Monday, January 7, 2013

សន្តិភាព​រយៈពេល​៣៤ ឆ្នាំក្រោយថ្ងៃរំ​ដោះ​៧មករា ឆ្នាំ១៩៧៩ ពិត​ជាកើត​ចេញ ​ពី​គុណ​បំ​ណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា



នៅខេត្ត​តាកែវ នាព្រឹក​ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៣នេះ ថ្នាក់ដឹក​នាំមន្រ្ដីរាជ​ការ កង​កម្លាំប្រដាប់​អាវុធ ប្រជា​ពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុ​សិស្ស យ៉ាង​ច្រើនកុះករបានអញ្ជើញមកចូលរួមក្នុង​ពិធី​មីទ្ទីញអបអរសាទរ​ខួប​អនុស្សាវរីយ​លើកទី៣៤ថ្ងៃជ័យជំនះ​​៧មករា១៩៧៩-៧មករា ២០១៣ ក្រោមអធិបតី​​ភាព​ឯកឧត្តម​ណ្ឌិត​សភាចារ្យ សុខ អាន សមា​ជិក​គណៈ​អចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្ស​​ប្រជាជនកម្ពុជា និងលោកជំទាវ ។
ឯកឧត្តម ស្រី បេន គណៈអភិបាល​ខេត្តតាកែវ បានអានសន្ទរកថា របស់សម្ដេច​អគ្គមហា ពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា​ផ្ញើរជនរួមជាតិ ដោយរំលឹកឡើងវិញអំពីប្រវត្តិ​ប្រទេស​ជាតិ ដែលត្រូវ​ធ្លាក់ចូល​ក្នុងរបប​វាលពិឃាដ​ដ៏ឃោឃៅ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​កាប់​សម្លាប់ ធ្វើ​ទារុណកម្ម មក​លើ​ប្រជាពលរដ្ឋ ព្រមទាំង​បានបំផ្លិច​បំផ្លាញហេដ្ឋាចនា​​សម្ព័ន្ធ​សង្គម រហូត​ធ្លាក់​ដល់​កំរិត​សូន្យ។ ប៉ុន្តែ ដោយសា​រគុណ​បំណាច់​ដ៏ធំធេង​របស់គណបក្សប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហា​ទាំង៣​ជា​ប្រមុខ បានដឹក​នាំចលនា​តស៊ូ រំដោះជាតិមាតុភូមិ និង​ប្រជាជន​ឲ្យរួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧មករាឆ្នាំ១៩៧៩ ព្រមទាំង​បាន​ធ្វើ​ការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីក​ចំរើន​ឡើងវិញជាបន្ដ​បន្ទាប់​រហូតដល់​​បច្ចុប្បន្ន ។
មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាសនោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជា​ថ្ងៃប្រវត្តិសាស្រ្ដ​ដែល​បានរំដោះប្រជាជាតិ​ឲ្យរួចផុត​ពីរបបប្រល័យ​ពូជ​សាសន៍ ​​ហើយជន​រួមជាតិ​គ្រប់រូបដែល​បានឆ្លង​កាត់ហើយ​មិនអាច​​បំភ្លេច​​បាននូវ​រឿងរ៉ាវ​ដ៏សែន​ជូចត់​នៃ​របប​ដ៏សែន​ឃោរឃៅ កាប់​សម្លាប់​ប្រជាតិ​ខ្លួនឯង​គ្មានរើសមុខ ប្រើ​​​​មនុស្សឲ្យធ្វើការដូច​សត្វ ​និង​ធ្វើ​ទារុណកម្ម​យ៉ាងព្រៃ​ផ្សៃបំផុត។ ដូចនេះ​គប្បីបង​ប្អូន​ប្រជាពលរដ្ឋគ្រប់រូប​ដែលមាន​វ័យ​ចំណាស់  ហើយ​​បានឆ្លងកាត់​ក្នុងរ​បបក​ម្ពុជា​ប្រជាធិ​បតេយ្យមិនត្រូវខ្លាចនឹងនិយា​យរឿង​ហេតុទាំងឡាយ​ដែល​បាន​​កើតឡើងប្រាប់​កូនចៅ​របស់​យើង​ជំនាន់ក្រោយៗ​ ឲ្យបានដឹង​អំពីការ​ពិត​នៃរបប​ប្រល័យ​ពូជសាស​ន៍​​ នោះឡើយ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ បានមាន​ប្រសាសន៍បន្ដទៀតថា៖ បន្ទាប់​ពីប្រទេស​ជាតិត្រូវបានរំដោះវិស័យ​ទាំងអស់​ត្រូវបាន​ស្តារ ស្ថាបនា កសាង និងអភិវឌ្ឍន៍​តាមជំហានៗ​រហូត​ទទួល​បាន​សន្ដិភា​បរិបូរណ៍​នៅចុង​ឆ្នាំ១៩៩៨​ក្រោម​នយោបាយ​ឈ្នះឈ្នះរបស់​ ស​ម្ដេច​តេជោ ហ៊ុន សែន ព្រម​ជា​មួយ​នឹង​សមិទ្ធផល​ជាច្រើនបាន​ទទួលនូវភាពរីកចំរើន លូតលាស់​លើគ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណា​ចក្រ ជាពិសេស​នៅ ក្នុងដំណាក់​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​កំណើន​សេដ្ឋកិច្ច​​មានការ​កើនឡើង​គួរឲ្យ​កត់​សំគាល់ ។
ឆ្លៀតក្នុង​ឪកាស​នោះដែរ​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក៍បាន​ជួយ​ឧបត្ថម្ភ ម៉ូតូចំនួន ៥គ្រឿង កង់ ​និង​ថវិកាមួយ​ចំនួន​ដល់​ជ័យលាភី​ដល់កីឡាករ​ប៉េតង់អ្នក​សូត្រ​កំណាព្យ ​និងអ្នក​និពន្ធ​កំណាព្យ​​ ព្រមទាំង​បានប្រគល់​ប័ណ្ណកម្មសិទ្ធ​ដីធ្លី ជូនដល់ប​ងប្អូន​ប្រជាពល​រដ្ឋ មក​ពីស្រុក​គិរីវង់ ជានិម្មិ​រូប​នាកាស​នោះផងដែរ ៕




​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ប្រារព្ធ​​ធ្វើ​​សន្និបាត ដើម្បី​​ពង្រឹង​​ការងារ​​​បន្ថែម​ ឆ្ពោះ​​ទៅ​​សម្រេច​​បាន​​ជោគ​ជ័យ​​នៅ​ពេល​​បោះ​​ឆ្នោត​ឆ្នាំ២០១៣ខាង​មុខ


 ក្រុម​ការងារ​នៃគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​តាកែវ បានប្រារព្ធ​ធ្វើ​សន្និបាតរបស់​ខ្លួន​ នៅទីស្នាក់ការគណបក្ស កាលពីព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៣ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្ត​តាកែវ។
          ឯកឧត្តម ស្រី បេន​ ប្រធានគណបក្សប្រជាជនខេត្តតាកែវ បាន​អានរបាយការណ៍​បូក​​សរុបការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សរយៈពេល៥ឆ្នាំ ដោយបានលើក​ឡើង​ថា រយៈពេល៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជន​កម្ពុជា​ខេត្តតាកែវ​ ​ទទួលបាន​ជោគជ័យ​គួរជាទីមោទនៈ ធ្វើឲ្យការ​ងា​រ​​​គ្រប់​វិស័យ​​របស់ខេត្ត មានការវិវត្តន៍​រីកចម្រើនឈាន​ឡើង​ជា​លំដាប់​ ហើយ​ចំណុច​លេចធ្លោគួឲ្យកត់​សំគាល់​​ គឺការ​រក្សាបាននូវ​សន្តិសុខ​ល្អ សណ្តាប់​ធ្នាប់ល្អ សុវត្ថិភាព ជីវភាពរស់នៅ ទាំងមន្រ្តី​រាជការ​ កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ទូទៅ កាន់តែមានស្ថេរភាពបណ្តើរៗ។ ក្រៅ​ពី​នេះ​ការ​កសាង​​ហេដ្ឋារចនាសម្ព័ន រូបវន្ត ក៍បាននិង​កំពុងរីកដុះដាល​នៅគ្រប់មូលដ្ឋាន​ជនបទ បំរើ​បាន​ល្អ​នូវ​សេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ​ និងការផ្តល់សេវាសាធារណៈក៍ធ្វើបានកាន់តែ​ប្រសើរ​​ឡើង​ រួមចំណែកកាត់បន្ថយភាពក្រីក្រ។
          ឯកឧត្តម បានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ១៩៩៣​ ខេត្ត​តាកែវទទួលបានអាសនៈ ៣លើ៨ និងមានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីអាណត្តិ​ទី២ ទី៣ និងទី៤ ទទួលបានអាសនៈ៦លើ៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ​ខេត្ត​តាកែវ បានមាន​ប្រសាសន៍ថា សន្និបាតរបស់យើងនាពេលនេះ គឺជួនគ្នា​ជាមួយនឹងឱកាស​ដែល​ប្រជាជន​ទូទាំងសាកលលោក ដែល​កំពុងសប្បាយរីករាយអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល២០១៣ និង​ក៍ជាឱកាស​ដែល​ប្រជា​ជនកម្ពុជាទូទាំងប្រទេស​បានកំពុង​ត្រៀម​​ខ្លួនចូលរួមរីករាយជាមួយគណបក្សប្រជាជន ក្នុង​ឱកាសនៃការប្រារព្ធខួប​លើក​ទី៣៤​នៃ​ថ្ងៃជោគជ័យ៧មករា១៩៧៩-២០១៣ ដែលជ័យជំនះនេះ ​គួប​ផ្សំជាមួយការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៏ត្រឹមត្រូវជាបន្តបន្ទាប់ របស់គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​ទាំងបីជាប្រមុខដឹកនាំជា​ពិសេស ក្រោមយុទ្ធសាស្រ្តនយោបាយ​ឈ្នះ‑ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ​បានប្រែ​ក្លាយជ័យជំនះនេះ​ជាមូលដ្ឋានគ្រឺះយ៉ាងរឹងមាំនៃការកសាងសន្តិភាព ការបង្រួប​បង្រួម​ជាតិ ការកសាងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍន៍​នៅទូទាំង​ប្រទេស។
ឯកឧត្តម បណ្ឌិត​សភាចារ្យសុខ អាន​ បានមាន​ប្រសាសន៍បន្តទៀតថា ជាមួយនឹងមោទនភាពខាងលើ សន្និបាតនេះ ក៏ជាពេល​វេលា​​ដ៏​សមស្របមួយ​ដែល​ប្រទេសកម្ពុជាយើ​​​កំពុងតែត្រៀម​រៀបចំការ​បោះឆ្នោត​សាកល​នា​ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២១៣ខាងមុខនេះ ដែល​​នោះ​ គឺជា​កម្មវត្ថុចម្បង​នៃការបើក​សន្និបាត​​នេះ ដើម្បីយើងអាចឆ្លុះបញ្ចាំងពិនិត្យមើលឃើញពី ចំណុចខ្លាំង ចំណុច​ខ្សោយ បញ្ហា​ប្រឈម ក៏ដូចជាឱកាសនានាដើម្បីយើងអាចដាក់ចេញនូវទិសដៅ ភារកិច្ចក៏ដូច​ផែន​ការ​ការងារដ៏សមស្របដើម្បីឲ្យគណបក្សរបស់យើងរក្សាបាននូវប្រៀបខ្លាំង ប្រៀបឈ្នះ​ឈាន​​​​ទៅ​ទទួល​​បានជោគជ័យ និងមានលទ្ធភាពបន្តដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​ជាបន្ត​ទៀត​​​ក្នុង​បណ្តា​​អាណត្តិខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា ​ក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា​បាន​សម្រេចបាននូវជោគជ័យដ៏​ត្រចះ​ត្រចង់ជាបន្តបន្ទាប់នៅក្នុងប្រវត្តិរបស់ខ្លួន ដោយបាន​ផ្តើមចេញពីការប្រមូលផ្តុំកម្លាំងស្នេហាជាតិ រំដោះប្រទេស​ចេញ​ពីរបបប្រល័យ​ពូជសាសន៍ បន្តទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងចុងក្រោយគឺបាន​នាំ​មក​វិញ​នូ​វលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជូនប្រជាជាតិកម្ពុជាទាំងមូល​​ និង​បាននាំយក​មេ​ដឹក​​នាំ​​ខ្មែរក្រហមទៅតុលាការអន្តរជាតិដើម្បីយកទៅកាត់ទោស។

  ឯកឧត្តមបានបន្តទៀតថា នៅក្រោម​នយោ​បាយ​ឈ្នះឈ្នះ​របស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន ​សែន ដែលជាមគ្គុទេស ​ដឹកនាំមួយរូបរបស់គណបក្ស ប្រទេស​កម្ពុជា​ក្នុងមួយទសវត្សចុងក្រោយនេះ បានកំពុងទទួល​បាន​នូវ ផ្លែផ្កានៃការអភិវឌ្ឍន៍​ដោយ​​សារកត្តាគន្លឺះនៃការរក្សាបាននូវ​សុខសន្តិភាពទូទាំងផ្ទៃប្រទេស គ្មាន​ការ​បែង​ចែក​ទឹក​ដី រក្សា​​​បាន​នូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាព​ក្រីក្រជូនប្រជាជនស្របតាមផែន​ការយុទ្ធសាស្រ្ត​ចតុកោណ ​ដោយ​ត្រូវ​​សម្រេច​ឲ្យ​​បានក្នុងអត្រា១%ជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏​បានលើកឡើងផងដែរថា ​អាណត្តិទី៣ ​កន្លងទៅនេះ គណបក្ស​យើងក៏បានសម្រេចបាននូវ ជោគជ័យ​គួជាទីមោទនៈនៃបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្តរាជធានីអាណត្តិទី១ ក៏ដូចជាការបោះ ឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ ការដោះស្រាយនូវបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ។ ជាមួយគ្នានេះ​ជោគ​​​ជ័យ​នៃការអនុវត្ត​កម្ម​វិធី​​នយោបាយរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ​​​​​ដែល​នាំមកនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាជោគជ័យនៃការកើនឡើងនូវតួនាទីដែលមិនអាចខ្វះ​បានលើ​ឆា​​​​អន្តរជាតិរបស់កម្ពុជា ជាពិសេស កម្ពុជាបានប្រើប្រាស់នូវតួនាទីរបស់ខ្លួនក្នុង​ឋានៈជា​ប្រធា​​ ​អាស៊ានប្តូរវេនប្រកបដោយសក្តានុពល និងមានប្រសិទ្ធិភាព​ដោយបាន​រៀបចំ​ឲ្យ​មាន​​​នូវកិច្ច​ប្រជុំអន្តរ​ជាតិ​ធំៗ និងអាចបញ្ចៀសបាននូវអារិភាពក្នុង​តំបន់លើបញ្ហា​សមុទ្រចិន​ខាងត្បូង ​បញ្ហាកសាងលិទ្ធិ​ប្រជាធិប​តេយ្យនៅប្រទេសភូមា។ល។

ឯកឧត្តមបណ្ឌិតសភាចារ្យក៍បានផ្តាំផ្ញើដល់សមាជិក​ សមាជិការនៃអង្គសន្និបាត​​ថា បើទោះជាលទ្ធផលនៃការបោះឆ្នោតកន្លងមកបង្ហាញថា គណបក្សយើងនៅតែ​មាន​ប្រៀប​ខ្លាំង ប៉ុន្តែ​លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៣កន្លងនេះ ទាមទារ​ឲ្យ​យើង​មាន​ការ​សិក្សា​ឲ្យ​បានហ្មត់ចត់។ ​ពិតណាស់យើងបានសិក្សា​ និងបានដាក់ចេញ​នូវ​វិធាន​ការជាច្រើនជាបន្ត​បន្ទាប់​​រួច​មក​ហើយលើករណីនេះ ប៉ុន្តែគួរបានដកពិសោធន៍​បន្ថែម​ទៀត​ និងគួរបានរៀនសូត្រពីកត្តានានា​ដែល​​ជះ​ឥទ្ធិ​ពល​អវិជ្ជមានដល់លទ្ធផល​នេះដើម្បី​យើង​​​អាច​បញ្ជៀសបានក្នុងពេលបោះឆ្នោតខាងមុខ។