Monday, November 26, 2012

សេចក្តី​ថ្លែងការណ៏ របស់​សហពន្ធ័​សិទ្ធិ​មនុស្ស និង អភិវឌ្ឍន៏​កម្ពុជា ចំពោះ​វិទ្យុ​អាស៊ីសេរីកាល​ពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១២



គំរូកម្ពុជា​ត្រូវបាន​លើក​ឡើង​ក្នុង​មហា​សន្និបាត ICAPP លើកទី៧ នៅទីក្រុងបាគូ

 គំរូស្តីពីការ​កសាង​សុខ​សន្តិភាព ការ​បង្រួប​បង្រួម​ជាតិ និង ការ​រក្សា​ស្ថេរភាព​នយោបាយ​នៅក្នុង​ព្រះរា​ជា​ណា​ចក្រ កម្ពុជា នៅ​តែជា​បទ​ពិសោធ ដ៏ល្អ​សម្រាប់​គណបក្ស​នយោបាយ​នៅអាស៊ី សិក្សាស្វែង​យ​ល់ និង វាយ​តំលៃ​ខ្ពស់។ នេះ​បើតា​មប្រសាសន៍​របស់​ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនា​យ​ក​រដ្ឋ​មន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។
ដោយ​ទទួលបាន​ការចាត់តាំង​ដ៏ខ្ពង់ខ្ពស់​ពីសំណាក់​សម្តេច​អគ្គមហា​សេនា​ បតីតេជោ ហ៊ុន សែន នាយ​ករ​ដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម បណ្ឌិត សុខ អាន​ សមាជិក​គណៈ​អចិន្ត្រៃ នៃ​គណៈ​កម្មាធិកា​រកណ្តាល​គណបក្ស​ប្រជាជ​នកម្ពុជា បានដឹក​នាំគណៈប្រតិភូ​គណបក្ស​ប្រជាជន ទៅ​ចូល​រួមមហា​សន្និបាត​លើកទី៧ នៃសន្និសីទ​អន្តរជាតិ នៃគណបក្ស​នយោបាយ​នៅ​អាស៊ី(ICAPP) ដែល ទទួល​រៀប​ដោយ គណបក្ស អាស៊ែ បៃហ្សង់ថ្មី “new Azerbaijan Party” នៅ​ទីក្រុង​បាគូ សាធារណៈ​រដ្ឋ អាស៊ែ បៃហ្សង់ ចាប់ពីថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ក្នុងឱកាស​ធ្វើមាតុភូមិ​និវត្តន៍​នារសៀល​ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថាម​ហាសន្និបាត​លើក​ទី៧ នៃសន្និសីទ​អន្តរជាតិ នៃគណ​បក្សន​យោបាយ​​នៅ​អាស៊ី(ICAPP) មានគណៈ​ប្រតិភូ​ចំនួន​២៥០នាក់​តំណាង​ឱ្យគណ​បក្ស​នយោបាយ​ចំនួន ៦០ មកពី២៩ ប្រទេស​ចូល​រួម។ មហា​សន្និបាត​លើកទី៧ នៃសន្និសីទ​អន្តរជាតិ នៃគណ​បក្សន​យោបាយ​នៅ​អាស៊ី​(ICAPP) បាន​ប្រព្រឹត្ត​ទៅ ក្រោម​ប្រធា​នបទ “សន្តិសុខ សន្តិភាព និង ការផ្សះ​ផ្សានៅអាស៊ី ”
ឯកឧត្តម បណ្ឌិត សុខ អាន បាន​មានប្រសាសន៍​ឱ្យដឹង​ទៀត​ថា កាលពី​ដើមខែ​ធ្នូឆ្នាំ​២០១០​ព្រះរាជា​ណាចក្រ កម្ពុជា បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃការ​រៀបចំ​មហា​សន្និបាទ​លើកទី ៦ នៃ​គណបក្ស​នយោ​បាយ​នៅ​អាស៊ី(ICAPP) ។ជោគជ័យ​នៃមហា​សន្និបាទ​លើកទី ៦ នៃ​គណបក្ស​នយោ​បាយ​នៅ​អាស៊ី​(ICAPP)ពិសេស​គំរូរបស់​កម្ពុជា​ស្តីពីការ​កសាង​ សុខ​សន្តិភាព ការបង្រួ​បបង្រួម​ជាតិ និង ការរក្សា​ស្ថេរ​ភាព​នយោបាយ​ទទួល​បានកា​រយក​ចិត្តទុក​ដាក់ពី​មហា​សន្និបាត​ លើកទី​៧នៃគណបក្ស​នយោ​បាយ​នៅ​អាស៊ី(ICAPP)  ។ឯកឧត្តម បណ្ឌិត សុខ អាន ក៏បាន​រម្លឹក​ផងដែរ​អំពីសកម្មភាព​របស់​គណបក្សន យោ បាយអាស៊ី ICAPP ក្នុងរយៈពេល២ ឆ្នាំ​កន្លង​មកមាន​ជាអាដិ៍​វេទិការ​អន្តរជាតិ​ស្តីពី”សត្សវត្សន៍អា​ស៊ី៖​ បញ្ហា​ប្រឈម និង ឱកាស”ដែល​ប្រ​ព្រឹត្តទៅ​នៅរាជ​ធានី​ភ្នំពេញ​កាល​ពីខែកញ្ញា ឆ្នាំ២០១១ ក៏ដូចជា​សមិទ្ធ​ផល​ដែល ICAPP សម្រេច​បានពិសេស​តួនាទី ICAPP ដែល​កាន់តែ​ត្រូវបាន​ទទួល​ស្គាល់​នៅទ្វីប​អាហ្វិ្រក និង អាមេរិក​ឡាទីន។
ក្នុងតួនាទី​ជាសមាជិក​គណៈកម្មាធិកា​រអចិន្ត្រៃ ICAPP ម្នាក់ក្នុង​ចំណោម​សមាជិក​ទាំង ១៨ រូប ឯកឧត្ត​ម បណ្ឌិត សុខ អាន បានមាន​ប្រសាសន៍​ឱ្យដឹងថា ក្នុងកិច្ច​ប្រជុំលើក​ទី១៨ របស់ខ្លួន​គណៈកម្មាធិ​ការ​អចិន្ត្រៃ ICAPP បាន​សម្រេច​ធ្វើវិសោធន​កម្ម​ធម្មនុញ្ញ ICAPP​ដោយឱ្យ​បង្កើន​សមាជិក ពី១៨ ទៅ ២២ នាក់ ក្នុងនោះ​បានសម្រេច​បញ្ជូល​គណបក្ស​កាន់អំណាច​ចំនួន ៥ មកពី​ប្រទេស​បង់ក្លាដេស លីបង់ មី​យ៉ាន់​ម៉ា ម៉ុងហ្គោលី និង ថៃ ជាសមាជិក​ថ្មីនៃគណៈ​កម្មាធិការ​អចិន្ត្រៃ ICAPP ហើយបាន​ដក​ប្រទេស បា​​រ៉ែន ដោយ​សាអវត្តមាន​គ្មានមូល​ហេតុចំនួន​ពីរលើក ។ សម្រេច​បង្កើតក្រុម​យុវជន និង ក្រុមស្រ្តី​របស់ ICAPP ដោយបាន​ជ្រើសរើស​ប្រធាន អនុប្រធាន​អគ្គលេខាធិការ​ជាអ្នកដឹក​នាំ។
ក្នុងរយៈពេល​២ថ្ងៃនៃការងារ​មហាសន្និបាត​លើក​ទី៧ នៃសន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោ​បាយ​នៅអាស៊ី(ICAPP) បានចេញ​សេចក្តីថ្លៃង​ការណ៍ទីក្រុង​បាគូ ដោយបាន​ផ្តោតការ​យក​ចិត្ត​ទុកដាក់​អំពីកា​រ​ប្តេចជ្ញាចិត្តរបស់ ICAPP ចំពោះ​គោលការណ៍ និង ស្មារតី​ធម្មនុញ្ញ​របស់ខ្លួន និង សេចក្តី ថ្លែង ការណ៍​របស់​ICAPP​ដែលបាន​ចេញជា​បន្តបន្ទាប់​តាំង​ពីឆ្នាំ​២០០មក។ បញ្ជាក់​សារជា​ថ្មីនូ​វតំលៃ នៃ សន្តិភាព និង ការផ្សះផ្សា​ដើម្បីទទួល​បានការគាំទ្រ​ពីបណ្តា​សហគមន៍ និង ប្រ​ទេសក្នុង​តំបន់។ IC​APP ស្វែង​រកវិធីសាស្ត្រ សន្តិសុខ​ដែលអាច​ជូយ​ប្រជាជន​ឱ្យរួចចាក​ផុតពីភាព​លោភលន់​សង្រ្គាម និង ការ​ប្រែប្រួល​ធាតុអាកាស​ដែលជាការ​គំរាមគំហែង​យ៉ាងធ្ងន់​ធ្ងរដល់​មនុស្ស​ ជាតិ។
ជាមួយនឹង​ការស្វាគមន៍​លទ្ធផល​សមាជ​លើកទី ១៨ របស់​បក្ស​កំម្មុយ​នីស្តចិន, អប​អរសាទរ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាងរ​ដ្ឋាភិបាល​ហ្វីលីពីន​និងរណសិរ្ស អ៊ីស្លាម ម៉ូរ៉ូ-ការកែ​ទម្រង់​នយោ​​បាយ​នៅមីយ៉ាន់ម៉ា,ការផ្ទេអំណាច​នយោបាយ​នៅប្រទេស​ អេហ្សីប ទុយណេស៊ី លីប៊ី ក្នុងសេចក្តី​ថ្លែង​ការណ៍បាគូ​ក៏បាន​អំពាវនាវ​ឱ្យគណបក្ស​កាន់អំណាច និង គណបក្ស​ប្រឆាំងនៅ​ប្រ​ទេសថៃ​ពិចារ​ណា​រកដំណោះ​ស្រាយ​ផ្សះផ្សា​និង ការលើក​លែងទោស​សម្រាប់ក្រុម​អាវក្រហម និង ក្រុមអាវ​លឿង។ បានសម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ជម្លោះ​ដែលកំពុង​កើតមាន​នៅតំបន់​កាហ្សា ដែនដី​ប៉ាឡេស្ទីន និង ជម្លោះ​នៅ​ឧបទ្វីបកូរ៉េ ព្រមទាំង​ការគំរាម​កំហែង ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែ​ជាមួយ​ អ៊ីរ៉ង់។ អំពាវ​នាវឱ្យ​គណបក្ស​នយោបាយ​ដើតួនាទី​ក្នុងការ​ដោះស្រាយ​បញ្ហា ​នៅភាគ​ខាងត្បូង​នៃប្រទេស​ថៃ និង ជន​ជាតិរ៉ូហ៊ឺងហ្កា នៅមីយ៉ាន់ម៉ា​, ការកសាង​សន្តិភាព​នៅប្រទេស​ស៊ីរី និង ឱ្យមាន​ការបោះ​ឆ្នោតដោយ​មានការ​ត្រួតពិនិត្យ​ពីអង្គការ​សហប្រជាជាតិ។
ដោយឡែក​ពាក់ព័ន្ធ​បញ្ហានៅកម្ពុជា​សេចក្តីថ្លែង​ការណ៍​បាគូក៏បាន​សាទរចំពោះ​ ដំណោះ​ស្រាយ​សន្តិភាព​រវាងកម្ពុជា និង ថៃលើ​ជម្លោះក្នុង​តំបន់ប្រាសាទ​ព្រះវិហារ ព្រមទាំងវា​យតំលៃ​ខ្ពស់ចំ​ពោះ​បទពិ​សោធ​នៃការស្វែង​រកសន្តិភាព និង ការផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​និង ទីម័រ​ខាង​កើត។ សេចក្តីថ្លែងការណ៍​ក៏បាន​សម្តែង​មរណៈ​ទុក្ខ​ចំពោះ​ការយាង​ចូល​ទិវង្គត់​ របស់ព្រះ ករុណា ព្រះបាទ នរោត្តម ស៊ីហនុ ព្រះមហាវិ​រក្សក្រ នៃព្រះរា​ជាណា​ចក្រ កម្ពុជា។
សូបញ្ជាក់​ថា ក្នុង​អំឡុង​នៃការ​អញ្ជើញ​ចូលរួម​មហា​សន្និបាត​លើកទី៧ របស់ ICAPP ឯកឧត្តម​ បណ្ឌិត សុខ អាន សមាជិក​គណៈអចិន្ត្រៃ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជ​នកម្ពុជា បានចុះហត្ថ​លេ​ខាលើ អនុស្សរណៈ​យោគយល់​គ្នាជាមួយ​ឯកឧត្តម អាលី អាម៉ាដូវ អនុប្រធាន​គណបក្ស​អាស៊ែ បៃ​ហ្សង់​ថ្មី “new Azerbaijan Party” ដើម្បីពង្រឹង និង ពង្រីក​ចំណង​មិត្តភាព និង កិច្ច​សហប្រតិ​បត្តិការរ​វាង​គណបក្ស​ទាំងពីរ។
ក្នុងដំណើរ​មាតុភូមិនិវត្តន៍​យោងតាម​ការ​អញ្ជើញរបស់​ឯកឧត្តម Moshahed Hussain Shayed អគ្គ​លេ​ខាធិការគណបក្ស Pakistan Muslim Leagueនិងជា ប្រធាន​គណៈកម្មាធិការ​សន្តិសុខ និង ការពារ​ជាតិនៃ​ព្រឹទ្ធ​សភាប៉ាគីស្ថាន ឯកឧត្តម បណ្ឌិត សុខ អាន និង លោកជំទាវ​បានអញ្ជើញ​ធ្វើទស្សនៈ​កិច្ចជាឯកជន​នៅ​ទីក្រុងប្រវត្តិសាស្រ្ត Lahor នៃប្រទេស​ប៉ាគីស្ថាន​ដែលជាទី​ក្រុងល្បីល្បាញ​ដោយ​បេតិកភណ្ឌពិភព​លោក។ នៅទីនោះឯកឧត្តម បណ្ឌិត សុខ អាន បានជូប​ពិភាក្សាជាមួយ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី នៃប្រទេស ប៉ាគីស្ថាន ដោយភាគី​ទាំងពីរអះ​អាងជាថ្មី​អំពីសារៈសំខាន់​នៃការពង្រឹង​ទំនាក់ទំនង​ រវាងប្រទេសទាំង​ពីរពិសេសលើ​វិស័យ​ពាណិជ្ជកម្ម និង ការវិនិយោគ។ឯកឧត្តម បណ្ឌិត សុខ អាន​និង លោកជំទាវ​ក៏បានអញ្ជើញ​ទៅទស្សនៈស្ថានកុង​ស៊ុលកិត្តិយ​សរបស់​កម្ពុជា ប្រចាំ​នៅទី​ក្រុង Lahor ផងដែរ៕
អត្ថបទអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស

Baku Declaration of the 7th General Assembly of the ICAPP November 23, 2012