​ក្រុម ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ។
៣-សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពីការ​រៀ​បចំ និង​ការ​ប្រព្រឹត្ត​ទៅរបស់​អគ្គ​លេខា​ធិការដ្ឋាន នៃគណៈ​កម្មាធិ​ការជាតិ​គ្រប់​គ្រង និងអ​ភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។
៤-បញ្ហាផ្សេងៗ៖ សំណើសុំការ​យល់​ព្រម​ពីគ​ណៈរដ្ឋមន្ត្រី ដើម្បី​សុំស​ច្ចាប័ន​ពីស្ថាប័ន នីតិ​ប្បញ្ញត្ត​លើ ៖
៤.១-កិច្ច​ព្រម​ព្រៀង ស្តីពី​ការ​បង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល
៤.២-អនុ​សញ្ញា​អន្តរជាតិ ស្តីពី​និយ័ត​កម្ម​នៃការ​នេសាទ​បាឡែន ។

អាស្រ័យ​ហេតុនេះ​​សូម​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ជ្រាបជា​ព័ត៌មាន។

រាជធានី​ភ្នំពេញ​ថ្ងៃទី២៧ ខែកញ្ញា​​​​ ​​​ ឆ្នាំ២០១២

-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​ នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។

សម្ភាសន៍​លោកបណ្ឌិត​ឈឹម ផលវរុណ ស្តីពី​ នយោបាយ ល្ងង់​ខ្លៅ​ របស់​គណបក្ស​ប្រឆាំង​ ក្នុងការ​ធ្វើ​ពហិកា​មិនចូលរួមបោះឆ្នោត​ ឆ្នាំ២០១៣​



                                                                                      ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១២
លោកសត្យា រក្ស
សំណួរ អ្នកនយោបាយប្រឆាំងនៅកម្ពុជា គឺច្រើនតែធ្វើសកម្មភាព​រំខានទៅដល់ដំណើរ​​ការអភិវឌ្ឍប្រទេសជាតិ គឺទាំងដំណើរការនៃការបោះឆ្នោត ទាំងសកម្មភាព​នៃ​ការប្រតិបត្តិ​​ច្បាប់របស់ គ.ជ.ប។ កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងមកនេះ គណបក្សប្រឆាំង​បាន​សុំជួបទៅក្រសួង​​មហាផ្ទៃ ដើម្បីសុំកែទម្រង់ និងកែសម្រួល គ.ជ.ប ឲ្យមានសមភាពជា​ដើមទៅ​​​តាមអ្វីដែលជាការយល់ឃើញរបស់ពួកប្រឆាំងហ្នឹង។ យើងឃើញថា ក្រសួងមហាផ្ទៃ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង លោកបានផ្តល់តំណាងពិសេស គឺឯកឧត្តម ព្រំ សុខា ជា​រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ ដើ​ម្បីជួបប្រាស្រ័យទាក់ទងជាមួយនឹងគណបក្សប្រឆាំង។ ហើយ​ជាលទ្ធផលនោះគឺ ក្រសួងមហាផ្ទៃបានច្រានចោលនូវសំណើ​​របស់គណបក្សប្រឆាំងនេះ ដោយ​ហេតុថា សំណើរបស់គណបក្សប្រឆាំងនេះ គឺជាសំណើរមួយដែលមិនសមហេតុផល។ វាគ្មានអ្វី​ដែលជាអំណះអំណាងថា ត្រូវតែកែទម្រង់ គ.ជ.ប នោះ ហើយនេះគឺជារឿងមួយ។ បន្ទាប់​ពី​ការ​បដិសេធរបស់ក្រសួងមហាផ្ទៃ យើងឃើញថា គណបក្សប្រឆាំងនោះ គេបានសម្រេចចិត្តថា នឹង​ធ្វើពហិការមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៣។ អញ្ចឹងត្រង់ចំនុចនេះ លោកបណ្ឌិតមានអ្វីដើម្បី​ជាការពន្យល់ឲ្យច្បាស់ អំពីមាយាទរបស់គណបក្សប្រឆាំង ដែលតែងតែបង្កើតព្រឹត្តិការណ៍​​​ដដែលៗប៉ុន្មានអាណត្តិហើយនោះ​​?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ គណបក្សប្រឆាំងនៅកម្ពុជានេះ គឺដូចមានភាព​​មួយដែលយើងអាចនិយាយ​​បាន​​ថា ជា​នយោបាយល្ងង់ខ្លៅ។ មនុស្សប្រហែលជាមិនល្ងង់ទេ ប៉ុន្តែនយោបាយដែលធ្វើនោះ គឺចូលដល់​ល្ងង់ខ្លៅហើយ។ ទីមួយ បើសិនជាពួកគាត់ចង់កែលម្អការបោះឆ្នោត គាត់ត្រូវបង្ហាញចំណុខ្សោយ​នៃដំណើរការរៀបចំការបោះឆ្នោត ថាតើផ្នែកណាដែល​ពុំចូលរួម​សស្រាក់សស្រាំក្នុងសិទិ្ធសេរីភាពបោះឆ្នោតនោះ​?​។ អញ្ចឹងអង្គដែលពាក់ព័ន្ធទៅនឹងរឿងបោះឆ្នោត​នោះ មិនមែនមានតែ គ.ជ.ប ទេ គឺមានទាំងរដ្ឋាភិបាល ក្រសួងមហាផ្ទៃពាក់ព័ន្ធសន្តិសុខសុវត្ថិភាព​​រហូតទៅដល់គណបក្សនយោបាយ រហូតទៅដល់អង្គការសង្គម ស៊ីវិលនិងប្រជាពលរដ្ឋដូច្នេះតួអង្គ​ទាំងអស់ហ្នឹង តើយើងមើលថា តើកើតមានអសកម្មនៅកន្លែងណា? បើយើងពិនិត្យទៅលើ​សណ្តាប់ធ្នាប់ គឺក្រសួងមហាផ្ទៃធ្វើបានល្អមែនទែន អត់មានឃើញព្រឹត្តិការណ៍ណា​ដែល​ទម្លាក់កំហុសបានទេ រឿងបន្ទោសមិនកើតទេ។ រដ្ឋាភិបាលក៏បានរៀបចំ និងចូលរួមដើម្បី​ឲ្យការបោះឆ្នោតនោះ ដំណើរការបានល្អរួមទាំងថវិការ បរិស្ថាននៃច្បាប់ទាំងអស់​​​គឺ​គ្រប់គ្រាន់ បើពិនិត្យមើលទៅតួអង្គ គ.ជ.ប សួរថា តួរអង្គ គ.ជ.ប បានបំពេញការងារ​បច្ចេកទេសរៀបចំការបោះឆ្នោតហ្នឹង តើបានរលូនល្អ ហើយមានកំហុសនៅត្រង់ណា?​ ដែលពួក​គាត់ចោទថា​សមាសភាពនោះ តើសមាសភាពបានខ្ទប់ដំណើរការរៀបចំការបោះឆ្នោតដែរឬទេ? តើគណបក្សប្រឆាំងបានរកឃើញកំហុស ដែលជាកំហុសដោយសារតែរឿង សមាសភាព គ.ជ.ប​ដែរអត់? មកដល់ពេលនេះ ទោះបីគាត់តវ៉ាប្តឹងតាំងពីណាមក គឺគាត់មិនដែលបង្ហាញអំពី​កំហុសឆ្គងដែលកើតឡើង ដោយសារបុព្វហេតុនៃសមាសភាព គ.ជ.ប ទេ។ អញ្ចឹងបានន័យថា អត់មានរឿងណាមួយដែលចោទប្រកាន់សមាសភាព គ.ជ.ប អញ្ចេះអញ្ចុះ ធើ្វឲ្យដំណើរការ​បោះឆ្នោតអត់ល្អនោះ គឺអត់មានទេ។ ចូលដល់នីតិវិធីវិញម្តង ចំពោះនីតិវិធីចុះឈ្មោះ និងពិនិត្យ​មើល​ឈ្មោះ​បោះឆ្នោត នីតិវិធីបោះឆ្នោត ។ល។ សួរថា ពួកគាត់ថា ស៊ាំញ៉ាំ តើពួកគាត់មានបានគិតពិចារណា​ទេ ស៊ាំញ៉ាំនៅចំនុចណា សូម្បីតែចុះឈ្មោះអង្កេតការណ៍បោះឆ្នោតនោះ គឺនីតិវិធី គ.ជ.ប​ មហា​ស្រួលណាស់ រហូតដល់អង្គការខ្លះដាក់បំប៉ោងលេខសុទ្ធតែមានអ្នកអង្កេតការណ៍រាប់ពាន់នាក់ ដល់មក​មានតែ១០០នាក់ ក៏មាន គឺអត់មានដាក់កំហិត និងគាបសង្កត់អីទេ។ ហើយដល់ពេលនីតិវិធីចុះឈ្មោះ​បោះឆ្នោតរបស់ប្រជាពលរដ្ឋ កាបរិច្ឆេទ គឺសុទ្ធតែធ្វើទៅតាមច្បាប់ ហើយមានកំណត់ច្បាស់​លាស់ទៀត ហើយរយៈពេលនោះ ក៏វាគ្រប់គ្រាន់ហើយ។ ហើយចំនុចហ្នឹងសួរថា តើវាមានពេល​ចង្អៀតឯណា សូម្បីតែពាក់ព័ន្ធទៅនឹងលិចទឹក គ.ជ.ប បានប្រកាសឲ្យស្ថាប័នរបស់ខ្លួននៅតាម​មូលដ្ឋានពាក់ព័ន្ធហ្នឹង រើទីតាំងដើម្បីសម្រួលដល់ប្រជាពលរដ្ឋទៀត។ ដូច្នេះមានអីដែល​សម្រាប់ចោទ​​ឥលូវឲ្យគណបក្សប្រឆាំងយកបញ្ហាចោទហ្នឹងឲ្យចំមកមើល គឺអត់ឃើញមាន
ងាក​មកគណបក្សវិញ សួរថាគណបក្សប្រឆាំងខ្លួនឯង មានបានចូលរួមក្នុងដំណើរការចុះឈ្មោះ និង​ពិនិត្យឈ្មោះ​បោះឆ្នោតទេ?​។ ថ្មីៗនេះវាទៅជាគណបក្សប្រឆាំងធ្វើនយោបាយឆ្គួតមួយ គឺល្ងង់ខ្លៅ​ដោយបដិសេធ មិនបញ្ជូនអ្នកអង្កេតការណ៍ចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ដល់​អញ្ចឹងខ្លួនឯងធ្វើម៉េចបានដឹងថា បញ្ហាអីដែលកើតមានក្នុងភាពស៊ាំញ៉ាំដែលខ្លួនឯងតែងប្រើ​ពាក្យ​នោះ?​ ត្រង់នេះហើយដែលហៅនយោបាយមួយឆ្គួតហើយ។ នយោបាយហ្នឹង គឺខ្លួនជាអ្នកត្រូវការ​សន្លឹកឆ្នោតពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋអាចប្រើសិទ្ធិទៅបោះឆ្នោតបាន លុះត្រាតែប្រជាពលរដ្ឋ​បានទៅចុះឈ្មោះបោះឆ្នោតសិន ហើយមានឈ្មោះបោះឆ្នោតទៀត បានខ្លួនអាចទៅកាន់សន្លឹក​ឆ្នោតទម្លាក់បាន។ បោះឆ្នោតឲ្យអ្នកណានៅក្នុងប្រអប់ឆ្នោត ហើយចុះគណបក្សប្រឆាំងហ្នឹង គាត់មិន​ទៅមើលកិច្ចការនោះផង តើគាត់ចង់បានសន្លឹកឆ្នោតយ៉ាងម៉េច។ ត្រង់នេះកំហុសរបស់គាត់​ធ្ងន់​ធ្ងរណាស់ ដែលពុំបានលើកទឹកចិត្ត ដែលពុំបានចូលរួមក្នុងការបោះឆ្នោតដើម្បីលើកទឹកចិត្តឲ្យ​ប្រជាពលរដ្ឋអាចមានសិទ្ធិគ្រប់គ្រាន់នៃការបោះឆ្នោតតាមរយៈការចុះឈ្មោះ នេះគឺជានយោបាយ​ល្ងង់ខ្លៅហើយ។ យើងមើលតទៅទៀត ប្រជាពលរដ្ឋដែលគាត់ទៅចុះឈ្មោះ និងពិនិត្យឈ្មោះ​បោះឆ្នោតរហូតដល់គាត់ទៅបោះឆ្នោត សួរថា តើគាត់មានបាន​មធ្យ័តខ្លួន​​ឯងជាបុគ្គលម្នាក់​ថាតើ​​ពេលទៅបោះឆ្នោតត្រូវទាមទារអីខ្លះ?​ ​​យើងបានធ្វើអង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់កន្លងមក​ យើងឃើញថាប្រជាពលរដ្ឋមានការធ្វេសប្រហែស។ ខ្ញុំនិយាយនេះ គឺមួយចំនួន គាត់ធ្វេសប្រហែស​ជួនកាលគាត់ដឹងលេខរបស់គាត់ ដឹងឈ្មោះ ប៉ុន្តែគាត់អត់យកអត្តសញ្ញាណប័ណ្ណទៅ។ ចំនុច​អស់ហ្នឹងបើគណបក្សប្រឆាំងឈរលើសុច្ចរិតភាពគួរតែពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមការងារនេះមិនមែន តែគណបក្ស​​ប្រឆាំង​ទេ គ.ជ.ប ក៏គេផ្សព្វផ្សាយ ហើយយើងឃើញមែនគណៈកម្មការ​គ.ជ.ប មានច្រើន។ ហើយគណបក្សនីមួយៗក៏ដូចជាសង្គមស៊ីវិលក៏គេផ្សព្វផ្សាយ តែអភ័ព្វអី​គណបក្សប្រឆាំងដែលជាអ្នកចង់បានសន្លឹកឆ្នោតដែរ ម៉េចក៏មិនផ្សព្វផ្សាយ?​ គឺត្រូវផ្សព្វផ្សាយទាំង​អស់​​តើត្រូវមានលក្ខណៈសម្បត្តិអីខ្លះ ឯកសារអីខ្លះ​?​ គឺត្រូវចាប់ផ្តើមចេញពីការចុះឈ្មោះ ពិនិត្យឈ្មោះនេះឯង
 មួយទៀត ខ្ញុំឃើញគណបក្សប្រឆាំងខូច ​ ​នៅពេលដែលករណីខ្លះប្រជាពលរដ្ឋខ្លួន​ឯង​គាត់អត់បានយកអត្តសញ្ញាណប័ណ្ណទៅ ឬស្អីទៅ គេយកអារឿងហ្នឹងទៅទម្លាក់កំហុស គ.ជ.ប គេមិនព្រមគិតថា នេះដោយសារតែប្រជាពលរដ្ឋម្នាក់ហ្នឹង គាត់ភ្លេចខ្លួនគាត់ ឬក៏មិនយកចិត្តទុក​ដាក់ ឬក៏អត់ដឹងអស់សេចក្តី ប៉ុន្តែគាត់អត់ព្រមពិនិត្យមើលថា តើមន្ត្រីការិយាល័យបោះឆ្នោត​គេ​បានគិតគូរទៅប្រជាពលរដ្ឋដែលភ្លេចនេះ គេឲ្យទៅយកវិញទេតើ។ ប៉ុន្តែអស់លោកទាំងអស់នោះ​ខូច គេមានល្បិចរបស់គេ យើងមិនចាំបាច់បកស្រាយទេ យើងស្គាល់ល្បិចហ្នឹងហើយ។ កាលណាមានបញ្ហា​នឹងទៅ គេយកករណីហ្នឹងទៅបំប្លែង ដើម្បីចោទប្រកាន់ គ.ជ.ប ។ តាមពិតរឿងនេះមិនមែនរឿង​គ.ជ.ប ទេ ការបោះឆ្នោតរឿងធំបំផុត គឺរឿងប្រជាពលរដ្ឋខ្លួនឯងផងដែរ។ ត្រង់នេះដែលគណបក្ស​ប្រឆាំងអត់ព្រមយកបញ្ហាទៅសិក្សា។ មួយវិញទៀត​ ​ដែលគួរឲ្យអាម៉ាស់ គណបក្សប្រឆាំងមិន​ដែលគោរពតម្លៃការងាររបស់ភ្នាក់ងារអង្កេតការណ៍គណបក្សខ្លួនទេ។ ភ្នាក់ងារអង្កេតការណ៍​គ្នា​ប្រចាំការមួយថ្ងៃពេញ នៅពេលបោះឆ្នោត លទ្ធផលគ្នាទទួលស្គាល់រលូនល្អ ស៊ីញ៉េទទួល​ស្គាល់​ទាំងអស់គ្នាជាមួយនឹងមន្ត្រី គ.ជ.ប។ តែមេបក្សប្រឆាំងនៅភ្នំពេញ បែរទៅជាមិនទទួលយកតម្លៃ​ការងារ​​ភ្នាក់ងារបស់ខ្លួនទៅវិញ​​ ត្រង់ហ្នឹងហើយបានជាគណបក្សប្រឆាំងមានឡេះនេះឯង ដើម្បីបានបដិសេធ​ចូលរួមអង្កេតការណ៍​ ហើយឥឡូចូលដល់ពហិការ ដែលជារឿងអស់សំណើចមួយទៀតហើយ ដែលលោក​សត្យារក្សបានលើកនោះទៅជាទៅទាមទារឲ្យកែប្រែ គ.ជ.ប ប៉ុន្តែគ្មានហេតុផល មានតែ​ហេតុ​ផល ដែលគេហៅថា ច្បោលៗ នយោបាយៗ ប៉ុន្តែគ.ជ.ប ធ្វើកន្លងមកមាននយោបាយឯណា​គឺ​ជារឿងច្បាប់ ហើយបើថានយោបាយដាក់ឲ្យចំមក ហេតុអីបានទៅជាស្នើឲ្យមានសមាសភាពកូតា។​សមាសភាពកូតានេះ គ្រោះថ្នាក់ណាស់ដែលកម្ពុជាមិនអាចយកមកអនុវត្តបន្តទៀតបានទេ​ហើយនៅប្រទេសណាក៏គេលែងប្រើហើយដែរ គេប្រើសមាសភាព​​កូតាតែនៅក្នុងដំណាក់កាល​អន្តរ​កាលទេ ដើម្បីឲ្យប្រទេសមួយឆ្លងផុតពីវិវាទបដិបក្ខ ទៅឲ្យផុតគឺគេត្រូវការអន្តរកាលមួយគឺយើង​ចែកកូតាគ្នាដើម្បីឲ្យដំណើរការល្អ ប៉ុន្តែកូតានេះវាត្រូវតែបញ្ចប់ហើយ ប៉ុន្តែគេមិនដែលប្រើ​នៅក្នុងស្ថាប័នបច្ចេកទេសទេគឺ គេប្រើនៅក្នុងស្ថាប័ននយោបាយ
លោកសត្យា រក្ស
សំណួរ ជាធម្មតាគណបក្សប្រឆាំង គឺតែងតែជំទាស់ទាំង​សកម្មភាពមុនការបោះឆ្នោត ក៏បង្កើតជាបញ្ហាជំទាស់ធ្វើឲ្យរាំងស្ទះ សកម្មភាពនៃការបោះឆ្នោត​ក៏ធ្វើឲ្យរាំងស្ទះរួមជាមួយនឹងលទ្ធផលបញ្ចប់នៃការបោះឆ្នោតក៏ចេះតែបង្កើតនូវបញ្ហា។ ហើយ​គេ​បានអះអាងថា មិនតម្លាភាពអញ្ចេះមួយ មិនតម្លាភាពអញ្ចុះពីរ។ អញ្ចឹងតាមតែលោកបណ្ឌិត​ក្នុង​នាមជាអ្នកធ្លាប់​​ចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតដែរនោះ តើ​គណបក្សប្រឆាំងដែលចោទប្រកាន់ គ.ជ.ប ហ្នឹង ដែលមានអំណះអំណាងអី ដើម្បីប្តឹងថា គ.ជ.ប​ពិតជាលំអៀងទៅលើគណបក្សណាមួយនោះដែរឬទេ​?​ តើគណបក្សប្រឆាំងធ្លាប់មានប្រវត្តិបង្ហាញពី​ភស្តុ​តាដើម្បីបញ្ជាក់ថា គ.ជ.ប នោះ មិនតម្លាភាព មិនយុត្តិធម៌ទេ?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ខ្ញុំអាចលើកឧទាហរណ៍ឆ្នាំ២០០៨ កន្លងទៅ ពីរឿងគួរឲ្យអស់សំណើច។ នេះ កឹម សុខា ខ្លួនឯងស្រែក​តាម​វិទ្យុ និងធ្វើសិន្និសីទកាសែត។ មុនគេបណ្តើរគ្នាត្រសងជាមួយលោក សម រង្ស៊ី ទៅអឺរ៉ុបនោះ​គេធ្វើសន្និសីទកាសែតបង្ហាញអំពីភាពមិនប្រក្រតីដែល គ.ជ.ប ប្រព្រឹត្ត​​ខុស ដូចអ្វីដែលគេចោទហ្នឹង។ ដល់​ធ្វើសន្និសីទទៅគេថា គេនឹងមានបង្ហាញករណីមួយៗជាច្រើន ខាងយើងក៏បញ្ជូនមនុស្សទៅពិនិត្យមើលដែរតាមពិតគឺ កឹម សុខា អាឡិអាឡក់ធ្វើគ្មានដឹងទិសតំបន់។ ករណីដែលគាត់ចោទថា មិនប្រក្រតីមាន​តែរឿងតូចតាចពីរបី តែគាត់និយាយនៅវិទ្យុមុនថា ដូចក្រឡាប់ចាក់តែម្តងពិភពលោកហ្នឹងមួយ​ដល់ពួកយើងទៅ ខាងកាសែតទៅ គឺអត់មានទម្ងន់តែម្តង ភាពមិនប្រក្រតីដែលមានមួយពីរពាក់​ព័ន្ធរឿងឈ្មោះ ពាក់ព័ន្ធរឿងអីនោះ ហើយតែបន្តិចបន្តួចទេ ដល់អញ្ចឹងទៅយើងឃើញថា ល្បិច​គាត់ខូចណាស់។ ដល់ពេលឥឡូយើងថា ក្រែងគាត់លាក់ ដល់ពេលបន្ទាប់មកគេបណ្តើរគ្នា​ត្រសងទៅអឺរ៉ុប ដល់ទៅអឺរ៉ុបមកដល់ថ្ងៃនេះមិនឃើញឆ្លើយទេ​ ជិតដល់បោះឆ្នោតអាណត្តិថ្មី។ មុននឹងឡើងយន្តហោះសុទ្ធតែសន្យា នាំជោគជ័យដល់ប្រជាពលរដ្ឋដើម្បីរឿងការបោះឆ្នោត​បន្លំបង្កូវអីគេនោះ។ ស្រាប់តែពេលមកដល់វិញចូលធ្វើការសភាជិតផុតអាណត្តិហើយ អត់និយាយ​សោះ កាលទៅប្តឹងនៅអឺរ៉ុប ចំនុចនេះហើយដែលយើងហៅថា ខូចនោះខូច។ និយាយឲ្យខ្លីពួកគាត់នោះ​អញ្ចេះទេ ខ្លួនមុនបោះឆ្នោតអួតថា ឈ្នះ ដល់លទ្ធផលចាញ់វាខ្មាស់គេ ដល់ខ្មាស់គេមិដឹង​យកអីលាង មានតែយករបៀបឡប់ហ្នឹងមកលាង ហើយរបៀបឡប់ហ្នឹងឡូអស់​ប្រសិទ្ធិភាពហើយ។ ដល់លាងចុះលាងឡើងកាន់តែឡប់នយោបាយច្រើន យើងមើលពេលនោះ​មានអីរត់ប្រសេកប្រសាចទៅប្រជុំសភាស្ទើរតែមិនទាន់ ហើយប្រសេកប្រសាចនោះ គឺ​ប្រសេក​ប្រសាចមែនខាងសម រង្ស៊ី ទៅមុនទៅ បីនាក់ក្រោយរបស់កឹម សុខា នោះ ប្រសេកប្រសាចនៅ​ម្តុំ​ភ្នំពេញហ្នឹង ដូចអត់បានទៅដល់នឹងគេផង។ ដល់ឥឡូចូលដល់ប្រសេកប្រសាចមួយបែបទៀត​ហើយ ទៅពឹងបរទេសអីណារឿង គ.ជ.ប រឿងអីណា តើហេតុផល​​ ចោទ​សួរ​ នៅត្រង់ណា?​។ តើកត្តាសមាសភាពហ្នឹងវាធ្វើឲ្យបាត់បង់សន្លឹក​ឆ្នោតរប​ស់ខ្លួនដែរអត់? ព្រោះពួកគាត់សុទ្ធតែចោទថា គេលួចសន្លឹកឆ្នោត ភាសាហ្នឹងគឺទុច្ចរិត​ណាស់។ បើលួចសន្លឹកឆ្នោតអ្នកបញ្ជាក់ឲ្យច្បាស់មកមើល លួចនៅមណ្ឌលណា?​ ការិយាល័យណា?​​ដើម្បីយើងរកឲ្យឃើញសមាសភាពចោរនៅក្នុងហ្នឹង តែបើខ្លួនគ្រាន់តែចោទ រកសមាសភាពថា​សមាសភាពនៃរចនាសម្ព័ន្ធគ.ជ.ប វាអត់មានអ្នកដែលលួចសន្លឹកឆ្នោតនោះ តើអ្នកឯងគិតយ៉ាង​ម៉េច?
លោកសត្យា រក្ស
សំណួរ សរុបមកវិញ ចំនុចទាំងនេះគឺជាចំនុចមួយដែលអ្នកនយោបាយខ្មែរ គួរតែបញ្ឈប់នូវគំនិត​គេ​ហៅថា ទុច្ចរិតអាក្រក់ជូរជាតិបែបនេះ។ យើងខ្មែរនៅពេលដែលប្រទេសយើងបានសុខសន្តិភាព​ហើយនេះ យើងក៏គួរតែចាប់ដៃគ្នានាំគ្នាក៏សាងជាតិ បម្រើជាតិ ហើយចាត់ទុកការប្រកួតប្រជែង​តាមគោលការណ៍ប្រជាធិបតេយ្យជារឿងឈ្នះចាញ់នេះ ជារឿងធម្មតាទៅ ពីព្រោះថាបើ​យើង​ពិត​ជាអាណិតប្រជាពលរដ្ឋ ស្រលាញ់ប្រទេសជាតិយើងពិតប្រាកដមែននោះ យើងគួរតែដាក់ជោគ​វាសនានៃសង្គមជាតិរបស់យើងរួមជាមួយនឹងជោគវាសនា ដែលខ្លួនចង់ធ្វើធំធ្វើតូចរបស់យើង​នេះទុកឲ្យប្រជាពលរដ្ឋអ្នកសម្រេច ហើយត្រូវតែគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយ​បើ​យើងគិតតែបង្កើតនូវភាពទំនើងបង្កភាពរញ៉េរញ៉ៃ អាណាធិបតេយ្យនៅក្នុងសង្គមជាតិបែបនេះ​ គឺ​ជាក្រុមអ្នកនយោបាយដែលគ្មានតម្លៃទេ សម្រាប់សង្គមជាតិ។ ជាពិសេសអស់លោកអ្នកប្រឆាំង​ទាំងឡាយទាំងអស់ សូមពិចារណាផង
 ឥលូវនេះនៅមានចំនុចមួយទៀតគួរឲ្យ​ចង់សើចលោក​ បណ្ឌិតធ្លាប់បានលើកជារឿយៗហើយ ហើយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទាំងក្នុងនិងក្រៅ​ប្រទេសក៏បានជ្រាបផងដែរ​​នូវចរិត ដែលគួរឲ្យស្អប់ខ្ពើមមួយរបស់អ្នកនយោបាយប្រឆាំង ឲ្យតែ​មានស្អីបន្តិចគឺគេពឹងបរទេសហើយ ដូចមុននេះលោកបណ្ឌិតបានលើកហើយ​ គេថាគ.ជ.ប អត់​តម្លាភាព គេមានភស្តុតាច្រើនណាស់ ហើយគេថាមានតាំងពីស្នាមមេដៃ មានតាំងភស្តុតា​ដែលគេថា មានប៉ុន្មានពាន់​​សន្លឹក ហើយគេនឹងស្ពាយយកទៅបង្ហាញបរទេសដើម្បីឲ្យដាក់​សម្ពាធលើរដ្ឋាភិបាល។ អញ្ចឹងមកទល់ពេលនេះ វាអត់មានសូរអីទាំងអស់ ហើយអ្វីដែលយើង​សូរ សូរតែរឿងពួកប្រឆាំងនេះ ចង់ឈ្នះតែប៉ុណ្ណឹង ចង់ឈ្នះតវ៉ាអញ្ចេះតវ៉ាអញ្ចុះ ប៉ុន្តែគោល​បំណងធំ ដែលគេវេចសម្ពាយទៅក្រៅប្រទេសជាមួយ សម រង្ស៊ី ឃើញថា វាអត់មានឃើញអី។ អញ្ចឹង នេះគឺជាកា​រខិលខូច ហើយមួយវិញទៀត ឥឡូនេះការកែទម្រង់គ.ជ.ប នេះទៀត​គេថា គេនឹងដាក់បន្ទុកធ្វើយ៉ាងណាឲ្យបរទេសនោះ ឆ្លៀតសង្កត់រដ្ឋាភិបាលខ្មែរ ឲ្យដាច់ខាតត្រូវ​តែកែទម្រង់គ.ជ.ប នេះ។ ហើយប៉ុន្មានថ្ងៃបែរជាមកជជែកជាមួយក្រសួងមហាផ្ទៃ ឡូ​នេះបន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធ គេមានកម្មវិធី​មួយទៀត នឹងស្វែងរកជួបមេដឹកនាំគណបក្ស​​ប្រជា​​ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន​ដើម្បីកែទម្រង់គ.ជ.ប។ អញ្ចឹងភាពឡប់ឡែ ដែលគេ​​​ហៅថា ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណានេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េច​?​
លោក បណ្ឌិតឈឹម ផលវរុណ
ចម្លើយទី១ពួកគាត់មិនហ៊ាននិយាយថាពួកគាត់បរាជ័យទេក្នុងរឿងយកបរទេសមកដាក់សម្ពាធ​​លើខ្មែរនេះ។មកដល់ពេលនេះ បរទេសគេធុញនឹងស្តាប់រឿងរបស់គាត់ទៅទៀតដោយសារពួកគាត់យកលុយដែលជាប្រាក់ខែទទួលបានពីប្រជាពលរដ្ឋខ្មែរទៅនិយាយប៉ប៉ាច់ប៉ប៉ោចនៅខាងក្រៅទៅវិញតាមពិតបរទេសគេបានសួរពួកគាត់ថាតើអ្នកបានដឹងពីសមត្ថភាព​​ដ៏ខ្សោយ​​របស់​​អ្នក​​ក្នុងការប្រកួតប្រជែង​​ដែរឬទេ​​?​​​​ តើអ្នកមានដឹងអំពីភាពអន់របស់អ្នកនូវរបៀបធ្វើនយោបាយ​​​ដែលគ្មានសមត្ថភាព​​​ប្រកួតជាមួយគូរប្រកួតជាគណបក្សដែលដឹកនាំ​​រដ្ឋាភិបាល​​ ដែរឬទេ​?​ ដូច្នេះគឺពួកគាត់​​ចេះ​​តែវិធីទៅពឹងអន្តរជាតិឲ្យមកដាក់សម្ពាធប៉ុណ្ណោះពួកគាត់មិនបានដឹងថានយោបាយ​​អន្តរជាតិ​​សព្វ​​ថ្ងៃ​​របស់​​រដ្ឋាភិបាលគឺបានសហការ​​​គ្នា​​​យ៉ាងល្អជាមួយនឹងបរទេសគឺមិនត្រឹមតែកិច្ចការនៅក្នុងប្រទេសទេ គឺថែមទាំងផលប្រយោជន៍​​នៃកិច្ចការសន្តិសុខ​​នៅក្នុងតំបន់​​​​ និងក្នុងសកលលោកទៀតផង
ម្យ៉ាងទៀតដោយសារតែបរទេសគេមិនអើពើឬប្រហែលជាត្រូវព្រនង់ដូចសំណួរខាងលើ​​​ហើយបានជាពេលនេះពួកគាត់រត់មករកក្រសួងមហាផ្ទៃ ក្រសួងក៏បានឆ្លើយតបជាលាយល័ក្ខអក្សរអស់ហើយ​​​អំពីហេតុផលនោះក្រោយមក​​ពួកគាត់នៅតែមិនអស់ចិត្តក៏មកសុំជួបផ្ទាល់ជាមួយក្រសួងមហាផ្ទៃម្តងទៀតហើយក្រសួងក៏បានយល់ព្រមជួបជាថ្មីប៉ុន្តែដោយសារតែសំណើររបស់ពួកគាត់នៅដដែលដូច្នេះចម្លើយរបស់ក្រសួងមហាផ្ទៃក៏នៅដដែលគឺមិនអាចធ្វើតាមសំណើររបស់គណបក្សប្រឆាំងបានទេហើយ​​ឥឡូវនេះគេបានលេង​​​ល្បិចមួយទៀតដោយស្នើសុំជួប​​ថ្នាក់ដឹកនាំឬមន្ត្រីគណបក្សប្រជាជនកម្ពុជា តើហេតុអ្វីពេលនេះពួកគាត់បែរជារត់មកសុំជួបជាមួយខ្មែរ​?​ ដូច្នេះសូមពួកគាត់សារភាពទៅតើមូលហេតុអ្វី​​?​ ពីមុនពួកគេតែងតែនិយាយថាបន្តិចទៀតលោកប្រធានសម រង្ស៊ី នឹងត្រឡប់មកវិញជាមួយអន្តរជាតិហើយ​​​ រឿងនយោបាយបរទេសនិយមនេះលោក សម រង្ស៊ី ក៏ធ្លាប់បាននិយាយដែរថាការវិលត្រឡប់មកកម្ពុជារបស់គាត់នោះ គឺមិនពឹងអាយ៉ងទេគឺគាត់ទៅពឹងមេអាយ៉ង ដូច្នេះយើងចាំមើលថា​​តើគាត់​​ទៅពឹងមេអាយ៉ង​​នោះគឺទៅពឹងនរណាតើ​​នរណា​​ជួយគាត់បាន​​នៅពេលនេះ​?​​​ ឥឡូវពេលនេះជាពេលដែលគាត់​​ចូលមកមិនបានបែរជារត់មករកខ្មែរវិញ គាត់គួរតែធ្វើនយោបាយ​​ជជែកគ្នាជាមួយខ្មែរ​​គ្នាឯងតាំងពីមុនមក​​ កុំដល់ពេលបរាជ័យជាមួយបរទេសហើយទើបគាត់រត់មករកខ្មែរវិញនោះគឺអ្នកឯងត្រូវហួសពេលហើយ
មកដល់ពេលនេះពួកគាត់បានប្រើនយោបាយពហិកាទៀតហើយដំបូងគាត់តែងតែធ្វើពហិកានៅក្នុងសភាដែលនេះជាប្រពៃណីធ្វើ​​នយោបាយរបស់ពួកគាត់ហើយវិធីនេះអន្តរជាតិក៏ធ្លាប់តិតៀនច្រើនសារណាស់ដែរដោយគេលើកឡើងថាសភាជាកន្លែងដែលប្រជាពលរដ្ឋបោះឆ្នោត​​​ឲ្យអ្នកហើយមិនមែនជាកន្លែងដែលអ្នកមកធ្វើនយោបាយនៅក្រៅសៃវៀនទេអញ្ចឹងការធ្វើពហិកា​​​ មានន័យថា​​អ្នកកំពុងតែបោះបង់ភារកិច្ច​​របស់អ្នកដែលប្រជាពលរដ្ឋ​​បានប្រគល់​​​ឲ្យទៅវិញទេ​​កន្លងមកពួកគេបានសាកល្បងដកខ្លួនចេញពីសភា២ទៅ៣នាក់រួចមកហើយហើយបាននិយាយថាអន្តរជាតិប្រាកដជាលែងជួយ លែងគាំទ្រទៀត​​ហើយព្រោះសភានោះ​​ ជាសភាអសុពលភាពជាសភាអធម្មនុញ្ញជាដើមប៉ុន្តែរហូតមកដល់ពេលនេះគឺគ្មានបញ្ហា​​​អ្វីទេ​​ឥឡូវនេះក្រោយពីពួកគេលេងល្បែងអធម្មនុញ្ញសភាឲ្យនៅក្រោម១២០គេបែរ​​ជា​​​លេង​​ល្បែង​​​មិនចូលរួមបោះឆ្នោតម្តង ពីព្រោះការបោះឆ្នោតជិតមកដល់​​ ដោយធ្វើពហិកានេះជាការលេងល្បិចបញ្ឆោតទៀតហើយ ជាមួយប្រជាពលរដ្ឋពួកគាត់លេងល្បិចបញ្ឆោតឲ្យត្រីចូលអន្លង់ដោយអួតថាខ្លួនជាអ្នកថ្មី​​ ឥឡូវនេះពួកគាត់លេងល្បិចបញ្ឆោតទាំងប្រជាពលរដ្ឋផងទាំងបរទេសផងដោយប្រើវិធីពហិកាស្អីគេនោះ ប្រសិនបើក្លាហានធ្វើពហិកាមែន សូមអញ្ជើញប្រមូលគ្នាសាកល្បងទៅពេលនោះនឹងដឹងថាតើអាណត្តិ​​ទី៥ដែល​​​ត្រូវបោះឆ្នោតឆ្នាំ២០១៣នេះកម្ពុជានឹងធ្វើដំណើរដល់ឆ្នាំ២០១៨ ឬអត់?​ប្រជាធិតេយ្យ​​ មិនមែនស្លាប់ដោយសារអំពើ​​ពហិការបស់អ្នកនយោបាយនោះទេ គ្មានប្រជាធិតេយ្យណា​​ គ្មានការអភិវឌ្ឍប្រទេសណា​​ស្លាប់ដោយសាររឿងធ្វើពហិកានយោបាយទេគឺគ្មានដាច់ខាត​​ប្រជាធិបតេយ្យរលាយឬការអភិវឌ្ឃប្រទេសរលំរលាយ គឺមានតែសង្គ្រាមការបែកបាក់ជាតិការអុជអាលឲ្យវឹកវអាណាធិបតេយ្យតែប៉ុណ្ណោះ
ការធ្វើពហិកា ឬមិនធ្វើពហិកានេះ វាគឺជាសិទ្ធិសម្រេចរបស់គណបក្សប្រឆាំងខ្លួនឯងប៉ុណ្ណោះហើយមិនត្រូវធ្វើជាសារគម្រាម​​មកគណបក្សប្រជាជនកម្ពុជានោះទេ ប្រសិនបើគណបក្សប្រឆាំងយល់ថាខ្លួននឹងចាញ់ឆ្នោត​​ ហើយដែលនាំឲ្យអាប់កេរ្តិ៍ឈ្មោះ​​នោះគឺអាចសុំឈប់មុនបាន ពីព្រោះគណបក្សប្រឆាំងបានសន្យា និងធ្វើឲ្យសកម្មជនរបស់ខ្លួនអស់សង្ឃឹមអស់ពេល៤អាណត្តិមកហើយដូច្នេះមិនបាច់ចូលប្រកួតទេ។ម្យ៉ាងទៀតសូមកុំភ្លេចថាកម្ពុជាបច្ចុប្បន្ននេះគឺ ប្រជាធិបតេយ្យសេរីពហុបក្សហើយបក្សប្រឆាំងមិនមែនមានតែមួយនោះទេ​​គឺមានច្រើន​​ ដូច្នេះគណបក្សប្រឆាំងដែលចង់ធ្វើពហិកា​​នោះមិនសំខាន់អ្វីបន្តិចឡើយ​​​​
ខ្ញុំសូមបញ្ជាក់ថាខាងខ្ញុំបានធ្វើការគណនាយ៉ាងច្បាស់ណាស់ បើមានលំអៀងក៏តិចតួច​​​ដែរ គឺគណបក្សប្រជាជនកម្ពុជា​​តែឯងគឺអាចយកសម្លេងឆ្នោតនៅឆ្នាំ២០១៣បានរហូតដល់​​​​៨១ អាសនៈ យ៉ាងតិចបំផុត ក្រៅពីគណបក្សប្រជាជនគឺគណបក្សផ្សេងៗទៀតទាំងអស់​​​អាច​​​ប្រមូល​​គ្នា​​​តែមួយប្លុក​​ក៏មិនអាច​​ឈ្នះ​​បានដែរ​​ដូច្នេះចំពោះសម្លេងដែលទទួលបាន​​៨១ អាសនៈ ក្នុងចំណោម១២៣ នោះ គឺជាសម្លេងភាគច្រើនដាច់ខាតរួចទៅហើយខ្ញុំជឿថា​​ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​ប្រជាជន​​កម្ពុជាក៏គណនា​​ឃើញដូចគ្នាដែរ​​​​
លោកសត្យា រក្ស
សំណួរ ឥឡូវនេះអ្នកនយោបាយប្រឆាំងនៅកម្ពុជាកំពុងតែបង្កើតនូវភាពអាណាធិបតេយ្យដោយលើកថាបើនរណាពូកែជេរពូកែបង្កើតរឿងឬពូកែបង្កើតចលាចល​​ គឺអ្នកនោះ​​ហើយ​​​​ជាជើងឯកខាងប្រឆាំងខ្លាំងជាងគេគឺពួកប្រឆាំងគេយល់ឃើញថាអញ្ចឹង​​ ដូច្នេះដោយសារតែភាពច្របូកច្របល់របស់គណបក្សប្រឆាំងបែបនេះសូមលោកបណ្ឌិតជួយផ្តល់អានុសាសន៍​​ ឬជាការពន្យល់​​មួយទៅដល់បងប្អូនប្រជាពលរដ្ឋ​​​ កុំឲ្យមានការភ័ន្តច្រឡំជឿលើក្រុម​​ប្រឆាំង​​ដែលមានចរឹត​​ពាលាអាវ៉ាសែបែបនេះ​?​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចខ្លួនឥឡូវនេះក្រុមប្រឆាំងគេបានប្រើនយោបាយ​​បោកបញ្ឆោតពីរគឺវិធីទី១ ពួកគេបញ្ឆោតតាមនយោបាយត្រីចូលអន្លង់និងមួយទៀត​​តាមបែបវាំងននព្រះធម៌វិធីនេះគឺជាការបញ្ឆោតតាមបែបទុច្ចរឹតដូច្នេះសូមបងប្អូនចាំឲ្យច្បាស់ហើយយើងក៏សូមឲ្យពួកប្រឆាំងទាំងនោះបញ្ចូលគ្នាតែម្តងទៅដើម្បីឲ្យប្រជាពលរដ្ឋ​​​ងាយ​​មើលឃើញច្បាស់ព្រោះពេលនេះជិតបោះឆ្នោតផងដើម្បីប្រជាពលរដ្ឋងាយយល់ បានដឹង​​មានមូលដ្ឋានពិចារណាជាពិសេសសន្លឹកឆ្នោតរបស់បងប្អូនធ្វើយ៉ាងណាកុំឲ្យចាញ់បោក​​នយោបាយត្រីចូលអន្លង់និងនយោបាយវាំងននព្រះធម៌ប្រជាពលរដ្ឋត្រូវប្រើសេរីភាពនយោបាយ​​របស់ខ្លួនក្នុងការគាំទ្រ​​នយោបាយរដ្ឋាភិបាលគាំទ្រនយោបាយរបស់គណបក្សប្រជាជនហើយយើងក៏ត្រូវប្រើសិទ្ធិអំណាចយើងជាពលរដ្ឋលើកស្ទួយរដ្ឋធម្មនុញ្ញលើកស្ទួយព្រះពុទ្ធសាសនាប្រពៃណី ទំនៀមទំលាប់និងសន្តិសុខសង្គមដើម្បីទប់ស្កាត់ជនពាលកុំឲ្យបំផ្លិចបំផ្លាញសមិទ្ធផលរបស់ជាតិដែលយើងសម្រេចបានក្រោយរបប ប៉ុល ពត​ ​មានដូចជាសមិទ្ធផលរូបវន្ត័សម្បជ្ជញ្ញៈ សាសនាអប់រំ សិក្សានិងសមិទ្ធផលផ្សេងៗជាច្រើនទៀត
សម្រង់ព័ត៌មាន​​​ នូ​​ សា​​វុធឌី​​