Sunday, October 21, 2012

សារ​លិខិត​​ចូលរួម​​ព្រះរាជ​​បរម​​មរណ​ទុក្ខ​​របស់ លោក អន ភារៈ អភិបាល​ស្រុក​ បទុមសាគរ ថ្វាយ ព្រះ​ក​រុ​ណា​​ព្រះ​បា​​ទ​ន​រោត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​​ក្ស​ត្រ​ ​នៃ​ព្រះ​​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​​​


សារ​​លិខិត​​រំលែក​​ព្រះ​រាជ​មរណ​​ទុក្ខ នៃ​យោធ​ភូមិភាគ​៤ តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​​សៀមរាប ថ្វាយ​ព្រះ​​ករុណា​​ព្រះ​បាទ​​សម្តេច​​​ព្រះ​បរ​ម​នាថ នរោត្តម សីហមុនី និងសម្តេច​ព្រះ​ម​ហាក្ស​ត្រី នរោត្តម មុនិនាថ សីហនុ


សារ​​លិខិត​​រំលែក​​ទុក្ខ​​របស់ ឯកឧត្តម ណាំ ទុំ ជ.ប្រធាន​ក្រុម​ប្រិក្សា​ខេត្ត​កំពង់ធំ ថ្វាយ​ព្រះ​ករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ


នាយករដ្ឋមន្រ្តីសឹង្ហបូរី និងលោកជំទាវ អញ្ជើញជួបសំដែងការគួរសមសម្តេចតេជោនាយករដ្ឋមន្រ្តី


ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលធ្វើឡើងនៅ​វិមានសន្តិភាព ព្រឹកថ្ងៃទី២១តុលា​ ឯកឧត្តម​ លី ស៊ានឡុងនាយករដ្ឋមន្រ្តីសឹង្ហបូរីដែលអប​ដំណើរដោយផ្ទាល់​ពីលោកជំទាវ​ ហូ ជីង ជាភរិយា ​មានប្រសាសន៍ថាថ្នាក់ដឹក​នាំក៏ដូចជាប្រជាពលរដ្ឋសឹង្ហបូរី​ទាំង​អស់សូមចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ​សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក៏ដូចជារាជរដ្ឋាភិបាលព្រះរាជវង្សានុវង្ស ​និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានបាត់បង់នូវរូបព្រះកាយនៃព្រះ​ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហា វីរក្សត្រ ​ព្រះវររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី ​និង​ឯកភាព​ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ដែលព្រះអង្គយាង​ សោយព្រះទីវង្គត​ លាចាកលោកយើងនេះទៅកាន់លោកខាងមុខ។
ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបូរី មានប្រសា សន៍បន្តថាការយាងចូលព្រះ​ទីវង្គតនៃព្រះ​ករុណា​ព្រះមហា​វិរក្សត្រកម្ពុជា គឺជាកា​របាត់បង់នូវព្រះមហាវិរក្សត្រដែលជាទី​គោរពស្រឡាញ់​បំផុត​ របស់​ថ្នាក់​ដឹក​នាំនិងប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ព្រះ​មហា​វិរក្សត្រ​មួយ​ព្រះអង្គ មានស្នាម​ព្រះហត្ថជា​ច្រើនសំរាប់​កម្ពុជាក៏ដូចជាតំ​បន់ពិសេសអ្វីដែល​ប្រជាពលរដ្ឋសឹង្ហបូរីចង​ចាំមិនអាចបំភ្លេចបាននោះ គឺកម្ពុជា​ជាប្រ​ទេស​ទី១​ដែល​​ទទួលស្គាល់នូវឯករាជ្យភាពរបស់សឹង្ហបូរី ក្នុងឆ្នាំ១៩៦៥។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្សនិងប្រជាពលរដ្ឋ​មកម្ពុជា​សូមថ្លែង​ នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​សឹង្ហបូរី ដែលបាន ​ផ្ញើនូវសាលិខិតចូលរួមរំលែកទុក្ខ និងថ្ងៃនេះទៀតសោត​ឯកឧត្តមនាយករដ្ឋ​មន្រ្តី​និង​ភរិយា ​បានអញ្ជើញមកគោរព ​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពព្រះករុណាព្រះបាទសម្តេចព្រះមហាវិរក្សត្រ​ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរា ជាណាចក្រកម្ពុជា។ 
សូមបញ្ជាក់ដែរថា ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបូរីគឺជាឥស្សរ​ជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៃប្រទេស​ក្នុង​តំបន់ អាស៊ានទី៤ហើយដែលបាន​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរមសព ​ព្រះករុណា​ព្រះ​មហាវិ​រក្សត្រ ​ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្រ្តីនៃប្រទេស​ឡាវ​ ថៃនិងប្រទេសវៀត ណាម។

គណៈ​ប្រធាន​រដ្ឋ​សភា​ប្រជាជន​ជាន់​ខ្ពស់​ កូរ៉េខាងជើង​ ​ចូល​គោរព​ព្រះ​វិញ្ញាណ ក្ខ​ន្ធ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​

ឯក​ឧត្តម ​យ៉ាង​ ហៀង​ស៊ើប ​អនុ​ប្រធាន ​គណៈ​ប្រធាន​រដ្ឋ​សភា​ប្រជាជន​ជាន់​ខ្ពស់​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិបតេយ្យ​កូរ៉េ(​កូរ៉េ​ខាង​ជើង​) បាន​ដឹក​នាំ​គណៈ​ប្រតិភូមួយក្រុម ចូលគោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះ​បរមរាជ​វាំង​​ ​នៅ​រសៀល​ថ្ងៃ​ទី​២១ខែ​តុលា​ ឆ្នាំ​២០១២នេះ។យោង​តាម​សារ​រំលែក​ទុក្ខ​របស់​ ឯក​ឧត្ត​មគីម​ ជុង​ណាម ​រដ្ឋ​មន្រ្តី​ការ​រទេស​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ បាន​អោយ​ដឹង​ថា ​តាង​នាម​អោយ​រដ្ឋា​ភិបាល ​និង​ប្រជា​ជន ​នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ​ សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​ការ​បាត់​បង់ ​អ្នក​ដឹក​នាំ​ដ៏​ឆ្នើម​។

សារ​រំលែក​ទុក្ខ ​បាន​អោយ​ដឹង​ថា ​ការ​យាង​ចូល​ព្រះ​ទី​វង្គត់​របស់​សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរនេះ ជាការ​បាត់​បង់​ដ៏​ធំ​ធេង​សម្រាប់​ប្រជាជន​កម្ពុជា​។
 
ទោះ​ជា​យ៉ាង​ណា ​កូរ៉េ​ជឿជាក់​ថា ​ប្រជាជន​កម្ពុជា​នឹង​ឆ្លង​ផុត​ពី​ទុក្ខ​សោក​ដ៏​មហា​ធំធេង​នេះ ​និង​បន្តការ​អភិវឌ្ឍន៍ ​ដោយ​ផ្នែក​លើ​ស្នា​ព្រះហស្ថ ​ដែល​ព្រះ​អង្គ​សម្រេច​បាន​។
 
ជាទី​បញ្ចប់​សារ​រំលែក​ទុក្ខ​របស់​សាធារណ​រដ្ឋ​ប្រជាមា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ​ សូម​អោយ​ព្រះវិញ្ញាណក្ខន្ធ​ សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ យ៉ាង​ទៅកាន់​សុគតិ​ភព៕

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ទទួល​ជួប​​ឯកឧ​ត្តម ​លី ​សៀន​ឡុង ​ នាយក​រដ្ឋ​មន្ត្រី​សឹង្ហ​បូរី​



ក្រោយ​ពី​បាន​អញ្ជើញ​ទៅ​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះបរមសព​ ព្រះ​ករុណា​ព្រះបាទ​ សម្តេច​ព្រះ​​នរោត្តមសីហនុ នៅ​ព្រះ​បរមរាជ​វាំង​រួច​មក​ ឯក​ឧត្តម​ លី សៀន​លុង ​នាយក​រដ្ឋ​មន្ត្រី ​សឹង្ហបូរី​ក៏​បាន​មក​ជួប​សន្ទា​ជា​មួយ​សម្តេច​តេជោ​ ហ៊ុន ​សែន​ នាយករ​ដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នៅវិមាន​សន្តិភាព​ផង​ដែរ​។នៅ​ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​អាទិត្យ​​ទី២១​តុលា​នេះ ឯក​ឧត្តម​ លី ​សៀន​លុង ​បាន​ជំរាប​ជូនសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីថា ក្នុង​នាម​ថ្នាក់​ដឹក​នាំ ​និង​ប្រជាជន​សឹង្ហ​បូរី​ទាំង​អស់  សូម​គោរព​ និង​សំដែង​នូវ​ព្រះ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំជា​ទីបំផុត​ចំពោះ​ការ​យាង​ចូល​ព្រះទិវង្គត របស់​ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯក​ភាពជាតិខ្មែរ​ និងសូមគោរព និងចូលរួម​រំលែកនូវមរណទុក្ខជា​មួយរាជ​រដ្ឋា​ភិបាលកម្ពុជា ព្រមទាំង​រាជ​វង្សា​នុវង្ស និងប្រជាជនកម្ពុជា​ទូទាំងប្រទេស​ក្នុង​ឱកាស​ដ៏សែន​ក្រៀមក្រំនេះ។



ឯកឧត្តមបន្តថា ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ​ មានស្នាព្រះហស្តជាច្រើន និងចងចាំមិនភ្លេចទេនូវអ្វី ដែលអតីតព្រះមហាក្សត្របានធ្វើ និងចងចាំមិនភ្លេច ដែលកម្ពុជាជាប្រទេសទី១ ទទួល​ស្គាល់​ឯករាជ្យភាពរបស់សឹង្ហបូរី។



    ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះឯកឧត្តម លី សៀនលុងនិងប្រតិភូដែល​ជាថ្នាក់ដឹកនាំសឹង្ហបូរីដែលបា​ន​សំដែងនូវព្រះ​មរណៈទុក្ខជូនចំពោះ​ព្រះបរមសពរបស់​សម្តេច​ព្រះនរោត្តម សីហនុ ព្រះវររាជ​បិតាជាតិខ្មែរ និងដឹកនាំប្រតិភូ មកគោរពវិញ្ញានក្ខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ​ភាព​ទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះសង្ឃ​ជាង៥ពាន់​អង្គ​មកពី​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​និមន្ត​​​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​គោរព​​ថ្វាយ​ព្រះ​វិញ្ញាណ​ ក្ខន្ធ​ព្រះ​មហា​វីរៈ​ក្សត្រ

ប្រជាពលរដ្ឋ​​កាន់តែ​មាន​កា​រ​កើន​ឡើងជា​លំដាប់​ដែល​មកពី​គ្រប់ទិសទី​ ជាពិសេស​សិស្សានុសិស្ស​ ​តាជី​យាយជី ​នៅតែ​បន្ត​មក​អុជ​ធូប​អុជ​ទៀន​មាន​ទាំង​ផ្កាឈូក​គ្រប់​ដៃ​ដើម្បី​បួងសួង​ គោរព​​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វី​រៈ​ក្សត្រ សម្តេចឪ សម្ដេច​​តា​ សម្តេច​តា​ទួត ​នៃ​យើង ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ជា​ហូរហែ​​រាប់​ពាន់​នាក់ ហើយ​នៅ​​ល្ងាច​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១២នេះ​ ព្រះ​សង្ឃ​ប្រមាណ​​​ជិត៥ពាន់​អង្គ​មកពី​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ ភ្នំពេញ​បាន​និមន្ត​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ ​សម្តេច​ព្រះ​មហា​វីរៈក្សត្រ។


ក្នុង ​រយៈពេល៤ថ្ងៃ នៃ​ការ​តម្កល់​ព្រះរាជ​សព​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ព្រះ​មហា​វី​រៈ​ក្សត្រ ​ព្រះ​វរ​រាជ​បិតា​​ឯករាជ្យ​ បូរណភាព​ទឹកដី ​និង​ឯកភាព​ជាតិខ្មែរ​​នៅ​​មុខ​​ព្រះ​បរម​រាជ​វាំង​​ ​គេ​សង្កេតឃើញ​មាន​បង​ប្រជាពលរដ្ឋ​ជា​ចៅ​ ​ចៅទួត​ចៅលួត​ដែល​មកពី​គ្រប់ទិសទី​តាម​បណ្តា​ខេត្ត​និង​ក្រុង​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​មក​អុជ​ធូប​អុជ​ទៀន​បួងសួង​ចាប់ពី​ព្រលឹម​ដល់​យប់​ ​ឃើញថា​មានការ​កើនឡើង​ជា​ហូរហែ​រាប់ពាន់​រាប់​ម៉ឺន​នាក់​ ដែល​ម្នាក់​ៗ​សំពះ​​ដៃ​​កាន់​​​​ធូបគោរព​​ព្រះ​ឆាយា​ល័ក្ខណ៍ ​ដើម្បី​បួស​សួង​សូម​អោយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះ​វររាជ​ បិតា​​ជាតិ​ខ្មែរ​បាន​យាង​ទៅ​សោយសុខ​ក្នុង​ព្រះ​សុគតិភព​កុំបី​ខាន​ឡើយ ​ហើយ​និង​សូម​បួងសួង​អោយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​​របស់​ព្រះអង្គ​តាម​ជួយ​ ប្រោះព្រំ​ថែរក្សា​គ្រប់គ្រង​ប្រជាជន​ខ្មែរ​អោយ​សម្បូរ​សប្បាយ​​​រុងរឿង​ រហូត​ទៅ។


ព្រះតេជគុណ ​អឿន សំអាត​ ជាស​ហការី​ផ្ទាល់​សម្តេច​ព្រះ​​អគ្គ​មហា​សង្ឃ​រាជ​ និង​ជា​ប្រធាន​ការិយាល័យ​ពិធីការ​ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​លេខាធិការ​រដ្ឋា​ន​សម្តេច​ព្រះ​សង្ឃ​នាយក​បាន​ មាន​ពុទ្ធ​ដីកា​កាលពី​ព្រឹក​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១២ នៅខាងមុខ​ព្រះបរមរាជវាំង​ថា​ នៅ​ល្ងាច​ថ្ងៃទី​២០​ ខែតុលា ​នេះ​​ព្រះ​សង្ឃ​នៅ​តាម​ទី​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ​ជាង៥ពាន់​អង្គ​នឹង​និមន្ត​មក​ខាងមុខ​ព្រះបរមរាជវាំង​ដើម្បី​សូត្រ​មន្ត​ បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​វរ​រាជ​បិតា​ឯករាជ​បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​សូម​អោយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​យាង​ទៅ​ ចាប់បដិសន្ធិ​ក្នុង​ព្រះ​បរម​សុខ សុគតិភព​គ្រប់ៗ​​​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

សាររំ​លែក​ព្រះបរម​ទូក្ខ របស់ ឯកឧត្តម យ៉ានូស អាដ័រ ប្រធានា​ធិបតី​ហុងគ្រី ថ្វាយ ព្រះ​ក​រុ​​ណា​​ព្រះ​​បា​ទ​​ន​រោត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​​ក​ម្ពុ​ជា​​​


សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Quentin Brayce AC អគ្គទេសា​ភិបាល​អូស្ត្រាលី ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ


សារ​លិខិតរំ​លែក​ទុក្ខ​របស់ ឯកឧត្តម អានីហ្វា អាម៉ាន់ រដ្ឋមន្រ្តីការ​បរទេស​ម៉ាឡេស៊ី ជូនឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស


សារលិខិត​រំលែក​ទុក្ខរ​បស់ ឯកឧត្តម U Thein Sein ប្រធានា​ធិបតី នៃសាធារ​ណៈរដ្ឋស​ហភាព​មីយ៉ាន់ម៉ា ថ្វាយព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ