Saturday, October 27, 2012

មជ្ឈ​មណ្ឌល​​ហ្វឹក​​ហាត់​​តៃក្វាន់​​ដូ ធំ​ជាង​​គេ នៅ​​កម្ពុជា ត្រូវ​បាន​​សម្ពោធ​​បើក​ឲ្យ​ប្រើ​ប្រាស់​​ជា​ ផ្លូវការ​​ក្រោម​អធិ​បតីភាព​​ឯកឧត្តម បណ្ឌិត សុខ អាន

មជ្ឈម​ណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ដែល​មាន​ទំហំ​៤០​ម៉ែត្រ គុណ​៤០​ម៉ែត្រ​និង មាន​សាល​ស្នាក់នៅ​សម្រាប់​កីឡា​តៃក្វាន់​ដូ​ចំនួន ២ មួយ​សម្រាប់​កីឡាករ និង មួយ​សម្រាប់​កីឡា​ការិនី ដែ​ល​ ​កសាងឡើង​តាំងពី​ឆ្នាំ​២០០៧​ក្រោម​ជំនួយ​ឧបត្តមពី ក្រុម​ហ៊ុន​ប៊ូ​យ៉ុង មក​ពី​ប្រទេស​កូរ៉េ ត្រូវបាន​សម្ភោ​ធបើក​ឲ្យ​ប្រើ​ប្រាស់​ជា​ ផ្លូវការ​នា​ល្ងាច​ថ្ងៃទី២៦​តុលា ​ក្រោម​ការអធិ​បតីភាព​របស់ ឯកឧត្ត បណ្ឌិ​ត​ស​ភាចារ្យ សុខ អាន  ឧបនា​យក​រដ្ឋមន្ត្រី​រដ្ឋម​ន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​។​
ក្រៅពី​នេះមជ្ឈម​ណ្ឌល​ហ្វឹក​ហាត់​តៃ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ​មាន​ ការិ​យា​ល័យ​ចំនួន ៥ សាល​ប្រជុំ​មួយ​មាន​ ទំហំ ១០​ម៉ែត្រ គុណ ១៧​ម៉ែត្រ មាន​បន្ទាប់​ទឹក និង សាល​សម្រាប់​ហ្វឹកហាត់ និង ប្រកួត​ដែលមាន​ទំហំ​២២ ម៉ែត្រ គុណ ៤០​ម៉ែត្រ។ ​សរុប​បន្ទប់​ទាំងអស់​មាន​ចំនួន ២៣​បន្ទប់ និង​កំពស់ ២ ជាន់ ចំណាយ​ថ​វិកា​សាង​សង់​អស់​៤៥​ម៉ឺន​ដុល្លារ។
ចូល​រួម​ក្នុង​ពិធី​សម្ភោ​ធ​នេះដែរ ​មាន​ឯកឧត្តម គីម ហាន សូ (Kim Han Soo ​)ឯកអគ្គរដ្ឋទូត​កូ​រេ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុ​ជា លោក លី ឌៀ សូន (Lee Dai Soon​) អនុប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​ពិភពលោក និង ជា​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​អាស៊ី​ លោក Lee Joung Keun ប្រធាន​ក្រុមហ៊ុន​ប៊ូ​យ៉ុង។​
ក្នុងឱ​កាស​នោះ ឯក​ឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណដ​ល់​ក្រុម​ហ៊ុនប៊ូ​យ៉ុង ដែល​បាន​ជូយ​ឧត្ថម្ភ​ថវិការ​សាងសង់​ មជ្ឈមណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរដែល​អាចផ្តល់​នូវភាព​ងាយ​ស្រួល​ដល់ការ​ហ្វឹកហាត់​របស់កីឡាករ កីឡាកា​រិនីតៃ​ក្វានដូ​កម្ពុជា។
ឯកឧត្តម បណ្ឌិត សុខ អាន បានមា​ប្រសាសន៍​បញ្ជាក់​ថាកា​រជួប​ជុំគ្នា​ថ្ងៃនេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពីការ​យក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋា​ភិបាល​ក្រោមកា​រដឹក​នាំប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរា​ជាណា​ចក្រ កម្ពុជា​ក្នុងការ​លើក​ម្ពស់​វិស័យ​កី​ឡា​នៅ​កម្ពុជា ជាពិសេស​កីឡា​តៃ​ក្វាន់ដូ ឱ្យ​មាន​ភាព​រឹង​មាំ និង មាន​ទំនុក​ចិត្តចូ​លរួម​ប្រកួត​លើឆាក​អន្តរ​ជាតិ។ឯកឧត្តម​បាន​បន្ថែម​ថា​កីឡា កីឡា​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃនា​សម័​យ​ទំនើប។ កីឡា​មិនត្រឹម​តែជួយ​ឱ្យមនុ​ស្សមាន​សុខភាព​ល្អទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង បញ្ញា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជូយ​ពង្រឹង សីលធម៌ វិន័យ និង ចំណេះដឹង​ដែលជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​រួមចំ​ណែក​ដល់​ការ​​អភិ​វឌ្ឍន៍​សេដ្ឋកិ​ច្ច​សង្គម។
 ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​និង​សារៈ​ប្រយោជន៍​របស់​វិស័យ​កីឡា​រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំឱ្យ​មាន​សមាគមន៍​គីឡា ក្លឹប​គីឡា ទីលាន​កីឡា គ្រូអ​ប់រំ​កាយ និង កីឡា ការ​ប្រ​កួត​កីឡា ស​ម្រាប់​កីឡា យុវ​ជន និង មហា​ជន ក្នុង​គោល​បំណង​លើ​កម្ពស់​សុខភាព និង សមត្ថភាព​ប្រកួត​ប្រជែ​ង​។​ទាក់​ទង​និង​បញ្ហា​នេះ​ឯក​ឧត្តម បណ្ឌិត សុខ អាន​បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថារាជ​រដ្ឋា​ភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ទេស​ចរណ៍​និង​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​កសាង​ពហុ​កីឡាដ្ឋាន​ថ្មីមួយ​មាន​លក្ខណៈ​ទំនើប​តាម​ស្តង់ការ​បច្ចេក​ទេស​កីឡា​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា”ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​សម្តេច​តេជោ”។ ខ្ញុំមាន​ជំនឿ​យ៉ាង​មុត​មាំថា​ពហុ​កីឡាដ្ឋាន​ដែល​នឹង​សាង​សង់​ក្នុងពេល​ដ៏ខ្លីខាង​មុខ​នេះ នឹង បង្កើន​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ឱ្យ​កាន់​តែមា​នសន្ទុះ​ខ្លាំង​ឡើង​ក៏ដូច​ជារួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចំរើន​ក្នុងវិស័យ​ទេសចរ។
​ ក្នុង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ​ក្រៅពីការ​បំពាក់​មេដាយ​ដល់​ភាគី​កូ​រេ​នោះ​ឯកឧត្តម ថោង ខុន​ដែល​ជា​​ប្រធាន​អូឡាំពិក​កម្ពុជា​ និង ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បានទទួល​កាបំពាក់​ខ្សែ​ក្រវាត់​កិត្តិយស​កម្រិត ៧ ដាន់​ពី​លោក Lee Dai Soon ទៀតផង៕
អង្គភាព ព័ត៌មាន និង ប្រតិកម្មរហ័ស

​ឯ​កឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ស​ភា​ចា​រ្យ​ ​សុ​ខ​ ​អា​ន​ ​អំ​ពា​វ​នា​វ​ ​ឱ្យ​ក្រ​សួ​ង​ ស្ថា​ប័​ន​ ​រ​ដ្ឋ​បា​ល​ដែ​ន​ដី​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ ​និ​ង​ ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​ទាំ​ង​អ​ស់​ប​ន្ត​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​កា​រ​ជា​មួ​យ​នឹ​ង​ក្រុ​ម​ប្រឹ​ក្សា​ជា​តិ​ភា​សា​ខ្មែ​រ​​​



ថ្លែងក្នុងពិធី​បិទសិក្ខាសា​លាស្តីពី​ ការប្រើ​ប្រា​ស់​​​​​​ភា​សា​ខ្មែរ នាសាលស​ន្និសីទ​សាកល​វិទ្យាល័យ​ភូមិ​​ន្ទ​ភ្នំ​ពេញ​មណ្ឌល២ រាជធានី​ភ្នំពេញ​ នាល្ងាច ​ថ្ងៃ​ទី​២៥ ខែតុលា ​ឆ្នាំ២០១២ ឯកឧ​ត្តម ​បណ្ឌិត សភាចារ្យ​ សុខ អាន ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួលបន្ទុកទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី ក្នុងនាមរា​ជរដ្ឋាភិបាល​ បានអំពាវ​នាវដល់ក្រសួ​ង ស្ថាប័ន រដ្ឋ​បាល​ដែនដីគ្រប់លំ​ដាប់ថ្នាក់ និ​ង ប្រព័ន្ធផ្ស​ព្វផ្សាយ​ទាំងអស់ឱ្យបន្តពង្រឹ​ងកិច្ច​សហការជា​មួយនឹង​ក្រុមប្រឹ​ក្សាជាតិភា​សាខ្មែរ​ឱ្យកាន់​តែទូ​លំ​ទូលាយថែ​មទៀត ដើម្បីឱ្យការប្រើប្រាស់​ភាសា និង​ អក្សរខ្មែរ​ប្រក​បដោយ​ភាពរ​លូន និង ​មានការឯ​ក​ភាពគ្នាជា​ចរន្តតែមួយ​។
អ្វីដែលមិន​ទាន់ឯកភា​ពគ្នាក្នុ​ងក្រុ​មប្រឹ​ក្សាជាតិ​ភាសាខ្មែរ​ដែលត្រូវ​ចាត់ទុ​កថាជាអា​ជ្ញាធរខា​ងអក្សរសាស្ត្រ​មិនគួរត្រូវ​យកមកប្រើ​ប្រាស់​ឡើយ។

ឯកឧត្ត​ម បណ្ឌិតសុ​ខ អា​ន ដែលជាប្រ​ធានកិតិ្ត​យសនៃក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរបា​នមានប្រសា​សន៍ទៀតថា ​ការប្រើប្រាស់​ភាសាតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ក្លា​យជា​អាវុធ​មុខពីរ​ប្រ​សិ​ន​បើការប្រើប្រា​ស់នោះពុំមាន​លក្ខណៈសម​ស្រប ឬ ប្រា​សចាកពី​ការពិត។​ការប្រើ​ប្រាស់​ភាសាតាមប្រ​ព័ន្ធផ្សព្វផ្សាយ​អាច​ជិះ​ឥទ្ធិពលដល់ផ្ន​ត់គំនិ​ត ចិត្តសាស្រ្ត ស្មា​រតី​សង្គម និង តម្លែវប្ប​ធម៌​ជាតិ ក៏ដូចជាអាចប៉ះ​ពាល់យ៉ាង​ធ្ងន់​ធ្ងរដល់ប​ញ្ហាសណ្តាប់ធ្នា​ប់សាធារណៈ សន្តិសុខ ​និង សុវ​ត្ថភាព សង្គម ប្រ​សិ​ន​បើការប្រើប្រាស់​នោះ​ពុំមានលក​ខណៈសមស្រ​ប និង ត្រឹមត្រូ​វច្បាស់​លាស់។​ឯកឧត្ត​ម សុខ អាន ប​ញ្ជាក់ថាកា​រឯកភា​ពគ្នាខាងភាសាគឺមាន​ន័យថា​ ជាកា​រឯក​ភា​ពជាតិ។
​ឯកឧត្ត​ម បាន​បញ្ជាក់ថា ប្រសិនបើកា​រប្រើប្រាស់ពាក្យសម្តីប្រកប​ដោយសច្ចភាព​ និង វិជ្ជាជីវៈខ្ពស់​អា​ច​រួមចំ​ណែកយ៉ាងសំ​ខាន់ដល់ ការពង្រឹងស្មារ​តី ជំនឿទុកចិត្ត និង​ ការលើ​កកម្ពស់មោទន​ភាពជាតិ ដូ​ច្នេះ​ការប្រើប្រាស់ភា​សា តាមប្រ​ព័ន្ធផ្សព្វផ្សាយមានតួនា​ទីយ៉ាងសំខាន់ដ​ល់ការអប់រំ ប​ណ្តុះ​បណ្តាល និងបង្កើនស​មត្ថភាពយ​ល់ដឹងឱ្យកាន់​តែទូលំទូលាយ​ថែមទៀតដល់ប្រ​ជាពលរ​ដ្ឋ។ហេតុនេះគឺ​ យើង​ត្រូវ​បន្តយកចិត្តទុក​ដាក់និងប្រុ​ងប្រយ័ត្នជា​ប់ជានិច្ចចំពោះការប្រើប្រាស់​ភាសាឱ្យបា​នត្រឹមត្រូវ។

ឯកឧត្តមបាន​​បន្ថែ​ម​ថា ដើម្បីទទួលបា​ននូវការកោ​តសរសើរ​ និង ការវាតំលៃខ្ព​ស់ពីសំណា​ក់មហាជ​ន ចូរ ​ពិធីករ ​ពិធីការិ​នី និ​ង អ្នក​ធ្វើបទអត្ថាធិ​ប្បាយតាមប្រព័ន្ធ​ផ្សព្វផ្សាយទាំង​អស់បន្តខិ​តខំរៀនសូត្រ​ និង ហ្វឺកហា​ត់ការប្រើ​ប្រាស់ភាសា​រខ្មែរឱ្យកា​ន់តែប្រ​សើរឡើងថែ​មទៀត ជា​ពិសេសព្យាយា​មប្រើប្រា​ស់​សំ​នួនយោហា​ស័ព្ទរប​ស់ខ្លួនឱ្យមានភា​ពស៊ីសង្វា​ក់គ្នាទៅនឹង​បរិបទ ​និង សាច់រឿង​ដែលត្រូវ​បរិយា​យ។
ជាមួ​យគ្នានេះឯកឧ​ត្តមក៏បានស្នើរឱ្យជន​រួមជាតិទាំងអស់ដែល​មានអាជីពជាគ្រូ​បង្រៀន​ អ្នក​និពន្ធ អ្ន​ក​សារព័ត៌មាន​ អ្នកដំឡើងអក្សរតាម​ប្រព័ន្ធផ្សព្វផ្សាយ​ ពិធីករ ពិ​ធីការិនី និ​ង អ្នកធ្វើបទអ​ត្ថាធិប្បាយ ​តា​ម​​វិទ្យុ និង ទូរទ​ស្សន៍បន្តយកចិត្តទុកដា​ក់​ និង ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ការប្រើប្រាស់​ភាសា និង អក្សរ​ខ្មែរនៅតាមប្រព័ន្ធផ្ស​ព្វផ្សាយ ក្នុងគ្រ​ប់រូបភាព សំដៅកាត់​បន្ថយកំហុសដោយអចេ​តនា ដើម្បី​ជម្រុញ​ឱ្យ​​មាន​ការឯកភា​ពគ្នា ស្រ​បតាមការណែនាំ​របស់ក្រុមប្រឹក្សាជា​តិភាសាខ្មែរ ទាំង​ផ្នែក អក្ខរាវិរុទ្ធ ការ​អាន និង គោលកា​របង្កើតពាក្យក៏ដូ​ចជាការប្រើប្រា​ស់ពាក្យកម្ចីពីភាសាបរទេ​ស តួយ៉ាងដូចជាកា​រហៅ ឈ្មោះប្រទេ​ស និង​ ឈ្មោះទីក្រុ​ង នានា​លើសកលលោក​។ឯកឧត្តម បណ្ឌិត ​សុខ អាន បានបញ្ជាក់ថា​ ការប្រើប្រាស់​ភាសា ពាក្យពេច​ន៍ និង ​អក្ខរាវិរុទ្ធ បាន​ត្រឹម​ត្រូវ​ពិតជារួម​​ចំណែក​យ៉ាងសំខាន់ដល់​ការ​ថែរ​ក្សាវប្បធម៌ និង ​ពង្រឹងអត្តសញ្ញាណ​ជាតិយើ​ង។
ឯកឧត្តម​ បណ្ឌិត សុ​ខ អាន ក៏បានមា​នប្រសាសន៍ផងដែរ ថា ​ការជួបជុំគ្នា​នៅថ្ងៃនេះជា​សក្ខីភាព​បញ្ជា​ក់​​នូវការយក​ចិត្តទុក​ដាក់ខ្ពស់​របស់រា​ជរដ្ឋាភិបា​លក្រោមកា​រដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ​របស់​សម្តេ​ច​អគ្គមហា សេនា​បតីតេជោ​ ហ៊ុន សែន នា​យករ​ដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រ ​កម្ពុជា និ​ងជាគរុគណនៃក​.ជ.ភ.ខ ក្នុង​ការថែរ​ក្សាការ​ពារ​អត្តសញ្ញាណ​ជាតិខ្មែរ តាមរយៈកា​រលើកកម្ពស់ ​ការប្រើប្រាស់​ភាសានិងអក្ស​រខ្មែរឱ្យកាន់តែ​ត្រឹម​ត្រូវ និង មានការឯក​ភាព​គ្នាថែមទៀត​។
ឯកឧ​ត្តមបណ្ឌិត ​សុខ អាន​ បានបន្តថា ​សិក្ខាសាលានេះឆ្លុះ​បញ្ចាំងឱ្យឃើ​ញអំពី​ការរីកច​ម្រើនមួយជំ​ហាន​ទៀតរបស់​ក្រុម​ប្រឹ​ក្សាជាតិភាសារខ្មែរ​ ដែលមានភារកិច្ច​ដ៏សំខាន់​ក្នុងការ​ត្រួតពិនិត្យ​រាល់ការប្រើ​ប្រាស់ ការចង​ក្រ​ង និងផ្សព្វផ្សាយ​ភាសា និ​ង អក្សរខ្មែ​រក្នុងគ្រប់​រូបភាព ដំដៅជំរុញឱ្យ​មាន​ឯកភាពគ្នា​លើអក្ខរាវិរុទ្ធ ការ​អានពាក្យ ការប្រើពាក្យកម្ចី និង​ការ​បង្កើត​ពាក្យ ក៏ដូចជា​ការកំណត់​និយម​ន័យ​នៃ​ពាក្យឱ្យបាន​ត្រឹមត្រូវ  និង ​ដែលអាចឆ្លើយតបទៅ​និង​តម្រូវ​ការ​ជាក់ស្តែងក្នុង​សង្គម​ជាតិ។
សិក្ខាសាលា​ស្តីពី ​ការប្រើ​ប្រា​ស់​​​​​​ភា​សា​ខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ ​ត្រូវបានរៀប​ចំឡើង​ដោយ ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ (ក.ជ.​ភ.ខ) សហ​ការជាមួយក្រសួង​ព័ត៌មាន ​មាន​សិក្ខា​កាម​ចូល​ ​៥៥៥ នា​ក់មក​ពីបណ្តាក្រ​សួងស្ថាប័ន​មួយ​ចំនួន និង ​មានពិធីក​រ ពិ​ធីការិនី រួម​ទាំង​​​អ្នក​សារ​ព័ត៌។
ពិធីបើ​កសិក្ខាសាលា​បានប្រារព្ធ​ធ្វើឡើងក្រោម​អធិបតីភា​ព ឯកឧត្ត​ម ខៀវ កញា​រីទ្ធ រដ្ឋមន្រ្តី​ក្រួងព័ត៌​មាន។លោកជំទា​វបណ្ឌិត​សភាចារ្យ​ ខ្លូត ធីតា ​ទីប្រឹក្សារា​ជរដ្ឋាភិ​បាល ប្រធានរា​ជបណ្ឌិត្យ​សភាក​ម្ពុជានិង​អនុប្រធា​ន ក.ជ.ភ.ខ បានមាន​ប្រសាសន៍ឱ្យដឹ​ងថាមានវាគ្មិន​ចំនួន នាក់​ចូលរួ​មគឺ ១ លោក​ បណ្ឌិត​ សន​ ពៅ ២ ឯកឧត្តម ប​ណ្ឌិត សភាចារ្យ​ ព្រុំ ម៉ល ប្រ​ធាន ក.ជ.ភ.ខ ៣ ឯកឧត្តម ម៉ៅ អាយុ​ទ្ធ រដ្ឋលេខា​ធិការក្រសួងព័ត៌មាន ​និង ជាប្រធានសមាគមទូ​រទស្ស​ន៍ ៤ លោក ​បណ្ឌិត ច័ន្ទ ​សំណព្វ  ៥ លោក ជំទាវ​ ចាន់ធី។
សិក្ខាសាលាទ​ទួលបានអនុសាសន៍​សំខាន់ៗមួយចំនួ​នពីសិក្ខាកាម។ ទី១  ក.ជ.ភ.ខ គម្បីរៀបចំកម្មវិធីផ្សព្វផ្សាយពីការប្រើប្រាស់ភាសាខ្មែរតាមវិទ្យុ ទូរទស្សន៍ ឱ្យបានញឹកញាប់។ ទី ២ ក្នុងនិយាយ និង ការសរសេរ ពិធីករ ពិធីការិនីអ្នកសារព័ត៌មានត្រូវអនុត្តតាមវចនានុក្រម ខ្មែររបស់សម្តេចព្រះសង្ឃរាជ ជូន ណាត បោះពុម្ពឆ្នាំ ១៩៦៧-១៩៦៨ ជាដ្ឋាន។ វចនានុក្រម អក្ខរាវិរុទ្ធ នៃភាសាខ្មែររបស់វិស្ថានជាតិភាសាជាតិ និង លទ្ធផលរបស់ ក.ជ.ភ.ខ ។ ទី៣ពិធីករ ពិធីការិនី អ្នកសារព័ត៌​មានត្រូវអា​ន និង និយាយ ​និង សរសេរឈ្មោះ​ប្រទេស ​រាជ/រ​ដ្ឋធានី នៅ​លើពិភពលោ​កតាមសេចក្តី​សម្រេចរប​ស់ក.ជ​.ភ.​ខ៕



អ​នុ​សា​ស​ន៍​សំ​ខា​ន់​ៗ​ស​ម្តេ​ច​តេ​ជោ​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្រ្តី​ក្រុ​ម​ប្រឹ​ក្សា​ស​ហ​គ​ម​ន៍​ស​ង្គ​ម​-​វ​ប្ប​ធ​ម៌​ឤ​ស៊ា​ន​លើ​ក​ទី​៨​​​

សម្តេច​អគ្គម​ហាសេនា​បតីតេ​ជោ ហ៊ុ​ន សែន​ នាយករ​ដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​ស្នើឲ្យមា​នការ​សិក្សាអំពី​ការធ្វើ​សុខដុ​មបនី​យកម្ម​ លើជំ​នឿសាស​នាក្នុ​ងតំ​បន់ និងបាន​បញ្ជាក់​ថា ក​ម្ពុជានឹ​ងព ​ង្រឹងកា​រធ្វើសុ​ខដុម​បនីយ​កម្មលើ​វិស័យ​ នេះ បើ​ទោះបីជា​មិនដែ​លកើត​មានអំ​ពើហិង្សា​ខាងសា​សនានេះ​ក៏ដោយ​។សេច​ក្តីថ្លែង​របស់​សម្តេ​ចតេជោ​ត្រូវបា​នធ្វើ​ឡើងក្នុ​ងពិធី​បើកកិ​ច្ចប្រជុំ​រដ្ឋម​ន្រ្តីក្រុម​ប្រឹក្សាស​ហគម​ន៍សង្គ​ម-វ​ប្បធម៌ឤ​ស៊ានលើ​កទី៨​ នៅវិមាន​សន្តិភា​ព ក្នុ​ងរាជ​ធានីភ្នំ​ ពេញនា​ព្រឹក​ថ្ងៃទី ​២៥ ​ខែតុលា​ ឆ្នាំ២​០១​២ ។

សម្តេច​តេជោ​នាយករ​ដ្ឋមន្រ្តីមា​នប្រសាសន៍​ថា ខ្ញុំសូ​មស្នើឱ្យជំ​រុញខ្លាំង​ក្លាដល់កា​រសិក្សា ធ្វើសុខ​ដុមនីយ​កម្មលើ​ជំនឿ ​សាសនានៅ​ក្នុងតំបន់​របស់យើ​ង ឱ្យ​បានកាន់​តែប្រសើរ​ឡើង ក្នុង​ បរិ​ការណ៍​ដែល ​ជម្លោះសា​សនាកំ​ពុងរាល​ដាលនៅ​ ក្នុងពិភព​លោក និង​បានហូរ​ចូលមក​ដល់ក្នុង​ តំបន់ឤ​ស៊ីឤគ្នេយ៍​របស់យើ​ងនេះ គឺ​ជាការចាំ​បាច់ណា​ស់ដែល​យើង ត្រូ​វបន្ត​យកចិ​ត្តទុក​ដាក់ទៅ​ លើប​ញ្ហាសាស​នានេះ ដើ​ម្បីធានា​ឱ្យមាន​ស្ថិរភា​ព ចី​រភាព និងភា​ពសុខ​ដុមលើ​ជំនឿ សា​សនា នៅ​ក្នុងតំប​ន់របស់​យើង។​ សម្តេច​តេ​ជោថ្លែង​ថា ជា​ក់ស្តែង​អំពើហិង្សា​ ការ​កាប់ស​ម្លាប់គ្នា​យ៉ាង ​ព្រៃផ្សៃរ​វាង ​អ្នកកាន់​សាសនា​ផ្សេងគ្នា​ នៅក្នុ​ងប្រទេ​សមួយ​ចំនួ​នជាស​មាជិក​ឤស៊ាន​ ក្នុងរយៈ​កាលក​ន្លងមក​នេះ គឺជាព្រឹ​ត្តិការ​ណ៍ ថ្មី​មួយ ​ដែល​កំពុង​ទាក់ទា​ញចំណា​ប់ឤរ​ម្មណ៍រប​ស់សហ​គមន៍​ អន្តរ​ជាតិ​ ។
ស​ម្តេចតេ​ជោនាយក​ករដ្ឋម​ន្រ្តីបញ្ជាក់​ថា គេមិ​នគួរមើ​លស្រាល​ បញ្ហានេះពេ​កដែរ ​ដូច្នេះកា​រពង្រឹ​ងកា​រធ្វើ ​សុខដុមនីយ​កម្មរវាង​សាសនានៅ​ក្នុងតំ​បន់ គឺជា​កិច្ចការ​ចាំបាច់បំ​ផុតដែ​ល មិនឤច​មើលរំលង​បានឡើ​យ ។ ​ទាក់ទ​ងនិង​វិស័យ​សាសនា​នៅព្រះរា​ជាណាច​ក្រម្ពុជា​សម្តេច​តេជោមា​នប្រ​សាសន៍​ថា ក​ម្ពុជាមា​នភ័ព្វសំ​ណាងល្អ​ដោយ ក​ម្ពុជាមិ​នដែល​កើតមា​នអំពើ​ហិង្សាសា​សនា ទោះ​បីនៅកម្ពុ​ជាមានពុ​ទ្ធសាស​និកប្រ​មាណ ៩​៦% មា​នសាស​និកអ៊ី​ ស្លាម​ប្រមាណ​ ២% ​និងមាន​គ្រឹស្តសា​សនា និ​ងសាសនា​ផ្សេងៗប្រ​មាណ ​២% ​ក៏ដោយ​។ ប៉ុន្តែទោះ​ជាយ៉ាង​នេះក្តីកា​រព ង្រឹង​ការធ្វើ​សុខដុម​នីយកម្ម​រវាង ​សាសនា​ គឺជារឿ​ងចាំបា​ច់ ពី​ព្រោះយើង​មិនត្រូ​វភ្លេច​ទេថា ​«ការ​ការពា​រប្រសើ​រជាង​ ការព្យា​បាល» ។
សូ​មបញ្ជា​ក់ថា ​ផែនការ​មេស្តីពីការ​តភ្ជាប់ឤ​ស៊ាន ​ត្រូវបាន​អនុម័ត​ ដោយថ្នាក់​ដឹកនាំឤ​ស៊ាន ​បាននិ​ងកំពុង​ដំណើរកា​រក្នុងគោ​លបំ ណ​ងជួយគាំ​ទ្រដល់​ការ ​ធ្វើសមាហ​រណក​ម្ម ប​ង្កើត​សហ​គម​ន៍ឤ​ស៊ាននៅ​ឆ្នាំ ២០​១៥ខា​​ងមុខនេះ។ ក្នុងនោះមាន​ការ ត​ភ្ជាប់ហេដ្ឋា​រចនាសម្ព័​ន្ធ រូ​បវ័ន្ត និងកា​រតភ្ជាប់ស្ថា​ប័ន ដែ​លកំពុងត្រូវបា​នដាក់ឱ្យអនុវត្តដោយមា​ន ការគាំទ្រពីធ​នាគារ អភិវឌ្ឍន៍ឤស៊ី និ​ងបានបង្កើត​នូវមូលនិធិហេដ្ឋា​រចនាសម្ព័ន្ធឤស៊ាន ​ដែលមាន មូលនិធិប្រមាណ​ ៥០០ លា​នដុល្លារ ហើយមា​នការសន្យាផ្តល់មូលនិធិ​បន្ថែមពីដៃគូអភិវឌ្ឍន៍​ ក្នុងតំបន់រួមមាន​ ចិន, កូរ៉េ​, ជប៉ុន ជា ​ដើម ។ ដោយឡែ​កការ តភ្ជាប់រ​វាងប្រជាជន​ និងប្រជាជន ដែលជា​សមាសធាតុដ៏សំខាន់​ក្នុងផែនការមេ​នេះដែរ នៅមិនទា​ន់មានមូលនិធិស ម្រាប់ទ្រ​ទ្រ​ង់ សកម្មភា​ពទាំងមូលនៅឡើយ។ ​ជាក់ស្តែង ក្រុមប្រឹក្សាស​ហគមន៍សង្គ​ម-វប្បធម៌ឤស៊ានមានតែ​ មូលនិ ធិតូចៗសម្រាប់​ផ្នែ​ក​វិ​ទ្យាសាស្ត្រ, ផ្នែកវប្បធម៌​,​ ផ្នែ​កគ្រប់គ្រងគ្រោះមហន្តរាយ ​និងការបំពុល ​បរិយាកាសឆ្លងដែ​ន​តែ​ប៉ុ ណ្ណោះ ។ទាក់ទងនិងបញ្ហានេះស​ម្តេចតេជោនា​យករដ្ឋមន្រ្តីថ្លែងថា​ គ​ណៈ​ក​ម្មការដែ​លប្រមុខដឹ​កនាំប្រទេសឤស៊ាន​បានចុះ​ហត្ថ លេខាបង្កើ​តឡើង ដើម្បីអ ​នុវត្តសេច​ក្តីថ្លែង​ការ​ណ៍ស្តីពីការកា​រពារ និងការលើក​កម្ពស់សិទ្ធិពលករ ទេ​ស​ន្ត​រ​ប្រវេសន៍ ត្រូវប​ន្តពន្លឿ​នការរៀប​ចំធ្វើ ​ឱ្យបានសម្រេចនូ​វកិច្ច​ព្រមព្រៀងជាក់លាក់​មួយឱ្យបាន ​មុនឆ្នាំ ​២០១៥ គឺជា​ការ​ចាំបាច់សម្រាប់លំហូ​រដោយ​សេរីនៃ ពលករ​ ដែលជាលក្ខណៈស​ម្បត្តិចម្បង ​នៃ ​សហគ​មន៍​ឤស៊ាន​រប​ស់យើង ។ ជារួម​ ការ​ការពារ​ និងជំរុញសិទ្ធិ ពលករទេ​សន្តប្រវេសន៍​ គឺជាបញ្ហា​ដ៏សំខាន់ ។​ ដូច្នេះ កា​រអូសបន្លា​យក្នុងកា​រ រៀបចំ​លិខិតតូប​កណ៍ ដោយសា​រមានរ​ បាំង ច្បា​ប់ក្នុង​បណ្តាប្រ​ទេសមួ​យចំនួ​ន គឺជា​ផលវិ​បាកមួ​យ ចំ​ពោះកាល​បរិច្ឆេ​ទ នៃការរៀប​ចំសហគ​មន៍ ឤ​ស៊ាន នៅ​ ឆ្នាំ ២​០១៥​ ខាង​មុខនេះ​ ។
​សម្តេច​តេជោនាយ​ករដ្ឋមន្រ្តីមា​នប្រសាសន៍​ថា ខ្ញុំសូមស្នើ​ដល់រដ្ឋ​មន្ត្រី ក្រុម​ប្រឹក្សាស​ហគម​ន៍សង្គ​ម-វប្ប​ធម៌ឤ​ស៊ាន ​ត្រូវជំ​ រុញ​ពិភាក្សា​ឱ្យបាន​សម្រេចនូ​វសេច​ក្តីព្រាង​«ឯកសា​រទស្សនា​ទានស្តីពី​គោល ន​យោបាយ​ការញរ​សង្គមក្នុ​ងតំបន់» ​ដែលបា​នរៀបចំ​ឡើងដោយ​ភាគីក​ម្ពុជា ។ ក្រុមប្រឹក្សា សហ​គមន៍ ស​ង្គម-វប្ប​ធម៌ឤស៊ាន​ ចាំបាច់​ត្រូវផ្តោត​ការសិ​ក្សា លើសង្គ​ម ហើយ​បន្តស្វែង​យល់ ឱ្យ​កាន់តែ​ស៊ីជម្រៅ ​លើលទ្ធ​ភាព ដែល​ឤចកើត​ឡើងចំញេះ​ប្រជាព​លរដ្ឋ​ពិសេសជ​ន ក្រី​ក្រ និង​ជនងាយរ​ងគ្រោះ ​ដែល​ជា ប​ញ្ហាប្រឈម​ដ៏ស្រួច​ស្រាល់កើ​តចេញពី​ការធ្វើ​សមាហ​រណក​ម្ម ឤស៊ា​ននៅឆ្នាំ ​២០១​៥ ។ ចំពោះមុ​ខនេះ យើងត្រូ​វទទួល​ស្គាល់ថា ​ការគាំពា​រសង្គម​ គឺជាការ​វិនិយោគលើ​ការអភិវ​ឌ្ឍជាតិ ​ដែលផ្តល់​ មក​វិញ នូ​វការ​កាត់បន្ថយភាពក្រីក្រ​ ការពង្រីកទី​ផ្សារ និង​ការបង្កើ​តកម្លាំង​ពលក​ម្ម ដែល​មានផ​លិតភា​ពមួយ​ខ្ពស់ ​។
ប​ញ្ហា«សុខុមា​លភាព ​និង ការគាំញរ​សង្គម» គឺជាលក្ខណៈ ​សម្បត្តិដ៏សំខា​ន់មួយក្នុង​ ចំណោម​ លក្ខណៈ​សម្បត្តិទាំង​ ៦ របស់ក្រុមប្រឹក្សាសហ​គមន៍សង្គ​ម-វប្បធម៌​ ឤស៊ាន ដែ​លមាន​គោលបំ​ណង ​ធ្វើឱ្យ​ មានសហគមន៍​ឤស៊ានមួយ​ ដែលយ​កប្រជាជ​នជាស្នូ​ល មាន​ការទ​ទួលខុ​សត្រូវចំ​ពោះសង្គម មានចក្ខុ​វិស័យសម្រេច​ ឱ្យបាននូវ​សាមគ្គី​ភាព ​និងការ​បង្រួប​បង្រួម​ដ៏ រឹង​មាំរវាងប្រ​ជាជាតិនៅ​ ក្នុងតំ​បន់។ ​ជារួមសេចក្តី​ព្រាង «​ឯកសា​រទស្ស​ នាទាន​ស្តីពីគោល​នយោបា​យការ​ពារស​ង្គម ​ក្នុងតំ​បន់»​ត្រូវបា​នរៀបចំ​ឡើង ​ដើម្បី​ធានាថា​គ្រប់ប្រ​ជាជន​នៅក្នុង​តំប​ន់ ឤ​ស៊ានត្រូ​វ ទទួ​លបាននូ​វ សុខុ​មាលភាព និង​ ការគាំពា​រសង្គម​ តាមរ​យៈការប​ង្កើនគុណភា​ព វិសា​ល​ភាព ចីរភាព នៃ ​ការគាំពា​រសង្គម ​និងកា​របង្កើន​សមត្ថ​ភាពនៃ​ការគ្រ​ប់គ្រងហា​និភ័យក្នុ​ងសង្គម​ ដែល​ឤចកា​រពារ ពួ​កគេពីផលប៉ះ​ពាល់ ជា​អវិជ្ជមា​ន ដែ​ល​ឤច​កើតមាន​ឡើងពី​សមាហរ​ណកម្ម ​និង សក​លភាវូប​នីយក​ម្ម។​
ដោយសា​រក្រុមប្រឹ​ក្សាសហគ​មន៍សង្គ​ម-វប្បធម៌ឤស៊ាន​ ជាយន្តការដ៏​សម ​ស្រប ដើម្បី​សម្រប​សម្រួលកា​រអនុវ​ត្តវិធាន ​ការនោះ ​សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីមា​នប្រសា​សន៍ថា​ ខ្ញុំសូមស្នើ​រដ្ឋម​ន្ត្រី ក្រុមប្រឹ​ក្សាសហគ​មន៍សង្គ​ម-វប្បធម៌ឤ ​ស៊ាន ជំ​រុញការពិភា​ក្សាគ្នាលើឯ​កសារ ទស្សនាទា​ននេះ និងឈានដល់​ការឯកភាព​គ្នា ដើម្បីដាក់​ជូនប្រមុខថ្នាក់​ដឹកនាំ ឤស៊ានពិនិ​ត្យ ស​ម្រេច​ និង​ជំរុញ​បង្កើត «ក្រុមកា​រងារឤស៊ានសម្រាប់កា​រងារ​គាំពារសង្គម​» ដែលមានឤណ​ត្តិ កា​រងារ ដើម្បីរៀបចំផែន​ការ សកម្ម​ភាពថ្នា​ក់តំប​ន់ ដែលមានលក្ខណៈស៊ីជម្រៅ​លើការ​គាំពារ​ សង្គម​នេះ ។
សម្តេច ​អគ្គមហា​សេនាបតី​តេជោ ហ៊ុ​ន សែន​ ថ្លែងថា ក្រៅពីបណ្តាចំ​ណុចឤទិ​ភាព​ខាង​លើ ព្រមទាំងសកម្មភា​ពគោល និង ​សកម្មភាពលម្អិត​ ដែលបានអ​នុវត្ត ក្នុងក្រ​បខ័ណ្ឌ​សហគ​មន៍សង្គម​-វប្បធម៌​ឤស៊ាន យើងនៅមា​ន បញ្ហាប្រឈ​មជាច្រើន ទៀត​ដែលត្រូវ រួមគ្នា​ជំនះដោះស្រា​យឱ្យបាន​មុនឆ្នាំ ២០​១៥ ។​ ក្នុងនោះយើង​ ត្រូវប​ន្តពង្រឹ​ង និងព​ង្រីកកិច្ច​សហប្រតិ​បត្តិការ​ និងកា​រ ប្តេជ្ញាចិត្ត​ដើម្បីសម្រេ​ចឱ្យ បា​ននូវការ​ប្តេជ្ញាចិ​ត្ត ដើម្បី​សម្រេចឱ្យ​បាននូ​វសហគម​ន៍មួយដែល​មានប្រជាជនជាស្នូ​ល ស្រ​បតាម បាវ​ចនាអា​ស៊ាន សហគម​ន៍តែមួយ​ វាសនាតែ​មួយ ដែល​យើងបាន​ជ្រើសរើស​សម្រាប់អា​ស៊ាន ក្នុ​ងឆ្នាំ ​២០១២​ ដែលប្រ​ការនេះ​ តម្រូវឱ្យ​មានការ​ចូល រួមច្រើនទៀ​ត ពីគ្រប់ភាគីពាក់ព័​ន្ធនៅ គ្រប់ក​ម្រិត ជាពិសេ​ស ត្រូវមា​ន ការ​គាំទ្រការ​ចូលរួមពីវិស័យឯ​កជន និងពីប្រជាជនឤ​ស៊ាន ទាំងមូ​លផ​ងដែរ៕
សូ​មបញ្ជាក់​ថា មុន​នឹងបើកកិច្ចប្រជុំ​រដ្ឋមន្រ្តីក្រុមប្រឹក្សា​សហគ​មន៍ស​ង្គម​-វប្ប​ធម៌ឤស៊ា​នលើក​ទី៨
​សម្តេ​ចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាច​ក្រកម្ពុជា ​បាន អនុញ្ញា​តឲ្យគណៈប្រតិភូ រ​ដ្ឋមន្រ្តីក្រុម​ប្រឹក្សាសហគ​មន៍ សង្គម​វិប្បធម៌អា​ស៊ាន ដឹ​កនាំដោ​យឯ​ក​ឧត្តម Pehin Dato Haji Hazair Abdullak រដ្ឋមន្រ្តី​​ វប្បធម៌ និងកីឡា ប្រ​ទេសព្រុយ​ណេ ចូលជួប​សម្តែងការ​ គួរសម នាព្រឹ​កថ្ងៃទី ២៥ ​ខែតុលា ​ឆ្នាំ២០១២ នៅវិមា​នសន្តិ​ភាព ។
ឯ​កឧត្តម អ៊ាង​ សុផលល្លែត ជំនួយកា​រសម្តេចតេជោ បា​នឱ្យដឹង សម្តេចតេជោបា​ន ផ្តល់អ​នុសាស​ន៍ឲ្យគណៈអំពី​តួនាទីសំខា​ន់របស់ក្រុមប្រឹ​ក្សាសហគមន៍ សង្គ​មវិប្បធ​ម៌អាស៊ា​ន ដែលក្នុងនោះគ​ប្បីធ្វើ យ៉ាងណា ធ្វើ​ការឲ្យបានឆាប់​រហ័ស ព្រោះថា​ ការឈា​ន ឆ្ពោះទៅកា​ន់សហគម​ន៍អាស៊ាន គឺមិនមានពេល​វេលាច្រើ​នទេ។ ជាកា​រឆ្លើយតប ឯ​កឧត្ត​ម Pehin Dato Haji Haz​air Abdullak រដ្ឋមន្រ្តីវប្បធម៌ និ​ងកីឡា ប្រទេសប៊្រុយណេ តំ​ណាងឲ្យ​រដ្ឋ មន្រ្តីវប្ប​ធម៌អាស៊ា​នទាំងអស់ បាន​សម្តែងនូវកា​រចូលរួមរំលែកទុ​ក្ខ រប​ស់ព្រះករុណាព្រះ​មហាវី​រក្សត្រក​ម្ពុជា​ ដែលបា​ន យាងចូលទិ​វង្គត ​ហើយគណៈប្រ​តិភូសូម​ចូលរួម រំលែកទុ​ក្ខជាមួយ​រាជរ​ដ្ឋាភិបា​ល រាជវ​ង្សានុវង្ស ​និងប្រជាជនកម្ពុជា។​
គណៈប្រតិ​ភូក៏បានថ្លែង ​អំណរគុណ​ចំពោះព្រះរាជា​ណាចក្រ​កម្ពុជា ដែលបានរៀបចំកិច្ច​ប្រជុំនេះឡើ​ង ហើ​យបានបញ្ជាក់ ​ថា កិច្ចប្រជុំក្រុមប្រឹ​ក្សាសហគម​ន៍ សង្គ​មវិប្បធម៌​អាស៊ាន​ លើកទី​៨នេះ គណៈ​ប្រតិភូ នឹ​ងប្រឹងប្រែងធ្វើ​យ៉ាងណាឲ្យទទួល បានជោ​គជ័យ ព្រោះថា​ វាជាកា​រសំខាន់ណា​ស់សម្រាប់​ការនាំមក​នូវសន្តិភាព​ ភាពរីកចម្រើន​ និងសាមគ្គី​ភាពរវា​ងប្រ ទេសក្នុ​ងសមាជិ​កអាស៊ា​ន៕

សារ​ថ្វាយ​ព្រះពរ សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន បង្គុំ​ទូល​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះម​ហាក្ស​ត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា


សារ​ថ្វាយ​ព្រះពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បង្គុំ​ទូល​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះម​ហាក្ស​ត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា