Sunday, November 25, 2012

សម្ភាសន៍​លោកបណ្ឌិត​ ឈឹម ផលវរុណ ​ស្តីពី​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី២១​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​


ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១២
លោកសត្យា រក្ស
ចម្លើយ សូមលោកបណ្ឌិត ជួយពន្យល់ និងបំភ្លឺដល់ជនរួមជាតិ ទាក់​ទង​ទៅនឹងព្រឹត្តិការណ៍​​នៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចប្រជុំកំពូល​អាស៊ាន ជាកិច្ចប្រជុំដ៏ធំមួយ ដែលមានបណ្ដា​​ប្រទេស​​ជាច្រើន គឺ១៨ប្រទេសមកចូលរួម ​នៅក្នុងនោះក៏មានប្រទេសមហាអំណាចពិភពលោក​​ ក៏បានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះផងដែរ។ រឿងដែលសំខាន់ យើងសង្កេតមើលទៅលើ​ទឹកចិត្តប្រជាពលរដ្ឋឃើញថា មានពីរក្រុម បងប្អូន​ប្រជាពលរដ្ឋភាគច្រើន គឺគាំទ្រការអភិវឌ្ឍ គាំទ្រអ្វីដែលជាការប្រព្រឹត្តទៅប្រកបដោយ​សេចក្តីថ្លៃថ្នូរ ដែលរាជរដ្ឋាភិបាលបានធ្វើ និង​​កំពុងធ្វើ គឺបងប្អូនយើងមានការគាំទ្រ ស្វាគមន៍​សប្បាយរីករាយ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានប្រជាពលរដ្ឋមួយក្រុមតូច ដែលគាត់កំពុងតែ​មិនសប្បាយចិត្តចំពោះវត្តមាន និងកិត្តិយសកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជា ដែលទទួល​ភ្ញៀវ​កិត្តិយសពីបណ្ដាប្រទេសនានា ១៨ប្រទេស ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។ ហើយបើយើងនិយាយឲ្យចំទៅ គឺគណបក្សប្រឆាំងតែម្ដង ដែលគាត់កំពុងតែបង្ហាញនូវចេត​នាក្នុងការបំផ្លិចបំផ្លាញ កិត្យានុភាពនៃប្រទេសជាតិ។ ត្រង់ចំណុនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិត​ជួយបញ្ជាក់មើលថា តើមូលហេតុ​​អ្វីបានជា គណបក្សប្រឆាំងនៅកម្ពុជានេះ ប្រើរូបភាពមួយ​ក្នុងចេតនាបំបាក់កិត្យានុភាព​ ក៏ដូចជាមុខមាត់ប្រទេសជាតិ​?​ តើសកម្មភាពហ្នឹង គេធ្វើក្នុង​ប្រយោជន៍អ្វីដែរលោកបណ្ឌិត?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ការពិតទៅគណបក្សប្រឆាំងនៅកម្ពុជា រួមនិងចលនាប្រឆាំងមួយចំនួន ដែលពាក់ស្លាក​អង្គ​ការសិទ្ធិមនុស្សក្នុងស្រុកហ្នឹង ពួកគាត់មានបញ្ហាមួយ ដែលជាបញ្ហាស្នូល គឺគាត់អត់ទទួល​ស្គាល់ការពិតនៃដំណើរការវិជ្ជមាន នៃដំណើរការកសាងប្រជាធិបតេយ្យ សិទ្ធិមនុស្ស​​ នីតិ​រដ្ឋ​ និងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេស។ ចលនា ឬក្រុមប្រឆាំងនេះ គាត់មាន​​ចំនុច​​​ខ្សោយ​​មួយ គឺគាត់អត់ទទួលស្គាល់ ដោយសារជំហររបស់គាត់មិនទទួលស្គាល់ការពិត​​ហ្នឹង​ហើយ ហើយនិងចេតនារបស់គាត់ប៉ុនប៉ងត្រឹមតែចង់ផ្ដួលរំលំរដ្ឋាភិបាលហ្នឹងឯង ហើយនិង​យកគណបក្សប្រជាជន ជាសត្រូវ អញ្ចឹងហើយបានជាពួកគាត់រកវិធីធ្វើរបាយការណ៍​​ភូត ​បំប៉ោង បំភ្លៃនៅក្នុងស្រុកផង ផ្សព្វផ្សាយទៅក្រៅស្រុកផង រហូតទៅញុះញង់អុចអាលដល់​អ្នក​នយោបាយបរទេសទៅទៀត មានទាំងសមាជិកព្រឹទ្ធសភា មន្រ្តីរដ្ឋាភិបាល​​​អញ្ចឹងទៅ ពួកគាត់​​ទៅញុះញង់អញ្ចឹង រួមសហការជាមួយជនបរទេសខ្លះ ក្រោមស្លាក​​​អង្គការ​​សិទ្ធិមនុស្ស​អាស៊ាន ​ឬក៏អន្តរជាតិអីរបស់គេហ្នឹង គឺគេញុះញង់។ ដល់ពេលដែលកម្ពុជាមានដំណើរការវិវត្តទៅមុខ​ជា​ពិសេសក្នុងឆ្នាំនេះ កម្ពុជាជាប្រធានប្ដូរវេនអាស៊ាន យើងទទួល​​ធុរកិច្ចរៀបចំការប្រជុំធំៗ។ មក​ដល់ក្នុងសប្ដាហ៍នេះ គឺយើងមានការរៀបចំប្រជុំកំពូលអាស៊ាន មានទាំងប្រធានាធិបតី យើង​ហៅថា ប្រមុខរដ្ឋ ហើយនិងនាយករដ្ឋមន្រ្តី យើងហៅថា ប្រមុខរដ្ឋាភិបាល ហើយប្រទេស​សមាជិកទាំង១០របស់អាស៊ាន រួមទាំងប្រទេសពាក់ព័ន្ធ ពិសេសប្រទេសមហាអំណាច ហើយ​និងប្រទេសសំខាន់ទៀត ដូចជា ជប៉ុន អូស្រ្តាលី ។ល។ ក៏គេចូលរួមដែរ ដល់អញ្ចឹងទៅ​ នៅពេលដែលថ្នាក់ដឹកនាំកំពូលៗនៃបណ្ដាប្រទេសទាំងអស់​​ មកកម្ពុជា វាធ្វើឲ្យបាក់​មុខដល់អស់លោកប្រឆាំងហ្នឹង តាមពិតវត្តមានថ្នាក់ដឹកនាំទាំងអស់ហ្នឹង វាធ្វើឲ្យរីកមុខរីកមាត់ប្រជាជាតិ​ខ្មែរទៅវិញទេ រួមទាំងរីកមុខរីកមាត់​ដល់អស់លោកប្រឆាំងផងដែរ។ តែដោយសារអស់លោកប្រឆាំង​ហ្នឹង មានជំហរបញ្ច្រាស់ទិសហ្នឹងហើយ ទើបគាត់គិតថា ជាការបាក់មុខរបស់ពួកគាត់​។

លោក សត្យា រក្ស
សំណួរត្រង់ចំណុបាក់មុខ ចំពោះអស់លោកដែលជាអ្នកប្រឆាំងហ្នឹង លោកបណ្ឌិត​អាចបញ្ជាក់បានទេថា តើមូលហេតុអីដែលគ្រាន់តែវត្តមានរបស់បណ្ដាប្រទេស មេដឹកនាំធំៗ​នៅលើពិភពលោក​ក៏ដូចជាប្រមុខ​រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំង ១០នៅសមាគមប្រជាជាតិ​អាស៊ានដែលមកចូលរួមប្រជុំនៅកម្ពុជា ក្នុងនាមដែល ព្រះរាជាណាចក្រកម្ពុជាជាប្រធានប្ដូរវេននេះ ធ្វើ​ឲ្យប៉ះពាល់ទៅដល់មុខមាត់នៃគណបក្សប្រឆាំងហ្នឹង លោកបណ្ឌិតអាចបញ្ជាក់ត្រង់ហ្នឹងបាន​ទេ?

លោកបណ្ឌិតឈឹម ផលរុណ
ចម្លើយ​​ ដោយសារកន្លងមក គេធ្វើរបាយការណ៍កុហក់ គេភូតទាំអង្គការអន្តរជាតិ ហើយ​គេ​ភូត​ទាំងអង្គការសហប្រជាជាតិទៀតនោះ ហើយគេភូតបរទេសទាំងអស់​នោះ។ ដល់អញ្ចឹង​​ទៅ​​​ ដូចពាក្យ​ខ្មែរយើងថា កាលណាគេមកឃើញជាក់ស្ដែង ប្រសើរជាងគេថា ១០០ដង អញ្ចឹង​ពួកគាត់ភ័យ​អាពាក្យស្លោកហ្នឹង។ ឧទាហរណ៍ យើងនិយាយឲ្យចំ ដូចជាលោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក គណបក្សប្រឆាំង រួមទាំងអង្គការNGO មាននិន្នាការប្រឆាំង ដំបូង គេរកវិធីរាំងស្ទះ ឬក៏អុចអាល កុំឲ្យលោក អូបាម៉ា អញ្ជើញមកកម្ពុជា ដែលលើកហេតុ​ផលអញ្ចេះៗ សុទ្ធតែកាលណាមក ហាក់ដូចជាលើកមុខមាត់រដ្ឋាភិបាលខ្មែរ អញ្ចឹងទៅណា។ ហើយដល់ទប់មិនបាន លោក អូបាម៉ា នៅតែមក គេទៅជារកវិធីទៅផ្សព្វផ្សាយព័ត៌មាន​បំផ្លើស​​​បំភ្លៃបន្ថែមទៀត ដើម្បី​ឲ្យលោក អូបាម៉ា យកបរិបទហ្នឹង មកដាក់ឥទ្ធិពលមកលើ​រដ្ឋា​ភិ​បាលកម្ពុជា​​ នេះជាពាក្យរបស់គេតែម្ដង។ ដល់អញ្ចឹង គេភ័យណាស់ នៅពេលដែលលោក អូបាម៉ា មក ព្រោះខ្ញុំមើលតាមកាវិភាគនៃការប្រជុំហ្នឹង គឺប្រធានាធិបតី អូបាម៉ា នឹងជួបសវនា​ការ ទ្វេរភាគីរវាងសម្ដេចប្រមុខរដ្ឋាភិបាល និងលោកប្រធានាធិបតី មុននឹងប្រជុំជួបគ្នា អាស៊ាន អាមេរិកហ្នឹង​ឯង។ អញ្ចឹង​ពួកគេព្រួយណាស់ ប្រសិនជាថ្នាក់ដឹកនាំកំពូលបានជួបស្គាល់គ្នា ជជែកពីការងារ​មានន័យថា អ្វីដែលមេដឹកនាំគណបក្សប្រឆាំង និងអង្គការ NGO និន្នាការប្រឆាំង សរសេរ​បំផ្លើសអំពីបរិបទកម្ពុជាហ្នឹង គឺជាការបញ្ជាក់ថា ធ្វើឲ្យគេលែងជឿអស់លោកហ្នឹងទៀត ព្រោះអស់​លោកនោះជាអ្នកភូតភរ។ ដូចយើងនិយាយអញ្ចឹង រឿងភូត ភូតបានត្រឹមតែអូសបន្លាយពេលទេ ក្នុង​ពេលណាមួយ នៅពេលតួអង្គពាក់ព័ន្ធជួបគ្នា​ ពេលនោះ អ្នកឯងនឹងក្ស័យធនភូតហើយ ឬ​ក៏ភាសាសាមញ្ញមួយទៀត គេហៅថា អស់លក្សណ៍ក្នុងការភូតហើយ។ អញ្ចឹងហើយបានជាខ្ញុំចង់​បញ្ជាក់ថា យើងរង់​ចាំតែប៉ុន្មានថ្ងៃទៀត ចប់ហើយ ការប្រជុំកំពូលអាស៊ានជាមួយនឹងប្រទេស​មហាអំណាចទៀត អញ្ចឹងចាំមើលតើលទ្ធផលហ្នឹង បានមកប្រជាជនកម្ពុជា ឬបានមកលោក​សម រង្ស៊ី កឹម សុខា ឥឡូចាំមើល ហើយបើសិនជា ចេញលទ្ធផលអី ចាំយើងនាំគ្នាលើក​បញ្ហាហ្នឹង ធ្វើការវាយតម្លៃថា តើចលនាទុច្ចរិត ឬក៏បាក់មុខរបស់អស់លោកប្រឆាំងហ្នឹង​បានប្រយោជន៍អី។ ឧទាហរណ៍ ឥឡូយើងឃើញហើយថា ខាង NGO ​ប្រឆាំង​ហ្នឹងគេញុះញង់ គេប្រមូលមនុស្សមកធ្វើអញ្ចេះទៅ ដើម្បីឲ្យមានភាពចលាចលនៅទីសាធារណៈ ដើម្បី​​ពួកកាសែតគេបានថតបង្ហោះ វេបសាយ តាមរូបភាពឲ្យគេមើលផ្អើលមួយពិភពលោក ឃើញ​ទេពួកគេគឺខូចអញ្ចឹង។ ដល់អញ្ចឹងហើយ គេញុះកៀងគរប្រជាពលរដ្ឋ បួនដប់នាក់ ហាហុកសិបនាក់​មកធ្វើបាតុកម្ម ហើយខាងគណបក្សប្រឆាំងគេធ្វើអញ្ចឹងទៀតទៅ ដើម្បីឲ្យឃើញថា នៅក្នុង​ទិដ្ឋភាពដែលកម្ពុជាកំពុងទទួលភ្ញៀវនោះ គឺកម្ពុជាកំពុងតែវឹកវរ នេះគឺគេចង់បញ្ជាក់អញ្ចឹង។ ចរឹតនេះហើយដែលពួកគាត់ពុំបានទទួលយកថា ខ្លួនជាម្ចាស់ផ្ទះទេ ប៉ុន្តែ​ប្រជាជាតិខ្មែរទាំង​មូល រួមទាំងរដ្ឋាភិបាល និងរដ្ឋសភា គឺស្ម័គ្រចិត្តថា យើងទាំងអស់គ្នា គឺជាម្ចាស់ផ្ទះ ត្រៀមខ្លួន​តាមទិដ្ឋភាព និងតាមតួនាទីរៀងៗខ្លួន​​ទទួលភ្ញៀវបរទេស ជាពិសេសប្រជាពលរដ្ឋត្រូវរក្សា​សណ្ដាប់ធ្នាប់ កុំនាំឲ្យមានផលវិបាកដល់អាជ្ញាធរមានសមត្ថកិច្ច ហើយកុំឲ្យមានរូបភាពអា​ក្រក់ អត់ប្រយោជន៍ទេ។ ឯរឿងការញុះញង់របស់គណបក្សប្រឆាំង របស់មេ NGO និន្នាការ​ប្រឆាំង រួមទាំងជនបរទេសមួយចំនួន ដែលគេចង់បំបាក់មុខ បំបាក់មាត់ប្រជាជាតិយើង ទង្វើនេះពុំ​មានប្រយោជន៍អីសម្រាប់យើងទេ

លោកសត្យា រក្ស
សំណួរឥលូវនេះ ងាកមកមើលមុខមាត់របស់លោក ​សម រង្ស៊ី វិញម្ដង ដែលជនរួមជាតិ ហើយ​ជា​ពិសេស គឺលោកបណ្ឌិតបានជ្រាបហើយ។ យើងឃើញថា គ្រាន់តែព្រឹត្តិការណ៍​​ដែល បារ៉ាក់ អូបាម៉ា គាត់បានបញ្ជាក់ថា នឹងមកកម្ពុជា គឺយើងឃើញថា ទីមួយ៖ គឺ​​អ្នកតំណាងរាស្រ្តស្រី​ម្នាក់របស់ សម រង្ស៊ី គឺបានប្រើសកម្មភាពមួយ ទប់ស្កាត់មិនឲ្យ បារ៉ាក់ អូបាម៉ា មក​កម្ពុជា ដែលយើងមើលទៅហាក់បីដូចជា អ្នកស្រីហ្នឹង របៀបដូចថា ជាម្តាយរបស់​ អូបាម៉ា អញ្ចឹង ដែលថា មិនឲ្យ អូបាម៉ា មក។ ហើយបន្ទាប់ពីបរាជ័យរបស់អ្នកស្រីមា្នក់ ដែលជា​តំណាងរាស្រ្ត សម រង្ស៊ី ហ្នឹង យើងឃើញថា សម រង្ស៊ី បានធ្វើសកម្មភាពវិញម្ដង ហើយ​រហូត​ទៅដល់ប្រើភាសាគម្រាម បារ៉ាក់ អូបាម៉ា ទៀត នៅក្នុងអំឡុងពេលបោះឆ្នោត ដែលថា បើសិន​ណាជា បារ៉ាក់ អូបាម៉ា មកចូលរួមប្រជុំនៅកម្ពុជានេះ ខ្មែរនៅអាមេរិកនឹងមិនបោះឆ្នោតឲ្យ​បារ៉ាក់ អូបាម៉ា ទេ ដែលធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា ខាតសម្លេងគាំទ្រពីខ្មែរនៅអាមេរិក។ អញ្ចឹងយើងពិនិត្យមើលព្រឹត្តិការណ៍នេះ ហើយដោយប្រៀបធៀបមកបច្ចុប្បន្នភាព យើងឃើញ​ថា បន្ទាប់ពី សម រង្ស៊ី ប្រើភាសាខ្យល់ គ្មានប្រយោជន៍របស់គាត់ហ្នឹង យើងឃើញថា លទ្ធផល​ចុងក្រោយ បារ៉ាក់ អូបាម៉ា ឈ្នះឆ្នោត​ ហើយមួយវិញទៀត បារ៉ាក់ អូបាម៉ា នៅតែមកកាន់​ប្រទេស​ក​ម្ពុជា

 អញ្ចឹងត្រង់ចំនុចនេះ លោកបណ្ឌិតអាចមានអ្វីដើម្បីជាការបញ្ជាក់ជូនទៅដល់​ជនរួមជាតិ ថាតើចរឹត និងមាយាទរបស់លោក សម រង្ស៊ី ហ្នឹង មានចរឹតបែបណាដែរ​ទៅ​លោកបណ្ឌិត?

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ត្រង់ហ្នឹង បងប្អូនប្រជាពលរដ្ឋអាចមើលឃើញខ្លួនឯងហើយ ពួកគេ គេអួតថា​​ គេនឹង​អាមេរិកគឺជិតដិតគ្នាណាស់ សម រង្ស៊ី ក៏បង្ហាញដែរថាឆាប់ៗហ្នឹង គេនឹងមកជាមួយ​​ប្រតិ​ភូ​​​អាមេរិក​​ ឆាប់ៗនេះហើយ។ កឹម សុខា គេថា បើមានបញ្ហាអី គេជិតដិតជាមួយអាមេរិក​​ណាស់ តែ​ដល់ឥលូវនេះ និយាយឲ្យអស់ទៅនារីម្នាក់ដែលជាតំណាងរាស្រ្តហ្នឹង គាត់មានសញ្ជាតិ​អាមេ​រិក ជនជាតិខ្មែរទេ ដើមកំណើតខ្មែរ ហើយមកធ្វើតំណាងរាស្រ្តខ្មែរ តែមានសញ្ជាតិអាមេរិក ក៏​គ្មានលទ្ធភាពឯណាមកឃាត់ឃាំងលោក អូបាម៉ា​ ដែលតំណាងឲ្យផលប្រយោជន៍​ប្រជាជាតិ​​អាមេរិកទេ។ ដោយសារអី ការជួបជុំលោក អូបាម៉ា មកជួបជាមួយនឹងថ្នាក់ដឹកនាំកំពូល​អាស៊ាន គឺជាការស្វែងរកផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជាតិ មិនមែន​​រវាងបុគ្គលទេ​ហើយលោក សម រង្ស៊ី មិនមែនជាតិគេទេ ដូច្នេះសូមប្រជាពលរដ្ឋ ញែឲ្យដាច់ លោក សម រង្ស៊ី ចូល​ចិត្តតាំងខ្លួនឯងជាជាតិរបស់គេណាស់ តែតាមពិត លោក សម រង្ស៊ី ជាបុគ្គលម្នាក់ ដែលដកដង្ហើមចេញចូលដូច​គេ​ដូចឯង ហើយនិយាយស្ដីប្រើមាត់ដូចជាគេដូចឯងដែរ អត់មានអីខុសគេទេ ដូច្នេះលោក សម រង្ស៊ី ជា​មនុស្សមា្នក់សុទ្ធសាធ មិនមែនជាជាតិរបស់គេទេ។ លោក កឹម សុខា ក៏ជាមនុស្សម្នាក់សុទ្ធុសាធ ហើយ​នារីម្នាក់ដែលជាតំណាងរាស្រ្តឲ្យគណបក្សសម រង្ស៊ី ក៏ជាមនុស្សម្នាក់ដែរ ចំណែកជាតិមានន័យ​ច្រើនណាស់ គឺប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជា ប្រជាពលរដ្ឋនៅបណ្ដាប្រទេសអាស៊ាន​ប្រជាពលរដ្ឋសហរដ្ឋអាមេរិក គឺគេតំណាង ដោយប្រធានា ធិបតី ឬក៏ប្រមុខរដ្ឋាភិបាលក្នុងការ​ជជែកការងារតំណាងឲ្យផលប្រយោជន៍ទៅវិញទៅមករវាងជាតិទាំងអស់នោះ។ ដូច្នេះអស់​លោកអ្នកនយោបាយប្រឆាំងខ្មែរយើងនេះ គឺអភ័ព្វត្រង់ថា ល្ងង់​។ ល្ងង់ចេះធ្វើនយោបាយ​បាន​ត្រឹមតែដើរអួត និងដើរភូត ដើរអួត គឺខ្ញុំចង់និយាយឲ្យចំដូចជាគាត់អួតថាគាត់​សុទ្ធតែជាអ្នកប្រជាធិបតេយ្យ ហើយអ្នកប្រជាធិបតេយ្យស្អី អាឡិះអាឡោះអញ្ចឹង ត្រង់ហ្នឹងដែល​ខ្ញុំចង់និយាយ ប្រជាធិតេយ្យអត់ដឹងម៉ង់អី​​ អាឡិះអាឡោះ។ ឧទាហរណ៍ ដូចទាញរឿង លោក សម រង្ស៊ី គាត់និយាយថា បើលោក អូបាម៉ា នៅតែមក កាលហ្នឹងជិតដល់ថ្ងៃបោះឆ្នោត ពេលហ្នឹងប្រជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរនឹងមិនបោះឆ្នោតគាំទ្រគាត់ទេជាដើមបរទេសគេនឹងសើច ​គេសើចត្រង់ថាម៉េច តំណាងរាស្រ្តរបស់ បក្សនយោបាយប្រឆាំងនៅស្រុកខ្មែរ អត់ដឹងម៉ង់​ទី​ទុយ​អី អញ្ចឹង?​ អាមេរិកគេ បោះឆ្នោតដោយវិធីណា?​ នីតិវិធីគេបោះឆ្នោតយ៉ាងម៉េច?​ ហើយមក​យក​អ្វី​ៗ​មកគម្រាមទៅលើលទ្ធផលបោះឆ្នោតរបស់គេយ៉ាងម៉េច?​ អ្នកឯងគ្រាន់តែគម្រាមលទ្ធផលបោះឆ្នោត​​​នៅ​ស្រុកខ្មែហ្នឹង គេសើចរយះមាត់ទៅហើយ ដល់ចេញអីណា យកវិធីគម្រាមលទ្ធផលបោះ​ឆ្នោត​នៅអាមេរិកទៀត អាហ្នឹងហើយ ជាមាយាទទុច្ចរិត ដល់យូរៗវាធ្លាយឯង ធ្លាយចុះធ្លាយឡើង​វា​អត់​ប្រយោជន៍។ នៅអាមេរិកវិធីបោះឆ្នោតគេ ខុសពីនៅកម្ពុជា ហើយគេមិនមែនបោះឆ្នោតដោយ​ផ្ទាល់ដូចលោក សម រង្ស៊ី និយាយហ្នុងទេ អត់មានរឿងនឹងទេ គេបោះឆ្នោតដោយអង្គបោះ​ឆ្នោត តែអាហ្នឹងយើងមិនចាំបាច់បកស្រាយរឿងរបៀបបោះឆ្នោតទេ ចង់និយាយថា ធ្វើអ្នក​នយោបាយមួយអត់ដឹងអីអញ្ចឹង ហើយជាមេបក្សនយោបាយទៅទៀត​​ បើសិនអ្នកហ្នឹងជាមេបក្ស​នយោ​បាយនៃប្រទេសផ្សេង យើងមិនទៅឈឺក្បាលហាលថ្ងៃអីទេ ប៉ុន្តែវាអភ័ព្វត្រង់ថា គាត់ហ្នឹងដាក់​ឈ្មោះថា ជាមេបក្សនយោបាយប្រឆាំងនៅកម្ពុជា​ គឺ​វាអភ័ព្វនឹង​​ពាក្យកម្ពុជា​​ មិនមែន​អភ័ព្វ​នឹងពាក្យជាមេបក្សនយោបាយប្រឆាំងទេ។ បើដកតែពាក្យកម្ពុជាចេញ ចង់អ្នកឯងអាឡិះអាឡោះ អាលីអា​លើ​ តាមតែខ្លួនឯងទៅ ត្រង់ហ្នឹងដែលខ្ញុំចង់ទាញថា ពួកគាត់ខំបំភ្លៃថា លោក សម រង្ស៊ី ត្រូវបាន​រដ្ឋាភិបាលប្រើអំណាចតុលាការ ទប់ស្កាត់មិនឲ្យត្រឡប់មកបោះឆ្នោត​​នេះ ដោយសារតែ​រឿង​ការពារជាតិ ការពារទឹកដី។ អញ្ចឹងហើយនៅពេលដែលលោក អូបាម៉ា មកធ្វើសវនាការជួប​ជាមួយសម្ដេចនាយករដ្ឋមន្រ្តី ពេលនោះខ្ញុំជឿថា ប្រមុខរដ្ឋាភិបាលយើងនឹងជម្រាបការពិត​មួយ​​ត្រង់ថាលោក សម រង្ស៊ី មិនមែនរងគ្រោះដូចគាត់ថាទេ ផ្ទុយទៅវិញលោក សម រង្ស៊ី ប្រព្រឹត្ត​បទល្មើសដកបង្គោលតម្រុយព្រំដែន។ គ្រាន់តែជម្រាបតែមួយម៉ាត់ខ្ញុំថាលោក អូបាម៉ា ប្រា​កដជា​ផ្ទុះសំណើចពេញសាលប្រជុំហើយ ហើយមួយទៀតបទល្មើសរបស់លោក សម រង្ស៊ី ដែលត្រូវ​បានតុលាការដាក់ទោស មិន​មែនរឿងគាត់ទៅស្រលាញ់ជាតិ ការពារទឹកដីទេ គឺគាត់ទៅយក​ផែនទីដែលគេបង្ហោះនៅក្នុងវេបសាយ ដែលជាផែនទីមិនមែនជាឯកសារផ្លូវការទេ បែរទៅជា​គាត់ទៅយកផែនទី ដែលគេបង្ហោះនៅវេបសាយនោះ វាមានបាត់ជ្រុង បាត់នេះ បាត់អីនោះ វា​អត់មានត្រូវខា្នតទេ ព្រោះអាហ្នឹងវាមិនមែនផ្លូវការ គាត់យកអាហ្នឹងមកធ្វើមូលដ្ឋានឯកសារ​ក្នុង​ការវាយតម្លៃថា កម្ពុជាបាត់ទឹកដីប៉ុណ្ណេះៗ។ បើសិនជាលោក អូបាម៉ា បានជ្រាបតាមរយៈរឿងហ្នឹង​ទៀតនោះ ខ្ញុំថា ពេលនោះគាត់លែងផ្ទុះសំណើច គាត់បែរទៅជាអាណិតវិញហើយ អាណិតនៅត្រង់ថា ​អីក៏​អភ័ព្វម្លេះ មេបក្សប្រឆាំងខ្មែរមួយទាំងមូល ចង់ការពារជាតិ ម៉េចក៏មិនយកផែនទីផ្លូវការជាក់​លាក់បែរទៅជាយកផែនទីគេប​ង្ហោះផ្តេសផ្តាសទៅវិញ អាហ្នឹងផែនទីគ្រាន់តែគេគូសលេ គេមិនមានការទទួលខុសត្រូវ​ទេ គឺគ្រាន់តែជាផែនទីសម្គាល់ឲ្យអ្នកដែលមើលវេបសាយដឹងថា កម្ពុជានៅទីនេះ វៀតណាម​នៅទីហ្នុងតើ អាហ្នឹងមិនមែនជាខ្នាតមាត្រដ្ឋានពិតទេ។ អញ្ចឹងហើយគ្រាន់តែពីររឿងហ្នឹង ទីមួយ៖ ដកបង្គោល​ គេអស់សំណើចហើយ ព្រោះក្នុងពិភពលោក គ្មានមេបក្សនយោបាយណា ទៅអាឡេអាឡូទៅដករហេតរហូតដល់ប្រព្រឹត្តបទល្មើសដកបង្គោលទេ ហើយដល់មួយទៀត​ធ្វើជាមេបក្សមួយនឹងគេដែរ ទៅជាអត់យកឯកសារផ្លូវការជាមូលដ្ឋានទៅធ្វើការតតាំងគ្នា បែរជាទៅយក​ឯកសារមិនផ្លូវការមកប្រើទៅវិញបែបនេះ សូម្បីតែយើងសរសេរនិក្ខេបបទ និស្សិតម្នាក់ដែលសរសេរនិក្ខេប​បទ​Bachelor ក៏ដោយ Master ក៏ដោយ PHD ក៏ដោយ បើអ្នកឯងយកឯកសារមិនផ្លូវការយក​មកប្រើតម្លៃនៃនិក្ខេបបទអ្នកឯងទាបទេ តែបើអ្នកឯង​យក​ឯកសារ​ដើមនោះណា តម្លៃនៃ​សំណេររបស់អ្នកឯងគឺខ្ពស់។ ចំនុច​​ហ្នឹងបានន័យថា វាជារឿង​អភ័ព្វរបស់លោក សម រង្ស៊ី ​ហើយនិងរបស់គណបក្សប្រឆាំងនៅកម្ពុជា ដោយសារ​មានឈ្មោះ​កម្ពុជា​ហ្នឹងឯង ប៉ុន្តែខ្ញុំគិតថា ក្រោយការប្រជុំកំពូលអាស៊ាននេះ ប្រជាពលរដ្ឋ​ខ្មែរប្រាកដ​ជាមានមូលដ្ឋានគ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ គឺអស់ជំនឿ ឬលែងជឿនឹងនយោបាយរបស់លោក សម រង្ស៊ី កឹម​ សុខា ទៀត​ហើយ ហើយក៏លែងជឿទៅលើNGO ​សិទ្ធិមនុស្សនិន្នាការប្រឆាំងដែរ អញ្ចឹងយើងតាមមើល​លទ្ធផលនៃការប្រជុំតទៅទៀត

-មតិលោក សត្យា រក្ស
តាមរយៈប្រសាសន៍របស់លោកបណ្ឌិត យើងឃើញថា គណបក្សប្រឆាំងនៅកម្ពុជា​នេះ គឺកំពុងតែប្រព្រឹត្តនូវសកម្មភាពរបស់ខ្លួនហ្នឹង ដូចសត្វមមាចអញ្ចឹង។ មមាចដែលមិន​ស្គាល់ភ្លើង គឺទីបំផុតគឺមមាចនោះ នឹងសម្លាប់ខ្លួនឯងជាមួយនឹងភ្លើង។ ហើយសម្រាប់កេរ្តិ៍​ឈ្មោះកិត្តិយសរបស់អ្នកនយោបាយប្រឆាំងនៅកម្ពុជានេះ បើតាមការសង្កេតមើលទៅឃើញ​ថា ខ្លួនគាត់ជាអ្នកបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនគាត់ ខ្លួនគាត់ជាអ្នកធ្វើអត្តឃាតខ្លួនគាត់ ខ្លួន​គាត់ជាអ្នករំលាយគណបក្សខ្លួនគាត់ តាមរយៈទង្វើរបស់គាត់។ ឧទាហរណ៍ដូចជា ព្រឹត្តិការណ៍នៃកិច្ច​ប្រជុំកំពូលនេះ គ្រាន់តែវត្តមានរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា យើងឃើញថា គណបក្សប្រឆាំង បានប្រឌិរឿងច្រើន ហើយការប្រឌិរឿងរបស់គាត់ហ្នឹង សុទ្ធតែជា​ការ​ប្រឌិរឿងដែលហួសពីសមត្ថភាព ហួសពីអ្វីដែលជាការរំពឹងគិត ជាពិសេសគឺហួសពីអ្វីដែល​ជាគំនិតផ្ទាល់របស់លោក បារ៉ាក់ អូបាម៉ា ទៅទៀត ដូចជាគាត់លើកឡើងថា បារ៉ាក់ អូបាម៉ា មកកម្ពុជានឹងលើកយកបញ្ហាលោក សម រង្ស៊ី យកមកដោះស្រាយជាមួយនឹង​រដ្ឋាភិ​បាលខ្មែរ។ លោក បារ៉ាក់ អូបាម៉ា មកកម្ពុជានឹងដាក់ការគាបសង្កត់មកកម្ពុជា រឿងបញ្ហាសិទ្ធិមនុស្ស​ជាដើម ។ល។ យើងឃើញសុទ្ធតែជារឿងមួយដែលវាខុសពីអ្វីដែលជាប្រធានបទ ដែលគេ​ត្រៀម​​យកមកជជែក។ អញ្ចឹងត្រង់នេះហើយ បើសិនណាជារឿងហ្នឹង វាជារឿងពិតអាហ្នឹងវា​មិនអីទេ បានន័យថា គណបក្សប្រឆាំងអាចរក្សាខ្សែក្រវ៉ាត់ អាចរក្សាកិត្តិយសបាន ប៉ុន្តែផ្ទុយ​ទៅវិញ បើវាអត់មាននោះ ត្រង់ហ្នឹងហើយដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ កិត្តិយសរបស់គណបក្ស​ប្រ​ឆាំងហ្នឹង ត្រូវបើកកកាយនៅមុខប្រជាពលរដ្ឋ ដែលគេឃើញថា ពួកប្រឆាំងបានត្រឹមតែអួត​បានត្រឹមតែកុហក់ មិនខុសអំពីចរឹតពួកប្រឆាំង កាលពី២០ឆ្នាំមុនទេ។ ដែលខ្ញុំចង់និយាយថា តាំងពីអាណត្តិទីមួយ ទីពីរ ទីបី ទីបួន គឺចរឹតភូតកុហក់នឹងហើយ ដែលធ្វើឲ្យគាត់រលាយ​ដោយខ្លួនគាត់។ ហើយរឿងដែលគួរឲ្យស្អប់ខ្ពើមមួយទៀត គឺអ្វីដែលជាអសមត្ថ​ភាពរបស់ពួកប្រឆាំង គឺគាត់តែងតែចោទគេ នៅពេលដែលបក្សខ្លួនឯងរលាយក៏ថាគេអ្នកផ្លុំ អ្នកផ្ដាត់អី​អញ្ចឹង​ទៅ។ ស្នាក់ការខ្លួនឯង អត់លុយបង់ភ្លើងខ្លួនឯងសោះ ក៏ថារដ្ឋអំណាចទៅផ្ដាច់​ភ្លើង​។​អត់លុយទិញវិទ្យុបើកខ្លួនឯងសោះ​​ ថារដ្ឋាភិបាលអត់ឲ្យបើកវិទ្យុ។ អញ្ចឹង នេះ​ជារឿងមួយ ដែលយើងអាចនិយាយបានថា ជាគំនិតមិនជឿនលឿនរបស់គណបក្សប្រឆាំង​ដែលគួរតែកែប្រែត្រង់ចំនុចនេះ
 
លោក សត្យា រក្ស
សំណួរ ឡូនេះ ខ្ញុំចូលដល់បញ្ហាមួយទៀតលោកបណ្ឌិត គឺយើង​ឃើញថា គ.ជ.ប​ បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ហើយការ​លុបឈ្មោះនេះ ត្រូវបានអ្នកដែលមានស្វាមីភ័ក្តជាមួយ សម រង្ស៊ី ឬក៏ក្រុមហែរហមអាយ៉ង​អា​យ៉ាប់អីអញ្ចឹងទៅរបស់លោក សម រង្ស៊ី ហ្នឹង កំពុងតែមានប្រតិកម្មចំពោះ គ.ជ.ប ថាការលុប​ឈ្មោះនេះ គឺជាការរំលោភសិទ្ធិអញ្ចេះមួអញ្ចុះពីរ ធ្វើតាមការបង្គាប់បញ្ជាពីអ្នកនេះអ្នកនោះជាដើម។​
សូមលោកបណ្ឌិតជួយបញ្ជាក់មើល បើតាមច្បាប់បោះឆ្នោត លោក សម រង្ស៊ី ដែលជាអ្នក​មានទោសទណ្ឌ ត្រូវជាប់គុកជាប់ច្រវ៉ាក់នេះ តើអ្វីដែល គ.ជ.ប ធ្វើហ្នឹងគឺធ្វើ​ដោយបំពានច្បាប់ធ្វើដោយការគោរពទៅតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត?

លោកបណ្ឌិតឈឹមផលវរុណ
ចម្លើយត្រង់ចំណុចនេះដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការមន្ទិល​​ ជាពិសេស​​​​ចំពោះបងប្អូន​​ដែលគាំទ្រលោក សម រង្ស៊ីគឺខ្ញុំសូមបញ្ជាក់ថាមិនមែន ឬក៏កម្ពុជា​​​ធ្វើ​​ទុក​​បុកម្នេញលោក សម រង្ស៊ី នោះទេ បើយើងមើលនៅក្នុងរដ្ឋធម្មនុញ្ញនោះយើងនឹង​​​ដឹង​​ថា​​​ តើ​​អ្នកតំណាងរាស្ត្រ​​អាចមានទោសទេ​​?​ ថ្វីត្បិតតែមាត្រា១ នៃរដ្ឋធម្មនុញ្ញបានសរសេរ​​ការពារ​​អ្នកតំណាងរាស្ត្រ​​​ដោយ​​អភ័យឯកសិទ្ធិ​​នៅពេលដែល​​ខ្លួន​​បញ្ចេញ​​មតិការងារគឺមិនមែន​​ជាការបញ្ចេញមតិបែបអាវ៉ាសែនោះទេនៅ​​​ក្នុងសភាគឺពុំត្រូវបានយកទោសពៃរ៍​​ទេគឺត្រូវបាន​​ការពារដោយឯកសិទ្ធិសភា​​​​​​​ប៉ុន្តែនៅក្នុងមាត្រាមួយទៀតគឺអ្នកតំណាងរាស្ត្រត្រូវបាត់​​បង់​​​អាណត្តិ​​របស់ខ្លួនជាអ្នកតំណាងរាស្ត្រ​ ​នៅពេលដែលខ្លួនបានប្រព្រឹត្តិបទល្មើស​​ជាក់ស្តែង​​​​​ ហើយនិងមិនត្រូវបានការពារ​​ដោយ​​អភ័យឯកសិទ្ធិទៀតឡើយហើយគឺ​​តុលាការអាចធ្វើការកាត់​​ទោស​​អ្នកតំណាងរាស្ត្រនោះ​​បានក្រោយពេលដែលស្ថាប័នសភាធ្វើការដកអភ័យឯកសិទ្ធិ​​ជាមុនសិន​​ក្រោយពេលដែលតុលាការធ្វើការកាត់ទោសក្នុងបីដំណាក់កាលហើយបើជននោះជាជនមានទោសគឺជននោះត្រូវបាត់បង់សមាជិកភាព ឬបាត់បង់នូវអាណត្តិជាអ្នកតំណាងរាស្ត្រហើយបន្ទាប់មកទៀតបើសិនជាអ្នកនោះចង់ឈរឈ្មោះជាអ្នកតំណាងរាស្ត្រទាល់តែ​​បុគ្គលនោះគ្មានទោសទោះបីជាតំណាងរាស្ត្រក៏ដោយនៅពេលដែលបុគ្គលនោះមានទោស​​ គឺលែងជាតំណាងរាស្ត្រ​​ដែរ ឧទាហរណ៍ដូច លោក សម រង្ស៊ីនៅពេលដែលតុលាការ​​កាត់​​ទោសហើយរកឃើញថាមានទោសដូច្នេះគឺត្រូវលុបឈ្មោះចេញពីសមាជិកសភា​​​​ បន្ទាប់មកយើងសួរ​​ថា​​បុគ្គលដែលមាន​​ទោស​​ តើមានសិទ្ធិបោះឆ្នោតនិង​​សិទ្ធិឈរឈ្មោះឲ្យ​​គេ​​បោះឆ្នោត​​​បានទេ​​?​​​ចម្លើយគឺមិនបានទេយើងសួរថាតើនរណាជាអ្នកដកសិទ្ធិនេះ​​?​ ទី១ គឺច្បាប់ជាអ្នកដក ច្បាប់នោះ​​គឺបានសរសេរ​​ទាំងអស់គ្នារួមទាំងលោក សម រង្ស៊ីខ្លួន​​ឯង​​​នៅពេលដែល​​គាត់​​ជាអ្នកតំណាងរាស្ត្រ​​

ឥឡូវនេះចំពោះករណីកាត់ទោសលោក សម រង្ស៊ី​​​ គឺបានធ្វើចប់សព្វគ្រប់ហើយ។ក្នុងការ​​​ចូល​​​ត្រៀមការបោះឆ្នោតនៅឆ្នាំ ២០១៣​​ យើងសួរថានៅពេលដែលអាជ្ញាធរនិង បាន​​​លុប​​​ឈ្មោះគាត់ចេញពីបញ្ជី​​បោះឆ្នោតជាការធ្វើដោយបំពាន ឬជាការអនុវត្តច្បាប់​?​ អញ្ចឹង​​​​លោក សម រង្ស៊ី អាចរើសមេធាវីឲ្យទៅការពារសិទ្ធិបោះឆ្នោតរបស់គាត់ហើយមេធាវីនោះ​​​​​ក៏​​ត្រូវមានសមត្ថភាពដើម្បីពន្យល់ការពិតដែរថាតើការលុបឈ្មោះលោក សម រង្ស៊ី ចេញពី​​​​បញ្ជី​​បោះឆ្នោត​​នោះ​​ខុសត្រង់ណា​​?​​តើ មិនអនុវត្តច្បាប់ឬយ៉ាងណា​?​​ត្រូវចោទសួរឲ្យចំ​​ចំណុច​​ គឺមិនត្រូវធ្វើដូចមេអង្គការខុមហ្វ្រែលដែលចេះតែចោទ​​​ប្រកាន់ថាខុសនោះទេ នេះ​​គឺ​​​ដោយសារខ្លួនឯងអត់ដឹងអីហើយទៅបង្កើតជាអង្គការធ្វើការងារបោះឆ្នោតហើយមិនស្គាល់​​​អំពីច្បាប់បោះឆ្នោត

ខ្ញុំសូមងាកមករឿងលោក សម រង្ស៊ីជាបន្តទៅទៀត តើលោក សម រង្ស៊ី ជាទណ្ឌិតអត់​​?​ ក្នុងលក្ខណៈជាផ្លូវការតុលាការកំពូលបានសម្រេចជាស្ថាពរហើយថាលោក សម រង្ស៊ី គឺ​​​ជា​​​ទណ្ឌិត​​ ជាបុគ្គលដែលមានទោស។អញ្ចឹង​​បើសិនជាលោកសម រង្ស៊ីគាត់មានទោសហើយ ដែលកាត់ដោយតុលាការកំពូល​ ​ដូច្នេះគឺគាត់មិនអាចតវ៉ាបានទៀតទេពាក់ព័ន្ធទៅនឹង​​សិទ្ធិ​​បោះឆ្នោត​​ការលុបឈ្មោះ​​ គឺគាត់អាចប្តឹងតទៅទៀតទៅក្រុមប្រឹក្សាធម្មនុញ្ញ​​ ស្តីអំពីសិទ្ធិ​​​គោល​​ខាងសេរីភាព​​​ក្នុងការបោះឆ្នោត​​ អញ្ចឹងគេអាចរកមើលថាតើចំណុច​​ត្រង់​​ណា ដែល ធ្វើខុស ប៉ុន្តែបើ មិនបានធ្វើខុសទេនោះ គឺច្បាប់ជាអ្នក​​អនុញ្ញាត្តិ​​​ ច្បាប់​​ជា​​​អ្នក​​​ចង្អុល​​​ឲ្យ ជាអ្នកធ្វើហើយ​​​ ប្រសិនបើ ធ្វើខុសពីច្បាប់ គឺ ជាអ្នក​​​ខុស​​ ម្យ៉ាងទៀតប្រសិនបើអ្នករកកំហុស មិនឃើញគឺមិនអាចចោទថា ខុស​​​បាន​​ទេ​​ ដូច្នេះសូមឲ្យគណបក្សប្រឆាំងទៅពិនិត្យមើលច្បាប់​​រៀបចំការបោះឆ្នោតនិងច្បាប់​​​ជ្រើស​​រើស​​អ្នក​​តំណាងរាស្ត្រ ឡើងវិញ​​​

លោក​​ សត្យា រក្ស
សំណួរ បើតាមការដែលលោកបណ្ឌិតបានពន្យល់មកនេះយើងឃើញថាទី១ លោក សម រង្ស៊ីពិតជាមិនអាចមានសិទ្ធិបោះឆ្នោតនិងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតដែរ អញ្ចឹង​​បើពិនិត្យទៅមើលអនាគត នៃគណបក្ស សង្គ្រោះជាតិដែលគេកំពុងតែរួមគ្នាជាមួយ កឹម សុខា ជាគណបក្សសិប្បនិម្មិតដែលមានតែខ្លួនអត់ក្បាល នោះ បើតាមទស្សនៈរបស់​​លោកបណ្ឌិត​​​ អាចយល់ថាគណបក្សសង្គ្រោះជាតិនោះអាចវិវត្តន៍ទៅប្រសើរជាងគណបក្ស សិទ្ធិមនុស្ស​​ និងគណបក្ស សម រង្ស៊ីដែលគណបក្សមួយមាន៣កៅអី និងគណបក្សមួយទៀតមានជាង​​២០កៅអី​​ដែរឬទេ​?​

លោកបណ្ឌិតឈឹមផលវរុណ
ចម្លើយ ជាដំបូងខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋដើម្បីយល់ឲ្យបានច្បាស់បន្តិចគឺយើងត្រូវញែកឲ្យដាច់ជាពីរ ទី១ គេហៅថាសិទ្ធិបោះឆ្នោតដែលខ្ញុំបានពន្យល់អម្បាញ់មិញហើយគឺលោក សម រង្ស៊ីគាត់ជាទណ្ឌិតដូច្នេះគាត់ត្រូវបាត់បង់នូវសិទ្ធិបោះឆ្នោតជាបុគ្គលរបស់​​​គាត់​​ហើយ​​ រីឯរឿងឈរឈ្មោះក៏គាត់បានបាត់បង់ដែរ ចំណែកទីពីរគឺសិទ្ធិសេរីភាពនយោបាយ​​របស់គាត់គឺមិនបាត់បង់ទេចង់គាត់ទៅធ្វើអ្វីនៅទីណាក៏ធ្វើទៅដូចជាទៅធ្វើជាមេបក្ស​​​អីជាដើម​​​​ ប្រសិនបើគាត់ចង់ប្រើនូវសិទ្ធិនយោបាយក្នុងតួនាទីជាប្រធានគណបក្ស​​ថ្មី​​នោះ​​​គឺអត់បញ្ហាទេ ហើយក្រសួងមហាផ្ទៃក៏បានទទួលស្គាល់ហើយ​​​ ប៉ុន្តែរឿងសំខាន់គឺនៅពេលដែលគណបក្សនោះកើតហើយ​​ មេបក្សនោះក៏ក្រសួងមហាផ្ទៃទទួលស្គាល់ហើយតែមេបក្ស​​នោះមិនហ៊ាន​​មក​​ដឹកនាំ​​បក្សរបស់ខ្លួន​​ដើម្បីឲ្យមានភាពកក់ក្តៅបែបនេះតើអនាគតបក្សនោះវាប្រសើរជាង ឬក៏យ៉ាប់ជាងគណបក្សចាស់របស់ខ្លួន​?​​​ ត្រង់ចំណុចនេះបងប្អូនប្រជាពលរដ្ឋ​​សូមពិនិត្យ​​មើល​​ទាំងអស់គ្នា​​

បច្ចុប្បន្ននេះកឹម សុខា អត់ហ៊ានមកធ្វើជាអនុប្រធានគណបក្សថ្មីទេដោយសារខ្លាចបាត់បង់លុយ​​​ប្រាក់ខែសភារបស់ខ្លួន។ បើយោងតាមច្បាប់បោះឆ្នោតបុគ្គលម្នាក់ដែលជាតំណាង​​រាស្ត្រ​​ អាចចេញពីបក្ស ដោយមិនបាត់បង់អាណត្តិជាអ្នកតំណាងរាស្ត្របានគឺក្នុងអំឡុងពេល៦ខែមុនការបោះឆ្នោតដូច្នេះកឹម សុខា អាចនៅត្រាំត្រែងក្នុងតួនាទីជាប្រធានគណបក្ស​​សិទ្ធិមនុស្ស​​រហូតដល់ថ្ងៃ ២៨ ខែមករា ឆ្នាំ២០១៣ដើម្បីកុំឲ្យបាត់លុយរបស់គាត់​​​​ ចាប់ពីថ្ងៃទី ២៩ ខែមករាលោក កឹម សុខា អាចលាលែងចេញពីគណបក្សសិទ្ធិមនុស្សរបស់គាត់​​ចូលមកគណបក្សថ្មី។ត្រង់នេះបងប្អូនប្រជាពលរដ្ឋអាចមើលឃើញ​​ហើយ​​ថារឿងនេះ​​មិនមែនជារឿងស្នេហាជាតិទេតែជាហេតុ​​ផលខ្លាច​​បាត់​​លុយ​​ប្រាក់ខែ​​សភារបស់គាត់ទៅវិញទេ​​​​​​​​​ បើសិនជា កឹម សុខា ស្មោះនឹងគណបក្សថ្មី ហេតុអ្វីក៏គាត់មិនចូលភ្លាមៗទៅហើយជំនួស​​ដោយ​​សមាជិកខ្លួនដែលមានលេខរៀងទី២ឬទី៣ទៅ

លោក​​ សត្យា រក្ស
សំណួរ ក្រៅអំពីហេតុផលដែលខ្លាចបាត់លុយសភានោះ តើមេគណបក្សទាំងពីរនោះមាន​​ការបារម្ភ​​ថា​​នៅពេលដែលគេចូលគ្នាហើយអាចនឹងបែកគ្នាឬអាចនឹងមានរឿងផ្ទុះឡើងដែរ​​ទេ​?​​

លោកបណ្ឌិតឈឹមផលវរុណ
ចម្លើយ ចំណុចទី១ គឺលោក កឹម សុខា បើគាត់ពិតជាស្នេហាជាតិមែនគឺគាត់គួរតែឲ្យអ្នក​​ដែលឈរឈ្មោះបន្ទាប់គាត់​​ធ្វើជំនួសហើយពីព្រោះអ្នកជំនួសគាត់នៅមានដែរ ចំណែកគាត់​​គឺត្រូវចេញទៅធ្វើជាអនុប្រធានបក្សថ្មីទៅតើហេតុអ្វីបានជាគាត់មិនចេញទៅ​?​​

ចំណែកឯលោក សម រង្ស៊ីដែលលាលែងមកធ្វើប្រធានគណបក្សថ្មីហើយ តែនៅមិនអស់​​អាល័យ​​នឹង​​គណបក្សចាស់ឡើយ​​គឺគាត់អាចត្រឡប់ទៅវិញពេលណាក៏បានដែរនេះជាមូលហេតុ​​​ដែល លោក សម រង្ស៊ី មិនទុកចិត្តលោក កឹម សុខា រីឯ កឹម សុខា មិនទាន់ហ៊ានស្មោះស្មគ្រ​​ជាមួយគណបក្សថ្មីទេព្រោះនៅស្តាយលុយប្រាក់ខែសភា​​៦ខែ។ដូច្នេះអ្នកទាំងពីរនេះ​​ គឺនៅមិនទាន់ទុកចិត្តគ្នានៅឡើយទេ អញ្ចឹងហើយទើបសម រង្ស៊ីឲ្យអនុប្រធានរបស់គាត់​​ធ្វើ​​ជា​​ប្រធានបក្សចាស់ ប៉ុន្តែដោយមិនទាន់ទុកចិត្តប្រធានទើបគាត់ឲ្យភរិយាគាត់ធ្វើជាអនុប្រធាន​​ចំណុចនេះដោយសារលោក សម រង្ស៊ី គាត់ធ្វើខ្លួនគាត់គឺគាត់អត់មានមាត់អ្វីទាំង​​អស់ ប៉ុន្តែបើសិនជាអ្នកផ្សេងធ្វើបែបនេះប្រហែលជាគាត់ចោទគេថាគ្រួសារនិយម បក្សពួក​​​និយមបាត់ទៅហើយ​​​ចំណុចមួយទៀតដោយខ្លាចត្រឡប់មកបក្សចាស់វិញមិនបាន លោក សម រង្ស៊ី បានធ្វើការកែ​​លក្ខន្តិកៈដោយដាក់ថា​​លោក សម រង្ស៊ីចេញទៅហើយគឺអាចវិលត្រឡប់មកវិញដោយហេតុផលថាលែងមានធុរៈកិច្ចដឹកនាំនៅក្នុងគណបក្សថ្មី នៅក្នុងរឿងនេះ​​ នៅពេលដែលគាត់ត្រឡប់មកវិញលោក សម រង្ស៊ីនឹងទទួលតួនាទីជាប្រធានគណបក្ស​​សម រង្ស៊ី​​ វិញ​​ដោយស្វ័យប្រវត្តិនិងដោយគ្មាននរណាជំទាស់ ការសរសេរបែបនេះគឺ​​​លោក សម រង្ស៊ីការពារជាមុននៅពេលណាដែលខ្លួន សម រង្ស៊ី និង កឹម សុខា ឈ្លោះបែកបាក់​​​គ្នា​​នៅក្នុងគណបក្សថ្មីនេះជាការប្រមើលទុករបស់គាត់បើសិនជារហូតទៅដល់ថ្ងៃរៀបចំ​​បញ្ជី​​ឈ្មោះ​​បេក្ខជនគណបក្សថ្មីទៅ ​ ​រៀបទៅមិនកើតទេប្រាកដ ជាឈ្លោះគ្នាជាមិនខាន​​ ហើយម្នាក់ៗនឹងរត់ទៅគណបក្សចាស់រៀងៗខ្លួនវិញ​ ​ដើម្បីរៀបចំបញ្ជីឈ្មោះគណបក្សចាស់​​របស់​​ខ្លួនវិញបើតាមខ្ញុំឮ គឺក្រុម លោក សម រង្ស៊ីឲ្យក្រុមលោក កឹម សុខា កាន់តែ៣ខេត្តទេហើយខេត្តទាំងអស់មាន២៤ខេត្តក្រុងអញ្ចឹងគណបក្ស គេចែកគ្នាគ្រប់គ្រងខេត្តគឺក្រុមលោកសម រង្ស៊ី ឲ្យក្រុមលោក កឹម សុខា កាន់តែបីខេត្តទេហើយខ្ញុំមិនបាច់បញ្ជាក់ឈ្មោះខេត្ត​​ទេ​​ ចំណែក២១ខេត្តទៀតខាងលោក សម រង្ស៊ី ជាអ្នកកាន់នេះជាបញ្ហាដែលអាចកើត​​ឡើង​​រួចទៅហើយ

លោក​​ សត្យា រក្ស
សំណួរយើងឃើញថាលោក សម រង្ស៊ី ធ្លាប់ចាញ់បោកលោក កឹម សុខា ធ្ងន់កាលពី កឹម សុខា រត់ចោលពីប្រធានអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សដោយយកមនុស្ស និងសម្លេង​​​ឆ្នោត​​​របស់លោក សម រង្ស៊ីអស់មួយពេលទៅហើយនៅពេលដែលសម រង្ស៊ី បាន បញ្ជូន​​​អ្នកមកចូលរួមក្នុងវេទិកា​​ជេរប្រទេចម៉ាក់ងាយដល់រាជរដ្ឋាភិបាល។នេះជាការចាញ់បោក​​​​​លើកទី១ របស់លោក សម រង្ស៊ីឥឡូវនេះ​​ នៅក្នុងសម្ព័ន្ធភាពថ្មីដែលកំពុងរៀបចំនេះ​​ យើង​​​​ឃើញ​​​ថា​​​មានក្លិនមិនល្អទៀតហើយនិងផ្តល់សញ្ញានៃការបែកបាក់ជាបណ្តើរៗហើយបើ​​​សិនជា​​រឿង​​ សង្គ្រោះជាតិដែលជារឿងចុងក្រោយរបស់គេនេះផ្ទុះឡើងនូវការទាស់ទែងខ្វែង​​គំនិតគ្នា​​មែនរវាងភាគីទាំងពីរនេះតើភាគីមួយណាទទួលបានផលប្រសើរជាងគេ​?​

លោកបណ្ឌិតឈឹមផលវរុណ
ចម្លើយ រឿងនេះគឺជាបទពិសោធន៍របស់សម រង្ស៊ីកាលដែល កឹម សុខា នៅជាប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្សកម្ពុជា​​ ​ នៅពេលនោះ​​អង្គការអន្តរជាតិដែលឧបត្ថម្ភលុយគេចង់ឲ្យសកម្មជនរបស់គណបក្ស សម រង្ស៊ី ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ក៏ក្នុងវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមាន កឹម សុខា ជាប្រធាន ប៉ុន្តែនៅពេលនោះគេមិនចង់ឲ្យ កឹម សុខា ធ្វើជាគណបក្សហើយទៅគៀងគរយកមនុស្សពី សម រង្ស៊ី ទេគឺគេចែកឲ្យ កឹម សុខា ធ្វើ NGO ហើយសម រង្ស៊ី ធ្វើគណបក្ស។ចំណែក សម រង្ស៊ី គាត់គិតថា ការផ្តល់កម្លាំងឲ្យ កឹម សុខា ជាការចំណេញដល់គណបក្សខ្លួនតែដោយសារ កឹម សុខា ខូចគេក៏ប្រមូលសកម្មជនរបស់គណបក្ស សម រង្ស៊ី មកធ្វើជាភ្នាក់ងារស្មគ្រចិត្តរបស់មជ្ឈមណ្ឌល​​សិទ្ធិមនុស្សកម្ពុជាទៅ ចុងក្រោយ កឹម សុខា បានប្រមូលអ្នកស្មគ្រចិត្តទាំងនោះមក​​​​ធ្វើជា​​សមាជិកគណបក្សគាត់ទៅ បានសេចក្តីថាសមាជិកបក្ស​​របស់​​លោក កឹម សុខា ៩០%​ សុទ្ធតែជាមនុស្សមកពីគណបក្សសម រង្ស៊ី ដែលភាគច្រើនគឺជាសកម្មជនរបស់គណបក្ស​​​អញ្ចឹងមេរៀននេះលោក សម រង្ស៊ី និងក្រុមរបស់គាត់ដឹងច្បាស់ប៉ុន្តែគេត្រូវតែរួមគ្នា ដើម្បីប្រយោជន៍ប្រទាញប្រទង់យក​​សម្លេងសមាជិកពីគ្នា គឺមិនមែនដើម្បីប្រយោជន៍ជាតិ​​នោះ​​ទេដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​​មើល​​ឲ្យច្បាស់​​
 
ការទាញប្រយោជន៍ពីគ្នានេះ គឺនៅត្រង់​​​​ចំណុច​​ដែល​​ក្រុម លោក សម រង្ស៊ី ឲ្យក្រុមលោកកឹម សុខា កាន់តែ៣ខេត្តទេ​​ អញ្ចឹងខេត្ត​​២១ផ្សេងទៀតដែលក្រុមខាងលោក សម រង្ស៊ីធ្វើជាប្រធានខេត្តគេនឹងធ្វើចលនាប្រមូលអតីតៈសកម្មជន​​របស់គណបក្សសម រង្ស៊ីដែលរត់ទៅ កឹម សុខា ពីមុន​​នោះ​​ដើម្បីយកមកវិ​​ចំណុចមួយទៀតនៅពេលដែលមានការប្រទាញប្រទង់​​សម្លេង​​អ្នក​​គាំទ្រនោះវានឹងអាចផ្ទុះជម្លោះនៅពេលដែល​​​បែងចែកលេខលំដាប់ឈរឈ្មោះ​​ក្នុងបញ្ជីបោះឆ្នោតជាមិនខានយើងក្រឡេកមើលកាលពីគណបក្ស សម រង្ស៊ីម្នាក់ឯងមិន​​ទាន់​​រួបរួមជាមួយ កឹម សុខា នៅឆ្នាំ២០០៨នោះការរៀបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់គណបក្ស​​ សម រង្ស៊ីនៅក្នុងមណ្ឌលខេត្ត​​ក្រុងនីមួយៗ គឺរៀបមិនចង់ទាន់ថ្ងៃ ឈប់ទទួលពាក្យ​​នោះទេ រហូតទាល់តែ​​មានការដោះស្រាយ​​ដោយវិធី​​ប្តូរ​​បេក្ខជន​​ដែលបានឈរឈ្មោះ​​នៅពាក់​កណ្តាល​អាណត្តិ ទើបពេលនោះមានការយល់ព្រមពីក្រុមរបស់គាត់ ចំណែកពេលនេះ​​គឺមានទាំង​​ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា​​​ គឺច្បាស់ជាមានការដណ្តើមគ្នាជាមិនខានដូច្នេះប្រហែល​ជាមិន​អាចដោះស្រាយចេញនោះទេ អញ្ចឹងប្រសិនបើពួកគេមានថ្នាំសក្តិសិទ្ធិ​​សម្រាប់​​ព្យាបាលក៏មានទៅ ប៉ុន្តែបើអត់មានទេប្រាកដជាត្រឡប់មករកកំពង់ផែចាស់វិញហើយគឺ សម រង្ស៊ី មកគណបក្ស សម រង្ស៊ី វិញហើយកឹម សុខា វិលមកគណបក្ស កឹម សុខា វិញជាមិនខានឡើយហើយពេលនោះប្រហែលជាចោទថាមានគេបំបែកពួកគាត់ទៀតហើយ​​  និងចុងក្រោយគឺច្បាស់ជាជេរគ្នាបែកមុខបែកមាត់ម្តងទៀត​​

សរុបមករឿងទាំងអស់នេះគឺប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែយល់ដឹង និងសិក្សាឲ្យ​​​​បាន​​ច្បាស់​​​​​​នូវចរឹតរបស់គណបក្សប្រឆាំងពីព្រោះសកម្មភាពរបស់គណបក្សប្រឆាំងដែលកំពុង​​តែសាបព្រោះនៅក្នុងស្រទាប់ប្រជាពលរដ្ឋយើងបច្ចុប្បន្ននេះវាមិនមែនជាសកម្មភាពដែល​​បម្រើដល់ឧត្តមគតិជាតិនោះទេតែវា​​ជារឿងបង្កឲ្យមានការបែកបាក់រវាងប្រជាពលរដ្ឋ និង​​ប្រជា​​ពលរដ្ឋ​​​ក្នុងសង្គមតែប៉ុណ្ណោះ​​​​ ដូចជាការញុះញង់ឲ្យមានការឈ្លោះគ្នារវាងអ្នកមាន និងអ្នកក្ររវាងថៅកែរោងចក្រនិងកម្មកររវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជាដើម។​​ ពួកគេមិនចង់ឲ្យមានភាពសុខដុមរមនានៅក្នុងសង្គមនោះទេដូច្នេះហើយ​​ទើបយើងចង់ឲ្យបងប្អូន​​ប្រជាពលរដ្ឋ​​ចូលរួមពិចារណាទាំងអស់គ្នាដើម្បីទុកជាប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​​របស់បងប្អូនដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ
សម្រង់ព័ត៌មាន លោក នូសាវុធឌី