Tuesday, October 16, 2012

សេចក្ដី​ប្រកាស​របស់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ (François​ HOLLANDE)​ ជុំវិញ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ នរោត្ដម​ សីហ​នុ​


សម្ដេច​​តេជោ​​ហ៊ុន សែន និង​​លោក​​ជំទាវ​​កិត្តិព្រឹទ្ធ​​បណ្ឌិត​​​ថ្វាយ​​សារ​​រំលែក​ទុក្ខ​​​​យ៉ាង​​ក្រៀម​ក្រំ​​បំផុត​​ដល់​​ព្រះ​មហាក្សត្រ​


ប្រធានាធិបតី​បារាំង ​ថ្លែង​សារលិខិត​ចូល​រួម​​ព្រះ​រាជ​មរណ​ទុក្ខ​

ភ្នំពេញ​ ៖ ស្ថាន​ទូត​បារាំង​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង ដើម្បី​​ចូល​រួម​រំលែក​​ព្រះ​រាជ​មរណ​ទុក្ខ​របស់​​ព្រះ​មហា​វីរ​ក្សត្រ​ សម្ដេច​ព្រះ​នរោត្តម សីហនុ។​​
បើ​តាម​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE)  មាន​ការ​ក្រៀម​ក្រំ​​បំផុត​​ចំពោះ​ការ​​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជបិតា នរោត្តម សីហនុ។ សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង តាម​រយៈ​​ស្ថាន​ទូត​បារាំង​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា​«ខ្ញុំ​មាន​ទុក្ខ​ក្រៀម​ក្រំ​បំផុត ដោយ​បាន​ទទួល​ដំណឹង​ពី​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ  នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​តុលា នេះ។
ខ្ញុំ​សូម​សម្តែង​នូវ​គារវកិច្ច​ចំពោះ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​បុគ្គល​ឆ្នើម​មួយ​អង្គ ដែល​តំណាង​ឱ្យ​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​របស់​ទ្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៃ​សតវត្សទី​២០ និង​តំណាង​ឱ្យ​ការ​កសាង​សន្តិភាព​ដោយ​មាន​ប្រទេស​បារាំង​នៅ​ក្បែរ​ទ្រង់​ជានិច្ច ។
ខ្ញុំ​ដឹង​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា និង​ជា​ប្រវត្តិសាស្ត្រ​រវាង​ព្រះ​មហា​វីរ​ក្សត្រ និង​ប្រទេស​បារាំង ហើយ​ដែល​តាម​រយៈ ព្រះអង្គ ទំនាក់ទំនង​ទាំង​នេះ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រទេស​ជាតិ និង​ប្រជាជន​យើង​ទាំង​ពីរ​កាន់​តែ​ខិត​ជិត​គ្នា។ ជា​ស្ថាបនិក នៃ​ឯករាជ្យ​ជាតិ​កម្ពុជា ជា​អ្នក​ការពារ​ប្រទេស​របស់​ទ្រង់​ដោយ​មិន​ចេះ​នឿយ​ហត់​លើ​ឆាក​អន្តរជាតិ សម្រាប់​មនុស្ស ភាគច្រើន ព្រះ​អង្គ​គឺ​ជា​និមិត្ត​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព និង​ការ​ការពារ​អធិបតេយ្យ​ភាព នៃ​ប្រជាជាតិ​នានា ។
នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៤​របស់​អង្គការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​នេះ ខ្ញុំ​មិន​ភ្លេច​ទេ​ថា ព្រះ​អង្គ​មាន​ព្រះ​រាជ​គុណ​ធំធេង​ណាស់​ចំពោះ​អង្គការ​មួយ​នេះ ។  ទ្រង់​គឺ​ជា​អ្នក​ការពារ​ដ៏​ក្លៀវក្លា​នូវ​វប្បធម៌ ហ្វ្រង់កូហ្វូនី ភាសា និង​សិល្បៈ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ព្រម​ទាំង​ទស្សនៈ​ពហុសាសន៍​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ ។
ក្នុង​ទិវា​កាន់​ទុក្ខ​សម្រាប់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នេះ តាង​នាម​ប្រជាជន​បារាំង និង​តាង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូល​រួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ព្រះ​រាជ​វង្សានុវង្ស និង​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​។ »
សូម​បញ្ជាក់​ថា កាលពីថ្ងៃទី១៥តុលា លោក​ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ថ្វាយ​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ព្រះ​មហា​ក្សត្រី មុនិនាថ សីហនុ៕

គណបក្ស ប្រជាជន​កម្ពុជា ផ្ញើសារ​រំលែក​ព្រះរាជ​មរណ​ទុក្ខ


លិខិត​សម្តេច​តេជោ ហ៊ុន សែន និង លោកជំទាវ កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្រាប​បង្គំទូល​ថ្វាយ សម្តេច ព្រះវររាជ មាតាជាតិខែ្មរ


ប្រធានាធិបតី​បារាំង​ក្រៀមក្រំ​ជាមួយ​ប្រជាជន​កម្ពុជា​

ភ្នំពេញ: ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រ​ង់​ស័​រ ហូ​ឡង់​បាន​សំដែង​នូវ​ភាព​ក្រៀមក្រំ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រជាជន​កម្ពុជា​ចំពោះ​ការ​សោយ​ទីវ​ង្គ​ត់់នៃ​មហា​វរ​ក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។​

​    ​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១៦​ខែតុលា​២០១២​    ​សេចក្ដីប្រកាស​របស់ លោក ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ជុំវិញ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ន​រោ​ត្ដម សីហនុ​
( ធ្វើ​នៅ​ប៉ារីស៍ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២)​។​សេចក្តីប្រកាស​បានបញ្ជាក់​ថា ខ្ញុំ​មានទុក្ខ​ក្រៀមក្រំ​បំផុត​ដោយបាន​ទទួលដំណឹង ពី​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ  នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែតុលា នេះ​។ 

​ខ្ញុំ​សូម​សម្ដែង​នូវ​គារវកិច្ច​ចំពោះ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​បុគ្គល​ឆ្នើម​មួយអង្គ ដែល​តំណាងឱ្យ​ជោគវាសនា​នៃ​ប្រទេសជាតិ និង​ប្រជារាស្ដ្រ​របស់​ទ្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៃ​សតវត្ស​ទី​២០ និង​តំណាងឱ្យ​ការកសាង​សន្ដិភាព​ដោយមាន ប្រទេស​បារាំង​នៅក្បែរ​ទ្រង់​ជានិច្ច ។ 

​ខ្ញុំ​ដឹង​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា និង​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​រវាង​ព្រះមហាវីរក្សត្រ និង​ប្រទេស​បារាំង ហើយ​ដែល​តាមរយៈ ព្រះអង្គ ទំនាក់ទំនង​ទាំងនេះ​បានរួម​ចំណែក​ធ្វើឱ្យ​ប្រទេសជាតិ និង​ប្រជាជន​យើង​ទាំងពីរ​កាន់តែ​ខិតជិត​គ្នា​។ ជា​ស្ថាបនិក នៃ​ឯករាជ្យ​ជាតិ​កម្ពុជា ជា​អ្នកការពារ​ប្រទេស​របស់​ទ្រង់​ដោយ​មិនចេះ​នឿយហត់​លើ​ឆាក​អន្ដរជាតិ សម្រាប់​មនុស្ស ភាគច្រើន ព្រះអង្គ​គឺជា​និ​មិ​ត្ដ​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើកតម្កើង​នូវ​សមភាព និង​ការការពារ​អធិបតេយ្យភាព នៃ​ប្រជាជាតិ​នានា ។​

​នៅ​មួយថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើក​ទី​១៤​របស់​អង្គការ​អន្ដរជាតិ​នៃ​បណា្ដ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​នេះ ខ្ញុំ​មិន ភ្លេច​ទេ​ថា ព្រះអង្គ​មាន​ព្រះរាជ​គុណ​ធំធេង​ណាស់​ចំពោះ​អង្គការ​មួយ​នេះ ។  ទ្រង់​គឺជា​អ្នកការពារ​ដ៏​ក្លៀវក្លា​នូវ​វប្បធម៌ ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា និង​សិល្បៈ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ព្រមទាំង​ទស្សនៈ​ពហុ​សាសន៍​នៃ​ទំនាក់ទំនង​អន្ដរជាតិ ។ 

​ក្នុង​ទិវា​កាន់ទុក្ខ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ តាងនាម​ប្រជាជន​បារាំង និង​តាងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ព្រះរាជវង្សានុវង្ស និង​ប្រជារាស្ដ្រ​ខ្មែរ​ទាំងអស់ ។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥​តុលា លោក​ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​សារ​រំ​កែ​ទុក្ខ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី មុនិនាថ សីហនុ ។

សហប្រជាជាតិ: សម្តេចឪបន្សល់កេរ្តិ៍ដំណែលបង្រួបបង្រួមជាតិ

ភ្នំពេញ: ជាមួយនឹង​ការសម្តែង​មរណទុក្ខ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវរក្សត្រ​នោះ លោក​អគ្គលេខាធិការ​ស​ហ​ប្រជាជាតិ បានចាត់ទុក​សម្តេចឪ ជា​មេដឹកនាំ នៃ​ការ​បង្រួប​ប​ម្រួ​ម​ជាតិ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អំពី​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​សហប្រជាជាតិ បាន​និយាយថា លោក​អគ្គលេខាធិការ​សម្តែង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​រាជវង្ស​កម្ពុជា រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ​។​

​អ្នកនាំពាក្យ​បាន​និយាយទៀតថា "​លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ការលះបង់​ដ៏​យូរអង្វែង​របស​ព្រះមហាវរក្សត្រ នរោត្តម សីហនុ ចំពោះ​ប្រទេស​កម្ពុជា និង​កេរ្តិ៍ដំណែល​របស់​ព្រះអង្គ ក្នុងនាម​ជា​មេដឹកនាំ​បង្រួបបង្រួម​ជាតិ​គួរ​ដែល​ទទួល​ការគោរព​បំផុត ពី​ប្រជា​ជាន​កម្ពុជា និង​ការគោរព​ជា​លក្ខណៈ​អន្តរជាតិ​"​។​

​លោក​អគ្គលេខាធិការ ក៏បាន​សម្តែង​ក្តីសង្ឃឹម​ផងដែរ​ថា កេរ្តិ៍ដំណែល​របស់​អតីតព្រះមហាក្សត្រ នឹង​អាចធ្វើ​ឲ្យ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​នៅក្នុង​ដំណើរការ​ផ្សះផ្សារ​ជាតិ ដោយ​រួមទាំង​ការប្តេជ្ញាចិត្ត​ត​ទៅមុខទៀត ដើម្បី​យុត្តិធម៌​។​

​សម្តេចឪ​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែតុលា ដោយ​នាំ​ឲ្យ​មានការ​សោកស្តាយ និង​ការសម្តែង​មរណទុក្ខ​ទូទាំង​ពិភពលោក​។ សព​របស់​ទ្រង់​នឹងត្រូវ​នាំមក​កាន់​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ស្អែក​ដើម្បី​ចាប់ផ្តើម​ព្រះរាជ​ពិធី​បុណ្យសព និង​ការ​កាន់​មរណទុក្ខ​ជា​ផ្លូវការ​៕

ព្រះ​រា​ជ​​ជី​​វ​ប្រ​វ​ត្តិ​ ​ស​ង្ខេ​ប​​ព្រះ​ក​រុ​ណា​ ​ព្រះ​​​​បា​ទ​​ស​ម្តេ​ច​​ព្រះ​ ​ន​រោ​ត្ត​ម​ ​សី​ហ​នុ​ (ព្រះបរមរាជាវាំង)










ខួប៩០ ព្រះវស្សា និង​ខួប​២០ ឆ្នាំ នៃ​ព្រះរាជ​ដំណើរ​យាង និវត្តន៍​មក​កាន់មាតុ​ប្រទេស​វិញ របស់ព្រះ​ករុណា​ព្រះ​មហាវីរ​ក្សត្រ​ នរោត្តម សីហនុ





ទាញយកឯកសារ

ព្រះរាជ​ជីវប្រវត្តិ សង្ខេប​ព្រះករុណា ព្រះ​​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ