Tuesday, December 31, 2013

សេច​ក្តី​ប្រកាស​របស់​​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ ស្តី​ពី​​ការ​​កំ​ណត់​​ប្រាក់​ឈ្នួល​​អប្ប​បរមា​ សម្រាប់​​កម្មករ និយោជិត ផ្នែក​​វាយ​នភ័ណ្ឌ​កាត់​​ដេរ​សំ​លៀក​បំ​ពាក់​ និង​​ផលិត​​ស្បែក​​ជើង​


សេច​ក្តី​ប្រកាស​របស់​​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ ស្តី​ពី​​ការ​​កំ​ណត់​​ប្រាក់​ឈ្នួល​​អប្ប​បរមា​ សម្រាប់​​កម្មករ និយោជិត ផ្នែក​​វាយ​នភ័ណ្ឌ​កាត់​​ដេរ​សំ​លៀក​បំ​ពាក់​ និង​​ផលិត​​ស្បែក​​ជើង​

ទស្សនៈ តើសម្ព័ន្ធកំណែទម្រង់បោះឆ្នោតជាអ្វី?

ទស្សនៈ

តើសម្ព័ន្ធកំណែទម្រង់បោះឆ្នោតជាអ្វី?

បន្ទាប់​ពីការ​ប្រឹង​ប្រែង​របស់​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍មក នៅខែធ្នូ ២០១៣ នេះ មាន​អង្គការ​ថ្មី​មួយ បាន​ចេញផ្សាយ​នូវ​របាយការណ៍ស្ដី​ពីការ​បោះឆ្នោត​សាកល ថ្ងៃទី ២៨ កក្កដា ឆ្នាំ​២០១៣។ អង្គការ​ថ្មីនេះ ឈ្មោះ​ថា “​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោតដែលហៅកាត់ថា ERA” ។ អង្គការ​នេះ ហាក់​ដូច​ជា​មាន​អាថ៌កំបាំង​ ជា​អង្គការ​ស្រមោល ព្រោះ​ក្រុមនេះពុំមាន​គេហរ​ទំព័រ​ផ្ទាល់​ទេ។ ព្រោះ​ថា ក្រៅ​ពី​របាយការណ៍​នេះ ខ្ញុំ​មិន​អាច​ស្រាវ​ជ្រាវ​រក​ឃើញពី​ប្រវត្តិ​របស់​​អង្គ​ការនេះ​ឡើយ។

ក្រៅ​ពីនេះ គេ​បាន​ឃើញ​នៅ​លើ​ក្រប​របាយការណ៍​របស់​​ ERA មាន​បង្ហាញ​រូប​អត្ត សញ្ញាណ​របស់​អង្គការ​ NGO ចំនួន ២០ ។ ក្នុង​ចំណោម​នោះ មាន​អង្គការ​ចំនួន ៨ ត្រូវ​គេ​ហៅថា “​អង្គការ​រួម​វិភាគ​ទាន” រីឯ​អង្គការ​ចំនួន ១២​ទៀត ហៅថា “អង្គការ​គាំទ្រ​​ពីក្រោយ”។ បញ្ហានេះ បាន​ធ្វើ​ឲ្យ​យើងឆ្ងល់​ ពីព្រោះមាន​ចម្លើយ​តិច​តួចពេក​។

“អង្គ​ការ​ចូល​រួម​វិភាគ​ទាន” និង អង្គ​ការ​គាំទ្រ​ពីក្រោយ” ជាអង្គ​ការ​ទាំង ២០​ ដែល ពាក់​ព័ន្ធ​ជាមួយនឹង​អង្គការថ្មី ERA មានពាក់​ព័ន្ធ​តឹ្រ​ម​តែ​ធ្វើ​របាយការណ៍​ប៉ុណ្ណោះឬ? បើ​ក្រុម ទាំង​ពីរ ដែល​ជា​សមាជិក ERA មាន​ការ​ទទួលខុស​ត្រូវរួម​គ្នា​ចំពោះរបាយការណ៍របស់ ERA សួរថា តើ​មាន​សកម្មភាព​ផ្សេ​ងទៀត​ឬ​ទេ? តើ “អង្គការចូលរួមវិភាគទាន” មានភារកិច្ច​ទទួល ខុស​ត្រូវ​រួមគ្នា​យ៉ាង​ដូច​ម្ដេច ទៅ​នឹង​ “អង្គ​ការគាំទ្រ​ពីក្រោយ​នោះ ឬយ៉ាងណា?”

ម៉្យាងទៀត ប្រសិនបើ “អង្គ​ការរួមវិភាគទាន” និង “អង្គ​ការ​គាំទ្រ​ពីក្រោយ” សំដៅទំនាក់ ទំនង​ តែ​លើ​របាយការណ៍នោះ គឺ​មិនបង្ហាញថា ERA ជាអង្គការពិតប្រាកដទេឬអ្វី?  ប៉ុន្តែ​គ្រាន់តែ​ជា​ឈ្មោះ​ប្រឌិតឡើងដើម្បីបង្ហាញថា របាយការណ៍នេះរៀបចំឡើងដោយអង្គការមួយធំដុំ មាន​អំណាច​ជាង អង្គការ NGOs ដទៃទៀត​ប៉ុណ្ណោះ តើ​ពិត​មែន​ទេ?

សំណួរមួយទៀត គឺថា​តើ​​ ERA ជាអង្គការខ្មែរ ឬជាអង្គការបរទេស? ព្រោះ​ថា អង្គការ​ទាំង​ ២០ ស្ទើរ​តែ​ទាំង​អស់​ជា​អង្គការខ្មែរ​ តែ​តួនាទី​សំខាន់​របស់​ពួក​គេ​ហាក់​ដូច​ជា​ក្រុម​មួយ​ ដែល​បង្កើតឡើង និង​ផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឈ្មោះ “វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ក្នុង​ចំណោម “អង្គការរួមវិភាគ​ទាន​” ចំនួន ៧ ដែល​បាន​​ចុះក្នុងរបាយ​ការណ៍​​នេះ ​មាន​អង្គការ​ចំនួន​ពីរ​មិន​បាន​បញ្ជាក់ ពីថវិការបស់​ខ្លួន​ចំណាយ​សម្រាប់​ “កម្មវិធីបោះឆ្នោត” នោះ​ទេ អង្គការ​ចំនួនពីរ​បាន​បញ្ជាក់​ថា​ខ្លួនបាន ទទួលថវិកាពី NDI និង USAID អង្គការមួយ​ទៀត​បានទទួល ថវិកាពីសហភាពអឺរ៉ុប អង្គការ​មួយ​ទៀតបាន ទទួលថវិកាពីសហភាពអឺរ៉ុប និង​មូល​និធិ​​របស់​មហាសេដ្ឋីឈ្មួញ​រូបិយប័ណ្ណឈ្មោះ George Soros រីឯកម្មវិធី កែប្រែពិភពលោកក្នុងនាម​ George Soros ហើយអង្គការមួយ​ទៀត​ទទួល​ថវិកា​ពី​អង្គការ NGOs មួយចំនួន ដែលប្រភពនេះខ្ញុំមិនបាន តាមដានទេ។
ដូច្នេះ វាទំនងថា “អង្គការរួមវិភាគ​ទាន” របស់ ERA ដូចជា​មិនបានចូលរួមវិភាគ​ទានច្រើន ជាងរដ្ឋាភិ​បាល​សហរដ្ឋអាមេរិក និងបណ្តារដ្ឋាភិបាលនៅអឺរ៉ុបនោះទេ។ ចំណែក “ការបោះពុម្ព​របាយ​ការណ៍​នោះ គឺ​ USAID ជាអ្នកឧបត្ថម្ភ នេះបើ​យោង​តាមក្របខាងមុខ ហើយត្រឹមតែ​ការជួយ​បោះពុម្ព​ប៉ុណ្ណោះទេ។
ទ្ធិពលគ្របដណ្តប់របស់ទីភ្នាក់ងារបរទេស ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនូវការរៀបចំឡើង ឲ្យមានការចេញផ្សារបាយការណ៍របស់ ERA ។ ជាក់ស្តែង អត្ថបទមួយដែលផ្សាយបំផ្លើសនៅ ក្នុងកាសែត Cambodia Daily ចុះថ្ងៃទី ២៩ ខែតុលា បានផ្អែកទាំងស្រុងលើការអត្ថាធិប្បាយ និងការ ដកស្រង់សំដីពីរបាយការណ៍នេះ ដោយ​អ្នកស្រី Laura Thornton នាយិកា NDI នៅក្នុងស្រុក។
របាយការណ៍នេះ “នឹងផ្តោតលើការមិនសប្បាយចិត្តមួយចំនួនលើលទ្ធផលបោះឆ្នោត ហើយ ពិតជាបង្កើតឲ្យមានការទាមទារនៅថ្នាក់មូលដ្ឋានឲ្យមានការកែទម្រង់” នេះជាការនិយាយ របស់អ្នកស្រី Thornton នៅក្នុង Daily ។ អ្នកស្រីបានបន្តថា “តាមទស្សនៈរបស់យើង យើងកំពុង និយាយអំពីការផ្លាស់ប្តូរទាំងស្រុងមួយ គឺការសរសេរច្បាប់បោះឆ្នោតឡើងវិញ និងការផ្លាស់ប្តូរ គ.ជ.ប (គណៈកម្មា​ធិ​ការជាតិរៀបចំការបោះឆ្នោត)។
វាហាក់ដូចជាមិនមានអ្វីកើតឡើងចំពោះអ្នកស្រី Thornton និង កាសែត Cambodia Daily ថា មានអ្វីមិនសមស្របចំពោះអង្គការ ដែលគ្មានការបោះឆ្នោតជ្រើសតាំងទទួលថវិកា និងការ ណែនាំពីទីភ្នាក់ងារបរទេស ដែលប៉ុនប៉ង “បង្កើតឲ្យមានការទាមទារថ្នាក់មូលដ្ឋាន” ឲ្យមានផ្លាស់​ប្តូរ​នីតិ​វិធី​បោះឆ្នោត និងសរសេរច្បាប់បោះឆ្នោតរបស់ប្រទេសឡើងវិញ។ ពិតណាស់ បើពិនិត្យ​លើ ឥរិយាបថនេះ វាជាការគួរ ឲ្យភ្ញាក់ផ្អើលដែលថា ERA មើលឃើញ​ពីតំរូវការ​សំរាប់ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត។ ប្រហែលជា NDI មិនទាន់បានពន្យល់ដល់ “អ្នករួមចំណែក” នៅក្នុងស្រុក នូវអ្វី ដែលខ្លួនបានពន្យល់ដល់ពួកស្តាំនិយម ដែលខ្លួនបានផ្តល់ថវិកា និងលើកទឹកចិត្ត​ឲ្យមានរដ្ឋប្រហារ ប្រឆាំងនឹងប្រធានាធិបតីជាប់ ឆ្នោតនៅប្រទេស Venezuela ក្នុងឆ្នាំ ២០០២ នៅឡើយទេ។
ពាក្យសំំដីខាងលើផ្តល់នូវបរិបទខ្លះដល់របាយការណ៍របស់ ERA ដែលអំពាវនាវម្តង ហើយម្តងទៀត ឲ្យមានការគ្រប់គ្រងលើទិដ្ឋភាពផ្សេងៗនៃការបោះឆ្នោតនៅកម្ពុជា ដោយអង្គការ “ឯករាជ្យ” ឬ “មិនលំអៀង” ឧទាហរណ៍ដូចជា “កំណែទម្រង់ត្រូវផ្តោតសំខាន់លើការបង្កើតគណៈ កម្មាធិការគ្រប់គ្រងការបោះឆ្នោតឯករាជ្យ មិនប្រកាន់គណបក្ស មានតម្លាភាព និងមានគណនេយ្យ ភាពពិត​ប្រា​កដ​មួយ។” “រដ្ឋាភិបាលគួរតែពិចារណាបង្កើតអាជ្ញាធរផ្សព្វផ្សាយឯករាជ្យមិនលំអៀង ខាងនយោ​បាយ​...។”​ “អ្នក សង្កេតការណ៍ឯករាជ្យបានផ្តល់អនុសាសន៍ដូចខាងក្រោម...”
អ្វីដែលបង្ហាញច្បាស់ក្នុងរបាយការណ៍នេះ គឺពាក្យដោយ “ឯករាជ្យ” អង្គការមិនមែនរដ្ឋា ភិបាល ទាំងនេះចង់សំដៅលើខ្លួនឯង និងសម្ព័ន្ធមិត្តបរទេសរបស់ខ្លួន ពោលគឺ “របាយការណ៍ នេះបានចងក្រងដោយផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការឯករាជ្យផ្សេងៗ [ហៅថា “អង្គការរួមវិភាគទាន] ...”  “...ការផ្សព្វផ្សាយឯករាជ្យរបស់ស្ថានីយ៏វិទ្យុសំឡេងសហរដ្ឋអាមរិក (VOA) និង វិទ្យុអាស៊ីសេរី (RFA) ...”  “គ្មានអង្គការ NGOs ឯករាជ្យ ណាមួយត្រូវបានអនុញ្ញាត ធ្វើជាសាក្សី” ក្នុងការស៊ើបអង្កេតផ្ទៃក្នុង​របស់ គ.ជ.ប.។”  “កំណែទម្រង់បន្ថែមទៀតត្រូវធ្វើលើ រចនាសម្ព័ន្ធ ដំណើការ និងសមាជិកភាព គ.ជ.ប. រួមមាន ការបង្កើតគណៈកម្មាធិការជ្រើសរើស ឯករាជ្យមួយ ដែលមានតំណាងមក​ពី​វិស័យ​ផ្សេងៗ ​(ដូចជា ក្រុម បណ្ឌិតសភា អង្គការមិនមែន រដ្ឋាភិបាល [គួរឲ្យភ្ញាក់ផ្អើល!] អង្គការច្បាប់... ។ល។)
ទំនុកចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលថាកម្ពុជាជាទីតាំងល្អប្រសើរ ប្រសិន​បើ ពួកគេនៅទទួលខុសត្រូវគ្រប់គ្រង គឺត្រូវបានប្រៀបធៀបដោយ​សមហេតុផលជាមួយ​ការ​មិនជឿ​ទុក​ចិត្តរបស់ ខ្លួនចំពោះអ្នកជាប់ឆ្នោតកាន់មុខតំណែង (ទីបំផុតគ្មានប្រធានអង្គការ NGOs ណា ម្នាក់ ត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីសាធារណជននោះទេ)។ ដូច្នេះ  អ្នកនិពន្ធរបស់ អង្គការ NGOs ពិតជាប្រមាថ មើលងាយដល់ក្រុមប្រឹក្សាឃុំ ពីព្រោះក្រុមប្រឹក្សា​នេះត្រូវបាន ជ្រើសរើស​តាមរយៈការ​បោះឆ្នោត។ ពួក NGOs នេះ តែងតែលើកឡើងអំពីក្រុមប្រឹក្សាឃុំ ភ្ជាប់ ជាមួយការរិះគន់ថា ដោយជ្រើសរើស​តាមរយៈការ បោះឆ្នោតក្រុមប្រឹក្សាឃុំគឺ “មាននិន្នាការ ប្រកាន់គណបក្ស” ដូច្នេះអាចនឹងមាន​ការលំអៀង “គណៈកម្មា-ធិការមូលដ្ឋានមួយមិនលំអៀង មានវិជ្ជាជីវៈដោយជ្រើស​រើសគ្មានការបោះឆ្នោត គួរត្រូវបានជ្រើសតាំង ឬបង្កើតឡើងឲ្យចុះបញ្ជី ឈ្មោះអ្នកបោះឆ្នោត ដោយលុបចោលការទទួលខុសត្រូវនេះពីក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត និងប្រកាន់គណបក្ស។”
ជាការពិតណាស់ សមាសភាពលំអៀង គឺជាលទ្ធផលធម្មតាចេញពីការបោះឆ្នោតសំរាប់ ស្ថាប័ន នៅ​ក្នុងប្រទេសដែលមានសិទ្ធិស្របច្បាប់ក្នុងការបង្កើតគណបក្សនយោបាយ ពោលគឺ ប្រជាជនបោះ​ឆ្នោតជ្រើសរើសសមាជិកបក្សរបស់ខ្លួន។ មើលទៅ ERA នឹងឈានទៅកាន់ប្រភព នៃបញ្ហានេះ ហើយគាំទ្រការដកហូតអំណាចពីរដ្ឋសភាក្នុងការអនុម័តច្បាប់ ព្រោះពិតណាស់ សមាជិកសភា គឺមកពីគណបក្សនយោបាយ។ បន្ទាប់មក អំណាចរដ្ឋសភាអាចនឹងផ្ទេរទៅឲ្យ ស្ថាប័នជាតិមួយដែលមិនលំអៀង មានវិជ្ជាជីវៈ គ្មានការបោះឆ្នោតជ្រើសរើស ហើយជ្រើសតាំង ដោយអង្គការរួមវិភាគទាន” និងអង្គការគាំទ្រពីក្រោយ” របស់ ERA ចេញពីក្នុងចំណោម ប្រធានប្រតិបត្តិរបស់ខ្លួនផ្ទាល់៕
[ខ្ញុំមានបំណងសរសេរអត្ថបទមួយទៀតនិយាយអំពីការតវ៉ា និងអនុសាសន៍ជាក់លាក់មួយ ចំនួនទៀតនៅក្នុងរបាយការណ៍របស់ ERA]

By Allen Myers

បទអត្ថាធិប្បាយ៖ ច្បាប់ និងសេចក្តី​ថ្លៃ​ថ្នូរគ្មានដក់ក្នុងខួរក្បាលមេបក្សប្រឆាំង​ទេ

អត្ថបទ៖ តែ​ វួច​ណយ​

        អស់រយៈពេល​ប្រមាណ​៣ ខែកន្លងផុត​ទៅ​ហើយ  ក្រោយពីការប្រកាសលទ្ធផល​នៃការ​បោះឆ្នោត​សំរាប់អាណត្តិទី៥ គណ​បក្សប្រឆាំង​បាន​បង្កើត​បញ្ហា​កាន់​តែ​ធំ​ៗឡើង​ បន្ទាប់​ពី​បក្ស​របស់​​ខ្លួន​បាន​ចាញ់​ឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣ទៅ​នេះ​។

        សភាពការណ៍​នយោ​បាយ​នៅកម្ពុជា ជារឿងមួយដោយឡែកពីសភាពការណ៍នៃ​បណ្តា​ប្រទេស​ផ្សេងៗលើសកលលោក។ កូនខ្មែរ​បាន ឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ខ្មែរបែកបាក់គ្នា បាត់បង់​ទឹកដី ប្រជាជនរស់នៅទាំងភ័យខ្លាច ពុំមានលំនឹង​ក្នុង​ដំណើរជីវិតជាច្រើនសតវត្សរ៍មកហើយ។

ទើបតែជាងពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកក្តិបណ្ឌិតរបស់ ថ្នាក់​ដឹកនាំកំពូលៗ​មាន សម្តេចតេជោ ហ៊ុន សែន ជាដើម ទើបសង្គម​ខ្មែរបានងើប​ផុត​ពីគ្រោះ​មហន្ត​រាយប្រល័យពូជសាសន៍ដ៏សែនជូរចត់ បាន​ និងកំពុងរស់ក្នុង​សន្តិ​ភាព អភិវឌ្ឍន៍ មាន​មុខ​មានមាត់ និង​សិទ្ធិសេរីភាពស្មើនឹងសហគមន៍អន្តរជាតិ។

      គួរឱ្យសោកស្តាយមេបក្សសង្រ្គោះជាតិ មានមហិច្ឆតានយោបាយ ដោយពុំគោរព​សុឆន្ទៈ​​របស់ប្រជាពលរដ្ឋខ្មែរ​ ដែលចង់បានសន្តិភាព​។ តាមការពិតមេ​គណ​បក្សនយោបាយ​សង្រ្គោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផលបោះឆ្នោត តាំងពីមុនពេលបោះឆ្នោត​ ក៏​ប៉ុន្តែ​គណបក្ស​នយោបាយ​នេះ ចូលបាន​​រួមចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជា​មួយ​គណបក្ស​នយោបាយទាំង៨ ក្នុងគោល​ដៅ​​សន្សំលេស​នយោបាយ​ បើទោះបីគណបក្សនយោបាយនេះ បានទទួល ៥៥ កៅអីនៅរដ្ឋ​សភា​​ជាតិ ដែល​មានគណៈ​កម្ម​ការ​​រៀបចំការបោះឆ្នោត ធ្វើជាអាជ្ញាកណ្តាលប្រកួតលើ​សង្វៀន​ប្រជាធិបតេយ្យ​ពហុបក្សយ៉ាងណា​ក៏​ដោយ។

      ថ្ងៃ២៨ កក្កដា ២០១៣ ជាថ្ងៃប្រវត្តិសាស្រ្តដែល​ប្រជាជនកម្ពុជា​បានលះបង់ពេលវេលាពេញ​មួយ​ថ្ងៃ​​ចូល​រួម​បោះឆ្នោត ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត អាចទុកចិត្តអាចការពារ​ផលប្រយោជន៍​​ខ្លួន​បាន ហើយជាពិសេស គឺយកប្រយោជន៍ជាតិជាធំ។ ប៉ុន្តែទីបំផុតគណបក្ស​ សង្រ្គោះ​ជាតិនេះ​ស្រាប់​តែ “ឡាំប៉ា”​ ធ្វើពហិការមិនចូលរួមប្រជុំសភា តាមការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ និងមិនបានធ្វើ​ការ​​បំរើ​សុឆន្ទៈរាស្រ្ត​ តាមអ្វីដែល​គណបក្ស​នេះ​បានសន្យា មិនតែ​ប៉ុណ្ណោះថែមទាំងស្រែកក្តែងៗ ដៀលត្មះថា​ជា “សភាមិនគ្រប់ទឹក”​ ។

      ថ្នាក់​ដឹក​នាំ​គណបក្សនយោបាយទាំងពីរ គណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ បាន​ជួប​ចរចា​គ្នាម្តងជាពីរដង ដើម្បីព្យាយាមរកចំណុចរួម និងឯកភាពគ្នា បាន​សន្យាគោរព​សេចក្តី​ថ្លែង​ការណ៍​រួម​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ថា នឹង​បន្ត​ការ​ច​រចាទៅថ្ងៃមុខទៀត ប៉ុន្តែផ្ទុយ​ទៅ​វិញ គណបក្ស​សង្រ្គោះ​ជាតិ​ប្តេជ្ញា​​ឈប់ចរចាជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជាទៀត ហើយបន្ត​ធ្វើបាតុកម្មរៀងរាល់ថ្ងៃ ប្រមូល​ផ្តុំ​ជា​សាធារណៈរៀងរាល់ថ្ងៃអាទិត្យ និងដង្ហែក្បួន បិទផ្លូវ។  ម្តង​ទាមទារនេះ ម្តងទាមទារនោះ ពុំមាន​គោលដៅ​ច្បាស់លាស់ ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ ខូច​សណ្តាប់ធ្នាប់សង្គម ហើយនាំឲ្យប៉ះពាល់​ដល់កិត្តិយស​មុខមាត់ប្រទេសជាតិ។

      នៅពេលថ្មីៗនេះ គណបក្ស​ប្រឆាំង​បាន​ទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីដំណែង និង​ទាមទារឲ្យ​បោះឆ្នោត​ឡើងវិញ។ បើមេគណបក្សទាំងនេះ មិនស្គាល់ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​ខ្លួនឯងផង​​​សួរថា តើមេបក្សដ៏ល្ងីល្ងើទាំងនេះ​អាចដឹកនាំប្រទេសជាតិបាន ឬទេ? មេបក្ស​សង្រ្គោះ​ជាតិ​ត្រូវគោរព​ច្បាប់របស់កម្ពុជាក្នុងនាមជា​ប្រទេស​នីតិរដ្ឋ។ ប្រទេស​នីមួយ​ៗ​លើសកលលោក គេមានច្បាប់សម្រាប់ប្រទេសរបស់គេ ហេតុនេះហើយ​នយោបាយ​របស់​កម្ពុជា​​ត្រូវ​កម្ពុជាដោះ​ស្រាយតាមបែបបទលំនាំរបស់កម្ពុជា មិនអាចធ្វើត្រាប់ ឬចម្លង​តាម​​ប្រទេសណា​មួយ​ឡើយ​។
      មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវយល់ឲ្យច្បាស់ថា “ខ្មែរ គឺមិន​បំពេញ​ចិត្ត​បរទេសទេ ខ្មែរ​ត្រូវធ្វើអ្វីៗ ដើម្បីខ្មែរ មិនមែនធ្វើអ្វីៗ ដើម្បីបរទេសឡើយ​ ។

      មេបក្សសង្រ្គោះជាតិមានសិទ្ធិ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់ពេល គ្រប់ទីកន្លែង គ្រប់​កាលៈ​ទេសៈ​ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ មិនអាចប៉ះពាល់ និងរំលោភលើសិទ្ធិ​អ្នកដទៃឡើយ។
      ម៉្យាង​វិញ​ទៀត​ សូម​បងប្អូនចូលរួម​ធ្វើ​បាតុកម្ម​​គួរពិចារ​ណា​ឡើងវិញ បងប្អូនមកពីជនបទ​ត្រូវ​ធ្វើដំណើរវែងឆ្ងាយ វេចបាយ ទឹក ដេកហាលភ្លៀង ហាលខ្យល់ រងារ មូស សត្វល្អិតខាំទិច ខ្វះអនាម័យ ប៉ះពាល់សុខភាព ហើយ​រដូវនេះជារដូវប្រមូលកសិផល ដូច្នេះ សូម​​បង​ប្អូនបាតុករ​ទាំង​ឡាយ កុំជឿ​ពាក្យ​សន្យា​សំដី​បោក​​ប្រាស់​របស់ពួកមេបក្សសង្រ្គោះជាតិទាំង​នេះ​អី​ ពី​ព្រោះ​ មេបក្ស​​សង្រ្គោះជាតិ គេដេកស្រួល ស៊ីឆ្ងាញ់ ដើម្បីសន្សំកម្លាំងសែ្រក​ក្តែង​ៗ បង្កភាព​​ចលាចល​សង្គម​ និង​រុញ​​ឲ្យ​បាតុករ​តស៊ូមតិ ដើម្បីតែបំ​រើ​អំណាចរបស់ពួក​គេគេតែប៉ុណ្ណោះ​។

អត្ថបទ៖ តែ វួចណយ

Video 2013

 Special Report on the Exact Meaning and Scope of the ICJ's Judgment in The Hague Rendered on 11 November 2013 20-12-2013
 សន្និ​សីទ​​​​កាសែត ​​ស្តី​ពី​​ការ​​សម្រេច​​ប្រគល់​​រូប​​បដិ​មាក​រ​ខ្មែរ​​ទុ​យោធន៍ (Duryodhana) កសាង​​នៅ​​សត​វត្សរ៍​​ទី១០ មក​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​ក្រុម​ហ៊ុន​​ដេញ​​ថ្លៃ​​អាមេរិក Sotheby និងម្ចាស់​​បដិមាករ​​ជន​ជាតិ​​បែល​​ហ្សិក លោក​ស្រី RUSPOLI 17-12-2013
 សន្និ​សីទ​​​​សារ​ព័ត៌មាន ​​ស្តី​ពី​​ការ​​សម្រេច​​ប្រគល់​​រូប​​បដិ​មាក​រ​ខ្មែរ​​ទុ​យោធន៍ (Duryodhana) កសាង​​នៅ​​សត​វត្សរ៍​​ទី១០ មក​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​ក្រុម​ហ៊ុន​​ដេញ​​ថ្លៃ​​អាមេរិក Sotheby និងម្ចាស់​​បដិមាករ​​ជន​ជាតិ​​បែល​​ហ្សិក លោក​ស្រី RUSPOLI (សម្លេងដើមទាំងស្រុង) 17-12-2013
 បេស​កកម្ម​នៅទី​ក្រុង​បារីស (UNESCO) និង​ទីក្រុង​អង់​ការ៉ា (ICAPP) របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​កិច្ច​ប្រជុំ​គណៈ​កម្មកា​បេតិ​កភណ្ឌ​ពិភព​លោក លើកទី៣៧ ថ្ងៃទី១៧-២៦ វិច្ឆិកា ២០១៣ 27-11-2013
 កិច្ច​​សម្ភាសន័ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ពីផលចំណេញនៃ​ការ​បក​ស្រាយ​​សាល​ក្រម​តុលាការ​អន្ត​ជាតិ ស្តីពីប្រាសាទ​ព្រះ​វិហារ 14-11-2013
 សម្តេច​តេជោ ហ៊ុន សែន ដឹក​នាំកិ​ច្ច​ប្រជុំ​​ក្រុម​ការ​ងារ​ពិសេស ទាក់​ទិន​ការ​បក​ស្រាយ​សាល​ដីការ​​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​​នឹង​រឿង​​ក្តី​ប្រាសាទ​ព្រះវិហារ​ របស់​តុលាការ​យុត្តិ​អធម៌អន្តរ​ជាតិឡាអេ 12-11-2013
 សេច​ក្តីថ្លែង​ការណ៍ សម្តេច​​តេជោ ហ៊ុន សែន ស្តីពី​សាលដីការ​របស់តុលាការយុត្តិធម៌អន្តរជាតិ​ លើ​បណ្តឹង​​សុំរបស់កម្ពុជា​ឲ្យបកស្រាយ​សាលដីការ​ឆ្នាំ១៩៦២ ពាក់ព័ន្ធ​នឹង​ក្តី​ប្រាសាទ​ព្រះវិហារ 12-11-2013
 បទសម្ភាសន៍ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង​ បន្ទាប់​ពី​ការ​​ប​ក​ស្រាយ​របស់​តុលាការ​អន្តរជាតិ​ទីក្រុងឡាអេ ICJ 12-11-2013
 ការ​បក​ស្រាយ​​សាលដីការ​របស់តុលាការយុត្តិធម៌អន្តរជាតិ​ លើបណ្តឹង​សុំរបស់កម្ពុជា​ឲ្យបកស្រាយ​សាលដីការ​ឆ្នាំ១៩៦២ ពាក់ព័ន្ធ​នឹង​ក្តី​ប្រាសាទ​ព្រះវិហារ 12-11-2013

 វេទិកាតុមូល៖ រំលឹកអំពីខ្លឹមសារ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ 22-10-2013
 សន្និសីទសារព័ត៌មាន គណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ច 21-10-2013
 ព្រះ​រាជ​ពិធី​សម្ភោធ​វិមាន​តម្កល់​ព្រះបរ​មរូប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរម​រតកោដ្ឋ ក្រោម​ព្រះ​រាជា​ធិបតីភាព ព្រះករុណា​ព្រះ​បាទ សម្តេ​ច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ 11-10-2013
 កិច្ច ​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០១ 27-09-2013
 កិច្ច ​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​ប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០២ 27-09-2013
 ពិធីសច្ចាប្រណិធាន របស់សមាជិក សមាជិការ រាជរដ្ឋាភិបាល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេចព្រះនរោត្ត សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 25-09-2013
 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​​ព័ត៌មាន ជាតិ និង អន្ដរជាតិ 24-09-2013
 សម័យ​ប្រជុំ​លើក​ទី១ បន្ត នៃ​រដ្ឋសភា នីតិកាល​ទី៥ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមា​ជិក​រដ្ឋសភា 24-09-2013
 ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី១ នៃ​រដ្ឋសភា នីតិកាល​ទី៥ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមា​ជិក​រដ្ឋសភា 23-09-2013
 ព្រះរាជសារ សម្តេចឳ សម្តេចតា សម្តេចតាទួត ព្រះវររាជបិតាជាតិខ្មែរ 23-09-2013
 ព្រះ​​រាជ​ក្រិត្យ ​របស់​​ព្រះ​​មហា​ក្សត្រ ត្រាស់​​បង្គាប់​​ចាត់តាំង​ សម្តេច​តេជោ ហ៊ុន សែន​ ជា​នាយក​​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​​រាជា​ណា​​ចក្រ​កម្ពុជា​ 23-09-2013
 សារ​លិខិត​ ​របស់​​សម្តេចតេជោ ហ៊ុន សែន​ ក្រាប​​បង្គំ​​ទូល​​ថ្វាយ​ ព្រះ​ករុណា​ព្រះ​​បាទ​​សម្តេច​​ព្រះ​​បរម​នាថ​ នរោត្តម​ សីហមុនី​ 23-09-2013
 ព្រះរាជពិធីបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា 23-09-2013
 សន្និ​សីទសា​រ​ព័ត៌មាន ឯកឧត្ដម កែវ រ៉េមី, ផ្សព្វ​ផ្សាយ​សៀវ​ភៅស​ស្ដីពី ការ​បោះ​ឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្ដ្រ នីតិកាល​ទី៥ រដ្ឋសភា នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា 22-09-2013