Friday, January 11, 2013

សម្ភាសន៍​លោក​បណ្ឌិត ឈឹម ផលវរុណ​​ ស្តីពី អត្ថន័យ​នៃ​ថ្ងៃ​ ៧ មករា​



ថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០១៣
លោកសត្យា រក្ស

សំណួរ​​ ខួបអនុស្សាវរីយ៍​នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-២០១៣ គឺជាខួបគម្រប់ ៣៤ ឆ្នាំ។ ព្រឹត្តិការណ៍​នៃ​ថ្ងៃ ៧ មករា នេះជនរួមជាតិទូទាំងប្រទេស ក៏ដូចជាបងប្អូននៅ​ក្រៅ​ប្រទេស​​ផងដែរ តែងតែចងចាំហើយចាត់ទុកថា​​​ជាថ្ងៃកំណើតទីពីររបស់ប្រជាជាតិខ្មែរ។
          ទាក់ទងទៅនឹងថ្ងៃកំណើតទី​ពីររបស់ប្រជាជាតិខ្មែរ ដែលបងប្អូនខ្មែរយើងបានហៅរត់មាត់​​ហ្នឹង​​ ជាទស្សនៈផ្ទាល់សម្រាប់​លោកបណ្ឌិត តើលោកយល់ឃើញយ៉ាងម៉េចដែរ?

        លោកបណ្ឌិត ឈឹម ផលវរុណ

          ចម្លើយថ្ងៃនេះគឺជា ៧ មករា ២០១៣ ហើយយើងទាំងអស់គ្នានៅចាំថ្មីៗនេះ គឺយើងបានធ្វើ​ដំណើរពីឆ្នាំចាស់ ឆ្នាំសកល​ ឆ្នាំ​២០១២ ចូលដល់ឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០១៣។ ប៉ុន្តែបើយើងរំកិល​​ទៅ ៣៤ ឆ្នាំមុន ពេលដែលបញ្ចប់ឆ្នាំចាស់ ១៩៧៨ ខែធ្នូ ហើយមកចូលឆ្នាំសកលថ្មី ១៩៧៩ ពេលហ្នឹងយើងមានបានចូលរួមរីករាយនឹងការផ្លាស់ប្ដូរឆ្នាំសកលដែរឫទេ? បើធៀបទៅនឹង ឆ្នាំ​២០១២ ចូលទៅ ឆ្នាំ ២០១៣ ហើយពេលហ្នឹងយើងកំពុងធ្វើអ្វី?​ កាលណាសតិសម្បជ្ជញ្ញៈ​​របស់​យើងដាស់រំលឹកឡើងវិញអំពីអតីតកាល នោះយើងនឹងមើលឃើញយ៉ាងច្បាស់អំពី ៧ មករា ពាក់​ព័ន្ធ​​ទៅ​​នឹង​​ហេតុផល ពាក់ព័ន្ធទៅនឹងអត្ថន័យ ពាក់ព័ន្ធទៅនឹងតម្លៃ ៧ មករា មិ​នមែន​ត្រឹមតែ​សម្រាប់យើង​ម្នាក់ៗជាបុគ្គលដែលបានរស់នៅយ៉ាងវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ​ពត នោះទេ គឺវាមានន័យទូលំទូលាយ​សម្រាប់ប្រជាជាតិខ្មែរ ហើយក៏វាមានខ្លឹមសារអត្ថន័យ​សម្រាប់អ្វីដែលនាំគ្នាហៅជាសកលថា សិទ្ធិមនុស្សនោះ។ សួរថា តើ ៧ មករា ហេតុម៉េចបាន​យើងឲ្យតម្លៃ ហើយទទួលស្គាល់ថា ជាថ្ងៃកំណើតថ្មីរបស់ប្រជាជាតិខ្មែរ​?​​ ពីព្រោះខ្ញុំបញ្ជាក់ថា មិន​មែន​​ត្រឹមតែថ្ងៃកំណើតថ្មីរបស់យើងទេ ភាពរស់ឡើងវិញហ្នឹង គឺជាថ្ងៃកំណើតរបស់យើង​ថ្មី ក្នុងន័យរស់ឡើងវិញទាំងអស់គ្នា។ ឯថ្ងៃកំណើតដែលកកើតពីឪពុកម្ដាយរបស់​យើង ​គឺជាថ្ងៃកំណើតនៃធម្មជាតិ រីឯ ៧ មករា ជាថ្ងៃកំណើតនៃការរស់រានឡើងវិញ ឬក៏បន្តជីវិតរស់ចេញ​ពីរបបប្រល័យពូជសាសន៍។ ហើយការចេញពីរបបប្រល័យពូជសាសន៍មិនមែនតែប្រជាពលរដ្ឋដែលមាន​​តែយើងពីរនាក់គឺ ឈឹម ផលវរុណ និងលោក សត្យារក្ស ទេ គឺប្រជាជាតិខ្មែរទាំងមូល។ ហេតុអី ប៉ុល ពត មានមនោគមវិជ្ជាឆ្កួតលីលាមួយ គឺគេតាំងខ្លួនថា មនោគមវិជ្ជារបស់ខ្លួន គឺអស្ចារ្យមហា​លោតផ្លោះគ្មានពីរ?​ ដល់អញ្ចឹង គេចង់កសាងសង្គមថ្មី​មួយ ដែលស្ថិតនៅលើស្ដង់ដារតែមួយគត់​របស់មនោគមវិជ្ជាឆ្កួតលីលារបស់គេហ្នឹង មិនអាចឲ្យមនុស្សដែលខុសពីស្ដង់ដាររបស់ ប៉ុល ពត ចង់បានរស់នៅក្នុងសង្គមហ្នឹងទេ អញ្ចឹងហើយឲ្យតែនរណាខុសពីស្ដង់ដារ គឺគេប្រើនយោបាយ​​កាត់តម្រឹម។ ហើយការកាត់តម្រឹមនេះ គឺសម្រាប់មនុស្សហ្នឹងអែង ព្រោះមនុស្សកាត់វាចេញ កាត់​ក្បាលវាចោល គឺវាងាប់ហើយ អញ្ចឹង គឺ ប៉ុល ពត ប្រើនយោបាយកាត់តម្រឹមដើម្បីកសាង​សង្គមថ្មីមួយ តាមស្ដង់ដាររបស់ខ្លួន គ្មានអ្នកមាន គ្មានអ្នកក្រ គ្មានអ្នកជិះជាន់គេ និអ្នកត្រូវ​គេ​ជិះ​ជាន់ គ្មានអ្នកកេងប្រវ័ញ្ចគេ គ្មានអ្នកត្រូវគេកេងប្រវ័ញ្ច គឺអត់ឲ្យ​មានទាំងអស់តែម្ដងដល់​អញ្ចឹង​ស្ដង់ដារហ្នឹង គឺជាស្ដង់ដារមួយដែលខ្ញុំហៅថា ឆ្កួតលីលា ពីព្រោះវាប្រឆាំងនឹងភាពជាមនុស្ស។ ព្រោះ​មនុស្សវាត្រូវការភាពខុសគ្នា ហើយមិនមែនត្រូវការតែធម្មជាតិផ្ដល់ឲ្យមក​​វាខុសគ្នា សម្រាប់មនុស្សម្នាក់​ៗទេ សូម្បីតែរាងរ៉ូវ ពណ៌​សម្បុរ មហិច្ឆតា ឆន្ទៈ​ ក៏ខុសគ្នាដែរ​​។ ដល់ ប៉ុល ពត យកមនោគម​វិជ្ជាឯកតា្ដ​តែមួយគត់ អស្ចារ្យគ្មានពីរ ហើយមិនទទួលស្គាល់កត្តាអ្នកដទៃ អញ្ចឹងកាត់តម្រឹម។ អញ្ចឹងអ្នក​ដែលអាចរស់នៅជាមួយ ប៉ុល ពត បាន លុះត្រាតែអ្នកដែលឋិតនៅក្រោមស្ដង់ដារ ប៉ុល ពត ហើយ​ទៅរកឯណាបាន?​ អញ្ចឹងហើយបាននៅក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ប្រជាពលរដ្ឋខ្មែរ​ស្លាប់ជាង ៣ លាននាក់។

          លោកសត្យា រក្ស

          សំណួរត្រង់ចំណុចនេះ យើងងាកមកគណបក្សប្រឆាំងនៅកម្ពុជា ទាំង សម រង្ស៊ី ក្ដី ទាំង កឹ​ម សុខា ក្ដី ជាពិសេស គឺ កឹម សុខា ដែលយើងឃើញថា គាត់ក៏ជាជនរងគ្រោះម្នាក់នៅក្នុងរបប​ប៉ុល ពត នៅក្នុងនោះមានបងប្រុស មានឪពុកបង្កើតរបស់គាត់ ដែលត្រូវខ្មែរក្រហម យកទៅ​សម្លាប់​​ចោលដែរ។ សម្រាប់គណបក្សប្រឆាំង កឹម សុខា សម រង្ស៊ី នេះ គឺគេយល់ឃើញថា ថ្ងៃ ៧ មករា ឬក៏របបប្រល័យពូជសាសន៍​ទាំងមូល គឺកើតឡើងដោយសារការរៀបចំរបស់បរទេស ជា​ពិសេស គឺគេចោទថា ដោយសារវៀតណាមជាអ្នករៀបចំបង្កើតរបបប្រល័យពូជសាសន៍ហ្នឹង ដែលដើរតួធ្វើឲ្យ ប៉ុល ពត ហ្នឹងសម្លាប់មនុស្ស ហើយដល់ពេលការសង្រ្គោះ ផ្ដួលរលំ​​​របបប្រល័យពូជសាសន៍នេះ ក៏កើតចេញពីការធ្វើជាសង្រ្គោះបានន័យថា ជាការរៀបចំ​​ទាំង​​អស់​​ ការ​សម្លាប់ក៏សុទ្ធតែជាសកម្មភាពដែលធ្វើជាសម្លាប់ផងដែរ នេះជាទស្សនៈរបស់ កឹម សុខា។ អញ្ចឹង​កាលដែលគាត់លើកឡើង នូវសម្ដីបែបនេះ លោកបណ្ឌិតអាចឆ្លុះបញ្ចាំងអំពីគំនិត និងអត្តចរិត​​​របស់ កឹម សុខា យ៉ាងម៉េចដែរ?

        លោកបណ្ឌិត ឈឹម ផលវរុណ

          ចម្លើយត្រង់ហ្នឹងហើយដែលបងប្អូនប្រជាពលរដ្ឋត្រូវចងចាំ ភាសារបស់​គណបក្សប្រឆាំង ហើយបើជាភាសារបស់លោក សម រង្ស៊ី ​អាហ្នឹងយើងខ្ជិលចាប់ទោសអូស​ដំណើរអី ព្រោះបុគ្គលហ្នឹងអត់បានស្គាល់​ជីវិតបៀតបៀននៅក្នុងរ​បប ប៉ុល ពត ទេ។ សម្រាប់​លោក កឹម សុខា គាត់ជាតួអង្គម្នាក់ដែលរងគ្រោះ ហើយក៏អាចជាការរងគ្រោះជាងអ្នកដទៃខ្លះ​ផងដែរ ដោយសារខ្លួនឯងបាត់បង់ឪពុកបង្កើត។ បើសិនជាលោក កឹម សុខា ថារបបនេះរៀបចំ​ដោយវៀតណាម ហើយជាការសម្លាប់មនុស្សបែបសិប្បនិមិ្មតតើនរណាយកដៃសម្លាប់ឪពុក កឹម សុខា ខ្មែរ ឬក៏បរទេស?​ ហើយការសម្លាប់ហ្នឹងសិប្បនិមិ្មតទេ?​ ឪពុកលោក កឹម សុខា គាត់ធ្វើស្លាប់លេង​អី? ​ត្រង់ហ្នឹងយើងពិចារណាទាំងអស់គ្នា។ ហើយ កឹម សុខា ធ្វើជាអ្នករែកដីលេងៗអី ឬក៏​វេទនា ហើយនរណាជាប្រធានកង កឹម សុខា។ កឹម សុខា ប្រើពាក្យហ្នឹង គឺសម្រាល​​ទោស​​កំហុស​​​ឲ្យ​​​ទៅ​ប៉ុល ពត ហើយ អញ្ចឹងបានន័យថា កឹម សុខា អាចជាមនុស្សចាប់ជាតិពី ប៉ុល ពត ឬក៏ជាមនុស្ស​បន្តវេនរបស់ ប៉ុល ពត ពីព្រោះបើសិនជាមានចេតនាសម្រាលទោសទៅ ប៉ុល ពត វា​ទាល់តែអ្នកហ្នឹងជាសាច់ឈាម ឬក៏ជាអ្នកបន្តវេន​​ជាមួយគ្នាហើយ តាមពិត ខ្ញុំពិនិត្យទៅលោក កឹម សុខា ទើបតែវង្វេងឆ្កួតលីលាជាមួយនឹងព្រៃ​ប្រជា​ធិប​តេយ្យទេ។ កាលឆ្នាំ ១៩៧៩ កឹម សុខា ក៏បានទទួលផលពីថ្ងៃ៧ មករា ដូចតែយើងដែរ គឺស៊ីផលបានរស់រាន​មាន​ជីវិតហ្នឹងមួយ បន្ទាប់មកទៀត កឹម សុខា ស៊ីផលលើសយើង ដោយសារ​​គាត់មានវ័យចាស់​ជាងយើង គាត់បានទៅធ្វើជាមេភូមិទឹកល្អក់ ហើយទទួលផលបានច្រើនណាស់ ឯយើងទទួល​ផលការសិក្សាក្នុងវ័យជំទង់ ក្រោយមកទៀត លោក កឹម សុខា វ័យប៉ុណ្ណឹង គាត់បានទទួលផល​ពី ១៩៧៩ គឺបានទៅរៀននៅបរទេសទៀត​​។ អញ្ចឹងហើយយើងមើលទាំងអស់គ្នាថា តើរប​ស់ទាំងអស់​ហ្នឹង គឺជារឿងសិប្បនិម្មិត ឬក៏ជាការគូសវាសពីវៀតណាម​?​
 
ជាទូទៅនយោបាយរបស់អស់លោកប្រឆាំងនេះ ​គាត់ច្រើនតែឈរលើផ្នត់គំនិតទំលាក់កំហុសទៅអ្នកដទៃ គឺអត់ព្រមទទួលស្គាល់កំហុសខ្លួនឯងទេ។​ កំហុសខ្លួនឯងទីមួយ និយាយអំពីប្រទេសយើងទាំងមូលគឺ ប៉ុល ពត ជាអ្នកដឹកនាំ​ប្រទេស ហើយនាំប្រទេសទៅលិចលង់វិនាសកម្ម និងបាត់បង់ជីវិតរាប់លាននាក់ ម៉េចក៏មិននាំ​គ្នា​ដាក់កំហុសទៅលើ ប៉ុល ពត ហើយបែរជា​​ទៅ​​ដាក់​​កំហុសទៅលើវៀតណាមទៅវិញ។ ដូចគ្នាទៅនឹងគណបក្សដែរ ត្រង់ហ្នឹង​ហើយបាន​​ជា​​មាយា​​គណបក្សសម រង្ស៊ី ក្ដី គណបក្ស កឹម សុខា ក្ដី គឺដោយសារមេគ្មានមាយាទទួលខុសត្រូវហ្នឹង ហើយបានជាបក្សខ្លួនបែកបាក់ រលត់រលាយ កឹម សុខា ធ្លាប់រលាយបក្សមួយ នៅពេលខ្លួនធ្វើ​ជាអគ្គលេខាធិការខួរក្បាលអន់ឲ្យគណបក្សលោកតា សឺន សាន ហ្នឹង។ បន្ទោសតែគេ នេះ​ជាវប្ប​ធម៌​ឆ្កួតលីលារបស់បក្សប្រឆាំង ម៉េចបានទៅបន្ទោសគេ ម៉េចក៏មិន​​បន្ទោសចំណុចខ្សោយខ្លួនឯងនៅត្រង់ណា​ដែលគ្មានការទទួលខុសត្រូវនោះ

 លោក សត្យា រក្ស​​

សំណួររឿងសម្រាលទោសឲ្យ ប៉ុល ពត នេះ ខ្ញុំមានឯកសារមួយដែលចេញពីសម្ដី​របស់ កឹម សុខា ផ្ទាល់ ហើយខ្ញុំ​​សូមឲ្យលោកបណ្ឌិតសង្កត់ត្រង់ចំណុចនេះ ដើម្បីឲ្យបងប្អូន​ប្រជា​​ពលរដ្ឋ​​​លោកបានជ្រាបពីមាយា ដែលមិនគួរឲ្យរាប់អានរបស់ កឹម សុខា ជាពិសេសបន​នយោបាយ​​​របស់​​ពួកគាត់​​ហ្នឹងឯង។ កឹម សុខា គាត់និយាយថា សូម្បីតែគុកទួលស្លែងក៏ជា​របស់​សិប្បនិម្មិត​​ដែរ។ គាត់ថា គឺជាការរៀបចំរវាងកងទ័ពរណសិរ្ស និងកងទ័ពវៀតណាម រៀបចំឲ្យ​មាន​​ជា​​គុកទួលស្លែង ហើយរហូតទៅដល់គាត់អះអាងថា បើសិនណាជាខ្មែរក្រហម ប៉ុល ពត កាប់សម្លាប់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយគុកទួលស្លែងនេះគឺជាសមិទ្ធផល​បស់​​​របប​ប្រល័យពូជសាសន៍មែន ម្ល៉េះនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ វាយចូលទី​ក្រុង​​ភ្នំពេញ ថ្ងៃ ៧ មករា ១៩៧៩ ម្ល៉េះទួលស្លែងហ្នឹង ប៉ុល ពត ដែលធ្លាប់ដឹងខ្លួនជាអ្នកសម្លាប់​មនុស្ស​​ហ្នឹង បំផ្លាញគុកទួលស្លែងហ្នឹងចោលហើយ អញ្ចឹងចំណុចនេះ សូមឲ្យលោកបណ្ឌិត​​ជួយ​ធ្វើការពន្យល់ និងបញ្ជាក់ជូនអំពីមាយារបស់ កឹម សុខា ហ្នឹង ឲ្យបានច្បាស់ ដើម្បីជៀសវាង កឹម សុខា អូសទាញប្រជាពលរដ្ឋមួយចំនួន​​ឲ្យ​​ធ្លាក់ទៅក្នុង​​ របបប្រល័យពូជសាសន៍​ដូចជំនាន់​​មុន​ម្តងទៀត​​?

លោកបណ្ឌិត ឈឹម ផលវរុណ

ចម្លើយត្រង់ហ្នឹងហើយដែលអ្នកនយោបាយខួរក្បាលអន់ ដែលបានបង្ហាញជាក់ស្ដែង​​ កឹម សុខា ដោយសាររឿងខួរក្បាលអន់ហ្នឹងហើយ ទើបទៅដឹកនាំគណបក្សលោកតាសឺន សាន ហ្នឹងរលាយ។ ការវិភាគរបស់គាត់ហ្នឹង បើថាគាត់គ្មានសមត្ថភាព គាត់គួរសិក្សាឡើវិញ។ កាល​ដែលគាត់រស់ពីឆ្នាំ ១៩៧៩ មកគាត់មានបាននឹកឃើញថា អញ្ចឹងទេ។ ឥឡូវ​​គាត់​​មិនបាច់​​ប្រាប់គេថា​​កាល ១៩៧៩ គាត់មានកូនគំនិតមួយថា គុកទួលស្លែងកន្លែងសិប្បនិម្មិត​​ទេ ហើយមានទស្សនៈ​អញ្ចឹងទេ ឬក៏ទើបមកវង្វេងឆ្កួតលីលាជាមួយនឹងព្រៃប្រជាធិបតេយ្យ​?​ រឿងសម្លាប់មនុស្ស​មិនមែនរឿងជាមួយប្រជាធិបតេយ្យសេរីពហុបក្សទេ រឿង​​សម្លាប់​​មនុស្សមិនមែនទៅឆ្កួតវិវក់​​​ជាមួយនឹង​​ប្រជាធិបតេយ្យលីលាហ្នឹងទេ រឿង ប៉ុល ពត សម្លាប់​មនុស្ស គឺជាការបាត់បង់ជីវិតប្រជាពលរដ្ឋ មិនមែនយកប្រជាធិប​តេយ្យមកធ្វើឡិកឡក់​​ក្នុងការប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងប្រទេស ទៅ​ជា​ឆ្កួត​លីលានឹងជីវិត​មនុស្សទេ វាអត់ត្រូវទេ។ ឥឡូវបើ ប៉ុល ពត ហ្នឹង វាដាក់គ្រឿងផ្ទុះឲ្យ​ខ្ទេច​គុក​ទួលស្លែ តើមួយប្រទេសខ្មែរជំនាន់ ប៉ុល ពត ហ្នឹង មានតែគុកទួលស្លែងមួយទេអី​?​ យើងគិតមើល​ ដូច្នេះកឹម សុខា បើកខួរក្បាលឲ្យទូលាយបន្តិចទៅមើល។ បើ ​កឹម សុខា ទទួលស្គាល់ថា មានតែគុកទួលស្លែងមួយទេ ដែលសម្លាប់មនុស្សនៅជំនាន់ ប៉ុល ពត។ ឥឡូវ កឹម សុខា បើកភ្នែកមួយមើលៗ បឹងជើងឯក មានសាកសពមានលលារបស់​ប្រជាពលរដ្ឋខ្មែរនៅទីនោះឬទេ?​ ហើយ កឹម សុខា សុំច្បាប់រដ្ឋាភិបាលទៅរៀនសូត្រពី ឌុច ដែល​កំពុង​នៅពន្ធនាគារផង បើថាភ្លើមិនបានស្វែងតាមដានយល់ដឹង ដើម្បីសា្ដប់ព័ត៌មានពាក់ព័ន្ធទៅនឹង​ដំណើររឿងពាក់ព័ន្ធគា្នរវាងគុកទួលស្លែង ហើយនិងបឹងជើងឯក។ បើរំលាយគុក​ទួល​ស្លែង ក៏វានៅសល់បឹងជើងឯកដែ ហ្នឹងនិយាយពីភ្នំពេញទេ ចុះនៅតាមខេត្តដទៃទៀត នៅ​ក្រចេះ នៅកន្លែង កឹម​ សុខា រស់នៅកាលជំនាន់ ប៉ុល ពត នៅតាកែវ នៅស្រុកកំណើត កឹ​ម សុខា នៅកំពង់ចាម អីទាំងអស់សុទ្ធតែមានកន្លែងឃាតកម្មទាំងអស់។ កឹម សុខា មិនបាច់ទៅ​ណាឆ្ងាយទេ ទៅត្រឹមកំពង់ស្ពឺក៏ដឹងដែរ ឬក៏ទៅយើងត្រឹមអមលាំង ឧត្តុង ក៏មានដែរ។ ធ្វើនយោបាយងោះរបៀបហ្នឹង ឆ្កួតជាមួយនឹងព្រៃប្រជាធិបតេយ្យ ទៅធ្វើនយោបាយ​ម៉េចកើត។  កឹម សុខា បែរទៅជាយកប្រជាធិបតេយ្យ​​ក្លែងក្លាយ​​​យក​​មកឈូសចោលនូវសច្ចភាព ប្រវត្តិសាស្ដ្រ​របស់ប្រជាជាតិខ្មែររងគ្រោះ ហើយខ្លួនឯងជា​​កូនមួយដែលកើតចេញពីឪពុកដែល ប៉ុល ពត វ៉ៃ​ចោលនេះ តើ កឹម សុខា មានទស្សនៈទទួល​​ស្គាល់ការពិត ឬក៏​ឆ្កួតនៅពេលហ្នឹង​?​ 

សរុបមកវិញ យើងចាត់ទុកថា ការឆ្កួតលីលារបស់អ្នកឯងនៅក្នុងព្រៃប្រជាធិបតេយ្យ​វាជារឿង​​របស់​​អ្នកឯងចុះ ប៉ុន្តែ ៧ មករា មានតម្លៃ មិនមែនមានតម្លៃត្រឹមតែផ្ដួលរលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ទេ គឺ​ប្រជាពលរដ្ឋដែលនៅរស់សេសសល់ពីស្លាប់ បានតស៊ូរស់ដោយ​​លំបាក​​ដើម្បី​​កសាងប្រទេសថែមទៀត គឺយើងរស់​នៅ​ដោយលំបាក យើង​​រែកពន់​ជីវិតអនាគតដ៏ពុះពារ​​

-មតិលោក សត្យា រក្ស
 
នៅពេលដែលលោកបណ្ឌិតនិយាយពីរឿងប្រវត្តិរបស់ កឹម សុខា ដែលទាក់ទងទៅនឹងសកម្មភាពនៃការក្បត់ប្រជាពលរដ្ឋហ្នឹង ក្នុងសង្កាត់ទឹកល្អក់ យើងអាចរាប់បានថា កឹម សុខា នេះ គឺ​ជា​មនុស្សដែលគ្មានព្រហ្មវិហាធម៌។ បើនិយាយឲ្យចំទៅ គឺយើងហៅថាគ្មានលក្ខណៈសម្បត្តិ​ជា​​មនុស្ស​​​ទេ ពីព្រោះសម័យកាលនោះ បងប្អូនជ្រាបហើយ បន្ទាប់ពីកម្ពុជាបានរំដោះទាំង​ស្រុង​គឺ​​បក្ស​​និងរដ្ឋ កាលពីជំនាន់នោះបានខិតខំស្វះស្វែងយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចឲ្យ​ប្រជាពលរដ្ឋ​​​​ដែល​​ធ្វើដំណើរ​ពីតំបន់ដែល​ខ្មែរ​ក្រហម​ជន្លៀសហ្នឹង វិល​មកកាន់​ស្រុក​កំណើត​វិញ។ អញ្ចឹងសេចក្ដីខ្វះខាតនិងការអត់ឃ្លានរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកទៅលើបក្សនិងរដ្ឋ ដែល​ផ្ដល់​ជារបបអាហារ ជាអង្ករ ជាម្សៅមី ជាម្សៅទឹកដោះគោ ស្រូវសាលី ពោតក្រហម ច្រើនណាស់​។​ ​​ពេលនោះ យើងនៅចាំបានថា នៅសង្កាត់ទឹកល្អក់នោះ កឹម សុខា គឺជាអ្នកកាន់ស្បៀង​ទាំងអស់​​ហ្នឹង កឹម សុខា បានប្រមូលយករបបប្រជាពលរដ្ឋ យកទៅលក់ធ្វើមានធ្វើបាន យក​ទៅ​លក់​ឲ្យខ្មែរក្រហម ប៉ុល ពត ហើយដែលខ្មែរក្រហម ប៉ុល ពត គឺនៅក្បែរៗភ្នំពេញ គឺនៅខាងកំបូល​យើងនេះ នៅខាងស្នួលយើងនេះ គឺគាត់បានលួចរបបទាំងអស់ហ្នឹង យកទៅលក់ឲ្យ​ ប៉ុល ពត ដើម្បីធ្វើមានធ្វើបាន។ យើងសួរថា តើចរិតបែបហ្នឹងជាអ្នកស្នេហាជាតិ ឬក៏ជាអ្នកចិញ្ចឹមឲ្យខ្មែរ​ក្រហម ប៉ុល ពត ហ្នឹង រស់ឡើងវិញ ដើម្បីកាប់សម្លាប់ប្រជាពលរដ្ឋ​?​​ អញ្ចឹងនេះ គឺជាមាយាមួយដែលគួរឲ្យស្អប់ខ្ពើមជាទីបំផុត។ 

សំណួរឥឡូវនេះ យើងងាកមកថ្ងៃ ៧ មករា វិញម្ដង តើលោកបណ្ឌិត​យល់ឃើញយ៉ាងណា​​ដែទៅអំពីអត្ថន័យនៃថ្ងៃ ៧ មករា ដោយផ្សាភ្ជាប់ទៅនឹងបច្ចុប្បន្នភាព​របស់កម្ពុជាដែលយើងឃើញថា ប្រជាពលរដ្ឋខ្មែរតែងតែចងចាំនូវអនុស្សាវរីយ៍ថ្ងៃ ៧ មករា នេះ រួមជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ មកលើគណបក្សប្រជាជនកម្ពុជា ក៏ដោយ​សារ​តែគណបក្ស​​ប្រជាជនកម្ពុជា បានជួយសង្រ្គោះ និងជួយភ្ជុងដើមឲ្យប្រជាពលរដ្ឋខ្មែររស់រាន​មាន​ជីវិតឡើងវិញ?​

លោកបណ្ឌិត ឈឹម ផលវរុណ

ចម្លើយថ្ងៃ ៧ មករា ១៩៧៩ និង ថ្ងៃ ៧ មករា ២០១៣ ក៏ដូចជា ថ្ងៃ ៧ មករា ទៅឆ្នាំខាងមុខតទៅ​ទៀត​ដែរសម្រាប់ប្រជាជាតិខ្មែរ។ ឆ្នាំ ១៩៧៩ យើងបានផ្ដួលរលំ ប៉ុល ពត ប្រជាពលរដ្ឋរស់ឡើងវិញ ប៉ុន្តែ​បើ ថ្ងៃ ៧ មករា ពុំមានស្មារតីក្នុងការឈរជើងទប់ស្កាត់របស់ ប៉ុល ពត ត្រឡប់មកវិញទេ យើង​ក៏គ្មាន​ថ្ងៃនេះដែរ។ អញ្ចឹងថ្ងៃ ៧ មករា  ដែលមានអត្ថន័យមកដល់ថ្ងៃនេះ គឺជាចំណុចស្នូលមួយ គឺ​ប្រជាពលរដ្ឋមានជីវិតរស់ឡើងវិញ។ ទីពីរ បើសិនជារណសិរ្ស​​សាមគ្គីសង្រ្គោះជាតិកម្ពុជា និង​ថ្នាក់ដឹកនាំប្រទេសជំនាន់ហ្នឹង មិនទប់ស្កាត់ការវិលត្រឡប់​​មកវិញ​​នៃរបប ប៉ុល ពត ទេ យើងក៏​គ្មានថ្ងៃនេះដែរ។ តើការទប់ស្កាត់នឹងយ៉ាងម៉េច? ការទប់ស្កាត់ហ្នឹង គឺជាការដើរផ្លូវត្រូវមួយ​​ ត្រូវសម្រាប់ឲ្យមានភាពត្រូវមកដល់ថ្ងៃនេះ និងសម្រាប់ឲ្យមានភាពត្រូវ​សម្រាប់ទៅអនាគត។ បើគ្មានការទប់ស្កាត់ទេ ពេលដែលយើង ថ្ងៃ ៧ មករា ១៩៧៩ យើង​ជួ​ប​ការលំបាកទាំងរូបកាយ ទាំងស្បៀងអាហារ --។ ក្នុងអត្ថន័យរដ្ឋនយោបាយក្រៅប្រទេស​យើង​ប្រឈមទៅនឹងការគាបសង្កត់ ដាក់សម្ពាធពីប្រទេសមួយចំនួន ដែលគាំទ្រ ប៉ុល ពត។ ដូច្នេះ​ហើយ គេមិនត្រឹមតែគាំទ្រ ប៉ុល ពត ទេ គេមើលងាយជីវិតរបស់ប្រជាជាតិខ្មែរ ហើយគេចង់​ឲ្យ​ប៉ុល ពត ត្រឡប់មកវិញ។ របប ប៉ុល ពត រដ្ឋអំណាច ប៉ុល ពត បានផ្ដួលរលំ ប៉ុន្តែ ប៉ុល ពត និង​បរិវា អត់ទាន់ផ្ដួលរលំទេ រហូតដល់ ប៉ុល ពត អាចបង្កើតខ្មែរដទៃទៀត ចូលរួមក្នុងចលនាវិល​ត្រឡប់មកកាន់អំណាច ហើយរហូតដល់​អាមេរិកនៅតែគាំទ្រ ប៉ុល ពត ដែរ។ តែអាមេរិកគាំទ្រ ប៉ុល ពត ដោយសារផលប្រយោជន៍​នយោបាយរបស់អាមេរិក ក្នុងសកលលោកទៀត យើងមិនបាច់​និយាយពីហេតុផលទេ​ យើងនិយាយថា​ អាមេរិកក៏គាំទ្រ ប៉ុល ពត ដែរ។ អង្គការសហប្រជាជាតិ​ក៏គាំទ្រ ប៉ុល ពត ដែរ ឲ្យ ប៉ុល ពត ជូតឈាមនៅគូថមិនទាន់អស់ មកអង្គុយលើកៅអី អ ស ប ត​ទៅទៀត។ គឺឈាមហ្នឹងប្រលាក់នៅកៅអីកម្ពុជា និងអង្គការសហប្រជាជាតិ ហើយសួរថា បើ​យើងទៅចង់បានឲ្យអាមេរិកគាំទ្រ អាមេរិកយក ប៉ុល ពត មកវិញ ទៅចង់បានកៅអីអង្គការ​សហ​ប្រជាជាតិ អង្គការសហប្រជាជាតិយក ប៉ុល ពត មកវិញ។ អញ្ចឹងតើយើងសម្រេចត្រូវឬទេ​ ដែល​មិនចង់បានអីទាំងអស់ ចង់បានតែមួយមុខ មិនឲ្យរបប ប៉ុល ពត និង ប៉ុល ពត វិលត្រឡប់មក​​កាន់អំណាចវិញ​​ ប៉ុន្តែកម្ពុជាទាមទារតែមួយមុខទេ មិនឲ្យរបប ប៉ុល ពត វិល​ត្រឡប់មកវិញ។ ហើយត្រង់ហ្នឹង តើជាភាពបរិសុទ្ធដ៏ល្អក្នុងស្មារតីខ្ពស់របស់ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា មិនត្រឹមតែរំដោះទេ គឺការពារអាយុជីវិតប្រជាជនកម្ពុជាថែមទៀត​​។ 

លោក សត្យា រក្ស

          សំណួរ ជុំវិញថ្ងៃ មករា នេះដែរ ប្រមុខរាជរដ្ឋាភិបាលខ្មែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានពន្យល់ដល់ជនរួមជាតិនៅឯក្រុង ប៉ៃលិនដោយសម្តេចបានបញ្ជាក់ថា បើសិនជាគ្មានថ្ងៃ មករា ទេក៏គ្មានថ្ងៃ២៣ តុលា ដែលពួកប្រឆាំងចាត់ទុកថាជាថ្ងៃវិសេសវិសាលរបស់ក្រុមគេនោះដែរ ត្រង់ចំណុចនេះសូមលោកបណ្ឌិតជួយបំភ្លឺ និងពន្យល់ដល់ជនរួមជាតិ​​បន្តិច​​?​

លោកបណ្ឌិត ឈឹម ផលវរុណ

ចម្លើយ ត្រង់ចំណុចនេះខ្ញុំចង់រៀបរាប់ត្រួស ខ្លីៗ អំពីសាវតានៃ​​ដំណើរការកសាង​​សន្តិភាព​​​ ភ្ជាប់ជាមួយនឹងការទប់ស្កាត់នៃការវិលត្រឡប់មកវិញនៃរបប ប៉ុល ពត  ប្រមុខរាជរដ្ឋា​​ភិបាល​​ ដែលពេលនោះត្រូវបានទទួលភារៈកិច្ចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​​​ និងជាតួឯកដ៏សំខាន់តំណាងឲ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅចរចារសន្តិភាពជាមួយភាគីខ្មែរដ៏ទៃទៀតជាពិសេសជាមួយអង្គសម្តេច ដែលជាតួឯកមួយសំខាន់ក្នុងការចរចារ

ប្រសិនបើប្រមុខរាជរដ្ឋាភិបាលមិនប្រកាន់ជំហរក្នុងការទប់ស្កាត់នូវការវិលមកវិញនៃរបបប៉ុល ពតទេ​​​​ នោះការចរចារសន្តិភាពនោះនឹងទទួលបានភ្លាម ហើយពេលនោះគឺ ប៉ុល ពត ចូលមកកាន់កាប់អំណាចវិញដដែល នៅពេលនោះរដ្ឋាភិបាលចម្រុះត្រីភាគីដែលនិរទេស​​​នោះគឺជារដ្ឋាភិបាលសំបកទេតែខាងក្នុងគឺជារដ្ឋាភិបាល ប៉ុល ពត ដដែលទេ ចំណុចនេះ​​គឺយើងនិយាយដោយ​​ស្មោះ គឺមិនមែនក្នុងន័ចោទប្រកាន់នរណាម្នាក់ឡើយ​​​​ ដូច្នេះប្រមុខរាជរដ្ឋាភិបាលមានភារៈកិច្ចក្នុងការវែកញែករកតួអង្គថាតើតួអង្គណាមួយក្នុងចំណោម​​តួអង្គត្រីភាគីនោះដែលអាចទទួលយកនូវដំណើរការសន្តិភាពមួយភ្ជាប់ទៅនឹងការមិន​​វិលត្រឡប់មកវិញនៃរបប ប៉ុល ពត​​ ដូច្នេះ ហើយទើបប្រមុខរាជរដ្ឋាភិបាលយល់ថាគឺមានតែតួអង្គ សម្តេចឪ ទេដែលជាតួអង្គសំខាន់នៃភាគីចរចារដំណើរការសន្តិភាព នៅក្នុងរដ្ឋាភិបាលចម្រុះត្រីភាគីបើគ្នានតួអង្គ សម្តេចឪ​ ​ទេគឺរដ្ឋាភិបាលចម្រុះនោះគឺសូន្យបាត់ទៅហើយ​​ ទោះបីជាមាន​​លោកតា សឺន សានក៏សូន្យដែរ​​ អញ្ចឹងការចរចារត្រូវឈរលើជំហរ​​ និងយុទ្ធវិធី​​ដាច់ខាតការពារអាយុជីវិតប្រជាពលរដ្ឋមិនឲ្យរបបខ្មែរក្រហមវិលមកវិញការចរចារនេះ​​​គឺមានការលំបាក និងត្រូវប្រើពេល​​ជាច្រើនឆ្នាំ​​ ការលំបាកទូទៅក្នុងន័យរែកពន់ការងារ​​​ប្រទេស​​ជាតិ​​ផង និង​​ការលំបាកក្នុងនាមជាបុគ្គលម្នាក់ដែលត្រូវគេមើលងាយថែមទៀតពេលនោះគេមិនបានឲ្យតម្លៃ​​សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយផងទេគេមិនចង់និយាយជាមួយទៅទៀតដោយគេចាត់ទុកវៀតណាមទេជាអ្នកត្រួតត្រាប្រទេសហើយគេតែងតែយកឡេះនេះ ឬឡេះនោះមិនចេះចប់ ប៉ុន្តែបើសិនជាដូរតួអង្គប្រមុខរាជរដ្ឋាភិបាល​​ចេញដោយដាក់អ្នកណាដែលគ្មានភាពអត់ធ្មតនោះប្រហែលជាទៅមិនរួចទេដូច្នេះដោយសារតែភាពម៉ឹងម៉ាត់ និងភាពអត់ធ្មតទាំងនោះហើយដែលធ្វើឲ្យអ្នកដែលមើលងាយគណបក្សប្រជាជនកម្ពុជាពីពេលមុននោះ​​​​ត្រូវចុះខ្សោយដោយខ្លួនឯងអញ្ចឹងតម្លៃរបស់គណបក្ស​​ប្រជាជន​​កម្ពុជា និងថ្នាក់ដឹកនាំគណបក្ស​​ប្រជាជនកម្ពុជាគឺនៅត្រង់ការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការកសាងការពារប្រជាពលរដ្ឋដូច្នេះហើយទើបយើងទទួលបានសន្តិភាព​​​ ការចរចារ មានភាពស្មុគ្រស្មាញខ្លាំងណាស់ គឺមួយទល់នឹងបីហើយបើនិយាយពីអាយុគឺសម្តេចនាយករដ្ឋមន្ត្រីក្មេងជាងគេនិងមានបទពិសោធន៍តិចជាងគេប៉ុន្តែបែរជាមានភាពម៉ត់ចត់ជាងគេពីព្រោះសមត្ថភាពរបស់ប្រមុខរដ្ឋាភិបាលនាពេល​​នោះគឺតំណាងឲ្យ​​ជីវិត​​ប្រជាពលរដ្ឋ​​រាប់លាននាក់នៅក្នុងប្រទេសដូច្នេះសមត្ថភាពរបស់សម្តេចគឺសក្តិសមក្នុងការរែកពន់ដឹកនាំប្រទេសរហូតមកដល់ពេលនេះរហូតអាចយាងអង្គសម្តេចឲ្យចូលរួមខ្ញុំសូមលើកបន្តិចអំពីការចរចារនោះគឺមានការជជែកត្រូវគ្នាហើយនៅថ្ងៃហ្នឹងប៉ុន្តែស្អែកឡើងគឺផ្សេងដោយសារក្រុមត្រីភាគីប្តូរជំហរហើយដាក់សម្ពាធមកលើអង្គសម្តេចឪថែមទៀតគឺ ខៀវ សំផន និង សឺន សាន បីអង្គនេះអត់ត្រូវគ្នាទេទោះបីជានៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា​​ក្តី នៅពេលដែលថ្ងៃហ្នឹងជជែកជាមួយអង្គសម្តេចឪឯកភាពគ្នាហើយតែពេលជួបគ្នាថ្ងៃស្អែកគឺនិយាយគ្នាផ្សេងទៅវិញ​​ភាគីលោកតាសឺន សាន និង អង្គសម្តេចឪគឺមិនហ៊ានចោល​​ភាគីខៀវសំផន ទេ​​គឺក្រុមខ្មែរក្រហម ភាគីទាំងបីគឺមានភាពដូចគ្នាត្រង់ចំណុច​​ចង់វិលមកកម្ពុជា​​វិញ​​យ៉ាងស្រួលទាំងអស់គ្នាហើយមកកាន់អំណាច​​ និងផាត់រដ្ឋាភិបាល​​សាធារណរដ្ឋប្រជាមានិតកម្ពុជា​​ចេញនេះជាការពិត​​ ព្រោះយើងមានឯកសារ​​ពិតប្រាកដ​​​​ ដូច្នេះអត្ថន័យនៃថ្ងៃ មករាគឺមិនត្រឹមតែរំដោះប្រជាពលរដ្ឋឲ្យរួចពីការសម្លាប់ក្នុងរបប ប៉ុល ពត ប៉ុណ្ណោះទេគឺថែមទាំងបានការពារប្រជាពលរដ្ឋមិនឲ្យរបប ប៉ុល ពត វិលត្រឡប់មកកាប់សម្លាប់សារជាថ្មីថែមទៀត

លោក សត្យា រក្ស

សំណួរ តើថ្ងៃ មករា និងនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរដ្ឋាភិបាល​​លោកបណ្ឌិត​​​​​យល់ឃើញ​​ថាវាមានអត្ថន័យនិងប្រយោជន៍ជាតិ​​យ៉ាងណាដែរ​?​​

លោកបណ្ឌិត ឈឹម ផលវរុណ

ចម្លើយ បើយើងទទួលស្គាល់ថាថ្ងៃ មករា ជាថ្ងៃដែលផ្តួលរំលំរបបប្រល័យពូជសាសន៍និងបានរស់ឡើងវិញនោះគឺវាត្រូវការនូវគោលនយោបាយមួយដែលម៉ឹងម៉ាត់ដើម្បី​​​ទប់ស្កាត់​​​នូវការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍​​​ការទប់ស្កាត់នេះហើយដែលធ្វើឲ្យកម្ពុជា​​មិនទាន់បញ្ចប់សង្គ្រាមដោយសារតែរដ្ឋាភិបាលត្រីភាគី​​ ដែលជារដ្ឋាភិបាលចំណុះឲ្យបរទេស​​នោះ​​នៅតែរួមរស់ជាមួយក្រុមខ្មែរក្រហមចំណែកឯរដ្ឋាភិបាលសាធារណរដ្ឋ​​ប្រជាមានិតកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមគឺគ្រាន់តែជាកិច្ចសហប្រតិបត្តិការ​​គ្នាដើម្បីការពារអាយុជីវិតរបស់ប្រជាជន​​កម្ពុជាចំណុចមួយទៀតគឺ ក្រៅពីការការពារនូវអាយុជីវិត​​ប្រជាជន គឺត្រូវស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសមួយដែលលិចលង់និងបាត់បង់នូវធនធានមនុស្សអស់​​ថែមទៀត​​ អញ្ចឹងសូម្បីតែរដ្ឋបាលគ្រប់គ្រងទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិក៏យើងត្រូវការអ្នកជំនាញការឬអ្នកបច្ចេកទេសនិងអ្នកជួយខាងរដ្ឋបាលដែរ​​ តើហេតុអ្វីបានជាការត្រូវការនូវអ្នកជំនាញការដើម្បីជួយធ្វើការយើងបែរទៅជាខុស​​?​ ឥឡូវយើងមើលទាំង កឹម សុខា និង សម រង្ស៊ីនៅក្នុងប្រទេសយើងឥឡូវនេះក៏មានជំនាញការ​​មកជួយធ្វើការដែរទាំងអង្គការក្រៅរដ្ឋាភិបាល​​​​ ទាំងរដ្ឋាភិបាលយើងបច្ចុប្បន្នគឺសុទ្ធតែ​​​មានជំនាញការបរទេសមកជួយធ្វើការដែរ​​ តើហេតុអ្វីបានជាអ្នកប្រឆាំងទាំងនោះមិនចង្អៀត​​​ចង្អល់​​​ថា​​​មិនឯករាជ្យទៅ​?​​ តាមពិតជំនាញការគឺជាអ្នកផ្តល់នូវគំនិតចេះដឹងតែរឿងសម្រេចគឺថិតនៅលើកម្ពុជា​​ ដូច្នេះកម្ពុជាគឺជាប្រទេសឯករាជ្យហើយ​​

នៅពេលដែលចូលមកដល់ទស្សវត្សទី៩០ដែលជាការឈានទៅដល់លទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​​ តើនៅពេលនោះក្រុមខ្មែរក្រហមដែលថិតនៅក្នុងក្រុមត្រីភាគី​​មាន​​ការនិយាយ​​ស្តាប់គ្នាឬទេ​?​ ពេលនោះមានពីរភាគីមកចូលរួមជាមួយ SNC( ក្រុមប្រឹក្សាជាតិ​​ជាន់ខ្ពស់កម្ពុជា​) និងអាជ្ញាធរអ៊ុនតាក់​​ ចំណែកខ្មែរក្រហមនៅឯ ប៉ៃលិនអន្លង់វែង សំឡូត ជាដើមហើយពេលនោះអ៊ុនតាក់ក៏មិនហ៊ានទៅដែរ ដូច្នេះថ្ងៃ២៣ តុលា នោះគឺមិនទទួលបាននូវសន្តិភាពទេ​​​​

-មតិលោក សត្យា រក្ស
 
ទាក់ទងទៅនឹងចំណុចនេះកាលជំនាន់នោះគឺក្រុមខ្មែរក្រហមមិនបានមកចូលរួមបោះឆ្នោតទេហើយក៏មិនបានគោរពនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងបារីសដែរហើយពេលនោះ​​ក៏គ្មាន​​គណបក្សប្រឆាំងលើកអំពីកិច្ចព្រមព្រៀងទីក្រុងបារីសទៅគៀបសង្កត់ខ្មែរក្រហមទេ​​ សូម្បីតែភាគី ហ៊្វុនស៊ីនប៉ិចនិងលោកតាសឺន សាន ក៏មិនឃើញរួបរួមគ្នាដែរ

-មតិលោកបណ្ឌិតឈឹម ផលវរុណ

ដូច្នេះយើងឃើញថាក្រុមត្រីភាគី​​រួមគ្នាមិនបានផងក្នុងការប្រកួតជាមួយគណបក្សប្រជាជន ដោយសារតែជាក្រុមសួនតួរៀងៗខ្លួនដែលមិនបានគិតអំពីបញ្ហាជាតិ​​​​ ទោះបីជាអ្នកតស៊ូយូរលង់ មានប្រវត្តិស្គាល់គ្នាតាំងពីសង្គមចាស់ទៅទៀត ចំណែក សម្តេចទាំងបីមិនបានស្គាល់គ្នាទេនៅពេលមករំដោះប្រទេសតែដោយសារការគិតប្រយោជន៍ជាតិជាធំទើបអាចរួបរួមគ្នាបានរហូតមកដល់ពេលនេះ នៅពេលចុងក្រោយអង្គសម្តេចឪលោកបានទទួល​​ស្គាល់​​នូវ​​វីរៈភាព​​​បស់ថ្នាក់ដឹកនាំ​​គណបក្សប្រជាជនកម្ពុជា​​
 
ត្រង់នេះយើងត្រូវយល់ថាសន្តិភាពបើមិនផ្តើមចេញពីជនជាតិកម្ពុជា និងមិនផ្តើមចេញពីការលះបង់​​របស់គណបក្សប្រជាជនកម្ពុជានិងការភ្ជាប់នូវការទុកចិត្តរបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា​​ ក៏មិនអាចមានថ្ងៃនេះដែរ ដូច្នេះនយោបាយឈ្នះ-ឈ្នះរបស់សម្តេច​​ ហ៊ុន សែន ដែលយើងសម្រេចបានគឺបងប្អូនអតីតខ្មែរក្រហមបានមកចូលរួមក្នុងសមាហរកម្ម​​ក្នុងសង្គមជាតិ​​ ដែលធ្វើឲ្យប្រទេសយើងទទួលបាននូវសន្តិភាពពិតៗនោះគឺមាន​​អត្ថន័យ​​​​ធំ​​ជាងថ្ងៃ ២៣ តុលា ទៅទៀតប៉ុន្តែយើងមិនមែនបដិសេធថ្ងៃ២៣ តុលា ទេពីព្រោះវាក៏ជាកាំជណ្តើរមួយដើម្បី​​ឲ្យយើងឈានឡើង​​ដែរតែថ្ងៃ មករា គឺជាកាំជណ្តើរមុនគេបង្អស់​​សម្រាប់ការឈានឡើង​​ដែលធ្វើឲ្យ​​កម្ពុជា​​ឈានមកដល់ថ្ងៃនេះ​​ ជាពិសេសគឺកាំជណ្តើរ​​នៃការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបប ប៉ុល ពត​​ កុំឲ្យរបបនេះមកបំផ្លិចបំផ្លាញប្រទេសសារជាថ្មីហើយមិនអាចឲ្យទស្សនៈបំផ្លាញសមិទ្ធផលជាតិដូចសម័យខ្មែរក្រហមវិលត្រឡប់មកវិញបានឡើយ ឥឡូវនេះទាំង កឹម សុខា ក្តី ទាំង សម រង្ស៊ី ក្តីគឺមិនដែលទទួលស្គាល់សមិទ្ធផល​​ជាតិទេរហូតមកដល់ថ្ងៃនេះ ត្រង់នេះគឺជាទស្សនៈប៉ុល ពត បែបថ្មីយ៉ាងពិតប្រាកដ​​ ពីព្រោះពួកគាត់មិនទទួលស្គាល់នូវសមិទ្ធផលនានារបស់ប្រជាពលរដ្ឋរួមទាំងសមិទ្ធផល​​មើលឃើញនិងសមិទ្ធផល​​នៃសតិសម្បជ្ជញៈ​​ដែល​​យើងលូត​​លាស់

ចំណុចនេះហើយដែលយើងត្រូវតែទប់ស្កាត់នូវមនោគមវិជ្ជាដ៏ឆ្កួតលីលាដែលបដិសេធនូវសមិទ្ធផលជាតិឧទាហរណ៍ដូចជានយោបាយ ឈ្នះ-ឈ្នះបើយើងគិតថាបានទទួលនូវផលប្រយោជន៍​​ដល់ប្រទេសជាតិ​​យ៉ាងពិតប្រាកដ​​ហើយនោះគឺគ្មានអ្វីដែលត្រូវធ្វើសកម្មភាពអមិត្ត​​ជាមួយប្រមុខរដ្ឋាភិបាលឬធ្វើអមិត្តជាមួយគណបក្សប្រជាជនកម្ពុជាទេ​​ គួរតែរួមគ្នាដើម្បីប្រមូលទុននោះធ្វើដំណើរប្រកួតប្រជែងគ្នាតទៅទៀត​ ​
ការដែលយើងលើកយកមកនិយាយអំពីថ្ងៃ មករា ឬអំពីប្រវត្តិនៃថ្ងៃ មករា និងអំពីអ្វីដែលថ្នាក់ដឹកនាំរដ្ឋាភិបាលលើកមកនោះគឺមិនមែនមានន័យថាយើងទទួលបាននូវសមិទ្ធផល​​​​ប៉ុណ្ណឹងហើយយើងឈប់ធ្វើតទៅទៀតទេ តាមពិតយើងចង់និយាយថានៅពេលដែល​​យើងទទួលបាននូវសមិទ្ធផលប៉ុណ្ណឹង​​ហើយ​​ គឺយើងត្រូវទទួលយកនូវសមិទ្ធផលទាំងនោះ​​ទៅបន្តអភិវឌ្ឍតទៅទៀត​​ គឺមិនត្រូវបន្តុះបង្អាប់និងបំផ្លាញសមិទ្ធផលទាំងនោះដូចពួក ប៉ុល ពត នោះទេដែលពួកគេបានបំផ្លាញ និងបដិសេធ​​នូវសមិទ្ធផលក្នុងសម័យសង្គមរាស្ត្រនិយមទៅវិញ

-មតិលោក សត្យា រក្ស

នេះជាចំណូចមួយដែលបងប្អូនរួមជាតិយើងគ្រប់មជ្ឈដ្ឋាន គួរតែយកចិត្តទុកដាក់ពិចារណា​​ ព្រោះអត្ថន័យនៃថ្ងៃ មករា នេះសម្រាប់គណបក្សប្រឆាំង ទាំង សម រង្ស៊ី ទាំង កឹម សុខា គឺបានយកថ្ងៃ មករា ធ្វើជាសត្រូវសួរពូជស្លាប់រស់ជាមួយពួកគាត់តែម្តង
 
មូលហេតុចំបងគឺដោយសារតែថ្ងៃ មករា គឺជាថ្ងៃវិសេសវិសាល និងមានសារៈសំខាន់បំផុត​​សម្រាប់​​ប្រជាពលរដ្ឋខ្មែរទូទៅរួមជាមួយនឹងការដែលគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានសង្គ្រោះប្រជាពលរដ្ឋខ្មែរពីការកាប់សម្លាប់ហើយនោះ គឺគណបក្សប្រជាជនកម្ពុជាមានភារៈកិច្ច និងកាតព្វកិច្ចមួយថែមទៀតគឺថែរទាំអាយុជីវិតប្រជាពលរដ្ឋខ្មែរទូទៅនិងការចាប់ផ្តើមកសាងប្រទេសជាតិពីបាតដៃទទេរ មកដល់ពេលនេះបើយើងធ្វើការប្រៀបធៀប​​នូវសមិទ្ធផលដែលយើងបានកសាងតាំងពីពេលរំដោះមកគឺមានការរីកចម្រើនគួរឲ្យមោទនៈភាព​​​​​ ឧទាហរណ៍សមិទ្ធផលធំៗមួយចំនួនដូចជាស្ពានគីហ្ស៊ូណាស្ពានព្រែកតាមាក់ស្ពានព្រែក​​ក្តាម ស្ពាន​​សេកុងនិងស្ពានដ៏ទៃទៀត​​ជាច្រើន​​ទាំងនេះគឺជាទ្រព្យសម្បត្តិមហាសាលដែលមិនធ្លាប់​​មានពីមុនមក​​​
 
សម្រាប់ពួកប្រឆាំង គេកំពុងតែចោទប្រកាន់ និងបន្តុះបង្អាប់អំពីប្រាក់កម្ចីបរទេសដែលរាជរដ្ឋាភិបាលខ្មែរបានខ្ចីដើម្បីអភិវឌ្ឍប្រទេសជាតិទៅវិញ រឿងខ្ចីឥណទានពីបរទេសនេះគឺដោយសារ​​តែរាជរដ្ឋាភិបាល​​បានមើលឃើញថាប្រទេសកម្ពុជាបានក្លាយទៅជាគំនរផេះផង់ទៅ​​ហើយ​​ បន្ទាប់ពីយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍​​ការដែលពួកប្រឆាំងលើកអំពីសមិទ្ធផល​​​ពីសម័យសង្គមរាស្រ្តនិយម​​ថាមានតាំងពីរោងចក្រផលិតត្រាក់ទ័រ ឬរោងចក្រផលិតឡាន​​ក្តី​​ នោះគឺរហូតមកដល់ពេលនេះគឺអ្នកជំនាន់ក្រោយរបស់យើងមិនអាចទៅទិញត្រាក់ទ័រឬឡានពីសម័យនោះមកប្រើឬយកមកធ្វើកសិកម្មដើម្បីអភិវឌ្ឍជនបទនាពេលនេះបានទេពីព្រោះរោងចក្រទាំងនោះត្រូវបាន ពួក ប៉ុល ពតបំផ្លាញអស់ទៅហើយ ដូច្នេះ ទាក់ទងទៅនឹងរឿងកម្ចីរបស់រាជរដ្ឋាភិបាលពីបរទេសនោះគឺដោយសារតែសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រ​​កម្ពុជា​​ គឺមិនមានទាល់តែសោះដែលចាំបាច់ត្រូវតែកសាង ប្រសិនបើអ្នកជំនាន់មុនបានកសាងរួចហើយមានស្ពាន មានផ្លូវរួចហើយនោះតើរាជរដ្ឋាភិបាល​​ចាំបាច់​​​ទៅខ្ចីឥណទានបរទេសមកកសាងអីទៀត​?​ 

ចំណុចមួយទៀតនៅក្នុងសម័យ លន់ ណុលដែលបានទៅខ្ចីលុយអាមេរិកមកទិញគ្រាប់បែកធ្វើសង្គ្រាមដើម្បីសម្លាប់ខ្មែរកាលជំនាន់នោះហើយរហូតមកដល់ជំនាន់នេះគឺជាបំណុល​​​​ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល​​បច្ចុប្បន្ន​​ផងដែរ​​ ប៉ុន្តែហេតុអ្វីបានជាពួកប្រឆាំងមើលមិនឃើញ​​​ ហើយមិនពិចារណាដូច្នេះនេះជាចំណុចមួយដែលគណបក្សប្រឆាំងខ្វះការទទួលខុសត្រូវគឺគ្រាន់តែចេះស្រែកឲ្យមានសម្លេងស្រែកប៉ុន្តែចំពោះអត្ថន័យនិងផលដែល​​ជះមកលើ​​​ខ្លួន​​វិញ​​​យ៉ាងណានោះគឺមិនបានគិតឃើញអ្វីទាំងអស់

-មតិលោកបណ្ឌិតឈឹម ផលវរុណ

ប្រសិនបើគណបក្សប្រឆាំងចង់ចូលរួមកសាងប្រទេសក្នុងទម្រង់ពហុបក្សអ្នកគួរកុំឆ្កួតវង្វេងនឹង​​ប្រជាធិបតេយ្យសេរីពហុបក្ស តាមចិត្តដែលអ្នកចង់បានអ្នកត្រូវបង្កើនសមត្ថភាព​​ជាគណបក្សប្រឆាំង​​ក្នុងការចូលរួមកសាងប្រទេស មិនមែនចូលរួមតាមបែបផុងខ្លួនដូចគណបក្ស សម រង្ស៊ីនិង កឹម សុខា ទេ ពួកគាត់នេះ ផុងខ្លួនដោយសារតែពាក្យប្រឆាំងដូច្នេះហើយនៅពេលដែលពួកគេមិនប្រឆាំងគឺពួកគេខ្លាចប្រជាពលរដ្ឋចោទថា​​​​ខ្លួន​​​គេ​​​ឆ្កួត អញ្ចឹងហើយទើបគិតតែពីប្រឆាំងចំណែកឯគណបក្សប្រឆាំងក្នុងន័យប្រជាធិតេយ្យ​​នៅប្រទេសគេ​​​ គឺគេបង្ហាញ​​អំពីគំនិត​​នយោបាយ​​​ខុសពីគំនិតនយោបាយ​​របស់រដ្ឋាភិបាលគណបក្ស​​ដឹកនាំរដ្ឋាភិបាល​​​​​ ប៉ុន្តែមិនមែនជាការឲ្យអានុសាសន៍សម្រាប់ឲ្យក្រុមមតិភាគច្រើនធ្វើតាមនោះទេ គេអាចបង្ហាញ​​នូវគំនិតផ្សេងពីគំនិតរបស់រដ្ឋាភិបាលប៉ុន្តែអ្នកដែលមានសិទ្ធិសម្រេច​​គឺប្រជាពលរដ្ឋ​​ឯរដ្ឋាភិបាលសម្រេចយកគោលនយោបាយរបស់គណបក្ស​​ដឹក​​នាំរដ្ឋាភិបាលជាការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលគាត់​​ឈ្នះឆ្នោត​​​ដោយ​​សារប្រជាពលរដ្ឋបោះឆ្នោត​​​​គាំទ្រ​​​គោលនយោបាយ​​របស់គណបក្សនោះ​​​​

ដូច្នេះគណបក្សប្រឆាំងទាំង​​លោក កឹម សុខា និងលោក សម រង្ស៊ីកំពុងតែផុងខ្លួននឹងពាក្យប្រឆាំង​​ហើយ​​ពួកគេប្រឆាំងរហូតដល់ហ៊ានប្រឆាំងនឹងអាយុជីវិតប្រជាជនកម្ពុជាប្រឆាំង​​​នឹងថ្ងៃ មករា គឺពួកគេកំពុងតែប្រឆាំងនឹងសន្លឹកឆ្នោតប្រជាពលរដ្ឋ​​ហើយ​​ អញ្ចឹងហើយ​​​ទើប​​ប្រជាពលរដ្ឋ​​មិនបោះឆ្នោត​​ដល់​​គណបក្ស​​ប្រឆាំង​​ទៀតដែរ

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​