Saturday, October 20, 2012

សារលិខិតរំលែកទុក្ខ ព្រះរាជបរមមរណៈទុក្ខរបស់ឯ.ឧ Huynh Dam ប្រធានគណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម


សារ​លិខិត​រំលែ​កទុក្ខរបស់ លិខិតរំលែក​ទុក្ខរបស់ ឯកឧត្ត ហ្កោ ចុកតុង ទេសរដ្ឋម​ន្រ្តីសឹង្ហបូរី ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ


សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា


សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​ប​រទេស នៃសា​ធារណ​រដ្ឋកូរ៉េ ជូន ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស


សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម អាឡិច​សាន់ឌ័រ លូការ​ហ្សិនកូ ប្រធា​នាធិបតី នៃសា​ធារណៈរដ្ឋចេឡា​រុស្ស ថ្វាយ ព្រះ​ករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ


សារ​លិខិត​ចូល​រួមរំលែក​ទុក្ខ ឯកឧត្តម យូ​អាក់​ហ៊ីម ហ្តូក ប្រធានា​ធិបតី នៃសាធារណ​រដ្ឋសហព័ន្ធ​អាល្លឺម៉ង់ ថ្វាយព្រះ​ករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហា​ក្សត្រ


សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ដា​នី​ញែ​ល​ ​ទូ​ល​ ​នា​យ​ក​អ​ង្គ​កា​រ​មូ​ល​និ​ធិ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ដើ​ម្បី​កុ​មា​រ​ ​ប្រ​ចាំ​តំ​ប​ន់​អា​ស៊ី​បូ​ព៌ា​ ​និ​ង​ប៉ា​ស៊ី​ហ្វិ​ក​ ​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​​​​


សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ហា​ម៉ា​ដ​ ​ប៊ី​ន​ ​ហ្សា​ស​ស៊ី​ម​ ​ប៊ី​ន​ ​ហ្សា​ប​រ៍​ ​អា​ល់​ ​ថា​នី​ ​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​និ​ង​ជា​រ​ដ្ឋ​ម​ន្រ្តី​ ​កា​រ​ប​រ​ទេ​ស​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​


​សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​អ​ភិ​ស៊ី​ត​ ​វេ​ឆា​ឈី​វ៉ា​ ​ប្រ​ធា​ន​បក្ស​ប្រ​ឆាំ​ង​ស​ភា​តំ​ណា​ង​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​​


សារ​លិខិត​រំលែក​ព្រះ​រាជ​មរណទុក្ខ​របស់​លោក​បណ្ឌិត​ស៊ូ ភិរិន្ទ​ ថ្វាយ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី


សា​រ​លិ​ខិ​ត​រំ​លែ​ក​ទុ​ក្ខ​រ​ប​ស់​ឯ​ក​ឧ​ត្ត​ម​ ​ឌូ​ក្លា​ស​ ​ប្រូ​ដេ​រិ​ក​ ​អ្ន​ក​សំ​រប​សំ​រួ​ល​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ប្រ​ចាំ​ក​ម្ពុ​ជា​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុ​


សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​មី​សែ្ល​ល​ ​ស៊ី​ឌី​បេ​ ​នា​​យ​ក​ប្រ​តិ​ប​ត្តិ​នៃ​អ​ង្គ​កា​រ​ក​ម្ម​វិធី​ស​ហ​ប្រ​ជា​ជា​តិ​ ​ស្តី​ពី​មេ​រោ​គ​ហ៊ី​វ/​អេ​ដ​ស៍​ ជូ​ន​ឯ​ក​ឧ​ត្ត​ម​ ហោ​ ណាំ​ហុ​ង​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស


សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិ​ត​ Manmohan Singh ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​នៃ​សា​ធា​រ​ណ​រ​ដ្ឋ​ឥ​ណ្ឌា​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ ​


សារចូលរួមរំ​លែកទុក្ខ របស់សមាគម និស្សិតខ្មែរនៅ សាធារណរដ្ឋកូរ៉េ ថ្វាយ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី និង សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ


សារលិខិត​ រំលែកទុក្ខ កងពលធំ​ អន្តរាគមន៍លេខ២ ថ្វាយ • ព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ


​សា​រ​លិ​ខិ​ត​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម ​យ៉ា​នូ​ស​ ​អា​ដ័​រ​ ​ប្រ​ធា​នា​ធិ​ប​តីហុ​ង​គ្រី​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​​


ព្រះរាជ​សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ព្រះ​ចៅ​ស៊ុ​ល​ត​ង់​នៃ​ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី​ ​អា​ល់​មូ​តា​ស៊ី​មូ​ ​ប៊ី​ល​ឡា​ហ៊ី​ ​មូ​ហ៊ី​ប​ប៊ូ​ដ​ឌី​ន​ ​ទា​ន់​គូ​ ​អា​ល់​ហា​ ​អា​ប់​ឌុ​ល​ ​ហា​លី​ម​មូ​ត​ហ្សាំ​ ​សា​ ​អ៊ិ​ប​នី​ ​អា​ល់​ម៉ា​ហ៊ុ​ម​ ​ស៊ុ​ល​ត​ង់​ ​បា​ត​លី​សា​ ​យ៉ាំ​ង​ឌី​ ​ភី​ទួ​ន​ អា​ហ្គុ​ង​ ​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សីហ​មុ​នី​


សារលិខិត​រំលែក​ទុក្ខ សាលាអន្តរជាតិ ហ្វ្រេដហ្វត ថ្វាយ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ


ក្រុមនិស្សិតកម្ពុជាកំពុងសិក្សា នៅជប៉ុន ជួបជុំគ្នាប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ

ក្រុងហ៊ីរ៉ូស៊ីម៉ា៖ ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន និងក្រុមគ្រួសារបាន ជួបជុំគ្នាដើម្បីប្រារព្វ ពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១២ នេះ ។
ក្នុងពិធីនោះមានការចូល រួមពីសំណាក់និស្សិត និងក្រុមគ្រួសារនិស្សិតចំនួន ៣០ នាក់ ដោយមានពិធីអុជធូបបួងសួង និងស្មឹងស្មាធិ៍ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះវីរមហាក្សត្រ ព្រះវររាជបិតាឯករាជ្យមាន ស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តម្ភចំពោះជាតិមាតុភូមិ ដោយបានដឹកនាំពុះពារជម្នះគ្រប់ ឧបសគ្គក្នុងការធ្វើព្រះរាជបូជនីយកិច្ចទាម ទារឯករាជភាពដល់ប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង ព្រមទាំងបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងសម័យសង្គមរាស្ត្រនិយម។
ការចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏មហាធំធេង និងមិនអាចប្រៀបផ្ទឹមបាននូវព្រះរាជវីរភាពដ៏ឆ្នើមរបស់ព្រះអង្គ។ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចងចាំមិនភ្លេចនូវគុណូបការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ៕

www.lookingtoday.com
www.lookingtoday.com

លោកសមរង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ដែលត្រូវដោះលែង ក្នុងពិធីបុណ្យព្រះសព

ភ្នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា នៅ​កម្ពុជា​ពុំមាន​អ្នកទោសនយោបាយ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ទេ ហើយក៏​គ្មាន​អ្នកទោសនយោបាយ ត្រូវ​ដោះលែង​ដែរ សូម្បីតែ​ម្នាក់​។​

​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ត្រូវតែ​ចូលរួម​ដោយ​ស្មោះស ជាមួយនឹង​ការគោរព​ព្រះ​បរមសព របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដោយ​ចៀសវាង​យក​ឱកាស​បុណ្យ​ព្រះ​សព ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​សព្វថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​អ្នកទោសនយោបាយ​ទេ គឺ​សុទ្ធតែជា​អ្នកទោស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​” ដូច្នេះ​អ្វីៗ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​នៅក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​បរទេសមួយ ដែល​ផ្សាយ​ជា​ខេមរភាសា កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​មានបន្ទូលថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ ដើម្បី​ការផ្សះផ្សា និង​ការបង្រួបបង្រួម​ជាតិខ្មែរ ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស កំពុងតែ​ចូលរួម​កាន់​មរណទុក្ខ ចំពោះ​ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ​។​

​នៅក្នុង​វេទិកា​អ្នក​ស្តាប់​នៃ​វិទ្យុ​នោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បញ្ជាក់ថា “​បន្ទាប់ពី​សច្ចាប្រណិធាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខ្ញុំ​ជឿជាក់ថា ជា​សច្ចាប្រណិធាន​ចេញពី​ដួងចិត្ត​របស់លោក លោក​នឹង​ការពារ​រាជបល្ល័ង្គ លោក​នឹង​ការពារ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ហើយនឹង​ការពារ​កេរ​មរតក របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ក្នុងឱកាស​ហ្នឹងហើយ បើសិនជា​យើង​យល់ឃើញថា ព្រះមហាវីរក្សត្រ គឺជា​ព្រះបិតា​ជាតិ ព្រះបិតា​ឯកភាព​ជាតិ ដែល​យើង​ទទួលស្គាល់ថា ព្រះបិតា​សម្រុះសម្រួល ផ្សះផ្សា​ជាតិ គួរណា​តែ​ក្នុងឱកាស​ដ៏​មហោឡារិក​នេះ យើង​ដោះលែង​អ្នក​ជាប់ទោស​នយោបាយ មិនមែន​និយាយ​ទោស​ផ្សេងៗ​ទេ ប៉ុន្តែ​អ្នកទោសនយោបាយ ក្នុង​គោលបំណង​ផ្សះផ្សា​ជាតិ បង្រួបបង្រួម និង​កសាង​ឯកភាព​ជាតិ​”​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បែបនេះ គឺ​ស្របគ្នា​នឹង​សំណើ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ បានលើកឡើង​នៅក្នុង​លិខិត​របស់លោក ចេញពី​កន្លែង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ផ្ញើ​ទូលថ្វាយ​ព្រះមហាក្សត្រ និង​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​លើកឡើងថា លោក​មាន​សេចក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។ 

​ឆ្លៀត​ក្នុងឱកាស​នោះ លោក សម រង្ស៊ី ក៏បាន​ស្នើសុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា “​នៅក្នុង​មហា​មរណទុក្ខ​នេះ ខ្ញុំ​សូម​សម្តេច​មេត្តាជួយ​អន្តរាគមន៍ ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​រូបខ្ញុំ​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​”​។ ជាមួយគ្នានេះ ក្នុងស្ថានភាព​ដែល​កម្ពុជា​រង​នូវ​ព្រះ​អវត្តមាន​ជា​រៀងរហូត នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប លោក​យល់ឃើញថា ចាំបាច់​ត្រូវតែ​លោក​ខិតខំ​ជួយ​ពង្រឹង​ការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នាឯង ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម​។​

​នៅ​ចុងបញ្ចប់​នៃ​លិខិត​នោះ លោក សម រង្ស៊ី បាន​សម្តែង​នូវ​អំណរគុណ​ទុកជាមុន ចំពោះ​ការជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​រូបលោក​បានមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះអង្គ​ចុងក្រោយ នៅក្នុង​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​។​

​ដូចដែល​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល ធ្លាប់បាន​លើកឡើង​កាលពី​ពេលមុន​មក​ថា បញ្ហា​លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​ទោស​នយោបាយ ដែល​ត្រូវ​សម្របសម្រួល​ទេ ហើយ​មកដល់ពេលនេះ គ្មាន​នរណា​មួយ​បាន​ហាមឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ទេ ប៉ុន្តែ​បន្ទាប់ពី​មកដល់​ស្រុក​ខ្មែរ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​របស់​តុលាការ "​គឺ​ទ្វារ​គុក​នៅតែ​បើកចំហ​ចាំ​ទទួល​លោក សម រង្ស៊ី គ្រប់ពេល​"​។​

​សូមបញ្ជាក់ថា តុលាការខេត្ត​ស្វាយរៀង និង​តុលាការ​កំពូល​ប្រទេស​កម្ពុជា បាន​រក្សា​សាលក្រម​ដែល​បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពីបទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង​ធ្វើការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ កាលពី​ចុងឆ្នាំ​២០០៩ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​៕

ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្នុងពេល​កាន់​មរណទុក្ខ នៃ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ភ្នំពេញ: ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានប្រកាសថា ក្នុង​រយៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ពេល​នៃ​ការ​កាន់​មរណទុក្ខ នៃ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក ខាងមុខនេះ សមាជិក​ សមាជិកា​ព្រឹទ្ធសភា ត្រូវ​ប្រើប្រាស់​សម្លៀក​បំពាក់កាន់ទុក្ខ ដោយ​បុរសត្រូវ​ពាក់​សម្លៀក​បំពាក់ ពណ៌​ខ្មៅ​-​ក្រវាត់​ក​ខ្មៅ រីឯ​ស្ត្រី ស្លៀក​សម្លៀកបំពាក់ សំពត់​ខ្មៅ​-​អាវ​ស​។​

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា បង្ហាញថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២ ព្រឹទ្ធសភានឹង​បើក​សម័យប្រជុំ លើក​ទី​២ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​កំណត់ ដូចខាងក្រោម​៖

១-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​១ និង​លើក​ទី​២​។​

២-​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត្ត​ព្រៃវែង និង​ស្វាយរៀង ) ជំនួស​ឯកឧត្តម ចាន់ ភិន ដែល​ទទួលមរណភាព​

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​បន្ត ក្នុង​ព្រះបរមរាជវាំង​

ភ្នំពេញ: ​កម្មវិធី​នៃ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត សម្តេច​តា​លួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ផ្លូវការ បាន​បន្ត​ធ្វើក្នុង​ប្រាសាទ​ទេវា​វិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​។​

​តាម​កម្មវិធី នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ មាន ២៦ ស្ថាប័ន​ក្រសួង របស់​រាជរដ្ឋាភិបាល​។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ មាន ៨ គណៈប្រតិភូ ដែល​ក្នុងនោះ មាន​គណៈប្រតិភូពី​បរទេស ៣ ប្រទេស ( សិង្ហ​បុរី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ) និង​មក​ពី​គណបក្សនយោបាយ​។ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ មាន​គណៈប្រតិភូ​តំណាង​ស្ថាន​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ និង​គណៈប្រតិភូ​បរទេស ចំនួន ២ ប្រទេស​។ ដោយឡែក កម្មវិធី​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ គឺ​ប្រតិភូ​រាជធានី​-​ខេត្ត ទាំង ២៤ និង​ពី​អង្គភាព​។ កម្មវិធី​ទាំងនេះ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​លោក គឹម គុណ​វ​ឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​.​។​

​សូម​រម្លឹកថា រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ការ​កាន់​ព្រះរាជ​មរណទុក្ខ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចំពោះ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅឯ​មុខ​ព្រះបរមរាជវាំង ក៏​មាន​មហាជន មក​ពី​គ្រប់ទិសទី ទាំង​ក្មេង និង​ទាំងចាស់ បាន​បន្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាក្សត្រ​វីរក្សត្រ លាយឡំ​នឹង​សំឡេង​សូត្រធម៌ និង​ការ​យំទួញសោក លាន់​ឮ​កងរំពង​។​

​ទិដ្ឋភាព​អុជ​ធូប ថ្វាយ​ព្រះ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ត្រូវបាន​មហាជន ប្រារព្ធ​ធ្វើ​នៅ​មុខ​ព្រះបរមរាជវាំង ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ពេល​ព្រះករុណា បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​យប់​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នាមក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត បាន​ជួបពិភាក្សា​ការងារដាច់ដោយឡែក​ពីគ្នាជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ទាំងបី បានលើកឡើង​ផ្ទាល់មាត់ ជម្រាបជូន​សម្តេច ហ៊ុន សែន ពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​។​

​ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សិង្ហ​បុរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស ក៏​បាន​ប្រកាសថា លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋហ្វីលីពីន និង​ជា​បេសកជន​ពិសេសរបស់លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃ​សាធារណរដ្ឋហ្វីលីពីន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋឥណ្ឌូណេស៊ី នឹង​អញ្ជើញមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​៕​

សេច​ក្តីជូន​ព័ត៌មាន នៅថ្ងៃទី២១ តុលា ២០១២ ឯកឧត្តម Lee Hsien Loong នាយក​រដ្ឋមន្រ្តី សឹង្ហបូរី នឹងអញ្ជើញ​មកគោរ​ពវិញ្ញាក្ខន្ធ ព្រះមហា​វីរក្សត្រ


Press Release of MFAIC on 21 Oct 2012 H.E. Lee Hsien Loong Prime Minister of Singapore will pay tribute to Late King Father


សេចក្តី​ជូន​ព័ត៌មាន នៅថ្ងៃ​ទី២១ តុលា ២០១២ ឯកឧត្តម ហ្វេលីស៊ីអាណូ រ. ប៊ែល​ម៉ុន​តេ ប្រធាន​សភា ហ្វីលីពីន នឹង​អញ្ជើញ​មកគោ​រពវិញ្ញាក្ខន្ធ ព្រះមហាវី​រក្សត្រ


Press Release of MFAIC on 21 Oct 2012 H.E. Mr. Feliciano R. Belmontejr President of National Assembly of Philippines will pay tribute to late King Father


សេច​ក្តីជូន​ព័ត៌មាន នៅថ្ងៃទី​២២ តុលា ២០១២ ឯកឧត្តម បណ្ឌិត រ.ម. ម៉ាទី ម. ណាតា​ឡេហ្គាវ៉ា រដ្ឋម​ន្ត្រីការបរទេស ឥណ្ឌូ​ណេស៊ី នឹងអញ្ជើញ​មក​គោរព​វិញ្ញាក្ខន្ធ ព្រះមហា​វីរក្សត្រ


Press Release of MFAIC on 22 Oct 2012 H.E. Dr. R.M. Marty M. Natalegawa Minister for Foreign Affairs of Indonesia will pay tribute to late King Father


សាររំលែក ព្រះរាជមរណទុក្ខ របស់ក្រុមប្រឹក្សា សារព័ត៌មានកម្ពុជា


ឯកឧត្តម ងី តាយី កោតសរសើរនិស្សិតឆ្នើម នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម នៃវិទ្យាស្ថានខេមអេដ

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ កាលពីថ្ងៃទី ១៩ ខែតុលា ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានកោតសរសើរនិស្សិតឆ្នើមកម្ពុជា ដែល បានប្រឡងជាប់សម្រាប់ឆមាសទី ១ ឆ្នាំ ២០១២ របស់វិទ្យាស្ថាន ខេមអេដ ដោយមានប្រសាសន៍ថា ជោគជ័យរបស់ ជ័យ​លាភីក្នុងការសិក្សា ថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ គឺជាជោគជ័យរបស់​វិជ្ជាជីវៈ​គណ​នេយ្យ និងសវនកម្ម ជាជោកជ័យ របស់ក្រុមគ្រួសារ និងរបស់សង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តម ងី តាយី មានប្រសាសន៍ថា ធនធានមនុស្ស ដែលយើងបានទទួលថ្មីនេះ គឺជាធនធាន ដែលមានសារ​សំ​ខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជានិយាយជារួម និងនិយាយដោយ ឡែកគឺ ជាធាតុចូលដ៏ចាំ បាច់សម្រាប់ជួយ​ពង្រឹង​វិ​ស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តាមរយៈ តម្លាភាព គណនេយ្យភាព និងភាពត្រឹមត្រូវនៃរបាយការណ៏ហិរញ្ញវត្ថុ។
ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថា ដោយឡែកទីផ្សារមូលបត្រ ត្រូវបានបើកឲ្យដំណើរការដោយជោគជ័យតាម គោលន​យោបាយ របស់រាជរដ្ឋាភិបាល ក៏ត្រូវការចាំ បាច់បំផុតនូវធនធានមនុស្ស ដែលមានចំណេះ ដឹងផ្នែកគណនេយ្យ និង​ហិ​រញ្ញវត្ថុដើម្បីគាំទ្រដល់វិស័យ នេះក៏ដូចជាការចូលរួម ដើម្បីកំណើនខឿនសេដ្ឋកិច្ចកម្ពុជា​ឲ្យកាន់តែរឹងមាំថែម​ទៀត​។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៣ មកវិទ្យា ស្ថានខេមអេដ សហការ​ជា​មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបណ្តុះបណ្តាលនិស្សិត (ACCA)បាន ១៤ ជំនាន់ និង(CAT)ចំនួន ៤ ជំនាន់​រួច​មកហើយ។ ក្នុងរយៈពេលនេះ វិទ្យាស្ថានខេមអេដបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាពដល់​សធារណ​ជន​ទូទៅដែល សិក្សានៅវិទ្យាស្ថាននេះ ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះគុណភាពគ្រូបង្រៀន និង កម្ម​វិធីសិក្សា ដើម្បីឲ្យស្របទៅនឹងមាត្រដ្ឋានអន្តរជាតិ។លោកនាយកវិទ្យាស្ថានថ្លែងថាជាលទ្ធផល វិទ្យាស្ថានខេម​អេដ ត្រូវបានទទួលស្គាល់ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស តួយ៉ាងដូចជា សមាគមគណនេយ្យករជំនាញ ACCA របស់ចក្រភពអង់គ្លេសជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានខេមអេដឲ្យដឹងថា និស្សិតដែលរៀននៅ វិទ្យាស្ថានខេមអេដ តែង​តែ​ទទួលបានចំណាត់ថ្នាក់ល្អបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើសកលលោក ហើយគិត​មកដល់​បច្ចុប្បន្ន​នេះ វិទ្យាស្ថានខេមអេដមាននិស្សិតចំនួន ១៤ នាក់ហើយដែល ទទួលបានចំណាត់ថ្នាក់លេខ ២ នៅលើពិភព​លោក​នោះ។
នៅក្នុងពិធីនោះ ឯកឧត្តម ងី តាយី បានសំណូមពរដល់វិទ្យាស្ថានខេមអេដឲ្យបន្តយកចិត្តទុក ដាក់បន្ថែមទៀត​ដល់​ការ​បណ្តុះបណ្តាលអាជីពនេះ ឲ្យកាន់តែបានលទ្ធផលល្អប្រសើរជាងមុនសំដៅ បំពេញឲ្យបាននូវផែន​ការរបស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ៕ ដោយលោក ជ័យ ភូមិពល

សម្តេចតេជោទទួលជួបសវនាការជាមួយសមភាគីឡាវ វៀតណាម និងថៃដែល អញ្ជើញមកគោរពវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ

នៅក្នុងថ្ងៃទី ១៩ ខែតុលា ដែលត្រូវជាថ្ងៃទី ៣ នៃពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការរបស់ប្រជាជាតិ កម្ពុជាទាំងមូលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបសវនាការ ដាច់ដោយឡែកពីគ្នាជាមួយសមភាគី សាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋ សង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ខណៈដែល ប្រមុខរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ទាំង៣ប្រទេស បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលបានយាងសោយទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលានោះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា ឯកឧត្តម THONG SING THAMAVONG នា យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាង នាមឲ្យរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តម សូមសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះ ការចូលទិវង្គតរបស់ ព្រះករុណាព្រះមហាវីរក្សត្ររបស់កម្ពុជា និងចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជ វង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសដ៏ក្រៀមក្រំនេះ។
ឯកឧត្តម NGUYEN TAN DUNG នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន ជម្រាបជូនសម្តេចតេ ជោនាយករដ្ឋមន្រ្តីថា បន្ទាប់ពីបានទទួលព័ត៌មានអំពីការយាង ចូលទិវង្គតរបស់ព្រះមរុណាព្រះមហាវីរក្សត្រកម្ពុជា បក្ស រដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជន វៀតណាមទាំងអស់មាន សេចក្តីក្រៀមក្រំ និង សោកស្តាយឥតឧបមាចំ ពោះព្រះវររាជបិតាជាតិ កម្ពុជា ដែលជាមហាមិត្តរបស់វៀតណាមនោះ។ ឯកឧត្តម NGUYEN TAN DUNG មានប្រ​សាសន៍ថា ឯកឧត្តមដឹកនាំគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺតំណាងឲ្យបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ទាំងអស់ ដើម្បីចូលរួមរំ់លែក ព្រះរាជមរណទុក្ខ ជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជវង្សានុង្ស និងប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងទទួលនូវទុក្ខក្រៀមក្រំចំពោះការបាត់បង់ព្រះវររាជបិតាជាតិនេះ។
លោក អ៊ាង សុផល្លែត ឲ្យដឹងថា លោកជំទាវ យីងឡាក់​ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ​បាន​ប្រ​គល់ជូនសម្តេចតេជោ ហ៊ុន ​សែន នូវសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ហើយក៏​បានចូលរួមសម្តែងនូវការសោក​ស្តាយ​យ៉ាងសង្វេគចំពោះការបាត់បង់ ព្រះបិតាជាតិរបស់កម្ពុជាផងដែរ ។
ជាការឆ្លើយតប​សម្តេច​អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោក​ជំ​ទាវនាយករដ្ឋមន្រ្តីថៃ ដែលបានដឹកនាំគណៈប្រតិភូតំណាងឲ្យ រាជរដ្ឋាភិបាល និង​ប្រជាជនថៃ​មកគោរពព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះបរមសពព្រះករុណា​ព្រះមហាវីរក្សត្រ​កម្ពុជា ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោកជំទាវ​ដែល​បាន​ទូរស័ព្ទមកជួបបំភ្លឺ ពាក់ព័ន្ធនឹង​បញ្ហាអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃនោះ។
លោក អ៊ាង សុផល្លែត ឲ្យដឹងបន្តថា ដោយឆ្លើយតបទៅនឹងកាយវិការរបស់សមភាគីទាំង ៣ សម្តេចតេជោនាយរដ្ឋ​មន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋ មន្រ្តីឡាវ និងគណៈប្រតិភូព្រមទាំង​ថ្នាក់ដឹក​នាំ​ឡាងទាំងអស់ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ថ្នាក់ ដឹកនាំបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម លោក​ជំទាវនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលបានសំដែងនូវមរណទុក្ខជូនចំពោះ ព្រះ​មហាវីរកក្សត្រកម្ពុជា និងបាន ដឹកនាំគណៈប្រតិភូមកគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គនោះ៕
ដោយលោក ជ័យ ភូមិពល

សម្តេច ហ៊ុន សែន ជួបលោកស្រី យ៉ីងឡាក់ ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ

ភ្នំពេញ: លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំពាក្យ​នៃ​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ប្រាប់​ក្រុមអ្នកកាសែត​ថា លោកស្រី យ៉ី​ង​ឡាក់ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​អញ្ជើញ​ទៅ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះមហាវីរក្សត្រ ហើយក៏​បាន​ចូល​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃនេះ​។​

​លោក អៀង សុផល្លែត បាន​បន្ថែមថា ក្នុងឱកាស​ជួប​សវនាការ​ជាមួយ​សម្តេច ហ៊ុន សែន លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ នូវ​សារលិខិត​រំលែក​ទុក្ខ​របស់​រាជរដ្ឋាភិបាល​ថៃ ហើយក៏​គោរព​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នូវ​ការសោកស្តាយ​យ៉ាង​សង្វេគ​នូវ​ការបាត់បង់​របស់​ព្រះបិតា​ជាតិ​របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោកជំទាវ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា ដែល​បាន​ដឹកនាំ​ប្រតិភូ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ថៃ និង​ប្រជាជន​ថៃ មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះមហាវីរក្សត្រ​កម្ពុជា ហើយក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ការសម្តែង​នូវ​ការសោកស្តាយ​សង្វេគ និង​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​លោកជំទាវ ស៊ីន​ណា​វ៉ា​ត្រា ដែល​បាន​ទូរស័ព្ទ​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បំភ្លឺ​ចំពោះ​អ្នកព័ត៌មាន ប៉ុស្តិ៍​លេខ ៣ របស់​ថៃ ផងដែរ​៕​

នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី ប្រធានរដ្ឋសភា​ហ្វីលីពីន និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​

ភ្នំពេញ: ក្រសួងការបរទេស បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សឹង្ហ​បូរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស បាន​លើក​ឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក លី សៀន​លុង នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ដោយឡែក​ក្នុង​សេចក្តី​ជូន​ព័ត៌មាន មួយ​ផ្សេង​ទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ហ្វីលីពីន និង​ជា​បេសកជន​ពិសេស របស់​លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ហ្វីលីពីន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន មួយទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក៏​ត្រូវបាន​ក្រសួង​ការបរទេស ប្រកាសថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ ឥណ្ឌូនេស៊ី នឹង​អញ្ជើញ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត ម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើឡើង​ដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយ​ឡែក​ពីគ្នា មក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត បាន​ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ទាំងបី បានលើកឡើង​ផ្ទាល់មាត់ ជម្រាបជូន​សម្តេច ហ៊ុន សែន ពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​៕​

៥ប្រទេស នឹងនិយាយពីការចូលរួមរបស់ស្រ្តី ក្នុងវិស័យនយោបាយ

ភ្នំពេញ: សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី “​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​” មាន​គោលបំណង​ ដើម្បី​ប្រមូលផ្តុំ​អ្នកដឹកនាំ អ្នកស្វែងរក​ការគាំទ្រ​លើ​យេនឌ័រ អ្នកពាក់ព័ន្ធ និង​ដៃគូកម្មវិធី​ថ្នាក់​តំបន់​ផ្សេងៗ​គ្នា របស់​អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍ ដើម្បី​លើក​កំពស់​សមភាព​យេនឌ័រ​ ក្នុងការ​ចូលរួម​លើ​វិស័យ​នយោបាយ​។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន។

សេចក្តីប្រកាសលើកឡើងថា ​កម្មវិធី​ថ្នាក់​តំបន់​នេះ បាន និងកំពុង​អនុវត្ត​នៅក្នុង ​៥​ប្រទេស (​បង់​ក្លា​ដេ​ស កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​វៀតណាម​) ដើម្បី​ចែក​រំ​លេក​បទពិសោធន៍​រវាង​ប្រទេស​ក្នុង​តំបន់​គោលដៅ​ទាំង ៥ ដោយ​ផ្តោត​ជាពិសេស​លើ​ការអនុវត្ត​​ល្អ ដើម្បី​ចូលរួម​គ្នា ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​តំបន់​។​

​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២នេះ​ នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​អ​ប្ស​រា​អង្គរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​ព្រលានយន្តហោះ​) ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ​៨ ​និង ​៣០ ​នាទី​ព្រឹក ដល់​ម៉ោង​ ១១​ និង​ ៤៥ ​នាទី​ព្រឹក ក្រោម​អធិបតីភាពលោកស្រី​វេជ្ជបណ្ឌិត ​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី អ្នកតំណាង​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ មកពី ៥ ប្រទេស (​បង់​ក្លា​ដេ​ស កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​វៀតណាម​) អង្គការ​អភិវឌ្ឍន៍​​អន្តរជាតិ (​ទីភ្នាក់ងារ​អេ​ស្ប៉ា​ញ ដើម្បី​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អន្តរជាតិ (AECID)​ និង​ UN Women ជាដើម​)៕

នាយករដ្ឋមន្ត្រី​ថៃ មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ​

ភ្នំពេញ: លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល តាម​ជើង​យន្តហោះ​ពិសេស មក​ដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ២ និង ៣៥ នាទី នា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។​

​ក្រៅពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ក្នុង​ព្រះបរមរាជវាំង លោកស្រី យ៉ីង​ឡាក់ ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​នេះ នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​សូម​រម្លឹកថា លោក ង្វៀង តាន់ យុង ( NGUYEN TAN DUNG) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។ ចំណែក​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង់ ( Thongsing Thammavong ) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ ឡាវ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១២ និង ៥៨ នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩​តុលា​នេះ​ផងដែរ​។ 

​ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម និង​ឡាវ ដែល​បាន​ធ្វើដំណើរ​តាម​យន្តហោះ មក​កាន់​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​។ ក្រៅពីនោះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​

​តាម​កម្មវិធី លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅក្នុង​ព្រះបរមរាជវាំង ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង ៣ រសៀល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២៕​