Friday, October 12, 2012

គ.ជ.ប. ពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោត ១ ថ្ងៃ សម្រាប់ ៣៨៣ ឃុំ-សង្កាត់ ដោយសារទឹកជំនន់

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ បានប្រកាស​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​ប្រកាស​ពី​ការសម្រេច​ពន្យារពេល​មួយថ្ងៃ​បន្ថែមទៀត សម្រាប់​ពិនិត្យ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅក្នុង ៣៨៣ ឃុំ​-​សង្កាត់ ដោយសារ​ទឹកជំនន់​។​

​លោក ឯម សូផាត សមាជិក គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​រវាង​គ​.​ជ​.​ប​. ជាមួយ​តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ថា ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បាន​ដំណើរការ​ពីថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត មានគុណ​ភាពល្អប្រសើរ ដែល​អាច​ប្រើប្រាស់​បាន នៅក្នុង​ការបោះឆ្នោត​ជ្រើ​ង​តាំង​សមាជិកសភា​អាណត្តិ​ទី​៥ នៅ​ខែកក្កដា ឆ្នាំ​២០១៣ ដែលមាន​ប្រជាពលរដ្ឋ ត្រូវ​ទៅ​បោះឆ្នោត ចំនួន​ជាង ៩,៧ លាន​នាក់​។​

​លោក ឯម សូផាត បានបញ្ជាក់​បន្តថា លទ្ធផល​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ទូទាំងប្រទេស ក្នុង ១.៦៣៣ ឃុំ​សង្កាត់ គឺមាន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​បានមក​ចុះឈ្មោះ​ថ្មី មាន​ចំនួន ៨៣៣.៦២២ នាក់​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​កែតម្រូវ​ឈ្មោះ មាន​ចំនួន ៧៩.៩៥០ នាក់ និង​បាន​លុបឈ្មោះ​ចេញពី​បញ្ជី មាន​ចំនួន ៣៤៦.៦៦៨ នាក់​។ ចំណែក​អ្នក​ដែល​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល គ​.​ជ​.​ប​. បាន​ប៉ាន់ស្មាន​កន្លងមក មាន​ត្រឹមតែ ៦១៩.៦៣០ នាក់​ប៉ុណ្ណោះ​។​

​លោក ឯម សូ​ផាន បាន​បន្តថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ប៉ុន្តែ​ដោយ​កន្លងមក មាន​ស្ថានភាព​ទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​នោះ ទើប គ​.​ជ​.​ប​. បានអនុញ្ញាត​ឲ្យ​មានការ​ពន្យារពេល​ចុះឈ្មោះ ចំនួន ១​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២ ក្នុងចំណោម​ឃុំ​សង្កាត់​ចំនួន ៣៨៣ ឃុំ​សង្កាត់​។ 

​ជាមួយគ្នា​នោះ លោក ឯម សូផាត បាន​បន្ថែមថា គ​.​ជ​.​ប​. ទុក​រយៈពេល ១០​ថ្ងៃ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្តឹងតវ៉ា​ផ្ទាល់មាត់ បន្ទាប់ពី​បិទ​បញ្ជី​ឈ្មោះ​ដំបូង នៅ​ថ្ងៃទី​១៩​ខែតុលា ខាងមុខនេះ បន្ទាប់ពី​មាន​បាត់ឈ្មោះ ខុស​ឈ្មោះ ខុស​ការិយាល័យ ឬ​មានឈ្មោះ​ស្ទួន ជាដើម​។​

​លោក ឯម សូផាត មានប្រសាសន៍​បន្តថា ដំណើរការ​នៃ​ការ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ គឺ​ពុំមាន​បណ្តឹងតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ទេ ដោយសារតែ គ​.​ជ​.​ប​. មាន​កិច្ចសហការ​បានល្អ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័នរដ្ឋ​-​ឯកជន ក្នុងការ​ចូលរួម​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។ ជាមួយគ្នា​នោះដែរ ស្មៀនឃុំ​សង្កាត់ ក៏បាន​ជួយ​ណែនាំ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ឯកសារ ឲ្យ​ទៅ​ស្វែងរក​ឯកសារ​បន្ថែម ដើម្បី​បាន​ចុះឈ្មោះ​បោះឆ្នោត ដោយ​គ្មាន​ការបដិសេធ​ពី​សំណាក់​ស្មៀនឃុំ​សង្កាត់​ឡើយ​។​

​លោក ឯម សូផាត បាន​មានប្រសាសន៍​បញ្ជាក់ដែរថា ការធ្វើ​ពហិការ​ប​ស់គ​ណ​បក្សនយោបាយ​ចំនួន​ពីរ ( គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ) ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ គឺ​មិនបាន​ប៉ះពាល់​ដល់​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ជ្រើសតាំង​សមាជិកសភា នៅ​ឆ្នាំ​២០១៣ ឡើយ​។ 

​ជាមួយគ្នា​នោះដែរ សមាជិក គ​.​ជ​.​ប​. ដែល​ទើប​ជាប់ឆ្នោត​បន្តការងារ ៥ ឆ្នាំ បន្ត​ជាថ្មី​នេះ ក៏បាន​បដិសេធ​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល ដែល​បាន​លើកឡើងថា មាន​ប្រជាពលរដ្ឋ​ចំនួន​យ៉ាងតិច ១,៥ លាន​នាក់ មិនបាន​ចុះឈ្មោះ​បោះឆ្នោត​នោះ ជា​ការមិនពិត ដោយ​លោក​ថា ជាការ​ធ្វើ​សវនកម្ម​គ្មាន​វិជ្ជាជីវៈ​ទេ ហើយ​គួរតែ​អង្គការ​នេះ មក​សហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. ដើម្បី​ចៀសវាង​ធ្វើ​របាយការណ៍ គ្មាន​ការពិត​បែបនេះ​។​

​លោក ឯម សូផាត បាន​បញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត ឆ្នាំ​២០១៣ ខាងមុខ នឹងមាន​គណបក្សនយោបាយ​ច្រើន ចូល​រួ​ប្រកួតប្រជែង រួមទាំង​គណបក្សប្រឆាំង​ផងដែរ ពីព្រោះ​គណបក្ស​នោះ គេ​កំពុង​រៀបចំខ្លួន​​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ខាងមុខ​នោះ ហើយ​ចំនួន​ប្រជាពលរដ្ឋ នឹង​ទៅ​ចូលរួម​បោះឆ្នោត មាន​ចំនួន​ច្រើនជាង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ កន្លងមក​៕​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម​

ភ្នំពេញ: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា តាម​ការអញ្ជើញ​របស់​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពីការអភិវឌ្ឍ​តំបន់​ត្រីកោណ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយមវៀតណាម​។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួងការបរទេស បង្ហាញ​ថា គណៈប្រតិភូដែល​នឹង​អមដំណើរ​សម្តេច ហ៊ុន សែន ទៅកាន់​តុ​ប្រជុំ នៅ​ទីក្រុង​ហូជីមិញ រួមមាន​៖ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​សមាជិកនៃ​រាជ​រដ្ឋភិបាល​កម្ពុជា​ដទៃទៀត​។ 

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​គូសបញ្ជាក់ថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​។​

​សូម​រម្លឹកថា តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវបាន​បង្កើតឡើងតាម​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម កាលពី​ឆ្នាំ​១៩៩៩ នៅក្នុង​កិច្ចប្រជុំ​កំពូល នា​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ​។​

​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ដើមឡើយគ្របដណ្តប់​លើ​ខេត្ត​ចំនួន ១០ គឺ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី (​កម្ពុជា​) ព្រម​ទាំង​ខេត្ត​អាតាពី ខេត្ត​សា​រ៉ា​វ៉ាន់ ខេត្ត​សេកុង (​ឡាវ​) និង​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង ខេត្ត​កុន​ទុំ ខេត្ត​យ៉ា​ឡាក់ (​វៀតណាម​)​។ ក៏​ប៉ុន្តែ​បន្ទាប់​មក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី បាន​ឯកភាពគ្នាដាក់បញ្ចូល​ខេត្ត​ចំនួន​បី​ទៀត រួមមាន​៖ ខេត្ត​ក្រចេះ (​កម្ពុជា​) ខេត្ត​ចម្ប៉ាសាក់ (​ឡាវ​) និង​ខេត្ត​បិ​ញ​ភៀក (​វៀតណាម​)​។​

​ឯកសារ​គោលដែល​ប្រើប្រាស់​ការអភិវឌ្ឍរួម​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​ផែនការមេ​ស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី កាលពី​ឆ្នាំ​២០០៤ នា​កិច្ចប្រជុំ​កំពូលនៅ​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ផែនការ​មេ​ស្តីពី ស្ថានភាព​សេដ្ឋកិច្ច ​សង្គម ធនធាន សក្តានុពល ព្រមទាំង​រចនាសម្ព័ន្ធ និង​យន្តការ​សម្រាប់សម្របសម្រួល​ការអភិវឌ្ឍរួម និង​ដោយឡែកៗ​របស់​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​

​ឯកសារ​បាន​បង្ហាញថា ការអភិវឌ្ឍតំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវបាន​ប្រទេស​ជប៉ុនសម្រេច​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់​ចំនួន ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះប្រទេស​កម្ពុជាទទួល​បាន​ចំនួន ៧,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រទេស​ឡាវ​ទទួល​បាន​ចំនួន ៧,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម ទទួល​បាន​ចំនួន ៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រីឯ​ទឹកប្រាក់​ចំនួន ១,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សិក្សា​ស្រាវជ្រាវ​រួម​ទាំង​បី​ប្រទេស ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ​គមនាគមន៍ ក្នុង​តំបន់​ត្រីកោណ​។​

​ក្នុង​ពេល​កន្លងមក ប្រទេស​កម្ពុជាបាន​អនុវត្តន៍​គម្រោង​ចំនួន ៤ រួចហើយ គឺ​៖

១-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម និង​ស្ពាន​ពី​អូ​តា​ឡាស់ ទៅ​សុភ័​ក្រមិត្ត ក្នុង​ឃុំ​រំកិល ខេត្ត​ស្ទឹងត្រែង​។ គម្រោង​នោះអនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

២-​គម្រោង​សាងសង់​អន្តេវាសិកដ្ឋាន សម្រាប់​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន អនុវត្តន៍​ដោយ​ក្រសួង​អប់រំ យុវជននិង​កីឡា​។​

៣-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម ពី​ទីក្រុង​បាន​លុង ទៅ​ស្រុក​លំផាត់ ប្រវែង ១៩ គីឡូម៉ែត្រ ទទឹង ៦​ម៉ែត្រ អនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

៤-​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ទាំង​បី នៃ​តំបន់​ត្រីកោណ មាន ៥​សាលា សាងសង់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕

រដ្ឋសភា អនុម័ត​ជា​ឯកច្ឆន្ទ ​លើ​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​លោក អ៊ឹម សួស្តី ជា​ប្រធាន​

រដ្ឋសភា, ភ្នំពេញ: ​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ រដ្ឋសភាបាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ដោយ​ឯកច្ឆន្ទ​នូវ​សំឡេង​ឆ្នោត ៨៧ លើ ៨៧ សំឡេង ទៅលើ​សមាសភាព គ​.​ជ​.​ប​. នៅម៉ោងជាង ៩ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​ចំនួន ៩ រូប ដែល​រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោតអនុម័ត នា​ព្រឹក​នេះ មាន​ការផ្លាស់ប្តូរ​បន្តិច​បន្តួច តែ​បេក្ខភាព​ប្រធាននៅតែ​ជា​លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​កន្លងមក​។​
 
​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ទាំង ៩ រូប នោះ រួមមាន​៖ 

១-​លោក​អ៊ឹម សួស្តី ប្រធាន 
២-​លោកជំទាវ ស៊ីន ជុំ​បូ អនុប្រធាន​
៣-​លោក ហាវ៉ាណ ស៊ីវិល័យ សមាជិក 
៤-​លោក មាន សាទិ សមាជិក​
៥-​លោក ឯម សុផាត សមាជិក​
៦-​លោក សោម ច័ន្ទឌីណា សមាជិក 
៧-​លោក ម៉ៅ សុភា​រិទ្ធ សមាជិក​
៨-​លោក ស៊ិន ឌឹ​ម សមាជិក​
៩-​លោក សោ ស​ភ​រី សមាជិក  

​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ សមាជិក​រដ្ឋសភា ៨៧ រូប មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )​។ 

កិច្ចប្រជុំរដ្ឋសភា បានតម្រូវឲ្យមានការបោះឆ្នោតជាកញ្ចប់លើសមាសភាព គ.ជ.ប. តាមរយៈសន្លឹកឆ្នោតជាសម្ងាត់។

​ចំណែក​សមាជិក​រដ្ឋសភាគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការផ្លាស់ប្តូរ ដែល​នាំ​ឲ្យ​គណបក្សប្រឆាំងនៅ​ចោទប្រកាន់ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត្យ​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ក៏​មិន​មាន​វត្តមាន​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្តេច​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល ចូលរួម​កិច្ចប្រជុំ​ឡើយ​។​

​សេចក្តីថ្លែងហេតុ ស្តីពីសមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​រដ្ឋសភា​បានឲ្យដឹងថា បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​នា​ឆ្នាំ​១៩៩៣ ដែល​ចាត់ចែង​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ ព្រះរាជាណាចក្រ​កម្ពុជាបាន​ធ្វើ​ការរៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជាមួយ​និង​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ សម្រាប់​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​២ នៃ​រដ្ឋសភា​ឆ្នាំ​១៩៩៨​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​លិខិត​បន្តថា ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោតនៅ​កម្ពុជា ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយល​ក្ខ​ណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ច្បាប់បោះឆ្នោត ក៏​ដូច​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​ពិនិត្យ​កែលំអ​ជា​បន្តបន្ទាប់​។ ក្នុង​ដំណើរ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ត្រូវបាន​ពង្រឹង សំដៅ​ធានាបាន​យ៉ាង​ពិតប្រាកដនូវ​ឯករាជ្យភាព និង​អព្យាក្រឹត្យភាព របស់​ស្ថាប័ន​នេះ ក្នុង​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នានា នៃ​រដ្ឋបាល​ថ្នាក់​ក​ក្រោម​ជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា “​អាស្រ័យ​ដោយ​ការប្តេជ្ញាចិត្ត ខាង​នយោបាយ ក្នុង​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត ព្រះរាជាណាចក្រ​យើង បាន​ធ្វើ​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​នានា​បាន​យ៉ាង​ទៀងទាត់ ស្រប​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​នានា​។ ដំណើរការ​បោះឆ្នោតនៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​មជ្ឈដ្ឋាន​នានា ធ្វើការ​វាយតម្លៃ​ថា មាន​លក្ខណៈ​កាន់តេ​បើកចំហ​ មានសុវត្ថិភាព និង​មាន​ភាពរលូន​តាម​គោលការណ៍ នៃ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​”​។​

​សូម​រម្លឹក​ថា លោក អ៊ឹម សួស្តី បាន​ឡើង​ធ្វើជា​ប្រធាន គ​.​ជ​.​ប​. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៣​។​

​តាមច្បាប់ រដ្ឋសភា​ត្រូវ​បោះឆ្នោត​អនុម័ត​លើ​សមាសភាព​គ​.​ជ​.​ប​. មាន​រយៈពេល ៧ ខែ យ៉ាងតិច នៅ​មុន​ថ្ងៃ​បោះឆ្នោត​។ សមាសភាព​សមាជិក គ​.​ជ​.​ប​. ទាំង ៩ រូប មាន​អាណត្តិ រយៈពេល ៥ ឆ្នាំ​។​

​តាម​សមាសភាព គ​.​ជ​.​ប​. ៩ រូប ដែល​ត្រូវបាន​ជ្រើសតាំង តាម​ការមូល​មតិ​គ្នា តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​២០០៣ គឺមាន ៥ រូប ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ២ រូប ជា​សមាជិក​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង ២ រូប​ទៀត ជា​សមាជិកមកពី​គណបក្ស​សមរង្ស៊ី​។ 

​ក៏ប៉ុន្តែ​សមាសភាព​ទាំង ៩ រូបនោះ ត្រូវបាន​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បានឲ្យដឹងថា គឺជា​សមាសភាព​ឯករាជ្យ មិនមែន​មកពី​គណបក្សនយោបាយ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ទេ​។ 

​ក្នុង​ពេល​កន្លងមក គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. ដោយ​រៀបចំ​ជ្រើសរើស​បុគ្គល​ឯករាជ្យ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​អះអាងថា ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​គណបក្សសមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​ព្យាយាម​ដាក់សំណើ​ជា​លិខិត ហើយ​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយនឹង​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង ចំពោះ​ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ឡើយ​៕​

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គាំទ្រការជ្រើសតាំង គ.ជ.ប. ត្រឹមត្រូវតាមច្បាប់

ភ្នំពេញ: សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ថ្លែង​ការគាំទ្រ​ថា ការប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ នៃ​រដ្ឋសភា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៩ រូប កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ន៍យ៉ាង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ធានា​នូវ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សេចក្តីថ្លែងការណ៍​រួម​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក ថៅ វាសនា និង​លោក សោម អូន បាន​លើកឡើងថា សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ចំពោះ​ការប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ នៃ​រដ្ឋសភា​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៩ រូប កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍​រួម បាន​ថ្លែងបន្តថា សមាជិក​រដ្ឋសភា ដែលមាន​កូរ៉ុម​ចំនួន ៨៧ លើ ៨៧ បាន​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សេចក្តីទុកចិត្តអនុម័ត​គាំទ្រ​សមាសភាព គ​.​ជ​.​ប​. អាណត្តិ​ថ្មី ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា លទ្ធផល​ខាងលើនេះ បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដោយ​អនុលោម​តាម​មាត្រា​១៣​ថ្មី​(​ពីរ​) នៃ​ច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់​ស្តី​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ រដ្ឋសភាជាតិ​បាន​បំពេញ​តួនាទី និង​ភារកិច្ច​យ៉ាង​ត្រឹម​ត្រូវ​តាម​មាត្រា​៨៨​ថ្មី​(​ពីរ​) នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​និង​មាត្រា​៤៧​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​បាន​ចែងថា ការប្រជុំ​របស់​រដ្ឋសភា ដែល​អាច​យកជាការបាន​ លុះត្រាតែ​កូរ៉ុម​លើសពី​ពីរភាគបីនៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល សម្រាប់​ការអនុម័ត​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគច្រើន ពីរភាគបី នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។​

​សេចក្តីថ្លែងការណ៍​រួម បាន​បន្ថែមទៀតថា ដូច្នេះ សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​បង្ហាញ​នូវ​ជំហរ​ស្វាគមន៍ និង​គាំទ្រ​៖

១/​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ន៍យ៉ាង​ត្រឹមត្រូវ​តាមច្បាប់ ក្នុង​ការស្នើ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ជូន​រដ្ឋសភា​ប្រជុំ​អនុម័ត ដើម្បី​ធានា​នូវ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

២/​រដ្ឋសភា​បាន​ដំណើរការ​ប្រជុំ​តាម​នីតិវិធី គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ច្បាប់​ធម្មនុញ្ញ​និង​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រួម ក៏បាន​បញ្ជាក់ថា ដូច្នេះ​ការសម្រេច​ជា​ឯកច្ឆន្ទ​របស់​រដ្ឋសភា ដែលមាន​សំឡេង ៨៧ លើ ៨៧ គឺមាន​សារសំខាន់​ណាស់ ដើម្បី​បន្ត​នូវ​ការអនុវត្តលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​បានកំណត់​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ អំពី ការបោះឆ្នោត​សកល​រៀងរាល់ ៥ ឆ្នាំ​ម្តង៕​

សម្ដេច​​តេជោ​​នឹង​​​ដឹក​​នាំ​​គណៈ​​ប្រតិ​ភូ​អញ្ជើញ​​ចូល​​រួម​កិច្ច​​​ប្រជុំ​កំពូល ​(CLV)​នៅ​​សា​ធារ​ណ​រដ្ឋ​​សង្គម​​និយម​​វៀត​ណាម​​​ថ្ងៃទី​១៩-២០ តុលា​ ២០១២​


Samdech Techo HUN SEN, will lead a high delegation to attend the 7 CLV Summit on Development Triangle Area, to be held from 19 to 20 October 2012


ស្ថានភាព​អាកាសធាតុថ្ងៃទី១២ខែតុលានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​១៣ខែតុលាដល់​ថ្ងៃ​ទី១៥ខែតុលាឆ្នាំ​២០១២





យុវជន​គឺជា​កម្លាំង​ច​លករ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច​វប្បធម៌​ន​យោ​បាន​និង​វិស័យ​ទេសចរណ៍​

ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ៖​ លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ យុវជន​ គឺជា​កម្លាំង​ច​លករ​ ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​រួមចំណែក​ អភិវឌ្ឍន៍​ វិ​ស​យ័​សេដ្ឋកិច្ច​ សង្គមកិច្ច​ វប្បធម៌​ វិ​ស​យ័ន​យោ​បាល​ និង​វិ​ស​យ័​ទេសចរណ៍​ ។​  ក្រុមការងារ​យុវជន​ ជា​កម្លាំង​ដែល​មាន​ថាមពល​គ្រប់គ្រាន់​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ដ​ កម្លាំង​ប្រាជ្ញា​ ស្មារតី​គ្រប់គ្រាន់​លើ​ការងារ​ អនុវត្ដន៍​ប្រកបដោយ​ជោគជ័យ​ ដែល​ប្រ​ ទេស​ជាតិ​ប្រគល់​ឱ្យ​ មាន​តែ​ក្រុម​យុវជន​ទេ​ដែល​ ជាស​រសរ​ទ្រូង​ដ៍​រឹង​មាំ​មិន​អាច​ខ្វះ​បាន​ព្រោះ​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី​ ។​
​នា​ព្រឹក​ថ្ងៃ​ទី​១២​  ខែតុលា​ ឆ្នាំ​២០១២​ នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​គណៈបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ការងារ​គណៈ​ប្រជាជន​កម្ពុជា​ ឆ្នាំ​២០១១​ និង​ទិស​ដៅ​ការងារ​ភារកិច្ច​ចុងឆ្នាំ​២០១២​ និង​អនុវត្ដ​បន្ដការងារ​ឆ្នាំ​២០១៣​នៅ​រាជធានី​ភ្នំពេញ​តាម​របាយការណ៍​របស់​ លោក ​ផ​ន​ សូ​គី​ម​ អនុ​ប្រ​ធា​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ថា​ គិត​មក​ត្រឹម​ខែកុម្ភៈ​ ឆ្នាំ​២០១២​ក្នុង​ចំណោម​ប្រជាជន​សរុប​១៤.៧៤១.៤១៤​នាក់​ ក្នុង​នោះ​យុវជន​ដែល​មាន​អាយុ​ពី​១៨​ដល់​៣៥​ឆ្នាំ​មាន​ចំនួន​៤.៩៩១.៤២០​នាក់​ ត្រូវជា​៣៣​,៨៦​ភាគរយ​នៃ​ប្រជាជន​សរុប​ ។ ​យុវជន​នៅ​ទីប្រជុំជន​១៣៥៨៣២១​នាក់​ស្មើ​យុ​ជន​ នៅ​ជនបទ​ ៣.៦៣២.៨៩៩​នាក់​ត្រូវជា​៧២៧៩​ភាគរយ​ យុវជន​ជា​កម្មករ​រោងចក្រ​ និង​ជា​ពលរដ្ឋ​ ក្នុង​ឧស្សាហកម្ម​ខ្នាត​តូច​ និង​សប្ប​កម្ម​ ៥៣៩.៣២៦​នាក់​ស្មើ​១០​,៨០​ភាគរយ​ ។​ យុវជន​ជា​សមាជិក​បក្ស​មាន​ចំនួន​ ២៣៧៣៤៨៣​នាក់​ ។​ យុវជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោ​ឆ្នាំ​២០១២​មាន​ ៤.៧៤២.០៨២​នាក់​ ក្នុង​នោះ​យុវជន​ជា​សមាជិក​គណបក្ស​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​២.៣៧០.០៩២​នាក់​ ត្រូវជា​៤៩​,៩៨​ភាគរយ​ ។​ 
​លោក​បន្ដ​ថា​ សកម្មភាព​របស់​ក្រុមការងារ​យុវជន​ ដែល​បាន​ចូល​រួម​ក្នុង​សង្គម​ជាតិ​កន្លង​មកនេះ​ គឺ​បាន​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ទៅ​ចែ​ជូន​កងទ័ព​ ឈរជើង​ការពារ​ទឹកដី​នៅ​តាម​បណ្ដោយ​ព្រុំដែន​កម្ពុជា​ ថៃ​ និង​យុវជន​ដែល​រង​រប​យស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដែល​រួម​មាន​ ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ រាជធានី​ ខេត្ដ​ ។​ លើស​ពី​នេះ​ ក្រុមការងារ​យុវជន​ និង​ក្រុម​សកម្មជន​គណបក្ស​ ក៍បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការងារ​មនុស្សធម៌​ផ្សេងៗ​ ដូច​ជា​ការ​ផ្ដល់​ឈាម​ ការ​សំអាត​បរិស្ថាន​ ការ​ដាំ​ដើមឈើ​ ការ​ចុះ​បូមទឹក​ ដាក់​ស្រែ​ ដក​ស្ទូង​ ច្រូតកាត់​ ការ​ជូ​យ​ប្រជា​ ជន​រង​គ្រោះ​ពី​គ្រោះ​ធម្មជាតិ​ ជា​ពិសេស​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​។​
លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ យុវជន​ គឺជា​កម្លាំង​ច​លករ​ ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​រួមចំណែក​ អភិវឌ្ឍន៍​ វិ​ស​យ័​សេដ្ឋកិច្ច​ សង្គមកិច្ច​ វប្បធម៌​ វិ​ស​យ័ន​យោ​បាល​ និង​វិ​ស​យ័​ទេសចរណ៍​ ។​ ក្រុមការងារ​យុវជន​ ជា​កម្លាំង​ដែល​មាន​ថាមពល​គ្រប់គ្រាន់​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ដ​ កម្លាំង​ប្រាជ្ញា​ ស្មារតី​គ្រប់គ្រាន់​លើ​ការងារ​ អនុវត្ដន៍​ប្រកបដោយ​ជោគជ័យ​ ដែល​ប្រ​ទេស​ជាតិ​ប្រគល់​ឱ្យ​ មាន​តែ​ក្រុម​យុវជន​ទេ​ដែល​ ជាស​រសរ​ទ្រូង​ដ៍​រឹង​មាំ​មិន​អាច​ខ្វះ​បាន​ព្រោះ​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី​ ។​ លោក​បន្ដ​ថា​ ក្រុមការងារ​យុវជន​ត្រូវ​ បន្ដ​កិច្ចសហការ​ជាមួយអង្គការក្រៅរដ្ឋាភិបាល​ និង​ស្ថា​ប​ន័​ផ្សេងៗ​ទៀត​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ការ​គាំទ្រ​ ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ដល់​គណបក្ស​ ធ្វើ​យ៉ាងណា​ឱ្យ​គណ​ បក្ស​ទទួល​ជោគជ័យ​ ។​ ជំរុញ​យុវជន​គណបក្ស​ ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បំផុស​យុវជន​ឱ្យ​គាំទ្រ​ និង​បោះ​ឆ្នោត​ ជូន​គណបក្ស​ ដើម្បី​គណបក្ស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​ឆ្នាំ​ ២០១៣​ខាង​មុខ​។​សូម​បញ្ជាក់​ថា ក្នុង​ឱកាស​នេះ​ដែរ​ក្រុម​យុវជន​៥៧៨​នាក់​ក្នុង​ម្នាក់ៗ ​លោក ​កែប​ ជុតិមា​ បាន​ប្រគល់​ថវិកា​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​២​មឺ​ន​រៀល​ផង​ដែរ​  ៕​

សម្ដេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​ CLV​ នៅ​ វៀតណាម​ ​

ដោយ​ ៖ មរតក​ ​ 
ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ (CLV)​ លើក​ទី​៧​ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ ក្រសួងការបរទេស​និង​សហ​ប្រ​តិ​បត្ដ​ការ​អន្ដរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែ​ តុលា​ ឆ្នាំ​២០១២​ ។​
​សេចក្ដី​ជូន​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​លោក​ ង្វៀ​ង​ តាន់​យុង​ នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម​ សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ ប្រជុំ​កំពូល​ កម្ពុជា​ ឡាវ​ វៀតណាម​ (CLV)​ លើក​ទី​៧​ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​ ត្រីកោណ​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​ ទីក្រុង​ហូ​ជី​មិ​ញ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​ ។​
​សេចក្ដី​ជូន​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ គណៈប្រតិភូ​អមដំណើរ​សម្ដេច​តេ​ជោ​ រួម​មាន​លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ និង​ សមាជិក​នៃ​រាជរដ្ឋាភិបាល​ដទៃ​ទៀត​ ។​

​សេចក្ដី​ជូន​ព័ត៌មាន​បញ្ជាក់​ថា​ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ នាយក​ រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​៣​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ នឹង​ចុះហត្ថលេខា​លើ​ សេចក្ដីថ្លែងការណ៍​រួម​មួយ​៕

ប្រធាន​មន្ទីរ​សាធារណការ​ការ​សំណេះសំណាល​យក​បទ​ពិសោធន៍​ដឹងគុណ​មន្ត្រី​ចូល​និវត្តន៍​

ដោយ​ ៖ គឹម​ សុខជា 
ខេត្ត​បាត់ដំបង​ ៖​ មន្ត្រី​បំរើ​ការងារ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ តាំងពី​ថ្ងៃ​រំដោះ​៧​ មក​រា​ ឆ្នាំ​១៩៧៩​ ចំនួន​៨០​នាក់​ដែល​ចូល​និវត្តន៍​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល​ដកស្រង់​យក​បទ​ពិសោធន៍​នឹង​ដឹងគុណ​ព្រមទាំង​មាន​ចែក​អំណោយ​អនុស្សាវរីយ៍​ និង​ពិសា​របាយ​សាមគ្គី​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​
​ពិធី​នេះ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តបាត់ដំបង​ ក្រោម​អធិបតីភាព​លោក​ ខាន់​ ម៉ា​ណេ ​ទីប្រឹក្សា​ផ្ទាល់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ​ខេ​ង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ ព្រមទាំង​មន្ត្រី​កំពុង​បម្រើ​ការងារ​ជា​ច្រើន​រយ​នាក់​ផង​ដែរ​។​
​លោក​ខាន់​ម៉ា​ណេ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រសាសន៍​ថា​នាម​ជា​មន្ត្រីរាជការ​ទាំងអស់​គ្នា​ ជា​ពិសេស​អ្នក​ស្រករ​ក្រោយ​បាន​ស្គាល់​បងៗ​ ពូ​មីង​ ដែល​បាន​គ្រប់​អាយុ​ចូល​និវត្តន៍​ និង​ជា​ឱកាស​មួយ​ ឲ្យ​យើង​បាន​ជួប​មុខ​គ្នា​ និង​រម្លឹក​ពី​វីរភាព​ ព្រមទាំង​បទ​ពិសោធ​ខ្លះ​ ដែល​មាន​កន្លង​មក​ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ​ ឬ​ពេល​មានបុណ្យ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​ ១​ដង​ ឬ​ ២​ដង​។​
​លោក​ ខាន់​ ម៉ា​ណេ ​បាន​បន្ត​ថា​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ថ្នាក់ដឹកនាំ​មន្ទីរ​ អនុប្រធាន​មន្ទីរ​ និង​សហការី​ បាន​ប្រារព្ធ​ការ​ដឹងគុណ​ចំពោះ​ព្រឹទ្ធាចារ្យ​ចាស់ៗ​ គឺជា​កុសលផល​បុណ្យ​របស់​យើង​ទាំងអស់​គ្នា​។​ក្នុង​រយៈពេល​ដែល​ពូ​មីង​បងៗ​បម្រើ​ការងារ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ មានការ​លំបាក​ ហើយ​អ្នកខ្លះ​គ្មាន​ទាំង​កង់​ម៉ូតូ​ជិះ​ផង​។​ បើ​ប្រៀបធៀប​ជាមួយ​ពួក​យើង​ ដែល​កំពុង​បម្រើ​ការងារ​រាល់ថ្ងៃ​ខុស​គ្នា​ខ្លាំង​ណាស់​តែបើ​គ្មាន​កាតព្វកិច្ច​លះបង់​ខ្ពស់​ពី​បងៗ​ចាស់ព្រឹទ្ធាចារ្យ​និង​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ទេ​ប្រទេស​ជាតិ​ក៏​គ្មាន​ថ្ងៃ​រីក​ចំរើន​ដែរ​ ។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា​ចាប់តាំងពី​ថ្ងៃ​រំដោះ​ ៧​ មក​រា​ ឆ្នាំ​១៩៧៩​មក​ក្នុង​រយៈពេល​នោះ​ ប្រទេស​មាន​សង្គ្រាម​រាំ​រ៉ៃ​មាន​យុទ្ធនាការ​ក​៥​ដើម្បី​រៀបចំ​កសាង​ស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​ ​ប៉ុន្តែ​មន្ត្រីរាជការ​មួយ​ចំនួន​មាន​ជំងឺ​ហើយ​បាន​ស្លាប់​ និង​របួស​ពិការ​បញ្ជាក់​ពី​វីរភាព​ដែល​យើង​
​ខ្ញុំ​ទាំងអស់​គ្នា​ត្រូវ​ចង​ចាំ​ចំពោះ​ការ​លះបង់​នេះ​ជា​និច្ច​ ។​
ក្នុង​ឱកាស​នោះ​ដែរ​ លោក​ប្រធាន​មន្ទីរ​ បាន​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់​ ឲ្យ​ចូលរួម​ណែនាំ​ដល់​បងប្អូន​កូនចៅ​ទាំងអស់​ ត្រូវ​យក​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​តាម​ស្រុក​កំណើត​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​ និង​ពាក់មួក​សុវត្ថិភាព​ ក្នុង​ពេល​បើកបរ​ម៉ូតូ​ ហើយ​ពិសេស​មន្ត្រី​ប្រចាំការ​ ត្រូវ​ត្រៀមកម្លាំង​ការពារ​ ក្នុង​ពេល​បុណ្យ​ភ្ជុំ​ និង​ក្រោយ​បុណ្យ​ដែល​កើត​មាន​ជាយថាហេតុ​។​
ពេល​ជិត​បញ្ចប់​ពិធី​ លោក​ ខាន់​ ម៉ា​ណេ ​ប្រធាន​មន្ទីរ​សាធារណការ​ មានការ​ចែក​អំណោយ​ដល់​មន្ត្រី​និវត្តន៍​ជន​ទាំង​៨០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ប័ណ្ណសរសើរ​ និង​សា​រ៉ុ​ង​១​ ក្រមា​១​ កន្សែងពោះគោ​១​ សាប៊ូ​ ថ្នាំដុសធ្មេញ​ច្រាស​ដុសធ្មេញ​និង​ថវិកា​១០​ម៉ឺន​រៀល​ទុកជា​ការ​ដឹងគុណ​ ចំពោះ​ពួក​គាត់​ ៕