Thursday, October 31, 2013

Is the Royal Government of the Fifth Mandate Really Illegitimate





បទ​អត្ថា​ធិប្បាយ៖ ការ​ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ​សេដ្ឋ​កិច្ច​ជាតិ គឺជា​នយោ​បាយ​អត្ត​ឃាត​ខ្លួនឯង

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហមួយរបស់ខ្លួនដែលធ្វើឲ្យមតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេចចិត្តបែបនេះ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​ជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគ គឺជា​ការ​ប៉ុនប៉ងបង្វែរការចាប់អារម្មណ៍របស់ស្ថាប័នទាំងនោះ ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិយោគរបស់ពួកគេ នៅ​កម្ពុជា នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំងការធ្វើបាតុកម្ម សមាជ​គណ​បក្ស (នៅទីលានប្រជាធិបតេយ្យ) និង ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួលបរាជ័យ គ្មាន​ប្រសិទ្ធ​ភាព​ណា​មួយ​មក​លើ​រាជរដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាគ្មានការគាំទ្រពីអន្តរជាតិនោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការ​ចាប់​យក​សេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា ដោយពួកគេយល់ថា ជា​អាវុធ​នយោ​បាយ​​មួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញឡើងថ្លៃ ប្រាក់រៀលចុះថ្លៃ លទ្ធភាព​របស់​រដ្ឋ​ក្នុង​ការ​បន្ត​​សាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធស្រោចស្រប់។ល។ ជាពិសេសបច្ចុប្បន្ន កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​​លំបាក នៅក្រោយពេលទឹកជំនន់ដែលប៉ះពាល់ដល់អាយុជីវិត និង ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដោយ​ផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ ប្រទេសខ្លះ គេ​ចាត់​ទុក​ថា​ជា​អំពើ​ក្បត់​សេដ្ឋ​កិច្ច​ជាតិ​ទៅ​ហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត ឬក៏ទោសប្រហារជីវិត។

តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិចកលនយោបាយនេះ បាន​សម្រេច​នោះ មិនមែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះឡើយ គឺប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​នោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់ជីវភាពប្រចាំថ្ងៃ ប្រជាជនគ្មានការងារធ្វើ ផលិត​ផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សាហកម្ម គ្មានទីផ្សា ដែលប្រជាជន ជាអ្នក​ចាញ់ទៅវិញ គឺចាញ់ប្រកបដោយមហន្តរាយបំផុត មិនមែនគណបក្សប្រឆាំង ដែលកំពុងតែចាញ់នោះទេ។

ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មានបញ្ហា ដែល​ជា​ហេតុ​នាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ធ្វើ​ឲ្យ​ប្រ​ជា​ជន ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូលដ្ឋាន របស់​ប្រជា​ពល​រដ្ឋខ្មែរ ដែលចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សា​ធារ​ណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យបានកាន់ទូលំទូលាយថែមទៀត ស្ថាន​ភាព​តម្លៃគ្​រឿង​ឧប​ភោគ​បរិភោគ មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ហើយ​ជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាបន្តនិរន្តរភាពនៃភាពល្អប្រសើរ និង ភាព​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​សង្គ​មក​ម្ពុជា។

ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគទាំងនោះ បាន​យល់​យ៉ាង​ច្បាស់​អំពី​ភាព​ស្រប​ច្បាប់នៃរដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវច្បាប់អន្តរជាតិ ដែល​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់ខាត មិនអាចប្រកែកបាន ពី​ព្រោះ​ប្រជាពល​រដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី និង ប្រើ​សិទ្ធិ​អំណាច​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ត្រួត​​​ពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល នៅក្នុងអំណាចនីតិបញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិន​មែន​តាម​រយៈ​ការ​អំពាវ​នាវបែបនេះឡើយ។

ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ចព្រមពៀងវិនិយោគ ក៏ដូចជាការផ្តល់បា្រក់កម្ចីវិនិយោគនានា របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់សេដ្ឋកិច្ចជាតិ ជាការ​សម្លាប់​ប្រជាជន​ខ្មែរ​ទាំង​មូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរបស់ខ្លួនផងដែរ។

ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិតនយោបាយផង និង ប្រៀប​បាន​ទៅ​នឹង​ចលនាជំរុញដល់នយោបាយអត្តឃាត នៅពេលដែលគណបក្សនេះ មិនអាចឆ្លើយតបបាន ទៅនឹង​ការ​សន្យា​របស់​ខ្លួន​ចំពោះម្ចាស់ឆ្នោត។
ដោយ ស្វាយ សុវណ្ណរិទ្ធ

Wednesday, October 30, 2013

បទអត្ថាធិប្បាយ៖ គណបក្សប្រឆាំងត្រូវមានចិត្តជាអ្នកកីទ្បា

អត្តបទដោយ: ឧត្តម សក្តិ
https://mail.google.com/mail/u/0/images/cleardot.gif


 ពាក្យចាស់បានពោលថា (បើលេងកុំខ្លាចចាញ់ បើខ្លាចចាញ់កុំលេង) សុភាសិតនេះ មានន័យ ខ្លឹមសារអប់រំក្រើនរម្លឹកដល់​មនុ​ស្ស​គ្រប់​រូប​ ឲ្យ​ចេះ​មាន​ការ​ទទួ​ល​ខុស​ត្រូវ​ចំ​ពោះ​​ទង្វើ និងសកម្មភាព របស់ខ្លួន ហើយហ៊ានទទួលយកនូវការពិត។

យ៉ាងណាមិញ គណបក្ស​ប្រ​ឆាំ​ង​នៅកម្ពុជា ដោយដឹងថា ខ្លួននឹងចាញ់រួចជាស្រេចទៅ ហើយ​នោះ ពួក​គេបា​ន​រៀ​ប​ចំ​ឧបាយកល​ទុច្ចរិត​នានា​ ក្នុង​ការ​ចោទ​ប្រកាន់​ទៅលើ​នីតិ​វិធី​នៃការ​បោះ​ឆ្នោត និងល្បិច​កល​ក្នុង​ការ​បដិសេធ​លទ្ធ​ផល​នៃ​​ការ​បោះឆ្នោត តាំង​តែ​ពី​ដំណាក់​កាល​មុនការ​បោះឆ្នោត ​ពេល​យុទ្ធ​នាការ ​និងក្រោយ​ពេល​បោះឆ្នោត រួមទាំងការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ ដោយ​​គណៈកម្មាធិការ​ជាតិ​​រៀបចំការ​បោះឆ្នោតមកម្ល៉េះ។ ក្នុង​ន័យនេះ គណបក្ស​សង្រ្គោះ​ជាតិ មិ​ន​​បាន​ធ្វើ​ចិត្ត​ជា​អ្នក​កីឡាទេ​ ដោយ​ខ្លួន​ចាញ់​ឆ្នោតហើយ មិន​ព្រម​ទទួល​ស្គាល់ការ​ពិត។  បើ​តាំ​ង​ខ្លួ​ន​ជាអ្នកកីទ្បាមែន​នោះ​ គួរគប្បី​ហ៊ាន​ទ​ទួល​ស្គា​ល់ពី​លទ្ធ​ផល​នៃ​ការ​បរា​ជ័​យ​រប​ស់​ខ្លួន?

នរណាក៏បានដឹងដែរថា ភាព​ត្រឹម​ត្រូវ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត ក្នុង​អាណត្តិ​ទី​ ៥​ នេះ គឺ​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ទទួល ៦៨​ អាសនៈ និង​គណបក្ស​សង្រ្គោះជាតិ ទទួល​បាន​តែ​ ៥៥​អា​ស​នៈ​​តែ​ប៉ុណ្ណោះ។  ប៉ុន្ដែ ​គណបក្ស​សង្រ្គោះ​ជាតិ​មិនត្រឹ​មតែ​មិន​ទទួ​ល​ស្គា​ល់​លទ្ធ​ផ​ល​រប​ស់​ខ្លួន​ប៉ុ​ណ្ណោះ​​ទេ ពួកគេថែមទាំងបាននិយាយ​បំផ្លើស​បោកបញ្ឆោតប្រជាពលរដ្ឋថា បក្ស​ខ្លួន​ជាអ្ន​ក​ឈ្នះ​ទទួលបាន​ម្ដង​ថា ៦៣ អាសនៈ ម្ដងថា ៧៣ អាសនៈ និងម្ដង​ថា ៧៦ ​អាសនៈ ដែល​គ្មាន​​អ្វី​ជា​​មូលដ្ឋានច្បាស់​លាស់​សោះ​​ឡើយ។

ដោយសំអាងលើលទ្ធផលដែលកើតចេញពីអំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុហក និង​បំភា​​ន់​​​សាធា​រ​ណៈ​​​​មតិ គណបក្សសង្រ្គោះជាតិបានដឹកនាំធ្វើមហា​បាតុ​កម្មមិនបានផល ជាច្រើនលើក​កន្លងមកហើយ ដើម្បីទាមទារឲ្យមានការបង្កើ​ត​គ​ណៈ​ក​ម្មការ​​ឯករាជ្យដោះស្រាយភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ក្រោមលេសរកយុត្តិធម៏ជូនម្ចាស់ឆ្នោតស្អីគេនោះ។

ក្រោយ​ពី​​​ការ​ប្រមូ​ល​ផ្តុំ​ទាមទារមិនបានទទួលផលកន្លងមក ចល​នា​ថ្មីមួ​យ​ទៀ​ត​ រប​ស់​​មេ​ដឹក​នាំ​គណបក្ស​ជំទាស់ គឺការ​បញ្ជូន​ញត្តិ ​ដាក់​ជូន​មេដឹកនាំ​ពិភពលោក​ តាម​រយៈ​ស្ថានទូត​របស់​បណ្តាប្រទេស​មួយ​ចំ​នួន និង​ផ្ញើ​ស្នាម​មេដៃ​ដែល​គ្មាន​តម្លៃ​គតិយុត្តិប្រមាណជាង​ ២ លាន​ស្នាម​មេដៃ ​ទៅ​កាន់ ​លោក​អគ្គលេខាធិការ ​អ.ស.ប.​ បាន គី​មូ​ន ​ ​ក្នុងគោលបំណង​ឲ្យប្រទេស​ទាំងអស់​នោះ​ ដាក់សម្ពាធលើរាជរដ្ឋាភិបាលស្រប​ច្បាប់​ដឹក​នាំ​ដោយ​សម្តេច​តជោ ហ៊ុន សែន​។ ក៏ប៉ុន្តែ សកម្ម​ភាព​របស់បក្សប្រឆាំង ត្រូវបានក្រុមអ្នកវិភាគនយោបាយវាយតម្លៃ​ថា កា​រ​ធ្វើមហាបាតុកម្ម​នោះ​ ពុំមានប្រសិទ្ធភាពទេ ព្រោះគណប​ក្ស​ប្រ​ជា​ជ​នកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត បានបង្កើត​រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល​របស់​ជាតិ​រួចទៅហើយ។

ការតវ៉ារ​បស់គ​ណ​ប​​ក្សសង្រ្គោះជាតិ គ្រាន់តែជាការចំណាយពេលវេលាឥតប្រយោជន៍ និង​បង្កើតនូវភាពអនាធិបតេយ្យ បង្កចលាចលសង្គម រំខានដល់ដំណើរនៃសង្វាក់​ផលិតកម្ម​របស់​ប្រជាពលរដ្ឋ បង្អាក់ការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។

ធម្មា​នុរូ​ប​ភា​ព​រប​ស់​កម្ពុជា គឺស្ថិតនៅលើតម្លៃនៃសន្លឹកឆ្នោតដែលកើតពីឆន្ទៈប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ ហើយ​បាន​បង្កើ​ត​ឲ្យ​មា​នរា​ជ​រដ្ឋា​ភិ​បា​ល​ស្រ​ប​ច្បាប់មួយ​ មិនមែនស្ថិត​នៅលើស្នាម​មេដៃ​បែបអនាធិបតេយ្យដែលមិនមានទម្ងន់ផ្លូវច្បាប់ ហើយ​អង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិ និងបណ្តា​ប្រទេ​សមហាអំណាចនៅ​លើពិភពលោក មិន​មាន​សិទ្ធិណា​មួយ​ក្នុង​ការ​ដោះស្រាយបញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត តាមរយៈ​ស្នាម​មេដៃ​នោះ​ទេ ពី​ព្រោះ​វា​ ជា​អធិបតេយ្យភាព​ នៃ​រដ្ឋ​ឯករាជ​របស់​កម្ពុជា​។​ ជា​ពិសេសជាងនេះទៅទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងមេដឹកនាំ​នៃបណ្តាប្រទេសធំៗមួយចំនួន ដូចជា ចិន​ រុស្សី បារាំង ឥណ្ឌា​និង​អូស្រ្តាលី​ជាដើម បានគាំទ្រ​រួច​ជា​ស្រេចហើយ តាម​រយៈសារលិខិត​អប​អរ​សាទរចំ​ពោះ​រាជរ​ដ្ឋា​ភិ​បាល​ថ្មី​ ដែល​មាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ក្នុង​ដំ​ណាក់​កាល​នេះ ជំរើសតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដែល​អាចចូល​រួម​​បំ​រើ​​​ប្រជាពល​រដ្ឋបាន​នោះ គឺការ​ងាក​មក​គោរព​ច្បាប់​ និង​បំ​ពេញ​កាតព្វ​កិច្ច​ជា​អ្នក​តំ​ណាង​រាស្ត្រ និង​ត្រូវតែទទួលស្គាល់ការពិត គឺ​គួរគប្បី​ចាប់យកអាសនៈដែលខ្លួនទទួលបានក្នុងអង្គសភា មិនគួរ​ធ្វើខ្លួនជាតំណាងរាស្រ្តទំនើង ដើរស្រែក​ឡូឡាតាមចិញ្ចើមផ្លូវ តាម​ទីសាធារណៈ បង្កើត​ភាព​ភយ័​ខ្លាចដល់ប្រជាពលរដ្ឋ ទើប​ហៅ​ថា ជា​ក្រុម​អ្នក​ស្នេហាជាតិ​នោះ​ទេ​។    មានន័យថា ក្រុម​មេដឹក​នាំ​គ​ណ​​បក្ស​សង្រ្គោះជាតិត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោត  តាមចំ​នួន​អាសនៈ៥៥ ដែល​ ប្រជា​ពលរដ្ឋបាន​ផ្តល់​ជូន និង​​មិ​ន​​ត្រូ​វបង្កើន​ល្បឿន​ធ្វើសកម្មភាព​ខុសច្បាប់បន្ថែម​ទៀត​​ ដើម្បី​តែបំ​រើ​ផលប្រយោជន៍ និងអំណាច តាមមហិច្ឆតារបស់ខ្លួននោះ​ទេ  គឺ​គួរ​ត្រូវហ៊ាន​ធ្វើចិត្ត​ជា អ្នកកីទ្បា


ម៉្យាង​វិញ​ទៀត​ ប្រសិនបើអ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រឆាំងទាំង​៥៥រូប​ នៅ​​តែបន្ត​ធ្វើ​ការងារ​​​ក្រៅ​ច្បាប់​ និង​ក្រៅ​របង​រដ្ឋ​សភា មិនព្រម​ចូលស្បថ ចូល​ប្រជុំសភា​ទេនោះ​ សង្ឃឹមថា តំណាង​​​រាស្រ្ត​គណ​បក្ស​ប្រឆាំ​ង​ក៏​មិន​ត្រូវ​ទាម​ទារ​ប្រា​ក់​ខែ​រម្លឹកក្នុង​១ខែ​ៗប្រមាណ​២ពាន់​ដុល្លារ​អាមេ​រិក​ ​ខណៈ​ ដែលខ្លួ​នមិនបា​នបំពេ​ញកាតព្វ​កិច្ចជាអ្នក​តំណាង​រាស្រ្តនា​ពេលក​ន្លង​ម​ក​នោះ​​​ទេ​៕

Monday, October 28, 2013

សម្តេច​តេជោ​ផ្តល់​​អនុសាសន៍​ឲ្យ​ក្រុមហ៊ុន​​មក​​ពី​ខេត្ត​​សានទុង​វិនិយោគ​មូល​ដ្ឋាន​ផលិត សម្រាប់​កែច្នៃ​នាំចេញ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៣ បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​មក​ពី​ខេត្ត​សាន​ទុង នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិនវិនិយោគ​ទៅលើ​មូលដ្ឋាន​ផលិត​សម្រាប់​កែច្នៃ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​វិញ​។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​។

នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ខេត្ត​សាង​ទុង ដឹកនាំ​ដោយ​លោក វ៉ាង ជុន​នី​ន ( Wang Junnin) អនុ​លេខា​បក្ស​ខេត្ត​សាន​ទុង ចូលជួប​សំដែង​ការគួរសម និងពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ាង សុផល្លែត ​បាន​ឲ្យ​ដឹងថា ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ទទួល​ស្គាល់​ថា កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​វិនិយោគ​ជាមួយ​ខេត្តកំពត គឺជា​ដំណើរការ​ដ៏​ត្រឹមត្រូវ​មួយហើយ តែ​សម្តេច​តេជោ​បានផ្តល់ជា​អនុសា​សន៍​ឲ្យ​ប្រតិ​ភូវិនិយោគិនខេត្ត​សាង​ទុងដឹកនាំ​ដោយ​ឯកឧត្តម វ៉ាង ជុន​នី​ន មិនគួរ​គិតតែ​សហការ​ជាមួ​យ​នឹង​កសិដ្ឋាន​ទេ គឺ​ត្រូវ​យកចិត្តទុកដាក់​ជាមួយនឹង​ការដាំដុះ​របស់​ប្រជាជន និង​បរិស្ថាន​ទាំង​មូល​ផងដែរ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា នៅ​កម្ពុជា​បញ្ហា​ទីផ្សារ​មិនជា​ក់លាក់ គឺ​មិនមាន​អ្នកទិញ​និង​អ្នក​កែច្នៃ​។ ក្នុងន័យនេះ​សម្តេច​តេ​ជោ​បាន​ស្នើឱ្យ​ប្រតិភូ​ទាំងមូល​ពិនិត្យមើល​លទ្ធភាព ដ៏ទៃទៀត ដែល​អាច​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន ហើយ​ធ្វើការ​កែច្នៃ​ដើម្បី​នាំទៅ​ប្រទេ​ស​ចិន​ព្រោះថា តាម​កម្មវិធី​ទទួលផល​ដើមរដូវ​របស់​អាស៊ាន​-​ចិន គឺ​កំពុងតែ​ផ្តល់នូវ​ភាព​អនុ​គ្រោះ​រហូតដល់​ទៅ ៩៥ ភាគរយ​នៃ​បន្ទាត់​ពន្ធគយ​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​ជំរាប​សម្តេច​តេ​ជោ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ មកកាន់​កម្ពុជា ហើយ​ទិសដៅ​របស់ឯកឧត្តមមកកាន់​កម្ពុជា​នាពេលនេះ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន និងកម្ពុជា ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ស្របតាម​សេចក្តីសំរេច​របស់​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំងពីរ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​មានប្រសាសន៍ឲ្យ​ដឹងថា ឯកឧត្តម​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​កំពតដោយបាន​ពិភាក្សា និង​ចុះ​អនុស្សារណៈ​រវាង​ខេត្តកំពត និង​ខេត្ត​សាន​ទុង ព្រមទាំង​បាន​ពិនិត្យមើល​លើ​ការសិក្សា​គម្រោង​ដាំ​ម្រេច និង​ធូ​រ៉េ​ននៅ​ខេត្តកំពត និង​បានធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​ខេត្តសៀមរាប និងបាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដោយ​សង្ឃឹមថា គឺ​ធ្វើយ៉ាងណា​ជំរុញ​អ្នកទេសចរ​ប្រជាជន​ចិននៅ​ខេត្ត​សាង​ទុងឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​ជំរាប​សម្តេចតេជោ​ថា សព្វថ្ងៃនេះ​ក្រុមហ៊ុន​ដែល​មកពី​ខេត្ត​សាន​ទុងមាន​ចំនួន៦៨ ក្រុមហ៊ុន​ កំពុង​អនុវត្ត និង​ធ្វើ​គម្រោង​ចំនួន៦៨ គំរោង​។ ​ឯកឧត្តម វ៉ាង ជុន​នីន បាន​គោរព​សុំ​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ឱ្យ​គាំទ្រ​លើ​គម្រោង​ទាំងឡាយ​ដែល​អ្នក​វិនិ​យោគ​មកពី​ខេត្ត​សាន​ទុង កំពុងតែ​វិនិយោគពង្រីក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

សារ​លិខិត​ថ្វាយ​ព្រះពរ របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី៩ នៃការ​យាង​គ្រងព្រះបរម​សិរី​រាជ​សម្បត្តិ


សារ​លិខិត​ថ្វាយ​ព្រះពរ របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី៩ នៃការ​យាង​គ្រងព្រះបរម​សិរី​រាជ​សម្បត្តិ

 

Friday, October 25, 2013

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ប្រជុំ នៃសម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៣







បទ​អត្ថា​ធិប្បាយ៖ “ដូរ ដូរ ដូរ”...ក្រោយ​ការ​បោះ​ឆ្នោត គឺជាការ​ធ្វើ​រដ្ឋ​ប្រហារ!

ដោយ​ ​រត្ន័ សណា្ដប់  
នៅថ្ងៃទី២៥ ​​តុលានេះ គឺជាថ្ងែគម្រប់ខួប​១ខែ ​នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៥នៃរដ្ឋសភា​ ​ដែលត្រូវបាន​ប្រសូត្រ​ចេញ​ពីឆន្ទ:​ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃទី២៨​កក្ក​ដា២០១៣ ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បញ្ជាក់ថា ដំណើរ​​ការ​បោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព​គ្មានការគំរាមគំហែង។

ប្រមុខ​រដ្ឋ​នៃប្រទេសមួយ​ចំនួនក្នុងតំបន់ ​និងនៅលើពិភពលោក មានជាអាទិ៍ បារាំង ​ចិន អូស្រ្ដាលី ជប៉ុន​​ លោក​បាន គីមូន អគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិ។ល។បានស្វាគមន៍ និងអបអរសាទរនូវព្រឹត្ដិការណ៍នេះ​យ៉ាងស្មោះស្ម័គ្របំផុត។

ផ្ទុយទៅវិញ​ គណបក្សប្រឆាំងបានប្រមូល​ពូនផ្ដុំ​ជាបន្ដបន្ទាប់គ្នា​ នាំគ្នា​ប្រឆាំង​នឹងលទ្ធផល​នៃការបោះឆ្នោត​។ នៅថ្ងៃទី២៣​ តុលា​ នេះ បក្ស​ប្រឆាំងបានយកលេសជាថ្មីថា​ ពួកគេប្រារព្ធ​ពិធី២៣​ តុលា ដើម្បី​​រំឭកខួបគម្រប់២២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រ​មព្រៀងសន្ដិភាព​ទី​ក្រុង​​ប៉ារីស។​​ ការពិតពួកបក្សប្រឆាំង​បានយកទិវានេះ​ បំផុសបំផុលចលនាមិនទទួលស្គាល់​ភាព​ស្រប​ច្បាប់ នៃរាជរដ្ឋាភិបាលថ្មី​។ ចលនា​នេះ បាន​បង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួល​រំលំ​រាជរដ្ឋា​ភិបាលដែលផ្ទុយពីដំណើរការលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ព្រោះ​ថា​ការ​ផ្លាស់ប្ដូររដ្ឋា​ភិបាលអាចធ្វើទៅបានតាមរូបភាពតែមួយគត់គឺការបោះឆ្នោត។ហើយការបោះឆ្នោតកន្លងមកនេះទៀតសោត ក៏​បានសបញ្ជាក់​​យ៉ា​ងច្បាស់ថា ប្រជាពលរដ្ឋនៅបន្ដការគាំទ្រ​គណបក្សប្រជាជន​កម្ពុជា។

ដូចនេះ គណបក្សប្រឆាំងដែលយកលេសថា ទាមទាមរកយុត្តិធម៌ជូនម្ចាស់ឆ្នោត​​ ដែល​បាន​​បោះឆ្នោតគាំទ្រពួកគេ​ វា​គ្រាន់​តែជា​វាំង​នន​ខ្មៅ​មួយ​ផ្ទាំង បាំងមុខនៅក្នុងការបន្ដប៉ុនប៉ង ​និង​សាកល្បងធ្វើ​ជាមេខ្យល់នាំមុខចលនាបះ​បោរតាមគ្រប់រូបភាព ​​ដែលអ្នកនយោបាយអាច​បក​ស្រាយ​បានថាជា“ ចលនាផ្ដួល​រំលំរាជរដ្ឋាភិបាល ”តាមរយៈ “ រដ្ឋប្រហារតាមផ្លូវថ្នល់” ។

“ រដ្ឋប្រហារតាមផ្លូវថ្នល់ មានន័យថា អំណាចដែលគណបក្សប្រជាជន​ទទួលបាន​តាមការបោះឆ្នោត​​បែប​ប្រជាធិបតេយ្យ​​​ បែរជាត្រូវ​បាន​គណបក្ស​ប្រឆាំង​ចង់​ដណ្ដើម​អំណាច​នេះ តាមបែបអនាធិបតេយ្យទៅ​វិញ។

ក្នុងការដែលពួកគេ​ប្រកាសថា គេកំពុងតែធ្វើចលនាមហាបាតុកម្មនោះ តើពួកគេធ្វើក្នុង​គោល​បំណងចង់បាន​អ្វីពិតប្រាកដ​ ​ក្នុង​សភាព​ការណ៍​ដែលប្រជាពលរដ្ឋ​កំពុងរស់នៅក្នុង​សុខ​សន្ដិភាព និងការអភិវឌ្ឍ​នោះ​?

ជាការពិតណាស់ និងវាច្បាស់ដូចពន្លឺថ្ងៃអ៊ីចឹង! ​ក្រុមគណបក្សប្រឆាំងបានបង្ហាញ​ពីចេតនា​យ៉ាងច្បាស់​​ គឺពួកគេ​បាន​ដើរ​ធ្វើវិទ្ធង្ស​នា​នយោបាយ​ ​​វិចេ្ឆទកម្មសេដ្ឋកិច្ច ​តាមរយៈ​ការបង្ក​ភាព​ចលាចលក្នុងសង្គម ការស្រែកទ្បាំប៉ា​ឲ្យបរទេស​​ផ្ដាច់ជំនួយ និងការឃោសនា​រារាំង​មិន​ឲ្យ​ក្រុមហ៊ុនបរទេសចូលមកធ្វើវិនិយោគ​នៅស្រុកខ្មែរ​ គឺជាការរាំងខ្ទប់​ដល់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ។ ក្នុង​ន័យនេះ គ្មាន​នរណា​ម្នាក់​គេ​មិន​ជឿ​ថា ពួក​បក្សប្រឆាំង​កំពុងខិតខំ​ប្រឹងប្រែង​បម្រើ​មហិច្ឆតា​​បក្សខ្លួនឯងដែលជាមហិច្ឆតាបុគ្គល ​ដោយពុំបានគិតពីភាពសុខ​សាន្ដរបស់​ប្រទេស​ជាតិទាល់សោះ​។

តើនេ:ពុំមែនជា​ទង្វើស្រេកឃា្លន​​អំណាចតាមបែប​អនាធិបតេយ្យ ​​ដោយបង្កចលនា​កូដ​កម្មក្នុង​គោលបំណងផ្ដួលរំលំរដ្ឋាភិបាល​ដោយ​ខុស​ច្បាប់​ទេឬអ្វី?​​ តើនេះពុំមែនជាទង្វើ​ប្រឆាំង​​នឹង​ប្រវត្ដិ​សាស្រ្ដទេឬអ្វី? ​មជ្ឈដ្ឋានទូទៅ​បានស្គាល់យ៉ាងច្បាស់អំពី បរិបទនយោបាយនៅកម្ពុជា​ពិសេស​​គោលនយោបាយ​ ឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន​ ដែលបានធ្វើឲ្យសង្គមមានសនិ្ដភាព និង​អភិវឌ្ឍលើគ្រប់វិស័យ​រហូត​ធ្វើឲ្យ​អន្ដរជាតិទទួលស្គាល់ថា កម្ពុជាគួរ    ត្រូវបានទុកជាគំរូ សម្រា​ប់​បណ្ដាប្រទេសនានាលើពិភពលោកទៀតផង

គណបក្សប្រឆាំងបានយកលេសពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ស្រែក​ប្រកូ​ក​ប្រកាស​ច្រំដែលៗថា រាជ​រដ្ឋាភិបាល​មិនបាន​អនុវត្ដ​តាម​ខ្លឹមសារ​ កិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីសទេ។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់ គឺ​បញ្ចប់​នូវ​សង្រ្គាមផ្ទៃក្នុងប្រទេស​ ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជា​​និរន្ដន៍​ ប្រជាពលរដ្ឋ​រស់នៅប្រកបដោយសុវត្ថិភាព​ វឌ្ឈនភាព​ សេរីភាព​ គ្មានការជ្រៀតជែ្រក​គ្មាន​ការគាបសង្កត់​ពី​អំណាច​​បរទេស។ កម្ពុជាត្រូវដើរតាមលំអាន​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សតាមរយ:​ការបោះ​ឆ្នោតដោយ​សេរី​ យុត្ដិធម៌​ពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។​​​

ម្ភៃឆ្នាំ​បាន​កន្លងផុតទៅ។ ការបោះឆ្នោតសកលបានប្រព្រឹត្ដទៅប្រាំលើកហើយ​។ កម្ពុជា​បានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យជានិច្ច។បានទទួលនូវការអបអរសាទរពីមតិជាតិ និង​អន្ដរជាតិជានិច្ច។ដូចេ្នះបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត គឺស្មើ​នឹង​ការធ្វើ​រដ្ឋ​ប្រហារ​សុទ្ធ​សា​ធ។

ការ​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេលជាង ១​ទស្សវត្សន៍ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ការ​ឯក​ភាព​មួយ​រវាង​ប្រទេស​ទាំង ១៨ រួម​ទាំង​អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ ក្នុងនោះ មាន​ប្រទេស​មហា​អំណាច​ទាំង​៥ ចិន រុស្ស៊ី បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក សង្គ្រោះ​ប្រទេស​មួយ គឺ​កម្ពុជា​ឲ្យផុត​ពីការ​រង​គ្រោះ គឺ​មិនជាការ​ធម្មតា​ទេ។ ប្រវត្តិសាស្ដ្រ​មិនអាច​បកក្រោយ​បាន​ទេ។ អង្គ​ការ​សហប្រជាជាតិ​ពុំ​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​វិល​ថយក្រោយ ទៅរក​ភាព​វិនាសកម្ម​បាន​ទៀត​ឡើយ។

កំណត់ អ្នកនិពន្ធ      
បុរាណវិទូ          : អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
សាស្រា្ដចារ្យ      : អ្នកនិពន្ធនិងបោះពុម្ពផ្សាយ ប្រវត្ដិប្រដាល់ក្បាច់ខ្មែរ Email rathsandab@yahoo.com

Thursday, October 24, 2013

បទ​អត្ថាធិប្បាយ៖ តើ​អ្នក​ណាមាន​សិទ្ធិ​រំ​លាយ ​គ.ជ.ប?

          គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(​គ.ជ.ប) ជា​ស្ថាប័នឯករាជ្យ ដែល​បាន​​បង្កើត​ឡើង​ដោយ​រដ្ឋសភា ដើម្បី​បំ​ពេញ​កិច្ច​ការ​ដ៏ឧត្តុង្គឧត្តមក្នុង​ការបំ​រើ​ប្រជា​ពល​រដ្ឋ​ តាម​រយៈការ​រៀប​ចំ​ដំ​ណើរ​ការ​បោះ​ឆ្នោតដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ សេរី​ ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌ ផ្អែក​តាម​គោល​ការ​ណ៍​​ច្បាប់ និង​បទ​ដ្ឋាន​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

          បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិឱ្យ​ចូល​ក្នុង​អន្ទាក់នៃ​ការ​បោក​ប្រាស់​​​របស់ខ្លួន​ពុំ​បាន​​សម្រេច មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្វែរការ​ចាប់​​អារម្មណ៍​សាធារ​ណ​មតិ​ជាថ្មី​ទៀត​ តាម​រយៈគំ​រាម​ត្រង់​ៗ «ឱ្យ​​រំ​លាយ​ចោល​ជាបន្ទាន់​នូវ​ស្ថាប័ គ.ជ.ប» ដើម្បី​អ្វីមួយ​​ដែល​​ពួក​គេ​ ​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥នេះ គ្មាន​​ឯករាជ្យភាព​ គ្មាន​យុត្តិធម៌ និង​មាន​​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន។ល។

          តើ​មាន​បុគ្គល​ណាមួយដែល​តាំង​ខ្លួន​ឯង​ថា ជាបញ្ញាជន បែរជា​ទម្លាក់​ចោល​នូវ​ភាព​ជា​អ្នក​ចេះ​ដឹង​អំពី​ច្បាប់​ទម្លាប់​ ហើយ​ហ៊ាន​មក​​សម្រច​ចិត្តក្នុងការ​រំ​លាយ​ ឬ​កំ​ទេច​ចោល​នូវ​ស្ថាប័ន​ គ.ជ.ប ដែល​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ និង​មាន​អាណត្តិ​របស់​ខ្លួន​ដ៏ត្រឹម​ត្រូវ​នោះ?

នៅ​ក្នុង​កាលៈទេសៈនេះ  គឺប្រាកដជា​មិន​មាន​អ្នក​ច្បាប់​ ឬ​ក៏អ្នក​នយោបាយ​ណា​ម្នាក់​​ដែល​ប្រកប​ដោយ​​ឧត្តម​គតិហ៊ាន​ធ្វើ​នូវ​អំ​ពើ​បំ​ពាន​ច្បាប់​បែប​នោះ​ទេ គឺ​មាន​តែ​ក្រុម​វង្វេង​រដ្ឋធម្មនុញ្ញ និង​ពួក​ប្រឆាំង​​តែ​ប៉ុណ្ណោះ​ដែលប្រកាសខ្លួន​ធ្វើ​​ជា​តួ​ឯក​ក្នុង​ការ​ប្រព្រឹត្តនូវ​រាល់​សកម្មភាព​ទាំង​នេះ​។

​តួឯក​នៅ​ក្នុង​សាច់​រឿង​នេះ គឺគ្មាន​អ្នក​ណា​ក្រៅ​ពី​ សម រង្ស៊ី និង​ កឹម សុខា នោះ​ទេ ពី​ព្រោះបុគ្គល​ទាំង​ពី​រនាក់​នេះ មិន​ដែល​ឱ្យ​តម្លៃច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​ក៏​មិន​ខ្វល់​អំ​ពី​ផល​ប្រយោ​ជន៍​​ជាតិ​ដែរ ។ មិន​តែប៉ុណ្ណោះ ពួក​គេតែង​តែ​អង្គុយ​លើ​ច្បាប់​ជានិច្ច ដូច​ជា​ មាក់​ងាយ​ស្ថាប័ន​សភាជាតិ ថា ជា​សភា​គូថ​មាន់ .. និងបាន​ធ្វើ​ការ​បន្ទាប​បន្ថោក​មកលើស្ថាប័ន​ គ.ជ.ប ដោយ​ពាក្យ​អសុរោះ ដូច​ជាចោទ​ថា ជា​ គ.ជ.ប ជាចោរ​លួច ចោរប្លន់​សន្លឹក​ឆ្នោត​ជាដើម។

ប៉ុន្តែ បើ​ក្រឡេក​មើល​ទៅ​លើគោល​ជំ​ហរ​របស់​រាជ​រដ្ឋាភិបាល ដែល​កើត​ឡើង​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា​វិញ គឺប្រាកដជា​គ្មាន​ឆន្ទៈ ក្នុង​ការ​រំ​លាយ​ គ.ជ.ប នោះ​ទេ ពី​ព្រោះ​ តែបាន​ដឹង​យ៉ាង​ច្បាស់​ថា គ.ជ.ប បាន​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ប្រកប​ដោយ​ភាព​ឯករាជ្យ ឥត​លម្អៀង និង​អនុវត្តតាម​និតិ​វិធី និង​ច្បាប់ដូចបាន​កំ​ណត់រួច​ហើយ​។

ស្ថាប័ន​ គ.ជ.ប ក៏ដូច​ជា​ស្ថាប័ន ឬ​ក៏អង្គភាព​ប្រតិបត្តិករក៏​ទៃទៀត​ដែរ បើ​សិន​ស្ថាប័ន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភាជាតិ គេមិន​អាច​ធ្វើ​ការ​រំ​លាយ​ទៅ​វិញ​ដោយ​ងាយ​ៗនោះ​ទេ បើល្គឹះ​ណា​គ្មាន​ការ​ឯកភាព​​គ្នា​​ពី​សមាជិក​សភា​តំ​ណាង​រាស្ត្រ​តាម​រយៈនៃ ​ការ​បោះ​ឆ្នោត​អនុម័តជា​ថ្មី​។ ហើយ​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរស្ថាប័ន​នេះ​ទៀត​សោត ​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រាណា​តែមាន​ភាព​ចាំ​បាច់​បំ​ផុត​ក្នុង​​សង្គម​​ និងក៏​ត្រូវ​​ពិនិត្យ​ ស្រាវ​ជ្រាវឱ្យ​បាន​ស៊ី​ជម្រៅ​​ផង​ដែរ ថា តើស្ថាប័ន​នោះ​ពិតជា​មិនបាន​ដំ​ណើរ​ការ ឬអស​កម្ម​​ក្នុង​​​ការ​បំ​ពេញ​កិច្ច​ការ​របស់​ខ្លួន​ ឬ​ក៏បាន​ប្រព្រឹត្តផ្ទុយ​ពី​គោ​ល​ការណ៍​ច្បាប់​ដែល​បាន​ប្រគល់​ភារកិច្ច​​ឱ្យ​អនុវត្ត។  ក្នុង​បរិបទ​នេះ ស្ថាប័ន​ គ.ជ.ប មិន​បាន​ស្ថិត​នៅ​ក្នុង​ចំ​ណាប់​ខ្មាំង​របស់​គណបក្ស​ចាញ់​ឆ្នោត​នោះទេ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​របស់ក្រុម​អ្នក​ចាញ់​ឆ្នោត​តែប៉ុណ្ណោះ ដែ​ល​ប្រកាន់​យក​វប្បធម៌​ មិន​ទទួល​យក​ការពិត​តាំង​តែ​ពី​ដើម​រៀង​មកម៉្លេះ។

 ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​លើ​ទី​លាន​ប្រជា​ធិបតេយ្យ គួរគប្បី​អ្នក​ប្រកួត​ត្រូវធ្វើ​​ចិត្តឱ្យ​ដូច​ជា​អ្នកកីឡា« ចាញ់​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ខ្លួន​ខ្សោយ សុខចិត្ត​ចុះ​ចាញ់»។ ប៉ុន្តែ ចំ​ឡែក​តែ​នៅ​ស្រុក​ខ្មែរ ចាញ់​ឆ្នោត បែរ​ជាទម្លាក់​កំ​ហុស និង​ជេរប្រមាថទៅ​លើ​អាជ្ញារកណ្តាល​ទៅ​វិញ​។​​

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣​កន្លង​ទៅ​ អត្រាប្រជា​ពល​រដ្ឋ​ខ្មែរដែល​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំ​នួន​ជាង​៦៩​ភាគរយ​  គឺ​ជា​ចំ​នួន​ដ៏ច្រើ​ន​លើសលប់ បើ​ធៀប​ទៅ​នឹង​បណ្តាប្រទេស​មួយ​ចំ​នួន។ ប្រជាពល​រដ្ឋ​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន​រួច​ហើយ​តាម​រយៈសន្លឹក​ឆ្នោត ដែល​ គ.ជ.ប បាន​ប្រកាសជា​ផ្លូវ​ការថា គណបក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ។

ប៉ុន្តែ គណបក្សសង្គ្រោះ បន្ទាប់​ពី​ចាញ់​ឆ្នោត​ហើយ បាន​ខិតខំ​ប្រើ​គ្រប់​ឧបាយកលទុចរិត​ និង​គ្រប់​មធ្យោបាយ ទាំង​ការ​បំ​ភ្លៃ ភូតកុហកដ៏សំ​បូរ​បែប និង​បាន​និយាយបោកប្រាស់​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​អៀន​ខ្មាស់​ ដូច​ជា​បន្លំ​ម្ចាស់​ឆ្នោត​ ថា គណបក្សរបស់​ខ្លួន​ទេ ជា​អ្នក​ឈ្នះ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ ស្ថាប័ន​ គ.ជ.ប និង​គណបក្ស​កាន់​អំ​ណាច​ថា ជាចោរ​លួចសន្លឹក​ឆ្នោត​ ដោយ​ពុំ​មាន​ភ័ស្តុតាង​ ឬឯកសារ​ណាមួយ​ធ្វើ​ជា​មូល​ដ្ឋាន​ច្បាស់​លាស់​សោះ​ឡើយ។

តាម​រយៈហេតុផល​មួល​បង្កាច់ ភូត​កុហកដ៏​អាក្រក់ទាំង​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ​បាន​យក​ធ្វើ​ជា​លេសដោយ​អត្តនោម័តជាឯកបក្ស​ ដើម្បី​​រំ​លាយ​ចោល​នូវ​ គ.ជ.ប ដែល​គ្មាន​កំ​ហុស ក្នុង​ខណៈដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ជាបក្ស​ចាញ់​ឆ្នោត និង​មិន​ព្រម​ទទួល​ស្គាល់​នូវ​ការ​បរាជ័យ​ ថែម​​ទាំង​ប៉ុនប៉ង​ មិន​ត្រឹម​តែ​ចង់​នាំ​ប្រជា​ពល​រដ្ឋងើប​ឡើង​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ស្រប​ច្បាប់ប៉ុណ្ណោះ​ទេ គឺ មាន​ចេតនាកំ​ទេចចោល​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​អស់​របស់​កម្ពុជា។ ជា​ជំ​នួសមក​វិញ​ គណបក្ស​ប្រឆាំង​ជ្រើសយក​​ច្បាប់​ព្រៃមក​ប្រើក្នុង​សង្គម​ខ្មែរ ក្រោមក្រសែភ្នែក​មហាជន​ដែលបានមើល​ឃើញ​ថា បក្សប្រឆាំង​តែង​តែប្រើពាក្យ​គំ​រាម​ថា អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​គាំ​ទ្រនូវ​សកម្មភាព​របស់​ក្រុម​ខ្លួន។ តែ​ការពិត​ មក​ទល់​ពេល​នេះ​ មាន​បណ្តាប្រទេស​ជា​ច្រើន​ ដែល​ជា​មិត្ត​របស់​កម្ពុជា​ គឺគេមិន​យល់​ស្របតាម​​ដូច្នោះ​ទេ គេស្គាល់​ច្បាស់​ណាស់​អំពី​ដំ​ណើរការ​ប្រជា​ធិបតេយ្យ​ និង​ការ​បោះ​ឆ្នោតជាពហុបក្សកន្លង​មក​ ថាបានប្រព្រឹត្តទៅ ដោយ​សេរី​  ត្រឹម​ត្រូវ​និង​យុត្តិធម៌​បំ​ផុត​​។

ផ្ទុយ​ទៅ​វិញ ការ​ពិត​ ទាំង​ សម រង្ស៊ី និង​ កឹម សុខា បាន​ក្លាយ​ខ្លួន​ជាមេដឹក​នាំប្រឆាំង​ទាំង​ទទឹង​ទិស និងគ្មាន​ហេតុ​ផល​ច្បាស់​លាស់ គឺអ្នក​ទាំង​ពីរ និង​បក្ខពួក​ ហាក់​ដូច​ជា បាន​ និង​កំ​ពុង​​អនុវត្តតាម​ការ​បង្គាប់​បញ្ជាពី​ជន​បរទេសណា​មួយ​ ដែល​មាន​លក្ខណៈជា​បុគ្គល​ប្រជាធិបតេយ្យ​ជ្រុល​និយម និង​ប្រកា​ន់​ខ្ជាប់​នូវ​គំ​និត​​អស្មិមានៈ គ្មាន​គោរព​ច្បាប់​ទម្លាប់ និង​គ្មាន​នូវ​​ទស្សនវិស័យ​នយោបាយ​វែង​ឆ្ងាយ​នោះ​ឡើយ។

ការ​ធ្វើ​អាជី​វកម្មនយោបាយ តាម​ភាព​ច្រឡោង​ខាម​ដែល​បង្ហាញ​ពី​ការ​ដើរផ្ទុយពី​ផល​ប្រយោជន៍​​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោតនោះ ​គឺ​សម្លេង​នៃ​ការ​ចង់សម្លាប់​ប្រជាពល​រដ្ឋខ្លួន​ឯង តាម​រយៈការប្រកូក​ប្រកាសឱ្យ​ប្រទេសម្ចាស់​ជំ​នួយ​ផ្តាច់​ជំ​នួយ​សម្រា​ប់ការ​អភិវឌ្ឍន៍នានា ក្នុង​ខណៈដែល​ប្រជាពល​រដ្ឋ​ខ្លួន​ឯង​កំ​ពុង​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​ទឹក​ជំ​នន់​ដ៏ធ្ងន់​ធ្ងរ។ លើសពី​នេះ​ទៅ​ទៀត មេបក្ស​ប្រឆាំង​ហាក់​ដូច​ជា​មិន​ខ្វល់​សូម្បី​តែ​បន្តិចសោះ​ឡើយ ​អំពី​កង្វល់​ជាក់​ស្តែង​របស់​ប្រជាពល​រដ្ឋ​ក្នុង​ជី​វភាព​ប្រចាំ​ថ្ងៃ​ គឺគិត​តែ​​ពី​​ការ​ញុះ​ញុងឱ្យ​ប្រជាពល​រដ្ឋចូល​រួម​ធ្វើ​មហាបាតុ​កម្មម្តង​ហើយ​ ម្តងទៀត ​ដើម្បី​តែបំ​រើ​មហិច្ឆិតារបស់​ក្រុម​ខ្លួន​ ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេថែម​ទាំង​ធ្វើ​សកម្ម​ភាព​រំ​ខាន ដើរ​គោះ​​ទ្វារ​ប្រទេស​ដ៏ទៃ​ឱ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ រំ​លោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា​ថែម​​ទៀត​ផង​​។

ដូច្នេះ ការ​ប្រកាសរំ​លាយ​ស្ថាប័ន​ គ.ជ.ប ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​សបញ្ជាក់​ឱ្យឃើញ​ថា គណបក្ស​ប្រឆាំងមួយនេះ បាន​​យក​រដ្ឋធម្មនុញ្ញដាក់ក្រោម​បាតជើង ពីព្រោះ​ គជប បាន​បង្កើត​ឡើង​ដោយ​រដ្ឋសភា មិន​មែន​កើតចេញ​ពី​​ក្រុម​អានាធិបតេយ្យដូច​គណបក្ស​ប្រឆាំងដែលប្រកា​ន់​ទម្លាប់អនុវត្តតាម​​ច្បាប់​ព្រៃ​នោះទេ។ គណបក្សប្រឆាំង​ ល្មមដល់​ពេល​បញ្ចប់​ទៅនូវទង្វើ​ភូត​កុហក បោក​ប្រាស់​ប្រជារាស្ត្រ​ ដែល​​នាំ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ និងធ្វើ​ឱ្យមាន​ភាព​​ វឹក​វរ កាឡាហល​នោះ៕

អត្ថបទដោយ​៖ សុខ សំ​ណាង

Tuesday, October 22, 2013

សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​សាលា​រាជ​ធានី​ភ្នំ​ពេញ ពាក់​​ព័ន្ធ​​ការធ្វើ​​បាតុកម្ម និង​ការ​ហែរ​ញត្តិ របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ


ទស្សនៈវិ​ភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!

អត្តបទដោយ: សៅ សុភៈ


បក្សប្រឆាំងនៅកម្ពុជា គួរណាស់ស្វែងយល់អំពីការ​បែ​ង​ចែ​កដាច់​ដោ​យ​ទ្បែ​ក​ពីរ​បៀ​ប​នៃការគ្រប់គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាង​ប្រ​ទេ​សប្រកាន់​របប​ប្រ​ជា​ធិប​តេ​យ្យ​បែបប្រធានាធិបតីនិយម និងប្រជាធិបតេយ្យបែបសភានិយម។


ក្នុង​បរិបទ​នេះ មាន​ន័យ​ថា ការ​ទាម​ទារ​ដោ​យ​គ្មាន​ភា​ព​អៀនខ្មា​សរបស់ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ដើម្បី​អ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា ​​ ដឹក​នាំ​ស្ថាប័ន​​នីតិបញ្ញត្តិនោះ​ គឺជា​ទង្វើមិន​ត្រឹម​ត្រូវ​ឡើយ។​ តើអ្វី​ទៅ ​ ​ជា តុ​ល្យភា​ពអំ​ណា​ច​របស់បក្សប្រឆាំង? តើគ​ណប​ក្សចា​ញ់​ឆ្នោ​ត មាន​សំ​ឡេង​ភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើ​ប​ហៅថា តុល្យភាពអំណាច ឬយ៉ាងណា?


ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោ​យព្យា​យាម​ភ្ជាប់​ពីរ​បៀ​ប​នៃកា​រ​គ្រប់​គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវ​ត្ត​នៅ​ក​ម្ពុ​ជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិ​ច្ឆតា​ល្មោភ​អំណាច​របស់ខ្លួន​តែ​ប៉ុណ្ណោះ ។


ប្រជាធិបតេយ្យបែប​ប្រធា​នាធិប​តីនិយ​មរ​បស់​សហ​រដ្ឋ​អា​មេ​រិ​​​ក គឺការបោះឆ្នោតជ្រើស​រើស​ប្រធានាធិបតី និងការបោះឆ្នោតសភាជាតិ ចែកដាច់ពីគ្នា ពោល​គឺ​ខុសពីការបោះឆ្នោត​នៅកម្ពុជាទាំងស្រុង។​ ការបោះឆ្នោតនៅក​ម្ពុជា បោះ​តែម្តង គឺ​បោះ​ឆ្នោ​ត​ជ្រើសរើសតំណាងរាស្រ្ត ដើម្បីបង្កើតសភាជាតិ ហើយ​សភា​ជា​អ្នក​ផ្ត​ល់​សេ​ច​ក្តី​ទុ​ក​ចិ​ត្ត​បង្កើតគណៈរដ្ឋមន្ត្រី។ កម្ពុជា​មិន​មានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និង​បោះ​ឆ្នោ​ត​សភាផ្សេងពីគ្នានោះទេ។ ដូច្នេះ បើ​យោងតាមគោលការណ៍នៃការរៀបចំបែបផែននៃ​ក្បា​ល​ម៉ាស៊ីនរដ្ឋសភា និងគណៈ​រដ្ឋមន្ត្រី​របស់​​​ប្រ​ទេស ដែលប្រកា​ន់យករបបប្រជាធិ​បតេយ្យបែប​សភានិយមនៅលើពិភពលោកនេះ គឺ​គណ​បក្សនយោបាយ​ណា​ដែល​ទទួ​ល​បានសំឡេង​ភាគច្រើននៅក្នុងរដ្ឋសភាដាច់ខាត បក្ស​នយោ​បាយ​នោះ​ត្រូវតែដឹកនាំរដ្ឋសភា មិន​អា​ច​ឲ្យ​គណបក្សនយោបាយដែលមានសំឡេងភាគតិចក្នុងសភា ទៅ​ដឹ​ក​នាំរ​ដ្ឋ​ស​ភានោះ​ទេ។ ប៉ុន្តែ​ ក្រុម​បក្ស​ប្រឆាំង​បាន​ព្យាយាម​បក​ស្រាយ​ទាំង​បំ​ពាន​លើ​រដ្ឋ​ធម្មនុញ្ញ តាម​រយៈការ​ទាម​ទារ​ដណ្តើម​អំ​ណាច​ចង់​ធ្វើ​ជា​ប្រធាន​សភា ក្រោម​ហេតុ​ផល​ថា នោះ​ គឺ​ជា​តុល្យ​ភាព​អំណាច ។


គណបក្សប្រឆាំងគួរណាស់យល់អោយបានច្បាស់ ថា ​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​ប្រកាន់​រប​ប​​ប្រធានាធិបតី​និយម​នោះ ក៏​គ្មាន​តុល្យ​ភាព​អំណាចរវាង​ប្រធានា​ធិបតី​ និង​សភា​ដែរ លើក​លែង​តែប្រធានាធិបតី​ដែល​ឈ្នះ​ឆ្នោត​ និង​សភា​ដែល​ឈ្នះ​ឆ្នោតនោះ​ គឺ​ចេញ​ពី​គណបក្ស​តែ​មួយ។ ឧទាហរណ៍ នៅឆ្នាំ​២០០៩ ​​​ប្រធានា​ធិបតី​ អូបាម៉ា ដែល​ជាប់​ជា​ប្រធានាធិបតី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សភា​តំណាង​រាស្ដ្រ​ក៏​ជាប់ភាគ​ច្រើនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធសភា​ភាគ​ច្រើន​ក៏​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ បាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី អូបាម៉ា និង​សភា​ទាំង​ពីរ​ធ្វើការ​យ៉ាង​ស្អិត​រមួត​ជាមួយ​គ្នា ពិសេស​ គឺ​ការ​ធ្វើ​ច្បាប់​ម្ដងៗ។


ក៏​ប៉ុន្ដែ​នៅ​ដើម​ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​ជាប់ឆ្នោតភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ដ្រ​ តែ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធ​សភា​យ៉ាង​ណា​ក៏ដោយ ក៏​លោក​ប្រធា​នា​​ធិបតី អូបាម៉ា បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង ពិសេស​ក្នុង​ពេល​ថ្មី​ៗនេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កាំង​បាន​បិទដំ​ណើរការ​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​។


ដោយ​ឡែក​​​នៅ​កម្ពុជាវិញ​​ ការដែលគណបក្ស ​ប្រឆាំង​ព្យាយាមយករូបមន្ត​របស់​សហ​រដ្ឋ​អាមេរិក ​ចាប់បង្ខំឲ្យអនុវត្ត​​បែ​ប​នេះ ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូងកាលពី​ពេល​កន្លង​ទៅ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​លោក​នេះ ​អាច​ប្រគល់​តំណែង​ប្រ​ធា​ន​​សភា​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នោះ​ ឡើយ។ រដ្ឋសភា និង​រដ្ឋាភិបាល​ នឹង​ត្រូវជា​​ប់គាំង​ ប្រសិនបើ​គេ​ប្រគល់​តំណែង​ប្រធាន​រដ្ឋ​សភា​​ទៅ​ឲ្យ​គណបក្សប្រឆាំង ​ពីព្រោះ​ប្រ​ធា​ន​​សភា​មាន​សិទ្ធិ​បដិសេធ​មិន​លើក​យក​សេចក្តី​ព្រាង​ច្បាប់ ​ណាមួយ​ដែល​មាន​តម្រូវ​ការ​​ចាំ​បាច់​ មក​ជជែក​នៅក្នុ​ងអ​ង្គ​សភា ។


ដូចនេះ ជុំវិញការទាមទារឲ្យមានតុល្យភាពអំណាចរបស់បក្សប្រឆាំង​ជារឿ​ងមួ​យ​ដែ​ល​មិនអាចទៅរួចទេ ហើយក៏គ្មានការ​ចាំបាច់សម្រា​ប់ច្បាប់របស់ក​ម្ពុជាដែរ ព្រោះគេបា​នដឹងយ៉ាង​ច្បា​ស់​​ណាស់ថា តុល្យភាពអំណាចរបស់កម្ពុជាមានរួចជាស្រេចទៅហើយ គឺ​ការ​ចែក​ដាច់​រវា​ង​អំណាចទាំង ៣ គឺស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ជាងនេះទៅទៀតនោះ យោ​ង​តាម​​មាត្រា ៩៨ ថ្មី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រដ្ឋសភា​អាច​ទម្លា​ក់ស​មាជិ​ក​គណៈ​រដ្ឋ​ម​ន្ត្រី ឬ​ទម្លាក់រដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាម​សំឡេ​ង​ឆ្នោ​ត​គា​គ​ច្រើ​ន​ដាច់​ខាត​នៃ​​​ចំនួនសមាជិកសភាទាំងមូល។ ញត្តិបន្ទោស ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយ​តំ​​​​ណាង​រាស្ត្រ​ចំនួន៣០ នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។


កា​រ​​ដែ​ល​​​ប្រ​ជា​​ព​លរដ្ឋ​បោះឆ្នោតឲ្យបក្សប្រឆាំង ៥៥ អាសនៈនោះ គឺ​ដើម្បី​ធ្វើ​កិច្ច​កា​រ​បម្រើ​ឆន្ទៈរាស្ត្រក្នុងរដ្ឋសភា មិនមែនឲ្យបង្កចលាចលសង្គមតាមដងផ្លូវ ជាហេតុនាំដល់ វិប​ត្តិ​នយោ​បាយ បង្អាក់ដំណើរនៃការអភិវឌ្ឍន៍ បង្កនូវអសន្តិសុខជាតិ បង្កើតភាពអនាធិបតេយ្យ ដែលនាំដល់​ការ​ភ័យខ្លាចយ៉ាងធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ។ ម្យ៉ា​ង​វិញទៀត ការដែល​គណបក្ស​ប្រជាជន​កម្ពុជាប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ ៤ និង​អនុ​ប្រធាន​គណៈកម្មការ​ ៥ ​បានបង្ហាញពី​សមា​មាត្រ​តុល្យ​ភា​ព​អំ​ណា​ច​ដែលកើតចេញ​ពីការគាំ​ទ្រ​ របស់ប្រជាពលរដ្ឋ ជាក់ស្តែងរួចស្រេចទៅហើយ។


ជា​រួម​ ការទាមទារតុល្យភាពអំណាចរបស់គណបក្ស​ប្រឆាំង​  គឺមិនឈរ​លើ​មូល​ ដ្ឋា​នច្បាប់ នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែជាការធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញ តាមរយៈការ​ប្រើ​ប្រាស់​អំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុ​ហ​ក និង​បំភាន់​សាធារណ​មតិតែ​ប៉ុណ្ណោះ។ ដូច្នេះ ដោយ​យោង​លើ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​ បាន​៦៨​អាសនៈ ក្នុង​ន័យ​ថា លើសពី​៥០ភាគ​រយ​បូក​១ គឺ​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​​ដែល​ឈ្នះ​ ដាច់​ ហើយ​ការ​ទាម​ទារ​របស់​គណបក្សប្រឆាំង​ គឺ​គ្មាន​ទម្ងន់ផ្លូវ​ច្បាប់​ណា​មួយ​ដើម្បី​នឹង​ទទួល​បាន​ដំ​ណែងប្រធាន​ រដ្ឋសភា​ទេ៕


សេច​ក្តី​ប្រកាសព័ត៌មាន រាជ​រដ្ឋា​ភិបាល​កម្ពុជា ស្តីពី​ដំណើ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ


Monday, October 21, 2013

លិខិត​​ ឧបនាយក​​រដ្ឋមន្ត្រី ផ្ញើ​​ជូន​​​អភិបាល​​រាជ​ធា​នីភ្នំ​ពេញ​ ស្តី​ពី​ការ​​ជូន​​ដំ​ណឹង​​ធ្វើ​​បាតុកម្ម​​អហិង្សា​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ



លិខិតរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជូនលោកនិពន្ធនាយកសារព័ត៍មានខេមបូឌាដេលី ចុះថ្ងៃទី ២១ តុលា ២០១៣



សន្និសីទសារព័ត៌មាន គណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ច






បទអត្ថា​ធិប្បាយ​៖ តើ​​កម្ពុជា​​កំពុង​​មាន​​វិបត្តិ​នយោបាយ​​​​មែន​​ឬ?

ដោយ ពង្ស​ សុក្រឹត្យ
          វាជារឿង​ធម្មតា​ ស្ទើ​រតែ​គ្រប់​ប្រទេស​ ដែល​ប្រកាន់​នូវ​របបប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​​ទៅ​ហើយ​ ដែល​គណបក្ស​​ចាញ់​ឆ្នោត​តែង​តែ​ឡាំប៉ា​ ថា ការ​បោះ​ឆ្នោត​មិនសេរី​ មិនយុត្តិ​ធម៌​ ឬមាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ ឧទាហរណ៍​ ការ​បោះឆ្នោត​នៅ​ប្រទេស​ ម៉ាឡេ​ស៊ី កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ ​ក៏​​គណបក្ស​ដែល​ចាញ់​ឆ្នោត​ លើក​ឡើង​​ស្រដៀង​គ្នា​នេះ​ដែរ​។​

ងាកមក​គណបក្ស​នយោបាយ​​នៅកម្ពុជា​ ក៏​ដូចគ្នា​ដែរ​ ក្រោយ​ការ​បោះឆ្នោត​ និង​បន្ទាប់​​​ពី​ស្ថាប័ន​ គ ជ ប បានប្រកាស​នូវ​លទ្ធផល​​ជាផ្លូវការ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​ធ្វើការ​ដោះ​ស្រាយ​នូវ​បណ្តឹង​របស់​បក្ស​ប្រឆាំង​ តាម​នីតិវិធី​ ប្រកប​​ដោយ​គតិយុត្តិ​ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​ និង​មាន​តម្លាភាព​​ និង​អាច​ទទួល​យក​បាន​​​ហើយ​ដែរ​។ ក៏ប៉ុន្តែ រហូត​មកដល់​ពេលនេះ​ ក្រុម​បក្ស​​ប្រឆាំង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ត្រដរ​ខ្យល់​ លើក​​ឡើង​​របៀប​​ទន្ទេញ​ចាំមាត់​ ថា​​ មាន​ការ​ជាប់​គាំង​​នយោបាយ​ ឬមានវិបត្តិនយោបាយនៅកម្ពុជា​ ក្នុង​​​គោល​បំណង​​​មិនទទួល​​ស្គាល់​​នូវ​​​លទ្ធ​ផល​​បោះឆ្នោត​ ដោយ​បាន​​ប្រើ​​គ្រប់​​វិធី​សាស្ត្រ​ និង​យុទ្ធសាស្ត្រ​ ភូត​កុហក​ បំភ្លៃ​ការ​ពិត​ ថាសភាព​ការណ៍នយោបាយ​​នៅកម្ពុជា​ មាន​ភាព​មិន​ប្រក្រតី​ ។ល។​ តើកម្ពុជា​ កំពុង​មាន​វិបត្តិ​នយោបាយ​ មែនឬទេ​?​

តាម​ពិត​ សម័យ​​ប្រជុំ​របស់​រដ្ឋ​សភាដំបូង​ ក្រោម​ព្រះរាជាធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​ បាន​ប្រព្រឹត្តិ​​ទៅ​យ៉ាង​រលូន​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​​ ព្រម​ទាំង​មាន​តំណាង​​​​អង្គ​ទូត​​នា​នា​ ប្រចាំ​នៅកម្ពុជា​ បាន​ចូលរួម​ជាសាក្សី​ទៀត​ផង​។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​ទទួល​បាន​សម្លេង​ឈ្នះ​ឆ្នោតដាច់​ខាត​​ ត្រូវ​​បាន​ព្រះ​មហា​ក្សត្រ​ ត្រាស់​បង្គាប់​ឲ្យ​បង្កើត​គណៈរដ្ឋ​មន្ត្រី​ ដើម្បី​បន្ត​ដឹកនាំ​និរន្តរភាព​ប្រទេស​ ប្រកប​ដោយ​សុខ​សន្តិភាព​​ និង​រក្សា​បាន​នូវ​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈ​ដែល​ចរន្ត​សេដ្ឋកិច្ច​ នៅ​លោក​ខាង​លិច​កំពុង​ជួប​នូវ​វិបត្តិ​បំណុល​ឡើង​ដល់​កំពូល​។ ទន្ទឹម​គ្នា​នោះ​ ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ជាច្រើន​ រួម​ទាំង​ប្រទេស​មហាអំណាច​ចិន​ផង​​ដែរ​ បាន​ផ្ញើ​សារ​លិខិត​ អបអរសារទរ​ ជាបន្ត​បន្ទាប់​ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ សម្តេច​តេជោ ហ៊ុន សែន ដែល​​បាន​បន្ត​ដឹក​នាំ​ប្រទេស​តទៅទៀត​។​

នាពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ប៊្រុយណេ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន សែន​ ត្រូវ​បាន​​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​សេដ្ឋកិច្ច​នានា នៅក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​ ​ ​ ដើម្បី​បន្ត​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​ សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ផង​ដែរ​។​ ក្នុង​កិច្ច​ប្រជុំ​​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​​ជួបពិភាក្សា​ទេ្វ​ភាគី​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក តូ​នី អា​បបុត (Tony Abbott) នាយករដ្ឋមន្ត្រី​ណូវែល​ហ្សេ​ឡង់ លោក​ច​ន ឃី (John Key)​និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន និង​​បាន​ដោះ​ស្រាយ​នូវ​ការ​ងារ​ប្រទេស​ជាតិ ជាធម្មតា​​។​

ភស្តុតាង​ខាង​លើ​បង្ហាញ​ថា​ ទាំង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ នៅ​កម្ពុជា​ គ្មាន​ការ​ជាប់​គាំ​ង​ ឬមាន​វិបត្តិ​ដូច​ការ​ឃោសនា​ បំភ្លៃ​របស់​ក្រុម​ប្រឆាំង​ឡើយ​។​

ការ​បំភ្លើស​ដោយ​គ្មាន​មូល​ដ្ឋាន​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ របស់​ក្រុម​ប្រឆាំង​ទាំង​នោះ​ គឺ​ជា​លេស​ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​ឱកាស​បន្ត​អាជីព​នយោបាយ​ និងដើ​ម្បី​​ពង្រឹង​ស្មារតី​​​​អ្នក​គាំទ្រ​​កុំ​​ឲ្យ​អស់​​សង្ឃឹម​ ចំពោះ​​​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។
ក្រុម​​បក្ស​ប្រឆាំង ដែល​រួម​មាន​​អង្គការ​សង្គម​ស៊ី​វិល​មួយចំនួន​តូច​ និង​អ្នក​វិភាគខ្លះ​​ ដែល​មាន​និន្នាការ​ប្រឆាំង​ គឺ​ជាក្រុម​តែ​មួយ​។ ពួក​គេ​ រួម​គ្នា​បំពុល​ បរិយាកាស​នយោបាយ​នៅកម្ពុជា​ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ ឬកូដកម្ម​ តវ៉ា​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ ដែល​មាន​លក្ខណៈ​​​ជាប្រព័ន្ធ ហើយ​​ដែល​ប្រជាពលរដ្ឋ​បាន​ចាប់​ផ្តើម​ធុញ​ទ្រាន់​ និង​សកម្មភាព​ដើរ​អុជអាល​ ញុះញង់​តាម​ទី​សាធារណៈ​ និង​រំខាន​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពួក​គាត់​ ទាំង​​នៅ​ទីក្រុង​ ក៏ដូច​ជានៅជន​បទ​ និង​តាម​ប្រព័ន្ធ​វិទ្យុបរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា​​ខ្លះ​ ជាដើម​​។​

ចរឹត​រឹង​រូស​ មានះ​ របស់​មេ​បក្ស​ប្រឆាំង​ បង្ហាញ​​កាន់​តែ​​ច្បាស់​​ថែម​​ទៀត​ តាម​រយៈ​សកម្មភាព​ឆ្លេរឆ្លា​ទៅ​បំពុល​មតិ​​​អន្តរជាតិ​​ ​រួម​មាន​​សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជា​ជាតិ កុំឲ្យ​ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យ​កាត់​ផ្តាច់​ជំនួយ​ ឬ​ប្រាក់​កម្ចី​​ដល់​ប្រជាជន​កម្ពុជា​។​

ក៏ប៉ុន្ដែ​​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេសកម្ពុជា គឺ​នៅ​តែ​រក្សា​បាន​នូវ​និរន្តរភាព​ដដែល​។​ តាម​មតិ​របស់​ប្រជាពលរដ្ឋ​​ ដែល​បាន​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ បាន​វាយ​តម្លៃ​ថា​ កិច្ច​ខិតខំប្រឹងប្រែង​របស់មេ​បក្ស​ប្រឆាំង​ គឺ​ជា​ការ​​ចំណាយ​ពេលឥតប្រយោជន៍ ព្រោះ​​នៅ​ក្រៅ​កិច្ច​ប្រជុំកំពូលអាស៊ានសម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​​​ការងារ​​ទ្វេភាគីជាមួយលោក បាន គីមូន អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ ហើយ​​លោក​​ក៏​​បាន​វាយតម្លៃខ្ពស់ និងកោត​សរសើរ ចំពោះ​ដំណើរ​ការបោះឆ្នោត​នៅ​ប្រទេស​​កម្ពុជា​ កាលពីថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ដែល​បានប្រព្រឹត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្ដិធម៌​ និងប្រកបដោយសុខសន្ដិភាព​។

ដូច្នេះ​ ជំនួប​រវាងសម្ដេច តេជោ ហ៊ុន សែន ជាមួយ​លោកអគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​​បាន​បង្ហាញយ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ អាណត្ដិទី៥ ជាផ្លូវ​ការរួចទៅហើយ​​ ហើយ​​ករណីដែលលោកសម រង្ស៊ី កំពុងសុំ អន្ដរាគមន៍ ឱ្យអង្គការសហ​ប្រជាជាតិ​កុំទទួលស្គាល់រដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្ដិ​ទី៥ ក្នុងប្រទេសកម្ពុជា គឺជាការ​ចំណាយពេលឥតប្រយោជន៍ និងពុំមានន័យអ្វីឡើយ​។​

សរុប​មក​ បក្ស​ប្រឆាំង​គ្មាន​ជម្រើ​អ្វី​ ក្រៅ​តែ​ពី​ការ​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ និង​វិល​មក​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋ​​សភា​ ​ដែល​ប្រសូត្រ​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ពិត​ប្រាកដ​នោះ​​ទេ​។​ ទោះបី​ជា​ មេបក្ស​ប្រឆាំង​ បាន​ប្រើ​ប្រាស់​នូវ​ល្បិច​កល​គ្រប់​បែប​យ៉ាង​ និង​គ្រប់​រូប​ភាព​ ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ ដើម្បី​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​ក៏​ដោយ​ ក៏​ការ​ពិត​នៅ​តែ​ជាការពិត​ដដែល​ ហើយ​ឱកាសចុង​ក្រោយ​តែ​មួយគត់​ របស់​បក្ស​ប្រឆាំង​រហូត​មក​ដល់​ពេល​នេះ​ គឺ​ទ្វាររដ្ឋសភា នីតិកាលទី៥ នៅតែបើកចំហរង់ចាំ តំណាងរាស្ដ្រគណបក្ស​សង្គ្រោះ​ជាតិ​មកចូលរួមជានិច្ច​ តែ​បើហួស​រយៈពេល​៣ខែ អ្វីៗអាចនឹង​មាន​ការផ្លាស់ប្ដូរជាមិនខាន៕​

Saturday, October 19, 2013

សេចក្តី​ប្រកាស​ព័ត៌មាន ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣

នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី បណ្ឌិត​សភាចារ្យ សុខ អាន រដ្ឋមន្រ្តី ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ឯកអគ្គ​រាជ​ទូត​អង់គ្លេស លោក ម៉ាក ហ្គូតឌីង (Mark Gooding) បាន​ពិភាក្សា​ប្រធាន​បទ​មួយ​ចំនួន​ដូច​ខាង​ក្រោមៈ
 
ប្រទេស​ទាំង​ពីរ​សម្លឹង​មើល​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ នៅក្នុងរយៈ ៥ ឆ្នាំបន្ទាប់ រាប់​បញ្ចូលទាំង​វិស័យ​កំណែ​ទម្រង់​តុលាការ វិនិ​យោគ​ និង​ពាណិ​ជ្ជកម្ម។ ពួក​គេ​ក៏បាន​ រំលឹក​ឡើង​វិញ នូវ​ដំណើរ​ទស្សន​កិច្ច​ដោយ លោក ឡត ហ្គ្រីន (Lord Green)  រដ្ឋមន្រ្តី សម្រាប់​កិច្ចការ​​វិនិយោគ និងពាណិជ្ជកម្ម​អង់គ្លេស​មកកាន់​ប្រទេស​កម្ពុជា​ កាល​ពីខែ មិថុនា ដើម្បីពង្រីក​កិច្ច​វិនិយោគ និង​ពាណិ​ជ្ជកម្ម​ទ្វេភាគី​ដែល​នាំ​ទៅ​ការ​អភិវឌ្ឃន៍​ជាច្រើន។
 
ប្រទេស​កម្ពុជា​ស្វាគមន៍ ការ​ប្រកាស​វិភាគ​ទាន​ថ្មី​មួយ​របស់​ចក្រភព​អង់គ្លេស​ដែល​មាន ទឹកប្រាក់​កន្លះ​លាន​ដុល្លា​អាមេរិក សម្រាប់​អង្គ​ជំនុំជំរះ​វិសាមញ្ញ​ នៅ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បន្ថែម​ទៅ​លើទឹក​ប្រាក់ ៣ លានដុល្លា​អាមេរិក​ដែល​ចក្រ​ភព​អង់គ្លេស​បាន​ផ្តល់​រួចជា ស្រេច​ទៅ​ហើយ​កាល​ពីឆ្នាំ​ទៅ​មិញ ហើយ​ទឹក​ប្រាក់ (កន្លះ​លាន​ដុល្លា) នេះ ​នឹង​លៃ បម្រុង​ទុក​សម្រាប់ភា​គី​អន្តរជាតិ​នៃ អ.វ.ត.ក ។
 
ចក្រ​ភព​អង់​គ្លេស​ស្វាគមន៍​កម្ពុជា នូវការ​ប្រកាស​ថវិកា​បន្ថែម​ថ្មី​របស់​ខ្លួន​ទៅ​ឱ្យ​ភាគី​ជាតិ​នៃ​អង្គ​ជំនុំជំរះ​វិសាមញ្ញ នៅក្នុ​ង​តុលាការ​កម្ពុជា (អ.វ.ត.ក)​ ដើម្បីធ្វើ​ឱ្យមាន​ស្ថេរភាព​ហិរញ្ញវត្ថុ​សម្រាប់​តុលាការ​នេះនៅ​ឆ្នាំនេះ​។ ​កម្ពុជា និង​ចក្រ​ភព​អង់គ្លេស​ពេញចិត្ត​ទៅនឹង​ការអំពាវ​នាវ​របស់​ ឯកឧត្តម បាន គីមូន អគ្គលេ​ខាធិការ អង្គការ​សហប្រជា​ជាតិទៅ​កាន់ប្រទេ​ស​ម្ចាស់​ជំនួយ​ដើម្បី​ផ្តល់​ការ​​ចូលរួម​វិភាគ​ទាន​ថ្មីៗ ទៅកាន់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ នៅក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)។
 
ចក្រភព​អង់គ្លេស​ផ្តល់​អាហាររូប​ករណ៍ ៤ ដល់និស្សិត​កម្ពុជា ដើម្បី​ទៅ​សិក្សា​នៅ​ចក្រ ភព​អង់គ្លេស សម្រាប់​កម្រិត​អនុបណ្ឌិត​នៃការ​សិក្សា​រយៈ​ពេល ១​ឆ្នាំ នៅក្នុង​វិស័យ​ផ្សេងៗ​ នៅ​ឆ្នាំ​ក្រោយ។
 
ចក្រភព​អង់គ្លេស​ក៏ប្រកាស​នូវ​គម្រោង​ថ្មីរបស់​ខ្លួន​ ដើម្បី​ជួយរាជ​បណ្ឌិតសភា​វិជ្ជាជីវៈ​ តុលាការ នៅ​ក្នុង​នោះ​គ្រូប​ណ្តុះ​បណ្តាល​ចក្រភព​អង់គ្លេស ​នឹង​ត្រូវបាន​បញ្ជូន​មក​បណ្តុះ​បណ្តាល​ចៅក្រម និងមន្រ្តី​ច្បាប់​កម្ពុជា។
 
ភាគីទាំង​សងខាង​ក៏យល់​ស្រប​គ្នាអំពី​បំណង​ប្រាថ្នា នៃ​កិច្ចចរ​ចាប​ន្ថែម​រវាង​គណៈបក្ស​ ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត និងគណៈ​បក្ស​ប្រឆាំង​ (គណៈ​បក្ស​សង្គ្រោះ​ជាតិ) ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាជនខ្លួន។
 
ពួកគេ​ក៏យល់​ទៅលើ​តម្រូវការ​ឱ្យមាន​កំណែ​ទម្រង់​សម្រាប់​ការបោះ​ឆ្នោតកម្ពុជា​ ពេល ក្រោយ ឥឡូវ​នេះក្រោម​ការរៀបចំ​ដោយ​អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច។ 

Friday, October 18, 2013

Press Release The Office of the Council of Ministers

18 October 2013

Press Release
The Office of the Council of Ministers

on 18 October 2013, Cambodia’s Deputy Prime Minister H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, and British Ambassador Mark Gooding discussed the following topics:

·         The two countries look to strengthen bilateral cooperation in the next five years, including in the areas of judicial reform, trade and investment. They recalled the visit by Britain’s Minister for Trade and Investment Lord Green to Cambodia in June to improve bilateral trade and investments, which has led to several developments.

·         Cambodia welcomes the UK’s announcement of a new contribution of USD 0.5 million for the ECCC coming on the top of $3 million already contributed by the UK last year, and this will be allocated to the international side of the ECCC.

·         The UK welcomes Cambodia’s announcement of its additional new funding to the national side of the ECCC to stabilize the court’s financial situation this year. Cambodia and the UK are also pleased with UN Secretary-General Ban Ki-moon’s call for donors to provide new contributions to the ECCC.

·         The UK is offering four scholarships for Cambodian students to study in the UK for master degrees of one year in various fields next year.

·         The UK is also announcing a new project of support to Cambodia’s Royal Academy for Judicial Professions, under which British academics would be dispatched to train Cambodian judges and legal officers.

·         Both sides share the view on the desirability of further dialogues between the winning CPP and the opposition CNRP in the interests of Cambodia and her people.

·         They also agree on the need for reform for the Cambodia’s next elections, now under preparation by competent authorities.
End.

សារ​​លិខិត​​អបអរ​​សាទរ ​ប្រមុខ​​រដ្ឋា​​ភិបាល ព្រះរា​ជា​​ណា​​ចក្រ​ម៉ារ៉ុក ជូន​​សម្តេច​​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី


Congratulation Message of Head of Government of Marocco to Samdech Techo Hun Sen, Prime Minister


សារ​លិខិត​អបអរ​សាទរ របស់​ប្រមុខ​រដ្ឋា​ភិបាល ព្រះរាជា​ណា​ចក្រ​ម៉ារ៉ុក ជូន​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី


Congratulation Message of Kingdom of Maroc, Chief of Government to Samdech Techo Hun Sen, Prime Minister


Thursday, October 17, 2013

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី និង​​ប្រធាន​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន​​ពិភាក្សា​​អំពី​​ការ​ប្រើ​ប្រាស់​​ថវិកា​​ដើម្បី​​ជួយ​ជំរុញ​ការ​​អភិវឌ្ឍ​​កម្ពុជា

នៅក្នុងឱកាស​​ចូលជួប​សំដែង​​ការ​គួរ​សម ជាមួយ​​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នៅ​​វិមាន​​សន្តិភាព កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣  ឯកឧត្តម Li Ruogu ប្រធាន​​ក្រុម​​ប្រឹក្សា​​ភិបាល​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន បាន​ឲ្យ​​ដឹង​​អំពី​ការ​​រួម​​ចំណែក​​របស់​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន ក្នុង​ការ​​ជួយ​​អភិ​វឌ្ឍន៍​កម្ពុជា នៅ​​លើ​​វិស័យ​ជា​ច្រើន​។
 
 
ឯកឧត្តម អ៊ាង សុផ​ល្លែត ជំនួយ​ការ​​សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី បាន​ឲ្យ​​ដឹង​​ថា​ លោក Li Ruogu ​បាន​ជម្រាប​ជូន​​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា លោក​​បាន​ជួប​​ពិភា​ក្សា​ជា​មួយ​​ឯកឧត្តម ឧបនាយក​រដ្ឋ​​មន្រ្តី​​ប្រចាំ​ការ គាត ឈន់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​​បាន​ចុះ​​ហត្ថ​លេខា លើ​​កិច្ច​ព្រម​ព្រៀង​​ចំនួន​ ២ ទី១ គឺកិច្ច​​ព្រម​ព្រៀង​​ជាមួយ​ធនាគារ​​អភិវឌ្ឍន៍​​ជន​បទ​​កម្ពុជា និងទី២ គឺការ​ចុះ​​ហត្ថ​លេខា លើ​កិច្ច​​ព្រម​​ព្រៀង​​ជាមួយ​​ក្រុមហ៊ុន Cambodian Petrochemical Co. ltd ផង​ដែរ។ លោក Li Ruogu បាន​​ថ្លែង​​ថា លោក​​សង្ឃឹម​​ថា គម្រោង​ទាំង ៦ ដែល​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន បាន​​ចុះ​​ហត្ថ​​លេខា​​ជាមួយ​​ធនាគារ​អភិវឌ្ឍន៍​​កម្ពុជា នឹង​ចាប់​ផ្តើម​អនុវត្តន៍​​ជាក់​ស្តែង​​ក្នុង​ពេល​​ឆាប់ៗ​​ខាង​​មុខនេះ។
 
 
លោក Li ក៏បាន​ជម្រាប​ជូនសម្តេចតេជោ​អំពីការយកចិត្ត​ទុកដាក់​របស់​ធនាគារនីហរ័ណ-អាហរ័ណ​លើវិស័យ​កសិកម្ម ដោយសារ​យល់ឃើញ​ថា វិស័យក​សិកម្ម គឺជាវិស័យអាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុងការ​កែឆ្នៃ និង​នាំអង្ករចេញ ហើយ​ធនាគារនីហរ័ណ-អាហរ័ណ​ចិន នឹង​ជួយដល់​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការកែ​ច្នៃអង្ករ​នាំចេញ​ពី​កម្ពុជា តាម​រយៈ​ការជួយ​ប្រមូល​ទិញ ការស្តុក ទុក និង​ការកិន​ស្រូវ​សម្រាប់​នាំចេញ។
 
 
លោក Li ក៏បាន​ជម្រាប​ជូនសម្តេចតេជោ​អំពីផ្លូវ​ល្បឿនលឿន​ពីភ្នំពេញ​ទៅកាន់​ខេត្តព្រះសីហនុ និង​ផ្លូវល្បឿន​លឿនពីភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប ក៏ដូចជា​ការសិក្សា​លើហេដ្ឋា​រចនា​សម័្ពន្ធ​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ទូរគមនាគមន៍ ដោយបាន​ថ្លែង​ថា ធនាគារ​របស់លោក​មានលទ្ធភាព​ជួយ​ធ្វើ​ការ​សិក្សាលើ​វិស័យ​ទាំង​នេះ ព្រោះសុទ្ធសឹង​តែជាវិស័យ​ដែលជួយ​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។
 
 
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្វាគមន៍​ចំពោះការចុះហត្ថលេខា លើកិច្ចព្រម​ព្រៀង​ទាំង ២ ដោយ​បានប្រសាសន៍​ថា ពាក់ព័ន្ធ​នឹងការចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ជាមួយ Cambodian Petrochemical Co. ltd លោកបាន​ជួបជាមួយ​ក្រុមហ៊ុន​ទាំងពីរ​រួច​ហើយ ហើយ​ក៏បានជំរុញ​ក្រុម​ហ៊ុនទាំង ២ ធ្វើយ៉ាងណា​ឲ្យចាប់ផ្តើម​អនុវត្តន៍ និងធ្វើយ៉ាងណា​ឲ្យផលិត​ប្រេងបាន​នៅឆ្នាំ ២០១៨ ខាងមុខ នេះ។ ពាក់ព័ន្ធនឹងការ​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា សម្តេច​តេជោមាន​ប្រសាសន៍ថា ការផ្តល់ឥណទាន ម៉ាក្រូហិរញ្ញវត្ថុ គឺមាន​សារៈ​សំខាន់​ណាស់​ក្នុងការជំរុញ​សហគ្រាសធុន​តូច​ក៏ដូចជា​ប្រជាកសិករ ហើយនេះ គឺជាគម្រោង​គាំទ្រ​ផលិតកម្ម​ស្រូវ​សម្រាប់​ការនាំចេញ​ផងដែរ។
 
 
នៅ​ក្នុង​ជំនួប​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បាន​ផ្តល់អនុសាសន៍​ឲ្យធនាគារ​នីហរ័ណ-អាហរ័ណចិន ពិចារណា​ក្នុងការ​ផ្តល់កំចី​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន និង​កសិករ​តែម្តង ដើម្បី​ពង្រីក​លទ្ធភាព​ផលិតកម្ម​របស់កសិករ​លើវិស័យ​កសិកម្ម និង​ទៅលើ​កម្រិត​កែច្នៃផងដែរ​។ ពាក់ព័ន្ធ​នឹង​ការសិក្សា សម្តេចតេជោ​បានស្នើ​ឲ្យធនាគារ​ចិន ជួយ​កម្ពុជា​សូមឲ្យ​មាន​ការសិក្សា​ជា កញ្ចប់ ដោយប្រើប្រាស់​ជំនួយឥត​សំណង ដោយសូម​ឲ្យសិក្សាផែ​នការ​ទាំង​ឡាយ​ប្រទាក់​ក្រឡា​គ្នាជាមួយ​នឹងផែនការ​មេរបស់កម្ពុជា នៅក្នុងយុទ្ធសាស្រ្ត​ចតុកោណ ដែលមានចែង​ទៅ​ដល់​ការសិក្សាផែន​ការមេ​នេះ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​ស្នើ​ឲ្យធនាគារនីហរ័ណ-អាហរ័ណ​ចិន ធ្វើយ៉ាងណា​ជួយសិក្សា​ទាំងផ្នែក​ទូរគមនា​គមន៍ បណ្តាញ​ផ្លូវជាតិ ផ្លូវ ដែក អគ្គិសនី ធារាសាស្រ្ត ដើម្បី​ឈានទៅដល់ការ​វាយ​តម្លៃតំបន់​ផលិត និង​សិក្សា​តាមរបៀប​សេដ្ឋ​កិច្ច​តែម្តង៕

សារ​លិខិត​អបអរ​សាទរ លោកជំទាវ រដ្ឋមន្ត្រី​ការ​បរទេស អូស្ត្រាលី ជូន​ឯក​ឧត្តម រដ្ឋមន្ត្រី ក្រសួង​ការ​បរ​ទេស​កម្ពុជា


តើរដ្ឋាភិបាលអាណត្តិទី៥ ពិតជាមិនស្របច្បាប់មែនឫ?






Wednesday, October 16, 2013

សេច​ក្តី​​ជូន​​ដំ​ណឹង​ ស្តី​​អំពី​ការ​​ហាម​​ឃាត់​ធ្វើ​​ចរាច​រ​រថយន្ត​​ដឹក​ជញ្ជូ​ន​ទំ​និញ​​ធុន​​ធ្ងន់ ចេញ​​ចូល​​ក្នុង​​ភូមិ​​សាស្ត្រ​​រាជ​​ធានី​ភ្នំ​ពេញ​



ពិធីដាក់កំរងផ្កា​ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ គម្រប់ខួប១ឆ្នាំ ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៣

សម្តេច​តេ​ជោ​​ណែនាំ​​ឲ្យ​គណៈ​ប្រតិភូ​​នាវា​​យុវជន​​កម្ពុជា​​ប្រកាន់​​យ​ក​គោលការណ៍​​មិត្តភាព

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា នៃ​កម្មវិធី​នាវា​យុវជន អាស៊ី-អាគ្នេយ៍​លើក​ទី៤០ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច​អគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សមាជិក​សមាជិកា​នៃ​គណៈប្រតិភូ​នាវា យុវ​ជន​កម្ពុជា​ទាំង​មូល ត្រូវ​ប្រកាន់​យកគោល​ការណ៍​មិត្តភាព និង​សហប្រតិបត្តិការ​ជា​ចម្បង ដើម្បី​ទទួល​បានជោគជ័យ​ក្នុង​ដំណើរទស្ស​កិច្ច​របស់​ខ្លួន។
 
 
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា យុវជន​យើង​គប្បី​ថា យើង​ជាតំណាង​ឲ្យជាតិ​ខ្មែរ តំណាង​ឲ្យ​ពលរដ្ឋ និង​យុវជន​កម្ពុជា ដូច្នេះ​ត្រូវ​គិត​ថា ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​មិន​ត្រឹម​តែ​រវាង​យុវជន​ក្នុង​បណ្តា ប្រទេស​អាស៊ាន​ទាំង៩ ទៀត​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​នឹង​ជប៉ុន​ផងដែរ។ ​យុវជន​យើង​ត្រូវ​ធ្វើ​យ៉ាង​ណាខិតខំ​កសាង​មិត្តភាព សាមគ្គីភាព​ជាមួយមិត្ត​រួមដំណើរ ហើយ​ដោយ​ផ្តល់ក្តីសង្ឃឹម​ថា ការ​កសាង​មិត្តភាព​ជាដៃគូ និង​សាមគ្គីភាព​ជាមួយ​មិត្តរួម​ដំណើរ​នឹងអាច​ទៅ​ជា​មិត្តភាព និង​ការកសាង​សាមគ្គីភាព​មួយ ដែល​មានការរីក​ចម្រើន​លូតលាស់​ទៅ​ថ្ងៃ​អនាគត។
 
 
 
សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ក៏បាន​ពន្យល់​ពីមូលហេតុ​ដែល​កម្ពុជា​ចូលជា​សមាជិក​នៃ​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ​ថា ទី១-គោលការណ៍​មិន​ជ្រៀតជ្រែក ២-ស្មារតី​សហគមន៍ របៀប​ការងារ​ជាឯកឆន្ឆ ស្មើ​ភាព និង​ស្មើ​សិទ្ធិ ៣-សមាហរណកម្ម ដែល​គ្រប​ដណ្តប់​ទៅលើ​គ្រប់​ទិដ្ឋភាព និង៤-ច្រក​ចេញ​ការទូត។
 
 
 
សូម​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ២០១៣ នេះដំណើរ​ទស្ស​នកិច្ច​របស់​គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា ចំនួន ២៩រូប ក្នុង​កម្មវិធី​នាវា​អាស៊ាន​មាន​រយៈ​ពេល ៥១ថ្ងៃ។ គណៈប្រតិភូ​នាវា​យុវជន​កម្ពុជា ត្រូវ​ចេញ​ដំណើរ​នៅថ្ងៃ​ទី២៨ ខែតុលា និង​ត្រូវឈប់​សំចត​កំពង់ផែ​ប្រទេសវៀត​ណាម ថៃ សិង្ហបុរី និង​ប្រទេស​ហ្វីលីពីន។ កម្មវិធីនាវា​យុវជន​អាស៊ាន​បានចាប់​ផ្តើម​តាំង​ពីឆ្នាំ ១៩៧៤ ដោយ​មានទិសដៅ​ដើម្បី​ពង្រឹង និង​ពង្រីក​មិត្តភាព និង​ការយល់​ដឹង​រវាង​យុវជន ជប៉ុន និង​យុវជន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ន័យលើក​កម្ពស់​អក្សរសាស្រ្ត សិល្បះ វប្បធម៌ និង​អរិយធម៌ ក្នុង​ទិសដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ៕

សម្តេច​​តេជោ​​គាំ​​ទ្រ​ក្រុម​ហ៊ុន Sinopec Corp ក្នុង​​ការ​​សាង​​សង់​​រោង​​ចក្រ​​ចម្រាញ់ប្រេង​កាត​ដែល​ធានា​តាម​ស្តង់​​ដារ​​អន្តរ​ជាតិ

សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បានផ្ដល់​អនុសាសន៍ និងលើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន ស៊ីណូប៉ិច គ្រុប (SINO PEX Group)  របស់​ប្រទេស​ចិន ដែល​មាន​បំណង​ចូល​រួមសាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ក្នុង​សង្កាត់​ស្ទឹងហាវ ក្រុង​ព្រះសីហនុ ត្រូវ​ខិត​ខំកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឱ្យបាន​ច្រើន​បំផុត និងត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​ការងារ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នេះ ឱ្យ​ដំណើរ​ការ​បាន​យ៉ាង​យូរ​បំផុត​នៅឆ្នាំ​២០១៨ ខាង​មុខ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅពេល​អនុញ្ញាត​ឲ្យលោក CAI Xiyuo អនុប្រធាន​ក្រុមហ៊ុន Sinopec Corp ចូល​ជួប​សម្តែង​ការគួ​រសម​នៅវិមាន​សន្តិភាព កាល​ពីថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៣ សម្តេច តេជោ​នាយក​រដ្ឋមន្រ្តី​បាន​លើក​ទឹក​ចិត្ត​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា អ្វីដែល​សម្តេច​ចង់បាន​នោះគឺ ១-ក្រុម​ហ៊ុន​ត្រូវ​ខិត​ខំធ្វើ​យ៉ាង​ណាកាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យបាន​ច្រើនបំផុត និងទី២-ក្រុមហ៊ុន​ត្រូវ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ងារ​សាង​សង់​រោង​ចក្រចម្រាញ់​ប្រេងកាត​ឲ្យបាន​ឆាប់​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ២០១៨ ខាង​មុខ​នេះ។

លោក CAI Xiyuo អនុប្រធាន​ក្រុមហ៊ុន Sinopec Corp បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា ក្រុម​ហ៊ុន​របស់​លោក​ជា​ក្រុម​ហ៊ុន​ដែល​មាន​ចំណាត់​ថ្នាក់​លេខ៤ នៅលើ​ពិភព​លោក និងជា​ក្រុមហ៊ុន​មានចំណាត់​ថ្នាក់​លេខ​៣ នៅសាធារណ​រដ្ឋប្រជា​មានិតចិន លើវិស័យ​ប្រេងកាត ដែល​មាន​​សមត្ថភាព​ផលិត​ប្រេង​ឆៅបាន​ប្រមាណ ១,៣ លាន​ធុង​ក្នុង​មួយថ្ងៃ។

កម្លាំង​របស់​ក្រុមហ៊ុន គឺមាន​លើវិស័យ​ប្រេងកាត និងគីមី ហើយក៏​មានក្រុម​ហ៊ុន​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​ផងដែរ។ លោក CAI Xiyuo ថ្លែងថា លោកបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Cambodia Petro Chemical និង​ជាមួយ​អាជ្ញាធ​រប្រេង​កាត​កម្ពុជា ក៏ដូច​ជាបាន​ពិភាក្សា​ជាមួយ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន និង​បាន​បញ្ជាក់​ថា លោក​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅលើ​គម្រោង​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ដោយលោក​នឹងជំរុញ​ឲ្យបាន​ទទួល​ជោគជ័យ​ជាស្ថាពរ​នៅក្នុង​ពេលឆាប់​ៗ​បំផុត។

លោក CAI Xiyuo ក៏បាន​បញ្ជាក់​ដែរថា ក្រុមហ៊ុនរ​បស់​លោក​ក៏មាន​សមត្ថភាព​ក្នុងការ​សិក្សា សាង​សង់​រោង​ចក្រ​ដែល​ប្រើ​បច្ចេ​កទេស​ថ្មី​ទំនើប​ដោយធ្វើ​យ៉ាង​ណាឲ្យ​រោង​ចក្រ​នេះមាន​ផល​ប៉ះពាល់​តិច​បំផុត​ទៅលើ​បរិស្ថាន ហើយនឹង​ផលិត​ប្រេងកាត​តាម​ស្តង់ដារ​អន្តរជាតិ៕