Monday, September 30, 2013

សារ​លិខិត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​បើក​បវេសន​កាលឆ្នាំសិក្សា ២០១៣-២០១៤






ខ្លឹម​សារ​​សង្ខេប សៀវ​ភៅស ស្តីពី​ការ​បោះ​ឆ្នោត​​សកល​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា







សារ​លិខិត របស់​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី០១ តុលា ២០១៣





សារាច​រណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្តីពីការ​រៀប​ចំទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា




Saturday, September 28, 2013

ប្រសាសន៍សម្តេចតេជោ៖ កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា




កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា



ពិធីប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន នែរាជរដ្ឋាភិបាលនីតិកាលទី៥

នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ មាន​រៀបចំពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រោម អធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា គ្រាដែលឯកឧត្តម សាយ សំអាល់ ត្រូវ​មក​ទទួល​តំណែងជារដ្ឋមន្រ្តីជំនួស ឯកឧត្តម ទេស​រដ្ឋ​មន្រ្តី ម៉ុក ម៉ារ៉េត។ 

ក្រោយពីពិធីប្រគល់ត្រាដោយឯកឧត្តម ឧបនាយក​រដ្ឋ​មន្រ្តី ប៊ិន ឈិន, ឯកឧត្តម សាយ សំអាល់ ដែលជារដ្ឋមន្រ្តីថ្មី នៃក្រសួងបរិស្ថាន នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានធ្វើការប្តេជ្ញានិងខិតខំយកអស់កម្លាំងកាយចិត្ត និងបញ្ញា ក្នុងការ អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវការ​គ្រប់​គ្រង​ធន​ធានធម្មជាតិប្រកបដោយចីរភាព តាមរយៈការធានាឱ្យបាននូវគម្របបៃតង ការអភិរក្សព្រៃឈើ និងសត្វព្រៃ ការ​រក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាគុណភាពដីនិងចីរភាពប្រភពទឹក ក៏ដូចជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការការពារជីវៈចម្រុះ តំបន់ដីសើម និងតំបន់ឆ្នេរ ស្រប តាម​យុទ្ធ​សាស្រ្ត​ចតុ​កោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ មាន ជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និង​មន្រ្តី រាជការនៃក្រសួងបរិស្ថានទាំងអស់ នឹងពួតដៃគ្នា រួមសហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅ​ធ្វើយ៉ាង ណាឱ្យការងាររបស់ក្រសួងមានដំណើរការល្អ និងអាចធានាបាននូវប្រសិទ្ធិភាពខ្ពស់។ 

ហើយជាមួយនឹងកិច្ចខិតខំប្រឹង ប្រែង និងសក្តានុពលដែលយើងមាន យើង​ប្រាកដ​ជាអាច​ឈរជើង​ក្នុង​ឋានៈ​មួយ​ដ៏សក្តិសម និងស្មើភាពនៅក្នុង សហគមន៍ប្រជាជាតិ ប្រកបដោយមោទនភាព និង​សេច​ក្តី​ថ្លៃថ្នូរ​សម្រាប់​ប្រជាជន​កម្ពុជាគ្រប់ៗរូប។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត បានអោយដឹងថា ក្នុងរយៈកាល០២ទស្សវត្ស៍កន្លងមកនេះ ក្រសួង​បាន​សម្រេច​​នូវផែនការការងារធំៗជាច្រើនក្នុងនោះ មានការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ដូចជា​ការ​ងារ​អភិរក្ស​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ការគ្រប់គ្រងបរិស្ថាន ការងារប្រែប្រួលអាកាសធាតុ និង​ការងារ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថានជាដើម។ ហើយបើយោងតាមរបាយការណ៍ខាង លើដដែលនេះ បានឱ្យដឹងទៀតថា ក្រោម​គម្រោង​វិនិយោគ​អភិវឌ្ឍន៍ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព ក្រសួងបានធ្វើឱ្យ សម្រេចនូវ​គម្រោង​ជាច្រើន​ដូច​ជា ទីក្រុងឋានសួគ៍បូកគោ តំបន់រម្យនីយដ្ឋានក្នុងឧស្យានជាតិរាម ទីក្រុងទេសចរណ៍ តំបន់ឆ្នេរគីរីជលសារ ផ្លូវ​តភ្ជាប់​ទៅដល់តំបន់កន្ទុយនាគ ខេត្តរតនគីរី និងដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ ដែល សរុបផ្ទៃដីវិនិយោគមានទំហំជាង ៦២ម៉ឺនហិកតា។

Friday, September 27, 2013

សារ​លិខិត​​អប​អរសាទរ ​រដ្ឋមន្រ្តីការបរទេស​ នៃ​សា​ធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


សារ​លិខិត​​អប​អរសាទរ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ នៃ​សា​ធារណៈ​រដ្ឋ​ប្រជា​មា​និត​ចិន ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


សារ​លិខិត​​អប​អរសាទរ ​ឯកអគ្គ​រដ្ឋ​ទូត​​ជប៉ុន ប្រចាំកម្ពុជា ផ្ញើ​ជូន ឯកឧត្តម ហោ ណាំ​ហុង ​ឧបនាយ​រដ្ឋមន្ត្រី​


Congratulations Letter of Ambassador of Japan to the Cambodia to H.E. Mr. Hor Namhong Deputy Prime Minster


សេចក្តីថ្លែងការណ៍ របស់រដ្ឋសភា​ នៃព្រះរាជាណចក្រកម្ពុជា



សេច​ក្តីណែ​នាំ​របស់​រាជ​រដ្ឋាភិបាល ស្តីពីការ​ត្រៀម​វិធាន​ការ​ទុក​ជាមុន ដើម្បី​បញ្ចៀស និងកាត់​បន្ថយ​គ្រោះ​មហន្តរាយ ដែល​បណ្តាល​មកពីគ្រោះ​ទឹកជំនន់


សារ​លិខិត​អបអរ​សាទរ ប្រធានាធិបតី នៃ​សាធារណ​រដ្ឋសហភាព មីយ៉ាន់ម៉ា ជូន​សម្តេច​តេជោ ហ៊ុន សែន នាករដ្ឋមន្រ្តី


Congratulation Letter of President of the Republic of the Union of Myanmar to Samdech Techo Hun Sen Prime Minister


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ថ្មីក្រសួង​អប់រំ​​​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​ការណ៍​អប់រំ​សម្រាប់​ទាំង​អស់​គ្នា

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មីនៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​​ តាម​រយៈ​នៃការ​អនុវត្តន៍​គោលការណ៍ «ការអប់រំសម្រាប់ទាំងអស់គ្នា» ឱ្យកាន់តែ​សកម្ម​និង​មាន​​ប្រសិទ្ធភាពបន្ថែមទៀត សំដៅ​ធានា​សមធម៌​ក្នុង​ការ​ទទួល​បាន​សេវា​អប់រំ បន្តលើកកម្ពស់​គុណភាពនិងប្រសិទ្ធភាព​សេវា​អប់រំគ្រប់កម្រិត ព្រមទាំងបន្តអភិវឌ្ឍស្ថាប័ន និងសមត្ថភាពមន្ត្រី​អប់រំ​។​ ​

ក្នុង​ឱកាស​អញ្ជើញ​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី៥ នៃ​រដ្ឋសភា ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា គឺ​ឯកឧត្តម ហង្ស ជួនណារ៉ុង ជំនួស​ឯកឧត្តម អ៊ឹម សិទ្ធី ដែល​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​ថ្មី ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន​ដូច​ជា សិង្ហបុរី សាធារណរដ្ឋ​កូរ៉េ មិនមែន​ជា​ប្រទេស​ដែល​មាន​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ដូច​កម្ពុជា​នោះ​ទេ តែ​ដោយ​សារ​តែ​គេ​មានមូល​ធន​​មនុស្ស​​ ធ្វើឲ្យ​ប្រទេស​ទាំង​នោះ​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​។ សម្រាប់​ភារកិច្ច​​របស់រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​អាណត្តិ​ទី​៥​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាពអប់រំ និង​ជួយ​តម្រង់​ទិស​ការ​សិក្សា​របស់​យុវជន​ ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារការងារ ដើម្បី​ចៀស​វាង​ភាព​ខ្វះ និង​លើសរវាង​មូល​ធន​មនុស្ស​ដែល​បណ្តុះ​បណ្តាល​បាន និង​ទីផ្សារ​ការ​ងារ​ដែល​មានការ​រីក​ចម្រើន​។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា គុណភាព​នៃ​ការអប់រំ គឺ​ជាគន្លឹះ​សម្រាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុងអភិបាលកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​ការអភិវឌ្ឍ​សហគមន៍ និងសង្គម​គ្រួសារ​នីមួយៗ ហើយ​ក្រសួងអប់រំ យុវជន និង​កីឡា គឺជាតួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​តួអង្គ​ស្នូល​នានា នៅ​ក្នុងការកសាង​មូលធន​មនុស្ស (Human Capital) ឱ្យ​មានភាព​រឹងមាំ ដើម្បី​ជាមូលដ្ឋាន​ដ៏ចាំបាច់​សម្រាប់​ការធ្វើ​ពិពិធ​កម្មសេដ្ឋកិច្ច ការបង្កើន​ផលិត​ភាព និង​សមត្ថភាព​ប្រកួត​ប្រជែង ដែលនឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សមធម៌ នៅ​ក្នុង​សហគមន៍​អាស៊ាន នាឆ្នាំ​២០១៥ ខាង​មុខ​ដ៏ខ្លី។

ដើម្បីសម្រេចនូវ​បេសកកម្ម​ដ៏ធំធេងនិងជាគន្លឹះនេះ ទាមទារ​ឱ្យមាន​ការ​សម្របសម្រួល និង​ការ​ចូលរួម​សហការ​យ៉ាងសកម្ម និង​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវខ្ពស់ រវាង​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់  ដូច​ជា​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ​ដែល​ទទួល​បន្ទុក​វិស័យអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រុម​ប្រឹក្សា​ជាតិមុខរបរ (NTB​) និង​ទីភ្នាក់​ងារ​ជាតិ​មុខរបរ (NEA) ព្រមទាំង​វិស័យឯកជន ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​មិនមែន​រដ្ឋា​ភិបាល​នា​នា ដែល​បំពេញ​ការងារ​ក្នុងវិស័យ​អប់រំ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា រក​វិធី​ និង​យក​ចិត្តទុក​ដាក់​កាត់​បន្ថយ​គម្លាតដែលនៅ​ធំ រវាង​អ្នក​សិក្សា​ស្រាវ​ជ្រាវ (Academic) និង​អ្នក​ធុរៈកិច្ច​ ដោយ​បង្កើត​ឲ្យ​មានការ​ជួប​គ្នារវាង​អ្នក​ស្រាវ​ជ្រាវ និង​អ្នក​ធុរៈកិច្ច​ដើម្បី​អាច​ស្វែង​យល់​ពី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អនុវត្តន៍​នូវ​ “យុទ្ធ​សាស្ត្រ​ចតុកោណ” កំណើន​ សមធម៌ និង​ប្រសិទ្ធ​ភាព​ ដំណាក់កាល​ទី​៣ បាន​ផ្តោត​ចំណុច​អាទិភាព​ជា​ច្រើន​ក្នុង​វិស័យ​អប់រំ​ផង​ដែរ៕

កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០១







កិច្ច​ប្រជុំ​ពេញ​អ​ង្គគណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង នីតិ​កាល​ទី៥ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា វគ្គទី០២








សារ​លិខិត​អបអរ​សាទរ នាយក​រដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលសាធារ​ណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ ជូន​សម្តេច​តេជោ ហ៊ុន សែន នាករដ្ឋមន្រ្តី


លិខិត​អបអរ​សាទរ រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋ​មន្ត្រី​ច្បាប់​សឹង្ហបូរី ជូន ឯកឧត្តម ហោ ណាំហុង


Congratulation Letter Minister for Foreign Affairs and Minister for Law of Singapore to H.E. Hor Namhong


Président des Conseils d'Etat et des Ministres de la République de Cuba to Samdech Techo Hun Sen Prime Minister


Thursday, September 26, 2013

សេច​ក្តី​​ថ្លែង​​អំ​ណរ​គុណ​​របស់ គណៈ​បញ្ជាការ​​សន្តិ​សុខ​អចិន្ត្រៃយ៍​​សម្រាប់​​ការ​​បោះ​​ឆ្នោត​ ចុះ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៣


ព្រះ​រាជសារ ព្រះចៅ​ស៊ុលតង់ ហាជី ហាស​សា​ណាល់ ប៊ុលគីយ៉ាស់ ជូន​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តី


Congratulation Letter Sultan Haji Hassanal Bolkiah of Brunei to Samdech Akka Moha Sena Padei Techo Hun Sen Prime Minister


សារាចរ​ណែនាំ​​ ស្តីពី​ការ​ប្រារព្វ​ពិធី​គោរ​ព​ព្រះ​វិញ្ញា​ណ​ក្ខន្ទ ព្រះ​ករុណា​ព្រះ​បាទសម្តេច នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ គម្រប់​ខួប​១ឆ្នាំ



Wednesday, September 25, 2013

សារ​លិខិត​​​​សម្តេច​​តេជោ ហ៊ុន សែន​ ក្រាប​​បង្គំ​​ទូល​​ថ្វាយ ​ព្រះករុណា​​ព្រះបាទ​​សម្តេច​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃព្រះរា​ជា​ណា​ចក្រ​ក​ម្ពុជា


សារ​លិខិត​​ ​សម្តេច​​តេជោ ហ៊ុន សែន​ គោរព​​ជូន​​សម្តេច​​អគ្គ​មហា​ពញា​ចក្រី​ ហេង សំ​រិន​ ប្រធានរដ្ឋសភា នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា


ព្រះ​​​រាជ​​សារ ព្រះ​ករុ​ណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​​​មហា​ក្សត្រ ផ្ញើ​ជូន សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​​ចក្រ​​កម្ពុជា


ពិធីសច្ចាប្រណិធាន របស់សមាជិក សមាជិការ រាជរដ្ឋាភិបាល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្ត សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា