Sunday, December 16, 2012

សម្ភាសន៍​​លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ ខ្លឹមសារ​ និងអត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​​​នៃ​ថ្ងៃ ៧ មករា​



ថ្ងៃទី ១០ ខែធ្នូឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ បច្ចុប្បន្ននេះ អ្នកនយោបាយ ​មួយចំនួន​តូច ដែលជា​​អ្នក​នយោបាយឱកាសនិយម គឺ​​តែងតែយកអត្ថន័យនៃថ្ងៃ​​ ៧ មករា ដើម្បី​ក្រឡៃឲ្យ​ខុសពីការពិត​ក្នុង ចេតនា ទុច្ចរិត បំផុត ដើម្បីបម្រើ​​ប្រយោជន៍បុគ្គលរបស់ពួកគេ។ប្រទេសកម្ពុជាបច្ចុប្បន្ន គឺគោរពទៅតាមគោលការណ៍​​ប្រជាធិ​​តេយ្យ​​​​សេរី​​ពហុបក្ស ជាពិសេស គឺនៅក្នុងរដូវឃោសនាបោះឆ្នោតនេះ គឺគណប​ក្សដែលមិនបាន​ចូល​រួមចំណែក បង្កើតនូវថ្ងៃ ៧ មករា ហើយនិយាយឲ្យចំទៅ គឺអ្នកនយោបាយដែលមិនបាន​ចូលរួមសង្រ្គោះអាយុជីវិត​ប្រជាពលរដ្ឋ ឲ្យរួចផុតពីការកាប់សម្លាប់ គឺគេតែងតែបន្តុះ​បង្អាប់ និងក្រឡៃអត្ថន័យ ៧ មករា នេះ ទៅជារឿងផ្សេងទៅវិញ ដែលផ្ទុយទៅនឹងតថភាពជាក់ស្ដែង ដែលផ្ទុយទៅនឹង​អ្វីដែលប្រជាពលរដ្ឋខ្មែរ ដែលបានរស់រានមានជីវិត ដោយសារថ្ងៃ ៧ មករា​ហ្នឹង។
ជុំវិញអត្ថន័យនេះ សូមលោកបណ្ឌិតជួយពន្យល់ថា តើស្មារតី ៧ មករា នេះ ជាប់ទាក់ទងអ្វី​​ខ្លះ​​ជុំវិញ ទំនាក់ទំនងសិទ្ធិមនុស្ស​នេះ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ថ្ងៃនេះ គឺជាថ្ងៃ ១០ ធ្នូ ២០១២ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ឥឡូ យើង​​សម្លឹង​​បក​ក្រោយថ្ងៃ ១០ ធ្នូ ដែរ តែ​នៅឆ្នាំ ១៩៧៨ ពេលហ្នឹង យើងទាំងអស់គ្នានេះ ប្រជាជន​​កម្ពុជា​​នៅ​ឯ​ណា?​ នៅក្នុងទីកន្លែងណា?​ ហើយសុខស្រួល ឬក៏ទន្ទឹងរកការសង្រ្គោះជីវិត?​  ។ ឥឡូ យើងគិតចន្លោះពីថ្ងៃ ២ ធ្នូ ១៩៧៨ ទៅថ្ងៃ ៧ មករា ១៩៧៩ ។ ពេលហ្នុង យើងនៅឯណា ?​កំពុងមើលឃើញអីខ្លះ?​ ដង្ហើយហៅ​អី​ខ្លះ​ហើយបងប្អូនពិនិត្យមើលទិដ្ឋភាព ២ ធ្នូ ១៩៧៨ រហូតទៅដល់ថ្ងៃនេះ ថ្ងៃ ១០ ធ្នូ ១៩៧៨ សួរ​ថា​ យើងមើលឃើញអី?​ ការងាររស់​​នៅ​​ដោយវេទនាលំបាក គ្មានការហូបចុកគ្រប់គ្រាន់ សុខ​ភាពទ្រុឌទ្រោម ហើយកាប់សម្លាប់ជាបន្តបន្ទាប់ ដោយមេដឹកនាំនៃរបបនយោបាយប្រល័យ​ពូជសាសន៍ ប៉ុល ពត ។ នៅពេល​នោះ ក្នុងថ្ងៃហ្នឹង ថ្ងៃ ១០ ធ្នូ ១៩៧៨ រហូតដល់ថ្ងៃ ៧ មករា យើងសូរស្នូកាំភ្លើង។ សួរថា ស្នូកាំភ្លើងដែលយើងសូរនៅក្នុងចន្លោះថ្ងៃ ២ ធ្នូ ១៩៧៨ ដល់ថ្ងៃ ៧ មករា ១៩៧៩ តើយើងសប្បាយ ឬយើងព្រួយបារម្ភ?​ នេះ ២ ធ្នូ ២០១២ បើ​លផ្ទុះអាវុធ ឬក៏ផ្ទុះផាវ ព្រួយចិត្ត និយាយគ្នាឲ្យហើយ ផ្ទុះផាវក្បែរខ្លួនក៏ព្រួយចិត្តដែរ ស្នូគ្រាប់កាំ​ភ្លើង ស្នូគ្រាប់បែកគឺព្រួយចិត្ត​​ តែចន្លោះពី ២ ធ្នូ មកដល់ មក ១០ ធ្នូ ១៩៧៨ រហូតទៅដល់ ៧ មករា ១៩៧៩ នៅពេល​​​​សូរផ្ទុះអាវុធ យើងមានចិត្តព្រឺព្រួចក្នុងចិត្តថា យើងប្រហែលជាត្រូ​​បានអ្វីមករំ​ដោះ​ជីវិតយើងហើយ​​។ យើងនឹងអាចរួចផុត ពីខ្នោះខ្នៀង ពីការងារពីទារុណកម្មយ៉ាងធ្ងន់ធ្ងរហើយ គឺនិយាយ​ទាំងអស់គ្នា អាចទៅសួរលោក កឹម សុខា តើមានការផ្ដួចចិត្ត​អញ្ចឹងដែរអត់? ហើយកុំភូតនិយាយ​គ្នាឲ្យច្បាស់ ទាំងមន្ដ្រីដឹកនាំគណបក្សសម រង្ស៊ី មិនបាច់សួរលោក សម រង្ស៊ី ទេព្រោះ​​លោក សម រង្ស៊ី គាត់នៅសោយសុខនៅអាមេរិកទេឡូសួរមន្រ្តីថ្នាក់ដឹកនាំ គណបក្សសម រង្ស៊ី ផ្សេងៗទៀត​ក្រៅពីលោក សម រង្ស៊ី និងភរិយា របស់គាត់ សួរថានៅពេលដែល​​ស្នូរ​​គ្រាប់កាំភ្លើងផ្ទុះនៅ​ថ្ងៃ ១០ ធ្នូ ១៩៧៨ តើជា​​សង្រ្គាមមួយដែល​​យើងគួរឲ្យព្រួយចិត្ត ឬក៏ជាចលនាសង្រ្គាមមួយ​ផ្ដួលរំលំ ប៉ុល ពត មករំដោះជីវិតយើង?​ គិតតែប៉ុណ្ណឹងទៅ តម្លៃវាចាប់ផ្ដើមចេញហើយ ពេល​ហ្នឹង​តម្លៃ ៧ មករា ដែលជាខណៈពេលចុងក្រោយនៃថ្ងៃផ្ដួល​​រំលំរបប ប៉ុល ពត តែទម្រាំចេញទៅបាន​ពី ២ ធ្នូ ទៅ ៧ មករា ឆ្លងកាត់ ១០ ធ្នូ ១៩៧៨ នេះ គឺយើងអាចដឹងដោយជាក់ស្ដែង ហើយប្រជា​ជនកម្ពុជាស្គាល់ច្បាស់ អំពីតម្លៃសិទ្ធិមនុស្សស្នូល​​របស់យើង​​ច្បាស់ជាងប្រជាជននៃបណ្ដា​ប្រទេស​ដទៃទៀត ចំពោះសិទ្ធិមនុស្សជាសកល​ ពីព្រោះសិទ្ធិមនុស្សជាសកល វាភ្ជាប់ទៅនឹង​សិទ្ធិមនុស្សជាក់ស្ដែងនៅកម្ពុជា ដែលប្រជាជនកម្ពុជា​​ចង់បាន គឺសិទ្ធិរស់រានមានជីវិត។ ប្អូន​យុវជនជំនាន់ក្រោយដែលមិនបានស្គាល់តម្លៃនៃ​​ជីវិត នៃសិទ្ធិរស់រានមានជីវិត កាលជំនាន់យើង​ទាំងអស់គ្នា ទាំងឳពុកម្ដាយ ជីដូនជីតា ប្អូនទាំងអស់គ្នា សូមប្អូនទៅសួរទៅ ថាតើពេលហ្នុងនោះ ថ្ងៃហ្នឹង​ដែលយើងកំពុងអង្គុយគ្រាន់​​តែ​​យើងបង្វិលមកឆ្នាំ ១៩៧៨ សួរថា តម្លៃនៃសិទ្ធិរស់រានមាន​ជីវិត​ថ្លៃ​ជាងអ្វី ដែលយើងអត់បានដឹងដល់ថ្ងៃនេះឬទេ​?​​ ត្រង់ចំណុចនេះហើយ បានសេចក្តីថា ដំណើរការ​ពី​ ២ ធ្នូ ១៩៧៨ ទៅ ៧ មករា ១៩៧៩ បានឆ្លងកាត់ ១០ ធ្នូ ១៩៧៨។ តើឯណាទៅ ១០ ធ្នូ ១៩៧៨ ដែលជា​​សិទ្ធិមនុស្សជាសកល មកជួយសង្រ្គោះសិទ្ធិមនុស្សផ្ទាល់របស់ប្រជាជនកម្ពុជា?​ គឺមានតែ ២ ធ្នូ ទេ ដែលចាប់ផ្ដើម​​កសាងនូវកំលាំងរំដោះជាតិមួយ គឺរណសិរ្សសាមគ្គីសង្គ្រោះ​ជាតិកម្ពុជា រួមជាមួយនឹងជំនួយដ៏​បន្ទាន់ ពីកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីមកផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ឲ្យបានឆាប់កាលណា គឺល្អកាលហ្នឹង។ ពាក្យឆាប់កាលណា ល្អកាលហ្នឹង ប្អូនយុវជនជំនាន់ក្រោយអាចទៅសាកសួរ ហើយសួរទាំង កឹម សុខា តែ កឹម សុខា ត្រូវនិយាយ​ការពិត ឲ្យស្បថទាំងអស់គ្នា បើអ្នកឯងភូត អ្នកឯងទទួលទោសទណ្ឌកម្មរបស់អ្នកឯង។ ពេលហ្នុង សិទ្ធិរស់រានមានជីវិតដែលអ្នកកំពុងទន្ទឹងហ្នឹង តើអ្នកចង់បានឆាប់ទេ?​ ​ពេល​ដែលស្នូកាំភ្លើង ឆ្ងាយប្រហែលជា ២០ គីឡូម៉ែត្រ ៥០ គីឡូម៉ែត្រ គឺផ្ទុះអាវុធនៅស្នួល សួរថា​អ្នកដែលរស់នៅបណ្ដាខេត្តផ្សេងៗទៀត ​ដែលបានស្នូល្វើយៗ ហើយគេនិយាយបា្រប់ថាផ្ទុះ​អាវុធហើយនោះ សួរថា យើងចង់ឲ្យចលនា​​សង្រ្គោះ​​មកឲ្យលឿនទេ? ឥស្សរជន ដែលជាវីរៈជនដ៏កំពូល ដែលសព្វថ្ងៃគឺជាថ្នាក់ដឹកនាំ កំពូលរបស់គណបក្សប្រជាជន គឺលោកចាត់ចែងផ្ទាល់ គាត់មានការតក់ក្រហល់មួយ​បាត់​ទៅ​ហើយ។ សម្រាប់យើង ដែលរស់នៅក្នុងរបប ប៉ុល ពត នោះ សួរថា តើយើងចង់បានឆាប់​កាល​ណា ល្អកាលហ្នឹងទេ?​
លោក សត្យា រក្ស
ចម្លើយ ត្រង់ចំណុចនេះ គឺជារឿងមួយដែលបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដែល​​ជាចាស់ទុំ រហូតបងប្អូនយើងដែលមានវ័យក្មេងក្ដី គាត់​កំពុង​តែចាប់អារម្មណ៍​ជាមួយ​​ប្រសាសន៍របស់លោកបណ្ឌិត ពីព្រោះថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍​ដែលមិនមានអ្នកណា​​ម្នាក់អាចបំភ្លេចបានទេ​​ ពីព្រោះ​​ជីវិតរបស់ពួកគាត់​​សុទ្ធតែឆ្លង​កាត់នូវទិដ្ឋភាព និងការលំបាក​​ទាំងអស់​​ហ្នឹង។ ប៉ុន្តែដែលគួរឲ្យកត់សម្គាល់ យើងឃើញថា ជុំវិញ​អ្វី​ដែលលោកបណ្ឌិតបាន​​មានប្រសាសន៍​អំម្បាញ់មិញ ដូចជាចលនារណសិរ្សសាមគ្គីសង្រ្គោះ​ជាតិបានចាប់​ផ្ដើមផ្ទុះអាវុធ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ហើយរំកិលជាបន្តបន្ទាប់ រំដោះបានពីខេត្តមួយ​ឆ្ពោះ​ទៅ​​ខេត្ត​​មួយទៀតជាបន្តបន្ទាប់ ចាប់ពីថ្ងៃ ២ ធ្នូ ហ្នឹងមក។ ទិដ្ឋភាពនេះ គឺជាការពិតណាស់​ ប្រជាពលរដ្ឋ គឺលោកសប្បាយរីករាយ ត្រេកអរ មានសង្ឃឹមនៅក្នុងជីវិត បើទោះ​បី​​កានោះ ជំនាន់នោះ ពុំមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ក៏ដោយ ពុំមានថ្នាំសង្កូវគ្រប់គ្រាន់យ៉ាង​ណាក្ដី ក៏ប៉ុន្តែទឹកចិត្តជ្រះថ្លាសប្បាយរីករាយគាំទ្រជាមួយនឹងចលនា រណសិរ្សសាមគ្គីសង្រ្គោះ​ជាតិ។ ប៉ុន្តែសម្រាប់លោក កឹម សុខា ដែលប្រជាពលរដ្ឋហៅគាត់ថា ជាជនអគតិនេះ ពាក្យថា អគតិហ្នឹង គឺមានន័យថា គាត់លម្អៀង ទៅរកផ្លូវខុស ផ្លូវដែលមិនប្រសើរ ផ្លូវដែលគ្មានប្រយោជន៍​សម្រាប់សង្គមជាតិ។ គាត់បែរជាយល់ថាព្រឹត្តិការណ៍នៃការផ្ដួលរំលំរបបប្រល័យពូជសាសន៍នេះ គឺជាឆាករវាងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ​​គេរៀបចំជាឆាកអញ្ចឹង ទៅ​​បង្កើតជា​គុកទួលស្លែង ឬក៏បង្កើតជាទីលានពិឃាតណាមួយ ហើយគេថតដើម្បីដាក់កំហុសទៅលើរបប​ ប៉ុល ពត។
ត្រង់ចំណុចនេះ លោកបណ្ឌិតមានអ្វី ដើម្បីជាការពន្យល់ជូនជនរួមជាតិ ហើយ​ក៏ជាការដាក់​​សម្ពាធទៅដល់ កឹម សុខា ហ្នឹង ឲ្យប្រជាពលរដ្ឋមើលឃើញថា គាត់ជាមេបក្សទុច្ចរិត​ដែលគួរ​​ឲ្យ​​ស្អប់ខ្ពើមដែរឬទេ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ចំណុចហ្នឹង យើងលើកឧទាហរណ៍តែមួយទេគឺ រឿងពិតជាក់ស្ដែងក្នុងក្រុមគ្រួសារលោក កឹម សុខា កាលជំនាន់ហ្នឹង ខ្ញុំអត់និយាយក្រុមគ្រួសារ កឹម សុខា បច្ចុប្បន្នទេ​។ កាលហ្នឹងលោក កឹម សុខា គាត់មានឪពុក ប្រជាពលរដ្ឋអាចសួរទៅ តើឪពុកលោក កឹម សុខា ស្លាប់ដោយសារ​អំពើ​ហិង្សាក្នុងគ្រួសារ ឬក៏ដោយសាររបបនយោបាយប្រល័យពូជសាសន៍ បើឪពុកលោក កឹម​ សុខា​ ទទួលអនិជកម្មដោយសារអំពើហិង្សាក្នុងគ្រួសារ ដោយសារ​​អំពើផិតក្បត់ផ្ទៃក្នុងគ្រួសារ ហើយ​ត្រូវឈ្លោះទាស់ទែងគ្នា វាយគ្នាធ្វើឲ្យស្លាប់ អាហ្នឹង​​វាជា​​រឿងភ័ព្វសំណាង ឬក៏រឿងគួរឲ្យ​អាណោ​អា​ធម្មផ្ទៃក្នុងគ្រួសារលោក កឹម សុខា។ ប៉ុន្តែ​​សំណួរ​​មួយ​​ទៀត​​សួរថា បើសិនជាឪពុកលោក កឹម សុខា មិនមែនទទួលអនិជកម្មដោយសារ អំពើហឹង្សាក្នុងគ្រួសារទេ គឺទទួលអនិជកម្មដោយ​សារអំពើយង់ឃ្ននៃរបបគ្រប់គ្រង ប៉ុល ពត ដែលគេធ្វើឃាតឪពុកគាត់។ ពេលនោះយើងអាច​សួរថា ចុះបើឪពុករបស់គាត់ស្លាប់តែមួយម៉ោងមុនថ្ងៃរំដោះ ៧ មករា ឬក៏មួយម៉ោងមុនរណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមមករំដោះកន្លែងដែលលោក កឹម សុខា និងឪពុកលោក កឹម សុខា នៅនោះ ហើយមេ ប៉ុល ពត បានសម្លាប់គាត់មួយម៉ោងមុន សួរថាតើ លោក កឹម សុខា នឹងយំឱបខ្លួនប៉ុណ្ណា​?​ បើសិនកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាមកមួយ​ម៉ោងមុន ឪពុកគាត់ហ្នឹងអាចរស់ គឺយើងគិតតែប៉ុណ្ណឹង​​ទៅ​​។ អញ្ចឹងសរុបមកវិញ រឿង​នយោបាយប្រជាធិបតេយ្យសេរីពហុបក្សបច្ចុប្បន្ន រឿងសិទ្ធិមនុស្សបច្ចុប្បន្ន មិនអាចមើលរំលង​តម្លៃពិត នៃសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាទេ ហើយសមិទ្ធផលមកដល់ថ្ងៃនេះ ក៏មិន​អាច​​មើលរំលង​​ថ្ងៃ ៧ មករា ថ្ងៃ ២ ធ្នូ និងថ្ងៃ ១០ ធ្នូ ២០១២ ពេលនេះបានទេ។សម្រាប់ប្រជាជាតិកម្ពុជាគឺ​​មិនអាចមើលរំលង ១០ ធ្នូ នៅ​ឆ្នាំ១៩៧៨ បានទេ។ ២ ធ្នូ ១៩៧៨ មានន័យធំជាង ១០ ធ្នូ ១៩៧៨ ខ្ញុំនិយាយថាមានន័យខ្លាំងជាងយ៉ាងម៉េច?​ ពីព្រោះ ២ ធ្នូ គឺ​ជា​ការកកើតនូវរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីមករំដោះជីវិតប្រជាជនកម្ពុជា ប៉ុន្តែ ១០ ធ្នូ ១៩៧៨ អត់បានមកអើពើនឹងរឿងជីវិតរបស់យើងទេ។ អញ្ចឹង ២ ធ្នូ នេះ មានសារៈសំខាន់ណាស់ ដែលធ្វើឲ្យដំណើរ ២ ធ្នូ បានសម្រេច​នៅថ្ងៃ ៧ មករា ១៩៧៩ ។ អញ្ចឹងជីវិតដ៏មានន័យរបស់យើង គឺមិនមែនផ្ដើមចេញអំពីសិទ្ធិមនុស្សសកលទេ។ សិទ្ធិ​មនុស្សសកលគឺ ១០ ធ្នូ ប៉ុន្តែ ថ្ងៃ ២ ធ្នូ គឺជាសិទ្ធិមនុស្សជាក់ស្ដែងសម្រាប់កម្ពុជា គឺសិទ្ធិរស់រានមានជីវិតរបស់​ប្រជា​ជនកម្ពុជា គឺផ្ដើមចេញពី​​ដំណើរ​​វិវត្តពី ២ ធ្នូ ១៩៧៨ ឆ្លងកាត់ ១០ ធ្នូ ១៩៧៨ គ្មានបានការ មក​ថ្ងៃ​៧ មករា ១៩៧៩ ដែល​​ជា​​ថ្ងៃរំដោះប្រទេស​​
លោក សត្យា រក្ស
ចម្លើយជុំវិញបញ្ហានេះ យើងតែងតែនឹកឃើញទៅដល់រណសិរ្សសាមគ្គីសង្រ្គោះជាតិ។ យើង​ឃើញ​ហើយថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជារបស់យើង ដែល​មានមេដឹកនាំកំពូល​គឺ​​សម្ដេច​​ទាំងបី​​ តែម្ដង ដែលលោកបានបង្កើតចលនាមួយ ដែលមានឈ្មោះថា រណសិរ្សសា​មគ្គី​សង្រ្គោះជាតិកម្ពុជា ។ ហើយនៅក្នុងព្រឹត្តិការណ៍នោះ យើងឃើញថា មានប្រជាពលរដ្ឋគ្រប់​ច្រក​ល្ហក​​ទាំងអស់ចូលរួមក្នុងចលនារណសិរ្សនេះ ហើយយើងឃើញថា ពេលដែលយើងរំដោះបាន​តំបន់​​មួយ គឺប្រជាពលរដ្ឋនៅតំបន់ហ្នឹង ស្ម័គ្រចិត្តចូលរួមជាកំលាំងចលនាហ្នឹងតែម្ដង កាន់កាំ​ភ្លើង​ កាន់អាវុធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍។ អញ្ចឹងហើយ ដែលធ្វើឲ្យចលនា​រណសិរ្សនេះ កាន់តែមានការរីកធំធាត់ រហូតទៅដល់យើងទទួលបានជ័យជំនះនៅថ្ងៃ ៧ មករា ហ្នឹងឯង។
 ឡូនេះ យើងឃើញថា ប្រជាពលរដ្ឋបានសុខសាន្តហើយ ស្រុកយើងទទួលបាន​កិត្យា​​នុភាពជាតិ ទទួលបានមោទនភាពជាតិ ការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺបាន​គ្រប់​ច្រកល្ហកទាំងអស់ទូទាំងផ្ទៃប្រទេស។ ហើយសម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ក៏​មាន​​ការរីក​​ចម្រើនជាលំដាប់ សូម្បីតែប្រជាកសិករនៅ​តំបន់​ភូមិដាច់ស្រយាលម្នាក់ ក៏គាត់មានគោយន្ត មានផ្ទះសម្បែងរស់នៅត្រឹមត្រូវ ហើយជាពិសេស​បង​ប្អូនជនជាតិនៅខាងខេត្តក្រចេះក្ដី នៅខាងមណ្ឌលគីរី រតនៈគីរីក្ដី ដូចជាបងប្អូនជនជាតិព្ន ក៏​ឃើញថា មានការវិវត្តជីវភាពរ​បស់គាត់ហ្នឹង ល្អប្រសើរណាស់។ ពីមុនមក គាត់អត់ធ្លាប់ជិះ​ម៉ូតូទេឡូគាត់មានម៉ូតូជិះ ពីមុនគាត់អត់ធ្លាប់បើកឡានទេឡូគាត់មានឡានបើក នេះគឺជាការវិវត្ត​ដ៏​ធំ​មួយ ដែលយើងរាប់បានថា ជារជ្ជកាល​​សម្ដេចតេជោ គឺមានការបោះជំហ៊ានទៅមុខច្រើន ទាំង​ផ្នែកប្រព័ន្ធសេវា ទូរស័ព្ទ​អីហ្នឹង គឺថាយើងអាចប្រើប្រាស់បាន។ អញ្ចឹងជោគជ័យនេះ គឺពិតជា​កើតចេញពីតម្លៃ​​និង​​ស្នាដៃ​​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាយ៉ាងពិតប្រាកដ ប៉ុន្តែរឿងដែលគួរឲ្យអស់សំណើចគឺ​​បន​​នយោបាយ​​មួយ​​ក្ដាប់​​តូច​​ ដែលមានគ្នាបួនដប់នាក់ គេកំពុងតែប្រមូលផ្ដុំគ្នាបង្កើត​ចលនាមួយ​​ហៅថា ចលនា​​សង្រ្គោះ​​ជាតិ​​ដែរ
 អញ្ចឹងខ្ញុំចង់ឲ្យលោកបណ្ឌិតប្រៀបធៀបចលនា​សង្រ្គោះ​​ជាតិរបស់ពួកប្រឆាំងនៅក​ម្ពុជា​​​បច្ចុប្បន្ន​​នេះ និងចលនាសង្រ្គោះជាតិដែលដឹកនាំដោយសម្ដេច​ទាំង​បី តើមានអត្ថន័យខ្លឹមសារយ៉ាងណា ចំពោះប្រជាជាតិខ្មែ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ការពិតទៅ គ្រាន់តែយើងយកមកប្រៀបធៀបហ្នឹង ហាក់ដូចជាឲ្យតម្លៃចលនា​ ​ម៊ោ​​​ប្រជា​ធិប​តេយ្យស្អីគេហ្នុងហួសបាត់ទៅហើយប៉ុន្តែគ្រាន់តែយើងចង់បញ្ជាក់ជូនប្រជាពលរដ្ឋ​​ឲ្យ​​ដឹង​​ថា​ ពាក្យ​សង្គ្រោះជាតិ មិនមែនគ្រាន់តែយកពាក្យហ្នឹងមកប្រើសម្រាប់លេងសើចក្នុងនយោបាយទេ។ យើងអាចយកការកកើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា សួរថា តើជាបរិបនយោបាយលេសើច ដូចចលនា ម៊ោកប្រជាធិបតេយ្យសង្រ្គោះជាតិ របស់គេហ្នឹងដែរឬទេ​?​​ នេះ ជារឿងនយោបាយ​សុទ្ធសាធរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ទេ។ ប៉ុន្តែរឿងរណសិរ្សសាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ២ ធ្នូ នេះ មិនមែនជារឿងនយោបាយទេ​​ តែជារឿងតក់ក្រហល់ក្នុងការសង្រ្គោះជីវិត​មនុស្សក្រោមកណ្តាប់ដៃរបស់ឃាតករង់ឃ្ន​​ នៃបន ប៉ុល ពត។ ចំណុចនេះ យើងឃើញថា ភាពរំដោះប្រជាពលរដ្ឋដោយតក់ក្រហល់នេះ មានន័យទូលំទូលាយ និងជាក់លាក់ណាស់ មិនមែនតក់​ក្រហល់​ធ្វើឲ្យថ្លោះធ្លោយនោះទេ គឺតក់ក្រហល់យ៉ាងស្រួចស្រាល សម្រេចឲ្យបានជោគជ័យក្នុងការផ្ដួល​រំលំរបបប្រល័យពូជសាសន៍។ នេះ យើងអត់ទាន់​​និយាយការខ្ទេចខ្ទាំនូវហេដ្ឋរចនាសម្ព័ន្ធ​រូប​វ័ន្ដអីទេ យើងនិយាយពីជីវិតមនុស្សសុទ្ធសាធ ឯចលនាឆាកកំប្លែង ឬក៏ ម៊ោប្រជាធិបតេយ្យ​សង្រ្គោះជាតិរបស់លោក កឹម សុខា លោក សម រង្ស៊ី នេះ យើងនិយាយឲ្យច្បាស់ទៅវាជា​បរិបទ​​នយោបាយទេ ហើយគ្រាន់តែយកពាក្យសង្រ្គោះជាតិមកលេសើច នឹងពាក្យនយោបាយ ហើយយក​ពាក្យសង្រ្គោះជាតិមកលេងសើចជាមួយនឹងសង្រ្គោះជាតិ កាលយើង ២ ធ្នូ និង ៧ មករា ។ បើ​សិនជាលោក កឹម សុខា ជាមនុស្សសុចរឹនឹងនយោបាយ យើងចោទសួរពីដំបូង ម៉េចបាន​ទៅ​យកពាក្យសិទ្ធិមនុស្សមកធ្វើជាឈ្មោះគណបក្ស​?​ តើ កឹម សុខា ឲ្យតម្លៃសិទ្ធិមនុស្ស​នៅ​ត្រង់ណា ទើបបែរទៅជាយកពាក្យសិទ្ធិមនុស្សទៅលេសើច ទៅធ្វើជាស្លាកគណបក្សខ្លួន​​បែបនេះ​​?​​ ដូច្នេះ កឹម សុខា យកពាក្យសិទ្ធិមនុស្សធ្វើជានយោបាយភាវូបនីយកម្មនៃគណបក្សរប​ស់ខ្លួនហើយ។ ឥឡូនេះ ទាំង​ កឹម សុខា ទាំង សម រង្ស៊ី កំពុងយកពាក្យសង្រ្គោះជាតិ មកធ្វើនយោបាយភាវូបនីយកម្មនៃចលនា​ម៊ោ​ប្រជាធិបតេយ្យរបស់ពួកគាត់ទៀត​​។ បើសិនជាពួកគាត់ និយាយបង្ហាញភាពស្មោះត្រង់ថា សិទ្ធិមនុស្សសំខាន់ ដូចដែល​​យើងនាំគ្នាយល់ ខ្ញុំអាចសួរទៅវិញថា តើ ១០ ធ្នូ ដែលជាសេចក្តី​​ប្រកាសសកលស្ដីអំពីសិទ្ធិមនុស្ស​​ ជាថ្ងៃកាលបរិច្ឆេទនោះ សួរថា តើកាលហ្នឹង គេមានគិតពី​ប្រវត្តិនៃការរំលោភសិទ្ធិមនុស្ស​​ទេ?​ គឺគេគិត។ សូម្បីតែរាល់ឆ្នាំ ដែលគេធ្វើទិវា សិទ្ធិមនុស្ស​អន្តរជាតិ គេអត់ដែលរំលងចោលបុព្វហេតុ ដែលធ្វើឲ្យមានថ្ងៃ ១០ ធ្នូ ហ្នឹងដែរ។ ដូច្នេះបុព្វហេតុ​១០ ធ្នូ មិនបានកើតចេញពីកម្ពុជាទេ បុព្វហេតុ ១០ ធ្នូ កើតចេញពីសង្រ្គាមលោក ដែល​បំផ្លាញជីវិតរាប់លាននាក់ នេះ គឺជាន័យទូលំទូលាយមួយ ប៉ុន្តែ ១០ ធ្នូ​ ដដែលនេះ ក៏​វាត្រូវមាន​នូវអត្ថន័យជាក់ស្ដែងដោយឡែ​​សម្រាប់ប្រជាជាតិកម្ពុជាដែរ គឺ ១០ ធ្នូ ត្រូវចងភ្ជាប់ជាមួយនឹង​ ២ ធ្នូ ១៩៧៨ និង ៧ មករា ១៩៧៩ ដូច្នេះ បើលោក កឹម សុខា លោក សម រង្ស៊ី ទទួលស្គាល់ ១០ ធ្នូ ហៅថា សិទ្ធិមនុស្សសកល ខ្លួនចង់ធ្វើនយោបាយសិទ្ធិ​លើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ក៏ត្រូវ​​ទទួលស្គាល់អត្ថន័យសិទ្ធិមនុស្សដោយឡែករបស់​ប្រជា​ជនកម្ពុជាដែរ គឺសិទ្ធិមនុស្សរស់រាន​​មាន​​ជីវិត ហើយលែងនិយាយពីសង្រ្គោះជាតិទៀតហើយ គឺ​និយាយពីតម្លៃរបស់ជាតិវិញម្ដង ពីព្រោះយើងសង្រ្គោះហើយ គឺតម្លៃរបស់ជាតិ គឺជាការស្ដារ និង​អភិវឌ្ឍប្រទេស។ ស្ដារ និង​​អភិវឌ្ឍ​​ប្រទេស មិនមែនមានត្រឹមតែចលនានៃការ​បណ្ដុះ​បណ្ដាល​ប្រជា​​ពល​រដ្ឋ ឬក៏យុវជនទេ មានទាំងការអភិវឌ្ឍនូវទស្សនៈគំនិត ការយល់ដឹង ជាពិសេស​​ទស្សនៈ​ចម្រុះពហុបក្ស ដែលយើង​​អាច​​មាន​​ទស្សនៈ​​ខុសគ្នា អាចរួមរស់ជាមួយគ្នា។ ប៉ុន្តែលោក កឹម សុខា លោក សម រង្ស៊ី មិនដែលទទួលស្គាល់ប្រជាពលរដ្ឋភាគច្រើន លើសលុបដែលបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលទេ គេ​មានតែមើលងាយប្រជាពលរដ្ឋដែលបោះ​ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ថាសុទ្ធតែជាអ្នកបំផ្លាញជាតិទៅវិញ។ គេមើលងាថ្នាក់ដឹកនាំរដ្ឋាភិ​បាល និងគណបក្សប្រជាជនកម្ពុជា ថាសុទ្ធតែក្បត់ជាតិ ហើយនៅតែមិនអស់ចិត្តទៀត ថែមទាំង​មើលងាយប្រជាជនកម្ពុជា ភាគច្រើនលើសលុបដែល​​ផ្ដល់សេចក្តីទុកចិត្តគាំទ្រថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជាក្នុងការដឹកនាំរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិទៀត​​​​ គេថា សុទ្ធតែស៊ុម​គ្រលុំ​គ្នា កាត់ដីឲ្យបរទេស និងក្បត់ជាតិ។ សួរថា ភាសាក្បត់ជាតិនេះ វាសមឲ្យ ១០ ធ្នូ ស្ថិតនៅក្នុង​សតិសម្បជញ្ញៈលោក កឹម សុខា លោក សម រង្ស៊ី ទេ?​​ កុំនិយាយដល់ប្រជាធិបតេយ្យ គ្រាន់តែ​អ្នក​ប្រើពាក្យក្បត់ជាតិនោះ គឺវាគ្មានអ្វីសម្រាប់ឲ្យយើងឲ្យតម្លៃ​​ថា អស់លោកទាំងអស់ហ្នឹងពិតជា​ចង់​បាន ១០ ធ្នូ ទេ។ មួយទៀត គ្រាន់តែប្រើពាក្យក្បត់ជាតិ ហើយពុះញែកប្រជាជាតិដែលប្រជាជន​កម្ពុជាដែលគាំទ្រនិន្នាការខុសៗគ្នា នេះជាការបញ្ជាក់ថា លោក កឹម សុខា និងលោក សម រង្ស៊ី គឺ​ជាអ្នកនយោបាយមួយ ដែលបានត្រឹមតែស្រែក​​អាឡេអាឡូរប៉ិចរប៉ោចអត់បានការ ហើយ​ពូកែ​យកឈ្មោះប្រជាធិបតេយ្យមកធ្វើជា​​កម្មវត្ថុនយោបាយរបស់ខ្លួន តែការពិតអ្នកទាំងពីរនេះ កំពុង​ធ្វើចលនាម៊ោប្រជាធិតេយ្យ ហើយគ្មានន័យ​​អ្វីសម្រាប់​​សង្រ្គោះជាតិ​​តទៅ​​ទៀត​​ទេ​​
លោកសត្យា រក្ស
សំណួរ ទាក់ទងទៅនឹងចរឹតរបស់លោក កឹម សុខា ក៏ដូចជាចរឹត របស់លោក សម រង្ស៊ី នៅពេលដែលគណបក្សទាំងពីរនេះនៅរៀងៗខ្លួននោះយើងឃើញថាលោក សម រង្ស៊ី ធ្លាប់រិៈគន់នូវនយោបាយរបស់ លោក កឹម សុខា ខ្លាំងក្លាណាស់ដោយសារលោកកឹម សុខា មើលឃើញថាលោក សម រង្ស៊ី ធ្លាប់រិៈគន់នូវនយោបាយរបស់គាត់អំពីរឿងប្រាក់ខែចាស់ៗ ម៉ឺននិងនយោបាយផ្កាស្នោ ផ្កាស្តៅនិងរឿងនយោបាយរបស់ កឹម សុខា ធ្វើខ្ចៅយន្តហោះអីជាដើមនោះ​​ ដែលសកម្មភាពនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋដូច្នេះហើយបានជានៅពេលដែល​​ពួក​​គេ​​កំពុងដាក់ហ៊ុនសិប្បនិម្មិត​​ជាមួយគ្នានៅពេលនេះ​​ បែរជាធ្វើឲ្យគណបក្សសម រង្ស៊ីដែលធ្លាប់តែមានសីលធម៌គ្រាន់បើពីមុនមកនោះក្លាយទៅជាឲ្យគណបក្ស កឹម សុខា អូសមកបានជាមួយគ្នា
ត្រង់ចំណុចនេះតើលោកបណ្ឌិតមានអ្វីដើម្បីពន្យល់ទៅដល់បងប្អូនប្រជាពលរដ្ឋ​​ដើម្បីកុំឲ្យ​​​បងប្អូន​​យើងច្រឡំជឿ​​​ជនបោកប្រាស់​​ទាំងនោះ នាំឲ្យខូចប្រយោជន៍របស់បងប្អូននិងប្រយោជន៍ជាតិ​?​ ​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ចំណុចនេះខ្ញុំសូមជម្រាប​​​ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានឃើញ​​អំពី​​ទស្សនៈនយោបាយពិត​​របស់ សម រង្ស៊ី និង កឹម សុខា ជាធម្មតានៅក្នុងប្រទេសមួយដែលប្រកាន់យក​​របបប្រជាធិបតេយ្យ​​សេរីពហុបក្សគឺប្រជាពលរដ្ឋអាចមើលឃើញខុសៗគ្នា​​ ប៉ុន្តែការមើលឃើញដ៏លើសលប់ និងប្រកបដោយសុភវិនិច្ឆ័យ​​របស់ប្រជាពលរដ្ឋ​​ គឺការមើលឃើញអំពីគុណបំណាច់ និងវីរៈភាពព្រមទាំងសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលតាំងពីឆ្នាំ១៩៧៩មកម្លេះ ចំណុចមួយទៀត​​ នៅពេលដែលយើងចាប់ផ្តើម​​បង្រួប​​បង្រួមជាតិ និងផ្សះផ្សារជាតិ​​គឺយើងបានធ្វើការបោះឆ្នោតនៅឆ្នាំ១៩៩៣ ជាលើកដំបូង​​ ក្នុងប្រវត្តិសាស្ត្រនៃការដឹកនាំក្នុងប្រទេសកម្ពុជា នៅពេលនោះ​​ថ្វីត្បិតតែគណបក្សប្រជាជន​​កម្ពុជា​​ឈ្នះឆ្នោត​​​ក្នុងលំដាប់លេខ​​​ ហើយគណបក្សហ៊្វុនស៊ីនប៊ិចឈ្នះឆ្នោតលំដាប់លេខ​​ ក៏ប៉ុន្តែគម្លាតរវាងអ្នកលេខ១ និងលេខ២ គឺមិនឆ្ងាយ​​ពីគ្នាទេបានសេចក្តីថា ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនដដែលនៅតែផ្តល់សុភវិនិច្ឆ័យចំពោះគណបក្សប្រជាជនកម្ពុជាដដែល គឺគ្រាន់តែមានប្រជាពលរដ្ឋមួយចំនួន​​ទៀត​​បាន​​ចាញ់​​បោក​​នូវ​​នយោបាយ​​ត្រីចូលអន្លង់​​​ គឺមានន័យថា​​ប្រជាពលរដ្ឋ​​មួយចំនួនបានមើលឃើញនូវរបស់ថ្មីហើយក៏ចង់សាករបស់ដែលថ្មីនោះតែទីបំផុតទើបភ្ញាក់ខ្លួន សរុបមកវិញខ្ញុំមិនចង់និយាយថា​​គណបក្សហ៊្វុនស៊ីនប៉ិចបញ្ឆោតបោករាស្ត្រទេប៉ុន្តែប្រជាពលរដ្ឋដែលគាំទ្រគណបក្ស ហ៊្វុនស៊ីនប៉ិច នៅឆ្នាំ១៩៩៣ដោយសារប្រជាពលរដ្ឋខ្មែរសម្លឹងទៅលើស្នាព្រហត្ថឬក៏របបរាជាណា​​ចក្រទី១​​ ដែលដឹកនាំដោយអង្គសម្តេចឪរបស់យើង​​ដែលជំនាន់នោះគឺមានសន្តិភាព រីឯនៅឆ្នាំ១៩៩៣ កម្ពុជានៅពុំទាន់មានសន្តិភាពដូច្នេះការចង់បានសន្តិភាពគឺជាការពិតក៏ប៉ុន្តែមិនមែនមានន័យថា​​ គណបក្សប្រជាជន​​​ត្រូវបានប្រជាពលរដ្ឋបោះបង់ចោលនោះទេ​​​​​ខ្ញុំហ៊ាននិយាយថាគណបក្សហ៊្វុនស៊ីនប៊ិច​​ ឈ្នះឆ្នោតនៅពេលនោះ​ ​មិនមែនដោយសារសម្តេចក្រុមព្រះ​​ទេ​​ តែគឺដោយសារស្នាព្រហត្ថ​​សម្តេច នៅពេលនោះប្រជាពលរដ្ឋយល់ឃើញថាគណបក្ស ហ៊្វុនស៊ីនប៊ិចគឺសម្តេចឪ​​​ ហើយប្រជាពលរដ្ឋក៏យល់ឃើញថាគណបក្សប្រជាជនកម្ពុជាគឺមានឥស្សរជន៣រូប​​ របស់យើងដែលជាអ្នករំដោះប្រជាជាតិឲ្យបានរស់រានមានជីវិត ដូច្នេះតម្លៃពីរនេះគឺស្មើគ្នាទើបអ្នកឈ្នះលេខ១និងលេខ គឺមានចំនួនប្រហាក់ប្រហែលគ្នា​​
ប៉ុន្តែនៅពេលដែលគណបក្ស ហ៊្វុនស៊ីនប៊ិច ឈ្នះហើយគឺមិនបានធ្វើតាមអ្វីដែលប្រជាជន​​​​ត្រូវ​​ការ​​ទេ ផ្ទុយទៅវិញសម្រាប់គណបក្សប្រជាជន ថ្វីបើខ្លួនបានទទួលលេខ២ពិតមែន​​​​ តែគណបក្សប្រជាជនបានខិតខំធ្វើបន្ត និងបានធ្វើលើសពីគណបក្ស ហ៊្វុនស៊ីនប៊ិចដែលដឹកនាំ​​ដោយសម្តេច​​ក្រុមព្រះទៅទៀត​​ ដូច្នេះហើយបានជាលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៨គណបក្ស​​ប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋគាំទ្រលំដាប់លេខ១ហើយឃ្លាតឆ្ងាយពី ហ៊្វុនស៊ីនប៊ិចនៅឆ្នាំ១៩៩៣ គឺ ហ៊្វុនស៊ីនប៊ិច ៥៨គណបក្សប្រជាជនកម្ពុជា៥១។ ដល់ឆ្នាំ១៩៩៨​​ វិញគណបក្សប្រជាជនកម្ពុជា បានឡើងរហូត៦៤ ឯគណបក្ស ហ៊្វុនស៊ីនប៊ិច បានធ្លាក់មកនៅត្រឹម​​៤៣ កាលពីឆ្នាំ១៩៩៣ គឺមានការឃ្លាតគ្នាតែ៧កៅអីទេដល់ឆ្នាំ១៩៩៨ គឺឃ្លាតគ្នា​​រហូត២១កៅអី​​
លោក សត្យា រក្ស
សំណួរ ត្រង់ចំណុចនេះសូមលោកបណ្ឌិតជួយពន្យល់អំពីនីតិវិធីនៃការបង្កើតរដ្ឋាភិបាល​​​​នៅឆ្នាំ១៩៩៣ ដែលពេលនោះយើងបានប្រើរូបមន្ត/ ដែលត្រូវការសម្លេងរហូតទៅ​​ដល់​​​៨០សម្លេង អញ្ចឹងដើម្បី គណបក្ស ហ៊្វុនស៊ីនប៊ិច អាចបង្កើតរដ្ឋាភិបាលបាន តើគណបក្ស​​នេះត្រូវការដៃគូរបង្កើតរដ្ឋាភិបាលបែបណាដែរ​?​ ដើម្បីជៀសវាងការនិយាយថាហ៊្វុនស៊ីនប៊ិច ឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជាដណ្តើមអំណាចដូច្នេះសូមលោកបណ្ឌិតជួយ​​បំភ្លឺ​?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ខ្ញុំសូមបញ្ជាក់ពីចំណុចនេះ មុននឹងនិយាយពីរឿងសន្លឹកឆ្នោតគឺត្រូវនិយាយ​​អំពី​​រដ្ឋធម្មនុញ្ញថ្មីសិន ពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនៅក្នុងឧបសម្ព័ន្ធទី៥ស្តីពីគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញ​​ថ្មី​​របស់កម្ពុជា​​ ដែលនៅក្នុងនោះមាត្រាដំបូងបានបញ្ជាក់រួចទៅ​​ហើយ​​។នៅក្នុងរដ្ឋធម្មនុញ្ញថ្មីនោះទី១ ចែងថា សភារដ្ឋធម្មនុញ្ញត្រូវមានសមាជិកយ៉ាងតិច១២០នាក់ហើយរដ្ឋធម្មនុញ្ញថ្មីត្រូវអនុមត្តិដោយ​​សភាធម្មនុញ្ញយ៉ាងតិច/ ក្រោយពេល​​ដែល​​មាន​​រដ្ឋធម្មនុញ្ញ​​ទើប​​អាច​​បង្កើតរដ្ឋាភិបាល​​ ល។ និង ។ល។​​
ក្រោយពីបោះឆ្នោតភ្លាម នៅឆ្នាំ១៩៩៣ ក្នុងចំណោមអសនៈ១២០គណបក្ស ហ៊្វុនស៊ីនប៊ិច បាន៥៨ គណបក្សប្រជាជនកម្ពុជាបាន៥១គណបក្សលោកតាសឺន សាន បាន១០ និងគណបក្សម៉ូលីណាកាបាន បើសិនជាមិនបូកបញ្ចូលជាមួយគណបក្សប្រជាជនទេគឺគេបូកបញ្ចូលគ្នាទាំង៣ គណបក្សនោះគឺបានត្រឹមតែ៦៩ទេ ដូច្នេះគឺមិនអាចទទួលបានចំនួន​​/នៃសមាជិកសរុប១២០ទេ អញ្ចឹងបើបានតែ៦៩ គឺនៅខ្វះ១១សម្លេង ទោះបីជាខ្វះ​​តែ១សម្លេងក៏បង្កើតរដ្ឋាភិបាលមិនបានដែរ​​​​ ដូច្នេះយោងតាមកិច្ចព្រមព្រៀងទីក្រុងបារីសបើ​​ដោះស្រាយអ្វីមិនបានទេគឺភាគីខ្មែរនីមួយៗត្រូវថិតនៅរក្សាស្ថានភាពដដែល អញ្ចឹងតំបន់ដែលរដ្ឋាភិបាលត្រីភាគីនីរទេសកាន់កាប់នៅកន្លែងណាគឺត្រូវកាន់កាប់នៅទីនោះទៅ​​ ជាមួយក្រុមខ្មែរក្រហម រីឯរដ្ឋាភិបាលអតីតរដ្ឋកម្ពុជាគឺនៅគ្រប់គ្រងបន្តបើសិនជាដូច្នេះមែន គឺមិនអាចមានថ្ងៃនេះទេពីព្រោះសម្លេងប្រជាពលរដ្ឋមិនបានផ្តល់ឲ្យរដ្ឋាភិបាលត្រីភាគីដឹកនាំប្រទេស​​ និងធ្វើរដ្ឋធម្មនុញ្ញតែម្នាក់ឯងទេ
លោក សត្យា រក្ស
សំណួរ លោកបណ្ឌិតបានបញ្ជាក់ច្បាស់ហើយថា បើយោងតាមរដ្ឋធម្មនុញ្ញនិងនីតិវិធីនៃការបង្កើត​​រដ្ឋាភិបាល​​ក្រោយពីការបោះឆ្នោតលុះត្រាតែទទួលបាន៨០សម្លេងប៉ុន្តែពួកគេរួម​​គ្នា​​បានតែ៦៩ដូច្នេះគឺនៅខ្វះ១១សម្លេងទៀតទើបអាចបង្កើតរដ្ឋាភិបាលបាន ដូច្នេះហើយទើបមានការចរចារគ្នាជាមួយគណបក្សប្រជាជន​​ដើម្បីបង្កើតជារដ្ឋាភិបាលបម្រើជាតិ​​មាតុភូមិ​​​​ប៉ុន្តែ​​កឹម សុខាដែលទទួលបានតំណែងតំណាងរាស្ត្រដោយសារការបោកប្រាស់​​គេនៅពេលនេះ​​​​ បានលើកថានៅឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាដណ្តើមអំណាច សុំគេចូល​ ​ប្រើកម្លាំងគំរាមកំហែងដើម្បីគាបសង្កត់ទៅលើ ហ៊្វុនស៊ីនប៊ិច ដើម្បីចែករំលែកអំណាច​​​ តើការលើកឡើងនេះជាការខុសឆ្គង​​ដែរ​​ឬទេសូមលោកបណ្ឌិតជួយបញ្ជាក់​?​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ លោក កឹម សុខា ល្ងង់ខ្លៅដោយសារតែនយោបាយប្រជាធិបតេយ្យសេរីពហុបក្សហើយខ្លួនកំពុងតែវង្វេងនៅក្នុងព្រៃប្រជាធិបតេយ្យ​​ ធ្វើឲ្យ កឹម សុខា ភ្លេចភ្លាំងពីរបៀប​​​គិតលេខ​​​ជាក់ស្តែងប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនចូលរួមបង្កើតរដ្ឋធម្មនុញ្ញ គឺមិនអាចធ្វើអ្វីចេញនោះទេទោះបីជាទៅពឹងឥសីណាមកជប់ក៏ដោយត្រង់ចំណុចនេះសូមបងប្អូន​​ប្រជាពលរដ្ឋមើល​​ឲ្យឃើញច្បាស់អំពីមនសិកាស្នេហាជាតិ​​ របស់គណបក្សប្រជាជនកម្ពុជា​​ ដែលមិនបានប្រើនូវឥទ្ធិពលរបស់ខ្លួនក្នុងការធ្វើឲ្យរាំងស្ទះការបង្កើតរដ្ឋធម្មនុញ្ញនិងរដ្ឋាភិបាលក្នុងនាមខ្លួនទទួលបានការគាំទ្រសម្លេង​​​ពីប្រជាពលរដ្ឋ​​លំដាប់លេខ២ឡើយ ផ្ទុយទៅវិ គណបក្សប្រជាជនកម្ពុជាសុខចិត្តលះបង់ដើម្បីការបង្រួបបង្រួមជាតិមានន័យថាការរៀបចំបោះឆ្នោតរបស់ អ៊ុនតាក់ គឺមិនបានទទួលនូវលទ្ធផលអ្វីនោះទេប្រសិនបើ​​គ្មាន​​ការ​​ចូលរួម​​ពីគណបក្ស​​ប្រជាជន​​ ការលះបង់នោះគឺគណបក្សប្រជាជនសុខចិត្តទៅចូលរួមជាមួយគណបក្ស ហ៊្វុនស៊ីនប៊ិចជាសម្ព័ន្ធភាពរដ្ឋាភិបាលក្រោមរូបមន្តដ៏វិសេវិសាលរបស់​​អង្គ​​សម្តេចឪ​​ ដើម្បីប្រជាជនកម្ពុជា​​ទាំងមូលដោយសារយើងរួមគ្នាបង្កើតរដ្ឋាភិបាល​​ចម្រុះ​​បណ្តោះអាសន្ន​​ ទើបគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ីនប៊ិច អាចសម្រេចបាន​​នូវការ​​ធ្វើរដ្ឋធម្មនុញ្ញថ្មីមួយនៅឆ្នាំ១៩៩៣​ ​ ក្រោយពីមានរដ្ឋធម្មនុញ្ញហើយ ទើបយើងអាចបង្កើតបាននូវរាជាណាចក្រទី២ ដែលមានលក្ខណៈទំនើបជាងរាជាណាចក្រទី១​​​ ដោយសារយើងអនុវត្តនូវរបបរាជានិយមបែបប្រជាធិបតេយ្យសភាហើយ​​បង្កើតបាននៅនីតិកាលទី១នូវរដ្ឋាភិបាលចម្រុះរវាងគណបក្ស ហ៊្វុនស៊ីនប៊ិច និងគណបក្សប្រជាជនកម្ពុជា​​ ដោយផ្អែកទៅលើសម្លេង​​/ នៃសម្លេងគាំទ្ររបស់សមាជិករដ្ឋសភា​​​ ហើយរហូតយើងបានពង្រឹង​​តទៅទៀតមកដល់សព្វថ្ងៃនេះ​​​​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី​​